quranm◉

សូរ៉ា Luqman 31:21

وَإِذَا قِيلَ لَهُمُ ٱتَّبِعُواْ مَآ أَنزَلَ ٱللَّهُ قَالُواْ بَلۡ نَتَّبِعُ مَا وَجَدۡنَا عَلَيۡهِ ءَابَآءَنَآۚ أَوَلَوۡ كَانَ ٱلشَّيۡطَٰنُ يَدۡعُوهُمۡ إِلَىٰ عَذَابِ ٱلسَّعِيرِ ﴿٢١﴾

◉

ការបកប្រែ

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកដើរតាមអ្វីដែលអល់ឡោះបានបញ្ចុះមក ពួកគេឆ្លើយតបថា៖ ផ្ទុយទៅវិញ ពួកយើងដើរតាមតែអ្វីដែលពួកយើងបានឃើញជីដូនជីតារបស់ពួកយើងធ្វើប៉ុណ្ណោះ។ តើសូម្បីតែស្ហៃតនអំពាវនាវពួកទាំងនោះទៅកាន់ទណ្ឌកម្មដែលឆាបឆេះ(ក៏ពួកគេនៅតែធ្វើតាម)ដែរឬ?
— Rowwad Translation Center
ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកដើរតាមអី្វ(គម្ពីរគួរអាន)ដែលអល់ឡោះបានបញ្ចុះមកនោះ ពួកគេបានឆ្លើយថាៈ ផ្ទុយទៅវិញ ពួកយើងកំពុងតែដើរតាម អី្វដែលពួកយើងទទួលបានពីដូនតារបស់ពួកយើង។ (តើពួកគេធ្វើ តាមដែរឬ)បើទោះបីជាស្ហៃតនអូសទាញពួកគេទៅកាន់ភ្លើងនរក ដែលឆេះសន្ធោសន្ធៅនោះ?
— Cambodian Muslim Community Development

ប្រធានបទ · អាយ៉ាត់

◉ សូរ៉ា · ∞