quranm◉

ទំព័រ 530

Range
from 54:28 to 54:49
Surahs covered
ការបកប្រែ
22 ការបកប្រែ

◉

54:28

وَنَبِّئۡهُمۡ أَنَّ ٱلۡمَآءَ قِسۡمَةُۢ بَيۡنَهُمۡۖ كُلُّ شِرۡبٖ مُّحۡتَضَرٞ ﴿28﴾

ហើយចូរអ្នកប្រាប់ពួកគេថា ជាការពិតណាស់ ទឹកត្រូវបានបែងចែក(ជាវេន)រវាងពួកគេ(និងសត្វអូដ្ឋនោះ)។ រាល់វេនផឹកនីមួយៗ គឺសម្រាប់តែម្ចាស់វេនប៉ុណ្ណោះ។

54:29

فَنَادَوۡاْ صَاحِبَهُمۡ فَتَعَاطَىٰ فَعَقَرَ ﴿29﴾

ពេលនោះ ពួកគេបានហៅមិត្តភក្តិម្នាក់របស់ពួកគេ ហើយគេក៏បានយកដាវ រួចក៏សម្លាប់សត្វអូដ្ឋនោះ។

54:30

فَكَيۡفَ كَانَ عَذَابِي وَنُذُرِ ﴿30﴾

ដូច្នេះ តើទណ្ឌកម្ម និងការដាស់តឿនព្រមានរបស់យើងនោះយ៉ាងដូចម្តេចដែរ?

54:31

إِنَّآ أَرۡسَلۡنَا عَلَيۡهِمۡ صَيۡحَةٗ وَٰحِدَةٗ فَكَانُواْ كَهَشِيمِ ٱلۡمُحۡتَظِرِ ﴿31﴾

ពិតប្រាកដណាស់ យើងបានបញ្ជូនសម្រែកមួយយ៉ាងខ្លាំងទៅកាន់ពួកគេ (ហើយវាបានបំផ្លាញពួកគេ)។ ពេលនោះ ពួកគេប្រៀបដូចជាស្មៅស្ងួតដែលគេទុកធ្វើជាចំណីសត្វដូច្នោះដែរ។

54:32

وَلَقَدۡ يَسَّرۡنَا ٱلۡقُرۡءَانَ لِلذِّكۡرِ فَهَلۡ مِن مُّدَّكِرٖ ﴿32﴾

ហើយជាការពិតណាស់ យើងបានធ្វើឱ្យគម្ពីរគួរអានមានភាពងាយស្រួលសម្រាប់ការរំលឹកចងចាំ។ ដូច្នេះ តើមានអ្នកដែលទទួលយកជាមេរៀនដែរឬទេ?

54:33

كَذَّبَتۡ قَوۡمُ لُوطِۭ بِٱلنُّذُرِ ﴿33﴾

ក្រុមរបស់ព្យាការីលូតបានបដិសេធចំពោះការដាស់តឿនព្រមាន។

54:34

إِنَّآ أَرۡسَلۡنَا عَلَيۡهِمۡ حَاصِبًا إِلَّآ ءَالَ لُوطٖۖ نَّجَّيۡنَٰهُم بِسَحَرٖ ﴿34﴾

ពិតប្រាកដណាស់ យើងក៏បានបញ្ជូនព្យុះដុំថ្មទៅកាន់ពួកគេ លើកលែងតែក្រុមគ្រួសាររបស់ព្យាការីលូតប៉ុណ្ណោះដោយយើងបានសង្គ្រោះពួកគេនៅមុនពេលទៀបភ្លឺ

54:35

نِّعۡمَةٗ مِّنۡ عِندِنَاۚ كَذَٰلِكَ نَجۡزِي مَن شَكَرَ ﴿35﴾

ជាឧបការគុណមួយអំពីយើង។ ក៏ដូចគ្នាដែរ យើងនឹងតបស្នងចំពោះជនណាដែលចេះដឹងគុណ។

54:36

وَلَقَدۡ أَنذَرَهُم بَطۡشَتَنَا فَتَمَارَوۡاْ بِٱلنُّذُرِ ﴿36﴾

ហើយជាការពិតណាស់ គេ(ព្យាការីលូត)បានដាស់តឿនព្រមានពួកគេពីទណ្ឌកម្មរបស់យើង តែពួកគេបែរជាមានការមន្ទិលសង្ស័យចំពោះការដាស់តឿនព្រមាននោះទៅវិញ។

54:37

وَلَقَدۡ رَٰوَدُوهُ عَن ضَيۡفِهِۦ فَطَمَسۡنَآ أَعۡيُنَهُمۡ فَذُوقُواْ عَذَابِي وَنُذُرِ ﴿37﴾

ហើយជាការពិតណាស់ ពួកគេបានសុំគាត់ប្រព្រឹត្តអំពើអសីលធម៌ជាមួយភ្ញៀវរបស់គាត់។ ពេលនោះ យើងក៏បានបិទបាំងភ្នែករបស់ពួកគេ។ (ហើយមានគេនិយាយទៅកាន់ពួកគេថា៖) ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្ម និងការដាស់តឿនព្រមានរបស់យើង។

54:38

وَلَقَدۡ صَبَّحَهُم بُكۡرَةً عَذَابٞ مُّسۡتَقِرّٞ ﴿38﴾

ហើយពិតប្រាកដណាស់ ទណ្ឌកម្មជានិរន្តរ៍បានមកដល់ពួកគេនៅពេលព្រឹកព្រលឹម។

54:39

فَذُوقُواْ عَذَابِي وَنُذُرِ ﴿39﴾

ដូច្នេះ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្ម និងការដាស់តឿនព្រមានរបស់យើង។

54:40

وَلَقَدۡ يَسَّرۡنَا ٱلۡقُرۡءَانَ لِلذِّكۡرِ فَهَلۡ مِن مُّدَّكِرٖ ﴿40﴾

ហើយជាការពិតណាស់ យើងបានធ្វើឱ្យគម្ពីរគួរអានមានភាពងាយស្រួលសម្រាប់ការរលឹកចងចាំ។ ដូច្នេះ តើមានអ្នកដែលទទួលយកជាមេរៀនដែរឬទេ?

54:41

وَلَقَدۡ جَآءَ ءَالَ فِرۡعَوۡنَ ٱلنُّذُرُ ﴿41﴾

ហើយជាការពិតណាស់ ការដាស់តឿនព្រមានបានមកដល់បក្សពួករបស់ហ្វៀរអោន។

54:42

كَذَّبُواْ بِـَٔايَٰتِنَا كُلِّهَا فَأَخَذۡنَٰهُمۡ أَخۡذَ عَزِيزٖ مُّقۡتَدِرٍ ﴿42﴾

ពួកគេបានបដិសេធចំពោះសញ្ញាភស្តុតាងទាំងអស់របស់យើង។ ដូច្នេះ យើងក៏បានដាក់ទណ្ឌកម្មពួកគេនូវទណ្ឌកម្មរបស់ព្រះជាម្ចាស់មហាខ្លាំងពូកែ ជាអ្នកមានអានុភាពបំផុត។

54:43

أَكُفَّارُكُمۡ خَيۡرٞ مِّنۡ أُوْلَـٰٓئِكُمۡ أَمۡ لَكُم بَرَآءَةٞ فِي ٱلزُّبُرِ ﴿43﴾

តើការប្រឆាំងរបស់ពួកអ្នក(ឱពួកមុស្ហរីគីន)ប្រសើរជាងពួកទាំងនោះ ឬមួយក៏ពួកអ្នកមានការធានាឱ្យរួចផុត(ពីទណ្ឌកម្ម)នៅក្នុងបណ្តាគម្ពីរ(ជំនាន់មុន)ឬ?

54:44

أَمۡ يَقُولُونَ نَحۡنُ جَمِيعٞ مُّنتَصِرٞ ﴿44﴾

ឬមួយពួកគេនិយាយថា៖ ពួកយើងទាំងអស់គ្នាជាអ្នកឈ្នះ?

54:45

سَيُهۡزَمُ ٱلۡجَمۡعُ وَيُوَلُّونَ ٱلدُّبُرَ ﴿45﴾

ពួកគេទាំងអស់នឹងត្រូវចាញ់ ហើយពួកគេនឹងរត់បកក្រោយ។

54:46

بَلِ ٱلسَّاعَةُ مَوۡعِدُهُمۡ وَٱلسَّاعَةُ أَدۡهَىٰ وَأَمَرُّ ﴿46﴾

ផ្ទុយទៅវិញ ថ្ងៃបរលោក គឺជាពេលសន្យារបស់ពួកគេ ហើយថ្ងៃបរលោក គឺធំធេង និងល្វីងជូរចត់បំផុត។

54:47

إِنَّ ٱلۡمُجۡرِمِينَ فِي ضَلَٰلٖ وَسُعُرٖ ﴿47﴾

ពិតប្រាកដណាស់ ពួកឧក្រិដ្ឋជនគឺស្ថិតនៅក្នុងភាពវង្វេង និងការលំបាកវេទនា។

54:48

يَوۡمَ يُسۡحَبُونَ فِي ٱلنَّارِ عَلَىٰ وُجُوهِهِمۡ ذُوقُواْ مَسَّ سَقَرَ ﴿48﴾

នៅថ្ងៃដែលពួកគេត្រូវបានគេអូសផ្កាប់មុខនៅក្នុងភ្លើងនរក។ (ហើយមានគេនិយាយថា៖) ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មនៃភ្លើងនរក។

54:49

إِنَّا كُلَّ شَيۡءٍ خَلَقۡنَٰهُ بِقَدَرٖ ﴿49﴾

ពិតប្រាកដណាស់ រាល់អ្វីៗទាំងអស់ គឺយើងបានបង្កើតវាទៅតាមការកំណត់(អំពីយើង)។