quranm◉

សូរ៉ា Al-Qasas 28:77

وَٱبۡتَغِ فِيمَآ ءَاتَىٰكَ ٱللَّهُ ٱلدَّارَ ٱلۡأٓخِرَةَۖ وَلَا تَنسَ نَصِيبَكَ مِنَ ٱلدُّنۡيَاۖ وَأَحۡسِن كَمَآ أَحۡسَنَ ٱللَّهُ إِلَيۡكَۖ وَلَا تَبۡغِ ٱلۡفَسَادَ فِي ٱلۡأَرۡضِۖ إِنَّ ٱللَّهَ لَا يُحِبُّ ٱلۡمُفۡسِدِينَ ﴿٧٧﴾

◉

ការបកប្រែ

ហើយចូរអ្នកស្វែងរកផលបុណ្យសម្រាប់ថ្ងៃបរលោកតាមរយៈអ្វី(ទ្រព្យសម្បត្តិ)ដែលអល់ឡោះបានប្រទានដល់អ្នក។ ហើយចូរអ្នកកុំភ្លេចចំណែករបស់អ្នកនៅក្នុងលោកិយ។ ហើយចូរអ្នកធ្វើល្អ(ដាក់មនុស្ស) ដូចដែលអល់ឡោះបានធ្វើល្អដាក់អ្នក។ ហើយចូរអ្នកកុំស្វែងរកការបង្កវិនាសកម្មនៅលើផែនដីឲ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនស្រលាញ់ពួកដែលបង្កវិនាសកម្មឡើយ។
— Rowwad Translation Center
ហើយចូរអ្នកស្វែងរកផលបុណ្យសម្រាប់ថ្ងៃបរលោកនូវអ្វី ដែលអល់ឡោះបានប្រទានឱ្យអ្នកចុះ តែកុំភេ្លចនូវលាភសំណាង ចំណែករបស់អ្នកនៅក្នុងលោកិយនេះឱ្យសោះ។ ហើយចូរអ្នកសាង អំពើល្អដូចអ្វី ដែលអល់ឡោះបានធ្វើល្អចំពោះអ្នក។ ហើយចូរអ្នក កុំស្វែងរកភាពវិនាសកម្មនៅលើផែនដីនេះឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមិនស្រឡាញ់ពួកដែលបង្កវិនាសកម្មឡើយ។
— Cambodian Muslim Community Development

ប្រធានបទ · អាយ៉ាត់

◉ សូរ៉ា · ∞