quranm◉

Surah Maryam transliteration

◉ សូរ៉ា · ∞

19:1

كٓهيعٓصٓ ﴿1﴾

Transliteration: KafhayaAAaynsad

Translation: កាហ្វ ហា យ៉ា អ៊ីន សទ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។

19:2

ذِكۡرُ رَحۡمَتِ رَبِّكَ عَبۡدَهُۥ زَكَرِيَّآ ﴿2﴾

Transliteration: Thikru rahmati rabbika AAabdahu zakariyya

Translation: (នេះគឺជា)ការរំឭកពីក្ដីមេត្តាករុណានៃព្រះជាម្ចាស់របស់អ្នកចំពោះខ្ញុំបម្រើរបស់ទ្រង់ គឺព្យាការីហ្សាការីយ៉ា។

19:3

إِذۡ نَادَىٰ رَبَّهُۥ نِدَآءً خَفِيّٗا ﴿3﴾

Transliteration: Ith nada rabbahu nidaan khafiyyan

Translation: ខណៈពេលដែលគាត់បួងសួងសុំពីព្រះជាម្ចាស់របស់គាត់នូវការបួងសួងមួយយ៉ាងស្ងាត់ៗបំផុត។

19:4

قَالَ رَبِّ إِنِّي وَهَنَ ٱلۡعَظۡمُ مِنِّي وَٱشۡتَعَلَ ٱلرَّأۡسُ شَيۡبٗا وَلَمۡ أَكُنۢ بِدُعَآئِكَ رَبِّ شَقِيّٗا ﴿4﴾

Transliteration: Qala rabbi innee wahana alAAathmu minnee waishtaAAala alrrasu shayban walam akun biduAAaika rabbi shaqiyyan

Translation: គាត់បានបួងសួងថា៖ បពិត្រព្រះជាម្ចាស់! ពិតប្រាកដណាស់ ឆ្អឹងរបស់ខ្ញុំបានទ្រុឌទ្រោមទៅហើយ ឯសក់ក្បាលរបស់ខ្ញុំក៏ស្កូវព្រោងព្រាតទៀត ហើយខ្ញុំក៏មិនធ្លាប់ត្រូវបានព្រះអង្គ ឱព្រះជាម្ចាស់បដិសេធក្នុងការបួងសួងសុំទៅចំពោះព្រះអង្គនោះដែរ។

19:5

وَإِنِّي خِفۡتُ ٱلۡمَوَٰلِيَ مِن وَرَآءِي وَكَانَتِ ٱمۡرَأَتِي عَاقِرٗا فَهَبۡ لِي مِن لَّدُنكَ وَلِيّٗا ﴿5﴾

Transliteration: Wainnee khiftu almawaliya min waraee wakanati imraatee AAaqiran fahab lee min ladunka waliyyan

Translation: ហើយពិតប្រាកដណាស់ ខ្ញុំបារម្ភខ្លាចញាតិសន្ដានរបស់ខ្ញុំ ដោយបន្ទាប់ពីខ្ញុំស្លាប់ទៅ(មិនបានអនុវត្តពេញលេញតាមក្បួនច្បាប់របស់ព្រះអង្គ) ហើយភរិយារបស់ខ្ញុំក៏ជាស្រ្តីអារថែមទៀត។ ហេតុនេះ សូមព្រះអង្គមេត្តាប្រទានដល់ខ្ញុំនូវអ្នកស្នងត្រកូលម្នាក់អំពីព្រះអង្គផងចុះ

19:6

يَرِثُنِي وَيَرِثُ مِنۡ ءَالِ يَعۡقُوبَۖ وَٱجۡعَلۡهُ رَبِّ رَضِيّٗا ﴿6﴾

Transliteration: Yarithunee wayarithu min ali yaAAqooba waijAAalhu rabbi radiyyan

Translation: ដែលគេនឹងទទួលមរតកអំពីខ្ញុំ និងទទួលមរតកពីពូជពង្សរបស់ព្យាការីយ៉ាក់កូប។ ហើយសូមព្រះអង្គ ឱព្រះជាម្ចាស់របស់ខ្ញុំ មេត្តាធ្វើឱ្យគេក្លាយទៅជាអ្នកដែលជាទីគាប់ចិត្តផង។

19:7

يَٰزَكَرِيَّآ إِنَّا نُبَشِّرُكَ بِغُلَٰمٍ ٱسۡمُهُۥ يَحۡيَىٰ لَمۡ نَجۡعَل لَّهُۥ مِن قَبۡلُ سَمِيّٗا ﴿7﴾

Transliteration: Ya zakariyya inna nubashshiruka bighulamin ismuhu yahya lam najAAal lahu min qablu samiyyan

Translation: (ទ្រង់បានមានបន្ទូលថា៖) ឱហ្សាការីយ៉ា! ពិតប្រាកដណាស់ យើងសូមផ្ដល់ដំណឹងរីករាយដល់អ្នកនូវក្មេងប្រុស(កូនប្រុស)ម្នាក់ ឈ្មោះរបស់គេគឺ យ៉ះយ៉ា ដែលយើងមិនធ្លាប់ដាក់ឈ្មោះនេះឱ្យអ្នកណាពីមុនមកឡើយ។

19:8

قَالَ رَبِّ أَنَّىٰ يَكُونُ لِي غُلَٰمٞ وَكَانَتِ ٱمۡرَأَتِي عَاقِرٗا وَقَدۡ بَلَغۡتُ مِنَ ٱلۡكِبَرِ عِتِيّٗا ﴿8﴾

Transliteration: Qala rabbi anna yakoonu lee ghulamun wakanati imraatee AAaqiran waqad balaghtu mina alkibari AAitiyyan

Translation: គាត់បានតបថា៖ បពិត្រព្រះជាម្ចាស់! តើឲ្យខ្ញុំមានកូនយ៉ាងដូចម្ដេច បើភរិយារបស់ខ្ញុំជាស្រ្តីអារ។ រីឯខ្ញុំវិញ ក៏ឈានដល់វ័យចំណាស់ ទ្រុឌទ្រោមហើយនោះ?!

19:9

قَالَ كَذَٰلِكَ قَالَ رَبُّكَ هُوَ عَلَيَّ هَيِّنٞ وَقَدۡ خَلَقۡتُكَ مِن قَبۡلُ وَلَمۡ تَكُ شَيۡـٔٗا ﴿9﴾

Transliteration: Qala kathalika qala rabbuka huwa AAalayya hayyinun waqad khalaqtuka min qablu walam taku shayan

Translation: ម៉ាឡាអ៊ីកាត់(ជីព្រីល)បានពោលថា៖ គឺដូច្នោះឯង។ ប៉ុន្តែព្រះជាម្ចាស់របស់អ្នកទ្រង់មានបន្ទូលថា៖ វាគឺជារឿងងាយស្រួលបំផុតសម្រាប់យើង។ ពិតប្រាកដណាស់ យើងបានបង្កើតអ្នក(ឱហ្សាការីយ៉ា)កាលពីមុនទាំងដែលអ្នកពុំទាន់មានអ្វីសោះ។

19:10

قَالَ رَبِّ ٱجۡعَل لِّيٓ ءَايَةٗۖ قَالَ ءَايَتُكَ أَلَّا تُكَلِّمَ ٱلنَّاسَ ثَلَٰثَ لَيَالٖ سَوِيّٗا ﴿10﴾

Transliteration: Qala rabbi ijAAal lee ayatan qala ayatuka alla tukallima alnnasa thalatha layalin sawiyyan

Translation: គាត់បានតបថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាផ្ដល់និមិត្តសញ្ញាណាមួយដល់ខ្ញុំផង។ ទ្រង់បានតបវិញថា៖ និមិត្តសញ្ញារបស់អ្នក គឺអ្នកមិនអាចនិយាយជាមួយមនុស្សលោកបានឡើយក្នុងរយៈពេលបីយប់ ទាំងដែលអ្នកនៅមានសុខភាពល្អ។

19:11

فَخَرَجَ عَلَىٰ قَوۡمِهِۦ مِنَ ٱلۡمِحۡرَابِ فَأَوۡحَىٰٓ إِلَيۡهِمۡ أَن سَبِّحُواْ بُكۡرَةٗ وَعَشِيّٗا ﴿11﴾

Transliteration: Fakharaja AAala qawmihi mina almihrabi faawha ilayhim an sabbihoo bukratan waAAashiyyan

Translation: ពេលនោះ គាត់ក៏បានចេញពីកន្លែងថ្វាយបង្គំទៅជួបនឹងក្រុមរបស់គាត់ ហើយគាត់បានធ្វើសញ្ញាទៅកាន់ពួកគេ ដោយឱ្យពួកគេលើកតម្ដើងសរសើរអល់ឡោះ ទាំងព្រឹក ទាំងល្ងាច។

19:12

يَٰيَحۡيَىٰ خُذِ ٱلۡكِتَٰبَ بِقُوَّةٖۖ وَءَاتَيۡنَٰهُ ٱلۡحُكۡمَ صَبِيّٗا ﴿12﴾

Transliteration: Ya yahya khuthi alkitaba biquwwatin waataynahu alhukma sabiyyan

Translation: (អល់ឡោះបានមានបន្ទូលថា៖) ឱយ៉ះយ៉ា! ចូរអ្នកប្រកាន់តាមគម្ពីរតាវរ៉តឱ្យបានខ្ជាប់ខ្ជួនបំផុត។ ហើយយើងបានប្រទានការយល់ដឹងដល់គាត់តាំងពីកុមារភាព។

19:13

وَحَنَانٗا مِّن لَّدُنَّا وَزَكَوٰةٗۖ وَكَانَ تَقِيّٗا ﴿13﴾

Transliteration: Wahananan min ladunna wazakatan wakana taqiyyan

Translation: ហើយយើងបានប្រទាននូវក្តីអាណិតស្រលាញ់អំពីយើង និងភាពបរិសុទ្ធពីអំពើបាបកម្មទាំងឡាយ។ ហើយគាត់ គឺជាអ្នកដែលកោតខ្លាច(អល់ឡោះ)។

19:14

وَبَرَّۢا بِوَٰلِدَيۡهِ وَلَمۡ يَكُن جَبَّارًا عَصِيّٗا ﴿14﴾

Transliteration: Wabarran biwalidayhi walam yakun jabbaran AAasiyyan

Translation: ហើយគាត់ជាកូនដែលកតញ្ញូចំពោះឪពុកម្តាយ ហើយគាត់មិនដែលក្រអឺតក្រទម និងប្រឆាំងនោះឡើយ។

19:15

وَسَلَٰمٌ عَلَيۡهِ يَوۡمَ وُلِدَ وَيَوۡمَ يَمُوتُ وَيَوۡمَ يُبۡعَثُ حَيّٗا ﴿15﴾

Transliteration: Wasalamun AAalayhi yawma wulida wayawma yamootu wayawma yubAAathu hayyan

Translation: សូមសន្តិភាពកើតមានដល់គាត់នៅថ្ងៃដែលគាត់ប្រសូត និងនៅថ្ងៃដែលគាត់ស្លាប់ ហើយនិងនៅថ្ងៃដែលត្រូវគេបង្កើតឱ្យរស់ឡើងវិញ(ថ្ងៃបរលោក)។

19:16

وَٱذۡكُرۡ فِي ٱلۡكِتَٰبِ مَرۡيَمَ إِذِ ٱنتَبَذَتۡ مِنۡ أَهۡلِهَا مَكَانٗا شَرۡقِيّٗا ﴿16﴾

Transliteration: Waothkur fee alkitabi maryama ithi intabathat min ahliha makanan sharqiyyan

Translation: ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រំឭកពីរឿងរបស់ម៉ារយ៉ាំនៅក្នុងគម្ពីរ(គួរអាន) ខណៈដែលនាងបានចាកឆ្ងាយពីក្រុមគ្រួសាររបស់នាងទៅកាន់កន្លែងមួយនៅទិសខាងកើត។

19:17

فَٱتَّخَذَتۡ مِن دُونِهِمۡ حِجَابٗا فَأَرۡسَلۡنَآ إِلَيۡهَا رُوحَنَا فَتَمَثَّلَ لَهَا بَشَرٗا سَوِيّٗا ﴿17﴾

Transliteration: Faittakhathat min doonihim hijaban faarsalna ilayha roohana fatamaththala laha basharan sawiyyan

Translation: ពេលនោះ នាងបានយករបាំងមួយមកបិទបាំងខ្លួនប្រាណរបស់នាងពីពួកគេ។ ក្រោយមក យើងបានបញ្ជូនម៉ាឡាអ៊ីកាត់របស់យើង គឺជីព្រីល ទៅកាន់នាង ដោយគេតំណែងខ្លួនជាមនុស្សពេញលក្ខណៈម្នាក់ទៅជួបនាង។

19:18

قَالَتۡ إِنِّيٓ أَعُوذُ بِٱلرَّحۡمَٰنِ مِنكَ إِن كُنتَ تَقِيّٗا ﴿18﴾

Transliteration: Qalat innee aAAoothu bialrrahmani minka in kunta taqiyyan

Translation: នាងបានពោលថា៖ ពិតប្រាកដណាស់ ខ្ញុំសុំពី(អល់ឡោះ)ម្ចាស់មហាសប្បុរសឱ្យបញ្ចៀសរូបខ្ញុំពីអ្នក ប្រសិនបើអ្នកជាអ្នកដែលកោតខ្លាច(អល់ឡោះ)នោះ។

19:19

قَالَ إِنَّمَآ أَنَا۠ رَسُولُ رَبِّكِ لِأَهَبَ لَكِ غُلَٰمٗا زَكِيّٗا ﴿19﴾

Transliteration: Qala innama ana rasoolu rabbiki liahaba laki ghulaman zakiyyan

Translation: ជីព្រីលបានតបវិញថា៖ តាមពិត ខ្ញុំគឺជាអ្នកនាំសារពីព្រះជាម្ចាស់របស់អ្នកដើម្បីប្រទាន(ដំណឹងរីករាយ)ដល់អ្នកនូវកូនប្រុសដែលបរិសុទ្ធម្នាក់។

19:20

قَالَتۡ أَنَّىٰ يَكُونُ لِي غُلَٰمٞ وَلَمۡ يَمۡسَسۡنِي بَشَرٞ وَلَمۡ أَكُ بَغِيّٗا ﴿20﴾

Transliteration: Qalat anna yakoonu lee ghulamun walam yamsasnee basharun walam aku baghiyyan

Translation: នាងបានតបថា៖ តើឱ្យខ្ញុំមានកូនប្រុសយ៉ាងដូចម្ដេច បើគ្មាននរណាម្នាក់ប៉ះពាល់ខ្ញុំ(មិនធ្លាប់រៀបការ) ហើយខ្ញុំក៏មិនធ្លាប់ប្រព្រឹត្តអំពើពេស្យាផងនោះ?!

19:21

قَالَ كَذَٰلِكِ قَالَ رَبُّكِ هُوَ عَلَيَّ هَيِّنٞۖ وَلِنَجۡعَلَهُۥٓ ءَايَةٗ لِّلنَّاسِ وَرَحۡمَةٗ مِّنَّاۚ وَكَانَ أَمۡرٗا مَّقۡضِيّٗا ﴿21﴾

Transliteration: Qala kathaliki qala rabbuki huwa AAalayya hayyinun walinajAAalahu ayatan lilnnasi warahmatan minna wakana amran maqdiyyan

Translation: ម៉ាឡាអ៊ីកាត់(ជីព្រីល)បានពោលថា៖ គឺដូច្នោះឯង។ ប៉ុន្តែព្រះជាម្ចាស់របស់អ្នកទ្រង់មានបន្ទូលថា៖ វាគឺជារឿងងាយស្រួលបំផុតសម្រាប់យើង។ ហើយយើងនឹងយកគេធ្វើជាសញ្ញាភស្តុតាងសម្រាប់មនុស្សលោក និងជាក្ដីមេត្តាករុណាអំពីយើង។ ហើយវាគឺជាកិច្ចការដែលត្រូវបានកំណត់រួចជាស្រេច(នៅក្នុងឡាវហ៊ុលម៉ះហ៊្វូស)។

19:22

فَحَمَلَتۡهُ فَٱنتَبَذَتۡ بِهِۦ مَكَانٗا قَصِيّٗا ﴿22﴾

Transliteration: Fahamalathu faintabathat bihi makanan qasiyyan

Translation: ដូច្នេះ នាងក៏ចាប់ផ្ដើមមានគភ៌ ហើយនាងក៏បានចាកចេញទៅកន្លែងមួយដែលឆ្ងាយពីមនុស្សលោក។

19:23

فَأَجَآءَهَا ٱلۡمَخَاضُ إِلَىٰ جِذۡعِ ٱلنَّخۡلَةِ قَالَتۡ يَٰلَيۡتَنِي مِتُّ قَبۡلَ هَٰذَا وَكُنتُ نَسۡيٗا مَّنسِيّٗا ﴿23﴾

Transliteration: Faajaaha almakhadu ila jithAAi alnnakhlati qalat ya laytanee mittu qabla hatha wakuntu nasyan mansiyyan

Translation: ហើយការឈឺចាប់នៅពេលមុនសម្រាលបានជំរុញនាងឲ្យដើរទៅកាន់ដើមល្មើមួយដើម។ នាងបានពោលថា៖ ឱអនិច្ចាខ្ញុំអើយ! ប្រសិនបើខ្ញុំបានស្លាប់មុនថ្ងៃនេះ ខ្ញុំនឹងត្រូវបានគេបំភ្លេច មិនត្រូវបានគេនឹកនានោះឡើយ។

19:24

فَنَادَىٰهَا مِن تَحۡتِهَآ أَلَّا تَحۡزَنِي قَدۡ جَعَلَ رَبُّكِ تَحۡتَكِ سَرِيّٗا ﴿24﴾

Transliteration: Fanadaha min tahtiha alla tahzanee qad jaAAala rabbuki tahtaki sariyyan

Translation: នៅពេលនោះ ព្យាការីអ៊ីសា(ដែលទើបប្រសូត្រ)បានស្រែកបា្រប់នាងពីក្រោមជើងរបស់នាងមកថា៖ សូមអ្នកកុំព្រួយបារម្ភអ្វី។ ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នកបានធ្វើឱ្យមានប្រឡាយទឹកមួយនៅពីក្រោមអ្នក។

19:25

وَهُزِّيٓ إِلَيۡكِ بِجِذۡعِ ٱلنَّخۡلَةِ تُسَٰقِطۡ عَلَيۡكِ رُطَبٗا جَنِيّٗا ﴿25﴾

Transliteration: Wahuzzee ilayki bijithAAi alnnakhlati tusaqit AAalayki rutaban janiyyan

Translation: ហើយសូមអ្នកចាប់អង្រួនគល់ល្មើនេះ នោះវានឹងជ្រុះនូវផ្លែទុំស្រស់ៗឱ្យអ្នកជាមិនខាន។

19:26

فَكُلِي وَٱشۡرَبِي وَقَرِّي عَيۡنٗاۖ فَإِمَّا تَرَيِنَّ مِنَ ٱلۡبَشَرِ أَحَدٗا فَقُولِيٓ إِنِّي نَذَرۡتُ لِلرَّحۡمَٰنِ صَوۡمٗا فَلَنۡ أُكَلِّمَ ٱلۡيَوۡمَ إِنسِيّٗا ﴿26﴾

Transliteration: Fakulee waishrabee waqarree AAaynan faimma tarayinna mina albashari ahadan faqoolee innee nathartu lilrrahmani sawman falan okallima alyawma insiyyan

Translation: ហេតុនេះ ចូរអ្នកទទួលទាន និងផឹក(ទឹកនេះ) ហើយមានភាពរីករាយ(នឹងការទទួលបានកូនប្រុសនេះ)ចុះ។ ហើយប្រសិនបើអ្នកបានជួបមនុស្សណាម្នាក់ ចូរអ្នកពោលថា៖ ពិតប្រាកដណាស់ ខ្ញុំបានសច្ចាកាន់តំណមទៅចំពោះព្រះជាម្ចាស់ដ៏មហាសប្បុរស។ ដូចនេះ ខ្ញុំមិននិយាយស្ដីរកនរណាម្នាក់ឡើយក្នុងថ្ងៃនេះ។

19:27

فَأَتَتۡ بِهِۦ قَوۡمَهَا تَحۡمِلُهُۥۖ قَالُواْ يَٰمَرۡيَمُ لَقَدۡ جِئۡتِ شَيۡـٔٗا فَرِيّٗا ﴿27﴾

Transliteration: Faatat bihi qawmaha tahmiluhu qaloo ya maryamu laqad jiti shayan fariyyan

Translation: បន្ទាប់មក នាងក៏បានទៅកាន់ក្រុមរបស់នាងដោយពកូនទៅជាមួយ។ (ឃើញដូចនោះ) ពួកគេក៏ពោលថា៖ ឱម៉ារយ៉ាំ! ជាការពិតណាស់ អ្នកបាននាំមកនូវរឿងប្រឌិតមួយដ៏ធំធេងបំផុត។

19:28

يَـٰٓأُخۡتَ هَٰرُونَ مَا كَانَ أَبُوكِ ٱمۡرَأَ سَوۡءٖ وَمَا كَانَتۡ أُمُّكِ بَغِيّٗا ﴿28﴾

Transliteration: Ya okhta haroona ma kana abooki imraa sawin wama kanat ommuki baghiyyan

Translation: ឱប្អូនស្រីរបស់ហារូន! ឪពុករបស់អ្នកមិនមែនជាអ្នកប្រព្រឹត្តអំពើហ្ស៊ីណាទេ ហើយម្ដាយរបស់អ្នកក៏មិនមែនជាស្រីពេស្យាដែរ។

19:29

فَأَشَارَتۡ إِلَيۡهِۖ قَالُواْ كَيۡفَ نُكَلِّمُ مَن كَانَ فِي ٱلۡمَهۡدِ صَبِيّٗا ﴿29﴾

Transliteration: Faasharat ilayhi qaloo kayfa nukallimu man kana fee almahdi sabiyyan

Translation: នៅពេលនោះ នាងក៏បានចង្អុលទៅកាន់ទារកនោះ។ ពេលនោះ ពួកគេក៏និយាយថា៖ តើឱ្យពួកយើងសួរទៅកាន់ទារកដែលនៅក្នុងអង្រឹងនោះយ៉ាងដូចម្ដេចទៅ?!

19:30

قَالَ إِنِّي عَبۡدُ ٱللَّهِ ءَاتَىٰنِيَ ٱلۡكِتَٰبَ وَجَعَلَنِي نَبِيّٗا ﴿30﴾

Transliteration: Qala innee AAabdu Allahi ataniya alkitaba wajaAAalanee nabiyyan

Translation: ទារកនោះ(ព្យាការីអ៊ីសា)ក៏បានពោលថា៖ ពិតប្រាកដណាស់ រូបខ្ញុំគឺជាខ្ញុំបម្រើរបស់អល់ឡោះជាម្ចាស់។ ទ្រង់បានប្រទានគម្ពីរ(អ៊ិញជីល)ដល់ខ្ញុំ និងបានតែងតាំងខ្ញុំជាព្យាការីម្នាក់។

19:31

وَجَعَلَنِي مُبَارَكًا أَيۡنَ مَا كُنتُ وَأَوۡصَٰنِي بِٱلصَّلَوٰةِ وَٱلزَّكَوٰةِ مَا دُمۡتُ حَيّٗا ﴿31﴾

Transliteration: WajaAAalanee mubarakan ayna ma kuntu waawsanee bialssalati waalzzakati ma dumtu hayyan

Translation: ហើយទ្រង់បានធ្វើឱ្យខ្ញុំក្លាយជាអ្នកដែលមានពរជ័យគ្រប់ទីកន្លែងដែលខ្ញុំមានវត្តមាន ហើយទ្រង់បានផ្តែផ្តាំខ្ញុំឱ្យប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ដរាបណាខ្ញុំនៅមានជីវិត។

19:32

وَبَرَّۢا بِوَٰلِدَتِي وَلَمۡ يَجۡعَلۡنِي جَبَّارٗا شَقِيّٗا ﴿32﴾

Transliteration: Wabarran biwalidatee walam yajAAalnee jabbaran shaqiyyan

Translation: និងបានឱ្យខ្ញុំក្លាយជាកូនម្នាក់ដែលកតញ្ញូចំពោះម្តាយរបស់ខ្ញុំ ហើយទ្រង់មិនបានធ្វើឱ្យខ្ញុំក្លាយជាអ្នកក្រអឺតក្រទម និងប្រឆាំងនោះឡើយ។

19:33

وَٱلسَّلَٰمُ عَلَيَّ يَوۡمَ وُلِدتُّ وَيَوۡمَ أَمُوتُ وَيَوۡمَ أُبۡعَثُ حَيّٗا ﴿33﴾

Transliteration: Waalssalamu AAalayya yawma wulidtu wayawma amootu wayawma obAAathu hayyan

Translation: ហើយសូមឱ្យសុវត្ថិភាពកើតមានដល់ខ្ញុំនៅថ្ងៃដែលខ្ញុំប្រសូត ថ្ងៃដែលខ្ញុំស្លាប់ និងនៅថ្ងៃដែលគេបង្កើតខ្ញុំឱ្យរស់ឡើងវិញ(នៅថ្ងៃបរលោក)។

19:34

ذَٰلِكَ عِيسَى ٱبۡنُ مَرۡيَمَۖ قَوۡلَ ٱلۡحَقِّ ٱلَّذِي فِيهِ يَمۡتَرُونَ ﴿34﴾

Transliteration: Thalika AAeesa ibnu maryama qawla alhaqqi allathee feehi yamtaroona

Translation: នោះហើយគឺជាព្យាការីអ៊ីសាកូនប្រុសរបស់ម៉ារយ៉ាំ។ វាជាពាក្យពិតដែលពួកគេ(ពួកយូដា និងគ្រឹស្ទាន)មានការសង្ស័យចំពោះវា។

19:35

مَا كَانَ لِلَّهِ أَن يَتَّخِذَ مِن وَلَدٖۖ سُبۡحَٰنَهُۥٓۚ إِذَا قَضَىٰٓ أَمۡرٗا فَإِنَّمَا يَقُولُ لَهُۥ كُن فَيَكُونُ ﴿35﴾

Transliteration: Ma kana lillahi an yattakhitha min waladin subhanahu itha qada amran fainnama yaqoolu lahu kun fayakoonu

Translation: មិនសក្ដិសមឡើយចំពោះអល់ឡោះដែលថា ទ្រង់មានបុត្រនោះ។ ទ្រង់មហាស្អាតស្អំ។ ហើយនៅពេលដែលទ្រង់មានចេតនាចង់សម្រេចកិច្ចការអ្វីមួយ ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថា៖ “ចូរកើតចុះ” នោះវានឹងកើតឡើងភ្លាម។

19:36

وَإِنَّ ٱللَّهَ رَبِّي وَرَبُّكُمۡ فَٱعۡبُدُوهُۚ هَٰذَا صِرَٰطٞ مُّسۡتَقِيمٞ ﴿36﴾

Transliteration: Wainna Allaha rabbee warabbukum faoAAbudoohu hatha siratun mustaqeemun

Translation: ហើយពិតប្រាកដណាស់ អល់ឡោះគឺជាព្រះជាម្ចាស់របស់ខ្ញុំ និងជាព្រះជាម្ចាស់របស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈចំពោះទ្រង់ចុះ។ នេះហើយគឺជាមាគ៌ាដ៏ត្រឹមត្រូវ។

19:37

فَٱخۡتَلَفَ ٱلۡأَحۡزَابُ مِنۢ بَيۡنِهِمۡۖ فَوَيۡلٞ لِّلَّذِينَ كَفَرُواْ مِن مَّشۡهَدِ يَوۡمٍ عَظِيمٍ ﴿37﴾

Transliteration: Faikhtalafa alahzabu min baynihim fawaylun lillatheena kafaroo min mashhadi yawmin AAatheemin

Translation: ក្រោយមក ក្រុមជាច្រើនក្នុងចំណោមពួកគេក៏បានខ្វែងគំនិតគ្នា(នៅក្នុងរឿងរបស់ព្យាការីអ៊ីសា)។ ដូច្នេះ ភាពវិនាសអន្តរាយ គឺសម្រាប់ពួកដែលប្រឆាំងនៅថ្ងៃជួបជុំដ៏ធំធេង(ថ្ងៃបរលោក)។

19:38

أَسۡمِعۡ بِهِمۡ وَأَبۡصِرۡ يَوۡمَ يَأۡتُونَنَا لَٰكِنِ ٱلظَّـٰلِمُونَ ٱلۡيَوۡمَ فِي ضَلَٰلٖ مُّبِينٖ ﴿38﴾

Transliteration: AsmiAA bihim waabsir yawma yatoonana lakini alththalimoona alyawma fee dalalin mubeenin

Translation: នៅថ្ងៃដែលពួកគេមកជួបនឹងយើង(អល់ឡោះ)នោះ ពួកគេស្តាប់ឮនិងឃើញបំផុត។ ក៏ប៉ុន្តែពួកដែលបំពាននៅក្នុងថ្ងៃនេះ(ក្នុងលោកិយ) គឺស្ថិតនៅក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។

19:39

وَأَنذِرۡهُمۡ يَوۡمَ ٱلۡحَسۡرَةِ إِذۡ قُضِيَ ٱلۡأَمۡرُ وَهُمۡ فِي غَفۡلَةٖ وَهُمۡ لَا يُؤۡمِنُونَ ﴿39﴾

Transliteration: Waanthirhum yawma alhasrati ith qudiya alamru wahum fee ghaflatin wahum la yuminoona

Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដាស់តឿនព្រមានពួកគេអំពីថ្ងៃដ៏សោកស្ដាយ(ថ្ងៃបរលោក) ខណៈដែលកិច្ចការត្រូវបានសម្រេច ទាំងដែលពួកគេស្ថិតក្នុងភាពព្រងើយកន្តើយ ហើយពួកគេមិនមានជំនឿឡើយ។

19:40

إِنَّا نَحۡنُ نَرِثُ ٱلۡأَرۡضَ وَمَنۡ عَلَيۡهَا وَإِلَيۡنَا يُرۡجَعُونَ ﴿40﴾

Transliteration: Inna nahnu narithu alarda waman AAalayha wailayna yurjaAAoona

Translation: ពិតប្រាកដណាស់ យើង(អល់ឡោះ)នឹងទទួលមរតកផែនដី និងអ្វីៗទាំងអស់ដែលនៅលើផែនដី។ ហើយពួកគេនឹងត្រូវគេនាំត្រឡប់មកកាន់យើង(តែមួយគត់)។

19:41

وَٱذۡكُرۡ فِي ٱلۡكِتَٰبِ إِبۡرَٰهِيمَۚ إِنَّهُۥ كَانَ صِدِّيقٗا نَّبِيًّا ﴿41﴾

Transliteration: Waothkur fee alkitabi ibraheema innahu kana siddeeqan nabiyyan

Translation: ហើយចូរអ្នករំឭកពីរឿងរបស់ព្យាការីអ៊ីព្រហ៊ីមនៅក្នុងគម្ពីរ(គួរអាន)។ ពិតប្រាកដណាស់ គាត់ជាមនុស្សសច្ចៈ និងជាព្យាការីម្នាក់។

19:42

إِذۡ قَالَ لِأَبِيهِ يَـٰٓأَبَتِ لِمَ تَعۡبُدُ مَا لَا يَسۡمَعُ وَلَا يُبۡصِرُ وَلَا يُغۡنِي عَنكَ شَيۡـٔٗا ﴿42﴾

Transliteration: Ith qala liabeehi ya abati lima taAAbudu ma la yasmaAAu wala yubsiru wala yughnee AAanka shayan

Translation: នៅពេលដែលគាត់បានពោលទៅកាន់ឪពុករបស់គាត់ថា៖ ឱលោកឪពុករបស់ខ្ញុំ! ហេតុអ្វីបានជាពុកគោរពសក្ការៈចំពោះអ្វីដែលមិនអាចស្ដាប់ឮ មិនអាចមើលឃើញ ហើយក៏មិនអាចផ្ដល់ផលប្រយោជន៍អ្វីបន្តិចដល់ពុកទាល់តែសោះនោះ?!

19:43

يَـٰٓأَبَتِ إِنِّي قَدۡ جَآءَنِي مِنَ ٱلۡعِلۡمِ مَا لَمۡ يَأۡتِكَ فَٱتَّبِعۡنِيٓ أَهۡدِكَ صِرَٰطٗا سَوِيّٗا ﴿43﴾

Transliteration: Ya abati innee qad jaanee mina alAAilmi ma lam yatika faittabiAAnee ahdika siratan sawiyyan

Translation: ឱលោកឪពុករបស់ខ្ញុំ! ពិតប្រាកដណាស់ ចំណេះដឹងខ្លះ(ពីអល់ឡោះ)បានមកដល់ខ្ញុំដែលវាមិនបានទៅមកដល់ពុកឡើយ។ ហេតុនេះ សូមពុកធ្វើតាមខ្ញុំ នោះខ្ញុំនឹងចង្អុលបង្ហាញពុកទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។

19:44

يَـٰٓأَبَتِ لَا تَعۡبُدِ ٱلشَّيۡطَٰنَۖ إِنَّ ٱلشَّيۡطَٰنَ كَانَ لِلرَّحۡمَٰنِ عَصِيّٗا ﴿44﴾

Transliteration: Ya abati la taAAbudi alshshaytana inna alshshaytana kana lilrrahmani AAasiyyan

Translation: ឱឪពុករបស់ខ្ញុំ! សូមពុកកុំគោរពសក្ការៈចំពោះស្ហៃតនឱ្យសោះ។ ពិតប្រាកដណាស់ ស្ហៃតនគឺជាអ្នកដែលប្រឆាំងនឹងព្រះជាម្ចាស់ដ៏មហាសប្បុរស។

19:45

يَـٰٓأَبَتِ إِنِّيٓ أَخَافُ أَن يَمَسَّكَ عَذَابٞ مِّنَ ٱلرَّحۡمَٰنِ فَتَكُونَ لِلشَّيۡطَٰنِ وَلِيّٗا ﴿45﴾

Transliteration: Ya abati innee akhafu an yamassaka AAathabun mina alrrahmani fatakoona lilshshyatani waliyyan

Translation: ឱលោកឪពុករបស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំបារម្ភខ្លាចពុកទទួលនូវទណ្ឌកម្មពីព្រះជាម្ចាស់ដ៏មហាសប្បុរស ដែលជាហេតុធ្វើឲ្យពុកក្លាយទៅជាគូកនរបស់ស្ហៃតន។

19:46

قَالَ أَرَاغِبٌ أَنتَ عَنۡ ءَالِهَتِي يَـٰٓإِبۡرَٰهِيمُۖ لَئِن لَّمۡ تَنتَهِ لَأَرۡجُمَنَّكَۖ وَٱهۡجُرۡنِي مَلِيّٗا ﴿46﴾

Transliteration: Qala araghibun anta AAan alihatee ya ibraheemu lain lam tantahi laarjumannaka waohjurnee maliyyan

Translation: គេក៏តបវិញថា៖ តើឯងប្រឆាំងនឹងព្រះនានារបស់យើងឬ ឱអ៊ីព្រហ៊ីម? ប្រសិនបើឯងមិនព្រមបញ្ឈប់ទេនោះ យើងពិតជានឹងគប់សម្លាប់ឯងជាមិនខាន។ ហើយចូរឯងចាកចេញឱ្យឆ្ងាយពីយើង។

19:47

قَالَ سَلَٰمٌ عَلَيۡكَۖ سَأَسۡتَغۡفِرُ لَكَ رَبِّيٓۖ إِنَّهُۥ كَانَ بِي حَفِيّٗا ﴿47﴾

Transliteration: Qala salamun AAalayka saastaghfiru laka rabbee innahu kana bee hafiyyan

Translation: គាត់បានតបវិញថា៖ សូមសុខសន្តិភាពកើតមានដល់លោកពុក! ខ្ញុំនឹងសុំពីព្រះជាម្ចាស់របស់ខ្ញុំឱ្យទ្រង់អភ័យទោសដល់ពុក។ ពិតប្រាកដណាស់ ទ្រង់តែងតែទន់ភ្លន់ចំពោះខ្ញុំជានិច្ច។

19:48

وَأَعۡتَزِلُكُمۡ وَمَا تَدۡعُونَ مِن دُونِ ٱللَّهِ وَأَدۡعُواْ رَبِّي عَسَىٰٓ أَلَّآ أَكُونَ بِدُعَآءِ رَبِّي شَقِيّٗا ﴿48﴾

Transliteration: WaaAAtazilukum wama tadAAoona min dooni Allahi waadAAoo rabbee AAasa alla akoona biduAAai rabbee shaqiyyan

Translation: ហើយខ្ញុំនឹងចាកចេញពីពួកអ្នក និងអ្វីដែលពួកអ្នកគោរពសក្ការៈក្រៅពីអល់ឡោះ ហើយខ្ញុំនឹងបួងសួងសុំពីព្រះជាម្ចាស់របស់ខ្ញុំ។ សង្ឃឹមថា ព្រះជាម្ចាស់របស់ខ្ញុំទ្រង់មិនបដិសេធចំពោះការបួងសួង(របស់ខ្ញុំ)ឡើយ។

19:49

فَلَمَّا ٱعۡتَزَلَهُمۡ وَمَا يَعۡبُدُونَ مِن دُونِ ٱللَّهِ وَهَبۡنَا لَهُۥٓ إِسۡحَٰقَ وَيَعۡقُوبَۖ وَكُلّٗا جَعَلۡنَا نَبِيّٗا ﴿49﴾

Transliteration: Falamma iAAtazalahum wama yaAAbudoona min dooni Allahi wahabna lahu ishaqa wayaAAqooba wakullan jaAAalna nabiyyan

Translation: ដូច្នេះ នៅពេលដែលគាត់បានចាកចេញពីពួកគេ និងអ្វីដែលពួកគេគោរពសក្ការៈក្រៅពីអល់ឡោះនោះ យើង(អល់ឡោះ)បានប្រទានដល់គេនូវអ៊ីស្ហាក(ជាកូន) និងយ៉ាក់កូប(ជាចៅ)។ ហើយយើងក៏បានជ្រើសរើសគេទាំងពីរធ្វើជាព្យាការីផងដែរ។

19:50

وَوَهَبۡنَا لَهُم مِّن رَّحۡمَتِنَا وَجَعَلۡنَا لَهُمۡ لِسَانَ صِدۡقٍ عَلِيّٗا ﴿50﴾

Transliteration: Wawahabna lahum min rahmatina wajaAAalna lahum lisana sidqin AAaliyyan

Translation: ហើយយើងបានប្រទានដល់ពួកគេនូវក្ដីមេត្តាករុណារបស់យើង និងបានផ្តល់ឲ្យពួកគេនូវការកោតរសរសើរដ៏ខ្ពង់ខ្ពស់(ពីសំណាក់មនុស្សគ្រប់ជំនាន់)។

19:51

وَٱذۡكُرۡ فِي ٱلۡكِتَٰبِ مُوسَىٰٓۚ إِنَّهُۥ كَانَ مُخۡلَصٗا وَكَانَ رَسُولٗا نَّبِيّٗا ﴿51﴾

Transliteration: Waothkur fee alkitabi moosa innahu kana mukhlasan wakana rasoolan nabiyyan

Translation: ហើយចូរអ្នករំឭកពីរឿងរបស់ព្យាការីមូសានៅក្នុងគម្ពីរ(គួរអាន)។ ពិតប្រាកដណាស់ គាត់គឺជាអ្នកដែលត្រូវបានគេ(អល់ឡោះ)ជ្រើសរើស ហើយក៏ជាអ្នកនាំសារនិងជាព្យាការីម្នាក់ផងដែរ។

19:52

وَنَٰدَيۡنَٰهُ مِن جَانِبِ ٱلطُّورِ ٱلۡأَيۡمَنِ وَقَرَّبۡنَٰهُ نَجِيّٗا ﴿52﴾

Transliteration: Wanadaynahu min janibi alttoori alaymani waqarrabnahu najiyyan

Translation: ហើយយើង(អល់ឡោះ)បានហៅគេនៅក្បែរភ្នំតួរប៉ែកខាងស្ដាំដៃ ហើយយើងធ្វើឱ្យគេខិតមកជិតយើងដើម្បីយើងបានមានបន្ទូលជាមួយគេ។

19:53

وَوَهَبۡنَا لَهُۥ مِن رَّحۡمَتِنَآ أَخَاهُ هَٰرُونَ نَبِيّٗا ﴿53﴾

Transliteration: Wawahabna lahu min rahmatina akhahu haroona nabiyyan

Translation: ហើយដោយក្ដីករុណាអំពីយើង យើងបានប្រទានដល់គេនូវបងប្រុសរបស់គេ ហារូន ជាព្យាការីម្នាក់។

19:54

وَٱذۡكُرۡ فِي ٱلۡكِتَٰبِ إِسۡمَٰعِيلَۚ إِنَّهُۥ كَانَ صَادِقَ ٱلۡوَعۡدِ وَكَانَ رَسُولٗا نَّبِيّٗا ﴿54﴾

Transliteration: Waothkur fee alkitabi ismaAAeela innahu kana sadiqa alwaAAdi wakana rasoolan nabiyyan

Translation: ហើយចូរអ្នករំឭកពីរឿងរបស់ព្យាការីអ៊ីស្មាអែលនៅក្នុងគម្ពីរ(គួរអាន)។ ពិតប្រាកដណាស់ គាត់គឺជាអ្នកសច្ចៈចំពោះការសន្យា ហើយក៏ជាអ្នកនាំសារនិងជាព្យាការីម្នាក់ផងដែរ។

19:55

وَكَانَ يَأۡمُرُ أَهۡلَهُۥ بِٱلصَّلَوٰةِ وَٱلزَّكَوٰةِ وَكَانَ عِندَ رَبِّهِۦ مَرۡضِيّٗا ﴿55﴾

Transliteration: Wakana yamuru ahlahu bialssalati waalzzakati wakana AAinda rabbihi mardiyyan

Translation: ហើយគាត់បានបង្គាប់គ្រួសាររបស់គាត់ឱ្យប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយគាត់ជាអ្នកដែលទទួលបាននូវការពេញចិត្តពីព្រះជាម្ចាស់របស់គាត់។

19:56

وَٱذۡكُرۡ فِي ٱلۡكِتَٰبِ إِدۡرِيسَۚ إِنَّهُۥ كَانَ صِدِّيقٗا نَّبِيّٗا ﴿56﴾

Transliteration: Waothkur fee alkitabi idreesa innahu kana siddeeqan nabiyyan

Translation: ហើយចូរអ្នករំឭកពីរឿងព្យាការីអ៊ិតទ្រីសនៅក្នុងគម្ពីរ(គួរអាន)។ ពិតប្រាកដណាស់ គាត់ជាអ្នកសច្ចៈ និងជាព្យាការីម្នាក់។

19:57

وَرَفَعۡنَٰهُ مَكَانًا عَلِيًّا ﴿57﴾

Transliteration: WarafaAAnahu makanan AAaliyyan

Translation: ហើយយើងបានលើកតម្កើងឋានៈរបស់គេឲ្យមានភាពខ្ពង់ខ្ពស់។

19:58

أُوْلَـٰٓئِكَ ٱلَّذِينَ أَنۡعَمَ ٱللَّهُ عَلَيۡهِم مِّنَ ٱلنَّبِيِّـۧنَ مِن ذُرِّيَّةِ ءَادَمَ وَمِمَّنۡ حَمَلۡنَا مَعَ نُوحٖ وَمِن ذُرِّيَّةِ إِبۡرَٰهِيمَ وَإِسۡرَـٰٓءِيلَ وَمِمَّنۡ هَدَيۡنَا وَٱجۡتَبَيۡنَآۚ إِذَا تُتۡلَىٰ عَلَيۡهِمۡ ءَايَٰتُ ٱلرَّحۡمَٰنِ خَرُّواْۤ سُجَّدٗاۤ وَبُكِيّٗا۩ ﴿58﴾

Transliteration: Olaika allatheena anAAama Allahu AAalayhim mina alnnabiyyeena min thurriyyati adama wamimman hamalna maAAa noohin wamin thurriyyati ibraheema waisraeela wamimman hadayna waijtabayna itha tutla AAalayhim ayatu alrrahmani kharroo sujjadan wabukiyyan

Translation: អ្នកទាំងនោះហើយជាអ្នកដែលអល់ឡោះបានប្រទាននូវឧបការគុណដល់ពួកគេនូវភាពជាព្យាការីក្នុងចំណោមកូនចៅអាហ្ទាំ និងក្នុងចំណោមអ្នកដែលយើងបានដឹកពួកគេ(ក្នុងសំពៅ)ជាមួយព្យាការីនួហ ហើយនិងក្នុងចំណោមកូនចៅរបស់ព្យាការីអ៊ីព្រហ៊ីម និងព្យាការីអ៊ីស្មាអែល ព្រមទាំងក្នុងចំណោមអ្នកទាំងឡាយដែលយើងបានផ្ដល់ការចង្អុលបង្ហាញ និងបានជ្រើសរើសពួកគេ(ឲ្យក្លាយជាព្យាការី)។ នៅពេលដែលមានគេសូត្រឲ្យពួកគេស្ដាប់នូវបណ្តាវាក្យខណ្ឌរបស់ព្រះជាម្ចាស់ដ៏មហាសប្បុរស គឺពួកគេក្រាបស៊ូជូត និងសម្រក់ទឹកភ្នែក(ដោយការកោតខ្លាចចំពោះអល់ឡោះ)។

19:59

فَخَلَفَ مِنۢ بَعۡدِهِمۡ خَلۡفٌ أَضَاعُواْ ٱلصَّلَوٰةَ وَٱتَّبَعُواْ ٱلشَّهَوَٰتِۖ فَسَوۡفَ يَلۡقَوۡنَ غَيًّا ﴿59﴾

Transliteration: Fakhalafa min baAAdihim khalfun adaAAoo alssalata waittabaAAoo alshshahawati fasawfa yalqawna ghayyan

Translation: ក្រោយមក មានអ្នកមួយចំនួនដែលដើរតាមប្រការអាក្រក់បានមកដល់បន្ទាប់ពីពួកគេ(បណ្ដាព្យាការីទាំងនោះ)ដោយពួកគេបោះបង់ការប្រតិបត្តិសឡាត និងដើរតាមកិលេសតណ្ហា។ ដូច្នេះ ពួកគេគង់តែជួបនឹងភាពអន្តរាយជាមិនខាន។

19:60

إِلَّا مَن تَابَ وَءَامَنَ وَعَمِلَ صَٰلِحٗا فَأُوْلَـٰٓئِكَ يَدۡخُلُونَ ٱلۡجَنَّةَ وَلَا يُظۡلَمُونَ شَيۡـٔٗا ﴿60﴾

Transliteration: Illa man taba waamana waAAamila salihan faolaika yadkhuloona aljannata wala yuthlamoona shayan

Translation: លើកលែងតែជនណាដែលបានសារភាពកំហុស និងមានជំនឿ ហើយបានសាងទង្វើកុសលវិញប៉ុណ្ណោះ។ ពិតប្រាកដណាស់ អ្នកទាំងនោះ ពួកគេនឹងបានចូលឋានសួគ៌ ហើយពួកគេមិនត្រូវបានគេបំពានបន្តិចណាឡើយ។

19:61

جَنَّـٰتِ عَدۡنٍ ٱلَّتِي وَعَدَ ٱلرَّحۡمَٰنُ عِبَادَهُۥ بِٱلۡغَيۡبِۚ إِنَّهُۥ كَانَ وَعۡدُهُۥ مَأۡتِيّٗا ﴿61﴾

Transliteration: Jannati AAadnin allatee waAAada alrrahmanu AAibadahu bialghaybi innahu kana waAAduhu matiyyan

Translation: (ពួកគេនឹងចូល)ឋានសួគ៌អាត់និនដែលព្រះជាម្ចាស់ដ៏មហាសប្បុរសបានសន្យានឹងខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលជាប្រការអាថ៌កំបាំង។ ហើយការសន្យារបស់ទ្រង់ គឺនឹងកើតឡើងជាក់ជាមិនខាន។

19:62

لَّا يَسۡمَعُونَ فِيهَا لَغۡوًا إِلَّا سَلَٰمٗاۖ وَلَهُمۡ رِزۡقُهُمۡ فِيهَا بُكۡرَةٗ وَعَشِيّٗا ﴿62﴾

Transliteration: La yasmaAAoona feeha laghwan illa salaman walahum rizquhum feeha bukratan waAAashiyyan

Translation: ពួកគេនឹងមិនឮនូវពាក្យសម្តីដែលឥតប្រយោជន៍នៅក្នុងឋានសួគ៌ឡើយ គឺមានតែពាក្យសិរីសួស្ដីប៉ុណ្ណោះ។ ហើយសម្រាប់ពួកគេនឹងទទួលបាននូវលាភសក្ការៈនៅក្នុងវា ទាំងព្រឹក ទាំងល្ងាច។

19:63

تِلۡكَ ٱلۡجَنَّةُ ٱلَّتِي نُورِثُ مِنۡ عِبَادِنَا مَن كَانَ تَقِيّٗا ﴿63﴾

Transliteration: Tilka aljannatu allatee noorithu min AAibadina man kana taqiyyan

Translation: នោះហើយជាឋានសួគ៌ដែលយើងនឹងប្រទានវាជាមរតកទៅឱ្យខ្ញុំបម្រើរបស់យើងទាំងឡាយដែលជាអ្នកកោតខ្លាច។

19:64

وَمَا نَتَنَزَّلُ إِلَّا بِأَمۡرِ رَبِّكَۖ لَهُۥ مَا بَيۡنَ أَيۡدِينَا وَمَا خَلۡفَنَا وَمَا بَيۡنَ ذَٰلِكَۚ وَمَا كَانَ رَبُّكَ نَسِيّٗا ﴿64﴾

Transliteration: Wama natanazzalu illa biamri rabbika lahu ma bayna aydeena wama khalfana wama bayna thalika wama kana rabbuka nasiyyan

Translation: ហើយពួកយើង(ម៉ាឡាអ៊ីកាត់)គឺមិនចុះមក(ដោយចិត្តឯងនោះឡើយ) លើកលែងតែទៅតាមបទបញ្ជាព្រះជាម្ចាស់របស់អ្នក(ព្យាការីមូហាំម៉ាត់)ប៉ុណ្ណោះ។ អ្វីដែលនៅពីខាងមុខពួកយើង និងអ្វីដែលនៅពីខាងក្រោយពួកយើង ព្រមទាំងអ្វីៗដែលនៅចន្លោះនោះ គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ហើយព្រះជាម្ចាស់របស់អ្នក គឺមិនដែលភ្លេចនោះឡើយ។

19:65

رَّبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَا فَٱعۡبُدۡهُ وَٱصۡطَبِرۡ لِعِبَٰدَتِهِۦۚ هَلۡ تَعۡلَمُ لَهُۥ سَمِيّٗا ﴿65﴾

Transliteration: Rabbu alssamawati waalardi wama baynahuma faoAAbudhu waistabir liAAibadatihi hal taAAlamu lahu samiyyan

Translation: (ទ្រង់ជា)ព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះវាទាំងពីរ។ ហេតុនេះ ចូរអ្នកគោរពសក្ការៈចំពោះទ្រង់(តែមួយគត់) និងត្រូវអត់ធ្មត់ក្នុងការគោរពសក្ការៈចំពោះទ្រង់។ តើអ្នកដឹងទេថា មានអ្នកណាដែលមាននាមដូចទ្រង់នោះ?

19:66

وَيَقُولُ ٱلۡإِنسَٰنُ أَءِذَا مَا مِتُّ لَسَوۡفَ أُخۡرَجُ حَيًّا ﴿66﴾

Transliteration: Wayaqoolu alinsanu aitha ma mittu lasawfa okhraju hayyan

Translation: ហើយមនុស្សលោកនិយាយថា៖ នៅពេលដែលខ្ញុំបានស្លាប់ហើយនោះ តើខ្ញុំនឹងត្រូវគេបញ្ចេញ(ពីផ្នូរ)ឱ្យមានជីវិតសាជាថ្មីម្ដងទៀតឬ?

19:67

أَوَلَا يَذۡكُرُ ٱلۡإِنسَٰنُ أَنَّا خَلَقۡنَٰهُ مِن قَبۡلُ وَلَمۡ يَكُ شَيۡـٔٗا ﴿67﴾

Transliteration: Awala yathkuru alinsanu anna khalaqnahu min qablu walam yaku shayan

Translation: តើមនុស្សមិននឹកឃើញទេឬថា៖ ជាការពិតណាស់ យើងបានបង្កើតរូបគេកាលពីមុន ខណៈដែលរូបគេមិនទាន់មានអ្វីសោះនោះ?

19:68

فَوَرَبِّكَ لَنَحۡشُرَنَّهُمۡ وَٱلشَّيَٰطِينَ ثُمَّ لَنُحۡضِرَنَّهُمۡ حَوۡلَ جَهَنَّمَ جِثِيّٗا ﴿68﴾

Transliteration: Fawarabbika lanahshurannahum waalshshayateena thumma lanuhdirannahum hawla jahannama jithiyyan

Translation: ហើយព្រះជាម្ចាស់របស់អ្នកបានស្បថថា៖ ពិតប្រាកដណាស់ យើងនឹងប្រមូលផ្តុំពួកគេ ហើយនិងពពួកស្ហៃតន។ បន្ទាប់មក យើងនឹងនាំពួកគេទៅជុំវិញនរកជើហាន់ណាំដោយដោយពួកគេលត់ជង្គង់ចុះ(នៅក្នុងឋាននរក)។

19:69

ثُمَّ لَنَنزِعَنَّ مِن كُلِّ شِيعَةٍ أَيُّهُمۡ أَشَدُّ عَلَى ٱلرَّحۡمَٰنِ عِتِيّٗا ﴿69﴾

Transliteration: Thumma lananziAAanna min kulli sheeAAatin ayyuhum ashaddu AAala alrrahmani AAitiyyan

Translation: បន្ទាប់មក យើងពិតជានឹងដកយកអំពីក្រុមនីមួយៗនូវអ្នកដែលប្រឆាំងខ្លាំងជាងគេបំផុតចំពោះព្រះជាម្ចាស់ដ៏មហាសប្បុរសក្នុងចំណោមពួកគេ(យកមកដាក់ទណ្ឌកម្មមុនគេ)។

19:70

ثُمَّ لَنَحۡنُ أَعۡلَمُ بِٱلَّذِينَ هُمۡ أَوۡلَىٰ بِهَا صِلِيّٗا ﴿70﴾

Transliteration: Thumma lanahnu aAAlamu biallatheena hum awla biha siliyyan

Translation: ក្រោយមកទៀត យើងពិតជាដឹងបំផុតចំពោះពួកដែលសក្ដិសមត្រូវចូលឋាននរកមុនគេ។

19:71

وَإِن مِّنكُمۡ إِلَّا وَارِدُهَاۚ كَانَ عَلَىٰ رَبِّكَ حَتۡمٗا مَّقۡضِيّٗا ﴿71﴾

Transliteration: Wain minkum illa wariduha kana AAala rabbika hatman maqdiyyan

Translation: ហើយក្នុងចំណោមពួកអ្នក(ឱមនុស្សលោក) គឺសុទ្ធតែត្រូវឆ្លងកាត់វា(ស្ពានស៊ីរ៉ត)។ ហើយការឆ្លងកាត់នេះ គឺជាការកំណត់យ៉ាងដាច់ខាតពីព្រះជាម្ចាស់របស់អ្នក។

19:72

ثُمَّ نُنَجِّي ٱلَّذِينَ ٱتَّقَواْ وَّنَذَرُ ٱلظَّـٰلِمِينَ فِيهَا جِثِيّٗا ﴿72﴾

Transliteration: Thumma nunajjee allatheena ittaqaw wanatharu alththalimeena feeha jithiyyan

Translation: បន្ទាប់មក យើងនឹងសង្រ្គោះបណ្ដាអ្នកដែលកោតខ្លាច(អល់ឡោះ) ហើយយើងនឹងទុកឱ្យពួកបំពានលត់ជង្គង់ចុះក្នុងនរកនោះ។

19:73

وَإِذَا تُتۡلَىٰ عَلَيۡهِمۡ ءَايَٰتُنَا بَيِّنَٰتٖ قَالَ ٱلَّذِينَ كَفَرُواْ لِلَّذِينَ ءَامَنُوٓاْ أَيُّ ٱلۡفَرِيقَيۡنِ خَيۡرٞ مَّقَامٗا وَأَحۡسَنُ نَدِيّٗا ﴿73﴾

Transliteration: Waitha tutla AAalayhim ayatuna bayyinatin qala allatheena kafaroo lillatheena amanoo ayyu alfareeqayni khayrun maqaman waahsanu nadiyyan

Translation: ហើយនៅពេលដែលមានគេសូត្របណ្តាវាក្យខណ្ឌរបស់យើងដ៏ច្បាស់លាស់ឲ្យពួកគេស្ដាប់ ពួកដែលគ្មានជំនឿបាននិយាយទៅកាន់បណ្ដាអ្នកដែលមានជំនឿថា៖ តើក្រុមណាមួយក្នុងចំណោមក្រុមទាំងពីរដែលមានឋានៈ និងមានកន្លែងជួបជុំដែលល្អប្រសើរជាងគេនោះ?

19:74

وَكَمۡ أَهۡلَكۡنَا قَبۡلَهُم مِّن قَرۡنٍ هُمۡ أَحۡسَنُ أَثَٰثٗا وَرِءۡيٗا ﴿74﴾

Transliteration: Wakam ahlakna qablahum min qarnin hum ahsanu athathan wariyan

Translation: ហើយមានប្រជាជាតិជាច្រើនដែលយើងបានបំផ្លាញមុនពួកគេ(ពួកអារ៉ាប់គូរ៉ូស្ហ)ដែលពួកទាំងនោះមានទ្រព្យសម្បត្តិ និងរូបសម្បត្តិល្អប្រសើរជាងពួកគេ(ពួកអារ៉ាប់គូរ៉៉ូស្ហ)ទៅទៀត។

19:75

قُلۡ مَن كَانَ فِي ٱلضَّلَٰلَةِ فَلۡيَمۡدُدۡ لَهُ ٱلرَّحۡمَٰنُ مَدًّاۚ حَتَّىٰٓ إِذَا رَأَوۡاْ مَا يُوعَدُونَ إِمَّا ٱلۡعَذَابَ وَإِمَّا ٱلسَّاعَةَ فَسَيَعۡلَمُونَ مَنۡ هُوَ شَرّٞ مَّكَانٗا وَأَضۡعَفُ جُندٗا ﴿75﴾

Transliteration: Qul man kana fee alddalalati falyamdud lahu alrrahmanu maddan hatta itha raaw ma yooAAadoona imma alAAathaba waimma alssaAAata fasayaAAlamoona man huwa sharrun makanan waadAAafu jundan

Translation: ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ជនណាដែលស្ថិតក្នុងភាពវង្វេង នោះព្រះជាម្ចាស់ដ៏មហាសប្បុរសនឹងពន្យារពេលដល់គេ(ឱ្យកាន់តែវង្វេងថែមទៀត)។ លុះដល់ពេលដែលពួកគេបានឃើញអ្វីដែលគេបានសន្យាចំពោះពួកគេ(ផ្ទាល់នឹងភ្នែក) អាចជាទណ្ឌកម្មភ្លាមៗ ឬក៏ថ្ងៃបរលោក ពេលនោះ ពួកគេនឹងដឹងថា តើអ្នកណាដែលស្ថិតនៅកន្លែងដែលអាក្រក់ និងមានកម្លាំងទ័ពខ្សោយជាង?

19:76

وَيَزِيدُ ٱللَّهُ ٱلَّذِينَ ٱهۡتَدَوۡاْ هُدٗىۗ وَٱلۡبَٰقِيَٰتُ ٱلصَّـٰلِحَٰتُ خَيۡرٌ عِندَ رَبِّكَ ثَوَابٗا وَخَيۡرٞ مَّرَدًّا ﴿76﴾

Transliteration: Wayazeedu Allahu allatheena ihtadaw hudan waalbaqiyatu alssalihatu khayrun AAinda rabbika thawaban wakhayrun maraddan

Translation: ហើយអល់ឡោះជាម្ចាស់នឹងបន្ថែមការចង្អុលបង្ហាញដល់បណ្ដាអ្នកដែលទទួលបានការចង្អុលបង្ហាញថែមទៀត។ ហើយទង្វើកុសលដែលនៅគង់វង្សជានិរន្តរ៍នោះ គឺល្អប្រសើរបំផុតចំពោះព្រះជាម្ចាស់របស់អ្នកក្នុងការផ្តល់ការតបស្នង និងជាលទ្ធផលចុងក្រោយដ៏ប្រពៃ។

19:77

أَفَرَءَيۡتَ ٱلَّذِي كَفَرَ بِـَٔايَٰتِنَا وَقَالَ لَأُوتَيَنَّ مَالٗا وَوَلَدًا ﴿77﴾

Transliteration: Afaraayta allathee kafara biayatina waqala laootayanna malan wawaladan

Translation: តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញដែរឬទេពួកដែលបានប្រឆាំងនឹងបណ្តាភស្តុតាងរបស់យើង ហើយគេនិយាយថា៖ ខ្ញុំប្រាកដជានឹងត្រូវគេផ្ដល់ឱ្យនូវទ្រព្យសម្បត្តិ និងកូនចៅដ៏ច្រើន(នាថ្ងៃបរលោក)ជាមិនខាន?

19:78

أَطَّلَعَ ٱلۡغَيۡبَ أَمِ ٱتَّخَذَ عِندَ ٱلرَّحۡمَٰنِ عَهۡدٗا ﴿78﴾

Transliteration: AttalaAAa alghayba ami ittakhatha AAinda alrrahmani AAahdan

Translation: តើគេដឹងពីប្រការអាថ៌កំបាំង ឬមួយគេទទួលបានការសន្យាណាមួយពីព្រះជាម្ចាស់ដ៏មហាសប្បុរស(ចំពោះរឿងនោះ)ឬ?

19:79

كَلَّاۚ سَنَكۡتُبُ مَا يَقُولُ وَنَمُدُّ لَهُۥ مِنَ ٱلۡعَذَابِ مَدّٗا ﴿79﴾

Transliteration: Kalla sanaktubu ma yaqoolu wanamuddu lahu mina alAAathabi maddan

Translation: មិនដូច្នោះឡើយ យើងនឹងកត់ត្រាទុកនូវអ្វីដែលគេនិយាយ ហើយយើងនឹងបន្ថែមនូវទណ្ឌកម្មលើរូបគេថែមទៀត។

19:80

وَنَرِثُهُۥ مَا يَقُولُ وَيَأۡتِينَا فَرۡدٗا ﴿80﴾

Transliteration: Wanarithuhu ma yaqoolu wayateena fardan

Translation: ហើយយើងនឹងយកមរតក(ពីគេទាំងអស់)នូវអ្វីដែលគេបាននិយាយ(ខាងលើ) ហើយគេនឹងវិលត្រឡប់មកជួបយើងវិញ(នៅថ្ងៃបរលោក)ដោយខ្លួនទទេ។

19:81

وَٱتَّخَذُواْ مِن دُونِ ٱللَّهِ ءَالِهَةٗ لِّيَكُونُواْ لَهُمۡ عِزّٗا ﴿81﴾

Transliteration: Waittakhathoo min dooni Allahi alihatan liyakoonoo lahum AAizzan

Translation: ហើយពួកគេបានយកព្រះនានា(មកគោរពសក្ការៈ)ក្រៅពីអល់ឡោះ ដើម្បីជួយឲ្យពួកគេមានអានុភាព។

19:82

كَلَّاۚ سَيَكۡفُرُونَ بِعِبَادَتِهِمۡ وَيَكُونُونَ عَلَيۡهِمۡ ضِدًّا ﴿82﴾

Transliteration: Kalla sayakfuroona biAAibadatihim wayakoonoona AAalayhim diddan

Translation: មិនដូច្នោះឡើយ ព្រះទាំងនោះនឹងបដិសេធចំពោះការគោរពសក្ការៈរបស់ពួកគេ(ចំពោះពួកវា) ហើយពួកវានឹងក្លាយជាសត្រូវនឹងពួកគេវិញ។

19:83

أَلَمۡ تَرَ أَنَّآ أَرۡسَلۡنَا ٱلشَّيَٰطِينَ عَلَى ٱلۡكَٰفِرِينَ تَؤُزُّهُمۡ أَزّٗا ﴿83﴾

Transliteration: Alam tara anna arsalna alshshayateena AAala alkafireena taozzuhum azzan

Translation: តើអ្នកមិនបានឃើញទេឬ ជាការពិតណាស់ យើងបានបញ្ជូនពួកស្ហៃតនទៅ(គ្រប់គ្រង)លើពួកប្រឆាំងដើម្បីឱ្យវាពង្វក់ពួកគេ(ឱ្យប្រព្រឹត្តអំពើល្មើស)?

19:84

فَلَا تَعۡجَلۡ عَلَيۡهِمۡۖ إِنَّمَا نَعُدُّ لَهُمۡ عَدّٗا ﴿84﴾

Transliteration: Fala taAAjal AAalayhim innama naAAuddu lahum AAaddan

Translation: ដូច្នេះ សូមអ្នកកុំប្រញាប់សុំឱ្យអល់ឡោះបំផ្លាញពួកគេ។ តាមពិត យើងគ្រាន់តែគណនាឲ្យពួកគេ(នូវអាយុជីវិត និងទង្វើរបស់ពួកគេ)ឱ្យបានច្បាស់លាស់ប៉ុណ្ណោះ។

19:85

يَوۡمَ نَحۡشُرُ ٱلۡمُتَّقِينَ إِلَى ٱلرَّحۡمَٰنِ وَفۡدٗا ﴿85﴾

Transliteration: Yawma nahshuru almuttaqeena ila alrrahmani wafdan

Translation: (ហើយចូរអ្នករំឭក)នៅថ្ងៃដែលយើងនឹងប្រមូលផ្ដុំបណ្ដាអ្នកដែលកោតខ្លាចទៅកាន់ព្រះជាម្ចាស់ដ៏មហាសប្បុរសក្នុងនាមជាភ្ញៀវកិត្តិយស។

19:86

وَنَسُوقُ ٱلۡمُجۡرِمِينَ إِلَىٰ جَهَنَّمَ وِرۡدٗا ﴿86﴾

Transliteration: Wanasooqu almujrimeena ila jahannama wirdan

Translation: ហើយយើងនឹងកៀងពួកប្រព្រឹត្តល្មើសទៅកាន់នរកជើហាន់ណាំដោយភាពស្រេកឃ្លាន។

19:87

لَّا يَمۡلِكُونَ ٱلشَّفَٰعَةَ إِلَّا مَنِ ٱتَّخَذَ عِندَ ٱلرَّحۡمَٰنِ عَهۡدٗا ﴿87﴾

Transliteration: La yamlikoona alshshafaAAata illa mani ittakhatha AAinda alrrahmani AAahdan

Translation: ពួកគេគ្មានសិទ្ធិទទួលបានការអន្តរាគមន៍នោះឡើយ លើកលែងតែបណ្តាអ្នកដែលទទួលបានការសន្យាពីព្រះជាម្ចាស់ដ៏មហាសប្បុរសប៉ុណ្ណោះ។

19:88

وَقَالُواْ ٱتَّخَذَ ٱلرَّحۡمَٰنُ وَلَدٗا ﴿88﴾

Transliteration: Waqaloo ittakhatha alrrahmanu waladan

Translation: ហើយពួកគេនិយាយថា៖ ព្រះជាម្ចាស់ដ៏មហាសប្បុរស ទ្រង់មានបុត្រ។

19:89

لَّقَدۡ جِئۡتُمۡ شَيۡـًٔا إِدّٗا ﴿89﴾

Transliteration: Laqad jitum shayan iddan

Translation: ជាការពិតណាស់ ពួកអ្នកបាននាំមកនូវប្រការមួយដែលអាក្រក់បំផុត។

19:90

تَكَادُ ٱلسَّمَٰوَٰتُ يَتَفَطَّرۡنَ مِنۡهُ وَتَنشَقُّ ٱلۡأَرۡضُ وَتَخِرُّ ٱلۡجِبَالُ هَدًّا ﴿90﴾

Transliteration: Takadu alssamawatu yatafattarna minhu watanshaqqu alardu watakhirru aljibalu haddan

Translation: ព្រោះតែសម្តីនេះ មេឃជាច្រើនជាន់ស្ទើរតែប្រេះបែក ផែនដីស្ទើរបែកខ្ទេចខ្ទី ហើយភ្នំទាំងឡាយស្ទើរតែរលំរលាយ

19:91

أَن دَعَوۡاْ لِلرَّحۡمَٰنِ وَلَدٗا ﴿91﴾

Transliteration: An daAAaw lilrrahmani waladan

Translation: ដោយសារតែពួកគេបានចោទប្រកាន់ថា៖ ព្រះជាម្ចាស់ដ៏មហាសប្បុរស ទ្រង់មានបុត្រ។

19:92

وَمَا يَنۢبَغِي لِلرَّحۡمَٰنِ أَن يَتَّخِذَ وَلَدًا ﴿92﴾

Transliteration: Wama yanbaghee lilrrahmani an yattakhitha waladan

Translation: ហើយវាមិនត្រឹមត្រូវនោះឡើយដែលថា ព្រះជាម្ចាស់ដ៏មហាសប្បុរសទ្រង់មានបុត្រនោះ។

19:93

إِن كُلُّ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ إِلَّآ ءَاتِي ٱلرَّحۡمَٰنِ عَبۡدٗا ﴿93﴾

Transliteration: In kullu man fee alssamawati waalardi illa atee alrrahmani AAabdan

Translation: រាល់អ្នកដែលនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដី គឺសុទ្ធតែត្រឡប់ទៅកាន់ព្រះជាម្ចាស់ដ៏មហាសប្បុរស(នៅថ្ងៃបរលោក)ក្នុងនាមជាខ្ញុំបម្រើ(របស់ទ្រង់)ទាំងអស់។

19:94

لَّقَدۡ أَحۡصَىٰهُمۡ وَعَدَّهُمۡ عَدّٗا ﴿94﴾

Transliteration: Laqad ahsahum waAAaddahum AAaddan

Translation: ជាការពិតណាស់ ទ្រង់បានគណនាពួកគេ និងដឹងពីចំនួនពួកគេយ៉ាងច្បាស់លាស់បំផុត។

19:95

وَكُلُّهُمۡ ءَاتِيهِ يَوۡمَ ٱلۡقِيَٰمَةِ فَرۡدًا ﴿95﴾

Transliteration: Wakulluhum ateehi yawma alqiyamati fardan

Translation: ហើយបុគ្គលគ្រប់រូបនឹងទៅជួបទ្រង់វិញនៅថ្ងៃបរលោករៀងៗខ្លួន។

19:96

إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّـٰلِحَٰتِ سَيَجۡعَلُ لَهُمُ ٱلرَّحۡمَٰنُ وُدّٗا ﴿96﴾

Transliteration: Inna allatheena amanoo waAAamiloo alssalihati sayajAAalu lahumu alrrahmanu wuddan

Translation: ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ព្រះជាម្ចាស់ដ៏មហាសប្បុរសនឹងប្រទានក្ដីស្រលាញ់ដល់ពួកគេ។

19:97

فَإِنَّمَا يَسَّرۡنَٰهُ بِلِسَانِكَ لِتُبَشِّرَ بِهِ ٱلۡمُتَّقِينَ وَتُنذِرَ بِهِۦ قَوۡمٗا لُّدّٗا ﴿97﴾

Transliteration: Fainnama yassarnahu bilisanika litubashshira bihi almuttaqeena watunthira bihi qawman luddan

Translation: ពិតប្រាកដណាស់ យើងបានសម្រួលវា(គម្ពីរគួរអាន)ជាភាសារបស់អ្នក(ភាសាអារ៉ាប់) ដើម្បីឱ្យអ្នកផ្ដល់ដំណឹងរីករាយតាមរយៈវាដល់បណ្ដាអ្នកដែលកោតខ្លាច និងដាស់តឿនព្រមានតាមរយៈវាចំពោះក្រុមដែលពូកែឈ្លោះប្រកែកគ្នា។

19:98

وَكَمۡ أَهۡلَكۡنَا قَبۡلَهُم مِّن قَرۡنٍ هَلۡ تُحِسُّ مِنۡهُم مِّنۡ أَحَدٍ أَوۡ تَسۡمَعُ لَهُمۡ رِكۡزَۢا ﴿98﴾

Transliteration: Wakam ahlakna qablahum min qarnin hal tuhissu minhum min ahadin aw tasmaAAu lahum rikzan

Translation: ហើយមានប្រជាជាតិជាច្រើនដែលយើងបានបំផ្លាញមុនពួកគេ(ក្រុមរបស់អ្នក)។ តើអ្នកមានអារម្មណ៍អ្វីចំពោះនរណាម្នាក់ក្នុងចំណោមពួកគេ ឬបានឮសំឡេងខ្សឹបខ្សៀវពីពួកគេដែរឬទេ?

Transliteration source: English Transliteration by Tanzil. Used under Tanzil's non-commercial terms; see the source and latest updates at Tanzil. Tanzil translation download