សូរ៉ា Luqman 31:15
وَإِن جَٰهَدَاكَ عَلَىٰٓ أَن تُشۡرِكَ بِي مَا لَيۡسَ لَكَ بِهِۦ عِلۡمٞ فَلَا تُطِعۡهُمَاۖ وَصَاحِبۡهُمَا فِي ٱلدُّنۡيَا مَعۡرُوفٗاۖ وَٱتَّبِعۡ سَبِيلَ مَنۡ أَنَابَ إِلَيَّۚ ثُمَّ إِلَيَّ مَرۡجِعُكُمۡ فَأُنَبِّئُكُم بِمَا كُنتُمۡ تَعۡمَلُونَ ﴿١٥﴾
◉
ការបកប្រែ
ហើយប្រសិនបើគាត់ទាំងពីរព្យាយាមឱ្យអ្នកធ្វើស្ហ៊ីរិកនឹងអល់ឡោះនូវអ្វីដែលអ្នកគ្មានចំណេះដឹងអំពីវាទេនោះ ចូរអ្នកកុំធ្វើតាមគាត់ទាំងពីរឲ្យសោះ។ ប៉ុន្តែអ្នកត្រូវមានទំនាក់ទំនងជាមួយគាត់ទាំងពីរនៅក្នុងលោកិយដោយល្អប្រសើរ។ ហើយចូរអ្នកដើរតាមមាគ៌ារបស់អ្នកដែលវិលត្រឡប់មកកាន់យើង។ បន្ទាប់មក កន្លែងវិលត្រឡប់របស់ពួកអ្នក គឺមកកាន់យើង(តែមួយគត់)។ ពេលនោះ យើងនឹងប្រាប់ពួកអ្នកពីអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។
ហើយប្រសិនបើគាត់ទាំងពីរ(ឪពុកម្ដាយ)ព្យាយាមជម្រុញ ឱ្យអ្នកធ្វើស្ហ៊ីរិកជាមួយយើង(អល់ឡោះ)នូវអ្វីដែលអ្នកមិនបានដឹង វាទេនោះ ចូរអ្នកកុំស្ដាប់បង្គាប់ពួកគាត់ទាំងពីរឱ្យសោះ។ តែអ្នកត្រូវ កតញ្ញូចំពោះគាត់ទាំងពីរនៅក្នុងលោកិយនេះដោយអំពើល្អ។ ហើយ ចូរអ្នកដើរតាមមាគ៌ាអ្នកដែលបានវិលត្រឡប់មករកយើង។ បន្ទាប់ មកកន្លែងវិលត្រឡប់របស់ពួកអ្នកគឺមកកាន់យើងតែមួយគត់។ ហើយយើងនឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ។