quranm◉

ទំព័រ 555

Range
from 63:5 to 63:11
Surahs covered
ការបកប្រែ
7 ការបកប្រែ

◉

63:5

وَإِذَا قِيلَ لَهُمۡ تَعَالَوۡاْ يَسۡتَغۡفِرۡ لَكُمۡ رَسُولُ ٱللَّهِ لَوَّوۡاْ رُءُوسَهُمۡ وَرَأَيۡتَهُمۡ يَصُدُّونَ وَهُم مُّسۡتَكۡبِرُونَ ﴿5﴾

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថា៖ “ចូរពួកអ្នកនាំគ្នាមក នោះអ្នកនាំសាររបស់អល់ឡោះនឹងសុំការអភ័យទោសដល់ពួកអ្នក” ពួកគេបែរជាគ្រវីក្បាលរបស់ពួកគេ ហើយអ្នកនឹងឃើញពួកគេបដិសេធ ទាំងដែលពួកគេ ជាពួកក្រអឺតក្រទម។

63:6

سَوَآءٌ عَلَيۡهِمۡ أَسۡتَغۡفَرۡتَ لَهُمۡ أَمۡ لَمۡ تَسۡتَغۡفِرۡ لَهُمۡ لَن يَغۡفِرَ ٱللَّهُ لَهُمۡۚ إِنَّ ٱللَّهَ لَا يَهۡدِي ٱلۡقَوۡمَ ٱلۡفَٰسِقِينَ ﴿6﴾

វាដូចតែគ្នាទេចំពោះពួកគេ ទោះបីជាអ្នកសុំការអភ័យទោសឱ្យពួកគេ ឬមិនសុំការអភ័យទោសឱ្យពួកគេក៏ដោយ ក៏អល់ឡោះទ្រង់មិនអភ័យទោសឱ្យពួកគេជាដាច់ខាត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញដល់ក្រុមដែលប្រព្រឹត្តល្មើសឡើយ។

63:7

هُمُ ٱلَّذِينَ يَقُولُونَ لَا تُنفِقُواْ عَلَىٰ مَنۡ عِندَ رَسُولِ ٱللَّهِ حَتَّىٰ يَنفَضُّواْۗ وَلِلَّهِ خَزَآئِنُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَلَٰكِنَّ ٱلۡمُنَٰفِقِينَ لَا يَفۡقَهُونَ ﴿7﴾

ពួកគេនេះឯងដែលនិយាយថា៖ ចូរពួកអ្នកកុំបរិច្ចាគឱ្យទៅអ្នកដែលនៅជាមួយអ្នកនាំសាររបស់អល់ឡោះឱ្យសោះ លុះត្រាតែពួកគេចាកចេញ(ពីគាត់)។ ហើយឃ្លាំង(ទ្រព្យ)នៃមេឃជាច្រើនជាន់ និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ក៏ប៉ុន្តែពួកពុតត្បុតមិនយល់នោះឡើយ។

63:8

يَقُولُونَ لَئِن رَّجَعۡنَآ إِلَى ٱلۡمَدِينَةِ لَيُخۡرِجَنَّ ٱلۡأَعَزُّ مِنۡهَا ٱلۡأَذَلَّۚ وَلِلَّهِ ٱلۡعِزَّةُ وَلِرَسُولِهِۦ وَلِلۡمُؤۡمِنِينَ وَلَٰكِنَّ ٱلۡمُنَٰفِقِينَ لَا يَعۡلَمُونَ ﴿8﴾

ពួកគេបាននិយាយថា៖ “ប្រសិនបើពួកយើងត្រលប់ទៅកាន់ក្រុងម៉ាទីណះវិញ នោះអ្នកខ្លាំងនឹងបណ្ដេញពួកអ្នកទន់ខ្សោយចេញពីនោះជាមិនខាន” ខណៈដែលភាពខ្លាំងពូកែ គឺជាកម្មសិទិ្ធរបស់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងបណ្ដាអ្នកដែលមានជំនឿសោះនោះ។ ក៏ប៉ុន្ដែ ពួកពុតត្បុតមិនដឹងនោះឡើយ។

63:9

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تُلۡهِكُمۡ أَمۡوَٰلُكُمۡ وَلَآ أَوۡلَٰدُكُمۡ عَن ذِكۡرِ ٱللَّهِۚ وَمَن يَفۡعَلۡ ذَٰلِكَ فَأُوْلَـٰٓئِكَ هُمُ ٱلۡخَٰسِرُونَ ﴿9﴾

ឱបណ្ដាអ្នកដែលមានជំនឿ! ចូរកុំឱ្យទ្រព្យសម្បត្ដិរបស់ពួកអ្នក និងកូនចៅរបស់ពួកអ្នករំខានពួកអ្នកពីការរំលឹកចំពោះអល់ឡោះឲ្យសោះ។ ជនណាហើយដែលធ្វើដូច្នោះ ពួកទាំងនោះហើយ គឺជាពួកដែលខាតបង់។

63:10

وَأَنفِقُواْ مِن مَّا رَزَقۡنَٰكُم مِّن قَبۡلِ أَن يَأۡتِيَ أَحَدَكُمُ ٱلۡمَوۡتُ فَيَقُولَ رَبِّ لَوۡلَآ أَخَّرۡتَنِيٓ إِلَىٰٓ أَجَلٖ قَرِيبٖ فَأَصَّدَّقَ وَأَكُن مِّنَ ٱلصَّـٰلِحِينَ ﴿10﴾

ហើយចូរពួកអ្នកបរិច្ចាគមួយចំនួនអំពីអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកអ្នក មុននឹងសេចក្ដីស្លាប់មកដល់អ្នកណាម្នាក់ក្នុងចំណោមពួកអ្នក។ ពេលនោះ គេនឹងនិយាយ៖ បពិត្រព្រះជាម្ចាស់! ប្រសិនបើព្រះអង្គពន្យារពេលឱ្យខ្ញុំបន្ដិចទៀត ប្រាកដជាខ្ញុំនឹងធ្វើការបរិច្ចាគ ហើយខ្ញុំនឹងស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសលជាមិនខាន។

63:11

وَلَن يُؤَخِّرَ ٱللَّهُ نَفۡسًا إِذَا جَآءَ أَجَلُهَاۚ وَٱللَّهُ خَبِيرُۢ بِمَا تَعۡمَلُونَ ﴿11﴾

ហើយអល់ឡោះទ្រង់មិនពន្យារពេលឱ្យបុគ្គលណាម្នាក់ជាដាច់ខាតនៅពេលណាដែលកាលកំណត់នៃអាយុជីវិតរបស់គេបានមកដល់ហើយនោះ។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។