quranm◉

ទំព័រ 457

Range
from 38:62 to 38:83
Surahs covered
ការបកប្រែ
22 ការបកប្រែ

◉

38:62

وَقَالُواْ مَا لَنَا لَا نَرَىٰ رِجَالٗا كُنَّا نَعُدُّهُم مِّنَ ٱلۡأَشۡرَارِ ﴿62﴾

ហើយពួកគេ(ពួកដែលក្រអឺតក្រទម)បាននិយាយថា៖ ហេតុអ្វីបានជាពួកយើងមិនឃើញពួកបុរសៗដែលពួកយើងធ្លាប់បានចាត់ទុកពួកគេថាជាពួកមនុស្សអាក្រក់នោះ(ស្ថិតក្នុងឋាននរកជាមួយពួកយើង)?

38:63

أَتَّخَذۡنَٰهُمۡ سِخۡرِيًّا أَمۡ زَاغَتۡ عَنۡهُمُ ٱلۡأَبۡصَٰرُ ﴿63﴾

តើការដែលពួកយើងមើលងាយពួកគេនោះខុស ឬមួយ(ពួកគេស្ថិតចូលឋាននរកហើយ) គ្រាន់តែពួកយើងមិនបានឃើញពួកគេ?

38:64

إِنَّ ذَٰلِكَ لَحَقّٞ تَخَاصُمُ أَهۡلِ ٱلنَّارِ ﴿64﴾

ពិតប្រាកដណាស់ ការប្រកែកគ្នារបស់ពួកឋាននរកនោះ គឺជារឿងពិត។

38:65

قُلۡ إِنَّمَآ أَنَا۠ مُنذِرٞۖ وَمَا مِنۡ إِلَٰهٍ إِلَّا ٱللَّهُ ٱلۡوَٰحِدُ ٱلۡقَهَّارُ ﴿65﴾

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថា៖ តាមពិត ខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានម្នាក់ប៉ុណ្ណោះ។ ហើយគ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់ដែលមហាខ្លាំងពូកែនោះឡើយ។

38:66

رَبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَا ٱلۡعَزِيزُ ٱلۡغَفَّـٰرُ ﴿66﴾

(ទ្រង់)ជាព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះវាទាំងពីរ ជាអ្នកដែលមហាខ្លាំងពូកែ មហាអភ័យទោសបំផុត។

38:67

قُلۡ هُوَ نَبَؤٌاْ عَظِيمٌ ﴿67﴾

ចូរអ្នក(អ្នកនាំសារឱមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ វា(គម្ពីរគួរអាន)គឺជាដំណឹងដ៏ធំធេង។

38:68

أَنتُمۡ عَنۡهُ مُعۡرِضُونَ ﴿68﴾

តែពួកអ្នកបែរជាងាកចេញពីវាទៅវិញ។

38:69

مَا كَانَ لِيَ مِنۡ عِلۡمِۭ بِٱلۡمَلَإِ ٱلۡأَعۡلَىٰٓ إِذۡ يَخۡتَصِمُونَ ﴿69﴾

ខ្ញុំគ្មានចំណេះដឹងអ្វីពីរឿងប្រកែកគ្នារបស់ម៉ាឡាអ៊ីកាត់ដែលនៅលើមេឃនោះឡើយ។

38:70

إِن يُوحَىٰٓ إِلَيَّ إِلَّآ أَنَّمَآ أَنَا۠ نَذِيرٞ مُّبِينٌ ﴿70﴾

តាមពិតគេផ្តល់វ៉ាហ៊ីមកកាន់ខ្ញុំនេះ គឺដោយសារតែខ្ញុំជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់ប៉ុណ្ណោះ។

38:71

إِذۡ قَالَ رَبُّكَ لِلۡمَلَـٰٓئِكَةِ إِنِّي خَٰلِقُۢ بَشَرٗا مِّن طِينٖ ﴿71﴾

ហើយ(ចូរអ្នករំលឹក)នៅពេលដែលព្រះជាម្ចាស់របស់អ្នកបានមានបន្ទូលទៅកាន់ពួកម៉ាឡាអ៊ីកាត់ថា៖ ពិតប្រាកដណាស់ យើងជាអ្នកបង្កើតមនុស្សម្នាក់ពីដីឥដ្ឋ(គឺព្យាការីអាហ្ទាំ)។

38:72

فَإِذَا سَوَّيۡتُهُۥ وَنَفَخۡتُ فِيهِ مِن رُّوحِي فَقَعُواْ لَهُۥ سَٰجِدِينَ ﴿72﴾

ហើយនៅពេលដែលយើងធ្វើឱ្យគេមានរូបរាងសមសួន និងបានផ្លុំបញ្ចូលវិញ្ញាណរបស់យើងទៅក្នុងខ្លួនគេហើយនោះ ចូរពួកអ្នក(ម៉ាឡាអ៊ីកាត់)ឱនស៊ូជូតចំពោះគេចុះ។

38:73

فَسَجَدَ ٱلۡمَلَـٰٓئِكَةُ كُلُّهُمۡ أَجۡمَعُونَ ﴿73﴾

ពេលនោះ ម៉ាឡាអ៊ីកាត់ទាំងអស់ក៏បានឱនស៊ូជូតចំពោះគេ

38:74

إِلَّآ إِبۡلِيسَ ٱسۡتَكۡبَرَ وَكَانَ مِنَ ٱلۡكَٰفِرِينَ ﴿74﴾

លើកលែងតែអ៊ីព្លីសប៉ុណ្ណោះដែលក្រអឺតក្រទម(មិនព្រមស៊ូជូត) ហើយវាក៏បានស្ថិតក្នុងចំណោមពួកដែលប្រឆាំង។

38:75

قَالَ يَـٰٓإِبۡلِيسُ مَا مَنَعَكَ أَن تَسۡجُدَ لِمَا خَلَقۡتُ بِيَدَيَّۖ أَسۡتَكۡبَرۡتَ أَمۡ كُنتَ مِنَ ٱلۡعَالِينَ ﴿75﴾

ទ្រង់បានមានបន្ទូលថា៖ នែអ៊ីព្លីស! តើអ្វីដែលរារាំងឯងមិនឱ្យស៊ូជូតទៅចំពោះអ្វីដែលយើងបានបង្កើតដោយព្រះហស្តទាំងពីររបស់យើងនោះ? តើឯងក្អេងក្អាង ឬក៏ឯងស្ថិតក្នុងចំណោមអ្នកដែលក្រអឺតក្រទម?

38:76

قَالَ أَنَا۠ خَيۡرٞ مِّنۡهُ خَلَقۡتَنِي مِن نَّارٖ وَخَلَقۡتَهُۥ مِن طِينٖ ﴿76﴾

វាបានឆ្លើយថា៖ ខ្ញុំល្អជាងរូបគេ(ព្យាការីអាហ្ទាំ)។ ព្រះអង្គបង្កើតរូបខ្ញុំអំពីភ្លើង តែព្រះអង្គបានបង្កើតរូបគេពីដីឥដ្ឋប៉ុណ្ណោះ។

38:77

قَالَ فَٱخۡرُجۡ مِنۡهَا فَإِنَّكَ رَجِيمٞ ﴿77﴾

ទ្រង់បានមានបន្ទូលថា៖ ដូច្នេះ ចូរឯងចាកចេញពីទីនេះចុះ។ ពិតប្រាកដណាស់ ឯងត្រូវបានគេដាក់បណ្តាសាហើយ។

38:78

وَإِنَّ عَلَيۡكَ لَعۡنَتِيٓ إِلَىٰ يَوۡمِ ٱلدِّينِ ﴿78﴾

ហើយពិតប្រាកដណាស់ ឯងត្រូវទទួលនូវបណ្តាសាអំពីយើង រហូតដល់ថ្ងៃបរលោក។

38:79

قَالَ رَبِّ فَأَنظِرۡنِيٓ إِلَىٰ يَوۡمِ يُبۡعَثُونَ ﴿79﴾

វាបានតបថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាពន្យារពេលដល់រូបខ្ញុំ រហូតដល់ថ្ងៃដែលពួកគេត្រូវបានគេបង្កើតឱ្យរស់ឡើងវិញផងចុះ។

38:80

قَالَ فَإِنَّكَ مِنَ ٱلۡمُنظَرِينَ ﴿80﴾

ទ្រង់បានតបថា៖ ពិតប្រាកដណាស់ រូបឯងស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេពន្យារពេលឲ្យ

38:81

إِلَىٰ يَوۡمِ ٱلۡوَقۡتِ ٱلۡمَعۡلُومِ ﴿81﴾

រហូតដល់ថ្ងៃដែលត្រូវបានគេកំណត់យ៉ាងច្បាស់លាស់។

38:82

قَالَ فَبِعِزَّتِكَ لَأُغۡوِيَنَّهُمۡ أَجۡمَعِينَ ﴿82﴾

វាបាននិយាយថា៖ ជាការពិតណាស់ ខ្ញុំសូមស្បថនឹងភាពខ្លាំងពូកែរបស់ព្រះអង្គថា៖ ពិតប្រាកដណាស់ ខ្ញុំប្រាកដជានឹងធ្វើឱ្យពួកគេ(កូនចៅព្យាការីអាហ្ទាំ)ទាំងអស់វង្វេងជាមិនខាន។

38:83

إِلَّا عِبَادَكَ مِنۡهُمُ ٱلۡمُخۡلَصِينَ ﴿83﴾

លើកលែងតែខ្ញុំបម្រើរបស់ព្រះអង្គដែលមានចិត្តស្មោះសក្នុងចំណោមពួកគេប៉ុណ្ណោះ។