قَدۡ أَفۡلَحَ ٱلۡمُؤۡمِنُونَ ﴿1﴾قَدۡ أَفۡلَحَ ٱلۡمُؤۡمِنُونَ
Transliteration: Qad aflaha almuminoona
Translation: ពិតប្រាកដណាស់ បណ្តាអ្នកមានជំនឿពិតជាទទួលបានជោគជ័យ។
قَدۡ أَفۡلَحَ ٱلۡمُؤۡمِنُونَ ﴿1﴾قَدۡ أَفۡلَحَ ٱلۡمُؤۡمِنُونَ
Transliteration: Qad aflaha almuminoona
Translation: ពិតប្រាកដណាស់ បណ្តាអ្នកមានជំនឿពិតជាទទួលបានជោគជ័យ។
ٱلَّذِينَ هُمۡ فِي صَلَاتِهِمۡ خَٰشِعُونَ ﴿2﴾ٱلَّذِينَ هُمۡ فِي صَلَاتِهِمۡ خَٰشِعُونَ
Transliteration: Allatheena hum fee salatihim khashiAAoona
Translation: គឺបណ្តាអ្នកដែលមានភាពស្មឹងស្មាធក្នុងការសឡាតរបស់ខ្លួន។
وَٱلَّذِينَ هُمۡ عَنِ ٱللَّغۡوِ مُعۡرِضُونَ ﴿3﴾وَٱلَّذِينَ هُمۡ عَنِ ٱللَّغۡوِ مُعۡرِضُونَ
Transliteration: Waallatheena hum AAani allaghwi muAAridoona
Translation: និងបណ្តាអ្នកដែលងាកចេញ(បោះបង់ចោល)ពីប្រការដែលឥតប្រយោជន៍ទាំងឡាយ។
وَٱلَّذِينَ هُمۡ لِلزَّكَوٰةِ فَٰعِلُونَ ﴿4﴾وَٱلَّذِينَ هُمۡ لِلزَّكَوٰةِ فَٰعِلُونَ
Transliteration: Waallatheena hum lilzzakati faAAiloona
Translation: និងបណ្តាអ្នកដែលបរិច្ចាគហ្សាកាត់។
وَٱلَّذِينَ هُمۡ لِفُرُوجِهِمۡ حَٰفِظُونَ ﴿5﴾وَٱلَّذِينَ هُمۡ لِفُرُوجِهِمۡ حَٰفِظُونَ
Transliteration: Waallatheena hum lifuroojihim hafithoona
Translation: និងបណ្តាអ្នកដែលថែរក្សាប្រដាប់ភេទរបស់ខ្លួន
إِلَّا عَلَىٰٓ أَزۡوَٰجِهِمۡ أَوۡ مَا مَلَكَتۡ أَيۡمَٰنُهُمۡ فَإِنَّهُمۡ غَيۡرُ مَلُومِينَ ﴿6﴾إِلَّا عَلَىٰٓ أَزۡوَٰجِهِمۡ أَوۡ مَا مَلَكَتۡ أَيۡمَٰنُهُمۡ فَإِنَّهُمۡ غَيۡرُ مَلُومِينَ
Transliteration: Illa AAala azwajihim aw ma malakat aymanuhum fainnahum ghayru maloomeena
Translation: លើកលែងតែចំពោះភរិយារបស់ពួកគេ ឬស្រ្តីបម្រើដាច់ថ្លៃដែលនៅក្រោមការគ្រប់គ្រងរបស់ពួកគេប៉ុណ្ណោះ។ ជាការពិតណាស់ ពួកគេមិនត្រូវបានគេស្តីបន្ទោសឡើយ។
فَمَنِ ٱبۡتَغَىٰ وَرَآءَ ذَٰلِكَ فَأُوْلَـٰٓئِكَ هُمُ ٱلۡعَادُونَ ﴿7﴾فَمَنِ ٱبۡتَغَىٰ وَرَآءَ ذَٰلِكَ فَأُوْلَـٰٓئِكَ هُمُ ٱلۡعَادُونَ
Transliteration: Famani ibtagha waraa thalika faolaika humu alAAadoona
Translation: តែជនណាដែលស្វែងរកការត្រេកត្រអាលក្រៅពីនោះ ពិតប្រាកដណាស់ ពួកទាំងនោះ ពួកគេគឺជាពួកដែលបំពាន។
وَٱلَّذِينَ هُمۡ لِأَمَٰنَٰتِهِمۡ وَعَهۡدِهِمۡ رَٰعُونَ ﴿8﴾وَٱلَّذِينَ هُمۡ لِأَمَٰنَٰتِهِمۡ وَعَهۡدِهِمۡ رَٰعُونَ
Transliteration: Waallatheena hum liamanatihim waAAahdihim raAAoona
Translation: និងបណ្តាអ្នកដែលថែរក្សាទំនុកចិត្ត និងបំពេញតាមការសន្យារបស់ខ្លួន។
وَٱلَّذِينَ هُمۡ عَلَىٰ صَلَوَٰتِهِمۡ يُحَافِظُونَ ﴿9﴾وَٱلَّذِينَ هُمۡ عَلَىٰ صَلَوَٰتِهِمۡ يُحَافِظُونَ
Transliteration: Waallatheena hum AAala salawatihim yuhafithoona
Translation: និងបណ្តាអ្នកដែលថែរក្សាលើការប្រតិបត្តិសឡាតរបស់ខ្លួន។
أُوْلَـٰٓئِكَ هُمُ ٱلۡوَٰرِثُونَ ﴿10﴾أُوْلَـٰٓئِكَ هُمُ ٱلۡوَٰرِثُونَ
Transliteration: Olaika humu alwarithoona
Translation: អ្នកទាំងនោះហើយ ពួកគេគឺជាអ្នកដែលត្រូវទទួលមរតក
ٱلَّذِينَ يَرِثُونَ ٱلۡفِرۡدَوۡسَ هُمۡ فِيهَا خَٰلِدُونَ ﴿11﴾ٱلَّذِينَ يَرِثُونَ ٱلۡفِرۡدَوۡسَ هُمۡ فِيهَا خَٰلِدُونَ
Transliteration: Allatheena yarithoona alfirdawsa hum feeha khalidoona
Translation: ដែលពួកគេនឹងត្រូវទទួលមរតកឋានសួគ៌ហ្វៀរទ័ស(ជាឋានសួគ៌ដែលមានលំដាប់ខ្ពស់ជាងគេបំផុត)ដោយពួកគេស្ថិតនៅទីនោះជាអមតៈ។
وَلَقَدۡ خَلَقۡنَا ٱلۡإِنسَٰنَ مِن سُلَٰلَةٖ مِّن طِينٖ ﴿12﴾وَلَقَدۡ خَلَقۡنَا ٱلۡإِنسَٰنَ مِن سُلَٰلَةٖ مِّن طِينٖ
Transliteration: Walaqad khalaqna alinsana min sulalatin min teenin
Translation: ហើយជាការពិតណាស់ យើងបានបង្កើតមនុស្សលោក(ព្យាការីអាហ្ទាំ)ពីដីឥដ្ឋ។
ثُمَّ جَعَلۡنَٰهُ نُطۡفَةٗ فِي قَرَارٖ مَّكِينٖ ﴿13﴾ثُمَّ جَعَلۡنَٰهُ نُطۡفَةٗ فِي قَرَارٖ مَّكِينٖ
Transliteration: Thumma jaAAalnahu nutfatan fee qararin makeenin
Translation: ក្រោយមក យើងបានបង្កើតគេអំពីទឹកកាមដោយស្ថិតនៅក្នុងស្បូនស្ត្រី(រហូតដល់ពេលប្រសូត)។
ثُمَّ خَلَقۡنَا ٱلنُّطۡفَةَ عَلَقَةٗ فَخَلَقۡنَا ٱلۡعَلَقَةَ مُضۡغَةٗ فَخَلَقۡنَا ٱلۡمُضۡغَةَ عِظَٰمٗا فَكَسَوۡنَا ٱلۡعِظَٰمَ لَحۡمٗا ثُمَّ أَنشَأۡنَٰهُ خَلۡقًا ءَاخَرَۚ فَتَبَارَكَ ٱللَّهُ أَحۡسَنُ ٱلۡخَٰلِقِينَ ﴿14﴾ثُمَّ خَلَقۡنَا ٱلنُّطۡفَةَ عَلَقَةٗ فَخَلَقۡنَا ٱلۡعَلَقَةَ مُضۡغَةٗ فَخَلَقۡنَا ٱلۡمُضۡغَةَ عِظَٰمٗا فَكَسَوۡنَا ٱلۡعِظَٰمَ لَحۡمٗا ثُمَّ أَنشَأۡنَٰهُ خَلۡقًا ءَاخَرَۚ فَتَبَارَكَ ٱللَّهُ أَحۡسَنُ ٱلۡخَٰلِقِينَ
Transliteration: Thumma khalaqna alnnutfata AAalaqatan fakhalaqna alAAalaqata mudghatan fakhalaqna almudghata AAithaman fakasawna alAAithama lahman thumma anshanahu khalqan akhara fatabaraka Allahu ahsanu alkhaliqeena
Translation: ក្រោយមក យើងបានធ្វើឲ្យទឹកកាមនោះក្លាយទៅជាដុំឈាម។ ក្រោយមកទៀត យើងបានធ្វើឱ្យដុំឈាមនោះក្លាយទៅជាដុំសាច់។ បន្ទាប់មក យើងបានធ្វើឲ្យដុំសាច់នោះឱ្យមានជាឆ្អឹង រួចយើងបានគ្របដណ្តប់ឆ្អឹងនោះដោយសាច់។ បន្ទាប់មកទៀត យើងក៏បានបង្កើតវាទៅជារូបរាងមួយផ្សេងទៀត(ដោយការផ្លុំបញ្ចូលព្រលឹងទៅក្នុងវា)។ ហើយអល់ឡោះមហាឧត្តុង្គឧត្តមដែលជាអ្នកបង្កើតដ៏ប្រសើរបំផុត។
ثُمَّ إِنَّكُم بَعۡدَ ذَٰلِكَ لَمَيِّتُونَ ﴿15﴾ثُمَّ إِنَّكُم بَعۡدَ ذَٰلِكَ لَمَيِّتُونَ
Transliteration: Thumma innakum baAAda thalika lamayyitoona
Translation: ក្រោយមក បន្ទាប់ពីនោះ ពួកអ្នកពិតជានឹងត្រូវស្លាប់ទៅវិញ។
ثُمَّ إِنَّكُمۡ يَوۡمَ ٱلۡقِيَٰمَةِ تُبۡعَثُونَ ﴿16﴾ثُمَّ إِنَّكُمۡ يَوۡمَ ٱلۡقِيَٰمَةِ تُبۡعَثُونَ
Transliteration: Thumma innakum yawma alqiyamati tubAAathoona
Translation: បន្ទាប់មកទៀត នៅថ្ងៃបរលោក ពួកអ្នកពិតជានឹងត្រូវគេបង្កើតឲ្យរស់ឡើងវិញ។
وَلَقَدۡ خَلَقۡنَا فَوۡقَكُمۡ سَبۡعَ طَرَآئِقَ وَمَا كُنَّا عَنِ ٱلۡخَلۡقِ غَٰفِلِينَ ﴿17﴾وَلَقَدۡ خَلَقۡنَا فَوۡقَكُمۡ سَبۡعَ طَرَآئِقَ وَمَا كُنَّا عَنِ ٱلۡخَلۡقِ غَٰفِلِينَ
Transliteration: Walaqad khalaqna fawqakum sabAAa taraiqa wama kunna AAani alkhalqi ghafileena
Translation: ហើយជាការពិតណាស់ យើងបានបង្កើតនៅខាងលើពួកអ្នក(ឱមនុស្សលោក)នូវមេឃប្រាំពីរជាន់ដែលត្រួតលើគ្នា ហើយយើងមិនបានព្រងើយកន្តើយចំពោះភាវៈទាំងឡាយ(របស់យើង)ឡើយ។
وَأَنزَلۡنَا مِنَ ٱلسَّمَآءِ مَآءَۢ بِقَدَرٖ فَأَسۡكَنَّـٰهُ فِي ٱلۡأَرۡضِۖ وَإِنَّا عَلَىٰ ذَهَابِۭ بِهِۦ لَقَٰدِرُونَ ﴿18﴾وَأَنزَلۡنَا مِنَ ٱلسَّمَآءِ مَآءَۢ بِقَدَرٖ فَأَسۡكَنَّـٰهُ فِي ٱلۡأَرۡضِۖ وَإِنَّا عَلَىٰ ذَهَابِۭ بِهِۦ لَقَٰدِرُونَ
Transliteration: Waanzalna mina alssamai maan biqadarin faaskannahu fee alardi wainna AAala thahabin bihi laqadiroona
Translation: ហើយយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃក្នុងបរិមាណកំណត់(ជាក់លាក់)។ ហើយយើងបានឱ្យវា(ទឹកភ្លៀង)ស្ថិតនៅលើផែនដី។ ជាការពិតណាស់ យើងពិតជាអ្នកដែលមានសមត្ថភាពធ្វើឱ្យវាបាត់បង់(រីង)ទៅវិញ។
فَأَنشَأۡنَا لَكُم بِهِۦ جَنَّـٰتٖ مِّن نَّخِيلٖ وَأَعۡنَٰبٖ لَّكُمۡ فِيهَا فَوَٰكِهُ كَثِيرَةٞ وَمِنۡهَا تَأۡكُلُونَ ﴿19﴾فَأَنشَأۡنَا لَكُم بِهِۦ جَنَّـٰتٖ مِّن نَّخِيلٖ وَأَعۡنَٰبٖ لَّكُمۡ فِيهَا فَوَٰكِهُ كَثِيرَةٞ وَمِنۡهَا تَأۡكُلُونَ
Transliteration: Faanshana lakum bihi jannatin min nakheelin waaAAnabin lakum feeha fawakihu katheeratun waminha takuloona
Translation: ហើយតាមរយៈទឹកភ្លៀងនេះ យើងបានបង្កើតនូវច្បារដំណាំជាច្រើនអំពីដើមល្មើ និងទំពាំងបាយជូរសម្រាប់ពួកអ្នក។ នៅក្នុងចម្ការទាំងនោះ មានផ្លែឈើជាច្រើនប្រភេទ។ ហើយក្នុងចំណោមផ្លែឈើទាំងនោះ ពួកអ្នកអាចបរិភោគបាន។
وَشَجَرَةٗ تَخۡرُجُ مِن طُورِ سَيۡنَآءَ تَنۢبُتُ بِٱلدُّهۡنِ وَصِبۡغٖ لِّلۡأٓكِلِينَ ﴿20﴾وَشَجَرَةٗ تَخۡرُجُ مِن طُورِ سَيۡنَآءَ تَنۢبُتُ بِٱلدُّهۡنِ وَصِبۡغٖ لِّلۡأٓكِلِينَ
Transliteration: Washajaratan takhruju min toori saynaa tanbutu bialdduhni wasibghin lilakileena
Translation: ហើយ(តាមរយៈទឹកភ្លៀងនេះដែរ យើងបានបង្កើតសម្រាប់ពួកអ្នកនូវ)ដើមហ្សៃទូន ដែលដុះនៅតំបន់ភ្នំតួរសៃណាកដែលអាចចម្រាញ់ចេញជាប្រេង និងជាចំណីអាហារសម្រាប់បរិភោគ។
وَإِنَّ لَكُمۡ فِي ٱلۡأَنۡعَٰمِ لَعِبۡرَةٗۖ نُّسۡقِيكُم مِّمَّا فِي بُطُونِهَا وَلَكُمۡ فِيهَا مَنَٰفِعُ كَثِيرَةٞ وَمِنۡهَا تَأۡكُلُونَ ﴿21﴾وَإِنَّ لَكُمۡ فِي ٱلۡأَنۡعَٰمِ لَعِبۡرَةٗۖ نُّسۡقِيكُم مِّمَّا فِي بُطُونِهَا وَلَكُمۡ فِيهَا مَنَٰفِعُ كَثِيرَةٞ وَمِنۡهَا تَأۡكُلُونَ
Transliteration: Wainna lakum fee alanAAami laAAibratan nusqeekum mimma fee butooniha walakum feeha manafiAAu katheeratun waminha takuloona
Translation: ហើយពិតប្រាកដណាស់ ចំពោះសត្វពាហនៈទាំងឡាយ គឺជាមេរៀនមួយសម្រាប់ពួកអ្នក។ យើងបានផ្តល់ឱ្យពួកអ្នកទទួលទាននូវអ្វី(ទឹកដោះ)ដែលមាននៅក្នុងពោះរបស់វា។ ហើយពួកវាក៏បានផ្តល់នូវផលប្រយោជន៍ជាច្រើនផ្សេងទៀតសម្រាប់ពួកអ្នក ហើយក្នុងចំណោមពួកវា ពួកអ្នកក៏អាចទទួលទានបានផងដែរ។
وَعَلَيۡهَا وَعَلَى ٱلۡفُلۡكِ تُحۡمَلُونَ ﴿22﴾وَعَلَيۡهَا وَعَلَى ٱلۡفُلۡكِ تُحۡمَلُونَ
Transliteration: WaAAalayha waAAala alfulki tuhmaloona
Translation: ហើយពួកអ្នកអាចដឹកជញ្ជូនទំនិញនៅលើវា(សត្វអូដ្ឋ) និងនៅលើសំពៅផងដែរ។
وَلَقَدۡ أَرۡسَلۡنَا نُوحًا إِلَىٰ قَوۡمِهِۦ فَقَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥٓۚ أَفَلَا تَتَّقُونَ ﴿23﴾وَلَقَدۡ أَرۡسَلۡنَا نُوحًا إِلَىٰ قَوۡمِهِۦ فَقَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥٓۚ أَفَلَا تَتَّقُونَ
Transliteration: Walaqad arsalna noohan ila qawmihi faqala ya qawmi oAAbudoo Allaha ma lakum min ilahin ghayruhu afala tattaqoona
Translation: ហើយជាការពិតណាស់ យើងបានបញ្ជូនព្យាការីនួហទៅកាន់ក្រុមរបស់គាត់ ដោយគាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ សម្រាប់ពួកអ្នក គឺគ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ដូច្នេះ តើពួកអ្នកមិនកោតខ្លាចទ្រង់ទេឬ?
فَقَالَ ٱلۡمَلَؤُاْ ٱلَّذِينَ كَفَرُواْ مِن قَوۡمِهِۦ مَا هَٰذَآ إِلَّا بَشَرٞ مِّثۡلُكُمۡ يُرِيدُ أَن يَتَفَضَّلَ عَلَيۡكُمۡ وَلَوۡ شَآءَ ٱللَّهُ لَأَنزَلَ مَلَـٰٓئِكَةٗ مَّا سَمِعۡنَا بِهَٰذَا فِيٓ ءَابَآئِنَا ٱلۡأَوَّلِينَ ﴿24﴾فَقَالَ ٱلۡمَلَؤُاْ ٱلَّذِينَ كَفَرُواْ مِن قَوۡمِهِۦ مَا هَٰذَآ إِلَّا بَشَرٞ مِّثۡلُكُمۡ يُرِيدُ أَن يَتَفَضَّلَ عَلَيۡكُمۡ وَلَوۡ شَآءَ ٱللَّهُ لَأَنزَلَ مَلَـٰٓئِكَةٗ مَّا سَمِعۡنَا بِهَٰذَا فِيٓ ءَابَآئِنَا ٱلۡأَوَّلِينَ
Transliteration: Faqala almalao allatheena kafaroo min qawmihi ma hatha illa basharun mithlukum yureedu an yatafaddala AAalaykum walaw shaa Allahu laanzala malaikatan ma samiAAna bihatha fee abaina alawwaleena
Translation: ពួកអ្នកដែលមានឋានៈសក្តិដែលជាពួកប្រឆាំងក្នុងចំណោមក្រុមរបស់គាត់បាននិយាយថា៖ រូបគេនេះ គឺគ្មានអ្វីក្រៅតែពីជាមនុស្សលោកធម្មតាដូចពួកអ្នកដែលចង់ធ្វើជាចៅហ្វាយនាយ(គ្រប់គ្រង)ទៅលើពួកអ្នកប៉ុណ្ណោះ។ ប្រសិនបើអល់ឡោះទ្រង់មានចេតនា ទ្រង់ប្រាកដជានឹងបញ្ជូនម៉ាឡាអ៊ីកាត់(មកកាន់ពួកយើងជាមិនខាន)។ ពួកយើងមិនដែលបានឮរឿងនេះពីបុព្វបុរសរបស់ពួកយើងជំនាន់មុននោះឡើយ។
إِنۡ هُوَ إِلَّا رَجُلُۢ بِهِۦ جِنَّةٞ فَتَرَبَّصُواْ بِهِۦ حَتَّىٰ حِينٖ ﴿25﴾إِنۡ هُوَ إِلَّا رَجُلُۢ بِهِۦ جِنَّةٞ فَتَرَبَّصُواْ بِهِۦ حَتَّىٰ حِينٖ
Transliteration: In huwa illa rajulun bihi jinnatun fatarabbasoo bihi hatta heenin
Translation: រូបគេគ្មានអ្វីក្រៅពីជាបុរសដែលកើតរោគវិកលចរិតនោះឡើយ។ ហេតុនេះ ចូរពួកអ្នករង់ចាំមើលគេសិនចុះ រហូតដល់ពេលកំណត់(គេភ្ញាក់ខ្លួនវិញ)។
قَالَ رَبِّ ٱنصُرۡنِي بِمَا كَذَّبُونِ ﴿26﴾قَالَ رَبِّ ٱنصُرۡنِي بِمَا كَذَّبُونِ
Transliteration: Qala rabbi onsurnee bima kaththabooni
Translation: ព្យាការីនួហបានបួងសួងថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាជួយដល់ខ្ញុំចំពោះអ្វីដែលពួកគេបានបដិសេធផងចុះ។
فَأَوۡحَيۡنَآ إِلَيۡهِ أَنِ ٱصۡنَعِ ٱلۡفُلۡكَ بِأَعۡيُنِنَا وَوَحۡيِنَا فَإِذَا جَآءَ أَمۡرُنَا وَفَارَ ٱلتَّنُّورُ فَٱسۡلُكۡ فِيهَا مِن كُلّٖ زَوۡجَيۡنِ ٱثۡنَيۡنِ وَأَهۡلَكَ إِلَّا مَن سَبَقَ عَلَيۡهِ ٱلۡقَوۡلُ مِنۡهُمۡۖ وَلَا تُخَٰطِبۡنِي فِي ٱلَّذِينَ ظَلَمُوٓاْ إِنَّهُم مُّغۡرَقُونَ ﴿27﴾فَأَوۡحَيۡنَآ إِلَيۡهِ أَنِ ٱصۡنَعِ ٱلۡفُلۡكَ بِأَعۡيُنِنَا وَوَحۡيِنَا فَإِذَا جَآءَ أَمۡرُنَا وَفَارَ ٱلتَّنُّورُ فَٱسۡلُكۡ فِيهَا مِن كُلّٖ زَوۡجَيۡنِ ٱثۡنَيۡنِ وَأَهۡلَكَ إِلَّا مَن سَبَقَ عَلَيۡهِ ٱلۡقَوۡلُ مِنۡهُمۡۖ وَلَا تُخَٰطِبۡنِي فِي ٱلَّذِينَ ظَلَمُوٓاْ إِنَّهُم مُّغۡرَقُونَ
Transliteration: Faawhayna ilayhi ani isnaAAi alfulka biaAAyunina wawahyina faitha jaa amruna wafara alttannooru faosluk feeha min kullin zawjayni ithnayni waahlaka illa man sabaqa AAalayhi alqawlu minhum wala tukhatibnee fee allatheena thalamoo innahum mughraqoona
Translation: ពេលនោះ យើងក៏បានផ្តល់វ៉ាហ៊ីទៅកាន់គេ(ព្យាការីនួហ)ថា៖ ចូរអ្នកធ្វើសំពៅមួយដោយការឃ្លាំមើលពីយើង និងដោយការបង្រៀនពីយើង។ ក្រោយមក នៅពេលដែលបទបញ្ជារបស់យើងបានមកដល់ ហើយទឹកបានផុសចេញពីក្នុងដីយ៉ាងច្រើននោះ ចូរអ្នកនាំយកចូលទៅក្នុងសំពៅនោះនូវរាល់សត្វដែលមានជីវិតទាំងអស់មួយគូៗ(ញីឈ្មោល) ព្រមទាំងក្រុមគ្រួសាររបស់អ្នកផងដែរ លើកលែងតែជនណាដែលគេបានកំណត់ជាមុនក្នុងចំណោមពួកគេប៉ុណ្ណោះ។ ហើយចូរអ្នកកុំបួងសួងសុំពីយើងឱ្យជួយសង្រ្គោះពួកដែលបានបំពានឱ្យសោះ។ ពិតប្រាកដណាស់ ពួកគេ គឺជាពួកដែលត្រូវគេពន្លិច(ក្នុងទឹកជំនន់)។
فَإِذَا ٱسۡتَوَيۡتَ أَنتَ وَمَن مَّعَكَ عَلَى ٱلۡفُلۡكِ فَقُلِ ٱلۡحَمۡدُ لِلَّهِ ٱلَّذِي نَجَّىٰنَا مِنَ ٱلۡقَوۡمِ ٱلظَّـٰلِمِينَ ﴿28﴾فَإِذَا ٱسۡتَوَيۡتَ أَنتَ وَمَن مَّعَكَ عَلَى ٱلۡفُلۡكِ فَقُلِ ٱلۡحَمۡدُ لِلَّهِ ٱلَّذِي نَجَّىٰنَا مِنَ ٱلۡقَوۡمِ ٱلظَّـٰلِمِينَ
Transliteration: Faitha istawayta anta waman maAAaka AAala alfulki faquli alhamdu lillahi allathee najjana mina alqawmi alththalimeena
Translation: ហើយនៅពេលដែលអ្នក និងអ្នកដែលនៅជាមួយអ្នកបានឡើងលើសំពៅហើយនោះ ចូរអ្នកពោលថា៖ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលបានសង្គ្រោះពួកយើងពីក្រុមដែលបំពាន។
وَقُل رَّبِّ أَنزِلۡنِي مُنزَلٗا مُّبَارَكٗا وَأَنتَ خَيۡرُ ٱلۡمُنزِلِينَ ﴿29﴾وَقُل رَّبِّ أَنزِلۡنِي مُنزَلٗا مُّبَارَكٗا وَأَنتَ خَيۡرُ ٱلۡمُنزِلِينَ
Transliteration: Waqul rabbi anzilnee munzalan mubarakan waanta khayru almunzileena
Translation: ហើយចូរអ្នកពោលថា៖ បពិតព្រះជាម្ចាស់! សូមព្រះអង្គមេត្តាឱ្យខ្ញុំបានចុះចតនៅកន្លែងមួយដែលមានពរជ័យផងចុះ។ ហើយទ្រង់ជាអ្នកប្រទានកន្លែង(ចុះចត)ដ៏ប្រសើរបំផុត។
إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ وَإِن كُنَّا لَمُبۡتَلِينَ ﴿30﴾إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ وَإِن كُنَّا لَمُبۡتَلِينَ
Transliteration: Inna fee thalika laayatin wain kunna lamubtaleena
Translation: ជាការពិតណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាង(ដ៏ច្បាស់លាស់)។ ហើយយើងគឺជាអ្នកដែលសាកល្បង(ប្រជាជាតិទាំងឡាយ)។
ثُمَّ أَنشَأۡنَا مِنۢ بَعۡدِهِمۡ قَرۡنًا ءَاخَرِينَ ﴿31﴾ثُمَّ أَنشَأۡنَا مِنۢ بَعۡدِهِمۡ قَرۡنًا ءَاخَرِينَ
Transliteration: Thumma anshana min baAAdihim qarnan akhareena
Translation: ក្រោយមក យើងបានបង្កើតប្រជាជាតិមួយផ្សេងទៀតបន្ទាប់ពីពួកគេ(គឺក្រុមអាទ)។
فَأَرۡسَلۡنَا فِيهِمۡ رَسُولٗا مِّنۡهُمۡ أَنِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥٓۚ أَفَلَا تَتَّقُونَ ﴿32﴾فَأَرۡسَلۡنَا فِيهِمۡ رَسُولٗا مِّنۡهُمۡ أَنِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥٓۚ أَفَلَا تَتَّقُونَ
Transliteration: Faarsalna feehim rasoolan minhum ani oAAbudoo Allaha ma lakum min ilahin ghayruhu afala tattaqoona
Translation: ហើយយើងបានបញ្ជូនអ្នកនាំសារម្នាក់ក្នុងចំណោមពួកគេ(ព្យាការីហ៊ូទ)ទៅកាន់ពួកគេ (ដោយគាត់បាននិយាយថា៖) ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ សម្រាប់ពួកអ្នក គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ដូច្នេះ តើពួកអ្នកមិនកោតខ្លាចទ្រង់ទេឬ?
وَقَالَ ٱلۡمَلَأُ مِن قَوۡمِهِ ٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِلِقَآءِ ٱلۡأٓخِرَةِ وَأَتۡرَفۡنَٰهُمۡ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا مَا هَٰذَآ إِلَّا بَشَرٞ مِّثۡلُكُمۡ يَأۡكُلُ مِمَّا تَأۡكُلُونَ مِنۡهُ وَيَشۡرَبُ مِمَّا تَشۡرَبُونَ ﴿33﴾وَقَالَ ٱلۡمَلَأُ مِن قَوۡمِهِ ٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِلِقَآءِ ٱلۡأٓخِرَةِ وَأَتۡرَفۡنَٰهُمۡ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا مَا هَٰذَآ إِلَّا بَشَرٞ مِّثۡلُكُمۡ يَأۡكُلُ مِمَّا تَأۡكُلُونَ مِنۡهُ وَيَشۡرَبُ مِمَّا تَشۡرَبُونَ
Transliteration: Waqala almalao min qawmihi allatheena kafaroo wakaththaboo biliqai alakhirati waatrafnahum fee alhayati alddunya ma hatha illa basharun mithlukum yakulu mimma takuloona minhu wayashrabu mimma tashraboona
Translation: ហើយពួកអ្នកដែលមានឋានៈសក្តិក្នុងចំណោមក្រុមរបស់គាត់ដែលជាពួកប្រឆាំង និងបដិសេធនឹងជំនួបនាថ្ងៃបរលោក ព្រមទាំងយើងបានផ្តល់ការសោយសុខក្នុងជីវិតលោកិយដល់ពួកគេបាននិយាយថា៖ រូបគេនេះ គ្មានអ្វីក្រៅពីជាមនុស្សលោកធម្មតាដូចពួកអ្នកដែលគេទទួលទាននូវអ្វីដែលពួកអ្នកទទួលទាន ហើយផឹកនូវអ្វីដែលពួកអ្នកផឹកប៉ុណ្ណោះ។
وَلَئِنۡ أَطَعۡتُم بَشَرٗا مِّثۡلَكُمۡ إِنَّكُمۡ إِذٗا لَّخَٰسِرُونَ ﴿34﴾وَلَئِنۡ أَطَعۡتُم بَشَرٗا مِّثۡلَكُمۡ إِنَّكُمۡ إِذٗا لَّخَٰسِرُونَ
Transliteration: Walain ataAAtum basharan mithlakum innakum ithan lakhasiroona
Translation: ហើយប្រសិនបើពួកអ្នកប្រតិបត្តិតាមមនុស្សលោកធម្មតាម្នាក់ដូចពួកអ្នកដែរ ពិតប្រាកដណាស់ បើដូច្នេះមែននោះ ពួកអ្នកពិតជាពួកដែលខាតបង់ជាមិនខាន។
أَيَعِدُكُمۡ أَنَّكُمۡ إِذَا مِتُّمۡ وَكُنتُمۡ تُرَابٗا وَعِظَٰمًا أَنَّكُم مُّخۡرَجُونَ ﴿35﴾أَيَعِدُكُمۡ أَنَّكُمۡ إِذَا مِتُّمۡ وَكُنتُمۡ تُرَابٗا وَعِظَٰمًا أَنَّكُم مُّخۡرَجُونَ
Transliteration: AyaAAidukum annakum itha mittum wakuntum turaban waAAithaman annakum mukhrajoona
Translation: តើគេបានសន្យានឹងពួកអ្នកថា ពិតប្រាកដណាស់ នៅពេលដែលពួកអ្នកស្លាប់ ហើយបានក្លាយទៅជាដី និងឆ្អឹង(ដែលពុកផុយ)ហើយនោះ ពួកអ្នកពិតជានឹងត្រូវបានគេបញ្ចេញ(ពីផ្នូររបស់ពួកអ្នកម្តងទៀត)ឬ?
هَيۡهَاتَ هَيۡهَاتَ لِمَا تُوعَدُونَ ﴿36﴾۞هَيۡهَاتَ هَيۡهَاتَ لِمَا تُوعَدُونَ
Transliteration: Hayhata hayhata lima tooAAadoona
Translation: អ្វីដែលគេបានសន្យានឹងពួកអ្នកនោះ គឺនៅឆ្ងាយសែនឆ្ងាយ(មិនអាចកើតឡើងទៅរួចឡើយ)។
إِنۡ هِيَ إِلَّا حَيَاتُنَا ٱلدُّنۡيَا نَمُوتُ وَنَحۡيَا وَمَا نَحۡنُ بِمَبۡعُوثِينَ ﴿37﴾إِنۡ هِيَ إِلَّا حَيَاتُنَا ٱلدُّنۡيَا نَمُوتُ وَنَحۡيَا وَمَا نَحۡنُ بِمَبۡعُوثِينَ
Transliteration: In hiya illa hayatuna alddunya namootu wanahya wama nahnu bimabAAootheena
Translation: ពិតណាស់ គ្មានជីវិតរស់នៅណាក្រៅតែពីជីវិតរស់នៅក្នុងលោកិយរបស់យើងនេះឡើយ។ ពួកយើងស្លាប់ ហើយពួកយើងរស់(កើតស្លាប់បន្តបន្ទាប់គ្នា)។ ហើយពួកយើងក៏មិនត្រូវបានគេបង្កើតឲ្យរស់ឡើងវិញម្តងទៀតនោះដែរ។
إِنۡ هُوَ إِلَّا رَجُلٌ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبٗا وَمَا نَحۡنُ لَهُۥ بِمُؤۡمِنِينَ ﴿38﴾إِنۡ هُوَ إِلَّا رَجُلٌ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبٗا وَمَا نَحۡنُ لَهُۥ بِمُؤۡمِنِينَ
Transliteration: In huwa illa rajulun iftara AAala Allahi kathiban wama nahnu lahu bimumineena
Translation: រូបគេ គ្មានអ្វីក្រៅពីជាបុរសម្នាក់ដែលប្រឌិតរឿងភូតកុហកទៅលើអល់ឡោះនោះឡើយ ហើយពួកយើងក៏មិនមានជំនឿលើគេដែរ។
قَالَ رَبِّ ٱنصُرۡنِي بِمَا كَذَّبُونِ ﴿39﴾قَالَ رَبِّ ٱنصُرۡنِي بِمَا كَذَّبُونِ
Transliteration: Qala rabbi onsurnee bima kaththabooni
Translation: គាត់(ព្យាការីហ៊ូទ)បានពោលថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាជួយដល់ខ្ញុំចំពោះអ្វីដែលពួកគេបានបដិសេធផងចុះ។
قَالَ عَمَّا قَلِيلٖ لَّيُصۡبِحُنَّ نَٰدِمِينَ ﴿40﴾قَالَ عَمَّا قَلِيلٖ لَّيُصۡبِحُنَّ نَٰدِمِينَ
Transliteration: Qala AAamma qaleelin layusbihunna nadimeena
Translation: ទ្រង់បានតបថា៖ ក្រោយពីរយៈពេលបន្តិចទៀតនេះ ពួកគេប្រាកដជានឹងក្លាយជាអ្នកដែលមានវិប្បដិសារីជាមិនខាន។
فَأَخَذَتۡهُمُ ٱلصَّيۡحَةُ بِٱلۡحَقِّ فَجَعَلۡنَٰهُمۡ غُثَآءٗۚ فَبُعۡدٗا لِّلۡقَوۡمِ ٱلظَّـٰلِمِينَ ﴿41﴾فَأَخَذَتۡهُمُ ٱلصَّيۡحَةُ بِٱلۡحَقِّ فَجَعَلۡنَٰهُمۡ غُثَآءٗۚ فَبُعۡدٗا لِّلۡقَوۡمِ ٱلظَّـٰلِمِينَ
Transliteration: Faakhathathumu alssayhatu bialhaqqi fajaAAalnahum ghuthaan fabuAAdan lilqawmi alththalimeena
Translation: ពេលនោះ សម្រែកដ៏ខ្លាំងក្លាបានឆក់យកជីវិតពួកគេយ៉ាងពិតប្រាកដ។ ហើយយើងបានធ្វើឱ្យពួកគេ(វិនាសអន្តរាយ)ប្រៀបដូចជាសំរាម។ ដូច្នេះ ភាពវិនាសអន្តរាយ គឺសម្រាប់ក្រុមដែលបំពាន។
ثُمَّ أَنشَأۡنَا مِنۢ بَعۡدِهِمۡ قُرُونًا ءَاخَرِينَ ﴿42﴾ثُمَّ أَنشَأۡنَا مِنۢ بَعۡدِهِمۡ قُرُونًا ءَاخَرِينَ
Transliteration: Thumma anshana min baAAdihim quroonan akhareena
Translation: ក្រោយមក យើងបានបង្កើតប្រជាជាតិជាច្រើនផ្សេងទៀតបន្ទាប់ពីពួកគេ។
مَا تَسۡبِقُ مِنۡ أُمَّةٍ أَجَلَهَا وَمَا يَسۡتَـٔۡخِرُونَ ﴿43﴾مَا تَسۡبِقُ مِنۡ أُمَّةٍ أَجَلَهَا وَمَا يَسۡتَـٔۡخِرُونَ
Transliteration: Ma tasbiqu min ommatin ajalaha wama yastakhiroona
Translation: គ្មានប្រជាជាតិណាមួយអាចធ្វើឱ្យពេលវេលាកំណត់(នៃការបំផ្លាញពួកគេ)មកដល់មុនពេលកំណត់នោះឡើយ ហើយក៏មិនអាចពន្យារពេលបាននោះដែរ។
ثُمَّ أَرۡسَلۡنَا رُسُلَنَا تَتۡرَاۖ كُلَّ مَا جَآءَ أُمَّةٗ رَّسُولُهَا كَذَّبُوهُۖ فَأَتۡبَعۡنَا بَعۡضَهُم بَعۡضٗا وَجَعَلۡنَٰهُمۡ أَحَادِيثَۚ فَبُعۡدٗا لِّقَوۡمٖ لَّا يُؤۡمِنُونَ ﴿44﴾ثُمَّ أَرۡسَلۡنَا رُسُلَنَا تَتۡرَاۖ كُلَّ مَا جَآءَ أُمَّةٗ رَّسُولُهَا كَذَّبُوهُۖ فَأَتۡبَعۡنَا بَعۡضَهُم بَعۡضٗا وَجَعَلۡنَٰهُمۡ أَحَادِيثَۚ فَبُعۡدٗا لِّقَوۡمٖ لَّا يُؤۡمِنُونَ
Transliteration: Thumma arsalna rusulana tatra kulla ma jaa ommatan rasooluha kaththaboohu faatbaAAna baAAdahum baAAdan wajaAAalnahum ahadeetha fabuAAdan liqawmin la yuminoona
Translation: ក្រោយមក យើងបានបញ្ជូនអ្នកនាំសាររបស់យើងជាច្រើនទៀតជាបន្តបន្ទាប់។ រាល់ពេលដែលអ្នកនាំសារនោះបានទៅដល់ប្រជាជាតិរបស់ខ្លួន គឺពួកគេតែងតែបដិសេធចំពោះគាត់។ ហើយយើងបានធ្វើឱ្យពួកគេវិនាសអន្តរាយជាបន្តបន្ទាប់ផងដែរ និងបានធ្វើឲ្យពួកគេក្លាយជារឿងរ៉ាវមួយ(សម្រាប់អ្នកជំនាន់ក្រោយ)។ ដូច្នេះ ភាពវិនាសអន្តរាយ គឺសម្រាប់ក្រុមដែលគ្មានជំនឿ។
ثُمَّ أَرۡسَلۡنَا مُوسَىٰ وَأَخَاهُ هَٰرُونَ بِـَٔايَٰتِنَا وَسُلۡطَٰنٖ مُّبِينٍ ﴿45﴾ثُمَّ أَرۡسَلۡنَا مُوسَىٰ وَأَخَاهُ هَٰرُونَ بِـَٔايَٰتِنَا وَسُلۡطَٰنٖ مُّبِينٍ
Transliteration: Thumma arsalna moosa waakhahu haroona biayatina wasultanin mubeenin
Translation: ក្រោយមកទៀត យើងបានបញ្ជូនព្យាការីមូសា និងបងប្រុសរបស់គេ ព្យាការីហារូន ដោយនាំមកនូវសញ្ញាភស្តុតាងជាច្រើនរបស់យើង ហើយនិងអំណះអំណាងយ៉ាងច្បាស់លាស់
إِلَىٰ فِرۡعَوۡنَ وَمَلَإِيْهِۦ فَٱسۡتَكۡبَرُواْ وَكَانُواْ قَوۡمًا عَالِينَ ﴿46﴾إِلَىٰ فِرۡعَوۡنَ وَمَلَإِيْهِۦ فَٱسۡتَكۡبَرُواْ وَكَانُواْ قَوۡمًا عَالِينَ
Transliteration: Ila firAAawna wamalaihi faistakbaroo wakanoo qawman AAaleena
Translation: ទៅកាន់ហ្វៀរអោន និងក្រុមមន្ត្រីរបស់គេ តែពួកគេបែរជាក្រអឺតក្រទមទៅវិញ។ ហើយពួកគេធ្លាប់ជាក្រុមដែលព្រហើនក្អេងក្អាង។
فَقَالُوٓاْ أَنُؤۡمِنُ لِبَشَرَيۡنِ مِثۡلِنَا وَقَوۡمُهُمَا لَنَا عَٰبِدُونَ ﴿47﴾فَقَالُوٓاْ أَنُؤۡمِنُ لِبَشَرَيۡنِ مِثۡلِنَا وَقَوۡمُهُمَا لَنَا عَٰبِدُونَ
Transliteration: Faqaloo anuminu libasharayni mithlina waqawmuhuma lana AAabidoona
Translation: ហើយពួកគេបាននិយាយថា៖ តើឱ្យពួកយើងមានជំនឿលើបុគ្គលពីរនាក់ដែលជាមនុស្សធម្មតាដូចពួកយើង ហើយក្រុមរបស់គេទាំងពីរ(អម្បូរអ៊ីស្រាអែល)ទៀតសោត គឺជាពួកដែលស្ថិតនៅក្រោយបង្គាប់យើងហ្នឹងឬ?
فَكَذَّبُوهُمَا فَكَانُواْ مِنَ ٱلۡمُهۡلَكِينَ ﴿48﴾فَكَذَّبُوهُمَا فَكَانُواْ مِنَ ٱلۡمُهۡلَكِينَ
Transliteration: Fakaththaboohuma fakanoo mina almuhlakeena
Translation: ហើយពួកគេបានបដិសេធចំពោះគេទាំងពីរ(ព្យាការីមូសានិងព្យាការីហារូន)។ ហេតុនេះ ពួកគេក៏ស្ថិតក្នុងចំណោមពួកដែលត្រូវបានគេបំផ្លាញ។
وَلَقَدۡ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ لَعَلَّهُمۡ يَهۡتَدُونَ ﴿49﴾وَلَقَدۡ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ لَعَلَّهُمۡ يَهۡتَدُونَ
Transliteration: Walaqad atayna moosa alkitaba laAAallahum yahtadoona
Translation: ហើយជាការពិតណាស់ យើងបានប្រទានឱ្យព្យាការីមូសានូវគម្ពីរ(តាវរ៉ត)។ សង្ឃឹមថា ពួកគេនឹងទទួលបានការចង្អុលបង្ហាញ។
وَجَعَلۡنَا ٱبۡنَ مَرۡيَمَ وَأُمَّهُۥٓ ءَايَةٗ وَءَاوَيۡنَٰهُمَآ إِلَىٰ رَبۡوَةٖ ذَاتِ قَرَارٖ وَمَعِينٖ ﴿50﴾وَجَعَلۡنَا ٱبۡنَ مَرۡيَمَ وَأُمَّهُۥٓ ءَايَةٗ وَءَاوَيۡنَٰهُمَآ إِلَىٰ رَبۡوَةٖ ذَاتِ قَرَارٖ وَمَعِينٖ
Transliteration: WajaAAalna ibna maryama waommahu ayatan waawaynahuma ila rabwatin thati qararin wamaAAeenin
Translation: ហើយយើងបានធ្វើឱ្យកូនប្រុសរបស់ម៉ារយ៉ាំ(ព្យាការីអ៊ីសា) និងម្តាយរបស់គេ ក្លាយជាសញ្ញាភស្តុតាងមួយ(បញ្ជាក់ពីសមត្ថភាពរបស់យើង)។ ហើយយើងបានផ្តល់ឱ្យគេទាំងពីរនូវកន្លែងមួយខ្ពស់ផុតពីដីដែលអាចស្នាក់នៅបាន និងមានប្រភពទឹក(នៅទីនោះ)ផងដែរ។
يَـٰٓأَيُّهَا ٱلرُّسُلُ كُلُواْ مِنَ ٱلطَّيِّبَٰتِ وَٱعۡمَلُواْ صَٰلِحًاۖ إِنِّي بِمَا تَعۡمَلُونَ عَلِيمٞ ﴿51﴾يَـٰٓأَيُّهَا ٱلرُّسُلُ كُلُواْ مِنَ ٱلطَّيِّبَٰتِ وَٱعۡمَلُواْ صَٰلِحًاۖ إِنِّي بِمَا تَعۡمَلُونَ عَلِيمٞ
Transliteration: Ya ayyuha alrrusulu kuloo mina alttayyibati waiAAmaloo salihan innee bima taAAmaloona AAaleemun
Translation: ឱបណ្តាអ្នកនាំសារទាំងឡាយ! ចូរពួកអ្នកទទួលទានអំពីចំណីអាហារល្អៗ ហើយចូរពួកអ្នកសាងនូវទង្វើកុសល។ ពិតប្រាកដណាស់ យើងដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។
وَإِنَّ هَٰذِهِۦٓ أُمَّتُكُمۡ أُمَّةٗ وَٰحِدَةٗ وَأَنَا۠ رَبُّكُمۡ فَٱتَّقُونِ ﴿52﴾وَإِنَّ هَٰذِهِۦٓ أُمَّتُكُمۡ أُمَّةٗ وَٰحِدَةٗ وَأَنَا۠ رَبُّكُمۡ فَٱتَّقُونِ
Transliteration: Wainna hathihi ommatukum ommatan wahidatan waana rabbukum faittaqooni
Translation: ហើយពិតប្រាកដណាស់ សាសនារបស់ពួកអ្នកនេះ គឺជាសាសនាតែមួយគត់(សាសនាអ៊ីស្លាម) ហើយយើងគឺជាព្រះជាម្ចាស់របស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកោតខ្លាច(មកចំពោះយើង)។
فَتَقَطَّعُوٓاْ أَمۡرَهُم بَيۡنَهُمۡ زُبُرٗاۖ كُلُّ حِزۡبِۭ بِمَا لَدَيۡهِمۡ فَرِحُونَ ﴿53﴾فَتَقَطَّعُوٓاْ أَمۡرَهُم بَيۡنَهُمۡ زُبُرٗاۖ كُلُّ حِزۡبِۭ بِمَا لَدَيۡهِمۡ فَرِحُونَ
Transliteration: FataqattaAAoo amrahum baynahum zuburan kullu hizbin bima ladayhim farihoona
Translation: តែពួកគេ(អ្នកដែលដើរតាមអ្នកនាំសារ)បានបែកបាក់គ្នារវាងពួកគេនៅក្នុងកិច្ចការ(សាសនា)របស់ពួកគេជាក្រុមៗ។ រាល់ក្រុមនីមួយៗ គឺមានមោទនភាពនឹងអ្វីដែលខ្លួនមាន។
فَذَرۡهُمۡ فِي غَمۡرَتِهِمۡ حَتَّىٰ حِينٍ ﴿54﴾فَذَرۡهُمۡ فِي غَمۡرَتِهِمۡ حَتَّىٰ حِينٍ
Transliteration: Fatharhum fee ghamratihim hatta heenin
Translation: ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បោះបង់ពួកគេឱ្យស្ថិតក្នុងភាពវង្វេងរបស់ខ្លួន រហូតដល់ពេលកំណត់ចុះ។
أَيَحۡسَبُونَ أَنَّمَا نُمِدُّهُم بِهِۦ مِن مَّالٖ وَبَنِينَ ﴿55﴾أَيَحۡسَبُونَ أَنَّمَا نُمِدُّهُم بِهِۦ مِن مَّالٖ وَبَنِينَ
Transliteration: Ayahsaboona annama numidduhum bihi min malin wabaneena
Translation: តើពួកគេគិតស្មានថា អ្វីដែលយើងបានប្រទានឲ្យពួកគេអំពីទ្រព្យសម្បត្តិ និងកូនចៅនោះ
نُسَارِعُ لَهُمۡ فِي ٱلۡخَيۡرَٰتِۚ بَل لَّا يَشۡعُرُونَ ﴿56﴾نُسَارِعُ لَهُمۡ فِي ٱلۡخَيۡرَٰتِۚ بَل لَّا يَشۡعُرُونَ
Transliteration: NusariAAu lahum fee alkhayrati bal la yashAAuroona
Translation: គឺយើងរួសរាន់ប្រទានដល់ពួកគេនូវប្រការល្អឬ? (មិនដូច្នោះឡើយ)។ ផ្ទុយទៅវិញ ពួកគេមិនដឹងខ្លួនឡើយ។
إِنَّ ٱلَّذِينَ هُم مِّنۡ خَشۡيَةِ رَبِّهِم مُّشۡفِقُونَ ﴿57﴾إِنَّ ٱلَّذِينَ هُم مِّنۡ خَشۡيَةِ رَبِّهِم مُّشۡفِقُونَ
Transliteration: Inna allatheena hum min khashyati rabbihim mushfiqoona
Translation: ពិតប្រាកដណាស់ បណ្តាអ្នកដែលមានការប្រុងប្រយ័ត្នដោយកោតខ្លាចព្រះជាម្ចាស់របស់ខ្លួន
وَٱلَّذِينَ هُم بِـَٔايَٰتِ رَبِّهِمۡ يُؤۡمِنُونَ ﴿58﴾وَٱلَّذِينَ هُم بِـَٔايَٰتِ رَبِّهِمۡ يُؤۡمِنُونَ
Transliteration: Waallatheena hum biayati rabbihim yuminoona
Translation: និងបណ្តាអ្នកដែលមានជំនឿនឹងបណ្តាវាក្យខណ្ឌនៃព្រះជាម្ចាស់របស់ពួកគេ
وَٱلَّذِينَ هُم بِرَبِّهِمۡ لَا يُشۡرِكُونَ ﴿59﴾وَٱلَّذِينَ هُم بِرَبِّهِمۡ لَا يُشۡرِكُونَ
Transliteration: Waallatheena hum birabbihim la yushrikoona
Translation: និងបណ្តាអ្នកដែលមិនធ្វើស្ហ៊ីរិកចំពោះព្រះជាម្ចាស់របស់ពួកគេ
وَٱلَّذِينَ يُؤۡتُونَ مَآ ءَاتَواْ وَّقُلُوبُهُمۡ وَجِلَةٌ أَنَّهُمۡ إِلَىٰ رَبِّهِمۡ رَٰجِعُونَ ﴿60﴾وَٱلَّذِينَ يُؤۡتُونَ مَآ ءَاتَواْ وَّقُلُوبُهُمۡ وَجِلَةٌ أَنَّهُمۡ إِلَىٰ رَبِّهِمۡ رَٰجِعُونَ
Transliteration: Waallatheena yutoona ma ataw waquloobuhum wajilatun annahum ila rabbihim rajiAAoona
Translation: ហើយនិងបណ្តាអ្នកដែលព្យាយាមក្នុងកិច្ចការសប្បុរស ហើយចិត្តរបស់ពួកគេបារម្ភខ្លាច(គេមិនទទួលយក)នៅពេលដែលពួកគេវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ពួកគេ
أُوْلَـٰٓئِكَ يُسَٰرِعُونَ فِي ٱلۡخَيۡرَٰتِ وَهُمۡ لَهَا سَٰبِقُونَ ﴿61﴾أُوْلَـٰٓئِكَ يُسَٰرِعُونَ فِي ٱلۡخَيۡرَٰتِ وَهُمۡ لَهَا سَٰبِقُونَ
Transliteration: Olaika yusariAAoona fee alkhayrati wahum laha sabiqoona
Translation: អ្នកទាំងនោះហើយ គឺជាអ្នកដែលរួសរាន់ក្នុងការសាងអំពើល្អ ហើយពួកគេជាអ្នកដែលឈានមុខគេ(ក្នុងការសាងអំពើល្អ)។
وَلَا نُكَلِّفُ نَفۡسًا إِلَّا وُسۡعَهَاۚ وَلَدَيۡنَا كِتَٰبٞ يَنطِقُ بِٱلۡحَقِّ وَهُمۡ لَا يُظۡلَمُونَ ﴿62﴾وَلَا نُكَلِّفُ نَفۡسًا إِلَّا وُسۡعَهَاۚ وَلَدَيۡنَا كِتَٰبٞ يَنطِقُ بِٱلۡحَقِّ وَهُمۡ لَا يُظۡلَمُونَ
Transliteration: Wala nukallifu nafsan illa wusAAaha waladayna kitabun yantiqu bialhaqqi wahum la yuthlamoona
Translation: ហើយយើងមិនដាក់បន្ទុកលើបុគ្គលណាម្នាក់ហួសពីសមត្ថភាពរបស់គេនោះឡើយ។ ហើយនៅជាមួយយើង គឺមានសៀវភៅកំណត់ត្រាមួយដែលរៀបរាប់នូវការពិត(ប្រាប់ពួកគេ)។ ហើយពួកគេមិនត្រូវបានគេបំពានឡើយ។
بَلۡ قُلُوبُهُمۡ فِي غَمۡرَةٖ مِّنۡ هَٰذَا وَلَهُمۡ أَعۡمَٰلٞ مِّن دُونِ ذَٰلِكَ هُمۡ لَهَا عَٰمِلُونَ ﴿63﴾بَلۡ قُلُوبُهُمۡ فِي غَمۡرَةٖ مِّنۡ هَٰذَا وَلَهُمۡ أَعۡمَٰلٞ مِّن دُونِ ذَٰلِكَ هُمۡ لَهَا عَٰمِلُونَ
Transliteration: Bal quloobuhum fee ghamratin min hatha walahum aAAmalun min dooni thalika hum laha AAamiloona
Translation: ផ្ទុយទៅវិញ ដួងចិត្តរបស់ពួកគេ(ពួកប្រឆាំង) គឺស្ថិតក្នុងភាពធ្វេសប្រហែសអំពី(គម្ពីរគួរអាន)នេះ។ ហើយសម្រាប់ពួកគេ គឺមានទង្វើ(អាក្រក់)ជាច្រើនផ្សេងទៀតក្រៅពីនោះដែលពួកគេប្រព្រឹត្តវា។
حَتَّىٰٓ إِذَآ أَخَذۡنَا مُتۡرَفِيهِم بِٱلۡعَذَابِ إِذَا هُمۡ يَجۡـَٔرُونَ ﴿64﴾حَتَّىٰٓ إِذَآ أَخَذۡنَا مُتۡرَفِيهِم بِٱلۡعَذَابِ إِذَا هُمۡ يَجۡـَٔرُونَ
Transliteration: Hatta itha akhathna mutrafeehim bialAAathabi itha hum yajaroona
Translation: លុះដល់ពេលដែលយើងបានឆក់យកជីវិតពួកដែលមានទ្រព្យស្តុកស្តម្ភនៃពួកគេដោយទណ្ឌកម្ម ស្រាប់តែពួកគេស្រែកសុំឲ្យជួយ។
لَا تَجۡـَٔرُواْ ٱلۡيَوۡمَۖ إِنَّكُم مِّنَّا لَا تُنصَرُونَ ﴿65﴾لَا تَجۡـَٔرُواْ ٱلۡيَوۡمَۖ إِنَّكُم مِّنَّا لَا تُنصَرُونَ
Transliteration: La tajaroo alyawma innakum minna la tunsaroona
Translation: (មានគេនិយាយទៅកាន់ពួកគេថា៖) ពួកអ្នកមិនត្រូវស្រែកសុំឲ្យគេជួយនៅក្នុងថ្ងៃនេះនោះទេ។ ជាការពិតណាស់ ពួកអ្នកមិនត្រូវបានគេជួយឲ្យរួចផុតពី(ទណ្ឌកម្មរបស់)យើងនោះឡើយ។
قَدۡ كَانَتۡ ءَايَٰتِي تُتۡلَىٰ عَلَيۡكُمۡ فَكُنتُمۡ عَلَىٰٓ أَعۡقَٰبِكُمۡ تَنكِصُونَ ﴿66﴾قَدۡ كَانَتۡ ءَايَٰتِي تُتۡلَىٰ عَلَيۡكُمۡ فَكُنتُمۡ عَلَىٰٓ أَعۡقَٰبِكُمۡ تَنكِصُونَ
Transliteration: Qad kanat ayatee tutla AAalaykum fakuntum AAala aAAqabikum tankisoona
Translation: ជាការពិតណាស់ បណ្តាវាក្យខណ្ឌរបស់យើងធ្លាប់ត្រូវបានគេសូត្រឱ្យពួកអ្នកស្តាប់ហើយ តែពួកអ្នកបែរជានាំគ្នាត្រឡប់ក្រោយ(មិនព្រមស្តាប់វា)ទៅវិញ
مُسۡتَكۡبِرِينَ بِهِۦ سَٰمِرٗا تَهۡجُرُونَ ﴿67﴾مُسۡتَكۡبِرِينَ بِهِۦ سَٰمِرٗا تَهۡجُرُونَ
Transliteration: Mustakbireena bihi samiran tahjuroona
Translation: ដោយសារភាពក្រអឺតក្រទមព្រោះតែពួកអ្នកអះអាងថា ពួកអ្នកគឺជាម្ចាស់នៃទឹកដីពិសិដ្ឋ។ ហើយពួកអ្នកថែមទាំងបាននិយាយអាក្រក់អំពីវានៅពេលយប់ទៀតផង។
أَفَلَمۡ يَدَّبَّرُواْ ٱلۡقَوۡلَ أَمۡ جَآءَهُم مَّا لَمۡ يَأۡتِ ءَابَآءَهُمُ ٱلۡأَوَّلِينَ ﴿68﴾أَفَلَمۡ يَدَّبَّرُواْ ٱلۡقَوۡلَ أَمۡ جَآءَهُم مَّا لَمۡ يَأۡتِ ءَابَآءَهُمُ ٱلۡأَوَّلِينَ
Transliteration: Afalam yaddabbaroo alqawla am jaahum ma lam yati abaahumu alawwaleena
Translation: តើពួកគេ(ពួកមុស្ហរីគីន)មិនបានគិតពិចារណាចំពោះគម្ពីរគួរអានទេឬ? ឬមួយក៏បានមកដល់ពួកគេនូវអ្វីដែលមិនធ្លាប់ទៅដល់ជីដូនជីតារបស់ពួកគេកាលពីមុនឬ(ទើបពួកគេប្រឆាំងបែបនេះ)?
أَمۡ لَمۡ يَعۡرِفُواْ رَسُولَهُمۡ فَهُمۡ لَهُۥ مُنكِرُونَ ﴿69﴾أَمۡ لَمۡ يَعۡرِفُواْ رَسُولَهُمۡ فَهُمۡ لَهُۥ مُنكِرُونَ
Transliteration: Am lam yaAArifoo rasoolahum fahum lahu munkiroona
Translation: ឬមួយក៏ពួកគេមិនស្គាល់អ្នកនាំសាររបស់ពួកគេ(ព្យាការីមូហាំម៉ាត់) ទើបពួកគេបដិសេធនឹងគាត់បែបនេះ?
أَمۡ يَقُولُونَ بِهِۦ جِنَّةُۢۚ بَلۡ جَآءَهُم بِٱلۡحَقِّ وَأَكۡثَرُهُمۡ لِلۡحَقِّ كَٰرِهُونَ ﴿70﴾أَمۡ يَقُولُونَ بِهِۦ جِنَّةُۢۚ بَلۡ جَآءَهُم بِٱلۡحَقِّ وَأَكۡثَرُهُمۡ لِلۡحَقِّ كَٰرِهُونَ
Transliteration: Am yaqooloona bihi jinnatun bal jaahum bialhaqqi waaktharuhum lilhaqqi karihoona
Translation: ឬមួយពួកគេចាត់ទុកគាត់(ព្យាការីមូហាំម៉ាត់)ជាមនុស្សវិកលចរិតឬ? ផ្ទុយទៅវិញ គាត់បាននាំមកកាន់ពួកគេនូវសេចក្តីពិត។ តែភាគច្រើននៃពួកគេ គឺមិនពេញចិត្តនឹងសេចក្តីពិតឡើយ។
وَلَوِ ٱتَّبَعَ ٱلۡحَقُّ أَهۡوَآءَهُمۡ لَفَسَدَتِ ٱلسَّمَٰوَٰتُ وَٱلۡأَرۡضُ وَمَن فِيهِنَّۚ بَلۡ أَتَيۡنَٰهُم بِذِكۡرِهِمۡ فَهُمۡ عَن ذِكۡرِهِم مُّعۡرِضُونَ ﴿71﴾وَلَوِ ٱتَّبَعَ ٱلۡحَقُّ أَهۡوَآءَهُمۡ لَفَسَدَتِ ٱلسَّمَٰوَٰتُ وَٱلۡأَرۡضُ وَمَن فِيهِنَّۚ بَلۡ أَتَيۡنَٰهُم بِذِكۡرِهِمۡ فَهُمۡ عَن ذِكۡرِهِم مُّعۡرِضُونَ
Transliteration: Walawi ittabaAAa alhaqqu ahwaahum lafasadati alssamawatu waalardu waman feehinna bal ataynahum bithikrihim fahum AAan thikrihim muAAridoona
Translation: ហើយប្រសិនបើសេចក្តីពិតនោះស្របទៅតាមទំនើងចិត្តរបស់ពួកគេវិញ មេឃជាច្រើនជាន់ និងផែនដី ព្រមទាំងអ្វីដែលមាននៅក្នុងវានឹងវិនាសអន្តរាយជាមិនខាន។ ផ្ទុយទៅវិញ យើងបានផ្តល់ឱ្យពួកគេនូវភាពខ្ពង់ខ្ពស់របស់ពួកគេ(គម្ពីរគួរអាន)។ តែពួកគេបែរជាងាកចេញពីភាពខ្ពង់ខ្ពស់នោះទៅវិញ។
أَمۡ تَسۡـَٔلُهُمۡ خَرۡجٗا فَخَرَاجُ رَبِّكَ خَيۡرٞۖ وَهُوَ خَيۡرُ ٱلرَّـٰزِقِينَ ﴿72﴾أَمۡ تَسۡـَٔلُهُمۡ خَرۡجٗا فَخَرَاجُ رَبِّكَ خَيۡرٞۖ وَهُوَ خَيۡرُ ٱلرَّـٰزِقِينَ
Transliteration: Am tasaluhum kharjan fakharaju rabbika khayrun wahuwa khayru alrraziqeena
Translation: តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានទាមទារកម្រៃពីពួកគេឬ(ទើបបានជាពួកគេបដិសេធបែបនេះ)? ជាការពិតណាស់ ការតបស្នងនៃព្រះជាម្ចាស់របស់អ្នក គឺល្អប្រសើរ(ជាងនោះទៅទៀត)។ ហើយទ្រង់គឺជាអ្នកប្រទានលាភសក្ការៈដ៏ប្រសើរបំផុត។
وَإِنَّكَ لَتَدۡعُوهُمۡ إِلَىٰ صِرَٰطٖ مُّسۡتَقِيمٖ ﴿73﴾وَإِنَّكَ لَتَدۡعُوهُمۡ إِلَىٰ صِرَٰطٖ مُّسۡتَقِيمٖ
Transliteration: Wainnaka latadAAoohum ila siratin mustaqeemin
Translation: ហើយពិតប្រាកដណាស់ រូបអ្នកពិតជាបានអំពាវនាវពួកគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ(សាសនាអ៊ីស្លាម)។
وَإِنَّ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ عَنِ ٱلصِّرَٰطِ لَنَٰكِبُونَ ﴿74﴾وَإِنَّ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ عَنِ ٱلصِّرَٰطِ لَنَٰكِبُونَ
Transliteration: Wainna allatheena la yuminoona bialakhirati AAani alssirati lanakiboona
Translation: ហើយពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក គឺពួកគេងាកចេញពីមាគ៌ា(ដ៏ត្រឹមត្រូវនេះ)។
وَلَوۡ رَحِمۡنَٰهُمۡ وَكَشَفۡنَا مَا بِهِم مِّن ضُرّٖ لَّلَجُّواْ فِي طُغۡيَٰنِهِمۡ يَعۡمَهُونَ ﴿75﴾۞وَلَوۡ رَحِمۡنَٰهُمۡ وَكَشَفۡنَا مَا بِهِم مِّن ضُرّٖ لَّلَجُّواْ فِي طُغۡيَٰنِهِمۡ يَعۡمَهُونَ
Transliteration: Walaw rahimnahum wakashafna ma bihim min durrin lalajjoo fee tughyanihim yaAAmahoona
Translation: ហើយប្រសិនបើយើងមានក្តីមេត្តាករុណាចំពោះពួកគេ និងដកយកចេញពីពួកគេនូវគ្រោះ(រាំងស្ងួត និងគ្រោះទុរ្ភិក្ស)ដែលពួកគេជួបប្រទះនោះ ក៏ពួកគេនឹងនៅតែស្ថិតក្នុងភាពវង្វេងរបស់ពួកគេដោយមានភាពស្រពេចស្រពិលដដែល។
وَلَقَدۡ أَخَذۡنَٰهُم بِٱلۡعَذَابِ فَمَا ٱسۡتَكَانُواْ لِرَبِّهِمۡ وَمَا يَتَضَرَّعُونَ ﴿76﴾وَلَقَدۡ أَخَذۡنَٰهُم بِٱلۡعَذَابِ فَمَا ٱسۡتَكَانُواْ لِرَبِّهِمۡ وَمَا يَتَضَرَّعُونَ
Transliteration: Walaqad akhathnahum bialAAathabi fama istakanoo lirabbihim wama yatadarraAAoona
Translation: ហើយពិតប្រាកដណាស់ យើងបានសាកល្បងពួកគេដោយគ្រោះផ្សេងៗ តែពួកគេនៅតែមិនព្រមឱនលំទោនចំពោះព្រះជាម្ចាស់របស់ពួកគេ និងមិនព្រមទទូចអង្វរករ(ចំពោះទ្រង់)ដដែល។
حَتَّىٰٓ إِذَا فَتَحۡنَا عَلَيۡهِم بَابٗا ذَا عَذَابٖ شَدِيدٍ إِذَا هُمۡ فِيهِ مُبۡلِسُونَ ﴿77﴾حَتَّىٰٓ إِذَا فَتَحۡنَا عَلَيۡهِم بَابٗا ذَا عَذَابٖ شَدِيدٍ إِذَا هُمۡ فِيهِ مُبۡلِسُونَ
Transliteration: Hatta itha fatahna AAalayhim baban tha AAathabin shadeedin itha hum feehi mublisoona
Translation: លុះនៅពេលដែលយើងបើកទ្វារនៃទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចំពោះពួកគេ(នាថ្ងៃបរលោក) ស្រាប់តែពួកគេមានការអស់សង្ឃឹម។
وَهُوَ ٱلَّذِيٓ أَنشَأَ لَكُمُ ٱلسَّمۡعَ وَٱلۡأَبۡصَٰرَ وَٱلۡأَفۡـِٔدَةَۚ قَلِيلٗا مَّا تَشۡكُرُونَ ﴿78﴾وَهُوَ ٱلَّذِيٓ أَنشَأَ لَكُمُ ٱلسَّمۡعَ وَٱلۡأَبۡصَٰرَ وَٱلۡأَفۡـِٔدَةَۚ قَلِيلٗا مَّا تَشۡكُرُونَ
Transliteration: Wahuwa allathee anshaa lakumu alssamAAa waalabsara waalafidata qaleelan ma tashkuroona
Translation: ហើយទ្រង់ជាអ្នកដែលបង្កើតសម្រាប់ពួកអ្នកនូវសោតវិញ្ញាណ ចក្ខុវិញ្ញាណ និងដួងចិត្ត។ អ្វីដែលពួកអ្នកដឹងគុណ គឺតិចតួចបំផុត។
وَهُوَ ٱلَّذِي ذَرَأَكُمۡ فِي ٱلۡأَرۡضِ وَإِلَيۡهِ تُحۡشَرُونَ ﴿79﴾وَهُوَ ٱلَّذِي ذَرَأَكُمۡ فِي ٱلۡأَرۡضِ وَإِلَيۡهِ تُحۡشَرُونَ
Transliteration: Wahuwa allathee tharaakum fee alardi wailayhi tuhsharoona
Translation: ហើយទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក(ឱមនុស្សលោក)ឱ្យមានជីវិតនៅលើផែនដី។ ហើយពួកអ្នកនឹងត្រូវគេប្រមូលផ្តុំទៅកាន់ទ្រង់វិញ(នៅថ្ងៃបរលោក)។
وَهُوَ ٱلَّذِي يُحۡيِۦ وَيُمِيتُ وَلَهُ ٱخۡتِلَٰفُ ٱلَّيۡلِ وَٱلنَّهَارِۚ أَفَلَا تَعۡقِلُونَ ﴿80﴾وَهُوَ ٱلَّذِي يُحۡيِۦ وَيُمِيتُ وَلَهُ ٱخۡتِلَٰفُ ٱلَّيۡلِ وَٱلنَّهَارِۚ أَفَلَا تَعۡقِلُونَ
Transliteration: Wahuwa allathee yuhyee wayumeetu walahu ikhtilafu allayli waalnnahari afala taAAqiloona
Translation: ហើយទ្រង់ជាអ្នកដែលផ្តល់ជីវិត និងដកយកជីវិត។ ហើយ(ការកំណត់)ភាពខុសគ្នារវាងពេលយប់និងពេលថ្ងៃ គឺជាកម្មសិទ្ធិរបស់ទ្រង់។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាទេឬ?
بَلۡ قَالُواْ مِثۡلَ مَا قَالَ ٱلۡأَوَّلُونَ ﴿81﴾بَلۡ قَالُواْ مِثۡلَ مَا قَالَ ٱلۡأَوَّلُونَ
Transliteration: Bal qaloo mithla ma qala alawwaloona
Translation: ផ្ទុយទៅវិញ ពួកគេបាននិយាយដូចអ្វីដែលបុព្វបុរស(របស់ពួកគេ)ជំនាន់មុនបាននិយាយ
قَالُوٓاْ أَءِذَا مِتۡنَا وَكُنَّا تُرَابٗا وَعِظَٰمًا أَءِنَّا لَمَبۡعُوثُونَ ﴿82﴾قَالُوٓاْ أَءِذَا مِتۡنَا وَكُنَّا تُرَابٗا وَعِظَٰمًا أَءِنَّا لَمَبۡعُوثُونَ
Transliteration: Qaloo aitha mitna wakunna turaban waAAithaman ainna lamabAAoothoona
Translation: ដោយពួកគេនិយាយថា៖ នៅពេលដែលពួកយើងបានស្លាប់ ហើយបានក្លាយទៅជាដី និងឆ្អឹង(ដែលពុកផុយ)ហើយនោះ តើពួកយើងពិតជានឹងត្រូវបានគេបង្កើតឱ្យរស់ឡើងវិញម្តងទៀតឬ?
لَقَدۡ وُعِدۡنَا نَحۡنُ وَءَابَآؤُنَا هَٰذَا مِن قَبۡلُ إِنۡ هَٰذَآ إِلَّآ أَسَٰطِيرُ ٱلۡأَوَّلِينَ ﴿83﴾لَقَدۡ وُعِدۡنَا نَحۡنُ وَءَابَآؤُنَا هَٰذَا مِن قَبۡلُ إِنۡ هَٰذَآ إِلَّآ أَسَٰطِيرُ ٱلۡأَوَّلِينَ
Transliteration: Laqad wuAAidna nahnu waabaona hatha min qablu in hatha illa asateeru alawwaleena
Translation: ជាការពិតណាស់ ពួកយើង និងជីដូនជីតារបស់ពួកយើងក៏ត្រូវបានគេសន្យាចំពោះរឿងនេះកាលពីមុនដូចគ្នាដែរ។ រឿងនេះគ្មានអ្វីក្រៅពីជារឿងនិទានរបស់អ្នកជំនាន់មុននោះឡើយ។
قُل لِّمَنِ ٱلۡأَرۡضُ وَمَن فِيهَآ إِن كُنتُمۡ تَعۡلَمُونَ ﴿84﴾قُل لِّمَنِ ٱلۡأَرۡضُ وَمَن فِيهَآ إِن كُنتُمۡ تَعۡلَمُونَ
Transliteration: Qul limani alardu waman feeha in kuntum taAAlamoona
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើផែនដី និងអ្វីដែលមាននៅក្នុងវាជាកម្មសិទ្ធិរបស់អ្នកណា ប្រសិនបើពួកអ្នកបានដឹងមែននោះ?
سَيَقُولُونَ لِلَّهِۚ قُلۡ أَفَلَا تَذَكَّرُونَ ﴿85﴾سَيَقُولُونَ لِلَّهِۚ قُلۡ أَفَلَا تَذَكَّرُونَ
Transliteration: Sayaqooloona lillahi qul afala tathakkaroona
Translation: ពួកគេនឹងឆ្លើយថា៖ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ចូរអ្នកតបថា៖ បើដូច្នេះ តើពួកអ្នកមិនភ្ញាក់រលឹកទេឬ?
قُلۡ مَن رَّبُّ ٱلسَّمَٰوَٰتِ ٱلسَّبۡعِ وَرَبُّ ٱلۡعَرۡشِ ٱلۡعَظِيمِ ﴿86﴾قُلۡ مَن رَّبُّ ٱلسَّمَٰوَٰتِ ٱلسَّبۡعِ وَرَبُّ ٱلۡعَرۡشِ ٱلۡعَظِيمِ
Transliteration: Qul man rabbu alssamawati alssabAAi warabbu alAAarshi alAAatheemi
Translation: ចូរអ្នកពោលថា៖ តើអ្នកណាជាព្រះជាម្ចាស់នៃមេឃទាំងប្រាំពីរជាន់ និងជាព្រះជាម្ចាស់នៃអារ៉ស្ហដ៏ធំធេងនោះ?
سَيَقُولُونَ لِلَّهِۚ قُلۡ أَفَلَا تَتَّقُونَ ﴿87﴾سَيَقُولُونَ لِلَّهِۚ قُلۡ أَفَلَا تَتَّقُونَ
Transliteration: Sayaqooloona lillahi qul afala tattaqoona
Translation: ពួកគេនឹងឆ្លើយថា៖ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ចូរអ្នកតបថា៖ បើដូច្នោះ តើពួកអ្នកមិនកោតខ្លាច(អល់ឡោះ)ទេឬ?
قُلۡ مَنۢ بِيَدِهِۦ مَلَكُوتُ كُلِّ شَيۡءٖ وَهُوَ يُجِيرُ وَلَا يُجَارُ عَلَيۡهِ إِن كُنتُمۡ تَعۡلَمُونَ ﴿88﴾قُلۡ مَنۢ بِيَدِهِۦ مَلَكُوتُ كُلِّ شَيۡءٖ وَهُوَ يُجِيرُ وَلَا يُجَارُ عَلَيۡهِ إِن كُنتُمۡ تَعۡلَمُونَ
Transliteration: Qul man biyadihi malakootu kulli shayin wahuwa yujeeru wala yujaru AAalayhi in kuntum taAAlamoona
Translation: ចូរអ្នកពោលទៀតថា៖ តើអ្នកណាដែលអំណាចគ្រប់គ្រងអ្វីៗទាំងអស់ស្ថិតក្នុងកណ្តាប់ដៃ ហើយជាអ្នកជួយសង្រ្គោះ និងគ្មាននរណាម្នាក់អាចជួយសង្គ្រោះអ្នកដែលទ្រង់ចង់បំផ្លាញនោះឡើយ ប្រសិនបើពួកអ្នកបានដឹងមែននោះ?
سَيَقُولُونَ لِلَّهِۚ قُلۡ فَأَنَّىٰ تُسۡحَرُونَ ﴿89﴾سَيَقُولُونَ لِلَّهِۚ قُلۡ فَأَنَّىٰ تُسۡحَرُونَ
Transliteration: Sayaqooloona lillahi qul faanna tusharoona
Translation: ពួកគេនឹងឆ្លើយថា៖ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ចូរអ្នកតបថា៖ ដូច្នេះ តើពួកអ្នកត្រូវបានគេបោកបញ្ឆោតយ៉ាងដូចម្តេច?
بَلۡ أَتَيۡنَٰهُم بِٱلۡحَقِّ وَإِنَّهُمۡ لَكَٰذِبُونَ ﴿90﴾بَلۡ أَتَيۡنَٰهُم بِٱلۡحَقِّ وَإِنَّهُمۡ لَكَٰذِبُونَ
Transliteration: Bal ataynahum bialhaqqi wainnahum lakathiboona
Translation: ផ្ទុយទៅវិញ យើងបាននាំមកឱ្យពួកគេនូវការពិត។ ហើយពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហក។
مَا ٱتَّخَذَ ٱللَّهُ مِن وَلَدٖ وَمَا كَانَ مَعَهُۥ مِنۡ إِلَٰهٍۚ إِذٗا لَّذَهَبَ كُلُّ إِلَٰهِۭ بِمَا خَلَقَ وَلَعَلَا بَعۡضُهُمۡ عَلَىٰ بَعۡضٖۚ سُبۡحَٰنَ ٱللَّهِ عَمَّا يَصِفُونَ ﴿91﴾مَا ٱتَّخَذَ ٱللَّهُ مِن وَلَدٖ وَمَا كَانَ مَعَهُۥ مِنۡ إِلَٰهٍۚ إِذٗا لَّذَهَبَ كُلُّ إِلَٰهِۭ بِمَا خَلَقَ وَلَعَلَا بَعۡضُهُمۡ عَلَىٰ بَعۡضٖۚ سُبۡحَٰنَ ٱللَّهِ عَمَّا يَصِفُونَ
Transliteration: Ma ittakhatha Allahu min waladin wama kana maAAahu min ilahin ithan lathahaba kullu ilahin bima khalaqa walaAAala baAAduhum AAala baAAdin subhana Allahi AAamma yasifoona
Translation: អល់ឡោះទ្រង់គ្មានបុត្រនោះឡើយ ហើយក៏គ្មានព្រះឯណាដែលត្រូវគោពសក្ការៈដ៏ពិតប្រាកដរួមជាមួយនឹងទ្រង់នោះដែរ។ ប្រសិនបើមានមែននោះ ព្រះនីមួយៗប្រាកដជានឹងនាំយកនូវអ្វីដែលខ្លួនបានបង្កើត(ទៅគ្រប់គ្រង) ហើយពួកវានឹងយកប្រៀបលើគ្នាទៅវិញទៅមកជាមិនខាន។ អល់ឡោះជាម្ចាស់មហាស្អាតស្អំពីអ្វីដែលពួកគេបានពណ៌នា។
عَٰلِمِ ٱلۡغَيۡبِ وَٱلشَّهَٰدَةِ فَتَعَٰلَىٰ عَمَّا يُشۡرِكُونَ ﴿92﴾عَٰلِمِ ٱلۡغَيۡبِ وَٱلشَّهَٰدَةِ فَتَعَٰلَىٰ عَمَّا يُشۡرِكُونَ
Transliteration: AAalimi alghaybi waalshshahadati fataAAala AAamma yushrikoona
Translation: ទ្រង់ជាអ្នកដឹងនូវប្រការដែលអាថ៌កំបាំង និងប្រការដែលលាតត្រដាង។ ហើយទ្រង់មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេធ្វើស្ហ៊ីរិក។
قُل رَّبِّ إِمَّا تُرِيَنِّي مَا يُوعَدُونَ ﴿93﴾قُل رَّبِّ إِمَّا تُرِيَنِّي مَا يُوعَدُونَ
Transliteration: Qul rabbi imma turiyannee ma yooAAadoona
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ បពិត្រព្រះជាម្ចាស់! ប្រសិនបើព្រះអង្គពិតជាបង្ហាញឱ្យខ្ញុំបានឃើញនូវអ្វី(ទណ្ឌកម្ម)ដែលទ្រង់បានសន្យានឹងពួកគេ
رَبِّ فَلَا تَجۡعَلۡنِي فِي ٱلۡقَوۡمِ ٱلظَّـٰلِمِينَ ﴿94﴾رَبِّ فَلَا تَجۡعَلۡنِي فِي ٱلۡقَوۡمِ ٱلظَّـٰلِمِينَ
Transliteration: Rabbi fala tajAAalnee fee alqawmi alththalimeena
Translation: បពិត្រព្រះជាម្ចាស់! ដូចនេះ សូមព្រះអង្គមេត្តាកុំឱ្យខ្ញុំស្ថិតក្នុងចំណោមក្រុមដែលបំពាន។
وَإِنَّا عَلَىٰٓ أَن نُّرِيَكَ مَا نَعِدُهُمۡ لَقَٰدِرُونَ ﴿95﴾وَإِنَّا عَلَىٰٓ أَن نُّرِيَكَ مَا نَعِدُهُمۡ لَقَٰدِرُونَ
Transliteration: Wainna AAala an nuriyaka ma naAAiduhum laqadiroona
Translation: ហើយពិតប្រាកដណាស់ យើងពិតជាអ្នកដែលមានសមត្ថភាពក្នុងការធ្វើឱ្យអ្នក(ព្យាការីមូហាំម៉ាត់)បានឃើញនូវអ្វី(ទណ្ឌកម្ម)ដែលយើងបានសន្យាចំពោះពួកគេនោះ។
ٱدۡفَعۡ بِٱلَّتِي هِيَ أَحۡسَنُ ٱلسَّيِّئَةَۚ نَحۡنُ أَعۡلَمُ بِمَا يَصِفُونَ ﴿96﴾ٱدۡفَعۡ بِٱلَّتِي هِيَ أَحۡسَنُ ٱلسَّيِّئَةَۚ نَحۡنُ أَعۡلَمُ بِمَا يَصِفُونَ
Transliteration: IdfaAA biallatee hiya ahsanu alssayyiata nahnu aAAlamu bima yasifoona
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រុញច្រានប្រការអាក្រក់ដោយអ្វីដែលល្អប្រសើរជាង។ ហើយយើងដឹងបំផុតនូវអ្វីដែលពួកគេបានពណ៌នា។
وَقُل رَّبِّ أَعُوذُ بِكَ مِنۡ هَمَزَٰتِ ٱلشَّيَٰطِينِ ﴿97﴾وَقُل رَّبِّ أَعُوذُ بِكَ مِنۡ هَمَزَٰتِ ٱلشَّيَٰطِينِ
Transliteration: Waqul rabbi aAAoothu bika min hamazati alshshayateeni
Translation: ហើយចូរអ្នកពោលចុះថា៖ បពិត្រព្រះជាម្ចាស់! ខ្ញុំសុំការបញ្ចៀសពីព្រះអង្គអំពីការពង្វក់របស់ពពួកស្ហៃតនផង។
وَأَعُوذُ بِكَ رَبِّ أَن يَحۡضُرُونِ ﴿98﴾وَأَعُوذُ بِكَ رَبِّ أَن يَحۡضُرُونِ
Transliteration: WaaAAoothu bika rabbi an yahdurooni
Translation: ហើយខ្ញុំសុំការបញ្ចៀសពីព្រះអង្គ ឱព្រះជាម្ចាស់របស់ខ្ញុំ សូមបញ្ចៀសរូបខ្ញុំពីវត្តមានរបស់ពួកវាផង។
حَتَّىٰٓ إِذَا جَآءَ أَحَدَهُمُ ٱلۡمَوۡتُ قَالَ رَبِّ ٱرۡجِعُونِ ﴿99﴾حَتَّىٰٓ إِذَا جَآءَ أَحَدَهُمُ ٱلۡمَوۡتُ قَالَ رَبِّ ٱرۡجِعُونِ
Transliteration: Hatta itha jaa ahadahumu almawtu qala rabbi irjiAAooni
Translation: លុះនៅពេលដែលសេចក្តីស្លាប់បានមកដល់នរណាម្នាក់ក្នុងចំណោមពួកគេ(ពួកមុស្ហរីគីន) គេនឹងនិយាយថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាឲ្យខ្ញុំបានវិលត្រឡប់(ទៅកាន់លោកិយម្តងទៀត)ផង
لَعَلِّيٓ أَعۡمَلُ صَٰلِحٗا فِيمَا تَرَكۡتُۚ كَلَّآۚ إِنَّهَا كَلِمَةٌ هُوَ قَآئِلُهَاۖ وَمِن وَرَآئِهِم بَرۡزَخٌ إِلَىٰ يَوۡمِ يُبۡعَثُونَ ﴿100﴾لَعَلِّيٓ أَعۡمَلُ صَٰلِحٗا فِيمَا تَرَكۡتُۚ كَلَّآۚ إِنَّهَا كَلِمَةٌ هُوَ قَآئِلُهَاۖ وَمِن وَرَآئِهِم بَرۡزَخٌ إِلَىٰ يَوۡمِ يُبۡعَثُونَ
Transliteration: LaAAallee aAAmalu salihan feema taraktu kalla innaha kalimatun huwa qailuha wamin waraihim barzakhun ila yawmi yubAAathoona
Translation: ដើម្បីឲ្យខ្ញុំបានសាងទង្វើកុសលវិញចំពោះអ្វីដែលខ្ញុំបានបោះបង់(កាលពីមុន)។ មិនដូច្នោះឡើយ! តាមពិត វាគ្រាន់តែជាពាក្យសម្តីដែលគេនិយាយ(ទទេៗ)ប៉ុណ្ណោះ។ ហើយនៅពីក្រោយពួកគេ គឺមានជញ្ជាំងខណ្ឌចែក(រវាងលោកិយ និងបរលោក) រហូតដល់ថ្ងៃដែលពួកគេត្រូវបានគេបង្កើតឲ្យរស់ឡើងវិញ។
فَإِذَا نُفِخَ فِي ٱلصُّورِ فَلَآ أَنسَابَ بَيۡنَهُمۡ يَوۡمَئِذٖ وَلَا يَتَسَآءَلُونَ ﴿101﴾فَإِذَا نُفِخَ فِي ٱلصُّورِ فَلَآ أَنسَابَ بَيۡنَهُمۡ يَوۡمَئِذٖ وَلَا يَتَسَآءَلُونَ
Transliteration: Faitha nufikha fee alssoori fala ansaba baynahum yawmaithin wala yatasaaloona
Translation: ហើយនៅពេលដែលគេ(ម៉ាឡាអ៊ីកាត់)បានផ្លុំត្រែ ពេលនោះ គ្មានសាច់សាលោហិតអ្វីទៀតឡើយរវាងពួកគេនៅថ្ងៃនោះ ហើយពួកគេក៏មិនសួរគ្នាទៅវិញទៅមកនោះដែរ។
فَمَن ثَقُلَتۡ مَوَٰزِينُهُۥ فَأُوْلَـٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ ﴿102﴾فَمَن ثَقُلَتۡ مَوَٰزِينُهُۥ فَأُوْلَـٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ
Transliteration: Faman thaqulat mawazeenuhu faolaika humu almuflihoona
Translation: ដូច្នេះ ជនណាហើយដែលភ្នែកជញ្ជីង(នៃអំពើល្អ)របស់គេមានទម្ងន់ធ្ងន់ជាង ពិតណាស់ អ្នកទាំងនោះហើយគឺជាអ្នកដែលទទួលបានជោគជ័យ។
وَمَنۡ خَفَّتۡ مَوَٰزِينُهُۥ فَأُوْلَـٰٓئِكَ ٱلَّذِينَ خَسِرُوٓاْ أَنفُسَهُمۡ فِي جَهَنَّمَ خَٰلِدُونَ ﴿103﴾وَمَنۡ خَفَّتۡ مَوَٰزِينُهُۥ فَأُوْلَـٰٓئِكَ ٱلَّذِينَ خَسِرُوٓاْ أَنفُسَهُمۡ فِي جَهَنَّمَ خَٰلِدُونَ
Transliteration: Waman khaffat mawazeenuhu faolaika allatheena khasiroo anfusahum fee jahannama khalidoona
Translation: តែជនណាហើយដែលភ្នែកជញ្ជីង(នៃអំពើល្អ)របស់គេមានទម្ងន់ស្រាលជាងនោះ ពិតណាស់ ពួកទាំងនោះហើយគឺជាពួកដែលខាតបង់ខ្លួនឯងដោយត្រូវស្ថិតនៅក្នុងនរកជើហាន់ណាំជាអមតៈ។
تَلۡفَحُ وُجُوهَهُمُ ٱلنَّارُ وَهُمۡ فِيهَا كَٰلِحُونَ ﴿104﴾تَلۡفَحُ وُجُوهَهُمُ ٱلنَّارُ وَهُمۡ فِيهَا كَٰلِحُونَ
Transliteration: Talfahu wujoohahumu alnnaru wahum feeha kalihoona
Translation: ភ្លើងនរកឆាបឆេះមុខរបស់ពួកគេ ហើយពួកគេរួញក្រញង់នៅក្នុងឋាននរកនោះ។
أَلَمۡ تَكُنۡ ءَايَٰتِي تُتۡلَىٰ عَلَيۡكُمۡ فَكُنتُم بِهَا تُكَذِّبُونَ ﴿105﴾أَلَمۡ تَكُنۡ ءَايَٰتِي تُتۡلَىٰ عَلَيۡكُمۡ فَكُنتُم بِهَا تُكَذِّبُونَ
Transliteration: Alam takun ayatee tutla AAalaykum fakuntum biha tukaththiboona
Translation: (មានគេនិយាយទៅកាន់ពួកគេថា៖) តើបណ្តាវាក្យខណ្ឌរបស់យើងមិនធ្លាប់ត្រូវបានសូត្រឱ្យពួកអ្នកស្តាប់ ហើយពួកអ្នកធ្លាប់បានបដិសេធចំពោះវាទេឬ?
قَالُواْ رَبَّنَا غَلَبَتۡ عَلَيۡنَا شِقۡوَتُنَا وَكُنَّا قَوۡمٗا ضَآلِّينَ ﴿106﴾قَالُواْ رَبَّنَا غَلَبَتۡ عَلَيۡنَا شِقۡوَتُنَا وَكُنَّا قَوۡمٗا ضَآلِّينَ
Transliteration: Qaloo rabbana ghalabat AAalayna shiqwatuna wakunna qawman dalleena
Translation: ពួកគេបានតបថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ទំនើងចិត្តរបស់យើងខ្ញុំបានគ្របដណ្តប់លើយើងខ្ញុំ ហើយយើងខ្ញុំធ្លាប់ជាក្រុមមួយដែលវង្វេង។
رَبَّنَآ أَخۡرِجۡنَا مِنۡهَا فَإِنۡ عُدۡنَا فَإِنَّا ظَٰلِمُونَ ﴿107﴾رَبَّنَآ أَخۡرِجۡنَا مِنۡهَا فَإِنۡ عُدۡنَا فَإِنَّا ظَٰلِمُونَ
Transliteration: Rabbana akhrijna minha fain AAudna fainna thalimoona
Translation: បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាបញ្ចេញយើងខ្ញុំពីវា(ឋាននរក)ផងចុះ។ ពេលនោះ ប្រសិនបើយើងខ្ញុំត្រឡប់ទៅ(រកភាពវង្វេងទៀតនោះ) ជាការពិតណាស់ យើងខ្ញុំគឺជាពួកដែលបំពាន។
قَالَ ٱخۡسَـُٔواْ فِيهَا وَلَا تُكَلِّمُونِ ﴿108﴾قَالَ ٱخۡسَـُٔواْ فِيهَا وَلَا تُكَلِّمُونِ
Transliteration: Qala ikhsaoo feeha wala tukallimooni
Translation: ទ្រង់បានតបវិញថា៖ ចូរពួកឯងស្ថិតនៅក្នុងឋាននរកនេះចុះ ហើយចូរពួកឯងកុំនិយាយនឹងយើងទៀត។
إِنَّهُۥ كَانَ فَرِيقٞ مِّنۡ عِبَادِي يَقُولُونَ رَبَّنَآ ءَامَنَّا فَٱغۡفِرۡ لَنَا وَٱرۡحَمۡنَا وَأَنتَ خَيۡرُ ٱلرَّـٰحِمِينَ ﴿109﴾إِنَّهُۥ كَانَ فَرِيقٞ مِّنۡ عِبَادِي يَقُولُونَ رَبَّنَآ ءَامَنَّا فَٱغۡفِرۡ لَنَا وَٱرۡحَمۡنَا وَأَنتَ خَيۡرُ ٱلرَّـٰحِمِينَ
Transliteration: Innahu kana fareequn min AAibadee yaqooloona rabbana amanna faighfir lana wairhamna waanta khayru alrrahimeena
Translation: ពិតប្រាកដណាស់ មានក្រុមមួយក្នុងចំណោមខ្ញុំបម្រើរបស់យើង(អ្នកមានជំនឿ) ពួកគេបានបួងសួងថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! យើងខ្ញុំមានជំនឿហើយ។ ដូចនេះ សូមព្រះអង្គមេត្តាអភ័យទោសដល់យើងខ្ញុំ និងអាណិតស្រលាញ់ចំពោះយើងខ្ញុំផង។ ជាការពិតណាស់ ទ្រង់គឺជាអ្នកដែលអាណិតស្រលាញ់ដ៏ប្រសើរបំផុត។
فَٱتَّخَذۡتُمُوهُمۡ سِخۡرِيًّا حَتَّىٰٓ أَنسَوۡكُمۡ ذِكۡرِي وَكُنتُم مِّنۡهُمۡ تَضۡحَكُونَ ﴿110﴾فَٱتَّخَذۡتُمُوهُمۡ سِخۡرِيًّا حَتَّىٰٓ أَنسَوۡكُمۡ ذِكۡرِي وَكُنتُم مِّنۡهُمۡ تَضۡحَكُونَ
Transliteration: Faittakhathtumoohum sikhriyyan hatta ansawkum thikree wakuntum minhum tadhakoona
Translation: តែពួកអ្នកបែរជាយកពួកគេជាការចំអកឡកឡឺយទៅវិញ រហូតធ្វើឲ្យពួកអ្នកភ្លេចនូវការរំឭកមកចំពោះយើង ខណៈដែលពួកអ្នកបានសើចចំអកចំពោះពួកគេ។
إِنِّي جَزَيۡتُهُمُ ٱلۡيَوۡمَ بِمَا صَبَرُوٓاْ أَنَّهُمۡ هُمُ ٱلۡفَآئِزُونَ ﴿111﴾إِنِّي جَزَيۡتُهُمُ ٱلۡيَوۡمَ بِمَا صَبَرُوٓاْ أَنَّهُمۡ هُمُ ٱلۡفَآئِزُونَ
Transliteration: Innee jazaytuhumu alyawma bima sabaroo annahum humu alfaizoona
Translation: ពិតប្រាកដណាស់ នៅថ្ងៃនេះ យើងនឹងតបស្នងដល់ពួកគេ(អ្នកមានជំនឿ)ចំពោះអ្វីដែលពួកគេបានអត់ធ្មត់។ ពិតប្រាកដណាស់ ពួកគេជាពួកដែលទទួលបានជោគជ័យ។
قَٰلَ كَمۡ لَبِثۡتُمۡ فِي ٱلۡأَرۡضِ عَدَدَ سِنِينَ ﴿112﴾قَٰلَ كَمۡ لَبِثۡتُمۡ فِي ٱلۡأَرۡضِ عَدَدَ سِنِينَ
Transliteration: Qala kam labithtum fee alardi AAadada sineena
Translation: ទ្រង់បានមានបន្ទូលថា៖ តើពួកអ្នកបានរស់នៅក្នុងលោកិយរយៈកាលប៉ុន្មានឆ្នាំដែរ?
قَالُواْ لَبِثۡنَا يَوۡمًا أَوۡ بَعۡضَ يَوۡمٖ فَسۡـَٔلِ ٱلۡعَآدِّينَ ﴿113﴾قَالُواْ لَبِثۡنَا يَوۡمًا أَوۡ بَعۡضَ يَوۡمٖ فَسۡـَٔلِ ٱلۡعَآدِّينَ
Transliteration: Qaloo labithna yawman aw baAAda yawmin faisali alAAaddeena
Translation: ពួកគេបានឆ្លើយថា៖ ពួកយើងបានរស់នៅ(ក្នុងលោកិយ)ចំនួនមួយថ្ងៃ ឬកន្លះថ្ងៃតែប៉ុណ្ណោះ។ ដូច្នេះ សូមព្រះអង្គសួរអ្នកដែលចេះគណនាចុះ។
قَٰلَ إِن لَّبِثۡتُمۡ إِلَّا قَلِيلٗاۖ لَّوۡ أَنَّكُمۡ كُنتُمۡ تَعۡلَمُونَ ﴿114﴾قَٰلَ إِن لَّبِثۡتُمۡ إِلَّا قَلِيلٗاۖ لَّوۡ أَنَّكُمۡ كُنتُمۡ تَعۡلَمُونَ
Transliteration: Qala in labithtum illa qaleelan law annakum kuntum taAAlamoona
Translation: ទ្រង់បានតបថា៖ ពួកអ្នកមិនបានរស់នៅ(ក្នុងលោកិយ)នេះឡើយ លើកលែងតែមួយរយៈពេលដ៏ខ្លីប៉ុណ្ណោះ ប្រសិនបើពួកអ្នកបានដឹង។
أَفَحَسِبۡتُمۡ أَنَّمَا خَلَقۡنَٰكُمۡ عَبَثٗا وَأَنَّكُمۡ إِلَيۡنَا لَا تُرۡجَعُونَ ﴿115﴾أَفَحَسِبۡتُمۡ أَنَّمَا خَلَقۡنَٰكُمۡ عَبَثٗا وَأَنَّكُمۡ إِلَيۡنَا لَا تُرۡجَعُونَ
Transliteration: Afahasibtum annama khalaqnakum AAabathan waannakum ilayna la turjaAAoona
Translation: តើពួកអ្នក(ឱមនុស្សលោក)គិតថា៖ ពិតណាស់ យើងបានបង្កើតពួកអ្នកទទេរៗ((គ្មានហេតុផល) ហើយពួកអ្នកពិតជាមិនត្រូវបានគេនាំត្រឡប់មកកាន់យើងវិញ(ដើម្បីជំនុំជម្រះ)នោះឬ?
فَتَعَٰلَى ٱللَّهُ ٱلۡمَلِكُ ٱلۡحَقُّۖ لَآ إِلَٰهَ إِلَّا هُوَ رَبُّ ٱلۡعَرۡشِ ٱلۡكَرِيمِ ﴿116﴾فَتَعَٰلَى ٱللَّهُ ٱلۡمَلِكُ ٱلۡحَقُّۖ لَآ إِلَٰهَ إِلَّا هُوَ رَبُّ ٱلۡعَرۡشِ ٱلۡكَرِيمِ
Transliteration: FataAAala Allahu almaliku alhaqqu la ilaha illa huwa rabbu alAAarshi alkareemi
Translation: ពិតប្រាកដណាស់ អល់ឡោះមហាខ្ពង់ខ្ពស់ ជាស្តេចដែលគ្រប់គ្រងដ៏ពិតប្រាកដ។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលជាព្រះជាម្ចាស់នៃអារ៉ស្ហដ៏ឧត្តុង្គឧត្តមនោះឡើយ។
وَمَن يَدۡعُ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ لَا بُرۡهَٰنَ لَهُۥ بِهِۦ فَإِنَّمَا حِسَابُهُۥ عِندَ رَبِّهِۦٓۚ إِنَّهُۥ لَا يُفۡلِحُ ٱلۡكَٰفِرُونَ ﴿117﴾وَمَن يَدۡعُ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ لَا بُرۡهَٰنَ لَهُۥ بِهِۦ فَإِنَّمَا حِسَابُهُۥ عِندَ رَبِّهِۦٓۚ إِنَّهُۥ لَا يُفۡلِحُ ٱلۡكَٰفِرُونَ
Transliteration: Waman yadAAu maAAa Allahi ilahan akhara la burhana lahu bihi fainnama hisabuhu AAinda rabbihi innahu la yuflihu alkafiroona
Translation: ហើយជនណាដែលគោរពសក្ការៈព្រះផ្សេងរួមនឹងអល់ឡោះដែលគ្មានភស្តុតាងបញ្ជាក់ចំពោះវាផងនោះ ជាការពិតណាស់ ការជំនុំជម្រះរបស់គេ គឺស្ថិតនៅលើព្រះជាម្ចាស់របស់គេ។ ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ គឺមិនទទួលជោគជ័យជាដាច់ខាត។
وَقُل رَّبِّ ٱغۡفِرۡ وَٱرۡحَمۡ وَأَنتَ خَيۡرُ ٱلرَّـٰحِمِينَ ﴿118﴾وَقُل رَّبِّ ٱغۡفِرۡ وَٱرۡحَمۡ وَأَنتَ خَيۡرُ ٱلرَّـٰحِمِينَ
Transliteration: Waqul rabbi ighfir wairham waanta khayru alrrahimeena
Translation: ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាអភ័យទោស និងអាណិតស្រលាញ់(ចំពោះរូបខ្ញុំ)ផង។ ហើយទ្រង់គឺជាអ្នកអាណិតស្រលាញ់ដ៏ប្រសើរបំផុត។
Transliteration source: English Transliteration by Tanzil. Used under Tanzil's non-commercial terms; see the source and latest updates at Tanzil. Tanzil translation download