quranm◉

ទំព័រ 365

Range
from 25:56 to 25:67
Surahs covered
ការបកប្រែ
12 ការបកប្រែ

◉

25:56

وَمَآ أَرۡسَلۡنَٰكَ إِلَّا مُبَشِّرٗا وَنَذِيرٗا ﴿56﴾

ហើយយើងមិនបានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មកឡើយ លើកលែងតែដើម្បីជាអ្នកផ្តល់ដំណឹងរីករាយ និងជាអ្នកដាស់តឿនព្រមានប៉ុណ្ណោះ។

25:57

قُلۡ مَآ أَسۡـَٔلُكُمۡ عَلَيۡهِ مِنۡ أَجۡرٍ إِلَّا مَن شَآءَ أَن يَتَّخِذَ إِلَىٰ رَبِّهِۦ سَبِيلٗا ﴿57﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំមិនសុំពីពួកអ្នកនូវការតបស្នង(កម្រៃ)ណាមួយចំពោះវា(ការផ្សព្វផ្សាយសារ)នោះឡើយ លើកលែងតែជនណាដែលចង់ប្រកាន់យកនូវមាគ៌ាឆ្ពោះទៅកាន់ព្រះជាម្ចាស់របស់គេប៉ុណ្ណោះ។

25:58

وَتَوَكَّلۡ عَلَى ٱلۡحَيِّ ٱلَّذِي لَا يَمُوتُ وَسَبِّحۡ بِحَمۡدِهِۦۚ وَكَفَىٰ بِهِۦ بِذُنُوبِ عِبَادِهِۦ خَبِيرًا ﴿58﴾

ហើយចូរអ្នកប្រគល់ការទុកចិត្តទៅលើអ្នកដែលមានជីវិតអមតៈគ្មានថ្ងៃស្លាប់ចុះ ហើយអ្នកត្រូវលើកតម្កើងដោយការសរសើរចំពោះទ្រង់។ គ្រប់គ្រាន់ហើយដែលទ្រង់ជាអ្នកដឹងបំផុតចំពោះបាបកម្មនៃខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។

25:59

ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَا فِي سِتَّةِ أَيَّامٖ ثُمَّ ٱسۡتَوَىٰ عَلَى ٱلۡعَرۡشِۖ ٱلرَّحۡمَٰنُ فَسۡـَٔلۡ بِهِۦ خَبِيرٗا ﴿59﴾

(ទ្រង់)ជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ព្រមទាំងអ្វីៗដែលនៅចន្លោះវាទាំងពីរក្នុងរយៈពេលប្រាំមួយថ្ងៃ។ បន្ទាប់មក ទ្រង់នៅលើអារ៉ស្ហ។ (ទ្រង់)ជាព្រះជាម្ចាស់ដ៏មហាសប្បុរស។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បួងសួងសុំពីទ្រង់ដែលជាអ្នកមហាដឹងបំផុតនោះចុះ។

25:60

وَإِذَا قِيلَ لَهُمُ ٱسۡجُدُواْۤ لِلرَّحۡمَٰنِ قَالُواْ وَمَا ٱلرَّحۡمَٰنُ أَنَسۡجُدُ لِمَا تَأۡمُرُنَا وَزَادَهُمۡ نُفُورٗا۩ ﴿60﴾

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេ(ពួកគ្មានជំនឿ)ថា៖ ចូរពួកអ្នកក្រាបស៊ូជោតចំពោះព្រះជាម្ចាស់ដ៏មហាសប្បុរស ពួកគេតបថា៖ តើព្រះជាម្ចាស់ដ៏មហាសប្បុរសនោះជាអ្វី? តើពួកយើងក្រាបស៊ូជោតទៅចំពោះអ្វីដែលអ្នកបានប្រើពួកយើង(ឱ្យស៊ូជោតទៅកាន់)ឬ? ហើយវាបានធ្វើឱ្យពួកគេកាន់តែឃ្លាតឆ្ងាយ(ពីការមានជំនឿ)ថែមទៀត។

25:61

تَبَارَكَ ٱلَّذِي جَعَلَ فِي ٱلسَّمَآءِ بُرُوجٗا وَجَعَلَ فِيهَا سِرَٰجٗا وَقَمَرٗا مُّنِيرٗا ﴿61﴾

ទ្រង់មហាមានពរជ័យដែលបានបង្កើតនូវតារានិករជាច្រើននៅលើមេឃ និងបានបង្កើតនៅលើមេឃនោះផងដែរនូវព្រះអាទិត្យ និងព្រះចន្ទដែលបញ្ចេញពន្លឺ(ដែលទទួលបានពីព្រះអាទិត្យ)។

25:62

وَهُوَ ٱلَّذِي جَعَلَ ٱلَّيۡلَ وَٱلنَّهَارَ خِلۡفَةٗ لِّمَنۡ أَرَادَ أَن يَذَّكَّرَ أَوۡ أَرَادَ شُكُورٗا ﴿62﴾

ហើយទ្រង់ជាអ្នកដែលបានបង្កើតពេលយប់និងពេលថ្ងៃឲ្យផ្លាស់វេនគ្នា សម្រាប់ជនណាដែលចង់យកធ្វើជាមេរៀន ឬក៏ចង់ដឹងគុណ(ចំពោះអល់ឡោះ)។

25:63

وَعِبَادُ ٱلرَّحۡمَٰنِ ٱلَّذِينَ يَمۡشُونَ عَلَى ٱلۡأَرۡضِ هَوۡنٗا وَإِذَا خَاطَبَهُمُ ٱلۡجَٰهِلُونَ قَالُواْ سَلَٰمٗا ﴿63﴾

ហើយបណ្តាខ្ញុំបម្រើនៃព្រះជាម្ចាស់ដ៏មហាសប្បុរសនោះ គឺបណ្តាអ្នកដែលធ្វើដំណើរនៅលើផែនដីដោយឱនលំទោន។ ហើយនៅពេលដែលពួកល្ងង់ខ្លៅនិយាយ(អសុរស)ទៅកាន់ពួកគេ ពួកគេតបទៅវិញដោយពាក្យសម្តីល្អៗ។

25:64

وَٱلَّذِينَ يَبِيتُونَ لِرَبِّهِمۡ سُجَّدٗا وَقِيَٰمٗا ﴿64﴾

និងបណ្តាអ្នកដែលចំណាយពេលវេលានៅពេលយប់ដើម្បីស៊ូជោត និងឈរ(ប្រតិបត្តិសឡាត)ចំពោះព្រះជាម្ចាស់របស់ពួកគេ។

25:65

وَٱلَّذِينَ يَقُولُونَ رَبَّنَا ٱصۡرِفۡ عَنَّا عَذَابَ جَهَنَّمَۖ إِنَّ عَذَابَهَا كَانَ غَرَامًا ﴿65﴾

និងបណ្តាអ្នកដែលបួងសួងសុំថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាបញ្ចៀសយើងខ្ញុំពីទណ្ឌកម្មនៃនរកជើហាន់ណាំផងចុះ។ ពិតប្រាកដណាស់ ទណ្ឌកម្មរបស់វា គឺមានជានិរន្តរ៍។

25:66

إِنَّهَا سَآءَتۡ مُسۡتَقَرّٗا وَمُقَامٗا ﴿66﴾

ពិតប្រាកដណាស់ វាជាទីលំនៅ និងជាកន្លែងស្នាក់អាស្រ័យដ៏អាក្រក់បំផុត។

25:67

وَٱلَّذِينَ إِذَآ أَنفَقُواْ لَمۡ يُسۡرِفُواْ وَلَمۡ يَقۡتُرُواْ وَكَانَ بَيۡنَ ذَٰلِكَ قَوَامٗا ﴿67﴾

និងបណ្តាអ្នកដែលនៅពេលណាដែលពួកគេចំណាយទ្រព្យសម្បត្តិ គឺពួកគេមិនខ្ជះខ្ជាយពេក ហើយក៏ត្បិតត្បៀតពេកនោះដែរ។ តែពួកគេចំណាយដោយសមរម្យ។