quranm◉

សូរ៉ា Ali 'Imran 3:188

لَا تَحۡسَبَنَّ ٱلَّذِينَ يَفۡرَحُونَ بِمَآ أَتَواْ وَّيُحِبُّونَ أَن يُحۡمَدُواْ بِمَا لَمۡ يَفۡعَلُواْ فَلَا تَحۡسَبَنَّهُم بِمَفَازَةٖ مِّنَ ٱلۡعَذَابِۖ وَلَهُمۡ عَذَابٌ أَلِيمٞ ﴿١٨٨﴾

◉

ការបកប្រែ

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)កុំគិតស្មានថា ពួកដែលសប្បាយរីករាយជាមួយនឹងអ្វីដែលពួកគេបានប្រព្រឹត្ត ហើយពួកគេចូលចិត្តឱ្យអ្នកដទៃកោតសរសើរពួកគេចំពោះអ្វីដែលពួកគេមិនបានធ្វើសោះនោះ ចូរអ្នកកុំគិតស្មានឲ្យសោះថា ពួកគេនឹងអាចរួចផុតពីទណ្ឌកម្មនោះ។ ផ្ទុយទៅវិញ ពួកគេនឹងទទួលទណ្ឌកម្មដ៏ឈឺចាប់បំផុត។
— Rowwad Translation Center
ចូរអ្នកកុំនឹកស្មានឱ្យសោះចំពោះពួកដែលកំពុងរីករាយ សប្បាយនឹងអ្វីដែលពួកគេបានប្រព្រឹត្ដ ហើយពួកគេពេញចិត្ដឱ្យគេ កោតសរសើរនូវអ្វីដែលពួកគេមិនបានធ្វើ។ ចូរអ្នកកុំនឹកស្មានឱ្យ សោះថា ពួកគេនេះរួចផុតពីទារុណកម្ម។ ហើយពួកគេនឹងទទួល ទារុណកម្មដ៏ឈឺចាប់បំផុត។
— Cambodian Muslim Community Development

◉ សូរ៉ា · ∞