quranm◉

Surah Al-Munafiqun transliteration

◉ សូរ៉ា · ∞

63:1

إِذَا جَآءَكَ ٱلۡمُنَٰفِقُونَ قَالُواْ نَشۡهَدُ إِنَّكَ لَرَسُولُ ٱللَّهِۗ وَٱللَّهُ يَعۡلَمُ إِنَّكَ لَرَسُولُهُۥ وَٱللَّهُ يَشۡهَدُ إِنَّ ٱلۡمُنَٰفِقِينَ لَكَٰذِبُونَ ﴿1﴾

Transliteration: Itha jaaka almunafiqoona qaloo nashhadu innaka larasoolu Allahi waAllahu yaAAlamu innaka larasooluhu waAllahu yashhadu inna almunafiqeena lakathiboona

Translation: នៅពេលដែលពួកពុតត្បុតមកជួបអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពួកគេនិយាយថា៖ ពួកយើងសូមធ្វើសាក្សីថា៖ ពិតប្រាកដណាស់ អ្នកពិតជាអ្នកនាំសាររបស់អល់ឡោះ។ ហើយអល់ឡោះទ្រង់ដឹងហើយថា អ្នកពិតជាអ្នកនាំសាររបស់ទ្រង់នោះ។ ហើយអល់ឡោះទ្រង់ធ្វើសាក្សីថា ពិតប្រាកដណាស់ ពួកពុតត្បុត គឺពិតជាពួកដែលភូតកុហក។

63:2

ٱتَّخَذُوٓاْ أَيۡمَٰنَهُمۡ جُنَّةٗ فَصَدُّواْ عَن سَبِيلِ ٱللَّهِۚ إِنَّهُمۡ سَآءَ مَا كَانُواْ يَعۡمَلُونَ ﴿2﴾

Transliteration: Ittakhathoo aymanahum junnatan fasaddoo AAan sabeeli Allahi innahum saa ma kanoo yaAAmaloona

Translation: ពួកគេបានយកការស្បថស្បែរបស់ខ្លួនធ្វើជាខែលបិទបាំង ហើយពួកគេបានរារាំង(មនុស្ស)ពីមាគ៌ារបស់អល់ឡោះ។ ពិតណាស់ អ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តនោះ គឺអាក្រក់បំផុត។

63:3

ذَٰلِكَ بِأَنَّهُمۡ ءَامَنُواْ ثُمَّ كَفَرُواْ فَطُبِعَ عَلَىٰ قُلُوبِهِمۡ فَهُمۡ لَا يَفۡقَهُونَ ﴿3﴾

Transliteration: Thalika biannahum amanoo thumma kafaroo fatubiAAa AAala quloobihim fahum la yafqahoona

Translation: នោះគឺដោយសារតែពួកគេមានជំនឿ ក្រោយមក ពួកគេបានប្រឆាំងទៅវិញ។ ដូចេ្នះ គេក៏បានបោះត្រាភ្ជិតទៅលើដួងចិត្ដរបស់ពួកគេ។ ហេតុនេះ ពួកគេមិនយល់អ្វីឡើយ។

63:4

وَإِذَا رَأَيۡتَهُمۡ تُعۡجِبُكَ أَجۡسَامُهُمۡۖ وَإِن يَقُولُواْ تَسۡمَعۡ لِقَوۡلِهِمۡۖ كَأَنَّهُمۡ خُشُبٞ مُّسَنَّدَةٞۖ يَحۡسَبُونَ كُلَّ صَيۡحَةٍ عَلَيۡهِمۡۚ هُمُ ٱلۡعَدُوُّ فَٱحۡذَرۡهُمۡۚ قَٰتَلَهُمُ ٱللَّهُۖ أَنَّىٰ يُؤۡفَكُونَ ﴿4﴾

Transliteration: Waitha raaytahum tuAAjibuka ajsamuhum wain yaqooloo tasmaAA liqawlihim kaannahum khushubun musannadatun yahsaboona kulla sayhatin AAalayhim humu alAAaduwwu faihtharhum qatalahumu Allahu anna yufakoona

Translation: ហើយនៅពេលដែលអ្នកឃើញពួកគេ លក្ខណៈខាងក្រៅរបស់ពួកគេធ្វើឱ្យអ្នកមានការចាប់អារម្មណ៍។ ហើយបើសិនជាពួកគេនិយាយ អ្នកនឹងស្តាប់សម្តីរបស់ពួកគេ។ ពួកគេប្រៀបដូចជាកំណាត់ឈើដែលគេផ្អែកចោលប៉ុណ្ណោះ។ ពួកគេគិតថា គ្រប់សំឡេងស្រែកទាំងឡាយ គឺសំដៅទៅរកពួកគេ។ ពួកគេជាសត្រូវ(យ៉ាងពិតប្រាកដ)។ ដូចនេះ ចូរអ្នកប្រុងប្រយ័ត្នចំពោះពួកគេ។ អល់ឡោះទ្រង់ដាក់បណ្ដាសាពួកគេ។ តើពួកគេត្រូវបានគេបង្វែរចេញយ៉ាងដូចម្តេច?

63:5

وَإِذَا قِيلَ لَهُمۡ تَعَالَوۡاْ يَسۡتَغۡفِرۡ لَكُمۡ رَسُولُ ٱللَّهِ لَوَّوۡاْ رُءُوسَهُمۡ وَرَأَيۡتَهُمۡ يَصُدُّونَ وَهُم مُّسۡتَكۡبِرُونَ ﴿5﴾

Transliteration: Waitha qeela lahum taAAalaw yastaghfir lakum rasoolu Allahi lawwaw ruoosahum waraaytahum yasuddoona wahum mustakbiroona

Translation: ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថា៖ “ចូរពួកអ្នកនាំគ្នាមក នោះអ្នកនាំសាររបស់អល់ឡោះនឹងសុំការអភ័យទោសដល់ពួកអ្នក” ពួកគេបែរជាគ្រវីក្បាលរបស់ពួកគេ ហើយអ្នកនឹងឃើញពួកគេបដិសេធ ទាំងដែលពួកគេ ជាពួកក្រអឺតក្រទម។

63:6

سَوَآءٌ عَلَيۡهِمۡ أَسۡتَغۡفَرۡتَ لَهُمۡ أَمۡ لَمۡ تَسۡتَغۡفِرۡ لَهُمۡ لَن يَغۡفِرَ ٱللَّهُ لَهُمۡۚ إِنَّ ٱللَّهَ لَا يَهۡدِي ٱلۡقَوۡمَ ٱلۡفَٰسِقِينَ ﴿6﴾

Transliteration: Sawaon AAalayhim astaghfarta lahum am lam tastaghfir lahum lan yaghfira Allahu lahum inna Allaha la yahdee alqawma alfasiqeena

Translation: វាដូចតែគ្នាទេចំពោះពួកគេ ទោះបីជាអ្នកសុំការអភ័យទោសឱ្យពួកគេ ឬមិនសុំការអភ័យទោសឱ្យពួកគេក៏ដោយ ក៏អល់ឡោះទ្រង់មិនអភ័យទោសឱ្យពួកគេជាដាច់ខាត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញដល់ក្រុមដែលប្រព្រឹត្តល្មើសឡើយ។

63:7

هُمُ ٱلَّذِينَ يَقُولُونَ لَا تُنفِقُواْ عَلَىٰ مَنۡ عِندَ رَسُولِ ٱللَّهِ حَتَّىٰ يَنفَضُّواْۗ وَلِلَّهِ خَزَآئِنُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَلَٰكِنَّ ٱلۡمُنَٰفِقِينَ لَا يَفۡقَهُونَ ﴿7﴾

Transliteration: Humu allatheena yaqooloona la tunfiqoo AAala man AAinda rasooli Allahi hatta yanfaddoo walillahi khazainu alssamawati waalardi walakinna almunafiqeena la yafqahoona

Translation: ពួកគេនេះឯងដែលនិយាយថា៖ ចូរពួកអ្នកកុំបរិច្ចាគឱ្យទៅអ្នកដែលនៅជាមួយអ្នកនាំសាររបស់អល់ឡោះឱ្យសោះ លុះត្រាតែពួកគេចាកចេញ(ពីគាត់)។ ហើយឃ្លាំង(ទ្រព្យ)នៃមេឃជាច្រើនជាន់ និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ក៏ប៉ុន្តែពួកពុតត្បុតមិនយល់នោះឡើយ។

63:8

يَقُولُونَ لَئِن رَّجَعۡنَآ إِلَى ٱلۡمَدِينَةِ لَيُخۡرِجَنَّ ٱلۡأَعَزُّ مِنۡهَا ٱلۡأَذَلَّۚ وَلِلَّهِ ٱلۡعِزَّةُ وَلِرَسُولِهِۦ وَلِلۡمُؤۡمِنِينَ وَلَٰكِنَّ ٱلۡمُنَٰفِقِينَ لَا يَعۡلَمُونَ ﴿8﴾

Transliteration: Yaqooloona lain rajaAAna ila almadeenati layukhrijanna alaAAazzu minha alathalla walillahi alAAizzatu walirasoolihi walilmumineena walakinna almunafiqeena la yaAAlamoona

Translation: ពួកគេបាននិយាយថា៖ “ប្រសិនបើពួកយើងត្រលប់ទៅកាន់ក្រុងម៉ាទីណះវិញ នោះអ្នកខ្លាំងនឹងបណ្ដេញពួកអ្នកទន់ខ្សោយចេញពីនោះជាមិនខាន” ខណៈដែលភាពខ្លាំងពូកែ គឺជាកម្មសិទិ្ធរបស់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងបណ្ដាអ្នកដែលមានជំនឿសោះនោះ។ ក៏ប៉ុន្ដែ ពួកពុតត្បុតមិនដឹងនោះឡើយ។

63:9

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تُلۡهِكُمۡ أَمۡوَٰلُكُمۡ وَلَآ أَوۡلَٰدُكُمۡ عَن ذِكۡرِ ٱللَّهِۚ وَمَن يَفۡعَلۡ ذَٰلِكَ فَأُوْلَـٰٓئِكَ هُمُ ٱلۡخَٰسِرُونَ ﴿9﴾

Transliteration: Ya ayyuha allatheena amanoo la tulhikum amwalukum wala awladukum AAan thikri Allahi waman yafAAal thalika faolaika humu alkhasiroona

Translation: ឱបណ្ដាអ្នកដែលមានជំនឿ! ចូរកុំឱ្យទ្រព្យសម្បត្ដិរបស់ពួកអ្នក និងកូនចៅរបស់ពួកអ្នករំខានពួកអ្នកពីការរំលឹកចំពោះអល់ឡោះឲ្យសោះ។ ជនណាហើយដែលធ្វើដូច្នោះ ពួកទាំងនោះហើយ គឺជាពួកដែលខាតបង់។

63:10

وَأَنفِقُواْ مِن مَّا رَزَقۡنَٰكُم مِّن قَبۡلِ أَن يَأۡتِيَ أَحَدَكُمُ ٱلۡمَوۡتُ فَيَقُولَ رَبِّ لَوۡلَآ أَخَّرۡتَنِيٓ إِلَىٰٓ أَجَلٖ قَرِيبٖ فَأَصَّدَّقَ وَأَكُن مِّنَ ٱلصَّـٰلِحِينَ ﴿10﴾

Transliteration: Waanfiqoo min ma razaqnakum min qabli an yatiya ahadakumu almawtu fayaqoola rabbi lawla akhkhartanee ila ajalin qareebin faassaddaqa waakun mina alssaliheena

Translation: ហើយចូរពួកអ្នកបរិច្ចាគមួយចំនួនអំពីអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកអ្នក មុននឹងសេចក្ដីស្លាប់មកដល់អ្នកណាម្នាក់ក្នុងចំណោមពួកអ្នក។ ពេលនោះ គេនឹងនិយាយ៖ បពិត្រព្រះជាម្ចាស់! ប្រសិនបើព្រះអង្គពន្យារពេលឱ្យខ្ញុំបន្ដិចទៀត ប្រាកដជាខ្ញុំនឹងធ្វើការបរិច្ចាគ ហើយខ្ញុំនឹងស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសលជាមិនខាន។

63:11

وَلَن يُؤَخِّرَ ٱللَّهُ نَفۡسًا إِذَا جَآءَ أَجَلُهَاۚ وَٱللَّهُ خَبِيرُۢ بِمَا تَعۡمَلُونَ ﴿11﴾

Transliteration: Walan yuakhkhira Allahu nafsan itha jaa ajaluha waAllahu khabeerun bima taAAmaloona

Translation: ហើយអល់ឡោះទ្រង់មិនពន្យារពេលឱ្យបុគ្គលណាម្នាក់ជាដាច់ខាតនៅពេលណាដែលកាលកំណត់នៃអាយុជីវិតរបស់គេបានមកដល់ហើយនោះ។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

Transliteration source: English Transliteration by Tanzil. Used under Tanzil's non-commercial terms; see the source and latest updates at Tanzil. Tanzil translation download