quranm◉

Surah Taha transliteration

◉ សូរ៉ា · ∞

20:1

طه ﴿1﴾

Transliteration: Taha

Translation: តហា (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។

20:2

مَآ أَنزَلۡنَا عَلَيۡكَ ٱلۡقُرۡءَانَ لِتَشۡقَىٰٓ ﴿2﴾

Transliteration: Ma anzalna AAalayka alqurana litashqa

Translation: យើងមិនបានបញ្ចុះគម្ពីរគួរអានទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដើម្បីឱ្យអ្នកលំបាកនោះឡើយ។

20:3

إِلَّا تَذۡكِرَةٗ لِّمَن يَخۡشَىٰ ﴿3﴾

Transliteration: Illa tathkiratan liman yakhsha

Translation: តែដើម្បីជាការរំឭកដល់អ្នកដែលកោតខ្លាច(អល់ឡោះ)ប៉ុណ្ណោះ។

20:4

تَنزِيلٗا مِّمَّنۡ خَلَقَ ٱلۡأَرۡضَ وَٱلسَّمَٰوَٰتِ ٱلۡعُلَى ﴿4﴾

Transliteration: Tanzeelan mimman khalaqa alarda waalssamawati alAAula

Translation: ជាការបញ្ចុះមកពីអ្នកដែលបានបង្កើតផែនដី និងមេឃជាច្រើនជាន់ដែលខ្ពស់បំផុត។

20:5

ٱلرَّحۡمَٰنُ عَلَى ٱلۡعَرۡشِ ٱسۡتَوَىٰ ﴿5﴾

Transliteration: Alrrahmanu AAala alAAarshi istawa

Translation: ព្រះជាម្ចាស់ដ៏មហាសប្បុរស ទ្រង់នៅលើអារ៉ស្ហ។

20:6

لَهُۥ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِ وَمَا بَيۡنَهُمَا وَمَا تَحۡتَ ٱلثَّرَىٰ ﴿6﴾

Transliteration: Lahu ma fee alssamawati wama fee alardi wama baynahuma wama tahta alththara

Translation: អ្វីដែលនៅលើមេឃជាច្រើនជាន់ អ្វីដែលនៅលើផែនដី អ្វីដែលនៅចន្លោះវាទាំងពីរ ហើយនិងអ្វីដែលនៅក្រោមដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។

20:7

وَإِن تَجۡهَرۡ بِٱلۡقَوۡلِ فَإِنَّهُۥ يَعۡلَمُ ٱلسِّرَّ وَأَخۡفَى ﴿7﴾

Transliteration: Wain tajhar bialqawli fainnahu yaAAlamu alssirra waakhfa

Translation: ហើយទោះបីជាអ្នកបញ្ចេញសំឡេងខ្លាំងៗ (ឬលាក់បាំងក៏ដោយ) ក៏ទ្រង់ដឹងបំផុតនូវការសម្ងាត់ និងអ្វីដែលកំបាំងបំផុត។

20:8

ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَۖ لَهُ ٱلۡأَسۡمَآءُ ٱلۡحُسۡنَىٰ ﴿8﴾

Transliteration: Allahu la ilaha illa huwa lahu alasmao alhusna

Translation: អល់ឡោះ(តែមួយគត់)គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់មានព្រះនាមដ៏ល្អប្រពៃជាច្រើន។

20:9

وَهَلۡ أَتَىٰكَ حَدِيثُ مُوسَىٰٓ ﴿9﴾

Transliteration: Wahal ataka hadeethu moosa

Translation: តើរឿងរ៉ាវរបស់ព្យាការីមូសាបានមកដល់អ្នក(ព្យាការីមូហាំម៉ាត់)ហើយឬនៅ?

20:10

إِذۡ رَءَا نَارٗا فَقَالَ لِأَهۡلِهِ ٱمۡكُثُوٓاْ إِنِّيٓ ءَانَسۡتُ نَارٗا لَّعَلِّيٓ ءَاتِيكُم مِّنۡهَا بِقَبَسٍ أَوۡ أَجِدُ عَلَى ٱلنَّارِ هُدٗى ﴿10﴾

Transliteration: Ith raa naran faqala liahlihi omkuthoo innee anastu naran laAAallee ateekum minha biqabasin aw ajidu AAala alnnari hudan

Translation: ខណៈពេលដែលគាត់(ព្យាការីមូសា)បានឃើញពន្លឺភ្លើង ពេលនោះគាត់ក៏បានពោលទៅកាន់គ្រួសាររបស់គាត់ថា៖ សូមពួកអ្នក(រង់ចាំ)នៅទីនេះសិនចុះ។ ពិតប្រាកដណាស់ ខ្ញុំបានឃើញពន្លឺភ្លើងមួយ។ សង្ឃឹមថា ខ្ញុំនឹងនាំយកភ្លើងមួយដុំនោះមក(បង្កាត់)ឱ្យពួកអ្នក ឬក៏ខ្ញុំអាចនឹងជួបការចង្អុលបង្ហាញនៅកន្លែងភ្លើងនោះ។

20:11

فَلَمَّآ أَتَىٰهَا نُودِيَ يَٰمُوسَىٰٓ ﴿11﴾

Transliteration: Falamma ataha noodiya ya moosa

Translation: នៅពេលដែលគាត់បានទៅដល់កន្លែងភ្លើងនោះ គេ(អល់ឡោះ)ក៏បានហៅគាត់ថា៖ ឱមូសា!

20:12

إِنِّيٓ أَنَا۠ رَبُّكَ فَٱخۡلَعۡ نَعۡلَيۡكَ إِنَّكَ بِٱلۡوَادِ ٱلۡمُقَدَّسِ طُوٗى ﴿12﴾

Transliteration: Innee ana rabbuka faikhlaAA naAAlayka innaka bialwadi almuqaddasi tuwan

Translation: ពិតប្រាកដណាស់ យើងគឺជាព្រះជាម្ចាស់របស់អ្នក! ហេតុនេះ ចូរអ្នកដោះស្បែកជើងទាំងពីររបស់អ្នកចេញ។ ពិតប្រាកដណាស់ អ្នកកំពុងស្ថិតនៅក្នុងជ្រលងភ្នំទូវ៉ាដ៏ពិសិដ្ឋ។

20:13

وَأَنَا ٱخۡتَرۡتُكَ فَٱسۡتَمِعۡ لِمَا يُوحَىٰٓ ﴿13﴾

Transliteration: Waana ikhtartuka faistamiAA lima yooha

Translation: ហើយយើងបានជ្រើសរើសអ្នក(ដើម្បីផ្សព្វផ្សាយសាររបស់យើង)។ ដូច្នេះ ចូរអ្នកស្ដាប់នូវអ្វីដែលគេនឹងផ្ដល់វ៉ាហ៊ី(ឱ្យអ្នក)ចុះ។

20:14

إِنَّنِيٓ أَنَا ٱللَّهُ لَآ إِلَٰهَ إِلَّآ أَنَا۠ فَٱعۡبُدۡنِي وَأَقِمِ ٱلصَّلَوٰةَ لِذِكۡرِيٓ ﴿14﴾

Transliteration: Innanee ana Allahu la ilaha illa ana faoAAbudnee waaqimi alssalata lithikree

Translation: ពិតប្រាកដណាស់ យើងគឺអល់ឡោះដែលគ្មានព្រះជាម្ចាស់ណាត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ។ ដូច្នេះ ចូរអ្នកគោរពសក្ការៈមកចំពោះយើង(តែមួយគត់) ហើយចូរអ្នកប្រតិបត្តិសឡាតដើម្បីជាការរំឭកមកចំពោះយើង។

20:15

إِنَّ ٱلسَّاعَةَ ءَاتِيَةٌ أَكَادُ أُخۡفِيهَا لِتُجۡزَىٰ كُلُّ نَفۡسِۭ بِمَا تَسۡعَىٰ ﴿15﴾

Transliteration: Inna alssaAAata atiyatun akadu okhfeeha litujza kullu nafsin bima tasAAa

Translation: ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងមកដល់(ដោយចៀសមិនផុតឡើយ)។ យើងស្ទើរតែនឹងលាក់បាំងវាដើម្បីគេ(អល់ឡោះ)នឹងតបស្នងឱ្យរាល់បុគ្គលគ្រប់រូបនូវអ្វីដែលគេបានខិតខំប្រឹងប្រែង។

20:16

فَلَا يَصُدَّنَّكَ عَنۡهَا مَن لَّا يُؤۡمِنُ بِهَا وَٱتَّبَعَ هَوَىٰهُ فَتَرۡدَىٰ ﴿16﴾

Transliteration: Fala yasuddannaka AAanha man la yuminu biha waittabaAAa hawahu fatarda

Translation: ដូច្នេះ ចូរអ្នក(ឱព្យាការីមូសា)កុំឱ្យពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក និងដើរតាមទំនើងចិត្តនោះមករារាំងអ្នកមិនឲ្យមានជំនឿចំពោះវា ដែលជាហេតុធ្វើឱ្យអ្នកវិនាសអន្តរាយឱ្យសោះ។

20:17

وَمَا تِلۡكَ بِيَمِينِكَ يَٰمُوسَىٰ ﴿17﴾

Transliteration: Wama tilka biyameenika ya moosa

Translation: ហើយតើអ្វីទៅដែលនៅនឹងដៃស្ដាំរបស់អ្នកនោះ ឱមូសា?

20:18

قَالَ هِيَ عَصَايَ أَتَوَكَّؤُاْ عَلَيۡهَا وَأَهُشُّ بِهَا عَلَىٰ غَنَمِي وَلِيَ فِيهَا مَـَٔارِبُ أُخۡرَىٰ ﴿18﴾

Transliteration: Qala hiya AAasaya atawakkao AAalayha waahushshu biha AAala ghanamee waliya feeha maaribu okhra

Translation: គាត់បានតបថា៖ វាគឺជាដំបងរបស់ខ្ញុំ ដែលខ្ញុំប្រើវាសម្រាប់ច្រត់ និងសម្រាប់អន្រួនមែកឈើឱ្យសត្វពពែរបស់ខ្ញុំ(ស៊ី) ហើយនិងសម្រាប់ប្រើជាផលប្រយោជន៍ផ្សេងទៀត។

20:19

قَالَ أَلۡقِهَا يَٰمُوسَىٰ ﴿19﴾

Transliteration: Qala alqiha ya moosa

Translation: ទ្រង់បានមានបន្ទូលថា៖ ចូរអ្នកបោះវាចុះ ឱមូសា!

20:20

فَأَلۡقَىٰهَا فَإِذَا هِيَ حَيَّةٞ تَسۡعَىٰ ﴿20﴾

Transliteration: Faalqaha faitha hiya hayyatun tasAAa

Translation: ពេលនោះ គាត់ក៏បានបោះដំបង។ រំពេចនោះ វាក៏បានក្លាយទៅជាសត្វពស់មួយក្បាលដែលវារយ៉ាងលឿន។

20:21

قَالَ خُذۡهَا وَلَا تَخَفۡۖ سَنُعِيدُهَا سِيرَتَهَا ٱلۡأُولَىٰ ﴿21﴾

Transliteration: Qala khuthha wala takhaf sanuAAeeduha seerataha aloola

Translation: ទ្រង់បានមានបន្ទូលថា៖ ចូរអ្នកចាប់វាមកវិញ ហើយសូមអ្នកកុំខ្លាចឱ្យសោះ។ យើងនឹងត្រឡប់វាឱ្យទៅជាសភាពដូចដើមវិញ។

20:22

وَٱضۡمُمۡ يَدَكَ إِلَىٰ جَنَاحِكَ تَخۡرُجۡ بَيۡضَآءَ مِنۡ غَيۡرِ سُوٓءٍ ءَايَةً أُخۡرَىٰ ﴿22﴾

Transliteration: Waodmum yadaka ila janahika takhruj baydaa min ghayri sooin ayatan okhra

Translation: ហើយចូរអ្នកយកដៃ(ស្ដាំ)របស់អ្នកដាក់ចូលទៅក្នុងចំហៀងខ្លួនរបស់អ្នក នោះវានឹងចេញពន្លឺសភ្លឺថ្លា ដែលជាអច្ឆរិយភាពមួយទៀត(របស់អ្នក)។

20:23

لِنُرِيَكَ مِنۡ ءَايَٰتِنَا ٱلۡكُبۡرَى ﴿23﴾

Transliteration: Linuriyaka min ayatina alkubra

Translation: ដើម្បីយើងនឹងបង្ហាញឱ្យអ្នកបានឃើញនូវសញ្ញាភស្តុតាងដ៏ធំធេងរបស់យើង។

20:24

ٱذۡهَبۡ إِلَىٰ فِرۡعَوۡنَ إِنَّهُۥ طَغَىٰ ﴿24﴾

Transliteration: Ithhab ila firAAawna innahu tagha

Translation: ចូរអ្នកទៅកាន់ហ្វៀរអោន។ ជាការពិតណាស់ គេគឺជាអ្នកដែលបំពាន។

20:25

قَالَ رَبِّ ٱشۡرَحۡ لِي صَدۡرِي ﴿25﴾

Transliteration: Qala rabbi ishrah lee sadree

Translation: ព្យាការីមូសាបានពោលថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាបើកទូលាយនូវចិត្តរបស់ខ្ញុំ(ឱ្យមានទំនុកចិត្តលើខ្លួនឯង និងមានភាពក្លាហាន)ផងចុះ។

20:26

وَيَسِّرۡ لِيٓ أَمۡرِي ﴿26﴾

Transliteration: Wayassir lee amree

Translation: ហើយសូមព្រះអង្គមេត្តាសម្រួលដល់ខ្ញុំនូវកិច្ចការរបស់ខ្ញុំផង។

20:27

وَٱحۡلُلۡ عُقۡدَةٗ مِّن لِّسَانِي ﴿27﴾

Transliteration: Waohlul AAuqdatan min lisanee

Translation: ហើយសូមព្រះអង្គមេត្តាផ្ដល់សមត្ថភាពក្នុងការនិយាយឲ្យបានល្អដល់ខ្ញុំផង

20:28

يَفۡقَهُواْ قَوۡلِي ﴿28﴾

Transliteration: Yafqahoo qawlee

Translation: ដើម្បីឱ្យពួកគេងាយយល់សម្ដីរបស់ខ្ញុំ។

20:29

وَٱجۡعَل لِّي وَزِيرٗا مِّنۡ أَهۡلِي ﴿29﴾

Transliteration: WaijAAal lee wazeeran min ahlee

Translation: ហើយសូមព្រះអង្គមេត្តាតែងតាំងជំនួយការម្នាក់អំពីក្រុមគ្រួសាររបស់ខ្ញុំដល់រូបខ្ញុំផង។

20:30

هَٰرُونَ أَخِي ﴿30﴾

Transliteration: Haroona akhee

Translation: គឺ ហារូន បងប្រុសរបស់ខ្ញុំ។

20:31

ٱشۡدُدۡ بِهِۦٓ أَزۡرِي ﴿31﴾

Transliteration: Oshdud bihi azree

Translation: សូមព្រះអង្គមេត្តាពង្រឹងកម្លាំងខ្ញុំតាមរយៈគាត់ផង។

20:32

وَأَشۡرِكۡهُ فِيٓ أَمۡرِي ﴿32﴾

Transliteration: Waashrikhu fee amree

Translation: ហើយសូមឱ្យគាត់ចូលរួមនៅក្នុងកិច្ចការរបស់ខ្ញុំ

20:33

كَيۡ نُسَبِّحَكَ كَثِيرٗا ﴿33﴾

Transliteration: Kay nusabbihaka katheeran

Translation: ដើម្បីឱ្យពួកយើងលើកតម្កើងព្រះអង្គបានកាន់តែច្រើន

20:34

وَنَذۡكُرَكَ كَثِيرًا ﴿34﴾

Transliteration: Wanathkuraka katheeran

Translation: ហើយនិងរំឭកដល់ព្រះអង្គបានកាន់តែច្រើនផងដែរ។

20:35

إِنَّكَ كُنتَ بِنَا بَصِيرٗا ﴿35﴾

Transliteration: Innaka kunta bina baseeran

Translation: ពិតប្រាកដណាស់ ព្រះអង្គគឺជាអ្នកដែលឃើញបំផុតចំពោះពួកយើង។

20:36

قَالَ قَدۡ أُوتِيتَ سُؤۡلَكَ يَٰمُوسَىٰ ﴿36﴾

Transliteration: Qala qad ooteeta sulaka ya moosa

Translation: ទ្រង់បានតបថា៖ ជាការពិតណាស់ យើងបានប្រទានឱ្យអ្នកតាមសំណើររបស់អ្នកហើយ ឱមូសា!

20:37

وَلَقَدۡ مَنَنَّا عَلَيۡكَ مَرَّةً أُخۡرَىٰٓ ﴿37﴾

Transliteration: Walaqad mananna AAalayka marratan okhra

Translation: ហើយជាការពិតណាស់ យើងបានប្រទានឧបការគុណឱ្យអ្នកម្ដងទៀត។

20:38

إِذۡ أَوۡحَيۡنَآ إِلَىٰٓ أُمِّكَ مَا يُوحَىٰٓ ﴿38﴾

Transliteration: Ith awhayna ila ommika ma yooha

Translation: ខណៈដែលយើងបានផ្តល់សារទៅកាន់ម្ដាយរបស់អ្នកនូវអ្វីដែលយើងបានផ្ដល់សារថា៖

20:39

أَنِ ٱقۡذِفِيهِ فِي ٱلتَّابُوتِ فَٱقۡذِفِيهِ فِي ٱلۡيَمِّ فَلۡيُلۡقِهِ ٱلۡيَمُّ بِٱلسَّاحِلِ يَأۡخُذۡهُ عَدُوّٞ لِّي وَعَدُوّٞ لَّهُۥۚ وَأَلۡقَيۡتُ عَلَيۡكَ مَحَبَّةٗ مِّنِّي وَلِتُصۡنَعَ عَلَىٰ عَيۡنِيٓ ﴿39﴾

Transliteration: Ani iqthifeehi fee alttabooti faiqthifeehi fee alyammi falyulqihi alyammu bialssahili yakhuthhu AAaduwwun lee waAAaduwwun lahu waalqaytu AAalayka mahabbatan minnee walitusnaAAa AAala AAaynee

Translation: ចូរនាងដាក់គេ(មូសា)ទៅក្នុងហឹប ហើយចោលហឹបនោះទៅក្នុងទន្លេចុះ។ ពេលនោះ ទឹកទន្លេនឹងនាំគេទៅកាន់មាត់ច្រាំងវិញ ហើយសត្រូវរបស់យើងនិងសត្រូវរបស់គេ(ហ្វៀរអោន)នឹងយកគេ(ទៅចិញ្ចឹម)ហើយ។ ហើយយើងបានផ្ដល់ឱ្យអ្នក(ឱមូសា)នូវក្តីស្រលាញ់ពីយើង ហើយដើម្បីឲ្យគេចិញ្ចឹមបីបាច់ថែរក្សាអ្នកក្រោមការឃ្លាំមើលរបស់យើង។

20:40

إِذۡ تَمۡشِيٓ أُخۡتُكَ فَتَقُولُ هَلۡ أَدُلُّكُمۡ عَلَىٰ مَن يَكۡفُلُهُۥۖ فَرَجَعۡنَٰكَ إِلَىٰٓ أُمِّكَ كَيۡ تَقَرَّ عَيۡنُهَا وَلَا تَحۡزَنَۚ وَقَتَلۡتَ نَفۡسٗا فَنَجَّيۡنَٰكَ مِنَ ٱلۡغَمِّ وَفَتَنَّـٰكَ فُتُونٗاۚ فَلَبِثۡتَ سِنِينَ فِيٓ أَهۡلِ مَدۡيَنَ ثُمَّ جِئۡتَ عَلَىٰ قَدَرٖ يَٰمُوسَىٰ ﴿40﴾

Transliteration: Ith tamshee okhtuka fataqoolu hal adullukum AAala man yakfuluhu farajaAAnaka ila ommika kay taqarra AAaynuha wala tahzana waqatalta nafsan fanajjaynaka mina alghammi wafatannaka futoonan falabithta sineena fee ahli madyana thumma jita AAala qadarin ya moosa

Translation: នៅពេលដែលបងស្រីរបស់អ្នកបានដើរ(តាមឃ្លាំមើលអ្នក) ហើយនាងបាននិយាយថា៖ តើចង់ឱ្យខ្ញុំចង្អុលប្រាប់ពួកអ្នកនូវអ្នកដែលអាចមើលថែគេ(មូសា)ដែរឬទេ? ពេលនោះ យើងក៏បានបង្វិលអ្នកត្រឡប់ទៅកាន់ម្ដាយរបស់អ្នកវិញ ដើម្បីឱ្យនាងរីករាយចំពោះការវិលត្រឡប់របស់អ្នក និងដើម្បីកុំឱ្យនាងព្រួយបារម្ភ។ ហើយ(ពេលដែលអ្នកធំពេញវ័យ)អ្នកបានសម្លាប់មនុស្សម្នាក់ រួចយើងក៏ជួយសង្គ្រោះអ្នកឱ្យរួចផុតពីភាពភ័យខ្លាច ហើយយើងក៏បានសាកល្បងអ្នកម្តងហើយម្តងទៀត។ ហើយអ្នកបានរស់នៅអស់រយៈកាលជាច្រើនឆ្នាំជាមួយប្រជាជនម៉ាទយ៉ាន់។ ក្រោយមក អ្នកបានមក(ជួបយើង)តាមពេលវេលាដែលបានកំណត់ ឱមូសា!

20:41

وَٱصۡطَنَعۡتُكَ لِنَفۡسِي ﴿41﴾

Transliteration: WaistanaAAtuka linafsee

Translation: ហើយយើងបានជ្រើសរើសអ្នកសម្រាប់ខ្លួនយើងផ្ទាល់(ដើម្បីផ្សព្វផ្សាយសារអំពីយើង)។

20:42

ٱذۡهَبۡ أَنتَ وَأَخُوكَ بِـَٔايَٰتِي وَلَا تَنِيَا فِي ذِكۡرِي ﴿42﴾

Transliteration: Ithhab anta waakhooka biayatee wala taniya fee thikree

Translation: ចូរអ្នក(ឱមូសា) និងបងប្រុសរបស់អ្នកនាំយកនូវសញ្ញាភស្តុតាងទាំងឡាយរបស់យើង ហើយចូរអ្នកទាំងពីរកុំព្រងើយកន្តើយក្នុងការរំឭកមកចំពោះយើងឱ្យសោះ។

20:43

ٱذۡهَبَآ إِلَىٰ فِرۡعَوۡنَ إِنَّهُۥ طَغَىٰ ﴿43﴾

Transliteration: Ithhaba ila firAAawna innahu tagha

Translation: ចូរអ្នកទាំងពីរទៅកាន់ហ្វៀរអោនចុះ។ ពិតប្រាកដណាស់ គេគឺជាអ្នកដែលបំពាន។

20:44

فَقُولَا لَهُۥ قَوۡلٗا لَّيِّنٗا لَّعَلَّهُۥ يَتَذَكَّرُ أَوۡ يَخۡشَىٰ ﴿44﴾

Transliteration: Faqoola lahu qawlan layyinan laAAallahu yatathakkaru aw yakhsha

Translation: ហើយចូរអ្នកទាំងពីរនិយាយទៅកាន់គេ(ហ្វៀរអោន)នូវពាក្យសម្ដីដែលទន់ភ្លន់ សង្ឃឹមថាគេនឹងទទួលការដាស់តឿន ឬកោតខ្លាច(អល់ឡោះ)។

20:45

قَالَا رَبَّنَآ إِنَّنَا نَخَافُ أَن يَفۡرُطَ عَلَيۡنَآ أَوۡ أَن يَطۡغَىٰ ﴿45﴾

Transliteration: Qala rabbana innana nakhafu an yafruta AAalayna aw an yatgha

Translation: គាត់ទាំងពីរបានតបថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតប្រាកដណាស់ យើងខ្ញុំខ្លាចគេធ្វើទារុណកម្មយើងខ្ញុំភ្លាមៗ ឬក៏បំពាន(លើយើងខ្ញុំ)។

20:46

قَالَ لَا تَخَافَآۖ إِنَّنِي مَعَكُمَآ أَسۡمَعُ وَأَرَىٰ ﴿46﴾

Transliteration: Qala la takhafa innanee maAAakuma asmaAAu waara

Translation: ទ្រង់បានតបវិញថា៖ ចូរអ្នកទាំងពីរកុំភ័យខ្លាចឱ្យសោះ។ ពិតប្រាកដណាស់ យើងនៅជាមួយអ្នកទាំងពីរដោយយើងឮ ហើយយើងឃើញ។

20:47

فَأۡتِيَاهُ فَقُولَآ إِنَّا رَسُولَا رَبِّكَ فَأَرۡسِلۡ مَعَنَا بَنِيٓ إِسۡرَـٰٓءِيلَ وَلَا تُعَذِّبۡهُمۡۖ قَدۡ جِئۡنَٰكَ بِـَٔايَةٖ مِّن رَّبِّكَۖ وَٱلسَّلَٰمُ عَلَىٰ مَنِ ٱتَّبَعَ ٱلۡهُدَىٰٓ ﴿47﴾

Transliteration: Fatiyahu faqoola inna rasoola rabbika faarsil maAAana banee israeela wala tuAAaththibhum qad jinaka biayatin min rabbika waalssalamu AAala mani ittabaAAa alhuda

Translation: ដូច្នេះ ចូរអ្នកទាំងពីរទៅជួបគេ(ហ្វៀរអោន)ចុះ ហើយនិយាយទៅកាន់គេថា៖ ពិតប្រាកដណាស់ យើងទាំងពីរគឺជាអ្នកនាំសារនៃព្រះជាម្ចាស់របស់អ្នក(ឱហ្វៀរអោន)។ ដូច្នេះ សូមអ្នកដោះលែងអម្បូរអ៊ីស្រាអែលឱ្យទៅជាមួយពួកយើង ហើយសូមអ្នកឈប់ធ្វើទារុណកម្មពួកគេទៀតទៅ។ ជាការពិតណាស់ យើងបាននាំមកនូវសញ្ញាភស្តុតាងអំពីព្រះជាម្ចាស់របស់អ្នកមកកាន់អ្នក។ ហើយសូមសុខសន្តិភាពកើតមានដល់ជនណាដែលដើរតាមការចង្អុលបង្ហាញ។

20:48

إِنَّا قَدۡ أُوحِيَ إِلَيۡنَآ أَنَّ ٱلۡعَذَابَ عَلَىٰ مَن كَذَّبَ وَتَوَلَّىٰ ﴿48﴾

Transliteration: Inna qad oohiya ilayna anna alAAathaba AAala man kaththaba watawalla

Translation: ជាការពិតណាស់ គេបានផ្ដល់វ៉ាហ៊ីមកកាន់យើងថា៖ ពិតប្រាកដណាស់ ទណ្ឌកម្មគឺនឹងធ្លាក់ទៅលើជនណាដែលបដិសេធ និងងាកចេញ(ពីអ្វីដែលបណ្តាអ្នកនាំសារបាននាំមក)។

20:49

قَالَ فَمَن رَّبُّكُمَا يَٰمُوسَىٰ ﴿49﴾

Transliteration: Qala faman rabbukuma ya moosa

Translation: ហ្វៀរអោនបានតបវិញថា៖ ដូច្នេះ តើអ្នកណាជាព្រះជាម្ចាស់របស់អ្នកទាំងពីរនោះ ឱមូសា?

20:50

قَالَ رَبُّنَا ٱلَّذِيٓ أَعۡطَىٰ كُلَّ شَيۡءٍ خَلۡقَهُۥ ثُمَّ هَدَىٰ ﴿50﴾

Transliteration: Qala rabbuna allathee aAAta kulla shayin khalqahu thumma hada

Translation: គាត់បានតបថា៖ ព្រះជាម្ចាស់របស់ពួកយើង ទ្រង់គឺជាអ្នកដែលបានប្រទាននូវអ្វីៗគ្រប់បែបយ៉ាងនូវលក្ខណៈសម្បត្តិ(ដែលសក្តិសម)សម្រាប់វា។ បន្ទាប់មក ទ្រង់បានចង្អុលបង្ហាញ(ដល់ពួកវា)។

20:51

قَالَ فَمَا بَالُ ٱلۡقُرُونِ ٱلۡأُولَىٰ ﴿51﴾

Transliteration: Qala fama balu alqurooni aloola

Translation: គេបានតបវិញថា៖ ហើយចុះរឿងរ៉ាវនៃប្រជាជាតិជំនាន់មុនៗនោះយ៉ាងដូចម្ដេចដែរ?

20:52

قَالَ عِلۡمُهَا عِندَ رَبِّي فِي كِتَٰبٖۖ لَّا يَضِلُّ رَبِّي وَلَا يَنسَى ﴿52﴾

Transliteration: Qala AAilmuha AAinda rabbee fee kitabin la yadillu rabbee wala yansa

Translation: គាត់បានតបថា៖ ចំណេះដឹងអំពីរឿងនោះ គឺនៅឯព្រះជាម្ចាស់របស់ខ្ញុំដែលមាននៅក្នុងគម្ពីរ(ឡាវហុលម៉ាសហ៊្វូស)។ ព្រះជាម្ចាស់របស់ខ្ញុំមិនភាន់ច្រឡំ និងមិនភ្លេចនោះឡើយ។

20:53

ٱلَّذِي جَعَلَ لَكُمُ ٱلۡأَرۡضَ مَهۡدٗا وَسَلَكَ لَكُمۡ فِيهَا سُبُلٗا وَأَنزَلَ مِنَ ٱلسَّمَآءِ مَآءٗ فَأَخۡرَجۡنَا بِهِۦٓ أَزۡوَٰجٗا مِّن نَّبَاتٖ شَتَّىٰ ﴿53﴾

Transliteration: Allathee jaAAala lakumu alarda mahdan wasalaka lakum feeha subulan waanzala mina alssamai maan faakhrajna bihi azwajan min nabatin shatta

Translation: ទ្រង់គឺជាអ្នកដែលបានបង្កើតផែនដីដែលមានសណ្ឋានលាតសន្ធឹងសម្រាប់ពួកអ្នក។ ហើយទ្រង់បានបង្កើតនូវផ្លូវជាច្រើននៅលើផែនដីសម្រាប់ពួកអ្នក(ធ្វើដំណើរ)។ ហើយទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ។ បន្ទាប់មក តាមរយៈទឹកភ្លៀងនោះ យើង(អល់ឡោះ)បានបញ្ចេញនូវរុក្ខជាតិជាច្រើនប្រភេទខុសៗគ្នា។

20:54

كُلُواْ وَٱرۡعَوۡاْ أَنۡعَٰمَكُمۡۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّأُوْلِي ٱلنُّهَىٰ ﴿54﴾

Transliteration: Kuloo wairAAaw anAAamakum inna fee thalika laayatin liolee alnnuha

Translation: ចូរពួកអ្នកទទួលទាន និងឃ្វាលសត្វពាហនៈរបស់ពួកអ្នកចុះ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់អ្នកដែលមានប្រាជ្ញាចេះគិតពិចារណា។

20:55

مِنۡهَا خَلَقۡنَٰكُمۡ وَفِيهَا نُعِيدُكُمۡ وَمِنۡهَا نُخۡرِجُكُمۡ تَارَةً أُخۡرَىٰ ﴿55﴾

Transliteration: Minha khalaqnakum wafeeha nuAAeedukum waminha nukhrijukum taratan okhra

Translation: អំពីដីនេះហើយដែលយើងបានបង្កើតពួកអ្នក ហើយយើងនឹងឱ្យពួកអ្នកត្រឡប់ទៅក្នុងដីវិញ។ ហើយអំពីដីនេះដែរ យើងនឹងបញ្ចេញពួកអ្នកសាជាថ្មីម្ដងទៀត(នៅថ្ងៃបរលោក)។

20:56

وَلَقَدۡ أَرَيۡنَٰهُ ءَايَٰتِنَا كُلَّهَا فَكَذَّبَ وَأَبَىٰ ﴿56﴾

Transliteration: Walaqad araynahu ayatina kullaha fakaththaba waaba

Translation: ហើយជាការពិតណាស់ យើងបានបង្ហាញដល់គេ(ហ្វៀរអោន)នូវសញ្ញាភស្តុតាងទាំងអស់របស់យើង តែគេបែរជាបដិសេធ និងប្រឆាំងទៅវិញ។

20:57

قَالَ أَجِئۡتَنَا لِتُخۡرِجَنَا مِنۡ أَرۡضِنَا بِسِحۡرِكَ يَٰمُوسَىٰ ﴿57﴾

Transliteration: Qala ajitana litukhrijana min ardina bisihrika ya moosa

Translation: ហ្វៀរអោនបាននិយាយថា៖ តើអ្នកមកជួបយើងនេះ គឺដើម្បីបណ្ដេញយើងចេញពីទឹកដីរបស់យើងតាមរយៈមន្តអាគមរបស់អ្នកឬ ឱមូសា?

20:58

فَلَنَأۡتِيَنَّكَ بِسِحۡرٖ مِّثۡلِهِۦ فَٱجۡعَلۡ بَيۡنَنَا وَبَيۡنَكَ مَوۡعِدٗا لَّا نُخۡلِفُهُۥ نَحۡنُ وَلَآ أَنتَ مَكَانٗا سُوٗى ﴿58﴾

Transliteration: Falanatiyannaka bisihrin mithlihi faijAAal baynana wabaynaka mawAAidan la nukhlifuhu nahnu wala anta makanan suwan

Translation: ដូច្នេះ យើងប្រាកដជានឹងនាំមកកាន់អ្នក(ឱមូសា)នូវមន្តអាគមដូចនឹងមន្តអាគមនេះជាមិនខាន។ ហេតុនេះ ចូរអ្នកកំណត់ពេលវេលា និងទីកន្លែងដែលស្មើភាពគ្នារវាងយើងនិងអ្នក(ដើម្បីតទល់គ្នា)ដោយយើងនិងអ្នកមិនត្រូវក្បត់កិច្ចសន្យាឡើយ។

20:59

قَالَ مَوۡعِدُكُمۡ يَوۡمُ ٱلزِّينَةِ وَأَن يُحۡشَرَ ٱلنَّاسُ ضُحٗى ﴿59﴾

Transliteration: Qala mawAAidukum yawmu alzzeenati waan yuhshara alnnasu duhan

Translation: គាត់បានតបថា៖ ពេលវេលាកំណត់ជួបគ្នារបស់ពួកអ្នក គឺនៅថ្ងៃបុណ្យដោយគេប្រមូលផ្តុំមនុស្ស(មកជួបជុំគ្នា)នៅពេលថ្ងៃរះ។

20:60

فَتَوَلَّىٰ فِرۡعَوۡنُ فَجَمَعَ كَيۡدَهُۥ ثُمَّ أَتَىٰ ﴿60﴾

Transliteration: Fatawalla firAAawnu fajamaAAa kaydahu thumma ata

Translation: ហើយហ្វៀរអោនក៏បានត្រឡប់ទៅវិញ រួចគេក៏បានប្រមូលនូវគ្រូមន្តអាគមរបស់ខ្លួន។ បន្ទាប់មក គេក៏បានមកដល់(តាមការកំណត់)។

20:61

قَالَ لَهُم مُّوسَىٰ وَيۡلَكُمۡ لَا تَفۡتَرُواْ عَلَى ٱللَّهِ كَذِبٗا فَيُسۡحِتَكُم بِعَذَابٖۖ وَقَدۡ خَابَ مَنِ ٱفۡتَرَىٰ ﴿61﴾

Transliteration: Qala lahum moosa waylakum la taftaroo AAala Allahi kathiban fayushitakum biAAathabin waqad khaba mani iftara

Translation: ព្យាការីមូសាបាននិយាយទៅកាន់ពួកគេ(គ្រូមន្តអាគម)ថា៖ ចូរពួកអ្នកប្រុងប្រយ័ត្ន។ ចូរពួកអ្នកកុំប្រឌិតភូតកុហកទៅលើអល់ឡោះជាម្ចាស់ឲ្យសោះដែលជាហេតុនាំឱ្យគេដាក់ទណ្ឌកម្មពួកអ្នក។ ពិតជាខាតបង់ហើយពួកដែលប្រឌិតភូតកុហក(ទៅលើអល់ឡោះ)នោះ។

20:62

فَتَنَٰزَعُوٓاْ أَمۡرَهُم بَيۡنَهُمۡ وَأَسَرُّواْ ٱلنَّجۡوَىٰ ﴿62﴾

Transliteration: FatanazaAAoo amrahum baynahum waasarroo alnnajwa

Translation: ពេលនោះ ពួកគេ(គ្រូមន្តអាគម)ក៏បានពិភាក្សាគ្នាចំពោះកិច្ចការរបស់ពួកគេ ហើយពួកគេបានជជែកគ្នាដោយសម្ងាត់

20:63

قَالُوٓاْ إِنۡ هَٰذَٰنِ لَسَٰحِرَٰنِ يُرِيدَانِ أَن يُخۡرِجَاكُم مِّنۡ أَرۡضِكُم بِسِحۡرِهِمَا وَيَذۡهَبَا بِطَرِيقَتِكُمُ ٱلۡمُثۡلَىٰ ﴿63﴾

Transliteration: Qaloo in hathani lasahirani yureedani an yukhrijakum min ardikum bisihrihima wayathhaba bitareeqatikumu almuthla

Translation: ដោយពួកគេនិយាយថា៖ ពិតប្រាកដណាស់ គេទាំងពីរនាក់នេះ គឺជាគ្រូមន្តអាគមដោយគេទាំងពីរមានបំណងចង់បណ្ដេញពួកអ្នកចេញពីទឹកដីរបស់ពួកអ្នកតាមរយៈមន្តអាគមរបស់គេទាំងពីរ។ ហើយពួកគេទាំងពីរចង់បំបាត់នូវមន្តអាគមដ៏អស្ចារ្យរបស់ពួកអ្នក។

20:64

فَأَجۡمِعُواْ كَيۡدَكُمۡ ثُمَّ ٱئۡتُواْ صَفّٗاۚ وَقَدۡ أَفۡلَحَ ٱلۡيَوۡمَ مَنِ ٱسۡتَعۡلَىٰ ﴿64﴾

Transliteration: FaajmiAAoo kaydakum thumma itoo saffan waqad aflaha alyawma mani istaAAla

Translation: ដូច្នេះ ចូរពួកអ្នកប្រមូលល្បិចកលរបស់ពួកអ្នក។ បន្ទាប់មក ចូរពួកអ្នកឈរជាជួរ។ ពិតប្រាកដណាស់ អ្នកណាដែលមានប្រៀបជាងគេ ពិតជានឹងទទួលបានជ័យជម្នះនៅក្នុងថ្ងៃនេះ។

20:65

قَالُواْ يَٰمُوسَىٰٓ إِمَّآ أَن تُلۡقِيَ وَإِمَّآ أَن نَّكُونَ أَوَّلَ مَنۡ أَلۡقَىٰ ﴿65﴾

Transliteration: Qaloo ya moosa imma an tulqiya waimma an nakoona awwala man alqa

Translation: ពួកគេ(គ្រូមន្តអាគម)បាននិយាយថា៖ ឱមូសា! អ្នកអាចបោះ(មន្តអាគមរបស់អ្នក)មុន ឬក៏ពួកយើងជាអ្នកចាប់ផ្ដើមបោះមុនក៏បាន។

20:66

قَالَ بَلۡ أَلۡقُواْۖ فَإِذَا حِبَالُهُمۡ وَعِصِيُّهُمۡ يُخَيَّلُ إِلَيۡهِ مِن سِحۡرِهِمۡ أَنَّهَا تَسۡعَىٰ ﴿66﴾

Transliteration: Qala bal alqoo faitha hibaluhum waAAisiyyuhum yukhayyalu ilayhi min sihrihim annaha tasAAa

Translation: គាត់បានតបថា៖ ទេ! ចូរពួកអ្នកបោះមុនចុះ! (ពេលនោះ ពួកគេក៏បានបោះនូវអ្វីដែលពួកគេមាន) ហើយរំពេចនោះ ខ្សែពួរនិងដំបងរបស់ពួកគេក៏បានបំភ័ន្តភ្នែករបស់ព្យាការីមូសាឲ្យមើលឃើញថាជាសត្វពស់កំពុងតែវារលឿនដោយសារតែមន្តអាគមរបស់ពួកគេ។

20:67

فَأَوۡجَسَ فِي نَفۡسِهِۦ خِيفَةٗ مُّوسَىٰ ﴿67﴾

Transliteration: Faawjasa fee nafsihi kheefatan moosa

Translation: ពេលនោះ ព្យាការីមូសាក៏មានអារម្មណ៍ភ័យខ្លាចនៅក្នុងខ្លួនរបស់គាត់។

20:68

قُلۡنَا لَا تَخَفۡ إِنَّكَ أَنتَ ٱلۡأَعۡلَىٰ ﴿68﴾

Transliteration: Qulna la takhaf innaka anta alaAAla

Translation: យើង(អល់ឡោះ)បានមានបន្ទូលថា៖ ចូរអ្នកកុំខ្លាច។ ពិតប្រាកដណាស់ រូបអ្នក គឺជាអ្នកដែលមានប្រៀប(លើពួកគេ)។

20:69

وَأَلۡقِ مَا فِي يَمِينِكَ تَلۡقَفۡ مَا صَنَعُوٓاْۖ إِنَّمَا صَنَعُواْ كَيۡدُ سَٰحِرٖۖ وَلَا يُفۡلِحُ ٱلسَّاحِرُ حَيۡثُ أَتَىٰ ﴿69﴾

Transliteration: Waalqi ma fee yameenika talqaf ma sanaAAoo innama sanaAAoo kaydu sahirin wala yuflihu alssahiru haythu ata

Translation: ហើយចូរអ្នកបោះអ្វី(ដំបង)ដែលនៅនឹងដៃស្ដាំរបស់អ្នកចុះ នោះវានឹងលេបនូវអ្វីដែលពួកគេបានធ្វើជាមិនខាន។ តាមពិត អ្វីដែលពួកគេបានធ្វើនោះ គឺគ្រាន់តែជាល្បិចកលរបស់គ្រូមន្តអាគមប៉ុណ្ណោះ។ ហើយគ្រូមន្តអាគមមិនទទួលបានជោគជ័យជាដាច់ខាត ទោះបីជាគេមកពីទីណាក៏ដោយ។

20:70

فَأُلۡقِيَ ٱلسَّحَرَةُ سُجَّدٗا قَالُوٓاْ ءَامَنَّا بِرَبِّ هَٰرُونَ وَمُوسَىٰ ﴿70﴾

Transliteration: Faolqiya alssaharatu sujjadan qaloo amanna birabbi haroona wamoosa

Translation: ពេលនោះ គ្រូមន្តអាគមទាំងនោះក៏បានក្រាបស៊ូជូត(ចំពោះអល់ឡោះ)។ ពួកគេពោលថា៖ ពួកយើងមានជំនឿនឹងព្រះជាម្ចាស់របស់ព្យាការីហារូន និងព្យាការីមូសាហើយ។

20:71

قَالَ ءَامَنتُمۡ لَهُۥ قَبۡلَ أَنۡ ءَاذَنَ لَكُمۡۖ إِنَّهُۥ لَكَبِيرُكُمُ ٱلَّذِي عَلَّمَكُمُ ٱلسِّحۡرَۖ فَلَأُقَطِّعَنَّ أَيۡدِيَكُمۡ وَأَرۡجُلَكُم مِّنۡ خِلَٰفٖ وَلَأُصَلِّبَنَّكُمۡ فِي جُذُوعِ ٱلنَّخۡلِ وَلَتَعۡلَمُنَّ أَيُّنَآ أَشَدُّ عَذَابٗا وَأَبۡقَىٰ ﴿71﴾

Transliteration: Qala amantum lahu qabla an athana lakum innahu lakabeerukumu allathee AAallamakumu alssihra falaoqattiAAanna aydiyakum waarjulakum min khilafin walaosallibannakum fee juthooAAi alnnakhli walataAAlamunna ayyuna ashaddu AAathaban waabqa

Translation: ហ្វៀរអោនក៏និយាយ(គំរាមពួកគេ)ថា៖ តើពួកអ្នកមានជំនឿនឹងគេ(មូសា)មុននឹងយើងអនុញ្ញាតឱ្យពួកអ្នកឬ? ពិតប្រាកដណាស់ គេគឺជាមេរបស់ពួកអ្នកដែលបានបង្រៀនដល់ពួកអ្នកនូវមន្តអាគម។ ដូច្នេះ យើងពិតជានឹងកាត់ដៃកាត់ជើងរបស់ពួកអ្នកឆ្លាស់គ្នា ហើយយើងពិតជានឹងចងឆ្កាងពួកអ្នកទៅនឹងដើមល្មើ ហើយ(ពេលនោះ)ពួកអ្នកពិតជានឹងដឹងថា តើអ្នកណាក្នុងចំណោមពួកយើងដែលដាក់ទណ្ឌកម្មខ្លាំងជាង និងស្ថិតស្ថេរជាង?

20:72

قَالُواْ لَن نُّؤۡثِرَكَ عَلَىٰ مَا جَآءَنَا مِنَ ٱلۡبَيِّنَٰتِ وَٱلَّذِي فَطَرَنَاۖ فَٱقۡضِ مَآ أَنتَ قَاضٍۖ إِنَّمَا تَقۡضِي هَٰذِهِ ٱلۡحَيَوٰةَ ٱلدُّنۡيَآ ﴿72﴾

Transliteration: Qaloo lan nuthiraka AAala ma jaana mina albayyinati waallathee fatarana faiqdi ma anta qadin innama taqdee hathihi alhayata alddunya

Translation: ពួកគេបានតបវិញថា៖ ពួកយើងមិនអាចលើកតម្កើងអ្នកជាង(ការដើរតាម)សញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ដែលបានមកដល់ពួកយើង ហើយនិងអ្នកដែលបានបង្កើតពួកយើងនោះឡើយ។ ដូច្នេះ ចូរអ្នកធ្វើនូវអ្វីដែលអ្នកចង់ធ្វើចុះ។ តាមពិត អ្នកអាចធ្វើអ្វីបានតែនៅក្នុងជីវិតលោកិយនេះប៉ុណ្ណោះ។

20:73

إِنَّآ ءَامَنَّا بِرَبِّنَا لِيَغۡفِرَ لَنَا خَطَٰيَٰنَا وَمَآ أَكۡرَهۡتَنَا عَلَيۡهِ مِنَ ٱلسِّحۡرِۗ وَٱللَّهُ خَيۡرٞ وَأَبۡقَىٰٓ ﴿73﴾

Transliteration: Inna amanna birabbina liyaghfira lana khatayana wama akrahtana AAalayhi mina alssihri waAllahu khayrun waabqa

Translation: ពិតប្រាកដណាស់ ពួកយើងមានជំនឿនឹងព្រះជាម្ចាស់របស់ពួកយើងហើយ ដើម្បីទ្រង់នឹងអភ័យទោសដល់ពួកយើងនូវកំហុសឆ្គងទាំងឡាយរបស់ពួកយើង ហើយនិងបាបកម្មនៃមន្តអាគមដែលអ្នកបានបង្ខំពួកយើង(ធ្វើទៅកាន់មូសា)។ ហើយអល់ឡោះគឺជាអ្នកដែលតបស្នងយ៉ាងប្រសើរបំផុត(ចំពោះការតបស្នង) និងស្ថិតស្ថេរជាងគេបំផុត(ចំពោះការដាក់ទណ្ឌកម្ម)។

20:74

إِنَّهُۥ مَن يَأۡتِ رَبَّهُۥ مُجۡرِمٗا فَإِنَّ لَهُۥ جَهَنَّمَ لَا يَمُوتُ فِيهَا وَلَا يَحۡيَىٰ ﴿74﴾

Transliteration: Innahu man yati rabbahu mujriman fainna lahu jahannama la yamootu feeha wala yahya

Translation: ជនណាហើយដែលមកជួបនឹងព្រះជាម្ចាស់របស់គេ(នៅថ្ងៃបរលោក)ក្នុងនាមជាឧក្រិដ្ឋជននោះ ពិតណាស់ សម្រាប់រូបគេគឺនរកជើហាន់ណាំ ដោយនៅក្នុងនោះ គេនឹងមិនស្លាប់ ហើយក៏មិនរស់នោះដែរ(វេទនាបំផុតស្ទើរស្លាប់ស្ទើររស់)។

20:75

وَمَن يَأۡتِهِۦ مُؤۡمِنٗا قَدۡ عَمِلَ ٱلصَّـٰلِحَٰتِ فَأُوْلَـٰٓئِكَ لَهُمُ ٱلدَّرَجَٰتُ ٱلۡعُلَىٰ ﴿75﴾

Transliteration: Waman yatihi muminan qad AAamila alssalihati faolaika lahumu alddarajatu alAAula

Translation: រីឯជនណាដែលមកជួបទ្រង់ក្នុងនាមជាអ្នកដែលមានជំនឿដែលបានសាងទង្វើកុសលនោះ ពិតប្រាកដណាស់អ្នកទាំងនោះ សម្រាប់ពួកគេនឹងទទួលបាននូវឋានៈដ៏ខ្ពង់ខ្ពស់។

20:76

جَنَّـٰتُ عَدۡنٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَاۚ وَذَٰلِكَ جَزَآءُ مَن تَزَكَّىٰ ﴿76﴾

Transliteration: Jannatu AAadnin tajree min tahtiha alanharu khalideena feeha wathalika jazao man tazakka

Translation: គឺឋានសួគ៌អាត់និនដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវាដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ នោះហើយគឺជាការតបស្នងចំពោះអ្នកដែលបានសម្អាតខ្លួន(ពីភាពគ្មានជំនឿ និងអំពើល្មើស)។

20:77

وَلَقَدۡ أَوۡحَيۡنَآ إِلَىٰ مُوسَىٰٓ أَنۡ أَسۡرِ بِعِبَادِي فَٱضۡرِبۡ لَهُمۡ طَرِيقٗا فِي ٱلۡبَحۡرِ يَبَسٗا لَّا تَخَٰفُ دَرَكٗا وَلَا تَخۡشَىٰ ﴿77﴾

Transliteration: Walaqad awhayna ila moosa an asri biAAibadee faidrib lahum tareeqan fee albahri yabasan la takhafu darakan wala takhsha

Translation: ហើយជាការពិតណាស់ យើងបានផ្ដល់វ៉ាហ៊ីទៅកាន់ព្យាការីមូសាថា៖ ចូរអ្នកនាំខ្ញុំបម្រើរបស់យើង(អម្បូរអ៊ីស្រាអែល)ធ្វើដំណើរទាំងយប់(ចេញពីទឹកដីអេហ្ស៊ីប)។ ហើយចូរអ្នកវាយ(ទឹកសមុទ្រនឹងដំបង)ដើម្បីបង្កើតជាផ្លូវស្ងួតមួយសម្រាប់ពួកគេដោយអ្នកមិនត្រូវខ្លាចគេតាមទាន់ ហើយក៏មិនត្រូវខ្លាច(លិចលង់)នោះដែរ។

20:78

فَأَتۡبَعَهُمۡ فِرۡعَوۡنُ بِجُنُودِهِۦ فَغَشِيَهُم مِّنَ ٱلۡيَمِّ مَا غَشِيَهُمۡ ﴿78﴾

Transliteration: FaatbaAAahum firAAawnu bijunoodihi faghashiyahum mina alyammi ma ghashiyahum

Translation: បន្ទាប់មក ហ្វៀនអោនរួមនឹងទាហានរបស់គេក៏បានដេញតាមពួកគេ តែទឹកសមុទ្របានគ្របដណ្ដប់ពួកគេ(ហ្វៀរអោន រួមនឹងបក្សពួក) រហូតដល់គេលិចលង់។

20:79

وَأَضَلَّ فِرۡعَوۡنُ قَوۡمَهُۥ وَمَا هَدَىٰ ﴿79﴾

Transliteration: Waadalla firAAawnu qawmahu wama hada

Translation: ហើយហ្វៀរអោនបានធ្វើឱ្យក្រុមរបស់គេវង្វេង ហើយគេ(ហ្វៀនអោន)មិនបានចង្អុលបង្ហាញ(ពួកគេ)នោះឡើយ។

20:80

يَٰبَنِيٓ إِسۡرَـٰٓءِيلَ قَدۡ أَنجَيۡنَٰكُم مِّنۡ عَدُوِّكُمۡ وَوَٰعَدۡنَٰكُمۡ جَانِبَ ٱلطُّورِ ٱلۡأَيۡمَنَ وَنَزَّلۡنَا عَلَيۡكُمُ ٱلۡمَنَّ وَٱلسَّلۡوَىٰ ﴿80﴾

Transliteration: Ya banee israeela qad anjaynakum min AAaduwwikum wawaAAadnakum janiba alttoori alaymana wanazzalna AAalaykumu almanna waalssalwa

Translation: ឱអម្បូរអ៊ីស្រាអែល! ជាការពិតណាស់ យើងបានសង្គ្រោះពួកអ្នកពីសត្រូវរបស់ពួកអ្នក ហើយយើងបានសន្យានឹងពួកអ្នកនៅឯផ្នែកខាងស្ដាំនៃភ្នំតួរ(ដើម្បីបញ្ចុះគម្ពីរតាវរ៉ត)។ ហើយយើងបានបញ្ចុះមកឱ្យពួកអ្នកនូវអាល់ម៉ាន់(ភេសជ្ជៈដែលមានរសជាតិផ្អែមដូចទឹកឃ្មុំ) និងអាស់សាល់វ៉ា(បក្សីមួយប្រភេទដែលស្រដៀងនឹងសត្វក្រួច)។

20:81

كُلُواْ مِن طَيِّبَٰتِ مَا رَزَقۡنَٰكُمۡ وَلَا تَطۡغَوۡاْ فِيهِ فَيَحِلَّ عَلَيۡكُمۡ غَضَبِيۖ وَمَن يَحۡلِلۡ عَلَيۡهِ غَضَبِي فَقَدۡ هَوَىٰ ﴿81﴾

Transliteration: Kuloo min tayyibati ma razaqnakum wala tatghaw feehi fayahilla AAalaykum ghadabee waman yahlil AAalayhi ghadabee faqad hawa

Translation: ចូរពួកអ្នកទទួលទានអំពីចំណីអាហារល្អៗដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកអ្នក ហើយចូរពួកអ្នកកុំបំពានចំពោះរឿងនេះដែលជាហេតុធ្វើឱ្យការខឹងសម្បារបស់យើងធ្លាក់ទៅលើពួកអ្នក។ ជនណាហើយដែលការខឹងសម្បារបស់យើងធ្លាក់ទៅលើរូបគេនោះ ពិតណាស់រូបគេប្រាកដជាអន្តរាយជាមិនខាន។

20:82

وَإِنِّي لَغَفَّارٞ لِّمَن تَابَ وَءَامَنَ وَعَمِلَ صَٰلِحٗا ثُمَّ ٱهۡتَدَىٰ ﴿82﴾

Transliteration: Wainnee laghaffarun liman taba waamana waAAamila salihan thumma ihtada

Translation: ហើយពិតប្រាកដណាស់ យើងគឺជាអ្នកដែលមហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុស និងបានសាងទង្វើកុសល។ បន្ទាប់មក គេបានប្រកាន់ខ្ជាប់លើមាគ៌ាដែលត្រឹមត្រូវ(រហូតដល់ស្លាប់)។

20:83

وَمَآ أَعۡجَلَكَ عَن قَوۡمِكَ يَٰمُوسَىٰ ﴿83﴾

Transliteration: Wama aAAjalaka AAan qawmika ya moosa

Translation: ហើយតើអ្វីដែលធ្វើឱ្យអ្នកប្រញាប់ប្រញាល់ចាកចោលក្រុមរបស់អ្នក ឱមូសា?

20:84

قَالَ هُمۡ أُوْلَآءِ عَلَىٰٓ أَثَرِي وَعَجِلۡتُ إِلَيۡكَ رَبِّ لِتَرۡضَىٰ ﴿84﴾

Transliteration: Qala hum olai AAala atharee waAAajiltu ilayka rabbi litarda

Translation: គាត់បានតបថា៖ ពួកគេទាំងនោះនៅខាងក្រោយខ្ញុំដែលនឹងតាមទាន់ខ្ញុំ ហើយខ្ញុំរួសរាន់មកជួបព្រះអង្គ ឱព្រះជាម្ចាស់ ដើម្បីឱ្យព្រះអង្គពេញចិត្តមកចំពោះខ្ញុំ ។

20:85

قَالَ فَإِنَّا قَدۡ فَتَنَّا قَوۡمَكَ مِنۢ بَعۡدِكَ وَأَضَلَّهُمُ ٱلسَّامِرِيُّ ﴿85﴾

Transliteration: Qala fainna qad fatanna qawmaka min baAAdika waadallahumu alssamiriyyu

Translation: ទ្រង់បានមានបន្ទូលថា៖ ដូច្នេះ ពិតណាស់យើងបានសាកល្បងក្រុមរបស់អ្នកបន្ទាប់ពីអ្នក(ចាកចេញពីពួកគេ) ហើយសាមីរីបានធ្វើឱ្យពួកគេវង្វេង។

20:86

فَرَجَعَ مُوسَىٰٓ إِلَىٰ قَوۡمِهِۦ غَضۡبَٰنَ أَسِفٗاۚ قَالَ يَٰقَوۡمِ أَلَمۡ يَعِدۡكُمۡ رَبُّكُمۡ وَعۡدًا حَسَنًاۚ أَفَطَالَ عَلَيۡكُمُ ٱلۡعَهۡدُ أَمۡ أَرَدتُّمۡ أَن يَحِلَّ عَلَيۡكُمۡ غَضَبٞ مِّن رَّبِّكُمۡ فَأَخۡلَفۡتُم مَّوۡعِدِي ﴿86﴾

Transliteration: FarajaAAa moosa ila qawmihi ghadbana asifan qala ya qawmi alam yaAAidkum rabbukum waAAdan hasanan afatala AAalaykumu alAAahdu am aradtum an yahilla AAalaykum ghadabun min rabbikum faakhlaftum mawAAidee

Translation: ក្រោយមក ព្យាការីមូសាបានត្រឡប់ទៅកាន់ក្រុមរបស់គាត់វិញដោយការខឹងសម្បា និងមានទុក្ខព្រួយជាខ្លាំង(ចំពោះពួកគេ)។ គាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! តើព្រះជាម្ចាស់របស់ពួកអ្នកមិនបានសន្យានឹងពួកអ្នកនូវការសន្យាមួយដ៏ល្អប្រពៃទេឬ? តើការសន្យានោះយូរពេកសម្រាប់ពួកអ្នក ឬមួយពួកអ្នកចង់ឱ្យការខឹងសម្បាពីព្រះជាម្ចាស់របស់ពួកអ្នកធ្លាក់ទៅលើពួកអ្នក ទើបបានជាពួកអ្នកល្មើសនឹងកិច្ចសន្យារបស់ខ្ញុំបែបនេះ?

20:87

قَالُواْ مَآ أَخۡلَفۡنَا مَوۡعِدَكَ بِمَلۡكِنَا وَلَٰكِنَّا حُمِّلۡنَآ أَوۡزَارٗا مِّن زِينَةِ ٱلۡقَوۡمِ فَقَذَفۡنَٰهَا فَكَذَٰلِكَ أَلۡقَى ٱلسَّامِرِيُّ ﴿87﴾

Transliteration: Qaloo ma akhlafna mawAAidaka bimalkina walakinna hummilna awzaran min zeenati alqawmi faqathafnaha fakathalika alqa alssamiriyyu

Translation: ពួកគេបានតបវិញថា៖ ពួកយើងមិនបានល្មើសនឹងកិច្ចសន្យារបស់អ្នកដោយចិត្តឯងនោះឡើយ។ ក៏ប៉ុន្តែ (ដោយសារ)ពួកយើងត្រូវទទួលបន្ទុកលីសែងយ៉ាងធ្ងន់នូវគ្រឿងអលង្ការរបស់ក្រុម(ហ្វៀររអោន)។ ក្រោយមក ពួកយើងក៏បានបោះវាចូល(ទៅក្នុងរណ្ដៅភ្លើងមួយ)។ ពេលនោះ សាមីរីក៏បានបោះចោល(អាចម៍ដីពីដានជើងសេះរបស់ជីព្រីល)ដែរ។

20:88

فَأَخۡرَجَ لَهُمۡ عِجۡلٗا جَسَدٗا لَّهُۥ خُوَارٞ فَقَالُواْ هَٰذَآ إِلَٰهُكُمۡ وَإِلَٰهُ مُوسَىٰ فَنَسِيَ ﴿88﴾

Transliteration: Faakhraja lahum AAijlan jasadan lahu khuwarun faqaloo hatha ilahukum wailahu moosa fanasiya

Translation: បន្ទាប់មក សាមីរីក៏បានយកចេញនូវរូបសំណាកកូនគោមួយក្បាលដែលមានសំឡេង(ចេញពីគ្រឿងអលង្ការទាំងនោះ)មកឲ្យពួកគេ។ ពេលនោះ ពួកគេក៏និយាយថា៖ នេះហើយជាព្រះជាម្ចាស់របស់ពួកអ្នក និងជាព្រះជាម្ចាស់របស់មូសា តែគាត់បានភ្លេចវា(នៅទីនេះ)។

20:89

أَفَلَا يَرَوۡنَ أَلَّا يَرۡجِعُ إِلَيۡهِمۡ قَوۡلٗا وَلَا يَمۡلِكُ لَهُمۡ ضَرّٗا وَلَا نَفۡعٗا ﴿89﴾

Transliteration: Afala yarawna alla yarjiAAu ilayhim qawlan wala yamliku lahum darran wala nafAAan

Translation: តើពួកទាំងនោះមិនឃើញទេឬថា ពិតប្រាកដណាស់ រូបសំណាក់កូនគោនោះមិនអាចឆ្លើយតបជាមួយពួកគេ ហើយវាគ្មានក៏លទ្ធភាពបង្កគ្រោះថ្នាក់ដល់ពួកគេ ហើយក៏មិនអាចផ្តល់ផលប្រយោជន៍អ្វីដែរនោះ?

20:90

وَلَقَدۡ قَالَ لَهُمۡ هَٰرُونُ مِن قَبۡلُ يَٰقَوۡمِ إِنَّمَا فُتِنتُم بِهِۦۖ وَإِنَّ رَبَّكُمُ ٱلرَّحۡمَٰنُ فَٱتَّبِعُونِي وَأَطِيعُوٓاْ أَمۡرِي ﴿90﴾

Transliteration: Walaqad qala lahum haroonu min qablu ya qawmi innama futintum bihi wainna rabbakumu alrrahmanu faittabiAAoonee waateeAAoo amree

Translation: ហើយជាការពិតណាស់ ព្យាការីហារូនក៏បាននិយាយទៅកាន់ពួកគេកាលពីមុនផងដែរថា៖ ឱក្រុមរបស់ខ្ញុំ! តាមពិត ពួកអ្នកគ្រាន់តែត្រូវបានគេសាកល្បងនឹងវា(រូបសំណាក់កូនគោ)ប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ពួកអ្នក ទ្រង់គឺព្រះជាម្ចាស់ដ៏មហាសប្បុរសបំផុត។ ដូច្នេះ ចូរពួកអ្នកតាមខ្ញុំ និងគោរពតាមបទបញ្ជារបស់ខ្ញុំ។

20:91

قَالُواْ لَن نَّبۡرَحَ عَلَيۡهِ عَٰكِفِينَ حَتَّىٰ يَرۡجِعَ إِلَيۡنَا مُوسَىٰ ﴿91﴾

Transliteration: Qaloo lan nabraha AAalayhi AAakifeena hatta yarjiAAa ilayna moosa

Translation: ពួកគេបានតបថា៖ ពួកយើងនៅតែគោរពសក្ការៈចំពោះវា(រូបសំណាក់កូនគោ)ដដែល រហូតទាល់តែព្យាការីមូសាវិលត្រឡប់មកកាន់ពួកយើងវិញ។

20:92

قَالَ يَٰهَٰرُونُ مَا مَنَعَكَ إِذۡ رَأَيۡتَهُمۡ ضَلُّوٓاْ ﴿92﴾

Transliteration: Qala ya haroonu ma manaAAaka ith raaytahum dalloo

Translation: ព្យាការីមូសាបានពោលថា៖ ឱហារូន! តើអ្វីទៅដែលរារាំងអ្នក(មិនឲ្យហាមឃាត់ពួកគេ)នៅពេលដែលអ្នកបានឃើញពួកគេវង្វេង

20:93

أَلَّا تَتَّبِعَنِۖ أَفَعَصَيۡتَ أَمۡرِي ﴿93﴾

Transliteration: Alla tattabiAAani afaAAasayta amree

Translation: ដោយមិនធ្វើតាមខ្ញុំបែបនេះ?! តើអ្នកប្រឆាំងនឹងបទបញ្ជារបស់ខ្ញុំឬ?!

20:94

قَالَ يَبۡنَؤُمَّ لَا تَأۡخُذۡ بِلِحۡيَتِي وَلَا بِرَأۡسِيٓۖ إِنِّي خَشِيتُ أَن تَقُولَ فَرَّقۡتَ بَيۡنَ بَنِيٓ إِسۡرَـٰٓءِيلَ وَلَمۡ تَرۡقُبۡ قَوۡلِي ﴿94﴾

Transliteration: Qala ya bna omma la takhuth bilihyatee wala birasee innee khasheetu an taqoola farraqta bayna banee israeela walam tarqub qawlee

Translation: ព្យាការីហារូនបានតបថា៖ ឱប្អូនប្រុសរបស់ខ្ញុំ! សូមអ្នកកុំចាប់ពុកចង្កា និងសក់ក្បាលរបស់ខ្ញុំ។ ពិតប្រាកដណាស់ ព្រោះតែខ្ញុំខ្លាចអ្នកនិយាយថា៖ “អ្នកបានបំបែកបំបាក់រវាងអម្បូរអ៊ីស្រាអែល និងមិនធ្វើតាមពាក្យផ្តែផ្ដាំរបស់ខ្ញុំ”។

20:95

قَالَ فَمَا خَطۡبُكَ يَٰسَٰمِرِيُّ ﴿95﴾

Transliteration: Qala fama khatbuka ya samiriyyu

Translation: ព្យាការីមូសាបានពោលថា៖ តើមានរឿងអ្វីដែលនាំឱ្យអ្នកធ្វើដូច្នោះ ឱសាមីរី?

20:96

قَالَ بَصُرۡتُ بِمَا لَمۡ يَبۡصُرُواْ بِهِۦ فَقَبَضۡتُ قَبۡضَةٗ مِّنۡ أَثَرِ ٱلرَّسُولِ فَنَبَذۡتُهَا وَكَذَٰلِكَ سَوَّلَتۡ لِي نَفۡسِي ﴿96﴾

Transliteration: Qala basurtu bima lam yabsuroo bihi faqabadtu qabdatan min athari alrrasooli fanabathtuha wakathalika sawwalat lee nafsee

Translation: គេបានតបថា៖ ខ្ញុំបានឃើញនូវអ្វីដែលពួកគេមិនបានឃើញវា។ ពេលនោះ ខ្ញុំក៏បានយកដីមួយក្ដាប់ពីដានជើងសេះរបស់ម៉ាឡាអ៊ីកាត់ជីព្រីល។ ក្រោយមក ខ្ញុំក៏បានបោះវា។ ដូច្នោះហើយវាក៏បានបំផុសខ្ញុំឱ្យមានគំនិតធ្វើដូច្នោះ។

20:97

قَالَ فَٱذۡهَبۡ فَإِنَّ لَكَ فِي ٱلۡحَيَوٰةِ أَن تَقُولَ لَا مِسَاسَۖ وَإِنَّ لَكَ مَوۡعِدٗا لَّن تُخۡلَفَهُۥۖ وَٱنظُرۡ إِلَىٰٓ إِلَٰهِكَ ٱلَّذِي ظَلۡتَ عَلَيۡهِ عَاكِفٗاۖ لَّنُحَرِّقَنَّهُۥ ثُمَّ لَنَنسِفَنَّهُۥ فِي ٱلۡيَمِّ نَسۡفًا ﴿97﴾

Transliteration: Qala faithhab fainna laka fee alhayati an taqoola la misasa wainna laka mawAAidan lan tukhlafahu waonthur ila ilahika allathee thalta AAalayhi AAakifan lanuharriqannahu thumma lanansifannahu fee alyammi nasfan

Translation: ព្យាការីមូសាតបថា៖ សូមអ្នកចាកចេញទៅ! ពិតប្រាកដណាស់ សម្រាប់អ្នកនៅក្នុងជីវិត(លោកិយនេះ) គឺអ្នកមានតែពាក្យថា៖ គ្មានទំនាក់ទំនងគ្នាឡើយ។ ហើយពិតប្រាកដណាស់ សម្រាប់អ្នក គឺមានការសន្យាមួយ(នៅថ្ងៃបរលោក)ដោយគេនឹងមិនធ្វើខុសពីកិច្ចសន្យានេះជាដាច់ខាត។ ហើយចូរអ្នកមើលទៅកាន់ព្រះរបស់អ្នក(រូបសំណាក់កូនគោ)ដែលអ្នកនៅតែបន្តគោរពសក្ការៈចំពោះវានោះចុះ។ យើងពិតជានឹងដុតវា បន្ទាប់មក យើងពិតជានឹងបាចវាចូលទៅក្នុងសមុទ្រ(ដើម្បីកុំឲ្យមានសល់ស្លាកស្នាមអ្វីទាំងអស់)។

20:98

إِنَّمَآ إِلَٰهُكُمُ ٱللَّهُ ٱلَّذِي لَآ إِلَٰهَ إِلَّا هُوَۚ وَسِعَ كُلَّ شَيۡءٍ عِلۡمٗا ﴿98﴾

Transliteration: Innama ilahukumu Allahu allathee la ilaha illa huwa wasiAAa kulla shayin AAilman

Translation: តាមពិត ព្រះជាម្ចាស់របស់ពួកអ្នក គឺអល់ឡោះដែលគ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់ដឹងជ្រួតជ្រាបនូវរាល់អ្វីៗទាំងអស់។

20:99

كَذَٰلِكَ نَقُصُّ عَلَيۡكَ مِنۡ أَنۢبَآءِ مَا قَدۡ سَبَقَۚ وَقَدۡ ءَاتَيۡنَٰكَ مِن لَّدُنَّا ذِكۡرٗا ﴿99﴾

Transliteration: Kathalika naqussu AAalayka min anbai ma qad sabaqa waqad ataynaka min ladunna thikran

Translation: ក៏ដូច្នោះដែរ យើងបាននិទានប្រាប់អ្នកពីរឿងរ៉ាវ(របស់អ្នកជំនាន់មុន)ដែលបានកន្លងផុតទៅ។ ហើយជាការពិតណាស់ យើងបានប្រទានដល់អ្នកនូវការក្រើនរំឭកមួយ(គម្ពីរគួរអាន)អំពីយើង។

20:100

مَّنۡ أَعۡرَضَ عَنۡهُ فَإِنَّهُۥ يَحۡمِلُ يَوۡمَ ٱلۡقِيَٰمَةِ وِزۡرًا ﴿100﴾

Transliteration: Man aAArada AAanhu fainnahu yahmilu yawma alqiyamati wizran

Translation: ជនណាដែលបានងាកចេញពីវា(គម្ពីរគួរអាន) ពិតប្រាកដណាស់នៅថ្ងៃបរលោក គេនឹងត្រូវរែកពុននូវបាបកម្មដ៏ធំធេងបំផុត។

20:101

خَٰلِدِينَ فِيهِۖ وَسَآءَ لَهُمۡ يَوۡمَ ٱلۡقِيَٰمَةِ حِمۡلٗا ﴿101﴾

Transliteration: Khalideena feehi wasaa lahum yawma alqiyamati himlan

Translation: ពួកគេស្ថិតនៅក្នុងវា(ទណ្ឌកម្ម)ជាអមតៈ។ បន្ទុកដែលពួកគេរែកពុននៅថ្ងៃបរលោកនោះ គឺអាក្រក់បំផុតសម្រាប់ពួកគេ។

20:102

يَوۡمَ يُنفَخُ فِي ٱلصُّورِۚ وَنَحۡشُرُ ٱلۡمُجۡرِمِينَ يَوۡمَئِذٖ زُرۡقٗا ﴿102﴾

Transliteration: Yawma yunfakhu fee alssoori wanahshuru almujrimeena yawmaithin zurqan

Translation: គឺនៅថ្ងៃដែលគេ(ម៉ាឡាអ៊ីកាត់)ផ្លុំត្រែ(ជាលើកទីពីរ)។ ហើយនៅថ្ងៃនោះ យើងនឹងប្រមូលផ្តុំពួកឧក្រិដ្ឋជនទាំងឡាយដោយភ្នែករបស់ពួកគេឡើងជាំខៀវ។

20:103

يَتَخَٰفَتُونَ بَيۡنَهُمۡ إِن لَّبِثۡتُمۡ إِلَّا عَشۡرٗا ﴿103﴾

Transliteration: Yatakhafatoona baynahum in labithtum illa AAashran

Translation: ពួកគេនិយាយខ្សឹបខ្សៀវគ្នាថា៖ ពួកអ្នកមិនបានរស់នៅ(ក្នុងលោកិយ)ឡើយ លើកលែងតែដប់ថ្ងៃប៉ុណ្ណោះ។

20:104

نَّحۡنُ أَعۡلَمُ بِمَا يَقُولُونَ إِذۡ يَقُولُ أَمۡثَلُهُمۡ طَرِيقَةً إِن لَّبِثۡتُمۡ إِلَّا يَوۡمٗا ﴿104﴾

Transliteration: Nahnu aAAlamu bima yaqooloona ith yaqoolu amthaluhum tareeqatan in labithtum illa yawman

Translation: យើង(អល់ឡោះ)ដឹងបំផុតនូវអ្វីដែលពួកគេនិយាយ ខណៈដែលអ្នកមានបញ្ញាចេះដឹងជាងគេក្នុងចំណោមពួកគេនិយាយថា៖ ពួកអ្នកមិនបានរស់នៅ(ក្នុងលោកិយ)ឡើយ លើកលែងតែមួយថ្ងៃប៉ុណ្ណោះ។

20:105

وَيَسۡـَٔلُونَكَ عَنِ ٱلۡجِبَالِ فَقُلۡ يَنسِفُهَا رَبِّي نَسۡفٗا ﴿105﴾

Transliteration: Wayasaloonaka AAani aljibali faqul yansifuha rabbee nasfan

Translation: ហើយពួកគេនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីភ្នំទាំងឡាយ(នៅថ្ងៃបរលោក)។ ដូចនេះ ចូរអ្នកតបថា៖ វានឹងត្រូវព្រះជាម្ចាស់របស់ខ្ញុំបំប៉ើងវាឲ្យខ្ទេចខ្ទី(ទៅជាធូលី)។

20:106

فَيَذَرُهَا قَاعٗا صَفۡصَفٗا ﴿106﴾

Transliteration: Fayatharuha qaAAan safsafan

Translation: ហើយទ្រង់នឹងទុកផែនដីឱ្យទៅជារាបស្មើធេងដោយគ្មានអ្វីសោះ(នៅពីលើវា)។

20:107

لَّا تَرَىٰ فِيهَا عِوَجٗا وَلَآ أَمۡتٗا ﴿107﴾

Transliteration: La tara feeha AAiwajan wala amtan

Translation: អ្នកនឹងមិនឃើញមានភាពវៀចវេរនៅលើវានោះឡើយ ហើយក៏មិនឃើញមានកន្លែងខ្ពស់ទាបនោះដែរ។

20:108

يَوۡمَئِذٖ يَتَّبِعُونَ ٱلدَّاعِيَ لَا عِوَجَ لَهُۥۖ وَخَشَعَتِ ٱلۡأَصۡوَاتُ لِلرَّحۡمَٰنِ فَلَا تَسۡمَعُ إِلَّا هَمۡسٗا ﴿108﴾

Transliteration: Yawmaithin yattabiAAoona alddaAAiya la AAiwaja lahu wakhashaAAati alaswatu lilrrahmani fala tasmaAAu illa hamsan

Translation: នៅថ្ងៃនោះ ពួកគេនឹងដើរតាម(សំឡេង)អ្នកដែលស្រែកដោយមិនងាកចេញពីសំឡេងនោះឡើយ។ ហើយសំឡេងទាំងឡាយគឺនៅស្ងៀមស្ងាត់ចំពោះព្រះជាម្ចាស់ដ៏មហាសប្បុរសដោយភាពកោតខ្លាចដោយអ្នកនឹងមិនឮសំឡេងអ្វីក្រៅពីសំឡេងតិចៗនោះឡើយ។

20:109

يَوۡمَئِذٖ لَّا تَنفَعُ ٱلشَّفَٰعَةُ إِلَّا مَنۡ أَذِنَ لَهُ ٱلرَّحۡمَٰنُ وَرَضِيَ لَهُۥ قَوۡلٗا ﴿109﴾

Transliteration: Yawmaithin la tanfaAAu alshshafaAAatu illa man athina lahu alrrahmanu waradiya lahu qawlan

Translation: នៅថ្ងៃនោះ ការអន្តរាគមន៍ គឺគ្មានផលប្រយោជន៍អ្វីឡើយ លើកលែងតែជនណាដែលព្រះជាម្ចាស់ដ៏មហាសប្បុរសបានអនុញ្ញាតដល់គេ និងយល់ព្រមឱ្យគេនិយាយ(អន្តរាគមន៍)ប៉ុណ្ណោះ។

20:110

يَعۡلَمُ مَا بَيۡنَ أَيۡدِيهِمۡ وَمَا خَلۡفَهُمۡ وَلَا يُحِيطُونَ بِهِۦ عِلۡمٗا ﴿110﴾

Transliteration: YaAAlamu ma bayna aydeehim wama khalfahum wala yuheetoona bihi AAilman

Translation: ទ្រង់ដឹងបំផុតនូវអ្វីដែលនៅខាងមុខពួកគេ(ថ្ងៃបរលោក) និងអ្វីដែលនៅខាងក្រោយពួកគេ(លោកិយ)។ តែពួកគេវិញ គឺមិនដឹងអ្វីអំពីទ្រង់នោះឡើយ។

20:111

وَعَنَتِ ٱلۡوُجُوهُ لِلۡحَيِّ ٱلۡقَيُّومِۖ وَقَدۡ خَابَ مَنۡ حَمَلَ ظُلۡمٗا ﴿111﴾

Transliteration: WaAAanati alwujoohu lilhayyi alqayyoomi waqad khaba man hamala thulman

Translation: ហើយមុខទាំងឡាយ(របស់ពួកគេ)បានឱនឈ្ងោកចុះទៅចំពោះព្រះជាម្ចាស់ដែលមានជីវិតអមតៈ និងជាអ្នកដែលគ្រប់គ្រង។ ពិតជាខាតបង់ហើយអ្នកដែលបាននាំទៅជាមួយនូវអំពើស្ហ៊ីរិកជាប់ខ្លួននោះ។

20:112

وَمَن يَعۡمَلۡ مِنَ ٱلصَّـٰلِحَٰتِ وَهُوَ مُؤۡمِنٞ فَلَا يَخَافُ ظُلۡمٗا وَلَا هَضۡمٗا ﴿112﴾

Transliteration: Waman yaAAmal mina alssalihati wahuwa muminun fala yakhafu thulman wala hadman

Translation: ហើយជនណាដែលបានសាងទង្វើកុសល ហើយរូបគេជាអ្នកដែលមានជំនឿនោះ ពិតប្រាកដណាស់ គេមិនភ័យខ្លាចរងនូវភាពអយុត្តិធម៌ និងការបំពាននោះឡើយ។

20:113

وَكَذَٰلِكَ أَنزَلۡنَٰهُ قُرۡءَانًا عَرَبِيّٗا وَصَرَّفۡنَا فِيهِ مِنَ ٱلۡوَعِيدِ لَعَلَّهُمۡ يَتَّقُونَ أَوۡ يُحۡدِثُ لَهُمۡ ذِكۡرٗا ﴿113﴾

Transliteration: Wakathalika anzalnahu quranan AAarabiyyan wasarrafna feehi mina alwaAAeedi laAAallahum yattaqoona aw yuhdithu lahum thikran

Translation: ក៏ដូច្នោះដែរ យើងបានបញ្ចុះគម្ពីរគួរអាននេះជាភាសាអារ៉ាប់ ហើយយើងបានបកស្រាយបញ្ជាក់នៅក្នុងវានូវការព្រមានជាច្រើនប្រភេទ សង្ឃឹមថាពួកគេនឹងកោតខ្លាច ឬនាំមកឱ្យពួកគេនូវការដាស់រំឭក។

20:114

فَتَعَٰلَى ٱللَّهُ ٱلۡمَلِكُ ٱلۡحَقُّۗ وَلَا تَعۡجَلۡ بِٱلۡقُرۡءَانِ مِن قَبۡلِ أَن يُقۡضَىٰٓ إِلَيۡكَ وَحۡيُهُۥۖ وَقُل رَّبِّ زِدۡنِي عِلۡمٗا ﴿114﴾

Transliteration: FataAAala Allahu almaliku alhaqqu wala taAAjal bialqurani min qabli an yuqda ilayka wahyuhu waqul rabbi zidnee AAilman

Translation: ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់ ជាស្ដេចដែលមានអំណាចគ្រប់គ្រងយ៉ាងពិតប្រាកដ។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំប្រញាប់ប្រញាល់សូត្រគម្ពីរគួរអានមុននឹងគេផ្ដល់(វ៉ាហ៊ី)មកឱ្យអ្នកចប់សព្វគ្រប់ឱ្យសោះ។ ហើយចូរអ្នកពោលថា៖ “បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាបន្ថែមចំណេះដឹងដល់ខ្ញុំផងចុះ”។

20:115

وَلَقَدۡ عَهِدۡنَآ إِلَىٰٓ ءَادَمَ مِن قَبۡلُ فَنَسِيَ وَلَمۡ نَجِدۡ لَهُۥ عَزۡمٗا ﴿115﴾

Transliteration: Walaqad AAahidna ila adama min qablu fanasiya walam najid lahu AAazman

Translation: ហើយជាការពិតណាស់ យើងបានផ្ដាំផ្ញើចំពោះព្យាការីអាហ្ទាំកាលពីមុន តែគេបែរជាភ្លេចទៅវិញ។ ហើយយើងមិនបានឃើញគេមានការប្ដេជ្ញាចិត្ត(ចំពោះពាក្យផ្ដាំផ្ញើនោះឡើយ)។

20:116

وَإِذۡ قُلۡنَا لِلۡمَلَـٰٓئِكَةِ ٱسۡجُدُواْ لِأٓدَمَ فَسَجَدُوٓاْ إِلَّآ إِبۡلِيسَ أَبَىٰ ﴿116﴾

Transliteration: Waith qulna lilmalaikati osjudoo liadama fasajadoo illa ibleesa aba

Translation: ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលយើងបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថា៖ ចូរពួកអ្នកឱនស៊ូជូតទៅចំពោះអាហ្ទាំ។ ពេលនោះ ពួកគេក៏បានស៊ូជូតទាំងអស់គ្នា លើកលែងតែអ៊ីព្លិសប៉ុណ្ណោះដែលបដិសេធ។

20:117

فَقُلۡنَا يَـٰٓـَٔادَمُ إِنَّ هَٰذَا عَدُوّٞ لَّكَ وَلِزَوۡجِكَ فَلَا يُخۡرِجَنَّكُمَا مِنَ ٱلۡجَنَّةِ فَتَشۡقَىٰٓ ﴿117﴾

Transliteration: Faqulna ya adamu inna hatha AAaduwwun laka walizawjika fala yukhrijannakuma mina aljannati fatashqa

Translation: ហើយយើងបានមានបន្ទូលថា៖ ឱអាហ្ទាំ! ពិតប្រាកដណាស់ នេះគឺជាសត្រូវរបស់អ្នក និងភរិយារបស់អ្នក។ ហេតុនេះ ចូរអ្នកទាំងពីរកុំឱ្យវាធ្វើឲ្យអ្នកទាំងពីរចេញពីឋានសួគ៌ឱ្យសោះដែលជាហេតុធ្វើឱ្យអ្នកទទួលនូវភាពអពមង្គល។

20:118

إِنَّ لَكَ أَلَّا تَجُوعَ فِيهَا وَلَا تَعۡرَىٰ ﴿118﴾

Transliteration: Inna laka alla tajooAAa feeha wala taAAra

Translation: ពិតប្រាកដណាស់ សម្រាប់អ្នកនៅក្នុងឋានសួគ៌នេះ គឺគ្មានភាពអត់ឃ្លាននោះទេ ហើយក៏មិនអាក្រាតកាយនោះដែរ។

20:119

وَأَنَّكَ لَا تَظۡمَؤُاْ فِيهَا وَلَا تَضۡحَىٰ ﴿119﴾

Transliteration: Waannaka la tathmao feeha wala tadha

Translation: ហើយពិតប្រាកដណាស់ សម្រាប់អ្នកនៅក្នុងឋានសួគ៌នេះ នឹងមិនស្រេកទឹក ហើយក៏មិនត្រូវកំដៅថ្ងៃនោះឡើយ។

20:120

فَوَسۡوَسَ إِلَيۡهِ ٱلشَّيۡطَٰنُ قَالَ يَـٰٓـَٔادَمُ هَلۡ أَدُلُّكَ عَلَىٰ شَجَرَةِ ٱلۡخُلۡدِ وَمُلۡكٖ لَّا يَبۡلَىٰ ﴿120﴾

Transliteration: Fawaswasa ilayhi alshshaytanu qala ya adamu hal adulluka AAala shajarati alkhuldi wamulkin la yabla

Translation: ក្រោយមក ស្ហៃតនបានញុះញង់គេ(ព្យាការីអាហ្ទាំ) ដោយវានិយាយថា៖ ឱអាហ្ទាំ! តើអ្នកចង់ឱ្យខ្ញុំបង្ហាញអ្នកពីដើមឈើមួយដែលធ្វើឲ្យអ្នកមានជីវិតអមតៈ(ពេលទទួលទានវា) និងមានអំណាចគ្រប់គ្រងដែលគ្មានទីបញ្ចប់ដែរឬទេ?

20:121

فَأَكَلَا مِنۡهَا فَبَدَتۡ لَهُمَا سَوۡءَٰتُهُمَا وَطَفِقَا يَخۡصِفَانِ عَلَيۡهِمَا مِن وَرَقِ ٱلۡجَنَّةِۚ وَعَصَىٰٓ ءَادَمُ رَبَّهُۥ فَغَوَىٰ ﴿121﴾

Transliteration: Faakala minha fabadat lahuma sawatuhuma watafiqa yakhsifani AAalayhima min waraqi aljannati waAAasa adamu rabbahu faghawa

Translation: ពេលនោះ គេទាំងពីរក៏បានទទួលទាន(ផ្លែឈើ)អំពីដើមឈើនោះ។ ខណៈនោះ ស្រាប់តែកេរខ្មាសរបស់គេទាំងពីរក៏បានលាតត្រដាងឡើងចំពោះគេទាំងពីរ ហើយគេទាំងពីរក៏បានបេះស្លឹកឈើពីឋានសួគ៌យកមកបិទបាំង(កេរខ្មាសរបស់ខ្លួន)។ ហើយព្យាការីអាហ្ទាំបានប្រព្រឹត្តល្មើសនឹងព្រះជាម្ចាស់របស់គាត់ដោយបានបំពាន(នូវអ្វីដែលទ្រង់ហាមឃាត់)។

20:122

ثُمَّ ٱجۡتَبَٰهُ رَبُّهُۥ فَتَابَ عَلَيۡهِ وَهَدَىٰ ﴿122﴾

Transliteration: Thumma ijtabahu rabbuhu fataba AAalayhi wahada

Translation: ក្រោយមក ព្រះជាម្ចាស់របស់គាត់ក៏បានជ្រើសរើសគាត់ និងបានទទួលយកការសារភាពកំហុសរបស់គាត់ ព្រមទាំងបានចង្អុលបង្ហាញដល់គាត់។

20:123

قَالَ ٱهۡبِطَا مِنۡهَا جَمِيعَۢاۖ بَعۡضُكُمۡ لِبَعۡضٍ عَدُوّٞۖ فَإِمَّا يَأۡتِيَنَّكُم مِّنِّي هُدٗى فَمَنِ ٱتَّبَعَ هُدَايَ فَلَا يَضِلُّ وَلَا يَشۡقَىٰ ﴿123﴾

Transliteration: Qala ihbita minha jameeAAan baAAdukum libaAAdin AAaduwwun faimma yatiyannakum minnee hudan famani ittabaAAa hudaya fala yadillu wala yashqa

Translation: ទ្រង់បានមានបន្ទូលថា៖ ចូរអ្នកទាំងពីរ(ព្រមទាំងអ៊ីព្លិស)ចុះចេញពីឋានសួគ៌ទាំងអស់គ្នាចុះ។ ពួកអ្នកគឺជាសត្រូវនឹងគ្នាទៅវិញទៅមក។ ហើយប្រសិនបើការចង្អុលបង្ហាញអំពីយើងបានមកដល់ពួកអ្នក ដូច្នេះ ជនណាហើយដែលដើរតាមការចង្អុលបង្ហាញរបស់យើង ពិតប្រាកដណាស់ គេនឹងមិនវង្វេង និងមិនទទួលនូវភាពអពមង្គលឡើយ។

20:124

وَمَنۡ أَعۡرَضَ عَن ذِكۡرِي فَإِنَّ لَهُۥ مَعِيشَةٗ ضَنكٗا وَنَحۡشُرُهُۥ يَوۡمَ ٱلۡقِيَٰمَةِ أَعۡمَىٰ ﴿124﴾

Transliteration: Waman aAArada AAan thikree fainna lahu maAAeeshatan dankan wanahshuruhu yawma alqiyamati aAAman

Translation: តែជនណាហើយដែលបានងាកចេញពីការដាស់រំឭករបស់យើង ពិតប្រាកដណាស់ រូបគេនឹងរស់នៅប្រកបដោយភាពចង្អៀតចង្អល់។ ហើយនៅថ្ងៃបរលោក យើងនឹងប្រមូលផ្តុំគេក្នុងនាមជាអ្នកពិការភ្នែក។

20:125

قَالَ رَبِّ لِمَ حَشَرۡتَنِيٓ أَعۡمَىٰ وَقَدۡ كُنتُ بَصِيرٗا ﴿125﴾

Transliteration: Qala rabbi lima hashartanee aAAma waqad kuntu baseeran

Translation: គេបាននិយាយថា៖ បពិត្រព្រះជាម្ចាស់! ហេតុអ្វីបានជាព្រះអង្គប្រមូលផ្ដុំខ្ញុំមកវិញក្នុងនាមជាអ្នកដែលពិការភ្នែកបែបនេះ ខណៈដែលខ្ញុំធ្លាប់ជាអ្នកភ្នែកភ្លឺទេតើ(កាលនៅលោកិយ)?

20:126

قَالَ كَذَٰلِكَ أَتَتۡكَ ءَايَٰتُنَا فَنَسِيتَهَاۖ وَكَذَٰلِكَ ٱلۡيَوۡمَ تُنسَىٰ ﴿126﴾

Transliteration: Qala kathalika atatka ayatuna fanaseetaha wakathalika alyawma tunsa

Translation: ទ្រង់បានតបថា៖ គឺដូច្នេះឯង (គឺដោយសារតែ)សញ្ញាភស្តុតាងជាច្រើនរបស់យើងបានមកដល់អ្នក តែអ្នកបែរជាងាកចេញអំពីវា។ ដូច្នេះ នៅក្នុងថ្ងៃនេះ អ្នកក៏ត្រូវគេបោះបង់ចោលដូចគ្នា។

20:127

وَكَذَٰلِكَ نَجۡزِي مَنۡ أَسۡرَفَ وَلَمۡ يُؤۡمِنۢ بِـَٔايَٰتِ رَبِّهِۦۚ وَلَعَذَابُ ٱلۡأٓخِرَةِ أَشَدُّ وَأَبۡقَىٰٓ ﴿127﴾

Transliteration: Wakathalika najzee man asrafa walam yumin biayati rabbihi walaAAathabu alakhirati ashaddu waabqa

Translation: ក៏ដូច្នោះដែរ យើងនឹងតបស្នងចំពោះជនណាដែលព្រងើយកន្តើយ និងមិនមានជំនឿនឹងសញ្ញាភស្តុតាងនៃព្រះជាម្ចាស់របស់គេ។ ហើយទណ្ឌកម្មនៅថ្ងៃបរលោក គឺធ្ងន់ធ្ងរជាង និងស្ថិតស្ថេរជាង។

20:128

أَفَلَمۡ يَهۡدِ لَهُمۡ كَمۡ أَهۡلَكۡنَا قَبۡلَهُم مِّنَ ٱلۡقُرُونِ يَمۡشُونَ فِي مَسَٰكِنِهِمۡۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّأُوْلِي ٱلنُّهَىٰ ﴿128﴾

Transliteration: Afalam yahdi lahum kam ahlakna qablahum mina alqurooni yamshoona fee masakinihim inna fee thalika laayatin liolee alnnuha

Translation: តើវាមិនបានបង្ហាញដល់ពួកគេ(មុស្ហរីគីនទេ)ឬថា តើមានប្រជាជាតិប៉ុន្មានហើយមុនពួកគេដែលយើងបានបំផ្លាញពួកទាំងនោះ ខណៈដែលពួកគេ(ពួកមុស្ហរីគីន)ក៏បានធ្វើដំណើរឆ្លងកាត់លំនៅឋានរបស់ពួកទាំងនោះផងដែរ? ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់អ្នកដែលមានប្រាជ្ញាចេះគិតពិចារណា។

20:129

وَلَوۡلَا كَلِمَةٞ سَبَقَتۡ مِن رَّبِّكَ لَكَانَ لِزَامٗا وَأَجَلٞ مُّسَمّٗى ﴿129﴾

Transliteration: Walawla kalimatun sabaqat min rabbika lakana lizaman waajalun musamman

Translation: ហើយប្រសិនបើគ្មានការកំណត់ជាមុនពីព្រះជាម្ចាស់របស់អ្នក(ក្នុងការពន្យារពេលដាក់ទណ្ឌកម្មពួកគេ) និងការកំណត់អាយុជីវិតជាក់លាក់ទេនោះ ទ្រង់ពិតជានឹងដាក់ទណ្ឌកម្មពួកគេភ្លាមៗជាមិនខាន។

20:130

فَٱصۡبِرۡ عَلَىٰ مَا يَقُولُونَ وَسَبِّحۡ بِحَمۡدِ رَبِّكَ قَبۡلَ طُلُوعِ ٱلشَّمۡسِ وَقَبۡلَ غُرُوبِهَاۖ وَمِنۡ ءَانَآيِٕ ٱلَّيۡلِ فَسَبِّحۡ وَأَطۡرَافَ ٱلنَّهَارِ لَعَلَّكَ تَرۡضَىٰ ﴿130﴾

Transliteration: Faisbir AAala ma yaqooloona wasabbih bihamdi rabbika qabla tulooAAi alshshamsi waqabla ghuroobiha wamin anai allayli fasabbih waatrafa alnnahari laAAallaka tarda

Translation: ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះអ្វីដែលពួកគេនិយាយ ហើយត្រូវលើកតម្កើងដោយការសរសើរចំពោះព្រះជាម្ចាស់របស់អ្នកនៅមុនពេលថ្ងៃរះ(សឡាតហ្វាជើរ) និងមុនពេលថ្ងៃលិច(សឡាតអាសើរ) ហើយនិងមួយផ្នែកនៃពេលយប់(សឡាតអ៊ីស្ហា)។ ហើយចូរអ្នកលើកតម្កើងទ្រង់នៅពេលថ្ងៃជ្រេ(សឡាតហ្ស៊ូហោរ) និងបន្ទាប់ពីថ្ងៃលិច(សឡាតម៉ាហ្គ្រឹប)។ សង្ឃឹមថាអ្នកនឹង(ទទួលបានផលបុណ្យដែល)អ្នកពេញចិត្ត។

20:131

وَلَا تَمُدَّنَّ عَيۡنَيۡكَ إِلَىٰ مَا مَتَّعۡنَا بِهِۦٓ أَزۡوَٰجٗا مِّنۡهُمۡ زَهۡرَةَ ٱلۡحَيَوٰةِ ٱلدُّنۡيَا لِنَفۡتِنَهُمۡ فِيهِۚ وَرِزۡقُ رَبِّكَ خَيۡرٞ وَأَبۡقَىٰ ﴿131﴾

Transliteration: Wala tamuddanna AAaynayka ila ma mattaAAna bihi azwajan minhum zahrata alhayati alddunya linaftinahum feehi warizqu rabbika khayrun waabqa

Translation: ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំសម្លឹងដោយភ្នែកទាំងគូរបស់អ្នកទៅកាន់អ្វី(លាភសក្ការៈលោកិយ)ដែលយើងបានប្រទានវាទៅឱ្យក្រុមមួយក្នុងចំណោមពួកគេ(ពួកប្រឆាំង)ដែលគ្រាន់តែជាការលម្អនៃជីវិតលោកិយដើម្បីយើងសាកល្បងពួកគេចំពោះរឿងនោះឱ្យសោះ។ ហើយលាភសក្ការៈនៃព្រះជាម្ចាស់របស់អ្នក គឺល្អប្រសើរជាង និងស្ថិតស្ថេរជាងនោះទៅទៀត។

20:132

وَأۡمُرۡ أَهۡلَكَ بِٱلصَّلَوٰةِ وَٱصۡطَبِرۡ عَلَيۡهَاۖ لَا نَسۡـَٔلُكَ رِزۡقٗاۖ نَّحۡنُ نَرۡزُقُكَۗ وَٱلۡعَٰقِبَةُ لِلتَّقۡوَىٰ ﴿132﴾

Transliteration: Wamur ahlaka bialssalati waistabir AAalayha la nasaluka rizqan nahnu narzuquka waalAAaqibatu lilttaqwa

Translation: ហើយចូរអ្នកបង្គាប់ឱ្យក្រុមគ្រួសាររបស់អ្នកប្រតិបត្តិសឡាត និងចូរអ្នកអត់ធ្មត់លើការប្រតិបត្តិវា។ យើងមិនទាមទារលាភសក្ការៈពីអ្នកឡើយ។ យើងទៅវិញទេដែលជាអ្នកប្រទានលាភសក្ការៈដល់អ្នកនោះ។ ហើយលទ្ធផលចុងក្រោយ គឺសម្រាប់អ្នកដែលកោតខ្លាច(អល់ឡោះ)។

20:133

وَقَالُواْ لَوۡلَا يَأۡتِينَا بِـَٔايَةٖ مِّن رَّبِّهِۦٓۚ أَوَلَمۡ تَأۡتِهِم بَيِّنَةُ مَا فِي ٱلصُّحُفِ ٱلۡأُولَىٰ ﴿133﴾

Transliteration: Waqaloo lawla yateena biayatin min rabbihi awalam tatihim bayyinatu ma fee alssuhufi aloola

Translation: ហើយពួកគេ(ពួកប្រឆាំង)បាននិយាយថា៖ ហេតុអ្វីបានជាគេ(ព្យាការីមូហាំម៉ាត់)មិននាំមកនូវសញ្ញាភស្តុតាងណាមួយពីព្រះជាម្ចាស់របស់គេមកកាន់ពួកយើង? តើគម្ពីរគួរអានដែលជាការបញ្ជាក់ទៅលើបណ្តាគម្ពីរដែលបានបញ្ចុះកាលពីមុននោះមិនបានមកដល់ពួកគេទេឬ?

20:134

وَلَوۡ أَنَّآ أَهۡلَكۡنَٰهُم بِعَذَابٖ مِّن قَبۡلِهِۦ لَقَالُواْ رَبَّنَا لَوۡلَآ أَرۡسَلۡتَ إِلَيۡنَا رَسُولٗا فَنَتَّبِعَ ءَايَٰتِكَ مِن قَبۡلِ أَن نَّذِلَّ وَنَخۡزَىٰ ﴿134﴾

Transliteration: Walaw anna ahlaknahum biAAathabin min qablihi laqaloo rabbana lawla arsalta ilayna rasoolan fanattabiAAa ayatika min qabli an nathilla wanakhza

Translation: ហើយពិតប្រាកដណាស់ ប្រសិនបើយើងបំផ្លាញពួកគេ(ពួកប្រឆាំង)ដោយទណ្ឌកម្មមុននឹងយើងបញ្ជូនអ្នកនាំសារនិងគម្ពីរទៅកាន់ពួកគេនោះ ពួកគេប្រាកដជានឹងនិយាយថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ហេតុអ្វីបានជាទ្រង់មិនបញ្ជូនអ្នកនាំសារម្នាក់មកកាន់ពួកយើងដើម្បីឱ្យពួកយើងដើរតាមសញ្ញាភស្តុតាងរបស់ព្រះអង្គ(ដែលអ្នកនាំសារបាននាំមក)មុនពេលដែលភាពអាប់ឱននិងភាពអាម៉ាស់ធ្លាក់មកលើពួកយើង?

20:135

قُلۡ كُلّٞ مُّتَرَبِّصٞ فَتَرَبَّصُواْۖ فَسَتَعۡلَمُونَ مَنۡ أَصۡحَٰبُ ٱلصِّرَٰطِ ٱلسَّوِيِّ وَمَنِ ٱهۡتَدَىٰ ﴿135﴾

Transliteration: Qul kullun mutarabbisun fatarabbasoo fasataAAlamoona man ashabu alssirati alssawiyyi wamani ihtada

Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ រាល់ៗបុគ្គល គឺសុទ្ធតែរង់ចាំមើល(នូវអ្វីដែលអល់ឡោះវិនិច្ឆ័យ)។ ដូច្នេះ ចូរពួកអ្នករង់ចាំមើលចុះ! ពួកអ្នកនឹងដឹងថា តើអ្នកណាដែលស្ថិតនៅមាគ៌ាត្រឹមត្រូវ និងអ្នកណាដែលទទួលបានការចង្អុលបង្ហាញ(ពីអល់ឡោះ)នោះ?

Transliteration source: English Transliteration by Tanzil. Used under Tanzil's non-commercial terms; see the source and latest updates at Tanzil. Tanzil translation download