quranm◉

ទំព័រ 64

Range
from 3:109 to 3:115
Surahs covered
ការបកប្រែ
7 ការបកប្រែ

◉

3:109

وَلِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۚ وَإِلَى ٱللَّهِ تُرۡجَعُ ٱلۡأُمُورُ ﴿109﴾

ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ហើយកិច្ចការទាំងអស់ គឺត្រូវគេនាំត្រឡប់ទៅកាន់អល់ឡោះ។

3:110

كُنتُمۡ خَيۡرَ أُمَّةٍ أُخۡرِجَتۡ لِلنَّاسِ تَأۡمُرُونَ بِٱلۡمَعۡرُوفِ وَتَنۡهَوۡنَ عَنِ ٱلۡمُنكَرِ وَتُؤۡمِنُونَ بِٱللَّهِۗ وَلَوۡ ءَامَنَ أَهۡلُ ٱلۡكِتَٰبِ لَكَانَ خَيۡرٗا لَّهُمۚ مِّنۡهُمُ ٱلۡمُؤۡمِنُونَ وَأَكۡثَرُهُمُ ٱلۡفَٰسِقُونَ ﴿110﴾

ពួកអ្នក(ឱប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់) គឺជាប្រជាជាតិមួយដែលល្អប្រពៃជាងគេបំផុតដែលគេបានបញ្ចេញ(បង្កើត)មកសម្រាប់មនុស្សលោក ដោយពួកអ្នកប្រើគ្នាឱ្យធ្វើអំពើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់ ព្រមទាំងមានជំនឿចំពោះអល់ឡោះ។ ហើយប្រសិនបើពួកអះលីគីតាបមានជំនឿ(លើព្យាការីមូហាំម៉ាត់)នោះ វាគឺជាការប្រសើរបំផុតសម្រាប់ពួកគេ។ ក្នុងចំណោមពួកគេ(ពួកអះលីគីតាប) គឺមានអ្នកដែលមានជំនឿ តែភាគច្រើននៃពួកគេ គឺជាពួកដែលប្រព្រឹត្តល្មើស(អជំនឿ)។

3:111

لَن يَضُرُّوكُمۡ إِلَّآ أَذٗىۖ وَإِن يُقَٰتِلُوكُمۡ يُوَلُّوكُمُ ٱلۡأَدۡبَارَ ثُمَّ لَا يُنصَرُونَ ﴿111﴾

ពួកគេមិនអាចបង្កគ្រោះថ្នាក់ដល់ពួកអ្នក(បណ្ដាអ្នកមានជំនឿ)បានជាដាច់ខាត ក្រៅតែពីការបញ្ឈឺចិត្តប៉ុណ្ណោះ។ ហើយប្រសិនបើពួកគេធ្វើសង្គ្រាមប្រយុទ្ធជាមួយពួកអ្នកនោះ ពួកគេប្រាកដជានឹងរត់ត្រឡប់ក្រោយជាមិនខាន។ ក្រោយមក ពួកគេក៏នឹងមិនត្រូវបានគេជួយនោះដែរ។

3:112

ضُرِبَتۡ عَلَيۡهِمُ ٱلذِّلَّةُ أَيۡنَ مَا ثُقِفُوٓاْ إِلَّا بِحَبۡلٖ مِّنَ ٱللَّهِ وَحَبۡلٖ مِّنَ ٱلنَّاسِ وَبَآءُو بِغَضَبٖ مِّنَ ٱللَّهِ وَضُرِبَتۡ عَلَيۡهِمُ ٱلۡمَسۡكَنَةُۚ ذَٰلِكَ بِأَنَّهُمۡ كَانُواْ يَكۡفُرُونَ بِـَٔايَٰتِ ٱللَّهِ وَيَقۡتُلُونَ ٱلۡأَنۢبِيَآءَ بِغَيۡرِ حَقّٖۚ ذَٰلِكَ بِمَا عَصَواْ وَّكَانُواْ يَعۡتَدُونَ ﴿112﴾

ភាពអាប់ឱនត្រូវបានគេដាក់លើពួកគេ(ពួកយូដា) ទោះបីជាពួកគេស្ថិតនៅទីកន្លែងណាក៏ដោយ លើកលែងតែ(ពួកគេ)ទទួលបានកិច្ចព្រមព្រៀង(សន្តិភាព)ពីអល់ឡោះ និងពីមនុស្សលោក(ណាម្នាក់)ប៉ុណ្ណោះ។ ពួកគេវិលត្រឡប់ទៅវិញដោយទទួលរងនូវការខឹងសម្បាពីអល់ឡោះ ហើយភាពក្រខ្សត់ត្រូវបានហ៊ុមព័ទ្ធពួកគេ។ នោះគឺដោយសារតែពួកគេបានប្រឆាំងនឹងបណ្តាភស្តុតាងទាំងឡាយរបស់អល់ឡោះ និងបានសម្លាប់បណ្តាព្យាការីទាំងឡាយដោយបំពាន។ នោះគឺដោយសារតែពួកគេបានប្រឆាំង និងបានបំពាន(ទៅលើព្រំដែនរបស់អល់ឡោះ)។

3:113

لَيۡسُواْ سَوَآءٗۗ مِّنۡ أَهۡلِ ٱلۡكِتَٰبِ أُمَّةٞ قَآئِمَةٞ يَتۡلُونَ ءَايَٰتِ ٱللَّهِ ءَانَآءَ ٱلَّيۡلِ وَهُمۡ يَسۡجُدُونَ ﴿113﴾

ពួកគេទាំងអស់ មិនមែនសុទ្ធតែដូចគ្នានោះឡើយ។ ក្នុងចំណោមពួកអះលីគីតាប គឺមានក្រុមមួយដែលប្រកាន់ខ្ជាប់(នឹងសាសនារបស់អល់ឡោះ)ដោយពួកគេសូត្រនូវបណ្តាវាក្យខណ្ឌរបស់អល់ឡោះនៅពេលយប់ ខណៈដែលពួកគេស៊ូជោត(សឡាត)។

3:114

يُؤۡمِنُونَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَيَأۡمُرُونَ بِٱلۡمَعۡرُوفِ وَيَنۡهَوۡنَ عَنِ ٱلۡمُنكَرِ وَيُسَٰرِعُونَ فِي ٱلۡخَيۡرَٰتِۖ وَأُوْلَـٰٓئِكَ مِنَ ٱلصَّـٰلِحِينَ ﴿114﴾

ពួកគេមានជំនឿចំពោះអល់ឡោះ និងថ្ងៃបរលោក ហើយពួកគេប្រើគ្នាឱ្យធ្វើអំពើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់ ព្រមទាំងរួសរាន់ក្នុងការប្រព្រឹត្តអំពើល្អទាំងឡាយ។ អ្នកទាំងនោះហើយ គឺស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសល។

3:115

وَمَا يَفۡعَلُواْ مِنۡ خَيۡرٖ فَلَن يُكۡفَرُوهُۗ وَٱللَّهُ عَلِيمُۢ بِٱلۡمُتَّقِينَ ﴿115﴾

អ្វីក៏ដោយដែលអ្នកទាំងនោះបានធ្វើនៃប្រការល្អ (ទោះបីតិចក្តីច្រើនក្តី) ក៏គេមិនធ្វើឱ្យវាបាត់បង់នោះដែរ។ ហើយអល់ឡោះមហាដឹងបំផុតចំពោះអ្នកដែលកោតខ្លាច។