وَمَا مِن دَآبَّةٖ فِي ٱلۡأَرۡضِ إِلَّا عَلَى ٱللَّهِ رِزۡقُهَا وَيَعۡلَمُ مُسۡتَقَرَّهَا وَمُسۡتَوۡدَعَهَاۚ كُلّٞ فِي كِتَٰبٖ مُّبِينٖ ﴿6﴾۞وَمَا مِن دَآبَّةٖ فِي ٱلۡأَرۡضِ إِلَّا عَلَى ٱللَّهِ رِزۡقُهَا وَيَعۡلَمُ مُسۡتَقَرَّهَا وَمُسۡتَوۡدَعَهَاۚ كُلّٞ فِي كِتَٰبٖ مُّبِينٖ
ហើយរាល់សត្វលោកដែលរស់នៅលើភពផែនដីនេះ គឺសុទ្ធតែត្រូវបានអល់ឡោះទ្រង់ផ្តល់លាភសក្ការៈដល់ពួកវាទាំងអស់។ ហើយទ្រង់ដឹងបំផុតនូវកន្លែងស្នាក់នៅរបស់វា និងកន្លែងដែលវាត្រូវស្លាប់។ ហើយរាល់ប្រការទាំងនោះ គឺមាននៅក្នុងគម្ពីរ(កំណត់ត្រា)យ៉ាងច្បាស់លាស់។
وَهُوَ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ فِي سِتَّةِ أَيَّامٖ وَكَانَ عَرۡشُهُۥ عَلَى ٱلۡمَآءِ لِيَبۡلُوَكُمۡ أَيُّكُمۡ أَحۡسَنُ عَمَلٗاۗ وَلَئِن قُلۡتَ إِنَّكُم مَّبۡعُوثُونَ مِنۢ بَعۡدِ ٱلۡمَوۡتِ لَيَقُولَنَّ ٱلَّذِينَ كَفَرُوٓاْ إِنۡ هَٰذَآ إِلَّا سِحۡرٞ مُّبِينٞ ﴿7﴾وَهُوَ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ فِي سِتَّةِ أَيَّامٖ وَكَانَ عَرۡشُهُۥ عَلَى ٱلۡمَآءِ لِيَبۡلُوَكُمۡ أَيُّكُمۡ أَحۡسَنُ عَمَلٗاۗ وَلَئِن قُلۡتَ إِنَّكُم مَّبۡعُوثُونَ مِنۢ بَعۡدِ ٱلۡمَوۡتِ لَيَقُولَنَّ ٱلَّذِينَ كَفَرُوٓاْ إِنۡ هَٰذَآ إِلَّا سِحۡرٞ مُّبِينٞ
ហើយទ្រង់គឺជាអ្នកដែលបានបង្កើមេឃជាច្រើនជាន់និងផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ។ ហើយអារ៉ស្ហរបស់ទ្រង់ គឺនៅពីលើទឹក ដើម្បីទ្រង់នឹងសាកល្បងពួកអ្នក(ឱមនុស្សលោក) ថាតើនរណាម្នាក់ក្នុងចំណោមពួកអ្នកដែលសាងអំពើល្អជាងគេ។ ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពិតណាស់ពួកអ្នកនឹងត្រូវគេបង្កើតឱ្យរស់ឡើងវិញក្រោយពេលស្លាប់នោះ ប្រាកដជាពួកដែលគ្មានជំនឿនឹងនិយាយថា៖ (គម្ពីរគួរអាន)នេះគឺគ្មានអ្វីក្រៅពីមន្តអាគមដ៏ច្បាស់លាស់នោះឡើយ។
وَلَئِنۡ أَخَّرۡنَا عَنۡهُمُ ٱلۡعَذَابَ إِلَىٰٓ أُمَّةٖ مَّعۡدُودَةٖ لَّيَقُولُنَّ مَا يَحۡبِسُهُۥٓۗ أَلَا يَوۡمَ يَأۡتِيهِمۡ لَيۡسَ مَصۡرُوفًا عَنۡهُمۡ وَحَاقَ بِهِم مَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ ﴿8﴾وَلَئِنۡ أَخَّرۡنَا عَنۡهُمُ ٱلۡعَذَابَ إِلَىٰٓ أُمَّةٖ مَّعۡدُودَةٖ لَّيَقُولُنَّ مَا يَحۡبِسُهُۥٓۗ أَلَا يَوۡمَ يَأۡتِيهِمۡ لَيۡسَ مَصۡرُوفًا عَنۡهُمۡ وَحَاقَ بِهِم مَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ
ហើយប្រសិនបើយើងពន្យារពេលដាក់ទណ្ឌកម្មពួកគេ រហូតដល់ពេលកំណត់មួយនោះ ប្រាកដជាពួកគេនឹងនិយាយ(ក្នុងន័យចំអក)ថា៖ តើអ្វីទៅដែលរារាំងវា(មិនឲ្យកើតឡើង)នោះ? តើមិនមែនទេឬ នៅថ្ងៃដែលវា(ទណ្ឌកម្ម)មកដល់ពួកគេនោះ គឺគ្មាននរណាម្នាក់អាចបង្វែរវាចេញពីពួកគេបានឡើយ។ ហើយទណ្ឌកម្មដែលពួកគេធ្លាប់សើចចំអកចំពោះវានោះ បានហ៊ុមព័ទ្ធពួកគេ។
وَلَئِنۡ أَذَقۡنَا ٱلۡإِنسَٰنَ مِنَّا رَحۡمَةٗ ثُمَّ نَزَعۡنَٰهَا مِنۡهُ إِنَّهُۥ لَيَـُٔوسٞ كَفُورٞ ﴿9﴾وَلَئِنۡ أَذَقۡنَا ٱلۡإِنسَٰنَ مِنَّا رَحۡمَةٗ ثُمَّ نَزَعۡنَٰهَا مِنۡهُ إِنَّهُۥ لَيَـُٔوسٞ كَفُورٞ
ហើយប្រសិនបើយើងឱ្យមនុស្សលោកភ្លក់នូវភាពសុខសាន្តអំពីយើង ក្រោយមក យើងដកយកវាចេញពីពួកគេវិញនោះ នោះពួកគេនឹងមានការអស់សង្ឃឹម និងរមិលគុណជាខ្លាំង។
وَلَئِنۡ أَذَقۡنَٰهُ نَعۡمَآءَ بَعۡدَ ضَرَّآءَ مَسَّتۡهُ لَيَقُولَنَّ ذَهَبَ ٱلسَّيِّـَٔاتُ عَنِّيٓۚ إِنَّهُۥ لَفَرِحٞ فَخُورٌ ﴿10﴾وَلَئِنۡ أَذَقۡنَٰهُ نَعۡمَآءَ بَعۡدَ ضَرَّآءَ مَسَّتۡهُ لَيَقُولَنَّ ذَهَبَ ٱلسَّيِّـَٔاتُ عَنِّيٓۚ إِنَّهُۥ لَفَرِحٞ فَخُورٌ
តែប្រសិនបើយើងបានឱ្យពួកគេភ្លក់នូវឧបការគុណដ៏ទូលំទូលាយ ក្រោយពីពួកគេទទួលរងនូវទុក្ខលំបាកនោះ ពួកគេប្រាកដជានឹងនិយាយថា៖ ប្រការអាក្រក់ទាំងឡាយបានឃ្លាតចេញអំពីខ្ញុំហើយ។ ពិតប្រាកដណាស់ រូបគេ គឺមានភាពសប្បាយរីករាយ និងក្រអឺតក្រទមបំផុត។
إِلَّا ٱلَّذِينَ صَبَرُواْ وَعَمِلُواْ ٱلصَّـٰلِحَٰتِ أُوْلَـٰٓئِكَ لَهُم مَّغۡفِرَةٞ وَأَجۡرٞ كَبِيرٞ ﴿11﴾إِلَّا ٱلَّذِينَ صَبَرُواْ وَعَمِلُواْ ٱلصَّـٰلِحَٰتِ أُوْلَـٰٓئِكَ لَهُم مَّغۡفِرَةٞ وَأَجۡرٞ كَبِيرٞ
លើកលែងតែបណ្តាអ្នកដែលអត់ធ្មត់ និងបានសាងនូវទង្វើកុសលប៉ុណ្ណោះ។ អ្នកទាំងនោះ ពួកគេនឹងទទួលបានការអភ័យទោស និងផលបុណ្យដ៏ធំធេងបំផុត។
فَلَعَلَّكَ تَارِكُۢ بَعۡضَ مَا يُوحَىٰٓ إِلَيۡكَ وَضَآئِقُۢ بِهِۦ صَدۡرُكَ أَن يَقُولُواْ لَوۡلَآ أُنزِلَ عَلَيۡهِ كَنزٌ أَوۡ جَآءَ مَعَهُۥ مَلَكٌۚ إِنَّمَآ أَنتَ نَذِيرٞۚ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٖ وَكِيلٌ ﴿12﴾فَلَعَلَّكَ تَارِكُۢ بَعۡضَ مَا يُوحَىٰٓ إِلَيۡكَ وَضَآئِقُۢ بِهِۦ صَدۡرُكَ أَن يَقُولُواْ لَوۡلَآ أُنزِلَ عَلَيۡهِ كَنزٌ أَوۡ جَآءَ مَعَهُۥ مَلَكٌۚ إِنَّمَآ أَنتَ نَذِيرٞۚ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٖ وَكِيلٌ
ដូច្នេះ ប្រហែលជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងបោះបង់ចោលនូវការផ្សព្វផ្សាយបទបញ្ជាមួយចំនួនដែលគេ(អល់ឡោះ)បានផ្តល់វ៉ាហ៊ីទៅកាន់អ្នក ហើយទ្រូងរបស់អ្នកមានភាពចង្អៀតចង្អល់(ក្នុងការផ្សព្វផ្សាយវា) ដោយខ្លាចក្រែងពួកគេនិយាយថា៖ ហេតុអ្វីបានជាគេមិនបញ្ចុះកំណប់ទ្រព្យមកឱ្យគាត់(ព្យាការីមូហាំម៉ាត់) ឬនាំម៉ាឡាអ៊ីកាត់ម្នាក់មកជាមួយគាត់? តាមពិត រូបអ្នកគ្រាន់តែជាអ្នកដាស់តឿនព្រមាន(ពួកគេ)ប៉ុណ្ណោះ។ ហើយអល់ឡោះជាអ្នកគាំពារលើរាល់អ្វីៗទាំងអស់។
أَمۡ يَقُولُونَ ٱفۡتَرَىٰهُۖ قُلۡ فَأۡتُواْ بِعَشۡرِ سُوَرٖ مِّثۡلِهِۦ مُفۡتَرَيَٰتٖ وَٱدۡعُواْ مَنِ ٱسۡتَطَعۡتُم مِّن دُونِ ٱللَّهِ إِن كُنتُمۡ صَٰدِقِينَ ﴿13﴾أَمۡ يَقُولُونَ ٱفۡتَرَىٰهُۖ قُلۡ فَأۡتُواْ بِعَشۡرِ سُوَرٖ مِّثۡلِهِۦ مُفۡتَرَيَٰتٖ وَٱدۡعُواْ مَنِ ٱسۡتَطَعۡتُم مِّن دُونِ ٱللَّهِ إِن كُنتُمۡ صَٰدِقِينَ
ឬមួយពួកគេ(ពួកមុស្ហរីគីន)នឹងនិយាយថា៖ គាត់(ព្យាការីមូហាំម៉ាត់)បានប្រឌិតនូវគម្ពីរគួរអាននេះឡើង។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នកនាំយកដប់ជំពូកដែលដូចនឹងវាដែលពួកអ្នកចោទថា វាត្រូវបានគេប្រឌិតឡើងនេះមក ហើយចូរពួកអ្នកកោះហៅអ្នកណាដែលពួកអ្នកអាចហៅមកបានក្រៅពីអល់ឡោះ(ដើម្បីជួយពួកអ្នក) ប្រសិនបើពួកអ្នក ជាអ្នកដែលទៀងត្រង់មែននោះ។
فَإِلَّمۡ يَسۡتَجِيبُواْ لَكُمۡ فَٱعۡلَمُوٓاْ أَنَّمَآ أُنزِلَ بِعِلۡمِ ٱللَّهِ وَأَن لَّآ إِلَٰهَ إِلَّا هُوَۖ فَهَلۡ أَنتُم مُّسۡلِمُونَ ﴿14﴾فَإِلَّمۡ يَسۡتَجِيبُواْ لَكُمۡ فَٱعۡلَمُوٓاْ أَنَّمَآ أُنزِلَ بِعِلۡمِ ٱللَّهِ وَأَن لَّآ إِلَٰهَ إِلَّا هُوَۖ فَهَلۡ أَنتُم مُّسۡلِمُونَ
តែប្រសិនបើពួកគេមិនអាចឆ្លើយតបចំពោះពួកអ្នក(ឱអ្នកដែលមានជំនឿ)បានទេនោះ ចូរពួកអ្នកដឹងចុះថា៖ តាមពិត គេបានបញ្ចុះវា(គម្ពីរគួរអាន)មកដោយចំណេះដឹងរបស់អល់ឡោះ។ ហើយពិតណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះឡើយ។ ដូច្នេះ តើពួកអ្នកនឹងប្រគល់ខ្លួនចំពោះទ្រង់(ក្លាយខ្លួនជាអ្នកមូស្លីម)ដែរឬទេ?
مَن كَانَ يُرِيدُ ٱلۡحَيَوٰةَ ٱلدُّنۡيَا وَزِينَتَهَا نُوَفِّ إِلَيۡهِمۡ أَعۡمَٰلَهُمۡ فِيهَا وَهُمۡ فِيهَا لَا يُبۡخَسُونَ ﴿15﴾مَن كَانَ يُرِيدُ ٱلۡحَيَوٰةَ ٱلدُّنۡيَا وَزِينَتَهَا نُوَفِّ إِلَيۡهِمۡ أَعۡمَٰلَهُمۡ فِيهَا وَهُمۡ فِيهَا لَا يُبۡخَسُونَ
ជនណាដែលប្រាថ្នាចង់បានជីវិតរស់នៅក្នុងលោកិយ និងភាពស្រស់បំព្រងរបស់វា នោះយើងនឹងប្រទានឱ្យពួកគេនូវផលបុណ្យនៃទង្វើរបស់ពួកគេ(ក្នុងលោកិយនេះ)យ៉ាងពេញលេញ ដោយពួកគេមិនត្រូវបានគេបំបាត់ឡើយ។
أُوْلَـٰٓئِكَ ٱلَّذِينَ لَيۡسَ لَهُمۡ فِي ٱلۡأٓخِرَةِ إِلَّا ٱلنَّارُۖ وَحَبِطَ مَا صَنَعُواْ فِيهَا وَبَٰطِلٞ مَّا كَانُواْ يَعۡمَلُونَ ﴿16﴾أُوْلَـٰٓئِكَ ٱلَّذِينَ لَيۡسَ لَهُمۡ فِي ٱلۡأٓخِرَةِ إِلَّا ٱلنَّارُۖ وَحَبِطَ مَا صَنَعُواْ فِيهَا وَبَٰطِلٞ مَّا كَانُواْ يَعۡمَلُونَ
ពួកទាំងនោះ សម្រាប់ពួកគេនៅថ្ងៃបរលោកគឺគ្មានអ្វីក្រៅពីភ្លើងនរកឡើយ ហើយផលនៃអ្វីដែលគេបានសាងបានរលាយសាបសូន្យអំពីពួកគេ ហើយទង្វើ(កុសល)ដែលពួកគេបានប្រព្រឹត្តត្រូវក្លាយជាអសារបង់។
أَفَمَن كَانَ عَلَىٰ بَيِّنَةٖ مِّن رَّبِّهِۦ وَيَتۡلُوهُ شَاهِدٞ مِّنۡهُ وَمِن قَبۡلِهِۦ كِتَٰبُ مُوسَىٰٓ إِمَامٗا وَرَحۡمَةًۚ أُوْلَـٰٓئِكَ يُؤۡمِنُونَ بِهِۦۚ وَمَن يَكۡفُرۡ بِهِۦ مِنَ ٱلۡأَحۡزَابِ فَٱلنَّارُ مَوۡعِدُهُۥۚ فَلَا تَكُ فِي مِرۡيَةٖ مِّنۡهُۚ إِنَّهُ ٱلۡحَقُّ مِن رَّبِّكَ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يُؤۡمِنُونَ ﴿17﴾أَفَمَن كَانَ عَلَىٰ بَيِّنَةٖ مِّن رَّبِّهِۦ وَيَتۡلُوهُ شَاهِدٞ مِّنۡهُ وَمِن قَبۡلِهِۦ كِتَٰبُ مُوسَىٰٓ إِمَامٗا وَرَحۡمَةًۚ أُوْلَـٰٓئِكَ يُؤۡمِنُونَ بِهِۦۚ وَمَن يَكۡفُرۡ بِهِۦ مِنَ ٱلۡأَحۡزَابِ فَٱلنَّارُ مَوۡعِدُهُۥۚ فَلَا تَكُ فِي مِرۡيَةٖ مِّنۡهُۚ إِنَّهُ ٱلۡحَقُّ مِن رَّبِّكَ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يُؤۡمِنُونَ
តើអ្នកដែលស្ថិតនៅលើភស្តុតាងដ៏ច្បាស់លាស់ពីព្រះជាម្ចាស់របស់គេ(ព្យាការីមូហាំម៉ាត់) ហើយមានសាក្សីម្នាក់ពីទ្រង់(ម៉ាឡាអ៊ីកាត់ជីព្រីល)បានសូត្រវា ព្រមទាំងមានពីមុនវាផងដែរនូវគម្ពីររបស់ព្យាការីមូសា(គម្ពីរតាវរ៉ត) ដែលជាប្រមុខដឹកនាំ និងជាក្តីអាណិតស្រលាញ់ផងនោះ(ដូចគ្នានឹងពួកដែលប្រាថ្នាចង់បានជីវិតរស់នៅក្នុងលោកិយដែលនឹងសាបសូន្យឬ?) អ្នកទាំងនោះ ពួកគេមានជំនឿនឹងវា(គម្ពីរគួរអាន)។ ហើយជនណាដែលគ្មានជំនឿនឹងវា(គម្ពីរគួរអាន)ក្នុងចំណោមក្រុមទាំងឡាយនោះ ពិតណាស់ ឋាននរកគឺជាកន្លែងសន្យាសម្រាប់គេ។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំមានការមន្ទិលសង្ស័យចំពោះវាឱ្យសោះ។ ពិតប្រាកដណាស់ វាជាសេចក្តីពិតពីព្រះជាម្ចាស់របស់អ្នក។ ក៏ប៉ុន្តែមនុស្សលោកភាគច្រើនមិនមានជំនឿឡើយ។
وَمَنۡ أَظۡلَمُ مِمَّنِ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبًاۚ أُوْلَـٰٓئِكَ يُعۡرَضُونَ عَلَىٰ رَبِّهِمۡ وَيَقُولُ ٱلۡأَشۡهَٰدُ هَـٰٓؤُلَآءِ ٱلَّذِينَ كَذَبُواْ عَلَىٰ رَبِّهِمۡۚ أَلَا لَعۡنَةُ ٱللَّهِ عَلَى ٱلظَّـٰلِمِينَ ﴿18﴾وَمَنۡ أَظۡلَمُ مِمَّنِ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبًاۚ أُوْلَـٰٓئِكَ يُعۡرَضُونَ عَلَىٰ رَبِّهِمۡ وَيَقُولُ ٱلۡأَشۡهَٰدُ هَـٰٓؤُلَآءِ ٱلَّذِينَ كَذَبُواْ عَلَىٰ رَبِّهِمۡۚ أَلَا لَعۡنَةُ ٱللَّهِ عَلَى ٱلظَّـٰلِمِينَ
ហើយគ្មាននរណាម្នាក់ដែលបំពានជាងអ្នកដែលបានប្រឌិតរឿងភូតកុហកទៅលើអល់ឡោះជាម្ចាស់ឡើយ។ ពួកទាំងនោះ នឹងត្រូវគេយកទៅបង្ហាញនៅចំពោះមុខព្រះជាម្ចាស់របស់ពួកគេ(នៅថ្ងៃបរលោក)។ ហើយមានសាក្សីជាច្រើនបាននិយាយថា៖ ពួកទាំងនោះ គឺជាពួកដែលបានភូតកុហកទៅលើព្រះជាម្ចាស់របស់ពួកគេ។ តើពុំមែនទេឬ បណ្តាសារបស់អល់ឡោះ គឺធ្លាក់ទៅលើពួកដែលបំពាន?
ٱلَّذِينَ يَصُدُّونَ عَن سَبِيلِ ٱللَّهِ وَيَبۡغُونَهَا عِوَجٗا وَهُم بِٱلۡأٓخِرَةِ هُمۡ كَٰفِرُونَ ﴿19﴾ٱلَّذِينَ يَصُدُّونَ عَن سَبِيلِ ٱللَّهِ وَيَبۡغُونَهَا عِوَجٗا وَهُم بِٱلۡأٓخِرَةِ هُمۡ كَٰفِرُونَ
គឺពួកដែលរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ និងចង់ឱ្យមាគ៌ានោះមានភាពវៀចវេរ ហើយពួកគេគឺជាពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក។
أُوْلَـٰٓئِكَ لَمۡ يَكُونُواْ مُعۡجِزِينَ فِي ٱلۡأَرۡضِ وَمَا كَانَ لَهُم مِّن دُونِ ٱللَّهِ مِنۡ أَوۡلِيَآءَۘ يُضَٰعَفُ لَهُمُ ٱلۡعَذَابُۚ مَا كَانُواْ يَسۡتَطِيعُونَ ٱلسَّمۡعَ وَمَا كَانُواْ يُبۡصِرُونَ ﴿20﴾أُوْلَـٰٓئِكَ لَمۡ يَكُونُواْ مُعۡجِزِينَ فِي ٱلۡأَرۡضِ وَمَا كَانَ لَهُم مِّن دُونِ ٱللَّهِ مِنۡ أَوۡلِيَآءَۘ يُضَٰعَفُ لَهُمُ ٱلۡعَذَابُۚ مَا كَانُواْ يَسۡتَطِيعُونَ ٱلسَّمۡعَ وَمَا كَانُواْ يُبۡصِرُونَ
ពួកទាំងនោះ ពួកគេគ្មានលទ្ធភាពរត់គេច(ពីទណ្ឌកម្មអល់ឡោះ)នៅលើផែនដីបានឡើយ ហើយពួកគេក៏គ្មានអ្នកគាំពារណាក្រៅពីអល់ឡោះនោះដែរ។ គេនឹងបន្ថែមទណ្ឌកម្មទ្វេដងទៅលើពួកគេ(នាថ្ងៃបរលោក)។ ពួកគេគ្មានលទ្ធភាពស្តាប់ឮ ហើយក៏គ្មានលទ្ធភាពមើលឃើញ(អ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេ)ឡើយ។
أُوْلَـٰٓئِكَ ٱلَّذِينَ خَسِرُوٓاْ أَنفُسَهُمۡ وَضَلَّ عَنۡهُم مَّا كَانُواْ يَفۡتَرُونَ ﴿21﴾أُوْلَـٰٓئِكَ ٱلَّذِينَ خَسِرُوٓاْ أَنفُسَهُمۡ وَضَلَّ عَنۡهُم مَّا كَانُواْ يَفۡتَرُونَ
ពួកទាំងនោះហើយគឺជាពួកដែលខាតបង់ខ្លួនឯង។ ហើយអ្វី(ព្រះនានា)ដែលពួកគេធ្លាប់បានប្រឌិតឡើងនោះ បានបាត់បង់ពីពួកគេ។
لَا جَرَمَ أَنَّهُمۡ فِي ٱلۡأٓخِرَةِ هُمُ ٱلۡأَخۡسَرُونَ ﴿22﴾لَا جَرَمَ أَنَّهُمۡ فِي ٱلۡأٓخِرَةِ هُمُ ٱلۡأَخۡسَرُونَ
ជាការពិត នៅថ្ងៃបរលោក ពួកគេគឺជាពួកដែលខាតបង់យ៉ាងធ្ងន់ធ្ងរបំផុត។
إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّـٰلِحَٰتِ وَأَخۡبَتُوٓاْ إِلَىٰ رَبِّهِمۡ أُوْلَـٰٓئِكَ أَصۡحَٰبُ ٱلۡجَنَّةِۖ هُمۡ فِيهَا خَٰلِدُونَ ﴿23﴾إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّـٰلِحَٰتِ وَأَخۡبَتُوٓاْ إِلَىٰ رَبِّهِمۡ أُوْلَـٰٓئِكَ أَصۡحَٰبُ ٱلۡجَنَّةِۖ هُمۡ فِيهَا خَٰلِدُونَ
ពិតប្រាកដណាស់ បណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ហើយពួកគេបន្ទាបខ្លួនទៅចំពោះព្រះជាម្ចាស់របស់ពួកគេនោះ អ្នកទាំងនោះហើយគឺជាអ្នកឋានសួគ៌។ ពួកគេនឹងស្ថិតនៅក្នុងវាជាអមតៈ។
مَثَلُ ٱلۡفَرِيقَيۡنِ كَٱلۡأَعۡمَىٰ وَٱلۡأَصَمِّ وَٱلۡبَصِيرِ وَٱلسَّمِيعِۚ هَلۡ يَسۡتَوِيَانِ مَثَلًاۚ أَفَلَا تَذَكَّرُونَ ﴿24﴾۞مَثَلُ ٱلۡفَرِيقَيۡنِ كَٱلۡأَعۡمَىٰ وَٱلۡأَصَمِّ وَٱلۡبَصِيرِ وَٱلسَّمِيعِۚ هَلۡ يَسۡتَوِيَانِ مَثَلًاۚ أَفَلَا تَذَكَّرُونَ
ការប្រៀបធៀបរវាងក្រុមទាំងពីរនេះ គឺប្រៀបដូចជាមនុស្សពិការភ្នែក ហើយថ្លង់ និងអ្នកមើលឃើញ ហើយស្តាប់ឮដូច្នោះដែរ។ តើក្រុមទាំងពីរនេះស្មើគ្នាដែរឬទេ? ដូច្នេះ តើពួកអ្នកមិនគិតពិចារណា(យកជាមេរៀន)ទេឬ?
وَلَقَدۡ أَرۡسَلۡنَا نُوحًا إِلَىٰ قَوۡمِهِۦٓ إِنِّي لَكُمۡ نَذِيرٞ مُّبِينٌ ﴿25﴾وَلَقَدۡ أَرۡسَلۡنَا نُوحًا إِلَىٰ قَوۡمِهِۦٓ إِنِّي لَكُمۡ نَذِيرٞ مُّبِينٌ
ហើយជាការពិតណាស់ យើងបានបញ្ជូនព្យាការីនួហទៅកាន់ក្រុមរបស់គាត់។ (គាត់បាននិយាយថា៖) ពិតប្រាកដណាស់ រូបខ្ញុំគឺជាអ្នកដាស់តឿនព្រមានយ៉ាងច្បាស់លាស់សម្រាប់ពួកអ្នក។
أَن لَّا تَعۡبُدُوٓاْ إِلَّا ٱللَّهَۖ إِنِّيٓ أَخَافُ عَلَيۡكُمۡ عَذَابَ يَوۡمٍ أَلِيمٖ ﴿26﴾أَن لَّا تَعۡبُدُوٓاْ إِلَّا ٱللَّهَۖ إِنِّيٓ أَخَافُ عَلَيۡكُمۡ عَذَابَ يَوۡمٍ أَلِيمٖ
ពួកអ្នកមិនត្រូវគោរពសក្ការៈ(ចំពោះអ្នកផ្សេង)ក្រៅពីអល់ឡោះឡើយ។ ពិតប្រាកដណាស់ ខ្ញុំបារម្ភខ្លាចពួកអ្នកទទួលនូវទណ្ឌកម្មនាថ្ងៃដ៏ឈឺចាប់បំផុត។
فَقَالَ ٱلۡمَلَأُ ٱلَّذِينَ كَفَرُواْ مِن قَوۡمِهِۦ مَا نَرَىٰكَ إِلَّا بَشَرٗا مِّثۡلَنَا وَمَا نَرَىٰكَ ٱتَّبَعَكَ إِلَّا ٱلَّذِينَ هُمۡ أَرَاذِلُنَا بَادِيَ ٱلرَّأۡيِ وَمَا نَرَىٰ لَكُمۡ عَلَيۡنَا مِن فَضۡلِۭ بَلۡ نَظُنُّكُمۡ كَٰذِبِينَ ﴿27﴾فَقَالَ ٱلۡمَلَأُ ٱلَّذِينَ كَفَرُواْ مِن قَوۡمِهِۦ مَا نَرَىٰكَ إِلَّا بَشَرٗا مِّثۡلَنَا وَمَا نَرَىٰكَ ٱتَّبَعَكَ إِلَّا ٱلَّذِينَ هُمۡ أَرَاذِلُنَا بَادِيَ ٱلرَّأۡيِ وَمَا نَرَىٰ لَكُمۡ عَلَيۡنَا مِن فَضۡلِۭ بَلۡ نَظُنُّكُمۡ كَٰذِبِينَ
ពួកមេដឹកនាំដែលជាពួកប្រឆាំងក្នុងចំណោមក្រុមរបស់គាត់បាននិយាយថា៖ ពួកយើងមិនបានឃើញអ្នក(មានលក្ខណៈពិសេសអ្វី)ក្រៅពីជាមនុស្សធម្មតាដូចពួកយើងប៉ុណ្ណោះ។ ពួកយើងមិនបានឃើញអ្នកដែលដើរតាមអ្នកនោះ ក្រៅពីមនុស្សដែលទន់ខ្សោយនៃពួកយើងដែលឆាប់ជឿគេ(ដោយគ្មានការពិចារណា)នោះឡើយ ហើយពួកយើងក៏មិនបានឃើញថាអ្នកមានភាពខ្ពង់ខ្ពស់លើសពួកយើងនោះដែរ។ ផ្ទុយទៅវិញ ពួកយើងគិតថា ពួកអ្នកជាពួកដែលភូតកុហក។
قَالَ يَٰقَوۡمِ أَرَءَيۡتُمۡ إِن كُنتُ عَلَىٰ بَيِّنَةٖ مِّن رَّبِّي وَءَاتَىٰنِي رَحۡمَةٗ مِّنۡ عِندِهِۦ فَعُمِّيَتۡ عَلَيۡكُمۡ أَنُلۡزِمُكُمُوهَا وَأَنتُمۡ لَهَا كَٰرِهُونَ ﴿28﴾قَالَ يَٰقَوۡمِ أَرَءَيۡتُمۡ إِن كُنتُ عَلَىٰ بَيِّنَةٖ مِّن رَّبِّي وَءَاتَىٰنِي رَحۡمَةٗ مِّنۡ عِندِهِۦ فَعُمِّيَتۡ عَلَيۡكُمۡ أَنُلۡزِمُكُمُوهَا وَأَنتُمۡ لَهَا كَٰرِهُونَ
គាត់បានតបវិញថា៖ ឱក្រុមរបស់ខ្ញុំ! តើពួកអ្នកយល់យ៉ាងណា ប្រសិនបើខ្ញុំស្ថិតនៅលើសញ្ញាភស្តុតាងដ៏ច្បាស់លាស់ពីព្រះជាម្ចាស់របស់ខ្ញុំ ហើយទ្រង់បានប្រទានដល់ខ្ញុំនូវក្តីមេត្តាករុណាអំពីទ្រង់ តែគេមិនបានឲ្យពួកអ្នកមើលឃើញវា(ព្រោះតែភាពអវិជ្ជារបស់ពួកអ្នក)នោះ តើខ្ញុំត្រូវបង្ខំពួកអ្នក(ឱ្យមានជំនឿ)ចំពោះវា ទាំងដែលពួកអ្នកមិនពេញចិត្តចំពោះវានោះឬ?
وَيَٰقَوۡمِ لَآ أَسۡـَٔلُكُمۡ عَلَيۡهِ مَالًاۖ إِنۡ أَجۡرِيَ إِلَّا عَلَى ٱللَّهِۚ وَمَآ أَنَا۠ بِطَارِدِ ٱلَّذِينَ ءَامَنُوٓاْۚ إِنَّهُم مُّلَٰقُواْ رَبِّهِمۡ وَلَٰكِنِّيٓ أَرَىٰكُمۡ قَوۡمٗا تَجۡهَلُونَ ﴿29﴾وَيَٰقَوۡمِ لَآ أَسۡـَٔلُكُمۡ عَلَيۡهِ مَالًاۖ إِنۡ أَجۡرِيَ إِلَّا عَلَى ٱللَّهِۚ وَمَآ أَنَا۠ بِطَارِدِ ٱلَّذِينَ ءَامَنُوٓاْۚ إِنَّهُم مُّلَٰقُواْ رَبِّهِمۡ وَلَٰكِنِّيٓ أَرَىٰكُمۡ قَوۡمٗا تَجۡهَلُونَ
ឱក្រុមរបស់ខ្ញុំ! ខ្ញុំមិនបានស្នើសុំទ្រព្យសម្បត្តិពីពួកអ្នកចំពោះ(ការផ្សព្វផ្សាយ)វានោះឡើយ។ ពិតណាស់ ផលបុណ្យរបស់ខ្ញុំ គឺស្ថិតនៅលើអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ហើយខ្ញុំក៏មិនមែនជាអ្នកដែលបណ្តេញអ្នកមានជំនឿ(ដែលក្រីក្រ)នោះដែរ។ ជាការពិតណាស់ ពួកគេនឹងជួបព្រះជាម្ចាស់របស់ពួកគេ(នាថ្ងៃបរលោក)។ ប៉ុន្តែខ្ញុំឃើញថា ពួកអ្នកគឺជាក្រុមដែលល្ងង់ខ្លៅ។
وَيَٰقَوۡمِ مَن يَنصُرُنِي مِنَ ٱللَّهِ إِن طَرَدتُّهُمۡۚ أَفَلَا تَذَكَّرُونَ ﴿30﴾وَيَٰقَوۡمِ مَن يَنصُرُنِي مِنَ ٱللَّهِ إِن طَرَدتُّهُمۡۚ أَفَلَا تَذَكَّرُونَ
ឱក្រុមរបស់ខ្ញុំ! តើអ្នកណាដែលនឹងជួយខ្ញុំឲ្យរួចផុតពី(ទណ្ឌកម្មរបស់)អល់ឡោះ ប្រសិនបើខ្ញុំបណ្ដេញពួកគេ(បណ្តាអ្នកមានជំនឿ)ចេញនោះ? តើពួកអ្នកមិនចេះពិចារណាទេឬ?
وَلَآ أَقُولُ لَكُمۡ عِندِي خَزَآئِنُ ٱللَّهِ وَلَآ أَعۡلَمُ ٱلۡغَيۡبَ وَلَآ أَقُولُ إِنِّي مَلَكٞ وَلَآ أَقُولُ لِلَّذِينَ تَزۡدَرِيٓ أَعۡيُنُكُمۡ لَن يُؤۡتِيَهُمُ ٱللَّهُ خَيۡرًاۖ ٱللَّهُ أَعۡلَمُ بِمَا فِيٓ أَنفُسِهِمۡ إِنِّيٓ إِذٗا لَّمِنَ ٱلظَّـٰلِمِينَ ﴿31﴾وَلَآ أَقُولُ لَكُمۡ عِندِي خَزَآئِنُ ٱللَّهِ وَلَآ أَعۡلَمُ ٱلۡغَيۡبَ وَلَآ أَقُولُ إِنِّي مَلَكٞ وَلَآ أَقُولُ لِلَّذِينَ تَزۡدَرِيٓ أَعۡيُنُكُمۡ لَن يُؤۡتِيَهُمُ ٱللَّهُ خَيۡرًاۖ ٱللَّهُ أَعۡلَمُ بِمَا فِيٓ أَنفُسِهِمۡ إِنِّيٓ إِذٗا لَّمِنَ ٱلظَّـٰلِمِينَ
ហើយខ្ញុំមិននិយាយទៅកាន់ពួកអ្នកថា៖ ខ្ញុំមានឃ្លាំងទ្រព្យជាច្រើនរបស់អល់ឡោះ ហើយថាខ្ញុំដឹងពីប្រការអាថ៌កំបាំងនោះដែរ។ ខ្ញុំក៏មិនបាននិយាយដែរថា៖ ពិតប្រាកដណាស់ រូបខ្ញុំគឺជាម៉ាឡាអ៊ីកាត់នោះ។ ខ្ញុំក៏មិននិយាយទៅកាន់អ្នក(ក្រីក្រ)ដែលពួកអ្នកមើលងាយពួកគេថា៖ “អល់ឡោះទ្រង់មិនផ្តល់នូវការចង្អុលបង្ហាញដល់ពួកគេ” នោះដែរ។ អល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅក្នុងចិត្តរបស់ពួកគេ។ ពិតប្រាកដណាស់ ប្រសិនបើខ្ញុំនិយាយដូច្នេះមែននោះ គឺរូបខ្ញុំពិតជាស្ថិតក្នុងចំណោមពួកដែលបំពានជាមិនខាន។
قَالُواْ يَٰنُوحُ قَدۡ جَٰدَلۡتَنَا فَأَكۡثَرۡتَ جِدَٰلَنَا فَأۡتِنَا بِمَا تَعِدُنَآ إِن كُنتَ مِنَ ٱلصَّـٰدِقِينَ ﴿32﴾قَالُواْ يَٰنُوحُ قَدۡ جَٰدَلۡتَنَا فَأَكۡثَرۡتَ جِدَٰلَنَا فَأۡتِنَا بِمَا تَعِدُنَآ إِن كُنتَ مِنَ ٱلصَّـٰدِقِينَ
ពួកគេបាននិយាយថា៖ ឱនួហ! ពិតប្រាកដណាស់ អ្នកបានប្រកែកគ្នាជាមួយពួកយើង និងបានប្រកែកជាមួយពួកយើងនេះច្រើនលើកមកហើយ។ ហេតុនេះ ចូរអ្នកនាំមកកាន់ពួកយើងនូវអ្វី(ទណ្ឌកម្ម)ដែលអ្នកបានសន្យានឹងពួកយើងនោះមក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែលទៀងត្រង់មែននោះ។
قَالَ إِنَّمَا يَأۡتِيكُم بِهِ ٱللَّهُ إِن شَآءَ وَمَآ أَنتُم بِمُعۡجِزِينَ ﴿33﴾قَالَ إِنَّمَا يَأۡتِيكُم بِهِ ٱللَّهُ إِن شَآءَ وَمَآ أَنتُم بِمُعۡجِزِينَ
គាត់បានតបវិញថា៖ តាមពិត គឺមានតែអល់ឡោះជាម្ចាស់ប៉ុណ្ណោះដែលអាចនាំវា(ទណ្ឌកម្ម)មកកាន់ពួកអ្នកនោះ ប្រសិនបើទ្រង់មានចេតនា។ ហើយពួកអ្នកគ្មានលទ្ធភាពអាចគេចផុត(ពីវា)បានឡើយ។
وَلَا يَنفَعُكُمۡ نُصۡحِيٓ إِنۡ أَرَدتُّ أَنۡ أَنصَحَ لَكُمۡ إِن كَانَ ٱللَّهُ يُرِيدُ أَن يُغۡوِيَكُمۡۚ هُوَ رَبُّكُمۡ وَإِلَيۡهِ تُرۡجَعُونَ ﴿34﴾وَلَا يَنفَعُكُمۡ نُصۡحِيٓ إِنۡ أَرَدتُّ أَنۡ أَنصَحَ لَكُمۡ إِن كَانَ ٱللَّهُ يُرِيدُ أَن يُغۡوِيَكُمۡۚ هُوَ رَبُّكُمۡ وَإِلَيۡهِ تُرۡجَعُونَ
ហើយដំបូន្មានរបស់ខ្ញុំមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកអ្នកនោះឡើយទោះបីជាខ្ញុំចង់ផ្តល់ដំបូន្មានដល់ពួកអ្នកក៏ដោយ ប្រសិនបើអល់ឡោះមានបំណងឲ្យពួកអ្នកវង្វេងហើយនោះ។ ទ្រង់គឺជាព្រះជាម្ចាស់របស់ពួកអ្នក។ ហើយពួកអ្នកនឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់(តែមួយគត់)។
أَمۡ يَقُولُونَ ٱفۡتَرَىٰهُۖ قُلۡ إِنِ ٱفۡتَرَيۡتُهُۥ فَعَلَيَّ إِجۡرَامِي وَأَنَا۠ بَرِيٓءٞ مِّمَّا تُجۡرِمُونَ ﴿35﴾أَمۡ يَقُولُونَ ٱفۡتَرَىٰهُۖ قُلۡ إِنِ ٱفۡتَرَيۡتُهُۥ فَعَلَيَّ إِجۡرَامِي وَأَنَا۠ بَرِيٓءٞ مِّمَّا تُجۡرِمُونَ
ឬមួយពួកគេនិយាយថា៖ គាត់(ព្យាការីនួហ)បានប្រឌិតកុហកទៅលើអល់ឡោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រសិនបើខ្ញុំប្រឌិតវាមែននោះ រូបខ្ញុំតែម្នាក់គត់ដែលជាអ្នកទទួលខុសត្រូវចំពោះបាបកម្មរបស់ខ្ញុំនោះ។ ហើយខ្ញុំមិនពាក់ព័ន្ធនឹងបាបកម្មដែលពួកអ្នកបានប្រព្រឹត្តនោះឡើយ។
وَأُوحِيَ إِلَىٰ نُوحٍ أَنَّهُۥ لَن يُؤۡمِنَ مِن قَوۡمِكَ إِلَّا مَن قَدۡ ءَامَنَ فَلَا تَبۡتَئِسۡ بِمَا كَانُواْ يَفۡعَلُونَ ﴿36﴾وَأُوحِيَ إِلَىٰ نُوحٍ أَنَّهُۥ لَن يُؤۡمِنَ مِن قَوۡمِكَ إِلَّا مَن قَدۡ ءَامَنَ فَلَا تَبۡتَئِسۡ بِمَا كَانُواْ يَفۡعَلُونَ
ហើយគេ(អល់ឡោះ)បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីនួហថា៖ ពិតប្រាកដណាស់ គ្មានអ្នកណាម្នាក់នៃក្រុមរបស់អ្នក(ឱព្យាការីនួហ)មានជំនឿទៀតនោះទេ ក្រៅតែពីអ្នកដែលមានជំនឿរួចប៉ុណ្ណោះ។ ហេតុនេះ ចូរអ្នក(ឱព្យាការីនួហ)កុំកើតទុក្ខដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្តឱ្យសោះ។
وَٱصۡنَعِ ٱلۡفُلۡكَ بِأَعۡيُنِنَا وَوَحۡيِنَا وَلَا تُخَٰطِبۡنِي فِي ٱلَّذِينَ ظَلَمُوٓاْ إِنَّهُم مُّغۡرَقُونَ ﴿37﴾وَٱصۡنَعِ ٱلۡفُلۡكَ بِأَعۡيُنِنَا وَوَحۡيِنَا وَلَا تُخَٰطِبۡنِي فِي ٱلَّذِينَ ظَلَمُوٓاْ إِنَّهُم مُّغۡرَقُونَ
ហើយចូរអ្នកធ្វើសំពៅមួយក្រោមការត្រួតពិនិត្យរបស់យើង និងតាមរយៈវ៉ាហ៊ីពីយើង។ ហើយអ្នកមិនត្រូវសុំពីយើងឱ្យពន្យារពេលដល់ពួកដែលបំពាននោះឡើយ។ ពិតណាស់ ពួកគេគឺជាពួកដែលត្រូវគេពន្លិចឲ្យលិចលង់(ដោយចៀសមិនផុតឡើយ)។
وَيَصۡنَعُ ٱلۡفُلۡكَ وَكُلَّمَا مَرَّ عَلَيۡهِ مَلَأٞ مِّن قَوۡمِهِۦ سَخِرُواْ مِنۡهُۚ قَالَ إِن تَسۡخَرُواْ مِنَّا فَإِنَّا نَسۡخَرُ مِنكُمۡ كَمَا تَسۡخَرُونَ ﴿38﴾وَيَصۡنَعُ ٱلۡفُلۡكَ وَكُلَّمَا مَرَّ عَلَيۡهِ مَلَأٞ مِّن قَوۡمِهِۦ سَخِرُواْ مِنۡهُۚ قَالَ إِن تَسۡخَرُواْ مِنَّا فَإِنَّا نَسۡخَرُ مِنكُمۡ كَمَا تَسۡخَرُونَ
ហើយគាត់ក៏បាន(ចាប់ផ្តើម)ធ្វើសំពៅ។ រាល់ពេលដែលពួកមេដឹកនាំនៃក្រុមរបស់គាត់បានដើរឆ្លងកាត់ ពួកគេតែងសើចចំអកឱ្យគាត់។ គាត់ក៏បានតបវិញថា៖ ប្រសិនបើពួកអ្នកសើចចំអកឱ្យយើង(នាថ្ងៃនេះ) ពិតប្រាកដណាស់ យើងនឹងសើចចំអកឱ្យពួកអ្នកវិញដូចអ្វីដែលពួកអ្នកសើចចំអកឲ្យយើងជាមិនខាន។
فَسَوۡفَ تَعۡلَمُونَ مَن يَأۡتِيهِ عَذَابٞ يُخۡزِيهِ وَيَحِلُّ عَلَيۡهِ عَذَابٞ مُّقِيمٌ ﴿39﴾فَسَوۡفَ تَعۡلَمُونَ مَن يَأۡتِيهِ عَذَابٞ يُخۡزِيهِ وَيَحِلُّ عَلَيۡهِ عَذَابٞ مُّقِيمٌ
ហើយពួកអ្នកប្រាកដជានឹងដឹងថា តើអ្នកណាដែលទណ្ឌកម្មនឹងធ្លាក់ទៅលើរូបគេដែលធ្វើឱ្យរូបគេអាម៉ាស់ ហើយនិងត្រូវទទួលនូវទណ្ឌកម្មជានិរន្តរ៍នោះ។
حَتَّىٰٓ إِذَا جَآءَ أَمۡرُنَا وَفَارَ ٱلتَّنُّورُ قُلۡنَا ٱحۡمِلۡ فِيهَا مِن كُلّٖ زَوۡجَيۡنِ ٱثۡنَيۡنِ وَأَهۡلَكَ إِلَّا مَن سَبَقَ عَلَيۡهِ ٱلۡقَوۡلُ وَمَنۡ ءَامَنَۚ وَمَآ ءَامَنَ مَعَهُۥٓ إِلَّا قَلِيلٞ ﴿40﴾حَتَّىٰٓ إِذَا جَآءَ أَمۡرُنَا وَفَارَ ٱلتَّنُّورُ قُلۡنَا ٱحۡمِلۡ فِيهَا مِن كُلّٖ زَوۡجَيۡنِ ٱثۡنَيۡنِ وَأَهۡلَكَ إِلَّا مَن سَبَقَ عَلَيۡهِ ٱلۡقَوۡلُ وَمَنۡ ءَامَنَۚ وَمَآ ءَامَنَ مَعَهُۥٓ إِلَّا قَلِيلٞ
លុះពេលដែលបទបញ្ជារបស់យើង(អល់ឡោះ)បានមកដល់ ហើយទឹកបានផុសចេញយ៉ាងច្រើនពីក្នុងដី យើងក៏បានមានបន្ទូល(ទៅកាន់ព្យាការីនួហ)ថា៖ ចូរអ្នកនាំយកសត្វគ្រប់ប្រភេទមួយគូៗ(ញី ឈ្មោល)ផ្ទុកនៅលើសំពៅនេះ ហើយនិងក្រុមគ្រួសាររបស់អ្នកផងដែរ លើកលែងតែអ្នកណាដែលគេបានសម្រេចរួចមកហើយ(ថារូបគេនឹងត្រូវលិចលង់ក្នុងទឹកជំនន់) និងត្រូវដឹកអ្នកដែលមានជំនឿផងដែរ។ ហើយគ្មានអ្នកដែលមានជំនឿជាមួយគាត់ឡើយ លើកលែងតែមួយចំនួនតូចប៉ុណ្ណោះ។
وَقَالَ ٱرۡكَبُواْ فِيهَا بِسۡمِ ٱللَّهِ مَجۡرٜىٰهَا وَمُرۡسَىٰهَآۚ إِنَّ رَبِّي لَغَفُورٞ رَّحِيمٞ ﴿41﴾۞وَقَالَ ٱرۡكَبُواْ فِيهَا بِسۡمِ ٱللَّهِ مَجۡرٜىٰهَا وَمُرۡسَىٰهَآۚ إِنَّ رَبِّي لَغَفُورٞ رَّحِيمٞ
ហើយគាត់(ព្យាការីនួហ)បាននិយាយថា៖ ចូរពួកអ្នកឡើងជិះលើសំពៅនេះក្នុងព្រះនាមអល់ឡោះដែលឱ្យសំពៅនេះធ្វើដំណើរ និងធ្វើឲ្យវាឈប់។ ជាការពិតណាស់ ព្រះជាម្ចាស់របស់ខ្ញុំមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។
وَهِيَ تَجۡرِي بِهِمۡ فِي مَوۡجٖ كَٱلۡجِبَالِ وَنَادَىٰ نُوحٌ ٱبۡنَهُۥ وَكَانَ فِي مَعۡزِلٖ يَٰبُنَيَّ ٱرۡكَب مَّعَنَا وَلَا تَكُن مَّعَ ٱلۡكَٰفِرِينَ ﴿42﴾وَهِيَ تَجۡرِي بِهِمۡ فِي مَوۡجٖ كَٱلۡجِبَالِ وَنَادَىٰ نُوحٌ ٱبۡنَهُۥ وَكَانَ فِي مَعۡزِلٖ يَٰبُنَيَّ ٱرۡكَب مَّعَنَا وَلَا تَكُن مَّعَ ٱلۡكَٰفِرِينَ
ហើយសំពៅបានដឹកពួកគេធ្វើដំណើរឆ្លងកាត់រលកធំៗប្រៀបដូចភ្នំ។ ហើយព្យាការីនួហបានស្រែកហៅកូនប្រុសរបស់គាត់(ដែលជាអ្នកគ្មានជំនឿ)ដែលស្ថិតនៅកន្លែងមួយ(ដាច់ពីក្រុមអ្នកមានជំនឿ)ថា៖ ឱកូនសម្លាញ់! ចូរកូនឡើងជិះ(លើសំពៅ)ជាមួយពួកយើងមក ហើយចូរកូនកុំស្ថិតក្នុងចំណោមពួកដែលគ្មានជំនឿឱ្យសោះ។
قَالَ سَـَٔاوِيٓ إِلَىٰ جَبَلٖ يَعۡصِمُنِي مِنَ ٱلۡمَآءِۚ قَالَ لَا عَاصِمَ ٱلۡيَوۡمَ مِنۡ أَمۡرِ ٱللَّهِ إِلَّا مَن رَّحِمَۚ وَحَالَ بَيۡنَهُمَا ٱلۡمَوۡجُ فَكَانَ مِنَ ٱلۡمُغۡرَقِينَ ﴿43﴾قَالَ سَـَٔاوِيٓ إِلَىٰ جَبَلٖ يَعۡصِمُنِي مِنَ ٱلۡمَآءِۚ قَالَ لَا عَاصِمَ ٱلۡيَوۡمَ مِنۡ أَمۡرِ ٱللَّهِ إِلَّا مَن رَّحِمَۚ وَحَالَ بَيۡنَهُمَا ٱلۡمَوۡجُ فَكَانَ مِنَ ٱلۡمُغۡرَقِينَ
គេបានតបថា៖ ខ្ញុំនឹងទៅជ្រកនៅលើភ្នំដែលអាចការពារខ្ញុំអំពីទឹក(ជំនន់)។ គាត់ក៏តបវិញថា៖ នៅថ្ងៃនេះ គ្មានអ្នកដែលអាចរារាំងពីបទបញ្ជារបស់អល់ឡោះបានឡើយ លើកលែងតែជនណាដែលទ្រង់អាណិតស្រលាញ់(ចំពោះគេ)ប៉ុណ្ណោះ។ ហើយទឹករលកបានបំបែករវាងគេទាំងពីរនាក់(ឪពុក និងកូន)។ ដូចនេះ រូបគេក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេធ្វើឲ្យលិចលង់(ក្នុងទឹកជំនន់)។
وَقِيلَ يَـٰٓأَرۡضُ ٱبۡلَعِي مَآءَكِ وَيَٰسَمَآءُ أَقۡلِعِي وَغِيضَ ٱلۡمَآءُ وَقُضِيَ ٱلۡأَمۡرُ وَٱسۡتَوَتۡ عَلَى ٱلۡجُودِيِّۖ وَقِيلَ بُعۡدٗا لِّلۡقَوۡمِ ٱلظَّـٰلِمِينَ ﴿44﴾وَقِيلَ يَـٰٓأَرۡضُ ٱبۡلَعِي مَآءَكِ وَيَٰسَمَآءُ أَقۡلِعِي وَغِيضَ ٱلۡمَآءُ وَقُضِيَ ٱلۡأَمۡرُ وَٱسۡتَوَتۡ عَلَى ٱلۡجُودِيِّۖ وَقِيلَ بُعۡدٗا لِّلۡقَوۡمِ ٱلظَّـٰلِمِينَ
(ក្រោយពីទឹកជំនន់បានបញ្ចប់) ទ្រង់បានមានបន្ទូលថា៖ ឱដី! ចូរឯងលេបទឹករបស់ឯងទៅវិញចុះ។ ឱមេឃ! ចូរឯងបញ្ឈប់ការបញ្ចុះទឹកភ្លៀងមកទៀតចុះ។ ពេលនោះ ទឹកក៏បានស្រកទៅវិញអស់។ ហើយបទបញ្ជា(របស់អល់ឡោះ)ក៏ត្រូវបានសម្រេច ហើយសំពៅនោះក៏បានចតនៅលើភ្នំ”ជូទី”។ ហើយមានគេនិយាយថា៖ វិនាសអន្តរាយចុះចំពោះក្រុមដែលបំពាន។
وَنَادَىٰ نُوحٞ رَّبَّهُۥ فَقَالَ رَبِّ إِنَّ ٱبۡنِي مِنۡ أَهۡلِي وَإِنَّ وَعۡدَكَ ٱلۡحَقُّ وَأَنتَ أَحۡكَمُ ٱلۡحَٰكِمِينَ ﴿45﴾وَنَادَىٰ نُوحٞ رَّبَّهُۥ فَقَالَ رَبِّ إِنَّ ٱبۡنِي مِنۡ أَهۡلِي وَإِنَّ وَعۡدَكَ ٱلۡحَقُّ وَأَنتَ أَحۡكَمُ ٱلۡحَٰكِمِينَ
ហើយព្យាការីនួហក៏បានស្រែកបួងសួងទៅកាន់ព្រះជាម្ចាស់របស់គាត់ ដោយគាត់បានពោលថា៖ បពិត្រព្រះជាម្ចាស់! ពិតប្រាកដណាស់ កូនប្រុសរបស់ខ្ញុំក៏ជាក្រុមគ្រួសាររបស់ខ្ញុំដែរ ហើយពិតប្រាកដណាស់ ការសន្យាររបស់ព្រះអង្គ គឺជាការពិត។ ហើយព្រះអង្គគឺជាអ្នកកាត់សេចក្តីដ៏យុត្តិធម៌បំផុត។
قَالَ يَٰنُوحُ إِنَّهُۥ لَيۡسَ مِنۡ أَهۡلِكَۖ إِنَّهُۥ عَمَلٌ غَيۡرُ صَٰلِحٖۖ فَلَا تَسۡـَٔلۡنِ مَا لَيۡسَ لَكَ بِهِۦ عِلۡمٌۖ إِنِّيٓ أَعِظُكَ أَن تَكُونَ مِنَ ٱلۡجَٰهِلِينَ ﴿46﴾قَالَ يَٰنُوحُ إِنَّهُۥ لَيۡسَ مِنۡ أَهۡلِكَۖ إِنَّهُۥ عَمَلٌ غَيۡرُ صَٰلِحٖۖ فَلَا تَسۡـَٔلۡنِ مَا لَيۡسَ لَكَ بِهِۦ عِلۡمٌۖ إِنِّيٓ أَعِظُكَ أَن تَكُونَ مِنَ ٱلۡجَٰهِلِينَ
ទ្រង់បានតបថា៖ ឱនួហ! ពិតណាស់ រូបគេមិនមែនស្ថិតក្នុងក្រុមគ្រួសាររបស់អ្នកឡើយ ព្រោះថា ទង្វើរបស់គេពុំមែនជាទង្វើកុសលឡើយ។ ហេតុនេះ ចូរអ្នកកុំសុំពីយើងនូវអ្វីដែលអ្នកមិនមានចំណេះដឹងអំពីវាឱ្យសោះ។ ពិតប្រាកដណាស់ យើងសូមដាស់តឿនអ្នក ខ្លាចក្រែងអ្នកស្ថិតក្នុងចំណោមពួកដែលល្ងង់ខ្លៅ។
قَالَ رَبِّ إِنِّيٓ أَعُوذُ بِكَ أَنۡ أَسۡـَٔلَكَ مَا لَيۡسَ لِي بِهِۦ عِلۡمٞۖ وَإِلَّا تَغۡفِرۡ لِي وَتَرۡحَمۡنِيٓ أَكُن مِّنَ ٱلۡخَٰسِرِينَ ﴿47﴾قَالَ رَبِّ إِنِّيٓ أَعُوذُ بِكَ أَنۡ أَسۡـَٔلَكَ مَا لَيۡسَ لِي بِهِۦ عِلۡمٞۖ وَإِلَّا تَغۡفِرۡ لِي وَتَرۡحَمۡنِيٓ أَكُن مِّنَ ٱلۡخَٰسِرِينَ
ព្យាការីនួហបានពោលថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតណាស់ ខ្ញុំសូមការបញ្ចៀសពីព្រះអង្គអំពីការដែលរូបខ្ញុំសុំពីព្រះអង្គនូវអ្វីដែលខ្ញុំគ្មានចំណេះដឹងអំពីវា។ ប្រសិនបើព្រះអង្គមិនអភ័យទោសដល់រូបខ្ញុំ និងមិនមានក្តីមេត្តាករុណាចំពោះរូបខ្ញុំទេនោះ រូបខ្ញុំប្រាកដជាស្ថិតក្នុងចំណោមពួកដែលខាតបង់ជាមិនខាន។
قِيلَ يَٰنُوحُ ٱهۡبِطۡ بِسَلَٰمٖ مِّنَّا وَبَرَكَٰتٍ عَلَيۡكَ وَعَلَىٰٓ أُمَمٖ مِّمَّن مَّعَكَۚ وَأُمَمٞ سَنُمَتِّعُهُمۡ ثُمَّ يَمَسُّهُم مِّنَّا عَذَابٌ أَلِيمٞ ﴿48﴾قِيلَ يَٰنُوحُ ٱهۡبِطۡ بِسَلَٰمٖ مِّنَّا وَبَرَكَٰتٍ عَلَيۡكَ وَعَلَىٰٓ أُمَمٖ مِّمَّن مَّعَكَۚ وَأُمَمٞ سَنُمَتِّعُهُمۡ ثُمَّ يَمَسُّهُم مِّنَّا عَذَابٌ أَلِيمٞ
ទ្រង់បានមានបន្ទូលថា៖ ឱនួហ! ចូរអ្នកចុះទៅកាន់ដីដោយសុខសុវត្ថិភាពអំពីយើង ព្រមទាំងពរជ័យដែលកើតមានទៅលើអ្នក និងទៅលើប្រជាជាតិដែលនៅជាមួយអ្នក។ ហើយចំពោះប្រជាជាតិជាច្រើនទៀត(ដែលជាពួកគ្មានជំនឿ)នោះ យើងនឹងផ្តល់ឲ្យពួកគេនូវការសោយសុខ(ក្នុងជីវិតលោកិយនេះ)។ ក្រោយមក ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុតពីយើង(នាថ្ងៃបរលោក)។
تِلۡكَ مِنۡ أَنۢبَآءِ ٱلۡغَيۡبِ نُوحِيهَآ إِلَيۡكَۖ مَا كُنتَ تَعۡلَمُهَآ أَنتَ وَلَا قَوۡمُكَ مِن قَبۡلِ هَٰذَاۖ فَٱصۡبِرۡۖ إِنَّ ٱلۡعَٰقِبَةَ لِلۡمُتَّقِينَ ﴿49﴾تِلۡكَ مِنۡ أَنۢبَآءِ ٱلۡغَيۡبِ نُوحِيهَآ إِلَيۡكَۖ مَا كُنتَ تَعۡلَمُهَآ أَنتَ وَلَا قَوۡمُكَ مِن قَبۡلِ هَٰذَاۖ فَٱصۡبِرۡۖ إِنَّ ٱلۡعَٰقِبَةَ لِلۡمُتَّقِينَ
ទាំងនេះ គឺស្ថិតក្នុងចំណោមដំណឹងអាថ៌កំបាំងដែលយើងបានផ្តល់វាជាវ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ រូបអ្នក និងក្រុមរបស់អ្នកមិនធ្លាប់បានដឹងអំពីវាពីមុនមកនោះឡើយ។ ហេតុនេះ ចូរអ្នកអត់ធ្មត់ចុះ។ ជាការពិតណាស់ លទ្ធផលចុងក្រោយ(ដ៏ល្អប្រពៃ) គឺសម្រាប់បណ្តាអ្នកដែលកោតខ្លាចអល់ឡោះ។
وَإِلَىٰ عَادٍ أَخَاهُمۡ هُودٗاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥٓۖ إِنۡ أَنتُمۡ إِلَّا مُفۡتَرُونَ ﴿50﴾وَإِلَىٰ عَادٍ أَخَاهُمۡ هُودٗاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥٓۖ إِنۡ أَنتُمۡ إِلَّا مُفۡتَرُونَ
ហើយ(យើងបានបញ្ជូន)ទៅកាន់ក្រុមអាទនូវព្យាការីហ៊ូទដែលជាបងប្អូនរបស់ពួកគេ។ គាត់(ព្យាការីហ៊ូទ)បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ សម្រាប់ពួកអ្នក គឺគ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះឡើយ។ ពួកអ្នកគ្មានអ្វីក្រៅពីជាអ្នកដែលប្រឌិតភូតកុហកនោះទេ។
يَٰقَوۡمِ لَآ أَسۡـَٔلُكُمۡ عَلَيۡهِ أَجۡرًاۖ إِنۡ أَجۡرِيَ إِلَّا عَلَى ٱلَّذِي فَطَرَنِيٓۚ أَفَلَا تَعۡقِلُونَ ﴿51﴾يَٰقَوۡمِ لَآ أَسۡـَٔلُكُمۡ عَلَيۡهِ أَجۡرًاۖ إِنۡ أَجۡرِيَ إِلَّا عَلَى ٱلَّذِي فَطَرَنِيٓۚ أَفَلَا تَعۡقِلُونَ
ឱក្រុមរបស់ខ្ញុំ! ខ្ញុំមិនបានសុំពីពួកអ្នកនូវកម្រៃចំពោះ(ការផ្សព្វផ្សាយ)វានោះឡើយ។ ការតបស្នងរបស់ខ្ញុំ គឺនៅលើ(ព្រះជាម្ចាស់)អ្នកដែលបានបង្កើតរូបខ្ញុំប៉ុណ្ណោះ។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាទេឬ?
وَيَٰقَوۡمِ ٱسۡتَغۡفِرُواْ رَبَّكُمۡ ثُمَّ تُوبُوٓاْ إِلَيۡهِ يُرۡسِلِ ٱلسَّمَآءَ عَلَيۡكُم مِّدۡرَارٗا وَيَزِدۡكُمۡ قُوَّةً إِلَىٰ قُوَّتِكُمۡ وَلَا تَتَوَلَّوۡاْ مُجۡرِمِينَ ﴿52﴾وَيَٰقَوۡمِ ٱسۡتَغۡفِرُواْ رَبَّكُمۡ ثُمَّ تُوبُوٓاْ إِلَيۡهِ يُرۡسِلِ ٱلسَّمَآءَ عَلَيۡكُم مِّدۡرَارٗا وَيَزِدۡكُمۡ قُوَّةً إِلَىٰ قُوَّتِكُمۡ وَلَا تَتَوَلَّوۡاْ مُجۡرِمِينَ
ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកសុំការភ័យទោសពីព្រះជាម្ចាស់របស់ពួកអ្នកចុះ។ ក្រោយមក ចូរពួកអ្នកសារភាពកំហុសចំពោះទ្រង់ នោះទ្រង់នឹងបញ្ចុះទឹកភ្លៀងយ៉ាងច្រើនមកលើពួកអ្នក ហើយទ្រង់នឹងបន្ថែមដល់ពួកអ្នកនូវភាពខ្លាំងក្លាទៅលើភាពខ្លាំងក្លារបស់ពួកអ្នកថែមទៀត។ ហើយពួកអ្នកមិនត្រូវបែរចេញ(ពីអ្វីដែលខ្ញុំអំពាវនាវពួកអ្នក)ក្នុងនាមជាពួកដែលប្រព្រឹត្តល្មើសនោះឡើយ។
قَالُواْ يَٰهُودُ مَا جِئۡتَنَا بِبَيِّنَةٖ وَمَا نَحۡنُ بِتَارِكِيٓ ءَالِهَتِنَا عَن قَوۡلِكَ وَمَا نَحۡنُ لَكَ بِمُؤۡمِنِينَ ﴿53﴾قَالُواْ يَٰهُودُ مَا جِئۡتَنَا بِبَيِّنَةٖ وَمَا نَحۡنُ بِتَارِكِيٓ ءَالِهَتِنَا عَن قَوۡلِكَ وَمَا نَحۡنُ لَكَ بِمُؤۡمِنِينَ
ពួកគេបានតបវិញថា៖ ឱហ៊ូទ! អ្នកមិនបាននាំមកនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់ណាមួយមកកាន់ពួកយើងឡើយ។ ពួកយើងមិនមែនជាអ្នកបោះបង់(ការគោរពសក្ការៈ)ព្រះនានារបស់ពួកយើងដោយសា្តប់តាមសម្តីរបស់អ្នកនោះឡើយ ហើយពួកយើងក៏មិនមែនជាអ្នកដែលមានជំនឿលើអ្នកនោះដែរ។
إِن نَّقُولُ إِلَّا ٱعۡتَرَىٰكَ بَعۡضُ ءَالِهَتِنَا بِسُوٓءٖۗ قَالَ إِنِّيٓ أُشۡهِدُ ٱللَّهَ وَٱشۡهَدُوٓاْ أَنِّي بَرِيٓءٞ مِّمَّا تُشۡرِكُونَ ﴿54﴾إِن نَّقُولُ إِلَّا ٱعۡتَرَىٰكَ بَعۡضُ ءَالِهَتِنَا بِسُوٓءٖۗ قَالَ إِنِّيٓ أُشۡهِدُ ٱللَّهَ وَٱشۡهَدُوٓاْ أَنِّي بَرِيٓءٞ مِّمَّا تُشۡرِكُونَ
ពួកយើងមិននិយាយអ្វីក្រៅពីការនិយាយថា៖ ព្រះមួយចំនួនរបស់ពួកយើងបានធ្វើឱ្យអ្នកក្លាយជាមនុស្សវិកលចរិតនោះឡើយ។ គាត់ក៏បានតបវិញថា៖ ពិតប្រាកដណាស់ ខ្ញុំសូមយកអល់ឡោះធ្វើជាសាក្សី ហើយពួកអ្នកក៏ត្រូវធ្វើសាក្សីដែរថា៖ ជាការពិតណាស់ ខ្ញុំមិនពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកកំពុងតែធ្វើស្ហ៊ីរិក
مِن دُونِهِۦۖ فَكِيدُونِي جَمِيعٗا ثُمَّ لَا تُنظِرُونِ ﴿55﴾مِن دُونِهِۦۖ فَكِيدُونِي جَمِيعٗا ثُمَّ لَا تُنظِرُونِ
ក្រៅពីទ្រង់ឡើយ។ ដូច្នេះ ចូរពួកអ្នកទាំងអស់គ្នារៀបចំល្បិចកលប្រឆាំងនឹងខ្ញុំចុះ។ ក្រោយមក ចូរពួកអ្នកកុំពន្យារពេលដល់ខ្ញុំឱ្យសោះ។
إِنِّي تَوَكَّلۡتُ عَلَى ٱللَّهِ رَبِّي وَرَبِّكُمۚ مَّا مِن دَآبَّةٍ إِلَّا هُوَ ءَاخِذُۢ بِنَاصِيَتِهَآۚ إِنَّ رَبِّي عَلَىٰ صِرَٰطٖ مُّسۡتَقِيمٖ ﴿56﴾إِنِّي تَوَكَّلۡتُ عَلَى ٱللَّهِ رَبِّي وَرَبِّكُمۚ مَّا مِن دَآبَّةٍ إِلَّا هُوَ ءَاخِذُۢ بِنَاصِيَتِهَآۚ إِنَّ رَبِّي عَلَىٰ صِرَٰطٖ مُّسۡتَقِيمٖ
ពិតប្រាកដណាស់ ខ្ញុំបានប្រគល់ការទុកចិត្តទៅលើអល់ឡោះជាព្រះជាម្ចាស់របស់ខ្ញុំ និងជាព្រះជាម្ចាស់របស់ពួកអ្នក។ រាល់សត្វលោកទាំងអស់(នៅលើផែនដីនេះ) គឺសុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់។ ជាការពិតណាស់ ព្រះជាម្ចាស់របស់ខ្ញុំ គឺស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ។
فَإِن تَوَلَّوۡاْ فَقَدۡ أَبۡلَغۡتُكُم مَّآ أُرۡسِلۡتُ بِهِۦٓ إِلَيۡكُمۡۚ وَيَسۡتَخۡلِفُ رَبِّي قَوۡمًا غَيۡرَكُمۡ وَلَا تَضُرُّونَهُۥ شَيۡـًٔاۚ إِنَّ رَبِّي عَلَىٰ كُلِّ شَيۡءٍ حَفِيظٞ ﴿57﴾فَإِن تَوَلَّوۡاْ فَقَدۡ أَبۡلَغۡتُكُم مَّآ أُرۡسِلۡتُ بِهِۦٓ إِلَيۡكُمۡۚ وَيَسۡتَخۡلِفُ رَبِّي قَوۡمًا غَيۡرَكُمۡ وَلَا تَضُرُّونَهُۥ شَيۡـًٔاۚ إِنَّ رَبِّي عَلَىٰ كُلِّ شَيۡءٍ حَفِيظٞ
តែប្រសិនបើពួកអ្នកងាកចេញ(មិនទទួលយក)វិញនោះ ពិតប្រាកដណាស់ ខ្ញុំបានផ្សព្វផ្សាយនូវសារដែលគេផ្តល់មកកាន់ខ្ញុំដល់ពួកអ្នកហើយ។ ហើយព្រះជាម្ចាស់របស់ខ្ញុំនឹងជំនួសក្រុមមួយផ្សេងទៀតក្រៅពីពួកអ្នក។ ពួកអ្នកមិនអាចបង្កគ្រោះថ្នាក់អ្វីបន្តិចដល់ទ្រង់ឡើយ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ខ្ញុំជាអ្នកថែរក្សាលើរាល់អ្វីៗទាំងអស់។
وَلَمَّا جَآءَ أَمۡرُنَا نَجَّيۡنَا هُودٗا وَٱلَّذِينَ ءَامَنُواْ مَعَهُۥ بِرَحۡمَةٖ مِّنَّا وَنَجَّيۡنَٰهُم مِّنۡ عَذَابٍ غَلِيظٖ ﴿58﴾وَلَمَّا جَآءَ أَمۡرُنَا نَجَّيۡنَا هُودٗا وَٱلَّذِينَ ءَامَنُواْ مَعَهُۥ بِرَحۡمَةٖ مِّنَّا وَنَجَّيۡنَٰهُم مِّنۡ عَذَابٍ غَلِيظٖ
ហើយនៅពេលដែលបទបញ្ជារបស់យើងបានមកដល់ យើងក៏បានសង្គ្រោះព្យាការីហ៊ូទ និងបណ្តាអ្នកមានជំនឿដែលនៅជាមួយគាត់ដោយក្តីមេត្តាករុណាពីយើង ហើយយើងបានសង្គ្រោះពួកគេពីទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។
وَتِلۡكَ عَادٞۖ جَحَدُواْ بِـَٔايَٰتِ رَبِّهِمۡ وَعَصَوۡاْ رُسُلَهُۥ وَٱتَّبَعُوٓاْ أَمۡرَ كُلِّ جَبَّارٍ عَنِيدٖ ﴿59﴾وَتِلۡكَ عَادٞۖ جَحَدُواْ بِـَٔايَٰتِ رَبِّهِمۡ وَعَصَوۡاْ رُسُلَهُۥ وَٱتَّبَعُوٓاْ أَمۡرَ كُلِّ جَبَّارٍ عَنِيدٖ
នោះហើយជាក្រុមអាទ។ ពួកគេបានប្រឆាំងនឹងសញ្ញាភស្តុតាងនៃព្រះជាម្ចាស់របស់ពួកគេ និងបានប្រព្រឹត្តល្មើសចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានដើរតាមបទបញ្ជារបស់រាល់ជនទាំងឡាយដែលក្អេងក្អាង ចចេសរឹងរូស(ចំពោះការពិត)។
وَأُتۡبِعُواْ فِي هَٰذِهِ ٱلدُّنۡيَا لَعۡنَةٗ وَيَوۡمَ ٱلۡقِيَٰمَةِۗ أَلَآ إِنَّ عَادٗا كَفَرُواْ رَبَّهُمۡۗ أَلَا بُعۡدٗا لِّعَادٖ قَوۡمِ هُودٖ ﴿60﴾وَأُتۡبِعُواْ فِي هَٰذِهِ ٱلدُّنۡيَا لَعۡنَةٗ وَيَوۡمَ ٱلۡقِيَٰمَةِۗ أَلَآ إِنَّ عَادٗا كَفَرُواْ رَبَّهُمۡۗ أَلَا بُعۡدٗا لِّعَادٖ قَوۡمِ هُودٖ
ហើយពួកគេនឹងទទួលបណ្តាសា(ពីអល់ឡោះ)ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ តើពុំមែនទេឬ ក្រុមអាទបានប្រឆាំងនឹងព្រះជាម្ចាស់របស់ពួកគេ។ តើពុំមែនទេឬ ក្តីវិនាសអន្តរាយ គឺធ្លាក់ទៅលើពួកអាទនៃក្រុមរបស់ព្យាការីហ៊ូទ?
وَإِلَىٰ ثَمُودَ أَخَاهُمۡ صَٰلِحٗاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥۖ هُوَ أَنشَأَكُم مِّنَ ٱلۡأَرۡضِ وَٱسۡتَعۡمَرَكُمۡ فِيهَا فَٱسۡتَغۡفِرُوهُ ثُمَّ تُوبُوٓاْ إِلَيۡهِۚ إِنَّ رَبِّي قَرِيبٞ مُّجِيبٞ ﴿61﴾۞وَإِلَىٰ ثَمُودَ أَخَاهُمۡ صَٰلِحٗاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥۖ هُوَ أَنشَأَكُم مِّنَ ٱلۡأَرۡضِ وَٱسۡتَعۡمَرَكُمۡ فِيهَا فَٱسۡتَغۡفِرُوهُ ثُمَّ تُوبُوٓاْ إِلَيۡهِۚ إِنَّ رَبِّي قَرِيبٞ مُّجِيبٞ
ហើយ(យើងបានបញ្ជូន)ទៅកាន់ក្រុមសាមូទនូវព្យាការីសឡេះដែលជាបងប្អូនរបស់ពួកគេ។ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ សម្រាប់ពួកអ្នក គឺគ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់បានបង្កើតពួកអ្នកពីដី និងបានឱ្យពួកអ្នករស់នៅលើវាផងដែរ។ ហេតុនេះ ចូរពួកអ្នកសុំការអភ័យទោសពីទ្រង់។ បន្ទាប់មក ចូរពួកអ្នកសារភាពកំហុសចំពោះទ្រង់ចុះ។ ជាការពិតណាស់ ព្រះជាម្ចាស់របស់ខ្ញុំជាអ្នកដែលនៅជិតបង្កើយ និងជាអ្នកដែលឆ្លើយតប(ចំពោះអ្នកទាំងឡាយដែលបានបួងសួងទៅកាន់ទ្រង់)។
قَالُواْ يَٰصَٰلِحُ قَدۡ كُنتَ فِينَا مَرۡجُوّٗا قَبۡلَ هَٰذَآۖ أَتَنۡهَىٰنَآ أَن نَّعۡبُدَ مَا يَعۡبُدُ ءَابَآؤُنَا وَإِنَّنَا لَفِي شَكّٖ مِّمَّا تَدۡعُونَآ إِلَيۡهِ مُرِيبٖ ﴿62﴾قَالُواْ يَٰصَٰلِحُ قَدۡ كُنتَ فِينَا مَرۡجُوّٗا قَبۡلَ هَٰذَآۖ أَتَنۡهَىٰنَآ أَن نَّعۡبُدَ مَا يَعۡبُدُ ءَابَآؤُنَا وَإِنَّنَا لَفِي شَكّٖ مِّمَّا تَدۡعُونَآ إِلَيۡهِ مُرِيبٖ
ពួកគេបានតបវិញថា៖ ឱ សឡេះ! ជាការពិតណាស់ រូបអ្នកធ្លាប់ជាបុគ្គលដែលគេសង្ឃឹម (ថានឹងក្លាយជាមេដឹកនាំ)ក្នុងចំណោមពួកអ្នកមុនពេលដែលអ្នកពោលអះអាងបែបនេះ។ តើអ្នកហាមឃាត់ពួកយើងមិនឱ្យគោរពសក្ការៈចំពោះអ្វី(ព្រះនានា)ដែលជីដូនជីតារបស់ពួកយើងធ្លាប់គោរពសក្ការៈនោះឬ? ពិតប្រាកដណាស់ ពួកយើងមានការមន្ទិលសង្ស័យយ៉ាងខ្លាំងចំពោះអ្វីដែលអ្នកកំពុងតែអំពាវនាវពួកយើងទៅកាន់វានោះ។
قَالَ يَٰقَوۡمِ أَرَءَيۡتُمۡ إِن كُنتُ عَلَىٰ بَيِّنَةٖ مِّن رَّبِّي وَءَاتَىٰنِي مِنۡهُ رَحۡمَةٗ فَمَن يَنصُرُنِي مِنَ ٱللَّهِ إِنۡ عَصَيۡتُهُۥۖ فَمَا تَزِيدُونَنِي غَيۡرَ تَخۡسِيرٖ ﴿63﴾قَالَ يَٰقَوۡمِ أَرَءَيۡتُمۡ إِن كُنتُ عَلَىٰ بَيِّنَةٖ مِّن رَّبِّي وَءَاتَىٰنِي مِنۡهُ رَحۡمَةٗ فَمَن يَنصُرُنِي مِنَ ٱللَّهِ إِنۡ عَصَيۡتُهُۥۖ فَمَا تَزِيدُونَنِي غَيۡرَ تَخۡسِيرٖ
គាត់បានពោលថា៖ ឱក្រុមរបស់ខ្ញុំ! តើពួកអ្នកយល់យ៉ាងណា ប្រសិនបើខ្ញុំស្ថិតនៅលើសញ្ញាភស្តុតាងដ៏ច្បាស់លាស់ពីព្រះជាម្ចាស់របស់ខ្ញុំ ហើយទ្រង់បានប្រទានដល់ខ្ញុំនូវក្តីមេត្តាករុណាអំពីទ្រង់។ ដូច្នេះ តើនរណាដែលអាចជួយខ្ញុំឲ្យរួចផុតពី(ទណ្ឌកម្មរបស់)អល់ឡោះបាន ប្រសិនបើខ្ញុំប្រឆាំងនឹងទ្រង់នោះ? ពិតប្រាកដណាស់ ពួកអ្នកមិនបានបន្ថែមនូវអ្វីដល់ខ្ញុំក្រៅពីការខាតបង់នោះឡើយ។
وَيَٰقَوۡمِ هَٰذِهِۦ نَاقَةُ ٱللَّهِ لَكُمۡ ءَايَةٗۖ فَذَرُوهَا تَأۡكُلۡ فِيٓ أَرۡضِ ٱللَّهِۖ وَلَا تَمَسُّوهَا بِسُوٓءٖ فَيَأۡخُذَكُمۡ عَذَابٞ قَرِيبٞ ﴿64﴾وَيَٰقَوۡمِ هَٰذِهِۦ نَاقَةُ ٱللَّهِ لَكُمۡ ءَايَةٗۖ فَذَرُوهَا تَأۡكُلۡ فِيٓ أَرۡضِ ٱللَّهِۖ وَلَا تَمَسُّوهَا بِسُوٓءٖ فَيَأۡخُذَكُمۡ عَذَابٞ قَرِيبٞ
ឱក្រុមរបស់ខ្ញុំ! នេះគឺជាសត្វអូដ្ឋញីរបស់អល់ឡោះ ជាភស្តុតាងមួយសម្រាប់ពួកអ្នក។ ដូច្នេះ ចូរពួកអ្នកបណ្តោយវាឱ្យដើររកចំណីស៊ីនៅលើផែនដីរបស់អល់ឡោះចុះ ហើយពួកអ្នកមិនត្រូវប៉ះពាល់វាដោយប្រការអាក្រក់ណាមួយឡើយ។ បើមិនដូច្នោះទេ ពួកអ្នកនឹងត្រូវទទួលនូវទណ្ឌកម្មឆាប់ៗនេះជាមិនខាន។
فَعَقَرُوهَا فَقَالَ تَمَتَّعُواْ فِي دَارِكُمۡ ثَلَٰثَةَ أَيَّامٖۖ ذَٰلِكَ وَعۡدٌ غَيۡرُ مَكۡذُوبٖ ﴿65﴾فَعَقَرُوهَا فَقَالَ تَمَتَّعُواْ فِي دَارِكُمۡ ثَلَٰثَةَ أَيَّامٖۖ ذَٰلِكَ وَعۡدٌ غَيۡرُ مَكۡذُوبٖ
តែពួកគេបានសំឡេះវា(សត្វអូដ្ឋនោះ)។ ពេលនោះ គាត់(ព្យាការីសឡេះ)បាននិយាយថា៖ ចូរពួកអ្នកសោយសុខក្នុងលំនៅឋានរបស់ពួកអ្នករយៈពេលបីថ្ងៃចុះ។ (ក្រោយមក ទណ្ឌកម្មរបស់អល់ឡោះនឹងមកដល់ពួកអ្នកជាមិនខាន)។ នោះជាការសន្យាមួយ(ដែលនឹងកើតឡើងដោយចៀសមិនផុត) ពុំមែនជារឿងកុហកឡើយ។
فَلَمَّا جَآءَ أَمۡرُنَا نَجَّيۡنَا صَٰلِحٗا وَٱلَّذِينَ ءَامَنُواْ مَعَهُۥ بِرَحۡمَةٖ مِّنَّا وَمِنۡ خِزۡيِ يَوۡمِئِذٍۚ إِنَّ رَبَّكَ هُوَ ٱلۡقَوِيُّ ٱلۡعَزِيزُ ﴿66﴾فَلَمَّا جَآءَ أَمۡرُنَا نَجَّيۡنَا صَٰلِحٗا وَٱلَّذِينَ ءَامَنُواْ مَعَهُۥ بِرَحۡمَةٖ مِّنَّا وَمِنۡ خِزۡيِ يَوۡمِئِذٍۚ إِنَّ رَبَّكَ هُوَ ٱلۡقَوِيُّ ٱلۡعَزِيزُ
ហើយនៅពេលដែលបទបញ្ជារបស់យើងបានមកដល់ យើងបានសង្គ្រោះព្យាការីសឡេះ និងបណ្តាអ្នកមានជំនឿដែលនៅជាមួយគាត់ដោយក្តីមេត្តាករុណាពីយើង ព្រមទាំង(ឲ្យពួកគេរួចផុត)ពីភាពអាម៉ាស់នាថ្ងៃនោះ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺមហាខ្លាំងក្លា មហាខ្លាំងពូកែបំផុត។
وَأَخَذَ ٱلَّذِينَ ظَلَمُواْ ٱلصَّيۡحَةُ فَأَصۡبَحُواْ فِي دِيَٰرِهِمۡ جَٰثِمِينَ ﴿67﴾وَأَخَذَ ٱلَّذِينَ ظَلَمُواْ ٱلصَّيۡحَةُ فَأَصۡبَحُواْ فِي دِيَٰرِهِمۡ جَٰثِمِينَ
ហើយសម្រែកដ៏ខ្លាំងមួយបានឆក់យកជីវិតពួកដែលបំពាន(ក្រុមសាមូទ) ហើយពួកគេក៏បាន(ស្លាប់)ក្លាយជាសាកសពនៅក្នុងផ្ទះរបស់ពួកគេ។
كَأَن لَّمۡ يَغۡنَوۡاْ فِيهَآۗ أَلَآ إِنَّ ثَمُودَاْ كَفَرُواْ رَبَّهُمۡۗ أَلَا بُعۡدٗا لِّثَمُودَ ﴿68﴾كَأَن لَّمۡ يَغۡنَوۡاْ فِيهَآۗ أَلَآ إِنَّ ثَمُودَاْ كَفَرُواْ رَبَّهُمۡۗ أَلَا بُعۡدٗا لِّثَمُودَ
ហាក់បីដូចជាពួកគេមិនធ្លាប់បានរស់នៅទីនោះសោះឡើយ។ តើពុំមែនទេឬ ក្រុមសាមូទបានប្រឆាំងនឹងព្រះជាម្ចាស់របស់ពួកគេ។ តើពុំមែនទេឬ ក្តីវិនាសអន្តរាយ គឺធ្លាក់ទៅលើក្រុមសាមូទ?
وَلَقَدۡ جَآءَتۡ رُسُلُنَآ إِبۡرَٰهِيمَ بِٱلۡبُشۡرَىٰ قَالُواْ سَلَٰمٗاۖ قَالَ سَلَٰمٞۖ فَمَا لَبِثَ أَن جَآءَ بِعِجۡلٍ حَنِيذٖ ﴿69﴾وَلَقَدۡ جَآءَتۡ رُسُلُنَآ إِبۡرَٰهِيمَ بِٱلۡبُشۡرَىٰ قَالُواْ سَلَٰمٗاۖ قَالَ سَلَٰمٞۖ فَمَا لَبِثَ أَن جَآءَ بِعِجۡلٍ حَنِيذٖ
ហើយជាការពិតណាស់ បណ្តាអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)របស់យើងបានមកដល់ព្យាការីអ៊ីព្រហ៊ីមដោយនាំមកនូវដំណឹងល្អ។ ពួកគេបាននិយាយថា៖ សាឡាម(សូមសន្តិភាពកើតមានដល់អ្នក) ហើយគាត់ក៏តបវិញថា៖ សាឡាម(សូមសន្តិភាពកើតមានដល់អ្នកដូចគ្នាដែរ)។ ក្រោយមក គាត់ក៏បាននាំមកឱ្យពួកគេនូវកូនគោអាំងមួយក្បាល(ដើម្បីទទួលពួកគេ)។
فَلَمَّا رَءَآ أَيۡدِيَهُمۡ لَا تَصِلُ إِلَيۡهِ نَكِرَهُمۡ وَأَوۡجَسَ مِنۡهُمۡ خِيفَةٗۚ قَالُواْ لَا تَخَفۡ إِنَّآ أُرۡسِلۡنَآ إِلَىٰ قَوۡمِ لُوطٖ ﴿70﴾فَلَمَّا رَءَآ أَيۡدِيَهُمۡ لَا تَصِلُ إِلَيۡهِ نَكِرَهُمۡ وَأَوۡجَسَ مِنۡهُمۡ خِيفَةٗۚ قَالُواْ لَا تَخَفۡ إِنَّآ أُرۡسِلۡنَآ إِلَىٰ قَوۡمِ لُوطٖ
នៅពេលដែលគាត់បានឃើញដៃរបស់ពួកគេ(ម៉ាឡាអ៊ីកាត់)មិនលូកចាប់សាច់(ដើម្បីទទួលទាន) គាត់បានបដិសេធពួកគេចំពោះទង្វើនេះ ហើយគាត់ក៏មានអារម្មណ៍ភ័យខ្លាចចំពោះពួកគេ។ ពួកគេក៏និយាយថា៖ ចូរអ្នកកុំខ្លាច។ ពួកយើងត្រូវបានគេ(អល់ឡោះ)បញ្ជូនទៅកាន់ក្រុមរបស់ព្យាការីលូត។
وَٱمۡرَأَتُهُۥ قَآئِمَةٞ فَضَحِكَتۡ فَبَشَّرۡنَٰهَا بِإِسۡحَٰقَ وَمِن وَرَآءِ إِسۡحَٰقَ يَعۡقُوبَ ﴿71﴾وَٱمۡرَأَتُهُۥ قَآئِمَةٞ فَضَحِكَتۡ فَبَشَّرۡنَٰهَا بِإِسۡحَٰقَ وَمِن وَرَآءِ إِسۡحَٰقَ يَعۡقُوبَ
ហើយប្រពន្ធរបស់គាត់(នាងសារ៉ោះ)បានឈរស្តាប់នៅទីនោះដោយនាងបានសើចញញឹម។ (ម៉ាឡាអ៊ីកាត់បានបន្តថា៖) ពួកយើងសូមផ្តល់ដំណឹងរីករាយដល់នាងនូវ(កំណើតកូនប្រុសម្នាក់ឈ្មោះ)អ៊ីស្ហាក ហើយបន្ទាប់ពីអ៊ីស្ហាក គឺយ៉ាក់កូប(ជាចៅ)។
قَالَتۡ يَٰوَيۡلَتَىٰٓ ءَأَلِدُ وَأَنَا۠ عَجُوزٞ وَهَٰذَا بَعۡلِي شَيۡخًاۖ إِنَّ هَٰذَا لَشَيۡءٌ عَجِيبٞ ﴿72﴾قَالَتۡ يَٰوَيۡلَتَىٰٓ ءَأَلِدُ وَأَنَا۠ عَجُوزٞ وَهَٰذَا بَعۡلِي شَيۡخًاۖ إِنَّ هَٰذَا لَشَيۡءٌ عَجِيبٞ
នាងបាននិយាយ(ដោយភ្ញាក់ផ្អើល)ថា៖ អស្ចារ្យម្ល៉េះខ្ញុំ! តើឱ្យខ្ញុំមានកូនយ៉ាងដូចម្តេច ខណៈដែលខ្ញុំមានវ័យចំណាស់ ហើយប្តីរបស់ខ្ញុំ(ព្យាការីអ៊ីព្រហ៊ីម)នេះទៀតសោត ក៏មានវ័យចំណាស់ណាស់ហើយដែរនោះ? នេះគឺជារឿងមួយចម្លែកណាស់។
قَالُوٓاْ أَتَعۡجَبِينَ مِنۡ أَمۡرِ ٱللَّهِۖ رَحۡمَتُ ٱللَّهِ وَبَرَكَٰتُهُۥ عَلَيۡكُمۡ أَهۡلَ ٱلۡبَيۡتِۚ إِنَّهُۥ حَمِيدٞ مَّجِيدٞ ﴿73﴾قَالُوٓاْ أَتَعۡجَبِينَ مِنۡ أَمۡرِ ٱللَّهِۖ رَحۡمَتُ ٱللَّهِ وَبَرَكَٰتُهُۥ عَلَيۡكُمۡ أَهۡلَ ٱلۡبَيۡتِۚ إِنَّهُۥ حَمِيدٞ مَّجِيدٞ
ពួកគេ(ម៉ាឡាអ៊ីកាត់)បានតបថា៖ តើនាងមានការចម្លែកចិត្តចំពោះកិច្ចការរបស់អល់ឡោះឬ? សូមក្តីមេត្តាករុណារបស់អល់ឡោះ និងពរជ័យរបស់ទ្រង់កើតមានដល់ពួកអ្នក ឱក្រុមគ្រួសារ(អ៊ីព្រហ៊ីម)។ ពិតប្រាកដណាស់ ទ្រង់ជាទីកោតសរសើរ មហាថ្កុំថ្កើងបំផុត។
فَلَمَّا ذَهَبَ عَنۡ إِبۡرَٰهِيمَ ٱلرَّوۡعُ وَجَآءَتۡهُ ٱلۡبُشۡرَىٰ يُجَٰدِلُنَا فِي قَوۡمِ لُوطٍ ﴿74﴾فَلَمَّا ذَهَبَ عَنۡ إِبۡرَٰهِيمَ ٱلرَّوۡعُ وَجَآءَتۡهُ ٱلۡبُشۡرَىٰ يُجَٰدِلُنَا فِي قَوۡمِ لُوطٍ
ហើយនៅពេលដែលភាពភ័យខ្លាចបានរសាយចេញពីព្យាការីអ៊ីព្រហ៊ីម ហើយដំណឹងល្អក៏បានមកដល់គាត់(ពីការមានកូនប្រុស និងចៅប្រុស)នោះ គាត់ក៏បានជជែកវែកញែកជាមួយអ្នកនាំសាររបស់យើង(ម៉ាឡាអ៊ីកាត់)ពីរឿងក្រុមរបស់ព្យាការីលូត។
إِنَّ إِبۡرَٰهِيمَ لَحَلِيمٌ أَوَّـٰهٞ مُّنِيبٞ ﴿75﴾إِنَّ إِبۡرَٰهِيمَ لَحَلِيمٌ أَوَّـٰهٞ مُّنِيبٞ
ពិតប្រាកដណាស់ ព្យាការីអ៊ីព្រហ៊ីមគឺជាមនុស្សខន្តី ជាអ្នកដែលតែងតែបួងសួង និងជាអ្នកដែលតែងសារភាពកំហុស(ចំពោះអល់ឡោះ)។
يَـٰٓإِبۡرَٰهِيمُ أَعۡرِضۡ عَنۡ هَٰذَآۖ إِنَّهُۥ قَدۡ جَآءَ أَمۡرُ رَبِّكَۖ وَإِنَّهُمۡ ءَاتِيهِمۡ عَذَابٌ غَيۡرُ مَرۡدُودٖ ﴿76﴾يَـٰٓإِبۡرَٰهِيمُ أَعۡرِضۡ عَنۡ هَٰذَآۖ إِنَّهُۥ قَدۡ جَآءَ أَمۡرُ رَبِّكَۖ وَإِنَّهُمۡ ءَاتِيهِمۡ عَذَابٌ غَيۡرُ مَرۡدُودٖ
(ម៉ាឡាអ៊ីកាត់បានពោលថា៖) ឱព្យាការីអ៊ីព្រហ៊ីម! ចូរអ្នកងាកចេញពីរឿងនេះចុះ(បោះបង់ការជជែកដេញដោល)។ ជាការពិតណាស់ បទបញ្ជានៃព្រះជាម្ចាស់របស់អ្នកពិតជាបានមកដល់ហើយ។ ហើយពិតប្រាកដណាស់ ទណ្ឌកម្មនឹងមកដល់ពួកគេ(ក្រុមរបស់ព្យាការីលូត)ដោយមិនត្រូវបានគេច្រានចោលឡើយ។
وَلَمَّا جَآءَتۡ رُسُلُنَا لُوطٗا سِيٓءَ بِهِمۡ وَضَاقَ بِهِمۡ ذَرۡعٗا وَقَالَ هَٰذَا يَوۡمٌ عَصِيبٞ ﴿77﴾وَلَمَّا جَآءَتۡ رُسُلُنَا لُوطٗا سِيٓءَ بِهِمۡ وَضَاقَ بِهِمۡ ذَرۡعٗا وَقَالَ هَٰذَا يَوۡمٌ عَصِيبٞ
ហើយនៅពេលដែលអ្នកនាំសាររបស់យើង(ម៉ាឡាអ៊ីកាត់)បានមកដល់ព្យាការីលូត(ក្នុងរូបភាពជាមនុស្សប្រុស) វត្តមានរបស់ពួកគេធ្វើឲ្យគាត់មានការព្រួយបារម្ភ និងមានភាពតានតឹង(ក្នុងចិត្ត)យ៉ាងខ្លាំង។ ហើយគាត់ក៏បាននិយាយថា៖ ថ្ងៃនេះ គឺជាថ្ងៃមួយដ៏លំបាកបំផុត។
وَجَآءَهُۥ قَوۡمُهُۥ يُهۡرَعُونَ إِلَيۡهِ وَمِن قَبۡلُ كَانُواْ يَعۡمَلُونَ ٱلسَّيِّـَٔاتِۚ قَالَ يَٰقَوۡمِ هَـٰٓؤُلَآءِ بَنَاتِي هُنَّ أَطۡهَرُ لَكُمۡۖ فَٱتَّقُواْ ٱللَّهَ وَلَا تُخۡزُونِ فِي ضَيۡفِيٓۖ أَلَيۡسَ مِنكُمۡ رَجُلٞ رَّشِيدٞ ﴿78﴾وَجَآءَهُۥ قَوۡمُهُۥ يُهۡرَعُونَ إِلَيۡهِ وَمِن قَبۡلُ كَانُواْ يَعۡمَلُونَ ٱلسَّيِّـَٔاتِۚ قَالَ يَٰقَوۡمِ هَـٰٓؤُلَآءِ بَنَاتِي هُنَّ أَطۡهَرُ لَكُمۡۖ فَٱتَّقُواْ ٱللَّهَ وَلَا تُخۡزُونِ فِي ضَيۡفِيٓۖ أَلَيۡسَ مِنكُمۡ رَجُلٞ رَّشِيدٞ
ហើយក្រុមរបស់គាត់ក៏បានមកជួបគាត់ទាំងប្រញាប់ប្រញាល់ ដោយសារពីមុនមក ពួកគេធ្លាប់បានប្រព្រឹត្តអំពើអាក្រក់(រួមភេទនឹងបុរសដូចគ្នា)។ គាត់បាននិយាយថា៖ ទាំងនេះគឺជាកូនស្រីរបស់ខ្ញុំ។ ពួកនាងមានភាពស្អាតស្អំបំផុតសម្រាប់ពួកអ្នក។ ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ ហើយចូរកុំធ្វើឱ្យខ្ញុំអាម៉ាស់នៅចំពោះមុខភ្ញៀវរបស់ខ្ញុំឱ្យសោះ។ តើក្នុងចំណោមពួកអ្នក(ឱក្រុមរបស់ខ្ញុំ)គ្មានបុរសណាម្នាក់ដែលមានសតិបញ្ញាល្អទេឬ?
قَالُواْ لَقَدۡ عَلِمۡتَ مَا لَنَا فِي بَنَاتِكَ مِنۡ حَقّٖ وَإِنَّكَ لَتَعۡلَمُ مَا نُرِيدُ ﴿79﴾قَالُواْ لَقَدۡ عَلِمۡتَ مَا لَنَا فِي بَنَاتِكَ مِنۡ حَقّٖ وَإِنَّكَ لَتَعۡلَمُ مَا نُرِيدُ
ពួកគេបានតបវិញថា៖ ជាការពិតណាស់ អ្នកបានដឹងហើយថា ពួកយើងមិនត្រូវការកូនស្រីរបស់អ្នកនោះទេ ហើយអ្នកក៏បានដឹងដែរថា តើអ្វីទៅដែលពួកយើងត្រូវការនោះ។
قَالَ لَوۡ أَنَّ لِي بِكُمۡ قُوَّةً أَوۡ ءَاوِيٓ إِلَىٰ رُكۡنٖ شَدِيدٖ ﴿80﴾قَالَ لَوۡ أَنَّ لِي بِكُمۡ قُوَّةً أَوۡ ءَاوِيٓ إِلَىٰ رُكۡنٖ شَدِيدٖ
គាត់បាននិយាយថា៖ ប្រសិនបើខ្ញុំមានកម្លាំងអាចទប់ទល់នឹងពួកអ្នក ឬក៏មានញាតិមិត្តដែលអាចជួយដល់ខ្ញុំបាននោះ (ខ្ញុំនឹងការពារភ្ញៀវរបស់ខ្ញុំពីពួកអ្នកជាមិនខាន)។
قَالُواْ يَٰلُوطُ إِنَّا رُسُلُ رَبِّكَ لَن يَصِلُوٓاْ إِلَيۡكَۖ فَأَسۡرِ بِأَهۡلِكَ بِقِطۡعٖ مِّنَ ٱلَّيۡلِ وَلَا يَلۡتَفِتۡ مِنكُمۡ أَحَدٌ إِلَّا ٱمۡرَأَتَكَۖ إِنَّهُۥ مُصِيبُهَا مَآ أَصَابَهُمۡۚ إِنَّ مَوۡعِدَهُمُ ٱلصُّبۡحُۚ أَلَيۡسَ ٱلصُّبۡحُ بِقَرِيبٖ ﴿81﴾قَالُواْ يَٰلُوطُ إِنَّا رُسُلُ رَبِّكَ لَن يَصِلُوٓاْ إِلَيۡكَۖ فَأَسۡرِ بِأَهۡلِكَ بِقِطۡعٖ مِّنَ ٱلَّيۡلِ وَلَا يَلۡتَفِتۡ مِنكُمۡ أَحَدٌ إِلَّا ٱمۡرَأَتَكَۖ إِنَّهُۥ مُصِيبُهَا مَآ أَصَابَهُمۡۚ إِنَّ مَوۡعِدَهُمُ ٱلصُّبۡحُۚ أَلَيۡسَ ٱلصُّبۡحُ بِقَرِيبٖ
ពួកគេ(ម៉ាឡាអ៊ីកាត់)បាននិយាយថា៖ ឱព្យាការីលូត! ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកនាំសារនៃព្រះជាម្ចាស់របស់អ្នក។ ពួកគេមិនអាចប៉ះពាល់ដល់អ្នកនូវប្រការអាក្រក់ណាមួយជាដាច់ខាត។ ដូច្នេះ ចូរអ្នកនាំក្រុមគ្រួសាររបស់អ្នកចាកចេញ(ពីភូមិនេះ)នៅពេលពាក់កណ្តាលយប់ ហើយចូរកុំឱ្យនរណាម្នាក់ក្នុងចំណោមពួកអ្នកងាកក្រោយឱ្យសោះ លើកលែងតែប្រពន្ធរបស់អ្នកប៉ុណ្ណោះ ពីព្រោះនាងក៏នឹងទទួល(ទណ្ឌកម្ម)ដូចអ្វីដែលពួកគេទទួលរងដែរ។ ជាការពិតណាស់ ពេលសន្យារបស់ពួកគេនោះ គឺនៅពេលទៀបភ្លឺ។ តើពុំមែនទេឬ ពេលទៀបភ្លឺនោះ គឺនៅកៀកបំផុត។
فَلَمَّا جَآءَ أَمۡرُنَا جَعَلۡنَا عَٰلِيَهَا سَافِلَهَا وَأَمۡطَرۡنَا عَلَيۡهَا حِجَارَةٗ مِّن سِجِّيلٖ مَّنضُودٖ ﴿82﴾فَلَمَّا جَآءَ أَمۡرُنَا جَعَلۡنَا عَٰلِيَهَا سَافِلَهَا وَأَمۡطَرۡنَا عَلَيۡهَا حِجَارَةٗ مِّن سِجِّيلٖ مَّنضُودٖ
ដូច្នេះ នៅពេលដែលបទបញ្ជារបស់យើងបានមកដល់ យើងក៏បានធ្វើឱ្យភូមិស្រុកនោះក្រឡាប់ពីលើចុះក្រោម។ ហើយយើងបានបញ្ចុះភ្លៀងដុំថ្មពីដីឥដ្ឋដែលគេដុតទៅលើភូមិស្រុកនោះជាបន្តបន្ទាប់។
مُّسَوَّمَةً عِندَ رَبِّكَۖ وَمَا هِيَ مِنَ ٱلظَّـٰلِمِينَ بِبَعِيدٖ ﴿83﴾مُّسَوَّمَةً عِندَ رَبِّكَۖ وَمَا هِيَ مِنَ ٱلظَّـٰلِمِينَ بِبَعِيدٖ
ដោយវាមានសញ្ញាសម្គាល់ពីព្រះជាម្ចាស់របស់អ្នក។ ហើយវាស្ថិតនៅមិនឆ្ងាយពីពួកដែលបំពាន(ពួកគូរ៉ូស្ហ)នោះឡើយ។
وَإِلَىٰ مَدۡيَنَ أَخَاهُمۡ شُعَيۡبٗاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥۖ وَلَا تَنقُصُواْ ٱلۡمِكۡيَالَ وَٱلۡمِيزَانَۖ إِنِّيٓ أَرَىٰكُم بِخَيۡرٖ وَإِنِّيٓ أَخَافُ عَلَيۡكُمۡ عَذَابَ يَوۡمٖ مُّحِيطٖ ﴿84﴾۞وَإِلَىٰ مَدۡيَنَ أَخَاهُمۡ شُعَيۡبٗاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥۖ وَلَا تَنقُصُواْ ٱلۡمِكۡيَالَ وَٱلۡمِيزَانَۖ إِنِّيٓ أَرَىٰكُم بِخَيۡرٖ وَإِنِّيٓ أَخَافُ عَلَيۡكُمۡ عَذَابَ يَوۡمٖ مُّحِيطٖ
ហើយ(យើងបានបញ្ជូន)ទៅកាន់កុលសម្ព័ន្ធម៉ាទយ៉ាន់នូវព្យាការីស៊្ហូអែបដែលជាបងប្អូនរបស់ពួកគេ។ គាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ សម្រាប់ពួកអ្នក គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ហើយចូរពួកអ្នកកុំកេងបំបាត់ក្នុងការវាល់ និងការថ្លឹងឲ្យសោះ។ ពិតប្រាកដណាស់ ខ្ញុំសង្កេតឃើញថាពួកអ្នកមានជីវភាពល្អប្រសើរហើយ។ ពិតប្រាកដណាស់ ខ្ញុំខ្លាចពួកអ្នកទទួលនូវទណ្ឌកម្មនាថ្ងៃដែលគ្មានកន្លែងអាចគេចផុត(ពីវា)បានឡើយ។
وَيَٰقَوۡمِ أَوۡفُواْ ٱلۡمِكۡيَالَ وَٱلۡمِيزَانَ بِٱلۡقِسۡطِۖ وَلَا تَبۡخَسُواْ ٱلنَّاسَ أَشۡيَآءَهُمۡ وَلَا تَعۡثَوۡاْ فِي ٱلۡأَرۡضِ مُفۡسِدِينَ ﴿85﴾وَيَٰقَوۡمِ أَوۡفُواْ ٱلۡمِكۡيَالَ وَٱلۡمِيزَانَ بِٱلۡقِسۡطِۖ وَلَا تَبۡخَسُواْ ٱلنَّاسَ أَشۡيَآءَهُمۡ وَلَا تَعۡثَوۡاْ فِي ٱلۡأَرۡضِ مُفۡسِدِينَ
ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកបង្គ្រប់នូវការវាល់ និងការថ្លឹងដោយយុត្តិធម៌(គ្រប់ចំនួន)។ ហើយចូរពួកអ្នកកុំកេងប្រវ័ញ្ចមនុស្សលោកនូវកម្មសិទ្ធិរបស់ពួកគេឱ្យសោះ។ ហើយពួកអ្នកក៏មិនត្រូវបង្កវិនាសកម្មលើផែនដីឡើយ។
بَقِيَّتُ ٱللَّهِ خَيۡرٞ لَّكُمۡ إِن كُنتُم مُّؤۡمِنِينَۚ وَمَآ أَنَا۠ عَلَيۡكُم بِحَفِيظٖ ﴿86﴾بَقِيَّتُ ٱللَّهِ خَيۡرٞ لَّكُمۡ إِن كُنتُم مُّؤۡمِنِينَۚ وَمَآ أَنَا۠ عَلَيۡكُم بِحَفِيظٖ
អ្វីដែលអល់ឡោះបន្សល់ទុក គឺល្អបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែននោះ។ ហើយខ្ញុំមិនមែនជាអ្នកដែលឃ្លាំមើល(លើទង្វើរបស់)ពួកអ្នកឡើយ។
قَالُواْ يَٰشُعَيۡبُ أَصَلَوٰتُكَ تَأۡمُرُكَ أَن نَّتۡرُكَ مَا يَعۡبُدُ ءَابَآؤُنَآ أَوۡ أَن نَّفۡعَلَ فِيٓ أَمۡوَٰلِنَا مَا نَشَـٰٓؤُاْۖ إِنَّكَ لَأَنتَ ٱلۡحَلِيمُ ٱلرَّشِيدُ ﴿87﴾قَالُواْ يَٰشُعَيۡبُ أَصَلَوٰتُكَ تَأۡمُرُكَ أَن نَّتۡرُكَ مَا يَعۡبُدُ ءَابَآؤُنَآ أَوۡ أَن نَّفۡعَلَ فِيٓ أَمۡوَٰلِنَا مَا نَشَـٰٓؤُاْۖ إِنَّكَ لَأَنتَ ٱلۡحَلِيمُ ٱلرَّشِيدُ
ពួកគេបាននិយាយថា៖ ឱស៊្ហូអែប! តើការសឡាតរបស់អ្នកបានបញ្ជាអ្នកឲ្យប្រើពួកយើងបោះបង់នូវអ្វីដែលជីដូនជីតារបស់ពួកយើងធ្លាប់បានគោរពសក្ការៈ ឬក៏បញ្ជាអ្នកឲ្យប្រើពួកយើងមិនឲ្យចាត់ចែងទ្រព្យសម្បត្តិរបស់ពួកយើងតាមអ្វីដែលពួកយើងចង់ឬ? ជាការពិតណាស់ អ្នកគឺជាមនុស្សដែលមានភាពខន្តី និងមានបញ្ញាឈ្លាសវៃម្នាក់។
قَالَ يَٰقَوۡمِ أَرَءَيۡتُمۡ إِن كُنتُ عَلَىٰ بَيِّنَةٖ مِّن رَّبِّي وَرَزَقَنِي مِنۡهُ رِزۡقًا حَسَنٗاۚ وَمَآ أُرِيدُ أَنۡ أُخَالِفَكُمۡ إِلَىٰ مَآ أَنۡهَىٰكُمۡ عَنۡهُۚ إِنۡ أُرِيدُ إِلَّا ٱلۡإِصۡلَٰحَ مَا ٱسۡتَطَعۡتُۚ وَمَا تَوۡفِيقِيٓ إِلَّا بِٱللَّهِۚ عَلَيۡهِ تَوَكَّلۡتُ وَإِلَيۡهِ أُنِيبُ ﴿88﴾قَالَ يَٰقَوۡمِ أَرَءَيۡتُمۡ إِن كُنتُ عَلَىٰ بَيِّنَةٖ مِّن رَّبِّي وَرَزَقَنِي مِنۡهُ رِزۡقًا حَسَنٗاۚ وَمَآ أُرِيدُ أَنۡ أُخَالِفَكُمۡ إِلَىٰ مَآ أَنۡهَىٰكُمۡ عَنۡهُۚ إِنۡ أُرِيدُ إِلَّا ٱلۡإِصۡلَٰحَ مَا ٱسۡتَطَعۡتُۚ وَمَا تَوۡفِيقِيٓ إِلَّا بِٱللَّهِۚ عَلَيۡهِ تَوَكَّلۡتُ وَإِلَيۡهِ أُنِيبُ
គាត់បានតបថា៖ ឱក្រុមរបស់ខ្ញុំ! តើពួកអ្នកយល់យ៉ាងណា ប្រសិនបើខ្ញុំស្ថិតនៅលើសញ្ញាភស្តុតាងដ៏ច្បាស់លាស់ពីព្រះជាម្ចាស់របស់ខ្ញុំ ហើយទ្រង់បានប្រទានដល់ខ្ញុំនូវលាភសក្ការៈដែលល្អប្រពៃនោះ? ខ្ញុំមិនមានបំណងប្រឆាំងនឹងពួកអ្នកចំពោះអ្វីដែលខ្ញុំបានហាមឃាត់ពួកអ្នកនោះឡើយ។ ខ្ញុំគ្រាន់តែមានបំណងកែលម្អ(ពួកអ្នកឱ្យល្អប្រសើរ)តាមលទ្ធភាពរបស់ខ្ញុំប៉ុណ្ណោះ។ ហើយការណែនាំរបស់ខ្ញុំមិនអាចទទួលបានផលឡើយ លើកលែងតែការអនុញ្ញាតពីអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ចំពោះទ្រង់(តែមួយគត់)ដែលខ្ញុំប្រគល់ការទុកចិត្ត ហើយចំពោះទ្រង់(តែមួយគត់)ដែលខ្ញុំនឹងវិលត្រឡប់(សារភាពកំហុស)។
وَيَٰقَوۡمِ لَا يَجۡرِمَنَّكُمۡ شِقَاقِيٓ أَن يُصِيبَكُم مِّثۡلُ مَآ أَصَابَ قَوۡمَ نُوحٍ أَوۡ قَوۡمَ هُودٍ أَوۡ قَوۡمَ صَٰلِحٖۚ وَمَا قَوۡمُ لُوطٖ مِّنكُم بِبَعِيدٖ ﴿89﴾وَيَٰقَوۡمِ لَا يَجۡرِمَنَّكُمۡ شِقَاقِيٓ أَن يُصِيبَكُم مِّثۡلُ مَآ أَصَابَ قَوۡمَ نُوحٍ أَوۡ قَوۡمَ هُودٍ أَوۡ قَوۡمَ صَٰلِحٖۚ وَمَا قَوۡمُ لُوطٖ مِّنكُم بِبَعِيدٖ
ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកកុំបង្កនូវភាពជាសត្រូវជាមួយខ្ញុំខ្លាចក្រែងពួកអ្នកទទួលរងដូចអ្វីដែលក្រុមរបស់ព្យាការីនួហ ឬក្រុមរបស់ព្យាការីហ៊ូទ ឬក្រុមរបស់ព្យាការីសឡេះបានទទួលរង។ ចំណែកឯក្រុមរបស់ព្យាការីលូតវិញ គឺនៅមិនឆ្ងាយពីពួកអ្នកនោះឡើយ។
وَٱسۡتَغۡفِرُواْ رَبَّكُمۡ ثُمَّ تُوبُوٓاْ إِلَيۡهِۚ إِنَّ رَبِّي رَحِيمٞ وَدُودٞ ﴿90﴾وَٱسۡتَغۡفِرُواْ رَبَّكُمۡ ثُمَّ تُوبُوٓاْ إِلَيۡهِۚ إِنَّ رَبِّي رَحِيمٞ وَدُودٞ
ហើយចូរពួកអ្នកសុំការអភ័យទោសពីព្រះជាម្ចាស់របស់ពួកអ្នក។ ក្រោយមក ចូរពួកអ្នកសារភាពកំហុសចំពោះទ្រង់ចុះ។ ជាការពិតណាស់ ព្រះជាម្ចាស់របស់ខ្ញុំដ៏មហាករុណា មហាអាណិតស្រលាញ់បំផុត។
قَالُواْ يَٰشُعَيۡبُ مَا نَفۡقَهُ كَثِيرٗا مِّمَّا تَقُولُ وَإِنَّا لَنَرَىٰكَ فِينَا ضَعِيفٗاۖ وَلَوۡلَا رَهۡطُكَ لَرَجَمۡنَٰكَۖ وَمَآ أَنتَ عَلَيۡنَا بِعَزِيزٖ ﴿91﴾قَالُواْ يَٰشُعَيۡبُ مَا نَفۡقَهُ كَثِيرٗا مِّمَّا تَقُولُ وَإِنَّا لَنَرَىٰكَ فِينَا ضَعِيفٗاۖ وَلَوۡلَا رَهۡطُكَ لَرَجَمۡنَٰكَۖ وَمَآ أَنتَ عَلَيۡنَا بِعَزِيزٖ
ពួកគេបាននិយាយថា៖ ឱស៊្ហូអែប! ពួកយើងមិនសូវយល់ច្រើនទេចំពោះអ្វីដែលអ្នកនិយាយ តែពួកយើងឃើញថា នៅក្នុងចំណោមពួកយើង អ្នកគឺជាមនុស្សដែលមានភាពទន់ខ្សោយ។ ហើយប្រសិនបើគ្មានសាច់ញាតិរបស់អ្នក(នៅលើសាសនារបស់ពួកយើង)ទេនោះ ពួកយើងនឹងគប់សម្លាប់អ្នកនឹងដុំថ្មជាមិនខាន។ ហើយអ្នកមិនមែនជាអ្នកដែលខ្លាំងក្លាសម្រាប់ពួកយើងឡើយ។
قَالَ يَٰقَوۡمِ أَرَهۡطِيٓ أَعَزُّ عَلَيۡكُم مِّنَ ٱللَّهِ وَٱتَّخَذۡتُمُوهُ وَرَآءَكُمۡ ظِهۡرِيًّاۖ إِنَّ رَبِّي بِمَا تَعۡمَلُونَ مُحِيطٞ ﴿92﴾قَالَ يَٰقَوۡمِ أَرَهۡطِيٓ أَعَزُّ عَلَيۡكُم مِّنَ ٱللَّهِ وَٱتَّخَذۡتُمُوهُ وَرَآءَكُمۡ ظِهۡرِيًّاۖ إِنَّ رَبِّي بِمَا تَعۡمَلُونَ مُحِيطٞ
គាត់បានតបវិញថា៖ ឱក្រុមរបស់ខ្ញុំ! តើសាច់ញាតិរបស់ខ្ញុំមានភាពខ្លាំងក្លាលើពួកអ្នកជាងអល់ឡោះជាម្ចាស់ឬ? ពួកអ្នកយកទ្រង់ដាក់នៅពីក្រោយខ្នងពួកអ្នក។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ខ្ញុំដឹងជ្រួតជ្រាបបំផុតនូវអ្វីដែលពួកអ្នកកំពុងប្រព្រឹត្ត។
وَيَٰقَوۡمِ ٱعۡمَلُواْ عَلَىٰ مَكَانَتِكُمۡ إِنِّي عَٰمِلٞۖ سَوۡفَ تَعۡلَمُونَ مَن يَأۡتِيهِ عَذَابٞ يُخۡزِيهِ وَمَنۡ هُوَ كَٰذِبٞۖ وَٱرۡتَقِبُوٓاْ إِنِّي مَعَكُمۡ رَقِيبٞ ﴿93﴾وَيَٰقَوۡمِ ٱعۡمَلُواْ عَلَىٰ مَكَانَتِكُمۡ إِنِّي عَٰمِلٞۖ سَوۡفَ تَعۡلَمُونَ مَن يَأۡتِيهِ عَذَابٞ يُخۡزِيهِ وَمَنۡ هُوَ كَٰذِبٞۖ وَٱرۡتَقِبُوٓاْ إِنِّي مَعَكُمۡ رَقِيبٞ
ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកប្រកាន់ខ្ជាប់មាគ៌ារបស់ពួកអ្នកចុះ។ ចំណែកខ្ញុំក៏ប្រកាន់ខ្ជាប់(តាមមាគ៌ារបស់ខ្ញុំ)ដែរ។ ពួកអ្នកគង់តែនឹងដឹងថា តើជនណាដែលទណ្ឌកម្មដ៏អាម៉ាស់នឹងមកដល់រូបគេ ហើយតើជនណាដែលជាអ្នកភូតកុហកនោះ។ ហេតុនេះ ចូរពួកអ្នករង់ចាំមើលចុះ។ ពិតប្រាកដណាស់ ខ្ញុំក៏ជាអ្នករង់ចាំមើលជាមួយពួកអ្នកដែរ។
وَلَمَّا جَآءَ أَمۡرُنَا نَجَّيۡنَا شُعَيۡبٗا وَٱلَّذِينَ ءَامَنُواْ مَعَهُۥ بِرَحۡمَةٖ مِّنَّا وَأَخَذَتِ ٱلَّذِينَ ظَلَمُواْ ٱلصَّيۡحَةُ فَأَصۡبَحُواْ فِي دِيَٰرِهِمۡ جَٰثِمِينَ ﴿94﴾وَلَمَّا جَآءَ أَمۡرُنَا نَجَّيۡنَا شُعَيۡبٗا وَٱلَّذِينَ ءَامَنُواْ مَعَهُۥ بِرَحۡمَةٖ مِّنَّا وَأَخَذَتِ ٱلَّذِينَ ظَلَمُواْ ٱلصَّيۡحَةُ فَأَصۡبَحُواْ فِي دِيَٰرِهِمۡ جَٰثِمِينَ
ហើយនៅពេលដែលបទបញ្ជារបស់យើងបានមកដល់ យើងបានសង្គ្រោះព្យាការីស្ហ៊ូអែប និងបណ្តាអ្នកមានជំនឿដែលនៅជាមួយគាត់ដោយក្តីមេត្តាករុណាពីយើង ហើយសម្រែកដ៏ខ្លាំងមួយបានឆក់យកជីវិតពួកដែលបំពាន(ពួកម៉ាទយ៉ាន់) ហើយពួកគេក៏បាន(ស្លាប់)ក្លាយជាសាកសពនៅក្នុងផ្ទះរបស់ពួកគេ។
كَأَن لَّمۡ يَغۡنَوۡاْ فِيهَآۗ أَلَا بُعۡدٗا لِّمَدۡيَنَ كَمَا بَعِدَتۡ ثَمُودُ ﴿95﴾كَأَن لَّمۡ يَغۡنَوۡاْ فِيهَآۗ أَلَا بُعۡدٗا لِّمَدۡيَنَ كَمَا بَعِدَتۡ ثَمُودُ
ហាក់បីដូចជាពួកគេមិនធ្លាប់បានរស់នៅទីនោះពីមុនមកសោះ។ តើពុំមែនទេ ភាពអន្តរាយ គឺសម្រាប់ពួកម៉ាទយ៉ាន់ ដូចដែលក្រុមសាមូទបានទទួលនូវភាពអន្តរាយដែរ។
وَلَقَدۡ أَرۡسَلۡنَا مُوسَىٰ بِـَٔايَٰتِنَا وَسُلۡطَٰنٖ مُّبِينٍ ﴿96﴾وَلَقَدۡ أَرۡسَلۡنَا مُوسَىٰ بِـَٔايَٰتِنَا وَسُلۡطَٰنٖ مُّبِينٍ
ហើយពិតប្រាកដណាស់ យើងបានបញ្ជូនព្យាការីមូសាដោយនាំមកនូវសញ្ញាភស្តុតាងទាំងឡាយរបស់យើង ព្រមទាំងអំណះអំណាងយ៉ាងច្បាស់លាស់
إِلَىٰ فِرۡعَوۡنَ وَمَلَإِيْهِۦ فَٱتَّبَعُوٓاْ أَمۡرَ فِرۡعَوۡنَۖ وَمَآ أَمۡرُ فِرۡعَوۡنَ بِرَشِيدٖ ﴿97﴾إِلَىٰ فِرۡعَوۡنَ وَمَلَإِيْهِۦ فَٱتَّبَعُوٓاْ أَمۡرَ فِرۡعَوۡنَۖ وَمَآ أَمۡرُ فِرۡعَوۡنَ بِرَشِيدٖ
ទៅកាន់ហ្វៀរអោន និងក្រុមមន្ត្រីរបស់គេ។ ពិតប្រាកដណាស់ ពួកមន្ត្រីទាំងនោះបានធ្វើតាមបទបញ្ជារបស់ហ្វៀរអោន។ ហើយបទបញ្ជារបស់ហ្វៀរអោន គឺមិនមានភាពត្រឹមត្រូវឡើយ។
يَقۡدُمُ قَوۡمَهُۥ يَوۡمَ ٱلۡقِيَٰمَةِ فَأَوۡرَدَهُمُ ٱلنَّارَۖ وَبِئۡسَ ٱلۡوِرۡدُ ٱلۡمَوۡرُودُ ﴿98﴾يَقۡدُمُ قَوۡمَهُۥ يَوۡمَ ٱلۡقِيَٰمَةِ فَأَوۡرَدَهُمُ ٱلنَّارَۖ وَبِئۡسَ ٱلۡوِرۡدُ ٱلۡمَوۡرُودُ
គេ(ហ្វៀរអោន)នឹងនាំមុខក្រុមរបស់គេនាថ្ងៃបរលោក រហូតដល់គេបញ្ចូលពួកគេទាំងអស់គ្នាទៅក្នុងឋាននរក។ ហើយវាជាកន្លែងដ៏អាក្រក់បំផុតសម្រាប់ដែលចូលទៅក្នុងវា។
وَأُتۡبِعُواْ فِي هَٰذِهِۦ لَعۡنَةٗ وَيَوۡمَ ٱلۡقِيَٰمَةِۚ بِئۡسَ ٱلرِّفۡدُ ٱلۡمَرۡفُودُ ﴿99﴾وَأُتۡبِعُواْ فِي هَٰذِهِۦ لَعۡنَةٗ وَيَوۡمَ ٱلۡقِيَٰمَةِۚ بِئۡسَ ٱلرِّفۡدُ ٱلۡمَرۡفُودُ
ហើយបណ្តាសាក៏ធ្លាក់ទៅលើពួកគេផងដែរនៅក្នុងលោកិយនេះ និងនៅថ្ងៃបរលោក។ អ្វីដែលពួកគេទទួលបាន(ទាំងបណ្តាសា និងទណ្ឌកម្ម)នេះ គឺអាក្រក់បំផុត។
ذَٰلِكَ مِنۡ أَنۢبَآءِ ٱلۡقُرَىٰ نَقُصُّهُۥ عَلَيۡكَۖ مِنۡهَا قَآئِمٞ وَحَصِيدٞ ﴿100﴾ذَٰلِكَ مِنۡ أَنۢبَآءِ ٱلۡقُرَىٰ نَقُصُّهُۥ عَلَيۡكَۖ مِنۡهَا قَآئِمٞ وَحَصِيدٞ
ទាំងនោះ គឺជារឿងរ៉ាវនៃភូមិស្រុកមួយចំនួនដែលយើងបាននិទានប្រាប់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ ក្នុងចំណោមស្រុកភូមិទាំងនេះ មានស្រុកភូមិខ្លះបានបន្សល់ទុកស្លាកស្នាម(ដល់អ្នកជំនាន់ក្រោយ) និងខ្លះទៀតមិនបានបន្សល់ទុកស្លាកស្នាមអ្វីឡើយ(បន្ទាប់ពីការបំផ្លាញនោះ)។
وَمَا ظَلَمۡنَٰهُمۡ وَلَٰكِن ظَلَمُوٓاْ أَنفُسَهُمۡۖ فَمَآ أَغۡنَتۡ عَنۡهُمۡ ءَالِهَتُهُمُ ٱلَّتِي يَدۡعُونَ مِن دُونِ ٱللَّهِ مِن شَيۡءٖ لَّمَّا جَآءَ أَمۡرُ رَبِّكَۖ وَمَا زَادُوهُمۡ غَيۡرَ تَتۡبِيبٖ ﴿101﴾وَمَا ظَلَمۡنَٰهُمۡ وَلَٰكِن ظَلَمُوٓاْ أَنفُسَهُمۡۖ فَمَآ أَغۡنَتۡ عَنۡهُمۡ ءَالِهَتُهُمُ ٱلَّتِي يَدۡعُونَ مِن دُونِ ٱللَّهِ مِن شَيۡءٖ لَّمَّا جَآءَ أَمۡرُ رَبِّكَۖ وَمَا زَادُوهُمۡ غَيۡرَ تَتۡبِيبٖ
ហើយយើងមិនបានបំពានទៅលើពួកគេឡើយ ក៏ប៉ុន្តែពួកគេទៅវិញទេដែលបានបំពានលើខ្លួនឯង។ ហើយព្រះនានារបស់ពួកគេដែលពួកគេធ្លាប់គោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះនោះ មិនអាចជួយជាប្រយោជន៍អ្វីដល់ពួកគេឡើយនៅពេលដែលបទបញ្ជានៃព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានមកដល់ហើយនោះ។ ហើយពួកវាក៏មិនបានបន្ថែមអ្វីដល់ពួកគេក្រៅពីការខាតបង់នោះដែរ។
وَكَذَٰلِكَ أَخۡذُ رَبِّكَ إِذَآ أَخَذَ ٱلۡقُرَىٰ وَهِيَ ظَٰلِمَةٌۚ إِنَّ أَخۡذَهُۥٓ أَلِيمٞ شَدِيدٌ ﴿102﴾وَكَذَٰلِكَ أَخۡذُ رَبِّكَ إِذَآ أَخَذَ ٱلۡقُرَىٰ وَهِيَ ظَٰلِمَةٌۚ إِنَّ أَخۡذَهُۥٓ أَلِيمٞ شَدِيدٌ
ក៏ដូច្នោះដែរ ព្រះជាម្ចាស់របស់អ្នកទ្រង់ដាក់ទណ្ឌកម្មទៅលើភូមិស្រុកទាំងឡាយព្រោះតែពួកគេជាអ្នកដែលបំពាន។ ពិតប្រាកដណាស់ ទណ្ឌកម្មរបស់ទ្រង់ គឺឈឺចាប់ និងធ្ងន់ធ្ងរបំផុត។
إِنَّ فِي ذَٰلِكَ لَأٓيَةٗ لِّمَنۡ خَافَ عَذَابَ ٱلۡأٓخِرَةِۚ ذَٰلِكَ يَوۡمٞ مَّجۡمُوعٞ لَّهُ ٱلنَّاسُ وَذَٰلِكَ يَوۡمٞ مَّشۡهُودٞ ﴿103﴾إِنَّ فِي ذَٰلِكَ لَأٓيَةٗ لِّمَنۡ خَافَ عَذَابَ ٱلۡأٓخِرَةِۚ ذَٰلِكَ يَوۡمٞ مَّجۡمُوعٞ لَّهُ ٱلنَّاسُ وَذَٰلِكَ يَوۡمٞ مَّشۡهُودٞ
ជាការពិតណាស់ នៅក្នុងរឿងនោះ គឺជាមេរៀនមួយសម្រាប់ជនណាដែលខ្លាចទណ្ឌកម្មនាថ្ងៃបរលោក។ នោះគឺជាថ្ងៃដែលមនុស្សទាំងអស់ត្រូវបានគេប្រមូលផ្តុំទៅកាន់ទ្រង់។ ហើយនោះជាថ្ងៃដែលសត្វលោកទាំងអស់មានវត្តមាន។
وَمَا نُؤَخِّرُهُۥٓ إِلَّا لِأَجَلٖ مَّعۡدُودٖ ﴿104﴾وَمَا نُؤَخِّرُهُۥٓ إِلَّا لِأَجَلٖ مَّعۡدُودٖ
ហើយយើងមិនពន្យារពេលវា(ថ្ងៃបរលោក) ក្រៅពីពេលដែលត្រូវបានគេកំណត់នោះឡើយ។
يَوۡمَ يَأۡتِ لَا تَكَلَّمُ نَفۡسٌ إِلَّا بِإِذۡنِهِۦۚ فَمِنۡهُمۡ شَقِيّٞ وَسَعِيدٞ ﴿105﴾يَوۡمَ يَأۡتِ لَا تَكَلَّمُ نَفۡسٌ إِلَّا بِإِذۡنِهِۦۚ فَمِنۡهُمۡ شَقِيّٞ وَسَعِيدٞ
ពេលដែលថ្ងៃនោះមកដល់ គ្មានបុគ្គលណាម្នាក់អាចនិយាយបានឡើយ លើកលែងតែមានការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ។ ហើយក្នុងចំណោមពួកគេ គឺមានអ្នកដែលអពមង្គល និងមានអ្នកដែលមានសុភមង្គល(ចូលឋានសួគ៌)។
فَأَمَّا ٱلَّذِينَ شَقُواْ فَفِي ٱلنَّارِ لَهُمۡ فِيهَا زَفِيرٞ وَشَهِيقٌ ﴿106﴾فَأَمَّا ٱلَّذِينَ شَقُواْ فَفِي ٱلنَّارِ لَهُمۡ فِيهَا زَفِيرٞ وَشَهِيقٌ
ចំណែកឯពួកដែលអពមង្គលនោះ ពួកគេនឹងស្ថិតក្នុងឋាននរក។ សម្រាប់ពួកគេនៅក្នុងនោះ ពួកគេដកដង្ហើមចេញចូលខ្លាំងៗទាំងដង្ហក់។
خَٰلِدِينَ فِيهَا مَا دَامَتِ ٱلسَّمَٰوَٰتُ وَٱلۡأَرۡضُ إِلَّا مَا شَآءَ رَبُّكَۚ إِنَّ رَبَّكَ فَعَّالٞ لِّمَا يُرِيدُ ﴿107﴾خَٰلِدِينَ فِيهَا مَا دَامَتِ ٱلسَّمَٰوَٰتُ وَٱلۡأَرۡضُ إِلَّا مَا شَآءَ رَبُّكَۚ إِنَّ رَبَّكَ فَعَّالٞ لِّمَا يُرِيدُ
ពួកគេស្ថិតនៅក្នុងនោះជាអមតៈ ដរាបណាមេឃជាច្រើនជាន់និងផែនដី(ថ្ងៃបរលោក)នៅមានវត្តមាន លើកលែងតែអ្វីដែលព្រះជាម្ចាស់របស់អ្នកទ្រង់មានចេតនាប៉ុណ្ណោះ។ ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់ធ្វើនូវអ្វីដែលទ្រង់មានចេតនា។
وَأَمَّا ٱلَّذِينَ سُعِدُواْ فَفِي ٱلۡجَنَّةِ خَٰلِدِينَ فِيهَا مَا دَامَتِ ٱلسَّمَٰوَٰتُ وَٱلۡأَرۡضُ إِلَّا مَا شَآءَ رَبُّكَۖ عَطَآءً غَيۡرَ مَجۡذُوذٖ ﴿108﴾۞وَأَمَّا ٱلَّذِينَ سُعِدُواْ فَفِي ٱلۡجَنَّةِ خَٰلِدِينَ فِيهَا مَا دَامَتِ ٱلسَّمَٰوَٰتُ وَٱلۡأَرۡضُ إِلَّا مَا شَآءَ رَبُّكَۖ عَطَآءً غَيۡرَ مَجۡذُوذٖ
រីឯអ្នកដែលមានសុភមង្គលវិញ ពួកគេនឹងស្ថិតនៅក្នុងឋានសួគ៌ដោយពួកគេស្ថិតនៅទីនោះជាអមតៈ ដរាបណាមេឃជាច្រើនជាន់ និងផែនដី(ថ្ងៃបរលោក)នៅមានវត្តមាន លើកលែងតែអ្វីដែលព្រះជាម្ចាស់របស់អ្នកទ្រង់មានចេតនាប៉ុណ្ណោះ។ ជាការប្រោសប្រទានមួយដែលមិនមានការកាត់ផ្តាច់(ពីពួកគេ)ឡើយ។
فَلَا تَكُ فِي مِرۡيَةٖ مِّمَّا يَعۡبُدُ هَـٰٓؤُلَآءِۚ مَا يَعۡبُدُونَ إِلَّا كَمَا يَعۡبُدُ ءَابَآؤُهُم مِّن قَبۡلُۚ وَإِنَّا لَمُوَفُّوهُمۡ نَصِيبَهُمۡ غَيۡرَ مَنقُوصٖ ﴿109﴾فَلَا تَكُ فِي مِرۡيَةٖ مِّمَّا يَعۡبُدُ هَـٰٓؤُلَآءِۚ مَا يَعۡبُدُونَ إِلَّا كَمَا يَعۡبُدُ ءَابَآؤُهُم مِّن قَبۡلُۚ وَإِنَّا لَمُوَفُّوهُمۡ نَصِيبَهُمۡ غَيۡرَ مَنقُوصٖ
ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំមានការមន្ទិលសង្ស័យចំពោះអ្វីដែលពួកគេ(មុស្ហរីគីន)ទាំងនោះគោរពសក្ការៈឱ្យសោះ។ ពួកគេគោរពសក្ការៈដូចតែអ្វីដែលជីដូនជីតារបស់ពួកគេបានគោរពសក្ការៈកាលពីមុនប៉ុណ្ណោះ។ ហើយយើងនឹងបំពេញឱ្យពួកគេនូវចំណែករបស់ពួកគេ(អំពីទណ្ឌកម្ម)ដោយពុំមានការខ្វះខាតឡើយ។
وَلَقَدۡ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ فَٱخۡتُلِفَ فِيهِۚ وَلَوۡلَا كَلِمَةٞ سَبَقَتۡ مِن رَّبِّكَ لَقُضِيَ بَيۡنَهُمۡۚ وَإِنَّهُمۡ لَفِي شَكّٖ مِّنۡهُ مُرِيبٖ ﴿110﴾وَلَقَدۡ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ فَٱخۡتُلِفَ فِيهِۚ وَلَوۡلَا كَلِمَةٞ سَبَقَتۡ مِن رَّبِّكَ لَقُضِيَ بَيۡنَهُمۡۚ وَإِنَّهُمۡ لَفِي شَكّٖ مِّنۡهُ مُرِيبٖ
ហើយជាការពិតណាស់ យើងបានប្រទានឲ្យព្យាការីមូសានូវគម្ពីរ(តាវរ៉ត)។ ពេលនោះ ពួកគេបែរជាមានការខ្វែងគំនិតគ្នាចំពោះវាទៅវិញ។ ហើយប្រសិនបើគ្មានការកំណត់ពីមុនពីព្រះជាម្ចាស់របស់អ្នកទេនោះ ទ្រង់ប្រាកដជានឹងដាក់ទណ្ឌកម្មពួកគេ(ក្នុងលោកិយនេះ)ជាមិនខានឡើយ។ ហើយពិតណាស់ ពួកគេ គឺស្ថិតនៅក្នុងភាពសង្ស័យយ៉ាងខ្លាំងចំពោះវា(គម្ពីរគួរអាន)។
وَإِنَّ كُلّٗا لَّمَّا لَيُوَفِّيَنَّهُمۡ رَبُّكَ أَعۡمَٰلَهُمۡۚ إِنَّهُۥ بِمَا يَعۡمَلُونَ خَبِيرٞ ﴿111﴾وَإِنَّ كُلّٗا لَّمَّا لَيُوَفِّيَنَّهُمۡ رَبُّكَ أَعۡمَٰلَهُمۡۚ إِنَّهُۥ بِمَا يَعۡمَلُونَ خَبِيرٞ
ហើយជាការពិតណាស់ រាល់ក្រុមទាំងនោះ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិតជានឹងបំពេញឱ្យពួកគេនូវ(ការតបស្នងចំពោះ)ទង្វើរបស់ពួកគេ។ ជាការពិតណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត។
فَٱسۡتَقِمۡ كَمَآ أُمِرۡتَ وَمَن تَابَ مَعَكَ وَلَا تَطۡغَوۡاْۚ إِنَّهُۥ بِمَا تَعۡمَلُونَ بَصِيرٞ ﴿112﴾فَٱسۡتَقِمۡ كَمَآ أُمِرۡتَ وَمَن تَابَ مَعَكَ وَلَا تَطۡغَوۡاْۚ إِنَّهُۥ بِمَا تَعۡمَلُونَ بَصِيرٞ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រកាន់ខ្ជាប់ជានិច្ច(នូវមាគ៌ាដ៏ត្រឹមត្រូវ)ដូចដែលគេបានដាក់បទបញ្ជាចំពោះអ្នក។ ហើយអ្នកដែលបានសារភាពកំហុសជាមួយអ្នក(ក៏ដូចគ្នាដែរ)។ ហើយចូរពួកអ្នកកុំបំពានព្រំដែន(ច្បាប់)ឱ្យសោះ។ ពិតប្រាកដណាស់ ទ្រង់ឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។
وَلَا تَرۡكَنُوٓاْ إِلَى ٱلَّذِينَ ظَلَمُواْ فَتَمَسَّكُمُ ٱلنَّارُ وَمَا لَكُم مِّن دُونِ ٱللَّهِ مِنۡ أَوۡلِيَآءَ ثُمَّ لَا تُنصَرُونَ ﴿113﴾وَلَا تَرۡكَنُوٓاْ إِلَى ٱلَّذِينَ ظَلَمُواْ فَتَمَسَّكُمُ ٱلنَّارُ وَمَا لَكُم مِّن دُونِ ٱللَّهِ مِنۡ أَوۡلِيَآءَ ثُمَّ لَا تُنصَرُونَ
ហើយចូរពួកអ្នកកុំទោរទន់ទៅរកពួកដែលបំពាន ដែលជាហេតុធ្វើឱ្យពួកអ្នកត្រូវទទួលរងនូវភ្លើងនរកឲ្យសោះ។ ហើយពួកអ្នកគ្មានអ្នកគាំពារណាក្រៅពីអល់ឡោះឡើយ។ បន្ទាប់មក ពួកអ្នកក៏មិនត្រូវបានគេជួយនោះដែរ។
وَأَقِمِ ٱلصَّلَوٰةَ طَرَفَيِ ٱلنَّهَارِ وَزُلَفٗا مِّنَ ٱلَّيۡلِۚ إِنَّ ٱلۡحَسَنَٰتِ يُذۡهِبۡنَ ٱلسَّيِّـَٔاتِۚ ذَٰلِكَ ذِكۡرَىٰ لِلذَّـٰكِرِينَ ﴿114﴾وَأَقِمِ ٱلصَّلَوٰةَ طَرَفَيِ ٱلنَّهَارِ وَزُلَفٗا مِّنَ ٱلَّيۡلِۚ إِنَّ ٱلۡحَسَنَٰتِ يُذۡهِبۡنَ ٱلسَّيِّـَٔاتِۚ ذَٰلِكَ ذِكۡرَىٰ لِلذَّـٰكِرِينَ
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រតិបត្តិសឡាតនៅចុងវេលាទាំងពីរនៃពេលថ្ងៃ (ពេលព្រលឹម និងពេលល្ងាច) និងពេលមួយនៃពេលយប់ផងដែរ។ ជាការពិតណាស់ អំពើល្អវានឹងលុបបំបាត់នូវអំពើអាក្រក់ទាំងឡាយ។ នោះគឺជាការរំឭកមួយសម្រាប់អ្នកដែលនឹករលឹកទាំងឡាយ។
وَٱصۡبِرۡ فَإِنَّ ٱللَّهَ لَا يُضِيعُ أَجۡرَ ٱلۡمُحۡسِنِينَ ﴿115﴾وَٱصۡبِرۡ فَإِنَّ ٱللَّهَ لَا يُضِيعُ أَجۡرَ ٱلۡمُحۡسِنِينَ
ហើយចូរអ្នកអត់ធ្មត់ចុះ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មិនធ្វើឱ្យផលបុណ្យរបស់អ្នកដែលសាងអំពើល្អបាត់បង់ឡើយ។
فَلَوۡلَا كَانَ مِنَ ٱلۡقُرُونِ مِن قَبۡلِكُمۡ أُوْلُواْ بَقِيَّةٖ يَنۡهَوۡنَ عَنِ ٱلۡفَسَادِ فِي ٱلۡأَرۡضِ إِلَّا قَلِيلٗا مِّمَّنۡ أَنجَيۡنَا مِنۡهُمۡۗ وَٱتَّبَعَ ٱلَّذِينَ ظَلَمُواْ مَآ أُتۡرِفُواْ فِيهِ وَكَانُواْ مُجۡرِمِينَ ﴿116﴾فَلَوۡلَا كَانَ مِنَ ٱلۡقُرُونِ مِن قَبۡلِكُمۡ أُوْلُواْ بَقِيَّةٖ يَنۡهَوۡنَ عَنِ ٱلۡفَسَادِ فِي ٱلۡأَرۡضِ إِلَّا قَلِيلٗا مِّمَّنۡ أَنجَيۡنَا مِنۡهُمۡۗ وَٱتَّبَعَ ٱلَّذِينَ ظَلَمُواْ مَآ أُتۡرِفُواْ فِيهِ وَكَانُواْ مُجۡرِمِينَ
ហេតុអ្វីបានជាក្នុងចំណោមប្រជាជាតិជាច្រើនមុនពួកអ្នក គ្មានអ្នកដែលសាងអំពើល្អនៅសេសសល់ដើម្បីហាមឃាត់ពីការបង្កវិនាសកម្មលើផែនដី? (គ្មានសេសសល់ឡើយ) លើកលែងតែមួយចំនួនតូចនៃអ្នកដែលយើងបានសង្គ្រោះក្នុងចំណោមពួកគេប៉ុណ្ណោះ។ ហើយពួកដែលបំពានបានដើរតាមអ្វីដែលពួកគេត្រេកត្រអាល(ក្នុងលោកិយ) ហើយគឺជាពួកដែលប្រព្រឹត្តល្មើស។
وَمَا كَانَ رَبُّكَ لِيُهۡلِكَ ٱلۡقُرَىٰ بِظُلۡمٖ وَأَهۡلُهَا مُصۡلِحُونَ ﴿117﴾وَمَا كَانَ رَبُّكَ لِيُهۡلِكَ ٱلۡقُرَىٰ بِظُلۡمٖ وَأَهۡلُهَا مُصۡلِحُونَ
ហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានបំផ្លាញភូមិស្រុកដោយបំពាន ខណៈដែលអ្នកស្រុកភូមិនោះ គឺជាមនុស្សល្អនោះឡើយ។
وَلَوۡ شَآءَ رَبُّكَ لَجَعَلَ ٱلنَّاسَ أُمَّةٗ وَٰحِدَةٗۖ وَلَا يَزَالُونَ مُخۡتَلِفِينَ ﴿118﴾وَلَوۡ شَآءَ رَبُّكَ لَجَعَلَ ٱلنَّاسَ أُمَّةٗ وَٰحِدَةٗۖ وَلَا يَزَالُونَ مُخۡتَلِفِينَ
ហើយប្រសិនបើព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានចេតនា ទ្រង់ពិតជានឹងធ្វើឲ្យពួកគេជាប្រជាជាតិតែមួយជាមិនខាន។ (ប៉ុន្តែទ្រង់ពុំមានចេតនាដូច្នោះឡើយ។) ដូច្នេះ ពួកគេនៅតែបន្តមានការខ្វែងគំនិតគ្នា។
إِلَّا مَن رَّحِمَ رَبُّكَۚ وَلِذَٰلِكَ خَلَقَهُمۡۗ وَتَمَّتۡ كَلِمَةُ رَبِّكَ لَأَمۡلَأَنَّ جَهَنَّمَ مِنَ ٱلۡجِنَّةِ وَٱلنَّاسِ أَجۡمَعِينَ ﴿119﴾إِلَّا مَن رَّحِمَ رَبُّكَۚ وَلِذَٰلِكَ خَلَقَهُمۡۗ وَتَمَّتۡ كَلِمَةُ رَبِّكَ لَأَمۡلَأَنَّ جَهَنَّمَ مِنَ ٱلۡجِنَّةِ وَٱلنَّاسِ أَجۡمَعِينَ
លើកលែងតែជនណាដែលព្រះជាម្ចាស់របស់អ្នកមានក្តីមេត្តាករុណាចំពោះគេប៉ុណ្ណោះ។ ដូច្នោះហើយដែលទ្រង់បង្កើតពួកគេ។ ដូច្នេះ ក្នុងចំណោមពួកគេ មានអ្នកដែលមានសំណាងអាក្រក់ និងអ្នកដែលមានសំណាងល្អ។ ហើយពាក្យបន្ទូលនៃព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានកំណត់រួចជាស្រេចថា៖ ទ្រង់នឹងបំពេញនរកជើហាន់ណាំពីពពួកជិន និងមនុស្សលោកទាំងអស់។
وَكُلّٗا نَّقُصُّ عَلَيۡكَ مِنۡ أَنۢبَآءِ ٱلرُّسُلِ مَا نُثَبِّتُ بِهِۦ فُؤَادَكَۚ وَجَآءَكَ فِي هَٰذِهِ ٱلۡحَقُّ وَمَوۡعِظَةٞ وَذِكۡرَىٰ لِلۡمُؤۡمِنِينَ ﴿120﴾وَكُلّٗا نَّقُصُّ عَلَيۡكَ مِنۡ أَنۢبَآءِ ٱلرُّسُلِ مَا نُثَبِّتُ بِهِۦ فُؤَادَكَۚ وَجَآءَكَ فِي هَٰذِهِ ٱلۡحَقُّ وَمَوۡعِظَةٞ وَذِكۡرَىٰ لِلۡمُؤۡمِنِينَ
ហើយរាល់រឿងរ៉ាវរបស់បណ្តាអ្នកនាំសារដែលយើងបាននិទានវាប្រាប់ដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទាំងនោះ គឺដើម្បីពង្រឹងចិត្តរបស់អ្នកឲ្យមានភាពនឹងនរតាមរយៈវា។ ហើយនៅក្នុងជំពូកនេះ គឺបាននាំមកឱ្យអ្នកនូវការពិត និងដំបូន្មាន ព្រមទាំងជាការរំឭកដល់បណ្តាអ្នកដែលមានជំនឿ។
وَقُل لِّلَّذِينَ لَا يُؤۡمِنُونَ ٱعۡمَلُواْ عَلَىٰ مَكَانَتِكُمۡ إِنَّا عَٰمِلُونَ ﴿121﴾وَقُل لِّلَّذِينَ لَا يُؤۡمِنُونَ ٱعۡمَلُواْ عَلَىٰ مَكَانَتِكُمۡ إِنَّا عَٰمِلُونَ
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលគ្មានជំនឿថា៖ ចូរពួកអ្នកប្រកាន់ខ្ជាប់មាគ៌ារបស់ពួកអ្នកចុះ។ ចំណែកពួកយើងក៏ប្រកាន់ខ្ជាប់(តាមមាគ៌ារបស់ពួកយើង)ដែរ។
وَٱنتَظِرُوٓاْ إِنَّا مُنتَظِرُونَ ﴿122﴾وَٱنتَظِرُوٓاْ إِنَّا مُنتَظِرُونَ
ហើយចូរពួកអ្នករង់ចាំមើលចុះ។ ពិតប្រាកដណាស់ ពួកយើងក៏ជាអ្នករង់ចាំមើលដូចគ្នាដែរ។
وَلِلَّهِ غَيۡبُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَإِلَيۡهِ يُرۡجَعُ ٱلۡأَمۡرُ كُلُّهُۥ فَٱعۡبُدۡهُ وَتَوَكَّلۡ عَلَيۡهِۚ وَمَا رَبُّكَ بِغَٰفِلٍ عَمَّا تَعۡمَلُونَ ﴿123﴾وَلِلَّهِ غَيۡبُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَإِلَيۡهِ يُرۡجَعُ ٱلۡأَمۡرُ كُلُّهُۥ فَٱعۡبُدۡهُ وَتَوَكَّلۡ عَلَيۡهِۚ وَمَا رَبُّكَ بِغَٰفِلٍ عَمَّا تَعۡمَلُونَ
ហើយប្រការអាថ៌កំបាំងទាំងឡាយដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ កិច្ចការទាំងអស់នឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់(តែមួយគត់នៅថ្ងៃបរលោក)។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គោរពសក្ការៈចំពោះទ្រង់ និងប្រគល់ការទុកចិត្តទៅលើទ្រង់ចុះ។ ហើយព្រះជាម្ចាស់របស់អ្នកមិនព្រងើយកន្តើយចំពោះអ្វីដែលពួកអ្នកប្រព្រឹត្តនោះឡើយ។
الٓرۚ تِلۡكَ ءَايَٰتُ ٱلۡكِتَٰبِ ٱلۡمُبِينِ ﴿1﴾الٓرۚ تِلۡكَ ءَايَٰتُ ٱلۡكِتَٰبِ ٱلۡمُبِينِ
អាលីហ្វ ឡាម រ៉ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ ទាំងនោះគឺជាបណ្តាវាក្យខណ្ឌនៃគម្ពីរ(គួរអាន)ដ៏ច្បាស់លាស់បំផុត។
إِنَّآ أَنزَلۡنَٰهُ قُرۡءَٰنًا عَرَبِيّٗا لَّعَلَّكُمۡ تَعۡقِلُونَ ﴿2﴾إِنَّآ أَنزَلۡنَٰهُ قُرۡءَٰنًا عَرَبِيّٗا لَّعَلَّكُمۡ تَعۡقِلُونَ
ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអានជាភាសាអារ៉ាប់ សង្ឃឹមថាពួកអ្នក(ឱពួកអារ៉ាប់)នឹងឈ្វេងយល់។
نَحۡنُ نَقُصُّ عَلَيۡكَ أَحۡسَنَ ٱلۡقَصَصِ بِمَآ أَوۡحَيۡنَآ إِلَيۡكَ هَٰذَا ٱلۡقُرۡءَانَ وَإِن كُنتَ مِن قَبۡلِهِۦ لَمِنَ ٱلۡغَٰفِلِينَ ﴿3﴾نَحۡنُ نَقُصُّ عَلَيۡكَ أَحۡسَنَ ٱلۡقَصَصِ بِمَآ أَوۡحَيۡنَآ إِلَيۡكَ هَٰذَا ٱلۡقُرۡءَانَ وَإِن كُنتَ مِن قَبۡلِهِۦ لَمِنَ ٱلۡغَٰفِلِينَ
យើងនឹងនិទានប្រាប់ដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងមួយដែលល្អជាងគេបំផុតតាមរយៈគម្ពីរគួរអាននេះ ដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក ខណៈដែលមុននឹងគេបញ្ចុះវាមក រូបអ្នកគឺស្ថិតនៅក្នុងចំណោមអ្នកដែលមិនដឹង(អំពីរឿងនេះ)ឡើយ។
إِذۡ قَالَ يُوسُفُ لِأَبِيهِ يَـٰٓأَبَتِ إِنِّي رَأَيۡتُ أَحَدَ عَشَرَ كَوۡكَبٗا وَٱلشَّمۡسَ وَٱلۡقَمَرَ رَأَيۡتُهُمۡ لِي سَٰجِدِينَ ﴿4﴾إِذۡ قَالَ يُوسُفُ لِأَبِيهِ يَـٰٓأَبَتِ إِنِّي رَأَيۡتُ أَحَدَ عَشَرَ كَوۡكَبٗا وَٱلشَّمۡسَ وَٱلۡقَمَرَ رَأَيۡتُهُمۡ لِي سَٰجِدِينَ
ហើយ(ចូរអ្នកនឹកឃើញ) នៅពេលដែលព្យាការីយូសុះបាននិយាយទៅកាន់ឪពុករបស់គាត់ (ព្យាការីយ៉ាក់កូប)ថា៖ ឱលោកឪពុក! ពិតប្រាកដណាស់ ខ្ញុំបានសុបិនឃើញផ្កាយដប់មួយដួង ព្រះអាទិត្យ និងព្រះចន្ទ ដោយខ្ញុំបានឃើញពួកវាក្រាបស៊ូជោតមកចំពោះខ្ញុំ។
قَالَ يَٰبُنَيَّ لَا تَقۡصُصۡ رُءۡيَاكَ عَلَىٰٓ إِخۡوَتِكَ فَيَكِيدُواْ لَكَ كَيۡدًاۖ إِنَّ ٱلشَّيۡطَٰنَ لِلۡإِنسَٰنِ عَدُوّٞ مُّبِينٞ ﴿5﴾قَالَ يَٰبُنَيَّ لَا تَقۡصُصۡ رُءۡيَاكَ عَلَىٰٓ إِخۡوَتِكَ فَيَكِيدُواْ لَكَ كَيۡدًاۖ إِنَّ ٱلشَّيۡطَٰنَ لِلۡإِنسَٰنِ عَدُوّٞ مُّبِينٞ
គាត់(ឪពុកព្យាការីយូសុះ)បានតបថា៖ ឱកូនសម្លាញ់របស់ពុក! ចូរកូនកុំនិទានពីសុបិនរបស់កូនប្រាប់ដល់បងប្អូនរបស់កូនឱ្យសោះ ដែលជាហេតុធ្វើឱ្យពួកគេរៀបចំឧបាយកលប្រឆាំងនឹងកូន។ ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវយ៉ាងច្បាស់លាស់នឹងមនុស្ស។
وَكَذَٰلِكَ يَجۡتَبِيكَ رَبُّكَ وَيُعَلِّمُكَ مِن تَأۡوِيلِ ٱلۡأَحَادِيثِ وَيُتِمُّ نِعۡمَتَهُۥ عَلَيۡكَ وَعَلَىٰٓ ءَالِ يَعۡقُوبَ كَمَآ أَتَمَّهَا عَلَىٰٓ أَبَوَيۡكَ مِن قَبۡلُ إِبۡرَٰهِيمَ وَإِسۡحَٰقَۚ إِنَّ رَبَّكَ عَلِيمٌ حَكِيمٞ ﴿6﴾وَكَذَٰلِكَ يَجۡتَبِيكَ رَبُّكَ وَيُعَلِّمُكَ مِن تَأۡوِيلِ ٱلۡأَحَادِيثِ وَيُتِمُّ نِعۡمَتَهُۥ عَلَيۡكَ وَعَلَىٰٓ ءَالِ يَعۡقُوبَ كَمَآ أَتَمَّهَا عَلَىٰٓ أَبَوَيۡكَ مِن قَبۡلُ إِبۡرَٰهِيمَ وَإِسۡحَٰقَۚ إِنَّ رَبَّكَ عَلِيمٌ حَكِيمٞ
ហើយដូច្នោះដែរ ព្រះជាម្ចាស់របស់អ្នកទ្រង់ជ្រើសរើសអ្នក(ឱព្យាការីយូសុះ) និងបានបង្រៀនអ្នកឱ្យចេះកាត់សុបិន។ ហើយទ្រង់បានបំពេញឧបការគុណរបស់ទ្រង់ចំពោះអ្នក និងពូជពង្សរបស់ព្យាការីយ៉ាក់កូប ដូចដែលទ្រង់បានបំពេញវាទៅចំពោះជីតាទាំងពីររបស់អ្នក គឺព្យាការីអ៊ីព្រហ៊ីម និងព្យាការីអ៊ីស្ហាកពីមុនមកដែរ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកមហាដឹង មហាគតិបណ្ឌិត។
لَّقَدۡ كَانَ فِي يُوسُفَ وَإِخۡوَتِهِۦٓ ءَايَٰتٞ لِّلسَّآئِلِينَ ﴿7﴾۞لَّقَدۡ كَانَ فِي يُوسُفَ وَإِخۡوَتِهِۦٓ ءَايَٰتٞ لِّلسَّآئِلِينَ
ជាការពិតណាស់ ចំពោះ(រឿងរ៉ាវរបស់)ព្យាការីយូសុះ និងបងប្អូនរបស់គាត់ គឺជាមេរៀនមួយសម្រាប់អ្នកទាំងឡាយដែលសួរនាំ(ពីរឿងរ៉ាវរបស់ពួកគេ)។
إِذۡ قَالُواْ لَيُوسُفُ وَأَخُوهُ أَحَبُّ إِلَىٰٓ أَبِينَا مِنَّا وَنَحۡنُ عُصۡبَةٌ إِنَّ أَبَانَا لَفِي ضَلَٰلٖ مُّبِينٍ ﴿8﴾إِذۡ قَالُواْ لَيُوسُفُ وَأَخُوهُ أَحَبُّ إِلَىٰٓ أَبِينَا مِنَّا وَنَحۡنُ عُصۡبَةٌ إِنَّ أَبَانَا لَفِي ضَلَٰلٖ مُّبِينٍ
នៅពេលដែលពួកគេ(បងប្អូនរបស់គាត់)បាននិយាយគ្នាថា៖ ពិតប្រាកដណាស់ យូសុះ និងប្អូនប្រុសបង្កើតរបស់គេ(ពុនយ៉ាមីន) គឺជាទីស្រលាញ់ពេញចិត្តចំពោះឪពុកយើងជាងពួកយើង ទាំងដែលពួកយើងមានគ្នាច្រើនក៏ដោយ។ ជាការពិតណាស់ ឪពុករបស់យើងស្ថិតក្នុងភាពខុសឆ្គង(លម្អៀង)យ៉ាងច្បាស់លាស់។
ٱقۡتُلُواْ يُوسُفَ أَوِ ٱطۡرَحُوهُ أَرۡضٗا يَخۡلُ لَكُمۡ وَجۡهُ أَبِيكُمۡ وَتَكُونُواْ مِنۢ بَعۡدِهِۦ قَوۡمٗا صَٰلِحِينَ ﴿9﴾ٱقۡتُلُواْ يُوسُفَ أَوِ ٱطۡرَحُوهُ أَرۡضٗا يَخۡلُ لَكُمۡ وَجۡهُ أَبِيكُمۡ وَتَكُونُواْ مِنۢ بَعۡدِهِۦ قَوۡمٗا صَٰلِحِينَ
ចូរពួកអ្នកសម្លាប់យូសុះ ឬយកគេទៅបំបរបង់ចោលនៅកន្លែងឆ្ងាយចុះ នោះឪពុករបស់ពួកអ្នកនឹងងាកមក(ស្រឡាញ់)តែពួកអ្នកវិញ។ ហើយក្រោយពីនោះមក ពួកអ្នកនឹងក្លាយជាក្រុមមួយដែលល្អត្រឹមត្រូវវិញ។
قَالَ قَآئِلٞ مِّنۡهُمۡ لَا تَقۡتُلُواْ يُوسُفَ وَأَلۡقُوهُ فِي غَيَٰبَتِ ٱلۡجُبِّ يَلۡتَقِطۡهُ بَعۡضُ ٱلسَّيَّارَةِ إِن كُنتُمۡ فَٰعِلِينَ ﴿10﴾قَالَ قَآئِلٞ مِّنۡهُمۡ لَا تَقۡتُلُواْ يُوسُفَ وَأَلۡقُوهُ فِي غَيَٰبَتِ ٱلۡجُبِّ يَلۡتَقِطۡهُ بَعۡضُ ٱلسَّيَّارَةِ إِن كُنتُمۡ فَٰعِلِينَ
ម្នាក់ក្នុងចំណោមពួកគេបាននិយាយថា៖ ចូរពួកអ្នកកុំសម្លាប់យូសុះ តែពួកអ្នកត្រូវបោះគេចូលទៅក្នុងបាតអណ្តូងវិញ នោះអ្នកដំណើរមួយចំនួន(ដែលឆ្លងកាត់ទីនោះ)នឹងរើសយកគេជាមិនខាន ប្រសិនបើពួកអ្នកចង់ធ្វើដូច្នោះមែននោះ។
قَالُواْ يَـٰٓأَبَانَا مَا لَكَ لَا تَأۡمَ۬نَّا عَلَىٰ يُوسُفَ وَإِنَّا لَهُۥ لَنَٰصِحُونَ ﴿11﴾قَالُواْ يَـٰٓأَبَانَا مَا لَكَ لَا تَأۡمَ۬نَّا عَلَىٰ يُوسُفَ وَإِنَّا لَهُۥ لَنَٰصِحُونَ
(ក្រោយពេលពួកគេបានឯកភាពគ្នារួច) ពួកគេក៏និយាយថា៖ ឱ ឪពុករបស់ពួកយើង! ហេតុអ្វីបានជាពុកមិនទុកចិត្តពួកយើងឲ្យមើលថែយូសុះ? ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកផ្តល់ដំបូន្មានដល់រូបគេ។
أَرۡسِلۡهُ مَعَنَا غَدٗا يَرۡتَعۡ وَيَلۡعَبۡ وَإِنَّا لَهُۥ لَحَٰفِظُونَ ﴿12﴾أَرۡسِلۡهُ مَعَنَا غَدٗا يَرۡتَعۡ وَيَلۡعَبۡ وَإِنَّا لَهُۥ لَحَٰفِظُونَ
សូមពុកបញ្ជូនរូបគេទៅជាមួយពួកយើងនៅថ្ងៃស្អែក ដើម្បីឱ្យគេបានរីករាយ និងការលេងសប្បាយផងចុះ។ ពិតប្រាកដណាស់ ពួកខ្ញុំគឺជាអ្នកមើលថែរក្សារូបគេ។
قَالَ إِنِّي لَيَحۡزُنُنِيٓ أَن تَذۡهَبُواْ بِهِۦ وَأَخَافُ أَن يَأۡكُلَهُ ٱلذِّئۡبُ وَأَنتُمۡ عَنۡهُ غَٰفِلُونَ ﴿13﴾قَالَ إِنِّي لَيَحۡزُنُنِيٓ أَن تَذۡهَبُواْ بِهِۦ وَأَخَافُ أَن يَأۡكُلَهُ ٱلذِّئۡبُ وَأَنتُمۡ عَنۡهُ غَٰفِلُونَ
គាត់(ឪពុករបស់ពួកគេ)បានតបថា៖ ពិតណាស់ យើងមានការព្រួយបារម្ភនៅពេលដែលពួកឯងយកគេទៅជាមួយ ហើយយើងបារម្ភខ្លាចរូបគេត្រូវឆ្កែចចកខាំស៊ី ខណៈដែលពួកឯងធ្វេសប្រហែសចំពោះរូបគេ។
قَالُواْ لَئِنۡ أَكَلَهُ ٱلذِّئۡبُ وَنَحۡنُ عُصۡبَةٌ إِنَّآ إِذٗا لَّخَٰسِرُونَ ﴿14﴾قَالُواْ لَئِنۡ أَكَلَهُ ٱلذِّئۡبُ وَنَحۡنُ عُصۡبَةٌ إِنَّآ إِذٗا لَّخَٰسِرُونَ
ពួកគេតបថា៖ ប្រសិនបើរូបគេត្រូវឆ្កែចចកខាំស៊ី ខណៈដែលពួកយើងជាក្រុមដែលខ្លាំងក្លានោះ បើដូច្នោះមែន ពួកយើងគឺជាពួកដែលខាតបង់(គ្មានបានការ)នោះឡើយ។
فَلَمَّا ذَهَبُواْ بِهِۦ وَأَجۡمَعُوٓاْ أَن يَجۡعَلُوهُ فِي غَيَٰبَتِ ٱلۡجُبِّۚ وَأَوۡحَيۡنَآ إِلَيۡهِ لَتُنَبِّئَنَّهُم بِأَمۡرِهِمۡ هَٰذَا وَهُمۡ لَا يَشۡعُرُونَ ﴿15﴾فَلَمَّا ذَهَبُواْ بِهِۦ وَأَجۡمَعُوٓاْ أَن يَجۡعَلُوهُ فِي غَيَٰبَتِ ٱلۡجُبِّۚ وَأَوۡحَيۡنَآ إِلَيۡهِ لَتُنَبِّئَنَّهُم بِأَمۡرِهِمۡ هَٰذَا وَهُمۡ لَا يَشۡعُرُونَ
នៅពេលដែលពួកគេបាននាំរូបគេ(ព្យាការីយូសុះ)ទៅជាមួយ ហើយពួកគេបានឯកភាពគ្នាលើការបោះរូបគេទៅក្នុងអណ្តូងហើយនោះ យើងក៏បានផ្តល់វ៉ាហ៊ីទៅកាន់រូបគេ(ព្យាការីយូសុះ)ថា៖ ពិតប្រាកដណាស់ អ្នកប្រាកដជានឹងប្រាប់ពួកគេពីទង្វើដែលពួកគេធ្វើនេះ(នៅថ្ងៃណាមួយ)ជាមិនខាន ខណៈដែលពួកគេមិនដឹងខ្លួនឡើយ។
وَجَآءُوٓ أَبَاهُمۡ عِشَآءٗ يَبۡكُونَ ﴿16﴾وَجَآءُوٓ أَبَاهُمۡ عِشَآءٗ يَبۡكُونَ
ហើយពួកគេបានវិលត្រឡប់មកជួបនឹងឪពុករបស់ពួកគេវិញនៅពេលព្រលប់ ដោយពួកគេបានធ្វើពុតជាយំ។
قَالُواْ يَـٰٓأَبَانَآ إِنَّا ذَهَبۡنَا نَسۡتَبِقُ وَتَرَكۡنَا يُوسُفَ عِندَ مَتَٰعِنَا فَأَكَلَهُ ٱلذِّئۡبُۖ وَمَآ أَنتَ بِمُؤۡمِنٖ لَّنَا وَلَوۡ كُنَّا صَٰدِقِينَ ﴿17﴾قَالُواْ يَـٰٓأَبَانَآ إِنَّا ذَهَبۡنَا نَسۡتَبِقُ وَتَرَكۡنَا يُوسُفَ عِندَ مَتَٰعِنَا فَأَكَلَهُ ٱلذِّئۡبُۖ وَمَآ أَنتَ بِمُؤۡمِنٖ لَّنَا وَلَوۡ كُنَّا صَٰدِقِينَ
ពួកគេបាននិយាយថា៖ ឱ ឪពុករបស់ពួកយើង! ពិតប្រាកដណាស់ ពួកយើងបានរត់ប្រណាំងគ្នាលេង ហើយពួកយើងបានទុកយូសុះនៅជាមួយឥវ៉ាន់របស់ពួកយើង ស្រាប់តែឆ្កែចចកបានមកខាំស៊ីគេ។ ក៏ប៉ុន្តែ (ទោះជាយ៉ាងណា)ពុកមិនជឿពួកយើងឡើយ ទោះបីជាពួកយើង គឺជាអ្នកដែលទៀងត្រង់ក៏ដោយ។
وَجَآءُو عَلَىٰ قَمِيصِهِۦ بِدَمٖ كَذِبٖۚ قَالَ بَلۡ سَوَّلَتۡ لَكُمۡ أَنفُسُكُمۡ أَمۡرٗاۖ فَصَبۡرٞ جَمِيلٞۖ وَٱللَّهُ ٱلۡمُسۡتَعَانُ عَلَىٰ مَا تَصِفُونَ ﴿18﴾وَجَآءُو عَلَىٰ قَمِيصِهِۦ بِدَمٖ كَذِبٖۚ قَالَ بَلۡ سَوَّلَتۡ لَكُمۡ أَنفُسُكُمۡ أَمۡرٗاۖ فَصَبۡرٞ جَمِيلٞۖ وَٱللَّهُ ٱلۡمُسۡتَعَانُ عَلَىٰ مَا تَصِفُونَ
ហើយពួកគេបាននាំមកនូវអាវរបស់ព្យាការីយូសុះដែលប្រឡាក់ទៅដោយឈាមក្លែងក្លាយ។ គាត់ក៏បាននិយាយថា៖ ផ្ទុយទៅវិញ ពួកឯងបាននាំគ្នាប្រឌិតរឿងនេះឡើងដោយខ្លួនឯងប៉ុណ្ណោះ។ ដូចនេះ ការអត់ធ្មត់គឺប្រសើរបំផុត។ ហើយមានតែអល់ឡោះទេដែលត្រូវបានគេសុំឱ្យជួយ(បង្ហាញការពិត)ទៅលើអ្វីដែលពួកអ្នកបានរៀបរាប់នោះ។
وَجَآءَتۡ سَيَّارَةٞ فَأَرۡسَلُواْ وَارِدَهُمۡ فَأَدۡلَىٰ دَلۡوَهُۥۖ قَالَ يَٰبُشۡرَىٰ هَٰذَا غُلَٰمٞۚ وَأَسَرُّوهُ بِضَٰعَةٗۚ وَٱللَّهُ عَلِيمُۢ بِمَا يَعۡمَلُونَ ﴿19﴾وَجَآءَتۡ سَيَّارَةٞ فَأَرۡسَلُواْ وَارِدَهُمۡ فَأَدۡلَىٰ دَلۡوَهُۥۖ قَالَ يَٰبُشۡرَىٰ هَٰذَا غُلَٰمٞۚ وَأَسَرُّوهُ بِضَٰعَةٗۚ وَٱللَّهُ عَلِيمُۢ بِمَا يَعۡمَلُونَ
ហើយក្បូនអ្នកដំណើរក៏បានមកដល់(កន្លែងអណ្តូង)។ ពេលនោះ ពួកគេក៏បានបញ្ជូនអ្នកដងទឹករបស់ពួកគេ(ឲ្យទៅដងទឹក)។ អ្នកដងទឹកក៏បានទម្លាក់យោងទឹករបស់គេ (ហើយព្យាការីយូសុះក៏បានតោងខ្សែនោះឡើងមក)។ គេក៏ពោលថា៖ អូហ៍ អស្ចារ្យមែន! នេះជាក្មេងប្រុសទេតើ! ហើយពួកគេក៏បានលាក់រូបគេ(ព្យាការីយូសុះ)ទុកជាទំនិញ។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេបានធ្វើ។
وَشَرَوۡهُ بِثَمَنِۭ بَخۡسٖ دَرَٰهِمَ مَعۡدُودَةٖ وَكَانُواْ فِيهِ مِنَ ٱلزَّـٰهِدِينَ ﴿20﴾وَشَرَوۡهُ بِثَمَنِۭ بَخۡسٖ دَرَٰهِمَ مَعۡدُودَةٖ وَكَانُواْ فِيهِ مِنَ ٱلزَّـٰهِدِينَ
ហើយពួកគេបានលក់យូសុះក្នុងតម្លៃមួយដ៏ថោកបំផុត គឺតែប៉ុន្មានទៀរហាំ(លុយអារ៉ាប់ជំនាន់ដើម)ប៉ុណ្ណោះ។ ហើយពួកគេ គឺជាពួកដែលមិនឲ្យតម្លៃចំពោះយូសុះឡើយ។
وَقَالَ ٱلَّذِي ٱشۡتَرَىٰهُ مِن مِّصۡرَ لِٱمۡرَأَتِهِۦٓ أَكۡرِمِي مَثۡوَىٰهُ عَسَىٰٓ أَن يَنفَعَنَآ أَوۡ نَتَّخِذَهُۥ وَلَدٗاۚ وَكَذَٰلِكَ مَكَّنَّا لِيُوسُفَ فِي ٱلۡأَرۡضِ وَلِنُعَلِّمَهُۥ مِن تَأۡوِيلِ ٱلۡأَحَادِيثِۚ وَٱللَّهُ غَالِبٌ عَلَىٰٓ أَمۡرِهِۦ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ ﴿21﴾وَقَالَ ٱلَّذِي ٱشۡتَرَىٰهُ مِن مِّصۡرَ لِٱمۡرَأَتِهِۦٓ أَكۡرِمِي مَثۡوَىٰهُ عَسَىٰٓ أَن يَنفَعَنَآ أَوۡ نَتَّخِذَهُۥ وَلَدٗاۚ وَكَذَٰلِكَ مَكَّنَّا لِيُوسُفَ فِي ٱلۡأَرۡضِ وَلِنُعَلِّمَهُۥ مِن تَأۡوِيلِ ٱلۡأَحَادِيثِۚ وَٱللَّهُ غَالِبٌ عَلَىٰٓ أَمۡرِهِۦ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ
ហើយបុរសម្នាក់មកពីប្រទេសអេហ្ស៊ីបដែលបានទិញព្យាការីយូសុះនោះបាននិយាយទៅកាន់ភរិយារបស់ខ្លួនថា៖ ចូរនាងរៀបចំកន្លែងស្នាក់នៅសម្រាប់គេឲ្យបានសមរម្យផង សង្ឃឹមថាគេអាចផ្តល់ផលប្រយោជន៍ដល់ពួកយើង ឬក៏ពួកយើងអាចយកគេធ្វើជាកូនចិញ្ចឹមតែម្តងក៏បាន។ ក៏ដូច្នោះដែរ យើង(អល់ឡោះ)បានផ្តល់ឲ្យព្យការីយូសុះគ្រប់គ្រងនៅក្នុងទឹកដី(ប្រទេសអេហ្ស៊ីប)នេះ ហើយយើងបានបង្រៀនគេឲ្យចេះកាត់សុបិន។ អល់ឡោះជាអ្នកដែលមានអានុភាពបំផុតលើកិច្ចការរបស់ទ្រង់។ ក៏ប៉ុន្តែមនុស្សភាគច្រើនមិនដឹងឡើយ។
وَلَمَّا بَلَغَ أَشُدَّهُۥٓ ءَاتَيۡنَٰهُ حُكۡمٗا وَعِلۡمٗاۚ وَكَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ ﴿22﴾وَلَمَّا بَلَغَ أَشُدَّهُۥٓ ءَاتَيۡنَٰهُ حُكۡمٗا وَعِلۡمٗاۚ وَكَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ
ហើយនៅពេលដែលគេ(ព្យាការីយូសុះ)ធំពេញវ័យនោះ យើងបានប្រទានដល់គេនូវភាពឈ្លាសវៃ និងចំណេះដឹង។ ក៏ដូច្នោះដែរ យើងនឹងតបស្នងចំពោះបណ្តាអ្នកដែលសាងអំពើល្អ។
وَرَٰوَدَتۡهُ ٱلَّتِي هُوَ فِي بَيۡتِهَا عَن نَّفۡسِهِۦ وَغَلَّقَتِ ٱلۡأَبۡوَٰبَ وَقَالَتۡ هَيۡتَ لَكَۚ قَالَ مَعَاذَ ٱللَّهِۖ إِنَّهُۥ رَبِّيٓ أَحۡسَنَ مَثۡوَايَۖ إِنَّهُۥ لَا يُفۡلِحُ ٱلظَّـٰلِمُونَ ﴿23﴾وَرَٰوَدَتۡهُ ٱلَّتِي هُوَ فِي بَيۡتِهَا عَن نَّفۡسِهِۦ وَغَلَّقَتِ ٱلۡأَبۡوَٰبَ وَقَالَتۡ هَيۡتَ لَكَۚ قَالَ مَعَاذَ ٱللَّهِۖ إِنَّهُۥ رَبِّيٓ أَحۡسَنَ مَثۡوَايَۖ إِنَّهُۥ لَا يُفۡلِحُ ٱلظَّـٰلِمُونَ
ហើយភរិយារបស់អាហ្ស៊ីសបានហៅព្យាការីយូសុះ(យ៉ាងទន់ភ្លន់) ខណៈដែលគាត់ស្ថិតក្នុងផ្ទះរបស់នាងដើម្បីប្រព្រឹត្តនូវទង្វើអសីលធម៌ ហើយនាងបានបិទទ្វារទាំងអស់។ នាងក៏បាននិយាយថា៖ សូមអ្នកមកកាន់ខ្ញុំមក! គាត់ក៏បានពោលថា៖ ខ្ញុំសុំពីអល់ឡោះបញ្ចៀសខ្ញុំ(ពីរឿងនេះ)។ ពិតប្រាកដណាស់ ចៅហ្វាយរបស់ខ្ញុំ(អាហ្ស៊ីស)បានផ្តល់កន្លែងស្នាក់នៅដ៏ប្រសើរដល់ខ្ញុំ។ ហើយពិតប្រាកដណាស់ ពួកដែលបំពាននោះ គឺមិនទទួលជោគជ័យឡើយ។
وَلَقَدۡ هَمَّتۡ بِهِۦۖ وَهَمَّ بِهَا لَوۡلَآ أَن رَّءَا بُرۡهَٰنَ رَبِّهِۦۚ كَذَٰلِكَ لِنَصۡرِفَ عَنۡهُ ٱلسُّوٓءَ وَٱلۡفَحۡشَآءَۚ إِنَّهُۥ مِنۡ عِبَادِنَا ٱلۡمُخۡلَصِينَ ﴿24﴾وَلَقَدۡ هَمَّتۡ بِهِۦۖ وَهَمَّ بِهَا لَوۡلَآ أَن رَّءَا بُرۡهَٰنَ رَبِّهِۦۚ كَذَٰلِكَ لِنَصۡرِفَ عَنۡهُ ٱلسُّوٓءَ وَٱلۡفَحۡشَآءَۚ إِنَّهُۥ مِنۡ عِبَادِنَا ٱلۡمُخۡلَصِينَ
ពិតប្រាកដណាស់ នាងមានបំណងប្រព្រឹត្តនូវទង្វើអសីលធម៌ចំពោះគាត់ ហើយគាត់ក៏មានបំណងប្រព្រឹត្តទង្វើបែបនេះចំពោះនាងវិញដែរ ប្រសិនបើគាត់មិនបានឃើញសញ្ញាភស្តុតាងនៃព្រះជាម្ចាស់របស់គាត់ទេនោះ។ នោះគឺដើម្បីយើងនឹងបញ្ចៀសរូបគេពីប្រការអាក្រក់ និងទង្វើអសីលធម៌ទាំងឡាយ។ ពិតប្រាកដណាស់ រូបគេគឺស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដ៏ស្មោះស។
وَٱسۡتَبَقَا ٱلۡبَابَ وَقَدَّتۡ قَمِيصَهُۥ مِن دُبُرٖ وَأَلۡفَيَا سَيِّدَهَا لَدَا ٱلۡبَابِۚ قَالَتۡ مَا جَزَآءُ مَنۡ أَرَادَ بِأَهۡلِكَ سُوٓءًا إِلَّآ أَن يُسۡجَنَ أَوۡ عَذَابٌ أَلِيمٞ ﴿25﴾وَٱسۡتَبَقَا ٱلۡبَابَ وَقَدَّتۡ قَمِيصَهُۥ مِن دُبُرٖ وَأَلۡفَيَا سَيِّدَهَا لَدَا ٱلۡبَابِۚ قَالَتۡ مَا جَزَآءُ مَنۡ أَرَادَ بِأَهۡلِكَ سُوٓءًا إِلَّآ أَن يُسۡجَنَ أَوۡ عَذَابٌ أَلِيمٞ
គេទាំងពីរ(ព្យាការីយូសុះ និងភរិយាអាហ្ស៊ីស)បានប្រញាប់ប្រញាប់ទៅរកទ្វារ(ម្នាក់រត់គេច ម្នាក់រារាំង) ហើយនាងក៏បានធ្វើឱ្យអាវរបស់គាត់រហែកពីខាងក្រោយ ហើយគេទាំងពីរក៏បានប្រទះឃើញស្វាមីរបស់នាងឯមាត់ទ្វារ។ នាងបាននិយាយថា៖ គ្មានការតបស្នងអ្វីសម្រាប់អ្នកដែលមានបំណងអាក្រក់មកលើភរិយារបស់អ្នក(ឱអាហ្ស៊ីស) ក្រៅពីការចាប់ដាក់គុក ឬក៏ដាក់ទណ្ឌកម្មដ៏ឈឺចាប់បំផុត(ចំពោះគេ)នោះឡើយ។
قَالَ هِيَ رَٰوَدَتۡنِي عَن نَّفۡسِيۚ وَشَهِدَ شَاهِدٞ مِّنۡ أَهۡلِهَآ إِن كَانَ قَمِيصُهُۥ قُدَّ مِن قُبُلٖ فَصَدَقَتۡ وَهُوَ مِنَ ٱلۡكَٰذِبِينَ ﴿26﴾قَالَ هِيَ رَٰوَدَتۡنِي عَن نَّفۡسِيۚ وَشَهِدَ شَاهِدٞ مِّنۡ أَهۡلِهَآ إِن كَانَ قَمِيصُهُۥ قُدَّ مِن قُبُلٖ فَصَدَقَتۡ وَهُوَ مِنَ ٱلۡكَٰذِبِينَ
ព្យាការីយូសុះក៏បានតបថា៖ តាមពិត នាងទេដែលទាមទារឱ្យខ្ញុំប្រព្រឹត្តទង្វើអសីលធម៌ជាមួយនាងនោះ។ ហើយសាក្សីម្នាក់អំពីគ្រួសាររបស់នាងបានធ្វើសាក្សីថា៖ ប្រសិនបើអាវរបស់គេរហែកពីខាងមុខ នោះនាងជាអ្នកនិយាយពិត ហើយគេគឺស្ថិតក្នុងចំណោមអ្នកដែលនិយាយកុហក។
وَإِن كَانَ قَمِيصُهُۥ قُدَّ مِن دُبُرٖ فَكَذَبَتۡ وَهُوَ مِنَ ٱلصَّـٰدِقِينَ ﴿27﴾وَإِن كَانَ قَمِيصُهُۥ قُدَّ مِن دُبُرٖ فَكَذَبَتۡ وَهُوَ مِنَ ٱلصَّـٰدِقِينَ
តែប្រសិនបើអាវរបស់គេរហែកពីខាងក្រោយវិញនោះ នាងគឺជាអ្នកដែលនិយាយកុហក ហើយរូបគេស្ថិតក្នុងចំណោមអ្នកដែលនិយាយពិត។
فَلَمَّا رَءَا قَمِيصَهُۥ قُدَّ مِن دُبُرٖ قَالَ إِنَّهُۥ مِن كَيۡدِكُنَّۖ إِنَّ كَيۡدَكُنَّ عَظِيمٞ ﴿28﴾فَلَمَّا رَءَا قَمِيصَهُۥ قُدَّ مِن دُبُرٖ قَالَ إِنَّهُۥ مِن كَيۡدِكُنَّۖ إِنَّ كَيۡدَكُنَّ عَظِيمٞ
ហើយនៅពេលដែលគាត់(អាហ្ស៊ីស)បានឃើញអាវរបស់គេរហែកពីខាងក្រោយ គាត់ក៏បាននិយាយថា៖ ពិតណាស់ វាគ្រាន់តែជាល្បិចកលរបស់ពួកនាងប៉ុណ្ណោះ។ ពិតប្រាកដណាស់ ល្បិចកលរបស់ពួកនាង គឺធំធេងបំផុត។
يُوسُفُ أَعۡرِضۡ عَنۡ هَٰذَاۚ وَٱسۡتَغۡفِرِي لِذَنۢبِكِۖ إِنَّكِ كُنتِ مِنَ ٱلۡخَاطِـِٔينَ ﴿29﴾يُوسُفُ أَعۡرِضۡ عَنۡ هَٰذَاۚ وَٱسۡتَغۡفِرِي لِذَنۢبِكِۖ إِنَّكِ كُنتِ مِنَ ٱلۡخَاطِـِٔينَ
(គាត់បានបន្តថា៖) ឱយូសុះ! សូមអ្នកបំភ្លេចរឿងនេះចោលចុះ។ ហើយចូរនាងសុំការអភ័យទោសចំពោះទោសកំហុសរបស់នាង។ ជាការពិតណាស់ រូបនាងគឺស្ថិតក្នុងចំណោមអ្នកដែលប្រព្រឹត្តខុសឆ្គង។
وَقَالَ نِسۡوَةٞ فِي ٱلۡمَدِينَةِ ٱمۡرَأَتُ ٱلۡعَزِيزِ تُرَٰوِدُ فَتَىٰهَا عَن نَّفۡسِهِۦۖ قَدۡ شَغَفَهَا حُبًّاۖ إِنَّا لَنَرَىٰهَا فِي ضَلَٰلٖ مُّبِينٖ ﴿30﴾۞وَقَالَ نِسۡوَةٞ فِي ٱلۡمَدِينَةِ ٱمۡرَأَتُ ٱلۡعَزِيزِ تُرَٰوِدُ فَتَىٰهَا عَن نَّفۡسِهِۦۖ قَدۡ شَغَفَهَا حُبًّاۖ إِنَّا لَنَرَىٰهَا فِي ضَلَٰلٖ مُّبِينٖ
ហើយមានស្ត្រីមួយចំនួនដែលនៅទីក្រុងបាននិយាយថា៖ ភរិយារបស់អាហ្ស៊ីសបានហៅអ្នកបម្រើរបស់ខ្លួនដើម្បីប្រព្រឹត្តទង្វើអសីលធម៌ជាមួយរូបគេ។ ជាការពិតណាស់ ក្តីស្រលាញ់បានធ្វើឱ្យនាងងប់ងល់។ យើងពិតជាឃើញថា នាងស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។
فَلَمَّا سَمِعَتۡ بِمَكۡرِهِنَّ أَرۡسَلَتۡ إِلَيۡهِنَّ وَأَعۡتَدَتۡ لَهُنَّ مُتَّكَـٔٗا وَءَاتَتۡ كُلَّ وَٰحِدَةٖ مِّنۡهُنَّ سِكِّينٗا وَقَالَتِ ٱخۡرُجۡ عَلَيۡهِنَّۖ فَلَمَّا رَأَيۡنَهُۥٓ أَكۡبَرۡنَهُۥ وَقَطَّعۡنَ أَيۡدِيَهُنَّ وَقُلۡنَ حَٰشَ لِلَّهِ مَا هَٰذَا بَشَرًا إِنۡ هَٰذَآ إِلَّا مَلَكٞ كَرِيمٞ ﴿31﴾فَلَمَّا سَمِعَتۡ بِمَكۡرِهِنَّ أَرۡسَلَتۡ إِلَيۡهِنَّ وَأَعۡتَدَتۡ لَهُنَّ مُتَّكَـٔٗا وَءَاتَتۡ كُلَّ وَٰحِدَةٖ مِّنۡهُنَّ سِكِّينٗا وَقَالَتِ ٱخۡرُجۡ عَلَيۡهِنَّۖ فَلَمَّا رَأَيۡنَهُۥٓ أَكۡبَرۡنَهُۥ وَقَطَّعۡنَ أَيۡدِيَهُنَّ وَقُلۡنَ حَٰشَ لِلَّهِ مَا هَٰذَا بَشَرًا إِنۡ هَٰذَآ إِلَّا مَلَكٞ كَرِيمٞ
នៅពេលដែលនាង(ភរិយាអាហ្ស៊ីស)បានស្តាប់ឮពាក្យរិះគន់របស់ស្ត្រីទាំងនោះ នាងក៏បានចាត់ឱ្យគេទៅអញ្ជើញស្ត្រីទាំងនោះ ហើយនាងបានរៀបចំកន្លែងសម្រាប់ឲ្យពួកនាងទម្រេតខ្លួន និងបានផ្តល់ឱ្យស្ត្រីទាំងអស់នោះនូវកាំបិតម្នាក់មួយ(សម្រាប់ចិតផ្លែឈើ)។ ហើយនាងក៏បាននិយាយ(ទៅកាន់ព្យាការីយូសុះ)ថា៖ ចូរអ្នកចេញទៅកាន់ពួកនាងចុះ។ នៅពេលដែលស្ត្រីទាំងនោះបានឃើញគាត់ ពួកនាងមានការភ្ញាក់ផ្អើលជាខ្លាំង(ចំពោះសម្រស់ដ៏ស្រស់ស្អាតរបស់គាត់) ហើយពួកនាងក៏បានចិតដៃខ្លួនឯង ព្រមទាំងបាននិយាយថា៖ អល់ឡោះទ្រង់មហាស្អាតស្អំ! នេះមិនមែនជាមនុស្សនោះទេ។ តាមពិត នេះគឺជាម៉ាឡាអ៊ីកាត់មួយរូបដ៏ឧត្តុង្គឧត្តម។
قَالَتۡ فَذَٰلِكُنَّ ٱلَّذِي لُمۡتُنَّنِي فِيهِۖ وَلَقَدۡ رَٰوَدتُّهُۥ عَن نَّفۡسِهِۦ فَٱسۡتَعۡصَمَۖ وَلَئِن لَّمۡ يَفۡعَلۡ مَآ ءَامُرُهُۥ لَيُسۡجَنَنَّ وَلَيَكُونٗا مِّنَ ٱلصَّـٰغِرِينَ ﴿32﴾قَالَتۡ فَذَٰلِكُنَّ ٱلَّذِي لُمۡتُنَّنِي فِيهِۖ وَلَقَدۡ رَٰوَدتُّهُۥ عَن نَّفۡسِهِۦ فَٱسۡتَعۡصَمَۖ وَلَئِن لَّمۡ يَفۡعَلۡ مَآ ءَامُرُهُۥ لَيُسۡجَنَنَّ وَلَيَكُونٗا مِّنَ ٱلصَّـٰغِرِينَ
នាង(ភរិយាអាហ្ស៊ីស)ក៏បាននិយាយ(ទៅកាន់ស្ត្រីទាំងនោះ)ថា៖ គេនេះហើយជាអ្វីដែលពួកនាងរិះគន់ខ្ញុំចំពោះគេនោះ។ ពិតប្រាកដណាស់ ខ្ញុំបានទាមទារចង់ប្រព្រឹត្តទង្វើអសីលធម៌ជាមួយនឹងគេពិតមែន តែគេបានបដិសេធ។ ហើយប្រសិនបើគេមិនព្រមធ្វើតាមអ្វីដែលខ្ញុំទាមទារពីគេទេនោះ រូបគេពិតជានឹងត្រូវគេចាប់ឃុំឃាំង ហើយរូបគេនឹងស្ថិតក្នុងចំណោមអ្នកដែលអាប់ឱនមិនខានឡើយ។
قَالَ رَبِّ ٱلسِّجۡنُ أَحَبُّ إِلَيَّ مِمَّا يَدۡعُونَنِيٓ إِلَيۡهِۖ وَإِلَّا تَصۡرِفۡ عَنِّي كَيۡدَهُنَّ أَصۡبُ إِلَيۡهِنَّ وَأَكُن مِّنَ ٱلۡجَٰهِلِينَ ﴿33﴾قَالَ رَبِّ ٱلسِّجۡنُ أَحَبُّ إِلَيَّ مِمَّا يَدۡعُونَنِيٓ إِلَيۡهِۖ وَإِلَّا تَصۡرِفۡ عَنِّي كَيۡدَهُنَّ أَصۡبُ إِلَيۡهِنَّ وَأَكُن مِّنَ ٱلۡجَٰهِلِينَ
គាត់(ព្យាការីយូសុះ)បានបួងសួងថា៖ បពិត្រព្រះជាម្ចាស់របស់ខ្ញុំ! មន្ទីរឃុំឃាំង គឺជាទីពេញចិត្តចំពោះខ្ញុំជាងអ្វី(ទង្វើអសីលធម៌)ដែលពួកនាងល្បួងខ្ញុំឱ្យទៅរកវាទៅទៀត។ ប្រសិនបើទ្រង់មិនបញ្ចៀសរូបខ្ញុំពីល្បិចកលរបស់ពួកនាងទេនោះ ខ្ញុំប្រាកដជានឹងលម្អៀងទៅរកពួកនាង ហើយខ្ញុំនឹងស្ថិតក្នុងចំណោមពួកដែលល្ងង់ខ្លៅជាមិនខាន។
فَٱسۡتَجَابَ لَهُۥ رَبُّهُۥ فَصَرَفَ عَنۡهُ كَيۡدَهُنَّۚ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلۡعَلِيمُ ﴿34﴾فَٱسۡتَجَابَ لَهُۥ رَبُّهُۥ فَصَرَفَ عَنۡهُ كَيۡدَهُنَّۚ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلۡعَلِيمُ
ពេលនោះ ព្រះជាម្ចាស់របស់គាត់ក៏បានឆ្លើយតបចំពោះគាត់។ ដូច្នេះ ទ្រង់ក៏បានបញ្ចៀសរូបគាត់ពីកលល្បិចរបស់ពួកនាង។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹងបំផុត។
ثُمَّ بَدَا لَهُم مِّنۢ بَعۡدِ مَا رَأَوُاْ ٱلۡأٓيَٰتِ لَيَسۡجُنُنَّهُۥ حَتَّىٰ حِينٖ ﴿35﴾ثُمَّ بَدَا لَهُم مِّنۢ بَعۡدِ مَا رَأَوُاْ ٱلۡأٓيَٰتِ لَيَسۡجُنُنَّهُۥ حَتَّىٰ حِينٖ
បន្ទាប់មក ក្រោយពេលដែលពួកគេបានឃើញនូវភស្តុតាងនានាមក គំនិតផ្សេងក៏បានលេចឡើងចំពោះពួកគេថា ពួកគេត្រូវតែឃុំឃាំងគាត់(ព្យាការីយូសុះ)មួយរយៈពេលសិន(ដើម្បីកុំឱ្យរឿងអាស្រូវនោះកាន់តែរីកសុសសាយ)។
وَدَخَلَ مَعَهُ ٱلسِّجۡنَ فَتَيَانِۖ قَالَ أَحَدُهُمَآ إِنِّيٓ أَرَىٰنِيٓ أَعۡصِرُ خَمۡرٗاۖ وَقَالَ ٱلۡأٓخَرُ إِنِّيٓ أَرَىٰنِيٓ أَحۡمِلُ فَوۡقَ رَأۡسِي خُبۡزٗا تَأۡكُلُ ٱلطَّيۡرُ مِنۡهُۖ نَبِّئۡنَا بِتَأۡوِيلِهِۦٓۖ إِنَّا نَرَىٰكَ مِنَ ٱلۡمُحۡسِنِينَ ﴿36﴾وَدَخَلَ مَعَهُ ٱلسِّجۡنَ فَتَيَانِۖ قَالَ أَحَدُهُمَآ إِنِّيٓ أَرَىٰنِيٓ أَعۡصِرُ خَمۡرٗاۖ وَقَالَ ٱلۡأٓخَرُ إِنِّيٓ أَرَىٰنِيٓ أَحۡمِلُ فَوۡقَ رَأۡسِي خُبۡزٗا تَأۡكُلُ ٱلطَّيۡرُ مِنۡهُۖ نَبِّئۡنَا بِتَأۡوِيلِهِۦٓۖ إِنَّا نَرَىٰكَ مِنَ ٱلۡمُحۡسِنِينَ
ហើយមានយុវជនពីរនាក់ទៀតក៏បានចូលទៅក្នុងមន្ទីរឃុំឃាំងនោះជាមួយគាត់ដែរ។ ម្នាក់ក្នុងចំណោមគេទាំងពីរបាននិយាយថា៖ ខ្ញុំបានសុបិនឃើញថា ខ្ញុំបានច្របាច់ទំពាំងបាយជូរធ្វើជាស្រា។ ហើយម្នាក់ទៀតបាននិយាយថា៖ ពិតណាស់ ខ្ញុំបានសុបិនឃើញខ្ញុំកំពុងទូលនំប៉័ងនៅលើក្បាលរបស់ខ្ញុំ ស្រាប់តែមានបក្សីមកចឹកស៊ីនំប៉័ងនោះ។ សូមអ្នក(ឱយូសុះ)បកស្រាយប្រាប់ពួកយើងពីអត្ថន័យរបស់វាផង។ ពិតណាស់ យើងឃើញថា អ្នកគឺស្ថិតក្នុងចំណោមមនុស្សល្អម្នាក់។
قَالَ لَا يَأۡتِيكُمَا طَعَامٞ تُرۡزَقَانِهِۦٓ إِلَّا نَبَّأۡتُكُمَا بِتَأۡوِيلِهِۦ قَبۡلَ أَن يَأۡتِيَكُمَاۚ ذَٰلِكُمَا مِمَّا عَلَّمَنِي رَبِّيٓۚ إِنِّي تَرَكۡتُ مِلَّةَ قَوۡمٖ لَّا يُؤۡمِنُونَ بِٱللَّهِ وَهُم بِٱلۡأٓخِرَةِ هُمۡ كَٰفِرُونَ ﴿37﴾قَالَ لَا يَأۡتِيكُمَا طَعَامٞ تُرۡزَقَانِهِۦٓ إِلَّا نَبَّأۡتُكُمَا بِتَأۡوِيلِهِۦ قَبۡلَ أَن يَأۡتِيَكُمَاۚ ذَٰلِكُمَا مِمَّا عَلَّمَنِي رَبِّيٓۚ إِنِّي تَرَكۡتُ مِلَّةَ قَوۡمٖ لَّا يُؤۡمِنُونَ بِٱللَّهِ وَهُم بِٱلۡأٓخِرَةِ هُمۡ كَٰفِرُونَ
គាត់បានតបថា៖ (មិនត្រឹមតែប៉ុណ្ណោះទេ) សូម្បីតែម្ហូបអាហារដែលគេយកមកឱ្យអ្នកទាំងពីរ ក៏ខ្ញុំអាចបកស្រាយពីលក្ខណៈរបស់វាប្រាប់អ្នកទាំងពីរបានដែរមុនពេលដែលវាមកដល់អ្នកទាំងពីរ។ នោះគឺជាអ្វីដែលព្រះជាម្ចាស់របស់ខ្ញុំទ្រង់បានបង្រៀនដល់ខ្ញុំ។ ពិតប្រាកដណាស់ ខ្ញុំបានបោះបង់ចោលសាសនារបស់ក្រុមដែលមិនមានជំនឿចំពោះអល់ឡោះ ហើយពួកគេគឺជាពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក។
وَٱتَّبَعۡتُ مِلَّةَ ءَابَآءِيٓ إِبۡرَٰهِيمَ وَإِسۡحَٰقَ وَيَعۡقُوبَۚ مَا كَانَ لَنَآ أَن نُّشۡرِكَ بِٱللَّهِ مِن شَيۡءٖۚ ذَٰلِكَ مِن فَضۡلِ ٱللَّهِ عَلَيۡنَا وَعَلَى ٱلنَّاسِ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَشۡكُرُونَ ﴿38﴾وَٱتَّبَعۡتُ مِلَّةَ ءَابَآءِيٓ إِبۡرَٰهِيمَ وَإِسۡحَٰقَ وَيَعۡقُوبَۚ مَا كَانَ لَنَآ أَن نُّشۡرِكَ بِٱللَّهِ مِن شَيۡءٖۚ ذَٰلِكَ مِن فَضۡلِ ٱللَّهِ عَلَيۡنَا وَعَلَى ٱلنَّاسِ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَشۡكُرُونَ
ហើយខ្ញុំបានដើរតាមសាសនារបស់ជីដូនជីតាខ្ញុំ គឺព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្ហាក និងព្យាការីយ៉ាក់កូប។ មិនត្រឹមត្រូវឡើយសម្រាប់ពួកយើងក្នុងការយកអ្វីមួយមកធ្វើស្ហ៊ីរិកនឹងអល់ឡោះនោះ។ ទាំងនោះគឺជាការប្រោសប្រទានរបស់អល់ឡោះចំពោះពួកយើង និងចំពោះមនុស្សលោកទាំងអស់។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនដឹងគុណឡើយ។
يَٰصَٰحِبَيِ ٱلسِّجۡنِ ءَأَرۡبَابٞ مُّتَفَرِّقُونَ خَيۡرٌ أَمِ ٱللَّهُ ٱلۡوَٰحِدُ ٱلۡقَهَّارُ ﴿39﴾يَٰصَٰحِبَيِ ٱلسِّجۡنِ ءَأَرۡبَابٞ مُّتَفَرِّقُونَ خَيۡرٌ أَمِ ٱللَّهُ ٱلۡوَٰحِدُ ٱلۡقَهَّارُ
(គាត់បន្តថា៖) ឱមិត្តរួមមន្ទីរឃុំឃាំងទាំងពីររបស់ខ្ញុំ! តើ(ការគោរពសក្ការៈចំពោះ)ព្រះជាច្រើនផ្សេងៗល្អជាង ឬ(ការគោរពសក្ការៈចំពោះ)អល់ឡោះដែលជាព្រះជាម្ចាស់តែមួយគត់ ជាអ្នកដែលមានអំណាចបំផុតនោះល្អជាង?
مَا تَعۡبُدُونَ مِن دُونِهِۦٓ إِلَّآ أَسۡمَآءٗ سَمَّيۡتُمُوهَآ أَنتُمۡ وَءَابَآؤُكُم مَّآ أَنزَلَ ٱللَّهُ بِهَا مِن سُلۡطَٰنٍۚ إِنِ ٱلۡحُكۡمُ إِلَّا لِلَّهِ أَمَرَ أَلَّا تَعۡبُدُوٓاْ إِلَّآ إِيَّاهُۚ ذَٰلِكَ ٱلدِّينُ ٱلۡقَيِّمُ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ ﴿40﴾مَا تَعۡبُدُونَ مِن دُونِهِۦٓ إِلَّآ أَسۡمَآءٗ سَمَّيۡتُمُوهَآ أَنتُمۡ وَءَابَآؤُكُم مَّآ أَنزَلَ ٱللَّهُ بِهَا مِن سُلۡطَٰنٍۚ إِنِ ٱلۡحُكۡمُ إِلَّا لِلَّهِ أَمَرَ أَلَّا تَعۡبُدُوٓاْ إِلَّآ إِيَّاهُۚ ذَٰلِكَ ٱلدِّينُ ٱلۡقَيِّمُ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ
អ្វី(ព្រះនានា)ដែលពួកអ្នកកំពុងគោរពសក្ការៈក្រៅពីទ្រង់នោះ គ្រាន់តែជាឈ្មោះដែលពួកអ្នក និងជីដូនជីតារបស់ពួកអ្នកបានដាក់ឈ្មោះឲ្យពួកវាប៉ុណ្ណោះដោយអល់ឡោះមិនបានបញ្ចុះភស្តុតាងណាមួយបញ្ជាក់ទៅលើវាឡើយ។ ការកាត់សេចក្តី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ទ្រង់បានដាក់បទបញ្ជាលើពួកអ្នកមិនឱ្យគោរពសក្ការៈ(ចំពោះអ្វីផ្សេង) ក្រៅពីទ្រង់ឡើយ។ នោះហើយជាសាសនាដ៏ត្រឹមត្រូវ។ ក៏ប៉ុន្តែមនុស្សលោកភាគច្រើនមិនបានដឹងឡើយ។
يَٰصَٰحِبَيِ ٱلسِّجۡنِ أَمَّآ أَحَدُكُمَا فَيَسۡقِي رَبَّهُۥ خَمۡرٗاۖ وَأَمَّا ٱلۡأٓخَرُ فَيُصۡلَبُ فَتَأۡكُلُ ٱلطَّيۡرُ مِن رَّأۡسِهِۦۚ قُضِيَ ٱلۡأَمۡرُ ٱلَّذِي فِيهِ تَسۡتَفۡتِيَانِ ﴿41﴾يَٰصَٰحِبَيِ ٱلسِّجۡنِ أَمَّآ أَحَدُكُمَا فَيَسۡقِي رَبَّهُۥ خَمۡرٗاۖ وَأَمَّا ٱلۡأٓخَرُ فَيُصۡلَبُ فَتَأۡكُلُ ٱلطَّيۡرُ مِن رَّأۡسِهِۦۚ قُضِيَ ٱلۡأَمۡرُ ٱلَّذِي فِيهِ تَسۡتَفۡتِيَانِ
ឱមិត្តរួមមន្ទីរឃុំឃាំងទាំងពីររបស់ខ្ញុំ! រីឯម្នាក់ក្នុងចំណោមអ្នកទាំងពីរ(ដែលសុបិនឃើញច្របាច់ទំពាំងបាយជូរធ្វើស្រា) គឺនឹងក្លាយជាអ្នកចាក់ស្រាថ្វាយស្តេច។ ចំណែកឯម្នាក់ទៀតវិញ រូបគេនឹងត្រូវបានគេចាប់ឆ្កាង ហើយបក្សីនឹងមកចឹក(ស៊ីសាច់)ក្បាលរបស់គេ។ កិច្ចការដែលអ្នកទាំងពីរស្នើសុំឱ្យបកស្រាយនោះ គឺបានចប់សព្វគ្រប់ហើយ។
وَقَالَ لِلَّذِي ظَنَّ أَنَّهُۥ نَاجٖ مِّنۡهُمَا ٱذۡكُرۡنِي عِندَ رَبِّكَ فَأَنسَىٰهُ ٱلشَّيۡطَٰنُ ذِكۡرَ رَبِّهِۦ فَلَبِثَ فِي ٱلسِّجۡنِ بِضۡعَ سِنِينَ ﴿42﴾وَقَالَ لِلَّذِي ظَنَّ أَنَّهُۥ نَاجٖ مِّنۡهُمَا ٱذۡكُرۡنِي عِندَ رَبِّكَ فَأَنسَىٰهُ ٱلشَّيۡطَٰنُ ذِكۡرَ رَبِّهِۦ فَلَبِثَ فِي ٱلسِّجۡنِ بِضۡعَ سِنِينَ
ហើយគាត់បាននិយាយទៅកាន់អ្នកដែលគាត់ដឹងថានឹងត្រូវបានរួចទោសក្នុងចំណោមគេទាំងពីរ(ពោលគឺអ្នកដែលចាក់ស្រាថ្វាយស្តេច)ថា៖ ចូរអ្នកជួយរំឭករឿងរ៉ាវរបស់ខ្ញុំថ្វាយដល់ព្រះរាជារបស់អ្នកឱ្យបានដឹងផង។ ប៉ុន្តែ ស្ហៃតនបានធ្វើឱ្យគេភ្លេចរំឭករឿងនោះថ្វាយដល់ព្រះរាជា។ ហេតុនេះ គាត់(ព្យាការីយូសុះ)ក៏បន្តស្ថិតនៅក្នុងមន្ទីរឃុំឃាំងនោះអស់រយៈពេលប៉ុន្មានឆ្នាំក្រោយមកទៀត។
وَقَالَ ٱلۡمَلِكُ إِنِّيٓ أَرَىٰ سَبۡعَ بَقَرَٰتٖ سِمَانٖ يَأۡكُلُهُنَّ سَبۡعٌ عِجَافٞ وَسَبۡعَ سُنۢبُلَٰتٍ خُضۡرٖ وَأُخَرَ يَابِسَٰتٖۖ يَـٰٓأَيُّهَا ٱلۡمَلَأُ أَفۡتُونِي فِي رُءۡيَٰيَ إِن كُنتُمۡ لِلرُّءۡيَا تَعۡبُرُونَ ﴿43﴾وَقَالَ ٱلۡمَلِكُ إِنِّيٓ أَرَىٰ سَبۡعَ بَقَرَٰتٖ سِمَانٖ يَأۡكُلُهُنَّ سَبۡعٌ عِجَافٞ وَسَبۡعَ سُنۢبُلَٰتٍ خُضۡرٖ وَأُخَرَ يَابِسَٰتٖۖ يَـٰٓأَيُّهَا ٱلۡمَلَأُ أَفۡتُونِي فِي رُءۡيَٰيَ إِن كُنتُمۡ لِلرُّءۡيَا تَعۡبُرُونَ
ហើយព្រះរាជាបានមានបន្ទូលថា៖ ពិតប្រាកដណាស់ យើងបានសុបិនឃើញគោញីធាត់ប្រាំពីរក្បាលត្រូវបានគោស្គមប្រាំពីរក្បាលស៊ីពួកវា និងបានឃើញស្រូវសាឡីស្រស់ប្រាំពីរកួរ ហើយប្រាំពីរកួរទៀតស្ងួត។ ឱពួកមន្ត្រីទាំងឡាយ! ចូរពួកអ្នកបកស្រាយប្រាប់យើងពីសុបិនរបស់យើងមក ប្រសិនបើពួកអ្នកជាអ្នកចេះកាត់សុបិនមែននោះ។
قَالُوٓاْ أَضۡغَٰثُ أَحۡلَٰمٖۖ وَمَا نَحۡنُ بِتَأۡوِيلِ ٱلۡأَحۡلَٰمِ بِعَٰلِمِينَ ﴿44﴾قَالُوٓاْ أَضۡغَٰثُ أَحۡلَٰمٖۖ وَمَا نَحۡنُ بِتَأۡوِيلِ ٱلۡأَحۡلَٰمِ بِعَٰلِمِينَ
ពួកគេ(ក្រុមមន្ត្រី)បានឆ្លើយថា៖ វាជាសុបិនដែលច្របូកច្របល់(គ្មានអត្ថន័យអ្វីឡើយ) ហើយពួកយើងក៏មិនមែនជាអ្នកដែលមានចំណេះដឹងខាងកាត់សុបិននោះដែរ។
وَقَالَ ٱلَّذِي نَجَا مِنۡهُمَا وَٱدَّكَرَ بَعۡدَ أُمَّةٍ أَنَا۠ أُنَبِّئُكُم بِتَأۡوِيلِهِۦ فَأَرۡسِلُونِ ﴿45﴾وَقَالَ ٱلَّذِي نَجَا مِنۡهُمَا وَٱدَّكَرَ بَعۡدَ أُمَّةٍ أَنَا۠ أُنَبِّئُكُم بِتَأۡوِيلِهِۦ فَأَرۡسِلُونِ
ហើយអ្នកដែលបានរួចទោសក្នុងចំណោមអ្នកទាំងពីរបាននឹកឃើញ(ដល់ព្យាការីយូសុះ)ក្រោយពីគេបានភ្លេចគាត់អស់មួយរយៈបាននិយាយថា៖ ខ្ញុំនឹងប្រាប់ពួកអ្នកពី(អត្ថន័យនៃ)ការកាត់សុបិននោះ។ ដូចនេះ សូមទ្រង់មេត្តាចាត់ខ្ញុំទៅកាន់រូបគេ។
يُوسُفُ أَيُّهَا ٱلصِّدِّيقُ أَفۡتِنَا فِي سَبۡعِ بَقَرَٰتٖ سِمَانٖ يَأۡكُلُهُنَّ سَبۡعٌ عِجَافٞ وَسَبۡعِ سُنۢبُلَٰتٍ خُضۡرٖ وَأُخَرَ يَابِسَٰتٖ لَّعَلِّيٓ أَرۡجِعُ إِلَى ٱلنَّاسِ لَعَلَّهُمۡ يَعۡلَمُونَ ﴿46﴾يُوسُفُ أَيُّهَا ٱلصِّدِّيقُ أَفۡتِنَا فِي سَبۡعِ بَقَرَٰتٖ سِمَانٖ يَأۡكُلُهُنَّ سَبۡعٌ عِجَافٞ وَسَبۡعِ سُنۢبُلَٰتٍ خُضۡرٖ وَأُخَرَ يَابِسَٰتٖ لَّعَلِّيٓ أَرۡجِعُ إِلَى ٱلنَّاسِ لَعَلَّهُمۡ يَعۡلَمُونَ
(បុរសនោះបាននិយាយថា៖) ឱយូសុះដែលជាអ្នកទៀងត្រង់អើយ! សូមអ្នកកាត់សុបិនឲ្យយើងផងចុះចំពោះ(ការសុបិនឃើញ)គោញីធាត់ប្រាំពីរក្បាលត្រូវបានគោស្គមប្រាំពីរក្បាលស៊ីពួកវា ហើយ(និងបានឃើញ)ស្រូវសាឡីស្រស់ប្រាំពីរកួរ និងប្រាំពីរកួរទៀតស្ងួត ដើម្បីខ្ញុំត្រឡប់ទៅកាន់មនុស្ស(ព្រះរាជា និងមន្ត្រីរបស់ទ្រង់)វិញ សង្ឃឹមថាពួកគេនឹងបានដឹង(ពីអត្ថន័យសុបិននោះ)។
قَالَ تَزۡرَعُونَ سَبۡعَ سِنِينَ دَأَبٗا فَمَا حَصَدتُّمۡ فَذَرُوهُ فِي سُنۢبُلِهِۦٓ إِلَّا قَلِيلٗا مِّمَّا تَأۡكُلُونَ ﴿47﴾قَالَ تَزۡرَعُونَ سَبۡعَ سِنِينَ دَأَبٗا فَمَا حَصَدتُّمۡ فَذَرُوهُ فِي سُنۢبُلِهِۦٓ إِلَّا قَلِيلٗا مِّمَّا تَأۡكُلُونَ
ព្យាការីយូសុះបាននិយាយថា៖ ពួកអ្នកត្រូវដាំដំណាំចំនួនប្រាំពីរឆ្នាំជាប់ៗគ្នា។ ហើយអ្វីដែលពួកអ្នកបានច្រូតទុកនោះ ចូរពួកអ្នករក្សាទុកទាំងកួររបស់វា លើកលែងតែមួយចំនួនតូចដែលពួកអ្នកត្រូវការបរិភោគវាប៉ុណ្ណោះ។
ثُمَّ يَأۡتِي مِنۢ بَعۡدِ ذَٰلِكَ سَبۡعٞ شِدَادٞ يَأۡكُلۡنَ مَا قَدَّمۡتُمۡ لَهُنَّ إِلَّا قَلِيلٗا مِّمَّا تُحۡصِنُونَ ﴿48﴾ثُمَّ يَأۡتِي مِنۢ بَعۡدِ ذَٰلِكَ سَبۡعٞ شِدَادٞ يَأۡكُلۡنَ مَا قَدَّمۡتُمۡ لَهُنَّ إِلَّا قَلِيلٗا مِّمَّا تُحۡصِنُونَ
បន្ទាប់ពីរយៈពេលនោះកន្លងផុតទៅ នឹងមានប្រាំពីរឆ្នាំទៀតមកដល់ដែលពួកអ្នកនឹងជួបប្រទះនូវគ្រោះរាំងស្ងួតដែលធ្វើឱ្យមនុស្សលោកបរិភោគអស់នូវអ្វីដែលពួកអ្នកបានប្រមូលទុកសម្រាប់ពួកគេ លើកលែងតែបន្តិចបន្តួចដែលពួកអ្នករក្សាវាទុក(ធ្វើជាពូជ)ប៉ុណ្ណោះ។
ثُمَّ يَأۡتِي مِنۢ بَعۡدِ ذَٰلِكَ عَامٞ فِيهِ يُغَاثُ ٱلنَّاسُ وَفِيهِ يَعۡصِرُونَ ﴿49﴾ثُمَّ يَأۡتِي مِنۢ بَعۡدِ ذَٰلِكَ عَامٞ فِيهِ يُغَاثُ ٱلنَّاسُ وَفِيهِ يَعۡصِرُونَ
ហើយបន្ទាប់ពីរយៈពេលនោះទៅ នឹងមានមួយឆ្នាំទៀតនឹងមកដល់ដែលមនុស្សលោកនឹងទទួលបានភ្លៀងបរិបូរ។ ហើយក្នុងឆ្នាំនោះដែរ មនុស្សនឹងនាំគ្នាផលិតនូវភេសជ្ជៈ។
وَقَالَ ٱلۡمَلِكُ ٱئۡتُونِي بِهِۦۖ فَلَمَّا جَآءَهُ ٱلرَّسُولُ قَالَ ٱرۡجِعۡ إِلَىٰ رَبِّكَ فَسۡـَٔلۡهُ مَا بَالُ ٱلنِّسۡوَةِ ٱلَّـٰتِي قَطَّعۡنَ أَيۡدِيَهُنَّۚ إِنَّ رَبِّي بِكَيۡدِهِنَّ عَلِيمٞ ﴿50﴾وَقَالَ ٱلۡمَلِكُ ٱئۡتُونِي بِهِۦۖ فَلَمَّا جَآءَهُ ٱلرَّسُولُ قَالَ ٱرۡجِعۡ إِلَىٰ رَبِّكَ فَسۡـَٔلۡهُ مَا بَالُ ٱلنِّسۡوَةِ ٱلَّـٰتِي قَطَّعۡنَ أَيۡدِيَهُنَّۚ إِنَّ رَبِّي بِكَيۡدِهِنَّ عَلِيمٞ
ព្រះរាជាក៏បានមានបន្ទូលថា៖ ចូរពួកអ្នកនាំគេមកជួបយើង។ ហើយនៅពេលដែលអ្នកនាំសារ(របស់ព្រះរាជា)បានមកដល់គាត់(ព្យាការីយូសុះ) គាត់ក៏បាននិយាយថា៖ ចូរអ្នកត្រឡប់ទៅកាន់ព្រះរាជារបស់អ្នក ហើយសូមឲ្យទ្រង់សួរនាំស្ត្រីដែលបានចិតដៃខ្លួនឯងទាំងនោះ ថាតើមានរឿងអ្វីកើតឡើង។ ជាការពិតណាស់ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់ដឹងបំផុតចំពោះឧបាយកលរបស់ពួកនាង។
قَالَ مَا خَطۡبُكُنَّ إِذۡ رَٰوَدتُّنَّ يُوسُفَ عَن نَّفۡسِهِۦۚ قُلۡنَ حَٰشَ لِلَّهِ مَا عَلِمۡنَا عَلَيۡهِ مِن سُوٓءٖۚ قَالَتِ ٱمۡرَأَتُ ٱلۡعَزِيزِ ٱلۡـَٰٔنَ حَصۡحَصَ ٱلۡحَقُّ أَنَا۠ رَٰوَدتُّهُۥ عَن نَّفۡسِهِۦ وَإِنَّهُۥ لَمِنَ ٱلصَّـٰدِقِينَ ﴿51﴾قَالَ مَا خَطۡبُكُنَّ إِذۡ رَٰوَدتُّنَّ يُوسُفَ عَن نَّفۡسِهِۦۚ قُلۡنَ حَٰشَ لِلَّهِ مَا عَلِمۡنَا عَلَيۡهِ مِن سُوٓءٖۚ قَالَتِ ٱمۡرَأَتُ ٱلۡعَزِيزِ ٱلۡـَٰٔنَ حَصۡحَصَ ٱلۡحَقُّ أَنَا۠ رَٰوَدتُّهُۥ عَن نَّفۡسِهِۦ وَإِنَّهُۥ لَمِنَ ٱلصَّـٰدِقِينَ
ទ្រង់បានមានបន្ទូល(ទៅកាន់ស្ត្រីទាំងនោះ)ថា៖ តើមានអ្វីកើតឡើងនៅពេលដែលពួកនាងមានបំណងឲ្យយូសុះប្រព្រឹត្តទង្វើអសីលធម៌(ជាមួយនឹងពួកនាង)នោះ? ពួកនាងបានឆ្លើយថា៖ អល់ឡោះទ្រង់មហាស្អាតស្អំ! យើងខ្ញុំមិនធ្លាប់បានដឹងពីភាពអាស្រូវរបស់គេ(ព្យាការីយូសុះ)ឡើយ។ ពេលនោះ ភរិយារបស់អាហ្ស៊ីសក៏បានពោលថា៖ ពេលនេះ ការពិតបានលាតត្រដាងអស់ហើយ គឺខ្ញុំទេដែលមានបំណងប្រព្រឹត្តទង្វើអសីលធម៌លើរូបគេ(ព្យាការីយូសុះ)នោះ។ ហើយពិតប្រាកដណាស់ រូបគេពិតជាស្ថិតក្នុងចំណោមអ្នកដែលទៀងត្រង់។
ذَٰلِكَ لِيَعۡلَمَ أَنِّي لَمۡ أَخُنۡهُ بِٱلۡغَيۡبِ وَأَنَّ ٱللَّهَ لَا يَهۡدِي كَيۡدَ ٱلۡخَآئِنِينَ ﴿52﴾ذَٰلِكَ لِيَعۡلَمَ أَنِّي لَمۡ أَخُنۡهُ بِٱلۡغَيۡبِ وَأَنَّ ٱللَّهَ لَا يَهۡدِي كَيۡدَ ٱلۡخَآئِنِينَ
(នាងបានបន្តថា៖) នោះគឺដើម្បីឱ្យគាត់បានដឹងថា ពិតប្រាកដណាស់ ខ្ញុំមិនបានក្បត់គាត់នៅពេលដែលគាត់អវត្តមានឡើយ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនបង្ហាញផ្លូវចំពោះឧបាយកលរបស់ពួកក្បត់ឡើយ។