quranm◉

ទំព័រ 228

Range
from 11:54 to 11:62
Surahs covered
ការបកប្រែ
9 ការបកប្រែ

◉

11:54

إِن نَّقُولُ إِلَّا ٱعۡتَرَىٰكَ بَعۡضُ ءَالِهَتِنَا بِسُوٓءٖۗ قَالَ إِنِّيٓ أُشۡهِدُ ٱللَّهَ وَٱشۡهَدُوٓاْ أَنِّي بَرِيٓءٞ مِّمَّا تُشۡرِكُونَ ﴿54﴾

ពួកយើងមិននិយាយអ្វីក្រៅពីការនិយាយថា៖ ព្រះមួយចំនួនរបស់ពួកយើងបានធ្វើឱ្យអ្នកក្លាយជាមនុស្សវិកលចរិតនោះឡើយ។ គាត់ក៏បានតបវិញថា៖ ពិតប្រាកដណាស់ ខ្ញុំសូមយកអល់ឡោះធ្វើជាសាក្សី ហើយពួកអ្នកក៏ត្រូវធ្វើសាក្សីដែរថា៖ ជាការពិតណាស់ ខ្ញុំមិនពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកកំពុងតែធ្វើស្ហ៊ីរិក

11:55

مِن دُونِهِۦۖ فَكِيدُونِي جَمِيعٗا ثُمَّ لَا تُنظِرُونِ ﴿55﴾

ក្រៅពីទ្រង់ឡើយ។ ដូច្នេះ ចូរពួកអ្នកទាំងអស់គ្នារៀបចំល្បិចកលប្រឆាំងនឹងខ្ញុំចុះ។ ក្រោយមក ចូរពួកអ្នកកុំពន្យារពេលដល់ខ្ញុំឱ្យសោះ។

11:56

إِنِّي تَوَكَّلۡتُ عَلَى ٱللَّهِ رَبِّي وَرَبِّكُمۚ مَّا مِن دَآبَّةٍ إِلَّا هُوَ ءَاخِذُۢ بِنَاصِيَتِهَآۚ إِنَّ رَبِّي عَلَىٰ صِرَٰطٖ مُّسۡتَقِيمٖ ﴿56﴾

ពិតប្រាកដណាស់ ខ្ញុំបានប្រគល់ការទុកចិត្តទៅលើអល់ឡោះជាព្រះជាម្ចាស់របស់ខ្ញុំ និងជាព្រះជាម្ចាស់របស់ពួកអ្នក។ រាល់សត្វលោកទាំងអស់(នៅលើផែនដីនេះ) គឺសុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់។ ជាការពិតណាស់ ព្រះជាម្ចាស់របស់ខ្ញុំ គឺស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ។

11:57

فَإِن تَوَلَّوۡاْ فَقَدۡ أَبۡلَغۡتُكُم مَّآ أُرۡسِلۡتُ بِهِۦٓ إِلَيۡكُمۡۚ وَيَسۡتَخۡلِفُ رَبِّي قَوۡمًا غَيۡرَكُمۡ وَلَا تَضُرُّونَهُۥ شَيۡـًٔاۚ إِنَّ رَبِّي عَلَىٰ كُلِّ شَيۡءٍ حَفِيظٞ ﴿57﴾

តែប្រសិនបើពួកអ្នកងាកចេញ(មិនទទួលយក)វិញនោះ ពិតប្រាកដណាស់ ខ្ញុំបានផ្សព្វផ្សាយនូវសារដែលគេផ្តល់មកកាន់ខ្ញុំដល់ពួកអ្នកហើយ។ ហើយព្រះជាម្ចាស់របស់ខ្ញុំនឹងជំនួសក្រុមមួយផ្សេងទៀតក្រៅពីពួកអ្នក។ ពួកអ្នកមិនអាចបង្កគ្រោះថ្នាក់អ្វីបន្តិចដល់ទ្រង់ឡើយ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ខ្ញុំជាអ្នកថែរក្សាលើរាល់អ្វីៗទាំងអស់។

11:58

وَلَمَّا جَآءَ أَمۡرُنَا نَجَّيۡنَا هُودٗا وَٱلَّذِينَ ءَامَنُواْ مَعَهُۥ بِرَحۡمَةٖ مِّنَّا وَنَجَّيۡنَٰهُم مِّنۡ عَذَابٍ غَلِيظٖ ﴿58﴾

ហើយនៅពេលដែលបទបញ្ជារបស់យើងបានមកដល់ យើងក៏បានសង្គ្រោះព្យាការីហ៊ូទ និងបណ្តាអ្នកមានជំនឿដែលនៅជាមួយគាត់ដោយក្តីមេត្តាករុណាពីយើង ហើយយើងបានសង្គ្រោះពួកគេពីទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។

11:59

وَتِلۡكَ عَادٞۖ جَحَدُواْ بِـَٔايَٰتِ رَبِّهِمۡ وَعَصَوۡاْ رُسُلَهُۥ وَٱتَّبَعُوٓاْ أَمۡرَ كُلِّ جَبَّارٍ عَنِيدٖ ﴿59﴾

នោះហើយជាក្រុមអាទ។ ពួកគេបានប្រឆាំងនឹងសញ្ញាភស្តុតាងនៃព្រះជាម្ចាស់របស់ពួកគេ និងបានប្រព្រឹត្តល្មើសចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានដើរតាមបទបញ្ជារបស់រាល់ជនទាំងឡាយដែលក្អេងក្អាង ចចេសរឹងរូស(ចំពោះការពិត)។

11:60

وَأُتۡبِعُواْ فِي هَٰذِهِ ٱلدُّنۡيَا لَعۡنَةٗ وَيَوۡمَ ٱلۡقِيَٰمَةِۗ أَلَآ إِنَّ عَادٗا كَفَرُواْ رَبَّهُمۡۗ أَلَا بُعۡدٗا لِّعَادٖ قَوۡمِ هُودٖ ﴿60﴾

ហើយពួកគេនឹងទទួលបណ្តាសា(ពីអល់ឡោះ)ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ តើពុំមែនទេឬ ក្រុមអាទបានប្រឆាំងនឹងព្រះជាម្ចាស់របស់ពួកគេ។ តើពុំមែនទេឬ ក្តីវិនាសអន្តរាយ គឺធ្លាក់ទៅលើពួកអាទនៃក្រុមរបស់ព្យាការីហ៊ូទ?

11:61

وَإِلَىٰ ثَمُودَ أَخَاهُمۡ صَٰلِحٗاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥۖ هُوَ أَنشَأَكُم مِّنَ ٱلۡأَرۡضِ وَٱسۡتَعۡمَرَكُمۡ فِيهَا فَٱسۡتَغۡفِرُوهُ ثُمَّ تُوبُوٓاْ إِلَيۡهِۚ إِنَّ رَبِّي قَرِيبٞ مُّجِيبٞ ﴿61﴾

ហើយ(យើងបានបញ្ជូន)ទៅកាន់ក្រុមសាមូទនូវព្យាការីសឡេះដែលជាបងប្អូនរបស់ពួកគេ។ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ សម្រាប់ពួកអ្នក គឺគ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់បានបង្កើតពួកអ្នកពីដី និងបានឱ្យពួកអ្នករស់នៅលើវាផងដែរ។ ហេតុនេះ ចូរពួកអ្នកសុំការអភ័យទោសពីទ្រង់។ បន្ទាប់មក ចូរពួកអ្នកសារភាពកំហុសចំពោះទ្រង់ចុះ។ ជាការពិតណាស់ ព្រះជាម្ចាស់របស់ខ្ញុំជាអ្នកដែលនៅជិតបង្កើយ និងជាអ្នកដែលឆ្លើយតប(ចំពោះអ្នកទាំងឡាយដែលបានបួងសួងទៅកាន់ទ្រង់)។

11:62

قَالُواْ يَٰصَٰلِحُ قَدۡ كُنتَ فِينَا مَرۡجُوّٗا قَبۡلَ هَٰذَآۖ أَتَنۡهَىٰنَآ أَن نَّعۡبُدَ مَا يَعۡبُدُ ءَابَآؤُنَا وَإِنَّنَا لَفِي شَكّٖ مِّمَّا تَدۡعُونَآ إِلَيۡهِ مُرِيبٖ ﴿62﴾

ពួកគេបានតបវិញថា៖ ឱ សឡេះ! ជាការពិតណាស់ រូបអ្នកធ្លាប់ជាបុគ្គលដែលគេសង្ឃឹម (ថានឹងក្លាយជាមេដឹកនាំ)ក្នុងចំណោមពួកអ្នកមុនពេលដែលអ្នកពោលអះអាងបែបនេះ។ តើអ្នកហាមឃាត់ពួកយើងមិនឱ្យគោរពសក្ការៈចំពោះអ្វី(ព្រះនានា)ដែលជីដូនជីតារបស់ពួកយើងធ្លាប់គោរពសក្ការៈនោះឬ? ពិតប្រាកដណាស់ ពួកយើងមានការមន្ទិលសង្ស័យយ៉ាងខ្លាំងចំពោះអ្វីដែលអ្នកកំពុងតែអំពាវនាវពួកយើងទៅកាន់វានោះ។