quranm◉

Hizb 16

Range
from 7:31 to 7:116
Surahs covered
ការបកប្រែ
86 ការបកប្រែ

◉

7:31

يَٰبَنِيٓ ءَادَمَ خُذُواْ زِينَتَكُمۡ عِندَ كُلِّ مَسۡجِدٖ وَكُلُواْ وَٱشۡرَبُواْ وَلَا تُسۡرِفُوٓاْۚ إِنَّهُۥ لَا يُحِبُّ ٱلۡمُسۡرِفِينَ ﴿31﴾

ឱកូនចៅអាហ្ទាំ! ចូរពួកអ្នកតុបតែងលម្អខ្លួនប្រាណពួកអ្នកនៅរាល់ៗម៉ាស្ជិត(ពេលប្រតិបត្តិសឡាត)។ ហើយចូរពួកអ្នកបរិភោគ និងផឹកចុះ តែពួកអ្នកមិនត្រូវខ្ជះខ្ជាយឡើយ។ ជាការពិតណាស់ ទ្រង់មិនស្រលាញ់ពួកដែលខ្ជះខ្ជាយនោះឡើយ។

7:32

قُلۡ مَنۡ حَرَّمَ زِينَةَ ٱللَّهِ ٱلَّتِيٓ أَخۡرَجَ لِعِبَادِهِۦ وَٱلطَّيِّبَٰتِ مِنَ ٱلرِّزۡقِۚ قُلۡ هِيَ لِلَّذِينَ ءَامَنُواْ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا خَالِصَةٗ يَوۡمَ ٱلۡقِيَٰمَةِۗ كَذَٰلِكَ نُفَصِّلُ ٱلۡأٓيَٰتِ لِقَوۡمٖ يَعۡلَمُونَ ﴿32﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើនរណាជាអ្នកដាក់បម្រាមលើពួកអ្នកមិនឲ្យស្លៀកសម្លៀកបំពាក់ល្អៗដែលអល់ឡោះបានផ្តល់ឲ្យខ្ញុំបម្រើរបស់ទ្រង់ និងចំណីអាហារល្អៗដែលទ្រង់បានប្រទានវាជាលាភសក្ការៈដល់ពួកអ្នកនោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រការទាំងនេះ គឺសម្រាប់បណ្តាអ្នកដែលមានជំនឿ(និងអ្នកផ្សេងក្រៅពីពួកគេ)នៅក្នុងជីវិតលោកិយនេះ តែវាគឺសម្រាប់តែពួកគេ(អ្នកមានជំនឿ)ប៉ុណ្ណោះនៅថ្ងៃបរលោក។ ក៏ដូច្នោះដែរ យើងបានបកស្រាយបញ្ជាក់នូវបណ្តាភស្តុតាងទាំងឡាយសម្រាប់ក្រុមដែលចេះដឹង។

7:33

قُلۡ إِنَّمَا حَرَّمَ رَبِّيَ ٱلۡفَوَٰحِشَ مَا ظَهَرَ مِنۡهَا وَمَا بَطَنَ وَٱلۡإِثۡمَ وَٱلۡبَغۡيَ بِغَيۡرِ ٱلۡحَقِّ وَأَن تُشۡرِكُواْ بِٱللَّهِ مَا لَمۡ يُنَزِّلۡ بِهِۦ سُلۡطَٰنٗا وَأَن تَقُولُواْ عَلَى ٱللَّهِ مَا لَا تَعۡلَمُونَ ﴿33﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិត ព្រះជាម្ចាស់របស់ខ្ញុំបានហាមឃាត់មិនឱ្យប្រព្រឹត្តនូវទង្វើអាក្រក់ទាំងឡាយ មិនថាដោយបើកចំហ ឬលាក់បាំងឡើយ។ ទ្រង់ក៏បានហាមឃាត់ពីអំពើបាបទាំងឡាយ និងការបំពារបំពាន(លើគ្នា)ដោយអយុត្តិធម៌ និងមិនឱ្យពួកអ្នកធ្វើស្ហ៊ីរិក(ពហុទេពនិយម)ចំពោះអល់ឡោះនូវអ្វីដែលទ្រង់មិនបានបញ្ចុះភស្តុតាងណាមួយចំពោះវា ព្រមទាំងមិនឲ្យពួកអ្នកនិយាយប្រឌិតទៅលើអល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹងនោះឡើយ។

7:34

وَلِكُلِّ أُمَّةٍ أَجَلٞۖ فَإِذَا جَآءَ أَجَلُهُمۡ لَا يَسۡتَأۡخِرُونَ سَاعَةٗ وَلَا يَسۡتَقۡدِمُونَ ﴿34﴾

ហើយរាល់ប្រជាជាតិនីមួយៗ គឺមានអាយុកាលកំណត់រួចជាស្រេច។ ដូចនេះ នៅពេលដែលអាយុកាលកំណត់របស់ពួកគេបានមកដល់ហើយនោះ គឺពួកគេមិនអាចពន្យារពេលនោះឡើយ ហើយក៏មិនអាចឱ្យវាមកដល់មុនពេលកំណត់នោះដែរ ទោះបីមួយវិនាទីក៏ដោយ។

7:35

يَٰبَنِيٓ ءَادَمَ إِمَّا يَأۡتِيَنَّكُمۡ رُسُلٞ مِّنكُمۡ يَقُصُّونَ عَلَيۡكُمۡ ءَايَٰتِي فَمَنِ ٱتَّقَىٰ وَأَصۡلَحَ فَلَا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ ﴿35﴾

ឱកូនចៅអាហ្ទាំ! ប្រសិនបើបណ្តាអ្នកនាំសារពីក្នុងចំណោមពួកអ្នកបានមកដល់ពួកអ្នក ដោយពួកគាត់សូត្រឱ្យពួកអ្នកស្តាប់នូវបណ្តាវាក្យខណ្ឌរបស់យើងនោះ (ចូរពួកអ្នកគោរពប្រតិបត្តិតាមពួកគាត់ចុះ)។ ជាការពិតណាស់ ជនណាដែលកោតខ្លាច(អល់ឡោះ) ព្រមទាំងបានកែលម្អ(នូវទង្វើរបស់ខ្លួន)នោះ ពួកគេពិតជាគ្មានការភ័យខ្លាច ហើយក៏គ្មានការព្រួយបារម្ភអ្វីនោះដែរ។

7:36

وَٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا وَٱسۡتَكۡبَرُواْ عَنۡهَآ أُوْلَـٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ ﴿36﴾

រីឯពួកដែលបានបដិសេធនឹងបណ្តាភស្តុតាងរបស់យើង ព្រមទាំងក្អេងក្អាង(មិនទទួលយកវា) ពួកទាំងនោះហើយគឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

7:37

فَمَنۡ أَظۡلَمُ مِمَّنِ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبًا أَوۡ كَذَّبَ بِـَٔايَٰتِهِۦٓۚ أُوْلَـٰٓئِكَ يَنَالُهُمۡ نَصِيبُهُم مِّنَ ٱلۡكِتَٰبِۖ حَتَّىٰٓ إِذَا جَآءَتۡهُمۡ رُسُلُنَا يَتَوَفَّوۡنَهُمۡ قَالُوٓاْ أَيۡنَ مَا كُنتُمۡ تَدۡعُونَ مِن دُونِ ٱللَّهِۖ قَالُواْ ضَلُّواْ عَنَّا وَشَهِدُواْ عَلَىٰٓ أَنفُسِهِمۡ أَنَّهُمۡ كَانُواْ كَٰفِرِينَ ﴿37﴾

ហើយគ្មាននរណាម្នាក់ដែលបំពានជាងអ្នកដែលប្រឌិតរឿងភូតកុហកទៅលើអល់ឡោះ ឬបដិសេធនឹងបណ្តាភស្តុតាងរបស់ទ្រង់នោះឡើយ។ ពួកទាំងនោះនឹងទទួលបាននូវចំណែករបស់ពួកគេដែលបានកត់ត្រាទុកនៅក្នុងបញ្ជីកំណត់ត្រា។ លុះដល់ពេលដែលអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)របស់យើងបានមកដល់ពួកគេដើម្បីដកហូតព្រលឹងរបស់ពួកគេនោះ ពួកគេ(ម៉ាឡាអ៊ីកាត់)បានសួរថា៖ តើឯណាទៅអ្វីដែលពួកអ្នកធ្លាប់បានគោរពសក្ការៈ(ចំពោះពួកវា)ក្រៅពីអល់ឡោះជាម្ចាស់នោះ? ពួកគេបានតបថា៖ ពួកវាបានបាត់ចេញពីពួកយើងហើយ ហើយពួកគេបានធ្វើសាក្សី(ទទួលស្គាល់)ទៅលើខ្លួនឯងថា៖ ពិតប្រាកដណាស់ ពួកគេធ្លាប់ជាពួកដែលប្រឆាំង។

7:38

قَالَ ٱدۡخُلُواْ فِيٓ أُمَمٖ قَدۡ خَلَتۡ مِن قَبۡلِكُم مِّنَ ٱلۡجِنِّ وَٱلۡإِنسِ فِي ٱلنَّارِۖ كُلَّمَا دَخَلَتۡ أُمَّةٞ لَّعَنَتۡ أُخۡتَهَاۖ حَتَّىٰٓ إِذَا ٱدَّارَكُواْ فِيهَا جَمِيعٗا قَالَتۡ أُخۡرَىٰهُمۡ لِأُولَىٰهُمۡ رَبَّنَا هَـٰٓؤُلَآءِ أَضَلُّونَا فَـَٔاتِهِمۡ عَذَابٗا ضِعۡفٗا مِّنَ ٱلنَّارِۖ قَالَ لِكُلّٖ ضِعۡفٞ وَلَٰكِن لَّا تَعۡلَمُونَ ﴿38﴾

ទ្រង់បានមានបន្ទូលថា៖ ចូរពួកអ្នកចូលឋាននរកជាមួយប្រជាជាតិដែលបានកន្លងផុតទៅមុនពួកអ្នកក្នុងចំណោមពួកជិននិងមនុស្សលោកចុះ។ រាល់ពេលដែលប្រជាជាតិមួយបានចូល(ក្នុងឋាននរក) ពួកគេក៏បានដាក់បណ្តាសាចំពោះអ្នកដែលចូលមុនខ្លួន។ លុះដល់ពេលដែលពួកគេបានចូលក្នុងនរកទាំងអស់គ្នាហើយនោះ ពួកដែលចូលនរកក្រោយគេ(អ្នកដែលដើរតាម)បាននិយាយចំពោះពួកដែលបានចូលនរកមុនខ្លួន(ពួកមេដឹកនាំ)ថា៖ បរពិតព្រះជាម្ចាស់នៃយើងខ្ញុំ! ពួក(មេដឹកនាំ)ទាំងនោះហើយដែលបានធ្វើឱ្យពួកយើងវង្វេង។ ហេតុនេះ សូមព្រះអង្គមេត្តាដាក់ទណ្ឌកម្មនៃឋាននរកដល់ពួកគេទ្វេដងផងចុះ។ ទ្រង់បានមានបន្ទូលថា៖ គ្រប់ក្រុមទាំងអស់នឹងទទួលនូវទណ្ឌកម្មទ្វេដង ក៏ប៉ុន្តែពួកអ្នកមិនបានដឹងឡើយ។

7:39

وَقَالَتۡ أُولَىٰهُمۡ لِأُخۡرَىٰهُمۡ فَمَا كَانَ لَكُمۡ عَلَيۡنَا مِن فَضۡلٖ فَذُوقُواْ ٱلۡعَذَابَ بِمَا كُنتُمۡ تَكۡسِبُونَ ﴿39﴾

ពួកដែលចូលនរកមុន(ពួកមេដឹកនាំ)បាននិយាយទៅកាន់ពួកដែលចូលនរកក្រោយ(ពួកដែលដើរតាមពួកគេ)ថា៖ ពួកអ្នកគ្មានអ្វីពិសេសលើសពួកយើងនោះឡើយ។ ហេតុនេះ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។

7:40

إِنَّ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا وَٱسۡتَكۡبَرُواْ عَنۡهَا لَا تُفَتَّحُ لَهُمۡ أَبۡوَٰبُ ٱلسَّمَآءِ وَلَا يَدۡخُلُونَ ٱلۡجَنَّةَ حَتَّىٰ يَلِجَ ٱلۡجَمَلُ فِي سَمِّ ٱلۡخِيَاطِۚ وَكَذَٰلِكَ نَجۡزِي ٱلۡمُجۡرِمِينَ ﴿40﴾

ពិតប្រាកដណាស់ ពួកដែលបានបដិសេធនឹងភស្តុតាងទាំងឡាយរបស់យើង និងក្អេងក្អាងចំពោះវា(មិនព្រមទទួលយក) គេនឹងមិនបើកទ្វារមេឃាសម្រាប់ពួកគេឡើយ ហើយពួកគេក៏មិនអាចចូលឋានសួគ៌បាននោះដែរ លុះត្រាតែសត្វអូដ្ឋអាចចូលក្នុងរន្ធម្ជុលបាន។ ក៏ដូច្នោះដែរ យើងនឹងតបស្នងចំពោះអ្នកដែលប្រព្រឹត្តិអាក្រក់ទាំងឡាយ។

7:41

لَهُم مِّن جَهَنَّمَ مِهَادٞ وَمِن فَوۡقِهِمۡ غَوَاشٖۚ وَكَذَٰلِكَ نَجۡزِي ٱلظَّـٰلِمِينَ ﴿41﴾

សម្រាប់ពួកគេមានកម្រាលពីភ្លើងនរក(នៅពីក្រោមពួកគេ) និងភ្លើងនរកគ្របពីលើពួកគេ។ ក៏ដូច្នោះដែរ យើងនឹងតបស្នងចំពោះពួកដែលបំពាន។

7:42

وَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّـٰلِحَٰتِ لَا نُكَلِّفُ نَفۡسًا إِلَّا وُسۡعَهَآ أُوْلَـٰٓئِكَ أَصۡحَٰبُ ٱلۡجَنَّةِۖ هُمۡ فِيهَا خَٰلِدُونَ ﴿42﴾

រីឯបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល យើង(អល់ឡោះ)មិនដាក់បន្ទុកលើបុគ្គលណាម្នាក់ហួសពីសមត្ថភាពរបស់គេនោះឡើយ។ អ្នកទាំងនោះ គឺជាអ្នកឋានសួគ៌ដោយពួកគេស្ថិតនៅក្នុងវាជាអមតៈ។

7:43

وَنَزَعۡنَا مَا فِي صُدُورِهِم مِّنۡ غِلّٖ تَجۡرِي مِن تَحۡتِهِمُ ٱلۡأَنۡهَٰرُۖ وَقَالُواْ ٱلۡحَمۡدُ لِلَّهِ ٱلَّذِي هَدَىٰنَا لِهَٰذَا وَمَا كُنَّا لِنَهۡتَدِيَ لَوۡلَآ أَنۡ هَدَىٰنَا ٱللَّهُۖ لَقَدۡ جَآءَتۡ رُسُلُ رَبِّنَا بِٱلۡحَقِّۖ وَنُودُوٓاْ أَن تِلۡكُمُ ٱلۡجَنَّةُ أُورِثۡتُمُوهَا بِمَا كُنتُمۡ تَعۡمَلُونَ ﴿43﴾

ហើយយើងបានដកនូវភាពឈ្នានីសចេញពីដួងចិត្តរបស់ពួកគេ ព្រមទាំងមានទន្លេជាច្រើនហូរកាត់ពីក្រោមពួកគេ។ ហើយពួកគេនិយាយថា៖ សេចក្តីសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានចង្អុលបង្ហាញពួកយើងនូវប្រការទាំងនេះ ហើយពួកយើងមិនអាចទទួលបានការចង្អុលបង្ហាញ(ដោយខ្លួនឯង)ឡើយ ប្រសិនបើអល់ឡោះមិនចង្អុលបង្ហាញពួកយើងទេនោះ។ ជាការពិតណាស់ បណ្តាអ្នកនាំសារនៃព្រះជាម្ចាស់របស់ពួកយើងបាននាំមកនូវសេចក្តីពិត។ ហើយមានគេប្រកាសប្រាប់ពួកគេថា៖ ពិតប្រាកដណាស់ នេះគឺជាឋានសួគ៌ដែលគេផ្តល់វាជាមរតកដល់ពួកអ្នកដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។

7:44

وَنَادَىٰٓ أَصۡحَٰبُ ٱلۡجَنَّةِ أَصۡحَٰبَ ٱلنَّارِ أَن قَدۡ وَجَدۡنَا مَا وَعَدَنَا رَبُّنَا حَقّٗا فَهَلۡ وَجَدتُّم مَّا وَعَدَ رَبُّكُمۡ حَقّٗاۖ قَالُواْ نَعَمۡۚ فَأَذَّنَ مُؤَذِّنُۢ بَيۡنَهُمۡ أَن لَّعۡنَةُ ٱللَّهِ عَلَى ٱلظَّـٰلِمِينَ ﴿44﴾

ហើយបណ្តាអ្នកឋានសួគ៌បានស្រែកសួរពួកឋាននរកថា៖ ពិតប្រាកដណាស់ ពួកយើងបានឃើញហើយថា អ្វីដែលព្រះជាម្ចាស់របស់ពួកយើងបានសន្យានោះ គឺជាការពិត។ តើពួកអ្នកបានឃើញថា អ្វីដែលព្រះជាម្ចាស់របស់ពួកអ្នកបានសន្យា(ព្រមានពីឋាននរក)នោះ គឺជាការពិតដែរឬទេ? ពួកគេបានឆ្លើយថា៖ ពិតមែនហើយ។ ពេលនោះ មានអ្នកប្រកាសម្នាក់បានប្រកាសប្រាប់រវាងពួកគេថា៖ ពិតប្រាកដណាស់ បណ្តាសារបស់អល់ឡោះ គឺធ្លាក់ទៅលើពួកដែលបំពាន។

7:45

ٱلَّذِينَ يَصُدُّونَ عَن سَبِيلِ ٱللَّهِ وَيَبۡغُونَهَا عِوَجٗا وَهُم بِٱلۡأٓخِرَةِ كَٰفِرُونَ ﴿45﴾

គឺពួកដែលរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ ព្រមទាំងមានបំណងធ្វើឱ្យមាគ៌ានោះមានភាពវៀចវេរ។ ហើយពួកគេ គឺជាពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក។

7:46

وَبَيۡنَهُمَا حِجَابٞۚ وَعَلَى ٱلۡأَعۡرَافِ رِجَالٞ يَعۡرِفُونَ كُلَّۢا بِسِيمَىٰهُمۡۚ وَنَادَوۡاْ أَصۡحَٰبَ ٱلۡجَنَّةِ أَن سَلَٰمٌ عَلَيۡكُمۡۚ لَمۡ يَدۡخُلُوهَا وَهُمۡ يَطۡمَعُونَ ﴿46﴾

ហើយនៅចន្លោះរវាងក្រុមទាំងពីរ(ក្រុមឋានសួគ៌ និងក្រុមឋាននរក) គឺមានជញ្ជាំងខណ្ឌ។ នៅពីលើជញ្ជាំងខណ្ឌនោះ គឺមានបុរសជាច្រើនដែលពួកគេស្គាល់ក្រុមទាំងពីរតាមរយៈសញ្ញាសម្គាល់របស់ពួកគេ។ ហើយពួកគេបានស្រែកហៅអ្នកឋានសួគ៌ថា៖ “សូមសន្តិភាពកើតមានដល់ពួកអ្នក”។ ពួកគេមិនទាន់បានចូលវា(ឋានសួគ៌)នោះទេ តែពួកគេមានសង្ឃឹមថានឹងបានចូលវា។

7:47

وَإِذَا صُرِفَتۡ أَبۡصَٰرُهُمۡ تِلۡقَآءَ أَصۡحَٰبِ ٱلنَّارِ قَالُواْ رَبَّنَا لَا تَجۡعَلۡنَا مَعَ ٱلۡقَوۡمِ ٱلظَّـٰلِمِينَ ﴿47﴾

ហើយនៅពេលដែលពួកគេបានបង្វែរក្រសែរភ្នែករបស់ពួកគេសម្លឹងមើលទៅកាន់ពួកឋាននរកវិញ ពួកគេក៏បានបួងសួងថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាកុំឲ្យយើងខ្ញុំស្ថិតនៅជាមួយនឹងក្រុមដែលបំពាននោះឡើយ។

7:48

وَنَادَىٰٓ أَصۡحَٰبُ ٱلۡأَعۡرَافِ رِجَالٗا يَعۡرِفُونَهُم بِسِيمَىٰهُمۡ قَالُواْ مَآ أَغۡنَىٰ عَنكُمۡ جَمۡعُكُمۡ وَمَا كُنتُمۡ تَسۡتَكۡبِرُونَ ﴿48﴾

ហើយពួកអាក់រ៉ហ្វបានស្រែកហៅពួកបុរសៗ(នៃពួកឋាននរក)ដែលពួកគេស្គាល់ពួកនោះតាមរយៈសញ្ញាសម្គាល់របស់ពួកគេថា៖ អ្វីដែលពួកអ្នកខិតខំប្រមូល(ទ្រព្យសម្បត្តិ និងកូនចៅ) និងអ្វីដែលពួកអ្នកធ្លាប់មានភាពក្អេងក្អាង(បដិសេធការពិត)នោះ គឺមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកអ្នកបានឡើយ។

7:49

أَهَـٰٓؤُلَآءِ ٱلَّذِينَ أَقۡسَمۡتُمۡ لَا يَنَالُهُمُ ٱللَّهُ بِرَحۡمَةٍۚ ٱدۡخُلُواْ ٱلۡجَنَّةَ لَا خَوۡفٌ عَلَيۡكُمۡ وَلَآ أَنتُمۡ تَحۡزَنُونَ ﴿49﴾

(អល់ឡោះបានមានបន្ទូលទៅកាន់ពួកគ្មានជំនឿថា៖) តើអ្នកទាំងនោះ(អ្នកឋានសួគ៌)ឬដែលពួកអ្នកបានស្បថថា៖ អល់ឡោះជាម្ចាស់នឹងមិនប្រទានក្តីមេត្តាករុណាដល់ពួកគេទេនោះ? (ហើយទ្រង់ក៏បានមានបន្ទូលទៅកាន់បណ្តាអ្នកមានជំនឿថា៖) ចូរពួកអ្នកចូលទៅក្នុងឋានសួគ៌ចុះដោយគ្មានការភ័យខ្លាចអ្វីទៅលើពួកអ្នកនោះឡើយ ហើយពួកអ្នកក៏គ្មានការព្រួយបារម្ភអ្វីនោះដែរ។

7:50

وَنَادَىٰٓ أَصۡحَٰبُ ٱلنَّارِ أَصۡحَٰبَ ٱلۡجَنَّةِ أَنۡ أَفِيضُواْ عَلَيۡنَا مِنَ ٱلۡمَآءِ أَوۡ مِمَّا رَزَقَكُمُ ٱللَّهُۚ قَالُوٓاْ إِنَّ ٱللَّهَ حَرَّمَهُمَا عَلَى ٱلۡكَٰفِرِينَ ﴿50﴾

ហើយពួកឋាននរកបានស្រែកហៅបណ្តាអ្នកឋានសួគ៌ថា៖ សូមពួកអ្នកជួយផ្តល់ទឹក ឬក៏ផ្តល់នូវអ្វីដែលអល់ឡោះបានប្រទានជាលាភសក្ការៈដល់ពួកអ្នកមកពួកយើងបន្តិចផង។ ពួកគេបានតបថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បម្រាមរបស់ទាំងពីរនេះ(ចំណីអាហារនិងទឹក)ចំពោះពួកដែលគ្មានជំនឿ។

7:51

ٱلَّذِينَ ٱتَّخَذُواْ دِينَهُمۡ لَهۡوٗا وَلَعِبٗا وَغَرَّتۡهُمُ ٱلۡحَيَوٰةُ ٱلدُّنۡيَاۚ فَٱلۡيَوۡمَ نَنسَىٰهُمۡ كَمَا نَسُواْ لِقَآءَ يَوۡمِهِمۡ هَٰذَا وَمَا كَانُواْ بِـَٔايَٰتِنَا يَجۡحَدُونَ ﴿51﴾

គឺពួកដែលបានយកសាសនារបស់ខ្លួនជាការលេងសើច និងជាការកម្សាន្ត ហើយឆាកជីវិតលោកិយបានបោកបញ្ឆោតពួកគេ។ ដូច្នេះ នៅថ្ងៃនេះ(ថ្ងៃបរលោក) យើងបំភ្លេចពួកគេ ដូចដែលពួកគេធ្លាប់បានភ្លេចពីជំនួបរបស់ពួកគេនាថ្ងៃនេះ និងដោយសារតែអ្វីដែលពួកគេធ្លាប់បានបដិសេធចំពោះបណ្តាភស្តុតាងទាំងឡាយរបស់យើង។

7:52

وَلَقَدۡ جِئۡنَٰهُم بِكِتَٰبٖ فَصَّلۡنَٰهُ عَلَىٰ عِلۡمٍ هُدٗى وَرَحۡمَةٗ لِّقَوۡمٖ يُؤۡمِنُونَ ﴿52﴾

ហើយជាការពិតណាស់ យើងបាននាំមកឱ្យពួកគេនូវគម្ពីរ(គួរអាននេះ)ដោយយើងបានបកស្រាយពន្យល់ដោយចំណេះដឹង(ពីយើង) ជាការចង្អុលបង្ហាញ និងជាក្តីមេត្តាករុណាចំពោះក្រុមដែលមានជំនឿ។

7:53

هَلۡ يَنظُرُونَ إِلَّا تَأۡوِيلَهُۥۚ يَوۡمَ يَأۡتِي تَأۡوِيلُهُۥ يَقُولُ ٱلَّذِينَ نَسُوهُ مِن قَبۡلُ قَدۡ جَآءَتۡ رُسُلُ رَبِّنَا بِٱلۡحَقِّ فَهَل لَّنَا مِن شُفَعَآءَ فَيَشۡفَعُواْ لَنَآ أَوۡ نُرَدُّ فَنَعۡمَلَ غَيۡرَ ٱلَّذِي كُنَّا نَعۡمَلُۚ قَدۡ خَسِرُوٓاْ أَنفُسَهُمۡ وَضَلَّ عَنۡهُم مَّا كَانُواْ يَفۡتَرُونَ ﴿53﴾

តើពួកគេ(ពួកគ្មានជំនឿ)គ្មានរង់ចាំអ្វីក្រៅពីអ្វី(ទណ្ឌកម្ម)ដែលគេធ្លាប់បានប្រាប់ពួកគេ(ក្នុងគម្ពីរគួរអាន)ទេឬ? នៅថ្ងៃដែលរាល់អ្វីដែលគេធ្លាប់បានប្រាប់ពួកគេបានមកដល់ ពួកដែលបានភ្លេចវា(គម្ពីរគួរអាន)កាលពីមុន ពួកគេនឹងនិយាយថា៖ ពិតប្រាកដណាស់ បណ្តាអ្នកនាំសារនៃព្រះជាម្ចាស់របស់ពួកយើងបាននាំមកនូវការពិត។ ដូចនេះ តើពួកយើងមានអ្នកអន្តរាគមន៍ណាដែលអាចជួយអន្តរាគមន៍ដល់ពួកយើង ឬក៏បញ្ជូនពួកយើងឲ្យត្រឡប់(ទៅកាន់លោកិយវិញ)ដើម្បីពួកយើងនឹងសាងនូវទង្វើ(កុសល)ផ្សេងពីទង្វើ(អាក្រក់)ដែលពួកយើងធ្លាប់បានសាងដែរឬទេ? ជាការពិតណាស់ ពួកគេបានខាតបង់ខ្លួនឯង ហើយអ្វី(ព្រះនានា)ដែលពួកគេធ្លាប់បានប្រឌិតឡើងនោះ បានបាត់បង់ពីពួកគេ។

7:54

إِنَّ رَبَّكُمُ ٱللَّهُ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ فِي سِتَّةِ أَيَّامٖ ثُمَّ ٱسۡتَوَىٰ عَلَى ٱلۡعَرۡشِۖ يُغۡشِي ٱلَّيۡلَ ٱلنَّهَارَ يَطۡلُبُهُۥ حَثِيثٗا وَٱلشَّمۡسَ وَٱلۡقَمَرَ وَٱلنُّجُومَ مُسَخَّرَٰتِۭ بِأَمۡرِهِۦٓۗ أَلَا لَهُ ٱلۡخَلۡقُ وَٱلۡأَمۡرُۗ تَبَارَكَ ٱللَّهُ رَبُّ ٱلۡعَٰلَمِينَ ﴿54﴾

ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ) គឺអល់ឡោះដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីរយៈពេលប្រាំមួយថ្ងៃ។ បន្ទាប់មក ទ្រង់នៅលើអារ៉ស្ហ។ ទ្រង់បានធ្វើឲ្យពេលថ្ងៃត្រូវបាត់បង់ដោយ(ភាពងងឹតនៃ)ពេលរាត្រី ហើយពេលនីមួយៗ(ពេលយប់និងពេលថ្ងៃ)ត្រូវផ្លាស់ប្តូរវេនគ្នាយ៉ាងឆាប់រហ័ស។ ហើយទ្រង់បានបង្កើតព្រះអាទិត្យ ព្រះចន្ទ និងហ្វូងតារាជាច្រើនដោយពួកវាដើរតាមបទបញ្ជារបស់ទ្រង់។ តើពុំមែនទេឬ ការបង្កើត និងកិច្ចការទាំងឡាយ គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)នោះ។ មហាកិត្តិគុណបំផុតអល់ឡោះព្រះជាម្ចាស់នៃពិភពទាំងអស់។

7:55

ٱدۡعُواْ رَبَّكُمۡ تَضَرُّعٗا وَخُفۡيَةًۚ إِنَّهُۥ لَا يُحِبُّ ٱلۡمُعۡتَدِينَ ﴿55﴾

ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)បួងសួងសុំពីព្រះជាម្ចាស់របស់ពួកអ្នកដោយការឱនលំទោន និងដោយសម្ងាត់(មិនទាមទារឱ្យគេមើលឃើញ)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនស្រលាញ់ពួកដែលបំពានឡើយ។

7:56

وَلَا تُفۡسِدُواْ فِي ٱلۡأَرۡضِ بَعۡدَ إِصۡلَٰحِهَا وَٱدۡعُوهُ خَوۡفٗا وَطَمَعًاۚ إِنَّ رَحۡمَتَ ٱللَّهِ قَرِيبٞ مِّنَ ٱلۡمُحۡسِنِينَ ﴿56﴾

ហើយចូរពួកអ្នកកុំបង្កវិនាសកម្មនៅលើផែនដីឲ្យសោះក្រោយពីវាមានភាពល្អប្រសើរហើយនោះ។ ហើយចូរពួកអ្នកបួងសួងសុំពីទ្រង់ដោយខ្លាច(ទណ្ឌកម្ម) និងមានក្តីសង្ឃឹម។ ជាការពិតណាស់ ក្តីមេត្តាករុណារបស់អល់ឡោះ គឺស្ថិតនៅជិតបំផុតនឹងបណ្តាអ្នកដែលសាងអំពើល្អ។

7:57

وَهُوَ ٱلَّذِي يُرۡسِلُ ٱلرِّيَٰحَ بُشۡرَۢا بَيۡنَ يَدَيۡ رَحۡمَتِهِۦۖ حَتَّىٰٓ إِذَآ أَقَلَّتۡ سَحَابٗا ثِقَالٗا سُقۡنَٰهُ لِبَلَدٖ مَّيِّتٖ فَأَنزَلۡنَا بِهِ ٱلۡمَآءَ فَأَخۡرَجۡنَا بِهِۦ مِن كُلِّ ٱلثَّمَرَٰتِۚ كَذَٰلِكَ نُخۡرِجُ ٱلۡمَوۡتَىٰ لَعَلَّكُمۡ تَذَكَّرُونَ ﴿57﴾

ហើយទ្រង់ជាអ្នកដែលបញ្ជូនខ្យល់ជាដំណឹងរីករាយពីក្តីករុណារបស់ទ្រង់ដែលនៅខាងមុខ(ធ្លាក់ភ្លៀង)។ លុះដល់ពេលដែលខ្យល់នោះបាននាំមកនូវដុំពពកដ៏ធ្ងន់(ពោរពេញដោយទឹក) យើងក៏បានស្រោចស្រពវាទៅលើតំបន់ដែលរាំងស្ងួត ដោយយើងបានបញ្ចុះទឹកភ្លៀងចេញពីដុំពពកនោះ។ ហើយតាមរយៈទឹកភ្លៀងនោះ យើងបានបញ្ចេញនូវផលានុផលគ្រប់ប្រភេទ។ ក៏ដូច្នោះដែរ យើងនឹងបញ្ចេញអ្នកស្លាប់(ចេញពីផ្នូររបស់ពួកគេ) សង្ឃឹមថាពួកអ្នក(មនុស្សលោកទាំងឡាយ)នឹងចងចាំ។

7:58

وَٱلۡبَلَدُ ٱلطَّيِّبُ يَخۡرُجُ نَبَاتُهُۥ بِإِذۡنِ رَبِّهِۦۖ وَٱلَّذِي خَبُثَ لَا يَخۡرُجُ إِلَّا نَكِدٗاۚ كَذَٰلِكَ نُصَرِّفُ ٱلۡأٓيَٰتِ لِقَوۡمٖ يَشۡكُرُونَ ﴿58﴾

ហើយដីដែលមានជីជាតិនោះ វានឹងដុះចេញនូវរុក្ខជាតិរបស់វាដោយការអនុញ្ញាតពីព្រះជាម្ចាស់របស់វា។ រីឯដីដែលគ្មានជីជាតិវិញ វាមិនអាចដុះចេញអ្វីឡើយលើកលែងតែដោយលំបាកប៉ុណ្ណោះ។ ក៏ដូច្នោះដែរ យើងបានលើកឡើងនូវភស្តុតាងជាច្រើនប្រភេទសម្រាប់ក្រុមដែលចេះដឹងគុណ។

7:59

لَقَدۡ أَرۡسَلۡنَا نُوحًا إِلَىٰ قَوۡمِهِۦ فَقَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥٓ إِنِّيٓ أَخَافُ عَلَيۡكُمۡ عَذَابَ يَوۡمٍ عَظِيمٖ ﴿59﴾

ជាការពិតណាស់ យើងបានបញ្ជូនព្យាការីនួហទៅកាន់ក្រុមរបស់គាត់ដោយគាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ សម្រាប់ពួកអ្នក គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈក្រៅពីទ្រង់ឡើយ។ ពិតប្រាកដណាស់ ខ្ញុំបារម្ភខ្លាចពួកអ្នក(ឱក្រុមរបស់ខ្ញុំ)ទទួលរងនូវទណ្ឌកម្មនៅថ្ងៃដ៏មហិមា(ថ្ងៃបរលោក)។

7:60

قَالَ ٱلۡمَلَأُ مِن قَوۡمِهِۦٓ إِنَّا لَنَرَىٰكَ فِي ضَلَٰلٖ مُّبِينٖ ﴿60﴾

ពួកមេដឹកនាំក្នុងចំណោមក្រុមរបស់គាត់បានតបថា៖ ជាការពិតណាស់ យើងឃើញថា អ្នកស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។

7:61

قَالَ يَٰقَوۡمِ لَيۡسَ بِي ضَلَٰلَةٞ وَلَٰكِنِّي رَسُولٞ مِّن رَّبِّ ٱلۡعَٰلَمِينَ ﴿61﴾

គាត់បានតបវិញថា៖ ឱក្រុមរបស់ខ្ញុំ! រូបខ្ញុំមិនមែនជាអ្នកដែលវង្វេងនោះឡើយ។ ក៏ប៉ុន្តែ ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសារម្នាក់ពីព្រះជាម្ចាស់នៃពិភពទាំងឡាយ។

7:62

أُبَلِّغُكُمۡ رِسَٰلَٰتِ رَبِّي وَأَنصَحُ لَكُمۡ وَأَعۡلَمُ مِنَ ٱللَّهِ مَا لَا تَعۡلَمُونَ ﴿62﴾

ខ្ញុំផ្សព្វផ្សាយដល់ពួកអ្នកនូវសារទាំងឡាយនៃព្រះជាម្ចាស់របស់ខ្ញុំ ហើយខ្ញុំផ្តល់ដំបូន្មានដល់ពួកអ្នក ហើយខ្ញុំដឹងអំពីអល់ឡោះនូវអ្វីដែលពួកអ្នកមិនបានដឹង។

7:63

أَوَعَجِبۡتُمۡ أَن جَآءَكُمۡ ذِكۡرٞ مِّن رَّبِّكُمۡ عَلَىٰ رَجُلٖ مِّنكُمۡ لِيُنذِرَكُمۡ وَلِتَتَّقُواْ وَلَعَلَّكُمۡ تُرۡحَمُونَ ﴿63﴾

តើពួកអ្នកមានការចម្លែកក្នុងចិត្តឬដែលការរំឭកពីព្រះម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នកតាមរយៈបុរសម្នាក់(ព្យាការីនួហ)ក្នុងចំណោមពួកអ្នកនោះ? (គាត់មកដល់ពួកអ្នក)ដើម្បីព្រមានបន្លាចពួកអ្នក(ពីទណ្ឌកម្ម) និងដើម្បីឲ្យពួកអ្នកកោតខ្លាចអល់ឡោះ ហើយនិងសង្ឃឹមថា ពួកអ្នកនឹងត្រូវបានគេអាណិតស្រលាញ់។

7:64

فَكَذَّبُوهُ فَأَنجَيۡنَٰهُ وَٱلَّذِينَ مَعَهُۥ فِي ٱلۡفُلۡكِ وَأَغۡرَقۡنَا ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَآۚ إِنَّهُمۡ كَانُواْ قَوۡمًا عَمِينَ ﴿64﴾

ប៉ុន្តែពួកគេបានបដិសេធចំពោះគាត់។ ដូច្នេះ យើង(អល់ឡោះ)ក៏បានសង្គ្រោះរូបគាត់ និងអ្នកដែលនៅជាមួយគាត់ក្នុងសំពៅ ហើយយើងបានឲ្យពួកដែលបានបដិសេធនឹងបណ្តាភស្តុតាងទាំងឡាយរបស់យើងលិចលង់(ក្នុងទឹកជំនន់)។ ពិតណាស់ ពួកគេគឺជាក្រុមដែលខ្វាក់(មើលមិនឃើញការពិត)។

7:65

وَإِلَىٰ عَادٍ أَخَاهُمۡ هُودٗاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥٓۚ أَفَلَا تَتَّقُونَ ﴿65﴾

ហើយយើងបានបញ្ជូនទៅកាន់ក្រុមអាទនូវព្យាការីហ៊ូទដែលជាបងប្អូនរបស់ពួកគេ។ គាត់បានពោលថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ សម្រាប់ពួកអ្នក គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈក្រៅពីទ្រង់ឡើយ។ តើពួកអ្នកមិនកោតខ្លាច(ទ្រង់)ទេឬ?

7:66

قَالَ ٱلۡمَلَأُ ٱلَّذِينَ كَفَرُواْ مِن قَوۡمِهِۦٓ إِنَّا لَنَرَىٰكَ فِي سَفَاهَةٖ وَإِنَّا لَنَظُنُّكَ مِنَ ٱلۡكَٰذِبِينَ ﴿66﴾

ពួកមេដឹកនាំដែលជាអ្នកប្រឆាំងក្នុងចំណោមក្រុមរបស់គាត់បាននិយាយថា៖ ជាការពិតណាស់ ពួកយើងឃើញថា អ្នកជាមនុស្សអន់បញ្ញា ហើយពួកយើងគិតថា អ្នកគឺពិតជាស្ថិតក្នុងចំណោមអ្នកដែលភូតកុហក។

7:67

قَالَ يَٰقَوۡمِ لَيۡسَ بِي سَفَاهَةٞ وَلَٰكِنِّي رَسُولٞ مِّن رَّبِّ ٱلۡعَٰلَمِينَ ﴿67﴾

គាត់បានតបវិញថា៖ ឱក្រុមរបស់ខ្ញុំ! ខ្ញុំមិនមែនជាមនុស្សអន់បញ្ញានោះឡើយ។ ក៏ប៉ុន្តែ ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសារម្នាក់ពីព្រះជាម្ចាស់នៃពិភពទាំងឡាយ។

7:68

أُبَلِّغُكُمۡ رِسَٰلَٰتِ رَبِّي وَأَنَا۠ لَكُمۡ نَاصِحٌ أَمِينٌ ﴿68﴾

ខ្ញុំផ្សព្វផ្សាយដល់ពួកអ្នកនូវសារទាំងឡាយនៃព្រះជាម្ចាស់របស់ខ្ញុំ ហើយខ្ញុំជាអ្នកផ្តល់ដំបូន្មានដ៏ទៀងត្រង់ម្នាក់សម្រាប់ពួកអ្នក។

7:69

أَوَعَجِبۡتُمۡ أَن جَآءَكُمۡ ذِكۡرٞ مِّن رَّبِّكُمۡ عَلَىٰ رَجُلٖ مِّنكُمۡ لِيُنذِرَكُمۡۚ وَٱذۡكُرُوٓاْ إِذۡ جَعَلَكُمۡ خُلَفَآءَ مِنۢ بَعۡدِ قَوۡمِ نُوحٖ وَزَادَكُمۡ فِي ٱلۡخَلۡقِ بَصۜۡطَةٗۖ فَٱذۡكُرُوٓاْ ءَالَآءَ ٱللَّهِ لَعَلَّكُمۡ تُفۡلِحُونَ ﴿69﴾

តើពួកអ្នកមានការចម្លែកក្នុងចិត្តដែលការរំឭកពីព្រះម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នកតាមរយៈបុរសម្នាក់(ព្យាការីហ៊ូទ)ក្នុងចំណោមពួកអ្នកនោះដើម្បីគាត់ព្រមានបន្លាចពួកអ្នក(ពីទណ្ឌកម្ម)នោះឬ? ហើយចូរពួកអ្នកចងចាំ ខណៈដែលទ្រង់បានបង្កើតពួកអ្នកជាអ្នកស្នងតំណែង(គ្រប់គ្រងផែនដី)បន្ទាប់ពីក្រុមរបស់ព្យាការីនួហ ហើយបានបន្ថែមឲ្យពួកអ្នកនូវរាងកាយរឹងមាំខ្លាំងក្លា(លើសពីពួកគេ)។ ហើយចូរពួកអ្នកចងចាំនូវឧបការគុណទាំងឡាយរបស់អល់ឡោះ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។

7:70

قَالُوٓاْ أَجِئۡتَنَا لِنَعۡبُدَ ٱللَّهَ وَحۡدَهُۥ وَنَذَرَ مَا كَانَ يَعۡبُدُ ءَابَآؤُنَا فَأۡتِنَا بِمَا تَعِدُنَآ إِن كُنتَ مِنَ ٱلصَّـٰدِقِينَ ﴿70﴾

ពួកគេបាននិយាយថា៖ តើអ្នកបានមកដល់ពួកយើងដើម្បីឲ្យពួកយើងគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ ហើយបោះបង់ចោលនូវអ្វីដែលជីដូនជីតារបស់ពួកយើងធ្លាប់គោរពបូជា(ពីមុនមក)នោះឬ? ដូច្នេះ ចូរអ្នកនាំមកឱ្យពួកយើងនូវអ្វី(ទណ្ឌកម្ម)ដែលគេបានសន្យាចំពោះពួកយើងនោះមក ប្រសិនបើអ្នកពិតជាស្ថិតក្នុងចំណោមអ្នកដែលសច្ចៈ(និយាយពិត)មែននោះ។

7:71

قَالَ قَدۡ وَقَعَ عَلَيۡكُم مِّن رَّبِّكُمۡ رِجۡسٞ وَغَضَبٌۖ أَتُجَٰدِلُونَنِي فِيٓ أَسۡمَآءٖ سَمَّيۡتُمُوهَآ أَنتُمۡ وَءَابَآؤُكُم مَّا نَزَّلَ ٱللَّهُ بِهَا مِن سُلۡطَٰنٖۚ فَٱنتَظِرُوٓاْ إِنِّي مَعَكُم مِّنَ ٱلۡمُنتَظِرِينَ ﴿71﴾

គាត់បានតបថា៖ ទណ្ឌកម្ម និងការខឹងសម្បាពីព្រះជាម្ចាស់របស់ពួកអ្នកប្រាកដជានឹងធ្លាក់ទៅលើពួកអ្នកជាមិនខាន។ តើពួកអ្នកប្រកែកដេញដោលជាមួយខ្ញុំពីឈ្មោះទាំងឡាយដែលពួកអ្នក និងជីដូនជីតារបស់ពួកអ្នកបានដាក់ឈ្មោះឱ្យពួកវា(ថាជាព្រះ)ដោយអល់ឡោះជាម្ចាស់ក៏មិនបានបញ្ចុះនូវភស្តុតាងណាមួយបញ្ជាក់ពីវានោះឬ? ដូច្នេះ ចូរពួកអ្នករង់ចាំមើល(ទណ្ឌកម្ម)ចុះ។ ពិតប្រាកដណាស់ ខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកដែលរង់ចាំមើលជាមួយពួកអ្នកផងដែរ។

7:72

فَأَنجَيۡنَٰهُ وَٱلَّذِينَ مَعَهُۥ بِرَحۡمَةٖ مِّنَّا وَقَطَعۡنَا دَابِرَ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَاۖ وَمَا كَانُواْ مُؤۡمِنِينَ ﴿72﴾

ដូច្នេះ យើងក៏បានសង្គ្រោះគាត់ និងអ្នក(មានជំនឿ)ដែលនៅជាមួយគាត់ដោយក្តីមេត្តាករុណាពីយើង ហើយយើងបានបំផ្លាញផ្តាច់ពូជពួកដែលបានបដិសេធនឹងបណ្តាភស្តុតាងរបស់យើង។ ហើយពួកគេពុំមែនជាអ្នកដែលមានជំនឿឡើយ។

7:73

وَإِلَىٰ ثَمُودَ أَخَاهُمۡ صَٰلِحٗاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥۖ قَدۡ جَآءَتۡكُم بَيِّنَةٞ مِّن رَّبِّكُمۡۖ هَٰذِهِۦ نَاقَةُ ٱللَّهِ لَكُمۡ ءَايَةٗۖ فَذَرُوهَا تَأۡكُلۡ فِيٓ أَرۡضِ ٱللَّهِۖ وَلَا تَمَسُّوهَا بِسُوٓءٖ فَيَأۡخُذَكُمۡ عَذَابٌ أَلِيمٞ ﴿73﴾

ហើយយើងបានបញ្ជូនទៅកាន់ក្រុមសាមូទនូវព្យាការីសឡេះដែលជាបងប្អូនរបស់ពួកគេ។ គាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ សម្រាប់ពួកអ្នក គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈក្រៅពីទ្រង់ឡើយ។ ពិតប្រាកដណាស់ ភស្តុតាងយ៉ាងជាក់ច្បាស់ពីព្រះជាម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នកហើយ។ នេះគឺជាសត្វអូដ្ឋញីរបស់អល់ឡោះ ជាសញ្ញាភស្តុតាងមួយសម្រាប់ពួកអ្នក។ ដូច្នេះ ចូរពួកអ្នកបណ្តោយវាឱ្យដើររកចំណីស៊ីនៅលើផែនដីរបស់អល់ឡោះចុះ ហើយពួកអ្នកមិនត្រូវប៉ះពាល់វាដោយប្រការអាក្រក់ណាមួយឡើយ។ បើមិនដូច្នោះទេ ពួកអ្នកនឹងត្រូវទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់ជាមិនខាន។

7:74

وَٱذۡكُرُوٓاْ إِذۡ جَعَلَكُمۡ خُلَفَآءَ مِنۢ بَعۡدِ عَادٖ وَبَوَّأَكُمۡ فِي ٱلۡأَرۡضِ تَتَّخِذُونَ مِن سُهُولِهَا قُصُورٗا وَتَنۡحِتُونَ ٱلۡجِبَالَ بُيُوتٗاۖ فَٱذۡكُرُوٓاْ ءَالَآءَ ٱللَّهِ وَلَا تَعۡثَوۡاْ فِي ٱلۡأَرۡضِ مُفۡسِدِينَ ﴿74﴾

ហើយចូរពួកអ្នកចងចាំ ខណៈដែលទ្រង់បានតែងតាំងពួកអ្នកជាអ្នកស្នងតំណែង(គ្រប់គ្រងផែនដី)បន្ទាប់ពីក្រុមអាទ និងបានផ្តល់លំនៅឋានដល់ពួកអ្នកនៅលើភពផែនដីនេះដោយពួកអ្នកបានសាងសង់វិមាននៅលើដីរាប ហើយបានចោះភ្នំជាច្រើនធ្វើជាផ្ទះ។ ដូច្នេះ ចូរពួកអ្នកចងចាំនូវឧបការគុណទាំងឡាយរបស់អល់ឡោះ ហើយពួកអ្នកមិនត្រូវដើរបង្កវិនាសកម្មនៅលើផែនដីឡើយ។

7:75

قَالَ ٱلۡمَلَأُ ٱلَّذِينَ ٱسۡتَكۡبَرُواْ مِن قَوۡمِهِۦ لِلَّذِينَ ٱسۡتُضۡعِفُواْ لِمَنۡ ءَامَنَ مِنۡهُمۡ أَتَعۡلَمُونَ أَنَّ صَٰلِحٗا مُّرۡسَلٞ مِّن رَّبِّهِۦۚ قَالُوٓاْ إِنَّا بِمَآ أُرۡسِلَ بِهِۦ مُؤۡمِنُونَ ﴿75﴾

ពួកមេដឹកនាំដែលក្រអឺតក្រទមនៃក្រុមរបស់គាត់បាននិយាយទៅកាន់អ្នកទន់ខ្សោយដែលជាអ្នកមានជំនឿក្នុងចំណោមពួកគេថា៖ តើពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ដឹងច្បាស់ឬទេដែលថា ពិតណាស់ សឡេះ ជាអ្នកដែលត្រូវបានព្រះជាម្ចាស់របស់គេបញ្ជូនមកនោះ? ពួកគេបានឆ្លើយថា៖ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលមានជំនឿចំពោះអ្វីដែលគាត់បាននាំមក។

7:76

قَالَ ٱلَّذِينَ ٱسۡتَكۡبَرُوٓاْ إِنَّا بِٱلَّذِيٓ ءَامَنتُم بِهِۦ كَٰفِرُونَ ﴿76﴾

ពួកដែលក្រអឺតក្រទម(ពួកមេដឹកនាំ)បាននិយាយទៀតថា៖ ពិតណាស់ ពួកយើងជាអ្នកដែលគ្មានជំនឿចំពោះអ្វីដែលពួកអ្នក(បណ្តាអ្នកមានជំនឿ)បានជឿនោះឡើយ។

7:77

فَعَقَرُواْ ٱلنَّاقَةَ وَعَتَوۡاْ عَنۡ أَمۡرِ رَبِّهِمۡ وَقَالُواْ يَٰصَٰلِحُ ٱئۡتِنَا بِمَا تَعِدُنَآ إِن كُنتَ مِنَ ٱلۡمُرۡسَلِينَ ﴿77﴾

ដូច្នេះ ពួកគេក៏បានសំឡេះសត្វអូដ្ឋញីដោយពួកគេក្រអឺតក្រទមចំពោះបទបញ្ជានៃព្រះជាម្ចាស់របស់ពួកគេ ហើយពួកគេថែមទាំងនិយាយ(ចំអកឡកឡឺយ)ថា៖ ឱ សឡេះ! ចូរអ្នកនាំមកឱ្យពួកយើងនូវអ្វី(ទណ្ឌកម្ម)ដែលអ្នកបានសន្យាចំពោះពួកយើងនោះមក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកនាំសារ(របស់អល់ឡោះ)មែននោះ។

7:78

فَأَخَذَتۡهُمُ ٱلرَّجۡفَةُ فَأَصۡبَحُواْ فِي دَارِهِمۡ جَٰثِمِينَ ﴿78﴾

ពេលនោះ មានការរញ្ជួយដីមួយយ៉ាងខ្លាំងដែលបានឆក់យកជីវិតពួកគេ ហើយពួកគេក៏បាន(ស្លាប់)ក្លាយជាសាកសពនៅក្នុងផ្ទះរបស់ពួកគេ។

7:79

فَتَوَلَّىٰ عَنۡهُمۡ وَقَالَ يَٰقَوۡمِ لَقَدۡ أَبۡلَغۡتُكُمۡ رِسَالَةَ رَبِّي وَنَصَحۡتُ لَكُمۡ وَلَٰكِن لَّا تُحِبُّونَ ٱلنَّـٰصِحِينَ ﴿79﴾

បន្ទាប់មក ព្យាការីសឡេះក៏បានបែរចេញពីពួកគេ ហើយគាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ខ្ញុំពិតជាបានផ្សព្វផ្សាយដល់ពួកអ្នកនូវសារទាំងឡាយនៃព្រះជាម្ចាស់របស់ខ្ញុំ ហើយខ្ញុំក៏បានផ្តល់ដំបូន្មានដល់ពួកអ្នកផងដែរ។ ក៏ប៉ុន្តែពួកអ្នកមិនចូលចិត្តអ្នកដែលផ្តល់ដំបូន្មានទាំងឡាយនោះឡើយ។

7:80

وَلُوطًا إِذۡ قَالَ لِقَوۡمِهِۦٓ أَتَأۡتُونَ ٱلۡفَٰحِشَةَ مَا سَبَقَكُم بِهَا مِنۡ أَحَدٖ مِّنَ ٱلۡعَٰلَمِينَ ﴿80﴾

ហើយ(ចូរអ្នកនឹកឃើញពីរឿងរបស់)ព្យាការីលូត ខណៈដែលគាត់បាននិយាយទៅកាន់ក្រុមរបស់គាត់ថា៖ តើពួកអ្នកប្រព្រឹត្តនូវទង្វើអសីលធម៌(ស្រឡាញ់ភេទដូចគ្នា)ដែលគ្មាននរណាម្នាក់នៅលើពិភពលោកធ្លាប់បានប្រព្រឹត្តវាមុនពួកអ្នកនោះឬ?

7:81

إِنَّكُمۡ لَتَأۡتُونَ ٱلرِّجَالَ شَهۡوَةٗ مِّن دُونِ ٱلنِّسَآءِۚ بَلۡ أَنتُمۡ قَوۡمٞ مُّسۡرِفُونَ ﴿81﴾

ពិតប្រាកដណាស់ ពួកអ្នកពិតជាបានយកបុរសទាំងឡាយមកបំពេញចំណង់តណ្ហាក្រៅពីស្ត្រី។ ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមដែលបំពានព្រំដែន(របស់អល់ឡោះ)។

7:82

وَمَا كَانَ جَوَابَ قَوۡمِهِۦٓ إِلَّآ أَن قَالُوٓاْ أَخۡرِجُوهُم مِّن قَرۡيَتِكُمۡۖ إِنَّهُمۡ أُنَاسٞ يَتَطَهَّرُونَ ﴿82﴾

ហើយក្រុមរបស់គាត់ពុំបានឆ្លើយតបចំពោះអ្វីនោះឡើយ ក្រៅពីពួកគេនិយាយថា៖ ចូរពួកអ្នកបណ្តេញពួកគេ(លូត និងក្រុមគ្រួសារ)ចេញពីភូមិស្រុករបស់ពួកអ្នកចុះ។ ពិតណាស់ ពួកគេគឺជាពួកមនុស្សដែលចង់ជម្រះសម្អាតខ្លួន(ពីការរួមភេទជាមួយបុរសដូចគ្នា)។

7:83

فَأَنجَيۡنَٰهُ وَأَهۡلَهُۥٓ إِلَّا ٱمۡرَأَتَهُۥ كَانَتۡ مِنَ ٱلۡغَٰبِرِينَ ﴿83﴾

ដូច្នេះ យើងក៏បានសង្គ្រោះរូបគេ និងក្រុមគ្រួសាររបស់គេ លើកលែងតែប្រពន្ធរបស់គេប៉ុណ្ណោះដែលស្ថិតក្នុងចំណោមអ្នកដែលអន្តរាយ។

7:84

وَأَمۡطَرۡنَا عَلَيۡهِم مَّطَرٗاۖ فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُجۡرِمِينَ ﴿84﴾

ហើយយើងបានបញ្ចុះភ្លៀង(ជាដុំថ្ម)មួយមេយ៉ាងធំទៅលើពួកគេ។ ដូចនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិចារណាមើលចុះថា តើលទ្ធផលចុងក្រោយរបស់ពួកដែលប្រព្រឹត្តអំពើអាក្រក់នោះយ៉ាងដូចម្តេច?

7:85

وَإِلَىٰ مَدۡيَنَ أَخَاهُمۡ شُعَيۡبٗاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥۖ قَدۡ جَآءَتۡكُم بَيِّنَةٞ مِّن رَّبِّكُمۡۖ فَأَوۡفُواْ ٱلۡكَيۡلَ وَٱلۡمِيزَانَ وَلَا تَبۡخَسُواْ ٱلنَّاسَ أَشۡيَآءَهُمۡ وَلَا تُفۡسِدُواْ فِي ٱلۡأَرۡضِ بَعۡدَ إِصۡلَٰحِهَاۚ ذَٰلِكُمۡ خَيۡرٞ لَّكُمۡ إِن كُنتُم مُّؤۡمِنِينَ ﴿85﴾

ហើយយើងបានបញ្ជូនទៅកាន់ក្រុមម៉ាទយ៉ាន់នូវព្យាការីស៊ូអែបដែលជាបងប្អូនរបស់ពួកគេ។ គាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ សម្រាប់ពួកអ្នក គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈក្រៅពីទ្រង់ឡើយ។ ពិតប្រាកដណាស់ ភស្តុតាងយ៉ាងជាក់ច្បាស់ពីព្រះជាម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នកហើយ។ ហេតុនេះ ចូរពួកអ្នកបំពេញនូវការវាល់ និងការថ្លឹងឱ្យបានគ្រប់(កុំបំបាត់ភ្នែកជញ្ជីង)។ ហើយពួកអ្នកមិនត្រូវបំបាត់(ឬបន្លំ)មនុស្សលោកចំពោះទំនិញរបស់ពួកគេ(ថ្លឹងមិនគ្រប់)នោះឡើយ ហើយក៏មិនត្រូវបង្កវិនាសកម្មនៅលើផែនដីនោះដែរក្រោយពេលដែលវាមានភាពល្អប្រសើរហើយនោះ។ នោះគឺជាការប្រសើរសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿ។

7:86

وَلَا تَقۡعُدُواْ بِكُلِّ صِرَٰطٖ تُوعِدُونَ وَتَصُدُّونَ عَن سَبِيلِ ٱللَّهِ مَنۡ ءَامَنَ بِهِۦ وَتَبۡغُونَهَا عِوَجٗاۚ وَٱذۡكُرُوٓاْ إِذۡ كُنتُمۡ قَلِيلٗا فَكَثَّرَكُمۡۖ وَٱنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُفۡسِدِينَ ﴿86﴾

ហើយពួកអ្នកមិនត្រូវអង្គុយនៅតាមដងផ្លូវនានាដើម្បីប្លន់យកទ្រព្យសម្បត្តិ និងរារាំងពីមាគ៌ារបស់អល់ឡោះចំពោះអ្នកដែលមានជំនឿលើទ្រង់ ដោយពួកអ្នកមានបំណងឱ្យវា(មាគ៌ាអល់ឡោះ)មានភាពវៀចវេរនោះឡើយ។ ហើយចូរពួកអ្នកនឹកឃើញ ខណៈដែលពួកអ្នកមានគ្នាតិច ទ្រង់បានធ្វើឱ្យពួកអ្នកមានគ្នាច្រើន។ ហើយចូរពួកអ្នកពិនិត្យមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបង្កវិនាសកម្មនោះយ៉ាងដូចម្តេច?

7:87

وَإِن كَانَ طَآئِفَةٞ مِّنكُمۡ ءَامَنُواْ بِٱلَّذِيٓ أُرۡسِلۡتُ بِهِۦ وَطَآئِفَةٞ لَّمۡ يُؤۡمِنُواْ فَٱصۡبِرُواْ حَتَّىٰ يَحۡكُمَ ٱللَّهُ بَيۡنَنَاۚ وَهُوَ خَيۡرُ ٱلۡحَٰكِمِينَ ﴿87﴾

ហើយប្រសិនបើក្រុមមួយក្នុងចំណោមពួកអ្នកមានជំនឿចំពោះអ្វីដែលខ្ញុំបាននាំមក ហើយក្រុមមួយទៀតគ្មានជំនឿចំពោះវាទេនោះ ដូច្នេះ ចូរពួកអ្នកអត់ធ្មត់(រង់ចាំមើល)ចុះ រហូតដល់អល់ឡោះទ្រង់កាត់សេចក្តីរវាងពួកយើង។ ហើយទ្រង់គឺជាអ្នកកាត់សេចក្តីដ៏ប្រសើរបំផុត។

7:88

قَالَ ٱلۡمَلَأُ ٱلَّذِينَ ٱسۡتَكۡبَرُواْ مِن قَوۡمِهِۦ لَنُخۡرِجَنَّكَ يَٰشُعَيۡبُ وَٱلَّذِينَ ءَامَنُواْ مَعَكَ مِن قَرۡيَتِنَآ أَوۡ لَتَعُودُنَّ فِي مِلَّتِنَاۚ قَالَ أَوَلَوۡ كُنَّا كَٰرِهِينَ ﴿88﴾

ពួកមេដឹកនាំដែលក្រអឺតក្រទមក្នុងចំណោមក្រុមរបស់គាត់បាននិយាយថា៖ ឱស៊្ហូអែប! ពួកយើងប្រាកដជានឹងបណ្តេញអ្នក និងបណ្តាអ្នកដែលមានជំនឿជាមួយអ្នកចេញពីស្រុកភូមិរបស់យើងនេះ ឬក៏អ្នកត្រូវតែវិលត្រឡប់មកកាន់សាសនារបស់ពួកយើងវិញ។ គាត់បានពោលថា៖ តើទោះជាពួកយើងមិនពេញចិត្តក៏ដោយឬ?

7:89

قَدِ ٱفۡتَرَيۡنَا عَلَى ٱللَّهِ كَذِبًا إِنۡ عُدۡنَا فِي مِلَّتِكُم بَعۡدَ إِذۡ نَجَّىٰنَا ٱللَّهُ مِنۡهَاۚ وَمَا يَكُونُ لَنَآ أَن نَّعُودَ فِيهَآ إِلَّآ أَن يَشَآءَ ٱللَّهُ رَبُّنَاۚ وَسِعَ رَبُّنَا كُلَّ شَيۡءٍ عِلۡمًاۚ عَلَى ٱللَّهِ تَوَكَّلۡنَاۚ رَبَّنَا ٱفۡتَحۡ بَيۡنَنَا وَبَيۡنَ قَوۡمِنَا بِٱلۡحَقِّ وَأَنتَ خَيۡرُ ٱلۡفَٰتِحِينَ ﴿89﴾

ពួកយើងប្រាកដជាប្រឌិតកុហកទៅលើអល់ឡោះជាមិនខានប្រសិនបើពួកយើងត្រឡប់ទៅកាន់សាសនារបស់ពួកអ្នកក្រោយពីអល់ឡោះទ្រង់បានសង្គ្រោះពួកយើងអំពីវាហើយនោះ។ វាមិនត្រឹមត្រូវឡើយសម្រាប់ពួកយើងប្រសិនបើពួកយើងវិលត្រឡប់ទៅកាន់វា(សាសនាខុសឆ្គងរបស់ពួកអ្នក)វិញនោះ លើកលែងតែអល់ឡោះជាព្រះជាម្ចាស់របស់ពួកយើងមានចេតនាប៉ុណ្ណោះ។ ចំណេះដឹងនៃព្រះជាម្ចាស់របស់យើងទូលំទូលាយជ្រួតជ្រាបលើរាល់អ្វីៗទាំងអស់។ ចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)ដែលពួកយើងប្រគល់ការទុកចិត្ត។ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាវិនិច្ឆ័យរវាងយើងខ្ញុំ និងក្រុមរបស់យើងខ្ញុំដោយយុត្តិធម៌ផងចុះ។ ហើយទ្រង់ជាអ្នកវិនិច្ឆ័យដ៏ប្រសើរបំផុត។

7:90

وَقَالَ ٱلۡمَلَأُ ٱلَّذِينَ كَفَرُواْ مِن قَوۡمِهِۦ لَئِنِ ٱتَّبَعۡتُمۡ شُعَيۡبًا إِنَّكُمۡ إِذٗا لَّخَٰسِرُونَ ﴿90﴾

ហើយពួកមេដឹកនាំដែលគ្មានជំនឿក្នុងចំណោមក្រុមរបស់គាត់បាននិយាយ(ព្រមានក្រុមរបស់ពួកគេ)ថា៖ ប្រសិនបើពួកអ្នកតាមស៊្ហូអែបនោះ ពិតប្រាកដណាស់ ពួកអ្នកពិតជាពួកដែលខាតបង់ជាមិនខាន។

7:91

فَأَخَذَتۡهُمُ ٱلرَّجۡفَةُ فَأَصۡبَحُواْ فِي دَارِهِمۡ جَٰثِمِينَ ﴿91﴾

ពេលនោះ ក៏មានរញ្ជួយដីមួយយ៉ាងខ្លាំងបានឆក់យកជីវិតពួកគេ ហើយពួកគេក៏បាន(ស្លាប់)ក្លាយជាសាកសពនៅក្នុងផ្ទះរបស់ពួកគេ។

7:92

ٱلَّذِينَ كَذَّبُواْ شُعَيۡبٗا كَأَن لَّمۡ يَغۡنَوۡاْ فِيهَاۚ ٱلَّذِينَ كَذَّبُواْ شُعَيۡبٗا كَانُواْ هُمُ ٱلۡخَٰسِرِينَ ﴿92﴾

ពួកដែលបានបដិសេធនឹងព្យាការីស៊្ហូអែប(បានវិនាសអន្តរាយទាំងអស់)ហាក់បីដូចជាពួកគេមិនធ្លាប់បានរស់នៅទីនោះឡើយ។ ពួកដែលបដិសេធនឹងព្យាការីស៊្ហូអែបនោះ ពួកគេគឺជាពួកដែលខាតបង់។

7:93

فَتَوَلَّىٰ عَنۡهُمۡ وَقَالَ يَٰقَوۡمِ لَقَدۡ أَبۡلَغۡتُكُمۡ رِسَٰلَٰتِ رَبِّي وَنَصَحۡتُ لَكُمۡۖ فَكَيۡفَ ءَاسَىٰ عَلَىٰ قَوۡمٖ كَٰفِرِينَ ﴿93﴾

ហើយគាត់(ព្យាការីស៊្ហូអែប)បានបែរចេញពីពួកគេ ហើយគាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ខ្ញុំពិតជាបានផ្សព្វផ្សាយដល់ពួកអ្នកនូវសារទាំងឡាយនៃព្រះជាម្ចាស់របស់ខ្ញុំ ហើយខ្ញុំក៏បានផ្តល់ដំបូន្មានដល់ពួកអ្នកផងដែរ។ ដូច្នេះ តើឱ្យខ្ញុំសោកសា្តយចំពោះក្រុមដែលគ្មានជំនឿនោះយ៉ាងដូចម្តេច?

7:94

وَمَآ أَرۡسَلۡنَا فِي قَرۡيَةٖ مِّن نَّبِيٍّ إِلَّآ أَخَذۡنَآ أَهۡلَهَا بِٱلۡبَأۡسَآءِ وَٱلضَّرَّآءِ لَعَلَّهُمۡ يَضَّرَّعُونَ ﴿94﴾

ហើយយើងមិនបានបញ្ជូនព្យាការីណាម្នាក់ទៅកាន់ភូមិស្រុកណាមួយ(ហើយពួកគេបានប្រឆាំងនឹងគាត់នោះឡើយ) លើកលែងតែយើងធ្វើឲ្យអ្នកស្រុកភូមិនោះជួបប្រទះនូវភាពក្រខ្សត់ និងជំងឺផ្សេងៗ ដោយសង្ឃឹមថា ពួកគេនឹងឱនលំទោន(ចំពោះអល់ឡោះ)។

7:95

ثُمَّ بَدَّلۡنَا مَكَانَ ٱلسَّيِّئَةِ ٱلۡحَسَنَةَ حَتَّىٰ عَفَواْ وَّقَالُواْ قَدۡ مَسَّ ءَابَآءَنَا ٱلضَّرَّآءُ وَٱلسَّرَّآءُ فَأَخَذۡنَٰهُم بَغۡتَةٗ وَهُمۡ لَا يَشۡعُرُونَ ﴿95﴾

បន្ទាប់មក យើងបានផ្លាស់ប្តូរស្ថានភាពអាក្រក់នោះដោយជំនួសមកវិញនូវភាពល្អប្រសើរ រហូតដល់ពួកគេបានចម្រើនឡើង។ តែពួកគេបែរជានិយាយថា៖ ជីដូនជីតាររបស់ពួកយើងក៏ធ្លាប់បានជួបប្រទះនូវជំងឺ និងទុក្ខលំបាក(ដូចគ្នានេះដែរ)។ ពេលនោះ យើងក៏បានដាក់ទណ្ឌកម្មពួកគេភ្លាមៗខណៈដែលពួកគេមិនដឹងខ្លួនឡើយ។

7:96

وَلَوۡ أَنَّ أَهۡلَ ٱلۡقُرَىٰٓ ءَامَنُواْ وَٱتَّقَوۡاْ لَفَتَحۡنَا عَلَيۡهِم بَرَكَٰتٖ مِّنَ ٱلسَّمَآءِ وَٱلۡأَرۡضِ وَلَٰكِن كَذَّبُواْ فَأَخَذۡنَٰهُم بِمَا كَانُواْ يَكۡسِبُونَ ﴿96﴾

ហើយប្រសិនបើអ្នកភូមិស្រុកទាំងនោះមានជំនឿ និងកោតខ្លាច(អល់ឡោះ)នោះ យើងប្រាកដជានឹងបើកឱ្យពួកគេនូវពរជ័យពីលើមេឃនិងផែនដីជាមិនខាន។ ក៏ប៉ុន្តែ ពួកគេបានបដិសេធ។ ដូចនេះ យើងក៏បានដាក់ទណ្ឌកម្មពួកគេ ដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។

7:97

أَفَأَمِنَ أَهۡلُ ٱلۡقُرَىٰٓ أَن يَأۡتِيَهُم بَأۡسُنَا بَيَٰتٗا وَهُمۡ نَآئِمُونَ ﴿97﴾

តើអ្នកភូមិស្រុកទាំងនោះគិតថា ពួកគេអាចមានសុវត្ថិភាព(រួចផុត)ពីទណ្ឌកម្មរបស់យើងដែលអាចមកដល់ពួកគេនៅពេលយប់ ខណៈដែលពួកគេកំពុងគេងលង់លក់នោះឬ?

7:98

أَوَأَمِنَ أَهۡلُ ٱلۡقُرَىٰٓ أَن يَأۡتِيَهُم بَأۡسُنَا ضُحٗى وَهُمۡ يَلۡعَبُونَ ﴿98﴾

ឬក៏អ្នកភូមិស្រុកទាំងនោះគិតថា ពួកគេអាចគេចផុតពីទណ្ឌកម្មរបស់យើងដែលអាចមកដល់ពួកគេនៅពេលព្រឹក ខណៈដែលពួកគេកំពុងតែធ្វេសប្រហែសនោះឬ?

7:99

أَفَأَمِنُواْ مَكۡرَ ٱللَّهِۚ فَلَا يَأۡمَنُ مَكۡرَ ٱللَّهِ إِلَّا ٱلۡقَوۡمُ ٱلۡخَٰسِرُونَ ﴿99﴾

តើអ្នកភូមិស្រុកទាំងនោះគិតថា ពួកគេអាចរួចផុតពីគម្រោងការរបស់អល់ឡោះឬ? ពិតប្រាកដណាស់ គ្មាននរណាម្នាក់គិតថាពួកគេអាចរួចផុតពីគម្រោងការរបស់អល់ឡោះនោះឡើយ លើកលែងតែក្រុមដែលខាតបង់ប៉ុណ្ណោះ។

7:100

أَوَلَمۡ يَهۡدِ لِلَّذِينَ يَرِثُونَ ٱلۡأَرۡضَ مِنۢ بَعۡدِ أَهۡلِهَآ أَن لَّوۡ نَشَآءُ أَصَبۡنَٰهُم بِذُنُوبِهِمۡۚ وَنَطۡبَعُ عَلَىٰ قُلُوبِهِمۡ فَهُمۡ لَا يَسۡمَعُونَ ﴿100﴾

តើមិនទាន់ច្បាស់លាស់ទៀតឬសម្រាប់អ្នកដែលបានគ្រប់គ្រងនៅលើផែនដីបន្ទាប់ពីអ្នកដែលរស់នៅទីនោះបានវិនាសអន្តរាយដែលថា ពិតប្រាកដណាស់ ប្រសិនបើអល់ឡោះទ្រង់មានចេតនា ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេចំពោះបាបកម្មរបស់ពួកគេនោះ? ហើយយើងបានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកគេ។ ដូច្នេះ ពួកគេមិនអាចស្តាប់ឮ(ការដាស់តឿន)ឡើយ។

7:101

تِلۡكَ ٱلۡقُرَىٰ نَقُصُّ عَلَيۡكَ مِنۡ أَنۢبَآئِهَاۚ وَلَقَدۡ جَآءَتۡهُمۡ رُسُلُهُم بِٱلۡبَيِّنَٰتِ فَمَا كَانُواْ لِيُؤۡمِنُواْ بِمَا كَذَّبُواْ مِن قَبۡلُۚ كَذَٰلِكَ يَطۡبَعُ ٱللَّهُ عَلَىٰ قُلُوبِ ٱلۡكَٰفِرِينَ ﴿101﴾

ភូមិស្រុកទាំងនោះ យើងបាននិទានប្រាប់ដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងរ៉ាវរបស់វា។ ជាការពិតណាស់ បណ្តាអ្នកនាំសាររបស់ពួកគេបានទៅដល់ពួកគេដោយនាំមកនូវភស្តុតាងដ៏ច្បាស់លាស់ជាច្រើន។ ប៉ុន្តែ ពួកគេពុំមានជំនឿចំពោះអ្វីដែលពួកគេធ្លាប់បានបដិសេធពីមុននោះឡើយ។ ក៏ដូច្នោះដែរ អល់ឡោះទ្រង់នឹងបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកដែលគ្មានជំនឿ(នឹងព្យាការីមូហាំម៉ាត់)។

7:102

وَمَا وَجَدۡنَا لِأَكۡثَرِهِم مِّنۡ عَهۡدٖۖ وَإِن وَجَدۡنَآ أَكۡثَرَهُمۡ لَفَٰسِقِينَ ﴿102﴾

ហើយយើង(អល់ឡោះ)មិនបានឃើញថា ភាគច្រើននៃពួកគេជាអ្នកគោរពតាមសន្យា(បទបញ្ជារបស់អល់ឡោះ)នោះឡើយ។ ប៉ុន្តែយើងបានឃើញថា ភាគច្រើននៃពួកគេ គឺជាពួកដែលប្រព្រឹត្តល្មើស។

7:103

ثُمَّ بَعَثۡنَا مِنۢ بَعۡدِهِم مُّوسَىٰ بِـَٔايَٰتِنَآ إِلَىٰ فِرۡعَوۡنَ وَمَلَإِيْهِۦ فَظَلَمُواْ بِهَاۖ فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُفۡسِدِينَ ﴿103﴾

ហើយយើង(អល់ឡោះ)មិនបានឃើញថា ភាគច្រើននៃពួកគេជាអ្នកគោរពតាមសន្យា(បទបញ្ជារបស់អល់ឡោះ)នោះឡើយ។ ប៉ុន្តែយើងបានឃើញថា ភាគច្រើននៃពួកគេ គឺជាពួកដែលប្រព្រឹត្តល្មើស។

7:104

وَقَالَ مُوسَىٰ يَٰفِرۡعَوۡنُ إِنِّي رَسُولٞ مِّن رَّبِّ ٱلۡعَٰلَمِينَ ﴿104﴾

ក្រោយមក យើងបានតែងតាំងបន្ទាប់ពីពួកគេ(អ្នកនាំសារទាំងនោះ)នូវព្យាការីមូសាដោយនាំមកនូវសញ្ញាភស្តុតាងជាច្រើនរបស់យើងទៅកាន់ហ្វៀរអោន និងក្រុមរបស់គេ តែពួកគេបែរជាបំពាន(ប្រឆាំង)ចំពោះវា។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបង្កវិនាសកម្មនោះទៅជាយ៉ាងណា?

7:105

حَقِيقٌ عَلَىٰٓ أَن لَّآ أَقُولَ عَلَى ٱللَّهِ إِلَّا ٱلۡحَقَّۚ قَدۡ جِئۡتُكُم بِبَيِّنَةٖ مِّن رَّبِّكُمۡ فَأَرۡسِلۡ مَعِيَ بَنِيٓ إِسۡرَـٰٓءِيلَ ﴿105﴾

មិនសក្ដិសមឡើយក្នុងការដែលខ្ញុំនិយាយពាក្យសម្តីណាមួយចំពោះអល់ឡោះក្រៅពីពាក្យពិតនោះ។ ជាការពិតណាស់ ខ្ញុំបាននាំមកកាន់ពួកអ្នកនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់ពីព្រះជាម្ចាស់របស់ពួកអ្នក។ ហេតុនេះ សូមអ្នក(ឱហ្វៀរអោន)មេត្តាដោះលែងអម្បូរអ៊ីស្រាអែលឲ្យទៅជាមួយខ្ញុំ។

7:106

قَالَ إِن كُنتَ جِئۡتَ بِـَٔايَةٖ فَأۡتِ بِهَآ إِن كُنتَ مِنَ ٱلصَّـٰدِقِينَ ﴿106﴾

គេ(ហ្វៀរអោន)បានតបថា៖ ប្រសិនបើអ្នកបាននាំសញ្ញាភស្តុតាងណាមួយមកមែននោះ ចូរអ្នកនាំវា(មកបង្ហាញយើង)មក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកទៀងត្រង់មែននោះ។

7:107

فَأَلۡقَىٰ عَصَاهُ فَإِذَا هِيَ ثُعۡبَانٞ مُّبِينٞ ﴿107﴾

ពេលនោះ គាត់(ព្យាការីមូសា)ក៏បានបោះដំបងរបស់គាត់ ស្រាប់តែវាក៏ក្លាយទៅជាសត្វពស់មួយយ៉ាងធំ។

7:108

وَنَزَعَ يَدَهُۥ فَإِذَا هِيَ بَيۡضَآءُ لِلنَّـٰظِرِينَ ﴿108﴾

ហើយគាត់បានដកដៃរបស់គាត់(ចេញពីហោប៉ៅអាវរបស់គាត់)។ ពេលនោះ វា(ដៃរបស់គាត់) គឺមានពណ៌សភ្លឺថ្លាសម្រាប់អ្នកទស្សនាទាំងឡាយ។

7:109

قَالَ ٱلۡمَلَأُ مِن قَوۡمِ فِرۡعَوۡنَ إِنَّ هَٰذَا لَسَٰحِرٌ عَلِيمٞ ﴿109﴾

ពួកមេដឹកនាំនៃក្រុមរបស់ហ្វៀនអោនក៏បាននិយាយថា៖ តាមពិត រូបគេនេះពិតជាគ្រូមន្តអាគមដ៏ប៉ិនប្រសព្វ។

7:110

يُرِيدُ أَن يُخۡرِجَكُم مِّنۡ أَرۡضِكُمۡۖ فَمَاذَا تَأۡمُرُونَ ﴿110﴾

គេមានបំណងចង់បណ្តេញពួកអ្នកចេញពីទឹកដីរបស់ពួកអ្នក។ (ហើយហ្វៀរអោនក៏និយាយថា៖) តើពួកអ្នកចង់ឱ្យខ្ញុំធ្វើដូចម្តេច(ចំពោះមូសា)?

7:111

قَالُوٓاْ أَرۡجِهۡ وَأَخَاهُ وَأَرۡسِلۡ فِي ٱلۡمَدَآئِنِ حَٰشِرِينَ ﴿111﴾

ពួកគេ(ពួកមន្ត្រី)បានតបថា៖ សូមអ្នកពន្យារពេលឱ្យគេ និងបងប្រុសរបស់គេសិនចុះ ហើយសូមអ្នកបញ្ជូនមនុស្សទៅកាន់ទីក្រុងទាំងឡាយដើម្បីប្រមូល(គ្រូមន្តអាគមមក)។

7:112

يَأۡتُوكَ بِكُلِّ سَٰحِرٍ عَلِيمٖ ﴿112﴾

ពួកគេនឹងនាំមកនូវគ្រូមន្តអាគមដែលប៉ិនប្រសព្វបំផុតទាំងអស់មកឲ្យអ្នក។

7:113

وَجَآءَ ٱلسَّحَرَةُ فِرۡعَوۡنَ قَالُوٓاْ إِنَّ لَنَا لَأَجۡرًا إِن كُنَّا نَحۡنُ ٱلۡغَٰلِبِينَ ﴿113﴾

ហើយនៅពេលដែលគ្រូមន្តអាគមទាំងនោះបានមកដល់ហ្វៀនអោន ពួកគេបានសួរថា៖ តើពួកយើងមានរង្វាន់ដែរឬទេ ប្រសិនបើពួកយើងជាអ្នកឈ្នះ(មូសា)នោះ?

7:114

قَالَ نَعَمۡ وَإِنَّكُمۡ لَمِنَ ٱلۡمُقَرَّبِينَ ﴿114﴾

គេ(ហ្វៀរអោន)បានតបថា៖ បាទ ពិតជាមាន ហើយពិតណាស់ ពួកអ្នកនឹងស្ថិតក្នុងចំណោមមនុស្សជំនិត(របស់យើង)។

7:115

قَالُواْ يَٰمُوسَىٰٓ إِمَّآ أَن تُلۡقِيَ وَإِمَّآ أَن نَّكُونَ نَحۡنُ ٱلۡمُلۡقِينَ ﴿115﴾

ពួកគេ(គ្រូមន្តអាគម)បាននិយាយថា៖ ឱមូសា! អ្នកអាចបោះ(ដំបងរបស់អ្នក)មុន ឬក៏ពួកយើងជាអ្នកបោះមុន។

7:116

قَالَ أَلۡقُواْۖ فَلَمَّآ أَلۡقَوۡاْ سَحَرُوٓاْ أَعۡيُنَ ٱلنَّاسِ وَٱسۡتَرۡهَبُوهُمۡ وَجَآءُو بِسِحۡرٍ عَظِيمٖ ﴿116﴾

គាត់បានតបថា៖ ចូរពួកអ្នកបោះ(មុន)ចុះ។ នៅពេលដែលពួកគេបោះ ពួកគេបានប្រើមន្តអាគមបំភាន់ភ្នែកមនុស្ស និងបានធ្វើឲ្យមនុស្សមានការភ័យខ្លាច ហើយពួកគេបាននាំមកនូវមន្តអាគមដ៏មហិមា។