quranm◉

Surah Qaf transliteration

◉ សូរ៉ា · ∞

50:1

قٓۚ وَٱلۡقُرۡءَانِ ٱلۡمَجِيدِ ﴿1﴾

Transliteration: Qaf waalqurani almajeedi

Translation: កហ្វ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ (អល់ឡោះ)ស្បថនឹងគម្ពីរគួរអានដ៏ថ្កុំថ្កើន។

50:2

بَلۡ عَجِبُوٓاْ أَن جَآءَهُم مُّنذِرٞ مِّنۡهُمۡ فَقَالَ ٱلۡكَٰفِرُونَ هَٰذَا شَيۡءٌ عَجِيبٌ ﴿2﴾

Transliteration: Bal AAajiboo an jaahum munthirun minhum faqala alkafiroona hatha shayon AAajeebun

Translation: ផ្ទុយទៅវិញ ពួកគេភ្ញាក់ផ្អើលដែលអ្នកដាស់តឿនព្រមានម្នាក់ក្នុងចំណោមពួកគេបានមកដល់ពួកគេ។ ហើយពួកគ្មានជំនឿបាននិយាយថា៖ នេះគឺជារឿងមួយដ៏ចម្លែក។

50:3

أَءِذَا مِتۡنَا وَكُنَّا تُرَابٗاۖ ذَٰلِكَ رَجۡعُۢ بَعِيدٞ ﴿3﴾

Transliteration: Aitha mitna wakunna turaban thalika rajAAun baAAeedun

Translation: តើនៅពេលដែលពួកយើងបានស្លាប់ និងបានក្លាយជាដីអស់នោះ (តើពួកយើងត្រូវបានគេបង្កើតឲ្យរស់ឡើងវិញម្តងទៀតឬ)? នោះគឺជាការវិលត្រឡប់មួយដ៏សែនឆ្ងាយ(មិនអាចទៅរួចឡើយ)។

50:4

قَدۡ عَلِمۡنَا مَا تَنقُصُ ٱلۡأَرۡضُ مِنۡهُمۡۖ وَعِندَنَا كِتَٰبٌ حَفِيظُۢ ﴿4﴾

Transliteration: Qad AAalimna ma tanqusu alardu minhum waAAindana kitabun hafeethun

Translation: ពិតប្រាកដណាស់ យើង(អល់ឡោះ)ដឹងបំផុតនូវអ្វីដែលដីបានស៊ីអំពី(រាងកាយ)ពួកគេ។ ហើយនៅជាមួយយើង គឺមានសៀវភៅកំណត់ត្រាដែលត្រូវបានរក្សាទុក។

50:5

بَلۡ كَذَّبُواْ بِٱلۡحَقِّ لَمَّا جَآءَهُمۡ فَهُمۡ فِيٓ أَمۡرٖ مَّرِيجٍ ﴿5﴾

Transliteration: Bal kaththaboo bialhaqqi lamma jaahum fahum fee amrin mareejin

Translation: ផ្ទុយទៅវិញ ពួកគេ(ពួកមុស្ហរីគីន)បានបដិសេធនឹងសេចក្តីពិត(គម្ពីរគួរអាន)នៅពេលដែលវាបានមកដល់ពួកគេ។ ហើយពួកគេស្ថិតក្នុងភាពមិនច្បាស់លាស់។

50:6

أَفَلَمۡ يَنظُرُوٓاْ إِلَى ٱلسَّمَآءِ فَوۡقَهُمۡ كَيۡفَ بَنَيۡنَٰهَا وَزَيَّنَّـٰهَا وَمَا لَهَا مِن فُرُوجٖ ﴿6﴾

Transliteration: Afalam yanthuroo ila alssamai fawqahum kayfa banaynaha wazayyannaha wama laha min furoojin

Translation: តើពួកទាំងនោះមិនបានមើលទៅកាន់មេឃដែលនៅពីលើពួកគេទេឬ ថាតើយើងបានសាងសង់វា និងបានតុបតែងលម្អវា ព្រមទាំងគ្មានការប្រេះស្រាំអ្វីសោះយ៉ាងដូចម្តេច?

50:7

وَٱلۡأَرۡضَ مَدَدۡنَٰهَا وَأَلۡقَيۡنَا فِيهَا رَوَٰسِيَ وَأَنۢبَتۡنَا فِيهَا مِن كُلِّ زَوۡجِۭ بَهِيجٖ ﴿7﴾

Transliteration: Waalarda madadnaha waalqayna feeha rawasiya waanbatna feeha min kulli zawjin baheejin

Translation: ចំណែកឯផែនដី យើងបានលាតសន្ធឹងវា និងបានបង្កើតភ្នំជាច្រើននៅលើវា(ជាលំនឹង) ព្រមទាំងបានបណ្តុះនូវរុក្ខជាតិគ្រប់ប្រភេទនៅលើវាយ៉ាងស្រស់បំព្រង

50:8

تَبۡصِرَةٗ وَذِكۡرَىٰ لِكُلِّ عَبۡدٖ مُّنِيبٖ ﴿8﴾

Transliteration: Tabsiratan wathikra likulli AAabdin muneebin

Translation: ដើម្បីឲ្យ(ពួកអ្នក)ឃើញច្បាស់ និងជាការរំឭកចំពោះរាល់ខ្ញុំបម្រើរបស់អល់ឡោះដែលវិលត្រឡប់ទៅរកទ្រង់។

50:9

وَنَزَّلۡنَا مِنَ ٱلسَّمَآءِ مَآءٗ مُّبَٰرَكٗا فَأَنۢبَتۡنَا بِهِۦ جَنَّـٰتٖ وَحَبَّ ٱلۡحَصِيدِ ﴿9﴾

Transliteration: Wanazzalna mina alssamai maan mubarakan faanbatna bihi jannatin wahabba alhaseedi

Translation: ហើយយើងបានបញ្ចុះពីលើមេឃនូវទឹក(ភ្លៀង)ដែលប្រកបដោយពរជ័យ។ ហើយតាមរយៈទឹកភ្លៀងនេះ យើងបានបណ្តុះចេញនូវចម្ការដំណាំជាច្រើន និងគ្រាប់ធញ្ញជាតិដែលអាចច្រូតកាត់បាន

50:10

وَٱلنَّخۡلَ بَاسِقَٰتٖ لَّهَا طَلۡعٞ نَّضِيدٞ ﴿10﴾

Transliteration: Waalnnakhla basiqatin laha talAAun nadeedun

Translation: ព្រមទាំងដើមល្មើដែលមានដើមដ៏ខ្ពស់មានចង្កោមផ្លែស្រាក់លើគ្នា

50:11

رِّزۡقٗا لِّلۡعِبَادِۖ وَأَحۡيَيۡنَا بِهِۦ بَلۡدَةٗ مَّيۡتٗاۚ كَذَٰلِكَ ٱلۡخُرُوجُ ﴿11﴾

Transliteration: Rizqan lilAAibadi waahyayna bihi baldatan maytan kathalika alkhurooju

Translation: ដើម្បីជាលាភសក្ការៈសម្រាប់ខ្ញុំបម្រើ(របស់អល់ឡោះ)។ ហើយតាមរយៈទឹកភ្លៀងនោះផងដែរ យើងបានធ្វើឱ្យដីដែលស្ងួតហួតហែងមានជីវិតឡើងវិញ។ ក៏ដូចគ្នាដែរ ការបញ្ចេញ(ពួកអ្នកពីផ្នូរ)មកវិញ។

50:12

كَذَّبَتۡ قَبۡلَهُمۡ قَوۡمُ نُوحٖ وَأَصۡحَٰبُ ٱلرَّسِّ وَثَمُودُ ﴿12﴾

Transliteration: Kaththabat qablahum qawmu noohin waashabu alrrassi wathamoodu

Translation: (អ្នកជំនាន់មុនពួកមុស្ហរីគីន)បានបដិសេធមុនពួកគេទៅទៀត (ដូចជា)ក្រុមរបស់ព្យាការីនួហ ពួករ៉ស និងពួកសាមូទ

50:13

وَعَادٞ وَفِرۡعَوۡنُ وَإِخۡوَٰنُ لُوطٖ ﴿13﴾

Transliteration: WaAAadun wafirAAawnu waikhwanu lootin

Translation: ហើយនិងក្រុមអាទ ហ្វៀរអោន ក្រុមរបស់ព្យាការីលូត

50:14

وَأَصۡحَٰبُ ٱلۡأَيۡكَةِ وَقَوۡمُ تُبَّعٖۚ كُلّٞ كَذَّبَ ٱلرُّسُلَ فَحَقَّ وَعِيدِ ﴿14﴾

Transliteration: Waashabu alaykati waqawmu tubbaAAin kullun kaththaba alrrusula fahaqqa waAAeedi

Translation: ក្រុមអៃកះ ព្រមទាំងពួកទុបហ្ពាក់។ រាល់ក្រុមទាំងអស់នោះសុទ្ធតែបានបដិសេធនឹងអ្នកនាំសារទាំងឡាយ(របស់អល់ឡោះ)។ ដូច្នេះ ការសន្យា(ចំពោះពួកគេ)ក៏បានកើតឡើងពិតប្រាកដ។

50:15

أَفَعَيِينَا بِٱلۡخَلۡقِ ٱلۡأَوَّلِۚ بَلۡ هُمۡ فِي لَبۡسٖ مِّنۡ خَلۡقٖ جَدِيدٖ ﴿15﴾

Transliteration: AfaAAayeena bialkhalqi alawwali bal hum fee labsin min khalqin jadeedin

Translation: តើយើងអសមត្ថភាពក្នុងការបង្កើតភាវៈទាំងឡាយពីដំបូងឬ? ផ្ទុយទៅវិញ ពួកគេស្ថិតក្នុងភាពមន្ទិលសង្ស័យចំពោះការបង្កើតសារជាថ្មី។

50:16

وَلَقَدۡ خَلَقۡنَا ٱلۡإِنسَٰنَ وَنَعۡلَمُ مَا تُوَسۡوِسُ بِهِۦ نَفۡسُهُۥۖ وَنَحۡنُ أَقۡرَبُ إِلَيۡهِ مِنۡ حَبۡلِ ٱلۡوَرِيدِ ﴿16﴾

Transliteration: Walaqad khalaqna alinsana wanaAAlamu ma tuwaswisu bihi nafsuhu wanahnu aqrabu ilayhi min habli alwareedi

Translation: ហើយជាការពិតណាស់ យើងបានបង្កើតមនុស្សលោក ហើយយើងដឹងច្បាស់នូវអ្វីដែលចិត្តគំនិតរបស់គេសញ្ជឹងគិតអំពីវា។ ហើយយើងនៅជិតខ្លួនគេជាងសរសៃកដែលតភ្ជាប់ទៅនឹងបេះដូងទៅទៀត។

50:17

إِذۡ يَتَلَقَّى ٱلۡمُتَلَقِّيَانِ عَنِ ٱلۡيَمِينِ وَعَنِ ٱلشِّمَالِ قَعِيدٞ ﴿17﴾

Transliteration: Ith yatalaqqa almutalaqqiyani AAani alyameeni waAAani alshshimali qaAAeedun

Translation: ខណៈដែលម៉ាឡាអ៊ីកាត់ពីររូបអង្គុយនៅខាងស្តាំ និងខាងឆ្វេងចាំកត់ត្រា(ទង្វើរបស់គេ)។

50:18

مَّا يَلۡفِظُ مِن قَوۡلٍ إِلَّا لَدَيۡهِ رَقِيبٌ عَتِيدٞ ﴿18﴾

Transliteration: Ma yalfithu min qawlin illa ladayhi raqeebun AAateedun

Translation: រាល់ពាក្យសម្តីដែលគេនិយាយចេញមក គឺសុទ្ធតែមានអ្នកឃ្លាំមើល និងកត់ត្រាដែលនៅជាមួយគេជានិច្ច។

50:19

وَجَآءَتۡ سَكۡرَةُ ٱلۡمَوۡتِ بِٱلۡحَقِّۖ ذَٰلِكَ مَا كُنتَ مِنۡهُ تَحِيدُ ﴿19﴾

Transliteration: Wajaat sakratu almawti bialhaqqi thalika ma kunta minhu taheedu

Translation: ហើយភាពឈឺចាប់នៃសេចក្តីស្លាប់បានមកដល់យ៉ាងពិតប្រាកដ។ នោះហើយជាអ្វីដែលអ្នក(មនុស្សលោក)ធ្លាប់បានរត់គេចអំពីវា។

50:20

وَنُفِخَ فِي ٱلصُّورِۚ ذَٰلِكَ يَوۡمُ ٱلۡوَعِيدِ ﴿20﴾

Transliteration: Wanufikha fee alssoori thalika yawmu alwaAAeedi

Translation: ហើយគេបានផ្លុំត្រែ(ជាលើកទីពីរ)។ នោះហើយជាថ្ងៃនៃការសន្យា(ដាក់ទណ្ឌកម្មពួកគ្មានជំនឿ)។

50:21

وَجَآءَتۡ كُلُّ نَفۡسٖ مَّعَهَا سَآئِقٞ وَشَهِيدٞ ﴿21﴾

Transliteration: Wajaat kullu nafsin maAAaha saiqun washaheedun

Translation: ហើយបុគ្គលគ្រប់ៗរូបបានមកដល់ដោយនៅជាមួយគេ គឺមានអ្នកនាំផ្លូវ និងអ្នកធ្វើសាក្សី។

50:22

لَّقَدۡ كُنتَ فِي غَفۡلَةٖ مِّنۡ هَٰذَا فَكَشَفۡنَا عَنكَ غِطَآءَكَ فَبَصَرُكَ ٱلۡيَوۡمَ حَدِيدٞ ﴿22﴾

Transliteration: Laqad kunta fee ghaflatin min hatha fakashafna AAanka ghitaaka fabasaruka alyawma hadeedun

Translation: ពិតប្រាកដណាស់ អ្នកធ្លាប់ព្រងើយកន្តើយចំពោះរឿងនេះ។ ដូច្នេះ យើងបានបើកចេញនូវគម្រប(ដែលគ្របចិត្ត)របស់អ្នកចេញពីអ្នក។ ហេតុដូច្នេះ ការឃើញរបស់អ្នកនៅថ្ងៃនេះ គឺច្បាស់បំផុត។

50:23

وَقَالَ قَرِينُهُۥ هَٰذَا مَا لَدَيَّ عَتِيدٌ ﴿23﴾

Transliteration: Waqala qareenuhu hatha ma ladayya AAateedun

Translation: ហើយម៉ាឡាអ៊ីកាត់ដែលកត់ត្រាទង្វើរបស់គេបាននិយាយថា៖ អ្វីដែលមាននៅជាមួយខ្ញុំនេះ គឺជាកំណត់ត្រាទង្វើដែលបានត្រៀមទុកជាស្រេច។

50:24

أَلۡقِيَا فِي جَهَنَّمَ كُلَّ كَفَّارٍ عَنِيدٖ ﴿24﴾

Transliteration: Alqiya fee jahannama kulla kaffarin AAaneedin

Translation: (អល់ឡោះបានមានបន្ទូលថា៖) ចូរអ្នកទាំងពីរបោះទៅក្នុងនរកជើហាន់ណាំនូវរាល់ពួកដែលប្រឆាំង ចចេសរឹងរូសចុះ។

50:25

مَّنَّاعٖ لِّلۡخَيۡرِ مُعۡتَدٖ مُّرِيبٍ ﴿25﴾

Transliteration: MannaAAin lilkhayri muAAtadin mureebin

Translation: ជាពួកដែលច្រើនតែរារាំងនូវប្រការល្អ ជាអ្នកដែលបំពាន និងជាអ្នកដែលមានការមន្ទិលសង្ស័យ។

50:26

ٱلَّذِي جَعَلَ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ فَأَلۡقِيَاهُ فِي ٱلۡعَذَابِ ٱلشَّدِيدِ ﴿26﴾

Transliteration: Allathee jaAAala maAAa Allahi ilahan akhara faalqiyahu fee alAAathabi alshshadeedi

Translation: គឺអ្នកដែលបានយកព្រះផ្សេងមកគោរពសក្ការៈរួមនឹងអល់ឡោះជាម្ចាស់។ ហេតុនេះ ចូរអ្នកទាំងពីរបោះគេទៅក្នុងទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចុះ។

50:27

قَالَ قَرِينُهُۥ رَبَّنَا مَآ أَطۡغَيۡتُهُۥ وَلَٰكِن كَانَ فِي ضَلَٰلِۭ بَعِيدٖ ﴿27﴾

Transliteration: Qala qareenuhu rabbana ma atghaytuhu walakin kana fee dalalin baAAeedin

Translation: (ស្ហៃតនដែលជា)គូកនរបស់គេបាននិយាយថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ខ្ញុំមិនបានធ្វើឱ្យរូបគេវង្វេងនោះទេ ក៏ប៉ុន្តែរូបគេខ្លួនឯងទេដែលធ្លាប់ស្ថិតក្នុងភាពវង្វេងដ៏សែនឆ្ងាយនោះ។

50:28

قَالَ لَا تَخۡتَصِمُواْ لَدَيَّ وَقَدۡ قَدَّمۡتُ إِلَيۡكُم بِٱلۡوَعِيدِ ﴿28﴾

Transliteration: Qala la takhtasimoo ladayya waqad qaddamtu ilaykum bialwaAAeedi

Translation: ទ្រង់បានមានបន្ទូលថា៖ ចូរពួកឯងកុំមកឈ្លោះប្រកែកគ្នានៅចំពោះមុខយើងឱ្យសោះ។ ជាការពិតណាស់ យើងបានផ្តល់ការព្រមានដល់ពួកឯងរួចទៅហើយ(ក្នុងលោកិយ)។

50:29

مَا يُبَدَّلُ ٱلۡقَوۡلُ لَدَيَّ وَمَآ أَنَا۠ بِظَلَّـٰمٖ لِّلۡعَبِيدِ ﴿29﴾

Transliteration: Ma yubaddalu alqawlu ladayya wama ana bithallamin lilAAabeedi

Translation: បន្ទូលរបស់យើងមិនអាចគេកែប្រែបានឡើយ ហើយយើងក៏មិនមែនជាអ្នកដែលបំពានទៅលើខ្ញុំបម្រើទាំងឡាយ(របស់យើង)នោះដែរ។

50:30

يَوۡمَ نَقُولُ لِجَهَنَّمَ هَلِ ٱمۡتَلَأۡتِ وَتَقُولُ هَلۡ مِن مَّزِيدٖ ﴿30﴾

Transliteration: Yawma naqoolu lijahannama hali imtalati wataqoolu hal min mazeedin

Translation: (ចូរអ្នករំលឹកដល់ក្រុមរបស់អ្នក) នៅថ្ងៃដែលយើងនឹងសួរទៅកាន់នរកជើហាន់ណាំថា៖ តើឯងពេញហើយឬនៅ? វាឆ្លើយថា៖ តើមានបន្ថែមទៀតទេ?

50:31

وَأُزۡلِفَتِ ٱلۡجَنَّةُ لِلۡمُتَّقِينَ غَيۡرَ بَعِيدٍ ﴿31﴾

Transliteration: Waozlifati aljannatu lilmuttaqeena ghayra baAAeedin

Translation: ហើយឋានសួគ៌ត្រូវបានគេដាក់ឱ្យនៅជិតបណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)ដោយវានៅមិនឆ្ងាយ(ពីពួកគេ)ឡើយ។

50:32

هَٰذَا مَا تُوعَدُونَ لِكُلِّ أَوَّابٍ حَفِيظٖ ﴿32﴾

Transliteration: Hatha ma tooAAadoona likulli awwabin hafeethin

Translation: (មានគេនិយាយទៅកាន់ពួកគេថា៖) នេះហើយជាអ្វីដែលគេបានសន្យានឹងពួកអ្នក សម្រាប់រាល់អ្នកដែលវិលត្រឡប់(សារភាពកំហុស) និងអ្នកដែលថែរក្សា(នូវអ្វីដែលគេបានដាក់ជាកាតព្វកិច្ច)។

50:33

مَّنۡ خَشِيَ ٱلرَّحۡمَٰنَ بِٱلۡغَيۡبِ وَجَآءَ بِقَلۡبٖ مُّنِيبٍ ﴿33﴾

Transliteration: Man khashiya alrrahmana bialghaybi wajaa biqalbin muneebin

Translation: គឺអ្នកដែលខ្លាចព្រះជាម្ចាស់ដ៏មហាសប្បុរសដោយអាថ៌កំបាំង ហើយគេបានមកដល់(ថ្ងៃបរលោក)ដោយដួងចិត្តដែលសារភាពកំហុស។

50:34

ٱدۡخُلُوهَا بِسَلَٰمٖۖ ذَٰلِكَ يَوۡمُ ٱلۡخُلُودِ ﴿34﴾

Transliteration: Odkhulooha bisalamin thalika yawmu alkhuloodi

Translation: (មានគេនិយាយទៅកាន់ពួកគេថា៖) សូមពួកអ្នកចូលទៅក្នុងឋានសួគ៌ដោយសុខសន្តិភាពចុះ។ នោះគឺជាថ្ងៃដែលអមតៈ។

50:35

لَهُم مَّا يَشَآءُونَ فِيهَا وَلَدَيۡنَا مَزِيدٞ ﴿35﴾

Transliteration: Lahum ma yashaoona feeha waladayna mazeedun

Translation: នៅក្នុងនោះ ពួកគេទទួលបានតាមអ្វីដែលពួកគេប្រាថ្នា។ ហើយយើងនៅមានការបន្ថែម(លើសពីនោះ)ទៀត។

50:36

وَكَمۡ أَهۡلَكۡنَا قَبۡلَهُم مِّن قَرۡنٍ هُمۡ أَشَدُّ مِنۡهُم بَطۡشٗا فَنَقَّبُواْ فِي ٱلۡبِلَٰدِ هَلۡ مِن مَّحِيصٍ ﴿36﴾

Transliteration: Wakam ahlakna qablahum min qarnin hum ashaddu minhum batshan fanaqqaboo fee albiladi hal min maheesin

Translation: ហើយមានប្រជាជាតិជាច្រើនមកហើយមុនពួកគេ(ពួកមុសុ្ហរីគីន)ដែលយើងបានបំផ្លាញ ដែលពួកទាំងនោះជាពួកដែលមានភាពខ្លាំងក្លាជាងពួកគេទៅទៀត។ ហើយពួកគេបានធ្វើដំណើរក្នុងទឹកដី(របស់ខ្លួនដើម្បីគេចពីការបំផ្លាញ)។ តើពួកគេមានកន្លែងរត់គេចដែរឬទេ?

50:37

إِنَّ فِي ذَٰلِكَ لَذِكۡرَىٰ لِمَن كَانَ لَهُۥ قَلۡبٌ أَوۡ أَلۡقَى ٱلسَّمۡعَ وَهُوَ شَهِيدٞ ﴿37﴾

Transliteration: Inna fee thalika lathikra liman kana lahu qalbun aw alqa alssamAAa wahuwa shaheedun

Translation: ប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាការដាស់រំឭកសម្រាប់អ្នកដែលមានដួងចិត្ត(ចេះគិតពិចារណា) ឬនៅស្ងៀមស្តាប់ដោយចិត្តទុកដាក់បំផុត។

50:38

وَلَقَدۡ خَلَقۡنَا ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَا فِي سِتَّةِ أَيَّامٖ وَمَا مَسَّنَا مِن لُّغُوبٖ ﴿38﴾

Transliteration: Walaqad khalaqna alssamawati waalarda wama baynahuma fee sittati ayyamin wama massana min lughoobin

Translation: ហើយជាការពិតណាស់ យើងបានបង្កើតមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរក្នុងរយៈពេលប្រាំមួយថ្ងៃ ហើយយើងគ្មានការនឿយហត់ឡើយ។

50:39

فَٱصۡبِرۡ عَلَىٰ مَا يَقُولُونَ وَسَبِّحۡ بِحَمۡدِ رَبِّكَ قَبۡلَ طُلُوعِ ٱلشَّمۡسِ وَقَبۡلَ ٱلۡغُرُوبِ ﴿39﴾

Transliteration: Faisbir AAala ma yaqooloona wasabbih bihamdi rabbika qabla tulooAAi alshshamsi waqabla alghuroobi

Translation: ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចុះចំពោះអ្វីដែលពួកគេនិយាយ។ ហើយចូរអ្នកលើកតម្កើងដោយការកោតសរសើរចំពោះព្រះជាម្ចាស់របស់អ្នកមុនពេលថ្ងៃរះ និងមុនពេលថ្ងៃលិច។

50:40

وَمِنَ ٱلَّيۡلِ فَسَبِّحۡهُ وَأَدۡبَٰرَ ٱلسُّجُودِ ﴿40﴾

Transliteration: Wamina allayli fasabbihhu waadbara alssujoodi

Translation: ហើយមួយផ្នែកនៃពេលយប់ ចូរអ្នកប្រតិបត្តិសឡាត និង(លើកតម្កើងទ្រង់)ក្រោយពេលប្រតិបត្តិសឡាតរួច។

50:41

وَٱسۡتَمِعۡ يَوۡمَ يُنَادِ ٱلۡمُنَادِ مِن مَّكَانٖ قَرِيبٖ ﴿41﴾

Transliteration: WaistamiAA yawma yunadi almunadi min makanin qareebin

Translation: ហើយចូរអ្នកស្តាប់(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃដែលអ្នកទទួលបន្ទុកខាងផ្លុំត្រែបានផ្លុំត្រែ(ជាលើកទីពីរ)ចេញពីកន្លែងដែលជិតបំផុត

50:42

يَوۡمَ يَسۡمَعُونَ ٱلصَّيۡحَةَ بِٱلۡحَقِّۚ ذَٰلِكَ يَوۡمُ ٱلۡخُرُوجِ ﴿42﴾

Transliteration: Yawma yasmaAAoona alssayhata bialhaqqi thalika yawmu alkhurooji

Translation: ជាថ្ងៃដែលពួកគេបានឮសម្រែកយ៉ាងពិតប្រាកដ។ នោះគឺជាថ្ងៃក្រោកចេញ(ពីផ្នូររបស់ពួកគេ)។

50:43

إِنَّا نَحۡنُ نُحۡيِۦ وَنُمِيتُ وَإِلَيۡنَا ٱلۡمَصِيرُ ﴿43﴾

Transliteration: Inna nahnu nuhyee wanumeetu wailayna almaseeru

Translation: ពិតប្រាកដណាស់ យើងជាអ្នកផ្តល់ជីវិត និងជាអ្នកដកយកជីវិត។ ហើយកន្លែងវិលត្រឡប់ គឺឆ្ពោះមកកាន់យើង(តែមួយគត់)។

50:44

يَوۡمَ تَشَقَّقُ ٱلۡأَرۡضُ عَنۡهُمۡ سِرَاعٗاۚ ذَٰلِكَ حَشۡرٌ عَلَيۡنَا يَسِيرٞ ﴿44﴾

Transliteration: Yawma tashaqqaqu alardu AAanhum siraAAan thalika hashrun AAalayna yaseerun

Translation: នៅថ្ងៃដែលដីបានបែកចេញពីពួកគេ(ដោយពួកគេបានក្រោកចេញពីផ្នូរ)យ៉ាងលឿន។ ហើយការប្រមូលផ្តុំ(ពួកគេ)នោះ គឺជារឿងងាយស្រួលបំផុតសម្រាប់យើង។

50:45

نَّحۡنُ أَعۡلَمُ بِمَا يَقُولُونَۖ وَمَآ أَنتَ عَلَيۡهِم بِجَبَّارٖۖ فَذَكِّرۡ بِٱلۡقُرۡءَانِ مَن يَخَافُ وَعِيدِ ﴿45﴾

Transliteration: Nahnu aAAlamu bima yaqooloona wama anta AAalayhim bijabbarin fathakkir bialqurani man yakhafu waAAeedi

Translation: យើងដឹងបំផុតនូវអ្វីដែលពួកគេនិយាយ។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនមែនជាអ្នកដែលអាចបង្ខំពួកគេ(ឱ្យមានជំនឿ)នោះឡើយ។ ដូច្នេះ ចូរអ្នករំលឹកតាមរយៈគម្ពីរគួរអានចំពោះអ្នកដែលខ្លាចការព្រមាន(របស់យើង)ចុះ។

Transliteration source: English Transliteration by Tanzil. Used under Tanzil's non-commercial terms; see the source and latest updates at Tanzil. Tanzil translation download