quranm◉

ទំព័រ 531

Range
from 54:50 to 55:16
Surahs covered
ការបកប្រែ
22 ការបកប្រែ

◉

54:50

وَمَآ أَمۡرُنَآ إِلَّا وَٰحِدَةٞ كَلَمۡحِۭ بِٱلۡبَصَرِ ﴿50﴾

ហើយបទបញ្ជារបស់យើង គឺយើងគ្រាន់តែមានបន្ទូលនូវពាក្យមួយម៉ាត់ប៉ុណ្ណោះ (វានឹងកើតឡើងភ្លាម)ក្នុងមួយប៉ប្រិចភ្នែក។

54:51

وَلَقَدۡ أَهۡلَكۡنَآ أَشۡيَاعَكُمۡ فَهَلۡ مِن مُّدَّكِرٖ ﴿51﴾

ហើយជាការពិតណាស់ យើងបានបំផ្លាញអ្នកដែល(ប្រឆាំង)ដូចពួកអ្នក។ ដូច្នេះ តើមានអ្នកដែលយកជាមេរៀនដែរឬទេ?

54:52

وَكُلُّ شَيۡءٖ فَعَلُوهُ فِي ٱلزُّبُرِ ﴿52﴾

ហើយរាល់អ្វីៗទាំងអស់ដែលពួកគេបានប្រព្រឹត្តវា គឺត្រូវបានកត់ត្រាទុកក្នុងសៀវភៅកំណត់ត្រា។

54:53

وَكُلُّ صَغِيرٖ وَكَبِيرٖ مُّسۡتَطَرٌ ﴿53﴾

ហើយរាល់ទង្វើតូចធំ(របស់ពួកគេ) សុទ្ធតែត្រូវបានកត់ត្រាទុក។

54:54

إِنَّ ٱلۡمُتَّقِينَ فِي جَنَّـٰتٖ وَنَهَرٖ ﴿54﴾

ពិតប្រាកដណាស់ បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ) ពួកគេស្ថិតនៅក្នុងឋានសួគ៌ និងទន្លេជាច្រើន

54:55

فِي مَقۡعَدِ صِدۡقٍ عِندَ مَلِيكٖ مُّقۡتَدِرِۭ ﴿55﴾

ស្ថិតនៅកន្លែងដែលពិតប្រាកដនៅឯព្រះជាម្ចាស់ដែលជាស្តេច ជាអ្នកដែលមានអានុភាពបំផុត។

55:1

ٱلرَّحۡمَٰنُ ﴿1﴾

ព្រះជាម្ចាស់ដ៏មហាសប្បុរស។

55:2

عَلَّمَ ٱلۡقُرۡءَانَ ﴿2﴾

ទ្រង់បានបង្រៀនគម្ពីរគួរអាន។

55:3

خَلَقَ ٱلۡإِنسَٰنَ ﴿3﴾

ទ្រង់បានបង្កើតមនុស្សលោក។

55:4

عَلَّمَهُ ٱلۡبَيَانَ ﴿4﴾

ទ្រង់បានបង្រៀនគេឱ្យចេះបរិយាយ។

55:5

ٱلشَّمۡسُ وَٱلۡقَمَرُ بِحُسۡبَانٖ ﴿5﴾

ព្រះអាទិត្យនិងព្រះចន្ទធ្វើដំណើរតាមគន្លងរបស់វាយ៉ាងជាក់លាក់។

55:6

وَٱلنَّجۡمُ وَٱلشَّجَرُ يَسۡجُدَانِ ﴿6﴾

ហើយរុក្ខជាតិនិងដើមឈើទាំងឡាយពួកវាក្រាបស៊ូជោត(ចំពោះអល់ឡោះ)។

55:7

وَٱلسَّمَآءَ رَفَعَهَا وَوَضَعَ ٱلۡمِيزَانَ ﴿7﴾

ហើយចំពោះមេឃ ទ្រង់បានលើកវាឡើង ហើយទ្រង់បានដាក់នូវភាពយុត្តិធម៌(នៅលើផែនដី)

55:8

أَلَّا تَطۡغَوۡاْ فِي ٱلۡمِيزَانِ ﴿8﴾

ដើម្បីកុំឱ្យពួកអ្នក(ឱមនុស្សលោក)មានការបំពាននៅក្នុងការថ្លឹងថ្លែង។

55:9

وَأَقِيمُواْ ٱلۡوَزۡنَ بِٱلۡقِسۡطِ وَلَا تُخۡسِرُواْ ٱلۡمِيزَانَ ﴿9﴾

ហើយចូរពួកអ្នកថ្លឹងដោយភាពយុត្តិធម៌ និងមិនត្រូវគៃបំបាត់នៅក្នុងការថ្លឹងឡើយ។

55:10

وَٱلۡأَرۡضَ وَضَعَهَا لِلۡأَنَامِ ﴿10﴾

ហើយចំពោះផែនដី ទ្រង់បានសន្ធឹងវាដើម្បីឱ្យសត្វលោកទាំងឡាយ(រស់នៅ)។

55:11

فِيهَا فَٰكِهَةٞ وَٱلنَّخۡلُ ذَاتُ ٱلۡأَكۡمَامِ ﴿11﴾

នៅលើផែនដីនោះ មានផ្លែឈើ និងដើមល្មើដែលមានចង្កោមផ្លែជាច្រើន

55:12

وَٱلۡحَبُّ ذُو ٱلۡعَصۡفِ وَٱلرَّيۡحَانُ ﴿12﴾

ព្រមទាំងគ្រាប់ធញ្ញជាតិដែលមានសំបក និងរុក្ខជាតិដែលមានក្លិនក្រអូប។

55:13

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ﴿13﴾

ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?

55:14

خَلَقَ ٱلۡإِنسَٰنَ مِن صَلۡصَٰلٖ كَٱلۡفَخَّارِ ﴿14﴾

ទ្រង់បានបង្កើតមនុស្សលោក(ព្យាការីអាហ្ទាំ)អំពីដីស្ងួត ប្រៀបដូចជាដីដែលគេដុត។

55:15

وَخَلَقَ ٱلۡجَآنَّ مِن مَّارِجٖ مِّن نَّارٖ ﴿15﴾

ហើយទ្រង់បានបង្កើតជិនពីអណ្តាតភ្លើង។

55:16

فَبِأَيِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ﴿16﴾

ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?