quranm◉

Juz 9 ۞قَالَ ٱلۡمَلَأُ ٱلَّذِينَ ٱسۡتَكۡبَرُواْ

Range
from 7:88 to 8:40
Surahs covered
ការបកប្រែ
159 ការបកប្រែ

◉

7:88

قَالَ ٱلۡمَلَأُ ٱلَّذِينَ ٱسۡتَكۡبَرُواْ مِن قَوۡمِهِۦ لَنُخۡرِجَنَّكَ يَٰشُعَيۡبُ وَٱلَّذِينَ ءَامَنُواْ مَعَكَ مِن قَرۡيَتِنَآ أَوۡ لَتَعُودُنَّ فِي مِلَّتِنَاۚ قَالَ أَوَلَوۡ كُنَّا كَٰرِهِينَ ﴿88﴾

ពួកមេដឹកនាំដែលក្រអឺតក្រទមក្នុងចំណោមក្រុមរបស់គាត់បាននិយាយថា៖ ឱស៊្ហូអែប! ពួកយើងប្រាកដជានឹងបណ្តេញអ្នក និងបណ្តាអ្នកដែលមានជំនឿជាមួយអ្នកចេញពីស្រុកភូមិរបស់យើងនេះ ឬក៏អ្នកត្រូវតែវិលត្រឡប់មកកាន់សាសនារបស់ពួកយើងវិញ។ គាត់បានពោលថា៖ តើទោះជាពួកយើងមិនពេញចិត្តក៏ដោយឬ?

7:89

قَدِ ٱفۡتَرَيۡنَا عَلَى ٱللَّهِ كَذِبًا إِنۡ عُدۡنَا فِي مِلَّتِكُم بَعۡدَ إِذۡ نَجَّىٰنَا ٱللَّهُ مِنۡهَاۚ وَمَا يَكُونُ لَنَآ أَن نَّعُودَ فِيهَآ إِلَّآ أَن يَشَآءَ ٱللَّهُ رَبُّنَاۚ وَسِعَ رَبُّنَا كُلَّ شَيۡءٍ عِلۡمًاۚ عَلَى ٱللَّهِ تَوَكَّلۡنَاۚ رَبَّنَا ٱفۡتَحۡ بَيۡنَنَا وَبَيۡنَ قَوۡمِنَا بِٱلۡحَقِّ وَأَنتَ خَيۡرُ ٱلۡفَٰتِحِينَ ﴿89﴾

ពួកយើងប្រាកដជាប្រឌិតកុហកទៅលើអល់ឡោះជាមិនខានប្រសិនបើពួកយើងត្រឡប់ទៅកាន់សាសនារបស់ពួកអ្នកក្រោយពីអល់ឡោះទ្រង់បានសង្គ្រោះពួកយើងអំពីវាហើយនោះ។ វាមិនត្រឹមត្រូវឡើយសម្រាប់ពួកយើងប្រសិនបើពួកយើងវិលត្រឡប់ទៅកាន់វា(សាសនាខុសឆ្គងរបស់ពួកអ្នក)វិញនោះ លើកលែងតែអល់ឡោះជាព្រះជាម្ចាស់របស់ពួកយើងមានចេតនាប៉ុណ្ណោះ។ ចំណេះដឹងនៃព្រះជាម្ចាស់របស់យើងទូលំទូលាយជ្រួតជ្រាបលើរាល់អ្វីៗទាំងអស់។ ចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)ដែលពួកយើងប្រគល់ការទុកចិត្ត។ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាវិនិច្ឆ័យរវាងយើងខ្ញុំ និងក្រុមរបស់យើងខ្ញុំដោយយុត្តិធម៌ផងចុះ។ ហើយទ្រង់ជាអ្នកវិនិច្ឆ័យដ៏ប្រសើរបំផុត។

7:90

وَقَالَ ٱلۡمَلَأُ ٱلَّذِينَ كَفَرُواْ مِن قَوۡمِهِۦ لَئِنِ ٱتَّبَعۡتُمۡ شُعَيۡبًا إِنَّكُمۡ إِذٗا لَّخَٰسِرُونَ ﴿90﴾

ហើយពួកមេដឹកនាំដែលគ្មានជំនឿក្នុងចំណោមក្រុមរបស់គាត់បាននិយាយ(ព្រមានក្រុមរបស់ពួកគេ)ថា៖ ប្រសិនបើពួកអ្នកតាមស៊្ហូអែបនោះ ពិតប្រាកដណាស់ ពួកអ្នកពិតជាពួកដែលខាតបង់ជាមិនខាន។

7:91

فَأَخَذَتۡهُمُ ٱلرَّجۡفَةُ فَأَصۡبَحُواْ فِي دَارِهِمۡ جَٰثِمِينَ ﴿91﴾

ពេលនោះ ក៏មានរញ្ជួយដីមួយយ៉ាងខ្លាំងបានឆក់យកជីវិតពួកគេ ហើយពួកគេក៏បាន(ស្លាប់)ក្លាយជាសាកសពនៅក្នុងផ្ទះរបស់ពួកគេ។

7:92

ٱلَّذِينَ كَذَّبُواْ شُعَيۡبٗا كَأَن لَّمۡ يَغۡنَوۡاْ فِيهَاۚ ٱلَّذِينَ كَذَّبُواْ شُعَيۡبٗا كَانُواْ هُمُ ٱلۡخَٰسِرِينَ ﴿92﴾

ពួកដែលបានបដិសេធនឹងព្យាការីស៊្ហូអែប(បានវិនាសអន្តរាយទាំងអស់)ហាក់បីដូចជាពួកគេមិនធ្លាប់បានរស់នៅទីនោះឡើយ។ ពួកដែលបដិសេធនឹងព្យាការីស៊្ហូអែបនោះ ពួកគេគឺជាពួកដែលខាតបង់។

7:93

فَتَوَلَّىٰ عَنۡهُمۡ وَقَالَ يَٰقَوۡمِ لَقَدۡ أَبۡلَغۡتُكُمۡ رِسَٰلَٰتِ رَبِّي وَنَصَحۡتُ لَكُمۡۖ فَكَيۡفَ ءَاسَىٰ عَلَىٰ قَوۡمٖ كَٰفِرِينَ ﴿93﴾

ហើយគាត់(ព្យាការីស៊្ហូអែប)បានបែរចេញពីពួកគេ ហើយគាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ខ្ញុំពិតជាបានផ្សព្វផ្សាយដល់ពួកអ្នកនូវសារទាំងឡាយនៃព្រះជាម្ចាស់របស់ខ្ញុំ ហើយខ្ញុំក៏បានផ្តល់ដំបូន្មានដល់ពួកអ្នកផងដែរ។ ដូច្នេះ តើឱ្យខ្ញុំសោកសា្តយចំពោះក្រុមដែលគ្មានជំនឿនោះយ៉ាងដូចម្តេច?

7:94

وَمَآ أَرۡسَلۡنَا فِي قَرۡيَةٖ مِّن نَّبِيٍّ إِلَّآ أَخَذۡنَآ أَهۡلَهَا بِٱلۡبَأۡسَآءِ وَٱلضَّرَّآءِ لَعَلَّهُمۡ يَضَّرَّعُونَ ﴿94﴾

ហើយយើងមិនបានបញ្ជូនព្យាការីណាម្នាក់ទៅកាន់ភូមិស្រុកណាមួយ(ហើយពួកគេបានប្រឆាំងនឹងគាត់នោះឡើយ) លើកលែងតែយើងធ្វើឲ្យអ្នកស្រុកភូមិនោះជួបប្រទះនូវភាពក្រខ្សត់ និងជំងឺផ្សេងៗ ដោយសង្ឃឹមថា ពួកគេនឹងឱនលំទោន(ចំពោះអល់ឡោះ)។

7:95

ثُمَّ بَدَّلۡنَا مَكَانَ ٱلسَّيِّئَةِ ٱلۡحَسَنَةَ حَتَّىٰ عَفَواْ وَّقَالُواْ قَدۡ مَسَّ ءَابَآءَنَا ٱلضَّرَّآءُ وَٱلسَّرَّآءُ فَأَخَذۡنَٰهُم بَغۡتَةٗ وَهُمۡ لَا يَشۡعُرُونَ ﴿95﴾

បន្ទាប់មក យើងបានផ្លាស់ប្តូរស្ថានភាពអាក្រក់នោះដោយជំនួសមកវិញនូវភាពល្អប្រសើរ រហូតដល់ពួកគេបានចម្រើនឡើង។ តែពួកគេបែរជានិយាយថា៖ ជីដូនជីតាររបស់ពួកយើងក៏ធ្លាប់បានជួបប្រទះនូវជំងឺ និងទុក្ខលំបាក(ដូចគ្នានេះដែរ)។ ពេលនោះ យើងក៏បានដាក់ទណ្ឌកម្មពួកគេភ្លាមៗខណៈដែលពួកគេមិនដឹងខ្លួនឡើយ។

7:96

وَلَوۡ أَنَّ أَهۡلَ ٱلۡقُرَىٰٓ ءَامَنُواْ وَٱتَّقَوۡاْ لَفَتَحۡنَا عَلَيۡهِم بَرَكَٰتٖ مِّنَ ٱلسَّمَآءِ وَٱلۡأَرۡضِ وَلَٰكِن كَذَّبُواْ فَأَخَذۡنَٰهُم بِمَا كَانُواْ يَكۡسِبُونَ ﴿96﴾

ហើយប្រសិនបើអ្នកភូមិស្រុកទាំងនោះមានជំនឿ និងកោតខ្លាច(អល់ឡោះ)នោះ យើងប្រាកដជានឹងបើកឱ្យពួកគេនូវពរជ័យពីលើមេឃនិងផែនដីជាមិនខាន។ ក៏ប៉ុន្តែ ពួកគេបានបដិសេធ។ ដូចនេះ យើងក៏បានដាក់ទណ្ឌកម្មពួកគេ ដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។

7:97

أَفَأَمِنَ أَهۡلُ ٱلۡقُرَىٰٓ أَن يَأۡتِيَهُم بَأۡسُنَا بَيَٰتٗا وَهُمۡ نَآئِمُونَ ﴿97﴾

តើអ្នកភូមិស្រុកទាំងនោះគិតថា ពួកគេអាចមានសុវត្ថិភាព(រួចផុត)ពីទណ្ឌកម្មរបស់យើងដែលអាចមកដល់ពួកគេនៅពេលយប់ ខណៈដែលពួកគេកំពុងគេងលង់លក់នោះឬ?

7:98

أَوَأَمِنَ أَهۡلُ ٱلۡقُرَىٰٓ أَن يَأۡتِيَهُم بَأۡسُنَا ضُحٗى وَهُمۡ يَلۡعَبُونَ ﴿98﴾

ឬក៏អ្នកភូមិស្រុកទាំងនោះគិតថា ពួកគេអាចគេចផុតពីទណ្ឌកម្មរបស់យើងដែលអាចមកដល់ពួកគេនៅពេលព្រឹក ខណៈដែលពួកគេកំពុងតែធ្វេសប្រហែសនោះឬ?

7:99

أَفَأَمِنُواْ مَكۡرَ ٱللَّهِۚ فَلَا يَأۡمَنُ مَكۡرَ ٱللَّهِ إِلَّا ٱلۡقَوۡمُ ٱلۡخَٰسِرُونَ ﴿99﴾

តើអ្នកភូមិស្រុកទាំងនោះគិតថា ពួកគេអាចរួចផុតពីគម្រោងការរបស់អល់ឡោះឬ? ពិតប្រាកដណាស់ គ្មាននរណាម្នាក់គិតថាពួកគេអាចរួចផុតពីគម្រោងការរបស់អល់ឡោះនោះឡើយ លើកលែងតែក្រុមដែលខាតបង់ប៉ុណ្ណោះ។

7:100

أَوَلَمۡ يَهۡدِ لِلَّذِينَ يَرِثُونَ ٱلۡأَرۡضَ مِنۢ بَعۡدِ أَهۡلِهَآ أَن لَّوۡ نَشَآءُ أَصَبۡنَٰهُم بِذُنُوبِهِمۡۚ وَنَطۡبَعُ عَلَىٰ قُلُوبِهِمۡ فَهُمۡ لَا يَسۡمَعُونَ ﴿100﴾

តើមិនទាន់ច្បាស់លាស់ទៀតឬសម្រាប់អ្នកដែលបានគ្រប់គ្រងនៅលើផែនដីបន្ទាប់ពីអ្នកដែលរស់នៅទីនោះបានវិនាសអន្តរាយដែលថា ពិតប្រាកដណាស់ ប្រសិនបើអល់ឡោះទ្រង់មានចេតនា ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេចំពោះបាបកម្មរបស់ពួកគេនោះ? ហើយយើងបានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកគេ។ ដូច្នេះ ពួកគេមិនអាចស្តាប់ឮ(ការដាស់តឿន)ឡើយ។

7:101

تِلۡكَ ٱلۡقُرَىٰ نَقُصُّ عَلَيۡكَ مِنۡ أَنۢبَآئِهَاۚ وَلَقَدۡ جَآءَتۡهُمۡ رُسُلُهُم بِٱلۡبَيِّنَٰتِ فَمَا كَانُواْ لِيُؤۡمِنُواْ بِمَا كَذَّبُواْ مِن قَبۡلُۚ كَذَٰلِكَ يَطۡبَعُ ٱللَّهُ عَلَىٰ قُلُوبِ ٱلۡكَٰفِرِينَ ﴿101﴾

ភូមិស្រុកទាំងនោះ យើងបាននិទានប្រាប់ដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងរ៉ាវរបស់វា។ ជាការពិតណាស់ បណ្តាអ្នកនាំសាររបស់ពួកគេបានទៅដល់ពួកគេដោយនាំមកនូវភស្តុតាងដ៏ច្បាស់លាស់ជាច្រើន។ ប៉ុន្តែ ពួកគេពុំមានជំនឿចំពោះអ្វីដែលពួកគេធ្លាប់បានបដិសេធពីមុននោះឡើយ។ ក៏ដូច្នោះដែរ អល់ឡោះទ្រង់នឹងបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកដែលគ្មានជំនឿ(នឹងព្យាការីមូហាំម៉ាត់)។

7:102

وَمَا وَجَدۡنَا لِأَكۡثَرِهِم مِّنۡ عَهۡدٖۖ وَإِن وَجَدۡنَآ أَكۡثَرَهُمۡ لَفَٰسِقِينَ ﴿102﴾

ហើយយើង(អល់ឡោះ)មិនបានឃើញថា ភាគច្រើននៃពួកគេជាអ្នកគោរពតាមសន្យា(បទបញ្ជារបស់អល់ឡោះ)នោះឡើយ។ ប៉ុន្តែយើងបានឃើញថា ភាគច្រើននៃពួកគេ គឺជាពួកដែលប្រព្រឹត្តល្មើស។

7:103

ثُمَّ بَعَثۡنَا مِنۢ بَعۡدِهِم مُّوسَىٰ بِـَٔايَٰتِنَآ إِلَىٰ فِرۡعَوۡنَ وَمَلَإِيْهِۦ فَظَلَمُواْ بِهَاۖ فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُفۡسِدِينَ ﴿103﴾

ហើយយើង(អល់ឡោះ)មិនបានឃើញថា ភាគច្រើននៃពួកគេជាអ្នកគោរពតាមសន្យា(បទបញ្ជារបស់អល់ឡោះ)នោះឡើយ។ ប៉ុន្តែយើងបានឃើញថា ភាគច្រើននៃពួកគេ គឺជាពួកដែលប្រព្រឹត្តល្មើស។

7:104

وَقَالَ مُوسَىٰ يَٰفِرۡعَوۡنُ إِنِّي رَسُولٞ مِّن رَّبِّ ٱلۡعَٰلَمِينَ ﴿104﴾

ក្រោយមក យើងបានតែងតាំងបន្ទាប់ពីពួកគេ(អ្នកនាំសារទាំងនោះ)នូវព្យាការីមូសាដោយនាំមកនូវសញ្ញាភស្តុតាងជាច្រើនរបស់យើងទៅកាន់ហ្វៀរអោន និងក្រុមរបស់គេ តែពួកគេបែរជាបំពាន(ប្រឆាំង)ចំពោះវា។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបង្កវិនាសកម្មនោះទៅជាយ៉ាងណា?

7:105

حَقِيقٌ عَلَىٰٓ أَن لَّآ أَقُولَ عَلَى ٱللَّهِ إِلَّا ٱلۡحَقَّۚ قَدۡ جِئۡتُكُم بِبَيِّنَةٖ مِّن رَّبِّكُمۡ فَأَرۡسِلۡ مَعِيَ بَنِيٓ إِسۡرَـٰٓءِيلَ ﴿105﴾

មិនសក្ដិសមឡើយក្នុងការដែលខ្ញុំនិយាយពាក្យសម្តីណាមួយចំពោះអល់ឡោះក្រៅពីពាក្យពិតនោះ។ ជាការពិតណាស់ ខ្ញុំបាននាំមកកាន់ពួកអ្នកនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់ពីព្រះជាម្ចាស់របស់ពួកអ្នក។ ហេតុនេះ សូមអ្នក(ឱហ្វៀរអោន)មេត្តាដោះលែងអម្បូរអ៊ីស្រាអែលឲ្យទៅជាមួយខ្ញុំ។

7:106

قَالَ إِن كُنتَ جِئۡتَ بِـَٔايَةٖ فَأۡتِ بِهَآ إِن كُنتَ مِنَ ٱلصَّـٰدِقِينَ ﴿106﴾

គេ(ហ្វៀរអោន)បានតបថា៖ ប្រសិនបើអ្នកបាននាំសញ្ញាភស្តុតាងណាមួយមកមែននោះ ចូរអ្នកនាំវា(មកបង្ហាញយើង)មក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកទៀងត្រង់មែននោះ។

7:107

فَأَلۡقَىٰ عَصَاهُ فَإِذَا هِيَ ثُعۡبَانٞ مُّبِينٞ ﴿107﴾

ពេលនោះ គាត់(ព្យាការីមូសា)ក៏បានបោះដំបងរបស់គាត់ ស្រាប់តែវាក៏ក្លាយទៅជាសត្វពស់មួយយ៉ាងធំ។

7:108

وَنَزَعَ يَدَهُۥ فَإِذَا هِيَ بَيۡضَآءُ لِلنَّـٰظِرِينَ ﴿108﴾

ហើយគាត់បានដកដៃរបស់គាត់(ចេញពីហោប៉ៅអាវរបស់គាត់)។ ពេលនោះ វា(ដៃរបស់គាត់) គឺមានពណ៌សភ្លឺថ្លាសម្រាប់អ្នកទស្សនាទាំងឡាយ។

7:109

قَالَ ٱلۡمَلَأُ مِن قَوۡمِ فِرۡعَوۡنَ إِنَّ هَٰذَا لَسَٰحِرٌ عَلِيمٞ ﴿109﴾

ពួកមេដឹកនាំនៃក្រុមរបស់ហ្វៀនអោនក៏បាននិយាយថា៖ តាមពិត រូបគេនេះពិតជាគ្រូមន្តអាគមដ៏ប៉ិនប្រសព្វ។

7:110

يُرِيدُ أَن يُخۡرِجَكُم مِّنۡ أَرۡضِكُمۡۖ فَمَاذَا تَأۡمُرُونَ ﴿110﴾

គេមានបំណងចង់បណ្តេញពួកអ្នកចេញពីទឹកដីរបស់ពួកអ្នក។ (ហើយហ្វៀរអោនក៏និយាយថា៖) តើពួកអ្នកចង់ឱ្យខ្ញុំធ្វើដូចម្តេច(ចំពោះមូសា)?

7:111

قَالُوٓاْ أَرۡجِهۡ وَأَخَاهُ وَأَرۡسِلۡ فِي ٱلۡمَدَآئِنِ حَٰشِرِينَ ﴿111﴾

ពួកគេ(ពួកមន្ត្រី)បានតបថា៖ សូមអ្នកពន្យារពេលឱ្យគេ និងបងប្រុសរបស់គេសិនចុះ ហើយសូមអ្នកបញ្ជូនមនុស្សទៅកាន់ទីក្រុងទាំងឡាយដើម្បីប្រមូល(គ្រូមន្តអាគមមក)។

7:112

يَأۡتُوكَ بِكُلِّ سَٰحِرٍ عَلِيمٖ ﴿112﴾

ពួកគេនឹងនាំមកនូវគ្រូមន្តអាគមដែលប៉ិនប្រសព្វបំផុតទាំងអស់មកឲ្យអ្នក។

7:113

وَجَآءَ ٱلسَّحَرَةُ فِرۡعَوۡنَ قَالُوٓاْ إِنَّ لَنَا لَأَجۡرًا إِن كُنَّا نَحۡنُ ٱلۡغَٰلِبِينَ ﴿113﴾

ហើយនៅពេលដែលគ្រូមន្តអាគមទាំងនោះបានមកដល់ហ្វៀនអោន ពួកគេបានសួរថា៖ តើពួកយើងមានរង្វាន់ដែរឬទេ ប្រសិនបើពួកយើងជាអ្នកឈ្នះ(មូសា)នោះ?

7:114

قَالَ نَعَمۡ وَإِنَّكُمۡ لَمِنَ ٱلۡمُقَرَّبِينَ ﴿114﴾

គេ(ហ្វៀរអោន)បានតបថា៖ បាទ ពិតជាមាន ហើយពិតណាស់ ពួកអ្នកនឹងស្ថិតក្នុងចំណោមមនុស្សជំនិត(របស់យើង)។

7:115

قَالُواْ يَٰمُوسَىٰٓ إِمَّآ أَن تُلۡقِيَ وَإِمَّآ أَن نَّكُونَ نَحۡنُ ٱلۡمُلۡقِينَ ﴿115﴾

ពួកគេ(គ្រូមន្តអាគម)បាននិយាយថា៖ ឱមូសា! អ្នកអាចបោះ(ដំបងរបស់អ្នក)មុន ឬក៏ពួកយើងជាអ្នកបោះមុន។

7:116

قَالَ أَلۡقُواْۖ فَلَمَّآ أَلۡقَوۡاْ سَحَرُوٓاْ أَعۡيُنَ ٱلنَّاسِ وَٱسۡتَرۡهَبُوهُمۡ وَجَآءُو بِسِحۡرٍ عَظِيمٖ ﴿116﴾

គាត់បានតបថា៖ ចូរពួកអ្នកបោះ(មុន)ចុះ។ នៅពេលដែលពួកគេបោះ ពួកគេបានប្រើមន្តអាគមបំភាន់ភ្នែកមនុស្ស និងបានធ្វើឲ្យមនុស្សមានការភ័យខ្លាច ហើយពួកគេបាននាំមកនូវមន្តអាគមដ៏មហិមា។

7:117

وَأَوۡحَيۡنَآ إِلَىٰ مُوسَىٰٓ أَنۡ أَلۡقِ عَصَاكَۖ فَإِذَا هِيَ تَلۡقَفُ مَا يَأۡفِكُونَ ﴿117﴾

ហើយយើង(អល់ឡោះ)ក៏បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីមូសាថា៖ ចូរអ្នកបោះដំបងរបស់អ្នកចុះ។ រំពេចនោះ(ដំបងក៏បានក្លាយទៅជាសត្វពស់)វាក៏បានលេបអ្វីដែលពួកគេបានបោកប្រាស់(បំភាន់ភ្នែកមនុស្ស)។

7:118

فَوَقَعَ ٱلۡحَقُّ وَبَطَلَ مَا كَانُواْ يَعۡمَلُونَ ﴿118﴾

នៅពេលនោះ ការពិតក៏បានលេចឡើង ហើយអ្វីដែលពួកគេ(គ្រូមន្តអាគម)បានធ្វើវាឡើងក៏ក្លាយជាឥតបានការ។

7:119

فَغُلِبُواْ هُنَالِكَ وَٱنقَلَبُواْ صَٰغِرِينَ ﴿119﴾

ដូច្នេះ ពួកគេ(គ្រូមន្តអាគម)ក៏ត្រូវទទួលបរាជ័យនៅទីនោះ ហើយពួកគេ(ហ្វៀរអោននិងបក្សពួក)ក៏បានវិលត្រឡប់ទៅវិញដោយភាពអាម៉ាស់បំផុត។

7:120

وَأُلۡقِيَ ٱلسَّحَرَةُ سَٰجِدِينَ ﴿120﴾

ហើយគ្រូមន្តអាគមទាំងនោះ ក៏បានលំឱនកាយស៊ូជោត(ចំពោះអល់ឡោះជាម្ចាស់)។

7:121

قَالُوٓاْ ءَامَنَّا بِرَبِّ ٱلۡعَٰلَمِينَ ﴿121﴾

ពួកគេបាននិយាយថា៖ ពួកយើងមានជំនឿនឹងព្រះជាម្ចាស់នៃពិភពទាំងឡាយហើយ។

7:122

رَبِّ مُوسَىٰ وَهَٰرُونَ ﴿122﴾

ដែលជាព្រះជាម្ចាស់របស់ព្យាការីមូសា និងព្យាការីហារូន។

7:123

قَالَ فِرۡعَوۡنُ ءَامَنتُم بِهِۦ قَبۡلَ أَنۡ ءَاذَنَ لَكُمۡۖ إِنَّ هَٰذَا لَمَكۡرٞ مَّكَرۡتُمُوهُ فِي ٱلۡمَدِينَةِ لِتُخۡرِجُواْ مِنۡهَآ أَهۡلَهَاۖ فَسَوۡفَ تَعۡلَمُونَ ﴿123﴾

ហ្វៀរអោនក៏បាននិយាយថា៖ តើពួកឯងមានជំនឿចំពោះគេ(ព្យាការីមូសា)មុននឹងយើងអនុញ្ញាតឲ្យពួកឯងឬ? ពិតប្រាកដណាស់ នេះគឺជាឧបាយកលដែលពួកអ្នកបានរៀបចំវានៅក្នុងទីក្រុងនេះដើម្បីបណ្តេញអ្នកដែលនៅទីនេះចេញតែប៉ុណ្ណោះ។ ដូច្នេះ ពួកអ្នក(នែគ្រូមន្តអាគមទាំងឡាយ)គង់តែនឹងដឹង។

7:124

لَأُقَطِّعَنَّ أَيۡدِيَكُمۡ وَأَرۡجُلَكُم مِّنۡ خِلَٰفٖ ثُمَّ لَأُصَلِّبَنَّكُمۡ أَجۡمَعِينَ ﴿124﴾

យើងពិតជានឹងកាត់ដៃជើងពួកឯងឆ្លាស់គ្នា។ ក្រោយមក យើងពិតជានឹងចងឆ្កាងពួកឯងទាំងអស់គ្នាជាមិនខាន។

7:125

قَالُوٓاْ إِنَّآ إِلَىٰ رَبِّنَا مُنقَلِبُونَ ﴿125﴾

ពួកគេ(គ្រូមន្តអាគម)បានតបថា៖ ជាការពិតណាស់ ពួកយើងនឹងវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ពួកយើង(តែមួយគត់)។

7:126

وَمَا تَنقِمُ مِنَّآ إِلَّآ أَنۡ ءَامَنَّا بِـَٔايَٰتِ رَبِّنَا لَمَّا جَآءَتۡنَاۚ رَبَّنَآ أَفۡرِغۡ عَلَيۡنَا صَبۡرٗا وَتَوَفَّنَا مُسۡلِمِينَ ﴿126﴾

ហើយការដែលអ្នក(ឱហ្វៀរអោន)ផ្តន្ទាទោសពួកយើងនោះ គឺគ្មានអ្វីក្រៅពីដោយសារតែពួកយើងមានជំនឿនឹងបណ្តាភស្តុតាងនៃព្រះជាម្ចាស់របស់ពួកយើងនៅពេលដែលវាបានមកដល់ពួកយើងនោះឡើយ។ (បន្ទាប់មក ពួកគេបានបួងសួងថា៖) បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាប្រទានភាពអត់ធ្មត់ដល់យើងខ្ញុំ ព្រមទាំងឱ្យយើងខ្ញុំបានស្លាប់ក្នុងនាមជាអ្នកមូស្លីមផងចុះ។

7:127

وَقَالَ ٱلۡمَلَأُ مِن قَوۡمِ فِرۡعَوۡنَ أَتَذَرُ مُوسَىٰ وَقَوۡمَهُۥ لِيُفۡسِدُواْ فِي ٱلۡأَرۡضِ وَيَذَرَكَ وَءَالِهَتَكَۚ قَالَ سَنُقَتِّلُ أَبۡنَآءَهُمۡ وَنَسۡتَحۡيِۦ نِسَآءَهُمۡ وَإِنَّا فَوۡقَهُمۡ قَٰهِرُونَ ﴿127﴾

ហើយពួកមេដឹកនាំនៃក្រុមរបស់ហ្វៀរអោនបាននិយាយថា៖ តើអ្នក(ឱហ្វៀរអោន)បណ្តោយឱ្យមូសា និងក្រុមរបស់គេដើរបង្កវិនាសកម្មនៅលើផែនដី ហើយបោះបង់អ្នកនិងព្រះនានារបស់អ្នកឬ? គេ(ហ្វៀរអោន)បានឆ្លើយតបថា៖ (ទេ!) យើងពិតជានឹងសម្លាប់កូនប្រុសទាំងឡាយរបស់ពួកគេ ហើយទុកជីវិតកូនស្រីទាំងឡាយរបស់ពួកគេ)។ ជាការពិតណាស់ ពួកយើងគឺជាអ្នកដែលមានអំណាចខ្លាំងក្លាលើពួកគេ។

7:128

قَالَ مُوسَىٰ لِقَوۡمِهِ ٱسۡتَعِينُواْ بِٱللَّهِ وَٱصۡبِرُوٓاْۖ إِنَّ ٱلۡأَرۡضَ لِلَّهِ يُورِثُهَا مَن يَشَآءُ مِنۡ عِبَادِهِۦۖ وَٱلۡعَٰقِبَةُ لِلۡمُتَّقِينَ ﴿128﴾

ព្យាការីមូសាបាននិយាយទៅកាន់ក្រុមរបស់គាត់ថា៖ ចូរពួកអ្នក(បួងសួង)សុំជំនួយពីអល់ឡោះជាម្ចាស់ និងត្រូវមានភាពអត់ធ្មត់។ ជាការពិតណាស់ ផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)ដោយទ្រង់ប្រទានវាដល់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ហើយលទ្ធផលចុងក្រោយ(ដ៏ល្អប្រសើរ) គឺសម្រាប់បណ្តាអ្នកដែលកោតខ្លាច។

7:129

قَالُوٓاْ أُوذِينَا مِن قَبۡلِ أَن تَأۡتِيَنَا وَمِنۢ بَعۡدِ مَا جِئۡتَنَاۚ قَالَ عَسَىٰ رَبُّكُمۡ أَن يُهۡلِكَ عَدُوَّكُمۡ وَيَسۡتَخۡلِفَكُمۡ فِي ٱلۡأَرۡضِ فَيَنظُرَ كَيۡفَ تَعۡمَلُونَ ﴿129﴾

ពួកគេបានតបថា៖ ពួកយើងត្រូវបានគេធ្វើបាបទាំងមុន និងក្រោយពេលដែលអ្នកមកដល់ពួកយើងថែមទៀត។ គាត់បាននិយាយថា៖ សង្ឃឹមថាព្រះជាម្ចាស់របស់ពួកអ្នកនឹងបំផ្លាញសត្រូវរបស់ពួកអ្នក ហើយនិងឱ្យពួកអ្នកជាអ្នកស្នងដំណែងគ្រប់គ្រងនៅលើផែនដី។ ពេលនោះ ហើយទ្រង់នឹងរង់ចាំមើល ថាតើពួកអ្នកនឹងដូចម្តេច(ថ្លែងអំណរគុណ ឬរមិលគុណ)។

7:130

وَلَقَدۡ أَخَذۡنَآ ءَالَ فِرۡعَوۡنَ بِٱلسِّنِينَ وَنَقۡصٖ مِّنَ ٱلثَّمَرَٰتِ لَعَلَّهُمۡ يَذَّكَّرُونَ ﴿130﴾

ហើយជាការពិតណាស់ យើងបានដាក់ទណ្ឌកម្មទៅលើក្រុមហ្វៀរអោនដោយឱ្យពួកគេទទួលរងនូវគ្រោះទុរ្ភឹក្ស និងកង្វះខាតផលដំណាំ។ សង្ឃឹមថា ពួកគេនឹងនឹករលឹក។

7:131

فَإِذَا جَآءَتۡهُمُ ٱلۡحَسَنَةُ قَالُواْ لَنَا هَٰذِهِۦۖ وَإِن تُصِبۡهُمۡ سَيِّئَةٞ يَطَّيَّرُواْ بِمُوسَىٰ وَمَن مَّعَهُۥٓۗ أَلَآ إِنَّمَا طَـٰٓئِرُهُمۡ عِندَ ٱللَّهِ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ ﴿131﴾

ហើយនៅពេលដែលប្រការល្អបានមកដល់ពួកគេ ពួកគេនិយាយថា៖ ពួកយើងសក្ដិសមនឹងទទួលបានរបស់ទាំងនេះ។ តែប្រសិនបើពួកគេជួបប្រទះនូវប្រការអាក្រក់ ពួកគេបែរជាមានប្រផ្នូលអាក្រក់ទៅលើព្យាការីមូសា និងអ្នកដែលនៅជាមួយគាត់(អម្បូរអ៊ីស្រាអែល)ទៅវិញ។ តើពុំមែនទេឬ តាមពិត អ្វីទាំងអស់ដែលកើតឡើងចំពោះពួកគេ គឺជាការកំណត់ពីអល់ឡោះជាម្ចាស់។ ក៏ប៉ុន្តែភាគច្រើននៃពួកគេ គឺមិនដឹងឡើយ ។

7:132

وَقَالُواْ مَهۡمَا تَأۡتِنَا بِهِۦ مِنۡ ءَايَةٖ لِّتَسۡحَرَنَا بِهَا فَمَا نَحۡنُ لَكَ بِمُؤۡمِنِينَ ﴿132﴾

ហើយពួកគេ(ក្រុមរបស់ហ្វៀរអោន)បាននិយាយថា៖ ទោះបីជាអ្នកនាំមកនូវសញ្ញាភស្តុតាងណាមួយមកកាន់ពួកយើងដើម្បីបង្វែរពួកយើង(ចេញពីសាសនាពួកយើង)ក៏ដោយ ក៏ពួកយើងមិនជឿចំពោះអ្នកនោះដែរ។

7:133

فَأَرۡسَلۡنَا عَلَيۡهِمُ ٱلطُّوفَانَ وَٱلۡجَرَادَ وَٱلۡقُمَّلَ وَٱلضَّفَادِعَ وَٱلدَّمَ ءَايَٰتٖ مُّفَصَّلَٰتٖ فَٱسۡتَكۡبَرُواْ وَكَانُواْ قَوۡمٗا مُّجۡرِمِينَ ﴿133﴾

ដូច្នេះ យើងក៏បានបញ្ជូនទៅកាន់ពួកគេនូវទឹកជំនន់ សត្វកណ្តូប សត្វចៃ សត្វកង្កែប និងឈាមជាសញ្ញាភស្តុតាងដាច់ដោយឡែកពីគ្នា។ ប៉ុន្តែពួកគេនៅតែក្អេងក្អាង(មិនមានជំនឿ) ហើយពួកគេ គឺជាក្រុមដែលប្រព្រឹត្តអាក្រក់។

7:134

وَلَمَّا وَقَعَ عَلَيۡهِمُ ٱلرِّجۡزُ قَالُواْ يَٰمُوسَى ٱدۡعُ لَنَا رَبَّكَ بِمَا عَهِدَ عِندَكَۖ لَئِن كَشَفۡتَ عَنَّا ٱلرِّجۡزَ لَنُؤۡمِنَنَّ لَكَ وَلَنُرۡسِلَنَّ مَعَكَ بَنِيٓ إِسۡرَـٰٓءِيلَ ﴿134﴾

ហើយនៅពេលដែលទណ្ឌកម្មទាំងនោះបានធ្លាក់ទៅលើពួកគេ ពួកគេក៏និយាយថា៖ ឱមូសា! សូមអ្នកបួងសួងសុំពីព្រះជាម្ចាស់របស់អ្នកនូវអ្វីដែលទ្រង់បានសន្យានឹងអ្នកឲ្យពួកយើងផង។ ប្រសិនបើអ្នកអាចដកយកទណ្ឌកម្មចេញពីពួកយើង នោះពួកយើងប្រាកដជាមានជំនឿចំពោះអ្នក ហើយពួកយើងប្រាកដជានឹងលោះលែងអម្បូរអ៊ីស្រាអែលឱ្យទៅជាមួយអ្នកជាមិនខាន។

7:135

فَلَمَّا كَشَفۡنَا عَنۡهُمُ ٱلرِّجۡزَ إِلَىٰٓ أَجَلٍ هُم بَٰلِغُوهُ إِذَا هُمۡ يَنكُثُونَ ﴿135﴾

ប៉ុន្តែនៅពេលដែលយើង(អល់ឡោះ)បានដកយកទណ្ឌកម្មចេញពីពួកគេក្នុងអំឡុងពេលវេលាកំណត់មួយដែលកំណត់ថាទណ្ឌកម្មធ្លាក់លើពួកគេ ពួកគេបែរជាក្បត់នូវការសន្យា(របស់ខ្លួន)ទៅវិញ។

7:136

فَٱنتَقَمۡنَا مِنۡهُمۡ فَأَغۡرَقۡنَٰهُمۡ فِي ٱلۡيَمِّ بِأَنَّهُمۡ كَذَّبُواْ بِـَٔايَٰتِنَا وَكَانُواْ عَنۡهَا غَٰفِلِينَ ﴿136﴾

ដូច្នេះ យើងបានផ្តន្ទាទោសពួកគេដោយយើងបានពន្លិចពួកគេទៅក្នុងទឹកសមុទ្រ ដោយសារតែពួកគេបានបដិសេធចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើង ហើយពួកគេធ្លាប់ជាពួកដែលព្រងើយកន្តើយចំពោះវា។

7:137

وَأَوۡرَثۡنَا ٱلۡقَوۡمَ ٱلَّذِينَ كَانُواْ يُسۡتَضۡعَفُونَ مَشَٰرِقَ ٱلۡأَرۡضِ وَمَغَٰرِبَهَا ٱلَّتِي بَٰرَكۡنَا فِيهَاۖ وَتَمَّتۡ كَلِمَتُ رَبِّكَ ٱلۡحُسۡنَىٰ عَلَىٰ بَنِيٓ إِسۡرَـٰٓءِيلَ بِمَا صَبَرُواْۖ وَدَمَّرۡنَا مَا كَانَ يَصۡنَعُ فِرۡعَوۡنُ وَقَوۡمُهُۥ وَمَا كَانُواْ يَعۡرِشُونَ ﴿137﴾

ហើយយើងបានផ្តល់ឱ្យអ្នកដែលត្រូវគេជិះជាន់ធ្វើបាប(អម្បូរអ៊ីស្រាអែល)នូវមរតកនៅទិសខាងកើតនិងទិសខាងលិចនៃផែនដីដែលយើងបានផ្តល់ពរជ័យចំពោះវា។ ហើយបន្ទូលនៃព្រះជាម្ចាស់របស់អ្នកទៅចំពោះអម្បូរអ៊ីស្រាអែលបានបញ្ចប់យ៉ាងពេញលេញដោយសារតែពួកគេបានអត់ធ្មត់។ ហើយយើងបានកម្ទេចនូវអ្វីដែលហ្វៀរអោន និងក្រុមរបស់គេបានធ្វើ ហើយនិងអ្វីដែលពួកគេបានកសាង។

7:138

وَجَٰوَزۡنَا بِبَنِيٓ إِسۡرَـٰٓءِيلَ ٱلۡبَحۡرَ فَأَتَوۡاْ عَلَىٰ قَوۡمٖ يَعۡكُفُونَ عَلَىٰٓ أَصۡنَامٖ لَّهُمۡۚ قَالُواْ يَٰمُوسَى ٱجۡعَل لَّنَآ إِلَٰهٗا كَمَا لَهُمۡ ءَالِهَةٞۚ قَالَ إِنَّكُمۡ قَوۡمٞ تَجۡهَلُونَ ﴿138﴾

ហើយយើងបានចម្លងអម្បូរអ៊ីស្រាអែលឱ្យឆ្លងផុតសមុទ្រ។ ពេលនោះ ពួកគេបានឆ្លងកាត់ក្រុមមួយដែលកំពុងតែគោរពសក្ការៈចំពោះរូបបដិមារបស់ពួកគេ។ ពួកគេបាននិយាយថា៖ ឱមូសា! សូមអ្នកបង្កើតរូបបដិមាមួយឱ្យពួកយើង(គោរពសក្ការៈ)ដូចដែលពួកទាំងនោះមានរូបបដិមា(សម្រាប់គោរពសក្ការៈ)ផង។ គាត់បានតបថា៖ ពិតប្រាកដណាស់ ពួកអ្នកគឺជាក្រុមដែលល្ងង់ខ្លៅ។

7:139

إِنَّ هَـٰٓؤُلَآءِ مُتَبَّرٞ مَّا هُمۡ فِيهِ وَبَٰطِلٞ مَّا كَانُواْ يَعۡمَلُونَ ﴿139﴾

ពិតប្រាកដណាស់ ពួកទាំងនោះនឹងត្រូវគេបំផ្លាញដោយសារតែអ្វីដែលពួកគេកំពុងតែប្រព្រឹត្ត។ ហើយអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តនោះ គឺក្លាយជាឥតបានការ។

7:140

قَالَ أَغَيۡرَ ٱللَّهِ أَبۡغِيكُمۡ إِلَٰهٗا وَهُوَ فَضَّلَكُمۡ عَلَى ٱلۡعَٰلَمِينَ ﴿140﴾

គាត់(ព្យាការីមូសា)បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! តើឱ្យខ្ញុំស្វែងរកព្រះផ្សេងក្រៅពីអល់ឡោះឱ្យពួកអ្នកគោរពសក្ការៈយ៉ាងដូចម្តេច ខណៈដែលទ្រង់បានលើកតម្កើងពួកអ្នកជាងគេលើពិភពលោកនោះ?

7:141

وَإِذۡ أَنجَيۡنَٰكُم مِّنۡ ءَالِ فِرۡعَوۡنَ يَسُومُونَكُمۡ سُوٓءَ ٱلۡعَذَابِ يُقَتِّلُونَ أَبۡنَآءَكُمۡ وَيَسۡتَحۡيُونَ نِسَآءَكُمۡۚ وَفِي ذَٰلِكُم بَلَآءٞ مِّن رَّبِّكُمۡ عَظِيمٞ ﴿141﴾

ហើយចូរពួកអ្នក(ឱអម្បូរអ៊ីស្រាអែល)នឹកឃើញ នៅពេលដែលយើងបានសង្គ្រោះពួកអ្នកពីបក្សពួកហ្វៀរអោន ខណៈដែលពួកគេបានឱ្យពួកអ្នកភ្លក់នូវទារុណកម្មយ៉ាងព្រៃផ្សៃបំផុត ដោយពួកគេសម្លាប់កូនប្រុសទាំងឡាយរបស់ពួកអ្នក ហើយទុកជីវិតកូនស្រីរបស់ពួកអ្នក។ ហើយនៅក្នុងរឿងនោះ គឺជាការសាកល្បងដ៏ធំធេងបំផុតពីព្រះជាម្ចាស់របស់ពួកអ្នក។

7:142

وَوَٰعَدۡنَا مُوسَىٰ ثَلَٰثِينَ لَيۡلَةٗ وَأَتۡمَمۡنَٰهَا بِعَشۡرٖ فَتَمَّ مِيقَٰتُ رَبِّهِۦٓ أَرۡبَعِينَ لَيۡلَةٗۚ وَقَالَ مُوسَىٰ لِأَخِيهِ هَٰرُونَ ٱخۡلُفۡنِي فِي قَوۡمِي وَأَصۡلِحۡ وَلَا تَتَّبِعۡ سَبِيلَ ٱلۡمُفۡسِدِينَ ﴿142﴾

ហើយយើង(អល់ឡោះ)បានសន្យានឹងព្យាការីមូសារយៈពេលសាមសិបយប់ ហើយយើងបានបន្ថែមដប់យប់ទៀតដែលធ្វើគ្រប់ចំនួនសែសិបយប់នៃការជួបសន្ទនានឹងព្រះជាម្ចាស់របស់គាត់។ ហើយព្យាការីមូសាបាននិយាយទៅកាន់បងប្រុសរបស់គាត់ព្យាការីហារូនថា៖ ចូរអ្នកធ្វើជាមេដឹកនាំក្រុមរបស់ខ្ញុំជំនួសខ្ញុំសិនចុះ ហើយត្រូវកែលម្អ(កិច្ចការរបស់ពួកគេ) និងមិនត្រូវដើរតាមមាគ៌ារបស់ពួកដែលបង្កវិនាសកម្មឡើយ។

7:143

وَلَمَّا جَآءَ مُوسَىٰ لِمِيقَٰتِنَا وَكَلَّمَهُۥ رَبُّهُۥ قَالَ رَبِّ أَرِنِيٓ أَنظُرۡ إِلَيۡكَۚ قَالَ لَن تَرَىٰنِي وَلَٰكِنِ ٱنظُرۡ إِلَى ٱلۡجَبَلِ فَإِنِ ٱسۡتَقَرَّ مَكَانَهُۥ فَسَوۡفَ تَرَىٰنِيۚ فَلَمَّا تَجَلَّىٰ رَبُّهُۥ لِلۡجَبَلِ جَعَلَهُۥ دَكّٗا وَخَرَّ مُوسَىٰ صَعِقٗاۚ فَلَمَّآ أَفَاقَ قَالَ سُبۡحَٰنَكَ تُبۡتُ إِلَيۡكَ وَأَنَا۠ أَوَّلُ ٱلۡمُؤۡمِنِينَ ﴿143﴾

ហើយនៅពេលដែលព្យាការីមូសាបានមកដល់ដើម្បីជួបសន្ទនាជាមួយយើង(អល់ឡោះ) ហើយព្រះជាម្ចាស់របស់គាត់បានមានបន្ទូលជាមួយនឹងគាត់ (ពេលនោះ) ព្យាការីមូសាក៏និយាយថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាបង្ហាញឲ្យខ្ញុំអាចមើលទៅកាន់ព្រះអង្គផង។ ទ្រង់បានតបថា៖ អ្នកមិនអាចមើលយើងឃើញនោះឡើយ។ ប៉ុន្តែ ចូរអ្នកមើលទៅកាន់ភ្នំនោះចុះ។ ប្រសិនបើវានៅនឹងថ្កល់នៅកន្លែងរបស់វាដដែល នោះអ្នកនឹងអាចឃើញយើងជាមិនខាន។ នៅពេលដែលព្រះជាម្ចាស់របស់គាត់បានបង្ហាញខ្លួនទៅកាន់ភ្នំនោះ ទ្រង់បានធ្វើឱ្យវារាបស្មើ(ក្លាយជាធូលី) ហើយព្យាការីមូសាក៏បានដួលសន្លប់។ នៅពេលដែលគាត់ដឹងខ្លួនវិញ គាត់ក៏ពោលថា៖ ព្រះអង្គមហាស្អាតស្អំ។ ខ្ញុំសូមសារភាពកំហុសចំពោះព្រះអង្គ ហើយខ្ញុំគឺជាអ្នកដែលមានជំនឿមុនគេបង្អស់។

7:144

قَالَ يَٰمُوسَىٰٓ إِنِّي ٱصۡطَفَيۡتُكَ عَلَى ٱلنَّاسِ بِرِسَٰلَٰتِي وَبِكَلَٰمِي فَخُذۡ مَآ ءَاتَيۡتُكَ وَكُن مِّنَ ٱلشَّـٰكِرِينَ ﴿144﴾

ទ្រង់បានមានបន្ទូលថា៖ ឱមូសា! ពិតប្រាកដណាស់ យើងបានជ្រើសរើសអ្នកឲ្យមានភាពខ្ពង់ខ្ពស់លើសមនុស្សទាំងឡាយតាមរយៈសាររបស់យើង និងតាមរយៈបន្ទូលរបស់យើង(ដោយផ្ទាល់ទៅកាន់អ្នក)។ ដូច្នេះ ចូរអ្នកទទួលយកនូវអ្វីដែលយើងបានប្រទានដល់អ្នក ហើយអ្នកត្រូវស្ថិតក្នុងចំណោមអ្នកដែលដឹងគុណទាំងឡាយ។

7:145

وَكَتَبۡنَا لَهُۥ فِي ٱلۡأَلۡوَاحِ مِن كُلِّ شَيۡءٖ مَّوۡعِظَةٗ وَتَفۡصِيلٗا لِّكُلِّ شَيۡءٖ فَخُذۡهَا بِقُوَّةٖ وَأۡمُرۡ قَوۡمَكَ يَأۡخُذُواْ بِأَحۡسَنِهَاۚ سَأُوْرِيكُمۡ دَارَ ٱلۡفَٰسِقِينَ ﴿145﴾

ហើយយើងបានកត់ត្រាឱ្យគាត់(ព្យាការីមូសា)លើបន្ទះក្ដារនូវរាល់អ្វីៗទាំងអស់ ជាការទូន្មាន និងជាការបកស្រាយបំភ្លឺនូវរាល់កិច្ចការទាំងឡាយ។ ហេតុនេះ ចូរអ្នក(ឱព្យាការីមូសា)ទទួលយកវា(គម្ពីរតាវរ៉ត)ដោយម៉ឺងម៉ាត់។ ហើយចូរអ្នកបង្គាប់ក្រុមរបស់អ្នកឱ្យពួកគេទទួលយកដោយប្រសើរបំផុត។ យើងនឹងបង្ហាញពួកអ្នកពីលទ្ធផលចុងក្រោយរបស់ពួកដែលប្រព្រឹត្តល្មើស។

7:146

سَأَصۡرِفُ عَنۡ ءَايَٰتِيَ ٱلَّذِينَ يَتَكَبَّرُونَ فِي ٱلۡأَرۡضِ بِغَيۡرِ ٱلۡحَقِّ وَإِن يَرَوۡاْ كُلَّ ءَايَةٖ لَّا يُؤۡمِنُواْ بِهَا وَإِن يَرَوۡاْ سَبِيلَ ٱلرُّشۡدِ لَا يَتَّخِذُوهُ سَبِيلٗا وَإِن يَرَوۡاْ سَبِيلَ ٱلۡغَيِّ يَتَّخِذُوهُ سَبِيلٗاۚ ذَٰلِكَ بِأَنَّهُمۡ كَذَّبُواْ بِـَٔايَٰتِنَا وَكَانُواْ عَنۡهَا غَٰفِلِينَ ﴿146﴾

យើងនឹងបង្វែរពួកដែលក្រអឺតក្រទមនៅលើផែនដីដោយមិនត្រឹមត្រូវនោះចេញពីការឈ្វេងយល់នូវបណ្តាសញ្ញាភស្តុតាងរបស់យើង។ ហើយបើទោះបីជាពួកគេបានឃើញរាល់សញ្ញាភស្តុតាងទាំងអស់ក៏ដោយ ក៏ពួកគេមិនមានជំនឿចំពោះវាដែរ។ ហើយប្រសិនបើពួកគេបានឃើញមាគ៌ាដែលត្រឹមត្រូវ គឺពួកគេមិនយកវាធ្វើជាមាគ៌ាឡើយ។ តែប្រសិនបើពួកគេឃើញមាគ៌ាដែលមិនត្រឹមត្រូវវិញ គឺពួកគេយកវាធ្វើជាមាគ៌ា(ដើរតាមភ្លាម)។ នោះគឺដោយសារតែពួកគេបានបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង ហើយពួកគេព្រងើយកន្តើយចំពោះវា។

7:147

وَٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا وَلِقَآءِ ٱلۡأٓخِرَةِ حَبِطَتۡ أَعۡمَٰلُهُمۡۚ هَلۡ يُجۡزَوۡنَ إِلَّا مَا كَانُواْ يَعۡمَلُونَ ﴿147﴾

ហើយពួកដែលបដិសេធនឹងបណ្តាភស្តុតាងទាំងឡាយរបស់យើង និងការជួប(អល់ឡោះ)នៅថ្ងៃបរលោកនោះ ទង្វើទាំងឡាយរបស់ពួកគេនឹងត្រូវចាត់ទុកជាអសារបង់។ តើគេមិនតបស្នងដល់ពួកគេក្រៅតែពីអ្វីដែលពួកគេបានប្រព្រឹត្តទេឬ?

7:148

وَٱتَّخَذَ قَوۡمُ مُوسَىٰ مِنۢ بَعۡدِهِۦ مِنۡ حُلِيِّهِمۡ عِجۡلٗا جَسَدٗا لَّهُۥ خُوَارٌۚ أَلَمۡ يَرَوۡاْ أَنَّهُۥ لَا يُكَلِّمُهُمۡ وَلَا يَهۡدِيهِمۡ سَبِيلًاۘ ٱتَّخَذُوهُ وَكَانُواْ ظَٰلِمِينَ ﴿148﴾

ហើយក្រោយពីគាត់(ចាកចេញទៅកាន់ការសន្ទនាជាមួយនឹងព្រះជាម្ចាស់របស់គាត់នោះ) ក្រុមរបស់ព្យាការីមូសាបានយកគ្រឿងអលង្ការរបស់ពួកគេធ្វើជារូបសំណាក់កូនគោដែលគ្មានវិញ្ញាណ និងគ្មានសំឡេង។ តើពួកគេមិនឃើញទេឬថា ជាការពិតណាស់ វា(រូបសំណាក់កូនគោនោះ)មិនអាចនិយាយនឹងពួកគេ ហើយក៏មិនអាចចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ាត្រឹមត្រូវណាមួយនោះដែរ។ ពួកគេបានយកវា(ធ្វើជាព្រះ) ខណៈដែលពួកគេគឺជាពួកដែលបំពាន។

7:149

وَلَمَّا سُقِطَ فِيٓ أَيۡدِيهِمۡ وَرَأَوۡاْ أَنَّهُمۡ قَدۡ ضَلُّواْ قَالُواْ لَئِن لَّمۡ يَرۡحَمۡنَا رَبُّنَا وَيَغۡفِرۡ لَنَا لَنَكُونَنَّ مِنَ ٱلۡخَٰسِرِينَ ﴿149﴾

ហើយនៅពេលដែលពួកគេមានការស្តាយក្រោយ(ចំពោះទង្វើដែលខ្លួនបានធ្វើ) ហើយពួកគេបានដឹងថា ជាការពិតណាស់ ពួកគេបានវង្វេង(ចេញពីមាគ៌ាត្រឹមត្រូវ) ពួកគេក៏បានពោលថា៖ ប្រសិនបើព្រះជាម្ចាស់របស់ពួកយើងមិនអាណិតស្រលាញ់ពួកយើង ហើយអភ័យទោសដល់ពួកយើងទេនោះ ពួកយើងប្រាកដជានឹងស្ថិតនៅក្នុងចំណោមពួកដែលខាតបង់ជាមិនខាន។

7:150

وَلَمَّا رَجَعَ مُوسَىٰٓ إِلَىٰ قَوۡمِهِۦ غَضۡبَٰنَ أَسِفٗا قَالَ بِئۡسَمَا خَلَفۡتُمُونِي مِنۢ بَعۡدِيٓۖ أَعَجِلۡتُمۡ أَمۡرَ رَبِّكُمۡۖ وَأَلۡقَى ٱلۡأَلۡوَاحَ وَأَخَذَ بِرَأۡسِ أَخِيهِ يَجُرُّهُۥٓ إِلَيۡهِۚ قَالَ ٱبۡنَ أُمَّ إِنَّ ٱلۡقَوۡمَ ٱسۡتَضۡعَفُونِي وَكَادُواْ يَقۡتُلُونَنِي فَلَا تُشۡمِتۡ بِيَ ٱلۡأَعۡدَآءَ وَلَا تَجۡعَلۡنِي مَعَ ٱلۡقَوۡمِ ٱلظَّـٰلِمِينَ ﴿150﴾

ហើយនៅពេលដែលព្យាការីមូសាបានត្រឡប់ទៅកាន់ក្រុមរបស់គាត់វិញ រូបគាត់ពោរពេញទៅដោយការខឹងសម្បា និងទុក្ខព្រួយ(ចំពោះពួកគេ)។ គាត់បាននិយាយថា៖ ការដែលពួកអ្នកធ្វើផ្ទុយនឹងបទបញ្ជារបស់ខ្ញុំបន្ទាប់ពីខ្ញុំអវត្តមាននោះ គឺពិតជាអាក្រក់បំផុត។ តើពួកអ្នកប្រញាប់ប្រញាល់មុននឹងបទបញ្ជាព្រះជាម្ចាស់របស់ពួកអ្នកមកដល់ពួកអ្នកឬ? ហើយគាត់បានគ្រវែងផែនចារឹក(គម្ពីរតាវរ៉ត)នោះ ហើយចាប់ទាញសក់ក្បាលបងប្រុសរបស់គាត់មករកគាត់។ ព្យាការីហារូនបាននិយាយថា៖ ឱប្អូនប្រុស! ពិតប្រាកដណាស់ ក្រុមនេះបានមើលស្រាលចំពោះខ្ញុំ ហើយពួកគេស្ទើរតែសម្លាប់ខ្ញុំទៅទៀត(នៅពេលដែលខ្ញុំហាមឃាត់ពួកគេ)។ ដូចនេះ ចូរអ្នកកុំស្តីបន្ទោសខ្ញុំដែលជាហេតុធ្វើឱ្យសត្រូវសប្បាយរីករាយ និងកុំចាត់ទុកខ្ញុំស្ថិតក្នុងចំណោមក្រុមដែលបំពានឱ្យសោះ។

7:151

قَالَ رَبِّ ٱغۡفِرۡ لِي وَلِأَخِي وَأَدۡخِلۡنَا فِي رَحۡمَتِكَۖ وَأَنتَ أَرۡحَمُ ٱلرَّـٰحِمِينَ ﴿151﴾

ព្យាការីមូសាបានបួងសួងថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាអភ័យទោសដល់ខ្ញុំនិងបងប្រុសរបស់ខ្ញុំ និងបញ្ចូលយើងខ្ញុំឱ្យស្ថិតក្នុងក្តីមេត្តាករុណារបស់ព្រះអង្គផងចុះ។ ហើយព្រះអង្គ គឺជាអ្នកដែលមហាអាណិតស្រលាញ់ជាងគេបំផុត។

7:152

إِنَّ ٱلَّذِينَ ٱتَّخَذُواْ ٱلۡعِجۡلَ سَيَنَالُهُمۡ غَضَبٞ مِّن رَّبِّهِمۡ وَذِلَّةٞ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَاۚ وَكَذَٰلِكَ نَجۡزِي ٱلۡمُفۡتَرِينَ ﴿152﴾

ជាការពិតណាស់ ពួកដែលបានយករូបសំណាក់កូនគោ(មកគោរពសក្ការៈ)នោះ ពួកគេនឹងទទួលនូវការខឹងសម្បាពីព្រះជាម្ចាស់របស់ពួកគេ ហើយនិងទទួលនូវភាពអាប់ឱននៅក្នុងឆាកជីវិតលោកិយនេះ។ ហើយក៏ដូច្នោះដែរ យើងនឹងតបស្នងចំពោះពួកដែលប្រឌិតកុហក(ទៅលើអល់ឡោះ)។

7:153

وَٱلَّذِينَ عَمِلُواْ ٱلسَّيِّـَٔاتِ ثُمَّ تَابُواْ مِنۢ بَعۡدِهَا وَءَامَنُوٓاْ إِنَّ رَبَّكَ مِنۢ بَعۡدِهَا لَغَفُورٞ رَّحِيمٞ ﴿153﴾

ហើយបណ្តាអ្នកដែលបានប្រព្រឹត្តនូវទង្វើអាក្រក់ ក្រោយមក ពួកគេបានសារភាពកំហុសបន្ទាប់ពីនោះ ព្រមទាំងមានជំនឿវិញ ពិតប្រាកណាស់ ក្រោយពី(ការសារភាពកំហុសរបស់ពួកគេ)នោះ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។

7:154

وَلَمَّا سَكَتَ عَن مُّوسَى ٱلۡغَضَبُ أَخَذَ ٱلۡأَلۡوَاحَۖ وَفِي نُسۡخَتِهَا هُدٗى وَرَحۡمَةٞ لِّلَّذِينَ هُمۡ لِرَبِّهِمۡ يَرۡهَبُونَ ﴿154﴾

ហើយនៅពេលដែលកំហឹងបានរំសាយចេញពីព្យាការីមូសានោះ គាត់ក៏បានយកផែនចារឹកនោះមកវិញ។ ហើយនៅក្នុងផែនចារឹកនោះ គឺពោរពេញទៅដោយការចង្អុលបង្ហាញ និងក្តីមេត្តាករុណាចំពោះអ្នកដែលកោតខ្លាចចំពោះព្រះជាម្ចាស់របស់ពួកគេ។

7:155

وَٱخۡتَارَ مُوسَىٰ قَوۡمَهُۥ سَبۡعِينَ رَجُلٗا لِّمِيقَٰتِنَاۖ فَلَمَّآ أَخَذَتۡهُمُ ٱلرَّجۡفَةُ قَالَ رَبِّ لَوۡ شِئۡتَ أَهۡلَكۡتَهُم مِّن قَبۡلُ وَإِيَّـٰيَۖ أَتُهۡلِكُنَا بِمَا فَعَلَ ٱلسُّفَهَآءُ مِنَّآۖ إِنۡ هِيَ إِلَّا فِتۡنَتُكَ تُضِلُّ بِهَا مَن تَشَآءُ وَتَهۡدِي مَن تَشَآءُۖ أَنتَ وَلِيُّنَا فَٱغۡفِرۡ لَنَا وَٱرۡحَمۡنَاۖ وَأَنتَ خَيۡرُ ٱلۡغَٰفِرِينَ ﴿155﴾

ហើយព្យាការីមូសាបានជ្រើសរើសបុរសចំនួនចិតសិបនាក់ពីក្រុមរបស់គាត់មកកាន់កន្លែងកំណត់របស់យើង។ នៅពេលដែលការរញ្ជួយដីបានឆក់យកជីវិតរបស់ពួកគេ(ព្រោះតែពួកគេសុំចង់ឃើញអល់ឡោះផ្ទាល់នឹងភ្នែក) ព្យាការីមូសាក៏បានពោលថា៖ បពិត្រព្រះជាម្ចាស់! ប្រសិនបើព្រះអង្គមានចេតនា ព្រះអង្គនឹងបំផ្លាញពួកគេ រួមទាំងរូបខ្ញុំមុនពេលពួកគេមកដល់ជាមិនខាន។ តើព្រះអង្គបំផ្លាញពួកយើង ដោយសារតែអ្វីដែលពួកល្ងង់ខ្លៅក្នុងចំណោមពួកយើងបានប្រព្រឹត្តឬ? ជាការពិតណាស់ វាគ្មានអ្វីក្រៅតែពីជាការសាកល្បងរបស់ព្រះអង្គប៉ុណ្ណោះដែលព្រះអង្គធ្វើឱ្យវង្វេងដោយសារវា ចំពោះជនណាដែលព្រះអង្គមានចេតនា ហើយចង្អុលបង្ហាញចំពោះជនណាដែលព្រះអង្គមានចេតនា។ ព្រះអង្គគឺជាអ្នកគាំពាររបស់យើងខ្ញុំ។ ដូចនេះ សូមព្រះអង្គមេត្តាអភ័យទោសដល់យើងខ្ញុំ ព្រមទាំងអាណិតស្រលាញ់ចំពោះយើងខ្ញុំផង។ ហើយព្រះអង្គគឺជាអ្នកដែលអភ័យទោសដ៏ប្រសើរបំផុត។

7:156

وَٱكۡتُبۡ لَنَا فِي هَٰذِهِ ٱلدُّنۡيَا حَسَنَةٗ وَفِي ٱلۡأٓخِرَةِ إِنَّا هُدۡنَآ إِلَيۡكَۚ قَالَ عَذَابِيٓ أُصِيبُ بِهِۦ مَنۡ أَشَآءُۖ وَرَحۡمَتِي وَسِعَتۡ كُلَّ شَيۡءٖۚ فَسَأَكۡتُبُهَا لِلَّذِينَ يَتَّقُونَ وَيُؤۡتُونَ ٱلزَّكَوٰةَ وَٱلَّذِينَ هُم بِـَٔايَٰتِنَا يُؤۡمِنُونَ ﴿156﴾

ហើយសូមព្រះអង្គមេត្តាកត់ត្រាដល់យើងខ្ញុំនូវទង្វើកុសលទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក។ ពិតប្រាកដណាស់ យើងខ្ញុំសូមសារភាពកំហុសទៅកាន់ព្រះអង្គ។ ទ្រង់បានមានបន្ទូលថា៖ ទណ្ឌកម្មរបស់យើងគឺនឹងធ្លាក់ទៅលើជនណាដែលយើងមានចេតនា។ ចំណែកឯក្តីមេត្តាករុណារបស់យើងវិញ គឺគ្របដណ្តប់លើអ្វីៗទាំងអស់។ ហើយយើងនឹងកំណត់វា(ក្តីមេត្តាករុណារបស់យើង)សម្រាប់បណ្តាអ្នកដែលកោតខ្លាច ហើយពួកគេបរិច្ចាគហ្សាកាត់ ព្រមទាំងបណ្តាអ្នកដែលមានជំនឿនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង។

7:157

ٱلَّذِينَ يَتَّبِعُونَ ٱلرَّسُولَ ٱلنَّبِيَّ ٱلۡأُمِّيَّ ٱلَّذِي يَجِدُونَهُۥ مَكۡتُوبًا عِندَهُمۡ فِي ٱلتَّوۡرَىٰةِ وَٱلۡإِنجِيلِ يَأۡمُرُهُم بِٱلۡمَعۡرُوفِ وَيَنۡهَىٰهُمۡ عَنِ ٱلۡمُنكَرِ وَيُحِلُّ لَهُمُ ٱلطَّيِّبَٰتِ وَيُحَرِّمُ عَلَيۡهِمُ ٱلۡخَبَـٰٓئِثَ وَيَضَعُ عَنۡهُمۡ إِصۡرَهُمۡ وَٱلۡأَغۡلَٰلَ ٱلَّتِي كَانَتۡ عَلَيۡهِمۡۚ فَٱلَّذِينَ ءَامَنُواْ بِهِۦ وَعَزَّرُوهُ وَنَصَرُوهُ وَٱتَّبَعُواْ ٱلنُّورَ ٱلَّذِيٓ أُنزِلَ مَعَهُۥٓ أُوْلَـٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ ﴿157﴾

គឺបណ្តាអ្នកដែលដើរតាមអ្នកនាំសារ(មូហាំម៉ាត់)ជាព្យាការីម្នាក់ដែលជាអនក្ខរជន ដែលពួកគេ(ពួកអះលីគីតាប)បានប្រទះឃើញ(លក្ខណៈសម្បត្តិរបស់)គាត់ត្រូវបានកត់ត្រានៅក្នុងគម្ពីរតាវរ៉ត និងគម្ពីរអ៊ិញជីលដែលនៅជាមួយពួកគេ។ គាត់បង្គាប់ប្រើពួកគេឱ្យសាងអំពើល្អ និងហាមឃាត់ពួកគេពីអំពើអាក្រក់ ហើយអនុញ្ញាតឱ្យពួកគេនូវចំណីអាហារដែលល្អៗ និងហាមឃាត់ពួកគេនូវចំណីអាហារដែលអាក្រក់ ព្រមទាំងដកចេញពីពួកគេនូវបន្ទុកដ៏លំបាក(កាតព្វកិច្ច)ទាំងឡាយរបស់ពួកគេដែលគេធ្លាប់បានដាក់ទៅលើពួកគេ(កាលពីមុន)។ ដូចនេះ បណ្តាអ្នកដែលមានជំនឿចំពោះគាត់(ព្យាការីមូហាំម៉ាត់) លើកតម្កើងគាត់ និងជួយដល់គាត់ ព្រមទាំងអនុវត្តន៍តាមគម្ពីរគួរអានដែលគេបានបញ្ចុះមកឲ្យគាត់ អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលជោគជ័យ។

7:158

قُلۡ يَـٰٓأَيُّهَا ٱلنَّاسُ إِنِّي رَسُولُ ٱللَّهِ إِلَيۡكُمۡ جَمِيعًا ٱلَّذِي لَهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ لَآ إِلَٰهَ إِلَّا هُوَ يُحۡيِۦ وَيُمِيتُۖ فَـَٔامِنُواْ بِٱللَّهِ وَرَسُولِهِ ٱلنَّبِيِّ ٱلۡأُمِّيِّ ٱلَّذِي يُؤۡمِنُ بِٱللَّهِ وَكَلِمَٰتِهِۦ وَٱتَّبِعُوهُ لَعَلَّكُمۡ تَهۡتَدُونَ ﴿158﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ឱមនុស្សលោកទាំងឡាយ! ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសាររបស់អល់ឡោះមកកាន់ពួកអ្នកទាំងអស់គ្នា ដែលអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ជាអ្នកដែលធ្វើឱ្យរស់ និងជាអ្នកដែលធ្វើឲ្យស្លាប់នោះឡើយ។ ដូច្នេះ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)មានជំនឿចំពោះអល់ឡោះ និងមានជំនឿចំពោះអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)ជាព្យាការីម្នាក់ដែលជាអនក្ខរជនដែលគាត់មានជំនឿលើអល់ឡោះ និងចំពោះបន្ទូលរបស់ទ្រង់។ ហើយចូរពួកអ្នកប្រតិបត្តិតាមគាត់ចុះ សង្ឃឹមថា ពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញ។

7:159

وَمِن قَوۡمِ مُوسَىٰٓ أُمَّةٞ يَهۡدُونَ بِٱلۡحَقِّ وَبِهِۦ يَعۡدِلُونَ ﴿159﴾

ហើយក្នុងចំណោមក្រុមរបស់ព្យាការីមូសា គឺមានក្រុមមួយដែលស្ថិតនៅលើមាគ៌ាត្រឹមត្រូវដោយពួកគេចង្អុលបង្ហាញអ្នកដទៃទៅកាន់ការពិត និងកាត់សេចក្តីដោយយុត្តិធម៌។

7:160

وَقَطَّعۡنَٰهُمُ ٱثۡنَتَيۡ عَشۡرَةَ أَسۡبَاطًا أُمَمٗاۚ وَأَوۡحَيۡنَآ إِلَىٰ مُوسَىٰٓ إِذِ ٱسۡتَسۡقَىٰهُ قَوۡمُهُۥٓ أَنِ ٱضۡرِب بِّعَصَاكَ ٱلۡحَجَرَۖ فَٱنۢبَجَسَتۡ مِنۡهُ ٱثۡنَتَا عَشۡرَةَ عَيۡنٗاۖ قَدۡ عَلِمَ كُلُّ أُنَاسٖ مَّشۡرَبَهُمۡۚ وَظَلَّلۡنَا عَلَيۡهِمُ ٱلۡغَمَٰمَ وَأَنزَلۡنَا عَلَيۡهِمُ ٱلۡمَنَّ وَٱلسَّلۡوَىٰۖ كُلُواْ مِن طَيِّبَٰتِ مَا رَزَقۡنَٰكُمۡۚ وَمَا ظَلَمُونَا وَلَٰكِن كَانُوٓاْ أَنفُسَهُمۡ يَظۡلِمُونَ ﴿160﴾

ហើយយើងបានបំបែកពួកគេ(អម្បូរអ៊ីស្រាអែល)ទៅជា១២កុលសម្ព័ន្ធ។ ហើយយើងបានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីមូសានៅពេលដែលក្រុមរបស់គាត់បានស្នើសុំឱ្យផ្តល់ទឹកដល់ពួកគេថា៖ ចូរអ្នក(ឱព្យាការីមូសា)វាយថ្មនឹងដំបងរបស់អ្នកចុះ។ ពេលនោះ វាក៏បានបាញ់ទឹកចេញជា១២រន្ធ(ទៅតាមចំនួនកុលសម្ព័ន្ធទាំង១២)។ ពិតណាស់ រាល់កុលសម្ព័ន្ធនីមួយៗ គឺដឹងពីកន្លែងផឹកទឹករបស់ពួកគេរៀងៗខ្លួន។ ហើយយើងបានធ្វើឱ្យមានពពកបាំងជាម្លប់ពីលើពួកគេ។ ហើយយើងបានបញ្ចុះមកឱ្យពួកគេនូវអាល់ម៉ាន់(ភេសជ្ជៈដែលមានរសជាតិផ្អែមដូចទឹកឃ្មុំ) និងអាស់សាល់វ៉ា(បក្សីមួយប្រភេទដែលស្រដៀងនឹងសត្វក្រួច)។ (យើងបានមានបន្ទូលថា៖) ចូរពួកអ្នកទទួលទាននូវចំណីអាហារល្អៗដែលយើងបានប្រទានឱ្យពួកអ្នកចុះ។ ហើយពួកគេមិនបានបំពានលើយើងឡើយ ក៏ប៉ុន្តែ ពួកគេបំពានទៅលើខ្លួនឯងទៅវិញទេ។

7:161

وَإِذۡ قِيلَ لَهُمُ ٱسۡكُنُواْ هَٰذِهِ ٱلۡقَرۡيَةَ وَكُلُواْ مِنۡهَا حَيۡثُ شِئۡتُمۡ وَقُولُواْ حِطَّةٞ وَٱدۡخُلُواْ ٱلۡبَابَ سُجَّدٗا نَّغۡفِرۡ لَكُمۡ خَطِيٓـَٰٔتِكُمۡۚ سَنَزِيدُ ٱلۡمُحۡسِنِينَ ﴿161﴾

ហើយចូរអ្នកនឹកឃើញ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលគេ(អល់ឡោះ)បានមានបន្ទូលទៅកាន់ពួកគេ(អម្បូរអ៊ីស្រាអែល)ថា៖ ចូរពួកអ្នកចូលទៅកាន់ទីក្រុងនេះ(ក្រុងយេរូសាឡឹម) ហើយចូរពួកអ្នកទទួលទាននូវផលានុផលរបស់វាតាមដែលពួកអ្នកចង់ ហើយពួកអ្នកត្រូវពោលថា៖ “សូមទ្រង់មេត្តាអភ័យទោសដល់យើងខ្ញុំផង”។ ហើយចូរពួកអ្នកចូលតាមទ្វារទាំងឡាយ(របស់វា)ដោយឱនលំទោនចុះ នោះយើងនឹងអភ័យទោសដល់ពួកអ្នកចំពោះកំហុសឆ្គងទាំងឡាយរបស់ពួកអ្នក។ ហើយយើងនឹងបន្ថែម(ប្រការល្អ)ដល់បណ្តាអ្នកដែលសាងអំពើល្អ។

7:162

فَبَدَّلَ ٱلَّذِينَ ظَلَمُواْ مِنۡهُمۡ قَوۡلًا غَيۡرَ ٱلَّذِي قِيلَ لَهُمۡ فَأَرۡسَلۡنَا عَلَيۡهِمۡ رِجۡزٗا مِّنَ ٱلسَّمَآءِ بِمَا كَانُواْ يَظۡلِمُونَ ﴿162﴾

តែពួកដែលបំពានវិញបែរជាផ្លាស់ប្តូរពាក្យពេចន៍ខុសពីពាក្យពេចន៍ដែលគេបាននិយាយទៅកាន់ពួកគេ។ ដូចនេះ យើងក៏បានបញ្ចុះទណ្ឌកម្មពីលើមេឃទៅលើពួកគេដោយសារតែអ្វីដែលពួកគេបានបំពាន។

7:163

وَسۡـَٔلۡهُمۡ عَنِ ٱلۡقَرۡيَةِ ٱلَّتِي كَانَتۡ حَاضِرَةَ ٱلۡبَحۡرِ إِذۡ يَعۡدُونَ فِي ٱلسَّبۡتِ إِذۡ تَأۡتِيهِمۡ حِيتَانُهُمۡ يَوۡمَ سَبۡتِهِمۡ شُرَّعٗا وَيَوۡمَ لَا يَسۡبِتُونَ لَا تَأۡتِيهِمۡۚ كَذَٰلِكَ نَبۡلُوهُم بِمَا كَانُواْ يَفۡسُقُونَ ﴿163﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរពួកគេ(ពួកយូដា)អំពីភូមិស្រុកមួយដែលស្ថិតនៅជិតសមុទ្រ នៅពេលដែលពួកគេបានបំពាន(បម្រាមដោយចេញទៅនេសាទ)នៅថ្ងៃសៅរ៍ ខណៈដែលត្រីផុសចេញមកកាន់ពួកគេយ៉ាងច្រើននៅក្នុងថ្ងៃសៅរ៍។ តែនៅក្នុងថ្ងៃផ្សេងវិញ ត្រីទាំងនោះមិនបានផុសចេញមកកាន់ពួកគេនោះទេ។ ក៏ដូច្នោះដែរ យើងបានសាកល្បងពួកគេដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តល្មើស។

7:164

وَإِذۡ قَالَتۡ أُمَّةٞ مِّنۡهُمۡ لِمَ تَعِظُونَ قَوۡمًا ٱللَّهُ مُهۡلِكُهُمۡ أَوۡ مُعَذِّبُهُمۡ عَذَابٗا شَدِيدٗاۖ قَالُواْ مَعۡذِرَةً إِلَىٰ رَبِّكُمۡ وَلَعَلَّهُمۡ يَتَّقُونَ ﴿164﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលក្រុមមួយក្នុងចំណោមពួកគេបាននិយាយថា៖ ហេតុអ្វីបានជាពួកអ្នកណែនាំក្រុមដែលអល់ឡោះនឹងបំផ្លាញពួកគេ ឬដាក់ទណ្ឌកម្មពួកគេនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត? ពួកគេ(អ្នកដែលណែនាំ)បាននិយាយថា៖ (ពួកយើងណែនាំដល់ពួកគេ)គឺដើម្បីជាហេតុផលសំអាងមួយចំពោះព្រះជាម្ចាស់របស់ពួកអ្នក ហើយនិងសង្ឃឹមថា ពួកគេនឹងកោតខ្លាច។

7:165

فَلَمَّا نَسُواْ مَا ذُكِّرُواْ بِهِۦٓ أَنجَيۡنَا ٱلَّذِينَ يَنۡهَوۡنَ عَنِ ٱلسُّوٓءِ وَأَخَذۡنَا ٱلَّذِينَ ظَلَمُواْ بِعَذَابِۭ بَـِٔيسِۭ بِمَا كَانُواْ يَفۡسُقُونَ ﴿165﴾

ហើយនៅពេលដែលពួកគេ(ពួកប្រឆាំង)បានភ្លេចនូវអ្វីដែលគេណែនាំពួកគេ(បញ្ឈប់ការចេញទៅនេសាទនៅថ្ងៃសៅរ៍)នោះ យើងក៏រំដោះតែបណ្តាអ្នកដែលបានហាមឃាត់គ្នាពីអំពើអាក្រក់ប៉ុណ្ណោះ(ឱ្យរួចផុតពីទណ្ឌកម្ម)។ ហើយយើងបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាចំពោះពួកដែលបំពានដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តល្មើស។

7:166

فَلَمَّا عَتَوۡاْ عَن مَّا نُهُواْ عَنۡهُ قُلۡنَا لَهُمۡ كُونُواْ قِرَدَةً خَٰسِـِٔينَ ﴿166﴾

ហើយនៅពេលដែលពួកគេបានបំពានព្រំដែននៃអ្វីដែលគេបានហាមឃាត់ពួកគេនោះ យើងក៏បានមានបន្ទូលទៅកាន់ពួកគេថា៖ ចូរពួកឯងកើតទៅជាសត្វស្វាដ៏អាប់ឱនចុះ។

7:167

وَإِذۡ تَأَذَّنَ رَبُّكَ لَيَبۡعَثَنَّ عَلَيۡهِمۡ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِ مَن يَسُومُهُمۡ سُوٓءَ ٱلۡعَذَابِۗ إِنَّ رَبَّكَ لَسَرِيعُ ٱلۡعِقَابِ وَإِنَّهُۥ لَغَفُورٞ رَّحِيمٞ ﴿167﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលព្រះជាម្ចាស់របស់អ្នកបានប្រកាសនូវដំណឹងមួយថា ជាការពិតណាស់ ទ្រង់ពិតជានឹងបញ្ជូនទៅកាន់ពួកគេ(ពួកយូដា)នូវអ្នកដែលធ្វើឱ្យពួកគេអាប់ឱន ជាទណ្ឌកម្មដ៏អាក្រក់(ចំពោះពួកគេ) រហូតដល់ថ្ងៃបរលោក។ ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក គឺជាអ្នកដាក់ទណ្ឌកម្មយ៉ាងរហ័សបំផុត ហើយពិតប្រាកដណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រលាញ់។

7:168

وَقَطَّعۡنَٰهُمۡ فِي ٱلۡأَرۡضِ أُمَمٗاۖ مِّنۡهُمُ ٱلصَّـٰلِحُونَ وَمِنۡهُمۡ دُونَ ذَٰلِكَۖ وَبَلَوۡنَٰهُم بِٱلۡحَسَنَٰتِ وَٱلسَّيِّـَٔاتِ لَعَلَّهُمۡ يَرۡجِعُونَ ﴿168﴾

ហើយយើងបានបំបែកពួកគេ(អម្បូរអ៊ីស្រាអែល)នៅលើផែនដីនេះជាក្រុមៗ។ ក្នុងចំណោមពួកគេ គឺមានអ្នកដែលសាងទង្វើកុសល ហើយក្នុងចំណោមពួកគេផងដែរ គឺមានអ្នកដែលធ្វើផ្សេងពីនេះ។ ហើយយើងបានសាកល្បងពួកគេនូវរឿងល្អ និងរឿងអាក្រក់ជាច្រើន សង្ឃឹមថាពួកគេនឹងវិលត្រឡប់(បញ្ឈប់ពីអំពើល្មើសនានា)។

7:169

فَخَلَفَ مِنۢ بَعۡدِهِمۡ خَلۡفٞ وَرِثُواْ ٱلۡكِتَٰبَ يَأۡخُذُونَ عَرَضَ هَٰذَا ٱلۡأَدۡنَىٰ وَيَقُولُونَ سَيُغۡفَرُ لَنَا وَإِن يَأۡتِهِمۡ عَرَضٞ مِّثۡلُهُۥ يَأۡخُذُوهُۚ أَلَمۡ يُؤۡخَذۡ عَلَيۡهِم مِّيثَٰقُ ٱلۡكِتَٰبِ أَن لَّا يَقُولُواْ عَلَى ٱللَّهِ إِلَّا ٱلۡحَقَّ وَدَرَسُواْ مَا فِيهِۗ وَٱلدَّارُ ٱلۡأٓخِرَةُ خَيۡرٞ لِّلَّذِينَ يَتَّقُونَۚ أَفَلَا تَعۡقِلُونَ ﴿169﴾

ហើយក្រោយពីពួកទាំងនោះ(កន្លងផុត)ទៅ មានអ្នកជំនាន់ក្រោយបានមកស្នងមរតកគម្ពីរ(តាវរ៉តពីពួកគេ) ដោយពួកគេបានយកគម្ពីរប្តូរទ្រព្យសម្បត្តិតិចតួច។ ហើយពួកគេនិយាយ(ស្រមៃ)ថា៖ គេ(អល់ឡោះ)នឹងអភ័យទោសដល់ពួកយើង។ ហើយប្រសិនបើទ្រព្យសម្បត្តិដ៏តិចតួចនោះបានមកដល់ពួកគេ ពួកគេនឹងទទួលយកវាម្តងហើយម្តងទៀត។ តើគេ(អល់ឡោះ)មិនបានដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ទៅលើពួកគេក្នុងគម្ពីរទេឬដែលថា ពួកគេមិនត្រូវនិយាយអ្វីពាក់ព័ន្ធនឹងអល់ឡោះក្រៅពីការពិតនោះឡើយ ខណៈដែលពួកគេបានរៀនសូត្រនូវអ្វីដែលមាននៅក្នុងគម្ពីរហើយនោះ។ ហើយលំនៅដ្ឋាននៅថ្ងៃបរលោក គឺវាល្អប្រសើរបំផុតសម្រាប់បណ្តាអ្នកដែលកោតខ្លាច។ តើពួកអ្នកគ្មានវិចារណញាណទេឬ?

7:170

وَٱلَّذِينَ يُمَسِّكُونَ بِٱلۡكِتَٰبِ وَأَقَامُواْ ٱلصَّلَوٰةَ إِنَّا لَا نُضِيعُ أَجۡرَ ٱلۡمُصۡلِحِينَ ﴿170﴾

ហើយបណ្តាអ្នកដែលប្រកាន់ខ្ជាប់តាមគម្ពីរ(តាវរ៉ត) និងបានប្រតិបត្តិសឡាតនោះ ជាការពិតណាស់ យើង(អល់ឡោះ)មិនធ្វើឱ្យបាត់បង់នូវផលបុណ្យរបស់អ្នកដែលសាងទង្វើកុសលឡើយ។

7:171

وَإِذۡ نَتَقۡنَا ٱلۡجَبَلَ فَوۡقَهُمۡ كَأَنَّهُۥ ظُلَّةٞ وَظَنُّوٓاْ أَنَّهُۥ وَاقِعُۢ بِهِمۡ خُذُواْ مَآ ءَاتَيۡنَٰكُم بِقُوَّةٖ وَٱذۡكُرُواْ مَا فِيهِ لَعَلَّكُمۡ تَتَّقُونَ ﴿171﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលយើងបានលើកភ្នំ(តួរ)ដាក់ពីលើពួកគេ(អម្បូរអ៊ីស្រាអែល) ប្រៀបដូចជាម្លប់(ដែលគ្របពីលើពួកគេ) ហើយពួកគេនឹកស្មានថា ពិតណាស់ វានឹងធ្លាក់សង្កត់លើពួកគេ។ (អល់ឡោះបានមានបន្ទូលទៅកាន់ពួកគេថា៖) ចូរពួកអ្នកទទួលយកនូវអ្វីដែលយើងបានប្រទានឲ្យពួកអ្នកឱ្យបានខ្ជាប់ខ្ជួន។ ហើយចូរពួកអ្នកចងចាំនូវអ្វី(ក្បួនច្បាប់)ដែលមាននៅក្នុងវា សង្ឃឹមថាពួកអ្នកនឹងកោតខ្លាច។

7:172

وَإِذۡ أَخَذَ رَبُّكَ مِنۢ بَنِيٓ ءَادَمَ مِن ظُهُورِهِمۡ ذُرِّيَّتَهُمۡ وَأَشۡهَدَهُمۡ عَلَىٰٓ أَنفُسِهِمۡ أَلَسۡتُ بِرَبِّكُمۡۖ قَالُواْ بَلَىٰ شَهِدۡنَآۚ أَن تَقُولُواْ يَوۡمَ ٱلۡقِيَٰمَةِ إِنَّا كُنَّا عَنۡ هَٰذَا غَٰفِلِينَ ﴿172﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលព្រះជាម្ចាស់របស់អ្នកបានបញ្ចេញពីឆ្អឹងខ្នងរបស់កូនចៅអាហ្ទាំនូវពូជពង្សរបស់ពួកគេ ហើយទ្រង់បានឱ្យពួកគេទទួលស្គាល់លើខ្លួនឯង(នូវភាពជាព្រះជាម្ចាស់របស់ទ្រង់)។ (ទ្រង់បានមានបន្ទូលថា៖) តើយើងមិនមែនជាព្រះជាម្ចាស់របស់ពួកអ្នកទេឬ? ពួកគេបានឆ្លើយថា៖ ប្រាកដហើយ ពួកយើងទទួលស្គាល់(ថាគឺទ្រង់ជាព្រះជាម្ចាស់របស់ពួកយើង)។ (ទ្រង់បានមានបន្ទូលទៀតថា៖ ការធ្វើដូចនេះ) គឺដើម្បីកុំឱ្យនៅថ្ងៃបរលោកពួកអ្នកនិយាយថា៖ ពិតប្រាកដណាស់ ពួកយើងមិនធ្លាប់ដឹងឮរឿងនេះឡើយ។

7:173

أَوۡ تَقُولُوٓاْ إِنَّمَآ أَشۡرَكَ ءَابَآؤُنَا مِن قَبۡلُ وَكُنَّا ذُرِّيَّةٗ مِّنۢ بَعۡدِهِمۡۖ أَفَتُهۡلِكُنَا بِمَا فَعَلَ ٱلۡمُبۡطِلُونَ ﴿173﴾

ឬក៏ពួកអ្នកនិយាយថា ពិតប្រាកដណាស់ ជីដូនជីតារបស់ពួកយើងបានធ្វើស្ហ៊ីរិក(នឹងអល់ឡោះ) ហើយពួកយើងគ្រាន់តែជាពូជពង្សជំនាន់ក្រោយពួកគេប៉ុណ្ណោះ។ (ហើយពួកអ្នកនិយាយថា៖) តើព្រះអង្គនឹងបំផ្លាញពួកយើងដោយសារតែទង្វើរបស់ពួកដែលប្រព្រឹត្តខុស(ជំនាន់មុន)ឬ?

7:174

وَكَذَٰلِكَ نُفَصِّلُ ٱلۡأٓيَٰتِ وَلَعَلَّهُمۡ يَرۡجِعُونَ ﴿174﴾

ហើយក៏ដូច្នោះដែរ យើងបានបកស្រាយបញ្ជាក់នូវសញ្ញាភស្តុតាងទាំងឡាយ សង្ឃឹមថាពួកគេនឹងវិលត្រឡប់(ងាកចេញពីទង្វើស្ហ៊ីរិក)។

7:175

وَٱتۡلُ عَلَيۡهِمۡ نَبَأَ ٱلَّذِيٓ ءَاتَيۡنَٰهُ ءَايَٰتِنَا فَٱنسَلَخَ مِنۡهَا فَأَتۡبَعَهُ ٱلشَّيۡطَٰنُ فَكَانَ مِنَ ٱلۡغَاوِينَ ﴿175﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សូត្រឱ្យពួកគេ(អម្បូរអ៊ីស្រាអែល)ស្តាប់ចុះនូវរឿងរ៉ាវរបស់បុរសម្នាក់ដែលយើងបានផ្តល់ឱ្យគេនូវសញ្ញាភស្តុតាងរបស់យើង ក៏ប៉ុន្តែគេបែរជាបោះបង់វាចោលទៅវិញ។ ពេលនោះ ស្ហៃតនក៏បានអូសទាញរូបគេឲ្យដើរតាមវា។ ដូច្នេះ រូបគេក៏ស្ថិតក្នុងចំណោមពួកដែលវង្វេង។

7:176

وَلَوۡ شِئۡنَا لَرَفَعۡنَٰهُ بِهَا وَلَٰكِنَّهُۥٓ أَخۡلَدَ إِلَى ٱلۡأَرۡضِ وَٱتَّبَعَ هَوَىٰهُۚ فَمَثَلُهُۥ كَمَثَلِ ٱلۡكَلۡبِ إِن تَحۡمِلۡ عَلَيۡهِ يَلۡهَثۡ أَوۡ تَتۡرُكۡهُ يَلۡهَثۚ ذَّـٰلِكَ مَثَلُ ٱلۡقَوۡمِ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَاۚ فَٱقۡصُصِ ٱلۡقَصَصَ لَعَلَّهُمۡ يَتَفَكَّرُونَ ﴿176﴾

ហើយប្រសិនបើយើងមានចេតនា យើងប្រាកដជានឹងលើកតម្កើងរូបគេតាមរយៈវា(សញ្ញាភស្តុតាងទាំងនោះ)ជាមិនខាន។ ក៏ប៉ុន្តែ រូបគេទោរទន់ទៅរកចំណង់តណ្ហាលោកិយ ព្រមទាំងដើរតាមទំនើងចិត្តរបស់ខ្លួនឯង។ ជាការពិតណាស់ បុគ្គលបែបនេះ គឺប្រៀបដូចជាសត្វឆ្កែមួយក្បាលដូច្នោះដែរ ដែលទោះបីជាអ្នកដេញវា ឬក៏លែងវាចោល ក៏វានៅតែលៀនអណ្តាត។ នោះហើយគឺជាការប្រៀបធៀបចំពោះក្រុមដែលបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)និទានរឿងរ៉ាវទាំងនោះប្រាប់ពួកគេ(អម្បូរអ៊ីស្រាអែល)ចុះ សង្ឃឹមថា ពួកគេចេះគិតពិចារណា។

7:177

سَآءَ مَثَلًا ٱلۡقَوۡمُ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا وَأَنفُسَهُمۡ كَانُواْ يَظۡلِمُونَ ﴿177﴾

ការប្រៀបធៀបក្រុមដែលបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើងនោះ គឺអាក្រក់បំផុត។ ហើយពួកគេគឺជាពួកដែលធ្លាប់បានបំពានលើខ្លួនឯង។

7:178

مَن يَهۡدِ ٱللَّهُ فَهُوَ ٱلۡمُهۡتَدِيۖ وَمَن يُضۡلِلۡ فَأُوْلَـٰٓئِكَ هُمُ ٱلۡخَٰسِرُونَ ﴿178﴾

ជនណាហើយដែលអល់ឡោះទ្រង់ចង្អុលបង្ហាញនោះ រូបគេគឺជាអ្នកដែលទទួលបានការចង្អុលបង្ហាញដ៏ពិតប្រាកដ។ រីឯជនណាហើយដែលទ្រង់ធ្វើឱ្យរូបគេវង្វេង ពួកទាំងនោះហើយ គឺជាពួកដែលខាតបង់។

7:179

وَلَقَدۡ ذَرَأۡنَا لِجَهَنَّمَ كَثِيرٗا مِّنَ ٱلۡجِنِّ وَٱلۡإِنسِۖ لَهُمۡ قُلُوبٞ لَّا يَفۡقَهُونَ بِهَا وَلَهُمۡ أَعۡيُنٞ لَّا يُبۡصِرُونَ بِهَا وَلَهُمۡ ءَاذَانٞ لَّا يَسۡمَعُونَ بِهَآۚ أُوْلَـٰٓئِكَ كَٱلۡأَنۡعَٰمِ بَلۡ هُمۡ أَضَلُّۚ أُوْلَـٰٓئِكَ هُمُ ٱلۡغَٰفِلُونَ ﴿179﴾

ហើយជាការពិតណាស់ យើងបានបង្កើតពួកជិន និងមនុស្សលោកជាច្រើនសម្រាប់ដាក់ក្នុងនរកជើហាន់ណាំ(ដោយសារតែ)ពួកគេមានចិត្ត តែពួកគេមិនយកវាមកពិចារណា។ ពួកគេមានភ្នែក ប៉ុន្តែពួកគេមិនយកភ្នែករបស់ពួកគេមើល(សញ្ញាភស្តុតាងរបស់អល់ឡោះ) ហើយពួកគេមានត្រចៀក តែពួកគេមិនយកវាមកស្តាប់(វាក្យខណ្ឌទាំងឡាយរបស់ទ្រង់)ឡើយ។ ពួកទាំងនោះប្រៀបដូចជាសត្វពាហនៈ។ ផ្ទុយទៅវិញ ពួកគេវង្វេងជាង(សត្វពាហនៈទាំង)នោះទៅទៀត។ ពួកទាំងនោះ គឺជាពួកដែលព្រងើយកន្តើយ។

7:180

وَلِلَّهِ ٱلۡأَسۡمَآءُ ٱلۡحُسۡنَىٰ فَٱدۡعُوهُ بِهَاۖ وَذَرُواْ ٱلَّذِينَ يُلۡحِدُونَ فِيٓ أَسۡمَـٰٓئِهِۦۚ سَيُجۡزَوۡنَ مَا كَانُواْ يَعۡمَلُونَ ﴿180﴾

ហើយសម្រាប់អល់ឡោះជាម្ចាស់ ទ្រង់មានព្រះនាមដ៏ល្អប្រពៃជាច្រើន។ ហេតុនេះ ចូរពួកអ្នកបួងសួងសុំពីទ្រង់តាមរយៈព្រះនាមទាំងនោះចុះ។ ហើយចូរពួកអ្នកបោះបង់ពួកដែលកែប្រែព្រះនាមរបស់ទ្រង់ចុះ។ គេ(អល់ឡោះ)នឹងតបស្នងដល់ពួកគេដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។

7:181

وَمِمَّنۡ خَلَقۡنَآ أُمَّةٞ يَهۡدُونَ بِٱلۡحَقِّ وَبِهِۦ يَعۡدِلُونَ ﴿181﴾

ហើយក្នុងចំណោមអ្នកដែលយើងបានបង្កើតនោះ គឺមានក្រុមមួយដែលទទួលបានការចង្អុលបង្ហាញទៅកាន់ការពិត (និងអំពាវនាវអ្នកដទៃទៅកាន់ការពិតនោះ) ហើយនិងកាត់សេចក្តីដោយយុត្តិធម៌។

7:182

وَٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا سَنَسۡتَدۡرِجُهُم مِّنۡ حَيۡثُ لَا يَعۡلَمُونَ ﴿182﴾

ហើយពួកដែលបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង យើងនឹងល្បួងពួកគេដោយពួកគេមិនដឹងខ្លួនឡើយ។

7:183

وَأُمۡلِي لَهُمۡۚ إِنَّ كَيۡدِي مَتِينٌ ﴿183﴾

ហើយយើងនឹងពន្យារពេល(ដាក់ទណ្ឌកម្ម)ដល់ពួកគេ។ ជាការពិតណាស់ គម្រោងការរបស់យើង គឺខ្លាំងក្លាបំផុត។

7:184

أَوَلَمۡ يَتَفَكَّرُواْۗ مَا بِصَاحِبِهِم مِّن جِنَّةٍۚ إِنۡ هُوَ إِلَّا نَذِيرٞ مُّبِينٌ ﴿184﴾

តើពួកគេមិនគិតពិចារណាទេឬដែលថា មិត្តភក្តិរបស់ពួកគេ(ព្យាការីមូហាំម៉ាត់)ពុំមែនជាមនុស្សវិកលចរិកឡើយ។ តាមពិតរូបគាត់ គ្មានអ្វីក្រៅជាអ្នកដាស់តឿនព្រមានយ៉ាងច្បាស់លាស់ប៉ុណ្ណោះ។

7:185

أَوَلَمۡ يَنظُرُواْ فِي مَلَكُوتِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا خَلَقَ ٱللَّهُ مِن شَيۡءٖ وَأَنۡ عَسَىٰٓ أَن يَكُونَ قَدِ ٱقۡتَرَبَ أَجَلُهُمۡۖ فَبِأَيِّ حَدِيثِۭ بَعۡدَهُۥ يُؤۡمِنُونَ ﴿185﴾

តើពួកគេមិនសម្លឹងមើលទៅចំពោះការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីគ្រប់យ៉ាងដែលអល់ឡោះបានបង្កើតនៅក្នុងវាទាំងពីរ ព្រមទាំង(មិនសម្លឹងមើល)ទៅកាន់ឆាកជីវិតរបស់ពួកគេដែលអាចនឹងមកដល់ទីបញ្ចប់(ក្នុងពេលឆាប់ៗ)ទេឬ? ដូច្នេះ តើមានគម្ពីរណាមួយក្រោយពីវា(គម្ពីរគួរអាន)ទៀតដែលពួកគេមានជំនឿចំពោះវានោះ?

7:186

مَن يُضۡلِلِ ٱللَّهُ فَلَا هَادِيَ لَهُۥۚ وَيَذَرُهُمۡ فِي طُغۡيَٰنِهِمۡ يَعۡمَهُونَ ﴿186﴾

ជនណាហើយដែលអល់ឡោះធ្វើឱ្យរូបគេវង្វេង ពិតណាស់ រូបគេគ្មានអ្នកចង្អុលបង្ហាញណា(ក្រៅពីទ្រង់)ឡើយ។ ហើយអល់ឡោះនឹងបណ្តោយឱ្យពួកគេស្ថិតក្នុងភាពវង្វេងដោយពួកគេមានភាពស្រពេចស្រពិល។

7:187

يَسۡـَٔلُونَكَ عَنِ ٱلسَّاعَةِ أَيَّانَ مُرۡسَىٰهَاۖ قُلۡ إِنَّمَا عِلۡمُهَا عِندَ رَبِّيۖ لَا يُجَلِّيهَا لِوَقۡتِهَآ إِلَّا هُوَۚ ثَقُلَتۡ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ لَا تَأۡتِيكُمۡ إِلَّا بَغۡتَةٗۗ يَسۡـَٔلُونَكَ كَأَنَّكَ حَفِيٌّ عَنۡهَاۖ قُلۡ إِنَّمَا عِلۡمُهَا عِندَ ٱللَّهِ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ ﴿187﴾

ពួកគេនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីថ្ងៃបរលោក ថាតើពេលណាទើបវាកើតឡើង? ចូរអ្នកពោលចុះថា៖ តាមពិត ចំណេះដឹងអំពីវា គឺនៅឯអល់ឡោះជាម្ចាស់(តែមួយគត់)។ គ្មាននរណាម្នាក់ដែលដឹងពីពេលវេលាកំណត់របស់វាឡើយ គឺមានតែទ្រង់ប៉ុណ្ណោះ។ វាជារឿងអាថ៌កំបាំងបំផុតទាំងនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដី។ វានឹងមិនមកដល់ពួកអ្នកឡើយ លើកលែងតែភ្លាមៗ(មួយរំពេច)។ ពួកគេសួរអ្នកហាក់បីដូចជាអ្នកប្រាថ្នាចង់ដឹងអំពីវា។ ចូរអ្នកពោលថា៖ តាមពិត ចំណេះដឹងអំពីវា គឺនៅឯអល់ឡោះជាម្ចាស់(តែមួយគត់) ក៏ប៉ុន្តែមនុស្សលោកភាគច្រើនមិនបានដឹងឡើយ(ថាមានតែទ្រង់ដែលដឹងពីរឿងនោះ)។

7:188

قُل لَّآ أَمۡلِكُ لِنَفۡسِي نَفۡعٗا وَلَا ضَرًّا إِلَّا مَا شَآءَ ٱللَّهُۚ وَلَوۡ كُنتُ أَعۡلَمُ ٱلۡغَيۡبَ لَٱسۡتَكۡثَرۡتُ مِنَ ٱلۡخَيۡرِ وَمَا مَسَّنِيَ ٱلسُّوٓءُۚ إِنۡ أَنَا۠ إِلَّا نَذِيرٞ وَبَشِيرٞ لِّقَوۡمٖ يُؤۡمِنُونَ ﴿188﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ខ្ញុំគ្មានសមត្ថភាពអ្វីអាចផ្តល់ផលប្រយោជន៍ដល់ខ្លួនឯង ហើយក៏មិនអាចការពារគ្រោះថ្នាក់(ចេញពីខ្លួនខ្ញុំ)នោះដែរ លើកលែងតែអ្វីដែលអល់ឡោះទ្រង់មានចេតនាប៉ុណ្ណោះ។ ប្រសិនបើខ្ញុំអាចដឹងពីប្រការអាថ៌កំបាំងមែននោះ ខ្ញុំប្រាកដជានឹងទទួលបានប្រការល្អជាច្រើនជាមិនខាន ហើយប្រការអាក្រក់ក៏មិនអាចមកប៉ះពាល់រូបខ្ញុំនោះដែរ។ តាមពិតរូបខ្ញុំគ្មានអ្វីក្រៅពីជាអ្នកព្រមានបន្លាច និងផ្តល់ដំណឹងរីករាយដល់ក្រុមដែលមានជំនឿប៉ុណ្ណោះ។

7:189

هُوَ ٱلَّذِي خَلَقَكُم مِّن نَّفۡسٖ وَٰحِدَةٖ وَجَعَلَ مِنۡهَا زَوۡجَهَا لِيَسۡكُنَ إِلَيۡهَاۖ فَلَمَّا تَغَشَّىٰهَا حَمَلَتۡ حَمۡلًا خَفِيفٗا فَمَرَّتۡ بِهِۦۖ فَلَمَّآ أَثۡقَلَت دَّعَوَا ٱللَّهَ رَبَّهُمَا لَئِنۡ ءَاتَيۡتَنَا صَٰلِحٗا لَّنَكُونَنَّ مِنَ ٱلشَّـٰكِرِينَ ﴿189﴾

ទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក(ឱបុរសនិងស្ត្រីទាំងឡាយ)ចេញពីមនុស្សតែម្នាក់(ព្យាការីអាហ្ទាំ) ហើយទ្រង់បានបង្កើតចេញពីមនុស្សតែម្នាក់នោះនូវភរិយារបស់គាត់ដើម្បីឲ្យគាត់រួមរស់ជាមួយនាង។ នៅពេលដែលគាត់បានរួមដំណេកជាមួយនាង នាងក៏មានផ្ទៃពោះដោយបានពពោះដ៏ស្រាលនៅពេលដំបូង រួចនាងបានបន្តពពោះបែបនេះ។ នៅពេលដែលផ្ទៃពោះ(របស់នាង)កាន់តែធ្ងន់ គេទាំងពីរក៏បានបួងសួងសុំពីអល់ឡោះជាព្រះជាម្ចាស់របស់គេទាំងពីរថា៖ ប្រសិនបើព្រះអង្គប្រទានឱ្យយើងខ្ញុំនូវកូនដ៏ល្អម្នាក់ ពួកយើងពិតជានឹងក្លាយទៅជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលដឹងគុណ(ទ្រង់)ជាមិនខាន។

7:190

فَلَمَّآ ءَاتَىٰهُمَا صَٰلِحٗا جَعَلَا لَهُۥ شُرَكَآءَ فِيمَآ ءَاتَىٰهُمَاۚ فَتَعَٰلَى ٱللَّهُ عَمَّا يُشۡرِكُونَ ﴿190﴾

នៅពេលដែលគេទាំងពីរទទួលនូវកូនដ៏ល្អម្នាក់ គេទាំងពីរបែរជាបានធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់ចំពោះអ្វី(កូន)ដែលទ្រង់បានប្រទានដល់គេទាំងពីរទៅវិញ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេបានធ្វើស្ហ៊ីរិក។

7:191

أَيُشۡرِكُونَ مَا لَا يَخۡلُقُ شَيۡـٔٗا وَهُمۡ يُخۡلَقُونَ ﴿191﴾

តើពួកគេយកអ្នកដែលមិនបានបង្កើតអ្វីមួយសោះមកធ្វើស្ហ៊ីរិក(នឹងអល់ឡោះ)ទាំងដែលពួកវាត្រូវបានគេ(អល់ឡោះ)បង្កើតយ៉ាងដូចម្តេច?

7:192

وَلَا يَسۡتَطِيعُونَ لَهُمۡ نَصۡرٗا وَلَآ أَنفُسَهُمۡ يَنصُرُونَ ﴿192﴾

ពួកវាមិនអាចជួយអ្វីដល់ពួកគេឡើយ ហើយក៏មិនអាចជួយខ្លួនឯងបាននោះដែរ។

7:193

وَإِن تَدۡعُوهُمۡ إِلَى ٱلۡهُدَىٰ لَا يَتَّبِعُوكُمۡۚ سَوَآءٌ عَلَيۡكُمۡ أَدَعَوۡتُمُوهُمۡ أَمۡ أَنتُمۡ صَٰمِتُونَ ﴿193﴾

ហើយប្រសិនបើពួកអ្នក(ឱពួកមុស្ហរីគីន)បួងសួងសុំឲ្យពួកវាចង្អុលបង្ហាញ(ពួកអ្នក) ក៏ពួកវាមិនអាចធ្វើតាមពួកអ្នកបានដែរ។ វាដូចតែគ្នាទេចំពោះពួកអ្នក ទោះបីជាពួកអ្នកបួងសួងសុំពីពួកវា ឬក៏ពួកអ្នកនៅស្ងៀម(មិនបួងសួងសុំពីពួកវា)ក៏ដោយ។

7:194

إِنَّ ٱلَّذِينَ تَدۡعُونَ مِن دُونِ ٱللَّهِ عِبَادٌ أَمۡثَالُكُمۡۖ فَٱدۡعُوهُمۡ فَلۡيَسۡتَجِيبُواْ لَكُمۡ إِن كُنتُمۡ صَٰدِقِينَ ﴿194﴾

ពិតប្រាកដណាស់ អ្វីដែលពួកអ្នក(ឱពួកមុស្ហរីគីន)កំពុងតែគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះនោះ ពួកវាក៏ជាខ្ញុំបម្រើ(របស់អល់ឡោះ)ដូចពួកអ្នកដែរ។ ដូច្នេះ ចូរពួកអ្នកបួងសួងសុំពីពួកវាចុះ ហើយឱ្យពួកវាឆ្លើយតបចំពោះពួកអ្នកមើល៍ ប្រសិនបើពួកអ្នក គឺជាអ្នកទៀងត្រង់មែននោះ។

7:195

أَلَهُمۡ أَرۡجُلٞ يَمۡشُونَ بِهَآۖ أَمۡ لَهُمۡ أَيۡدٖ يَبۡطِشُونَ بِهَآۖ أَمۡ لَهُمۡ أَعۡيُنٞ يُبۡصِرُونَ بِهَآۖ أَمۡ لَهُمۡ ءَاذَانٞ يَسۡمَعُونَ بِهَاۗ قُلِ ٱدۡعُواْ شُرَكَآءَكُمۡ ثُمَّ كِيدُونِ فَلَا تُنظِرُونِ ﴿195﴾

តើពួកវា(រូបបដិមាទាំងនោះ)មានជើងដែលអាចដើរបានដែរឬទេ? ឬតើពួកវាមានដៃដែលអាចចាប់កាន់បានដែរឬទេ? ឬតើពួកវាមានភ្នែកដែលអាចមើលឃើញបានដែរឬទេ? ឬតើពួកវាមានត្រចៀកដែលអាចស្តាប់ឮដែរទេ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកបួងសួងសុំពីព្រះនានារបស់ពួកអ្នក។ បន្ទាប់មក ចូរពួកអ្នកប្រើល្បិចដាក់ខ្ញុំចុះ ហើយកុំពន្យារពេលឱ្យខ្ញុំឱ្យសោះ។

7:196

إِنَّ وَلِـِّۧيَ ٱللَّهُ ٱلَّذِي نَزَّلَ ٱلۡكِتَٰبَۖ وَهُوَ يَتَوَلَّى ٱلصَّـٰلِحِينَ ﴿196﴾

ជាការពិតណាស់ អ្នកដែលគាំពាររូបខ្ញុំ(ព្យាការីមូហាំម៉ាត់) គឺអល់ឡោះជាម្ចាស់ដែលជាអ្នកបញ្ចុះគម្ពីរ(គួរអាន) ហើយទ្រង់ក៏ជាអ្នកគាំពារអ្នកសាងទង្វើកុសលទាំងឡាយផងដែរ។

7:197

وَٱلَّذِينَ تَدۡعُونَ مِن دُونِهِۦ لَا يَسۡتَطِيعُونَ نَصۡرَكُمۡ وَلَآ أَنفُسَهُمۡ يَنصُرُونَ ﴿197﴾

ហើយពួក(បដិមា)ដែលពួកអ្នក(ឱពួកមុស្ហរីគីន)កំពុងតែបួងសួងសុំក្រៅពីទ្រង់នោះ ពួកវាមិនអាចជួយពួកអ្នកបានឡើយ ហើយពួកវាក៏មិនអាចជួយខ្លួនឯងបានដែរ។

7:198

وَإِن تَدۡعُوهُمۡ إِلَى ٱلۡهُدَىٰ لَا يَسۡمَعُواْۖ وَتَرَىٰهُمۡ يَنظُرُونَ إِلَيۡكَ وَهُمۡ لَا يُبۡصِرُونَ ﴿198﴾

ហើយប្រសិនបើពួកអ្នក(ឱពួកមុស្ហរីគីន)បួងសួងសុំឲ្យពួកវាចង្អុលបង្ហាញ(ពួកអ្នក)នោះ ពួកវាមិនបានស្តាប់ឮឡើយ។ ហើយអ្នកឃើញពួកវាសម្លឹងមកកាន់អ្នក តែពួកវាមើលមិនឃើញឡើយ។

7:199

خُذِ ٱلۡعَفۡوَ وَأۡمُرۡ بِٱلۡعُرۡفِ وَأَعۡرِضۡ عَنِ ٱلۡجَٰهِلِينَ ﴿199﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទទួលយកការអធ្យាស្រ័យ(ពីមនុស្ស) និងប្រើគ្នាឱ្យធ្វើល្អ ហើយត្រូវបែរចេញពីពួកល្ងង់ខ្លៅ។

7:200

وَإِمَّا يَنزَغَنَّكَ مِنَ ٱلشَّيۡطَٰنِ نَزۡغٞ فَٱسۡتَعِذۡ بِٱللَّهِۚ إِنَّهُۥ سَمِيعٌ عَلِيمٌ ﴿200﴾

ហើយប្រសិនបើស្ហៃតនមកញុះញង់អ្នកនូវប្រការណាមួយ ចូរអ្នកសុំការបញ្ចៀសពីអល់ឡោះ។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹងបំផុត។

7:201

إِنَّ ٱلَّذِينَ ٱتَّقَوۡاْ إِذَا مَسَّهُمۡ طَـٰٓئِفٞ مِّنَ ٱلشَّيۡطَٰنِ تَذَكَّرُواْ فَإِذَا هُم مُّبۡصِرُونَ ﴿201﴾

ជាការពិតណាស់ បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ) នៅពេលដែលមានក្រុមមួយនៃពួកស្ហៃតនមកញុះញង់ពួកគេ(អូសទាញឱ្យប្រព្រឹត្តបាបកម្ម) គឺពួកគេនឹកឃើញ(ដល់អល់ឡោះ)។ ពេលនោះ ពួកគេគឺជាអ្នកដែលមើលឃើញ(ប្រការត្រឹមត្រូវ)។

7:202

وَإِخۡوَٰنُهُمۡ يَمُدُّونَهُمۡ فِي ٱلۡغَيِّ ثُمَّ لَا يُقۡصِرُونَ ﴿202﴾

ចំណែកឯបងប្អូនរបស់ស្ហៃតន(ក្នុងចំណោមពួកមនុស្សអាក្រក់)វិញ ពួកវានៅតែបន្ថែមឱ្យពួកគេនូវភាពវង្វេង។ ក្រោយមកពួកវាមិនធ្វេសប្រហែសឡើយ

7:203

وَإِذَا لَمۡ تَأۡتِهِم بِـَٔايَةٖ قَالُواْ لَوۡلَا ٱجۡتَبَيۡتَهَاۚ قُلۡ إِنَّمَآ أَتَّبِعُ مَا يُوحَىٰٓ إِلَيَّ مِن رَّبِّيۚ هَٰذَا بَصَآئِرُ مِن رَّبِّكُمۡ وَهُدٗى وَرَحۡمَةٞ لِّقَوۡمٖ يُؤۡمِنُونَ ﴿203﴾

ហើយប្រសិនបើអ្នកមិនបាននាំមកនូវសញ្ញាភស្តុតាងណាមួយមកកាន់ពួកគេទេនោះ ពួកគេនឹងនិយាយថា៖ ហេតុអ្វីបានជាអ្នកមិនបង្កើត(ប្រឌិត)សញ្ញាភស្តុតាង(ដោយខ្លួនឯងទៅ)? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ តាមពិត ខ្ញុំគ្រាន់តែដើរតាមអ្វីដែលគេផ្តល់ជាវ៉ាហ៊ីឲ្យខ្ញុំពីព្រះជាម្ចាស់របស់ខ្ញុំប៉ុណ្ណោះ។ នេះ(គម្ពីរគួរអាន) គឺជាសញ្ញាភស្តុតាងពីព្រះជាម្ចាស់របស់ពួកអ្នក និងជាការចង្អុលបង្ហាញ ព្រមទាំងជាក្តីមេត្តាករុណាសម្រាប់ក្រុមដែលមានជំនឿ។

7:204

وَإِذَا قُرِئَ ٱلۡقُرۡءَانُ فَٱسۡتَمِعُواْ لَهُۥ وَأَنصِتُواْ لَعَلَّكُمۡ تُرۡحَمُونَ ﴿204﴾

ហើយនៅពេលដែលមានគេសូត្រគម្ពីរគួរអាននោះ ចូរពួកអ្នកត្រងត្រាប់ស្តាប់ និងនៅស្ងៀម សង្ឃឹមថាគេនឹងអាណិតស្រលាញ់ដល់ពួកអ្នក។

7:205

وَٱذۡكُر رَّبَّكَ فِي نَفۡسِكَ تَضَرُّعٗا وَخِيفَةٗ وَدُونَ ٱلۡجَهۡرِ مِنَ ٱلۡقَوۡلِ بِٱلۡغُدُوِّ وَٱلۡأٓصَالِ وَلَا تَكُن مِّنَ ٱلۡغَٰفِلِينَ ﴿205﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រឭកទៅចំពោះព្រះជាម្ចាស់របស់អ្នកក្នុងខ្លួនរបស់អ្នកដោយបន្ទាបខ្លួន និងកោតខ្លាច និងមិនត្រូវតម្លើងសំឡេងខ្លាំងៗនោះឡើយទាំងនៅពេលព្រឹកនិងនៅពេលល្ងាច។ ហើយចូរអ្នកកុំធ្វើឱ្យខ្លួនឲ្យស្ថិតក្នុងចំណោមពួកដែលព្រងើយកន្តើយឡើយ។

7:206

إِنَّ ٱلَّذِينَ عِندَ رَبِّكَ لَا يَسۡتَكۡبِرُونَ عَنۡ عِبَادَتِهِۦ وَيُسَبِّحُونَهُۥ وَلَهُۥ يَسۡجُدُونَۤ۩ ﴿206﴾

ពិតប្រាកដណាស់ អ្នកដែលនៅជិតព្រះម្ចាស់របស់អ្នក(បណ្តាម៉ាឡាអ៊ីកាត់) ពួកគេមិនក្រអឺតក្រទមចំពោះការគោរពសក្ការៈទ្រង់ឡើយ។ ហើយពួកគេលើកតម្កើងទ្រង់ និងឱនស៊ូជោតចំពោះទ្រង់(តែមួយគត់)។

8:1

يَسۡـَٔلُونَكَ عَنِ ٱلۡأَنفَالِۖ قُلِ ٱلۡأَنفَالُ لِلَّهِ وَٱلرَّسُولِۖ فَٱتَّقُواْ ٱللَّهَ وَأَصۡلِحُواْ ذَاتَ بَيۡنِكُمۡۖ وَأَطِيعُواْ ٱللَّهَ وَرَسُولَهُۥٓ إِن كُنتُم مُّؤۡمِنِينَ ﴿1﴾

ពួកគេនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីទ្រព្យជ័យភណ្ឌ។ ចូរអ្នកតបថា៖ ទ្រព្យជ័យភណ្ឌទាំងនោះ គឺសម្រាប់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងផ្សះផ្សារទំនាក់ទំនងរវាងពួកអ្នក។ ហើយចូរពួកអ្នកគោរពប្រតិបត្តិអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿមែននោះ។

8:2

إِنَّمَا ٱلۡمُؤۡمِنُونَ ٱلَّذِينَ إِذَا ذُكِرَ ٱللَّهُ وَجِلَتۡ قُلُوبُهُمۡ وَإِذَا تُلِيَتۡ عَلَيۡهِمۡ ءَايَٰتُهُۥ زَادَتۡهُمۡ إِيمَٰنٗا وَعَلَىٰ رَبِّهِمۡ يَتَوَكَّلُونَ ﴿2﴾

តាមពិត បណ្តាអ្នកដែលមានជំនឿ(យ៉ាងពិតប្រាកដ)នោះ គឺបណ្តាអ្នកដែលនៅពេលមានគេរំឭកចំពោះអល់ឡោះជាម្ចាស់នោះ ដួងចិត្តរបស់ពួកគេមានភាពញាប់ញ័រ។ ហើយនៅពេលដែលមានគេសូត្រនូវបណ្តាវាក្យខណ្ឌរបស់ទ្រង់ឱ្យពួកគេស្តាប់ វាធ្វើឱ្យសេចក្តីជំនឿរបស់ពួកគេកាន់តែកើនឡើងថែមទៀត។ ហើយពួកគេប្រគល់ការទុកចិត្តចំពោះព្រះជាម្ចាស់របស់ពួកគេ(តែមួយគត់)។

8:3

ٱلَّذِينَ يُقِيمُونَ ٱلصَّلَوٰةَ وَمِمَّا رَزَقۡنَٰهُمۡ يُنفِقُونَ ﴿3﴾

គឺបណ្តាអ្នកដែលប្រតិបត្តិសឡាត ហើយពួកគេធ្វើការបរិច្ចាគទានចំពោះអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេ។

8:4

أُوْلَـٰٓئِكَ هُمُ ٱلۡمُؤۡمِنُونَ حَقّٗاۚ لَّهُمۡ دَرَجَٰتٌ عِندَ رَبِّهِمۡ وَمَغۡفِرَةٞ وَرِزۡقٞ كَرِيمٞ ﴿4﴾

អ្នកទាំងនោះហើយ គឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដ។ ហើយសម្រាប់ពួកគេ នឹងទទួលបានឋានៈ(ដ៏ខ្ពង់ខ្ពស់)នៅឯព្រះជាម្ចាស់របស់ពួកគេ ព្រមទាំងការអភ័យទោស និងលាភសក្ការៈដ៏ប្រពៃ(ឋានសួគ៌)។

8:5

كَمَآ أَخۡرَجَكَ رَبُّكَ مِنۢ بَيۡتِكَ بِٱلۡحَقِّ وَإِنَّ فَرِيقٗا مِّنَ ٱلۡمُؤۡمِنِينَ لَكَٰرِهُونَ ﴿5﴾

ដូច្នេះដែរ ព្រះជាម្ចាស់របស់អ្នកទ្រង់បានប្រើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឱ្យចាកចេញពីលំនៅដ្ឋានរបស់អ្នកយ៉ាងពិតប្រាកដ ទោះបីជាមានមួយក្រុមក្នុងចំណោមអ្នកមានជំនឿមិនពេញចិត្តក៏ដោយ។

8:6

يُجَٰدِلُونَكَ فِي ٱلۡحَقِّ بَعۡدَ مَا تَبَيَّنَ كَأَنَّمَا يُسَاقُونَ إِلَى ٱلۡمَوۡتِ وَهُمۡ يَنظُرُونَ ﴿6﴾

ពួកគេជជែកដេញដោលនឹងអ្នកក្នុងរឿងពិត(ការធ្វើសង្គ្រាម)ក្រោយពីវាបានបង្ហាញយ៉ាងច្បាស់ហើយនោះ ហាក់បីដូចជាពួកគេត្រូវបាននាំទៅរកសេចក្តីស្លាប់ ខណៈដែលពួកគេកំពុងតែឃើញវានឹងភ្នែករបស់ពួកគេដូច្នោះដែរ។

8:7

وَإِذۡ يَعِدُكُمُ ٱللَّهُ إِحۡدَى ٱلطَّآئِفَتَيۡنِ أَنَّهَا لَكُمۡ وَتَوَدُّونَ أَنَّ غَيۡرَ ذَاتِ ٱلشَّوۡكَةِ تَكُونُ لَكُمۡ وَيُرِيدُ ٱللَّهُ أَن يُحِقَّ ٱلۡحَقَّ بِكَلِمَٰتِهِۦ وَيَقۡطَعَ دَابِرَ ٱلۡكَٰفِرِينَ ﴿7﴾

ហើយចូរពួកអ្នកនឹកឃើញ នៅពេលដែលអល់ឡោះជាម្ចាស់បានសន្យានឹងពួកអ្នកថា ពិតប្រាកដណាស់ ពួកអ្នកនឹងទទួលជ័យជម្នះលើក្រុមមួយក្នុងចំណោមក្រុមទាំងពីរ(ក្រុមក្បួនដឹកទំនិញ និងក្រុមកងទ័ព)។ ហើយពួកអ្នកពេញចិត្តចង់ទទួលបានជ័យជម្នះលើក្រុមក្បួនដឹកទំនិញដោយមិនបាច់ប្រយុទ្ធគ្នា។ តែអល់ឡោះជាម្ចាស់ទ្រង់ចង់ពង្រឹងការពិតដោយបន្ទូលរបស់ទ្រង់(ដាក់បទបញ្ជាឱ្យចេញច្បាំង) និងកាត់ផ្តាច់ឫសគល់ពួកដែលប្រឆាំង។

8:8

لِيُحِقَّ ٱلۡحَقَّ وَيُبۡطِلَ ٱلۡبَٰطِلَ وَلَوۡ كَرِهَ ٱلۡمُجۡرِمُونَ ﴿8﴾

ដើម្បីបញ្ជាក់នូវការពិត ហើយលុបបំបាត់នូវប្រការដែលមិនពិត ទោះបីជាពួកដែលប្រព្រឹត្តអាក្រក់មិនពេញចិត្តក៏ដោយ។

8:9

إِذۡ تَسۡتَغِيثُونَ رَبَّكُمۡ فَٱسۡتَجَابَ لَكُمۡ أَنِّي مُمِدُّكُم بِأَلۡفٖ مِّنَ ٱلۡمَلَـٰٓئِكَةِ مُرۡدِفِينَ ﴿9﴾

ចូរពួកអ្នកនឹកឃើញ ខណៈដែលពួកអ្នកសុំជំនួយពីព្រះជាម្ចាស់របស់ពួកអ្នក។ ពេលនោះ ទ្រង់បានឆ្លើយតបចំពោះពួកអ្នក(ដោយបន្ទូលរបស់ទ្រង់ថា៖) យើងជាអ្នកពង្រឹងដល់ពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ) ដោយទ្រង់បានបញ្ជូនម៉ាឡាអ៊ីកាត់ចំនួនមួយពាន់នាក់មកជាបន្តបន្ទាប់គ្នា។

8:10

وَمَا جَعَلَهُ ٱللَّهُ إِلَّا بُشۡرَىٰ وَلِتَطۡمَئِنَّ بِهِۦ قُلُوبُكُمۡۚ وَمَا ٱلنَّصۡرُ إِلَّا مِنۡ عِندِ ٱللَّهِۚ إِنَّ ٱللَّهَ عَزِيزٌ حَكِيمٌ ﴿10﴾

ហើយអល់ឡោះបញ្ជូនម៉ាឡាអ៊ីកាត់មក គឺគ្មានអ្វីក្រៅពីជាការផ្តល់ដំណឹងរីករាយ(ដល់ពួកអ្នក) និងដើម្បីធ្វើឱ្យចិត្តរបស់ពួកអ្នកមានភាពនឹងនរនឹងវាប៉ុណ្ណោះ។ ហើយគ្មានជ័យជម្នះនោះឡើយ លើកលែងតែមកពីអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

8:11

إِذۡ يُغَشِّيكُمُ ٱلنُّعَاسَ أَمَنَةٗ مِّنۡهُ وَيُنَزِّلُ عَلَيۡكُم مِّنَ ٱلسَّمَآءِ مَآءٗ لِّيُطَهِّرَكُم بِهِۦ وَيُذۡهِبَ عَنكُمۡ رِجۡزَ ٱلشَّيۡطَٰنِ وَلِيَرۡبِطَ عَلَىٰ قُلُوبِكُمۡ وَيُثَبِّتَ بِهِ ٱلۡأَقۡدَامَ ﴿11﴾

ចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)នឹកឃើញ នៅពេលដែលទ្រង់បានឱ្យការងងុយគេងគ្របដណ្តប់លើពួកអ្នក ជាសុវត្ថិភាពមួយអំពីទ្រង់ ហើយទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃមកឱ្យពួកអ្នកដើម្បីជម្រះសម្អាតពួកអ្នក និងបំបាត់ការញុះញង់របស់ស្ហៃតនចេញពីពួកអ្នក ព្រមទាំងដើម្បីចងភ្ជាប់ដួងចិត្តរបស់ពួកអ្នក និងជាការពង្រឹងជើងរបស់ពួកអ្នក(ឲ្យមានភាពងាយស្រួលក្នុងការដើរ)។

8:12

إِذۡ يُوحِي رَبُّكَ إِلَى ٱلۡمَلَـٰٓئِكَةِ أَنِّي مَعَكُمۡ فَثَبِّتُواْ ٱلَّذِينَ ءَامَنُواْۚ سَأُلۡقِي فِي قُلُوبِ ٱلَّذِينَ كَفَرُواْ ٱلرُّعۡبَ فَٱضۡرِبُواْ فَوۡقَ ٱلۡأَعۡنَاقِ وَٱضۡرِبُواْ مِنۡهُمۡ كُلَّ بَنَانٖ ﴿12﴾

នៅពេលដែលព្រះជាម្ចាស់របស់អ្នក(ឱព្យាការីមូហាំម៉ាត់)បានផ្តល់វ៉ាហ៊ីទៅកាន់ម៉ាឡាអ៊ីកាត់(ក្នុងសមរភូមិហ្ពាហ្ទើរ)ថា៖ ជាការពិតណាស់ យើងនៅជាមួយពួកអ្នក។ ដូច្នេះ ចូរពួកអ្នកពង្រឹងកម្លាំងចិត្តរបស់អ្នកមានជំនឿ។ យើងនឹងបញ្ចូលភាពភ័យខ្លាចទៅក្នុងដួងចិត្តបស់ពួកគ្មានជំនឿ។ ហេតុនេះ ចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)វាយកញ្ចឹងក(ពួកគេ) និងកាត់រាល់សន្លាក់ឆ្អឹងទាំងអស់របស់ពួកគេចុះ។

8:13

ذَٰلِكَ بِأَنَّهُمۡ شَآقُّواْ ٱللَّهَ وَرَسُولَهُۥۚ وَمَن يُشَاقِقِ ٱللَّهَ وَرَسُولَهُۥ فَإِنَّ ٱللَّهَ شَدِيدُ ٱلۡعِقَابِ ﴿13﴾

នោះគឺដោយសារតែពួកគេបានប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់។ ហើយជនណាដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ជាការពិតណាស់ អល់ឡោះគឺជាអ្នកដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។

8:14

ذَٰلِكُمۡ فَذُوقُوهُ وَأَنَّ لِلۡكَٰفِرِينَ عَذَابَ ٱلنَّارِ ﴿14﴾

(ទណ្ឌកម្ម)នោះគឺសម្រាប់ពួកអ្នក(ឱពួកដែលប្រឆាំង)។ ដូច្នេះ ចូរពួកអ្នកភ្លក់វាចុះ(នៅក្នុងលោកិយ)។ ហើយពិតប្រាកដណាស់ សម្រាប់ពួកដែលប្រឆាំងនឹងទទួលទណ្ឌកម្មក្នុងឋាននរក(នៅថ្ងៃបរលោក)។

8:15

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِذَا لَقِيتُمُ ٱلَّذِينَ كَفَرُواْ زَحۡفٗا فَلَا تُوَلُّوهُمُ ٱلۡأَدۡبَارَ ﴿15﴾

ឱបណ្តាអ្នកដែលមានជំនឿ! នៅពេលដែលពួកអ្នកបានជួបនឹងពួកដែលប្រឆាំង(នៅក្នុងសមរភូមិ)ដោយប្រឈមមុខជាមួយពួកគេនោះ ចូរពួកអ្នកកុំបែរខ្នងដាក់ពួកគេ(រត់ត្រឡប់ក្រោយ)ឱ្យសោះ។

8:16

وَمَن يُوَلِّهِمۡ يَوۡمَئِذٖ دُبُرَهُۥٓ إِلَّا مُتَحَرِّفٗا لِّقِتَالٍ أَوۡ مُتَحَيِّزًا إِلَىٰ فِئَةٖ فَقَدۡ بَآءَ بِغَضَبٖ مِّنَ ٱللَّهِ وَمَأۡوَىٰهُ جَهَنَّمُۖ وَبِئۡسَ ٱلۡمَصِيرُ ﴿16﴾

ហើយជនណាដែលបានបែរខ្នងរបស់ខ្លួនដាក់ពួកគេ(រត់ត្រឡប់ក្រោយ)នៅក្នុងថ្ងៃនោះដោយមិនមែនក្នុងគោលបំណងរកល្បិចកលដើម្បីប្រយុទ្ធ ឬមិនមែនជាការដកថយទៅរកក្រុម(អ្នកមានជំនឿ)ទេនោះ ជាការពិតណាស់ ជននោះពិតជាបានវិលត្រឡប់មកវិញដោយនាំមកនូវការខឹងសម្បាពីអល់ឡោះជាម្ចាស់ជាមិនខាន ហើយកន្លែងស្នាក់អាស្រ័យរបស់គេ គឺនរកជើហាន់ណាំ។ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត ។

8:17

فَلَمۡ تَقۡتُلُوهُمۡ وَلَٰكِنَّ ٱللَّهَ قَتَلَهُمۡۚ وَمَا رَمَيۡتَ إِذۡ رَمَيۡتَ وَلَٰكِنَّ ٱللَّهَ رَمَىٰ وَلِيُبۡلِيَ ٱلۡمُؤۡمِنِينَ مِنۡهُ بَلَآءً حَسَنًاۚ إِنَّ ٱللَّهَ سَمِيعٌ عَلِيمٞ ﴿17﴾

ជាការពិតណាស់ ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មិនបានសម្លាប់ពួកគេ(នាថ្ងៃសមរភូមិហ្ពាទើរ)នោះឡើយ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទៅវិញទេដែលបានសម្លាប់ពួកគេនោះ។ ហើយអ្នក(ឱព្យាការីមូហាំម៉ាត់)ក៏មិនបានគប់(គ្រាប់ក្រួស)នោះដែរនៅពេលដែលអ្នកគប់(ទៅលើពួកគេ)នោះ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទៅវិញទេដែលបានគប់(ទៅលើពួកគេ)នោះ។ ហើយទ្រង់នឹងសាកល្បងបណ្តាអ្នកមានជំនឿអំពីរឿងនោះនូវការសាកល្បងដ៏ល្អប្រសើរ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាឮ មហាដឹងបំផុត។

8:18

ذَٰلِكُمۡ وَأَنَّ ٱللَّهَ مُوهِنُ كَيۡدِ ٱلۡكَٰفِرِينَ ﴿18﴾

ជ័យជម្នះដែលពួកអ្នកទទួលបាននោះ គឺមកពីអល់ឡោះជាម្ចាស់។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ គឺជាអ្នកដែលធ្វើឱ្យល្បិចកលរបស់ពួកប្រឆាំងទន់ខ្សោយ។

8:19

إِن تَسۡتَفۡتِحُواْ فَقَدۡ جَآءَكُمُ ٱلۡفَتۡحُۖ وَإِن تَنتَهُواْ فَهُوَ خَيۡرٞ لَّكُمۡۖ وَإِن تَعُودُواْ نَعُدۡ وَلَن تُغۡنِيَ عَنكُمۡ فِئَتُكُمۡ شَيۡـٔٗا وَلَوۡ كَثُرَتۡ وَأَنَّ ٱللَّهَ مَعَ ٱلۡمُؤۡمِنِينَ ﴿19﴾

ប្រសិនបើពួកអ្នក(ឱពួកមុស្ហរីគីន)សុំឱ្យ(អល់ឡោះ)ដាក់ទណ្ឌកម្ម ពិតប្រាកដណាស់ ទណ្ឌកម្មនោះបានមកដល់ពួកអ្នកហើយ។ តែប្រសិនបើពួកអ្នកបញ្ឈប់(ការប្រឆាំង) នោះវាជាការប្រសើរសម្រាប់ពួកអ្នក។ តែប្រសិនបើពួកអ្នកវិលត្រឡប់(ទៅកាន់ការប្រឆាំង)វិញ យើងនឹងត្រឡប់ឲ្យពួកអ្នក(នូវភាពបរាជ័យដូចមុន) ហើយក្រុមរបស់ពួកអ្នកនឹងមិនអាចជួយជាប្រយោជន៍អ្វីដល់ពួកអ្នកបន្តិចនោះឡើយ ទោះបីជា(ពួកអ្នក)មានគ្នាច្រើនក៏ដោយ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកដែលមានជំនឿ។

8:20

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ أَطِيعُواْ ٱللَّهَ وَرَسُولَهُۥ وَلَا تَوَلَّوۡاْ عَنۡهُ وَأَنتُمۡ تَسۡمَعُونَ ﴿20﴾

ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកប្រតិបត្តិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយពួកអ្នកមិនត្រូវងាកចេញ(ប្រឆាំង)នឹងទ្រង់នោះឡើយ ខណៈដែលពួកអ្នកបានស្តាប់ឮ(បណ្តាវាក្យខណ្ឌរបស់ទ្រង់)ហើយនោះ។

8:21

وَلَا تَكُونُواْ كَٱلَّذِينَ قَالُواْ سَمِعۡنَا وَهُمۡ لَا يَسۡمَعُونَ ﴿21﴾

ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)កុំធ្វើដូចពួក(ពុតត្បុត និងពួកមុស្ហរីគីន)ដែលពួកគេនិយាយថា៖ ពួកយើងបានឮហើយ ខណៈដែលពួកគេមិនបានស្តាប់ឮ(ទាញប្រយោជន៍ពីអ្វីដែលពួកគេបានស្តាប់ឮ)សោះនោះ។

8:22

إِنَّ شَرَّ ٱلدَّوَآبِّ عِندَ ٱللَّهِ ٱلصُّمُّ ٱلۡبُكۡمُ ٱلَّذِينَ لَا يَعۡقِلُونَ ﴿22﴾

ជាការពិតណាស់ សត្វលោកដែលអាក្រក់បំផុតនៅចំពោះមុខអល់ឡោះជាម្ចាស់នោះ គឺអ្នកដែលថ្លង់(មិនព្រមស្តាប់ការពិត) និងអ្នកដែលគ(មិននិយាយការពិត)ដែលពួកគេគ្មានការគិតពិចារណានោះឡើយ។

8:23

وَلَوۡ عَلِمَ ٱللَّهُ فِيهِمۡ خَيۡرٗا لَّأَسۡمَعَهُمۡۖ وَلَوۡ أَسۡمَعَهُمۡ لَتَوَلَّواْ وَّهُم مُّعۡرِضُونَ ﴿23﴾

ហើយប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់ដឹងថា ក្នុងខ្លួនពួកគេមានភាពល្អប្រសើរនោះ ទ្រង់ប្រាកដជានឹងធ្វើឱ្យពួកគេស្តាប់ឮជាមិនខាន។ ហើយបើទោះជាទ្រង់ធ្វើឱ្យពួកគេស្តាប់ឮក៏ដោយ ក៏ពួកគេនៅតែបែរចេញ(ពីការមានជំនឿ)នោះដែរ ខណៈដែលពួកគេគឺជាពួកដែលងាកចេញ។

8:24

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱسۡتَجِيبُواْ لِلَّهِ وَلِلرَّسُولِ إِذَا دَعَاكُمۡ لِمَا يُحۡيِيكُمۡۖ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ يَحُولُ بَيۡنَ ٱلۡمَرۡءِ وَقَلۡبِهِۦ وَأَنَّهُۥٓ إِلَيۡهِ تُحۡشَرُونَ ﴿24﴾

ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកឆ្លើយតបចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ នៅពេលដែលទ្រង់អំពាវនាវពួកអ្នកទៅរកមាគ៌ាដែលត្រឹមត្រូវនោះ។ ហើយចូរពួកអ្នកដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះទ្រង់អាចរារាំងរវាងបុគ្គល និងចិត្តរបស់គេ(ពីអ្វីដែលគេប្រាថ្នា) ហើយពិតប្រាកដណាស់ ពួកអ្នកនឹងត្រូវគេប្រមូលផ្តុំទៅកាន់ទ្រង់(តែមួយគត់)។

8:25

وَٱتَّقُواْ فِتۡنَةٗ لَّا تُصِيبَنَّ ٱلَّذِينَ ظَلَمُواْ مِنكُمۡ خَآصَّةٗۖ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ شَدِيدُ ٱلۡعِقَابِ ﴿25﴾

ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)កោតខ្លាចនូវភាពវឹកវរដែលមិនត្រឹមតែធ្លាក់ទៅលើពួកដែលបំពានក្នុងចំណោមពួកអ្នកនោះទេ (តែវាក៏អាចប៉ះពាល់ដល់អ្នកផ្សេងទៀតក្រៅពីពួកគេផងដែរ)។ ហើយចូរពួកអ្នកដឹងថា ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។

8:26

وَٱذۡكُرُوٓاْ إِذۡ أَنتُمۡ قَلِيلٞ مُّسۡتَضۡعَفُونَ فِي ٱلۡأَرۡضِ تَخَافُونَ أَن يَتَخَطَّفَكُمُ ٱلنَّاسُ فَـَٔاوَىٰكُمۡ وَأَيَّدَكُم بِنَصۡرِهِۦ وَرَزَقَكُم مِّنَ ٱلطَّيِّبَٰتِ لَعَلَّكُمۡ تَشۡكُرُونَ ﴿26﴾

ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)នឹកឃើញ នៅពេលដែលពួកអ្នកមានគ្នាតិច និងជាអ្នកដែលទន់ខ្សោយនៅលើផែនដី(កាលនៅក្រុងម៉ាក្កះ)។ ពួកអ្នកខ្លាចសត្រូវរបស់ពួកអ្នកធ្វើបាបពួកអ្នក តែអល់ឡោះទ្រង់បានផ្តល់កន្លែងជ្រកកោនដល់ពួកអ្នក(នៅក្រុងម៉ាទីណះ) ហើយទ្រង់បានពង្រឹងពួកអ្នកដោយឱ្យពួកអ្នកទទួលជ័យជម្នះ(នៅក្នុងសមរភូមិហ្ពាហ្ទើរ) ព្រមបានប្រទាននូវលាភសក្ការៈដ៏ល្អៗដល់ពួកអ្នក សង្ឃឹមថា ពួកអ្នកនឹងដឹងគុណ(អល់ឡោះ)។

8:27

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَخُونُواْ ٱللَّهَ وَٱلرَّسُولَ وَتَخُونُوٓاْ أَمَٰنَٰتِكُمۡ وَأَنتُمۡ تَعۡلَمُونَ ﴿27﴾

ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំក្បត់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ និងក្បត់នឹងទំនុកចិត្តដែលគេមានផ្ងើនឹងពួកអ្នក ខណៈដែលពួកអ្នកបានដឹងហើយនោះ។

8:28

وَٱعۡلَمُوٓاْ أَنَّمَآ أَمۡوَٰلُكُمۡ وَأَوۡلَٰدُكُمۡ فِتۡنَةٞ وَأَنَّ ٱللَّهَ عِندَهُۥٓ أَجۡرٌ عَظِيمٞ ﴿28﴾

ហើយចូរពួកអ្នកដឹងចុះថា៖ ពិតប្រាកដណាស់ ទ្រព្យសម្បត្តិរបស់ពួកអ្នក និងកូនចៅរបស់ពួកអ្នកនោះ គឺគ្រាន់តែជាការសាកល្បង(ពីអល់ឡោះ)ប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មាននូវផលបុណ្យដ៏ធំធេង។

8:29

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِن تَتَّقُواْ ٱللَّهَ يَجۡعَل لَّكُمۡ فُرۡقَانٗا وَيُكَفِّرۡ عَنكُمۡ سَيِّـَٔاتِكُمۡ وَيَغۡفِرۡ لَكُمۡۗ وَٱللَّهُ ذُو ٱلۡفَضۡلِ ٱلۡعَظِيمِ ﴿29﴾

ឱបណ្តាអ្នកដែលមានជំនឿ៖ ប្រសិនបើពួកអ្នកកោតខ្លាចអល់ឡោះ ទ្រង់នឹងធ្វើឱ្យពួកអ្នកចេះបែងចែក(រវាងប្រការពិតនិងប្រការមិនពិត) ហើយទ្រង់នឹងលុបលាងនូវរាល់អំពើអាក្រក់ទាំងឡាយរបស់ពួកអ្នកចេញពីពួកអ្នក ព្រមទាំងអភ័យទោសដល់ពួកអ្នក(នូវបាបកម្មទាំងឡាយ)។ ហើយអល់ឡោះជាម្ចាស់ គឺជាអ្នកដែលមានភាពសប្បុរសដ៏ធំធេងបំផុត។

8:30

وَإِذۡ يَمۡكُرُ بِكَ ٱلَّذِينَ كَفَرُواْ لِيُثۡبِتُوكَ أَوۡ يَقۡتُلُوكَ أَوۡ يُخۡرِجُوكَۚ وَيَمۡكُرُونَ وَيَمۡكُرُ ٱللَّهُۖ وَٱللَّهُ خَيۡرُ ٱلۡمَٰكِرِينَ ﴿30﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលពួកប្រឆាំងបានរៀបចំល្បិចកលប្រឆាំងនឹងអ្នកដើម្បីឃុំឃាំងអ្នក ឬសម្លាប់អ្នក ឬនិរទេសអ្នក(ចេញពីភូមិស្រុក)។ ពួកគេបានប្រើល្បិចកល តែអល់ឡោះក៏បានរៀបចំគម្រោងការ(ចំពោះពួកគេ)វិញដែរ។ ហើយអល់ឡោះជាអ្នករៀបចំគម្រោងការដ៏ប្រសើរបំផុត។

8:31

وَإِذَا تُتۡلَىٰ عَلَيۡهِمۡ ءَايَٰتُنَا قَالُواْ قَدۡ سَمِعۡنَا لَوۡ نَشَآءُ لَقُلۡنَا مِثۡلَ هَٰذَآ إِنۡ هَٰذَآ إِلَّآ أَسَٰطِيرُ ٱلۡأَوَّلِينَ ﴿31﴾

ហើយនៅពេលដែលមានគេសូត្របណ្តាវាក្យខណ្ឌរបស់យើងឱ្យពួកគេស្តាប់ ពួកគេនិយាយថា៖ ពិតប្រាកដណាស់ ពួកយើងបានឮហើយ។ ប្រសិនបើពួកយើងចង់នោះ ពួកយើងប្រាកដជាអាចនិយាយដូច(គម្ពីរគួរអាន)នេះបានជាមិនខាន។ ពិតប្រាកដណាស់ (គម្ពីរគួរអាន)នេះ គឺគ្មានអ្វីក្រៅជារឿងព្រេងនិទានរបស់អ្នកជំនាន់មុននោះឡើយ។

8:32

وَإِذۡ قَالُواْ ٱللَّهُمَّ إِن كَانَ هَٰذَا هُوَ ٱلۡحَقَّ مِنۡ عِندِكَ فَأَمۡطِرۡ عَلَيۡنَا حِجَارَةٗ مِّنَ ٱلسَّمَآءِ أَوِ ٱئۡتِنَا بِعَذَابٍ أَلِيمٖ ﴿32﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលពួកគេ(ពួកមុស្ហរីគីន)បាននិយាយថា៖ បពិត្រអល់ឡោះជាម្ចាស់! ប្រសិនបើនេះ(អ្វីដែលព្យាការីមូហាំម៉ាត់បាននាំមក)គឺជាការពិតមកពីព្រះអង្គមែននោះ សូមព្រះអង្គមេត្តាបញ្ចុះភ្លៀងដុំថ្មពីលើមេឃមកលើពួកយើង ឬក៏នាំនូវទណ្ឌកម្មដ៏ខ្លោចផ្សារមកកាន់ពួកយើងមក។

8:33

وَمَا كَانَ ٱللَّهُ لِيُعَذِّبَهُمۡ وَأَنتَ فِيهِمۡۚ وَمَا كَانَ ٱللَّهُ مُعَذِّبَهُمۡ وَهُمۡ يَسۡتَغۡفِرُونَ ﴿33﴾

ហើយអល់ឡោះទ្រង់មិនដាក់ទណ្ឌកម្មពួកគេ ខណៈដែលរូបអ្នកនៅជាមួយពួកគេនោះឡើយ ហើយអល់ឡោះក៏មិនមែនជាអ្នកដាក់ទណ្ឌកម្មពួកគេ ខណៈដែលពួកគេសុំការអភ័យទោស(ពីទ្រង់)នោះដែរ។

8:34

وَمَا لَهُمۡ أَلَّا يُعَذِّبَهُمُ ٱللَّهُ وَهُمۡ يَصُدُّونَ عَنِ ٱلۡمَسۡجِدِ ٱلۡحَرَامِ وَمَا كَانُوٓاْ أَوۡلِيَآءَهُۥٓۚ إِنۡ أَوۡلِيَآؤُهُۥٓ إِلَّا ٱلۡمُتَّقُونَ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ ﴿34﴾

តើមានអ្វីដែលរារាំងមិនឱ្យអល់ឡោះដាក់ទណ្ឌកម្មពួកគេ(ពួកមុស្ហរីគីន) ខណៈដែលពួកគេបានរារាំងអ្នកដទៃពីម៉ាស្ជិតអាល់ហារ៉ម ហើយពួកគេក៏មិនមែនជាអ្នកគាំពាររបស់ទ្រង់ដែរនោះ? តាមពិត អ្នកគាំពាររបស់អល់ឡោះនោះ គឺមានតែអ្នកដែលកោតខ្លាចប៉ុណ្ណោះ។ ក៏ប៉ុន្តែ ភាគច្រើននៃពួកគេ(ពួកមុស្ហរីគីន)មិនដឹងឡើយ។

8:35

وَمَا كَانَ صَلَاتُهُمۡ عِندَ ٱلۡبَيۡتِ إِلَّا مُكَآءٗ وَتَصۡدِيَةٗۚ فَذُوقُواْ ٱلۡعَذَابَ بِمَا كُنتُمۡ تَكۡفُرُونَ ﴿35﴾

ហើយការគោរពសក្ការៈរបស់ពួកគេ(ពួកមុស្ហរីគីន)នៅឯម៉ាស្ជិតហារ៉មនោះ គ្មានអ្វីក្រៅពីការហួចលេង និងទះដៃនោះឡើយ។ ហេតុនេះ ចូរពួកអ្នក(នែពួកមុស្ហរីគីន)ភ្លក់រសជាតិទណ្ឌកម្មចុះ ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រឆាំង។

8:36

إِنَّ ٱلَّذِينَ كَفَرُواْ يُنفِقُونَ أَمۡوَٰلَهُمۡ لِيَصُدُّواْ عَن سَبِيلِ ٱللَّهِۚ فَسَيُنفِقُونَهَا ثُمَّ تَكُونُ عَلَيۡهِمۡ حَسۡرَةٗ ثُمَّ يُغۡلَبُونَۗ وَٱلَّذِينَ كَفَرُوٓاْ إِلَىٰ جَهَنَّمَ يُحۡشَرُونَ ﴿36﴾

ពិតប្រាកដណាស់ ពួកដែលប្រឆាំងនោះ ពួកគេបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកគេដើម្បីរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ។ ពិតណាស់ ពួកគេនឹងបរិច្ចាគវា។ ក្រោយមក ពួកគេនឹងស្តាយក្រោយ។ ក្រោយមកទៀត ពួកគេនឹងត្រូវទទួលបរាជ័យ។ ហើយពួកដែលប្រឆាំងនឹងត្រូវគេប្រមូលទៅកាន់នរកជើហាន់ណាំ។

8:37

لِيَمِيزَ ٱللَّهُ ٱلۡخَبِيثَ مِنَ ٱلطَّيِّبِ وَيَجۡعَلَ ٱلۡخَبِيثَ بَعۡضَهُۥ عَلَىٰ بَعۡضٖ فَيَرۡكُمَهُۥ جَمِيعٗا فَيَجۡعَلَهُۥ فِي جَهَنَّمَۚ أُوْلَـٰٓئِكَ هُمُ ٱلۡخَٰسِرُونَ ﴿37﴾

ដើម្បីអល់ឡោះទ្រង់ញែកប្រការអាក្រក់ចេញពីប្រការល្អ។ ហើយទ្រង់នឹងដាក់អ្វីដែលអាក្រក់ទាំងអស់នោះគរលើគ្នាជាបន្តបន្ទាប់ រួចទ្រង់នឹងដាក់វាទៅក្នុងនរកជើហាន់ណាំ។ ពួកទាំងនោះហើយ គឺជាពួកដែលខាតបង់។

8:38

قُل لِّلَّذِينَ كَفَرُوٓاْ إِن يَنتَهُواْ يُغۡفَرۡ لَهُم مَّا قَدۡ سَلَفَ وَإِن يَعُودُواْ فَقَدۡ مَضَتۡ سُنَّتُ ٱلۡأَوَّلِينَ ﴿38﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគ្មានជំនឿថា៖ ប្រសិនបើពួកគេបញ្ឈប់(ភាពគ្មានជំនឿ)នោះ គេ(អល់ឡោះ)នឹងអភ័យទោសដល់ពួកគេនូវអ្វី(បាបកម្ម)ដែលពួកគេបានសាងកន្លងមក។ តែប្រសិនបើពួកគេវិលត្រឡប់(ទៅរកភាពគ្មានជំនឿ)វិញនោះ ពិតប្រាកដណាស់ មាគ៌ារបស់អ្នកជំនាន់មុនបានកើតឡើងរួចទៅហើយ។

8:39

وَقَٰتِلُوهُمۡ حَتَّىٰ لَا تَكُونَ فِتۡنَةٞ وَيَكُونَ ٱلدِّينُ كُلُّهُۥ لِلَّهِۚ فَإِنِ ٱنتَهَوۡاْ فَإِنَّ ٱللَّهَ بِمَا يَعۡمَلُونَ بَصِيرٞ ﴿39﴾

ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ប្រយុទ្ធនឹងពួកគេ រហូតទាល់តែភាពវឹកវរ(អំពើស្ហ៊ីរិក និងការរារាំងអ្នកមូស្លីមពីសាសនារបស់អល់ឡោះ)លែងកើតមាន ហើយសាសនា(ការគោរពសក្ការៈ)ទាំងអស់ គឺសម្រាប់អល់ឡោះជាម្ចាស់(តែមួយ)។ ហើយប្រសិនបើពួកគេបញ្ឈប់(នូវអំពើទាំងអស់នោះ) ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ឃើញបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត។

8:40

وَإِن تَوَلَّوۡاْ فَٱعۡلَمُوٓاْ أَنَّ ٱللَّهَ مَوۡلَىٰكُمۡۚ نِعۡمَ ٱلۡمَوۡلَىٰ وَنِعۡمَ ٱلنَّصِيرُ ﴿40﴾

តែប្រសិនបើពួកគេបែរចេញវិញនោះ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់គឺជាអ្នកគាំពាររបស់ពួកអ្នក។ ទ្រង់ជាអ្នកគាំពារដ៏ប្រសើរបំផុត ហើយក៏ជាអ្នកជួយដ៏ល្អប្រសើរបំផុតផងដែរ។