quranm◉

ទំព័រ 349

Range
from 23:105 to 23:118
Surahs covered
ការបកប្រែ
14 ការបកប្រែ

◉

23:105

أَلَمۡ تَكُنۡ ءَايَٰتِي تُتۡلَىٰ عَلَيۡكُمۡ فَكُنتُم بِهَا تُكَذِّبُونَ ﴿105﴾

(មានគេនិយាយទៅកាន់ពួកគេថា៖) តើបណ្តាវាក្យខណ្ឌរបស់យើងមិនធ្លាប់ត្រូវបានសូត្រឱ្យពួកអ្នកស្តាប់ ហើយពួកអ្នកធ្លាប់បានបដិសេធចំពោះវាទេឬ?

23:106

قَالُواْ رَبَّنَا غَلَبَتۡ عَلَيۡنَا شِقۡوَتُنَا وَكُنَّا قَوۡمٗا ضَآلِّينَ ﴿106﴾

ពួកគេបានតបថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ទំនើងចិត្តរបស់យើងខ្ញុំបានគ្របដណ្តប់លើយើងខ្ញុំ ហើយយើងខ្ញុំធ្លាប់ជាក្រុមមួយដែលវង្វេង។

23:107

رَبَّنَآ أَخۡرِجۡنَا مِنۡهَا فَإِنۡ عُدۡنَا فَإِنَّا ظَٰلِمُونَ ﴿107﴾

បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាបញ្ចេញយើងខ្ញុំពីវា(ឋាននរក)ផងចុះ។ ពេលនោះ ប្រសិនបើយើងខ្ញុំត្រឡប់ទៅ(រកភាពវង្វេងទៀតនោះ) ជាការពិតណាស់ យើងខ្ញុំគឺជាពួកដែលបំពាន។

23:108

قَالَ ٱخۡسَـُٔواْ فِيهَا وَلَا تُكَلِّمُونِ ﴿108﴾

ទ្រង់បានតបវិញថា៖ ចូរពួកឯងស្ថិតនៅក្នុងឋាននរកនេះចុះ ហើយចូរពួកឯងកុំនិយាយនឹងយើងទៀត។

23:109

إِنَّهُۥ كَانَ فَرِيقٞ مِّنۡ عِبَادِي يَقُولُونَ رَبَّنَآ ءَامَنَّا فَٱغۡفِرۡ لَنَا وَٱرۡحَمۡنَا وَأَنتَ خَيۡرُ ٱلرَّـٰحِمِينَ ﴿109﴾

ពិតប្រាកដណាស់ មានក្រុមមួយក្នុងចំណោមខ្ញុំបម្រើរបស់យើង(អ្នកមានជំនឿ) ពួកគេបានបួងសួងថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! យើងខ្ញុំមានជំនឿហើយ។ ដូចនេះ សូមព្រះអង្គមេត្តាអភ័យទោសដល់យើងខ្ញុំ និងអាណិតស្រលាញ់ចំពោះយើងខ្ញុំផង។ ជាការពិតណាស់ ទ្រង់គឺជាអ្នកដែលអាណិតស្រលាញ់ដ៏ប្រសើរបំផុត។

23:110

فَٱتَّخَذۡتُمُوهُمۡ سِخۡرِيًّا حَتَّىٰٓ أَنسَوۡكُمۡ ذِكۡرِي وَكُنتُم مِّنۡهُمۡ تَضۡحَكُونَ ﴿110﴾

តែពួកអ្នកបែរជាយកពួកគេជាការចំអកឡកឡឺយទៅវិញ រហូតធ្វើឲ្យពួកអ្នកភ្លេចនូវការរំឭកមកចំពោះយើង ខណៈដែលពួកអ្នកបានសើចចំអកចំពោះពួកគេ។

23:111

إِنِّي جَزَيۡتُهُمُ ٱلۡيَوۡمَ بِمَا صَبَرُوٓاْ أَنَّهُمۡ هُمُ ٱلۡفَآئِزُونَ ﴿111﴾

ពិតប្រាកដណាស់ នៅថ្ងៃនេះ យើងនឹងតបស្នងដល់ពួកគេ(អ្នកមានជំនឿ)ចំពោះអ្វីដែលពួកគេបានអត់ធ្មត់។ ពិតប្រាកដណាស់ ពួកគេជាពួកដែលទទួលបានជោគជ័យ។

23:112

قَٰلَ كَمۡ لَبِثۡتُمۡ فِي ٱلۡأَرۡضِ عَدَدَ سِنِينَ ﴿112﴾

ទ្រង់បានមានបន្ទូលថា៖ តើពួកអ្នកបានរស់នៅក្នុងលោកិយរយៈកាលប៉ុន្មានឆ្នាំដែរ?

23:113

قَالُواْ لَبِثۡنَا يَوۡمًا أَوۡ بَعۡضَ يَوۡمٖ فَسۡـَٔلِ ٱلۡعَآدِّينَ ﴿113﴾

ពួកគេបានឆ្លើយថា៖ ពួកយើងបានរស់នៅ(ក្នុងលោកិយ)ចំនួនមួយថ្ងៃ ឬកន្លះថ្ងៃតែប៉ុណ្ណោះ។ ដូច្នេះ សូមព្រះអង្គសួរអ្នកដែលចេះគណនាចុះ។

23:114

قَٰلَ إِن لَّبِثۡتُمۡ إِلَّا قَلِيلٗاۖ لَّوۡ أَنَّكُمۡ كُنتُمۡ تَعۡلَمُونَ ﴿114﴾

ទ្រង់បានតបថា៖ ពួកអ្នកមិនបានរស់នៅ(ក្នុងលោកិយ)នេះឡើយ លើកលែងតែមួយរយៈពេលដ៏ខ្លីប៉ុណ្ណោះ ប្រសិនបើពួកអ្នកបានដឹង។

23:115

أَفَحَسِبۡتُمۡ أَنَّمَا خَلَقۡنَٰكُمۡ عَبَثٗا وَأَنَّكُمۡ إِلَيۡنَا لَا تُرۡجَعُونَ ﴿115﴾

តើពួកអ្នក(ឱមនុស្សលោក)គិតថា៖ ពិតណាស់ យើងបានបង្កើតពួកអ្នកទទេរៗ((គ្មានហេតុផល) ហើយពួកអ្នកពិតជាមិនត្រូវបានគេនាំត្រឡប់មកកាន់យើងវិញ(ដើម្បីជំនុំជម្រះ)នោះឬ?

23:116

فَتَعَٰلَى ٱللَّهُ ٱلۡمَلِكُ ٱلۡحَقُّۖ لَآ إِلَٰهَ إِلَّا هُوَ رَبُّ ٱلۡعَرۡشِ ٱلۡكَرِيمِ ﴿116﴾

ពិតប្រាកដណាស់ អល់ឡោះមហាខ្ពង់ខ្ពស់ ជាស្តេចដែលគ្រប់គ្រងដ៏ពិតប្រាកដ។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលជាព្រះជាម្ចាស់នៃអារ៉ស្ហដ៏ឧត្តុង្គឧត្តមនោះឡើយ។

23:117

وَمَن يَدۡعُ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ لَا بُرۡهَٰنَ لَهُۥ بِهِۦ فَإِنَّمَا حِسَابُهُۥ عِندَ رَبِّهِۦٓۚ إِنَّهُۥ لَا يُفۡلِحُ ٱلۡكَٰفِرُونَ ﴿117﴾

ហើយជនណាដែលគោរពសក្ការៈព្រះផ្សេងរួមនឹងអល់ឡោះដែលគ្មានភស្តុតាងបញ្ជាក់ចំពោះវាផងនោះ ជាការពិតណាស់ ការជំនុំជម្រះរបស់គេ គឺស្ថិតនៅលើព្រះជាម្ចាស់របស់គេ។ ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ គឺមិនទទួលជោគជ័យជាដាច់ខាត។

23:118

وَقُل رَّبِّ ٱغۡفِرۡ وَٱرۡحَمۡ وَأَنتَ خَيۡرُ ٱلرَّـٰحِمِينَ ﴿118﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាអភ័យទោស និងអាណិតស្រលាញ់(ចំពោះរូបខ្ញុំ)ផង។ ហើយទ្រង់គឺជាអ្នកអាណិតស្រលាញ់ដ៏ប្រសើរបំផុត។