ٱلَّذِينَ يَذۡكُرُونَ ٱللَّهَ قِيَٰمٗا وَقُعُودٗا وَعَلَىٰ جُنُوبِهِمۡ وَيَتَفَكَّرُونَ فِي خَلۡقِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ رَبَّنَا مَا خَلَقۡتَ هَٰذَا بَٰطِلٗا سُبۡحَٰنَكَ فَقِنَا عَذَابَ ٱلنَّارِ ﴿191﴾ٱلَّذِينَ يَذۡكُرُونَ ٱللَّهَ قِيَٰمٗا وَقُعُودٗا وَعَلَىٰ جُنُوبِهِمۡ وَيَتَفَكَّرُونَ فِي خَلۡقِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ رَبَّنَا مَا خَلَقۡتَ هَٰذَا بَٰطِلٗا سُبۡحَٰنَكَ فَقِنَا عَذَابَ ٱلنَّارِ
Dua after reflecting on creation
From: 3:191, 3:192, 3:193, 3:194
رَبَّنَآ إِنَّكَ مَن تُدۡخِلِ ٱلنَّارَ فَقَدۡ أَخۡزَيۡتَهُۥۖ وَمَا لِلظَّـٰلِمِينَ مِنۡ أَنصَارٖ ﴿192﴾رَبَّنَآ إِنَّكَ مَن تُدۡخِلِ ٱلنَّارَ فَقَدۡ أَخۡزَيۡتَهُۥۖ وَمَا لِلظَّـٰلِمِينَ مِنۡ أَنصَارٖ
رَّبَّنَآ إِنَّنَا سَمِعۡنَا مُنَادِيٗا يُنَادِي لِلۡإِيمَٰنِ أَنۡ ءَامِنُواْ بِرَبِّكُمۡ فَـَٔامَنَّاۚ رَبَّنَا فَٱغۡفِرۡ لَنَا ذُنُوبَنَا وَكَفِّرۡ عَنَّا سَيِّـَٔاتِنَا وَتَوَفَّنَا مَعَ ٱلۡأَبۡرَارِ ﴿193﴾رَّبَّنَآ إِنَّنَا سَمِعۡنَا مُنَادِيٗا يُنَادِي لِلۡإِيمَٰنِ أَنۡ ءَامِنُواْ بِرَبِّكُمۡ فَـَٔامَنَّاۚ رَبَّنَا فَٱغۡفِرۡ لَنَا ذُنُوبَنَا وَكَفِّرۡ عَنَّا سَيِّـَٔاتِنَا وَتَوَفَّنَا مَعَ ٱلۡأَبۡرَارِ
رَبَّنَا وَءَاتِنَا مَا وَعَدتَّنَا عَلَىٰ رُسُلِكَ وَلَا تُخۡزِنَا يَوۡمَ ٱلۡقِيَٰمَةِۖ إِنَّكَ لَا تُخۡلِفُ ٱلۡمِيعَادَ ﴿194﴾رَبَّنَا وَءَاتِنَا مَا وَعَدتَّنَا عَلَىٰ رُسُلِكَ وَلَا تُخۡزِنَا يَوۡمَ ٱلۡقِيَٰمَةِۖ إِنَّكَ لَا تُخۡلِفُ ٱلۡمِيعَادَ
Translation
គឺបណ្តាអ្នកដែលនឹករឭកទៅចំពោះអល់ឡោះជាម្ចាស់ទាំងក្នុងពេលឈរ ពេលអង្គុយ និងពេលដែលពួកគេទម្រេតខ្លួន ហើយពួកគេសញ្ជឹងគិតពិចារណាពីការបង្កើតមេឃជាច្រើនជាន់និងផែនដី(ដោយពួកគេពោលថា៖) បរពិតព្រះជាម្ចាស់នៃយើងខ្ញុំ! ព្រះអង្គមិនបានបង្កើតអ្វីទាំងអស់នេះជាការលេងសើចនោះទេ។ ព្រះអង្គដ៏វិសុទ្ធ! ដូចនេះ សូមទ្រង់មេត្តាបញ្ចៀសយើងខ្ញុំពីទណ្ឌកម្មភ្លើងនរកផងចុះ។
គឺបណ្ដាអ្នកដែលរំលឹកទៅចំពោះអល់ឡោះជានិច្ចកាល (ក្នុងពេលសឡាត)ទាំងពេលឈរ និងពេលអង្គុយ ពេលទំរេត ផ្អៀង ហើយពួកគេសញ្ចឹងគិតពីការបង្កើតមេឃជាច្រើនជាន់ និង ផែនដី(ដោយនិយាយថា) ឱម្ចាស់របស់ពួកយើង. ទ្រង់មិនបាន បង្កើតអ្វីទាំងនេះដោយគ្មានគោលបំណងនោះឡើយ។ ទ្រង់មហា ស្អាតស្អំ. សូមទ្រង់ថែរក្សាពួកយើងពីទារុណកម្មភ្លើងនរកផង។
បរពិតព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតប្រាកដណាស់ ជនណាហើយដែលទ្រង់បានបញ្ចូលរូបគេទៅក្នុងឋាននរកនោះ គឺទ្រង់ពិតជាបានធ្វើឱ្យគេទទួលការអាម៉ាស់។ ហើយសម្រាប់ពួកបំពាន គឺគ្មានអ្នកជួយឡើយ។
ឱម្ចាស់របស់ពួកយើង. ពិតប្រាកដណាស់ អ្នកណាដែល ទ្រង់បានបញ្ចូលគេទៅក្នុងឋាននរក គឺទ្រង់បានធ្វើឱ្យគេអាម៉ាស់ ហើយសម្រាប់ពួកដែលបំពាននោះគ្មានអ្នកណាជួយឡើយ។
បរពិត ព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតប្រាកដណាស់ យើងខ្ញុំបានឮហើយអ្នកដែលអំពាវនាវទៅកាន់ការមានជំនឿ(នោះគឺព្យាការីមូហាំម៉ាត់ដែលគាត់បានអំពាវនាវថា៖) ចូរពួកអ្នកមានជំនឿចំពោះព្រះជាម្ចាស់របស់ពួកអ្នក ។ ពេលនោះ យើងខ្ញុំក៏មានជំនឿ(តាមការអំពាវនាវនោះ)។ បរពិតព្រះជាម្ចាស់នៃយើងខ្ញុំ! សូមទ្រង់មេត្តាអភ័យទោសដល់យើងខ្ញុំចំពោះបាបកម្មរទាំងឡាយនៃយើងខ្ញុំ ហើយសូមទ្រង់មេត្ដាលុបលាងនូវទង្វើអាក្រក់ទាំងឡាយនៃយើងខ្ញុំ ព្រមទាំងសូមទ្រង់មេត្ដាឱ្យយើងខ្ញុំបានស្លាប់ជាមួយបណ្ដាអ្នកដែលសាងអំពើល្អផងចុះ។
ឱម្ចាស់របស់ពួកយើង. ជាការពិតណាស់ ពួកយើងបាន ឮអ្នកអំពាវនាវ(មូហាំម៉ាត់)ដែលអំពាវនាវដើម្បីឱ្យមានជំនឿថាៈ ចូរពួកអ្នកជឿលើម្ចាស់របស់ពួកអ្នកចុះ ហើយពួកយើងក៏មាន ជំនឿ។ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាអភ័យទោសដល់ ពួកយើងនូវទោសកំហុសទាំងឡាយរបស់ពួកយើងផង។ ហើយ សូមទ្រង់មេត្ដាលុបលាងឱ្យពួកយើងនូវអំពើអាក្រក់របស់ពួកយើង ផង។ ហើយសូមទ្រង់មេត្ដាឱ្យពួកយើងស្លាប់នៅជាមួយបណ្ដាអ្នក ដែលសាងអំពើល្អផង។
បរពិតព្រះជាម្ចាស់នៃយើងខ្ញុំ! សូមទ្រង់មេត្តាប្រទានឱ្យយើងខ្ញុំនូវអ្វីដែលទ្រង់បានសន្យាដល់យើងខ្ញុំតាមរយៈ(សម្តីនៃ)បណ្តាអ្នកនាំសាររបស់ទ្រង់ ហើយសូមទ្រង់កុំធ្វើឲ្យយើងខ្ញុំទទួលនូវភាពអាម៉ាសនៅថ្ងៃបរលោកអ្វី។ ពិតប្រាកដណាស់ ទ្រង់មិនក្បត់ការសន្យានោះឡើយ។
ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាប្រទានឱ្យពួក យើងនូវអ្វីដែលទ្រង់បានសន្យាចំពោះពួកយើងតាមរយៈអ្នកនាំសារ ទាំងឡាយរបស់ទ្រង់ផង ហើយសូមទ្រង់មេត្ដាកុំធ្វើឱ្យពួកយើង អាម៉ាស់នៅថ្ងៃបរលោកអ្វី។ ពិតប្រាកដណាស់ ទ្រង់មិនក្បត់កិច្ច សន្យាឡើយ។