quranm◉

ទំព័រ 66

Range
from 3:122 to 3:132
Surahs covered
ការបកប្រែ
11 ការបកប្រែ

◉

3:122

إِذۡ هَمَّت طَّآئِفَتَانِ مِنكُمۡ أَن تَفۡشَلَا وَٱللَّهُ وَلِيُّهُمَاۗ وَعَلَى ٱللَّهِ فَلۡيَتَوَكَّلِ ٱلۡمُؤۡمِنُونَ ﴿122﴾

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)នឹកឃើញ នៅពេលដែលមានពីរក្រុមក្នុងចំណោមពួកអ្នក(គឺអម្បូរសាឡាម៉ះ និងអម្បូរហារីសះ) មានបំណងត្រឡប់ក្រោយ ប៉ុន្តែអល់ឡោះជាអ្នកជួយដល់ពួកគេទាំងពីរក្រុមនោះ។ ដូច្នេះ ចូរឱ្យបណ្តាអ្នកដែលមានជំនឿប្រគល់ការទុកចិត្តលើអល់ឡោះចុះ។

3:123

وَلَقَدۡ نَصَرَكُمُ ٱللَّهُ بِبَدۡرٖ وَأَنتُمۡ أَذِلَّةٞۖ فَٱتَّقُواْ ٱللَّهَ لَعَلَّكُمۡ تَشۡكُرُونَ ﴿123﴾

ហើយប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជួយពួកអ្នកនៅក្នុងសមរភូមិហ្ពាទើរ ខណៈដែលពួកអ្នកមានភាពទន់ខ្សោយ។ ដូចនេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះចុះ សង្ឃឹមថាពួកអ្នកនឹងដឹងគុណ។

3:124

إِذۡ تَقُولُ لِلۡمُؤۡمِنِينَ أَلَن يَكۡفِيَكُمۡ أَن يُمِدَّكُمۡ رَبُّكُم بِثَلَٰثَةِ ءَالَٰفٖ مِّنَ ٱلۡمَلَـٰٓئِكَةِ مُنزَلِينَ ﴿124﴾

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)នឹកឃើញ នៅពេលដែលអ្នកបាននិយាយទៅកាន់បណ្តាអ្នកដែលមានជំនឿថា៖ តើមិនគ្រប់គ្រាន់ទេឬសម្រាប់ពួកអ្នកដោយព្រះជាម្ចាស់របស់ពួកអ្នកទ្រង់បញ្ជូនម៉ាឡាអ៊ីកាត់ចំនួនបីពាន់នាក់(មកជួយពួកអ្នក)នោះ?

3:125

بَلَىٰٓۚ إِن تَصۡبِرُواْ وَتَتَّقُواْ وَيَأۡتُوكُم مِّن فَوۡرِهِمۡ هَٰذَا يُمۡدِدۡكُمۡ رَبُّكُم بِخَمۡسَةِ ءَالَٰفٖ مِّنَ ٱلۡمَلَـٰٓئِكَةِ مُسَوِّمِينَ ﴿125﴾

ពិតមែនហើយ។ ប្រសិនបើពួកអ្នកអត់ធ្មត់(នៅក្នុងការប្រយុទ្ធជាមួយពួកគេ) និងកោតខ្លាច(ចំពោះអល់ឡោះ) ហើយទ័ពជំនួយរបស់សត្រូវបានមកដល់ពួកអ្នកយ៉ាងឆាប់រហ័សនោះ (ប្រសិនបើវាកើតឡើងដូច្នោះមែន) ប្រាកដជាព្រះជាម្ចាស់របស់អ្នកនឹងបញ្ជូនម៉ាឡាអ៊ីកាត់ចំនួនប្រាំពាន់នាក់ដោយមានសញ្ញាសម្គាល់ដ៏ច្បាស់លាស់(មកជួយពួកអ្នកបន្ថែមទៀត)ជាមិនខាន។

3:126

وَمَا جَعَلَهُ ٱللَّهُ إِلَّا بُشۡرَىٰ لَكُمۡ وَلِتَطۡمَئِنَّ قُلُوبُكُم بِهِۦۗ وَمَا ٱلنَّصۡرُ إِلَّا مِنۡ عِندِ ٱللَّهِ ٱلۡعَزِيزِ ٱلۡحَكِيمِ ﴿126﴾

អល់ឡោះមិនធ្វើឱ្យរឿងនោះកើតឡើងឡើយ លើកលែងតែដើម្បីជាការផ្តល់ដំណឹងរីករាយដល់ពួកអ្នក និងដើម្បីឱ្យដួងចិត្តរបស់ពួកអ្នកមានភាពនឹងនរនឹងវាប៉ុណ្ណោះ។ ហើយគ្មានទេជ័យជម្នះដ៏ពិតប្រាកដនោះ លើកលែងតែមកពីអល់ឡោះជាម្ចាស់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតប៉ុណ្ណោះ។

3:127

لِيَقۡطَعَ طَرَفٗا مِّنَ ٱلَّذِينَ كَفَرُوٓاْ أَوۡ يَكۡبِتَهُمۡ فَيَنقَلِبُواْ خَآئِبِينَ ﴿127﴾

ដើម្បីកាត់ផ្តាច់(បំផ្លាញ)ក្រុមមួយក្នុងចំណោមពួកដែលគ្មានជំនឿ ឬបំបាក់ពួកគេប៉ុណ្ណោះ។ ពេលនោះ ពួកគេនឹងត្រឡប់ទៅវិញទាំងភាពអាម៉ាស់។

3:128

لَيۡسَ لَكَ مِنَ ٱلۡأَمۡرِ شَيۡءٌ أَوۡ يَتُوبَ عَلَيۡهِمۡ أَوۡ يُعَذِّبَهُمۡ فَإِنَّهُمۡ ظَٰلِمُونَ ﴿128﴾

អ្នកគ្មានសិទ្ធិអ្វីឡើយនៅក្នុងរឿងនេះ ទោះជាទ្រង់ទទួលយកការសារភាពកំហុសរបស់ពួកគេ(ឲ្យពួកគេចូលសាសនាអ៊ីស្លាម) ឬមួយក៏ទ្រង់ដាក់ទណ្ឌកម្មពួកគេក៏ដោយ ពីព្រោះពួកគេគឺជាពួកដែលបំពាន។

3:129

وَلِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۚ يَغۡفِرُ لِمَن يَشَآءُ وَيُعَذِّبُ مَن يَشَآءُۚ وَٱللَّهُ غَفُورٞ رَّحِيمٞ ﴿129﴾

ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ទ្រង់អភ័យទោសចំពោះជនណាដែលទ្រង់មានចេតនា និងដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។

3:130

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَأۡكُلُواْ ٱلرِّبَوٰٓاْ أَضۡعَٰفٗا مُّضَٰعَفَةٗۖ وَٱتَّقُواْ ٱللَّهَ لَعَلَّكُمۡ تُفۡلِحُونَ ﴿130﴾

ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំស៊ីការប្រាក់ដែលជាការបន្ថែមទេ្វដងទៅលើប្រាក់ដើម(របស់ពួកអ្នក)ឱ្យសោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។

3:131

وَٱتَّقُواْ ٱلنَّارَ ٱلَّتِيٓ أُعِدَّتۡ لِلۡكَٰفِرِينَ ﴿131﴾

ហើយចូរពួកអ្នកខ្លាចភ្លើងនរកដែលគេត្រៀមទុកសម្រាប់ពួកដែលគ្មានជំនឿ។

3:132

وَأَطِيعُواْ ٱللَّهَ وَٱلرَّسُولَ لَعَلَّكُمۡ تُرۡحَمُونَ ﴿132﴾

ហើយចូរពួកអ្នកប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសារ(របស់ទ្រង់) សង្ឃឹមថាពួកអ្នកនឹងត្រូវបានគេអាណិតស្រលាញ់។