សូរ៉ា Yusuf 12:43
وَقَالَ ٱلۡمَلِكُ إِنِّيٓ أَرَىٰ سَبۡعَ بَقَرَٰتٖ سِمَانٖ يَأۡكُلُهُنَّ سَبۡعٌ عِجَافٞ وَسَبۡعَ سُنۢبُلَٰتٍ خُضۡرٖ وَأُخَرَ يَابِسَٰتٖۖ يَـٰٓأَيُّهَا ٱلۡمَلَأُ أَفۡتُونِي فِي رُءۡيَٰيَ إِن كُنتُمۡ لِلرُّءۡيَا تَعۡبُرُونَ ﴿٤٣﴾
◉
ការបកប្រែ
ហើយព្រះរាជាបានមានបន្ទូលថា៖ ពិតប្រាកដណាស់ យើងបានសុបិនឃើញគោញីធាត់ប្រាំពីរក្បាលត្រូវបានគោស្គមប្រាំពីរក្បាលស៊ីពួកវា និងបានឃើញស្រូវសាឡីស្រស់ប្រាំពីរកួរ ហើយប្រាំពីរកួរទៀតស្ងួត។ ឱពួកមន្ត្រីទាំងឡាយ! ចូរពួកអ្នកបកស្រាយប្រាប់យើងពីសុបិនរបស់យើងមក ប្រសិនបើពួកអ្នកជាអ្នកចេះកាត់សុបិនមែននោះ។
ហើយសេ្ដចនោះបានមានបន្ទូលថាៈ ពិតប្រាកដណាស់ យើងសុបិនឃើញគោញីធាត់ប្រាំពីរក្បាលត្រូវគោស្គមប្រាំពីរក្បាល ស៊ីពួកវា ហើយឃើញស្រូវសាឡីស្រស់ប្រាំពីរកួរ និងប្រាំពីរកួរផេ្សង ទៀតស្ងួត។ ឱពួកលោកមន្ដ្រី. ចូរពួកអ្នកពន្យល់អំពីសុបិនរបស់ យើង ប្រសិនបើពួកអ្នកចេះកាត់សុបិន។