quranm◉

ទំព័រ 404

Range
from 29:64 to 30:5
Surahs covered
ការបកប្រែ
11 ការបកប្រែ

◉

29:64

وَمَا هَٰذِهِ ٱلۡحَيَوٰةُ ٱلدُّنۡيَآ إِلَّا لَهۡوٞ وَلَعِبٞۚ وَإِنَّ ٱلدَّارَ ٱلۡأٓخِرَةَ لَهِيَ ٱلۡحَيَوَانُۚ لَوۡ كَانُواْ يَعۡلَمُونَ ﴿64﴾

ហើយឆាកជីវិតលោកិយនេះ គឺគ្មានអ្វីក្រៅពីការលេងសើច និងជាការកម្សាន្តនោះឡើយ។ តែថ្ងៃបរលោកទៅវិញទេ ទើបជាជីវិតរស់នៅដ៏ពិតប្រាកដ ប្រសិនបើពួកគេបានដឹង។

29:65

فَإِذَا رَكِبُواْ فِي ٱلۡفُلۡكِ دَعَوُاْ ٱللَّهَ مُخۡلِصِينَ لَهُ ٱلدِّينَ فَلَمَّا نَجَّىٰهُمۡ إِلَى ٱلۡبَرِّ إِذَا هُمۡ يُشۡرِكُونَ ﴿65﴾

ហើយនៅពេលដែលពួកគេ(ពួកគ្មានជំនឿ)បានជិះលើសំពៅ ពួកគេបានបួងសួងសុំពីអល់ឡោះដោយភាពស្មោះសចំពោះទ្រង់។ តែនៅពេលដែលទ្រង់បានសង្គ្រោះពួកគេដល់ត្រើយ ពួកគេបែរជាធ្វើស្ហ៊ុិរិក(ចំពោះទ្រង់)ទៅវិញ។

29:66

لِيَكۡفُرُواْ بِمَآ ءَاتَيۡنَٰهُمۡ وَلِيَتَمَتَّعُواْۚ فَسَوۡفَ يَعۡلَمُونَ ﴿66﴾

ដើម្បីពួកគេប្រឆាំងនឹងអ្វី(ឧបការគុណ)ដែលយើងបានប្រទានដល់ពួកគេ និងដើម្បីពួកគេសោយសុខ(ក្នុងជីវិតលោកិយ)។ ដូច្នេះ ពួកគេគង់តែនឹងដឹងជាមិនខាន។

29:67

أَوَلَمۡ يَرَوۡاْ أَنَّا جَعَلۡنَا حَرَمًا ءَامِنٗا وَيُتَخَطَّفُ ٱلنَّاسُ مِنۡ حَوۡلِهِمۡۚ أَفَبِٱلۡبَٰطِلِ يُؤۡمِنُونَ وَبِنِعۡمَةِ ٱللَّهِ يَكۡفُرُونَ ﴿67﴾

តើពួកទាំងនោះមិនបានឃើញទេឬ យើងបានបង្កើតទឹកដីពិសិដ្ឋដែលប្រកបដោយសុវត្ថិភាព(ទឹកដីម៉ាក្កះ) ខណៈដែលមនុស្សនៅជុំវិញពួកគេកំពុងត្រូវបានគេវាយឆ្មក់(គ្មានសុវត្ថិភាព)? តើពួកគេមានជំនឿនឹងប្រការខុសឆ្គង ហើយបែរជាប្រឆាំងនឹងឧបការគុណអល់ឡោះទៅវិញឬ?

29:68

وَمَنۡ أَظۡلَمُ مِمَّنِ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبًا أَوۡ كَذَّبَ بِٱلۡحَقِّ لَمَّا جَآءَهُۥٓۚ أَلَيۡسَ فِي جَهَنَّمَ مَثۡوٗى لِّلۡكَٰفِرِينَ ﴿68﴾

គ្មាននរណាដែលបំពានជាងអ្នកដែលប្រឌិតកុហកទៅលើអល់ឡោះ ឬបដិសេធនឹងការពិតនៅពេលដែលវាបានមកដល់រូបគេនោះឡើយ។ តើពុំមែនទេ នរកជើហាន់ណាំ គឺជាកន្លែងស្នាក់អាស្រ័យសម្រាប់ពួកដែលប្រឆាំងនោះ!

29:69

وَٱلَّذِينَ جَٰهَدُواْ فِينَا لَنَهۡدِيَنَّهُمۡ سُبُلَنَاۚ وَإِنَّ ٱللَّهَ لَمَعَ ٱلۡمُحۡسِنِينَ ﴿69﴾

ហើយអ្នកដែលបានតស៊ូក្នុង(មាគ៌ារបស់)យើង យើងពិតជានឹងចង្អុលបង្ហាញពួកគេនូវមាគ៌ារបស់យើង។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ពិតជាស្ថិតនៅជាមួយបណ្តាអ្នកដែលសាងអំពើល្អ។

30:1

الٓمٓ ﴿1﴾

អាលីហ្វ ឡាម មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។

30:2

غُلِبَتِ ٱلرُّومُ ﴿2﴾

គេ(ពួកហ្វារីស៊ី)បានយកឈ្នះទៅលើពួករ៉ូម។

30:3

فِيٓ أَدۡنَى ٱلۡأَرۡضِ وَهُم مِّنۢ بَعۡدِ غَلَبِهِمۡ سَيَغۡلِبُونَ ﴿3﴾

នៅត្រង់កន្លែងទាបបំផុតនៃផែនដី។ ហើយពួកគេ(ពួករ៉ូម)នឹងយកជ័យជម្នះលើពួកគេវិញជាមិនខានឡើយ ក្រោយពីពួកគេបានបរាជ័យ

30:4

فِي بِضۡعِ سِنِينَۗ لِلَّهِ ٱلۡأَمۡرُ مِن قَبۡلُ وَمِنۢ بَعۡدُۚ وَيَوۡمَئِذٖ يَفۡرَحُ ٱلۡمُؤۡمِنُونَ ﴿4﴾

ក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ។ កិច្ចការទាំងមុន ទាំងក្រោយ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយនៅថ្ងៃនោះ(ថ្ងៃដែលពួករ៉ូមទទួលជ័យជម្នះ) បណ្តាអ្នកមានជំនឿនឹងសប្បាយរីករាយ

30:5

بِنَصۡرِ ٱللَّهِۚ يَنصُرُ مَن يَشَآءُۖ وَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ ﴿5﴾

ដោយសារតែជំនួយរបស់អល់ឡោះ។ អល់ឡោះជាម្ចាស់ទ្រង់ជួយដល់ជនណាដែលទ្រង់មានចេតនា។ ហើយទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រលាញ់។