quranm◉

សូរ៉ា Ali 'Imran 3:168

ٱلَّذِينَ قَالُواْ لِإِخۡوَٰنِهِمۡ وَقَعَدُواْ لَوۡ أَطَاعُونَا مَا قُتِلُواْۗ قُلۡ فَٱدۡرَءُواْ عَنۡ أَنفُسِكُمُ ٱلۡمَوۡتَ إِن كُنتُمۡ صَٰدِقِينَ ﴿١٦٨﴾

◉

ការបកប្រែ

គឺជាពួកដែលនិយាយទៅកាន់សាច់ញាតិរបស់ខ្លួន(ដែលទទួលរងគ្រោះ) ទាំងដែលពួកគេមិនបានចូលរួមក្នុងសង្គ្រាមផងនោះថា៖ ប្រសិនបើពួកគេស្ដាប់តាមពួកយើង ពួកគេក៏មិនត្រូវបានគេសម្លាប់នោះដែរ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ឆ្លើយតបថា៖ ចូរពួកអ្នកការពារខ្លួនពួកអ្នកពីសេចក្តីស្លាប់ទៅមើល៍ ប្រសិនបើពួកអ្នកពិតជាអ្នកដែលត្រឹមត្រូវ(ចំពោះអ្វីដែលពួកអ្នកបានអះអាង)មែននោះ។
— Rowwad Translation Center
គឺពួកដែលបាននិយាយទៅកាន់បងប្អូនរបស់ពួកគេ ដោយពួកគេមិនបានចេញទៅធ្វើសង្គ្រាមផងនោះថាៈ ប្រសិនបើពួក គេតាមយើង ពួកគេមិនត្រូវបានគេសម្លាប់ឡើយ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ដូចេ្នះ ចូរពួកអ្នកច្រានសេចក្ដីស្លាប់ចេញពីខ្លួន របស់ពួកអ្នកមើល ប្រសិនបើពួកអ្នកជាអ្នកត្រឹមត្រូវមែននោះ។
— Cambodian Muslim Community Development

◉ សូរ៉ា · ∞