quranm◉

ទំព័រ 387

Range
from 28:14 to 28:21
Surahs covered
ការបកប្រែ
8 ការបកប្រែ

◉

28:14

وَلَمَّا بَلَغَ أَشُدَّهُۥ وَٱسۡتَوَىٰٓ ءَاتَيۡنَٰهُ حُكۡمٗا وَعِلۡمٗاۚ وَكَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ ﴿14﴾

ហើយនៅពេលដែលគេមានកម្លាំងមាំមួន និងធំពេញវ័យ យើងបានប្រទានដល់គេនូវគតិបណ្ឌិត និងចំណេះដឹង។ ក៏ដូច្នោះដែរ យើងនឹងតបស្នងដល់បណ្តាអ្នកដែលសាងអំពើល្អ។

28:15

وَدَخَلَ ٱلۡمَدِينَةَ عَلَىٰ حِينِ غَفۡلَةٖ مِّنۡ أَهۡلِهَا فَوَجَدَ فِيهَا رَجُلَيۡنِ يَقۡتَتِلَانِ هَٰذَا مِن شِيعَتِهِۦ وَهَٰذَا مِنۡ عَدُوِّهِۦۖ فَٱسۡتَغَٰثَهُ ٱلَّذِي مِن شِيعَتِهِۦ عَلَى ٱلَّذِي مِنۡ عَدُوِّهِۦ فَوَكَزَهُۥ مُوسَىٰ فَقَضَىٰ عَلَيۡهِۖ قَالَ هَٰذَا مِنۡ عَمَلِ ٱلشَّيۡطَٰنِۖ إِنَّهُۥ عَدُوّٞ مُّضِلّٞ مُّبِينٞ ﴿15﴾

ហើយគាត់បានចូលទៅក្នុងទីក្រុងក្នុងពេលដែលមនុស្សទាំងឡាយសម្រាក។ ពេលនោះ គាត់បានប្រទះឃើញបុរសពីរនាក់កំពុងតែវាយតប់គ្នា ដោយម្នាក់មកពីក្រុមរបស់គាត់(អម្បូរអ៊ីស្រាអែល) ហើយម្នាក់ទៀត មកពីក្រុមសត្រូវរបស់គាត់(ក្រុមរបស់ហ្វៀរអោន)។ នៅពេលនោះ បុរសម្នាក់ដែលមកពីក្រុមរបស់គាត់ក៏បានសុំឱ្យគាត់ជួយតទល់នឹងសត្រូវរបស់ខ្លួន។ ព្យាការីមូសាក៏បានដាល់បុរសនោះ។ ភ្លាមនោះ គេក៏បានបាត់បង់ជីវិត។ គាត់ក៏និយាយថា៖ នេះគឺស្ថិតក្នុងចំណោមទង្វើរបស់ស្ហៃតន។ ពិតប្រាកដណាស់ ស្ហៃតន គឺជាសត្រូវ និងជាអ្នកធ្វើឱ្យវង្វេងយ៉ាងច្បាស់លាស់។

28:16

قَالَ رَبِّ إِنِّي ظَلَمۡتُ نَفۡسِي فَٱغۡفِرۡ لِي فَغَفَرَ لَهُۥٓۚ إِنَّهُۥ هُوَ ٱلۡغَفُورُ ٱلرَّحِيمُ ﴿16﴾

គាត់បានបួងសួងថា៖ បពិត្រព្រះជាម្ចាស់! ខ្ញុំពិតជាបានបំពានលើខ្លួនឯង។ ហេតុនេះ សូមព្រះអង្គមេត្តាអភ័យទោសដល់ខ្ញុំផង។ ពេលនោះ ទ្រង់ក៏បានអភ័យទោសដល់គាត់។ ពិតប្រាកដណាស់ ទ្រង់គឺជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។

28:17

قَالَ رَبِّ بِمَآ أَنۡعَمۡتَ عَلَيَّ فَلَنۡ أَكُونَ ظَهِيرٗا لِّلۡمُجۡرِمِينَ ﴿17﴾

គាត់បានបួងសួងទៀតថា៖ បពិត្រព្រះជាម្ចាស់! តាមរយៈអ្វីដែលព្រះអង្គបានប្រោសប្រទានដល់ខ្ញុំ ខ្ញុំនឹងមិនធ្វើខ្លួនជាអ្នកដែលជួយដល់ពួកឧក្រិដ្ឋជនជាដាច់ខាត។

28:18

فَأَصۡبَحَ فِي ٱلۡمَدِينَةِ خَآئِفٗا يَتَرَقَّبُ فَإِذَا ٱلَّذِي ٱسۡتَنصَرَهُۥ بِٱلۡأَمۡسِ يَسۡتَصۡرِخُهُۥۚ قَالَ لَهُۥ مُوسَىٰٓ إِنَّكَ لَغَوِيّٞ مُّبِينٞ ﴿18﴾

ក្រោយមក វាក៏បានធ្វើឱ្យគាត់ស្ថិតនៅក្នុងទីក្រុងដោយភាពភ័យខ្លាច និងចាំឃ្លាំមើល។ ពេលនោះ អ្នកដែលសុំឱ្យគាត់ជួយកាលពីម្សិលមិញ ក៏បានស្រែកឲ្យគាត់ជួយម្តងទៀត។ ព្យាការីមូសាក៏បាននិយាយទៅកាន់បុរសនោះថា៖ ពិតប្រាកដណាស់ អ្នកពិតជាអ្នកដែលវង្វេងយ៉ាងច្បាស់លាស់។

28:19

فَلَمَّآ أَنۡ أَرَادَ أَن يَبۡطِشَ بِٱلَّذِي هُوَ عَدُوّٞ لَّهُمَا قَالَ يَٰمُوسَىٰٓ أَتُرِيدُ أَن تَقۡتُلَنِي كَمَا قَتَلۡتَ نَفۡسَۢا بِٱلۡأَمۡسِۖ إِن تُرِيدُ إِلَّآ أَن تَكُونَ جَبَّارٗا فِي ٱلۡأَرۡضِ وَمَا تُرِيدُ أَن تَكُونَ مِنَ ٱلۡمُصۡلِحِينَ ﴿19﴾

ហើយនៅពេលដែលគាត់មានបំណងចង់ចាប់អ្នកដែលជាសត្រូវរបស់ពួកគាត់ទាំងពីរ បុរសនោះក៏បាននិយាយថា៖ ឱមូសា! តើអ្នកចង់សម្លាប់ខ្ញុំ ដូចដែលអ្នកបានសម្លាប់មនុស្សម្នាក់កាលពីម្សិលមិញឬ? អ្នកគ្មានបំណងអ្វីក្រៅពីចង់ធ្វើជាអ្នកដែលក្អេងក្អាងនៅលើផែនដីនេះនោះឡើយ ហើយអ្នកក៏មិនចង់ធ្វើជាអ្នកដែលផ្សះផ្សារ(រវាងមនុស្សលោក)នោះដែរ។

28:20

وَجَآءَ رَجُلٞ مِّنۡ أَقۡصَا ٱلۡمَدِينَةِ يَسۡعَىٰ قَالَ يَٰمُوسَىٰٓ إِنَّ ٱلۡمَلَأَ يَأۡتَمِرُونَ بِكَ لِيَقۡتُلُوكَ فَٱخۡرُجۡ إِنِّي لَكَ مِنَ ٱلنَّـٰصِحِينَ ﴿20﴾

ហើយមានបុរសម្នាក់ធ្វើដំណើរយ៉ាងប្រញាប់ប្រញាល់មកពីជាយក្រុងបានមកដល់(ព្យាការីមូសា)។ គាត់បាននិយាយថា៖ ឱមូសា! ពិតប្រាកដណាស់ ពួកមន្ត្រីទាំងឡាយកំពុងតែពិគ្រោះពិភាក្សាគ្នាអំពីរឿងអ្នកដើម្បីសម្លាប់អ្នក។ ដូច្នេះ ចូរអ្នកចាកចេញ(ពីទឹកដីនេះ)ចុះ។ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកណែនាំដ៏ល្អម្នាក់សម្រាប់អ្នក។

28:21

فَخَرَجَ مِنۡهَا خَآئِفٗا يَتَرَقَّبُۖ قَالَ رَبِّ نَجِّنِي مِنَ ٱلۡقَوۡمِ ٱلظَّـٰلِمِينَ ﴿21﴾

ពេលនោះ គាត់ក៏បានចាកចេញពីទីនោះទាំងភ័យខ្លាច និងចាំឃ្លាំមើល។ គាត់បានបួងសួងថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាសង្គ្រោះរូបខ្ញុំពីក្រុមដែលបំពានផង។