quranm◉

Surah An-Nahl transliteration

◉ សូរ៉ា · ∞

16:1

أَتَىٰٓ أَمۡرُ ٱللَّهِ فَلَا تَسۡتَعۡجِلُوهُۚ سُبۡحَٰنَهُۥ وَتَعَٰلَىٰ عَمَّا يُشۡرِكُونَ ﴿1﴾

Transliteration: Ata amru Allahi fala tastaAAjiloohu subhanahu wataAAala AAamma yushrikoona

Translation: បទបញ្ជារបស់អល់ឡោះ(ថ្ងៃបរលោក) គឺជិតមកដល់ហើយ។ ហេតុនេះ ចូរពួកអ្នក(ពួកគ្មានជំនឿ)កុំទាមទារឱ្យវាឆាប់មកដល់(មុនពេលកំណត់)។ ទ្រង់មហាបរិសុទ្ធ និងខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេបានធ្វើស្ហ៊ីរិក។

16:2

يُنَزِّلُ ٱلۡمَلَـٰٓئِكَةَ بِٱلرُّوحِ مِنۡ أَمۡرِهِۦ عَلَىٰ مَن يَشَآءُ مِنۡ عِبَادِهِۦٓ أَنۡ أَنذِرُوٓاْ أَنَّهُۥ لَآ إِلَٰهَ إِلَّآ أَنَا۠ فَٱتَّقُونِ ﴿2﴾

Transliteration: Yunazzilu almalaikata bialrroohi min amrihi AAala man yashao min AAibadihi an anthiroo annahu la ilaha illa ana faittaqooni

Translation: ទ្រង់បានបញ្ចុះម៉ាឡាអ៊ីកាត់ដោយនាំនូវវ៉ាហ៊ីតាមបទបញ្ជារបស់ទ្រង់ទៅកាន់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដោយឲ្យពួកគេដាស់តឿនព្រមានថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ។ ហេតុនេះ ចូរពួកអ្នកកោតខ្លាចមកចំពោះយើង។

16:3

خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ بِٱلۡحَقِّۚ تَعَٰلَىٰ عَمَّا يُشۡرِكُونَ ﴿3﴾

Transliteration: Khalaqa alssamawati waalarda bialhaqqi taAAala AAamma yushrikoona

Translation: ទ្រង់បានបង្កើតមេឃជាច្រើនជាន់ និងផែនដីដោយពិតប្រាកដ។ ទ្រង់មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេបានធ្វើស្ហ៊ីរិក។

16:4

خَلَقَ ٱلۡإِنسَٰنَ مِن نُّطۡفَةٖ فَإِذَا هُوَ خَصِيمٞ مُّبِينٞ ﴿4﴾

Transliteration: Khalaqa alinsana min nutfatin faitha huwa khaseemun mubeenun

Translation: ទ្រង់បានបង្កើតមនុស្សពីតំណក់ទឹកកាម តែគេបែរជាក្លាយជាអ្នកដែលជជែកដេញដោល(ជំទាស់នឹងការពិត)យ៉ាងច្បាស់លាស់។

16:5

وَٱلۡأَنۡعَٰمَ خَلَقَهَاۖ لَكُمۡ فِيهَا دِفۡءٞ وَمَنَٰفِعُ وَمِنۡهَا تَأۡكُلُونَ ﴿5﴾

Transliteration: WaalanAAama khalaqaha lakum feeha difon wamanafiAAu waminha takuloona

Translation: ហើយចំពោះសត្វពាហនៈ ទ្រង់បានបង្កើតវាសម្រាប់(ជាប្រយោជន៍ដល់)ពួកអ្នក។ ក្នុងចំណោមនោះ ពួកអ្នកអាចទទួលបានភាពកក់ក្តៅ និងអាចទាញយកប្រយោជន៍ផ្សេងៗ ហើយពួកអ្នកក៏អាចទទួលទានអំពីវាបានផងដែរ។

16:6

وَلَكُمۡ فِيهَا جَمَالٌ حِينَ تُرِيحُونَ وَحِينَ تَسۡرَحُونَ ﴿6﴾

Transliteration: Walakum feeha jamalun heena tureehoona waheena tasrahoona

Translation: ហើយពួកអ្នកក៏អាចទទួលបានពីវា(សត្វពាហនៈ)នោះផងដែរ នូវភាពស្រស់ស្អាត(ដែលនាំមកនូវភាពរីករាយ) នៅពេលដែលពួកអ្នកនាំវាត្រឡប់មកក្រោល(នៅពេលល្ងាច) និងនៅពេលដែលពួកអ្នកនាំវាទៅឃ្វាលវិញ(នៅពេលព្រឹក)។

16:7

وَتَحۡمِلُ أَثۡقَالَكُمۡ إِلَىٰ بَلَدٖ لَّمۡ تَكُونُواْ بَٰلِغِيهِ إِلَّا بِشِقِّ ٱلۡأَنفُسِۚ إِنَّ رَبَّكُمۡ لَرَءُوفٞ رَّحِيمٞ ﴿7﴾

Transliteration: Watahmilu athqalakum ila baladin lam takoonoo baligheehi illa bishiqqi alanfusi inna rabbakum laraoofun raheemun

Translation: ហើយវាក៏អាចដឹកជញ្ជូនទំនិញធ្ងន់ៗរបស់ពួកអ្នកទៅកាន់ទឹកដីមួយដែលពួកអ្នកមិនអាចធ្វើដំណើរទៅដល់ឡើយ លើកលែងតែ(ទៅដល់)ទាំងលំបាក។ ជាការពិតណាស់ ព្រះជាម្ចាស់របស់ពួកអ្នកមហាករុណា មហាអាណិតស្រលាញ់បំផុត។

16:8

وَٱلۡخَيۡلَ وَٱلۡبِغَالَ وَٱلۡحَمِيرَ لِتَرۡكَبُوهَا وَزِينَةٗۚ وَيَخۡلُقُ مَا لَا تَعۡلَمُونَ ﴿8﴾

Transliteration: Waalkhayla waalbighala waalhameera litarkabooha wazeenatan wayakhluqu ma la taAAlamoona

Translation: ហើយចំពោះសត្វសេះ សត្វសេះទេស និងសត្វលា គឺសម្រាប់ឲ្យពួកអ្នកជិះ និងជាការលម្អ។ ហើយទ្រង់បានបង្កើតអ្វី(ផ្សេងទៀត)ដែលពួកអ្នកមិនដឹង។

16:9

وَعَلَى ٱللَّهِ قَصۡدُ ٱلسَّبِيلِ وَمِنۡهَا جَآئِرٞۚ وَلَوۡ شَآءَ لَهَدَىٰكُمۡ أَجۡمَعِينَ ﴿9﴾

Transliteration: WaAAala Allahi qasdu alssabeeli waminha jairun walaw shaa lahadakum ajmaAAeena

Translation: ហើយសម្រាប់អល់ឡោះ គឺការបញ្ជាក់ពីមាគ៌ាដែលត្រឹមត្រូវ។ តែមានមាគ៌ាខ្លះទៀត ជាមាគ៌ាដែលមានភាពវៀចវេរ។ ហើយប្រសិនបើទ្រង់មានចេតនា ទ្រង់ប្រាកដជានឹងចង្អុលបង្ហាញពួកអ្នកទាំងអស់គ្នាជាមិនខាន។

16:10

هُوَ ٱلَّذِيٓ أَنزَلَ مِنَ ٱلسَّمَآءِ مَآءٗۖ لَّكُم مِّنۡهُ شَرَابٞ وَمِنۡهُ شَجَرٞ فِيهِ تُسِيمُونَ ﴿10﴾

Transliteration: Huwa allathee anzala mina alssamai maan lakum minhu sharabun waminhu shajarun feehi tuseemoona

Translation: ទ្រង់ជាអ្នកបញ្ចុះទឹកភ្លៀងពីលើមេឃ។ តាមរយៈទឹកភ្លៀងនេះ គឺសម្រាប់ពួកអ្នកអាចទទួលទាន និងសម្រាប់រុក្ខជាតិ(លូតលាស់)ដើម្បីឲ្យពួកអ្នកអាចឃ្វាលសត្វ(នៅកន្លែងនោះ)បានផងដែរ។

16:11

يُنۢبِتُ لَكُم بِهِ ٱلزَّرۡعَ وَٱلزَّيۡتُونَ وَٱلنَّخِيلَ وَٱلۡأَعۡنَٰبَ وَمِن كُلِّ ٱلثَّمَرَٰتِۚ إِنَّ فِي ذَٰلِكَ لَأٓيَةٗ لِّقَوۡمٖ يَتَفَكَّرُونَ ﴿11﴾

Transliteration: Yunbitu lakum bihi alzzarAAa waalzzaytoona waalnnakheela waalaAAnaba wamin kulli alththamarati inna fee thalika laayatan liqawmin yatafakkaroona

Translation: តាមរយៈទឹកភ្លៀងនោះដែរ ទ្រង់ធ្វើឱ្យដំណាំជាច្រើនដុះចេញមក និងដើមអូលីវ ដើមល្មើ ដើមទំពាំងបាយជូរ ហើយនិងផលានុផលគ្រប់ប្រភេទជាច្រើនទៀតសម្រាប់ពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលចេះគិតពិចារណា។

16:12

وَسَخَّرَ لَكُمُ ٱلَّيۡلَ وَٱلنَّهَارَ وَٱلشَّمۡسَ وَٱلۡقَمَرَۖ وَٱلنُّجُومُ مُسَخَّرَٰتُۢ بِأَمۡرِهِۦٓۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يَعۡقِلُونَ ﴿12﴾

Transliteration: Wasakhkhara lakumu allayla waalnnahara waalshshamsa waalqamara waalnnujoomu musakhkharatun biamrihi inna fee thalika laayatin liqawmin yaAAqiloona

Translation: ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវពេលយប់ ពេលថ្ងៃ ព្រះអាទិត្យ និងព្រះចន្ទ ហើយនិងហ្វូងតារាជាច្រើនដោយពួកវាគោរពទៅតាមបទបញ្ជារបស់ទ្រង់។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលឈ្វេងយល់។

16:13

وَمَا ذَرَأَ لَكُمۡ فِي ٱلۡأَرۡضِ مُخۡتَلِفًا أَلۡوَٰنُهُۥٓۚ إِنَّ فِي ذَٰلِكَ لَأٓيَةٗ لِّقَوۡمٖ يَذَّكَّرُونَ ﴿13﴾

Transliteration: Wama tharaa lakum fee alardi mukhtalifan alwanuhu inna fee thalika laayatan liqawmin yaththakkaroona

Translation: ហើយអ្វីដែលទ្រង់បានបង្កើតសម្រាប់ពួកអ្នកនៅលើផែនដីនេះ គឺមានពណ៌សម្បុររបស់វាខុសៗគ្នា។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយសម្រាប់ក្រុមដែលនឹករលឹក។

16:14

وَهُوَ ٱلَّذِي سَخَّرَ ٱلۡبَحۡرَ لِتَأۡكُلُواْ مِنۡهُ لَحۡمٗا طَرِيّٗا وَتَسۡتَخۡرِجُواْ مِنۡهُ حِلۡيَةٗ تَلۡبَسُونَهَاۖ وَتَرَى ٱلۡفُلۡكَ مَوَاخِرَ فِيهِ وَلِتَبۡتَغُواْ مِن فَضۡلِهِۦ وَلَعَلَّكُمۡ تَشۡكُرُونَ ﴿14﴾

Transliteration: Wahuwa allathee sakhkhara albahra litakuloo minhu lahman tariyyan watastakhrijoo minhu hilyatan talbasoonaha watara alfulka mawakhira feehi walitabtaghoo min fadlihi walaAAallakum tashkuroona

Translation: ហើយទ្រង់ជាអ្នកដែលបានបង្កើតសមុទ្រសម្រាប់ឲ្យពួកអ្នកអាចយកសាច់ស្រស់(ត្រី)អំពីវាមកទទួលទាន និងអាចយកចេញអំពីវានូវគ្រឿងអលង្ការដែលពួកអ្នកអាចយកវាមកពាក់(ជាគ្រឿងលម្អ)បាន។ ហើយពួកអ្នកបានឃើញសំពៅទាំងឡាយធ្វើដំណើរនៅលើវា(ផ្ទៃសមុទ្រ)ដើម្បីពួកអ្នកស្វែងរកការប្រោសប្រទានពីទ្រង់(តាមរយៈជួញដូរ) និងសង្ឃឹមថា ពួកអ្នកនឹងដឹងគុណ។

16:15

وَأَلۡقَىٰ فِي ٱلۡأَرۡضِ رَوَٰسِيَ أَن تَمِيدَ بِكُمۡ وَأَنۡهَٰرٗا وَسُبُلٗا لَّعَلَّكُمۡ تَهۡتَدُونَ ﴿15﴾

Transliteration: Waalqa fee alardi rawasiya an tameeda bikum waanharan wasubulan laAAallakum tahtadoona

Translation: ហើយទ្រង់បានបោះភ្ជាប់នៅលើផែនដីនូវភ្នំជាច្រើនដើម្បីកុំឱ្យវាញ័ររញ្ជួយដល់ពួកអ្នក និងបានបង្កើតនូវទន្លេ និងផ្លូវជាច្រើនដើម្បីឲ្យពួកអ្នកទទួលបានការចង្អុលបង្ហាញ(ទៅកាន់គោលដៅ)។

16:16

وَعَلَٰمَٰتٖۚ وَبِٱلنَّجۡمِ هُمۡ يَهۡتَدُونَ ﴿16﴾

Transliteration: WaAAalamatin wabialnnajmi hum yahtadoona

Translation: ហើយ(ទ្រង់បានបង្កើតនៅលើផែនដីផងដែរនូវ)សញ្ញាសម្គាល់ជាច្រើន និង(បានបង្កើតនូវ)ហ្វូងតារាដោយពួកគេអាចយកធ្វើជាត្រីវិស័យ(នៅពេលយប់)។

16:17

أَفَمَن يَخۡلُقُ كَمَن لَّا يَخۡلُقُۚ أَفَلَا تَذَكَّرُونَ ﴿17﴾

Transliteration: Afaman yakhluqu kaman la yakhluqu afala tathakkaroona

Translation: ដូច្នេះ តើអ្នកដែលបានបង្កើត(អ្វីៗទាំងអស់នេះ) ដូចនឹងអ្នកដែលមិនបានបង្កើតអ្វីសោះឬ? ហេតុនេះ តើពួកអ្នកមិននឹករលឹកទេឬ?

16:18

وَإِن تَعُدُّواْ نِعۡمَةَ ٱللَّهِ لَا تُحۡصُوهَآۗ إِنَّ ٱللَّهَ لَغَفُورٞ رَّحِيمٞ ﴿18﴾

Transliteration: Wain taAAuddoo niAAmata Allahi la tuhsooha inna Allaha laghafoorun raheemun

Translation: ហើយប្រសិនបើពួកអ្នក(ឱមនុស្សលោក)រាប់នូវឧបការគុណរបស់អល់ឡោះនោះ គឺពួកអ្នកមិនអាចរាប់វាអស់ឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។

16:19

وَٱللَّهُ يَعۡلَمُ مَا تُسِرُّونَ وَمَا تُعۡلِنُونَ ﴿19﴾

Transliteration: WaAllahu yaAAlamu ma tusirroona wama tuAAlinoona

Translation: ហើយអល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកលាក់បាំង និងអ្វីដែលពួកអ្នកលាតត្រដាង។

16:20

وَٱلَّذِينَ يَدۡعُونَ مِن دُونِ ٱللَّهِ لَا يَخۡلُقُونَ شَيۡـٔٗا وَهُمۡ يُخۡلَقُونَ ﴿20﴾

Transliteration: Waallatheena yadAAoona min dooni Allahi la yakhluqoona shayan wahum yukhlaqoona

Translation: ហើយអ្នកដែលពួកគេគោរពសក្ការៈ(ចំពោះវា)ផ្សេងពីអល់ឡោះជាម្ចាស់នោះ ពួកវាមិនបានបង្កើតអ្វីមួយឡើយ។ ផ្ទុយទៅវិញ ពួកគេត្រូវបានគេបង្កើត។

16:21

أَمۡوَٰتٌ غَيۡرُ أَحۡيَآءٖۖ وَمَا يَشۡعُرُونَ أَيَّانَ يُبۡعَثُونَ ﴿21﴾

Transliteration: Amwatun ghayru ahyain wama yashAAuroona ayyana yubAAathoona

Translation: ពួកវាគ្រាន់តែជារបស់ដែលគ្មានវិញ្ញាណ គ្មានជីវិតនោះឡើយ។ ហើយពួកវាក៏មិនដឹងដែរថា តើពេលណាពួកវាត្រូវបានគេបង្កើតឱ្យរស់ឡើងវិញនោះ។

16:22

إِلَٰهُكُمۡ إِلَٰهٞ وَٰحِدٞۚ فَٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ قُلُوبُهُم مُّنكِرَةٞ وَهُم مُّسۡتَكۡبِرُونَ ﴿22﴾

Transliteration: Ilahukum ilahun wahidun faallatheena la yuminoona bialakhirati quloobuhum munkiratun wahum mustakbiroona

Translation: ព្រះជាម្ចាស់របស់ពួកអ្នកដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺព្រះជាម្ចាស់តែមួយគត់។ ហើយពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក ដួងចិត្តរបស់ពួកគេ គឺបដិសេធ(ពីភាពជាព្រះជាម្ចាស់តែមួយរបស់អល់ឡោះ)។ ហើយពួកគេ គឺជាពួកដែលក្រអឺតក្រទម។

16:23

لَا جَرَمَ أَنَّ ٱللَّهَ يَعۡلَمُ مَا يُسِرُّونَ وَمَا يُعۡلِنُونَۚ إِنَّهُۥ لَا يُحِبُّ ٱلۡمُسۡتَكۡبِرِينَ ﴿23﴾

Transliteration: La jarama anna Allaha yaAAlamu ma yusirroona wama yuAAlinoona innahu la yuhibbu almustakbireena

Translation: គ្មានការសង្ស័យអ្វីឡើយដែលថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ដឹងបំផុតពីអ្វីដែលពួកគេលាក់បាំង និងអ្វីដែលពួកគេលាតត្រដាង។ ពិតប្រាកដណាស់ ទ្រង់មិនចូលចិត្តពួកដែលក្រអឺតក្រទមឡើយ។

16:24

وَإِذَا قِيلَ لَهُم مَّاذَآ أَنزَلَ رَبُّكُمۡ قَالُوٓاْ أَسَٰطِيرُ ٱلۡأَوَّلِينَ ﴿24﴾

Transliteration: Waitha qeela lahum matha anzala rabbukum qaloo asateeru alawwaleena

Translation: ហើយនៅពេលដែលមានគេសួរទៅកាន់ពួកគេ(ពួកដែលបដិសេធ)ថា៖ តើព្រះជាម្ចាស់របស់ពួកអ្នកបានបញ្ចុះអ្វីមក? ពួកគេឆ្លើយថា៖ គឺគ្រាន់តែជារឿងព្រេងរបស់មនុស្សជំនាន់មុនប៉ុណ្ណោះ។

16:25

لِيَحۡمِلُوٓاْ أَوۡزَارَهُمۡ كَامِلَةٗ يَوۡمَ ٱلۡقِيَٰمَةِ وَمِنۡ أَوۡزَارِ ٱلَّذِينَ يُضِلُّونَهُم بِغَيۡرِ عِلۡمٍۗ أَلَا سَآءَ مَا يَزِرُونَ ﴿25﴾

Transliteration: Liyahmiloo awzarahum kamilatan yawma alqiyamati wamin awzari allatheena yudilloonahum bighayri AAilmin ala saa ma yaziroona

Translation: ដើម្បីឲ្យពួកគេរែកពុននូវបាបកម្មរបស់ពួកគេយ៉ាងពេញលេញនៅថ្ងៃបរលោក ហើយនិងបាបកម្មរបស់ពួកដែលត្រូវបានពួកគេធ្វើឱ្យវង្វេងដោយគ្មានចំណេះដឹង។ ពិតប្រាកដណាស់ អ្វីដែលពួកគេរែកពុននោះ គឺអាក្រក់បំផុត។

16:26

قَدۡ مَكَرَ ٱلَّذِينَ مِن قَبۡلِهِمۡ فَأَتَى ٱللَّهُ بُنۡيَٰنَهُم مِّنَ ٱلۡقَوَاعِدِ فَخَرَّ عَلَيۡهِمُ ٱلسَّقۡفُ مِن فَوۡقِهِمۡ وَأَتَىٰهُمُ ٱلۡعَذَابُ مِنۡ حَيۡثُ لَا يَشۡعُرُونَ ﴿26﴾

Transliteration: Qad makara allatheena min qablihim faata Allahu bunyanahum mina alqawaAAidi fakharra AAalayhimu alssaqfu min fawqihim waatahumu alAAathabu min haythu la yashAAuroona

Translation: ជាការពិតណាស់ ពួក(ប្រឆាំង)ជំនាន់មុនពួកគេបានប្រើល្បិចកល(ចំពោះអ្នកនាំសាររបស់ពួកគេ)។ តែអល់ឡោះបានកម្ទេចគ្រឹះនៃផ្ទះសម្បែងរបស់ពួកគេ ហើយដំបូល(ផ្ទះ)បានធ្លាក់សង្កត់ពីលើពួកគេ។ ហើយនៅពេលនោះ ទណ្ឌកម្មក៏បានមកដល់ពួកគេដោយពួកគេមិនដឹងខ្លួនឡើយ។

16:27

ثُمَّ يَوۡمَ ٱلۡقِيَٰمَةِ يُخۡزِيهِمۡ وَيَقُولُ أَيۡنَ شُرَكَآءِيَ ٱلَّذِينَ كُنتُمۡ تُشَـٰٓقُّونَ فِيهِمۡۚ قَالَ ٱلَّذِينَ أُوتُواْ ٱلۡعِلۡمَ إِنَّ ٱلۡخِزۡيَ ٱلۡيَوۡمَ وَٱلسُّوٓءَ عَلَى ٱلۡكَٰفِرِينَ ﴿27﴾

Transliteration: Thumma yawma alqiyamati yukhzeehim wayaqoolu ayna shurakaiya allatheena kuntum tushaqqoona feehim qala allatheena ootoo alAAilma inna alkhizya alyawma waalssooa AAala alkafireena

Translation: ក្រោយមកនៅថ្ងៃបរលោក អល់ឡោះជាម្ចាស់នឹងធ្វើឱ្យពួកគេអាម៉ាស់ ហើយទ្រង់មានបន្ទូលថា៖ តើឯណាទៅព្រះនានាដែលពួកអ្នកធ្លាប់បានតស៊ូប្រឆាំងនឹងបណ្តាអ្នកនាំសារ និងអ្នកមានជំនឿព្រោះតែពួកវានោះ? ពួកដែលគេផ្តល់ចំណេះដឹងឲ្យបាននិយាយថា៖ ជាការពិតណាស់ ភាពអាម៉ាស់ និងទណ្ឌកម្មនៅថ្ងៃនេះ គឺធ្លាក់ទៅលើពួកដែលប្រឆាំង។

16:28

ٱلَّذِينَ تَتَوَفَّىٰهُمُ ٱلۡمَلَـٰٓئِكَةُ ظَالِمِيٓ أَنفُسِهِمۡۖ فَأَلۡقَوُاْ ٱلسَّلَمَ مَا كُنَّا نَعۡمَلُ مِن سُوٓءِۭۚ بَلَىٰٓۚ إِنَّ ٱللَّهَ عَلِيمُۢ بِمَا كُنتُمۡ تَعۡمَلُونَ ﴿28﴾

Transliteration: Allatheena tatawaffahumu almalaikatu thalimee anfusihim faalqawoo alssalama ma kunna naAAmalu min sooin bala inna Allaha AAaleemun bima kuntum taAAmaloona

Translation: ពួកដែលម៉ាឡាអ៊ីកាត់បានដកយកជីវិតពួកគេ ខណៈដែលពួកគេជាពួកដែលបំពានលើខ្លួនឯង។ ពេលនោះ ពួកគេបានប្រគល់ខ្លួន(នៅពេលដែលសេចក្តីស្លាប់បានមកដល់ពួកគេ ហើយពួកគេបដិសេធថា៖) ពួកយើងមិនធ្លាប់បានប្រព្រឹត្តអំពើល្មើសឡើយ។ (មានគេនិយាយទៅកាន់ពួកគេថា៖) ពុំដូច្នោះឡើយ ពិតប្រាកដណាស់ អល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។

16:29

فَٱدۡخُلُوٓاْ أَبۡوَٰبَ جَهَنَّمَ خَٰلِدِينَ فِيهَاۖ فَلَبِئۡسَ مَثۡوَى ٱلۡمُتَكَبِّرِينَ ﴿29﴾

Transliteration: Faodkhuloo abwaba jahannama khalideena feeha falabisa mathwa almutakabbireena

Translation: ដូច្នេះ ចូរពួកអ្នកចូលតាមទ្វារនានានៃនរកជើហាន់ណាំដោយពួកអ្នកស្ថិតនៅទីនោះជាអមតៈ។ ពិតណាស់ កន្លែងស្នាក់នៅរបស់ពួកដែលក្រអឺតក្រទមនោះ គឺអាក្រក់បំផុត។

16:30

وَقِيلَ لِلَّذِينَ ٱتَّقَوۡاْ مَاذَآ أَنزَلَ رَبُّكُمۡۚ قَالُواْ خَيۡرٗاۗ لِّلَّذِينَ أَحۡسَنُواْ فِي هَٰذِهِ ٱلدُّنۡيَا حَسَنَةٞۚ وَلَدَارُ ٱلۡأٓخِرَةِ خَيۡرٞۚ وَلَنِعۡمَ دَارُ ٱلۡمُتَّقِينَ ﴿30﴾

Transliteration: Waqeela lillatheena ittaqaw matha anzala rabbukum qaloo khayran lillatheena ahsanoo fee hathihi alddunya hasanatun waladaru alakhirati khayrun walaniAAma daru almuttaqeena

Translation: ហើយមានគេនិយាយទៅកាន់បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)ថា៖ តើព្រះជាម្ចាស់របស់ពួកអ្នកបានបញ្ចុះអ្វីមក? ពួកគេបានឆ្លើយថា៖ គឺប្រការល្អ។ សម្រាប់បណ្តាអ្នកដែលធ្វើល្អនៅក្នុងជីវិតលោកិយនេះ គឺនឹងទទួលបានផលល្អ។ ចំណែកឯនៅឋានបរលោកវិញ គឺល្អប្រសើរជាងនោះទៅទៀត។ ហើយលំនៅឋានរបស់អ្នកដែលកោតខ្លាច(អល់ឡោះ)នោះ គឺល្អប្រសើរបំផុត។

16:31

جَنَّـٰتُ عَدۡنٖ يَدۡخُلُونَهَا تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُۖ لَهُمۡ فِيهَا مَا يَشَآءُونَۚ كَذَٰلِكَ يَجۡزِي ٱللَّهُ ٱلۡمُتَّقِينَ ﴿31﴾

Transliteration: Jannatu AAadnin yadkhuloonaha tajree min tahtiha alanharu lahum feeha ma yashaoona kathalika yajzee Allahu almuttaqeena

Translation: គឺឋានសួគ៌អាត់និនដែលពួកគេនឹងចូលទៅក្នុងវាដោយមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ នៅក្នុងឋានសួគ៌នោះ ពួកគេនឹងទទួលបាននូវអ្វីគ្រប់យ៉ាងដែលពួកគេប្រាថ្នា។ ក៏ដូចគ្នាដែរ អល់ឡោះជាម្ចាស់នឹងតបស្នងដល់បណ្តាអ្នកដែលកោតខ្លាច។

16:32

ٱلَّذِينَ تَتَوَفَّىٰهُمُ ٱلۡمَلَـٰٓئِكَةُ طَيِّبِينَ يَقُولُونَ سَلَٰمٌ عَلَيۡكُمُ ٱدۡخُلُواْ ٱلۡجَنَّةَ بِمَا كُنتُمۡ تَعۡمَلُونَ ﴿32﴾

Transliteration: Allatheena tatawaffahumu almalaikatu tayyibeena yaqooloona salamun AAalaykumu odkhuloo aljannata bima kuntum taAAmaloona

Translation: គឺបណ្តាអ្នកដែលម៉ាឡាអ៊ីកាត់បានដកយកជីវិតពួកគេដោយដួងចិត្តរបស់ពួកគេជ្រះស្អាតពីភាពគ្មានជំនឿ។ ម៉ាឡាអ៊ីកាត់បានពោលថា៖ សូមសន្តិភាពកើតមានដល់ពួកអ្នក។ ចូរពួកអ្នកចូលទៅក្នុងឋានសួគ៌ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តចុះ។

16:33

هَلۡ يَنظُرُونَ إِلَّآ أَن تَأۡتِيَهُمُ ٱلۡمَلَـٰٓئِكَةُ أَوۡ يَأۡتِيَ أَمۡرُ رَبِّكَۚ كَذَٰلِكَ فَعَلَ ٱلَّذِينَ مِن قَبۡلِهِمۡۚ وَمَا ظَلَمَهُمُ ٱللَّهُ وَلَٰكِن كَانُوٓاْ أَنفُسَهُمۡ يَظۡلِمُونَ ﴿33﴾

Transliteration: Hal yanthuroona illa an tatiyahumu almalaikatu aw yatiya amru rabbika kathalika faAAala allatheena min qablihim wama thalamahumu Allahu walakin kanoo anfusahum yathlimoona

Translation: តើពួកគេ(ពួកមុស្ហរីគីន)មិនរង់ចាំអ្វីក្រៅពីម៉ាឡាអ៊ីកាត់ ឬក៏បទបញ្ជានៃព្រះជាម្ចាស់របស់អ្នក(ទណ្ឌកម្ម)មកដល់ពួកគេឬ? ក៏ដូចគ្នាដែរ អ្នកជំនាន់មុនពួកគេក៏បានធ្វើដូច្នោះដែរ។ ហើយអល់ឡោះមិនបានបំពានលើពួកគេឡើយ តែពួកគេទៅវិញទេដែលបានបំពានលើខ្លួនឯងនោះ។

16:34

فَأَصَابَهُمۡ سَيِّـَٔاتُ مَا عَمِلُواْ وَحَاقَ بِهِم مَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ ﴿34﴾

Transliteration: Faasabahum sayyiatu ma AAamiloo wahaqa bihim ma kanoo bihi yastahzioona

Translation: ហើយពួកគេបានទទួលរងនូវប្រការអាក្រក់(ទណ្ឌកម្ម)ដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។ ហើយអ្វី(ទណ្ឌកម្ម)ដែលពួកគេធ្លាប់បានសើចចំអកនោះបានហ៊ុមព័ទ្ធពួកគេ។

16:35

وَقَالَ ٱلَّذِينَ أَشۡرَكُواْ لَوۡ شَآءَ ٱللَّهُ مَا عَبَدۡنَا مِن دُونِهِۦ مِن شَيۡءٖ نَّحۡنُ وَلَآ ءَابَآؤُنَا وَلَا حَرَّمۡنَا مِن دُونِهِۦ مِن شَيۡءٖۚ كَذَٰلِكَ فَعَلَ ٱلَّذِينَ مِن قَبۡلِهِمۡۚ فَهَلۡ عَلَى ٱلرُّسُلِ إِلَّا ٱلۡبَلَٰغُ ٱلۡمُبِينُ ﴿35﴾

Transliteration: Waqala allatheena ashrakoo law shaa Allahu ma AAabadna min doonihi min shayin nahnu wala abaona wala harramna min doonihi min shayin kathalika faAAala allatheena min qablihim fahal AAala alrrusuli illa albalaghu almubeenu

Translation: ហើយពួកដែលធ្វើស្ហ៊ីរិកបាននិយាយថា៖ ប្រសិនបើអល់ឡោះមានចេតនា នោះពួកយើង និងជីដូនជីតារបស់ពួកយើងមិនគោរពសក្ការៈអ្វីផ្សេងក្រៅពីទ្រង់នោះឡើយ ហើយពួកយើងក៏មិនដាក់បម្រាមនូវអ្វីមួយដែលទ្រង់មិនដាក់បម្រាមនោះដែរ។ ក៏ដូចគ្នាដែរ អ្នកជំនាន់មុនពួកគេក៏បានធ្វើដូច្នោះដែរ។ ហើយតួនាទីរបស់បណ្តាអ្នកនាំសារទាំងឡាយ គឺគ្មានអ្វីក្រៅពីការផ្សព្វផ្សាយ(សារ)ដ៏ច្បាស់លាស់នោះឡើយ។

16:36

وَلَقَدۡ بَعَثۡنَا فِي كُلِّ أُمَّةٖ رَّسُولًا أَنِ ٱعۡبُدُواْ ٱللَّهَ وَٱجۡتَنِبُواْ ٱلطَّـٰغُوتَۖ فَمِنۡهُم مَّنۡ هَدَى ٱللَّهُ وَمِنۡهُم مَّنۡ حَقَّتۡ عَلَيۡهِ ٱلضَّلَٰلَةُۚ فَسِيرُواْ فِي ٱلۡأَرۡضِ فَٱنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُكَذِّبِينَ ﴿36﴾

Transliteration: Walaqad baAAathna fee kulli ommatin rasoolan ani oAAbudoo Allaha waijtaniboo alttaghoota faminhum man hada Allahu waminhum man haqqat AAalayhi alddalalatu faseeroo fee alardi faonthuroo kayfa kana AAaqibatu almukaththibeena

Translation: ហើយជាការពិតណាស់ យើងបានតែងតាំងទៅកាន់រាល់ប្រជាជាតិនីមួយៗនូវអ្នកនាំសារម្នាក់ ដោយប្រើឲ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះ(តែមួយគត់) និងចៀសឆ្ងាយពីតហ្គូត(ការគោរពសក្ការៈអ្នកផ្សេងក្រៅពីអល់ឡោះ)។ ពេលនោះក្នុងចំណោមពួកគេ គឺមានអ្នកដែលអល់ឡោះចង្អុលបង្ហាញ។ ហើយក្នុងចំណោមពួកគេផងដែរ គឺមានអ្នកដែលភាពវង្វេងចាំបាច់ត្រូវតែកើតឡើងចំពោះពួកគេ។ ហេតុនេះ ចូរពួកអ្នកធ្វើដំណើរនៅលើផែនដីចុះ ហើយចូរពួកអ្នកពិនិត្យមើល ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធនោះយ៉ាងដូចម្តេចដែរ?

16:37

إِن تَحۡرِصۡ عَلَىٰ هُدَىٰهُمۡ فَإِنَّ ٱللَّهَ لَا يَهۡدِي مَن يُضِلُّۖ وَمَا لَهُم مِّن نَّـٰصِرِينَ ﴿37﴾

Transliteration: In tahris AAala hudahum fainna Allaha la yahdee man yudillu wama lahum min nasireena

Translation: ទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ព្យាយាមលើការចង្អុលបង្ហាញពួកគេក៏ដោយ ក៏អល់ឡោះជាម្ចាស់មិនចង្អុលបង្ហាញចំពោះជនដែលគេធ្វើឱ្យគេវង្វេងនោះដែរ។ ហើយសម្រាប់ពួកគេ គ្មានអ្នកដែលជួយនោះឡើយ។

16:38

وَأَقۡسَمُواْ بِٱللَّهِ جَهۡدَ أَيۡمَٰنِهِمۡ لَا يَبۡعَثُ ٱللَّهُ مَن يَمُوتُۚ بَلَىٰ وَعۡدًا عَلَيۡهِ حَقّٗا وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ ﴿38﴾

Transliteration: Waaqsamoo biAllahi jahda aymanihim la yabAAathu Allahu man yamootu bala waAAdan AAalayhi haqqan walakinna akthara alnnasi la yaAAlamoona

Translation: ហើយពួកគេបានស្បថនឹងអល់ឡោះដោយការស្បថយ៉ាងម៉ឺងម៉ាត់ថា៖ អល់ឡោះជាម្ចាស់ទ្រង់នឹងមិនធ្វើឲ្យអ្នកដែលស្លាប់រស់ឡើងវិញឡើយ។ មិនដូច្នោះឡើយ។ ការសន្យាទៅលើរឿងនោះ គឺជាការពិត។ ក៏ប៉ុន្តែ មនុស្សភាគច្រើនមិនដឹងឡើយ។

16:39

لِيُبَيِّنَ لَهُمُ ٱلَّذِي يَخۡتَلِفُونَ فِيهِ وَلِيَعۡلَمَ ٱلَّذِينَ كَفَرُوٓاْ أَنَّهُمۡ كَانُواْ كَٰذِبِينَ ﴿39﴾

Transliteration: Liyubayyina lahumu allathee yakhtalifoona feehi waliyaAAlama allatheena kafaroo annahum kanoo kathibeena

Translation: (ទ្រង់ឲ្យពួកគេរស់ឡើងវិញ)ដើម្បីបញ្ជាក់ដល់ពួកគេនូវអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នានៅក្នុងវា និងដើម្បីឱ្យពួកដែលប្រឆាំងដឹងថា ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលធ្លាប់បានភូតកុហក។

16:40

إِنَّمَا قَوۡلُنَا لِشَيۡءٍ إِذَآ أَرَدۡنَٰهُ أَن نَّقُولَ لَهُۥ كُن فَيَكُونُ ﴿40﴾

Transliteration: Innama qawluna lishayin itha aradnahu an naqoola lahu kun fayakoonu

Translation: តាមពិត បន្ទូលរបស់យើងទៅកាន់អ្វីមួយនៅពេលដែលយើងមានបំណងឱ្យវាកើតឡើងនោះ យើងគ្រាន់តែមានបន្ទូលទៅកាន់វាថា៖ “ចូរកើតចុះ” នោះវានឹងកើតឡើងភ្លាម។

16:41

وَٱلَّذِينَ هَاجَرُواْ فِي ٱللَّهِ مِنۢ بَعۡدِ مَا ظُلِمُواْ لَنُبَوِّئَنَّهُمۡ فِي ٱلدُّنۡيَا حَسَنَةٗۖ وَلَأَجۡرُ ٱلۡأٓخِرَةِ أَكۡبَرُۚ لَوۡ كَانُواْ يَعۡلَمُونَ ﴿41﴾

Transliteration: Waallatheena hajaroo fee Allahi min baAAdi ma thulimoo lanubawwiannahum fee alddunya hasanatan walaajru alakhirati akbaru law kanoo yaAAlamoona

Translation: ហើយបណ្តាអ្នកដែលធ្វើចំណាកស្រុកក្នុងនាមអល់ឡោះក្រោយពីពួកគេត្រូវបានគេបំពាននោះ យើងពិតជានឹងផ្តល់កន្លែងស្នាក់ដ៏ល្អប្រពៃឱ្យពួកគេនៅក្នុងលោកិយនេះ។ ហើយសម្រាប់ផលបុណ្យនៅថ្ងៃបរលោកវិញ គឺធំធេងជាងនេះទៅទៀត ប្រសិនបើពួកគេបានដឹង។

16:42

ٱلَّذِينَ صَبَرُواْ وَعَلَىٰ رَبِّهِمۡ يَتَوَكَّلُونَ ﴿42﴾

Transliteration: Allatheena sabaroo waAAala rabbihim yatawakkaloona

Translation: គឺបណ្តាអ្នកដែលបានអត់ធ្មត់ ព្រមទាំងប្រគល់ការទុកចិត្តទៅចំពោះព្រះជាម្ចាស់របស់ពួកគេ(តែមួយគត់)។

16:43

وَمَآ أَرۡسَلۡنَا مِن قَبۡلِكَ إِلَّا رِجَالٗا نُّوحِيٓ إِلَيۡهِمۡۖ فَسۡـَٔلُوٓاْ أَهۡلَ ٱلذِّكۡرِ إِن كُنتُمۡ لَا تَعۡلَمُونَ ﴿43﴾

Transliteration: Wama arsalna min qablika illa rijalan noohee ilayhim faisaloo ahla alththikri in kuntum la taAAlamoona

Translation: ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្រៅពីបុរសៗដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់ពួកគេនោះឡើយ។ ដូច្នេះ ចូរពួកអ្នកសួរពួកដែលគេផ្តល់គម្ពីរឱ្យ (ពួកយូដា និងពួកគ្រឹស្ទាន)ចុះ ប្រសិនបើពួកអ្នកមិនដឹងទេនោះ។

16:44

بِٱلۡبَيِّنَٰتِ وَٱلزُّبُرِۗ وَأَنزَلۡنَآ إِلَيۡكَ ٱلذِّكۡرَ لِتُبَيِّنَ لِلنَّاسِ مَا نُزِّلَ إِلَيۡهِمۡ وَلَعَلَّهُمۡ يَتَفَكَّرُونَ ﴿44﴾

Transliteration: Bialbayyinati waalzzuburi waanzalna ilayka alththikra litubayyina lilnnasi ma nuzzila ilayhim walaAAallahum yatafakkaroona

Translation: (យើងបានបញ្ជូនពួកគេ)ដោយនាំមកនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់ និងគម្ពីរជាច្រើន។ ហើយយើងបានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរគួរអានដើម្បីឲ្យអ្នកបកស្រាយបញ្ជាក់ដល់មនុស្សលោកនូវអ្វីដែលគេបានបញ្ចុះទៅកាន់ពួកគេ សង្ឃឹមថាពួកគេចេះត្រិះរិះពិចារណា។

16:45

أَفَأَمِنَ ٱلَّذِينَ مَكَرُواْ ٱلسَّيِّـَٔاتِ أَن يَخۡسِفَ ٱللَّهُ بِهِمُ ٱلۡأَرۡضَ أَوۡ يَأۡتِيَهُمُ ٱلۡعَذَابُ مِنۡ حَيۡثُ لَا يَشۡعُرُونَ ﴿45﴾

Transliteration: Afaamina allatheena makaroo alssayyiati an yakhsifa Allahu bihimu alarda aw yatiyahumu alAAathabu min haythu la yashAAuroona

Translation: តើពួកដែលរៀបចំផែនការអាក្រក់នានាមានសុវត្ថិភាពដែរឬទេ ប្រសិនបើអល់ឡោះជាម្ចាស់ឱ្យពួកគេលិចចូលទៅក្នុងដី(ធរណីស្រូប) ឬក៏ទណ្ឌកម្មមកដល់ពួកគេដោយពួកគេមិនដឹងខ្លួននោះ?

16:46

أَوۡ يَأۡخُذَهُمۡ فِي تَقَلُّبِهِمۡ فَمَا هُم بِمُعۡجِزِينَ ﴿46﴾

Transliteration: Aw yakhuthahum fee taqallubihim fama hum bimuAAjizeena

Translation: ឬក៏ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេក្នុងខណៈដែលពួកគេធ្វើដំណើរចុះឡើង(ដើម្បីស្វែងរកលាភសក្ការៈ)នោះ? ពិតណាស់ ពួកគេមិនអាចគេចផុត(ពីទណ្ឌកម្ម)បានឡើយ។

16:47

أَوۡ يَأۡخُذَهُمۡ عَلَىٰ تَخَوُّفٖ فَإِنَّ رَبَّكُمۡ لَرَءُوفٞ رَّحِيمٌ ﴿47﴾

Transliteration: Aw yakhuthahum AAala takhawwufin fainna rabbakum laraoofun raheemun

Translation: ឬក៏ទ្រង់ដាក់ទណ្ឌកម្មពួកគេខណៈដែលពួកគេភ័យខ្លាច(អំពីវា)នោះ? ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នកមហាមេត្តាករុណា មហាអាណិតស្រលាញ់បំផុត។

16:48

أَوَلَمۡ يَرَوۡاْ إِلَىٰ مَا خَلَقَ ٱللَّهُ مِن شَيۡءٖ يَتَفَيَّؤُاْ ظِلَٰلُهُۥ عَنِ ٱلۡيَمِينِ وَٱلشَّمَآئِلِ سُجَّدٗا لِّلَّهِ وَهُمۡ دَٰخِرُونَ ﴿48﴾

Transliteration: Awa lam yaraw ila ma khalaqa Allahu min shayin yatafayyao thilaluhu AAani alyameeni waalshshamaili sujjadan lillahi wahum dakhiroona

Translation: តើពួកគេ(ពួកដែលបដិសេធ)មិនមើលទៅកាន់អ្វីដែលអល់ឡោះបានបង្កើតទេឬ? ស្រមោលរបស់វាម្តងរេទៅខាងស្តាំ ម្តងទៅខាងឆ្វេងដោយវា(ស្រមោល)ឱនស៊ូជោតចំពោះអល់ឡោះ ខណៈដែលពួកវាជាអ្នកដែលគោរពតាម(បទបញ្ជា)។

16:49

وَلِلَّهِۤ يَسۡجُدُۤ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِ مِن دَآبَّةٖ وَٱلۡمَلَـٰٓئِكَةُ وَهُمۡ لَا يَسۡتَكۡبِرُونَ ﴿49﴾

Transliteration: Walillahi yasjudu ma fee alssamawati wama fee alardi min dabbatin waalmalaikatu wahum la yastakbiroona

Translation: ហើយអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដីនៃពពួកសត្វ ព្រមទាំងបណ្តាម៉ាឡាអ៊ីកាត់ទាំងឡាយ ពួកគេទាំងនោះក្រាបស៊ូជោតចំពោះអល់ឡោះជាម្ចាស់(តែមួយគត់) ហើយពួកគេមិនក្រអឺតក្រទមឡើយ។

16:50

يَخَافُونَ رَبَّهُم مِّن فَوۡقِهِمۡ وَيَفۡعَلُونَ مَا يُؤۡمَرُونَ۩ ﴿50﴾

Transliteration: Yakhafoona rabbahum min fawqihim wayafAAaloona ma yumaroona

Translation: ពួកគេខ្លាចព្រះជាម្ចាស់របស់ពួកគេដែលនៅខាងលើ និងគោរពតាមនូវអ្វីដែលគេបង្គាប់ប្រើពួកគេ។

16:51

وَقَالَ ٱللَّهُ لَا تَتَّخِذُوٓاْ إِلَٰهَيۡنِ ٱثۡنَيۡنِۖ إِنَّمَا هُوَ إِلَٰهٞ وَٰحِدٞ فَإِيَّـٰيَ فَٱرۡهَبُونِ ﴿51﴾

Transliteration: Waqala Allahu la tattakhithoo ilahayni ithnayni innama huwa ilahun wahidun faiyyaya fairhabooni

Translation: ហើយអល់ឡោះទ្រង់បានមានបន្ទូលថា៖ ចូរពួកអ្នកកុំយកព្រះពីរមកគោរពសក្ការៈឱ្យសោះ។ តាមពិត ទ្រង់(អល់ឡោះ)គឺជាព្រះជាម្ចាស់តែមួយគត់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ។ ហេតុនេះ ចូរពួកអ្នកកោតខ្លាចមកចំពោះយើង(តែមួយគត់)។

16:52

وَلَهُۥ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَلَهُ ٱلدِّينُ وَاصِبًاۚ أَفَغَيۡرَ ٱللَّهِ تَتَّقُونَ ﴿52﴾

Transliteration: Walahu ma fee alssamawati waalardi walahu alddeenu wasiban afaghayra Allahi tattaqoona

Translation: ហើយអ្វីដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់។ ហើយការគោរពសក្ការៈដោយចិត្តស្មោះសជាប់ជានិច្ច គឺសម្រាប់ទ្រង់(តែមួយគត់)។ ដូចនេះ តើពួកអ្នកកោតខ្លាចអ្នកផ្សេងក្រៅពីអល់ឡោះឬ?

16:53

وَمَا بِكُم مِّن نِّعۡمَةٖ فَمِنَ ٱللَّهِۖ ثُمَّ إِذَا مَسَّكُمُ ٱلضُّرُّ فَإِلَيۡهِ تَجۡـَٔرُونَ ﴿53﴾

Transliteration: Wama bikum min niAAmatin famina Allahi thumma itha massakumu alddurru failayhi tajaroona

Translation: ហើយឧបការគុណដែលពួកអ្នក(ឱមនុស្សលោក)ទទួលបាន គឺមកពីអល់ឡោះ(តែមួយគត់)។ ក្រោយមក នៅពេលគ្រោះបានកើតឡើងចំពោះពួកអ្នក គឺពួកអ្នកបួងសួងអង្វរករទៅកាន់ទ្រង់។

16:54

ثُمَّ إِذَا كَشَفَ ٱلضُّرَّ عَنكُمۡ إِذَا فَرِيقٞ مِّنكُم بِرَبِّهِمۡ يُشۡرِكُونَ ﴿54﴾

Transliteration: Thumma itha kashafa alddurra AAankum itha fareequn minkum birabbihim yushrikoona

Translation: ក្រោយមកទៀត នៅពេលដែលទ្រង់ដកយកគ្រោះទាំងនោះចេញពីពួកអ្នក ស្រាប់តែមួយក្រុមក្នុងចំណោមពួកអ្នកបែរជាធ្វើស្ហ៊ីរិកនឹងព្រះជាម្ចាស់របស់ពួកគេទៅវិញ។

16:55

لِيَكۡفُرُواْ بِمَآ ءَاتَيۡنَٰهُمۡۚ فَتَمَتَّعُواْ فَسَوۡفَ تَعۡلَمُونَ ﴿55﴾

Transliteration: Liyakfuroo bima ataynahum fatamattaAAoo fasawfa taAAlamoona

Translation: ដើម្បីពួកគេរមិលគុណចំពោះអ្វីដែលយើងបានប្រទានដល់ពួកគេ។ ដូច្នេះ ចូរពួកអ្នកសោយសុខ(មួយរយៈពេលខ្លី)សិនចុះ។ ជាការពិតណាស់ ពួកអ្នកគង់តែនឹងដឹងជាមិនខាន។

16:56

وَيَجۡعَلُونَ لِمَا لَا يَعۡلَمُونَ نَصِيبٗا مِّمَّا رَزَقۡنَٰهُمۡۗ تَٱللَّهِ لَتُسۡـَٔلُنَّ عَمَّا كُنتُمۡ تَفۡتَرُونَ ﴿56﴾

Transliteration: WayajAAaloona lima la yaAAlamoona naseeban mimma razaqnahum taAllahi latusalunna AAamma kuntum taftaroona

Translation: ហើយពួកគេ(ពួកមុស្ហរីគីន)បានរៀបចំសម្រាប់ពួក(ព្រះនានា)ដែលមិនដឹងអ្វីសោះនោះនូវចំណែកមួយពីលាភសក្ការៈដែលយើងបានប្រទានដល់ពួកគេ។ សូមស្បថនឹងអល់ឡោះថា៖ ពួកអ្នកពិតជានឹងត្រូវគេសួរអំពីអ្វីដែលពួកអ្នកបានប្រឌិតឡើងនេះជាមិនខាន។

16:57

وَيَجۡعَلُونَ لِلَّهِ ٱلۡبَنَٰتِ سُبۡحَٰنَهُۥ وَلَهُم مَّا يَشۡتَهُونَ ﴿57﴾

Transliteration: WayajAAaloona lillahi albanati subhanahu walahum ma yashtahoona

Translation: ហើយពួកគេបានចាត់ទុកកូនស្រី ថាជាបុត្រីរបស់អល់ឡោះជាម្ចាស់។ ទ្រង់មហាស្អាតស្អំ(ពីអ្វីដែលពួកគេចោទប្រកាន់)។ ហើយពួកគេចាត់ទុកអ្វី(កូនប្រុស)ដែលពួកគេពេញចិត្ត(ចង់បាន)នោះជារបស់ខ្លួនឯង។

16:58

وَإِذَا بُشِّرَ أَحَدُهُم بِٱلۡأُنثَىٰ ظَلَّ وَجۡهُهُۥ مُسۡوَدّٗا وَهُوَ كَظِيمٞ ﴿58﴾

Transliteration: Waitha bushshira ahaduhum bialontha thalla wajhuhu muswaddan wahuwa katheemun

Translation: ហើយនៅពេលដែលមានគេប្រាប់ដំណឹងដល់នរណាម្នាក់នៃពួកគេពីកំណើតកូនស្រី មុខរបស់គេប្រែទៅជាខ្មៅ ហើយរូបគេពោរពេញទៅដោយទុក្ខព្រួយ។

16:59

يَتَوَٰرَىٰ مِنَ ٱلۡقَوۡمِ مِن سُوٓءِ مَا بُشِّرَ بِهِۦٓۚ أَيُمۡسِكُهُۥ عَلَىٰ هُونٍ أَمۡ يَدُسُّهُۥ فِي ٱلتُّرَابِۗ أَلَا سَآءَ مَا يَحۡكُمُونَ ﴿59﴾

Transliteration: Yatawara mina alqawmi min sooi ma bushshira bihi ayumsikuhu AAala hoonin am yadussuhu fee altturabi ala saa ma yahkumoona

Translation: គេលាក់ខ្លួន(គេចមុខ)អំពីក្រុមរបស់ខ្លួនព្រោះតែដំណឹងអាក្រក់ដែលគេទទួលបាន។ (គេគិតក្នុងចិត្តថា៖) តើគេគួររក្សាទុកកូនស្រីនេះឱ្យអាប់ឱនដល់កិត្តិយស ឬក៏យកទៅកប់ក្នុងដី(ទាំងរស់)? តើពុំមែនទេឬ អ្វីដែលពួកគេកំណត់នោះ គឺអាក្រក់បំផុត។

16:60

لِلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ مَثَلُ ٱلسَّوۡءِۖ وَلِلَّهِ ٱلۡمَثَلُ ٱلۡأَعۡلَىٰۚ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ﴿60﴾

Transliteration: Lillatheena la yuminoona bialakhirati mathalu alssawi walillahi almathalu alaAAla wahuwa alAAazeezu alhakeemu

Translation: សម្រាប់ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក គឺមានលក្ខណៈសម្បត្តិអាក្រក់បំផុត។ តែសម្រាប់អល់ឡោះជាម្ចាស់វិញ ទ្រង់មានលក្ខណៈសម្បត្តិដ៏មហាខ្ពង់ខ្ពស់។ ហើយទ្រង់គឺមហាខ្លាំងពូកែ មហាគតិបណ្ឌិត។

16:61

وَلَوۡ يُؤَاخِذُ ٱللَّهُ ٱلنَّاسَ بِظُلۡمِهِم مَّا تَرَكَ عَلَيۡهَا مِن دَآبَّةٖ وَلَٰكِن يُؤَخِّرُهُمۡ إِلَىٰٓ أَجَلٖ مُّسَمّٗىۖ فَإِذَا جَآءَ أَجَلُهُمۡ لَا يَسۡتَـٔۡخِرُونَ سَاعَةٗ وَلَا يَسۡتَقۡدِمُونَ ﴿61﴾

Transliteration: Walaw yuakhithu Allahu alnnasa bithulmihim ma taraka AAalayha min dabbatin walakin yuakhkhiruhum ila ajalin musamman faitha jaa ajaluhum la yastakhiroona saAAatan wala yastaqdimoona

Translation: ហើយប្រសិនបើអល់ឡោះដាក់ទណ្ឌកម្មមនុស្សលោកដោយសារតែការបំពាន ទ្រង់នឹងមិនទុកឱ្យសត្វលោកណាមួយមានជីវិតរស់នៅលើផែនដីឡើយ។ ក៏ប៉ុន្តែ ទ្រង់ពន្យារពេលដល់ពួកគេរហូតដល់ពេលវេលាដែលត្រូវបានកំណត់។ ដូច្នេះ នៅពេលដែលអាយុកាលរបស់ពួកគេបានមកដល់ហើយនោះ គឺពួកគេមិនអាចសុំពន្យារពេលបានឡើយ ហើយក៏មិនអាចសុំឱ្យមកដល់មុនពេលកំណត់បានដែរ សូម្បីមួយវិនាទីក៏ដោយ។

16:62

وَيَجۡعَلُونَ لِلَّهِ مَا يَكۡرَهُونَۚ وَتَصِفُ أَلۡسِنَتُهُمُ ٱلۡكَذِبَ أَنَّ لَهُمُ ٱلۡحُسۡنَىٰۚ لَا جَرَمَ أَنَّ لَهُمُ ٱلنَّارَ وَأَنَّهُم مُّفۡرَطُونَ ﴿62﴾

Transliteration: WayajAAaloona lillahi ma yakrahoona watasifu alsinatuhumu alkathiba anna lahumu alhusna la jarama anna lahumu alnnara waannahum mufratoona

Translation: ហើយពួកគេចាត់ទុកអ្វី(កូនស្រី)ដែលពួកគេស្អប់(មិនចង់បាន)នោះសម្រាប់អល់ឡោះទៅវិញ។ ហើយអណ្តាតរបស់ពួកគេបាននិយាយដោយកុហកថា៖ ពិតណាស់ ពួកគេនឹងទទួលបានលទ្ធផលដ៏ល្អប្រសើរ។ គ្មានការសង្ស័យឡើយដែលថា ពិតប្រាកដណាស់ សម្រាប់ពួកគេគឺភ្លើងនរក ហើយពិតណាស់ ពួកគេត្រូវបានគេបោះបង់ចោល។

16:63

تَٱللَّهِ لَقَدۡ أَرۡسَلۡنَآ إِلَىٰٓ أُمَمٖ مِّن قَبۡلِكَ فَزَيَّنَ لَهُمُ ٱلشَّيۡطَٰنُ أَعۡمَٰلَهُمۡ فَهُوَ وَلِيُّهُمُ ٱلۡيَوۡمَ وَلَهُمۡ عَذَابٌ أَلِيمٞ ﴿63﴾

Transliteration: TaAllahi laqad arsalna ila omamin min qablika fazayyana lahumu alshshaytanu aAAmalahum fahuwa waliyyuhumu alyawma walahum AAathabun aleemun

Translation: សូមស្បថនឹងអល់ឡោះ! ជាការពិតណាស់ យើងបានបញ្ជូនអ្នកនាំសារទៅកាន់ប្រជាជាតិជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ ពេលនោះ ស្ហៃតនបានតុបតែងលម្អសម្រាប់ពួកគេនូវទង្វើ(អាក្រក់)របស់ពួកគេ។ ហើយវាជាអ្នកគាំពាររបស់ពួកគេក្នុងលោកិយនេះ។ ហើយនៅថ្ងៃបរលោក ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។

16:64

وَمَآ أَنزَلۡنَا عَلَيۡكَ ٱلۡكِتَٰبَ إِلَّا لِتُبَيِّنَ لَهُمُ ٱلَّذِي ٱخۡتَلَفُواْ فِيهِ وَهُدٗى وَرَحۡمَةٗ لِّقَوۡمٖ يُؤۡمِنُونَ ﴿64﴾

Transliteration: Wama anzalna AAalayka alkitaba illa litubayyina lahumu allathee ikhtalafoo feehi wahudan warahmatan liqawmin yuminoona

Translation: ហើយយើងមិនបានបញ្ចុះគម្ពីរ(គួរអាន)ទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះឡើយ លើកលែងតែដើម្បីឲ្យអ្នកបញ្ជាក់ដល់ពួកគេចំពោះអ្វីដែលពួកគេបានខ្វែងគំនិតគ្នានៅក្នុងវា ព្រមទាំងជាការចង្អុលបង្ហាញ និងជាក្តីមេត្តាករុណាសម្រាប់ក្រុមដែលមានជំនឿចំពោះអល់ឡោះ។

16:65

وَٱللَّهُ أَنزَلَ مِنَ ٱلسَّمَآءِ مَآءٗ فَأَحۡيَا بِهِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَآۚ إِنَّ فِي ذَٰلِكَ لَأٓيَةٗ لِّقَوۡمٖ يَسۡمَعُونَ ﴿65﴾

Transliteration: WaAllahu anzala mina alssamai maan faahya bihi alarda baAAda mawtiha inna fee thalika laayatan liqawmin yasmaAAoona

Translation: ហើយអល់ឡោះទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ។ បន្ទាប់មក តាមរយៈទឹកភ្លៀងនេះ ទ្រង់បានធ្វើឱ្យដីរស់ឡើងវិញក្រោយពីវាស្ងួតហួតហែង។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយសម្រាប់ក្រុមដែលស្តាប់ឮ(យកវាមកពិចារណា)។

16:66

وَإِنَّ لَكُمۡ فِي ٱلۡأَنۡعَٰمِ لَعِبۡرَةٗۖ نُّسۡقِيكُم مِّمَّا فِي بُطُونِهِۦ مِنۢ بَيۡنِ فَرۡثٖ وَدَمٖ لَّبَنًا خَالِصٗا سَآئِغٗا لِّلشَّـٰرِبِينَ ﴿66﴾

Transliteration: Wainna lakum fee alanAAami laAAibratan nusqeekum mimma fee butoonihi min bayni farthin wadamin labanan khalisan saighan lilshsharibeena

Translation: ហើយពិតប្រាកដណាស់ ចំពោះសត្វពាហនៈ គឺជាមេរៀនមួយសម្រាប់ពួកអ្នក(មនុស្សលោក)។ យើងបានផ្តល់ឲ្យពួកអ្នកទទួលទានអំពីអ្វីដែលនៅក្នុងពោះរបស់វាដែលនៅរវាងលាមក និងឈាមនូវទឹកដោះដ៏បរិសុទ្ធ និងមានរសជាតិឆ្ងាញ់សម្រាប់អ្នកដែលទទួលទាន។

16:67

وَمِن ثَمَرَٰتِ ٱلنَّخِيلِ وَٱلۡأَعۡنَٰبِ تَتَّخِذُونَ مِنۡهُ سَكَرٗا وَرِزۡقًا حَسَنًاۚ إِنَّ فِي ذَٰلِكَ لَأٓيَةٗ لِّقَوۡمٖ يَعۡقِلُونَ ﴿67﴾

Transliteration: Wamin thamarati alnnakheeli waalaAAnabi tattakhithoona minhu sakaran warizqan hasanan inna fee thalika laayatan liqawmin yaAAqiloona

Translation: ហើយចំពោះផលានុផលនៃដើមល្មើ និងទំពាំងបាយជូរ ពួកអ្នកអាចយកវាមកចំរាញ់ចេញជាគ្រឿងស្រវឹង និងធ្វើជាចំណីអាហារដ៏ល្អ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាភស្តុតាងមួយសម្រាប់ក្រុមដែលឈ្វេងយល់។

16:68

وَأَوۡحَىٰ رَبُّكَ إِلَى ٱلنَّحۡلِ أَنِ ٱتَّخِذِي مِنَ ٱلۡجِبَالِ بُيُوتٗا وَمِنَ ٱلشَّجَرِ وَمِمَّا يَعۡرِشُونَ ﴿68﴾

Transliteration: Waawha rabbuka ila alnnahli ani ittakhithee mina aljibali buyootan wamina alshshajari wamimma yaAArishoona

Translation: ហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានបញ្ជូនសារទៅកាន់សត្វឃ្មុំថា៖ ចូរឯងតាំងសំបុកនានានៅតាមភ្នំ និងនៅតាមដើមឈើមួយចំនួន ក៏ដូចជានៅតាមដំបូលដែលមនុស្សសាងសង់។

16:69

ثُمَّ كُلِي مِن كُلِّ ٱلثَّمَرَٰتِ فَٱسۡلُكِي سُبُلَ رَبِّكِ ذُلُلٗاۚ يَخۡرُجُ مِنۢ بُطُونِهَا شَرَابٞ مُّخۡتَلِفٌ أَلۡوَٰنُهُۥ فِيهِ شِفَآءٞ لِّلنَّاسِۚ إِنَّ فِي ذَٰلِكَ لَأٓيَةٗ لِّقَوۡمٖ يَتَفَكَّرُونَ ﴿69﴾

Transliteration: Thumma kulee min kulli alththamarati faoslukee subula rabbiki thululan yakhruju min butooniha sharabun mukhtalifun alwanuhu feehi shifaon lilnnasi inna fee thalika laayatan liqawmin yatafakkaroona

Translation: ក្រោយមក ចូរឯងស៊ីអំពីផលានុផលទាំងឡាយ ហើយចូរឯងហោះហើរតាមផ្លូវនានារបស់ដែលព្រះជាម្ចាស់របស់ឯងបានបង្ហាញប្រាប់ដោយងាយស្រួលចុះ។ ទឹកឃ្មុំដែលចេញពីពោះរបស់វា គឺមានពណ៌ខុសៗគ្នា ដែលនៅក្នុងនោះ គឺជាឱសថព្យាបាលសម្រាប់មនុស្សលោក។ ពិតប្រាកដណាស់នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយសម្រាប់ក្រុមដែលចេះគិតពិចារណា។

16:70

وَٱللَّهُ خَلَقَكُمۡ ثُمَّ يَتَوَفَّىٰكُمۡۚ وَمِنكُم مَّن يُرَدُّ إِلَىٰٓ أَرۡذَلِ ٱلۡعُمُرِ لِكَيۡ لَا يَعۡلَمَ بَعۡدَ عِلۡمٖ شَيۡـًٔاۚ إِنَّ ٱللَّهَ عَلِيمٞ قَدِيرٞ ﴿70﴾

Transliteration: WaAllahu khalaqakum thumma yatawaffakum waminkum man yuraddu ila arthali alAAumuri likay la yaAAlama baAAda AAilmin shayan inna Allaha AAaleemun qadeerun

Translation: ហើយអល់ឡោះទ្រង់បានបង្កើតពួកអ្នក។ ក្រោយមក ទ្រង់ដកយកជីវិតរបស់ពួកអ្នក។ ហើយក្នុងចំណោមពួកអ្នក មានអ្នកដែលគេទុកអាយុជីវិតរហូតដល់ដំណាក់កាលអាក្រក់បំផុតនៃជីវិត(ចាស់ជរា) ដោយគេមិនដឹងនូវអ្វីដែលគេធ្លាប់បានដឹងពីមុននោះទេ(ព្រោះតែភាពវង្វេងវង្វាន់)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹង មហាមានអានុភាពបំផុត។

16:71

وَٱللَّهُ فَضَّلَ بَعۡضَكُمۡ عَلَىٰ بَعۡضٖ فِي ٱلرِّزۡقِۚ فَمَا ٱلَّذِينَ فُضِّلُواْ بِرَآدِّي رِزۡقِهِمۡ عَلَىٰ مَا مَلَكَتۡ أَيۡمَٰنُهُمۡ فَهُمۡ فِيهِ سَوَآءٌۚ أَفَبِنِعۡمَةِ ٱللَّهِ يَجۡحَدُونَ ﴿71﴾

Transliteration: WaAllahu faddala baAAdakum AAala baAAdin fee alrrizqi fama allatheena fuddiloo biraddee rizqihim AAala ma malakat aymanuhum fahum feehi sawaon afabiniAAmati Allahi yajhadoona

Translation: ហើយអល់ឡោះទ្រង់បានលើកតម្កើងមនុស្សមួយចំនួននៃពួកអ្នកឱ្យប្រសើរជាងគ្នាចំពោះលាភសក្ការៈ។ ចំពោះអ្នកដែលគេ(អល់ឡោះ)បានលើកតម្កើង ពួកគេមិនចង់ផ្តល់លាភសក្ការៈរបស់ខ្លួនឲ្យទៅខ្ញុំបម្រើដាច់ថ្លៃរបស់ពួកគេដើម្បីឱ្យខ្ញុំបម្រើដាច់ថ្លៃនោះមានភាពស្មើគ្នាជាមួយនឹងពួកគេ(ដែលជាចៅហ្វាយ)ឡើយ។ (ចុះហេតុអ្វីបានជាពួកគេពេញចិត្តចង់ឲ្យអល់ឡោះជាម្ចាស់មានភាពស្មើគ្នាជាមួយនឹងខ្ញុំបម្រើរបស់ទ្រង់?) ដូច្នេះ តើចំពោះឧបការគុណរបស់អល់ឡោះពួកគេរមិលគុណឬ?

16:72

وَٱللَّهُ جَعَلَ لَكُم مِّنۡ أَنفُسِكُمۡ أَزۡوَٰجٗا وَجَعَلَ لَكُم مِّنۡ أَزۡوَٰجِكُم بَنِينَ وَحَفَدَةٗ وَرَزَقَكُم مِّنَ ٱلطَّيِّبَٰتِۚ أَفَبِٱلۡبَٰطِلِ يُؤۡمِنُونَ وَبِنِعۡمَتِ ٱللَّهِ هُمۡ يَكۡفُرُونَ ﴿72﴾

Transliteration: WaAllahu jaAAala lakum min anfusikum azwajan wajaAAala lakum min azwajikum baneena wahafadatan warazaqakum mina alttayyibati afabialbatili yuminoona wabiniAAmati Allahi hum yakfuroona

Translation: ហើយអល់ឡោះទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវភរិយាពីអម្បូររបស់ពួកអ្នក(ឱមនុស្សលោក) ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកចេញពីភរិយារបស់ពួកអ្នកនូវកូនចៅជាច្រើន ព្រមទាំងបានប្រទាននូវលាភសក្ការៈដល់ពួកអ្នកនូវចំណីអាហារដែលល្អៗ។ ដូច្នេះ តើចំពោះប្រការខុសឆ្គង(រូបបដិមា និងព្រះនានា)ពួកគេមានជំនឿ តែចំពោះឧបការគុណរបស់អល់ឡោះ ពួកគេបែរជារមិលគុណឬ?

16:73

وَيَعۡبُدُونَ مِن دُونِ ٱللَّهِ مَا لَا يَمۡلِكُ لَهُمۡ رِزۡقٗا مِّنَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ شَيۡـٔٗا وَلَا يَسۡتَطِيعُونَ ﴿73﴾

Transliteration: WayaAAbudoona min dooni Allahi ma la yamliku lahum rizqan mina alssamawati waalardi shayan wala yastateeAAoona

Translation: ហើយពួកគេគោរពសក្ការៈអ្នកផ្សេងក្រៅពីអល់ឡោះដែលពួកវាគ្មានសិទ្ធិផ្តល់លាភសក្ការៈអ្វីបន្តិចដល់ពួកគេទាំងពីលើមេឃជាច្រើនជាន់ និងនៅលើផែនដីនោះឡើយ ហើយពួកវាក៏គ្មានសមត្ថភាពនោះដែរ។

16:74

فَلَا تَضۡرِبُواْ لِلَّهِ ٱلۡأَمۡثَالَۚ إِنَّ ٱللَّهَ يَعۡلَمُ وَأَنتُمۡ لَا تَعۡلَمُونَ ﴿74﴾

Transliteration: Fala tadriboo lillahi alamthala inna Allaha yaAAlamu waantum la taAAlamoona

Translation: ហេតុនេះ ចូរពួកអ្នក(ឱមនុស្សលោក)កុំយកអល់ឡោះជាម្ចាស់ទៅប្រៀប(នឹងរូបបដិមាទាំងនោះ)។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ដឹងបំផុត តែពួកអ្នកវិញមិនដឹងអ្វីឡើយ។

16:75

ضَرَبَ ٱللَّهُ مَثَلًا عَبۡدٗا مَّمۡلُوكٗا لَّا يَقۡدِرُ عَلَىٰ شَيۡءٖ وَمَن رَّزَقۡنَٰهُ مِنَّا رِزۡقًا حَسَنٗا فَهُوَ يُنفِقُ مِنۡهُ سِرّٗا وَجَهۡرًاۖ هَلۡ يَسۡتَوُۥنَۚ ٱلۡحَمۡدُ لِلَّهِۚ بَلۡ أَكۡثَرُهُمۡ لَا يَعۡلَمُونَ ﴿75﴾

Transliteration: Daraba Allahu mathalan AAabdan mamlookan la yaqdiru AAala shayin waman razaqnahu minna rizqan hasanan fahuwa yunfiqu minhu sirran wajahran hal yastawoona alhamdu lillahi bal aktharuhum la yaAAlamoona

Translation: អល់ឡោះជាម្ចាស់ទ្រង់លើកនូវឧទាហរណ៍មួយ គឺខ្ញុំបម្រើដាច់ថ្លៃម្នាក់ដែលនៅក្រោមការគ្រប់គ្រងរបស់គេ ដែលរូបគេ(ខ្ញុំបម្រើ)គ្មានលទ្ធភាពអ្វីបន្តិចឡើយ ហើយនិងអ្នកដែលយើងបានប្រទានដល់គេនូវលាភសក្ការៈដ៏ល្អប្រពៃអំពីយើង ដោយគេអាចបរិច្ចាគវាទាំងដោយស្ងាត់កំបាំង និងដោយបើកចំហ។ តើអ្នកទាំងពីរមានភាពស្មើគ្នាដែរឬទេ? ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេ គឺមិនដឹងឡើយ។

16:76

وَضَرَبَ ٱللَّهُ مَثَلٗا رَّجُلَيۡنِ أَحَدُهُمَآ أَبۡكَمُ لَا يَقۡدِرُ عَلَىٰ شَيۡءٖ وَهُوَ كَلٌّ عَلَىٰ مَوۡلَىٰهُ أَيۡنَمَا يُوَجِّههُّ لَا يَأۡتِ بِخَيۡرٍ هَلۡ يَسۡتَوِي هُوَ وَمَن يَأۡمُرُ بِٱلۡعَدۡلِ وَهُوَ عَلَىٰ صِرَٰطٖ مُّسۡتَقِيمٖ ﴿76﴾

Transliteration: Wadaraba Allahu mathalan rajulayni ahaduhuma abkamu la yaqdiru AAala shayin wahuwa kallun AAala mawlahu aynama yuwajjihhu la yati bikhayrin hal yastawee huwa waman yamuru bialAAadli wahuwa AAala siratin mustaqeemin

Translation: ហើយអល់ឡោះជាម្ចាស់ទ្រង់បានលើកនូវឧទាហរណ៍(មួយទៀត) គឺបុរសពីរនាក់ដោយម្នាក់ក្នុងចំណោមគេទាំងពីរ ជាមនុស្សគដែលគ្មានលទ្ធភាពធ្វើអ្វីឡើយ ហើយរូបគេគឺជាបន្ទុកដ៏ធ្ងន់ធ្ងរចំពោះអាណាព្យាបាលរបស់ខ្លួនថែមទៀត។ ទោះបីជាគេ(អាណាព្យាបាល)ប្រើជននោះឲ្យទៅទីណាក៏ដោយ ក៏រូបគេមិនដែលនាំមកវិញនូវប្រការល្អនោះដែរ។ តើមានភាពស្មើគ្នាដែរឬទេរវាងរូបគេ ហើយនិងអ្នកដែលប្រើ(មនុស្ស)ឱ្យប្រកាន់ខ្ជាប់នឹងភាពយុត្តិធម៌ ហើយរូបគេក៏ស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវដែរនោះ?

16:77

وَلِلَّهِ غَيۡبُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَمَآ أَمۡرُ ٱلسَّاعَةِ إِلَّا كَلَمۡحِ ٱلۡبَصَرِ أَوۡ هُوَ أَقۡرَبُۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ ﴿77﴾

Transliteration: Walillahi ghaybu alssamawati waalardi wama amru alssaAAati illa kalamhi albasari aw huwa aqrabu inna Allaha AAala kulli shayin qadeerun

Translation: ហើយប្រការអាថ៌កំបាំងដែលមាននៅលើមេឃជាច្រើនជាន់និងនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយកិច្ចការនៃថ្ងៃបរលោកនោះ គឺ(នឹងមកដល់យ៉ាងឆាប់រហ័សបំផុត)ប្រៀបបាននឹងមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ឬឆាប់ជាងនេះទៅទៀត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

16:78

وَٱللَّهُ أَخۡرَجَكُم مِّنۢ بُطُونِ أُمَّهَٰتِكُمۡ لَا تَعۡلَمُونَ شَيۡـٔٗا وَجَعَلَ لَكُمُ ٱلسَّمۡعَ وَٱلۡأَبۡصَٰرَ وَٱلۡأَفۡـِٔدَةَ لَعَلَّكُمۡ تَشۡكُرُونَ ﴿78﴾

Transliteration: WaAllahu akhrajakum min butooni ommahatikum la taAAlamoona shayan wajaAAala lakumu alssamAAa waalabsara waalafidata laAAallakum tashkuroona

Translation: ហើយអល់ឡោះទ្រង់បានបញ្ចេញពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ពីផ្ទៃម្តាយរបស់ពួកអ្នកដោយពួកអ្នកមិនដឹងអ្វីទាល់តែសោះ។ ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវការស្តាប់ឮ ការមើលឃើញ និងដួងចិត្ត(ចេះគិតពិចារណា) សង្ឃឹមថាពួកអ្នកនឹងដឹងគុណ(ចំពោះអល់ឡោះ)។

16:79

أَلَمۡ يَرَوۡاْ إِلَى ٱلطَّيۡرِ مُسَخَّرَٰتٖ فِي جَوِّ ٱلسَّمَآءِ مَا يُمۡسِكُهُنَّ إِلَّا ٱللَّهُۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يُؤۡمِنُونَ ﴿79﴾

Transliteration: Alam yaraw ila alttayri musakhkharatin fee jawwi alssamai ma yumsikuhunna illa Allahu inna fee thalika laayatin liqawmin yuminoona

Translation: តើពួកគេ(ពួកមុស្ហរីគីន)មិនបានសម្លឹងមើលទៅកាន់សត្វបក្សីដែលហោះហើរយ៉ាងងាយស្រួលនៅលើអាកាសទេឬ? គ្មាននរណាអាចទប់វា(មិនឱ្យធ្លាក់) ក្រៅពីអល់ឡោះឡើយ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាភស្តុតាងសម្រាប់ក្រុមដែលមានជំនឿ។

16:80

وَٱللَّهُ جَعَلَ لَكُم مِّنۢ بُيُوتِكُمۡ سَكَنٗا وَجَعَلَ لَكُم مِّن جُلُودِ ٱلۡأَنۡعَٰمِ بُيُوتٗا تَسۡتَخِفُّونَهَا يَوۡمَ ظَعۡنِكُمۡ وَيَوۡمَ إِقَامَتِكُمۡ وَمِنۡ أَصۡوَافِهَا وَأَوۡبَارِهَا وَأَشۡعَارِهَآ أَثَٰثٗا وَمَتَٰعًا إِلَىٰ حِينٖ ﴿80﴾

Transliteration: WaAllahu jaAAala lakum min buyootikum sakanan wajaAAala lakum min juloodi alanAAami buyootan tastakhiffoonaha yawma thaAAnikum wayawma iqamatikum wamin aswafiha waawbariha waashAAariha athathan wamataAAan ila heenin

Translation: ហើយអល់ឡោះជាម្ចាស់ទ្រង់បានបង្កើតចេញពីគេហដ្ឋានរបស់ពួកអ្នក ជាកន្លែងស្នាក់នៅ(និងសម្រាក)សម្រាប់ពួកអ្នក។ ហើយទ្រង់បានបង្កើតស្បែកសត្វពាហនៈសម្រាប់ពួកអ្នកធ្វើជាតង់ដែលវាស្រាលសម្រាប់ពួកអ្នក(ក្នុងការយកតាមខ្លួន)ក្នុងពេលធ្វើដំណើរ និង(ងាយស្រួលក្នុងការតម្លើង)នៅពេលដែលពួកអ្នកបោះទីតាំង។ ហើយទ្រង់ក៏បានបង្កើតសម្រាប់ពួកអ្នកផងដែរនូវរោមចៀម រោមសត្វអូដ្ឋ និងរោមសត្វពពែទាំងឡាយធ្វើជាគ្រឿងសង្ហារឹម និងជាគ្រឿងតុបតែងលម្អ(ដែលពួកអ្នកអាចប្រើប្រាស់វា)រហូតដល់ពេលកំណត់។

16:81

وَٱللَّهُ جَعَلَ لَكُم مِّمَّا خَلَقَ ظِلَٰلٗا وَجَعَلَ لَكُم مِّنَ ٱلۡجِبَالِ أَكۡنَٰنٗا وَجَعَلَ لَكُمۡ سَرَٰبِيلَ تَقِيكُمُ ٱلۡحَرَّ وَسَرَٰبِيلَ تَقِيكُم بَأۡسَكُمۡۚ كَذَٰلِكَ يُتِمُّ نِعۡمَتَهُۥ عَلَيۡكُمۡ لَعَلَّكُمۡ تُسۡلِمُونَ ﴿81﴾

Transliteration: WaAllahu jaAAala lakum mimma khalaqa thilalan wajaAAala lakum mina aljibali aknanan wajaAAala lakum sarabeela taqeekumu alharra wasarabeela taqeekum basakum kathalika yutimmu niAAmatahu AAalaykum laAAallakum tuslimoona

Translation: ហើយអល់ឡោះបានបង្កើតសម្រាប់ពួកអ្នកនូវអ្វីដែលផ្តល់ជាម្លប់ដល់ពួកគេអំពី(ដើមឈើ និងអ្វីផ្សេងទៀត)ដែលទ្រង់បានបង្កើត ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកអំពីភ្នំទាំងឡាយនូវរូងភ្នំ និងបានបង្កើតសម្រាប់ពួកអ្នកនូវសម្លៀកបំពាក់ដែលអាចការពារពួកអ្នកអំពីកម្តៅ(និងភាពត្រជាក់) ហើយនិងសម្លៀកបំពាក់(អាវក្រោះ)ដែលអាចការពារពួកអ្នកពីគ្រោះថ្នាក់(ក្នុងសមរភូមិ)។ ក៏ដូច្នោះដែរ ទ្រង់បានបំពេញនូវឧបការគុណរបស់ទ្រង់ដល់ពួកអ្នក សង្ឃឹមថាពួកអ្នកប្រគល់ខ្លួន(ចំពោះទ្រង់)។

16:82

فَإِن تَوَلَّوۡاْ فَإِنَّمَا عَلَيۡكَ ٱلۡبَلَٰغُ ٱلۡمُبِينُ ﴿82﴾

Transliteration: Fain tawallaw fainnama AAalayka albalaghu almubeenu

Translation: តែប្រសិនបើពួកគេងាកចេញវិញ តាមពិត តួនាទីរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គឺគ្រាន់តែផ្សព្វផ្សាយ(សារ)ដ៏ច្បាស់លាស់ប៉ុណ្ណោះ។

16:83

يَعۡرِفُونَ نِعۡمَتَ ٱللَّهِ ثُمَّ يُنكِرُونَهَا وَأَكۡثَرُهُمُ ٱلۡكَٰفِرُونَ ﴿83﴾

Transliteration: YaAArifoona niAAmata Allahi thumma yunkiroonaha waaktharuhumu alkafiroona

Translation: ពួកគេ(ពួកមុស្ហរីគីន)បានទទួលស្គាល់នូវឧបការគុណរបស់អល់ឡោះ(ភាពជាព្យាការីរបស់អ្នកនាំសារមូហាំម៉ាត់)។ ក្រោយមក ពួកគេបែរបដិសេធចំពោះវាទៅវិញ។ ហើយភាគច្រើននៃពួកគេ គឺប្រឆាំង។

16:84

وَيَوۡمَ نَبۡعَثُ مِن كُلِّ أُمَّةٖ شَهِيدٗا ثُمَّ لَا يُؤۡذَنُ لِلَّذِينَ كَفَرُواْ وَلَا هُمۡ يُسۡتَعۡتَبُونَ ﴿84﴾

Transliteration: Wayawma nabAAathu min kulli ommatin shaheedan thumma la yuthanu lillatheena kafaroo wala hum yustaAAtaboona

Translation: ហើយនៅថ្ងៃដែលយើងនឹងតែងតាំងពីរាល់ប្រជាជាតិនីមួយៗនូវ(អ្នកនាំសារម្នាក់ជា)សាក្សី។ បន្ទាប់មក គេនឹងមិនអនុញ្ញាតឱ្យពួកគ្មានជំនឿ(និយាយដោះសារ)ឡើយ ហើយពួកគេក៏មិនត្រូវបានគេសុំឱ្យវិលត្រឡប់(សារភាពកំហុសចំពោះអល់ឡោះ)នោះដែរ។

16:85

وَإِذَا رَءَا ٱلَّذِينَ ظَلَمُواْ ٱلۡعَذَابَ فَلَا يُخَفَّفُ عَنۡهُمۡ وَلَا هُمۡ يُنظَرُونَ ﴿85﴾

Transliteration: Waitha raa allatheena thalamoo alAAathaba fala yukhaffafu AAanhum wala hum yuntharoona

Translation: ហើយនៅពេលដែលពួកបំពានបានឃើញនូវទណ្ឌកម្ម ពេលនោះគេនឹងមិនបន្ធូរបន្ថយ(ទណ្ឌកម្ម)ចំពោះពួកគេឡើយ ហើយពួកគេក៏មិនត្រូវបានគេពន្យារពេល(ដាក់ទណ្ឌកម្ម)នោះដែរ។

16:86

وَإِذَا رَءَا ٱلَّذِينَ أَشۡرَكُواْ شُرَكَآءَهُمۡ قَالُواْ رَبَّنَا هَـٰٓؤُلَآءِ شُرَكَآؤُنَا ٱلَّذِينَ كُنَّا نَدۡعُواْ مِن دُونِكَۖ فَأَلۡقَوۡاْ إِلَيۡهِمُ ٱلۡقَوۡلَ إِنَّكُمۡ لَكَٰذِبُونَ ﴿86﴾

Transliteration: Waitha raa allatheena ashrakoo shurakaahum qaloo rabbana haolai shurakaona allatheena kunna nadAAoo min doonika faalqaw ilayhimu alqawla innakum lakathiboona

Translation: ហើយនៅពេលដែលពួកធ្វើស្ហ៊ីរិកបានឃើញព្រះនានារបស់ពួកគេ ពួកគេនឹងនិយាយថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ពួកទាំងនោះហើយជាព្រះនានារបស់ពួកយើងដែលពួកយើងធ្លាប់គោរពសក្ការៈចំពោះពួកវាផ្សេងពីព្រះអង្គនោះ។ ពេលនោះ ពួកវាក៏បានឆ្លើយតបទៅវិញថា៖ ពិតប្រាកដណាស់ ពួកអ្នកគឺជាពួកដែលភូតកុហក។

16:87

وَأَلۡقَوۡاْ إِلَى ٱللَّهِ يَوۡمَئِذٍ ٱلسَّلَمَۖ وَضَلَّ عَنۡهُم مَّا كَانُواْ يَفۡتَرُونَ ﴿87﴾

Transliteration: Waalqaw ila Allahi yawmaithin alssalama wadalla AAanhum ma kanoo yaftaroona

Translation: ហើយនៅថ្ងៃនោះ ពួកគេ(ពួកដែលធ្វើស្ហ៊ីរិក)បានប្រគល់ខ្លួនទៅចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ ហើយអ្វី(ព្រះនានា)ដែលពួកគេធ្លាប់បានប្រឌិតឡើងនោះបានបាត់បង់ចេញពីពួកគេ។

16:88

ٱلَّذِينَ كَفَرُواْ وَصَدُّواْ عَن سَبِيلِ ٱللَّهِ زِدۡنَٰهُمۡ عَذَابٗا فَوۡقَ ٱلۡعَذَابِ بِمَا كَانُواْ يُفۡسِدُونَ ﴿88﴾

Transliteration: Allatheena kafaroo wasaddoo AAan sabeeli Allahi zidnahum AAathaban fawqa alAAathabi bima kanoo yufsidoona

Translation: ពួកដែលប្រឆាំង(នឹងអល់ឡោះ) និងបានរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះនោះ យើងនឹងបន្ថែមទណ្ឌកម្មផ្ទួនៗលើពួកគេដោយសារតែពួកគេបានបង្កវិនាសកម្ម។

16:89

وَيَوۡمَ نَبۡعَثُ فِي كُلِّ أُمَّةٖ شَهِيدًا عَلَيۡهِم مِّنۡ أَنفُسِهِمۡۖ وَجِئۡنَا بِكَ شَهِيدًا عَلَىٰ هَـٰٓؤُلَآءِۚ وَنَزَّلۡنَا عَلَيۡكَ ٱلۡكِتَٰبَ تِبۡيَٰنٗا لِّكُلِّ شَيۡءٖ وَهُدٗى وَرَحۡمَةٗ وَبُشۡرَىٰ لِلۡمُسۡلِمِينَ ﴿89﴾

Transliteration: Wayawma nabAAathu fee kulli ommatin shaheedan AAalayhim min anfusihim wajina bika shaheedan AAala haolai wanazzalna AAalayka alkitaba tibyanan likulli shayin wahudan warahmatan wabushra lilmuslimeena

Translation: ហើយ(ចូរអ្នករំលឹក)នៅថ្ងៃដែលយើងនឹងតែងតាំងពីរាល់ប្រជាជាតិនីមួយៗនូវ(អ្នកនាំសារម្នាក់ជា)សាក្សីទៅលើពួកគេពីជាតិសាសន៍របស់ពួកគេផ្ទាល់។ ហើយយើងក៏នឹងនាំរូបអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មកធ្វើជាសាក្សីទៅលើអ្នកទាំងនោះផងដែរ។ ហើយយើងបានបញ្ចុះនូវគម្ពីរ(គួរអាន)ទៅកាន់អ្នកដើម្បីបញ្ជាក់រាល់អ្វីៗទាំងអស់ ជាការចង្អុលបង្ហាញ ជាក្តីមេត្តាករុណា និងជាដំណឹងរីករាយសម្រាប់បណ្តាអ្នកមូស្លីម។

16:90

إِنَّ ٱللَّهَ يَأۡمُرُ بِٱلۡعَدۡلِ وَٱلۡإِحۡسَٰنِ وَإِيتَآيِٕ ذِي ٱلۡقُرۡبَىٰ وَيَنۡهَىٰ عَنِ ٱلۡفَحۡشَآءِ وَٱلۡمُنكَرِ وَٱلۡبَغۡيِۚ يَعِظُكُمۡ لَعَلَّكُمۡ تَذَكَّرُونَ ﴿90﴾

Transliteration: Inna Allaha yamuru bialAAadli waalihsani waeetai thee alqurba wayanha AAani alfahshai waalmunkari waalbaghyi yaAAithukum laAAallakum tathakkaroona

Translation: ពិតប្រាកដណាស់ អល់ឡោះទ្រង់បង្គាប់ប្រើឲ្យប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ និងមានគុណធម៌ ហើយនិងបរិច្ចាគទានដល់សាច់ញាតិ ព្រមទាំងហាមឃាត់នូវទង្វើអសីលធម៌ អំពើទុច្ចរិត និងការបំពាន។ ទ្រង់ទូន្មានពួកអ្នក សង្ឃឹមថាពួកអ្នកនឹងនឹករលឹក។

16:91

وَأَوۡفُواْ بِعَهۡدِ ٱللَّهِ إِذَا عَٰهَدتُّمۡ وَلَا تَنقُضُواْ ٱلۡأَيۡمَٰنَ بَعۡدَ تَوۡكِيدِهَا وَقَدۡ جَعَلۡتُمُ ٱللَّهَ عَلَيۡكُمۡ كَفِيلًاۚ إِنَّ ٱللَّهَ يَعۡلَمُ مَا تَفۡعَلُونَ ﴿91﴾

Transliteration: Waawfoo biAAahdi Allahi itha AAahadtum wala tanqudoo alaymana baAAda tawkeediha waqad jaAAaltumu Allaha AAalaykum kafeelan inna Allaha yaAAlamu ma tafAAaloona

Translation: ហើយចូរពួកអ្នកគោរពតាមកិច្ចសន្យារបស់អល់ឡោះដែលជាកាតព្វកិច្ចលើពួកអ្នក ហើយចូរពួកអ្នកកុំក្បត់នឹងពាក្យសម្បថទាំងឡាយក្រោយពីពួកអ្នកបានបញ្ជាក់វា(ស្បថ) ខណៈដែលពួកអ្នកបានយកអល់ឡោះធ្វើជាអ្នកធានាលើពួកអ្នកហើយនោះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។

16:92

وَلَا تَكُونُواْ كَٱلَّتِي نَقَضَتۡ غَزۡلَهَا مِنۢ بَعۡدِ قُوَّةٍ أَنكَٰثٗا تَتَّخِذُونَ أَيۡمَٰنَكُمۡ دَخَلَۢا بَيۡنَكُمۡ أَن تَكُونَ أُمَّةٌ هِيَ أَرۡبَىٰ مِنۡ أُمَّةٍۚ إِنَّمَا يَبۡلُوكُمُ ٱللَّهُ بِهِۦۚ وَلَيُبَيِّنَنَّ لَكُمۡ يَوۡمَ ٱلۡقِيَٰمَةِ مَا كُنتُمۡ فِيهِ تَخۡتَلِفُونَ ﴿92﴾

Transliteration: Wala takoonoo kaallatee naqadat ghazlaha min baAAdi quwwatin ankathan tattakhithoona aymanakum dakhalan baynakum an takoona ommatun hiya arba min ommatin innama yablookumu Allahu bihi walayubayyinanna lakum yawma alqiyamati ma kuntum feehi takhtalifoona

Translation: ហើយចូរពួកអ្នកកុំធ្វើខ្លួនឲ្យដូចជាស្ត្រីម្នាក់ដែលបានធ្វើឲ្យអំបោះហុងរបស់នាងខូច ក្រោយពីនាងបានរុំវាយ៉ាងណែនហើយនោះ។ ពួកអ្នកបានធ្វើឱ្យពាក្យសម្បថរបស់ពួកអ្នកក្លាយទៅជាការបោកប្រាស់គ្នារវាងពួកអ្នកដោយសារ(ពួកអ្នកឃើញថា)ក្រុមមួយ(ក្រុមរបស់ពួកអ្នក) មានភាពខ្លាំងក្លាជាងក្រុមមួយទៀត។ តាមពិត អល់ឡោះទ្រង់គ្រាន់តែសាកល្បងពួកអ្នកតាមរយៈវា(ការឲ្យគោរពតាមកិច្ចសន្យា)ប៉ុណ្ណោះ និងដើម្បីទ្រង់បញ្ជាក់ដល់ពួកអ្នកនៅថ្ងៃបរលោកចំពោះអ្វីដែលពួកអ្នកខ្វែងគំនិតគ្នានៅក្នុងវា។

16:93

وَلَوۡ شَآءَ ٱللَّهُ لَجَعَلَكُمۡ أُمَّةٗ وَٰحِدَةٗ وَلَٰكِن يُضِلُّ مَن يَشَآءُ وَيَهۡدِي مَن يَشَآءُۚ وَلَتُسۡـَٔلُنَّ عَمَّا كُنتُمۡ تَعۡمَلُونَ ﴿93﴾

Transliteration: Walaw shaa Allahu lajaAAalakum ommatan wahidatan walakin yudillu man yashao wayahdee man yashao walatusalunna AAamma kuntum taAAmaloona

Translation: ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនា ទ្រង់ពិតជានឹងធ្វើឱ្យពួកអ្នកក្លាយជាប្រជាជាតិតែមួយជាមិនខាន។ ក៏ប៉ុន្តែទ្រង់ធ្វើឱ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនា និងចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនា។ ហើយពួកអ្នកពិតជានឹងត្រូវគេសួរអំពីអ្វីដែលពួកអ្នកធ្លាប់បានសាងមិនខានឡើយ។

16:94

وَلَا تَتَّخِذُوٓاْ أَيۡمَٰنَكُمۡ دَخَلَۢا بَيۡنَكُمۡ فَتَزِلَّ قَدَمُۢ بَعۡدَ ثُبُوتِهَا وَتَذُوقُواْ ٱلسُّوٓءَ بِمَا صَدَدتُّمۡ عَن سَبِيلِ ٱللَّهِ وَلَكُمۡ عَذَابٌ عَظِيمٞ ﴿94﴾

Transliteration: Wala tattakhithoo aymanakum dakhalan baynakum fatazilla qadamun baAAda thubootiha watathooqoo alssooa bima sadadtum AAan sabeeli Allahi walakum AAathabun AAatheemun

Translation: ហើយចូរពួកអ្នកកុំធ្វើឲ្យពាក្យសម្បថរបស់ពួកអ្នកក្លាយជាការបោកប្រាស់គ្នារវាងពួកអ្នកដែលជាហេតុនឹងធ្វើឱ្យជើងរបស់ពួកអ្នកញ័រ(រអិលចេញពីមាគ៌ាត្រឹមត្រូវ)បន្ទាប់ពីវាមានលំនឹងហើយនោះ។ ហើយពួកអ្នកនឹងភ្លក់នូវទណ្ឌកម្មដោយសារតែពួកអ្នករារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ។ ហើយសម្រាប់ពួកអ្នកនឹងត្រូវទទួលនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។

16:95

وَلَا تَشۡتَرُواْ بِعَهۡدِ ٱللَّهِ ثَمَنٗا قَلِيلًاۚ إِنَّمَا عِندَ ٱللَّهِ هُوَ خَيۡرٞ لَّكُمۡ إِن كُنتُمۡ تَعۡلَمُونَ ﴿95﴾

Transliteration: Wala tashtaroo biAAahdi Allahi thamanan qaleelan innama AAinda Allahi huwa khayrun lakum in kuntum taAAlamoona

Translation: ហើយចូរពួកអ្នកកុំយកកិច្ចសន្យារបស់អល់ឡោះទៅប្តូរនឹងកម្រៃបន្តិចបន្តួចឱ្យសោះ។ តាមពិត អ្វីដែលមាននៅជាមួយអល់ឡោះ គឺល្អប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកបានដឹង។

16:96

مَا عِندَكُمۡ يَنفَدُ وَمَا عِندَ ٱللَّهِ بَاقٖۗ وَلَنَجۡزِيَنَّ ٱلَّذِينَ صَبَرُوٓاْ أَجۡرَهُم بِأَحۡسَنِ مَا كَانُواْ يَعۡمَلُونَ ﴿96﴾

Transliteration: Ma AAindakum yanfadu wama AAinda Allahi baqin walanajziyanna allatheena sabaroo ajrahum biahsani ma kanoo yaAAmaloona

Translation: អ្វីដែលមាននៅជាមួយពួកអ្នកគឺនឹងបាត់បង់ទៅវិញ។ តែអ្វីដែលនៅជាមួយអល់ឡោះ គឺនៅគង់វង្សជានិច្ច។ ហើយយើងពិតជានឹងតបស្នងដល់បណ្តាអ្នកដែលអត់ធ្មត់នូវផលបុណ្យរបស់ពួកគេដែលល្អប្រសើរលើសពីអ្វីដែលពួកគេបានសាងទៅទៀត។

16:97

مَنۡ عَمِلَ صَٰلِحٗا مِّن ذَكَرٍ أَوۡ أُنثَىٰ وَهُوَ مُؤۡمِنٞ فَلَنُحۡيِيَنَّهُۥ حَيَوٰةٗ طَيِّبَةٗۖ وَلَنَجۡزِيَنَّهُمۡ أَجۡرَهُم بِأَحۡسَنِ مَا كَانُواْ يَعۡمَلُونَ ﴿97﴾

Transliteration: Man AAamila salihan min thakarin aw ontha wahuwa muminun falanuhyiyannahu hayatan tayyibatan walanajziyannahum ajrahum biahsani ma kanoo yaAAmaloona

Translation: ជនណាដែលបានសាងទង្វើកុសលក្នុងចំណោមបុរសឬស្ត្រី ហើយគេជាអ្នកដែលមានជំនឿទៀតនោះ យើងពិតជានឹងផ្តល់ឲ្យគេនូវជីវិតរស់នៅដ៏ល្អប្រសើរ(ក្នុងលោកិយ) ហើយយើងពិតជានឹងតបស្នងដល់ពួកគេនូវផលបុណ្យរបស់ពួកគេ(នៅថ្ងៃបរលោក)ដែលល្អប្រសើរលើសពីអ្វីដែលពួកគេបានសាងទៅទៀត។

16:98

فَإِذَا قَرَأۡتَ ٱلۡقُرۡءَانَ فَٱسۡتَعِذۡ بِٱللَّهِ مِنَ ٱلشَّيۡطَٰنِ ٱلرَّجِيمِ ﴿98﴾

Transliteration: Faitha qarata alqurana faistaAAith biAllahi mina alshshaytani alrrajeemi

Translation: ហើយនៅពេលដែលអ្នក(ឱអ្នកមានជំនឿ)ចង់សូត្រគម្ពីរគួរអាន ចូរអ្នកបួងសួងសុំពីអល់ឡោះឱ្យបញ្ចៀសពីស្ហៃតនដែលត្រូវបានគេដាក់បណ្តាសា។ أَعُوذُ بِاللهِ مِنَ الشَّيْطَانِ الرَّجِيْمِ

16:99

إِنَّهُۥ لَيۡسَ لَهُۥ سُلۡطَٰنٌ عَلَى ٱلَّذِينَ ءَامَنُواْ وَعَلَىٰ رَبِّهِمۡ يَتَوَكَّلُونَ ﴿99﴾

Transliteration: Innahu laysa lahu sultanun AAala allatheena amanoo waAAala rabbihim yatawakkaloona

Translation: ពិតប្រាកដណាស់ វា(ស្ហៃតន)គ្មានអំណាចអ្វីទៅលើបណ្តាអ្នកដែលមានជំនឿ ហើយបានប្រគល់ការទុកចិត្តទៅចំពោះព្រះជាម្ចាស់របស់ពួកគេនោះឡើយ។

16:100

إِنَّمَا سُلۡطَٰنُهُۥ عَلَى ٱلَّذِينَ يَتَوَلَّوۡنَهُۥ وَٱلَّذِينَ هُم بِهِۦ مُشۡرِكُونَ ﴿100﴾

Transliteration: Innama sultanuhu AAala allatheena yatawallawnahu waallatheena hum bihi mushrikoona

Translation: តាមពិត អំណាចរបស់វាគឺមានតែទៅលើពួកដែលយកវាធ្វើជាអ្នកគាំពារ ហើយនិងពួកធ្វើស្ហ៊ីរិក(ព្រោះតែដើរតាមវា)ប៉ុណ្ណោះ។

16:101

وَإِذَا بَدَّلۡنَآ ءَايَةٗ مَّكَانَ ءَايَةٖ وَٱللَّهُ أَعۡلَمُ بِمَا يُنَزِّلُ قَالُوٓاْ إِنَّمَآ أَنتَ مُفۡتَرِۭۚ بَلۡ أَكۡثَرُهُمۡ لَا يَعۡلَمُونَ ﴿101﴾

Transliteration: Waitha baddalna ayatan makana ayatin waAllahu aAAlamu bima yunazzilu qaloo innama anta muftarin bal aktharuhum la yaAAlamoona

Translation: ហើយនៅពេលដែលយើងបានផ្លាស់ប្តូរវាក្យខណ្ឌណាមួយ(នៃគម្ពីរគួរអាន)ដោយវាក្យខណ្ឌមួយផ្សេងទៀត ខណៈដែលទ្រង់ដឹងបំផុតនូវអ្វីដែលទ្រង់ត្រូវបញ្ចុះនោះ ពួកគ្មានជំនឿបែរជានិយាយថា៖ ពិតណាស់ អ្នក(ឱមូហាំម៉ាត់)គឺជាអ្នកប្រឌិតភូតកុហក(ទៅលើអល់ឡោះ)ទៅវិញ។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេ គឺមិនដឹងនោះឡើយ។

16:102

قُلۡ نَزَّلَهُۥ رُوحُ ٱلۡقُدُسِ مِن رَّبِّكَ بِٱلۡحَقِّ لِيُثَبِّتَ ٱلَّذِينَ ءَامَنُواْ وَهُدٗى وَبُشۡرَىٰ لِلۡمُسۡلِمِينَ ﴿102﴾

Transliteration: Qul nazzalahu roohu alqudusi min rabbika bialhaqqi liyuthabbita allatheena amanoo wahudan wabushra lilmuslimeena

Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ម៉ាឡាអ៊ីកាត់ជីព្រីលបានចុះមកដោយនាំមកនូវគម្ពីរគួរអានពីព្រះជាម្ចាស់របស់អ្នកយ៉ាងពិតប្រាកដ ដើម្បីពង្រឹងដល់បណ្តាអ្នកដែលមានជំនឿ ជាការចង្អុលបង្ហាញ និងជាដំណឹងរីករាយដល់បណ្តាអ្នកមូស្លីម។

16:103

وَلَقَدۡ نَعۡلَمُ أَنَّهُمۡ يَقُولُونَ إِنَّمَا يُعَلِّمُهُۥ بَشَرٞۗ لِّسَانُ ٱلَّذِي يُلۡحِدُونَ إِلَيۡهِ أَعۡجَمِيّٞ وَهَٰذَا لِسَانٌ عَرَبِيّٞ مُّبِينٌ ﴿103﴾

Transliteration: Walaqad naAAlamu annahum yaqooloona innama yuAAallimuhu basharun lisanu allathee yulhidoona ilayhi aAAjamiyyun wahatha lisanun AAarabiyyun mubeenun

Translation: ហើយយើង(អល់ឡោះ)ដឹងថា ពិតណាស់ពួកគេ(ពួកមុស្ហរីគីន)នឹងនិយាយថា៖ “តាមពិត អ្នកដែលបង្រៀនគម្ពីរគួរអានដល់គាត់(ព្យាការីមូហាំម៉ាត់)នោះ គ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ”។ ភាសារបស់អ្នកដែលពួកគេចោទថា មកបង្រៀនដល់គាត់នោះ គឺជាភាសាផ្សេងក្រៅពីភាសាអារ៉ាប់។ តែនេះ(គម្ពីរគួរអាន) គឺភាសាអារ៉ាប់យ៉ាងច្បាស់លាស់។

16:104

إِنَّ ٱلَّذِينَ لَا يُؤۡمِنُونَ بِـَٔايَٰتِ ٱللَّهِ لَا يَهۡدِيهِمُ ٱللَّهُ وَلَهُمۡ عَذَابٌ أَلِيمٌ ﴿104﴾

Transliteration: Inna allatheena la yuminoona biayati Allahi la yahdeehimu Allahu walahum AAathabun aleemun

Translation: ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងបណ្តាវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះនោះ គឺអល់ឡោះនឹងមិនចង្អុលបង្ហាញពួកគេឡើយ។ ហើយសម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។

16:105

إِنَّمَا يَفۡتَرِي ٱلۡكَذِبَ ٱلَّذِينَ لَا يُؤۡمِنُونَ بِـَٔايَٰتِ ٱللَّهِۖ وَأُوْلَـٰٓئِكَ هُمُ ٱلۡكَٰذِبُونَ ﴿105﴾

Transliteration: Innama yaftaree alkathiba allatheena la yuminoona biayati Allahi waolaika humu alkathiboona

Translation: តាមពិត អ្នកដែលប្រឌិតនូវការភូតកុហកនោះ គឺពួកដែលមិនមានជំនឿចំពោះបណ្តាវាក្យខណ្ឌរបស់អល់ឡោះនោះឯង។ ពួកទាំងនោះហើយ គឺជាពួកដែលភូតកុហក។

16:106

مَن كَفَرَ بِٱللَّهِ مِنۢ بَعۡدِ إِيمَٰنِهِۦٓ إِلَّا مَنۡ أُكۡرِهَ وَقَلۡبُهُۥ مُطۡمَئِنُّۢ بِٱلۡإِيمَٰنِ وَلَٰكِن مَّن شَرَحَ بِٱلۡكُفۡرِ صَدۡرٗا فَعَلَيۡهِمۡ غَضَبٞ مِّنَ ٱللَّهِ وَلَهُمۡ عَذَابٌ عَظِيمٞ ﴿106﴾

Transliteration: Man kafara biAllahi min baAAdi eemanihi illa man okriha waqalbuhu mutmainnun bialeemani walakin man sharaha bialkufri sadran faAAalayhim ghadabun mina Allahi walahum AAathabun AAatheemun

Translation: ជនណាដែលគ្មានជំនឿនឹងអល់ឡោះក្រោយពីមានជំនឿហើយនោះ (គេនឹងទទួលការខឹងសម្បាពីអល់ឡោះ) លើកលែងតែអ្នកដែលត្រូវបានគេគាបសង្កត់ ទាំងដែលចិត្តរបស់គេវិញនៅនឹងនរលើសេចក្តីជំនឿប៉ុណ្ណោះ។ ក៏ប៉ុន្តែ ជនណាដែលបើកចិត្តទទួលយកភាពគ្មានជំនឿនោះ ពួកគេនឹងទទួលនូវការខឹងសម្បាពីអល់ឡោះ ហើយសម្រាប់ពួកគេ គឺនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។

16:107

ذَٰلِكَ بِأَنَّهُمُ ٱسۡتَحَبُّواْ ٱلۡحَيَوٰةَ ٱلدُّنۡيَا عَلَى ٱلۡأٓخِرَةِ وَأَنَّ ٱللَّهَ لَا يَهۡدِي ٱلۡقَوۡمَ ٱلۡكَٰفِرِينَ ﴿107﴾

Transliteration: Thalika biannahumu istahabboo alhayata alddunya AAala alakhirati waanna Allaha la yahdee alqawma alkafireena

Translation: នោះគឺដោយសារតែពួកគេពេញចិត្តជីវិតលោកិយជាងថ្ងៃបរលោក។ ហើយពិតប្រាកដណាស់ អល់ឡោះទ្រង់មិនចង្អុលបង្ហាញក្រុមដែលគ្មានជំនឿឡើយ។

16:108

أُوْلَـٰٓئِكَ ٱلَّذِينَ طَبَعَ ٱللَّهُ عَلَىٰ قُلُوبِهِمۡ وَسَمۡعِهِمۡ وَأَبۡصَٰرِهِمۡۖ وَأُوْلَـٰٓئِكَ هُمُ ٱلۡغَٰفِلُونَ ﴿108﴾

Transliteration: Olaika allatheena tabaAAa Allahu AAala quloobihim wasamAAihim waabsarihim waolaika humu alghafiloona

Translation: ពួកទាំងនោះហើយជាពួកដែលអល់ឡោះជាម្ចាស់ទ្រង់បោះត្រាភ្ជិតលើដួងចិត្ត ការស្តាប់ឮ និងការមើលឃើញរបស់ពួកគេ។ ហើយពួកទាំងនោះហើយ គឺជាពួកដែលព្រងើយកន្តើយ។

16:109

لَا جَرَمَ أَنَّهُمۡ فِي ٱلۡأٓخِرَةِ هُمُ ٱلۡخَٰسِرُونَ ﴿109﴾

Transliteration: La jarama annahum fee alakhirati humu alkhasiroona

Translation: គ្មានការសង្ស័យឡើយដែលថា ពិតណាស់ពួកគេនៅថ្ងៃបរលោក គឺជាពួកដែលខាតបង់។

16:110

ثُمَّ إِنَّ رَبَّكَ لِلَّذِينَ هَاجَرُواْ مِنۢ بَعۡدِ مَا فُتِنُواْ ثُمَّ جَٰهَدُواْ وَصَبَرُوٓاْ إِنَّ رَبَّكَ مِنۢ بَعۡدِهَا لَغَفُورٞ رَّحِيمٞ ﴿110﴾

Transliteration: Thumma inna rabbaka lillatheena hajaroo min baAAdi ma futinoo thumma jahadoo wasabaroo inna rabbaka min baAAdiha laghafoorun raheemun

Translation: ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចំពោះបណ្តាអ្នកដែលបានធ្វើចំណាកស្រុក(ពីក្រុងម៉ាក្កះទៅកាន់ក្រុងម៉ាទីណះ) ក្រោយពីពួកគេត្រូវបានគេសាកល្បង បន្ទាប់មក ពួកគេបានតស៊ូ និងបានអត់ធ្មត់នោះ ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក បន្ទាប់ពីរឿងទាំងនោះ គឺមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។

16:111

يَوۡمَ تَأۡتِي كُلُّ نَفۡسٖ تُجَٰدِلُ عَن نَّفۡسِهَا وَتُوَفَّىٰ كُلُّ نَفۡسٖ مَّا عَمِلَتۡ وَهُمۡ لَا يُظۡلَمُونَ ﴿111﴾

Transliteration: Yawma tatee kullu nafsin tujadilu AAan nafsiha watuwaffa kullu nafsin ma AAamilat wahum la yuthlamoona

Translation: (ចូររំលឹកពួកគេ) នៅថ្ងៃដែលបុគ្គលគ្រប់រូបឈ្លោះប្រកែកចំពោះខ្លួនឯង។ ហើយបុគ្គលគ្រប់រូបនឹងត្រូវបានគេតបស្នងយ៉ាងពេញលេញនូវអ្វីដែលគេបានប្រព្រឹត្តដោយពួកគេមិនត្រូវបានគេបំពានឡើយ។

16:112

وَضَرَبَ ٱللَّهُ مَثَلٗا قَرۡيَةٗ كَانَتۡ ءَامِنَةٗ مُّطۡمَئِنَّةٗ يَأۡتِيهَا رِزۡقُهَا رَغَدٗا مِّن كُلِّ مَكَانٖ فَكَفَرَتۡ بِأَنۡعُمِ ٱللَّهِ فَأَذَٰقَهَا ٱللَّهُ لِبَاسَ ٱلۡجُوعِ وَٱلۡخَوۡفِ بِمَا كَانُواْ يَصۡنَعُونَ ﴿112﴾

Transliteration: Wadaraba Allahu mathalan qaryatan kanat aminatan mutmainnatan yateeha rizquha raghadan min kulli makanin fakafarat bianAAumi Allahi faathaqaha Allahu libasa aljooAAi waalkhawfi bima kanoo yasnaAAoona

Translation: ហើយអល់ឡោះទ្រង់បានលើកយកឧទាហរណ៍នូវភូមិស្រុកមួយ(ក្រុងម៉ាក្កះ) ដែលធ្លាប់មានសុខសន្តិភាព និងជីវភាពសមរម្យដោយលាភសក្ការៈផ្សេងៗបានមកដល់វា(ក្រុងម៉ាក្កះ)យ៉ាងងាយស្រួលពីគ្រប់ទីកន្លែង។ តែពួកគេបានរមិលគុណចំពោះឧបការគុណរបស់អល់ឡោះទៅវិញ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានឱ្យពួកគេភ្លក់រសជាតិនៃភាពអត់ឃ្លាន និងភាពភ័យខ្លាច ដោយសារតែអ្វីដែលពួកគេបានសាង។

16:113

وَلَقَدۡ جَآءَهُمۡ رَسُولٞ مِّنۡهُمۡ فَكَذَّبُوهُ فَأَخَذَهُمُ ٱلۡعَذَابُ وَهُمۡ ظَٰلِمُونَ ﴿113﴾

Transliteration: Walaqad jaahum rasoolun minhum fakaththaboohu faakhathahumu alAAathabu wahum thalimoona

Translation: ហើយពិតប្រាកដណាស់ អ្នកនាំសារម្នាក់ដែលចេញពីចំណោមពួកគេ(អ្នកស្រុកម៉ាក្កះ)បានមកដល់ពួកគេ ក៏ប៉ុន្តែពួកគេបានបដិសេធចំពោះគាត់។ ដូច្នេះ ទ្រង់ក៏បានដាក់ទណ្ឌកម្មពួកគេ ខណៈដែលពួកគេ គឺជាពួកដែលបំពាន។

16:114

فَكُلُواْ مِمَّا رَزَقَكُمُ ٱللَّهُ حَلَٰلٗا طَيِّبٗا وَٱشۡكُرُواْ نِعۡمَتَ ٱللَّهِ إِن كُنتُمۡ إِيَّاهُ تَعۡبُدُونَ ﴿114﴾

Transliteration: Fakuloo mimma razaqakumu Allahu halalan tayyiban waoshkuroo niAAmata Allahi in kuntum iyyahu taAAbudoona

Translation: ហេតុនេះ ចូរពួកអ្នក(ឱខ្ញុំបម្រើរបស់អល់ឡោះ)ទទួលទានចុះអំពីចំណីអាហារដែលគេអនុញ្ញាត(ហាឡាល់) ស្អាតស្អំ ដែលអល់ឡោះបានប្រទានជាលាភសក្ការៈដល់ពួកអ្នក។ ហើយចូរពួកអ្នកដឹងគុណចំពោះឧបការគុណរបស់អល់ឡោះ ប្រសិនបើពួកអ្នកគោរពសក្ការៈចំពោះទ្រង់(តែមួយគត់)មែននោះ។

16:115

إِنَّمَا حَرَّمَ عَلَيۡكُمُ ٱلۡمَيۡتَةَ وَٱلدَّمَ وَلَحۡمَ ٱلۡخِنزِيرِ وَمَآ أُهِلَّ لِغَيۡرِ ٱللَّهِ بِهِۦۖ فَمَنِ ٱضۡطُرَّ غَيۡرَ بَاغٖ وَلَا عَادٖ فَإِنَّ ٱللَّهَ غَفُورٞ رَّحِيمٞ ﴿115﴾

Transliteration: Innama harrama AAalaykumu almaytata waalddama walahma alkhinzeeri wama ohilla lighayri Allahi bihi famani idturra ghayra baghin wala AAadin fainna Allaha ghafoorun raheemun

Translation: តាមពិត ទ្រង់បានដាក់បម្រាមទៅលើពួកអ្នកមិនឱ្យទទួលទានសត្វស្លាប់(ដែលពុំបានសំឡេះត្រឹមត្រូវតាមច្បាប់អ៊ីស្លាម) ឈាម សាច់ជ្រូក ហើយនិងអ្វីដែលគេសំឡេះ(ជាតង្វាយ)សម្រាប់អ្នកផ្សេងក្រៅពីអល់ឡោះ។ តែប្រសិនបើជនណាត្រូវបានគេបង្ខំ(ឱ្យទទួលទានអាហារទាំងនេះ) ដោយគេពុំមែនជាអ្នកដែលបំពាន ហើយក៏ពុំមែនជាអ្នករំលងព្រំដែន(នៃតម្រូវការចាំបាច់របស់ខ្លួន)ដែរនោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះរូបគេ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។

16:116

وَلَا تَقُولُواْ لِمَا تَصِفُ أَلۡسِنَتُكُمُ ٱلۡكَذِبَ هَٰذَا حَلَٰلٞ وَهَٰذَا حَرَامٞ لِّتَفۡتَرُواْ عَلَى ٱللَّهِ ٱلۡكَذِبَۚ إِنَّ ٱلَّذِينَ يَفۡتَرُونَ عَلَى ٱللَّهِ ٱلۡكَذِبَ لَا يُفۡلِحُونَ ﴿116﴾

Transliteration: Wala taqooloo lima tasifu alsinatukumu alkathiba hatha halalun wahatha haramun litaftaroo AAala Allahi alkathiba inna allatheena yaftaroona AAala Allahi alkathiba la yuflihoona

Translation: ហើយចូរពួកអ្នក(ឱពួកមុស្ហរីគីន)កុំនិយាយនូវអ្វីដែលអណ្តាតរបស់ពួកអ្នកពិពណ៌នាដោយភូតកុហកថា៖ អាហារនេះគេអនុញ្ញាត(ឱ្យទទួលទាន) ហើយអាហារនេះគេមិនអនុញ្ញាត ដើម្បីប្រឌិតនូវពាក្យភូតកុហកទៅលើអល់ឡោះឲ្យសោះ។ ពិតប្រាកដណាស់ ពួកដែលប្រឌិតនូវពាក្យភូតកុហកទៅលើអល់ឡោះនោះនឹងមិនទទួលបានជោគជ័យឡើយ។

16:117

مَتَٰعٞ قَلِيلٞ وَلَهُمۡ عَذَابٌ أَلِيمٞ ﴿117﴾

Transliteration: MataAAun qaleelun walahum AAathabun aleemun

Translation: (ពួកគេទទួលបាន)ការសប្បាយរីករាយក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ។ ហើយ(ថ្ងៃបរលោក) ពួកគេនឹងទទួលនូវទណ្ឌកម្មយ៉ាងឈឺចាប់បំផុត។

16:118

وَعَلَى ٱلَّذِينَ هَادُواْ حَرَّمۡنَا مَا قَصَصۡنَا عَلَيۡكَ مِن قَبۡلُۖ وَمَا ظَلَمۡنَٰهُمۡ وَلَٰكِن كَانُوٓاْ أَنفُسَهُمۡ يَظۡلِمُونَ ﴿118﴾

Transliteration: WaAAala allatheena hadoo harramna ma qasasna AAalayka min qablu wama thalamnahum walakin kanoo anfusahum yathlimoona

Translation: ហើយចំពោះពួកយូដា យើងបានហាមឃាត់ចំពោះពួកគេនូវអ្វីដែលយើងបាននិទានប្រាប់អ្នកកាលពីមុន(គឺដូចមាននៅក្នុងវាក្យខណ្ឌទី១៤៦ នៃជំពូកអាល់អាន់អាម)។ ហើយយើងមិនបានបំពានលើពួកគេឡើយ ក៏ប៉ុន្តែពួកគេទៅវិញទេដែលបានបំពានលើខ្លួនឯង។

16:119

ثُمَّ إِنَّ رَبَّكَ لِلَّذِينَ عَمِلُواْ ٱلسُّوٓءَ بِجَهَٰلَةٖ ثُمَّ تَابُواْ مِنۢ بَعۡدِ ذَٰلِكَ وَأَصۡلَحُوٓاْ إِنَّ رَبَّكَ مِنۢ بَعۡدِهَا لَغَفُورٞ رَّحِيمٌ ﴿119﴾

Transliteration: Thumma inna rabbaka lillatheena AAamiloo alssooa bijahalatin thumma taboo min baAAdi thalika waaslahoo inna rabbaka min baAAdiha laghafoorun raheemun

Translation: បន្ទាប់មក ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចំពោះបណ្តាអ្នកដែលបានសាងអំពើអាក្រក់ដោយល្ងង់ខ្លៅ ក្រោយមក ពួកគេបានសារភាពកំហុស និងបានកែខ្លួនបន្ទាប់ពីនោះ។ ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក បន្ទាប់ពីរឿងទាំងនោះ គឺមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។

16:120

إِنَّ إِبۡرَٰهِيمَ كَانَ أُمَّةٗ قَانِتٗا لِّلَّهِ حَنِيفٗا وَلَمۡ يَكُ مِنَ ٱلۡمُشۡرِكِينَ ﴿120﴾

Transliteration: Inna ibraheema kana ommatan qanitan lillahi haneefan walam yaku mina almushrikeena

Translation: ជាការពិតណាស់ ព្យាការីអ៊ីព្រហ៊ីម គឺជាអ្នកដឹកនាំ(ទៅកាន់ប្រការល្អ) ជាអ្នកដែលគោរពប្រតិបត្តិចំពោះអល់ឡោះ និងជាអ្នកដែលស្មោះសចំពោះសាសនា ហើយគាត់មិនស្ថិតក្នុងចំណោមអ្នកដែលធ្វើស្ហ៊ីរិកឡើយ។

16:121

شَاكِرٗا لِّأَنۡعُمِهِۚ ٱجۡتَبَىٰهُ وَهَدَىٰهُ إِلَىٰ صِرَٰطٖ مُّسۡتَقِيمٖ ﴿121﴾

Transliteration: Shakiran lianAAumihi ijtabahu wahadahu ila siratin mustaqeemin

Translation: ហើយគាត់ជាអ្នកដែលដឹងគុណចំពោះឧបការគុណរបស់ទ្រង់។ ទ្រង់បានជ្រើសរើសគាត់(ធ្វើជាព្យាការី) និងបានចង្អុលបង្ហាញគាត់ទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។

16:122

وَءَاتَيۡنَٰهُ فِي ٱلدُّنۡيَا حَسَنَةٗۖ وَإِنَّهُۥ فِي ٱلۡأٓخِرَةِ لَمِنَ ٱلصَّـٰلِحِينَ ﴿122﴾

Transliteration: Waataynahu fee alddunya hasanatan wainnahu fee alakhirati lamina alssaliheena

Translation: ហើយយើងបានប្រទានដល់គាត់នូវប្រការល្អនៅក្នុងលោកិយនេះ។ ហើយពិតប្រាកដណាស់ នៅថ្ងៃបរលោក គាត់នឹងស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសល។

16:123

ثُمَّ أَوۡحَيۡنَآ إِلَيۡكَ أَنِ ٱتَّبِعۡ مِلَّةَ إِبۡرَٰهِيمَ حَنِيفٗاۖ وَمَا كَانَ مِنَ ٱلۡمُشۡرِكِينَ ﴿123﴾

Transliteration: Thumma awhayna ilayka ani ittabiAA millata ibraheema haneefan wama kana mina almushrikeena

Translation: ក្រោយមក យើងបានផ្តល់វ៉ាហ៊ីដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ថា៖ ចូរអ្នកដើរតាមសាសនារបស់ព្យាការីអ៊ីព្រហ៊ីមដ៏ស្មោះស។ ហើយគាត់(ព្យាការីអ៊ីព្រហ៊ីម)មិនស្ថិតក្នុងចំណោមអ្នកដែលធ្វើស្ហ៊ីរិកឡើយ។

16:124

إِنَّمَا جُعِلَ ٱلسَّبۡتُ عَلَى ٱلَّذِينَ ٱخۡتَلَفُواْ فِيهِۚ وَإِنَّ رَبَّكَ لَيَحۡكُمُ بَيۡنَهُمۡ يَوۡمَ ٱلۡقِيَٰمَةِ فِيمَا كَانُواْ فِيهِ يَخۡتَلِفُونَ ﴿124﴾

Transliteration: Innama juAAila alssabtu AAala allatheena ikhtalafoo feehi wainna rabbaka layahkumu baynahum yawma alqiyamati feema kanoo feehi yakhtalifoona

Translation: តាមពិត គេបានចាត់ទុក(ការលើកតម្កើង)ថ្ងៃសៅរ៍ គឺជាកាតព្វកិច្ចទៅលើពួក(យូដា)ដែលបានខ្វែងគំនិតគ្នានៅក្នុងវា។ ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងកាត់សេចក្តីរវាងពួកគេនៅថ្ងៃបរលោកចំពោះអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នាចំពោះវា។

16:125

ٱدۡعُ إِلَىٰ سَبِيلِ رَبِّكَ بِٱلۡحِكۡمَةِ وَٱلۡمَوۡعِظَةِ ٱلۡحَسَنَةِۖ وَجَٰدِلۡهُم بِٱلَّتِي هِيَ أَحۡسَنُۚ إِنَّ رَبَّكَ هُوَ أَعۡلَمُ بِمَن ضَلَّ عَن سَبِيلِهِۦ وَهُوَ أَعۡلَمُ بِٱلۡمُهۡتَدِينَ ﴿125﴾

Transliteration: OdAAu ila sabeeli rabbika bialhikmati waalmawAAithati alhasanati wajadilhum biallatee hiya ahsanu inna rabbaka huwa aAAlamu biman dalla AAan sabeelihi wahuwa aAAlamu bialmuhtadeena

Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពាវនាវទៅកាន់មាគ៌ានៃព្រះជាម្ចាស់របស់អ្នក(សាសនាអ៊ីស្លាម)ដោយគតិបណ្ឌិត និងការណែនាំដែលល្អ។ ហើយចូរអ្នកជជែកវែកញែកជាមួយពួកគេតាមមធ្យោបាយណាដែលល្អបំផុត។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកទ្រង់ដឹងបំផុតចំពោះជនណាដែលង្វេងចេញពីមាគ៌ារបស់ទ្រង់ ហើយទ្រង់ក៏ដឹងបំផុតផងដែរចំពោះបណ្តាអ្នកដែលទទួលបានការចង្អុលបង្ហាញ។

16:126

وَإِنۡ عَاقَبۡتُمۡ فَعَاقِبُواْ بِمِثۡلِ مَا عُوقِبۡتُم بِهِۦۖ وَلَئِن صَبَرۡتُمۡ لَهُوَ خَيۡرٞ لِّلصَّـٰبِرِينَ ﴿126﴾

Transliteration: Wain AAaqabtum faAAaqiboo bimithli ma AAooqibtum bihi walain sabartum lahuwa khayrun lilssabireena

Translation: ហើយប្រសិនបើពួកអ្នកចង់ដាក់ទោសពួកគេ(សត្រូវ) ចូរពួកអ្នកដាក់ទោស(ពួកគេ)ដូចអ្វីដែលគេបានប្រព្រឹត្តមកលើពួកអ្នក។ តែប្រសិនបើពួកអ្នកអត់ធ្មត់(មិនសងសឹក) វាពិតជាប្រសើរបំផុតសម្រាប់បណ្តាអ្នកដែលអត់ធ្មត់។

16:127

وَٱصۡبِرۡ وَمَا صَبۡرُكَ إِلَّا بِٱللَّهِۚ وَلَا تَحۡزَنۡ عَلَيۡهِمۡ وَلَا تَكُ فِي ضَيۡقٖ مِّمَّا يَمۡكُرُونَ ﴿127﴾

Transliteration: Waisbir wama sabruka illa biAllahi wala tahzan AAalayhim wala taku fee dayqin mimma yamkuroona

Translation: ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចុះ ហើយការអត់ធ្មត់របស់អ្នក គឺគ្មានអ្វីក្រៅពីការជួយពីអល់ឡោះដល់អ្នក។ ហើយចូរអ្នកកុំមានទុក្ខព្រួយចំពោះពួកគេ និងកុំព្រួយបារម្ភ ដោយសារតែល្បិចកលដែលពួកគេរៀបចំឲ្យសោះ។

16:128

إِنَّ ٱللَّهَ مَعَ ٱلَّذِينَ ٱتَّقَواْ وَّٱلَّذِينَ هُم مُّحۡسِنُونَ ﴿128﴾

Transliteration: Inna Allaha maAAa allatheena ittaqaw waallatheena hum muhsinoona

Translation: ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកដែលកោតខ្លាច(ទ្រង់) ហើយនិង(នៅជាមួយ)បណ្តាអ្នកដែលសាងអំពើល្អទាំងឡាយ។

Transliteration source: English Transliteration by Tanzil. Used under Tanzil's non-commercial terms; see the source and latest updates at Tanzil. Tanzil translation download