quranm◉

ទំព័រ 229

Range
from 11:63 to 11:71
Surahs covered
ការបកប្រែ
9 ការបកប្រែ

◉

11:63

قَالَ يَٰقَوۡمِ أَرَءَيۡتُمۡ إِن كُنتُ عَلَىٰ بَيِّنَةٖ مِّن رَّبِّي وَءَاتَىٰنِي مِنۡهُ رَحۡمَةٗ فَمَن يَنصُرُنِي مِنَ ٱللَّهِ إِنۡ عَصَيۡتُهُۥۖ فَمَا تَزِيدُونَنِي غَيۡرَ تَخۡسِيرٖ ﴿63﴾

គាត់បានពោលថា៖ ឱក្រុមរបស់ខ្ញុំ! តើពួកអ្នកយល់យ៉ាងណា ប្រសិនបើខ្ញុំស្ថិតនៅលើសញ្ញាភស្តុតាងដ៏ច្បាស់លាស់ពីព្រះជាម្ចាស់របស់ខ្ញុំ ហើយទ្រង់បានប្រទានដល់ខ្ញុំនូវក្តីមេត្តាករុណាអំពីទ្រង់។ ដូច្នេះ តើនរណាដែលអាចជួយខ្ញុំឲ្យរួចផុតពី(ទណ្ឌកម្មរបស់)អល់ឡោះបាន ប្រសិនបើខ្ញុំប្រឆាំងនឹងទ្រង់នោះ? ពិតប្រាកដណាស់ ពួកអ្នកមិនបានបន្ថែមនូវអ្វីដល់ខ្ញុំក្រៅពីការខាតបង់នោះឡើយ។

11:64

وَيَٰقَوۡمِ هَٰذِهِۦ نَاقَةُ ٱللَّهِ لَكُمۡ ءَايَةٗۖ فَذَرُوهَا تَأۡكُلۡ فِيٓ أَرۡضِ ٱللَّهِۖ وَلَا تَمَسُّوهَا بِسُوٓءٖ فَيَأۡخُذَكُمۡ عَذَابٞ قَرِيبٞ ﴿64﴾

ឱក្រុមរបស់ខ្ញុំ! នេះគឺជាសត្វអូដ្ឋញីរបស់អល់ឡោះ ជាភស្តុតាងមួយសម្រាប់ពួកអ្នក។ ដូច្នេះ ចូរពួកអ្នកបណ្តោយវាឱ្យដើររកចំណីស៊ីនៅលើផែនដីរបស់អល់ឡោះចុះ ហើយពួកអ្នកមិនត្រូវប៉ះពាល់វាដោយប្រការអាក្រក់ណាមួយឡើយ។ បើមិនដូច្នោះទេ ពួកអ្នកនឹងត្រូវទទួលនូវទណ្ឌកម្មឆាប់ៗនេះជាមិនខាន។

11:65

فَعَقَرُوهَا فَقَالَ تَمَتَّعُواْ فِي دَارِكُمۡ ثَلَٰثَةَ أَيَّامٖۖ ذَٰلِكَ وَعۡدٌ غَيۡرُ مَكۡذُوبٖ ﴿65﴾

តែពួកគេបានសំឡេះវា(សត្វអូដ្ឋនោះ)។ ពេលនោះ គាត់(ព្យាការីសឡេះ)បាននិយាយថា៖ ចូរពួកអ្នកសោយសុខក្នុងលំនៅឋានរបស់ពួកអ្នករយៈពេលបីថ្ងៃចុះ។ (ក្រោយមក ទណ្ឌកម្មរបស់អល់ឡោះនឹងមកដល់ពួកអ្នកជាមិនខាន)។ នោះជាការសន្យាមួយ(ដែលនឹងកើតឡើងដោយចៀសមិនផុត) ពុំមែនជារឿងកុហកឡើយ។

11:66

فَلَمَّا جَآءَ أَمۡرُنَا نَجَّيۡنَا صَٰلِحٗا وَٱلَّذِينَ ءَامَنُواْ مَعَهُۥ بِرَحۡمَةٖ مِّنَّا وَمِنۡ خِزۡيِ يَوۡمِئِذٍۚ إِنَّ رَبَّكَ هُوَ ٱلۡقَوِيُّ ٱلۡعَزِيزُ ﴿66﴾

ហើយនៅពេលដែលបទបញ្ជារបស់យើងបានមកដល់ យើងបានសង្គ្រោះព្យាការីសឡេះ និងបណ្តាអ្នកមានជំនឿដែលនៅជាមួយគាត់ដោយក្តីមេត្តាករុណាពីយើង ព្រមទាំង(ឲ្យពួកគេរួចផុត)ពីភាពអាម៉ាស់នាថ្ងៃនោះ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺមហាខ្លាំងក្លា មហាខ្លាំងពូកែបំផុត។

11:67

وَأَخَذَ ٱلَّذِينَ ظَلَمُواْ ٱلصَّيۡحَةُ فَأَصۡبَحُواْ فِي دِيَٰرِهِمۡ جَٰثِمِينَ ﴿67﴾

ហើយសម្រែកដ៏ខ្លាំងមួយបានឆក់យកជីវិតពួកដែលបំពាន(ក្រុមសាមូទ) ហើយពួកគេក៏បាន(ស្លាប់)ក្លាយជាសាកសពនៅក្នុងផ្ទះរបស់ពួកគេ។

11:68

كَأَن لَّمۡ يَغۡنَوۡاْ فِيهَآۗ أَلَآ إِنَّ ثَمُودَاْ كَفَرُواْ رَبَّهُمۡۗ أَلَا بُعۡدٗا لِّثَمُودَ ﴿68﴾

ហាក់បីដូចជាពួកគេមិនធ្លាប់បានរស់នៅទីនោះសោះឡើយ។ តើពុំមែនទេឬ ក្រុមសាមូទបានប្រឆាំងនឹងព្រះជាម្ចាស់របស់ពួកគេ។ តើពុំមែនទេឬ ក្តីវិនាសអន្តរាយ គឺធ្លាក់ទៅលើក្រុមសាមូទ?

11:69

وَلَقَدۡ جَآءَتۡ رُسُلُنَآ إِبۡرَٰهِيمَ بِٱلۡبُشۡرَىٰ قَالُواْ سَلَٰمٗاۖ قَالَ سَلَٰمٞۖ فَمَا لَبِثَ أَن جَآءَ بِعِجۡلٍ حَنِيذٖ ﴿69﴾

ហើយជាការពិតណាស់ បណ្តាអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)របស់យើងបានមកដល់ព្យាការីអ៊ីព្រហ៊ីមដោយនាំមកនូវដំណឹងល្អ។ ពួកគេបាននិយាយថា៖ សាឡាម(សូមសន្តិភាពកើតមានដល់អ្នក) ហើយគាត់ក៏តបវិញថា៖ សាឡាម(សូមសន្តិភាពកើតមានដល់អ្នកដូចគ្នាដែរ)។ ក្រោយមក គាត់ក៏បាននាំមកឱ្យពួកគេនូវកូនគោអាំងមួយក្បាល(ដើម្បីទទួលពួកគេ)។

11:70

فَلَمَّا رَءَآ أَيۡدِيَهُمۡ لَا تَصِلُ إِلَيۡهِ نَكِرَهُمۡ وَأَوۡجَسَ مِنۡهُمۡ خِيفَةٗۚ قَالُواْ لَا تَخَفۡ إِنَّآ أُرۡسِلۡنَآ إِلَىٰ قَوۡمِ لُوطٖ ﴿70﴾

នៅពេលដែលគាត់បានឃើញដៃរបស់ពួកគេ(ម៉ាឡាអ៊ីកាត់)មិនលូកចាប់សាច់(ដើម្បីទទួលទាន) គាត់បានបដិសេធពួកគេចំពោះទង្វើនេះ ហើយគាត់ក៏មានអារម្មណ៍ភ័យខ្លាចចំពោះពួកគេ។ ពួកគេក៏និយាយថា៖ ចូរអ្នកកុំខ្លាច។ ពួកយើងត្រូវបានគេ(អល់ឡោះ)បញ្ជូនទៅកាន់ក្រុមរបស់ព្យាការីលូត។

11:71

وَٱمۡرَأَتُهُۥ قَآئِمَةٞ فَضَحِكَتۡ فَبَشَّرۡنَٰهَا بِإِسۡحَٰقَ وَمِن وَرَآءِ إِسۡحَٰقَ يَعۡقُوبَ ﴿71﴾

ហើយប្រពន្ធរបស់គាត់(នាងសារ៉ោះ)បានឈរស្តាប់នៅទីនោះដោយនាងបានសើចញញឹម។ (ម៉ាឡាអ៊ីកាត់បានបន្តថា៖) ពួកយើងសូមផ្តល់ដំណឹងរីករាយដល់នាងនូវ(កំណើតកូនប្រុសម្នាក់ឈ្មោះ)អ៊ីស្ហាក ហើយបន្ទាប់ពីអ៊ីស្ហាក គឺយ៉ាក់កូប(ជាចៅ)។