وَٱلَّذِينَ لَا يَدۡعُونَ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ وَلَا يَقۡتُلُونَ ٱلنَّفۡسَ ٱلَّتِي حَرَّمَ ٱللَّهُ إِلَّا بِٱلۡحَقِّ وَلَا يَزۡنُونَۚ وَمَن يَفۡعَلۡ ذَٰلِكَ يَلۡقَ أَثَامٗا ﴿68﴾وَٱلَّذِينَ لَا يَدۡعُونَ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ وَلَا يَقۡتُلُونَ ٱلنَّفۡسَ ٱلَّتِي حَرَّمَ ٱللَّهُ إِلَّا بِٱلۡحَقِّ وَلَا يَزۡنُونَۚ وَمَن يَفۡعَلۡ ذَٰلِكَ يَلۡقَ أَثَامٗا
និងបណ្តាអ្នកដែលមិនបួងសួងសុំពីអ្នកផ្សេងរួមជាមួយនឹងអល់ឡោះ ហើយពួកគេមិនសម្លាប់ជីវិតដែលអល់ឡោះទ្រង់ដាក់បម្រាមឡើយ លើកលែងតែដោយមូលហេតុត្រឹមត្រូវ ហើយពួកគេក៏មិនប្រព្រឹត្តអំពើហ្ស៊ីណានោះដែរ។ ក៏ប៉ុន្តែជនណាហើយដែលប្រព្រឹត្តនូវអំពើទាំងនោះ ពួកគេនឹងទទួលនូវបាបកម្ម។
يُضَٰعَفۡ لَهُ ٱلۡعَذَابُ يَوۡمَ ٱلۡقِيَٰمَةِ وَيَخۡلُدۡ فِيهِۦ مُهَانًا ﴿69﴾يُضَٰعَفۡ لَهُ ٱلۡعَذَابُ يَوۡمَ ٱلۡقِيَٰمَةِ وَيَخۡلُدۡ فِيهِۦ مُهَانًا
រូបគេនឹងត្រូវគេបន្ថែមទណ្ឌកម្មទ្វេដងនៅថ្ងៃបរលោក។ ហើយគេនឹងស្ថិតក្នុងទណ្ឌកម្មដ៏អាម៉ាស់នេះជាអមតៈ។
إِلَّا مَن تَابَ وَءَامَنَ وَعَمِلَ عَمَلٗا صَٰلِحٗا فَأُوْلَـٰٓئِكَ يُبَدِّلُ ٱللَّهُ سَيِّـَٔاتِهِمۡ حَسَنَٰتٖۗ وَكَانَ ٱللَّهُ غَفُورٗا رَّحِيمٗا ﴿70﴾إِلَّا مَن تَابَ وَءَامَنَ وَعَمِلَ عَمَلٗا صَٰلِحٗا فَأُوْلَـٰٓئِكَ يُبَدِّلُ ٱللَّهُ سَيِّـَٔاتِهِمۡ حَسَنَٰتٖۗ وَكَانَ ٱللَّهُ غَفُورٗا رَّحِيمٗا
លើកលែងតែជនណាដែលបានសារភាពកំហុស និងមានជំនឿ ហើយបានសាងទង្វើកុសលវិញប៉ុណ្ណោះ។ អ្នកទាំងនោះ គឺអល់ឡោះជាម្ចាស់នឹងផ្លាស់ប្តូរអំពើអាក្រក់របស់ពួកគេទៅជាអំពើល្អវិញ។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។
وَمَن تَابَ وَعَمِلَ صَٰلِحٗا فَإِنَّهُۥ يَتُوبُ إِلَى ٱللَّهِ مَتَابٗا ﴿71﴾وَمَن تَابَ وَعَمِلَ صَٰلِحٗا فَإِنَّهُۥ يَتُوبُ إِلَى ٱللَّهِ مَتَابٗا
ហើយជនណាដែលបានសារភាពកំហុស និងបានសាងទង្វើកុសល ពិតប្រាដកណាស់ រូបគេបានសារភាពកំហុសចំពោះអល់ឡោះដ៏ត្រឹមត្រូវ។
وَٱلَّذِينَ لَا يَشۡهَدُونَ ٱلزُّورَ وَإِذَا مَرُّواْ بِٱللَّغۡوِ مَرُّواْ كِرَامٗا ﴿72﴾وَٱلَّذِينَ لَا يَشۡهَدُونَ ٱلزُّورَ وَإِذَا مَرُّواْ بِٱللَّغۡوِ مَرُّواْ كِرَامٗا
និងបណ្តាអ្នកដែលមិនធ្វើសាក្សីកុហក។ ហើយនៅពេលដែលពួកគេដើរឆ្លងកាត់ក្រុមដែលធ្វើទង្វើឥតប្រយោជន៍ គឺពួកគេឆ្លងកាត់ដោយថ្លៃថ្នូរ(មិនចូលរួមជាមួយពួកគេឡើយ)។
وَٱلَّذِينَ إِذَا ذُكِّرُواْ بِـَٔايَٰتِ رَبِّهِمۡ لَمۡ يَخِرُّواْ عَلَيۡهَا صُمّٗا وَعُمۡيَانٗا ﴿73﴾وَٱلَّذِينَ إِذَا ذُكِّرُواْ بِـَٔايَٰتِ رَبِّهِمۡ لَمۡ يَخِرُّواْ عَلَيۡهَا صُمّٗا وَعُمۡيَانٗا
និងបណ្តាអ្នកដែលនៅពេលណាដែលមានគេរំឭកពីបណ្តាវាក្យខណ្ឌនៃព្រះជាម្ចាស់របស់ពួកគេ គឺពួកគេមិនធ្វើជាថ្លង់ ធ្វើជាខ្វាក់នោះឡើយ។
وَٱلَّذِينَ يَقُولُونَ رَبَّنَا هَبۡ لَنَا مِنۡ أَزۡوَٰجِنَا وَذُرِّيَّـٰتِنَا قُرَّةَ أَعۡيُنٖ وَٱجۡعَلۡنَا لِلۡمُتَّقِينَ إِمَامًا ﴿74﴾وَٱلَّذِينَ يَقُولُونَ رَبَّنَا هَبۡ لَنَا مِنۡ أَزۡوَٰجِنَا وَذُرِّيَّـٰتِنَا قُرَّةَ أَعۡيُنٖ وَٱجۡعَلۡنَا لِلۡمُتَّقِينَ إِمَامًا
និងបណ្តាអ្នកដែលបួងសួងថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាប្រទានដល់យើងខ្ញុំនូវភរិយា និងកូនចៅរបស់យើងខ្ញុំដែលជាទីគាប់ចិត្ត(សម្រាប់យើងខ្ញុំ)ផង ហើយសូមព្រះអង្គមេត្តាឲ្យយើងខ្ញុំក្លាយជាអ្នកដឹកនាំសម្រាប់អ្នកដែលកោតខ្លាចផងចុះ។
أُوْلَـٰٓئِكَ يُجۡزَوۡنَ ٱلۡغُرۡفَةَ بِمَا صَبَرُواْ وَيُلَقَّوۡنَ فِيهَا تَحِيَّةٗ وَسَلَٰمًا ﴿75﴾أُوْلَـٰٓئِكَ يُجۡزَوۡنَ ٱلۡغُرۡفَةَ بِمَا صَبَرُواْ وَيُلَقَّوۡنَ فِيهَا تَحِيَّةٗ وَسَلَٰمًا
បណ្តាអ្នកទាំងនោះ ពួកគេនឹងត្រូវគេតបស្នងនូវកន្លែងដ៏ខ្ពង់ខ្ពស់បំផុត(ក្នុងឋានសួគ៌)ដោយសារតែអ្វីដែលពួកគេបានអត់ធ្មត់។ ហើយនៅក្នុងនោះ ពួកគេត្រូវបានគេ(ម៉ាឡាអ៊ីកាត់)ទទួលស្វាគមន៍ និងទទួលបាននូវសុវត្ថិភាព។
خَٰلِدِينَ فِيهَاۚ حَسُنَتۡ مُسۡتَقَرّٗا وَمُقَامٗا ﴿76﴾خَٰلِدِينَ فِيهَاۚ حَسُنَتۡ مُسۡتَقَرّٗا وَمُقَامٗا
ពួកគេស្ថិតនៅទីនោះជាអមតៈ។ ជាទីលំនៅ និងជាកន្លែងស្នាក់អាស្រ័យដ៏ប្រសើរបំផុត។
قُلۡ مَا يَعۡبَؤُاْ بِكُمۡ رَبِّي لَوۡلَا دُعَآؤُكُمۡۖ فَقَدۡ كَذَّبۡتُمۡ فَسَوۡفَ يَكُونُ لِزَامَۢا ﴿77﴾قُلۡ مَا يَعۡبَؤُاْ بِكُمۡ رَبِّي لَوۡلَا دُعَآؤُكُمۡۖ فَقَدۡ كَذَّبۡتُمۡ فَسَوۡفَ يَكُونُ لِزَامَۢا
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ថា៖ ព្រះជាម្ចាស់របស់ខ្ញុំមិនខ្វល់នឹងពួកអ្នកនោះឡើយប្រសិនបើគ្មានការបួងសួងរបស់ពួកអ្នកទេនោះ។ ជាការពិតណាស់ ពួកអ្នកបានបដិសេធ(នឹងអ្នកនាំសារ)។ ដូច្នេះ ទណ្ឌកម្មជានិរន្តរ៍(នឹងធ្លាក់ទៅលើពួកអ្នក)ជាមិនខានឡើយ។