quranm◉

Juz 25 ۞إِلَيۡهِ يُرَدُّ عِلۡمُ ٱلسَّاعَةِۚ

Range
from 41:47 to 45:37
Surahs covered
ការបកប្រែ
246 ការបកប្រែ

◉

41:47

إِلَيۡهِ يُرَدُّ عِلۡمُ ٱلسَّاعَةِۚ وَمَا تَخۡرُجُ مِن ثَمَرَٰتٖ مِّنۡ أَكۡمَامِهَا وَمَا تَحۡمِلُ مِنۡ أُنثَىٰ وَلَا تَضَعُ إِلَّا بِعِلۡمِهِۦۚ وَيَوۡمَ يُنَادِيهِمۡ أَيۡنَ شُرَكَآءِي قَالُوٓاْ ءَاذَنَّـٰكَ مَامِنَّا مِن شَهِيدٖ ﴿47﴾

ចំណេះដឹងនៃថ្ងៃបរលោក គឺត្រឡប់ទៅកាន់ទ្រង់(តែមួយគត់)។ គ្មានផ្លែឈើអ្វីមួយដែលចេញពីស្រទាប់របស់វា ហើយក៏គ្មានសត្វញីណាមួយពរពោះ និងកើតកូននោះដែរ លើកលែងតែដោយការដឹងរបស់ទ្រង់ទាំងអស់។ ហើយនៅថ្ងៃដែលទ្រង់ហៅពួកគេ(ពួកដែលធ្វើស្ហ៊ីរិក)ថា៖ តើដៃគូទាំងឡាយរបស់យើង(ដែលពួកអ្នកធ្លាប់អះអាង)នោះនៅឯណា? ពួកគេឆ្លើយថា៖ យើងខ្ញុំសូមទទួលស្គាល់នៅចំពោះមុខព្រះអង្គថា គ្មាននរណាម្នាក់នៃយើងខ្ញុំធ្វើសាក្សីថា ព្រះអង្គមានដៃគូឡើយ។

41:48

وَضَلَّ عَنۡهُم مَّا كَانُواْ يَدۡعُونَ مِن قَبۡلُۖ وَظَنُّواْ مَا لَهُم مِّن مَّحِيصٖ ﴿48﴾

ហើយអ្វីដែលពួកគេធ្លាប់គោរពសក្ការៈកាលពីមុននោះ បានបាត់បង់អំពីពួកគេ។ ហើយពួកគេបានដឹងយ៉ាងច្បាស់ថា គ្មានកន្លែងជ្រកកោនសម្រាប់ពួកគេ(ពីទណ្ឌកម្ម)នោះឡើយ។

41:49

لَّا يَسۡـَٔمُ ٱلۡإِنسَٰنُ مِن دُعَآءِ ٱلۡخَيۡرِ وَإِن مَّسَّهُ ٱلشَّرُّ فَيَـُٔوسٞ قَنُوطٞ ﴿49﴾

មនុស្សលោកមិនធុញទ្រាន់នឹងការសុំចង់បានប្រការល្អនោះឡើយ។ តែប្រសិនបើគេជួបប្រទះប្រការអាក្រក់វិញ ពេលនោះពួកគេនឹងមានការអស់សង្ឃឹមយ៉ាងខ្លាំង។

41:50

وَلَئِنۡ أَذَقۡنَٰهُ رَحۡمَةٗ مِّنَّا مِنۢ بَعۡدِ ضَرَّآءَ مَسَّتۡهُ لَيَقُولَنَّ هَٰذَا لِي وَمَآ أَظُنُّ ٱلسَّاعَةَ قَآئِمَةٗ وَلَئِن رُّجِعۡتُ إِلَىٰ رَبِّيٓ إِنَّ لِي عِندَهُۥ لَلۡحُسۡنَىٰۚ فَلَنُنَبِّئَنَّ ٱلَّذِينَ كَفَرُواْ بِمَا عَمِلُواْ وَلَنُذِيقَنَّهُم مِّنۡ عَذَابٍ غَلِيظٖ ﴿50﴾

ហើយប្រសិនបើយើងបានឱ្យគេភ្លក់នូវក្តីមេត្តាករុណាអំពីយើងក្រោយពីគេទទួលនូវគ្រោះ ប្រាកដជាគេនឹងនិយាយថា៖ នេះគឺដោយសារខ្ញុំស័ក្ដិសមនឹងទទួលបានវា។ ហើយខ្ញុំមិនគិតថា ថ្ងៃបរលោកនឹងកើតឡើងនោះឡើយ។ តែប្រសិនបើខ្ញុំត្រូវគេនាំត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ខ្ញុំវិញ ប្រាកដជាខ្ញុំនឹងទទួលបាននូវប្រការល្អនៅឯទ្រង់ជាមិនខាន។ ដូច្នេះ យើង(អល់ឡោះ)ប្រាកដជានឹងប្រាប់ពួកដែលគ្មានជំនឿនូវអ្វីដែលពួកគេបានប្រព្រឹត្ត ហើយយើងប្រាកដជានឹងឱ្យពួកគេភ្លក់នូវទណ្ឌកម្មដ៏ខ្លាំងក្លាជាទីបំផុត។

41:51

وَإِذَآ أَنۡعَمۡنَا عَلَى ٱلۡإِنسَٰنِ أَعۡرَضَ وَنَـَٔا بِجَانِبِهِۦ وَإِذَا مَسَّهُ ٱلشَّرُّ فَذُو دُعَآءٍ عَرِيضٖ ﴿51﴾

ហើយនៅពេលដែលយើងបានប្រទានឧបការគុណដល់មនុស្ស គេបានបែរចេញពីការដឹងគុណ។ តែនៅពេលដែលគេជួបប្រទះនឹងប្រការអាក្រក់វិញនោះ គឺគេបួងសួងសុំយ៉ាងច្រើន។

41:52

قُلۡ أَرَءَيۡتُمۡ إِن كَانَ مِنۡ عِندِ ٱللَّهِ ثُمَّ كَفَرۡتُم بِهِۦ مَنۡ أَضَلُّ مِمَّنۡ هُوَ فِي شِقَاقِۭ بَعِيدٖ ﴿52﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើវា(គម្ពីរគួរអាន)ពិតជាមកពីអល់ឡោះមែន ក្រោយមក ពួកអ្នកបែរជាប្រឆាំងនឹងវាទៅវិញ ថាតើអ្នកណាដែលវង្វេងជាងអ្នកដែលខ្វែងគំនិតគ្នាដ៏សែនឆ្ងាយ(អំពីការពិត)នោះ?

41:53

سَنُرِيهِمۡ ءَايَٰتِنَا فِي ٱلۡأٓفَاقِ وَفِيٓ أَنفُسِهِمۡ حَتَّىٰ يَتَبَيَّنَ لَهُمۡ أَنَّهُ ٱلۡحَقُّۗ أَوَلَمۡ يَكۡفِ بِرَبِّكَ أَنَّهُۥ عَلَىٰ كُلِّ شَيۡءٖ شَهِيدٌ ﴿53﴾

យើងនឹងឱ្យពួកគេបានឃើញនូវសញ្ញាភស្តុតាងទាំងឡាយរបស់យើងគ្រប់ទិសទីនៃផែនដី និងនៅក្នុងខ្លួនរបស់ពួកគេផ្ទាល់ រហូតដល់វាបានបញ្ជាក់យ៉ាងច្បាស់សម្រាប់ពួកគេថា៖ ជាការពិតណាស់ វា(គម្ពីរគួរអាន) គឺជាការពិត។ តើមិនគ្រប់គ្រាន់ទៀតឬដែលព្រះជាម្ចាស់របស់អ្នកទ្រង់ជាសាក្សីលើរាល់អ្វីៗទាំងអស់។

41:54

أَلَآ إِنَّهُمۡ فِي مِرۡيَةٖ مِّن لِّقَآءِ رَبِّهِمۡۗ أَلَآ إِنَّهُۥ بِكُلِّ شَيۡءٖ مُّحِيطُۢ ﴿54﴾

តើពុំមែនទេឬដែលថា ពិតណាស់ ពួកគេស្ថិតនៅក្នុងភាពមន្ទិលសង្ស័យអំពីការជួបនឹងព្រះជាម្ចាស់របស់ពួកគេ(នៅថ្ងៃបរលោក)។ តើពុំមែនទេឬដែលថា ពិតប្រាកដណាស់ ទ្រង់មហាជ្រួតជ្រាបនូវរាល់អ្វីៗទាំងអស់។

42:1

حمٓ ﴿1﴾

ហា មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។

42:2

عٓسٓقٓ ﴿2﴾

អ៊ីន ស៊ីន កហ្វ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។

42:3

كَذَٰلِكَ يُوحِيٓ إِلَيۡكَ وَإِلَى ٱلَّذِينَ مِن قَبۡلِكَ ٱللَّهُ ٱلۡعَزِيزُ ٱلۡحَكِيمُ ﴿3﴾

វាហ៊ីដែលគេបានផ្តល់ទៅកាន់អ្នក(ព្យាការីមូហាំម៉ាត់)គឺដូចគ្នានឹងវ៉ាហ៊ីដែលគេបានផ្តល់ឱ្យបណ្តាព្យាការីជំនាន់មុនអ្នកដែរ។ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

42:4

لَهُۥ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۖ وَهُوَ ٱلۡعَلِيُّ ٱلۡعَظِيمُ ﴿4﴾

អ្វីដែលនៅលើមេឃជាច្រើនជាន់ និងអ្វីដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ហើយទ្រង់មហាខ្ពង់ខ្ពស់ មហាធំធេង។

42:5

تَكَادُ ٱلسَّمَٰوَٰتُ يَتَفَطَّرۡنَ مِن فَوۡقِهِنَّۚ وَٱلۡمَلَـٰٓئِكَةُ يُسَبِّحُونَ بِحَمۡدِ رَبِّهِمۡ وَيَسۡتَغۡفِرُونَ لِمَن فِي ٱلۡأَرۡضِۗ أَلَآ إِنَّ ٱللَّهَ هُوَ ٱلۡغَفُورُ ٱلرَّحِيمُ ﴿5﴾

មេឃជាច្រើនជាន់ស្ទើរតែប្រេះបែកពីផ្នែកខាងលើរបស់វា ហើយម៉ាឡាអ៊ីកាត់ទាំងឡាយបានលើកតម្កើងដោយការកោតសរសើរចំពោះព្រះជាម្ចាស់របស់ពួកគេ និងសុំអភ័យទោសឲ្យអ្នកដែលនៅលើផែនដី។ តើពុំមែនទេឬ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។

42:6

وَٱلَّذِينَ ٱتَّخَذُواْ مِن دُونِهِۦٓ أَوۡلِيَآءَ ٱللَّهُ حَفِيظٌ عَلَيۡهِمۡ وَمَآ أَنتَ عَلَيۡهِم بِوَكِيلٖ ﴿6﴾

ហើយពួកដែលយកអ្នកផ្សេងក្រៅទ្រង់ធ្វើជាអ្នកគាំពារនោះ អល់ឡោះទ្រង់ជាអ្នកឃ្លាំមើលពួកគេ។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនមែនជាអ្នកទទួលខុសត្រូវលើពួកគេនោះឡើយ។

42:7

وَكَذَٰلِكَ أَوۡحَيۡنَآ إِلَيۡكَ قُرۡءَانًا عَرَبِيّٗا لِّتُنذِرَ أُمَّ ٱلۡقُرَىٰ وَمَنۡ حَوۡلَهَا وَتُنذِرَ يَوۡمَ ٱلۡجَمۡعِ لَا رَيۡبَ فِيهِۚ فَرِيقٞ فِي ٱلۡجَنَّةِ وَفَرِيقٞ فِي ٱلسَّعِيرِ ﴿7﴾

ក៏ដូច្នោះដែរ យើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ព្យាការីមូហាំម៉ាត់)នូវគម្ពីរគួរអានជាភាសាអារ៉ាប់ដើម្បីឱ្យអ្នកដាស់តឿនព្រមានដល់អ្នកស្រុកម៉ាក្កះ និងអ្នកដែលនៅជុំវិញវា ព្រមទាំងដាស់តឿនព្រមាន(ពួកគេ)ពីថ្ងៃប្រមូលផ្តុំ(ថ្ងៃបរលោក)ដែលគ្មានការសង្ស័យឡើយចំពោះវា។ (នៅថ្ងៃនោះ) មួយក្រុមស្ថិតក្នុងឋានសួគ៌ ហើយមួយក្រុមទៀតស្ថិតក្នុងនរកដែលឆេះសន្ធោសន្ធៅ។

42:8

وَلَوۡ شَآءَ ٱللَّهُ لَجَعَلَهُمۡ أُمَّةٗ وَٰحِدَةٗ وَلَٰكِن يُدۡخِلُ مَن يَشَآءُ فِي رَحۡمَتِهِۦۚ وَٱلظَّـٰلِمُونَ مَا لَهُم مِّن وَلِيّٖ وَلَا نَصِيرٍ ﴿8﴾

ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់ប្រាកដជានឹងធ្វើឱ្យពួកគេក្លាយជាប្រជាជាតិតែមួយជាមិនខាន។ ក៏ប៉ុន្តែ ទ្រង់បញ្ចូលជនណាដែលទ្រង់មានចេតនាទៅក្នុងក្តីមេត្តាករុណារបស់ទ្រង់។ រីឯពួកដែលបំពាន សម្រាប់ពួកគេ គឺគ្មានអ្នកគាំពារ ហើយក៏គ្មានអ្នកជួយនោះដែរ។

42:9

أَمِ ٱتَّخَذُواْ مِن دُونِهِۦٓ أَوۡلِيَآءَۖ فَٱللَّهُ هُوَ ٱلۡوَلِيُّ وَهُوَ يُحۡيِ ٱلۡمَوۡتَىٰ وَهُوَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ ﴿9﴾

ផ្ទុយទៅវិញ ពួកគេ(ពួកមុស្ហរីគីន)បានយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាអ្នកគាំពារ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកគាំពារ ហើយទ្រង់ជាអ្នកធ្វើឲ្យអ្នកស្លាប់រស់ឡើងវិញ(នៅថ្ងៃបរលោក)។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

42:10

وَمَا ٱخۡتَلَفۡتُمۡ فِيهِ مِن شَيۡءٖ فَحُكۡمُهُۥٓ إِلَى ٱللَّهِۚ ذَٰلِكُمُ ٱللَّهُ رَبِّي عَلَيۡهِ تَوَكَّلۡتُ وَإِلَيۡهِ أُنِيبُ ﴿10﴾

ហើយប្រការអ្វីមួយដែលពួកអ្នកបានខ្វែងគំនិតគ្នាចំពោះវា ពិតប្រាកដណាស់ ការកាត់សេចក្តីចំពោះវា គឺទៅកាន់អល់ឡោះ(គម្ពីរគួរអាន និងស៊ុណ្ណះ)។ នោះហើយគឺអល់ឡោះដែលជាព្រះជាម្ចាស់របស់ខ្ញុំ។ ចំពោះទ្រង់(តែមួយគត់)ដែលខ្ញុំប្រគល់ការទុកចិត្ត ហើយចំពោះទ្រង់(តែមួយគត់)ដែលខ្ញុំវិលត្រឡប់។

42:11

فَاطِرُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ جَعَلَ لَكُم مِّنۡ أَنفُسِكُمۡ أَزۡوَٰجٗا وَمِنَ ٱلۡأَنۡعَٰمِ أَزۡوَٰجٗا يَذۡرَؤُكُمۡ فِيهِۚ لَيۡسَ كَمِثۡلِهِۦ شَيۡءٞۖ وَهُوَ ٱلسَّمِيعُ ٱلۡبَصِيرُ ﴿11﴾

ទ្រង់ជាអ្នកបង្កើតមេឃជាច្រើនជាន់និងផែនដី។ ទ្រង់បានបង្កើតសម្រាប់ពួកអ្នកអំពីខ្លួនរបស់ពួកអ្នកផ្ទាល់ឲ្យមានជាគូ ហើយក្នុងចំណោមសត្វពាហនៈក៏មានជាគូដែរ។ ទ្រង់ឲ្យពួកអ្នកមានចំនួនកាន់តែច្រើនឡើង(តាមរយៈការរៀបអាពាហ៍ពិពាហ៍)។ គ្មានអ្វីមួយអាចប្រដូចនឹងទ្រង់បានឡើយ។ ហើយទ្រង់មហាឮ មហាឃើញបំផុត។

42:12

لَهُۥ مَقَالِيدُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ يَبۡسُطُ ٱلرِّزۡقَ لِمَن يَشَآءُ وَيَقۡدِرُۚ إِنَّهُۥ بِكُلِّ شَيۡءٍ عَلِيمٞ ﴿12﴾

កូនសោ(ឃ្លាំង)នៃមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ទ្រង់បើកទូលាយ និងត្បិតត្បៀតលាភសក្ការៈ(របស់ទ្រង់)ចំពោះជនណាដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ ទ្រង់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។

42:13

شَرَعَ لَكُم مِّنَ ٱلدِّينِ مَا وَصَّىٰ بِهِۦ نُوحٗا وَٱلَّذِيٓ أَوۡحَيۡنَآ إِلَيۡكَ وَمَا وَصَّيۡنَا بِهِۦٓ إِبۡرَٰهِيمَ وَمُوسَىٰ وَعِيسَىٰٓۖ أَنۡ أَقِيمُواْ ٱلدِّينَ وَلَا تَتَفَرَّقُواْ فِيهِۚ كَبُرَ عَلَى ٱلۡمُشۡرِكِينَ مَا تَدۡعُوهُمۡ إِلَيۡهِۚ ٱللَّهُ يَجۡتَبِيٓ إِلَيۡهِ مَن يَشَآءُ وَيَهۡدِيٓ إِلَيۡهِ مَن يُنِيبُ ﴿13﴾

ទ្រង់បានដាក់ចេញនូវច្បាប់បញ្ញត្តិសាសនា(អ៊ីស្លាម)សម្រាប់ពួកអ្នក ដូចអ្វីដែលទ្រង់បានផ្តែផ្តាំវាចំពោះព្យាការីនួហនោះដែរ។ ហើយអ្វីដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺដូចអ្វីដែលយើងបានផ្តែផ្តាំចំពោះព្យាការីអ៊ីព្រហ៊ីម ព្យាការីមូសា និងព្យាការីអ៊ីសាដែរ គឺ់ពួកអ្នកត្រូវបញ្ឈរសាសនា និងមិនត្រូវបែកបាក់គ្នានៅក្នុងវានោះឡើយ។ អ្វីដែលពួកអ្នកកំពុងតែអំពាវនាវពួកគេទៅកាន់នោះ គឺធ្ងន់ធ្ងរបំផុតចំពោះពួកមុស្ហរីគីន។ អល់ឡោះជ្រើសរើសទៅកាន់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនា និងចង្អុលបង្ហាញទៅកាន់ទ្រង់ចំពោះជនណាដែលវិលត្រឡប់(សារភាពកំហុស)។

42:14

وَمَا تَفَرَّقُوٓاْ إِلَّا مِنۢ بَعۡدِ مَا جَآءَهُمُ ٱلۡعِلۡمُ بَغۡيَۢا بَيۡنَهُمۡۚ وَلَوۡلَا كَلِمَةٞ سَبَقَتۡ مِن رَّبِّكَ إِلَىٰٓ أَجَلٖ مُّسَمّٗى لَّقُضِيَ بَيۡنَهُمۡۚ وَإِنَّ ٱلَّذِينَ أُورِثُواْ ٱلۡكِتَٰبَ مِنۢ بَعۡدِهِمۡ لَفِي شَكّٖ مِّنۡهُ مُرِيبٖ ﴿14﴾

ហើយពួកគេ(ពួកមុស្ហរីគីន)មិនបានបែកបាក់គ្នាឡើយ លើកលែងតែក្រោយពីចំណេះដឹងបានមកដល់ពួកគេដោយសារតែការបំពានរវាងពួកគេប៉ុណ្ណោះ។ ហើយប្រសិនបើគ្មានការកំណត់ជាមុនពីព្រះជាម្ចាស់របស់អ្នករហូតដល់ពេលកំណត់ទេនោះ ប្រាកដជាគេនឹងកាត់ក្តីរវាងពួកគេ(ភ្លាមៗ)ជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកដែលទទួលមរតកគម្ពីរ(តាវរ៉ត និងអ៊ិញជីល)ក្រោយពីពួកគេ គឺស្ថិតក្នុងភាពមន្ទិលសង្ស័យយ៉ាងច្បាស់ចំពោះវា(គម្ពីរគួរអាន)។

42:15

فَلِذَٰلِكَ فَٱدۡعُۖ وَٱسۡتَقِمۡ كَمَآ أُمِرۡتَۖ وَلَا تَتَّبِعۡ أَهۡوَآءَهُمۡۖ وَقُلۡ ءَامَنتُ بِمَآ أَنزَلَ ٱللَّهُ مِن كِتَٰبٖۖ وَأُمِرۡتُ لِأَعۡدِلَ بَيۡنَكُمُۖ ٱللَّهُ رَبُّنَا وَرَبُّكُمۡۖ لَنَآ أَعۡمَٰلُنَا وَلَكُمۡ أَعۡمَٰلُكُمۡۖ لَا حُجَّةَ بَيۡنَنَا وَبَيۡنَكُمُۖ ٱللَّهُ يَجۡمَعُ بَيۡنَنَاۖ وَإِلَيۡهِ ٱلۡمَصِيرُ ﴿15﴾

ដូច្នេះ ចំពោះសាសនាដ៏ត្រឹមត្រូវនេះ ចូរអ្នកអំពាវនាវ(មនុស្ស) ហើយចូរអ្នកប្រកាន់ឱ្យបានខ្ជាប់ខ្ជួនដូចអ្វីដែលគេបានបង្គាប់ប្រើចំពោះអ្នក និងមិនត្រូវដើរតាមទំនើងចិត្តរបស់ពួកគេឡើយ។ ហើយចូរអ្នកពោលថា៖ ខ្ញុំមានជំនឿចំពោះគម្ពីរដែលអល់ឡោះបានបញ្ចុះមក។ ហើយគេបានបង្គាប់ប្រើខ្ញុំឱ្យកាត់សេចក្តីរវាងពួកអ្នកដោយយុត្តិធម៌។ អល់ឡោះ គឺជាព្រះជាម្ចាស់របស់ពួកយើង និងជាព្រះជាម្ចាស់របស់ពួកអ្នក។ ទង្វើរបស់ពួកយើង គឺសម្រាប់ពួកយើង ហើយទង្វើរបស់ពួកអ្នក គឺសម្រាប់ពួកអ្នក។ គ្មានការប្រកែកគ្នានោះទេរវាងពួកយើងនិងពួកអ្នក។ អល់ឡោះទ្រង់នឹងប្រមូលផ្តុំរវាងពួកយើងទាំងអស់គ្នា។ ហើយកន្លែងវិលត្រឡប់(នៅថ្ងៃបរលោក) គឺឆ្ពោះទៅកាន់ទ្រង់(តែមួយគត់)។

42:16

وَٱلَّذِينَ يُحَآجُّونَ فِي ٱللَّهِ مِنۢ بَعۡدِ مَا ٱسۡتُجِيبَ لَهُۥ حُجَّتُهُمۡ دَاحِضَةٌ عِندَ رَبِّهِمۡ وَعَلَيۡهِمۡ غَضَبٞ وَلَهُمۡ عَذَابٞ شَدِيدٌ ﴿16﴾

ហើយពួកដែលជជែកដេញដោលពីរឿង(សាសនា)អល់ឡោះក្រោយពីមានគេទទួលយកវាហើយនោះ ការជជែកដេញដោលរបស់ពួកគេ គឺត្រូវសាបសូន្យនៅចំពោះមុខព្រះជាម្ចាស់របស់ពួកគេ។ ហើយពួកគេនឹងទទួលនូវការខឹងសម្បា(ពីអល់ឡោះ)។ ហើយសម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។

42:17

ٱللَّهُ ٱلَّذِيٓ أَنزَلَ ٱلۡكِتَٰبَ بِٱلۡحَقِّ وَٱلۡمِيزَانَۗ وَمَا يُدۡرِيكَ لَعَلَّ ٱلسَّاعَةَ قَرِيبٞ ﴿17﴾

អល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដែលបានបញ្ចុះគម្ពីរទាំងឡាយដោយពិតប្រាកដ ហើយនិងជញ្ជីងនៃភាពយុត្តិធម៌។ ហើយតើអ្វីដែលធ្វើឲ្យអ្នកដឹងថា ថ្ងៃបរលោក ជិតនឹងមកដល់នោះ?

42:18

يَسۡتَعۡجِلُ بِهَا ٱلَّذِينَ لَا يُؤۡمِنُونَ بِهَاۖ وَٱلَّذِينَ ءَامَنُواْ مُشۡفِقُونَ مِنۡهَا وَيَعۡلَمُونَ أَنَّهَا ٱلۡحَقُّۗ أَلَآ إِنَّ ٱلَّذِينَ يُمَارُونَ فِي ٱلسَّاعَةِ لَفِي ضَلَٰلِۭ بَعِيدٍ ﴿18﴾

ពួកដែលគ្មានជំនឿសុំឱ្យវា(ថ្ងៃបរលោក)ឆាប់មកដល់។ រីឯបណ្តាអ្នកដែលមានជំនឿវិញ ពួកគេខ្លាចថ្ងៃនោះ ហើយពួកគេដឹងច្បាស់ថា វាគឺជាការពិត។ តើពុំមែនទេឬដែលថា ពិតប្រាកដណាស់ ពួកដែលមន្ទិលសង្ស័យចំពោះថ្ងៃបរលោកនោះ គឺពិតជាស្ថិតក្នុងភាពវង្វេងដ៏សែនឆ្ងាយ។

42:19

ٱللَّهُ لَطِيفُۢ بِعِبَادِهِۦ يَرۡزُقُ مَن يَشَآءُۖ وَهُوَ ٱلۡقَوِيُّ ٱلۡعَزِيزُ ﴿19﴾

អល់ឡោះទ្រង់មានភាពទន់ភ្លន់បំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ទ្រង់ប្រទានលាភសក្ការៈដល់ជនណាដែលទ្រង់មានចេតនា។ ហើយទ្រង់មហាខ្លាំងក្លា មហាខ្លាំងពូកែ។

42:20

مَن كَانَ يُرِيدُ حَرۡثَ ٱلۡأٓخِرَةِ نَزِدۡ لَهُۥ فِي حَرۡثِهِۦۖ وَمَن كَانَ يُرِيدُ حَرۡثَ ٱلدُّنۡيَا نُؤۡتِهِۦ مِنۡهَا وَمَا لَهُۥ فِي ٱلۡأٓخِرَةِ مِن نَّصِيبٍ ﴿20﴾

ជនណាដែលចង់បានផលបុណ្យថ្ងៃបរលោក យើងនឹងបន្ថែមដល់គេចំពោះផលបុណ្យរបស់គេ។ រីឯជនណាដែលចង់បានតែផលបុណ្យលោកិយ យើងនឹងប្រទានឱ្យគេអំពីវា។ ហើយនៅថ្ងៃបរលោក សម្រាប់រូបគេ គឺគ្មានទទួលបានចំណែកអ្វីឡើយ។

42:21

أَمۡ لَهُمۡ شُرَكَـٰٓؤُاْ شَرَعُواْ لَهُم مِّنَ ٱلدِّينِ مَا لَمۡ يَأۡذَنۢ بِهِ ٱللَّهُۚ وَلَوۡلَا كَلِمَةُ ٱلۡفَصۡلِ لَقُضِيَ بَيۡنَهُمۡۗ وَإِنَّ ٱلظَّـٰلِمِينَ لَهُمۡ عَذَابٌ أَلِيمٞ ﴿21﴾

ឬមួយពួកគេមានព្រះនានាផ្សេងពីអល់ឡោះដែលបានដាក់ច្បាប់បញ្ញត្តិសាសនាសម្រាប់ពួកគេនូវអ្វីដែលអល់ឡោះមិនបានអនុញ្ញាត? ហើយប្រសិនបើគ្មានការកំណត់(ពីអល់ឡោះ)ទេនោះ ប្រាកដជាគេនឹងកាត់សេចក្តីរវាងពួកគេ(ភ្លាមៗ)ជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកដែលបំពាន សម្រាប់ពួកគេនឹងទទួលទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។

42:22

تَرَى ٱلظَّـٰلِمِينَ مُشۡفِقِينَ مِمَّا كَسَبُواْ وَهُوَ وَاقِعُۢ بِهِمۡۗ وَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّـٰلِحَٰتِ فِي رَوۡضَاتِ ٱلۡجَنَّاتِۖ لَهُم مَّا يَشَآءُونَ عِندَ رَبِّهِمۡۚ ذَٰلِكَ هُوَ ٱلۡفَضۡلُ ٱلۡكَبِيرُ ﴿22﴾

អ្នកនឹងឃើញពួកដែលបំពានមានការភ័យខ្លាចចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត ខណៈដែលវា(ទណ្ឌកម្ម)ធ្លាក់លើពួកគេ។ រីឯបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលវិញនោះ ពួកគេស្ថិតនៅក្នុងសួនឧទ្យានទាំងឡាយនៃឋានសួគ៌។ ពួកគេទទួលបាននូវអ្វីដែលពួកគេប្រាថ្នានៅឯព្រះជាម្ចាស់របស់ពួកគេ។ នោះហើយគឺជាការប្រោសប្រទានដ៏ធំធេងបំផុត។

42:23

ذَٰلِكَ ٱلَّذِي يُبَشِّرُ ٱللَّهُ عِبَادَهُ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّـٰلِحَٰتِۗ قُل لَّآ أَسۡـَٔلُكُمۡ عَلَيۡهِ أَجۡرًا إِلَّا ٱلۡمَوَدَّةَ فِي ٱلۡقُرۡبَىٰۗ وَمَن يَقۡتَرِفۡ حَسَنَةٗ نَّزِدۡ لَهُۥ فِيهَا حُسۡنًاۚ إِنَّ ٱللَّهَ غَفُورٞ شَكُورٌ ﴿23﴾

នោះហើយជាអ្វីដែលអល់ឡោះផ្តល់ជាដំណឹងរីករាយដល់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលមានជំនឿ និងសាងទង្វើកុសល។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ខ្ញុំមិនទាមទារពីពួកអ្នកនូវការតបស្នងអ្វីចំពោះវាឡើយ លើកលែងតែក្តីស្រលាញ់ក្នុងភាពជាសាច់ញាតិប៉ុណ្ណោះ។ ហើយជនណាដែលបានសាងអំពើល្អមួយ យើងនឹងបន្ថែមប្រការល្អដល់គេថែមទៀត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាដឹងគុណបំផុត។

42:24

أَمۡ يَقُولُونَ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبٗاۖ فَإِن يَشَإِ ٱللَّهُ يَخۡتِمۡ عَلَىٰ قَلۡبِكَۗ وَيَمۡحُ ٱللَّهُ ٱلۡبَٰطِلَ وَيُحِقُّ ٱلۡحَقَّ بِكَلِمَٰتِهِۦٓۚ إِنَّهُۥ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ﴿24﴾

ឬមួយពួកគេនិយាយថា៖ រូបគេ(ព្យាការីមូហាំម៉ាត់)ប្រឌិតកុហកទៅលើអល់ឡោះ។ ពិតណាស់ ប្រសិនបើអល់ឡោះមានចេតនា ទ្រង់នឹងបោះត្រាភ្ជិតលើដួងចិត្តរបស់អ្នក ហើយទ្រង់នឹងលុបបំបាត់ប្រការខុសឆ្គង និងពង្រឹងភាពត្រឹមត្រូវដោយបន្ទូលរបស់ទ្រង់ជាមិនខាន។ ប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅក្នុងដួងចិត្ត។

42:25

وَهُوَ ٱلَّذِي يَقۡبَلُ ٱلتَّوۡبَةَ عَنۡ عِبَادِهِۦ وَيَعۡفُواْ عَنِ ٱلسَّيِّـَٔاتِ وَيَعۡلَمُ مَا تَفۡعَلُونَ ﴿25﴾

ហើយទ្រង់ជាអ្នកទទួលយកនូវការសារភាពកំហុសពីខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ និងអធ្យាស្រ័យ(លើកលែងទោស)ចំពោះអំពើអាក្រក់ទាំងឡាយ(របស់ពួកគេ)។ ហើយទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។

42:26

وَيَسۡتَجِيبُ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّـٰلِحَٰتِ وَيَزِيدُهُم مِّن فَضۡلِهِۦۚ وَٱلۡكَٰفِرُونَ لَهُمۡ عَذَابٞ شَدِيدٞ ﴿26﴾

ហើយទ្រង់ទទួលយកនូវការបួងសួងរបស់បណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ព្រមទាំងបន្ថែមដល់ពួកគេនូវការប្រោសប្រទានរបស់ទ្រង់ថែមទៀត។ រីឯពួកដែលគ្មានជំនឿ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។

42:27

وَلَوۡ بَسَطَ ٱللَّهُ ٱلرِّزۡقَ لِعِبَادِهِۦ لَبَغَوۡاْ فِي ٱلۡأَرۡضِ وَلَٰكِن يُنَزِّلُ بِقَدَرٖ مَّا يَشَآءُۚ إِنَّهُۥ بِعِبَادِهِۦ خَبِيرُۢ بَصِيرٞ ﴿27﴾

ហើយប្រសិនបើអល់ឡោះទ្រង់បើកទូលាយនូវលាភសក្ការៈចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ប្រាកដជាពួកគេនឹងបំពាននៅលើផែនដីជាមិនខាន។ ក៏ប៉ុន្តែទ្រង់បញ្ចុះទៅតាមកម្រិត(បរិមាណ)ដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាឃើញបំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។

42:28

وَهُوَ ٱلَّذِي يُنَزِّلُ ٱلۡغَيۡثَ مِنۢ بَعۡدِ مَا قَنَطُواْ وَيَنشُرُ رَحۡمَتَهُۥۚ وَهُوَ ٱلۡوَلِيُّ ٱلۡحَمِيدُ ﴿28﴾

ហើយទ្រង់ជាអ្នកដែលបញ្ចុះទឹកភ្លៀងក្រោយពីពួកគេបានអស់សង្ឃឹម(ថានឹងមិនមានភ្លៀងធ្លាក់) ហើយទ្រង់ស្រោចស្រពក្តីមេត្តាករុណារបស់ទ្រង់។ ហើយទ្រង់ជាអ្នកគាំពារ ជាអ្នកដែលត្រូវគេកោតសរសើរ។

42:29

وَمِنۡ ءَايَٰتِهِۦ خَلۡقُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَثَّ فِيهِمَا مِن دَآبَّةٖۚ وَهُوَ عَلَىٰ جَمۡعِهِمۡ إِذَا يَشَآءُ قَدِيرٞ ﴿29﴾

ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺការបង្កើតមេឃជាច្រើនជាន់និងផែនដី ព្រមទាំងបានពង្រាយនូវសត្វលោកជាច្រើននៅលើវាទាំងពីរ(មេឃនិងផែនដី)។ ហើយនៅពេលណាដែលទ្រង់មានចេតនា ទ្រង់មានសមត្ថភាពបំផុតក្នុងការប្រមូលផ្តុំពួកគេ។

42:30

وَمَآ أَصَٰبَكُم مِّن مُّصِيبَةٖ فَبِمَا كَسَبَتۡ أَيۡدِيكُمۡ وَيَعۡفُواْ عَن كَثِيرٖ ﴿30﴾

ហើយគ្រោះថ្នាក់ណាមួយដែលពួកអ្នក(មនុស្សលោក)ទទួលរង គឺដោយសារតែអ្វីដែលបានប្រព្រឹត្តដោយផ្ទាល់ដៃពួកអ្នក ហើយទ្រង់បានអធ្យាស្រ័យយ៉ាងច្រើន(ចំពោះពួកអ្នក)។

42:31

وَمَآ أَنتُم بِمُعۡجِزِينَ فِي ٱلۡأَرۡضِۖ وَمَا لَكُم مِّن دُونِ ٱللَّهِ مِن وَلِيّٖ وَلَا نَصِيرٖ ﴿31﴾

ហើយពួកអ្នកពុំមានសមត្ថភាព(ក្នុងការរត់គេចពីទណ្ឌកម្មអល់ឡោះ)នៅលើផែនដីនោះឡើយ។ ហើយពួកអ្នកក៏គ្មានអ្នកគាំពារ និងអ្នកជួយណាក្រៅពីអល់ឡោះនោះដែរ។

42:32

وَمِنۡ ءَايَٰتِهِ ٱلۡجَوَارِ فِي ٱلۡبَحۡرِ كَٱلۡأَعۡلَٰمِ ﴿32﴾

ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺសំពៅ(ដ៏ធំដែលធ្វើដំណើរ)លើផ្ទៃសមុទ្រ ប្រៀបដូចជាភ្នំ។

42:33

إِن يَشَأۡ يُسۡكِنِ ٱلرِّيحَ فَيَظۡلَلۡنَ رَوَاكِدَ عَلَىٰ ظَهۡرِهِۦٓۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّكُلِّ صَبَّارٖ شَكُورٍ ﴿33﴾

ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងធ្វើឱ្យខ្យល់ឈប់បោកបក់ ហើយសំពៅនោះនឹងនៅនឹងថ្កល់លើផ្ទៃសមុទ្រជាមិនខាន។ ប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់រាល់អ្នកដែលអត់ធ្មត់ និងអ្នកដែលចេះដឹងគុណ។

42:34

أَوۡ يُوبِقۡهُنَّ بِمَا كَسَبُواْ وَيَعۡفُ عَن كَثِيرٖ ﴿34﴾

ឬទ្រង់នឹងបំផ្លាញវាដោយសារតែអ្វី(បាបកម្ម)ដែលពួកគេបានប្រព្រឹត្ត។ ហើយទ្រង់បានអធ្យាស្រ័យ(ឱ្យពួកគេ)យ៉ាងច្រើនទៅហើយ។

42:35

وَيَعۡلَمَ ٱلَّذِينَ يُجَٰدِلُونَ فِيٓ ءَايَٰتِنَا مَا لَهُم مِّن مَّحِيصٖ ﴿35﴾

ហើយពួកដែលជជែកដេញដោលចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើង ពួកគេបានដឹងថា សម្រាប់ពួកគេ គឺពុំមានកន្លែងជ្រកកោន(ពីទណ្ឌកម្មយើង)ឡើយ។

42:36

فَمَآ أُوتِيتُم مِّن شَيۡءٖ فَمَتَٰعُ ٱلۡحَيَوٰةِ ٱلدُّنۡيَاۚ وَمَا عِندَ ٱللَّهِ خَيۡرٞ وَأَبۡقَىٰ لِلَّذِينَ ءَامَنُواْ وَعَلَىٰ رَبِّهِمۡ يَتَوَكَّلُونَ ﴿36﴾

ហើយអ្វីក៏ដោយដែលគេបានប្រទានឱ្យពួកអ្នក(ឱមនុស្សលោក) វាគ្រាន់តែជាភាពត្រេកត្រអាលនៃជីវិតលោកិយប៉ុណ្ណោះ។ ក៏ប៉ុន្តែ អ្វីដែលនៅឯអល់ឡោះជាម្ចាស់ គឺល្អប្រសើរ និងឋិតឋេរជាងនោះទៅទៀតសម្រាប់បណ្តាអ្នកដែលមានជំនឿ ហើយពួកគេប្រគល់ការទុកចិត្តចំពោះព្រះជាម្ចាស់របស់ពួកគេ។

42:37

وَٱلَّذِينَ يَجۡتَنِبُونَ كَبَـٰٓئِرَ ٱلۡإِثۡمِ وَٱلۡفَوَٰحِشَ وَإِذَا مَا غَضِبُواْ هُمۡ يَغۡفِرُونَ ﴿37﴾

និងបណ្តាអ្នកដែលចៀសឆ្ងាយពីបាបកម្មធំៗ និងប្រការអាក្រក់ផ្សេងៗ។ ហើយនៅពេលដែលពួកគេខឹងសម្បា(ចំពោះនរណាម្នាក់) គឺពួកគេអភ័យទោសឲ្យ។

42:38

وَٱلَّذِينَ ٱسۡتَجَابُواْ لِرَبِّهِمۡ وَأَقَامُواْ ٱلصَّلَوٰةَ وَأَمۡرُهُمۡ شُورَىٰ بَيۡنَهُمۡ وَمِمَّا رَزَقۡنَٰهُمۡ يُنفِقُونَ ﴿38﴾

និងបណ្តាអ្នកដែលឆ្លើយតបចំពោះព្រះជាម្ចាស់របស់ពួកគេ ហើយពួកគេប្រតិបត្តិសឡាត ហើយពួកគេចេះពិភាក្សារវាងគ្នាក្នុងកិច្ចទាំងឡាយរបស់ពួកគេ ព្រមទាំងបរិច្ចាគមួយចំនួននៃអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេ។

42:39

وَٱلَّذِينَ إِذَآ أَصَابَهُمُ ٱلۡبَغۡيُ هُمۡ يَنتَصِرُونَ ﴿39﴾

និងបណ្តាអ្នកដែលនៅពេលពួកគេទទួលរងការបំពាន គឺពួកគេយកឈ្នះវិញ(ដោយមិនមានការបំពាន)។

42:40

وَجَزَـٰٓؤُاْ سَيِّئَةٖ سَيِّئَةٞ مِّثۡلُهَاۖ فَمَنۡ عَفَا وَأَصۡلَحَ فَأَجۡرُهُۥ عَلَى ٱللَّهِۚ إِنَّهُۥ لَا يُحِبُّ ٱلظَّـٰلِمِينَ ﴿40﴾

ហើយការតបស្នងចំពោះអំពើអាក្រក់ គឺដូចទៅនឹងអំពើអាក្រក់នោះវិញ។ តែជនណាដែលអធ្យាស្រ័យ ហើយបានផ្សះផ្សារវិញនោះ ជាការពិតណាស់ ផលបុណ្យរបស់គេ គឺនៅឯអល់ឡោះជាម្ចាស់។ ពិតប្រាកដណាស់ ទ្រង់មិនស្រលាញ់ពួកដែលបំពានឡើយ។

42:41

وَلَمَنِ ٱنتَصَرَ بَعۡدَ ظُلۡمِهِۦ فَأُوْلَـٰٓئِكَ مَا عَلَيۡهِم مِّن سَبِيلٍ ﴿41﴾

ហើយជនណាដែលតបតក្រោយពីរងនូវការបំពាន ពិតប្រាកដណាស់ អ្នកទាំងនោះ គឺគ្មានទោសពៃរ៍អ្វីទៅលើពួកគេឡើយ។

42:42

إِنَّمَا ٱلسَّبِيلُ عَلَى ٱلَّذِينَ يَظۡلِمُونَ ٱلنَّاسَ وَيَبۡغُونَ فِي ٱلۡأَرۡضِ بِغَيۡرِ ٱلۡحَقِّۚ أُوْلَـٰٓئِكَ لَهُمۡ عَذَابٌ أَلِيمٞ ﴿42﴾

តាមពិត ទោសពៃរ៍នោះ គឺសម្រាប់តែពួកដែលបំពានលើមនុស្ស និងប្រព្រឹត្តល្មើសនៅលើផែនដីដោយមិនត្រឹមត្រូវប៉ុណ្ណោះ។ ពួកទាំងនោះ សម្រាប់ពួកគេនឹងត្រូវទទួលទណ្ឌកម្មដ៏ឈឺចាប់បំផុត។

42:43

وَلَمَن صَبَرَ وَغَفَرَ إِنَّ ذَٰلِكَ لَمِنۡ عَزۡمِ ٱلۡأُمُورِ ﴿43﴾

រីឯជនណាដែលអត់ធ្មត់ ហើយអភ័យទោសឱ្យគេ ពិតប្រាកដណាស់ នោះគឺជាកិច្ចការមួយដែលត្រូវបានគេកោតសរសើរ។

42:44

وَمَن يُضۡلِلِ ٱللَّهُ فَمَا لَهُۥ مِن وَلِيّٖ مِّنۢ بَعۡدِهِۦۗ وَتَرَى ٱلظَّـٰلِمِينَ لَمَّا رَأَوُاْ ٱلۡعَذَابَ يَقُولُونَ هَلۡ إِلَىٰ مَرَدّٖ مِّن سَبِيلٖ ﴿44﴾

ហើយជនណាដែលអល់ឡោះធ្វើឱ្យវង្វេងហើយនោះ ពិតប្រាកដណាស់ សម្រាប់រូបគេ គឺគ្មានអ្នកគាំពារណាបន្ទាប់ពីទ្រង់ឡើយ។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងបានឃើញពួកដែលបំពាន នៅពេលដែលពួកគេបានឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែក(នៅថ្ងៃបរលោក) ពួកគេនឹងនិយាយថា៖ តើពួកយើងមានផ្លូវណា(ដែលអាចត្រឡប់ទៅកាន់លោកិយវិញម្តងទៀត)ដែរឬទេ?

42:45

وَتَرَىٰهُمۡ يُعۡرَضُونَ عَلَيۡهَا خَٰشِعِينَ مِنَ ٱلذُّلِّ يَنظُرُونَ مِن طَرۡفٍ خَفِيّٖۗ وَقَالَ ٱلَّذِينَ ءَامَنُوٓاْ إِنَّ ٱلۡخَٰسِرِينَ ٱلَّذِينَ خَسِرُوٓاْ أَنفُسَهُمۡ وَأَهۡلِيهِمۡ يَوۡمَ ٱلۡقِيَٰمَةِۗ أَلَآ إِنَّ ٱلظَّـٰلِمِينَ فِي عَذَابٖ مُّقِيمٖ ﴿45﴾

ហើយអ្នកនឹងឃើញពួកគេត្រូវបានគេបង្ហាញទៅកាន់ឋាននរក គឺពួកគេឱនលំទោនដោយភាពអាម៉ាស់ ព្រមទាំងលួចសម្លឹងមើលទៅកាន់ឋាននរកដោយ(ក្រសែភ្នែកភ័យខ្លាច)។ ហើយបណ្តាអ្នកដែលមានជំនឿបាននិយាយថា៖ ពិតប្រាកដណាស់ ពួកដែលខាតបង់(ពិតប្រាកដនោះ) គឺពួកដែលបានខាតបង់ខ្លួនឯង និងក្រុមគ្រួសាររបស់ខ្លួននៅថ្ងៃបរលោក។ តើពុំមែនទេឬដែលថា ពិតប្រាកដណាស់ ពួកដែលបំពាន នឹងស្ថិតនៅក្នុងទណ្ឌកម្មជាអមតៈ។

42:46

وَمَا كَانَ لَهُم مِّنۡ أَوۡلِيَآءَ يَنصُرُونَهُم مِّن دُونِ ٱللَّهِۗ وَمَن يُضۡلِلِ ٱللَّهُ فَمَا لَهُۥ مِن سَبِيلٍ ﴿46﴾

ហើយសម្រាប់ពួកគេគឺគ្មានអ្នកគាំពារណាដែលអាចជួយពួកគេក្រៅពីអល់ឡោះឡើយ។ ជនណាហើយដែលអល់ឡោះធ្វើឱ្យវង្វេង ពិតណាស់ សម្រាប់រូបគេគឺគ្មានផ្លូវណា(ដែលអាចនាំរូបគេទៅកាន់ការពិត)ឡើយ។

42:47

ٱسۡتَجِيبُواْ لِرَبِّكُم مِّن قَبۡلِ أَن يَأۡتِيَ يَوۡمٞ لَّا مَرَدَّ لَهُۥ مِنَ ٱللَّهِۚ مَا لَكُم مِّن مَّلۡجَإٖ يَوۡمَئِذٖ وَمَا لَكُم مِّن نَّكِيرٖ ﴿47﴾

ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ឆ្លើយតបនឹងព្រះជាម្ចាស់របស់ពួកអ្នកមុននឹងថ្ងៃមួយ(ថ្ងៃបរលោក)ដែលគ្មានអ្នកណាអាចរារាំងវាពីអល់ឡោះបានមកដល់។ នៅថ្ងៃនោះ ពួកអ្នកគ្មានកន្លែងជ្រកកោននោះឡើយ ហើយពួកអ្នកក៏គ្មានការបដិសេធនោះដែរ។

42:48

فَإِنۡ أَعۡرَضُواْ فَمَآ أَرۡسَلۡنَٰكَ عَلَيۡهِمۡ حَفِيظًاۖ إِنۡ عَلَيۡكَ إِلَّا ٱلۡبَلَٰغُۗ وَإِنَّآ إِذَآ أَذَقۡنَا ٱلۡإِنسَٰنَ مِنَّا رَحۡمَةٗ فَرِحَ بِهَاۖ وَإِن تُصِبۡهُمۡ سَيِّئَةُۢ بِمَا قَدَّمَتۡ أَيۡدِيهِمۡ فَإِنَّ ٱلۡإِنسَٰنَ كَفُورٞ ﴿48﴾

តែប្រសិនបើពួកគេងាកចេញ ពិតប្រាកដណាស់ យើងមិនបានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជាអ្នកថែរក្សាពួកគេឡើយ។ អ្នកគ្មានតួនាទីអ្វីក្រៅពីការផ្សព្វផ្សាយប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ នៅពេលដែលយើងបានឱ្យមនុស្សលោកភ្លក់នូវក្តីមេត្តាករុណាអំពីយើង គឺរូបគេរីករាយនឹងវា។ តែប្រសិនបើពួកគេទទួលនូវប្រការអាក្រក់ដោយសារតែអ្វី(បាបកម្ម)ដែលពួកគេបានប្រព្រឹត្ត ជាការពិតណាស់ មនុស្សលោកគឺរមិលគុណបំផុត។

42:49

لِّلَّهِ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ يَخۡلُقُ مَا يَشَآءُۚ يَهَبُ لِمَن يَشَآءُ إِنَٰثٗا وَيَهَبُ لِمَن يَشَآءُ ٱلذُّكُورَ ﴿49﴾

ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ទ្រង់បង្កើតអ្វីតាមដែលទ្រង់មានចេតនា។ ទ្រង់ប្រទានឱ្យមានតែកូនស្រីចំពោះជនណាដែលទ្រង់មានចេតនា និងប្រទានឱ្យមានតែកូនប្រុសចំពោះជនណាដែលទ្រង់មានចេតនា។

42:50

أَوۡ يُزَوِّجُهُمۡ ذُكۡرَانٗا وَإِنَٰثٗاۖ وَيَجۡعَلُ مَن يَشَآءُ عَقِيمًاۚ إِنَّهُۥ عَلِيمٞ قَدِيرٞ ﴿50﴾

ឬក៏ទ្រង់ប្រទានឱ្យពួកគេទាំងកូនប្រុស ទាំងកូនស្រី។ ហើយទ្រង់ក៏អាចឱ្យជនណាដែលទ្រង់មានចេតនាជាមនុស្សគ្មានកូន(អារ)ផងដែរ។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាមានអានុភាពបំផុត។

42:51

وَمَا كَانَ لِبَشَرٍ أَن يُكَلِّمَهُ ٱللَّهُ إِلَّا وَحۡيًا أَوۡ مِن وَرَآيِٕ حِجَابٍ أَوۡ يُرۡسِلَ رَسُولٗا فَيُوحِيَ بِإِذۡنِهِۦ مَا يَشَآءُۚ إِنَّهُۥ عَلِيٌّ حَكِيمٞ ﴿51﴾

ហើយគ្មានមនុស្សលោកណាម្នាក់ដែលអល់ឡោះទ្រង់មានបន្ទូលទៅកាន់គេនោះឡើយ លើកលែងតែតាមរយៈវ៉ាហ៊ី ឬ(ទ្រង់មានបន្ទូល)ពីក្រោយរបាំង ឬក៏ទ្រង់បញ្ជូនអ្នកនាំសារ(ជាម៉ាឡាអ៊ីកាត់) រួចគេផ្តល់វ៉ាហ៊ីនោះដោយការអនុញ្ញាតពីទ្រង់នូវអ្វីដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ ទ្រង់មហាខ្ពង់ខ្ពស់ មហាគតិបណ្ឌិត។

42:52

وَكَذَٰلِكَ أَوۡحَيۡنَآ إِلَيۡكَ رُوحٗا مِّنۡ أَمۡرِنَاۚ مَا كُنتَ تَدۡرِي مَا ٱلۡكِتَٰبُ وَلَا ٱلۡإِيمَٰنُ وَلَٰكِن جَعَلۡنَٰهُ نُورٗا نَّهۡدِي بِهِۦ مَن نَّشَآءُ مِنۡ عِبَادِنَاۚ وَإِنَّكَ لَتَهۡدِيٓ إِلَىٰ صِرَٰطٖ مُّسۡتَقِيمٖ ﴿52﴾

ក៏ដូច្នោះដែរ យើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរគួរអានអំពីយើងផ្ទាល់។ អ្នកមិនធ្លាប់បានដឹងទេថា អ្វីទៅជាគម្ពីរ និងអ្វីទៅជាជំនឿនោះ។ ប៉ុន្តែយើងបានឲ្យវា(គម្ពីរគួរអាន)ជាពន្លឺបំភ្លឺដែលយើងចង្អុលបង្ហាញតាមរយៈវាចំពោះជនណាដែលយើងមានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់យើង។ ហើយប្រាកដណាស់ រូបអ្នកពិតជាបានចង្អុលបង្ហាញ(មនុស្សលោក)ទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។

42:53

صِرَٰطِ ٱللَّهِ ٱلَّذِي لَهُۥ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۗ أَلَآ إِلَى ٱللَّهِ تَصِيرُ ٱلۡأُمُورُ ﴿53﴾

គឺជាមាគ៌ារបស់អល់ឡោះជាម្ចាស់ដែលអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់។ តើពុំមែទេឬ កិច្ចការទាំងឡាយ គឺវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់(តែមួយគត់)។

43:1

حمٓ ﴿1﴾

ហាមីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។

43:2

وَٱلۡكِتَٰبِ ٱلۡمُبِينِ ﴿2﴾

(អល់ឡោះទ្រង់)ស្បថនឹងគម្ពីរ(គួរអាន)ដ៏ច្បាស់លាស់។

43:3

إِنَّا جَعَلۡنَٰهُ قُرۡءَٰنًا عَرَبِيّٗا لَّعَلَّكُمۡ تَعۡقِلُونَ ﴿3﴾

ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអានជាភាសាអារ៉ាប់ សង្ឃឹមថាពួកអ្នកចេះគិតពិចារណា។

43:4

وَإِنَّهُۥ فِيٓ أُمِّ ٱلۡكِتَٰبِ لَدَيۡنَا لَعَلِيٌّ حَكِيمٌ ﴿4﴾

ហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន)គឺស្ថិតនៅក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ្វ៊ូស)ដែលនៅជាមួយនឹងយើងដែលមានលក្ខណៈខ្ពង់ខ្ពស់ និងប្រកបដោយគតិបណ្ឌិត។

43:5

أَفَنَضۡرِبُ عَنكُمُ ٱلذِّكۡرَ صَفۡحًا أَن كُنتُمۡ قَوۡمٗا مُّسۡرِفِينَ ﴿5﴾

ដូច្នេះ តើយើងត្រូវបញ្ឈប់ការបញ្ចុះគម្ពីរគួរអានទៅកាន់ពួកអ្នកដោយសារតែពួកអ្នកជាក្រុមដែលបំពានឬ?

43:6

وَكَمۡ أَرۡسَلۡنَا مِن نَّبِيّٖ فِي ٱلۡأَوَّلِينَ ﴿6﴾

មានព្យាការីជាច្រើននាក់ហើយដែលយើងបានបញ្ជូនទៅកាន់អ្នកជំនាន់មុនៗ។

43:7

وَمَا يَأۡتِيهِم مِّن نَّبِيٍّ إِلَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ ﴿7﴾

ប៉ុន្តែគ្មានព្យាការីណាម្នាក់បានមកដល់ពួកគេនោះឡើយ លើកលែងតែពួកគេចំអកឡកឡឺយចំពោះព្យាការីនោះ។

43:8

فَأَهۡلَكۡنَآ أَشَدَّ مِنۡهُم بَطۡشٗا وَمَضَىٰ مَثَلُ ٱلۡأَوَّلِينَ ﴿8﴾

ដូច្នេះ យើងក៏បានបំផ្លាញពួកដែលមានកម្លាំងខ្លាំងក្លាជាងពួកទាំងនោះ(ពួកមុស្ហរីគីន)ទៅទៀត។ ហើយគំរូ(នៃការបំផ្លាញអ្នកជំនាន់មុន)ក៏បានកើតឡើងរួចទៅហើយ។

43:9

وَلَئِن سَأَلۡتَهُم مَّنۡ خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ لَيَقُولُنَّ خَلَقَهُنَّ ٱلۡعَزِيزُ ٱلۡعَلِيمُ ﴿9﴾

ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរពួកគេ(ពួកមុស្ហរីគីន)ថា៖ តើអ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ប្រាកដជាពួកគេនឹងឆ្លើយថា៖ អ្នកដែលបានបង្កើតពួកវា(មេឃនិងផែនដី) គឺព្រះជាម្ចាស់ដ៏មហាខ្លាំងពូកែ មហាដឹងបំផុត។

43:10

ٱلَّذِي جَعَلَ لَكُمُ ٱلۡأَرۡضَ مَهۡدٗا وَجَعَلَ لَكُمۡ فِيهَا سُبُلٗا لَّعَلَّكُمۡ تَهۡتَدُونَ ﴿10﴾

(ទ្រង់)ជាអ្នកដែលបានបង្កើតផែនដីឱ្យមានសណ្ឋានលាតសន្ធឹងសម្រាប់ពួកអ្នក ហើយទ្រង់បានបង្កើតនូវផ្លូវជាច្រើននៅលើវាសម្រាប់ពួកអ្នក សង្ឃឹមថាពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញ។

43:11

وَٱلَّذِي نَزَّلَ مِنَ ٱلسَّمَآءِ مَآءَۢ بِقَدَرٖ فَأَنشَرۡنَا بِهِۦ بَلۡدَةٗ مَّيۡتٗاۚ كَذَٰلِكَ تُخۡرَجُونَ ﴿11﴾

ហើយ(ទ្រង់)ជាអ្នកដែលបានបញ្ចុះទឹកភ្លៀងពីលើមេឃតាមបរិមាណ(ដែលចាំបាច់)។ ហើយតាមរយៈទឹកភ្លៀងនេះ យើងបានធ្វើឱ្យដីដែលហួតហែងមានជីជាតិឡើងវិញ។ ក៏ដូច្នោះដែរ គេនឹងបញ្ចេញពួកអ្នក(ពីផ្នូររបស់ពួកអ្នក)មកវិញ។

43:12

وَٱلَّذِي خَلَقَ ٱلۡأَزۡوَٰجَ كُلَّهَا وَجَعَلَ لَكُم مِّنَ ٱلۡفُلۡكِ وَٱلۡأَنۡعَٰمِ مَا تَرۡكَبُونَ ﴿12﴾

ហើយ(ទ្រង់)ក៏ជាអ្នកដែលបានបង្កើតរាល់អ្វីៗទាំងអស់ឱ្យមានជាគូៗ។ ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវសំពៅ និងសត្វពាហនៈដែលពួកអ្នកអាចជិះវាបាន។

43:13

لِتَسۡتَوُۥاْ عَلَىٰ ظُهُورِهِۦ ثُمَّ تَذۡكُرُواْ نِعۡمَةَ رَبِّكُمۡ إِذَا ٱسۡتَوَيۡتُمۡ عَلَيۡهِ وَتَقُولُواْ سُبۡحَٰنَ ٱلَّذِي سَخَّرَ لَنَا هَٰذَا وَمَا كُنَّا لَهُۥ مُقۡرِنِينَ ﴿13﴾

ដើម្បីឲ្យពួកអ្នកអាចជិះលើខ្នងរបស់ពួកវា។ បន្ទាប់មក ពួកអ្នកនឹកឃើញនូវឧបការគុណនៃព្រះជាម្ចាស់របស់ពួកអ្នកនៅពេលដែលពួកអ្នកបានជិះលើខ្នងរបស់វា ហើយពួកអ្នកពោលថា៖ ទ្រង់មហាស្អាតស្អំដែលបានសម្រួលដល់ពួកយើងនូវប្រការនេះ ហើយពួកយើងពុំមែនជាអ្នកដែលមានសមត្ថភាព(ក្នុងការទទួលបានវានោះឡើយ)។

43:14

وَإِنَّآ إِلَىٰ رَبِّنَا لَمُنقَلِبُونَ ﴿14﴾

ហើយពិតណាស់ ពួកយើងពិតជានឹងត្រូវវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ពួកយើង(តែមួយគត់)។

43:15

وَجَعَلُواْ لَهُۥ مِنۡ عِبَادِهِۦ جُزۡءًاۚ إِنَّ ٱلۡإِنسَٰنَ لَكَفُورٞ مُّبِينٌ ﴿15﴾

ហើយពួកគេ(ពួកមុស្ហរីគីន)បានចាត់ទុកបណ្តាខ្ញុំបម្រើរបស់ទ្រង់មួយចំនួន(ម៉ាឡាអ៊ីកាត់) ជាចំណែកមួយសម្រាប់ទ្រង់។ ពិតប្រាកដណាស់ មនុស្សលោក គឺពិតជារមិលគុណយ៉ាងច្បាស់លាស់។

43:16

أَمِ ٱتَّخَذَ مِمَّا يَخۡلُقُ بَنَاتٖ وَأَصۡفَىٰكُم بِٱلۡبَنِينَ ﴿16﴾

តើ(ពួកអ្នកគិតថា)ទ្រង់ជ្រើសយកបុត្រីពីអ្វីដែលទ្រង់បានបង្កើត(សម្រាប់ខ្លួនទ្រង់) ហើយទ្រង់ជ្រើសរើសកូនប្រុសសម្រាប់ពួកអ្នកឬ?

43:17

وَإِذَا بُشِّرَ أَحَدُهُم بِمَا ضَرَبَ لِلرَّحۡمَٰنِ مَثَلٗا ظَلَّ وَجۡهُهُۥ مُسۡوَدّٗا وَهُوَ كَظِيمٌ ﴿17﴾

ហើយនៅពេលដែលគេផ្តល់ដំណឹងដល់នរណាម្នាក់ក្នុងចំណោមពួកគេនូវអ្វី(កូនស្រី)ដែលគេបានចោទប្រកាន់ទៅលើព្រះជាម្ចាស់ដ៏មហាសប្បុរស មុខរបស់គេប្រែជាពណ៌ខ្មៅ ហើយរូបគេពោរពេញទៅដោយទុក្ខព្រួយ។

43:18

أَوَمَن يُنَشَّؤُاْ فِي ٱلۡحِلۡيَةِ وَهُوَ فِي ٱلۡخِصَامِ غَيۡرُ مُبِينٖ ﴿18﴾

តើ(ពួកគេភ្ជាប់ទៅកាន់ទ្រង់)អ្នកដែលត្រូវគេចិញ្ចឹមក្នុងលក្ខណៈតុបតែង ហើយពេលដែលជជែកដេញដោល ក៏មិនចេះយកហេតុផលច្បាស់លាស់(មកបញ្ជាក់)ផងនោះឬ?

43:19

وَجَعَلُواْ ٱلۡمَلَـٰٓئِكَةَ ٱلَّذِينَ هُمۡ عِبَٰدُ ٱلرَّحۡمَٰنِ إِنَٰثًاۚ أَشَهِدُواْ خَلۡقَهُمۡۚ سَتُكۡتَبُ شَهَٰدَتُهُمۡ وَيُسۡـَٔلُونَ ﴿19﴾

ហើយពួកគេចាត់ទុកម៉ាឡាអ៊ីកាត់ទាំងឡាយដែលជាខ្ញុំបម្រើរបស់ព្រះជាម្ចាស់ដ៏មហាសប្បុរស ថាជាភេទស្រី។ តើពួកទាំងនោះមានវត្តមាននៅពេលដែលទ្រង់បានបង្កើតពួកគេ(ម៉ាឡាអ៊ីកាត់)ឬ? គេនឹងកត់ត្រាទុកនូវការអះអាងរបស់ពួកទាំងនោះ ហើយពួកទាំងនោះនឹងត្រូវគេសួរ។

43:20

وَقَالُواْ لَوۡ شَآءَ ٱلرَّحۡمَٰنُ مَا عَبَدۡنَٰهُمۗ مَّا لَهُم بِذَٰلِكَ مِنۡ عِلۡمٍۖ إِنۡ هُمۡ إِلَّا يَخۡرُصُونَ ﴿20﴾

ហើយពួកគេបាននិយាយថា៖ ប្រសិនបើព្រះជាម្ចាស់ដ៏មហាសប្បុរសមានចេតនា ពួកយើងក៏មិនគោរពសក្ការៈទៅចំពោះពួកគេដែរ។ ពួកគេគ្មានចំណេះដឹងអ្វីអំពីរឿងនោះឡើយ។ ពួកគេគ្មានអ្វីក្រៅពីការភូតកុហកនោះឡើយ។

43:21

أَمۡ ءَاتَيۡنَٰهُمۡ كِتَٰبٗا مِّن قَبۡلِهِۦ فَهُم بِهِۦ مُسۡتَمۡسِكُونَ ﴿21﴾

ឬមួយយើង(អល់ឡោះ)បានប្រទាននូវគម្ពីរណាមួយទៅឱ្យពួកគេមុនវា(គម្ពីរគួរអាន) ហើយពួកគេជាអ្នកដែលប្រកាន់ខ្ជាប់នឹងគម្ពីរនោះ?

43:22

بَلۡ قَالُوٓاْ إِنَّا وَجَدۡنَآ ءَابَآءَنَا عَلَىٰٓ أُمَّةٖ وَإِنَّا عَلَىٰٓ ءَاثَٰرِهِم مُّهۡتَدُونَ ﴿22﴾

ផ្ទុយទៅវិញ ពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងស្ថិតនៅលើសាសនាមួយ។ ហើយពិតប្រាកដណាស់ ពួកយើងជាអ្នកដែលត្រូវបានគេចង្អុលបង្ហាញឲ្យដើរតាមលំអានរបស់ពួកគេ។

43:23

وَكَذَٰلِكَ مَآ أَرۡسَلۡنَا مِن قَبۡلِكَ فِي قَرۡيَةٖ مِّن نَّذِيرٍ إِلَّا قَالَ مُتۡرَفُوهَآ إِنَّا وَجَدۡنَآ ءَابَآءَنَا عَلَىٰٓ أُمَّةٖ وَإِنَّا عَلَىٰٓ ءَاثَٰرِهِم مُّقۡتَدُونَ ﴿23﴾

ក៏ដូច្នោះដែរ យើងមិនបានបញ្ជូនអ្នកដាស់តឿនព្រមានមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទៅកាន់ភូមិស្រុកណាមួយនោះឡើយ លើកលែងតែពួកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភនៃស្រុកភូមិនោះតែងតែនិយាយថា៖ ពិតប្រាកដណាស់ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងស្ថិតនៅលើសាសនាមួយ។ ហើយពិតប្រាកដណាស់ ពួកយើងជាអ្នកដែលដើរតាមលំអាន(មាគ៌ា)របស់ពួកគេ។

43:24

قَٰلَ أَوَلَوۡ جِئۡتُكُم بِأَهۡدَىٰ مِمَّا وَجَدتُّمۡ عَلَيۡهِ ءَابَآءَكُمۡۖ قَالُوٓاْ إِنَّا بِمَآ أُرۡسِلۡتُم بِهِۦ كَٰفِرُونَ ﴿24﴾

គេ(អ្នកដាស់តឿនព្រមាន)បាននិយាយថា៖ តើបើទោះជាខ្ញុំបាននាំមកឱ្យពួកអ្នកនូវអ្វីដែលល្អប្រសើរជាងអ្វីដែលពួកអ្នកបានឃើញជីដូនជីតារបស់ពួកអ្នកប្រកាន់ខ្ជាប់ក៏ដោយឬ? ពួកគេបានតបថា៖ ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលប្រឆាំងនឹងអ្វីដែលគេបញ្ជូនពួកអ្នកឲ្យនាំវាមក។

43:25

فَٱنتَقَمۡنَا مِنۡهُمۡۖ فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُكَذِّبِينَ ﴿25﴾

ហេតុនេះ យើងក៏បានផ្តន្ទាទោសពួកគេ។ ដូច្នេះ ចូរអ្នកពិនិត្យមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធនោះទៅជាយ៉ាងណា?

43:26

وَإِذۡ قَالَ إِبۡرَٰهِيمُ لِأَبِيهِ وَقَوۡمِهِۦٓ إِنَّنِي بَرَآءٞ مِّمَّا تَعۡبُدُونَ ﴿26﴾

ហើយ(ចូរអ្នករំលឹក)នៅពេលព្យាការីអ៊ីព្រហ៊ីមបាននិយាយទៅកាន់ឪពុករបស់គាត់ និងក្រុមរបស់គាត់ថា៖ ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធជាមួយនឹងអ្វីដែលពួកអ្នកគោរពសក្ការៈនោះឡើយ។

43:27

إِلَّا ٱلَّذِي فَطَرَنِي فَإِنَّهُۥ سَيَهۡدِينِ ﴿27﴾

លើកលែងអ្នកដែលបានបង្កើតខ្ញុំ(អល់ឡោះ)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់នឹងចង្អុលបង្ហាញដល់ខ្ញុំ។

43:28

وَجَعَلَهَا كَلِمَةَۢ بَاقِيَةٗ فِي عَقِبِهِۦ لَعَلَّهُمۡ يَرۡجِعُونَ ﴿28﴾

ហើយគាត់បានធ្វើឲ្យវា(ពាក្យ لا إله إلا الله)ក្លាយជាពាក្យមួយដែលនៅគង់វង្ស(សម្រាប់អ្នកជំនាន់ក្រោយ)។ សង្ឃឹមថា ពួកគេនឹងវិលត្រឡប់។

43:29

بَلۡ مَتَّعۡتُ هَـٰٓؤُلَآءِ وَءَابَآءَهُمۡ حَتَّىٰ جَآءَهُمُ ٱلۡحَقُّ وَرَسُولٞ مُّبِينٞ ﴿29﴾

ផ្ទុយទៅវិញ យើងបានឲ្យពួកទាំងនោះ និងជីដូនជីតារបស់ពួកគេបានសោយសុខ រហូតដល់សេចក្តីពិត(គម្ពីរគួរអាន) និងអ្នកនាំសារដ៏ច្បាស់លាស់ម្នាក់(ព្យាការីមូហាំម៉ាត់)បានមកដល់ពួកគេ។

43:30

وَلَمَّا جَآءَهُمُ ٱلۡحَقُّ قَالُواْ هَٰذَا سِحۡرٞ وَإِنَّا بِهِۦ كَٰفِرُونَ ﴿30﴾

តែនៅពេលដែលសេចក្តីពិត(គម្ពីរគួរអាន)បានមកដល់ពួកគេ ពួកគេបែរជានិយាយថា៖ “នេះគឺជាមន្តអាគម ហើយពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលប្រឆាំងនឹងវា”ទៅវិញ។

43:31

وَقَالُواْ لَوۡلَا نُزِّلَ هَٰذَا ٱلۡقُرۡءَانُ عَلَىٰ رَجُلٖ مِّنَ ٱلۡقَرۡيَتَيۡنِ عَظِيمٍ ﴿31﴾

ហើយពួកគេបាននិយាយទៀតថា៖ ហេតុអ្វីបានជាគេមិនបញ្ចុះគម្ពីរគួរអាននេះទៅឲ្យបុរសដ៏ថ្កុំថ្កើងម្នាក់ដែលមកពីភូមិស្រុកពីរនេះ(ម៉ាក្កះ ឬតអ៊ីហ្វ)ទៅ?

43:32

أَهُمۡ يَقۡسِمُونَ رَحۡمَتَ رَبِّكَۚ نَحۡنُ قَسَمۡنَا بَيۡنَهُم مَّعِيشَتَهُمۡ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَاۚ وَرَفَعۡنَا بَعۡضَهُمۡ فَوۡقَ بَعۡضٖ دَرَجَٰتٖ لِّيَتَّخِذَ بَعۡضُهُم بَعۡضٗا سُخۡرِيّٗاۗ وَرَحۡمَتُ رَبِّكَ خَيۡرٞ مِّمَّا يَجۡمَعُونَ ﴿32﴾

តើពួកគេបែងចែកក្តីមេត្តាករុណានៃព្រះជាម្ចាស់អ្នកឬ? យើង(អល់ឡោះ)ទេដែលបែងចែកការរស់នៅរវាងពួកគេនៅក្នុងជីវិតលោកិយនេះ ហើយយើងបានលើកឋានៈអ្នកមួយចំនួននៃពួកគេលើអ្នកមួយចំនួនទៀត ដើម្បីឱ្យពួកគេទាញយកប្រយោជន៍ពីគ្នាទៅវិញទៅមក។ ហើយក្តីមេត្តាករុណានៃព្រះជាម្ចាស់របស់អ្នក គឺល្អប្រសើរជាងអ្វី(លាភសំណាងលោកិយ)ដែលពួកគេខិតខំប្រមូលទៅទៀត។

43:33

وَلَوۡلَآ أَن يَكُونَ ٱلنَّاسُ أُمَّةٗ وَٰحِدَةٗ لَّجَعَلۡنَا لِمَن يَكۡفُرُ بِٱلرَّحۡمَٰنِ لِبُيُوتِهِمۡ سُقُفٗا مِّن فِضَّةٖ وَمَعَارِجَ عَلَيۡهَا يَظۡهَرُونَ ﴿33﴾

ហើយប្រសិនបើមនុស្សលោកមិនមែនស្ថិតនៅជាប្រជាជាតិតែមួយ(ដែលគ្មានជំនឿ)ទេនោះ យើងប្រាកដជានឹងឱ្យគេហដ្ឋានទាំងឡាយរបស់ពួកគ្មានជំនឿមានដំបូល និងជណ្តើរធ្វើអំពីប្រាក់ដែលពួកគេអាចឡើងបានជាមិនខាន។

43:34

وَلِبُيُوتِهِمۡ أَبۡوَٰبٗا وَسُرُرًا عَلَيۡهَا يَتَّكِـُٔونَ ﴿34﴾

ហើយ(យើងនឹងឱ្យ)គេហឋានទាំងឡាយរបស់ពួកគេមានទ្វារ និងគ្រែជាច្រើនដែលពួកគេអាចទម្រេតខ្លួនលើវាបាន។

43:35

وَزُخۡرُفٗاۚ وَإِن كُلُّ ذَٰلِكَ لَمَّا مَتَٰعُ ٱلۡحَيَوٰةِ ٱلدُّنۡيَاۚ وَٱلۡأٓخِرَةُ عِندَ رَبِّكَ لِلۡمُتَّقِينَ ﴿35﴾

ព្រមទាំងមាសផងដែរ។ ហើយរាល់របស់ទាំងនោះគ្រាន់តែជាការត្រេកត្រអាលនៃជីវិតលោកិយប៉ុណ្ណោះ។ រីឯ(ការសោយសុខ)នៅថ្ងៃបរលោកដែលនៅឯព្រះជាម្ចាស់របស់អ្នក គឺសម្រាប់បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)។

43:36

وَمَن يَعۡشُ عَن ذِكۡرِ ٱلرَّحۡمَٰنِ نُقَيِّضۡ لَهُۥ شَيۡطَٰنٗا فَهُوَ لَهُۥ قَرِينٞ ﴿36﴾

ហើយជនណាដែលងាកចេញពីការរំលឹកនៃព្រះជាម្ចាស់ដ៏មហាសប្បុរស(គម្ពីរគួរអាន)យើងនឹងឱ្យស្ហៃតនពង្វក់រូបគេ ហើយវានឹងក្លាយជាគូកនសម្រាប់រូបគេ។

43:37

وَإِنَّهُمۡ لَيَصُدُّونَهُمۡ عَنِ ٱلسَّبِيلِ وَيَحۡسَبُونَ أَنَّهُم مُّهۡتَدُونَ ﴿37﴾

ហើយពិតប្រាកដណាស់ ពួកវានឹងរារាំងពួកគេពីមាគ៌ា(ត្រឹមត្រូវ) ទាំងដែលពួកគេគិតស្មានថា ពិតណាស់ ពួកគេជាអ្នកដែលទទួលបានការចង្អុលបង្ហាញ។

43:38

حَتَّىٰٓ إِذَا جَآءَنَا قَالَ يَٰلَيۡتَ بَيۡنِي وَبَيۡنَكَ بُعۡدَ ٱلۡمَشۡرِقَيۡنِ فَبِئۡسَ ٱلۡقَرِينُ ﴿38﴾

លុះនៅពេលដែលជននោះបានមកជួបយើង(នៅថ្ងៃបរលោក) គេក៏និយាយថា៖ ឱអនិច្ចា! គួរណាស់តែរវាងខ្ញុំ និងអ្នក(ស្ហៃតន)នៅឃ្លាតឆ្ងាយពីគ្នាដូចទិសខាងកើត និងទិសខាងលិច។ ពិតណាស់ (អ្នក)ជាគូកនដ៏អាក្រក់បំផុត។

43:39

وَلَن يَنفَعَكُمُ ٱلۡيَوۡمَ إِذ ظَّلَمۡتُمۡ أَنَّكُمۡ فِي ٱلۡعَذَابِ مُشۡتَرِكُونَ ﴿39﴾

តែវាមិនបានផ្តល់ជាប្រយោជន៍អ្វីឡើយដល់ពួកអ្នកនៅក្នុងថ្ងៃនេះ ខណៈដែលពួកអ្នកបានបំពាន។ ជាការពិតណាស់ ពួកអ្នកស្ថិតនៅក្នុងទណ្ឌកម្មរួមជាមួយគ្នា។

43:40

أَفَأَنتَ تُسۡمِعُ ٱلصُّمَّ أَوۡ تَهۡدِي ٱلۡعُمۡيَ وَمَن كَانَ فِي ضَلَٰلٖ مُّبِينٖ ﴿40﴾

ដូច្នេះ តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អាចធ្វើឱ្យអ្នកថ្លង់ស្តាប់ឮ ឬអាចចង្អុលបង្ហាញដល់អ្នកខ្វាក់ និងអ្នកដែលស្ថិតនៅក្នុងភាពវង្វេងយ៉ាងច្បាស់បានដែរឬ?

43:41

فَإِمَّا نَذۡهَبَنَّ بِكَ فَإِنَّا مِنۡهُم مُّنتَقِمُونَ ﴿41﴾

ហើយបើទោះបីជាយើងឱ្យអ្នកស្លាប់(មុន)ក៏ដោយ ក៏យើងនៅតែជាអ្នកដែលផ្តន្ទាទោសពួកគេដែរ។

43:42

أَوۡ نُرِيَنَّكَ ٱلَّذِي وَعَدۡنَٰهُمۡ فَإِنَّا عَلَيۡهِم مُّقۡتَدِرُونَ ﴿42﴾

ឬក៏យើងបង្ហាញឱ្យអ្នកបានឃើញនូវអ្វី(ទណ្ឌកម្ម)ដែលយើងបានសន្យាចំពោះពួកគេក៏ដោយ ក៏យើង(នៅតែ)ជាអ្នកដែលសមត្ថភាពលើពួកគេដដែល។

43:43

فَٱسۡتَمۡسِكۡ بِٱلَّذِيٓ أُوحِيَ إِلَيۡكَۖ إِنَّكَ عَلَىٰ صِرَٰطٖ مُّسۡتَقِيمٖ ﴿43﴾

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រកាន់ខ្ជាប់នូវអ្វីដែលគេបានផ្តល់វ៉ាហ៊ីទៅកាន់អ្នកចុះ។ ពិតប្រាកដណាស់ អ្នកស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ។

43:44

وَإِنَّهُۥ لَذِكۡرٞ لَّكَ وَلِقَوۡمِكَۖ وَسَوۡفَ تُسۡـَٔلُونَ ﴿44﴾

ហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន) គឺពិតជាភាពថ្កុំថ្កើងសម្រាប់អ្នក និងសម្រាប់ក្រុមរបស់អ្នកផងដែរ។ ហើយពួកអ្នកនឹងត្រូវគេសួរជាមិនខាន។

43:45

وَسۡـَٔلۡ مَنۡ أَرۡسَلۡنَا مِن قَبۡلِكَ مِن رُّسُلِنَآ أَجَعَلۡنَا مِن دُونِ ٱلرَّحۡمَٰنِ ءَالِهَةٗ يُعۡبَدُونَ ﴿45﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់អ្នកនាំសារទាំងឡាយរបស់យើងដែលយើងបានបញ្ជូនមុនអ្នកថា៖ តើយើងធ្លាប់បានបង្កើតព្រះនានាឱ្យពួកគេគោរពសក្ការៈផ្សេងពីព្រះជាម្ចាស់ដ៏មហាសប្បុរសដែរឬទេ?

43:46

وَلَقَدۡ أَرۡسَلۡنَا مُوسَىٰ بِـَٔايَٰتِنَآ إِلَىٰ فِرۡعَوۡنَ وَمَلَإِيْهِۦ فَقَالَ إِنِّي رَسُولُ رَبِّ ٱلۡعَٰلَمِينَ ﴿46﴾

ហើយជាការពិតណាស់ យើងបានបញ្ជូនព្យាការីមូសាដោយនាំមកនូវសញ្ញាភស្តុតាងទាំងឡាយរបស់យើងទៅកាន់ហ្វៀរអោននិងមន្ត្រីទាំងឡាយរបស់គេ ដោយគាត់(ព្យាការីមូសា)បាននិយាយថា៖ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសាររបស់ព្រះជាម្ចាស់នៃពិភពទាំងឡាយ។

43:47

فَلَمَّا جَآءَهُم بِـَٔايَٰتِنَآ إِذَا هُم مِّنۡهَا يَضۡحَكُونَ ﴿47﴾

តែនៅពេលដែលគាត់បាននាំមកនូវសញ្ញាភស្តុតាងជាច្រើនរបស់យើងទៅកាន់ពួកគេ ស្រាប់តែពួកគេបែរជាសើចចំអកឡកឡឺយចំពោះវាទៅវិញ។

43:48

وَمَا نُرِيهِم مِّنۡ ءَايَةٍ إِلَّا هِيَ أَكۡبَرُ مِنۡ أُخۡتِهَاۖ وَأَخَذۡنَٰهُم بِٱلۡعَذَابِ لَعَلَّهُمۡ يَرۡجِعُونَ ﴿48﴾

ហើយយើង(អល់ឡោះ)មិនបានបង្ហាញឲ្យពួកគេបានឃើញនូវសញ្ញាភស្តុតាងណាមួយឡើយ លើកលែងតែសញ្ញាភស្តុតាងនោះមានលក្ខណៈធំធេងជាងសញ្ញាភស្តុតាងមុនៗ។ ហើយយើងបានដាក់ទណ្ឌកម្មពួកគេ(ក្នុងលោកិយ) សង្ឃឹមថាពួកគេនឹងវិលត្រឡប់។

43:49

وَقَالُواْ يَـٰٓأَيُّهَ ٱلسَّاحِرُ ٱدۡعُ لَنَا رَبَّكَ بِمَا عَهِدَ عِندَكَ إِنَّنَا لَمُهۡتَدُونَ ﴿49﴾

ហើយពួកគេបាននិយាយ(ទៅកាន់ព្យាការីមូសា)ថា៖ ឱគ្រូមន្តអាគម! សូមអ្នកបួងសួងសុំពីព្រះជាម្ចាស់របស់អ្នកនូវអ្វីដែលទ្រង់បានសន្យានឹងអ្នក(ថានឹងដកយកទណ្ឌកម្មពីពួកយើង)។ ពិតប្រាកដណាស់ ពួកយើងពិតជាអ្នកដែលទទួលបានការចង្អុលបង្ហាញជាមិនខាន។

43:50

فَلَمَّا كَشَفۡنَا عَنۡهُمُ ٱلۡعَذَابَ إِذَا هُمۡ يَنكُثُونَ ﴿50﴾

តែនៅពេលដែលយើងបានដកយកនូវទណ្ឌកម្មចេញពីពួកគេ ស្រាប់តែពួកគេបែរជាក្បត់(សម្តីខ្លួនឯង)ទៅវិញ។

43:51

وَنَادَىٰ فِرۡعَوۡنُ فِي قَوۡمِهِۦ قَالَ يَٰقَوۡمِ أَلَيۡسَ لِي مُلۡكُ مِصۡرَ وَهَٰذِهِ ٱلۡأَنۡهَٰرُ تَجۡرِي مِن تَحۡتِيٓۚ أَفَلَا تُبۡصِرُونَ ﴿51﴾

ហើយហ្វៀរអោនបានស្រែកប្រកាសនៅក្នុងក្រុមរបស់គេដោយពោលថា៖ ឱក្រុមរបស់យើង! តើយើងមិនមែនជាស្តេចគ្រប់គ្រងប្រទេសអេហ្ស៊ីប ហើយទន្លេទាំងនេះហូរកាត់ពីក្រោមយើងទេឬ? តើពួកអ្នកមិនបានឃើញទេឬ?

43:52

أَمۡ أَنَا۠ خَيۡرٞ مِّنۡ هَٰذَا ٱلَّذِي هُوَ مَهِينٞ وَلَا يَكَادُ يُبِينُ ﴿52﴾

ផ្ទុយទៅវិញ យើងល្អប្រសើរជាងបុគ្គលម្នាក់នេះ(ព្យាការីមូសា)ដែលជាមនុស្សទន់ខ្សោយ ហើយនិយាយមិនទាំងសូវច្បាស់ផងនោះ។

43:53

فَلَوۡلَآ أُلۡقِيَ عَلَيۡهِ أَسۡوِرَةٞ مِّن ذَهَبٍ أَوۡ جَآءَ مَعَهُ ٱلۡمَلَـٰٓئِكَةُ مُقۡتَرِنِينَ ﴿53﴾

ដូចនេះ ហេតុអ្វីបានជាគេមិនបំពាក់កងដៃអំពីមាសទៅឱ្យរូបគេ ឬឱ្យម៉ាឡាអ៊ីកាត់រួមដំណើរមកជាមួយគេទៅ។

43:54

فَٱسۡتَخَفَّ قَوۡمَهُۥ فَأَطَاعُوهُۚ إِنَّهُمۡ كَانُواْ قَوۡمٗا فَٰسِقِينَ ﴿54﴾

ហ្វៀរអោនបានធ្វើឲ្យក្រុមរបស់គេឡប់សតិ។ ដូច្នេះ ពួកគេក៏បានគោរពតាមគេ។ ពិតប្រាកដណាស់ ពួកគេធ្លាប់ជាក្រុមដែលប្រព្រឹត្តល្មើស។

43:55

فَلَمَّآ ءَاسَفُونَا ٱنتَقَمۡنَا مِنۡهُمۡ فَأَغۡرَقۡنَٰهُمۡ أَجۡمَعِينَ ﴿55﴾

ហើយនៅពេលដែលពួកគេធ្វើឱ្យយើងខឹងសម្បា យើងក៏បានផ្តន្ទាទោសពួកគេដោយឱ្យពួកគេទាំងអស់គ្នាលិចលង់(ក្នុងសមុទ្រ)។

43:56

فَجَعَلۡنَٰهُمۡ سَلَفٗا وَمَثَلٗا لِّلۡأٓخِرِينَ ﴿56﴾

ហើយយើងបានយកពួកគេធ្វើជាគំរូសម្រាប់អ្នកជំនាន់មុន និងជាមេរៀនសម្រាប់អ្នកផ្សេងទៀត។

43:57

وَلَمَّا ضُرِبَ ٱبۡنُ مَرۡيَمَ مَثَلًا إِذَا قَوۡمُكَ مِنۡهُ يَصِدُّونَ ﴿57﴾

នៅពេលដែលគេបានលើកយកកូនប្រុសរបស់ម៉ារយ៉ាំ(ព្យាការីអ៊ីសា)ធ្វើជាឧទាហរណ៍ ស្រាប់តែក្រុមរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នាំគ្នាស្រែកហ៊ោកញ្ជ្រៀវ។

43:58

وَقَالُوٓاْ ءَأَٰلِهَتُنَا خَيۡرٌ أَمۡ هُوَۚ مَا ضَرَبُوهُ لَكَ إِلَّا جَدَلَۢاۚ بَلۡ هُمۡ قَوۡمٌ خَصِمُونَ ﴿58﴾

ហើយពួកគេនិយាយថា៖ តើព្រះទាំងឡាយរបស់ពួកយើងល្អជាង ឬគាត់(ព្យាការីអ៊ីសា)ល្អជាង? អ្វីដែលពួកគេលើកយកគាត់មកប្រៀបធៀបសម្រាប់អ្នកបែបនេះ គឺគ្មានអ្វីក្រៅពីការប្រកែកដេញដោលនោះឡើយ។ ផ្ទុយទៅវិញ ពួកគេគឺជាក្រុមដែល(ចូលចិត្ត)ឈ្លោះប្រកែក។

43:59

إِنۡ هُوَ إِلَّا عَبۡدٌ أَنۡعَمۡنَا عَلَيۡهِ وَجَعَلۡنَٰهُ مَثَلٗا لِّبَنِيٓ إِسۡرَـٰٓءِيلَ ﴿59﴾

រូបគេ(ព្យាការីអ៊ីសា) គ្មានអ្វីក្រៅតែពីជាខ្ញុំបម្រើម្នាក់ដែលយើងបានប្រទានឧបការគុណដល់គេ និងបានយកគេជាមេរៀនសម្រាប់អម្បូរអ៊ីស្រាអែលឡើយ។

43:60

وَلَوۡ نَشَآءُ لَجَعَلۡنَا مِنكُم مَّلَـٰٓئِكَةٗ فِي ٱلۡأَرۡضِ يَخۡلُفُونَ ﴿60﴾

ហើយប្រសិនបើយើងមានចេតនា ហើយយើងនឹងបង្កើតម៉ាឡាអ៊ីកាត់ឱ្យគ្រប់គ្រងផែនដីជំនួសពួកអ្នកជាមិនខាន។

43:61

وَإِنَّهُۥ لَعِلۡمٞ لِّلسَّاعَةِ فَلَا تَمۡتَرُنَّ بِهَا وَٱتَّبِعُونِۚ هَٰذَا صِرَٰطٞ مُّسۡتَقِيمٞ ﴿61﴾

ហើយពិតប្រាកដណាស់វា(ការចុះមករបស់ព្យាការីអ៊ីសាមុនថ្ងៃបរលោកកើតឡើង) គឺពិតជាសញ្ញាមួយនៃថ្ងៃបរលោក។ ហេតុនេះ ពួកអ្នកមិនត្រូវមានការមន្ទិលសង្ស័យចំពោះវាឡើយ។ ហើយចូរពួកអ្នកប្រតិបត្តិតាមខ្ញុំ(ព្យាការីមូហាំម៉ាត់)។ នេះហើយជាមាគ៌ាដ៏ត្រឹមត្រូវ។

43:62

وَلَا يَصُدَّنَّكُمُ ٱلشَّيۡطَٰنُۖ إِنَّهُۥ لَكُمۡ عَدُوّٞ مُّبِينٞ ﴿62﴾

ហើយចូរពួកអ្នកកុំឱ្យស្ហៃតនរារាំងពួកអ្នក(ពីមាគ៌ាដ៏ត្រឹមត្រូវ)ឲ្យសោះ។ ពិតប្រាកដណាស់ វាជាសត្រូវយ៉ាងច្បាស់លាស់សម្រាប់ពួកអ្នក។

43:63

وَلَمَّا جَآءَ عِيسَىٰ بِٱلۡبَيِّنَٰتِ قَالَ قَدۡ جِئۡتُكُم بِٱلۡحِكۡمَةِ وَلِأُبَيِّنَ لَكُم بَعۡضَ ٱلَّذِي تَخۡتَلِفُونَ فِيهِۖ فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ ﴿63﴾

ហើយនៅពេលដែលព្យាការីអ៊ីសាបានមកដល់ដោយនាំមកនូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ គាត់បានពោលថា៖ ពិតប្រាកដណាស់ ខ្ញុំបាននាំមកកាន់ពួកអ្នកនូវគតិបណ្ឌិត ហើយខ្ញុំប្រាកដជានឹងបញ្ជាក់ប្រាប់ពួកអ្នកនូវរឿងរ៉ាវមួយចំនួនដែលពួកអ្នកមានការខ្វែងគំនិតគ្នាចំពោះវា។ ហេតុនេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្តិតាមខ្ញុំ។

43:64

إِنَّ ٱللَّهَ هُوَ رَبِّي وَرَبُّكُمۡ فَٱعۡبُدُوهُۚ هَٰذَا صِرَٰطٞ مُّسۡتَقِيمٞ ﴿64﴾

ពិតប្រាកដណាស់ អល់ឡោះ ទ្រង់គឺជាព្រះជាម្ចាស់របស់ខ្ញុំ និងជាព្រះជាម្ចាស់របស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកគោរពសក្កាៈចំពោះទ្រង់(តែមួយគត់)។ នេះហើយជាមាគ៌ាដ៏ត្រឹមត្រូវ។

43:65

فَٱخۡتَلَفَ ٱلۡأَحۡزَابُ مِنۢ بَيۡنِهِمۡۖ فَوَيۡلٞ لِّلَّذِينَ ظَلَمُواْ مِنۡ عَذَابِ يَوۡمٍ أَلِيمٍ ﴿65﴾

ហើយក្រុមជាច្រើនបានខ្វែងគំនិតគ្នារវាងពួកគេ(ក្នុងរឿងព្យាការីអ៊ីសា)។ ដូច្នេះ ភាពវិនាសអន្តរាយដោយទណ្ឌកម្មនៅថ្ងៃដ៏ឈឺចាប់បំផុត គឺសម្រាប់ពួកដែលបំពាន។

43:66

هَلۡ يَنظُرُونَ إِلَّا ٱلسَّاعَةَ أَن تَأۡتِيَهُم بَغۡتَةٗ وَهُمۡ لَا يَشۡعُرُونَ ﴿66﴾

តើពួកទាំងនោះគ្មានរង់ចាំអ្វីក្រៅពីថ្ងៃបរលោកដែលមកដល់ពួកគេភ្លាមៗ ខណៈដែលពួកគេមិនដឹងខ្លួននោះឬ?

43:67

ٱلۡأَخِلَّآءُ يَوۡمَئِذِۭ بَعۡضُهُمۡ لِبَعۡضٍ عَدُوٌّ إِلَّا ٱلۡمُتَّقِينَ ﴿67﴾

មិត្តជិតស្និទ្ធទាំងឡាយនៅក្នុងថ្ងៃនោះ(ថ្ងៃបរលោក) នឹងក្លាយជាសត្រូវនឹងគ្នាទៅវិញទៅមក លើកលែងតែបណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)ប៉ុណ្ណោះ។

43:68

يَٰعِبَادِ لَا خَوۡفٌ عَلَيۡكُمُ ٱلۡيَوۡمَ وَلَآ أَنتُمۡ تَحۡزَنُونَ ﴿68﴾

(ទ្រង់នឹងមានបន្ទូលទៅកាន់ពួកគេថា៖) ឱខ្ញុំបម្រើទាំងឡាយរបស់យើង! គ្មានការភ័យខ្លាចអ្វីឡើយចំពោះពួកអ្នកនៅក្នុងថ្ងៃនេះ ហើយពួកអ្នកក៏គ្មានទុក្ខព្រួយអ្វីនោះដែរ។

43:69

ٱلَّذِينَ ءَامَنُواْ بِـَٔايَٰتِنَا وَكَانُواْ مُسۡلِمِينَ ﴿69﴾

បណ្តាអ្នកដែលមានជំនឿចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើង ហើយពួកគេជាអ្នកដែលប្រគល់ខ្លួននោះ

43:70

ٱدۡخُلُواْ ٱلۡجَنَّةَ أَنتُمۡ وَأَزۡوَٰجُكُمۡ تُحۡبَرُونَ ﴿70﴾

(មានគេនិយាយទៅកាន់ពួកគេថា៖) ចូរពួកអ្នក និងបណ្តាអ្នកដែលមានជំនឿដូចពួកអ្នក ចូលទៅក្នុងឋានសួគ៌ដោយក្តីរីករាយចុះ។

43:71

يُطَافُ عَلَيۡهِم بِصِحَافٖ مِّن ذَهَبٖ وَأَكۡوَابٖۖ وَفِيهَا مَا تَشۡتَهِيهِ ٱلۡأَنفُسُ وَتَلَذُّ ٱلۡأَعۡيُنُۖ وَأَنتُمۡ فِيهَا خَٰلِدُونَ ﴿71﴾

មានគេចាំបម្រើជុំវិញពួកគេជាមួយនឹងថាសអាហារ និងពែងធ្វើអំពីមាស។ នៅក្នុងឋានសួគ៌នោះមានអ្វីគ្រប់យ៉ាងតាមដែលគេប្រាថ្នា និង(គយគន់មើលយ៉ាង)គាប់នេត្រាផងដែរ។ ហើយពួកអ្នកស្ថិតនៅក្នុងឋានសួគ៌នេះជាអមតៈ។

43:72

وَتِلۡكَ ٱلۡجَنَّةُ ٱلَّتِيٓ أُورِثۡتُمُوهَا بِمَا كُنتُمۡ تَعۡمَلُونَ ﴿72﴾

នោះហើយជាឋានសួគ៌ដែលគេបានប្រទានវាជាមរតកដល់ពួកអ្នកដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។

43:73

لَكُمۡ فِيهَا فَٰكِهَةٞ كَثِيرَةٞ مِّنۡهَا تَأۡكُلُونَ ﴿73﴾

នៅក្នុងឋានសួគ៌នោះ មានផ្លែឈើជាច្រើនសម្រាប់ពួកអ្នកទទួលទានអំពីវា។

43:74

إِنَّ ٱلۡمُجۡرِمِينَ فِي عَذَابِ جَهَنَّمَ خَٰلِدُونَ ﴿74﴾

ពិតប្រាកដណាស់ ពួកឧក្រិដ្ឋជនទាំងឡាយ គឺស្ថិតក្នុងទណ្ឌកម្មនៃនរកជើហាន់ណាំជាអមតៈ។

43:75

لَا يُفَتَّرُ عَنۡهُمۡ وَهُمۡ فِيهِ مُبۡلِسُونَ ﴿75﴾

គេមិនបន្ធូរបន្ថយ(ទណ្ឌកម្ម)ដល់ពួកគេឡើយ ហើយពួកគេស្ថិតនៅក្នុងវាដោយក្តីអស់សង្ឃឹម។

43:76

وَمَا ظَلَمۡنَٰهُمۡ وَلَٰكِن كَانُواْ هُمُ ٱلظَّـٰلِمِينَ ﴿76﴾

ហើយយើងមិនបានបំពានលើពួកគេឡើយ ប៉ុន្តែពួកគេទៅវិញទេដែលធ្លាប់ជាពួកបំពាននោះ។

43:77

وَنَادَوۡاْ يَٰمَٰلِكُ لِيَقۡضِ عَلَيۡنَا رَبُّكَۖ قَالَ إِنَّكُم مَّـٰكِثُونَ ﴿77﴾

ហើយពួកគេបានស្រែកហៅ(ឆ្មាំនរក)ថា៖ ឱម៉ាលិក! សូមឱ្យព្រះជាម្ចាស់របស់អ្នកបញ្ចប់ជីវិតពួកយើងចុះ។ គេបានតបវិញថា៖ ពិតប្រាកដណាស់ ពួកអ្នកនឹងត្រូវស្ថិតនៅ(ក្នុងនរកនេះ)ជារៀងរហូត។

43:78

لَقَدۡ جِئۡنَٰكُم بِٱلۡحَقِّ وَلَٰكِنَّ أَكۡثَرَكُمۡ لِلۡحَقِّ كَٰرِهُونَ ﴿78﴾

ជាការពិតណាស់ យើងបាននាំមកកាន់ពួកអ្នកនូវសេចក្តីពិត។ ក៏ប៉ុន្តែភាគច្រើននៃពួកអ្នកមិនពេញចិត្តនឹងសេចក្តីពិតនោះឡើយ។

43:79

أَمۡ أَبۡرَمُوٓاْ أَمۡرٗا فَإِنَّا مُبۡرِمُونَ ﴿79﴾

ផ្ទុយទៅវិញ ពួកគេបានរៀបចំល្បិចកល តែយើងទៅវិញទេដែលជាអ្នករៀបចំល្បិចកល(ខ្លាំងជាងនោះ)ទៅទៀត។

43:80

أَمۡ يَحۡسَبُونَ أَنَّا لَا نَسۡمَعُ سِرَّهُمۡ وَنَجۡوَىٰهُمۚ بَلَىٰ وَرُسُلُنَا لَدَيۡهِمۡ يَكۡتُبُونَ ﴿80﴾

ឬមួយក៏ពួកគេគិតស្មានថា ជាការពិតណាស់ យើងមិនឮរឿងសម្ងាត់របស់ពួកគេ និងការខ្សឹបខ្សៀវរបស់ពួកគេឬ? មិនដូច្នោះឡើយ។ ហើយអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)របស់យើងដែលនៅជាមួយពួកគេ គឺកំពុងតែកត់ត្រា(នូវអ្វីដែលពួកគេបានធ្វើ)។

43:81

قُلۡ إِن كَانَ لِلرَّحۡمَٰنِ وَلَدٞ فَأَنَا۠ أَوَّلُ ٱلۡعَٰبِدِينَ ﴿81﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ប្រសិនបើព្រះជាម្ចាស់ដ៏មហាសប្បុរសទ្រង់មានបុត្រ ពិតណាស់ ខ្ញុំគឺជាអ្នកដែលគោរពសក្ការៈ(ចំពោះបុត្រនោះ)ដំបូងគេបង្អស់។

43:82

سُبۡحَٰنَ رَبِّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ رَبِّ ٱلۡعَرۡشِ عَمَّا يَصِفُونَ ﴿82﴾

ព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី និងជាព្រះជាម្ចាស់នៃអារ៉ស្ហនោះទ្រង់មហាស្អាតស្អំបំផុតអំពីអ្វីដែលពួកគេចោទប្រកាន់។

43:83

فَذَرۡهُمۡ يَخُوضُواْ وَيَلۡعَبُواْ حَتَّىٰ يُلَٰقُواْ يَوۡمَهُمُ ٱلَّذِي يُوعَدُونَ ﴿83﴾

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បណ្តោយឱ្យពួកគេវង្វេង និងលេងសើចចុះ រហូតដល់ពួកគេបានជួបនឹងថ្ងៃដែលគេបានសន្យាចំពោះពួកគេ(ថ្ងៃបរលោក)។

43:84

وَهُوَ ٱلَّذِي فِي ٱلسَّمَآءِ إِلَٰهٞ وَفِي ٱلۡأَرۡضِ إِلَٰهٞۚ وَهُوَ ٱلۡحَكِيمُ ٱلۡعَلِيمُ ﴿84﴾

ហើយទ្រង់ជាព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈ(តែមួយគត់)នៅលើមេឃ និងជាព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈ(តែមួយគត់)នៅលើផែនដី។ ហើយទ្រង់មហាគតិបណ្ឌិត មហាដឹងបំផុត។

43:85

وَتَبَارَكَ ٱلَّذِي لَهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَا وَعِندَهُۥ عِلۡمُ ٱلسَّاعَةِ وَإِلَيۡهِ تُرۡجَعُونَ ﴿85﴾

ទ្រង់មហាឧត្តុង្គត្តមដែលការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ហើយចំណេះដឹងនៃថ្ងៃបរលោក គឺនៅឯទ្រង់។ ហើយពួកអ្នកនឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់វិញ។

43:86

وَلَا يَمۡلِكُ ٱلَّذِينَ يَدۡعُونَ مِن دُونِهِ ٱلشَّفَٰعَةَ إِلَّا مَن شَهِدَ بِٱلۡحَقِّ وَهُمۡ يَعۡلَمُونَ ﴿86﴾

ហើយអ្នកដែលពួកគេកំពុងតែគោរពសក្ការៈ(ចំពោះវា)ផ្សេងពីទ្រង់នោះ គឺគ្មានអំណាចអ្វីក្នុងការជួយអន្តរាគមន៍នោះឡើយ លើកលែងតែអ្នកដែលបានធ្វើសាក្សីចំពោះការពិត ហើយពួកគេបានដឹង។

43:87

وَلَئِن سَأَلۡتَهُم مَّنۡ خَلَقَهُمۡ لَيَقُولُنَّ ٱللَّهُۖ فَأَنَّىٰ يُؤۡفَكُونَ ﴿87﴾

ហើយប្រសិនបើអ្នកសួរពួកគេថា៖ តើនរណាជាអ្នកដែលបានបង្កើតពួកគេ ប្រាកដជាពួកគេឆ្លើយថា៖ គឺអល់ឡោះ។ ដូច្នេះ តើពួកគេត្រូវបានគេបង្វែរចេញយ៉ាងដូចម្តេច?

43:88

وَقِيلِهِۦ يَٰرَبِّ إِنَّ هَـٰٓؤُلَآءِ قَوۡمٞ لَّا يُؤۡمِنُونَ ﴿88﴾

ហើយគាត់(ព្យាការីមូហាំម៉ាត់)បានពោលទៅកាន់ទ្រង់ថា៖ បពិត្រព្រះជាម្ចាស់! ពិតប្រាកដណាស់ ពួកទាំងនោះ គឺជាក្រុមដែលគ្មានជំនឿនោះឡើយ។

43:89

فَٱصۡفَحۡ عَنۡهُمۡ وَقُلۡ سَلَٰمٞۚ فَسَوۡفَ يَعۡلَمُونَ ﴿89﴾

ដូច្នេះ ចូរអ្នកងាកចេញពីពួកគេចុះ ហើយពោលថា៖ សាឡាម។ ពិតប្រាកដណាស់ ពួកគេគង់តែនឹងដឹងជាមិនខាន។

44:1

حمٓ ﴿1﴾

ហា មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។

44:2

وَٱلۡكِتَٰبِ ٱلۡمُبِينِ ﴿2﴾

(អល់ឡោះ)ស្បថនឹងគម្ពីរគួរអានដ៏ច្បាស់លាស់។

44:3

إِنَّآ أَنزَلۡنَٰهُ فِي لَيۡلَةٖ مُّبَٰرَكَةٍۚ إِنَّا كُنَّا مُنذِرِينَ ﴿3﴾

ពិតប្រាកដណាស់ យើង(អល់ឡោះ)បានបញ្ចុះគម្ពីរគួរអាននៅយប់ដ៏មានពរជ័យ(យប់ឡៃឡាទុលក៏ទើរ)។ ពិតប្រាកដណាស់ យើងគឺជាអ្នកដាស់តឿនព្រមាន។

44:4

فِيهَا يُفۡرَقُ كُلُّ أَمۡرٍ حَكِيمٍ ﴿4﴾

នៅក្នុងយប់នោះ គេបែងចែកនូវរាល់កិច្ចការទាំងឡាយប្រកបដោយគតិបណ្ឌិត។

44:5

أَمۡرٗا مِّنۡ عِندِنَآۚ إِنَّا كُنَّا مُرۡسِلِينَ ﴿5﴾

ជាកិច្ចការមកពីយើងផ្ទាល់។ ពិតប្រាកដណាស់ យើងគឺជាអ្នកដែលបញ្ជូន(បណ្តាអ្នកនាំសារទាំងឡាយ)

44:6

رَحۡمَةٗ مِّن رَّبِّكَۚ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلۡعَلِيمُ ﴿6﴾

ជាក្តីមេត្តាករុណាពីព្រះជាម្ចាស់របស់អ្នក។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹងបំផុត។

44:7

رَبِّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَآۖ إِن كُنتُم مُّوقِنِينَ ﴿7﴾

(ទ្រង់)ជាព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ ប្រសិនបើពួកអ្នកជាអ្នកជឿជាក់មែននោះ។

44:8

لَآ إِلَٰهَ إِلَّا هُوَ يُحۡيِۦ وَيُمِيتُۖ رَبُّكُمۡ وَرَبُّ ءَابَآئِكُمُ ٱلۡأَوَّلِينَ ﴿8﴾

គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់ជាអ្នកផ្តល់ជីវិត និងជាអ្នកដកយកជីវិត ជាព្រះជាម្ចាស់របស់ពួកអ្នក និងជាព្រះជាម្ចាស់នៃជីដូនជីតារបស់ពួកអ្នកជំនាន់មុនៗ។

44:9

بَلۡ هُمۡ فِي شَكّٖ يَلۡعَبُونَ ﴿9﴾

ផ្ទុយទៅវិញ ពួកគេស្ថិតនៅក្នុងភាពមន្ទិលសង្ស័យដោយពួកគេលេងសើច។

44:10

فَٱرۡتَقِبۡ يَوۡمَ تَأۡتِي ٱلسَّمَآءُ بِدُخَانٖ مُّبِينٖ ﴿10﴾

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រង់ចាំមើលចុះនៅថ្ងៃដែលមេឃនឹងនាំមកនូវផ្សែងយ៉ាងច្បាស់លាស់

44:11

يَغۡشَى ٱلنَّاسَۖ هَٰذَا عَذَابٌ أَلِيمٞ ﴿11﴾

ដោយវានឹងគ្របដណ្ដប់លើមនុស្សលោក។ (ហើយមានគេនិយាយថា៖) នេះគឺជាទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។

44:12

رَّبَّنَا ٱكۡشِفۡ عَنَّا ٱلۡعَذَابَ إِنَّا مُؤۡمِنُونَ ﴿12﴾

(ពេលនោះ ពួកគេក៏បួងសួងថា៖) បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាដកយកទណ្ឌកម្មពីយើងខ្ញុំផងចុះ។ យើងខ្ញុំពិតជាអ្នកដែលមានជំនឿ។

44:13

أَنَّىٰ لَهُمُ ٱلذِّكۡرَىٰ وَقَدۡ جَآءَهُمۡ رَسُولٞ مُّبِينٞ ﴿13﴾

តើពួកគេអាចភ្ញាក់រលឹកយ៉ាងដូចម្តេច(នៅពេលនេះ) ខណៈដែលអ្នកនាំសារដ៏ច្បាស់លាស់ម្នាក់(ព្យាការីមូហាំម៉ាត់)បានមកដល់ពួកគេ

44:14

ثُمَّ تَوَلَّوۡاْ عَنۡهُ وَقَالُواْ مُعَلَّمٞ مَّجۡنُونٌ ﴿14﴾

បន្ទាប់មក ពួកគេបែរជាបែរចេញពីគាត់ ថែមទាំងនិយាយថា៖ (គាត់ជា)មនុស្សដែលត្រូវគេពង្វក់ ជាមនុស្សវិកលចរិតថែមទៀតនោះ?

44:15

إِنَّا كَاشِفُواْ ٱلۡعَذَابِ قَلِيلًاۚ إِنَّكُمۡ عَآئِدُونَ ﴿15﴾

ពិតប្រាកដណាស់ យើងជាអ្នកដកយកទណ្ឌកម្មបន្តិចបន្តួច(ពីពួកអ្នក)។ ពិតណាស់ ពួកអ្នកនឹងវិលត្រឡប់(ទៅកាន់ការប្រព្រឹត្តដូចមុនដដែល)។

44:16

يَوۡمَ نَبۡطِشُ ٱلۡبَطۡشَةَ ٱلۡكُبۡرَىٰٓ إِنَّا مُنتَقِمُونَ ﴿16﴾

នៅថ្ងៃដែលយើងដាក់ទណ្ឌកម្ម(ពួកគេ)នូវទណ្ឌកម្មដ៏ធំធេង។ ពិតប្រាកដណាស់ យើងជាអ្នកផ្តន្ទាទោស(ពួកគេ)។

44:17

وَلَقَدۡ فَتَنَّا قَبۡلَهُمۡ قَوۡمَ فِرۡعَوۡنَ وَجَآءَهُمۡ رَسُولٞ كَرِيمٌ ﴿17﴾

ហើយពិតប្រាកដណាស់ យើងបានសាកល្បងក្រុមរបស់ហ្វៀរអោនមុនពួកទាំងនោះទៅទៀត ខណៈដែលអ្នកនាំសារដ៏ឧត្តុង្គឧត្តមម្នាក់(ព្យាការីមូសា)បានមកដល់ពួកគេ។

44:18

أَنۡ أَدُّوٓاْ إِلَيَّ عِبَادَ ٱللَّهِۖ إِنِّي لَكُمۡ رَسُولٌ أَمِينٞ ﴿18﴾

(គាត់បាននិយាយថា៖) ចូរពួកអ្នកប្រគល់ខ្ញុំបម្រើរបស់អល់ឡោះ(អម្បូរអ៊ីស្រាអែល)ឱ្យមកខ្ញុំវិញមក។ ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសារដ៏ស្មោះត្រង់ម្នាក់សម្រាប់ពួកអ្នក។

44:19

وَأَن لَّا تَعۡلُواْ عَلَى ٱللَّهِۖ إِنِّيٓ ءَاتِيكُم بِسُلۡطَٰنٖ مُّبِينٖ ﴿19﴾

ហើយចូរពួកអ្នកកុំក្រអឺតក្រទមចំពោះអល់ឡោះជាម្ចាស់ឱ្យសោះ។ ពិតប្រាកដណាស់ ខ្ញុំជាអ្នកនាំមកកាន់ពួកអ្នកនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់។

44:20

وَإِنِّي عُذۡتُ بِرَبِّي وَرَبِّكُمۡ أَن تَرۡجُمُونِ ﴿20﴾

ហើយពិតណាស់ ខ្ញុំសុំពីព្រះជាម្ចាស់របស់ខ្ញុំ និងជាព្រះជាម្ចាស់របស់ពួកអ្នកឱ្យការពារខ្ញុំកុំឱ្យពួកអ្នកគប់សម្លាប់ខ្ញុំ(នឹងដុំថ្ម)។

44:21

وَإِن لَّمۡ تُؤۡمِنُواْ لِي فَٱعۡتَزِلُونِ ﴿21﴾

តែប្រសិនបើពួកអ្នកមិនជឿជាក់ចំពោះខ្ញុំទេនោះ សូមពួកអ្នកបណ្តោយខ្ញុំ(ឲ្យស្ថិតលើមាគ៌ារបស់ខ្ញុំ)ចុះ។

44:22

فَدَعَا رَبَّهُۥٓ أَنَّ هَـٰٓؤُلَآءِ قَوۡمٞ مُّجۡرِمُونَ ﴿22﴾

ពេលនោះ ព្យាការីមូសាបានពោលទៅកាន់ព្រះជាម្ចាស់របស់គាត់ថា៖ ពិតប្រាកដណាស់ ពួកទាំងនោះ គឺជាក្រុមដែលប្រឆាំង។

44:23

فَأَسۡرِ بِعِبَادِي لَيۡلًا إِنَّكُم مُّتَّبَعُونَ ﴿23﴾

(អល់ឡោះបានបញ្ជាថា៖) ចូរអ្នកនាំខ្ញុំបម្រើរបស់យើង(អម្បូរអ៊ីស្រាអែល)ចេញដំណើរទាំងយប់ទៅ។ ពិតប្រាកដណាស់ ពួកអ្នកត្រូវបានគេដេញតាមហើយ។

44:24

وَٱتۡرُكِ ٱلۡبَحۡرَ رَهۡوًاۖ إِنَّهُمۡ جُندٞ مُّغۡرَقُونَ ﴿24﴾

ហើយចូរអ្នកទុកទឹកសមុទ្រឱ្យនៅបែបនេះចុះ។ ពិតប្រាកដណាស់ ពួកគេ(ហ្វៀរអោននិងបក្សពួក) គឺជាកងទ័ពដែលត្រូវគេពន្លិច(ទៅក្នុងសមុទ្រ)។

44:25

كَمۡ تَرَكُواْ مِن جَنَّـٰتٖ وَعُيُونٖ ﴿25﴾

តើពួកគេបានបន្សល់ទុកចំនួនប៉ុន្មាននៃសួនឧទ្យាន និងប្រភពទឹកនានា

44:26

وَزُرُوعٖ وَمَقَامٖ كَرِيمٖ ﴿26﴾

និងចម្ការ ហើយនិងភូមិគ្រឹះដ៏ប្រណីត

44:27

وَنَعۡمَةٖ كَانُواْ فِيهَا فَٰكِهِينَ ﴿27﴾

ព្រមទាំងការស់នៅដែលពួកគេធ្លាប់បានសោយសុខនោះ?

44:28

كَذَٰلِكَۖ وَأَوۡرَثۡنَٰهَا قَوۡمًا ءَاخَرِينَ ﴿28﴾

ក៏ដូច្នោះដែរ យើងបានប្រទានវាជាមរតកសម្រាប់ក្រុមផ្សេងទៀត។

44:29

فَمَا بَكَتۡ عَلَيۡهِمُ ٱلسَّمَآءُ وَٱلۡأَرۡضُ وَمَا كَانُواْ مُنظَرِينَ ﴿29﴾

ហើយមេឃ និងផែនដីមិនបានយំស្រណោះពួកគេឡើយ ហើយពួកគេក៏មិនត្រូវបានគេពន្យារពេលឱ្យនោះដែរ។

44:30

وَلَقَدۡ نَجَّيۡنَا بَنِيٓ إِسۡرَـٰٓءِيلَ مِنَ ٱلۡعَذَابِ ٱلۡمُهِينِ ﴿30﴾

ហើយជាការពិតណាស់ យើងបានសង្គ្រោះអម្បូរអ៊ីស្រាអែលពីទណ្ឌកម្មដ៏អាម៉ាស់

44:31

مِن فِرۡعَوۡنَۚ إِنَّهُۥ كَانَ عَالِيٗا مِّنَ ٱلۡمُسۡرِفِينَ ﴿31﴾

ពីសំណាក់ហ្វៀរអោន។ ពិតប្រាកដណាស់ រូបគេគឺជាអ្នកដែលក្រអឺតក្រទមម្នាក់ក្នុងចំណោមពួកដែលបំពាន។

44:32

وَلَقَدِ ٱخۡتَرۡنَٰهُمۡ عَلَىٰ عِلۡمٍ عَلَى ٱلۡعَٰلَمِينَ ﴿32﴾

ហើយជាការពិតណាស់ យើងបានជ្រើសរើសពួកគេ(អម្បូរអ៊ីស្រាអែល)ឱ្យមានភាពខ្ពង់ខ្ពស់លើពិភពលោក(នាសម័យកាលនោះ)ដោយចំណេះដឹងពីយើង។

44:33

وَءَاتَيۡنَٰهُم مِّنَ ٱلۡأٓيَٰتِ مَا فِيهِ بَلَـٰٓؤٞاْ مُّبِينٌ ﴿33﴾

ហើយយើងបានប្រទានឱ្យពួកគេនូវសញ្ញាភស្តុតាងជាច្រើនដែលក្នុងនោះមានការសាកល្បងដ៏ច្បាស់លាស់។

44:34

إِنَّ هَـٰٓؤُلَآءِ لَيَقُولُونَ ﴿34﴾

ពិតប្រាកដណាស់ ពួកទាំងនោះ(ពួកមុស្ហរីគីន)ប្រាកដជានឹងនិយាយថា៖

44:35

إِنۡ هِيَ إِلَّا مَوۡتَتُنَا ٱلۡأُولَىٰ وَمَا نَحۡنُ بِمُنشَرِينَ ﴿35﴾

វាគ្មានអ្វីក្រៅពីការស្លាប់លើកទីមួយរបស់ពួកយើងនោះឡើយ ហើយពួកយើងក៏មិនត្រូវបានគេបង្កើតឱ្យរស់ឡើងវិញនោះដែរ។

44:36

فَأۡتُواْ بِـَٔابَآئِنَآ إِن كُنتُمۡ صَٰدِقِينَ ﴿36﴾

ដូច្នេះ ចូរអ្នក(ឱមូហាំម៉ាត់)នាំជីដូនជីតារបស់ពួកយើង(ដែលបានស្លាប់ទៅហើយនោះ)មកកាន់ពួកយើងមក ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ។

44:37

أَهُمۡ خَيۡرٌ أَمۡ قَوۡمُ تُبَّعٖ وَٱلَّذِينَ مِن قَبۡلِهِمۡ أَهۡلَكۡنَٰهُمۡۚ إِنَّهُمۡ كَانُواْ مُجۡرِمِينَ ﴿37﴾

តើពួកគេល្អជាង ឬក៏ក្រុមទុបហ្ពាក់ និងអ្នកជំនាន់មុនពួកគេដែលយើងបានបំផ្លាញនោះ(ល្អជាង)? ពិតប្រាកដណាស់ ពួកគេធ្លាប់ជាពួកឧក្រិដ្ឋជន។

44:38

وَمَا خَلَقۡنَا ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَا لَٰعِبِينَ ﴿38﴾

ហើយយើងមិនបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរជាការលេងសើចនោះឡើយ។

44:39

مَا خَلَقۡنَٰهُمَآ إِلَّا بِٱلۡحَقِّ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ ﴿39﴾

យើងមិនបានបង្កើតវាទាំងពីរនោះ លើកលែងតែមានបុព្វហេតុច្បាស់លាស់។ ក៏ប៉ុន្តែ ភាគច្រើននៃពួកគេមិនបានដឹងឡើយ។

44:40

إِنَّ يَوۡمَ ٱلۡفَصۡلِ مِيقَٰتُهُمۡ أَجۡمَعِينَ ﴿40﴾

ពិតប្រាកដណាស់ ថ្ងៃកាត់សេចក្តី គឺជាពេលកំណត់របស់ពួកគេទាំងអស់គ្នា។

44:41

يَوۡمَ لَا يُغۡنِي مَوۡلًى عَن مَّوۡلٗى شَيۡـٔٗا وَلَا هُمۡ يُنصَرُونَ ﴿41﴾

ជាថ្ងៃដែលមិត្តភក្តិមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់គ្នាបន្តិចណាឡើយ ហើយពួកគេក៏មិនត្រូវបានគេជួយនោះដែរ។

44:42

إِلَّا مَن رَّحِمَ ٱللَّهُۚ إِنَّهُۥ هُوَ ٱلۡعَزِيزُ ٱلرَّحِيمُ ﴿42﴾

លើកលែងតែជនណាដែលអល់ឡោះមានក្តីមេត្តាករុណា(ចំពោះរូបគេ)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រលាញ់។

44:43

إِنَّ شَجَرَتَ ٱلزَّقُّومِ ﴿43﴾

ពិតប្រាកដណាស់ ដើមហ្ស៊ឹកគូម

44:44

طَعَامُ ٱلۡأَثِيمِ ﴿44﴾

គឺជាអាហារសម្រាប់អ្នកដែលមានបាបកម្មដ៏ធំធេង

44:45

كَٱلۡمُهۡلِ يَغۡلِي فِي ٱلۡبُطُونِ ﴿45﴾

ដែលវាប្រៀបបីដូចជាលោហៈធាតុដែលកំពុងពុះនៅក្នុងពោះ

44:46

كَغَلۡيِ ٱلۡحَمِيمِ ﴿46﴾

ប្រៀបដូចជាទឹកពុះដ៏សែនក្តៅបំផុត។

44:47

خُذُوهُ فَٱعۡتِلُوهُ إِلَىٰ سَوَآءِ ٱلۡجَحِيمِ ﴿47﴾

(មានគេនិយាយទៅកាន់ឆ្មាំនរកថា៖) ចូរចាប់ជននោះ រួចទាញរូបគេបោះទៅកណ្តាលនរកជើហ៊ីមចុះ។

44:48

ثُمَّ صُبُّواْ فَوۡقَ رَأۡسِهِۦ مِنۡ عَذَابِ ٱلۡحَمِيمِ ﴿48﴾

បន្ទាប់មក ចូរពួកអ្នកចាក់ពីលើក្បាលជននោះនូវទណ្ឌកម្មអំពីទឹកដ៏សែនក្តៅបំផុត។

44:49

ذُقۡ إِنَّكَ أَنتَ ٱلۡعَزِيزُ ٱلۡكَرِيمُ ﴿49﴾

(មានគេនិយាយចំអកទៅកាន់ជននោះថា៖) ចូរអ្នកភ្លក់ចុះ។ ពិតប្រាកដណាស់ អ្នកគឺជាជនដែលខ្លាំងពូកែ និងថ្លៃថ្នូរ។

44:50

إِنَّ هَٰذَا مَا كُنتُم بِهِۦ تَمۡتَرُونَ ﴿50﴾

ជាការពិតណាស់ នេះគឺជាអ្វីដែលពួកអ្នកធ្លាប់មានការសង្ស័យចំពោះវា។

44:51

إِنَّ ٱلۡمُتَّقِينَ فِي مَقَامٍ أَمِينٖ ﴿51﴾

ពិតប្រាកដណាស់ បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ) គឺស្ថិតនៅកន្លែងដែលមានសុវត្ថិភាពបំផុត។

44:52

فِي جَنَّـٰتٖ وَعُيُونٖ ﴿52﴾

គឺស្ថិតនៅក្នុងឋានសួគ៌ និងមានប្រភពទឹកជាច្រើន។

44:53

يَلۡبَسُونَ مِن سُندُسٖ وَإِسۡتَبۡرَقٖ مُّتَقَٰبِلِينَ ﴿53﴾

ពួកគេស្លៀកសម្លៀកបំពាក់ដែលធ្វើពីក្រណាត់សូត្រម៉ដ្ឋខៃ និងគ្រើម ដោយអង្គុយទល់មុខគ្នា។

44:54

كَذَٰلِكَ وَزَوَّجۡنَٰهُم بِحُورٍ عِينٖ ﴿54﴾

ក៏ដូច្នោះដែរ យើងរៀបអាពាហ៍ពិពាហ៍ឱ្យពួកគេនឹងស្រ្តីទេពអប្សរ។

44:55

يَدۡعُونَ فِيهَا بِكُلِّ فَٰكِهَةٍ ءَامِنِينَ ﴿55﴾

នៅក្នុងឋានសួគ៌នោះ ពួកគេហៅឱ្យគេយកផ្លែឈើគ្រប់ប្រភេទដោយសុវត្ថិភាព។

44:56

لَا يَذُوقُونَ فِيهَا ٱلۡمَوۡتَ إِلَّا ٱلۡمَوۡتَةَ ٱلۡأُولَىٰۖ وَوَقَىٰهُمۡ عَذَابَ ٱلۡجَحِيمِ ﴿56﴾

នៅក្នុងនោះដែរ ពួកគេមិនភ្លក់រសជាតិស្លាប់ទៀតឡើយ ក្រៅតែពីការស្លាប់លើកដំបូង(ក្នុងលោកិយ)ប៉ុណ្ណោះ។ ហើយទ្រង់បានការពារពួកគេពីទណ្ឌកម្មនៃនរកជើហ៊ីម។

44:57

فَضۡلٗا مِّن رَّبِّكَۚ ذَٰلِكَ هُوَ ٱلۡفَوۡزُ ٱلۡعَظِيمُ ﴿57﴾

ជាការប្រោសប្រទានពីព្រះជាម្ចាស់របស់អ្នក(ចំពោះពួកគេ)។ នោះហើយជាជោគជ័យដ៏ធំធេងបំផុត។

44:58

فَإِنَّمَا يَسَّرۡنَٰهُ بِلِسَانِكَ لَعَلَّهُمۡ يَتَذَكَّرُونَ ﴿58﴾

ជាការពិតណាស់ យើងបានធ្វើឱ្យវា(គម្ពីរគួរអាន)មានភាពងាយស្រួល(ដោយបញ្ចុះវា)ជាភាសារបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) សង្ឃឹមថាពួកគេនឹងយកជាមេរៀន។

44:59

فَٱرۡتَقِبۡ إِنَّهُم مُّرۡتَقِبُونَ ﴿59﴾

ដូច្នេះ ចូរអ្នករង់ចាំមើលចុះ។ ពិតប្រាកដណាស់ ពួកគេក៏ជាអ្នកដែលរង់ចាំមើលដែរ។

45:1

حمٓ ﴿1﴾

ហា មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។

45:2

تَنزِيلُ ٱلۡكِتَٰبِ مِنَ ٱللَّهِ ٱلۡعَزِيزِ ٱلۡحَكِيمِ ﴿2﴾

ការបញ្ចុះគម្ពីរ(គួរអាន) គឺមកពីអល់ឡោះជាម្ចាស់ដ៏មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

45:3

إِنَّ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ لَأٓيَٰتٖ لِّلۡمُؤۡمِنِينَ ﴿3﴾

ពិតប្រាកដណាស់ នៅក្នុងការបង្កើតមេឃជាច្រើនជាន់និងផែនដី គឺជាសញ្ញាភស្តុតាងសម្រាប់បណ្តាអ្នកដែលមានជំនឿ។

45:4

وَفِي خَلۡقِكُمۡ وَمَا يَبُثُّ مِن دَآبَّةٍ ءَايَٰتٞ لِّقَوۡمٖ يُوقِنُونَ ﴿4﴾

ហើយនៅក្នុងការបង្កើតពួកអ្នក(ឱមនុស្សលោក) និងការពង្រាយសត្វទាំងឡាយ(ពាសពេញផែនដី) គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលជឿជាក់។

45:5

وَٱخۡتِلَٰفِ ٱلَّيۡلِ وَٱلنَّهَارِ وَمَآ أَنزَلَ ٱللَّهُ مِنَ ٱلسَّمَآءِ مِن رِّزۡقٖ فَأَحۡيَا بِهِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَا وَتَصۡرِيفِ ٱلرِّيَٰحِ ءَايَٰتٞ لِّقَوۡمٖ يَعۡقِلُونَ ﴿5﴾

ហើយការផ្លាស់ប្តូរគ្នារវាងពេលយប់និងពេលថ្ងៃ និងទឹកភ្លៀងដែលអល់ឡោះបានបញ្ចុះពីលើមេឃ ដែលតាមរយៈវា ទ្រង់បានធ្វើឱ្យដីមានជីជាតិឡើងវិញ ក្រោយពីវាបានស្ងួតហួតហែង ព្រមទាំងការផ្លាស់ប្តូរទិសខ្យល់ គឺសុទ្ធតែជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលចេះគិតពិចារណា។

45:6

تِلۡكَ ءَايَٰتُ ٱللَّهِ نَتۡلُوهَا عَلَيۡكَ بِٱلۡحَقِّۖ فَبِأَيِّ حَدِيثِۭ بَعۡدَ ٱللَّهِ وَءَايَٰتِهِۦ يُؤۡمِنُونَ ﴿6﴾

ទាំងនោះគឺជាបណ្តាវាក្យខណ្ឌរបស់អល់ឡោះដែលយើងបានសូត្រវាឲ្យអ្នកស្តាប់យ៉ាងពិតប្រាកដ។ ដូច្នេះ តើមានពាក្យសម្តីណាបន្ទាប់ពីអល់ឡោះ និងបណ្តាវាក្យខណ្ឌរបស់ទ្រង់ដែលពួកគេមានជំនឿនោះ?

45:7

وَيۡلٞ لِّكُلِّ أَفَّاكٍ أَثِيمٖ ﴿7﴾

ភាពវិនាសអន្តរាយ គឺសម្រាប់រាល់អ្នកដែលភូតកុហកដែលមានបាបកម្មច្រើន។

45:8

يَسۡمَعُ ءَايَٰتِ ٱللَّهِ تُتۡلَىٰ عَلَيۡهِ ثُمَّ يُصِرُّ مُسۡتَكۡبِرٗا كَأَن لَّمۡ يَسۡمَعۡهَاۖ فَبَشِّرۡهُ بِعَذَابٍ أَلِيمٖ ﴿8﴾

ជននោះបានស្តាប់ឮវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះដែលគេបានសូត្រឱ្យរូបគេស្តាប់។ ក្រោយមក រូបគេនៅតែបន្តដោយភាពក្រអឺតក្រទម ហាក់បីដូចជារូបគេមិនបានស្តាប់ឮវាឡើយ។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងដល់រូបគេពីទណ្ឌកម្មដ៏សែនឈឺចាប់បំផុតចុះ។

45:9

وَإِذَا عَلِمَ مِنۡ ءَايَٰتِنَا شَيۡـًٔا ٱتَّخَذَهَا هُزُوًاۚ أُوْلَـٰٓئِكَ لَهُمۡ عَذَابٞ مُّهِينٞ ﴿9﴾

ហើយនៅពេលដែលរូបគេបានដឹងពីអ្វីមួយក្នុងចំណោមវាក្យខណ្ឌរបស់យើង គេបែរជាយកវាជាការចំអកលេងសើចទៅវិញ។ ពួកទាំងនោះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏អាម៉ាស់បំផុត។

45:10

مِّن وَرَآئِهِمۡ جَهَنَّمُۖ وَلَا يُغۡنِي عَنۡهُم مَّا كَسَبُواْ شَيۡـٔٗا وَلَا مَا ٱتَّخَذُواْ مِن دُونِ ٱللَّهِ أَوۡلِيَآءَۖ وَلَهُمۡ عَذَابٌ عَظِيمٌ ﴿10﴾

នៅពីមុខពួកគេ គឺនរកជើហាន់ណាំ។ ហើយអ្វីដែលពួកគេខិតខំស្វែងរក និងអ្វីដែលពួកគេយកមកធ្វើជាអ្នកគាំពារក្រៅពីអល់ឡោះនោះ មិនអាចជួយជាប្រយោជន៍អ្វីបន្តិចដល់ពួកគេនោះឡើយ។ ហើយសម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ធំធេងបំផុត។

45:11

هَٰذَا هُدٗىۖ وَٱلَّذِينَ كَفَرُواْ بِـَٔايَٰتِ رَبِّهِمۡ لَهُمۡ عَذَابٞ مِّن رِّجۡزٍ أَلِيمٌ ﴿11﴾

(គម្ពីរគួរអាន)នេះគឺជាការចង្អុលបង្ហាញ។ រីឯពួកដែលប្រឆាំងនឹងវាក្យខណ្ឌនៃព្រះជាម្ចាស់របស់ពួកគេនោះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏អាក្រក់ និងឈឺចាប់បំផុត។

45:12

ٱللَّهُ ٱلَّذِي سَخَّرَ لَكُمُ ٱلۡبَحۡرَ لِتَجۡرِيَ ٱلۡفُلۡكُ فِيهِ بِأَمۡرِهِۦ وَلِتَبۡتَغُواْ مِن فَضۡلِهِۦ وَلَعَلَّكُمۡ تَشۡكُرُونَ ﴿12﴾

អល់ឡោះជាអ្នកដែលបានបង្កើតសមុទ្រសម្រាប់ពួកអ្នក(ឱមនុស្សលោក)ដើម្បីឱ្យសំពៅទាំងឡាយធ្វើដំណើរនៅលើវាទៅតាមបទបញ្ជារបស់ទ្រង់ និងដើម្បីឱ្យពួកអ្នកស្វែងរកការប្រោសប្រទានរបស់ទ្រង់ សង្ឃឹមថាពួកអ្នកនឹងដឹងគុណ។

45:13

وَسَخَّرَ لَكُم مَّا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِ جَمِيعٗا مِّنۡهُۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يَتَفَكَّرُونَ ﴿13﴾

ហើយទ្រង់បានបង្កើតអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដីសម្រាប់ពួកអ្នក។ អ្វីៗទាំងអស់នោះ គឺមកពីទ្រង់។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលឈ្វេងយល់។

45:14

قُل لِّلَّذِينَ ءَامَنُواْ يَغۡفِرُواْ لِلَّذِينَ لَا يَرۡجُونَ أَيَّامَ ٱللَّهِ لِيَجۡزِيَ قَوۡمَۢا بِمَا كَانُواْ يَكۡسِبُونَ ﴿14﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់បណ្តាអ្នកដែលមានជំនឿឲ្យពួកគេអធ្យាស្រ័យចំពោះពួកដែលមិនរំពឹងផលបុណ្យឬទណ្ឌកម្មរបស់អល់ឡោះ ដើម្បីទ្រង់នឹងតបស្នងដល់ក្រុមមួយចំពោះអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។

45:15

مَنۡ عَمِلَ صَٰلِحٗا فَلِنَفۡسِهِۦۖ وَمَنۡ أَسَآءَ فَعَلَيۡهَاۖ ثُمَّ إِلَىٰ رَبِّكُمۡ تُرۡجَعُونَ ﴿15﴾

ជនណាដែលសាងទង្វើកុសល ពិតណាស់ វាគឺសម្រាប់ខ្លួនគេផ្ទាល់។ ហើយជនណាដែលសាងទង្វើអាក្រក់ ពិតណាស់ វាក៏ធ្លាក់លើរូបគេដូចគ្នា។ ក្រោយមក ពួកអ្នកនឹងត្រូវគេនាំត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ពួកអ្នកវិញ។

45:16

وَلَقَدۡ ءَاتَيۡنَا بَنِيٓ إِسۡرَـٰٓءِيلَ ٱلۡكِتَٰبَ وَٱلۡحُكۡمَ وَٱلنُّبُوَّةَ وَرَزَقۡنَٰهُم مِّنَ ٱلطَّيِّبَٰتِ وَفَضَّلۡنَٰهُمۡ عَلَى ٱلۡعَٰلَمِينَ ﴿16﴾

ហើយជាការពិតណាស់ យើងបានប្រទានឱ្យអម្បូរអ៊ីស្រាអែលនូវគម្ពីរ ក្បួនច្បាប់នានា និងភាពជាព្យាការី។ ហើយយើងបានប្រទានឱ្យពួកគេនូវលាភសក្ការៈពីប្រការល្អៗជាច្រើន ព្រមទាំងបានលើកតម្កើងពួកគេឱ្យខ្ពង់ខ្ពស់ជាងគេក្នុងសាកលលោក(នាសម័យកាលនោះ)។

45:17

وَءَاتَيۡنَٰهُم بَيِّنَٰتٖ مِّنَ ٱلۡأَمۡرِۖ فَمَا ٱخۡتَلَفُوٓاْ إِلَّا مِنۢ بَعۡدِ مَا جَآءَهُمُ ٱلۡعِلۡمُ بَغۡيَۢا بَيۡنَهُمۡۚ إِنَّ رَبَّكَ يَقۡضِي بَيۡنَهُمۡ يَوۡمَ ٱلۡقِيَٰمَةِ فِيمَا كَانُواْ فِيهِ يَخۡتَلِفُونَ ﴿17﴾

ហើយយើងបានប្រទានឱ្យពួកគេនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់ជាច្រើនពីកិច្ចការទាំងឡាយ។ ហើយពួកគេមិនបានខ្វែងគំនិតគ្នាឡើយ លើកលែងតែក្រោយពេលដែលចំណេះដឹងបានមកដល់ពួកគេព្រោះតែការបំពានរវាងពួកគេប៉ុណ្ណោះ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់នឹងកាត់សេចក្តីរវាងពួកគេនៅថ្ងៃបរលោកចំពោះអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នា។

45:18

ثُمَّ جَعَلۡنَٰكَ عَلَىٰ شَرِيعَةٖ مِّنَ ٱلۡأَمۡرِ فَٱتَّبِعۡهَا وَلَا تَتَّبِعۡ أَهۡوَآءَ ٱلَّذِينَ لَا يَعۡلَمُونَ ﴿18﴾

ក្រោយមក យើងបានធ្វើឱ្យអ្នក(ព្យាការីមូហាំម៉ាត់)ស្ថិតនៅលើក្បួនច្បាប់ដ៏ច្បាស់លាស់នៃកិច្ចការសាសនា។ ដូច្នេះ ចូរអ្នកដើរតាមវាចុះ ហើយចូរអ្នកកុំដើរតាមទំនើងចិត្តរបស់ពួកដែលមិនដឹងអ្វីឲ្យសោះ។

45:19

إِنَّهُمۡ لَن يُغۡنُواْ عَنكَ مِنَ ٱللَّهِ شَيۡـٔٗاۚ وَإِنَّ ٱلظَّـٰلِمِينَ بَعۡضُهُمۡ أَوۡلِيَآءُ بَعۡضٖۖ وَٱللَّهُ وَلِيُّ ٱلۡمُتَّقِينَ ﴿19﴾

ជាការពិតណាស់ ពួកគេមិនអាចជួយជាប្រយោជន៍អ្វីបន្តិចដល់អ្នកពី(ទណ្ឌកម្ម)អល់ឡោះនោះឡើយ។ ហើយពិតប្រាកដណាស់ ពួកដែលបំពាន ពួកគេជាអ្នកគាំពារគ្នាទៅវិញទៅមក។ ហើយអល់ឡោះគឺជាអ្នកគាំពាររបស់បណ្តាអ្នកដែលកោតខ្លាច។

45:20

هَٰذَا بَصَـٰٓئِرُ لِلنَّاسِ وَهُدٗى وَرَحۡمَةٞ لِّقَوۡمٖ يُوقِنُونَ ﴿20﴾

(គម្ពីរគួរអាន)នេះ គឺជាការបំភ្លឺសម្រាប់មនុស្សលោក ជាការចង្អុលបង្ហាញ និងជាក្តីមេត្តាករុណាសម្រាប់ក្រុមដែលជឿជាក់។

45:21

أَمۡ حَسِبَ ٱلَّذِينَ ٱجۡتَرَحُواْ ٱلسَّيِّـَٔاتِ أَن نَّجۡعَلَهُمۡ كَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّـٰلِحَٰتِ سَوَآءٗ مَّحۡيَاهُمۡ وَمَمَاتُهُمۡۚ سَآءَ مَا يَحۡكُمُونَ ﴿21﴾

ឬមួយក៏ពួកដែលសាងអំពើអាក្រក់ទាំងនោះគិតស្មានថា យើងចាត់ទុកពួកគេដូចគ្នាទៅនឹងបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ទាំងពេលដែលពួកគេនៅមានជីវិត និងនៅពេលដែលពួកគេស្លាប់ឬ? ការវិនិច្ឆ័យរបស់ពួកគេបែបនេះ គឺអាក្រក់បំផុត។

45:22

وَخَلَقَ ٱللَّهُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ بِٱلۡحَقِّ وَلِتُجۡزَىٰ كُلُّ نَفۡسِۭ بِمَا كَسَبَتۡ وَهُمۡ لَا يُظۡلَمُونَ ﴿22﴾

ហើយអល់ឡោះទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដីដោយមានបុព្វហេតុច្បាស់លាស់ ដើម្បីគេនឹងតបស្នងរាល់បុគ្គលគ្រប់រូបទៅតាមអ្វីដែលរូបគេបានប្រព្រឹត្ត។ ហើយពួកគេមិនត្រូវបានគេបំពានឡើយ។

45:23

أَفَرَءَيۡتَ مَنِ ٱتَّخَذَ إِلَٰهَهُۥ هَوَىٰهُ وَأَضَلَّهُ ٱللَّهُ عَلَىٰ عِلۡمٖ وَخَتَمَ عَلَىٰ سَمۡعِهِۦ وَقَلۡبِهِۦ وَجَعَلَ عَلَىٰ بَصَرِهِۦ غِشَٰوَةٗ فَمَن يَهۡدِيهِ مِنۢ بَعۡدِ ٱللَّهِۚ أَفَلَا تَذَكَّرُونَ ﴿23﴾

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញដែរឬទេ ពួកដែលយកទំនើងចិត្តខ្លួនឯងធ្វើជាព្រះ ហើយអល់ឡោះបានធ្វើឱ្យរូបគេវង្វេងក្រោយពីចំណេះដឹង(បានទៅដល់រូបគេ)។ ហើយទ្រង់បានបោះត្រាភ្ជិតទៅលើត្រចៀករបស់គេ និងដួងចិត្តរបស់គេ ព្រមទាំងដាក់របាំងនៅលើភ្នែករបស់គេ(មិនឱ្យមើលឃើញការពិត)។ ដូច្នេះ តើមានអ្នកណាដែលអាចចង្អុលបង្ហាញរូបគេ បន្ទាប់ពីអល់ឡោះនោះ? តើពួកអ្នកមិនឃើញទេឬ?

45:24

وَقَالُواْ مَا هِيَ إِلَّا حَيَاتُنَا ٱلدُّنۡيَا نَمُوتُ وَنَحۡيَا وَمَا يُهۡلِكُنَآ إِلَّا ٱلدَّهۡرُۚ وَمَا لَهُم بِذَٰلِكَ مِنۡ عِلۡمٍۖ إِنۡ هُمۡ إِلَّا يَظُنُّونَ ﴿24﴾

ហើយពួកគេបាននិយាយថា៖ វាគ្មានអ្វីក្រៅតែពីជីវិតលោកិយរបស់យើងនោះឡើយ។ ពួកយើងស្លាប់ ពួកយើងកើត។ ហើយគ្មានអ្វីបំផ្លាញពួកយើងនោះ ក្រៅតែពី(ដំណើរទៅមុខនៃ)ពេលវេលាប៉ុណ្ណោះ។ សម្រាប់ពួកទាំងនោះ គឺគ្មានចំណេះដឹងអ្វីអំពីរឿងនោះឡើយ ហើយពួកគេក៏គ្មានអ្វីក្រៅតែពីការស្មាននោះដែរ។

45:25

وَإِذَا تُتۡلَىٰ عَلَيۡهِمۡ ءَايَٰتُنَا بَيِّنَٰتٖ مَّا كَانَ حُجَّتَهُمۡ إِلَّآ أَن قَالُواْ ٱئۡتُواْ بِـَٔابَآئِنَآ إِن كُنتُمۡ صَٰدِقِينَ ﴿25﴾

ហើយនៅពេលដែលមានគេសូត្រវាក្យខណ្ឌដ៏ច្បាស់លាស់របស់យើងឱ្យពួកគេស្តាប់ ពួកគេគ្មានអំណះអំណាងអ្វី ក្រៅតែពីពួកគេពោលថា៖ ចូរពួកអ្នកនាំជីដូនជីតារបស់ពួកយើង(ដែលបានស្លាប់ទៅហើយនោះ)មកកាន់ពួកយើងមក ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ។

45:26

قُلِ ٱللَّهُ يُحۡيِيكُمۡ ثُمَّ يُمِيتُكُمۡ ثُمَّ يَجۡمَعُكُمۡ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِ لَا رَيۡبَ فِيهِ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ ﴿26﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ អល់ឡោះជាម្ចាស់ទ្រង់បានឱ្យពួកអ្នកមានជីវិត បន្ទាប់មក ទ្រង់ដកយកជីវិតពួកអ្នកវិញ។ ក្រោយមក ទ្រង់នឹងប្រមូលផ្តុំពួកអ្នកទៅកាន់ថ្ងៃបរលោកដែលគ្មានការមន្ទិលសង្ស័យចំពោះវានោះឡើយ។ ក៏ប៉ុន្តែ មនុស្សភាគច្រើនមិនដឹងឡើយ។

45:27

وَلِلَّهِ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَيَوۡمَ تَقُومُ ٱلسَّاعَةُ يَوۡمَئِذٖ يَخۡسَرُ ٱلۡمُبۡطِلُونَ ﴿27﴾

ហើយការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ហើយនៅពេលដែលថ្ងៃបរលោកកើតឡើង នៅថ្ងៃនោះពួកដែលប្រព្រឹត្តខុសឆ្គងនឹងទទួលនូវការខាតបង់។

45:28

وَتَرَىٰ كُلَّ أُمَّةٖ جَاثِيَةٗۚ كُلُّ أُمَّةٖ تُدۡعَىٰٓ إِلَىٰ كِتَٰبِهَا ٱلۡيَوۡمَ تُجۡزَوۡنَ مَا كُنتُمۡ تَعۡمَلُونَ ﴿28﴾

ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងឃើញប្រជាជាតិទាំងអស់លុតជង្គង់ចុះ។ រាល់ប្រជាជាតិទាំងអស់នឹងត្រូវគេកោះហៅឱ្យទៅទទួលបញ្ជីកំណត់ត្រាទង្វើរបស់ខ្លួន។ (មានគេនិយាយទៅកាន់ពួកគេថា៖) នៅថ្ងៃនេះ ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នឹងត្រូវគេតបស្នងចំពោះអ្វីដែលពួកអ្នកធ្លាប់បានសាង។

45:29

هَٰذَا كِتَٰبُنَا يَنطِقُ عَلَيۡكُم بِٱلۡحَقِّۚ إِنَّا كُنَّا نَسۡتَنسِخُ مَا كُنتُمۡ تَعۡمَلُونَ ﴿29﴾

នេះគឺជាសៀវភៅកំណត់ត្រារបស់យើង(អល់ឡោះ)ដែលនិយាយអំពីពួកអ្នកដោយពិតប្រាកដ។ ពិតប្រាកដណាស់ យើងបានឱ្យគេ(ម៉ាឡាអ៊ីកាត់)កត់ត្រាទុកនូវអ្វីៗដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។

45:30

فَأَمَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّـٰلِحَٰتِ فَيُدۡخِلُهُمۡ رَبُّهُمۡ فِي رَحۡمَتِهِۦۚ ذَٰلِكَ هُوَ ٱلۡفَوۡزُ ٱلۡمُبِينُ ﴿30﴾

រីឯបណ្តាអ្នកដែលមានជំនឿនិងបានសាងទង្វើកុសលវិញនោះ ព្រះជាម្ចាស់របស់ពួកគេនឹងបញ្ចូលពួកគេទៅក្នុងក្តីមេត្តាករុណារបស់ទ្រង់។ នោះហើយជាជោគជ័យយ៉ាងច្បាស់លាស់។

45:31

وَأَمَّا ٱلَّذِينَ كَفَرُوٓاْ أَفَلَمۡ تَكُنۡ ءَايَٰتِي تُتۡلَىٰ عَلَيۡكُمۡ فَٱسۡتَكۡبَرۡتُمۡ وَكُنتُمۡ قَوۡمٗا مُّجۡرِمِينَ ﴿31﴾

ចំណែកឯពួកដែលគ្មានជំនឿវិញ (មានគេនិយាយទៅកាន់ពួកគេថា៖) តើវាក្យខណ្ឌទាំងឡាយរបស់យើងមិនធ្លាប់ត្រូវបានគេសូត្រឱ្យពួកអ្នកស្តាប់ទេឬ តែពួកអ្នកបែរជាក្រអឺតក្រទមទៅវិញនោះ? ហើយពួកអ្នកធ្លាប់ជាក្រុមឧក្រិដ្ឋជន។

45:32

وَإِذَا قِيلَ إِنَّ وَعۡدَ ٱللَّهِ حَقّٞ وَٱلسَّاعَةُ لَا رَيۡبَ فِيهَا قُلۡتُم مَّا نَدۡرِي مَا ٱلسَّاعَةُ إِن نَّظُنُّ إِلَّا ظَنّٗا وَمَا نَحۡنُ بِمُسۡتَيۡقِنِينَ ﴿32﴾

ហើយនៅពេលដែលមានគេនិយាយ(ទៅកាន់ពួកអ្នក)ថា៖ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះ គឺជាការពិត ហើយថ្ងៃបរលោក គឺគ្មានការសង្ស័យចំពោះវាឡើយនោះ ពួកអ្នកបែរជានិយាយថា៖ ពួកយើងមិនដឹងទេថា អ្វីទៅជាថ្ងៃបរលោកនោះ។ ពួកយើងគិតថា វាក្រៅអ្វីពីការស្មានប៉ុណ្ណោះ ហើយពួកយើងក៏មិនមែនជាអ្នកដែលជឿជាក់នោះដែរ។

45:33

وَبَدَا لَهُمۡ سَيِّـَٔاتُ مَا عَمِلُواْ وَحَاقَ بِهِم مَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ ﴿33﴾

ហើយអំពើអាក្រក់ទាំងឡាយដែលពួកគេបានសាង បានលាតត្រដាងឡើងចំពោះមុខពួកគេ ហើយអ្វី(ទណ្ឌកម្ម)ដែលពួកគេធ្លាប់បានសើចចំអកចំពោះវានោះបានហ៊ុមព័ទ្ធពួកគេ។

45:34

وَقِيلَ ٱلۡيَوۡمَ نَنسَىٰكُمۡ كَمَا نَسِيتُمۡ لِقَآءَ يَوۡمِكُمۡ هَٰذَا وَمَأۡوَىٰكُمُ ٱلنَّارُ وَمَا لَكُم مِّن نَّـٰصِرِينَ ﴿34﴾

ហើយមានគេនិយាយថា៖ នៅថ្ងៃនេះយើងបំភ្លេចពួកអ្នក ដូចដែលពួកអ្នកធ្លាប់បានភ្លេចពីជំនួបរបស់ពួកអ្នកនាថ្ងៃនេះ ហើយកន្លែងស្នាក់អាស្រ័យរបស់ពួកអ្នក គឺឋាននរក។ ហើយសម្រាប់ពួកអ្នក គឺគ្មានអ្នកជួយឡើយ។

45:35

ذَٰلِكُم بِأَنَّكُمُ ٱتَّخَذۡتُمۡ ءَايَٰتِ ٱللَّهِ هُزُوٗا وَغَرَّتۡكُمُ ٱلۡحَيَوٰةُ ٱلدُّنۡيَاۚ فَٱلۡيَوۡمَ لَا يُخۡرَجُونَ مِنۡهَا وَلَا هُمۡ يُسۡتَعۡتَبُونَ ﴿35﴾

នោះគឺដោយសារតែពួកអ្នកបានយកវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះធ្វើជាការលេងសើច ហើយឆាកជីវិតលោកិយបានបោកប្រាស់ពួកអ្នក។ ដូច្នេះនៅថ្ងៃនេះ ពួកគេមិនត្រូវបានគេឲ្យចាកចេញពីឋាននរកឡើយ ហើយពួកគេក៏មិនត្រូវបានគេឱ្យវិលត្រឡប់(ទៅកាន់លោកិយវិញម្តងទៀត)នោះដែរ។

45:36

فَلِلَّهِ ٱلۡحَمۡدُ رَبِّ ٱلسَّمَٰوَٰتِ وَرَبِّ ٱلۡأَرۡضِ رَبِّ ٱلۡعَٰلَمِينَ ﴿36﴾

ពិតប្រាកដណាស់ ការសសើរទាំងឡាយ គឺសម្រាប់អល់ឡោះ ជាព្រះជាម្ចាស់នៃមេឃជាច្រើនជាន់ និងជាព្រះជាម្ចាស់នៃផែនដី ជាព្រះជាម្ចាស់នៃពិភពទាំងអស់។

45:37

وَلَهُ ٱلۡكِبۡرِيَآءُ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ﴿37﴾

ហើយអំណាចមហិមាទាំងនៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។