quranm◉

ទំព័រ 400

Range
from 29:31 to 29:38
Surahs covered
ការបកប្រែ
8 ការបកប្រែ

◉

29:31

وَلَمَّا جَآءَتۡ رُسُلُنَآ إِبۡرَٰهِيمَ بِٱلۡبُشۡرَىٰ قَالُوٓاْ إِنَّا مُهۡلِكُوٓاْ أَهۡلِ هَٰذِهِ ٱلۡقَرۡيَةِۖ إِنَّ أَهۡلَهَا كَانُواْ ظَٰلِمِينَ ﴿31﴾

ហើយនៅពេលដែលអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)របស់យើងដែលនាំដំណឹងរីករាយទៅដល់ព្យាការីអ៊ីព្រហ៊ីមបានមកដល់ ពួកគេ(ម៉ាឡាអ៊ីកាត់)បាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងត្រូវបានគេប្រើឱ្យមកបំផ្លាញអ្នកភូមិស្រុកនេះ។ ពិតប្រាកដណាស់ អ្នកភូមិស្រុកនេះ គឺជាពួកដែលបំពាន។

29:32

قَالَ إِنَّ فِيهَا لُوطٗاۚ قَالُواْ نَحۡنُ أَعۡلَمُ بِمَن فِيهَاۖ لَنُنَجِّيَنَّهُۥ وَأَهۡلَهُۥٓ إِلَّا ٱمۡرَأَتَهُۥ كَانَتۡ مِنَ ٱلۡغَٰبِرِينَ ﴿32﴾

គាត់(ព្យាការីអ៊ីព្រហ៊ីម)បាននិយាយថា៖ ពិតប្រាកដណាស់ នៅក្នុងភូមិស្រុកនេះ គឺមានព្យាការីលូត(នៅក្នុងនោះ)ដែរ។ ពួកគេ(ម៉ាឡាអ៊ីកាត់)បានតបថា៖ ពួកយើងដឹងបំផុតថាអ្នកណាខ្លះដែលនៅក្នុងភូមិស្រុកនោះ។ ពួកយើងពិតជានឹងសង្គ្រោះរូបគេ និងក្រុមគ្រួសាររបស់គេ លើកលែងតែប្រពន្ធរបស់គេប៉ុណ្ណោះដែលស្ថិតក្នុងចំណោមអ្នកដែលវិនាសអន្តរាយ។

29:33

وَلَمَّآ أَن جَآءَتۡ رُسُلُنَا لُوطٗا سِيٓءَ بِهِمۡ وَضَاقَ بِهِمۡ ذَرۡعٗاۖ وَقَالُواْ لَا تَخَفۡ وَلَا تَحۡزَنۡ إِنَّا مُنَجُّوكَ وَأَهۡلَكَ إِلَّا ٱمۡرَأَتَكَ كَانَتۡ مِنَ ٱلۡغَٰبِرِينَ ﴿33﴾

ហើយនៅពេលដែលអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)របស់យើងបានទៅដល់ព្យាការីលូត ការមកដល់របស់ពួកគេធ្វើឱ្យគាត់មានការព្រួយបារម្ភ និងកើតទុក្ខជាខ្លាំង។ ពួកគេ(ម៉ាឡាអ៊ីកាត់)បាននិយាយថា៖ ចូរអ្នកកុំភ័យខ្លាច និងកុំកើតទុក្ខ។ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកជួយសង្គ្រោះអ្នក និងក្រុមគ្រួសាររបស់អ្នក លើកលែងតែប្រពន្ធរបស់អ្នកប៉ុណ្ណោះដែលស្ថិតក្នុងចំណោមអ្នកដែលអន្តរាយ។

29:34

إِنَّا مُنزِلُونَ عَلَىٰٓ أَهۡلِ هَٰذِهِ ٱلۡقَرۡيَةِ رِجۡزٗا مِّنَ ٱلسَّمَآءِ بِمَا كَانُواْ يَفۡسُقُونَ ﴿34﴾

ពិតប្រាកដណាស់ ពួកយើងត្រូវបានគេប្រើឲ្យបញ្ចុះនូវទណ្ឌកម្មពីលើមេឃទៅលើអ្នកភូមិស្រុកនេះដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តល្មើស។

29:35

وَلَقَد تَّرَكۡنَا مِنۡهَآ ءَايَةَۢ بَيِّنَةٗ لِّقَوۡمٖ يَعۡقِلُونَ ﴿35﴾

ហើយជាការពិតណាស់ យើងបានបន្សល់ទុកពីភូមិស្រុកនេះនូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់សម្រាប់ក្រុមដែលចេះគិតពិចារណា។

29:36

وَإِلَىٰ مَدۡيَنَ أَخَاهُمۡ شُعَيۡبٗا فَقَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ وَٱرۡجُواْ ٱلۡيَوۡمَ ٱلۡأٓخِرَ وَلَا تَعۡثَوۡاْ فِي ٱلۡأَرۡضِ مُفۡسِدِينَ ﴿36﴾

ហើយយើងបានបញ្ជូនទៅកាន់តំបន់ម៉ាទយ៉ាន់នូវព្យាការីស៊្ហូអែបដែលជាបងប្អូនរបស់ពួកគេ។ ហើយគាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់) ហើយពួកអ្នកត្រូវសង្ឃឹម(ទទួលបាននូវការតបស្នង)នាថ្ងៃបរលោកចុះ។ ហើយចូរពួកអ្នកកុំបង្កវិនាសកម្មនៅលើផែនដីឱ្យសោះ។

29:37

فَكَذَّبُوهُ فَأَخَذَتۡهُمُ ٱلرَّجۡفَةُ فَأَصۡبَحُواْ فِي دَارِهِمۡ جَٰثِمِينَ ﴿37﴾

តែពួកគេបានបដិសេធចំពោះគាត់។ ពេលនោះ រញ្ជួយដី(ដ៏ខ្លាំង)បានឆក់យកជីវិតពួកគេ ហើយពួកគេក៏បាន(ស្លាប់)ក្លាយជាសាកសពនៅក្នុងផ្ទះរបស់ពួកគេ។

29:38

وَعَادٗا وَثَمُودَاْ وَقَد تَّبَيَّنَ لَكُم مِّن مَّسَٰكِنِهِمۡۖ وَزَيَّنَ لَهُمُ ٱلشَّيۡطَٰنُ أَعۡمَٰلَهُمۡ فَصَدَّهُمۡ عَنِ ٱلسَّبِيلِ وَكَانُواْ مُسۡتَبۡصِرِينَ ﴿38﴾

ហើយ(យើងក៏បានបំផ្លាញ)ក្រុមអាទ និងក្រុមសាមូទផងដែរ។ ពិតប្រាកដណាស់ វាបានបញ្ជាក់យ៉ាងច្បាស់ដល់ពួកអ្នក(អ្នកស្រុកម៉ាក្កះ)អំពីលំនៅឋានទាំងឡាយរបស់ពួកគេ។ ហើយស្ហៃតនបានតុបតែងលម្អចំពោះពួកគេនូវទង្វើរបស់ពួកគេ រួចបានរារាំងពួកគេពីមាគ៌ាត្រឹមត្រូវ ខណៈដែលពួកគេ ជាអ្នកដែលមើលឃើញច្បាស់(នូវការពិត)។