quranm◉

ទំព័រ 67

Range
from 3:133 to 3:140
Surahs covered
ការបកប្រែ
8 ការបកប្រែ

◉

3:133

وَسَارِعُوٓاْ إِلَىٰ مَغۡفِرَةٖ مِّن رَّبِّكُمۡ وَجَنَّةٍ عَرۡضُهَا ٱلسَّمَٰوَٰتُ وَٱلۡأَرۡضُ أُعِدَّتۡ لِلۡمُتَّقِينَ ﴿133﴾

ហើយចូរពួកអ្នករួសរាន់ទៅកាន់ការអភ័យទោសពីព្រះជាម្ចាស់របស់ពួកអ្នក និងឋានសួគ៌(របស់ទ្រង់)ដែលទទឹងរបស់វា គឺប្រៀបដូចផ្ទៃមេឃជាច្រើនជាន់និងផែនដីដែលអល់ឡោះជាម្ចាស់ទ្រង់បានត្រៀមទុកម្រាប់បណ្តាអ្នកដែលកោតខ្លាច។

3:134

ٱلَّذِينَ يُنفِقُونَ فِي ٱلسَّرَّآءِ وَٱلضَّرَّآءِ وَٱلۡكَٰظِمِينَ ٱلۡغَيۡظَ وَٱلۡعَافِينَ عَنِ ٱلنَّاسِۗ وَٱللَّهُ يُحِبُّ ٱلۡمُحۡسِنِينَ ﴿134﴾

គឺបណ្តាអ្នកដែលបរិច្ចាគ(ទ្រព្យសម្បត្តិរបស់ខ្លួន)ទាំងក្នុងស្ថានភាពធូរធារ និងក្នុងស្ថានភាពក្រខ្សត់ និងបណ្តាអ្នកដែលចេះទប់កំហឹងបស់ខ្លួន ហើយនិងបណ្តាអ្នកដែលចេះអធ្យាស្រ័យដល់មនុស្សលោក។ ហើយអល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់បំផុតចំពោះបណ្តាអ្នកដែលសាងអំពើល្អ។

3:135

وَٱلَّذِينَ إِذَا فَعَلُواْ فَٰحِشَةً أَوۡ ظَلَمُوٓاْ أَنفُسَهُمۡ ذَكَرُواْ ٱللَّهَ فَٱسۡتَغۡفَرُواْ لِذُنُوبِهِمۡ وَمَن يَغۡفِرُ ٱلذُّنُوبَ إِلَّا ٱللَّهُ وَلَمۡ يُصِرُّواْ عَلَىٰ مَا فَعَلُواْ وَهُمۡ يَعۡلَمُونَ ﴿135﴾

ហើយនិងបណ្តាអ្នកដែលកាលណាពួកគេប្រព្រឹត្តបាបកម្ម ឬបំពានលើខ្លួនឯង គឺពួកគេនឹកឃើញដល់អល់ឡោះ។ ពេលនោះ ពួកគេក៏សុំការអភ័យទោសចំពោះបាបកម្មរបស់ពួកគេ។ ហើយគ្មានអ្នកណាដែលអាចអភ័យទោសចំពោះបាបកម្មទាំងឡាយក្រៅពីអល់ឡោះឡើយ ហើយពួកគេក៏មិនបន្តប្រព្រឹត្តទង្វើនោះទៀតដែរ ខណៈដែលពួកគេដឹងហើយនោះ។

3:136

أُوْلَـٰٓئِكَ جَزَآؤُهُم مَّغۡفِرَةٞ مِّن رَّبِّهِمۡ وَجَنَّـٰتٞ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَاۚ وَنِعۡمَ أَجۡرُ ٱلۡعَٰمِلِينَ ﴿136﴾

អ្នកទាំងនោះ ការតបស្នងរបស់ពួកគេ គឺការទទួលបាននូវការអភ័យទោសពីព្រះជាម្ចាស់របស់ពួកគេ ហើយនិងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ ពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ហើយនោះគឺជាការតបស្នងដ៏ប្រពៃបំផុតសម្រាប់បណ្តាអ្នកដែលសាងអំពើល្អ។

3:137

قَدۡ خَلَتۡ مِن قَبۡلِكُمۡ سُنَنٞ فَسِيرُواْ فِي ٱلۡأَرۡضِ فَٱنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُكَذِّبِينَ ﴿137﴾

ពិតប្រាកដណាស់ មាគ៌ាជាច្រើន(របស់អល់ឡោះ)បានកន្លងផុតទៅមុនពួកអ្នករួចទៅហើយ។ ហេតុនេះ ចូរពួកអ្នកធ្វើដំណើរលើផែនដី ហើយពិនិត្យមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកអ្នកដែលបដិសេធនោះយ៉ាងដូចម្តេច?

3:138

هَٰذَا بَيَانٞ لِّلنَّاسِ وَهُدٗى وَمَوۡعِظَةٞ لِّلۡمُتَّقِينَ ﴿138﴾

នេះគឺជាការបញ្ជាក់យ៉ាងច្បាស់ដល់មនុស្សលោក និងជាការចង្អុលបង្ហាញ ព្រមទាំងជាដំបូន្មានសម្រាប់បណ្តាអ្នកដែលកោតខ្លាច។

3:139

وَلَا تَهِنُواْ وَلَا تَحۡزَنُواْ وَأَنتُمُ ٱلۡأَعۡلَوۡنَ إِن كُنتُم مُّؤۡمِنِينَ ﴿139﴾

ហើយពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)មិនត្រូវមានភាពទន់ខ្សោយ និងកុំមានទុក្ខព្រួយ ពីព្រោះពួកអ្នក គឺជាអ្នកដែលមានភាពខ្ពង់ខ្ពស់ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែននោះ។

3:140

إِن يَمۡسَسۡكُمۡ قَرۡحٞ فَقَدۡ مَسَّ ٱلۡقَوۡمَ قَرۡحٞ مِّثۡلُهُۥۚ وَتِلۡكَ ٱلۡأَيَّامُ نُدَاوِلُهَا بَيۡنَ ٱلنَّاسِ وَلِيَعۡلَمَ ٱللَّهُ ٱلَّذِينَ ءَامَنُواْ وَيَتَّخِذَ مِنكُمۡ شُهَدَآءَۗ وَٱللَّهُ لَا يُحِبُّ ٱلظَّـٰلِمِينَ ﴿140﴾

ប្រសិនបើពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ទទួលរងរបួស(ក្នុងថ្ងៃសមរភូមិអ៊ូហ៊ុទ) ក៏មានក្រុមមួយ(ពួកគ្មានជំនឿ)ទទួលរងរបួសដូចពួកអ្នកដែរ។ ហើយបណ្តាថ្ងៃទាំងនោះ យើងបានផ្លាស់ប្ដូរវារវាងមនុស្សលោក (ម្តងទទួលជោគជ័យ ម្តងទទួលបរាជ័យ) គឺដើម្បីអល់ឡោះដឹងថា តើអ្នកណាជាអ្នកដែលមានជំនឿពិតប្រាកដ ហើយទ្រង់ជ្រើសយកនរណាម្នាក់ក្នុងចំណោមពួកអ្នកឱ្យពលីជីវិត(ក្នុងមាគ៌ារបស់ទ្រង់)។ ហើយអល់ឡោះមិនស្រលាញ់ពួកដែលបំពានឡើយ។