وَيَسۡتَعۡجِلُونَكَ بِٱلۡعَذَابِ وَلَوۡلَآ أَجَلٞ مُّسَمّٗى لَّجَآءَهُمُ ٱلۡعَذَابُۚ وَلَيَأۡتِيَنَّهُم بَغۡتَةٗ وَهُمۡ لَا يَشۡعُرُونَ ﴿53﴾وَيَسۡتَعۡجِلُونَكَ بِٱلۡعَذَابِ وَلَوۡلَآ أَجَلٞ مُّسَمّٗى لَّجَآءَهُمُ ٱلۡعَذَابُۚ وَلَيَأۡتِيَنَّهُم بَغۡتَةٗ وَهُمۡ لَا يَشۡعُرُونَ
ហើយពួកគេបានស្នើសុំអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឲ្យទណ្ឌកម្មកើតឡើងភ្លាមៗ(ចំពោះពួកគេ)។ ហើយប្រសិនបើគ្មានកាលកំណត់ច្បាស់លាស់ទេនោះ ប្រាកដជាទណ្ឌកម្មនឹងមកដល់ពួកគេជាមិនខាន។ ហើយវានឹងមកដល់ពួកគេភ្លាមៗ ដោយពួកគេមិនដឹងខ្លួនឡើយ។
يَسۡتَعۡجِلُونَكَ بِٱلۡعَذَابِ وَإِنَّ جَهَنَّمَ لَمُحِيطَةُۢ بِٱلۡكَٰفِرِينَ ﴿54﴾يَسۡتَعۡجِلُونَكَ بِٱلۡعَذَابِ وَإِنَّ جَهَنَّمَ لَمُحِيطَةُۢ بِٱلۡكَٰفِرِينَ
ហើយពួកគេបានស្នើសុំអ្នកឲ្យទណ្ឌកម្មកើតឡើងភ្លាមៗ(ចំពោះពួកគេ)។ ហើយពិតប្រាកដណាស់ នរកជើហាន់ណាំប្រាកដជានឹងហ៊ុមព័ទ្ធពួកដែលគ្មានជំនឿ។
يَوۡمَ يَغۡشَىٰهُمُ ٱلۡعَذَابُ مِن فَوۡقِهِمۡ وَمِن تَحۡتِ أَرۡجُلِهِمۡ وَيَقُولُ ذُوقُواْ مَا كُنتُمۡ تَعۡمَلُونَ ﴿55﴾يَوۡمَ يَغۡشَىٰهُمُ ٱلۡعَذَابُ مِن فَوۡقِهِمۡ وَمِن تَحۡتِ أَرۡجُلِهِمۡ وَيَقُولُ ذُوقُواْ مَا كُنتُمۡ تَعۡمَلُونَ
នៅថ្ងៃ(បរលោក)ទណ្ឌកម្មនឹងគ្របដណ្តប់ពួកគេពីខាងលើ និងនៅពីខាងក្រោមជើងពួកគេ ហើយទ្រង់បានមានបន្ទូលថា៖ ចូរពួកអ្នកភ្លក់ចុះនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។
يَٰعِبَادِيَ ٱلَّذِينَ ءَامَنُوٓاْ إِنَّ أَرۡضِي وَٰسِعَةٞ فَإِيَّـٰيَ فَٱعۡبُدُونِ ﴿56﴾يَٰعِبَادِيَ ٱلَّذِينَ ءَامَنُوٓاْ إِنَّ أَرۡضِي وَٰسِعَةٞ فَإِيَّـٰيَ فَٱعۡبُدُونِ
ឱបណ្តាខ្ញុំបម្រើទាំងឡាយរបស់យើងដែលមានជំនឿ! ពិតប្រាកដណាស់ ផែនដីរបស់យើងគឺទូលំទូលាយណាស់។ ដូច្នេះ ចូរពួកអ្នកគោរពសក្ការៈមកចំពោះយើងតែមួយគត់។
كُلُّ نَفۡسٖ ذَآئِقَةُ ٱلۡمَوۡتِۖ ثُمَّ إِلَيۡنَا تُرۡجَعُونَ ﴿57﴾كُلُّ نَفۡسٖ ذَآئِقَةُ ٱلۡمَوۡتِۖ ثُمَّ إِلَيۡنَا تُرۡجَعُونَ
រាល់ជីវិតទាំងអស់នឹងត្រូវភ្លក់រសជាតិនៃសេចក្តីស្លាប់។ បន្ទាប់មក ពួកអ្នកនឹងត្រូវគេនាំត្រឡប់មកកាន់យើងវិញ។
وَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّـٰلِحَٰتِ لَنُبَوِّئَنَّهُم مِّنَ ٱلۡجَنَّةِ غُرَفٗا تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَاۚ نِعۡمَ أَجۡرُ ٱلۡعَٰمِلِينَ ﴿58﴾وَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّـٰلِحَٰتِ لَنُبَوِّئَنَّهُم مِّنَ ٱلۡجَنَّةِ غُرَفٗا تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَاۚ نِعۡمَ أَجۡرُ ٱلۡعَٰمِلِينَ
ហើយបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល យើងពិតជានឹងឱ្យពួកគេស្នាក់នៅក្នុងវិមាននៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវាដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ការតបស្នងចំពោះបណ្តាអ្នកដែលសាងកុសលនោះ គឺប្រសើរបំផុត។
ٱلَّذِينَ صَبَرُواْ وَعَلَىٰ رَبِّهِمۡ يَتَوَكَّلُونَ ﴿59﴾ٱلَّذِينَ صَبَرُواْ وَعَلَىٰ رَبِّهِمۡ يَتَوَكَّلُونَ
គឺបណ្តាអ្នកដែលបានអត់ធ្មត់ ហើយពួកគេប្រគល់ការទុកចិត្តទៅចំពោះព្រះជាម្ចាស់របស់ពួកគេ(តែមួយគត់)។
وَكَأَيِّن مِّن دَآبَّةٖ لَّا تَحۡمِلُ رِزۡقَهَا ٱللَّهُ يَرۡزُقُهَا وَإِيَّاكُمۡۚ وَهُوَ ٱلسَّمِيعُ ٱلۡعَلِيمُ ﴿60﴾وَكَأَيِّن مِّن دَآبَّةٖ لَّا تَحۡمِلُ رِزۡقَهَا ٱللَّهُ يَرۡزُقُهَا وَإِيَّاكُمۡۚ وَهُوَ ٱلسَّمِيعُ ٱلۡعَلِيمُ
ហើយសត្វលោកជាច្រើនដែលពួកវាគ្មានសមត្ថភាពប្រមូលលាភសក្ការៈរបស់ខ្លួនទុកឡើយ ប៉ុន្តែអល់ឡោះទ្រង់ប្រទានលាភសក្ការៈដល់ពួកវា និងដល់ពួកអ្នក។ ហើយទ្រង់មហាឮ មហាដឹងបំផុត។
وَلَئِن سَأَلۡتَهُم مَّنۡ خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَسَخَّرَ ٱلشَّمۡسَ وَٱلۡقَمَرَ لَيَقُولُنَّ ٱللَّهُۖ فَأَنَّىٰ يُؤۡفَكُونَ ﴿61﴾وَلَئِن سَأَلۡتَهُم مَّنۡ خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَسَخَّرَ ٱلشَّمۡسَ وَٱلۡقَمَرَ لَيَقُولُنَّ ٱللَّهُۖ فَأَنَّىٰ يُؤۡفَكُونَ
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរពួកគេ(ពួកមូស្ហរីគីន)ថា៖ តើអ្នកណាជាអ្នកបង្កើតមេឃជាច្រើនជាន់និងផែនដី និងធ្វើឱ្យព្រះអាទិត្យនិងព្រះចន្ទមានចលនា ប្រាកដជាពួកគេនឹងឆ្លើយថា៖ គឺអល់ឡោះ។ ដូច្នេះ តើពួកគេត្រូវបានគេបង្វែរចេញយ៉ាងដូចម្តេច?
ٱللَّهُ يَبۡسُطُ ٱلرِّزۡقَ لِمَن يَشَآءُ مِنۡ عِبَادِهِۦ وَيَقۡدِرُ لَهُۥٓۚ إِنَّ ٱللَّهَ بِكُلِّ شَيۡءٍ عَلِيمٞ ﴿62﴾ٱللَّهُ يَبۡسُطُ ٱلرِّزۡقَ لِمَن يَشَآءُ مِنۡ عِبَادِهِۦ وَيَقۡدِرُ لَهُۥٓۚ إِنَّ ٱللَّهَ بِكُلِّ شَيۡءٍ عَلِيمٞ
អល់ឡោះទ្រង់បើកទូលាយ និងត្បិតត្បៀតលាភសក្ការៈ(របស់ទ្រង់)ចំពោះជនណាដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវរាល់អ្វីៗទាំងអស់។
وَلَئِن سَأَلۡتَهُم مَّن نَّزَّلَ مِنَ ٱلسَّمَآءِ مَآءٗ فَأَحۡيَا بِهِ ٱلۡأَرۡضَ مِنۢ بَعۡدِ مَوۡتِهَا لَيَقُولُنَّ ٱللَّهُۚ قُلِ ٱلۡحَمۡدُ لِلَّهِۚ بَلۡ أَكۡثَرُهُمۡ لَا يَعۡقِلُونَ ﴿63﴾وَلَئِن سَأَلۡتَهُم مَّن نَّزَّلَ مِنَ ٱلسَّمَآءِ مَآءٗ فَأَحۡيَا بِهِ ٱلۡأَرۡضَ مِنۢ بَعۡدِ مَوۡتِهَا لَيَقُولُنَّ ٱللَّهُۚ قُلِ ٱلۡحَمۡدُ لِلَّهِۚ بَلۡ أَكۡثَرُهُمۡ لَا يَعۡقِلُونَ
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរពួកគេថា៖ តើនរណាជាអ្នកបញ្ចុះទឹកភ្លៀងពីលើមេឃ រួចបានឱ្យដីនោះមានជីវិតឡើងវិញតាមរយៈទឹកភ្លៀងក្រោយពីវាបានស្ងួតហួតហែងហើយនោះ ពួកគេប្រាកដជាឆ្លើយថា៖ គឺអល់ឡោះជាម្ចាស់។ ចូរអ្នកពោលថា៖ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេមិនគិតពិចារណាឡើយ។