quranm◉

ទំព័រ 554

Range
from 62:9 to 63:4
Surahs covered
ការបកប្រែ
7 ការបកប្រែ

◉

62:9

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِذَا نُودِيَ لِلصَّلَوٰةِ مِن يَوۡمِ ٱلۡجُمُعَةِ فَٱسۡعَوۡاْ إِلَىٰ ذِكۡرِ ٱللَّهِ وَذَرُواْ ٱلۡبَيۡعَۚ ذَٰلِكُمۡ خَيۡرٞ لَّكُمۡ إِن كُنتُمۡ تَعۡلَمُونَ ﴿9﴾

ឱបណ្ដាអ្នកដែលមានជំនឿ! នៅពេលដែលគេ(អាហ្សាន)ប្រកាសហៅទៅកាន់ការប្រតិបត្តិសឡាតនៅថ្ងៃសុក្រ ចូរពួកអ្នករួសរាន់ទៅកាន់ការរំលឹកអល់ឡោះ(ស្តាប់ខុតហ្ពះ និងសឡាតជុមអាត់) ហើយចូរពួកអ្នកបោះបង់នូវការលក់ដូរ។ នោះគឺជាការប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកបានដឹង។

62:10

فَإِذَا قُضِيَتِ ٱلصَّلَوٰةُ فَٱنتَشِرُواْ فِي ٱلۡأَرۡضِ وَٱبۡتَغُواْ مِن فَضۡلِ ٱللَّهِ وَٱذۡكُرُواْ ٱللَّهَ كَثِيرٗا لَّعَلَّكُمۡ تُفۡلِحُونَ ﴿10﴾

ហើយនៅពេលដែលគេបានបញ្ចប់ការសឡាត(ជុមអាត់) ចូរពួកអ្នកបំបែកគ្នានៅលើផែនដី ហើយស្វែងរកការប្រោសប្រទានពីអល់ឡោះ។ ហើយចូរពួកអ្នករំឭកចំពោះអល់ឡោះឲ្យបានច្រើន សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។

62:11

وَإِذَا رَأَوۡاْ تِجَٰرَةً أَوۡ لَهۡوًا ٱنفَضُّوٓاْ إِلَيۡهَا وَتَرَكُوكَ قَآئِمٗاۚ قُلۡ مَا عِندَ ٱللَّهِ خَيۡرٞ مِّنَ ٱللَّهۡوِ وَمِنَ ٱلتِّجَٰرَةِۚ وَٱللَّهُ خَيۡرُ ٱلرَّـٰزِقِينَ ﴿11﴾

តែប្រសិនបើពួកគេឃើញការជួញដូរ ឬការកម្សាន្តសប្បាយ ពួកគេបំបែកគ្នាទៅរកវា ហើយបោះបង់អ្នកឱ្យនៅឈរ(សូត្រខុតហ្ពះតែឯង) ចូរអ្នកពោលថា៖ អ្វីដែលនៅឯអល់ឡោះ គឺល្អប្រសើរជាងការកម្សាន្តសប្បាយ និងការជួញដូរនោះទៅទៀត។ ហើយអល់ឡោះជាអ្នកប្រទានលាភសក្ការៈដ៏ប្រសើរបំផុត។

63:1

إِذَا جَآءَكَ ٱلۡمُنَٰفِقُونَ قَالُواْ نَشۡهَدُ إِنَّكَ لَرَسُولُ ٱللَّهِۗ وَٱللَّهُ يَعۡلَمُ إِنَّكَ لَرَسُولُهُۥ وَٱللَّهُ يَشۡهَدُ إِنَّ ٱلۡمُنَٰفِقِينَ لَكَٰذِبُونَ ﴿1﴾

នៅពេលដែលពួកពុតត្បុតមកជួបអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពួកគេនិយាយថា៖ ពួកយើងសូមធ្វើសាក្សីថា៖ ពិតប្រាកដណាស់ អ្នកពិតជាអ្នកនាំសាររបស់អល់ឡោះ។ ហើយអល់ឡោះទ្រង់ដឹងហើយថា អ្នកពិតជាអ្នកនាំសាររបស់ទ្រង់នោះ។ ហើយអល់ឡោះទ្រង់ធ្វើសាក្សីថា ពិតប្រាកដណាស់ ពួកពុតត្បុត គឺពិតជាពួកដែលភូតកុហក។

63:2

ٱتَّخَذُوٓاْ أَيۡمَٰنَهُمۡ جُنَّةٗ فَصَدُّواْ عَن سَبِيلِ ٱللَّهِۚ إِنَّهُمۡ سَآءَ مَا كَانُواْ يَعۡمَلُونَ ﴿2﴾

ពួកគេបានយកការស្បថស្បែរបស់ខ្លួនធ្វើជាខែលបិទបាំង ហើយពួកគេបានរារាំង(មនុស្ស)ពីមាគ៌ារបស់អល់ឡោះ។ ពិតណាស់ អ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តនោះ គឺអាក្រក់បំផុត។

63:3

ذَٰلِكَ بِأَنَّهُمۡ ءَامَنُواْ ثُمَّ كَفَرُواْ فَطُبِعَ عَلَىٰ قُلُوبِهِمۡ فَهُمۡ لَا يَفۡقَهُونَ ﴿3﴾

នោះគឺដោយសារតែពួកគេមានជំនឿ ក្រោយមក ពួកគេបានប្រឆាំងទៅវិញ។ ដូចេ្នះ គេក៏បានបោះត្រាភ្ជិតទៅលើដួងចិត្ដរបស់ពួកគេ។ ហេតុនេះ ពួកគេមិនយល់អ្វីឡើយ។

63:4

وَإِذَا رَأَيۡتَهُمۡ تُعۡجِبُكَ أَجۡسَامُهُمۡۖ وَإِن يَقُولُواْ تَسۡمَعۡ لِقَوۡلِهِمۡۖ كَأَنَّهُمۡ خُشُبٞ مُّسَنَّدَةٞۖ يَحۡسَبُونَ كُلَّ صَيۡحَةٍ عَلَيۡهِمۡۚ هُمُ ٱلۡعَدُوُّ فَٱحۡذَرۡهُمۡۚ قَٰتَلَهُمُ ٱللَّهُۖ أَنَّىٰ يُؤۡفَكُونَ ﴿4﴾

ហើយនៅពេលដែលអ្នកឃើញពួកគេ លក្ខណៈខាងក្រៅរបស់ពួកគេធ្វើឱ្យអ្នកមានការចាប់អារម្មណ៍។ ហើយបើសិនជាពួកគេនិយាយ អ្នកនឹងស្តាប់សម្តីរបស់ពួកគេ។ ពួកគេប្រៀបដូចជាកំណាត់ឈើដែលគេផ្អែកចោលប៉ុណ្ណោះ។ ពួកគេគិតថា គ្រប់សំឡេងស្រែកទាំងឡាយ គឺសំដៅទៅរកពួកគេ។ ពួកគេជាសត្រូវ(យ៉ាងពិតប្រាកដ)។ ដូចនេះ ចូរអ្នកប្រុងប្រយ័ត្នចំពោះពួកគេ។ អល់ឡោះទ្រង់ដាក់បណ្ដាសាពួកគេ។ តើពួកគេត្រូវបានគេបង្វែរចេញយ៉ាងដូចម្តេច?