6:1ٱلۡحَمۡدُ لِلَّهِ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَجَعَلَ ٱلظُّلُمَٰتِ وَٱلنُّورَۖ ثُمَّ ٱلَّذِينَ كَفَرُواْ بِرَبِّهِمۡ يَعۡدِلُونَ ﴿1﴾ٱلۡحَمۡدُ لِلَّهِ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَجَعَلَ ٱلظُّلُمَٰتِ وَٱلنُّورَۖ ثُمَّ ٱلَّذِينَ كَفَرُواْ بِرَبِّهِمۡ يَعۡدِلُونَ
Transliteration: Alhamdu lillahi allathee khalaqa alssamawati waalarda wajaAAala alththulumati waalnnoora thumma allatheena kafaroo birabbihim yaAAdiloona
Translation: សេចក្តីសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ព្រមទាំងបានបង្កើតភាពងងឹត(ពេលយប់) និងពន្លឺ(ពេលថ្ងៃ)។ ទោះជាបែបនេះក៏ដោយ ក៏ពួកគ្មានជំនឿនៅតែចាត់ទុកអ្នកផ្សេងប្រៀបស្មើនឹងទ្រង់(គោរពសក្ការៈអ្នកផ្សេងរួមជាមួយនឹងទ្រង់)ដដែល។
6:2هُوَ ٱلَّذِي خَلَقَكُم مِّن طِينٖ ثُمَّ قَضَىٰٓ أَجَلٗاۖ وَأَجَلٞ مُّسَمًّى عِندَهُۥۖ ثُمَّ أَنتُمۡ تَمۡتَرُونَ ﴿2﴾هُوَ ٱلَّذِي خَلَقَكُم مِّن طِينٖ ثُمَّ قَضَىٰٓ أَجَلٗاۖ وَأَجَلٞ مُّسَمًّى عِندَهُۥۖ ثُمَّ أَنتُمۡ تَمۡتَرُونَ
Transliteration: Huwa allathee khalaqakum min teenin thumma qada ajalan waajalun musamman AAindahu thumma antum tamtaroona
Translation: ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នក(ឱមនុស្សលោកទាំឡាយ)អំពីដីឥដ្ឋ។ បន្ទាប់មក ទ្រង់បានកំណត់អាយុកាល(របស់ពួកអ្នក) និងបានកំណត់ពេលវេលាមួយផ្សេងទៀត(ថ្ងៃបរលោក)នៅនឹងទ្រង់។ ក្រោយមក ពួកអ្នកនៅតែមានមន្ទិលសង្ស័យដដែល។
6:3وَهُوَ ٱللَّهُ فِي ٱلسَّمَٰوَٰتِ وَفِي ٱلۡأَرۡضِ يَعۡلَمُ سِرَّكُمۡ وَجَهۡرَكُمۡ وَيَعۡلَمُ مَا تَكۡسِبُونَ ﴿3﴾وَهُوَ ٱللَّهُ فِي ٱلسَّمَٰوَٰتِ وَفِي ٱلۡأَرۡضِ يَعۡلَمُ سِرَّكُمۡ وَجَهۡرَكُمۡ وَيَعۡلَمُ مَا تَكۡسِبُونَ
Transliteration: Wahuwa Allahu fee alssamawati wafee alardi yaAAlamu sirrakum wajahrakum wayaAAlamu ma taksiboona
Translation: ហើយអល់ឡោះ(ជាព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ)ទាំងនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដី។ ទ្រង់ដឹងបំផុតនូវអ្វីពួកអ្នកលាក់បាំង និងអ្វីដែលពួកអ្នកលាតត្រដាង។ ហើយទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។
6:4وَمَا تَأۡتِيهِم مِّنۡ ءَايَةٖ مِّنۡ ءَايَٰتِ رَبِّهِمۡ إِلَّا كَانُواْ عَنۡهَا مُعۡرِضِينَ ﴿4﴾وَمَا تَأۡتِيهِم مِّنۡ ءَايَةٖ مِّنۡ ءَايَٰتِ رَبِّهِمۡ إِلَّا كَانُواْ عَنۡهَا مُعۡرِضِينَ
Transliteration: Wama tateehim min ayatin min ayati rabbihim illa kanoo AAanha muAArideena
Translation: ហើយគ្មានភស្តុតាងណាមួយក្នុងចំណោមភស្តុតាងនៃព្រះជាម្ចាស់របស់ពួកគេ(ពួកមុស្ហរីគីន)បានមកដល់ពួកគេឡើយ លើកលែងតែពួកគេបែរចេញអំពីវា។
6:5فَقَدۡ كَذَّبُواْ بِٱلۡحَقِّ لَمَّا جَآءَهُمۡ فَسَوۡفَ يَأۡتِيهِمۡ أَنۢبَـٰٓؤُاْ مَا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ ﴿5﴾فَقَدۡ كَذَّبُواْ بِٱلۡحَقِّ لَمَّا جَآءَهُمۡ فَسَوۡفَ يَأۡتِيهِمۡ أَنۢبَـٰٓؤُاْ مَا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ
Transliteration: Faqad kaththaboo bialhaqqi lamma jaahum fasawfa yateehim anbao ma kanoo bihi yastahzioona
Translation: ជាការពិតណាស់ ពួកគេបានបដិសេធនឹងសេចក្តីពិតនៅពេលដែលវាបានមកដល់ពួកគេ។ ដូច្នេះពួកគេនឹងដឹងថា អ្វីដែលពួកគេធ្លាប់បានសើចចំអកចំពោះអ្វីដែលបានមកដល់ពួកគេនោះ វាគឺជាការពិតជាមិនខាន។
6:6أَلَمۡ يَرَوۡاْ كَمۡ أَهۡلَكۡنَا مِن قَبۡلِهِم مِّن قَرۡنٖ مَّكَّنَّـٰهُمۡ فِي ٱلۡأَرۡضِ مَا لَمۡ نُمَكِّن لَّكُمۡ وَأَرۡسَلۡنَا ٱلسَّمَآءَ عَلَيۡهِم مِّدۡرَارٗا وَجَعَلۡنَا ٱلۡأَنۡهَٰرَ تَجۡرِي مِن تَحۡتِهِمۡ فَأَهۡلَكۡنَٰهُم بِذُنُوبِهِمۡ وَأَنشَأۡنَا مِنۢ بَعۡدِهِمۡ قَرۡنًا ءَاخَرِينَ ﴿6﴾أَلَمۡ يَرَوۡاْ كَمۡ أَهۡلَكۡنَا مِن قَبۡلِهِم مِّن قَرۡنٖ مَّكَّنَّـٰهُمۡ فِي ٱلۡأَرۡضِ مَا لَمۡ نُمَكِّن لَّكُمۡ وَأَرۡسَلۡنَا ٱلسَّمَآءَ عَلَيۡهِم مِّدۡرَارٗا وَجَعَلۡنَا ٱلۡأَنۡهَٰرَ تَجۡرِي مِن تَحۡتِهِمۡ فَأَهۡلَكۡنَٰهُم بِذُنُوبِهِمۡ وَأَنشَأۡنَا مِنۢ بَعۡدِهِمۡ قَرۡنًا ءَاخَرِينَ
Transliteration: Alam yaraw kam ahlakna min qablihim min qarnin makkannahum fee alardi ma lam numakkin lakum waarsalna alssamaa AAalayhim midraran wajaAAalna alanhara tajree min tahtihim faahlaknahum bithunoobihim waanshana min baAAdihim qarnan akhareena
Translation: តើពួកគេ(ពួកគ្មានជំនឿ)មិនបានឃើញទេឬតើមានប្រជាជាតិប៉ុន្មានហើយមុនពួកគេដែលយើងបានបំផ្លាញនោះ? យើងបានផ្តល់អំណាចដល់ពួកគេលើផែនដី នូវអ្វីដែលយើងពុំធ្លាប់បានប្រទានឱ្យពួកអ្នកនោះឡើយ។ ហើយយើងបានបញ្ចុះទឹកភ្លៀងយ៉ាងច្រើនទៅលើពួកគេ និងបានធ្វើឱ្យមានទន្លេជាច្រើនហូរពីក្រោម(លំនៅដ្ឋាន)របស់ពួកគេ ពេលនោះយើងក៏បានបំផ្លាញពួកគេដោយសារតែបាបកម្មរបស់ពួកគេ ហើយអល់ឡោះបានបង្កើតប្រជាជាតិមួយផ្សេងទៀតបន្ទាប់ពីពួកគេ។
6:7وَلَوۡ نَزَّلۡنَا عَلَيۡكَ كِتَٰبٗا فِي قِرۡطَاسٖ فَلَمَسُوهُ بِأَيۡدِيهِمۡ لَقَالَ ٱلَّذِينَ كَفَرُوٓاْ إِنۡ هَٰذَآ إِلَّا سِحۡرٞ مُّبِينٞ ﴿7﴾وَلَوۡ نَزَّلۡنَا عَلَيۡكَ كِتَٰبٗا فِي قِرۡطَاسٖ فَلَمَسُوهُ بِأَيۡدِيهِمۡ لَقَالَ ٱلَّذِينَ كَفَرُوٓاْ إِنۡ هَٰذَآ إِلَّا سِحۡرٞ مُّبِينٞ
Transliteration: Walaw nazzalna AAalayka kitaban fee qirtasin falamasoohu biaydeehim laqala allatheena kafaroo in hatha illa sihrun mubeenun
Translation: ហើយបើទោះបីជាយើងបានបញ្ចុះទៅឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរមួយដែលត្រូវបានសរសេរនៅក្នុងក្រដាស ដោយពួកគេបានប៉ះគម្ពីរនោះដោយដៃរបស់ពួកគេក៏ដោយ ក៏ពួកគ្មានជំនឿនៅតែនិយាយថា៖ នេះគឺគ្មានអ្វីក្រៅពីមន្តអាគមយ៉ាងច្បាស់នោះឡើយ។
6:8وَقَالُواْ لَوۡلَآ أُنزِلَ عَلَيۡهِ مَلَكٞۖ وَلَوۡ أَنزَلۡنَا مَلَكٗا لَّقُضِيَ ٱلۡأَمۡرُ ثُمَّ لَا يُنظَرُونَ ﴿8﴾وَقَالُواْ لَوۡلَآ أُنزِلَ عَلَيۡهِ مَلَكٞۖ وَلَوۡ أَنزَلۡنَا مَلَكٗا لَّقُضِيَ ٱلۡأَمۡرُ ثُمَّ لَا يُنظَرُونَ
Transliteration: Waqaloo lawla onzila AAalayhi malakun walaw anzalna malakan laqudiya alamru thumma la yuntharoona
Translation: ហើយពួកគេបាននិយាយថា៖ ប្រសិនបើគេ(អល់ឡោះ)បញ្ចុះម៉ាឡាអ៊ីកាត់ម្នាក់មកជាមួយគាត់(ព្យាការីមូហាំម៉ាត់)នោះ(ពួកយើងប្រាកដជានឹងមានជំនឿមិនខាន)។ ហើយប្រសិនបើយើង(អល់ឡោះ)បញ្ចុះម៉ាឡាអ៊ីកាត់មួយរូប(តាមការទាមទារបស់ពួកគេនោះ) ច្បាស់ជាកិច្ចការនោះនឹងត្រូវបញ្ចប់ ក្រោយមកពួកគេនឹងមិនត្រូវបានគេពន្យារពេលឱ្យនោះឡើយ។
6:9وَلَوۡ جَعَلۡنَٰهُ مَلَكٗا لَّجَعَلۡنَٰهُ رَجُلٗا وَلَلَبَسۡنَا عَلَيۡهِم مَّا يَلۡبِسُونَ ﴿9﴾وَلَوۡ جَعَلۡنَٰهُ مَلَكٗا لَّجَعَلۡنَٰهُ رَجُلٗا وَلَلَبَسۡنَا عَلَيۡهِم مَّا يَلۡبِسُونَ
Transliteration: Walaw jaAAalnahu malakan lajaAAalnahu rajulan walalabasna AAalayhim ma yalbisoona
Translation: ហើយប្រសិនបើយើងបានបញ្ជូនអ្នកនាំសារជាម៉ាឡាអ៊ីកាត់វិញនោះ ប្រាកដជាយើងបង្កើតម៉ាឡាអ៊ីកាត់នោះក្នុងរូបភាពជាបុរស ហើយយើងនឹងធ្វើឲ្យពួកគេភាន់ច្រឡំដូចដែលពួកគេភាន់ច្រឡំមិនខាន។
6:10وَلَقَدِ ٱسۡتُهۡزِئَ بِرُسُلٖ مِّن قَبۡلِكَ فَحَاقَ بِٱلَّذِينَ سَخِرُواْ مِنۡهُم مَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ ﴿10﴾وَلَقَدِ ٱسۡتُهۡزِئَ بِرُسُلٖ مِّن قَبۡلِكَ فَحَاقَ بِٱلَّذِينَ سَخِرُواْ مِنۡهُم مَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ
Transliteration: Walaqadi istuhzia birusulin min qablika fahaqa biallatheena sakhiroo minhum ma kanoo bihi yastahzioona
Translation: ហើយជាការពិតណាស់ មានបណ្តាអ្នកនាំសារជាច្រើនមុនអ្នកក៏ត្រូវបានគេចំអកឡកឡឺយដែរ។ ពេលនោះ ពួកដែលចំអកឡកឡឺយក្នុងចំណោមពួកគេត្រូវបានហ៊ុមព័ទ្ធទៅដោយអ្វី(ទណ្ឌកម្ម)ដែលពួកគេធ្លាប់បានចំអកឡកឡឺយចំពោះវា។
6:11قُلۡ سِيرُواْ فِي ٱلۡأَرۡضِ ثُمَّ ٱنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُكَذِّبِينَ ﴿11﴾قُلۡ سِيرُواْ فِي ٱلۡأَرۡضِ ثُمَّ ٱنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُكَذِّبِينَ
Transliteration: Qul seeroo fee alardi thumma onthuroo kayfa kana AAaqibatu almukaththibeena
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកធ្វើដំណើរនៅលើផែនដីនេះចុះ បន្ទាប់មក ចូរពួកអ្នកពិចារណាមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធនោះទៅជាយ៉ាងណា?
6:12قُل لِّمَن مَّا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ قُل لِّلَّهِۚ كَتَبَ عَلَىٰ نَفۡسِهِ ٱلرَّحۡمَةَۚ لَيَجۡمَعَنَّكُمۡ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِ لَا رَيۡبَ فِيهِۚ ٱلَّذِينَ خَسِرُوٓاْ أَنفُسَهُمۡ فَهُمۡ لَا يُؤۡمِنُونَ ﴿12﴾قُل لِّمَن مَّا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ قُل لِّلَّهِۚ كَتَبَ عَلَىٰ نَفۡسِهِ ٱلرَّحۡمَةَۚ لَيَجۡمَعَنَّكُمۡ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِ لَا رَيۡبَ فِيهِۚ ٱلَّذِينَ خَسِرُوٓاْ أَنفُسَهُمۡ فَهُمۡ لَا يُؤۡمِنُونَ
Transliteration: Qul liman ma fee alssamawati waalardi qul lillahi kataba AAala nafsihi alrrahmata layajmaAAannakum ila yawmi alqiyamati la rayba feehi allatheena khasiroo anfusahum fahum la yuminoona
Translation: ចូរអ្នកពោលថា៖ តើអ្វីដែលមាននៅលើមេឃជាច្រើនជាន់និងផែនដីជាកម្មសិទ្ធិរបស់អ្នកណា? ចូរអ្នកឆ្លើយ(ប្រាប់ពួកគេ)ថា៖ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ទ្រង់បានកំណត់នូវក្ដីមេត្ដាករុណាលើខ្លួនទ្រង់ផ្ទាល់។ ទ្រង់ពិតជានឹងប្រមូលផ្ដុំពួកអ្នកនៅថ្ងៃបរលោកដែលគ្មានការមន្ទិលសង្ស័យចំពោះវាឡើយ។ ពួកដែលខាតបង់ខ្លួនឯងនោះ ជាការពិតណាស់ ពួកគេគ្មានជំនឿឡើយ។
6:13وَلَهُۥ مَا سَكَنَ فِي ٱلَّيۡلِ وَٱلنَّهَارِۚ وَهُوَ ٱلسَّمِيعُ ٱلۡعَلِيمُ ﴿13﴾۞وَلَهُۥ مَا سَكَنَ فِي ٱلَّيۡلِ وَٱلنَّهَارِۚ وَهُوَ ٱلسَّمِيعُ ٱلۡعَلِيمُ
Transliteration: Walahu ma sakana fee allayli waalnnahari wahuwa alssameeAAu alAAaleemu
Translation: ការគ្រប់គ្រងអ្វីៗទាំងអស់ មិនថាស្ថិតនៅពេលយប់ឬពេលថ្ងៃ គឺជាកម្មសិទិ្ធរបស់ទ្រង់។ ហើយទ្រង់មហាឮ មហាដឹងបំផុត។
6:14قُلۡ أَغَيۡرَ ٱللَّهِ أَتَّخِذُ وَلِيّٗا فَاطِرِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَهُوَ يُطۡعِمُ وَلَا يُطۡعَمُۗ قُلۡ إِنِّيٓ أُمِرۡتُ أَنۡ أَكُونَ أَوَّلَ مَنۡ أَسۡلَمَۖ وَلَا تَكُونَنَّ مِنَ ٱلۡمُشۡرِكِينَ ﴿14﴾قُلۡ أَغَيۡرَ ٱللَّهِ أَتَّخِذُ وَلِيّٗا فَاطِرِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَهُوَ يُطۡعِمُ وَلَا يُطۡعَمُۗ قُلۡ إِنِّيٓ أُمِرۡتُ أَنۡ أَكُونَ أَوَّلَ مَنۡ أَسۡلَمَۖ وَلَا تَكُونَنَّ مِنَ ٱلۡمُشۡرِكِينَ
Transliteration: Qul aghayra Allahi attakhithu waliyyan fatiri alssamawati waalardi wahuwa yutAAimu wala yutAAamu qul innee omirtu an akoona awwala man aslama wala takoonanna mina almushrikeena
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ តើឲ្យខ្ញុំយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាអ្នកគាំពារឬ ខណៈដែលទ្រង់គឺជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយទ្រង់ជាអ្នកដែលប្រទានលាភសក្ការៈដល់គេ ពុំមែនគេប្រទានលាភសក្ការៈដល់ទ្រង់ឡើយនោះ? ចូរអ្នកពោលទៀតថា៖ ពិតប្រាកដណាស់ ខ្ញុំត្រូវបានគេបញ្ជាឱ្យក្លាយទៅជាអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម)ដំបូងគេបង្អស់(ក្នុងចំណោមប្រជាជាតិនេះ)។ ហើយអ្នក(ព្យាការីមូហាំម៉ាត់)មិនត្រូវក្លាយខ្លួនស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិកឡើយ។
6:15قُلۡ إِنِّيٓ أَخَافُ إِنۡ عَصَيۡتُ رَبِّي عَذَابَ يَوۡمٍ عَظِيمٖ ﴿15﴾قُلۡ إِنِّيٓ أَخَافُ إِنۡ عَصَيۡتُ رَبِّي عَذَابَ يَوۡمٍ عَظِيمٖ
Transliteration: Qul innee akhafu in AAasaytu rabbee AAathaba yawmin AAatheemin
Translation: ចូរអ្នកពោលថា៖ ពិតប្រាកដណាស់ ខ្ញុំខ្លាចទណ្ឌកម្មនៅថ្ងៃដ៏ធ្ងន់ធ្ងរបំផុត(ថ្ងៃបរលោក)ប្រសិនបើខ្ញុំប្រព្រឹត្តល្មើសនឹងព្រះជាម្ចាស់របស់ខ្ញុំ។
6:16مَّن يُصۡرَفۡ عَنۡهُ يَوۡمَئِذٖ فَقَدۡ رَحِمَهُۥۚ وَذَٰلِكَ ٱلۡفَوۡزُ ٱلۡمُبِينُ ﴿16﴾مَّن يُصۡرَفۡ عَنۡهُ يَوۡمَئِذٖ فَقَدۡ رَحِمَهُۥۚ وَذَٰلِكَ ٱلۡفَوۡزُ ٱلۡمُبِينُ
Transliteration: Man yusraf AAanhu yawmaithin faqad rahimahu wathalika alfawzu almubeenu
Translation: ជនណាដែលត្រូវបានគេ(អល់ឡោះ)បញ្ចៀសរូបគេពីទណ្ឌកម្មនៅថ្ងៃនោះ គឺទ្រង់ពិតជាមានក្តីមេត្តាចំពោះគេ។ ហើយនោះ គឺជាជោគជ័យមួយដ៏ច្បាស់លាស់។
6:17وَإِن يَمۡسَسۡكَ ٱللَّهُ بِضُرّٖ فَلَا كَاشِفَ لَهُۥٓ إِلَّا هُوَۖ وَإِن يَمۡسَسۡكَ بِخَيۡرٖ فَهُوَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ ﴿17﴾وَإِن يَمۡسَسۡكَ ٱللَّهُ بِضُرّٖ فَلَا كَاشِفَ لَهُۥٓ إِلَّا هُوَۖ وَإِن يَمۡسَسۡكَ بِخَيۡرٖ فَهُوَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ
Transliteration: Wain yamsaska Allahu bidurrin fala kashifa lahu illa huwa wain yamsaska bikhayrin fahuwa AAala kulli shayin qadeerun
Translation: ហើយប្រសិនបើអល់ឡោះឱ្យគ្រោះថ្នាក់អ្វីមួយប៉ះទង្គិចអ្នក(ឱកូនចៅអាហ្ទាំ)នោះ គឺគ្មានអ្នកដែលអាចការពាររូបគេក្រៅពីទ្រង់ឡើយ។ ហើយប្រសិនបើទ្រង់ឱ្យអ្នកទទួលបាននូវប្រការល្អវិញនោះ ពិតប្រាកដណាស់ ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។
6:18وَهُوَ ٱلۡقَاهِرُ فَوۡقَ عِبَادِهِۦۚ وَهُوَ ٱلۡحَكِيمُ ٱلۡخَبِيرُ ﴿18﴾وَهُوَ ٱلۡقَاهِرُ فَوۡقَ عِبَادِهِۦۚ وَهُوَ ٱلۡحَكِيمُ ٱلۡخَبِيرُ
Transliteration: Wahuwa alqahiru fawqa AAibadihi wahuwa alhakeemu alkhabeeru
Translation: ហើយទ្រង់ជាអ្នកមានអានុភាពលើសលប់ទៅលើបណ្ដាខ្ញុំបម្រើរបស់ទ្រង់។ ហើយទ្រង់មហាគតិបណ្ឌិត មហាដឹងបំផុត។
6:19قُلۡ أَيُّ شَيۡءٍ أَكۡبَرُ شَهَٰدَةٗۖ قُلِ ٱللَّهُۖ شَهِيدُۢ بَيۡنِي وَبَيۡنَكُمۡۚ وَأُوحِيَ إِلَيَّ هَٰذَا ٱلۡقُرۡءَانُ لِأُنذِرَكُم بِهِۦ وَمَنۢ بَلَغَۚ أَئِنَّكُمۡ لَتَشۡهَدُونَ أَنَّ مَعَ ٱللَّهِ ءَالِهَةً أُخۡرَىٰۚ قُل لَّآ أَشۡهَدُۚ قُلۡ إِنَّمَا هُوَ إِلَٰهٞ وَٰحِدٞ وَإِنَّنِي بَرِيٓءٞ مِّمَّا تُشۡرِكُونَ ﴿19﴾قُلۡ أَيُّ شَيۡءٍ أَكۡبَرُ شَهَٰدَةٗۖ قُلِ ٱللَّهُۖ شَهِيدُۢ بَيۡنِي وَبَيۡنَكُمۡۚ وَأُوحِيَ إِلَيَّ هَٰذَا ٱلۡقُرۡءَانُ لِأُنذِرَكُم بِهِۦ وَمَنۢ بَلَغَۚ أَئِنَّكُمۡ لَتَشۡهَدُونَ أَنَّ مَعَ ٱللَّهِ ءَالِهَةً أُخۡرَىٰۚ قُل لَّآ أَشۡهَدُۚ قُلۡ إِنَّمَا هُوَ إِلَٰهٞ وَٰحِدٞ وَإِنَّنِي بَرِيٓءٞ مِّمَّا تُشۡرِكُونَ
Transliteration: Qul ayyu shayin akbaru shahadatan quli Allahu shaheedun baynee wabaynakum waoohiya ilayya hatha alquranu lionthirakum bihi waman balagha ainnakum latashhadoona anna maAAa Allahi alihatan okhra qul la ashhadu qul innama huwa ilahun wahidun wainnanee bareeon mimma tushrikoona
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើមានអ្វីដែលជាសាក្សីធំធេងបំផុត(ដែលបញ្ជាក់ពីភាពស្មោះត្រង់របស់ខ្ញុំ)? ចូរអ្នកឆ្លើយថា៖ គឺអល់ឡោះជាម្ចាស់។ ទ្រង់នោះហើយជាសាក្សីរវាងខ្ញុំនិងរវាងពួកអ្នក។ ហើយគេបានវ៉ាហ៊ីដល់ខ្ញុំនូវគម្ពីរគួរអាននេះដើម្បីឱ្យខ្ញុំព្រមានបន្លាចពួកអ្នកតាមរយៈវា ហើយនិងជនណាដែលគម្ពីរនេះបានទៅដល់រូបគេ។ តើពួកអ្នកហ៊ានធ្វើសាក្សីថា ពិតប្រាកដណាស់ មានព្រះផ្សេង(ដែលត្រូវគោរពសក្ការៈ)រួមជាមួយនឹងអល់ឡោះដែរឬទេ? ចូរអ្នកតបថា៖ ខ្ញុំមិនធ្វើសាក្សីនោះឡើយ។ ចូរអ្នកពោលទៀតថា៖ តាមពិត ទ្រង់គឺជាព្រះជាម្ចាស់(ដែលត្រូវគោរពសក្ការៈ)តែមួយគត់ ហើយពិតប្រាកដណាស់ ខ្ញុំមិនជាប់ពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកកំពុងតែធ្វើស្ហ៊ីរិកនោះឡើយ។
6:20ٱلَّذِينَ ءَاتَيۡنَٰهُمُ ٱلۡكِتَٰبَ يَعۡرِفُونَهُۥ كَمَا يَعۡرِفُونَ أَبۡنَآءَهُمُۘ ٱلَّذِينَ خَسِرُوٓاْ أَنفُسَهُمۡ فَهُمۡ لَا يُؤۡمِنُونَ ﴿20﴾ٱلَّذِينَ ءَاتَيۡنَٰهُمُ ٱلۡكِتَٰبَ يَعۡرِفُونَهُۥ كَمَا يَعۡرِفُونَ أَبۡنَآءَهُمُۘ ٱلَّذِينَ خَسِرُوٓاْ أَنفُسَهُمۡ فَهُمۡ لَا يُؤۡمِنُونَ
Transliteration: Allatheena ataynahumu alkitaba yaAArifoonahu kama yaAArifoona abnaahum allatheena khasiroo anfusahum fahum la yuminoona
Translation: ពួកដែលយើងបានប្រទានគម្ពីរដល់ពួកគេ(ពួកយូដានិងគ្រឹស្ទាន) ពួកទាំងនោះស្គាល់គាត់(ព្យាការីមូហាំម៉ាត់)ច្បាស់ ប្រៀបដូចជាពួកគេស្គាល់កូនចៅរបស់ពួកគេដូច្នោះដែរ។ ពួកដែលខាតបង់ខ្លួនឯងនោះ ជាការពិតណាស់ ពួកគេគ្មានជំនឿឡើយ។
6:21وَمَنۡ أَظۡلَمُ مِمَّنِ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبًا أَوۡ كَذَّبَ بِـَٔايَٰتِهِۦٓۚ إِنَّهُۥ لَا يُفۡلِحُ ٱلظَّـٰلِمُونَ ﴿21﴾وَمَنۡ أَظۡلَمُ مِمَّنِ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبًا أَوۡ كَذَّبَ بِـَٔايَٰتِهِۦٓۚ إِنَّهُۥ لَا يُفۡلِحُ ٱلظَّـٰلِمُونَ
Transliteration: Waman athlamu mimmani iftara AAala Allahi kathiban aw kaththaba biayatihi innahu la yuflihu alththalimoona
Translation: ហើយគ្មានអ្នកណាដែលបំពានជាងអ្នកដែលចោទប្រកាន់ភូតកុហកទៅលើអល់ឡោះជាម្ចាស់ ឬបដិសេធនឹងភស្តុតាងទាំងឡាយរបស់ទ្រង់នោះឡើយ។ ជាការពិតណាស់ ពួកដែលបំពាននោះ ពួកគេគឺមិនទទួលជោគជ័យឡើយ។
6:22وَيَوۡمَ نَحۡشُرُهُمۡ جَمِيعٗا ثُمَّ نَقُولُ لِلَّذِينَ أَشۡرَكُوٓاْ أَيۡنَ شُرَكَآؤُكُمُ ٱلَّذِينَ كُنتُمۡ تَزۡعُمُونَ ﴿22﴾وَيَوۡمَ نَحۡشُرُهُمۡ جَمِيعٗا ثُمَّ نَقُولُ لِلَّذِينَ أَشۡرَكُوٓاْ أَيۡنَ شُرَكَآؤُكُمُ ٱلَّذِينَ كُنتُمۡ تَزۡعُمُونَ
Transliteration: Wayawma nahshuruhum jameeAAan thumma naqoolu lillatheena ashrakoo ayna shurakaokumu allatheena kuntum tazAAumoona
Translation: ហើយនៅថ្ងៃដែលយើងនឹងប្រមូលផ្ដុំពួកគេទាំងអស់គ្នា ក្រោយមក យើងមានបន្ទូលទៅកាន់ពួកដែលធ្វើស្ហ៊ីរិកថា៖ តើព្រះនានាដែលពួកអ្នកធ្លាប់បានអះអាង(ថាជាដៃគូរបស់អល់ឡោះ)នោះនៅឯណាទៅ?
6:23ثُمَّ لَمۡ تَكُن فِتۡنَتُهُمۡ إِلَّآ أَن قَالُواْ وَٱللَّهِ رَبِّنَا مَا كُنَّا مُشۡرِكِينَ ﴿23﴾ثُمَّ لَمۡ تَكُن فِتۡنَتُهُمۡ إِلَّآ أَن قَالُواْ وَٱللَّهِ رَبِّنَا مَا كُنَّا مُشۡرِكِينَ
Transliteration: Thumma lam takun fitnatuhum illa an qaloo waAllahi rabbina ma kunna mushrikeena
Translation: ក្រោយមក ពួកគេគ្មានពាក្យដោះសារអ្វីឡើយ ក្រៅតែពីពួកគេនិយាយថា៖ ពួកយើងសូមស្បថនឹងអល់ឡោះជាព្រះជាម្ចាស់របស់យើងខ្ញុំ! ពួកយើងពុំធ្លាប់ជាអ្នកដែលធ្វើស្ហ៊ីរិក(គោរពសក្ការៈអ្នកផ្សេងរួមជាមួយទ្រង់)នោះឡើយ។
6:24ٱنظُرۡ كَيۡفَ كَذَبُواْ عَلَىٰٓ أَنفُسِهِمۡۚ وَضَلَّ عَنۡهُم مَّا كَانُواْ يَفۡتَرُونَ ﴿24﴾ٱنظُرۡ كَيۡفَ كَذَبُواْ عَلَىٰٓ أَنفُسِهِمۡۚ وَضَلَّ عَنۡهُم مَّا كَانُواْ يَفۡتَرُونَ
Transliteration: Onthur kayfa kathaboo AAala anfusihim wadalla AAanhum ma kanoo yaftaroona
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មើលចុះ ថាតើពួកគេភូតកុហកចំពោះខ្លួនឯងយ៉ាងដូចម្តេច? ហើយអ្វីដែលពួកគេធ្លាប់បានប្រឌិតឡើង(ធ្វើជាព្រះ)នោះ បានបាត់ចេញពីពួកគេ។
6:25وَمِنۡهُم مَّن يَسۡتَمِعُ إِلَيۡكَۖ وَجَعَلۡنَا عَلَىٰ قُلُوبِهِمۡ أَكِنَّةً أَن يَفۡقَهُوهُ وَفِيٓ ءَاذَانِهِمۡ وَقۡرٗاۚ وَإِن يَرَوۡاْ كُلَّ ءَايَةٖ لَّا يُؤۡمِنُواْ بِهَاۖ حَتَّىٰٓ إِذَا جَآءُوكَ يُجَٰدِلُونَكَ يَقُولُ ٱلَّذِينَ كَفَرُوٓاْ إِنۡ هَٰذَآ إِلَّآ أَسَٰطِيرُ ٱلۡأَوَّلِينَ ﴿25﴾وَمِنۡهُم مَّن يَسۡتَمِعُ إِلَيۡكَۖ وَجَعَلۡنَا عَلَىٰ قُلُوبِهِمۡ أَكِنَّةً أَن يَفۡقَهُوهُ وَفِيٓ ءَاذَانِهِمۡ وَقۡرٗاۚ وَإِن يَرَوۡاْ كُلَّ ءَايَةٖ لَّا يُؤۡمِنُواْ بِهَاۖ حَتَّىٰٓ إِذَا جَآءُوكَ يُجَٰدِلُونَكَ يَقُولُ ٱلَّذِينَ كَفَرُوٓاْ إِنۡ هَٰذَآ إِلَّآ أَسَٰطِيرُ ٱلۡأَوَّلِينَ
Transliteration: Waminhum man yastamiAAu ilayka wajaAAalna AAala quloobihim akinnatan an yafqahoohu wafee athanihim waqran wain yaraw kulla ayatin la yuminoo biha hatta itha jaooka yujadiloonaka yaqoolu allatheena kafaroo in hatha illa asateeru alawwaleena
Translation: ហើយក្នុងចំណោមពួកគេ(ពួកមុស្ហរីគីន) គឺមានជនដែលស្តាប់អ្នក(សូត្រគម្ពីរគួរអាន)។ តែយើងបានដាក់គម្របនៅលើដួងចិត្តរបស់ពួកគេមិនឲ្យពួកគេយល់ពីវា(គម្ពីរគួរអាន) ព្រមទាំងបានដាក់ឆ្នុកនៅក្នុងត្រចៀករបស់ពួកគេផងដែរ។ ហើយបើទោះបីជាពួកគេបានឃើញរាល់សញ្ញាភស្តុតាងទាំងអស់ក៏ដោយ ក៏ពួកគេគ្មានជំនឿចំពោះវាដែរ។ លុះដល់ពេលពួកគេបានទៅជួបអ្នក ពួកគេបានប្រកែកដេញដោលនឹងអ្នកដោយពួកដែលគ្មានជំនឿបាននិយាយថា៖ ពិតប្រាកដណាស់ នេះគឺគ្មានអ្វីក្រៅពីរឿងនិទានរបស់អ្នកជំនាន់មុននោះឡើយ។
6:26وَهُمۡ يَنۡهَوۡنَ عَنۡهُ وَيَنۡـَٔوۡنَ عَنۡهُۖ وَإِن يُهۡلِكُونَ إِلَّآ أَنفُسَهُمۡ وَمَا يَشۡعُرُونَ ﴿26﴾وَهُمۡ يَنۡهَوۡنَ عَنۡهُ وَيَنۡـَٔوۡنَ عَنۡهُۖ وَإِن يُهۡلِكُونَ إِلَّآ أَنفُسَهُمۡ وَمَا يَشۡعُرُونَ
Transliteration: Wahum yanhawna AAanhu wayanawna AAanhu wain yuhlikoona illa anfusahum wama yashAAuroona
Translation: ពួកគេហាមឃាត់អ្នកដទៃមិនឱ្យមានជំនឿ(ចំពោះអ្នកនាំសារ) ហើយពួកគេផ្ទាល់ក៏គ្មានជំនឿដែរ។ ហើយពួកគេមិនបានបំផ្លាញអ្វីនោះឡើយ ក្រៅតែពីខ្លួនឯងប៉ុណ្ណោះ។ ប៉ុន្តែពួកគេមិនដឹងខ្លួនឡើយ។
6:27وَلَوۡ تَرَىٰٓ إِذۡ وُقِفُواْ عَلَى ٱلنَّارِ فَقَالُواْ يَٰلَيۡتَنَا نُرَدُّ وَلَا نُكَذِّبَ بِـَٔايَٰتِ رَبِّنَا وَنَكُونَ مِنَ ٱلۡمُؤۡمِنِينَ ﴿27﴾وَلَوۡ تَرَىٰٓ إِذۡ وُقِفُواْ عَلَى ٱلنَّارِ فَقَالُواْ يَٰلَيۡتَنَا نُرَدُّ وَلَا نُكَذِّبَ بِـَٔايَٰتِ رَبِّنَا وَنَكُونَ مِنَ ٱلۡمُؤۡمِنِينَ
Transliteration: Walaw tara ith wuqifoo AAala alnnari faqaloo ya laytana nuraddu wala nukaththiba biayati rabbina wanakoona mina almumineena
Translation: ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញពេលដែលពួកគេត្រូវបានគេយកទៅបង្ហាញខ្លួននៅមុខឋាននរក។ ពេលនោះ ពួកគេនិយាយថា៖ ឱអនិច្ចាពួកយើង! ប្រសិនបើពួកយើងត្រូវគេឱ្យវិលត្រឡប់(ទៅកាន់ជីវិតលោកិយម្តងទៀត) ពួកយើងពិតជានឹងមិនបដិសេធបណ្តាភស្តុតាងរបស់ព្រះជាម្ចាស់នៃយើងនោះទេ ហើយពួកយើងនឹងស្ថិតក្នុងចំណោមបណ្ដាអ្នកដែលមានជំនឿជាមិនខាន។
6:28بَلۡ بَدَا لَهُم مَّا كَانُواْ يُخۡفُونَ مِن قَبۡلُۖ وَلَوۡ رُدُّواْ لَعَادُواْ لِمَا نُهُواْ عَنۡهُ وَإِنَّهُمۡ لَكَٰذِبُونَ ﴿28﴾بَلۡ بَدَا لَهُم مَّا كَانُواْ يُخۡفُونَ مِن قَبۡلُۖ وَلَوۡ رُدُّواْ لَعَادُواْ لِمَا نُهُواْ عَنۡهُ وَإِنَّهُمۡ لَكَٰذِبُونَ
Transliteration: Bal bada lahum ma kanoo yukhfoona min qablu walaw ruddoo laAAadoo lima nuhoo AAanhu wainnahum lakathiboona
Translation: ផ្ទុយទៅវិញ អ្វីដែលពួកគេបានលាក់បាំងកាលពីមុននោះបានលាតត្រដាងដល់ពួកគេ។ ហើយបើទោះជាពួកគេត្រូវបានគេឲ្យវិលត្រឡប់(ទៅកាន់ជីវិតលោកិយវិញ)ក៏ដោយ ក៏ពួកគេពិតជានឹងប្រព្រឹត្តនូវអ្វីដែលគេបានហាមឃាត់ពួកគេដដែល។ ហើយពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហក។
6:29وَقَالُوٓاْ إِنۡ هِيَ إِلَّا حَيَاتُنَا ٱلدُّنۡيَا وَمَا نَحۡنُ بِمَبۡعُوثِينَ ﴿29﴾وَقَالُوٓاْ إِنۡ هِيَ إِلَّا حَيَاتُنَا ٱلدُّنۡيَا وَمَا نَحۡنُ بِمَبۡعُوثِينَ
Transliteration: Waqaloo in hiya illa hayatuna alddunya wama nahnu bimabAAootheena
Translation: ហើយពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ វាគ្មានអ្វីក្រៅពីជីវិតលោកិយរបស់ពួកយើងប៉ុណ្ណោះ ហើយពួកយើងក៏មិនត្រូវបានគេបង្កើតឱ្យរស់ឡើងវិញនោះដែរ។
6:30وَلَوۡ تَرَىٰٓ إِذۡ وُقِفُواْ عَلَىٰ رَبِّهِمۡۚ قَالَ أَلَيۡسَ هَٰذَا بِٱلۡحَقِّۚ قَالُواْ بَلَىٰ وَرَبِّنَاۚ قَالَ فَذُوقُواْ ٱلۡعَذَابَ بِمَا كُنتُمۡ تَكۡفُرُونَ ﴿30﴾وَلَوۡ تَرَىٰٓ إِذۡ وُقِفُواْ عَلَىٰ رَبِّهِمۡۚ قَالَ أَلَيۡسَ هَٰذَا بِٱلۡحَقِّۚ قَالُواْ بَلَىٰ وَرَبِّنَاۚ قَالَ فَذُوقُواْ ٱلۡعَذَابَ بِمَا كُنتُمۡ تَكۡفُرُونَ
Transliteration: Walaw tara ith wuqifoo AAala rabbihim qala alaysa hatha bialhaqqi qaloo bala warabbina qala fathooqoo alAAathaba bima kuntum takfuroona
Translation: ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញពេលដែលពួកគេ(ពួកគ្មានជំនឿ)ត្រូវបានគេឱ្យឈរនៅចំពោះមុខព្រះជាម្ចាស់របស់ពួកគេ។ ទ្រង់បានមានបន្ទូលថា៖ តើពុំមែនទេឬ នេះគឺជាការពិតនោះ? ពួកគេឆ្លើយថា៖ វាជាការពិតមែនហើយ សូមស្បថនឹងព្រះជាម្ចាស់របស់ពួកយើង។ ទ្រង់បានតបថា៖ ដូចេ្នះ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រឆាំង។
6:31قَدۡ خَسِرَ ٱلَّذِينَ كَذَّبُواْ بِلِقَآءِ ٱللَّهِۖ حَتَّىٰٓ إِذَا جَآءَتۡهُمُ ٱلسَّاعَةُ بَغۡتَةٗ قَالُواْ يَٰحَسۡرَتَنَا عَلَىٰ مَا فَرَّطۡنَا فِيهَا وَهُمۡ يَحۡمِلُونَ أَوۡزَارَهُمۡ عَلَىٰ ظُهُورِهِمۡۚ أَلَا سَآءَ مَا يَزِرُونَ ﴿31﴾قَدۡ خَسِرَ ٱلَّذِينَ كَذَّبُواْ بِلِقَآءِ ٱللَّهِۖ حَتَّىٰٓ إِذَا جَآءَتۡهُمُ ٱلسَّاعَةُ بَغۡتَةٗ قَالُواْ يَٰحَسۡرَتَنَا عَلَىٰ مَا فَرَّطۡنَا فِيهَا وَهُمۡ يَحۡمِلُونَ أَوۡزَارَهُمۡ عَلَىٰ ظُهُورِهِمۡۚ أَلَا سَآءَ مَا يَزِرُونَ
Transliteration: Qad khasira allatheena kaththaboo biliqai Allahi hatta itha jaathumu alssaAAatu baghtatan qaloo ya hasratana AAala ma farratna feeha wahum yahmiloona awzarahum AAala thuhoorihim ala saa ma yaziroona
Translation: ពិតប្រាកដណាស់ ពិតជាខាតបង់ហើយពួកដែលបដិសេធនឹងការជួបអល់ឡោះជាម្ចាស់(នៅថ្ងៃបរលោក)នោះ។ លុះនៅពេលដែលថ្ងៃបរលោកបានមកដល់ពួកគេភ្លាមៗ(មួយរំពេច) ពួកគេក៏និយាយថា៖ គួរឱ្យសោកស្ដាយបំផុតសម្រាប់ពួកយើងចំពោះការធេ្វសប្រហែសរបស់ពួកយើងនៅក្នុងវា(លោកិយ) ខណៈដែលពួកគេរែកពន់បាបកម្មរបស់ខ្លួននៅលើខ្នងរបស់ពួកគេ។ តើពុំមែនទេឬ អ្វីដែលពួកគេរែកពន់នោះ គឺអាក្រក់ជាទីបំផុត។
6:32وَمَا ٱلۡحَيَوٰةُ ٱلدُّنۡيَآ إِلَّا لَعِبٞ وَلَهۡوٞۖ وَلَلدَّارُ ٱلۡأٓخِرَةُ خَيۡرٞ لِّلَّذِينَ يَتَّقُونَۚ أَفَلَا تَعۡقِلُونَ ﴿32﴾وَمَا ٱلۡحَيَوٰةُ ٱلدُّنۡيَآ إِلَّا لَعِبٞ وَلَهۡوٞۖ وَلَلدَّارُ ٱلۡأٓخِرَةُ خَيۡرٞ لِّلَّذِينَ يَتَّقُونَۚ أَفَلَا تَعۡقِلُونَ
Transliteration: Wama alhayatu alddunya illa laAAibun walahwun walalddaru alakhirati khayrun lillatheena yattaqoona afala taAAqiloona
Translation: ហើយជីវិតលោកិយ គ្មានអ្វីក្រៅពីជាល្បែងកំសាន្ត និងជាការបោកបញ្ឆោតប៉ុណ្ណោះ។ រីឯឋានបរលោកវិញ គឺល្អប្រសើរបំផុតសម្រាប់បណ្ដាអ្នកដែលកោតខ្លាច(អល់ឡោះ)។ តើពួកអ្នក(ឱពួកមុស្ហរីគីន)មិនចេះពិចារណាទេឬ?
6:33قَدۡ نَعۡلَمُ إِنَّهُۥ لَيَحۡزُنُكَ ٱلَّذِي يَقُولُونَۖ فَإِنَّهُمۡ لَا يُكَذِّبُونَكَ وَلَٰكِنَّ ٱلظَّـٰلِمِينَ بِـَٔايَٰتِ ٱللَّهِ يَجۡحَدُونَ ﴿33﴾قَدۡ نَعۡلَمُ إِنَّهُۥ لَيَحۡزُنُكَ ٱلَّذِي يَقُولُونَۖ فَإِنَّهُمۡ لَا يُكَذِّبُونَكَ وَلَٰكِنَّ ٱلظَّـٰلِمِينَ بِـَٔايَٰتِ ٱللَّهِ يَجۡحَدُونَ
Transliteration: Qad naAAlamu innahu layahzunuka allathee yaqooloona fainnahum la yukaththiboonaka walakinna alththalimeena biayati Allahi yajhadoona
Translation: យើង(អល់ឡោះ)ពិតជាបានដឹងថា ពាក្យសម្តី(បដិសេធ)របស់ពួកគេ ធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានទុក្ខព្រួយ។ តាមពិត ពួកគេមិនបានបដិសេធនឹងអ្នកនោះឡើយ ក៏ប៉ុន្ដែពួកដែលបំពាន គឺពួកគេប្រឆាំងនឹងបណ្តាភស្តុតាងរបស់អល់ឡោះ។
6:34وَلَقَدۡ كُذِّبَتۡ رُسُلٞ مِّن قَبۡلِكَ فَصَبَرُواْ عَلَىٰ مَا كُذِّبُواْ وَأُوذُواْ حَتَّىٰٓ أَتَىٰهُمۡ نَصۡرُنَاۚ وَلَا مُبَدِّلَ لِكَلِمَٰتِ ٱللَّهِۚ وَلَقَدۡ جَآءَكَ مِن نَّبَإِيْ ٱلۡمُرۡسَلِينَ ﴿34﴾وَلَقَدۡ كُذِّبَتۡ رُسُلٞ مِّن قَبۡلِكَ فَصَبَرُواْ عَلَىٰ مَا كُذِّبُواْ وَأُوذُواْ حَتَّىٰٓ أَتَىٰهُمۡ نَصۡرُنَاۚ وَلَا مُبَدِّلَ لِكَلِمَٰتِ ٱللَّهِۚ وَلَقَدۡ جَآءَكَ مِن نَّبَإِيْ ٱلۡمُرۡسَلِينَ
Transliteration: Walaqad kuththibat rusulun min qablika fasabaroo AAala ma kuththiboo waoothoo hatta atahum nasruna wala mubaddila likalimati Allahi walaqad jaaka min nabai almursaleena
Translation: ជាការពិតណាស់ បណ្ដាអ្នកនាំសារជាច្រើនមុនអ្នក ក៏ត្រូវបានគេបដិសេធដូចគ្នាដែរ ប៉ុន្តែពួកគេបានអត់ធ្មត់ចំពោះការបដិសេធ និងការធ្វើទុក្ខបុកម្នេញ រហូតដល់ជំនួយរបស់យើងបានមកដល់ពួកគាត់។ ហើយគ្មានការកែប្រែនូវពាក្យបន្ទូលរបស់អល់ឡោះឡើយ។ ហើយពិតប្រាកដណាស់ ដំណឹង(រឿងរ៉ាវ)របស់បណ្តាអ្នកនាំសារ(ជំនាន់មុន) គឺបានមកដល់អ្នកហើយ។
6:35وَإِن كَانَ كَبُرَ عَلَيۡكَ إِعۡرَاضُهُمۡ فَإِنِ ٱسۡتَطَعۡتَ أَن تَبۡتَغِيَ نَفَقٗا فِي ٱلۡأَرۡضِ أَوۡ سُلَّمٗا فِي ٱلسَّمَآءِ فَتَأۡتِيَهُم بِـَٔايَةٖۚ وَلَوۡ شَآءَ ٱللَّهُ لَجَمَعَهُمۡ عَلَى ٱلۡهُدَىٰۚ فَلَا تَكُونَنَّ مِنَ ٱلۡجَٰهِلِينَ ﴿35﴾وَإِن كَانَ كَبُرَ عَلَيۡكَ إِعۡرَاضُهُمۡ فَإِنِ ٱسۡتَطَعۡتَ أَن تَبۡتَغِيَ نَفَقٗا فِي ٱلۡأَرۡضِ أَوۡ سُلَّمٗا فِي ٱلسَّمَآءِ فَتَأۡتِيَهُم بِـَٔايَةٖۚ وَلَوۡ شَآءَ ٱللَّهُ لَجَمَعَهُمۡ عَلَى ٱلۡهُدَىٰۚ فَلَا تَكُونَنَّ مِنَ ٱلۡجَٰهِلِينَ
Transliteration: Wain kana kabura AAalayka iAAraduhum faini istataAAta an tabtaghiya nafaqan fee alardi aw sullaman fee alssamai fatatiyahum biayatin walaw shaa Allahu lajamaAAahum AAala alhuda fala takoonanna mina aljahileena
Translation: ប្រសិនបើការងាកចេញរបស់ពួកគេបង្កការលំបាកខ្លាំងដល់អ្នក ដូច្នេះប្រសិនបើអ្នកមានលទ្ធភាពស្វែងរករូងមួយចូលទៅក្នុងដី ឬជណ្ដើរមួយឡើងទៅលើមេឃ ហើយអ្នកអាចនាំយកភស្ដុតាងណាមួយមកឱ្យពួកគេ(ចូរអ្នកធ្វើចុះ)។ ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់ប្រាកដជានឹងប្រមូលផ្ដុំពួកគេឱ្យស្ថិតលើការចង្អុលបង្ហាញជាមិនខាន។ ដូចនេះ អ្នកមិនត្រូវស្ថិតក្នុងចំណោមអ្នកដែលមិនដឹងរឿងនោះឡើយ។
6:36إِنَّمَا يَسۡتَجِيبُ ٱلَّذِينَ يَسۡمَعُونَۘ وَٱلۡمَوۡتَىٰ يَبۡعَثُهُمُ ٱللَّهُ ثُمَّ إِلَيۡهِ يُرۡجَعُونَ ﴿36﴾۞إِنَّمَا يَسۡتَجِيبُ ٱلَّذِينَ يَسۡمَعُونَۘ وَٱلۡمَوۡتَىٰ يَبۡعَثُهُمُ ٱللَّهُ ثُمَّ إِلَيۡهِ يُرۡجَعُونَ
Transliteration: Innama yastajeebu allatheena yasmaAAoona waalmawta yabAAathuhumu Allahu thumma ilayhi yurjaAAoona
Translation: តាមពិត មានតែអ្នកដែលស្តាប់(ពាក្យសម្តីរបស់ព្យាការីមូហាំម៉ាត់)ទេដែលឆ្លើយតប(ទទួលយកអ្វីដែលគាត់បាននាំមក)នោះ។ ហើយចំពោះអ្នកដែលស្លាប់វិញ អល់ឡោះជាម្ចាស់នឹងបង្កើតពួកគេឱ្យរស់ឡើងវិញ(នៅថ្ងៃបរលោក)។ បន្ទាប់មក ពួកគេនឹងត្រូវគេនាំត្រលប់ទៅកាន់ទ្រង់(តែមួយគត់)។
6:37وَقَالُواْ لَوۡلَا نُزِّلَ عَلَيۡهِ ءَايَةٞ مِّن رَّبِّهِۦۚ قُلۡ إِنَّ ٱللَّهَ قَادِرٌ عَلَىٰٓ أَن يُنَزِّلَ ءَايَةٗ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ ﴿37﴾وَقَالُواْ لَوۡلَا نُزِّلَ عَلَيۡهِ ءَايَةٞ مِّن رَّبِّهِۦۚ قُلۡ إِنَّ ٱللَّهَ قَادِرٌ عَلَىٰٓ أَن يُنَزِّلَ ءَايَةٗ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ
Transliteration: Waqaloo lawla nuzzila AAalayhi ayatun min rabbihi qul inna Allaha qadirun AAala an yunazzila ayatan walakinna aktharahum la yaAAlamoona
Translation: ហើយពួកគេ(ពួកមុស្ហរីគីន)បាននិយាយថា៖ ហេតុអ្វីបានជាគេមិនបញ្ចុះសញ្ញាភស្តុតាងមួយពីព្រះជាម្ចាស់របស់គាត់(ព្យាការីមូហាំម៉ាត់)មកឲ្យគាត់តែម្តងទៅ? ចូរអ្នកឆ្លើយថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានសមត្ថភាពក្នុងការបញ្ចុះសញ្ញាភស្តុតាងណាមួយ។ ក៏ប៉ុន្ដែភាគច្រើននៃពួកគេ គឺមិនដឹងឡើយ។
6:38وَمَا مِن دَآبَّةٖ فِي ٱلۡأَرۡضِ وَلَا طَـٰٓئِرٖ يَطِيرُ بِجَنَاحَيۡهِ إِلَّآ أُمَمٌ أَمۡثَالُكُمۚ مَّا فَرَّطۡنَا فِي ٱلۡكِتَٰبِ مِن شَيۡءٖۚ ثُمَّ إِلَىٰ رَبِّهِمۡ يُحۡشَرُونَ ﴿38﴾وَمَا مِن دَآبَّةٖ فِي ٱلۡأَرۡضِ وَلَا طَـٰٓئِرٖ يَطِيرُ بِجَنَاحَيۡهِ إِلَّآ أُمَمٌ أَمۡثَالُكُمۚ مَّا فَرَّطۡنَا فِي ٱلۡكِتَٰبِ مِن شَيۡءٖۚ ثُمَّ إِلَىٰ رَبِّهِمۡ يُحۡشَرُونَ
Transliteration: Wama min dabbatin fee alardi wala tairin yateeru bijanahayhi illa omamun amthalukum ma farratna fee alkitabi min shayin thumma ila rabbihim yuhsharoona
Translation: ហើយសត្វគ្រប់ប្រភេទដែលមាននៅលើផែនដី និងបក្សីដែល(ហើរ)ត្រដាងស្លាបរបស់វា គឺមានអម្បូរជាច្រើនផ្សេងៗដូចពួកអ្នក(មនុស្សលោក)ដែរ។ យើងមិនបានទុកចោលអ្វីមួយក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)ឡើយ។ បន្ទាប់មក ពួកគេនឹងត្រូវគេប្រមូលផ្តុំទៅកាន់ព្រះជាម្ចាស់របស់ពួកគេវិញ។
6:39وَٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا صُمّٞ وَبُكۡمٞ فِي ٱلظُّلُمَٰتِۗ مَن يَشَإِ ٱللَّهُ يُضۡلِلۡهُ وَمَن يَشَأۡ يَجۡعَلۡهُ عَلَىٰ صِرَٰطٖ مُّسۡتَقِيمٖ ﴿39﴾وَٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا صُمّٞ وَبُكۡمٞ فِي ٱلظُّلُمَٰتِۗ مَن يَشَإِ ٱللَّهُ يُضۡلِلۡهُ وَمَن يَشَأۡ يَجۡعَلۡهُ عَلَىٰ صِرَٰطٖ مُّسۡتَقِيمٖ
Transliteration: Waallatheena kaththaboo biayatina summun wabukmun fee alththulumati man yashai Allahu yudlilhu waman yasha yajAAalhu AAala siratin mustaqeemin
Translation: ហើយពួកដែលបានបដិសេធនឹងបណ្តាភស្តុតាងរបស់យើង ប្រៀបដូចជាមនុស្សថ្លង់និងមនុស្សគ ដែលស្ថិតក្នុងភាពងងឹតសូន្យសុងដូច្នោះដែរ។ ជនណាហើយដែលអល់ឡោះមានចេតនា ទ្រង់នឹងឱ្យរូបគេវងេ្វង ហើយជនណាហើយដែលទ្រង់មានចេតនា ទ្រង់នឹងធ្វើឱ្យរូបគេស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ។
6:40قُلۡ أَرَءَيۡتَكُمۡ إِنۡ أَتَىٰكُمۡ عَذَابُ ٱللَّهِ أَوۡ أَتَتۡكُمُ ٱلسَّاعَةُ أَغَيۡرَ ٱللَّهِ تَدۡعُونَ إِن كُنتُمۡ صَٰدِقِينَ ﴿40﴾قُلۡ أَرَءَيۡتَكُمۡ إِنۡ أَتَىٰكُمۡ عَذَابُ ٱللَّهِ أَوۡ أَتَتۡكُمُ ٱلسَّاعَةُ أَغَيۡرَ ٱللَّهِ تَدۡعُونَ إِن كُنتُمۡ صَٰدِقِينَ
Transliteration: Qul araaytakum in atakum AAathabu Allahi aw atatkumu alssaAAatu aghayra Allahi tadAAoona in kuntum sadiqeena
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទណ្ឌកម្មរបស់អល់ឡោះបានមកដល់ពួកអ្នក ឬថ្ងៃបរលោកបានមកដល់ពួកអ្នក តើពួកអ្នកនឹងបួងសួងសុំពីអ្នកផ្សេងក្រៅពីអល់ឡោះឬ(ក្នុងខណៈពេលនោះ) ប្រសិនបើពួកអ្នកជាអ្នកដែលត្រឹមត្រូវ(ចំពោះការអះអាងរបស់ពួកអ្នក)មែននោះ?
6:41بَلۡ إِيَّاهُ تَدۡعُونَ فَيَكۡشِفُ مَا تَدۡعُونَ إِلَيۡهِ إِن شَآءَ وَتَنسَوۡنَ مَا تُشۡرِكُونَ ﴿41﴾بَلۡ إِيَّاهُ تَدۡعُونَ فَيَكۡشِفُ مَا تَدۡعُونَ إِلَيۡهِ إِن شَآءَ وَتَنسَوۡنَ مَا تُشۡرِكُونَ
Transliteration: Bal iyyahu tadAAoona fayakshifu ma tadAAoona ilayhi in shaa watansawna ma tushrikoona
Translation: ផ្ទុយទៅវិញ ចំពោះទ្រង់(តែមួយគត់)ដែលពួកអ្នកនឹងបួងសួងសុំ។ ពេលនោះ ទ្រង់នឹងបញ្ចៀសពួកអ្នកពីអ្វីដែលពួកអ្នកបួងសួងសុំ ប្រសិនបើទ្រង់មានចេតនា ហើយពួកអ្នកនឹងបំភ្លេចនូវអ្វីដែលពួកអ្នកបានធ្វើស្ហ៊ីរិកជាមិនខាន។
6:42وَلَقَدۡ أَرۡسَلۡنَآ إِلَىٰٓ أُمَمٖ مِّن قَبۡلِكَ فَأَخَذۡنَٰهُم بِٱلۡبَأۡسَآءِ وَٱلضَّرَّآءِ لَعَلَّهُمۡ يَتَضَرَّعُونَ ﴿42﴾وَلَقَدۡ أَرۡسَلۡنَآ إِلَىٰٓ أُمَمٖ مِّن قَبۡلِكَ فَأَخَذۡنَٰهُم بِٱلۡبَأۡسَآءِ وَٱلضَّرَّآءِ لَعَلَّهُمۡ يَتَضَرَّعُونَ
Transliteration: Walaqad arsalna ila omamin min qablika faakhathnahum bialbasai waalddarrai laAAallahum yatadarraAAoona
Translation: ជាការពិតណាស់ យើងបានបញ្ជូន(អ្នកនាំសារ)ទៅកាន់ប្រជាជាតិជាច្រើនមុនអ្នក(តែពួកគេបានបដិសេធ)។ ពេលនោះ យើងបានឱ្យពួកគេទទួលរងនូវភាពក្រខ្សត់ និងជំងឺឈឺថ្កាត់ សង្ឃឹមថាពួកគេនឹងបន្ទាបខ្លួន។
6:43فَلَوۡلَآ إِذۡ جَآءَهُم بَأۡسُنَا تَضَرَّعُواْ وَلَٰكِن قَسَتۡ قُلُوبُهُمۡ وَزَيَّنَ لَهُمُ ٱلشَّيۡطَٰنُ مَا كَانُواْ يَعۡمَلُونَ ﴿43﴾فَلَوۡلَآ إِذۡ جَآءَهُم بَأۡسُنَا تَضَرَّعُواْ وَلَٰكِن قَسَتۡ قُلُوبُهُمۡ وَزَيَّنَ لَهُمُ ٱلشَّيۡطَٰنُ مَا كَانُواْ يَعۡمَلُونَ
Transliteration: Falawla ith jaahum basuna tadarraAAoo walakin qasat quloobuhum wazayyana lahumu alshshaytanu ma kanoo yaAAmaloona
Translation: ប្រសិនបើពួកគេបន្ទាបខ្លួននៅពេលដែលពួកគេទទួលនូវគ្រោះរបស់យើងនោះ(ច្បាស់ជាយើងនឹងអាណិតអាសូរដល់ពួកគេជាមិនខាន)។ ក៏ប៉ុន្តែដួងចិត្តរបស់ពួកគេមានភាពរឹងរូស ហើយស្ហៃតនបានតុបតែងលម្អដល់ពួកគេនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។
6:44فَلَمَّا نَسُواْ مَا ذُكِّرُواْ بِهِۦ فَتَحۡنَا عَلَيۡهِمۡ أَبۡوَٰبَ كُلِّ شَيۡءٍ حَتَّىٰٓ إِذَا فَرِحُواْ بِمَآ أُوتُوٓاْ أَخَذۡنَٰهُم بَغۡتَةٗ فَإِذَا هُم مُّبۡلِسُونَ ﴿44﴾فَلَمَّا نَسُواْ مَا ذُكِّرُواْ بِهِۦ فَتَحۡنَا عَلَيۡهِمۡ أَبۡوَٰبَ كُلِّ شَيۡءٍ حَتَّىٰٓ إِذَا فَرِحُواْ بِمَآ أُوتُوٓاْ أَخَذۡنَٰهُم بَغۡتَةٗ فَإِذَا هُم مُّبۡلِسُونَ
Transliteration: Falamma nasoo ma thukkiroo bihi fatahna AAalayhim abwaba kulli shayin hatta itha farihoo bima ootoo akhathnahum baghtatan faitha hum mublisoona
Translation: ហើយនៅពេលដែលពួកគេបានបោះបង់ចោលនូវអ្វីដែលគេបានរំលឹកពួកគេតាមរយៈវា(ភាពក្រខ្សត់ ជំងឺឈឺថ្កាត់) យើងក៏បានបើកនូវបណ្តាទ្វារ(នៃសេចក្តីល្អ)ទាំងឡាយដល់ពួកគេ។ លុះនៅពេលដែលពួកគេសប្បាយរីករាយនឹងអ្វីដែលគេបានផ្តល់ឲ្យពួកគេនោះ យើងក៏បានដាក់ទណ្ឌកម្មភ្លាមៗ។ ហើយនៅពេលនោះ ពួកគេក៏បាត់បង់អស់នូវក្តីសង្ឃឹម។
6:45فَقُطِعَ دَابِرُ ٱلۡقَوۡمِ ٱلَّذِينَ ظَلَمُواْۚ وَٱلۡحَمۡدُ لِلَّهِ رَبِّ ٱلۡعَٰلَمِينَ ﴿45﴾فَقُطِعَ دَابِرُ ٱلۡقَوۡمِ ٱلَّذِينَ ظَلَمُواْۚ وَٱلۡحَمۡدُ لِلَّهِ رَبِّ ٱلۡعَٰلَمِينَ
Transliteration: FaqutiAAa dabiru alqawmi allatheena thalamoo waalhamdu lillahi rabbi alAAalameena
Translation: ពេលនោះ ក្រុមដែលបំពានត្រូវបានគេបំផ្លាញផ្តាច់ពូជ។ ហើយសេចក្តីសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងអស់។
6:46قُلۡ أَرَءَيۡتُمۡ إِنۡ أَخَذَ ٱللَّهُ سَمۡعَكُمۡ وَأَبۡصَٰرَكُمۡ وَخَتَمَ عَلَىٰ قُلُوبِكُم مَّنۡ إِلَٰهٌ غَيۡرُ ٱللَّهِ يَأۡتِيكُم بِهِۗ ٱنظُرۡ كَيۡفَ نُصَرِّفُ ٱلۡأٓيَٰتِ ثُمَّ هُمۡ يَصۡدِفُونَ ﴿46﴾قُلۡ أَرَءَيۡتُمۡ إِنۡ أَخَذَ ٱللَّهُ سَمۡعَكُمۡ وَأَبۡصَٰرَكُمۡ وَخَتَمَ عَلَىٰ قُلُوبِكُم مَّنۡ إِلَٰهٌ غَيۡرُ ٱللَّهِ يَأۡتِيكُم بِهِۗ ٱنظُرۡ كَيۡفَ نُصَرِّفُ ٱلۡأٓيَٰتِ ثُمَّ هُمۡ يَصۡدِفُونَ
Transliteration: Qul araaytum in akhatha Allahu samAAakum waabsarakum wakhatama AAala quloobikum man ilahun ghayru Allahi yateekum bihi onthur kayfa nusarrifu alayati thumma hum yasdifoona
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់បានដកយកសោតវិញ្ញាណ(ការឮ)របស់ពួកអ្នក និងចក្ខុវិញ្ញាណ(ការមើលឃើញ)របស់ពួកអ្នក ព្រមទាំងបោះត្រាភ្ជិតទៅលើចិត្តរបស់ពួកអ្នកនោះ តើមានព្រះផ្សេងឯណាក្រៅពីអល់ឡោះដែលនឹងនាំវាមកឱ្យពួកអ្នកវិញ? ចូរអ្នកពិចារណាចុះ ថាតើយើងបានបង្ហាញភស្តុតាងជាច្រើនប្រភេទដល់ពួកគេយ៉ាងដូចម្តេច? បន្ទាប់មក ពួកគេនៅតែងាកចេញដដែល។
6:47قُلۡ أَرَءَيۡتَكُمۡ إِنۡ أَتَىٰكُمۡ عَذَابُ ٱللَّهِ بَغۡتَةً أَوۡ جَهۡرَةً هَلۡ يُهۡلَكُ إِلَّا ٱلۡقَوۡمُ ٱلظَّـٰلِمُونَ ﴿47﴾قُلۡ أَرَءَيۡتَكُمۡ إِنۡ أَتَىٰكُمۡ عَذَابُ ٱللَّهِ بَغۡتَةً أَوۡ جَهۡرَةً هَلۡ يُهۡلَكُ إِلَّا ٱلۡقَوۡمُ ٱلظَّـٰلِمُونَ
Transliteration: Qul araaytakum in atakum AAathabu Allahi baghtatan aw jahratan hal yuhlaku illa alqawmu alththalimoona
Translation: ចូរអ្នកពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទណ្ឌកម្មរបស់អល់ឡោះបានមកដល់ពួកអ្នកភ្លាមៗ ឬមកដល់ស្ដែងៗ(ឃើញផ្ទាល់នឹងភ្នែក) តើមានអ្នកណាដែលត្រូវគេបំផ្លាញ ក្រៅតែពីក្រុមដែលបំពាននោះ?
6:48وَمَا نُرۡسِلُ ٱلۡمُرۡسَلِينَ إِلَّا مُبَشِّرِينَ وَمُنذِرِينَۖ فَمَنۡ ءَامَنَ وَأَصۡلَحَ فَلَا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ ﴿48﴾وَمَا نُرۡسِلُ ٱلۡمُرۡسَلِينَ إِلَّا مُبَشِّرِينَ وَمُنذِرِينَۖ فَمَنۡ ءَامَنَ وَأَصۡلَحَ فَلَا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ
Transliteration: Wama nursilu almursaleena illa mubashshireena wamunthireena faman amana waaslaha fala khawfun AAalayhim wala hum yahzanoona
Translation: ហើយយើងមិនបានបញ្ជូនអ្នកនាំសារទាំងឡាយនោះឡើយ លើកលែងតែដើម្បីធ្វើជាអ្នកផ្តល់ដំណឹងរីករាយ(ដល់អ្នកមានជំនឿ) និងជាអ្នកព្រមានបន្លាច(ដល់ពួកគ្មានជំនឿ)។ ដូច្នេះ ជនណាហើយដែលមានជំនឿ និងបានកែប្រែ(ទង្វើរបស់ខ្លួន)នោះ គឺពួកគេគ្មានការភ័យខ្លាចនោះឡើយ ហើយក៏គ្មានទុក្ខព្រួយនោះដែរ។
6:49وَٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا يَمَسُّهُمُ ٱلۡعَذَابُ بِمَا كَانُواْ يَفۡسُقُونَ ﴿49﴾وَٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا يَمَسُّهُمُ ٱلۡعَذَابُ بِمَا كَانُواْ يَفۡسُقُونَ
Transliteration: Waallatheena kaththaboo biayatina yamassuhumu alAAathabu bima kanoo yafsuqoona
Translation: រីឯពួកដែលបានបដិសេធនឹងបណ្តាភស្តុតាងទាំងឡាយរបស់យើង គឺពួកគេនឹងទទួលនូវទណ្ឌកម្មជាមិនខានដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តល្មើស។
6:50قُل لَّآ أَقُولُ لَكُمۡ عِندِي خَزَآئِنُ ٱللَّهِ وَلَآ أَعۡلَمُ ٱلۡغَيۡبَ وَلَآ أَقُولُ لَكُمۡ إِنِّي مَلَكٌۖ إِنۡ أَتَّبِعُ إِلَّا مَا يُوحَىٰٓ إِلَيَّۚ قُلۡ هَلۡ يَسۡتَوِي ٱلۡأَعۡمَىٰ وَٱلۡبَصِيرُۚ أَفَلَا تَتَفَكَّرُونَ ﴿50﴾قُل لَّآ أَقُولُ لَكُمۡ عِندِي خَزَآئِنُ ٱللَّهِ وَلَآ أَعۡلَمُ ٱلۡغَيۡبَ وَلَآ أَقُولُ لَكُمۡ إِنِّي مَلَكٌۖ إِنۡ أَتَّبِعُ إِلَّا مَا يُوحَىٰٓ إِلَيَّۚ قُلۡ هَلۡ يَسۡتَوِي ٱلۡأَعۡمَىٰ وَٱلۡبَصِيرُۚ أَفَلَا تَتَفَكَّرُونَ
Transliteration: Qul la aqoolu lakum AAindee khazainu Allahi wala aAAlamu alghayba wala aqoolu lakum innee malakun in attabiAAu illa ma yooha ilayya qul hal yastawee alaAAma waalbaseeru afala tatafakkaroona
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ខ្ញុំមិនដែលប្រាប់ពួកអ្នកថា ខ្ញុំមានឃ្លាំង(នៃលាភសក្ការៈ)របស់អល់ឡោះនោះឡើយ ហើយខ្ញុំក៏មិនដឹងនូវប្រការអាថ៌កំបាំងនោះដែរ។ ហើយខ្ញុំក៏មិនដែលប្រាប់ពួកអ្នកដែរថា ពិតប្រាកដណាស់ រូបខ្ញុំគឺជាម៉ាឡាអ៊ីកាត់នោះទេ។ តាមពិត ខ្ញុំគ្រាន់តែដើរតាមអ្វីដែលគេ(អល់ឡោះ)បានផ្តល់ជាវ៉ាហ៊ីមកឱ្យខ្ញុំប៉ុណ្ណោះ។ ចូរអ្នកពោលថា៖ តើស្មើគ្នាដែរឬទេរវាងមនុស្សខ្វាក់(គ្មានជំនឿ) និងអ្នកដែលអាចមើលឃើញ(មានជំនឿ)? តើពួកអ្នក(ឱពួកមុស្ហរីគីន)មិនចេះពិចារណាទេឬ?
6:51وَأَنذِرۡ بِهِ ٱلَّذِينَ يَخَافُونَ أَن يُحۡشَرُوٓاْ إِلَىٰ رَبِّهِمۡ لَيۡسَ لَهُم مِّن دُونِهِۦ وَلِيّٞ وَلَا شَفِيعٞ لَّعَلَّهُمۡ يَتَّقُونَ ﴿51﴾وَأَنذِرۡ بِهِ ٱلَّذِينَ يَخَافُونَ أَن يُحۡشَرُوٓاْ إِلَىٰ رَبِّهِمۡ لَيۡسَ لَهُم مِّن دُونِهِۦ وَلِيّٞ وَلَا شَفِيعٞ لَّعَلَّهُمۡ يَتَّقُونَ
Transliteration: Waanthir bihi allatheena yakhafoona an yuhsharoo ila rabbihim laysa lahum min doonihi waliyyun wala shafeeAAun laAAallahum yattaqoona
Translation: ហើយតាមរយៈវា(គម្ពីរគួរអាន) ចូរអ្នកព្រមានបន្លាចបណ្តាអ្នកដែលខ្លាចគេប្រមូលផ្ដុំទៅកាន់ព្រះជាម្ចាស់របស់ពួកគេ(នាថ្ងៃបរលោក)ថា៖ សម្រាប់ពួកគេ គ្មានអ្នកគាំពារ និងអ្នកដែលអាចជួយអន្តរាគមន៍ណាផ្សេងពីទ្រង់ឡើយ។ សង្ឃឹមថាពួកគេនឹងកោតខ្លាច(អល់ឡោះ)។
6:52وَلَا تَطۡرُدِ ٱلَّذِينَ يَدۡعُونَ رَبَّهُم بِٱلۡغَدَوٰةِ وَٱلۡعَشِيِّ يُرِيدُونَ وَجۡهَهُۥۖ مَا عَلَيۡكَ مِنۡ حِسَابِهِم مِّن شَيۡءٖ وَمَا مِنۡ حِسَابِكَ عَلَيۡهِم مِّن شَيۡءٖ فَتَطۡرُدَهُمۡ فَتَكُونَ مِنَ ٱلظَّـٰلِمِينَ ﴿52﴾وَلَا تَطۡرُدِ ٱلَّذِينَ يَدۡعُونَ رَبَّهُم بِٱلۡغَدَوٰةِ وَٱلۡعَشِيِّ يُرِيدُونَ وَجۡهَهُۥۖ مَا عَلَيۡكَ مِنۡ حِسَابِهِم مِّن شَيۡءٖ وَمَا مِنۡ حِسَابِكَ عَلَيۡهِم مِّن شَيۡءٖ فَتَطۡرُدَهُمۡ فَتَكُونَ مِنَ ٱلظَّـٰلِمِينَ
Transliteration: Wala tatrudi allatheena yadAAoona rabbahum bialghadati waalAAashiyyi yureedoona wajhahu ma AAalayka min hisabihim min shayin wama min hisabika AAalayhim min shayin fatatrudahum fatakoona mina alththalimeena
Translation: ហើយចូរអ្នកកុំបណ្ដេញបណ្តាអ្នកដែលបួងសួង(គោរពសក្ការៈ)ចំពោះព្រះជាម្ចាស់របស់ពួកគេ ទាំងពេលព្រឹកនិងពេលល្ងាចដោយពួកគេមានចិត្តស្មោះត្រង់ចំពោះទ្រង់ឱ្យសោះ។ អ្នកគ្មានតួនាទីអ្វីបន្តិចសោះឡើយក្នុងការកាត់សេចក្តីលើពួកគេ ហើយពួកគេក៏គ្មានតួនាទីអ្វីបន្តិចណាដែរក្នុងការកាត់សេចក្តីលើអ្នក។ ជាការពិតណាស់ ប្រសិនបើអ្នកបណ្ដេញពួកគេ នោះរូបអ្នកនឹងស្ថិតនៅក្នុងចំណោមពួកដែលបំពានជាមិនខាន។
6:53وَكَذَٰلِكَ فَتَنَّا بَعۡضَهُم بِبَعۡضٖ لِّيَقُولُوٓاْ أَهَـٰٓؤُلَآءِ مَنَّ ٱللَّهُ عَلَيۡهِم مِّنۢ بَيۡنِنَآۗ أَلَيۡسَ ٱللَّهُ بِأَعۡلَمَ بِٱلشَّـٰكِرِينَ ﴿53﴾وَكَذَٰلِكَ فَتَنَّا بَعۡضَهُم بِبَعۡضٖ لِّيَقُولُوٓاْ أَهَـٰٓؤُلَآءِ مَنَّ ٱللَّهُ عَلَيۡهِم مِّنۢ بَيۡنِنَآۗ أَلَيۡسَ ٱللَّهُ بِأَعۡلَمَ بِٱلشَّـٰكِرِينَ
Transliteration: Wakathalika fatanna baAAdahum bibaAAdin liyaqooloo ahaolai manna Allahu AAalayhim min baynina alaysa Allahu biaAAlama bialshshakireena
Translation: ហើយដូច្នោះដែរ យើងបានសាកល្បងចំពោះពួកគេមួយចំនួន(អ្នកមានដែលគ្មានជំនឿ)នឹងពួកគេមួយចំនួនទៀត(អ្នកក្រដែលមានជំនឿ) ដើម្បីឱ្យពួកគេ(អ្នកមាន)និយាយថា៖ តើពួកទាំងនោះឬដែលអល់ឡោះជាម្ចាស់បានប្រោសប្រទានដល់ពួកគេក្នុងចំណោមពួកយើងនោះ? តើពុំមែនទេឬ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតចំពោះបណ្តាអ្នកដែលដឹងគុណ។
6:54وَإِذَا جَآءَكَ ٱلَّذِينَ يُؤۡمِنُونَ بِـَٔايَٰتِنَا فَقُلۡ سَلَٰمٌ عَلَيۡكُمۡۖ كَتَبَ رَبُّكُمۡ عَلَىٰ نَفۡسِهِ ٱلرَّحۡمَةَ أَنَّهُۥ مَنۡ عَمِلَ مِنكُمۡ سُوٓءَۢا بِجَهَٰلَةٖ ثُمَّ تَابَ مِنۢ بَعۡدِهِۦ وَأَصۡلَحَ فَأَنَّهُۥ غَفُورٞ رَّحِيمٞ ﴿54﴾وَإِذَا جَآءَكَ ٱلَّذِينَ يُؤۡمِنُونَ بِـَٔايَٰتِنَا فَقُلۡ سَلَٰمٌ عَلَيۡكُمۡۖ كَتَبَ رَبُّكُمۡ عَلَىٰ نَفۡسِهِ ٱلرَّحۡمَةَ أَنَّهُۥ مَنۡ عَمِلَ مِنكُمۡ سُوٓءَۢا بِجَهَٰلَةٖ ثُمَّ تَابَ مِنۢ بَعۡدِهِۦ وَأَصۡلَحَ فَأَنَّهُۥ غَفُورٞ رَّحِيمٞ
Transliteration: Waitha jaaka allatheena yuminoona biayatina faqul salamun AAalaykum kataba rabbukum AAala nafsihi alrrahmata annahu man AAamila minkum sooan bijahalatin thumma taba min baAAdihi waaslaha faannahu ghafoorun raheemun
Translation: ហើយនៅពេលដែលបណ្តាអ្នកដែលមានជំនឿនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើងបានមកជួបអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ចូរអ្នកនិយាយថា៖ سَلَامٌ عَلَيْكُمْ (សូមសន្តិភាពកើតមានដល់ពួកអ្នក)។ ព្រះជាម្ចាស់របស់ពួកអ្នកបានដាក់កំណត់ក្តីមេត្តាករុណាលើខ្លួនទ្រង់ផ្ទាល់ថា៖ ជាការពិតណាស់ ជនណាដែលបានប្រព្រឹត្តអំពើអាក្រក់ដោយល្ងង់ខ្លៅក្នុងចំណោមពួកអ្នក ក្រោយមកគេបានសារភាពកំហុសបន្ទាប់ពីនោះ និងបានកែប្រែ(ទង្វើរបស់ខ្លួន)វិញនោះ ជាការពិតណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រលាញ់។
6:55وَكَذَٰلِكَ نُفَصِّلُ ٱلۡأٓيَٰتِ وَلِتَسۡتَبِينَ سَبِيلُ ٱلۡمُجۡرِمِينَ ﴿55﴾وَكَذَٰلِكَ نُفَصِّلُ ٱلۡأٓيَٰتِ وَلِتَسۡتَبِينَ سَبِيلُ ٱلۡمُجۡرِمِينَ
Transliteration: Wakathalika nufassilu alayati walitastabeena sabeelu almujrimeena
Translation: ហើយដូច្នោះដែរ យើងបានបញ្ជាក់នូវសញ្ញាភស្តុតាងទាំងឡាយ(របស់យើង) ដើម្បីបង្ហាញឱ្យឃើញច្បាស់ពីផ្លូវរបស់ពួកដែលប្រព្រឹត្តអំពើអាក្រក់។
6:56قُلۡ إِنِّي نُهِيتُ أَنۡ أَعۡبُدَ ٱلَّذِينَ تَدۡعُونَ مِن دُونِ ٱللَّهِۚ قُل لَّآ أَتَّبِعُ أَهۡوَآءَكُمۡ قَدۡ ضَلَلۡتُ إِذٗا وَمَآ أَنَا۠ مِنَ ٱلۡمُهۡتَدِينَ ﴿56﴾قُلۡ إِنِّي نُهِيتُ أَنۡ أَعۡبُدَ ٱلَّذِينَ تَدۡعُونَ مِن دُونِ ٱللَّهِۚ قُل لَّآ أَتَّبِعُ أَهۡوَآءَكُمۡ قَدۡ ضَلَلۡتُ إِذٗا وَمَآ أَنَا۠ مِنَ ٱلۡمُهۡتَدِينَ
Transliteration: Qul innee nuheetu an aAAbuda allatheena tadAAoona min dooni Allahi qul la attabiAAu ahwaakum qad dalaltu ithan wama ana mina almuhtadeena
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ជាការពិតណាស់ គេបានហាមឃាត់ខ្ញុំមិនឱ្យគោរពសក្ការៈចំពោះអ្វីដែលពួកអ្នកកំពុងគោរពសក្ការៈ(ចំពោះពួកវា)ក្រៅពីអល់ឡោះឡើយ។ ចូរអ្នកពោលទៀតថា៖ ខ្ញុំមិនធ្វើតាមទំនើងចិត្តរបស់ពួកអ្នកឡើយ។ ជាការពិតណាស់ ខ្ញុំប្រាកដជាវង្វេងជាមិនខានប្រសិនបើខ្ញុំធ្វើដូច្នោះ ហើយខ្ញុំក៏នឹងមិនស្ថិតក្នុងចំណោមអ្នកដែលទទួលបានការចង្អុលបង្ហាញនោះដែរ។
6:57قُلۡ إِنِّي عَلَىٰ بَيِّنَةٖ مِّن رَّبِّي وَكَذَّبۡتُم بِهِۦۚ مَا عِندِي مَا تَسۡتَعۡجِلُونَ بِهِۦٓۚ إِنِ ٱلۡحُكۡمُ إِلَّا لِلَّهِۖ يَقُصُّ ٱلۡحَقَّۖ وَهُوَ خَيۡرُ ٱلۡفَٰصِلِينَ ﴿57﴾قُلۡ إِنِّي عَلَىٰ بَيِّنَةٖ مِّن رَّبِّي وَكَذَّبۡتُم بِهِۦۚ مَا عِندِي مَا تَسۡتَعۡجِلُونَ بِهِۦٓۚ إِنِ ٱلۡحُكۡمُ إِلَّا لِلَّهِۖ يَقُصُّ ٱلۡحَقَّۖ وَهُوَ خَيۡرُ ٱلۡفَٰصِلِينَ
Transliteration: Qul innee AAala bayyinatin min rabbee wakaththabtum bihi ma AAindee ma tastaAAjiloona bihi ini alhukmu illa lillahi yaqussu alhaqqa wahuwa khayru alfasileena
Translation: ចូរអ្នកពោលថា៖ ពិតប្រាកដណាស់ ខ្ញុំស្ថិតនៅលើភស្តុតាងដ៏ច្បាស់លាស់ពីព្រះជាម្ចាស់របស់ខ្ញុំ តែពួកអ្នកបែរជាបដិសេធនឹងវាទៅវិញ។ ខ្ញុំគ្មានអ្វី(ទណ្ឌកម្ម)ដែលពួកអ្នកទទូចសុំឱ្យឆាប់មកដល់នោះទេ។ តាមពិត ការកាត់សេចក្តី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ទ្រង់នឹងកាត់សេចក្តីប្រកបដោយការពិត។ ហើយទ្រង់ជាអ្នកកាត់សេចក្តីដ៏ប្រសើរបំផុត។
6:58قُل لَّوۡ أَنَّ عِندِي مَا تَسۡتَعۡجِلُونَ بِهِۦ لَقُضِيَ ٱلۡأَمۡرُ بَيۡنِي وَبَيۡنَكُمۡۗ وَٱللَّهُ أَعۡلَمُ بِٱلظَّـٰلِمِينَ ﴿58﴾قُل لَّوۡ أَنَّ عِندِي مَا تَسۡتَعۡجِلُونَ بِهِۦ لَقُضِيَ ٱلۡأَمۡرُ بَيۡنِي وَبَيۡنَكُمۡۗ وَٱللَّهُ أَعۡلَمُ بِٱلظَّـٰلِمِينَ
Transliteration: Qul law anna AAindee ma tastaAAjiloona bihi laqudiya alamru baynee wabaynakum waAllahu aAAlamu bialththalimeena
Translation: ចូរអ្នកពោលចុះថា៖ ប្រសិនបើខ្ញុំមានអ្វី(ទណ្ឌកម្ម)ដែលពួកអ្នកទទូចសុំឱ្យឆាប់មកដល់មែននោះ កិច្ចការរវាងខ្ញុំនិងពួកអ្នកនឹងត្រូវបញ្ចប់ជាមិនខាន។ ហើយអល់ឡោះទ្រង់ដឹងបំផុតចំពោះពួកដែលបំពាន។
6:59وَعِندَهُۥ مَفَاتِحُ ٱلۡغَيۡبِ لَا يَعۡلَمُهَآ إِلَّا هُوَۚ وَيَعۡلَمُ مَا فِي ٱلۡبَرِّ وَٱلۡبَحۡرِۚ وَمَا تَسۡقُطُ مِن وَرَقَةٍ إِلَّا يَعۡلَمُهَا وَلَا حَبَّةٖ فِي ظُلُمَٰتِ ٱلۡأَرۡضِ وَلَا رَطۡبٖ وَلَا يَابِسٍ إِلَّا فِي كِتَٰبٖ مُّبِينٖ ﴿59﴾۞وَعِندَهُۥ مَفَاتِحُ ٱلۡغَيۡبِ لَا يَعۡلَمُهَآ إِلَّا هُوَۚ وَيَعۡلَمُ مَا فِي ٱلۡبَرِّ وَٱلۡبَحۡرِۚ وَمَا تَسۡقُطُ مِن وَرَقَةٍ إِلَّا يَعۡلَمُهَا وَلَا حَبَّةٖ فِي ظُلُمَٰتِ ٱلۡأَرۡضِ وَلَا رَطۡبٖ وَلَا يَابِسٍ إِلَّا فِي كِتَٰبٖ مُّبِينٖ
Transliteration: WaAAindahu mafatihu alghaybi la yaAAlamuha illa huwa wayaAAlamu ma fee albarri waalbahri wama tasqutu min waraqatin illa yaAAlamuha wala habbatin fee thulumati alardi wala ratbin wala yabisin illa fee kitabin mubeenin
Translation: ហើយកូនសោរទាំងឡាយនៃប្រការអាថ៌កំបាំង គឺស្ថិតនៅជាមួយទ្រង់(តែមួយគត់)។ គ្មាននរណាម្នាក់ដឹងអំពីវាក្រៅពីទ្រង់ឡើយ។ ហើយទ្រង់ដឹងនូវរាល់អ្វីដែលមាននៅលើគោក និងអ្វីដែលមាននៅក្នុងសមុទ្រ។ គ្មានស្លឹកឈើមួយសន្លឹកណាដែលជ្រុះនោះឡើយ លើកលែងតែទ្រង់ដឹងអំពីវា ហើយក៏គ្មានគ្រាប់ធញ្ញជាតិណាមួយដែលកប់ក្នុងដីងងឹត ឬមានសំណើម ឬក្រៀមស្វិតនោះឡើយ លើកលែងតែមានចារទុកជាស្រេចនៅក្នុងលិខិតកំណត់ត្រាដ៏ច្បាស់លាស់(ឡាវហ៊ុលម៉ះហ៊្វូស)។
6:60وَهُوَ ٱلَّذِي يَتَوَفَّىٰكُم بِٱلَّيۡلِ وَيَعۡلَمُ مَا جَرَحۡتُم بِٱلنَّهَارِ ثُمَّ يَبۡعَثُكُمۡ فِيهِ لِيُقۡضَىٰٓ أَجَلٞ مُّسَمّٗىۖ ثُمَّ إِلَيۡهِ مَرۡجِعُكُمۡ ثُمَّ يُنَبِّئُكُم بِمَا كُنتُمۡ تَعۡمَلُونَ ﴿60﴾وَهُوَ ٱلَّذِي يَتَوَفَّىٰكُم بِٱلَّيۡلِ وَيَعۡلَمُ مَا جَرَحۡتُم بِٱلنَّهَارِ ثُمَّ يَبۡعَثُكُمۡ فِيهِ لِيُقۡضَىٰٓ أَجَلٞ مُّسَمّٗىۖ ثُمَّ إِلَيۡهِ مَرۡجِعُكُمۡ ثُمَّ يُنَبِّئُكُم بِمَا كُنتُمۡ تَعۡمَلُونَ
Transliteration: Wahuwa allathee yatawaffakum biallayli wayaAAlamu ma jarahtum bialnnahari thumma yabAAathukum feehi liyuqda ajalun musamman thumma ilayhi marjiAAukum thumma yunabbiokum bima kuntum taAAmaloona
Translation: ហើយទ្រង់ជាអ្នកដែលធ្វើឲ្យពួកអ្នកស្លាប់នៅពេលយប់(គេងលក់) ហើយទ្រង់ដឹងនូវអ្វីដែលអ្នកធ្វើនៅពេលថ្ងៃ។ បន្ទាប់មក ទ្រង់ធ្វើឱ្យពួកអ្នករស់ឡើងវិញ(ក្រោកពីគេង)ដើម្បីបំពេញនូវអាយុកាល(របស់ពួកអ្នក)ដែលត្រូវបានកំណត់។ ហើយបន្ទាប់មក កន្លែងវិលត្រឡប់របស់ពួកអ្នក គឺទៅកាន់ទ្រង់(តែមួយគត់)។ បន្ទាប់មកទៀត ទ្រង់នឹងប្រាប់ពួកអ្នកពីអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។
6:61وَهُوَ ٱلۡقَاهِرُ فَوۡقَ عِبَادِهِۦۖ وَيُرۡسِلُ عَلَيۡكُمۡ حَفَظَةً حَتَّىٰٓ إِذَا جَآءَ أَحَدَكُمُ ٱلۡمَوۡتُ تَوَفَّتۡهُ رُسُلُنَا وَهُمۡ لَا يُفَرِّطُونَ ﴿61﴾وَهُوَ ٱلۡقَاهِرُ فَوۡقَ عِبَادِهِۦۖ وَيُرۡسِلُ عَلَيۡكُمۡ حَفَظَةً حَتَّىٰٓ إِذَا جَآءَ أَحَدَكُمُ ٱلۡمَوۡتُ تَوَفَّتۡهُ رُسُلُنَا وَهُمۡ لَا يُفَرِّطُونَ
Transliteration: Wahuwa alqahiru fawqa AAibadihi wayursilu AAalaykum hafathatan hatta itha jaa ahadakumu almawtu tawaffathu rusuluna wahum la yufarritoona
Translation: ហើយទ្រង់ជាអ្នកមានអានុភាពលើបណ្តាខ្ញុំបម្រើទាំងឡាយរបស់ទ្រង់់។ ហើយគេបានបញ្ជូនម៉ាឡាអ៊ីកាត់ដ៏ឧត្តមទៅកាន់ពួកអ្នក(ដើម្បីកត់ត្រាទង្វើទាំងអស់របស់ពួកអ្នក)។ លុះដល់សេចក្ដីស្លាប់បានមកដល់នរណាម្នាក់ក្នុងចំណោមពួកអ្នក ម៉ាឡាអ៊ីកាត់របស់យើងក៏បានដកយកជីវិតរបស់គេ ហើយពួកគេមិនធេ្វសប្រហែសឡើយ។
6:62ثُمَّ رُدُّوٓاْ إِلَى ٱللَّهِ مَوۡلَىٰهُمُ ٱلۡحَقِّۚ أَلَا لَهُ ٱلۡحُكۡمُ وَهُوَ أَسۡرَعُ ٱلۡحَٰسِبِينَ ﴿62﴾ثُمَّ رُدُّوٓاْ إِلَى ٱللَّهِ مَوۡلَىٰهُمُ ٱلۡحَقِّۚ أَلَا لَهُ ٱلۡحُكۡمُ وَهُوَ أَسۡرَعُ ٱلۡحَٰسِبِينَ
Transliteration: Thumma ruddoo ila Allahi mawlahumu alhaqqi ala lahu alhukmu wahuwa asraAAu alhasibeena
Translation: ក្រោយមក ពួកគេក៏ត្រូវបានគេនាំត្រលប់ទៅកាន់អល់ឡោះដែលជាព្រះជាម្ចាស់គ្រប់គ្រងពួកគេដ៏ពិតប្រាកដ។ តើពុំមែនទេឬ ការកាត់សេចក្តី គឺជាកម្មសិទ្ធិរបស់ទ្រង់ ហើយទ្រង់ជាអ្នកជំនុំជម្រះយ៉ាងឆាប់រហ័សបំផុត។
6:63قُلۡ مَن يُنَجِّيكُم مِّن ظُلُمَٰتِ ٱلۡبَرِّ وَٱلۡبَحۡرِ تَدۡعُونَهُۥ تَضَرُّعٗا وَخُفۡيَةٗ لَّئِنۡ أَنجَىٰنَا مِنۡ هَٰذِهِۦ لَنَكُونَنَّ مِنَ ٱلشَّـٰكِرِينَ ﴿63﴾قُلۡ مَن يُنَجِّيكُم مِّن ظُلُمَٰتِ ٱلۡبَرِّ وَٱلۡبَحۡرِ تَدۡعُونَهُۥ تَضَرُّعٗا وَخُفۡيَةٗ لَّئِنۡ أَنجَىٰنَا مِنۡ هَٰذِهِۦ لَنَكُونَنَّ مِنَ ٱلشَّـٰكِرِينَ
Transliteration: Qul man yunajjeekum min thulumati albarri waalbahri tadAAoonahu tadarruAAan wakhufyatan lain anjana min hathihi lanakoonanna mina alshshakireena
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើអ្នកណាជាអ្នកជួយសង្គ្រោះពួកអ្នកពីភាពងងឹតសូន្យសុង ទាំងនៅលើគោក និងនៅក្នុងសមុទ្រនោះ? ពួកអ្នកបួងសួងសុំពីទ្រង់(តែមួយគត់)ដោយឱនលំទោន និងដោយសម្ងាត់ថា៖ ប្រសិនបើព្រះអង្គសង្គ្រោះយើងខ្ញុំពីគ្រោះនេះ យើងខ្ញុំពិតជានឹងស្ថិតក្នុងចំណោមអ្នកដែលដឹងគុណជាមិនខាន។
6:64قُلِ ٱللَّهُ يُنَجِّيكُم مِّنۡهَا وَمِن كُلِّ كَرۡبٖ ثُمَّ أَنتُمۡ تُشۡرِكُونَ ﴿64﴾قُلِ ٱللَّهُ يُنَجِّيكُم مِّنۡهَا وَمِن كُلِّ كَرۡبٖ ثُمَّ أَنتُمۡ تُشۡرِكُونَ
Transliteration: Quli Allahu yunajjeekum minha wamin kulli karbin thumma antum tushrikoona
Translation: ចូរអ្នកពោលថា៖ អល់ឡោះជាអ្នកជួយសង្គ្រោះពួកអ្នកអំពីវា និងអំពីគ្រោះអាសន្នទាំងឡាយ។ តែក្រោយមក ពួកអ្នកបែរជាធ្វើស្ហ៊ីរិក(នឹងទ្រង់)ទៅវិញ។
6:65قُلۡ هُوَ ٱلۡقَادِرُ عَلَىٰٓ أَن يَبۡعَثَ عَلَيۡكُمۡ عَذَابٗا مِّن فَوۡقِكُمۡ أَوۡ مِن تَحۡتِ أَرۡجُلِكُمۡ أَوۡ يَلۡبِسَكُمۡ شِيَعٗا وَيُذِيقَ بَعۡضَكُم بَأۡسَ بَعۡضٍۗ ٱنظُرۡ كَيۡفَ نُصَرِّفُ ٱلۡأٓيَٰتِ لَعَلَّهُمۡ يَفۡقَهُونَ ﴿65﴾قُلۡ هُوَ ٱلۡقَادِرُ عَلَىٰٓ أَن يَبۡعَثَ عَلَيۡكُمۡ عَذَابٗا مِّن فَوۡقِكُمۡ أَوۡ مِن تَحۡتِ أَرۡجُلِكُمۡ أَوۡ يَلۡبِسَكُمۡ شِيَعٗا وَيُذِيقَ بَعۡضَكُم بَأۡسَ بَعۡضٍۗ ٱنظُرۡ كَيۡفَ نُصَرِّفُ ٱلۡأٓيَٰتِ لَعَلَّهُمۡ يَفۡقَهُونَ
Transliteration: Qul huwa alqadiru AAala an yabAAatha AAalaykum AAathaban min fawqikum aw min tahti arjulikum aw yalbisakum shiyaAAan wayutheeqa baAAdakum basa baAAdin onthur kayfa nusarrifu alayati laAAallahum yafqahoona
Translation: ចូរអ្នកពោលចុះថា៖ អល់ឡោះគឺជាអ្នកដែលមានសមត្ថភាពបំផុតលើការបញ្ជូនទណ្ឌកម្មទៅកាន់ពួកអ្នកពីខាងលើពួកអ្នក ឬពីខាងក្រោមជើងពួកអ្នក ឬអាចធ្វើឱ្យចិត្តរបស់ពួកអ្នកច្របូកច្របល់ ហើយពួកអ្នកកាប់សម្លាប់គ្នាទៅវិញទៅមក។ ចូរអ្នកពិចារណាមើលចុះថា តើយើងបង្ហាញភស្តុតាងជាច្រើនប្រភេទ(ដល់ពួកគេ)យ៉ាងដូចម្ដេចខ្លះ? សង្ឃឹមថាពួកគេនឹងឈ្វេងយល់។
6:66وَكَذَّبَ بِهِۦ قَوۡمُكَ وَهُوَ ٱلۡحَقُّۚ قُل لَّسۡتُ عَلَيۡكُم بِوَكِيلٖ ﴿66﴾وَكَذَّبَ بِهِۦ قَوۡمُكَ وَهُوَ ٱلۡحَقُّۚ قُل لَّسۡتُ عَلَيۡكُم بِوَكِيلٖ
Transliteration: Wakaththaba bihi qawmuka wahuwa alhaqqu qul lastu AAalaykum biwakeelin
Translation: ហើយក្រុមរបស់អ្នកបានបដិសេធនឹងវា(គម្ពីរគួរអាន) ខណៈដែលវា គឺជាការពិត ។ ចូរអ្នកពោលទៅកាន់ពួកគេចុះថា៖ ខ្ញុំពុំមែនជាអ្នកទទួលខុសត្រូវលើពួកអ្នកនោះទេ។
6:67لِّكُلِّ نَبَإٖ مُّسۡتَقَرّٞۚ وَسَوۡفَ تَعۡلَمُونَ ﴿67﴾لِّكُلِّ نَبَإٖ مُّسۡتَقَرّٞۚ وَسَوۡفَ تَعۡلَمُونَ
Transliteration: Likulli nabain mustaqarrun wasawfa taAAlamoona
Translation: រាល់ព័ត៌មាន(រឿងរ៉ាវ)ទាំងអស់សុទ្ធតែមានការកំណត់។ ដូចនេះ ពួកអ្នកនឹងដឹងជាមិនខាន។
6:68وَإِذَا رَأَيۡتَ ٱلَّذِينَ يَخُوضُونَ فِيٓ ءَايَٰتِنَا فَأَعۡرِضۡ عَنۡهُمۡ حَتَّىٰ يَخُوضُواْ فِي حَدِيثٍ غَيۡرِهِۦۚ وَإِمَّا يُنسِيَنَّكَ ٱلشَّيۡطَٰنُ فَلَا تَقۡعُدۡ بَعۡدَ ٱلذِّكۡرَىٰ مَعَ ٱلۡقَوۡمِ ٱلظَّـٰلِمِينَ ﴿68﴾وَإِذَا رَأَيۡتَ ٱلَّذِينَ يَخُوضُونَ فِيٓ ءَايَٰتِنَا فَأَعۡرِضۡ عَنۡهُمۡ حَتَّىٰ يَخُوضُواْ فِي حَدِيثٍ غَيۡرِهِۦۚ وَإِمَّا يُنسِيَنَّكَ ٱلشَّيۡطَٰنُ فَلَا تَقۡعُدۡ بَعۡدَ ٱلذِّكۡرَىٰ مَعَ ٱلۡقَوۡمِ ٱلظَّـٰلِمِينَ
Transliteration: Waitha raayta allatheena yakhoodoona fee ayatina faaAArid AAanhum hatta yakhoodoo fee hadeethin ghayrihi waimma yunsiyannaka alshshaytanu fala taqAAud baAAda alththikra maAAa alqawmi alththalimeena
Translation: ហើយនៅពេលដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញពួកដែលនិយាយលេងសើចចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើង ចូរអ្នកដកខ្លួនចេញពីពួកគេចុះ រហូតដល់ពួកគេនិយាយលេងសើចពីរឿងផ្សេង។ ហើយនៅពេលដែលស្ហៃតនបានធ្វើឱ្យអ្នកភ្លេច ចូរអ្នកកុំអង្គុយជាមួយក្រុមដែលបំពានទាំងនោះ(តទៅទៀត)ក្រោយពីអ្នកបាននឹកឃើញហើយនោះ។
6:69وَمَا عَلَى ٱلَّذِينَ يَتَّقُونَ مِنۡ حِسَابِهِم مِّن شَيۡءٖ وَلَٰكِن ذِكۡرَىٰ لَعَلَّهُمۡ يَتَّقُونَ ﴿69﴾وَمَا عَلَى ٱلَّذِينَ يَتَّقُونَ مِنۡ حِسَابِهِم مِّن شَيۡءٖ وَلَٰكِن ذِكۡرَىٰ لَعَلَّهُمۡ يَتَّقُونَ
Transliteration: Wama AAala allatheena yattaqoona min hisabihim min shayin walakin thikra laAAallahum yattaqoona
Translation: ហើយពុំមែនជាតួនាទីរបស់បណ្តាអ្នកដែលកោតខ្លាចអល់ឡោះក្នុងការជំនុំជម្រះពួកគេ(ពួកបំពាន)បន្តិចណាឡើយ។ ក៏ប៉ុន្តែគ្រាន់តែជាការរំលឹក(ដល់ពួកគេប៉ុណ្ណោះ) សង្ឃឹមថាពួកគេកោតខ្លាច។
6:70وَذَرِ ٱلَّذِينَ ٱتَّخَذُواْ دِينَهُمۡ لَعِبٗا وَلَهۡوٗا وَغَرَّتۡهُمُ ٱلۡحَيَوٰةُ ٱلدُّنۡيَاۚ وَذَكِّرۡ بِهِۦٓ أَن تُبۡسَلَ نَفۡسُۢ بِمَا كَسَبَتۡ لَيۡسَ لَهَا مِن دُونِ ٱللَّهِ وَلِيّٞ وَلَا شَفِيعٞ وَإِن تَعۡدِلۡ كُلَّ عَدۡلٖ لَّا يُؤۡخَذۡ مِنۡهَآۗ أُوْلَـٰٓئِكَ ٱلَّذِينَ أُبۡسِلُواْ بِمَا كَسَبُواْۖ لَهُمۡ شَرَابٞ مِّنۡ حَمِيمٖ وَعَذَابٌ أَلِيمُۢ بِمَا كَانُواْ يَكۡفُرُونَ ﴿70﴾وَذَرِ ٱلَّذِينَ ٱتَّخَذُواْ دِينَهُمۡ لَعِبٗا وَلَهۡوٗا وَغَرَّتۡهُمُ ٱلۡحَيَوٰةُ ٱلدُّنۡيَاۚ وَذَكِّرۡ بِهِۦٓ أَن تُبۡسَلَ نَفۡسُۢ بِمَا كَسَبَتۡ لَيۡسَ لَهَا مِن دُونِ ٱللَّهِ وَلِيّٞ وَلَا شَفِيعٞ وَإِن تَعۡدِلۡ كُلَّ عَدۡلٖ لَّا يُؤۡخَذۡ مِنۡهَآۗ أُوْلَـٰٓئِكَ ٱلَّذِينَ أُبۡسِلُواْ بِمَا كَسَبُواْۖ لَهُمۡ شَرَابٞ مِّنۡ حَمِيمٖ وَعَذَابٌ أَلِيمُۢ بِمَا كَانُواْ يَكۡفُرُونَ
Transliteration: Wathari allatheena ittakhathoo deenahum laAAiban walahwan wagharrathumu alhayatu alddunya wathakkir bihi an tubsala nafsun bima kasabat laysa laha min dooni Allahi waliyyun wala shafeeAAun wain taAAdil kulla AAadlin la yukhath minha olaika allatheena obsiloo bima kasaboo lahum sharabun min hameemin waAAathabun aleemun bima kanoo yakfuroona
Translation: ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បណ្តោយពួកដែលយកសាសនារបស់ពួកគេធ្វើជាការកំសាន្ត និងជាការលេងសើចទាំងនោះចុះ។ ពួកគេត្រូវបានជីវិតលោកិយបោកបញ្ឆោតពួកគេ។ ហើយចូរអ្នកដាស់តឿន(មនុស្សលោក)តាមរយៈវា(គម្ពីរគួរអាន)ចុះ ដើម្បីកុំឱ្យមានបុគ្គលណាម្នាក់ត្រូវទទួលរងភាពមហន្តរាយ ដោយសារតែទង្វើដែលខ្លួនបានប្រព្រឹត្ត។ សម្រាប់បុគ្គលម្នាក់ៗ គឺគ្មានអ្នកគាំពារ និងអ្នកជួយអន្តរាគមន៍ណាក្រៅពីអល់ឡោះនោះឡើយ។ ហើយបើទោះបីជាគេចង់លោះខ្លួន(ពីទណ្ឌកម្ម))ដោយថ្នូរណាមួយក៏ដោយ ក៏គេមិនទទួលយកការលោះនោះដែរ។ ពួកទាំងនោះហើយ គឺជាពួកដែលត្រូវបានគេបញ្ជូនទៅកាន់ភាពអន្តរាយ ដោយសារតែទង្វើដែលខ្លួនបានប្រព្រឹត្ត។ គ្រឿងផឹករបស់ពួកគេ គឺទឹកក្តៅពុះកញ្ជ្រោល និងទណ្ឌកម្មដ៏ឈឺចាប់បំផុត ដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រឆាំង។
6:71قُلۡ أَنَدۡعُواْ مِن دُونِ ٱللَّهِ مَا لَا يَنفَعُنَا وَلَا يَضُرُّنَا وَنُرَدُّ عَلَىٰٓ أَعۡقَابِنَا بَعۡدَ إِذۡ هَدَىٰنَا ٱللَّهُ كَٱلَّذِي ٱسۡتَهۡوَتۡهُ ٱلشَّيَٰطِينُ فِي ٱلۡأَرۡضِ حَيۡرَانَ لَهُۥٓ أَصۡحَٰبٞ يَدۡعُونَهُۥٓ إِلَى ٱلۡهُدَى ٱئۡتِنَاۗ قُلۡ إِنَّ هُدَى ٱللَّهِ هُوَ ٱلۡهُدَىٰۖ وَأُمِرۡنَا لِنُسۡلِمَ لِرَبِّ ٱلۡعَٰلَمِينَ ﴿71﴾قُلۡ أَنَدۡعُواْ مِن دُونِ ٱللَّهِ مَا لَا يَنفَعُنَا وَلَا يَضُرُّنَا وَنُرَدُّ عَلَىٰٓ أَعۡقَابِنَا بَعۡدَ إِذۡ هَدَىٰنَا ٱللَّهُ كَٱلَّذِي ٱسۡتَهۡوَتۡهُ ٱلشَّيَٰطِينُ فِي ٱلۡأَرۡضِ حَيۡرَانَ لَهُۥٓ أَصۡحَٰبٞ يَدۡعُونَهُۥٓ إِلَى ٱلۡهُدَى ٱئۡتِنَاۗ قُلۡ إِنَّ هُدَى ٱللَّهِ هُوَ ٱلۡهُدَىٰۖ وَأُمِرۡنَا لِنُسۡلِمَ لِرَبِّ ٱلۡعَٰلَمِينَ
Transliteration: Qul anadAAoo min dooni Allahi ma la yanfaAAuna wala yadurruna wanuraddu AAala aAAqabina baAAda ith hadana Allahu kaallathee istahwathu alshshayateenu fee alardi hayrana lahu ashabun yadAAoonahu ila alhuda itina qul inna huda Allahi huwa alhuda waomirna linuslima lirabbi alAAalameena
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើឱ្យយើងគោរពសក្ការៈអ្នកផ្សេងក្រៅពីអល់ឡោះដែលពួកវាមិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចបង្កគ្រោះថ្នាក់ដល់យើងផងនោះឬ? ហើយពួកយើងត្រូវចេញពីភាពមានជំនឿបន្ទាប់ពីអល់ឡោះបានចង្អុលបង្ហាញផ្លូវដល់យើងហើយនោះ ប្រៀបដូចជាអ្នកដែលពពួកស្ហៃតនបានពង្វក់រូបគេនៅលើផែនដីនេះ ខណៈដែលរូបគេមានមិត្តភក្តិជាច្រើនដែលអំពាវនាវគេទៅរកការចង្អុលបង្ហាញ(ដោយនិយាយថា៖) ចូរអ្នកមកកាន់ពួកយើងមក (តែគេបែរជាបដិសេធ)។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថា៖ ការចង្អុលបង្ហាញរបស់អល់ឡោះ គឺជាការចង្អុលបង្ហាញដ៏ពិតប្រាកដ។ ហើយគេបានប្រើពួកយើងឱ្យប្រគល់ខ្លួន(ជាជនមូស្លីម)ចំពោះព្រះជាម្ចាស់នៃពិភពទាំងអស់។
6:72وَأَنۡ أَقِيمُواْ ٱلصَّلَوٰةَ وَٱتَّقُوهُۚ وَهُوَ ٱلَّذِيٓ إِلَيۡهِ تُحۡشَرُونَ ﴿72﴾وَأَنۡ أَقِيمُواْ ٱلصَّلَوٰةَ وَٱتَّقُوهُۚ وَهُوَ ٱلَّذِيٓ إِلَيۡهِ تُحۡشَرُونَ
Transliteration: Waan aqeemoo alssalata waittaqoohu wahuwa allathee ilayhi tuhsharoona
Translation: ហើយទ្រង់បានបង្គាប់ប្រើឱ្យប្រតិបត្តិសឡាត និងកោតខ្លាចចំពោះទ្រង់។ ហើយពួកអ្នកនឹងត្រូវគេប្រមូលផ្តុំទៅកាន់ទ្រង់(តែមួយគត់)។
6:73وَهُوَ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ بِٱلۡحَقِّۖ وَيَوۡمَ يَقُولُ كُن فَيَكُونُۚ قَوۡلُهُ ٱلۡحَقُّۚ وَلَهُ ٱلۡمُلۡكُ يَوۡمَ يُنفَخُ فِي ٱلصُّورِۚ عَٰلِمُ ٱلۡغَيۡبِ وَٱلشَّهَٰدَةِۚ وَهُوَ ٱلۡحَكِيمُ ٱلۡخَبِيرُ ﴿73﴾وَهُوَ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ بِٱلۡحَقِّۖ وَيَوۡمَ يَقُولُ كُن فَيَكُونُۚ قَوۡلُهُ ٱلۡحَقُّۚ وَلَهُ ٱلۡمُلۡكُ يَوۡمَ يُنفَخُ فِي ٱلصُّورِۚ عَٰلِمُ ٱلۡغَيۡبِ وَٱلشَّهَٰدَةِۚ وَهُوَ ٱلۡحَكِيمُ ٱلۡخَبِيرُ
Transliteration: Wahuwa allathee khalaqa alssamawati waalarda bialhaqqi wayawma yaqoolu kun fayakoonu qawluhu alhaqqu walahu almulku yawma yunfakhu fee alssoori AAalimu alghaybi waalshshahadati wahuwa alhakeemu alkhabeeru
Translation: ហើយទ្រង់ជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីយ៉ាងពិតប្រាកដ។ នៅថ្ងៃដែលទ្រង់មានបន្ទូល(ចំពោះអ្វីមួយ)ថា៖ “ចូរកើតចុះ” វាក៏កើតឡើងភ្លាមមួយរំពេច។ បន្ទូលរបស់ទ្រង់ គឺជាការពិត។ ហើយអំណាចគ្រប់គ្រងនៅថ្ងៃដែលគេផ្លុំត្រែ(ថ្ងៃបរលោក) គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ទ្រង់ជាអ្នកដឹងបំផុតចំពោះប្រការអាថ៌កំបាំង និងប្រការដែលលាតត្រដាង។ ហើយទ្រង់មហាគតិបណ្ឌិត មហាដឹងបំផុត។
6:74وَإِذۡ قَالَ إِبۡرَٰهِيمُ لِأَبِيهِ ءَازَرَ أَتَتَّخِذُ أَصۡنَامًا ءَالِهَةً إِنِّيٓ أَرَىٰكَ وَقَوۡمَكَ فِي ضَلَٰلٖ مُّبِينٖ ﴿74﴾۞وَإِذۡ قَالَ إِبۡرَٰهِيمُ لِأَبِيهِ ءَازَرَ أَتَتَّخِذُ أَصۡنَامًا ءَالِهَةً إِنِّيٓ أَرَىٰكَ وَقَوۡمَكَ فِي ضَلَٰلٖ مُّبِينٖ
Transliteration: Waith qala ibraheemu liabeehi azara atattakhithu asnaman alihatan innee araka waqawmaka fee dalalin mubeenin
Translation: ចូរអ្នកនឹកឃើញ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលព្យាការីអ៊ីព្រហ៊ីមបានពោលទៅកាន់ឪពុករបស់គាត់“អាហ្សើរ”ថា៖ តើអ្នកយករូបបដិមាទាំងនេះធ្វើជាព្រះឬ? ជាការពិតណាស់ ខ្ញុំឃើញអ្នកនិងក្រុមរបស់អ្នកស្ថិតនៅក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។
6:75وَكَذَٰلِكَ نُرِيٓ إِبۡرَٰهِيمَ مَلَكُوتَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَلِيَكُونَ مِنَ ٱلۡمُوقِنِينَ ﴿75﴾وَكَذَٰلِكَ نُرِيٓ إِبۡرَٰهِيمَ مَلَكُوتَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَلِيَكُونَ مِنَ ٱلۡمُوقِنِينَ
Transliteration: Wakathalika nuree ibraheema malakoota alssamawati waalardi waliyakoona mina almooqineena
Translation: ក៏ដូច្នោះដែរ យើងបានឱ្យព្យាការីអ៊ីព្រហ៊ីមបានឃើញនូវអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី និងដើម្បីឱ្យរូបគាត់ស្ថិតក្នុងចំណោមអ្នកដែលមានជំនឿជឿជាក់យ៉ាងពិតប្រាកដ។
6:76فَلَمَّا جَنَّ عَلَيۡهِ ٱلَّيۡلُ رَءَا كَوۡكَبٗاۖ قَالَ هَٰذَا رَبِّيۖ فَلَمَّآ أَفَلَ قَالَ لَآ أُحِبُّ ٱلۡأٓفِلِينَ ﴿76﴾فَلَمَّا جَنَّ عَلَيۡهِ ٱلَّيۡلُ رَءَا كَوۡكَبٗاۖ قَالَ هَٰذَا رَبِّيۖ فَلَمَّآ أَفَلَ قَالَ لَآ أُحِبُّ ٱلۡأٓفِلِينَ
Transliteration: Falamma janna AAalayhi allaylu raa kawkaban qala hatha rabbee falamma afala qala la ohibbu alafileena
Translation: ហើយនៅពេលដែលពេលរាត្រីបានគ្របដណ្តប់ទៅលើគាត់ គាត់ក៏បានឃើញផ្កាយ។ ពេលនោះ គាត់បាននិយាយថា៖ នេះជាព្រះជាម្ចាស់របស់ខ្ញុំ។ ហើយនៅពេលដែលវាលិចបាត់ទៅវិញ គាត់ក៏និយាយថា៖ ខ្ញុំមិនចូលចិត្តអ្វីដែលលិចបាត់ទៅវិញនោះទេ។
6:77فَلَمَّا رَءَا ٱلۡقَمَرَ بَازِغٗا قَالَ هَٰذَا رَبِّيۖ فَلَمَّآ أَفَلَ قَالَ لَئِن لَّمۡ يَهۡدِنِي رَبِّي لَأَكُونَنَّ مِنَ ٱلۡقَوۡمِ ٱلضَّآلِّينَ ﴿77﴾فَلَمَّا رَءَا ٱلۡقَمَرَ بَازِغٗا قَالَ هَٰذَا رَبِّيۖ فَلَمَّآ أَفَلَ قَالَ لَئِن لَّمۡ يَهۡدِنِي رَبِّي لَأَكُونَنَّ مِنَ ٱلۡقَوۡمِ ٱلضَّآلِّينَ
Transliteration: Falamma raa alqamara bazighan qala hatha rabbee falamma afala qala lain lam yahdinee rabbee laakoonanna mina alqawmi alddalleena
Translation: ហើយនៅពេលដែលគាត់ឃើញដួងចន្ទរះឡើង គាត់ក៏បាននិយាយថា៖ នេះជាព្រះជាម្ចាស់របស់ខ្ញុំ។ តែនៅពេលដែលវាលិចបាត់ទៅវិញ គាត់ក៏និយាយថា៖ ប្រសិនបើព្រះជាម្ចាស់របស់ខ្ញុំ(អល់ឡោះ)មិនចង្អុលបង្ហាញរូបខ្ញុំទេនោះ ច្បាស់ជាខ្ញុំនឹងស្ថិតក្នុងចំណោមក្រុមដែលវង្វេងជាមិនខាន។
6:78فَلَمَّا رَءَا ٱلشَّمۡسَ بَازِغَةٗ قَالَ هَٰذَا رَبِّي هَٰذَآ أَكۡبَرُۖ فَلَمَّآ أَفَلَتۡ قَالَ يَٰقَوۡمِ إِنِّي بَرِيٓءٞ مِّمَّا تُشۡرِكُونَ ﴿78﴾فَلَمَّا رَءَا ٱلشَّمۡسَ بَازِغَةٗ قَالَ هَٰذَا رَبِّي هَٰذَآ أَكۡبَرُۖ فَلَمَّآ أَفَلَتۡ قَالَ يَٰقَوۡمِ إِنِّي بَرِيٓءٞ مِّمَّا تُشۡرِكُونَ
Transliteration: Falamma raa alshshamsa bazighatan qala hatha rabbee hatha akbaru falamma afalat qala ya qawmi innee bareeon mimma tushrikoona
Translation: នៅពេលដែលគាត់បានឃើញព្រះអាទិត្យរះឡើង គាត់ក៏និយាយថា៖ នេះជាព្រះជាម្ចាស់របស់ខ្ញុំ ព្រោះមួយនេះធំជាងគេ។ តែនៅពេលដែលវាលិចបាត់ទៅវិញ គាត់ក៏បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ពិតណាស់ ខ្ញុំមិនពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកកំពុងតែធ្វើស្ហ៊ីរិកនោះឡើយ។
6:79إِنِّي وَجَّهۡتُ وَجۡهِيَ لِلَّذِي فَطَرَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ حَنِيفٗاۖ وَمَآ أَنَا۠ مِنَ ٱلۡمُشۡرِكِينَ ﴿79﴾إِنِّي وَجَّهۡتُ وَجۡهِيَ لِلَّذِي فَطَرَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ حَنِيفٗاۖ وَمَآ أَنَا۠ مِنَ ٱلۡمُشۡرِكِينَ
Transliteration: Innee wajjahtu wajhiya lillathee fatara alssamawati waalarda haneefan wama ana mina almushrikeena
Translation: ជាការពិតណាស់ ខ្ញុំតម្រង់មុខរបស់ខ្ញុំទៅកាន់(អល់ឡោះ)អ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីដោយមានភាពស្មោះស(ចំពោះទ្រង់តែមួយគត់)។ ហើយខ្ញុំមិនស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិកនោះឡើយ។
6:80وَحَآجَّهُۥ قَوۡمُهُۥۚ قَالَ أَتُحَـٰٓجُّوٓنِّي فِي ٱللَّهِ وَقَدۡ هَدَىٰنِۚ وَلَآ أَخَافُ مَا تُشۡرِكُونَ بِهِۦٓ إِلَّآ أَن يَشَآءَ رَبِّي شَيۡـٔٗاۚ وَسِعَ رَبِّي كُلَّ شَيۡءٍ عِلۡمًاۚ أَفَلَا تَتَذَكَّرُونَ ﴿80﴾وَحَآجَّهُۥ قَوۡمُهُۥۚ قَالَ أَتُحَـٰٓجُّوٓنِّي فِي ٱللَّهِ وَقَدۡ هَدَىٰنِۚ وَلَآ أَخَافُ مَا تُشۡرِكُونَ بِهِۦٓ إِلَّآ أَن يَشَآءَ رَبِّي شَيۡـٔٗاۚ وَسِعَ رَبِّي كُلَّ شَيۡءٍ عِلۡمًاۚ أَفَلَا تَتَذَكَّرُونَ
Transliteration: Wahajjahu qawmuhu qala atuhajjoonnee fee Allahi waqad hadani wala akhafu ma tushrikoona bihi illa an yashaa rabbee shayan wasiAAa rabbee kulla shayin AAilman afala tatathakkaroona
Translation: ហើយក្រុមរបស់គាត់បានប្រកែកដេញដោលជាមួយនឹងគាត់។ គាត់ក៏បាននិយាយ៖ តើពួកអ្នកមកប្រកែកដេញដោលជាមួយខ្ញុំនៅក្នុងការមានជំនឿចំពោះអល់ឡោះ(តែមួយគត់)ឬ ខណៈដែលទ្រង់ពិតជាបានចង្អុលបង្ហាញខ្ញុំហើយនោះឬ? ហើយខ្ញុំមិនខ្លាចញញើតចំពោះអ្វី(រូបបដិមាទាំងឡាយ)ដែលពួកអ្នកកំពុងតែធ្វើស្ហ៊ីរិកនឹងវានោះឡើយ លើកលែងតែអ្វីមួយដែលព្រះជាម្ចាស់របស់ខ្ញុំមានចេតនាប៉ុណ្ណោះ។ ការដឹងរបស់ព្រះជាម្ចាស់របស់ខ្ញុំទូលំទូលាយគ្របដណ្តប់លើអ្វីៗទាំងអស់។ តើពួកអ្នកមិននឹកឃើញទេឬ?
6:81وَكَيۡفَ أَخَافُ مَآ أَشۡرَكۡتُمۡ وَلَا تَخَافُونَ أَنَّكُمۡ أَشۡرَكۡتُم بِٱللَّهِ مَا لَمۡ يُنَزِّلۡ بِهِۦ عَلَيۡكُمۡ سُلۡطَٰنٗاۚ فَأَيُّ ٱلۡفَرِيقَيۡنِ أَحَقُّ بِٱلۡأَمۡنِۖ إِن كُنتُمۡ تَعۡلَمُونَ ﴿81﴾وَكَيۡفَ أَخَافُ مَآ أَشۡرَكۡتُمۡ وَلَا تَخَافُونَ أَنَّكُمۡ أَشۡرَكۡتُم بِٱللَّهِ مَا لَمۡ يُنَزِّلۡ بِهِۦ عَلَيۡكُمۡ سُلۡطَٰنٗاۚ فَأَيُّ ٱلۡفَرِيقَيۡنِ أَحَقُّ بِٱلۡأَمۡنِۖ إِن كُنتُمۡ تَعۡلَمُونَ
Transliteration: Wakayfa akhafu ma ashraktum wala takhafoona annakum ashraktum biAllahi ma lam yunazzil bihi AAalaykum sultanan faayyu alfareeqayni ahaqqu bialamni in kuntum taAAlamoona
Translation: តើឱ្យខ្ញុំខ្លាចញញើតចំពោះអ្វី(រូបដិមានានា)ដែលពួកអ្នកកំពុងតែធ្វើស្ហ៊ីរិកនោះយ៉ាងដូចម្តេចទៅ បើពួកអ្នកមិនទាំងខ្លាចញញើតចំពោះការដែលពួកអ្នកធ្វើស្ហ៊ីរិកចំពោះអល់ឡោះនូវអ្វីដែលទ្រង់មិនបានបញ្ចុះភស្តុតាងបញ្ជាក់ដល់ពួកអ្នកអំពីវាផងនោះ? តើក្រុមណាមួយក្នុងចំណោមក្រុមទាំងពីរនេះដែលសក្ដិសមនឹងទទួលបាននូវសុវត្ថិភាពជាង ប្រសិនបើពួកអ្នកបានដឹង។
6:82ٱلَّذِينَ ءَامَنُواْ وَلَمۡ يَلۡبِسُوٓاْ إِيمَٰنَهُم بِظُلۡمٍ أُوْلَـٰٓئِكَ لَهُمُ ٱلۡأَمۡنُ وَهُم مُّهۡتَدُونَ ﴿82﴾ٱلَّذِينَ ءَامَنُواْ وَلَمۡ يَلۡبِسُوٓاْ إِيمَٰنَهُم بِظُلۡمٍ أُوْلَـٰٓئِكَ لَهُمُ ٱلۡأَمۡنُ وَهُم مُّهۡتَدُونَ
Transliteration: Allatheena amanoo walam yalbisoo eemanahum bithulmin olaika lahumu alamnu wahum muhtadoona
Translation: បណ្តាអ្នកដែលមានជំនឿ ហើយគេមិនលាយឡំជំនឿរបស់ពួកគេជាមួយនឹងប្រការស្ហ៊ីរិក អ្នកទាំងនោះហើយសម្រាប់ពួកគេនឹងទទួលបាននូវសុវត្ថិភាព ហើយពួកគេគឺជាអ្នកដែលទទួលបានការចង្អុលបង្ហាញ។
6:83وَتِلۡكَ حُجَّتُنَآ ءَاتَيۡنَٰهَآ إِبۡرَٰهِيمَ عَلَىٰ قَوۡمِهِۦۚ نَرۡفَعُ دَرَجَٰتٖ مَّن نَّشَآءُۗ إِنَّ رَبَّكَ حَكِيمٌ عَلِيمٞ ﴿83﴾وَتِلۡكَ حُجَّتُنَآ ءَاتَيۡنَٰهَآ إِبۡرَٰهِيمَ عَلَىٰ قَوۡمِهِۦۚ نَرۡفَعُ دَرَجَٰتٖ مَّن نَّشَآءُۗ إِنَّ رَبَّكَ حَكِيمٌ عَلِيمٞ
Transliteration: Watilka hujjatuna ataynaha ibraheema AAala qawmihi narfaAAu darajatin man nashao inna rabbaka hakeemun AAaleemun
Translation: ហើយទាំងនោះជាភស្តុតាងរបស់យើងដែលយើងបានប្រទានវាដល់ព្យាការីអ៊ីព្រហ៊ីមដើម្បីតទល់ជាមួយនឹងក្រុមរបស់គាត់។ យើងលើកឋានៈសក្តិចំពោះជនណាដែលយើងមានចេតនា។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) មហាគតិបណ្ឌិត មហាដឹងបំផុត។
6:84وَوَهَبۡنَا لَهُۥٓ إِسۡحَٰقَ وَيَعۡقُوبَۚ كُلًّا هَدَيۡنَاۚ وَنُوحًا هَدَيۡنَا مِن قَبۡلُۖ وَمِن ذُرِّيَّتِهِۦ دَاوُۥدَ وَسُلَيۡمَٰنَ وَأَيُّوبَ وَيُوسُفَ وَمُوسَىٰ وَهَٰرُونَۚ وَكَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ ﴿84﴾وَوَهَبۡنَا لَهُۥٓ إِسۡحَٰقَ وَيَعۡقُوبَۚ كُلًّا هَدَيۡنَاۚ وَنُوحًا هَدَيۡنَا مِن قَبۡلُۖ وَمِن ذُرِّيَّتِهِۦ دَاوُۥدَ وَسُلَيۡمَٰنَ وَأَيُّوبَ وَيُوسُفَ وَمُوسَىٰ وَهَٰرُونَۚ وَكَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ
Transliteration: Wawahabna lahu ishaqa wayaAAqooba kullan hadayna wanoohan hadayna min qablu wamin thurriyyatihi dawooda wasulaymana waayyooba wayoosufa wamoosa waharoona wakathalika najzee almuhsineena
Translation: ហើយយើងបានប្រទានដល់គាត់នូវព្យាការីអ៊ីស្ហាក(ជាកូន) និងព្យាការីយ៉ាក់កូប(ជាចៅ)។ ម្នាក់ៗក្នុងចំណោមអ្នកទាំងពីរ យើងបានចង្អុលបង្ហាញ(ដល់ពួកគេ)។ ហើយព្យាការីនួហ យើងបានចង្អុលបង្ហាញ(ដល់គាត់)កាលពីមុនផងដែរ។ ហើយក្នុងចំណោមពូជអម្បូររបស់គាត់(ព្យាការីនួហ)គឺព្យាការីហ្ទាវូទ ព្យាការីសូឡៃម៉ាន ព្យាការីអៃយ៉ូប ព្យាការីយូសុហ្វ ព្យាការីមូសា និងព្យាការីហារូន(ក៏យើងបានចង្អុលបង្ហាញដល់ពួកគេផងដែរ)។ ក៏ដូច្នោះដែរ យើងនឹងតបស្នងចំពោះបណ្តាអ្នកសាងអំពើល្អ។
6:85وَزَكَرِيَّا وَيَحۡيَىٰ وَعِيسَىٰ وَإِلۡيَاسَۖ كُلّٞ مِّنَ ٱلصَّـٰلِحِينَ ﴿85﴾وَزَكَرِيَّا وَيَحۡيَىٰ وَعِيسَىٰ وَإِلۡيَاسَۖ كُلّٞ مِّنَ ٱلصَّـٰلِحِينَ
Transliteration: Wazakariyya wayahya waAAeesa wailyasa kullun mina alssaliheena
Translation: ហើយ(ក៏ដូចគ្នាដែរ) ព្យាការីហ្សាការីយ៉ា ព្យាការីយ៉ះយ៉ា ព្យាការីអ៊ីសា និងព្យាការីអ៊ិលយ៉ាស់។ ហើយអ្នកទាំងអស់នោះ គឺស្ថិតក្នុងចំណោមបណ្តាអ្នកដែលសាងទង្វើកុសល។
6:86وَإِسۡمَٰعِيلَ وَٱلۡيَسَعَ وَيُونُسَ وَلُوطٗاۚ وَكُلّٗا فَضَّلۡنَا عَلَى ٱلۡعَٰلَمِينَ ﴿86﴾وَإِسۡمَٰعِيلَ وَٱلۡيَسَعَ وَيُونُسَ وَلُوطٗاۚ وَكُلّٗا فَضَّلۡنَا عَلَى ٱلۡعَٰلَمِينَ
Transliteration: WaismaAAeela wailyasaAAa wayoonusa walootan wakullan faddalna AAala alAAalameena
Translation: ហើយ(ក៏ដូចគ្នាផងដែរ) ព្យាការីអ៊ីស្មាអេល ព្យាការីអិលយ៉ាសាក់ ព្យាការីយូនុស និងព្យាការីលូត។ ហើយយើងបានលើកតម្កើងពួកគេម្នាក់ៗ ឱ្យខ្ពង់ខ្ពស់ជាងគេទាំងអស់លើពិភពលោក។
6:87وَمِنۡ ءَابَآئِهِمۡ وَذُرِّيَّـٰتِهِمۡ وَإِخۡوَٰنِهِمۡۖ وَٱجۡتَبَيۡنَٰهُمۡ وَهَدَيۡنَٰهُمۡ إِلَىٰ صِرَٰطٖ مُّسۡتَقِيمٖ ﴿87﴾وَمِنۡ ءَابَآئِهِمۡ وَذُرِّيَّـٰتِهِمۡ وَإِخۡوَٰنِهِمۡۖ وَٱجۡتَبَيۡنَٰهُمۡ وَهَدَيۡنَٰهُمۡ إِلَىٰ صِرَٰطٖ مُّسۡتَقِيمٖ
Transliteration: Wamin abaihim wathurriyyatihim waikhwanihim waijtabaynahum wahadaynahum ila siratin mustaqeemin
Translation: ហើយក្នុងចំណោមជីដូនជីតា កូនចៅ និងបងប្អូនរបស់ពួកគេ(ក៏យើងបានចង្អុលបង្ហាញពួកគេផងដែរ)។ យើងបានជ្រើសរើសពួកគេ និងបានចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។
6:88ذَٰلِكَ هُدَى ٱللَّهِ يَهۡدِي بِهِۦ مَن يَشَآءُ مِنۡ عِبَادِهِۦۚ وَلَوۡ أَشۡرَكُواْ لَحَبِطَ عَنۡهُم مَّا كَانُواْ يَعۡمَلُونَ ﴿88﴾ذَٰلِكَ هُدَى ٱللَّهِ يَهۡدِي بِهِۦ مَن يَشَآءُ مِنۡ عِبَادِهِۦۚ وَلَوۡ أَشۡرَكُواْ لَحَبِطَ عَنۡهُم مَّا كَانُواْ يَعۡمَلُونَ
Transliteration: Thalika huda Allahi yahdee bihi man yashao min AAibadihi walaw ashrakoo lahabita AAanhum ma kanoo yaAAmaloona
Translation: នោះគឺជាការចង្អុលបង្ហាញរបស់អល់ឡោះដោយទ្រង់ចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ តែប្រសិនបើពួកគេ(បណ្តាព្យាការី)បានធ្វើស្ហ៊ីរិកវិញនោះ ទង្វើ(កុសល)ទាំងឡាយដែលពួកគេធ្លាប់បានសាងនឹងត្រូវចាត់ទុកជាអសារបង់ជាមិនខាន។
6:89أُوْلَـٰٓئِكَ ٱلَّذِينَ ءَاتَيۡنَٰهُمُ ٱلۡكِتَٰبَ وَٱلۡحُكۡمَ وَٱلنُّبُوَّةَۚ فَإِن يَكۡفُرۡ بِهَا هَـٰٓؤُلَآءِ فَقَدۡ وَكَّلۡنَا بِهَا قَوۡمٗا لَّيۡسُواْ بِهَا بِكَٰفِرِينَ ﴿89﴾أُوْلَـٰٓئِكَ ٱلَّذِينَ ءَاتَيۡنَٰهُمُ ٱلۡكِتَٰبَ وَٱلۡحُكۡمَ وَٱلنُّبُوَّةَۚ فَإِن يَكۡفُرۡ بِهَا هَـٰٓؤُلَآءِ فَقَدۡ وَكَّلۡنَا بِهَا قَوۡمٗا لَّيۡسُواْ بِهَا بِكَٰفِرِينَ
Transliteration: Olaika allatheena ataynahumu alkitaba waalhukma waalnnubuwwata fain yakfur biha haolai faqad wakkalna biha qawman laysoo biha bikafireena
Translation: អ្នកទាំងនោះហើយដែលយើងបានប្រទានឱ្យពួកគេនូវគម្ពីរ គតិបណ្ឌិត និងភាពជាព្យាការី។ តែប្រសិនបើអ្នកទាំងនោះ(អ្នកស្រុកម៉ាក្កះ)បដិសេធចំពោះវា(អ្វីដែលយើងបានប្រទានដល់ព្យាការី) ជាការពិតណាស់ យើងនឹងប្រគល់វាទៅឲ្យក្រុមផ្សេងទៀតដែលមិនមែនជាពួកដែលបដិសេធចំពោះវា(ជំនួសវិញ)។
6:90أُوْلَـٰٓئِكَ ٱلَّذِينَ هَدَى ٱللَّهُۖ فَبِهُدَىٰهُمُ ٱقۡتَدِهۡۗ قُل لَّآ أَسۡـَٔلُكُمۡ عَلَيۡهِ أَجۡرًاۖ إِنۡ هُوَ إِلَّا ذِكۡرَىٰ لِلۡعَٰلَمِينَ ﴿90﴾أُوْلَـٰٓئِكَ ٱلَّذِينَ هَدَى ٱللَّهُۖ فَبِهُدَىٰهُمُ ٱقۡتَدِهۡۗ قُل لَّآ أَسۡـَٔلُكُمۡ عَلَيۡهِ أَجۡرًاۖ إِنۡ هُوَ إِلَّا ذِكۡرَىٰ لِلۡعَٰلَمِينَ
Transliteration: Olaika allatheena hada Allahu fabihudahumu iqtadih qul la asalukum AAalayhi ajran in huwa illa thikra lilAAalameena
Translation: អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលបានការចង្អុលបង្ហាញពីអល់ឡោះ។ ដូចនេះ តាមរយៈការចង្អុលបង្ហាញរបស់ពួកគេ ចូរអ្នកដើរតាមវាចុះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំមិនទាមទារកម្រៃពីពួកអ្នកលើការផ្សព្វផ្សាយ(គម្ពីរគួរអាន)នោះទេ។ ពិតណាស់ វា(គម្ពីរគួរអាន) គ្មានអ្វីក្រៅពីការដាស់រំឭកដល់ពិភពទាំងឡាយនោះឡើយ។
6:91وَمَا قَدَرُواْ ٱللَّهَ حَقَّ قَدۡرِهِۦٓ إِذۡ قَالُواْ مَآ أَنزَلَ ٱللَّهُ عَلَىٰ بَشَرٖ مِّن شَيۡءٖۗ قُلۡ مَنۡ أَنزَلَ ٱلۡكِتَٰبَ ٱلَّذِي جَآءَ بِهِۦ مُوسَىٰ نُورٗا وَهُدٗى لِّلنَّاسِۖ تَجۡعَلُونَهُۥ قَرَاطِيسَ تُبۡدُونَهَا وَتُخۡفُونَ كَثِيرٗاۖ وَعُلِّمۡتُم مَّا لَمۡ تَعۡلَمُوٓاْ أَنتُمۡ وَلَآ ءَابَآؤُكُمۡۖ قُلِ ٱللَّهُۖ ثُمَّ ذَرۡهُمۡ فِي خَوۡضِهِمۡ يَلۡعَبُونَ ﴿91﴾وَمَا قَدَرُواْ ٱللَّهَ حَقَّ قَدۡرِهِۦٓ إِذۡ قَالُواْ مَآ أَنزَلَ ٱللَّهُ عَلَىٰ بَشَرٖ مِّن شَيۡءٖۗ قُلۡ مَنۡ أَنزَلَ ٱلۡكِتَٰبَ ٱلَّذِي جَآءَ بِهِۦ مُوسَىٰ نُورٗا وَهُدٗى لِّلنَّاسِۖ تَجۡعَلُونَهُۥ قَرَاطِيسَ تُبۡدُونَهَا وَتُخۡفُونَ كَثِيرٗاۖ وَعُلِّمۡتُم مَّا لَمۡ تَعۡلَمُوٓاْ أَنتُمۡ وَلَآ ءَابَآؤُكُمۡۖ قُلِ ٱللَّهُۖ ثُمَّ ذَرۡهُمۡ فِي خَوۡضِهِمۡ يَلۡعَبُونَ
Transliteration: Wama qadaroo Allaha haqqa qadrihi ith qaloo ma anzala Allahu AAala basharin min shayin qul man anzala alkitaba allathee jaa bihi moosa nooran wahudan lilnnasi tajAAaloonahu qarateesa tubdoonaha watukhfoona katheeran waAAullimtum ma lam taAAlamoo antum wala abaokum quli Allahu thumma tharhum fee khawdihim yalAAaboona
Translation: ហើយពួកគេ(ពួកមុស្ហរីគីន)មិនបានលើកតម្កើងអល់ឡោះឱ្យសក្ដិសមនឹងឋានៈរបស់ទ្រង់នោះឡើយ ខណៈដែលពួកគេនិយាយថា៖ អល់ឡោះជាម្ចាស់មិនបានបញ្ចុះអ្វីមួយទៅកាន់មនុស្សលោកនោះឡើយ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបថា៖ តើអ្នកណាជាអ្នកដែលបានបញ្ចុះគម្ពីរ(តាវរ៉ត)ដែលព្យាការីមូសាបាននាំមកជាពន្លឺ និងជាការចង្អុលបង្ហាញដល់មនុស្សលោកនោះ? ពួកអ្នក(ពួកយូដា)បានសរសេរវាដាក់ទៅក្នុងសៀវភៅផ្សេងៗ ដោយពួកអ្នកបង្ហាញនូវផ្នែកខ្លះអំពីវា ហើយលាក់បាំងនូវផ្នែកជាច្រើនទៀតអំពីវា។ ហើយគេបានបង្រៀនពួកអ្នក(ឱជនជាតិអារ៉ាប់)នូវអ្វី(គម្ពីរគួរអាន)ដែលពួកអ្នកនិងជីដូនជីតារបស់ពួកអ្នកមិនធ្លាប់បានដឹងពីមុនមក។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ គឺអល់ឡោះជាម្ចាស់ (ជាអ្នកបញ្ចុះវាមក)។ បន្ទាប់មក ចូរអ្នកបណ្តោយពួកគេឱ្យលេងសើចក្នុងភាពវង្វេងរបស់ពួកគេនោះចុះ។
6:92وَهَٰذَا كِتَٰبٌ أَنزَلۡنَٰهُ مُبَارَكٞ مُّصَدِّقُ ٱلَّذِي بَيۡنَ يَدَيۡهِ وَلِتُنذِرَ أُمَّ ٱلۡقُرَىٰ وَمَنۡ حَوۡلَهَاۚ وَٱلَّذِينَ يُؤۡمِنُونَ بِٱلۡأٓخِرَةِ يُؤۡمِنُونَ بِهِۦۖ وَهُمۡ عَلَىٰ صَلَاتِهِمۡ يُحَافِظُونَ ﴿92﴾وَهَٰذَا كِتَٰبٌ أَنزَلۡنَٰهُ مُبَارَكٞ مُّصَدِّقُ ٱلَّذِي بَيۡنَ يَدَيۡهِ وَلِتُنذِرَ أُمَّ ٱلۡقُرَىٰ وَمَنۡ حَوۡلَهَاۚ وَٱلَّذِينَ يُؤۡمِنُونَ بِٱلۡأٓخِرَةِ يُؤۡمِنُونَ بِهِۦۖ وَهُمۡ عَلَىٰ صَلَاتِهِمۡ يُحَافِظُونَ
Transliteration: Wahatha kitabun anzalnahu mubarakun musaddiqu allathee bayna yadayhi walitunthira omma alqura waman hawlaha waallatheena yuminoona bialakhirati yuminoona bihi wahum AAala salatihim yuhafithoona
Translation: ហើយគម្ពីរនេះ(គម្ពីរគួរអាន)យើងបានបញ្ចុះវាមកប្រកបដោយពរជ័យ និងជាអ្នកបញ្ជាក់ទៅលើបណ្តាគម្ពីរដែលបានបញ្ចុះមកកាលពីមុន និងដើម្បីឱ្យអ្នកដាស់តឿនព្រមានពួកអ្នកស្រុកម៉ាក្កះ និងអ្នកដែលនៅជុំវិញវា(មនុស្សលោកទាំងអស់)។ ហើយបណ្តាអ្នកដែលមានជំនឿចំពោះថ្ងៃបរលោក គឺពួកគេមានជំនឿចំពោះវា(គម្ពីរគួរអាន) ហើយពួកគេជាអ្នកដែលថែរក្សាលើការប្រតិបត្តិសឡាតរបស់ពួកគេ។
6:93وَمَنۡ أَظۡلَمُ مِمَّنِ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبًا أَوۡ قَالَ أُوحِيَ إِلَيَّ وَلَمۡ يُوحَ إِلَيۡهِ شَيۡءٞ وَمَن قَالَ سَأُنزِلُ مِثۡلَ مَآ أَنزَلَ ٱللَّهُۗ وَلَوۡ تَرَىٰٓ إِذِ ٱلظَّـٰلِمُونَ فِي غَمَرَٰتِ ٱلۡمَوۡتِ وَٱلۡمَلَـٰٓئِكَةُ بَاسِطُوٓاْ أَيۡدِيهِمۡ أَخۡرِجُوٓاْ أَنفُسَكُمُۖ ٱلۡيَوۡمَ تُجۡزَوۡنَ عَذَابَ ٱلۡهُونِ بِمَا كُنتُمۡ تَقُولُونَ عَلَى ٱللَّهِ غَيۡرَ ٱلۡحَقِّ وَكُنتُمۡ عَنۡ ءَايَٰتِهِۦ تَسۡتَكۡبِرُونَ ﴿93﴾وَمَنۡ أَظۡلَمُ مِمَّنِ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبًا أَوۡ قَالَ أُوحِيَ إِلَيَّ وَلَمۡ يُوحَ إِلَيۡهِ شَيۡءٞ وَمَن قَالَ سَأُنزِلُ مِثۡلَ مَآ أَنزَلَ ٱللَّهُۗ وَلَوۡ تَرَىٰٓ إِذِ ٱلظَّـٰلِمُونَ فِي غَمَرَٰتِ ٱلۡمَوۡتِ وَٱلۡمَلَـٰٓئِكَةُ بَاسِطُوٓاْ أَيۡدِيهِمۡ أَخۡرِجُوٓاْ أَنفُسَكُمُۖ ٱلۡيَوۡمَ تُجۡزَوۡنَ عَذَابَ ٱلۡهُونِ بِمَا كُنتُمۡ تَقُولُونَ عَلَى ٱللَّهِ غَيۡرَ ٱلۡحَقِّ وَكُنتُمۡ عَنۡ ءَايَٰتِهِۦ تَسۡتَكۡبِرُونَ
Transliteration: Waman athlamu mimmani iftara AAala Allahi kathiban aw qala oohiya ilayya walam yooha ilayhi shayon waman qala saonzilu mithla ma anzala Allahu walaw tara ithi alththalimoona fee ghamarati almawti waalmalaikatu basitoo aydeehim akhrijoo anfusakumu alyawma tujzawna AAathaba alhooni bima kuntum taqooloona AAala Allahi ghayra alhaqqi wakuntum AAan ayatihi tastakbiroona
Translation: គ្មានអ្នកណាម្នាក់ដែលបំពានជាងអ្នកដែលបានប្រឌិតកុហកទៅលើអល់ឡោះជាម្ចាស់ ឬនិយាយថា៖ អល់ឡោះបានផ្តល់វ៉ាហ៊ីដល់ខ្ញុំ ខណៈដែលទ្រង់មិនបានផ្តល់វ៉ាហ៊ីដល់ជននោះបន្តិចណាឡើយ ឬក៏និយាយថា៖ ខ្ញុំនឹងបញ្ចុះ(គម្ពីរមួយ)ដូចអ្វី(គម្ពីរគួរអាន)ដែលអល់ឡោះបានបញ្ចុះមកនោះដែរ។ ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញពួកបំពានទាំងនោះក្នុងពេលដែលពួកគេជិតស្លាប់ ខណៈម៉ាឡាអ៊ីកាត់លូកដៃរបស់ពួកគេទៅកាន់ពួកនោះ(ដើម្បីដកហូតព្រលឹង)។ (ម៉ាឡាអ៊ីកាត់បាននិយាយថា៖) ចូរពួកឯង(ព្រលឹង)ចេញពីខ្លួនមក! នៅថ្ងៃនេះ គេនឹងតបស្នងដល់ពួកអ្នកនូវទណ្ឌកម្មដ៏អាម៉ាស់បំផុតដោយសារតែអ្វីដែលពួកអ្នកធ្លាប់បាននិយាយ(ប្រឌិតកុហក)ទៅលើអល់ឡោះខុសពីការពិត ហើយពួកអ្នកធ្លាប់បានក្អេងក្អាង(មិនជឿ)ចំពោះបណ្តាភស្តុតាងទាំងឡាយរបស់ទ្រង់។
6:94وَلَقَدۡ جِئۡتُمُونَا فُرَٰدَىٰ كَمَا خَلَقۡنَٰكُمۡ أَوَّلَ مَرَّةٖ وَتَرَكۡتُم مَّا خَوَّلۡنَٰكُمۡ وَرَآءَ ظُهُورِكُمۡۖ وَمَا نَرَىٰ مَعَكُمۡ شُفَعَآءَكُمُ ٱلَّذِينَ زَعَمۡتُمۡ أَنَّهُمۡ فِيكُمۡ شُرَكَـٰٓؤُاْۚ لَقَد تَّقَطَّعَ بَيۡنَكُمۡ وَضَلَّ عَنكُم مَّا كُنتُمۡ تَزۡعُمُونَ ﴿94﴾وَلَقَدۡ جِئۡتُمُونَا فُرَٰدَىٰ كَمَا خَلَقۡنَٰكُمۡ أَوَّلَ مَرَّةٖ وَتَرَكۡتُم مَّا خَوَّلۡنَٰكُمۡ وَرَآءَ ظُهُورِكُمۡۖ وَمَا نَرَىٰ مَعَكُمۡ شُفَعَآءَكُمُ ٱلَّذِينَ زَعَمۡتُمۡ أَنَّهُمۡ فِيكُمۡ شُرَكَـٰٓؤُاْۚ لَقَد تَّقَطَّعَ بَيۡنَكُمۡ وَضَلَّ عَنكُم مَّا كُنتُمۡ تَزۡعُمُونَ
Transliteration: Walaqad jitumoona furada kama khalaqnakum awwala marratin wataraktum ma khawwalnakum waraa thuhoorikum wama nara maAAakum shufaAAaakumu allatheena zaAAamtum annahum feekum shurakao laqad taqattaAAa baynakum wadalla AAankum ma kuntum tazAAumoona
Translation: ហើយជាការពិតណាស់ ពួកអ្នកមកកាន់យើងនៅថ្ងៃនេះដោយខ្លួនទទេដូចដែលយើងបានបង្កើតពួកអ្នកកាលពីដំបូងដូច្នោះដែរ ហើយពួកអ្នកបានបោះបង់ចោលនូវអ្វីដែលយើងបានប្រទានឱ្យពួកអ្នកនៅពីក្រោយខ្នងពួកអ្នក។ ហើយយើងក៏មិនឃើញអ្នកជួយអន្តរាគមន៍ដែលពួកអ្នកធ្លាប់បានអះអាងថា ពួកវាជាដៃគូ(របស់អល់ឡោះ)នោះនៅជាមួយពួកអ្នកនោះដែរ។ ជាការពិតណាស់ ទំនាក់ទំនងរវាងពួកអ្នកត្រូវបានកាត់ផ្តាច់។ ហើយអ្វីដែលពួកអ្នកធ្លាប់បានអះអាងនោះ ក៏បានរសាត់បាត់អស់ពីពួកអ្នក។
6:95إِنَّ ٱللَّهَ فَالِقُ ٱلۡحَبِّ وَٱلنَّوَىٰۖ يُخۡرِجُ ٱلۡحَيَّ مِنَ ٱلۡمَيِّتِ وَمُخۡرِجُ ٱلۡمَيِّتِ مِنَ ٱلۡحَيِّۚ ذَٰلِكُمُ ٱللَّهُۖ فَأَنَّىٰ تُؤۡفَكُونَ ﴿95﴾۞إِنَّ ٱللَّهَ فَالِقُ ٱلۡحَبِّ وَٱلنَّوَىٰۖ يُخۡرِجُ ٱلۡحَيَّ مِنَ ٱلۡمَيِّتِ وَمُخۡرِجُ ٱلۡمَيِّتِ مِنَ ٱلۡحَيِّۚ ذَٰلِكُمُ ٱللَّهُۖ فَأَنَّىٰ تُؤۡفَكُونَ
Transliteration: Inna Allaha faliqu alhabbi waalnnawa yukhriju alhayya mina almayyiti wamukhriju almayyiti mina alhayyi thalikumu Allahu faanna tufakoona
Translation: ជាការពិតណាស់ អល់ឡោះជាអ្នកធ្វើឱ្យគ្រាប់ធញ្ញជាតិប្រេះបែក និងធ្វើឲ្យរុក្ខជាតិដុះចេញពីគ្រាប់នោះ។ ទ្រង់បញ្ចេញរបស់មានជីវិតពីរបស់ស្លាប់ និងជាអ្នកបពោ្ចញរបស់ស្លាប់ពីរបស់មានជីវិត។ (អ្នកបង្កើតអ្វីទាំងអស់)នោះគឺអល់ឡោះជាម្ចាស់។ ដូចនេះ តើពួកអ្នក(ឱពួកមុស្ហរីគីន)ងាកចេញ(ពីការពិត)យ៉ាងដូចម្តេច?
6:96فَالِقُ ٱلۡإِصۡبَاحِ وَجَعَلَ ٱلَّيۡلَ سَكَنٗا وَٱلشَّمۡسَ وَٱلۡقَمَرَ حُسۡبَانٗاۚ ذَٰلِكَ تَقۡدِيرُ ٱلۡعَزِيزِ ٱلۡعَلِيمِ ﴿96﴾فَالِقُ ٱلۡإِصۡبَاحِ وَجَعَلَ ٱلَّيۡلَ سَكَنٗا وَٱلشَّمۡسَ وَٱلۡقَمَرَ حُسۡبَانٗاۚ ذَٰلِكَ تَقۡدِيرُ ٱلۡعَزِيزِ ٱلۡعَلِيمِ
Transliteration: Faliqu alisbahi wajaAAala allayla sakanan waalshshamsa waalqamara husbanan thalika taqdeeru alAAazeezi alAAaleemi
Translation: ហើយទ្រង់គឺជាអ្នកញែកពន្លឺពេលព្រឹក(ចេញពីភាពងងឹតនៅពេលយប់) ហើយទ្រង់ធ្វើឱ្យពេលយប់ក្លាយពេលសម្រាក និងធ្វើឱ្យព្រះអាទិត្យនិងព្រះចន្ទធ្វើចលនាតាមការកំណត់។ នោះគឺជាការកំណត់របស់ព្រះជាម្ចាស់ដែលមហាខ្លាំងពូកែ មហាដឹងបំផុត។
6:97وَهُوَ ٱلَّذِي جَعَلَ لَكُمُ ٱلنُّجُومَ لِتَهۡتَدُواْ بِهَا فِي ظُلُمَٰتِ ٱلۡبَرِّ وَٱلۡبَحۡرِۗ قَدۡ فَصَّلۡنَا ٱلۡأٓيَٰتِ لِقَوۡمٖ يَعۡلَمُونَ ﴿97﴾وَهُوَ ٱلَّذِي جَعَلَ لَكُمُ ٱلنُّجُومَ لِتَهۡتَدُواْ بِهَا فِي ظُلُمَٰتِ ٱلۡبَرِّ وَٱلۡبَحۡرِۗ قَدۡ فَصَّلۡنَا ٱلۡأٓيَٰتِ لِقَوۡمٖ يَعۡلَمُونَ
Transliteration: Wahuwa allathee jaAAala lakumu alnnujooma litahtadoo biha fee thulumati albarri waalbahri qad fassalna alayati liqawmin yaAAlamoona
Translation: ហើយទ្រង់ជាអ្នកដែលបានបង្កើតផ្កាយជាច្រើនសម្រាប់ពួកអ្នក(ឱកូនចៅអាហ្ទាំ)ដើម្បីឲ្យពួកអ្នកយកវា(ធ្វើជាត្រីវិស័យ)បង្ហាញផ្លូវពួកអ្នកនៅក្នុងពេលយប់ងងឹតទាំងនៅលើគោកនិងនៅលើផ្ទៃសមុទ្រ។ ជាការពិតណាស់ យើងបានបកស្រាយបញ្ជាក់នូវសញ្ញាភស្តុតាងជាច្រើនសម្រាប់ក្រុមដែលចេះដឹង។
6:98وَهُوَ ٱلَّذِيٓ أَنشَأَكُم مِّن نَّفۡسٖ وَٰحِدَةٖ فَمُسۡتَقَرّٞ وَمُسۡتَوۡدَعٞۗ قَدۡ فَصَّلۡنَا ٱلۡأٓيَٰتِ لِقَوۡمٖ يَفۡقَهُونَ ﴿98﴾وَهُوَ ٱلَّذِيٓ أَنشَأَكُم مِّن نَّفۡسٖ وَٰحِدَةٖ فَمُسۡتَقَرّٞ وَمُسۡتَوۡدَعٞۗ قَدۡ فَصَّلۡنَا ٱلۡأٓيَٰتِ لِقَوۡمٖ يَفۡقَهُونَ
Transliteration: Wahuwa allathee anshaakum min nafsin wahidatin famustaqarrun wamustawdaAAun qad fassalna alayati liqawmin yafqahoona
Translation: ហើយទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នកមកពីមនុស្សតែម្នាក់(ព្យាការីអាហ្ទាំ)។ ហើយជាការពិតណាស់ ទ្រង់បានចាប់ផ្ដើមបង្កើតពួកអ្នកដោយការបង្កើតឪពុករបស់ពួកអ្នកអំពីដី។ បន្ទាប់មក ទ្រង់បានបង្កើតពួកអ្នកពីគេ(អាហ្ទាំ)។ ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវកន្លែងចាប់កំណើត(ក្នុងស្បូនម្ដាយ) និងកន្លែងផ្ទុក(ក្នុងឆ្អឹងខ្នងឪពុក)។ ជាការពិតណាស់ យើងបានបកស្រាយបញ្ជាក់នូវសញ្ញាភស្តុតាងជាច្រើនសម្រាប់ក្រុមដែលឈ្វេងយល់។
6:99وَهُوَ ٱلَّذِيٓ أَنزَلَ مِنَ ٱلسَّمَآءِ مَآءٗ فَأَخۡرَجۡنَا بِهِۦ نَبَاتَ كُلِّ شَيۡءٖ فَأَخۡرَجۡنَا مِنۡهُ خَضِرٗا نُّخۡرِجُ مِنۡهُ حَبّٗا مُّتَرَاكِبٗا وَمِنَ ٱلنَّخۡلِ مِن طَلۡعِهَا قِنۡوَانٞ دَانِيَةٞ وَجَنَّـٰتٖ مِّنۡ أَعۡنَابٖ وَٱلزَّيۡتُونَ وَٱلرُّمَّانَ مُشۡتَبِهٗا وَغَيۡرَ مُتَشَٰبِهٍۗ ٱنظُرُوٓاْ إِلَىٰ ثَمَرِهِۦٓ إِذَآ أَثۡمَرَ وَيَنۡعِهِۦٓۚ إِنَّ فِي ذَٰلِكُمۡ لَأٓيَٰتٖ لِّقَوۡمٖ يُؤۡمِنُونَ ﴿99﴾وَهُوَ ٱلَّذِيٓ أَنزَلَ مِنَ ٱلسَّمَآءِ مَآءٗ فَأَخۡرَجۡنَا بِهِۦ نَبَاتَ كُلِّ شَيۡءٖ فَأَخۡرَجۡنَا مِنۡهُ خَضِرٗا نُّخۡرِجُ مِنۡهُ حَبّٗا مُّتَرَاكِبٗا وَمِنَ ٱلنَّخۡلِ مِن طَلۡعِهَا قِنۡوَانٞ دَانِيَةٞ وَجَنَّـٰتٖ مِّنۡ أَعۡنَابٖ وَٱلزَّيۡتُونَ وَٱلرُّمَّانَ مُشۡتَبِهٗا وَغَيۡرَ مُتَشَٰبِهٍۗ ٱنظُرُوٓاْ إِلَىٰ ثَمَرِهِۦٓ إِذَآ أَثۡمَرَ وَيَنۡعِهِۦٓۚ إِنَّ فِي ذَٰلِكُمۡ لَأٓيَٰتٖ لِّقَوۡمٖ يُؤۡمِنُونَ
Transliteration: Wahuwa allathee anzala mina alssamai maan faakhrajna bihi nabata kulli shayin faakhrajna minhu khadiran nukhriju minhu habban mutarakiban wamina alnnakhli min talAAiha qinwanun daniyatun wajannatin min aAAnabin waalzzaytoona waalrrummana mushtabihan waghayra mutashabihin onthuroo ila thamarihi itha athmara wayanAAihi inna fee thalikum laayatin liqawmin yuminoona
Translation: ហើយទ្រង់ជាអ្នកដែលបានបញ្ចុះទឹកភ្លៀងពីលើមេឃ។ ហើយតាមរយៈទឹកភ្លៀងនេះ យើងបានបណ្ដុះនូវរុក្ខជាតិគ្រប់ប្រភេទ។ ហើយយើងបានបណ្តុះចេញពីរុក្ខជាតិនោះនូវដំណាំបៃតង។ យើងបានបង្កើតចេញពីដំណាំបៃតងនោះនូវគ្រាប់ធញ្ញជាតិជាច្រើន។ ហើយពីលំអងផ្កាល្មើ យើងបានបញ្ចេញជាចង្កោមផ្លែដែលនៅជិត(ងាយស្រួលបេះ)។ ហើយយើងបានបញ្ចេញចម្ការជាច្រើនអំពីទំពាំងបាយជូរ ដើមអូលីវ និងដើមទទឹមដែល(ស្លឹករបស់វា)ស្រដៀងគ្នា តែ(ផ្លែរបស់វា)ខុសគ្នា។ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)សម្លឹងមើលទៅកាន់ផ្លែរបស់វានៅពេលដែលវាចាប់ផ្តើមចេញក្តិប និងនៅពេលដែលវាទុំចុះ។ ជាការពិតណាស់ នៅក្នុងរឿងទាំងអស់នោះ គឺជាភស្តុតាងដ៏ច្បាស់លាស់សម្រាប់ក្រុមដែលមានជំនឿ។
6:100وَجَعَلُواْ لِلَّهِ شُرَكَآءَ ٱلۡجِنَّ وَخَلَقَهُمۡۖ وَخَرَقُواْ لَهُۥ بَنِينَ وَبَنَٰتِۭ بِغَيۡرِ عِلۡمٖۚ سُبۡحَٰنَهُۥ وَتَعَٰلَىٰ عَمَّا يَصِفُونَ ﴿100﴾وَجَعَلُواْ لِلَّهِ شُرَكَآءَ ٱلۡجِنَّ وَخَلَقَهُمۡۖ وَخَرَقُواْ لَهُۥ بَنِينَ وَبَنَٰتِۭ بِغَيۡرِ عِلۡمٖۚ سُبۡحَٰنَهُۥ وَتَعَٰلَىٰ عَمَّا يَصِفُونَ
Transliteration: WajaAAaloo lillahi shurakaa aljinna wakhalaqahum wakharaqoo lahu baneena wabanatin bighayri AAilmin subhanahu wataAAala AAamma yasifoona
Translation: ហើយពួកគេ(ពួកមុស្ហរីគីន)បានចាត់ទុកជិនជាដៃគូរបស់របស់អល់ឡោះ ខណៈដែលទ្រង់ជាអ្នកដែលបានបង្កើតពួកគេ។ ហើយពួកគេបានប្រឌិតកុហកថាទ្រង់មានបុត្រា និងបុត្រីជាច្រើននាក់ដោយគ្មានចំណេះដឹង។ ទ្រង់មហាបរិសុទ្ធ និងមហាខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេបានពិពណ៌នា។
6:101بَدِيعُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ أَنَّىٰ يَكُونُ لَهُۥ وَلَدٞ وَلَمۡ تَكُن لَّهُۥ صَٰحِبَةٞۖ وَخَلَقَ كُلَّ شَيۡءٖۖ وَهُوَ بِكُلِّ شَيۡءٍ عَلِيمٞ ﴿101﴾بَدِيعُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ أَنَّىٰ يَكُونُ لَهُۥ وَلَدٞ وَلَمۡ تَكُن لَّهُۥ صَٰحِبَةٞۖ وَخَلَقَ كُلَّ شَيۡءٖۖ وَهُوَ بِكُلِّ شَيۡءٍ عَلِيمٞ
Transliteration: BadeeAAu alssamawati waalardi anna yakoonu lahu waladun walam takun lahu sahibatun wakhalaqa kulla shayin wahuwa bikulli shayin AAaleemun
Translation: ទ្រង់ជាអ្នកដែលបង្កើតមេឃជាច្រើនជាន់និងផែនដីដោយគ្មានគំរូពីមុនឡើយ។ តើទ្រង់មានបុត្រាយ៉ាងដូចម្តេច បើទ្រង់គ្មានភរិយាផងនោះ? ហើយទ្រង់បានបង្កើតគ្រប់អ្វីៗទាំងអស់។ ហើយទ្រង់ដឹងបំផុតនូវរាល់អ្វីៗទាំងអស់។
6:102ذَٰلِكُمُ ٱللَّهُ رَبُّكُمۡۖ لَآ إِلَٰهَ إِلَّا هُوَۖ خَٰلِقُ كُلِّ شَيۡءٖ فَٱعۡبُدُوهُۚ وَهُوَ عَلَىٰ كُلِّ شَيۡءٖ وَكِيلٞ ﴿102﴾ذَٰلِكُمُ ٱللَّهُ رَبُّكُمۡۖ لَآ إِلَٰهَ إِلَّا هُوَۖ خَٰلِقُ كُلِّ شَيۡءٖ فَٱعۡبُدُوهُۚ وَهُوَ عَلَىٰ كُلِّ شَيۡءٖ وَكِيلٞ
Transliteration: Thalikumu Allahu rabbukum la ilaha illa huwa khaliqu kulli shayin faoAAbudoohu wahuwa AAala kulli shayin wakeelun
Translation: នោះហើយគឺអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)។ គ្មានព្រះឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់ជាអ្នកបង្កើតអ្វីៗទាំងអស់។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈចំពោះទ្រង់(តែមួយគត់)។ ហើយទ្រង់ជាអ្នកថែរក្សាលើអ្វីៗទាំងអស់។
6:103لَّا تُدۡرِكُهُ ٱلۡأَبۡصَٰرُ وَهُوَ يُدۡرِكُ ٱلۡأَبۡصَٰرَۖ وَهُوَ ٱللَّطِيفُ ٱلۡخَبِيرُ ﴿103﴾لَّا تُدۡرِكُهُ ٱلۡأَبۡصَٰرُ وَهُوَ يُدۡرِكُ ٱلۡأَبۡصَٰرَۖ وَهُوَ ٱللَّطِيفُ ٱلۡخَبِيرُ
Transliteration: La tudrikuhu alabsaru wahuwa yudriku alabsara wahuwa allateefu alkhabeeru
Translation: គ្មាននរណាម្នាក់អាចមើលឃើញទ្រង់បានឡើយ(នៅក្នុងលោកិយនេះ) តែទ្រង់ទេដែលជាអ្នកមើលឃើញអ្វីទាំងអស់។ ទ្រង់មហាទន់ភ្លន់ មហាដឹងបំផុត។
6:104قَدۡ جَآءَكُم بَصَآئِرُ مِن رَّبِّكُمۡۖ فَمَنۡ أَبۡصَرَ فَلِنَفۡسِهِۦۖ وَمَنۡ عَمِيَ فَعَلَيۡهَاۚ وَمَآ أَنَا۠ عَلَيۡكُم بِحَفِيظٖ ﴿104﴾قَدۡ جَآءَكُم بَصَآئِرُ مِن رَّبِّكُمۡۖ فَمَنۡ أَبۡصَرَ فَلِنَفۡسِهِۦۖ وَمَنۡ عَمِيَ فَعَلَيۡهَاۚ وَمَآ أَنَا۠ عَلَيۡكُم بِحَفِيظٖ
Transliteration: Qad jaakum basairu min rabbikum faman absara falinafsihi waman AAamiya faAAalayha wama ana AAalaykum bihafeethin
Translation: ជាការពិតណាស់ ភស្ដុតាងជាច្រើនពីព្រះជាម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នកហើយ(ឱមនុស្សលោកទាំងឡាយ)។ ដូច្នេះ បុគ្គលណាហើយដែលបានឃើញ(អនុវត្ដតាម) វាគឺសម្រាប់ខ្លួនគេផ្ទាល់។ រីឯបុគ្គលណាដែលមើលមិនឃើញ(មិនអនុវត្ដតាម) គ្រោះថ្នាក់នៃទង្វើនោះ វាក៏ធ្លាក់ទៅលើរូបគេដូចគ្នា។ ហើយខ្ញុំ(ព្យាការីមូហាំម៉ាត់)មិនមែនជាអ្នកទទួលខុសត្រូវលើពួកអ្នកនោះឡើយ។
6:105وَكَذَٰلِكَ نُصَرِّفُ ٱلۡأٓيَٰتِ وَلِيَقُولُواْ دَرَسۡتَ وَلِنُبَيِّنَهُۥ لِقَوۡمٖ يَعۡلَمُونَ ﴿105﴾وَكَذَٰلِكَ نُصَرِّفُ ٱلۡأٓيَٰتِ وَلِيَقُولُواْ دَرَسۡتَ وَلِنُبَيِّنَهُۥ لِقَوۡمٖ يَعۡلَمُونَ
Transliteration: Wakathalika nusarrifu alayati waliyaqooloo darasta walinubayyinahu liqawmin yaAAlamoona
Translation: ក៏ដូច្នោះដែរ យើងបានបកស្រាយបញ្ជាក់នូវបណ្តាវាក្យខណ្ឌជាច្រើន(នៃគម្ពីរគួរអាន)។ ហើយពួកគេ(ពួកមុស្ហរីគីន)នឹងនិយាយថា៖ អ្នក(ព្យាការីមូហាំម៉ាត់)បានសិក្សាវា(ពីពួកអះលីគីតាប)ប៉ុណ្ណោះ។ ហើយយើងនឹងបកស្រាយបញ្ជាក់វាសម្រាប់ក្រុមដែលចេះដឹង និងទទួលយកការពិត។
6:106ٱتَّبِعۡ مَآ أُوحِيَ إِلَيۡكَ مِن رَّبِّكَۖ لَآ إِلَٰهَ إِلَّا هُوَۖ وَأَعۡرِضۡ عَنِ ٱلۡمُشۡرِكِينَ ﴿106﴾ٱتَّبِعۡ مَآ أُوحِيَ إِلَيۡكَ مِن رَّبِّكَۖ لَآ إِلَٰهَ إِلَّا هُوَۖ وَأَعۡرِضۡ عَنِ ٱلۡمُشۡرِكِينَ
Transliteration: IttabiAA ma oohiya ilayka min rabbika la ilaha illa huwa waaAArid AAani almushrikeena
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អនុវត្តន៍តាមអ្វីដែលគេបានផ្តល់វ៉ាហ៊ីដល់អ្នកពីព្រះជាម្ចាស់របស់អ្នកចុះ។ គ្មានព្រះឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ហើយចូរអ្នកងាកចេញពីពួកដែលធ្វើស្ហ៊ីរិក។
6:107وَلَوۡ شَآءَ ٱللَّهُ مَآ أَشۡرَكُواْۗ وَمَا جَعَلۡنَٰكَ عَلَيۡهِمۡ حَفِيظٗاۖ وَمَآ أَنتَ عَلَيۡهِم بِوَكِيلٖ ﴿107﴾وَلَوۡ شَآءَ ٱللَّهُ مَآ أَشۡرَكُواْۗ وَمَا جَعَلۡنَٰكَ عَلَيۡهِمۡ حَفِيظٗاۖ وَمَآ أَنتَ عَلَيۡهِم بِوَكِيلٖ
Transliteration: Walaw shaa Allahu ma ashrakoo wama jaAAalnaka AAalayhim hafeethan wama anta AAalayhim biwakeelin
Translation: ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនា គឺពួកគេមិនធ្វើស្ហ៊ីរិកនោះឡើយ។ ហើយយើងមិនបានចាត់តាំងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ធ្វើជាអ្នកទទួលខុសត្រូវលើពួកគេឡើយ ហើយអ្នកក៏មិនមែនជាអ្នកគ្រប់គ្រងលើពួកគេដែរ។
6:108وَلَا تَسُبُّواْ ٱلَّذِينَ يَدۡعُونَ مِن دُونِ ٱللَّهِ فَيَسُبُّواْ ٱللَّهَ عَدۡوَۢا بِغَيۡرِ عِلۡمٖۗ كَذَٰلِكَ زَيَّنَّا لِكُلِّ أُمَّةٍ عَمَلَهُمۡ ثُمَّ إِلَىٰ رَبِّهِم مَّرۡجِعُهُمۡ فَيُنَبِّئُهُم بِمَا كَانُواْ يَعۡمَلُونَ ﴿108﴾وَلَا تَسُبُّواْ ٱلَّذِينَ يَدۡعُونَ مِن دُونِ ٱللَّهِ فَيَسُبُّواْ ٱللَّهَ عَدۡوَۢا بِغَيۡرِ عِلۡمٖۗ كَذَٰلِكَ زَيَّنَّا لِكُلِّ أُمَّةٍ عَمَلَهُمۡ ثُمَّ إِلَىٰ رَبِّهِم مَّرۡجِعُهُمۡ فَيُنَبِّئُهُم بِمَا كَانُواْ يَعۡمَلُونَ
Transliteration: Wala tasubboo allatheena yadAAoona min dooni Allahi fayasubboo Allaha AAadwan bighayri AAilmin kathalika zayyanna likulli ommatin AAamalahum thumma ila rabbihim marjiAAuhum fayunabbiohum bima kanoo yaAAmaloona
Translation: ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)កុំជេរប្រមាថពួកដែលគោរពសក្ការៈផ្សេងពីអល់ឡោះឱ្យសោះដែលជាហេតុធ្វើឲ្យពួកគេជេរប្រមាថអល់ឡោះដោយបំពានទាំងល្ងង់ខ្លៅវិញ។ ដូច្នោះដែរ យើងបានតុបតែងលម្អសម្រាប់រាល់ប្រជាជាតិនីមួយៗនូវទង្វើរបស់ពួកគេ(ទាំងល្អ ទាំងអាក្រក់)។ ក្រោយមក កន្លែងវិលត្រឡប់របស់ពួកគេ(នៅថ្ងៃបរលោក) គឺទៅកាន់(អល់ឡោះ)ព្រះជាម្ចាស់របស់ពួកគេវិញ។ ពេលនោះ ទ្រង់នឹងប្រាប់ពួកគេពីអ្វីដែលពួកគេបានប្រព្រឹត្ត។
6:109وَأَقۡسَمُواْ بِٱللَّهِ جَهۡدَ أَيۡمَٰنِهِمۡ لَئِن جَآءَتۡهُمۡ ءَايَةٞ لَّيُؤۡمِنُنَّ بِهَاۚ قُلۡ إِنَّمَا ٱلۡأٓيَٰتُ عِندَ ٱللَّهِۖ وَمَا يُشۡعِرُكُمۡ أَنَّهَآ إِذَا جَآءَتۡ لَا يُؤۡمِنُونَ ﴿109﴾وَأَقۡسَمُواْ بِٱللَّهِ جَهۡدَ أَيۡمَٰنِهِمۡ لَئِن جَآءَتۡهُمۡ ءَايَةٞ لَّيُؤۡمِنُنَّ بِهَاۚ قُلۡ إِنَّمَا ٱلۡأٓيَٰتُ عِندَ ٱللَّهِۖ وَمَا يُشۡعِرُكُمۡ أَنَّهَآ إِذَا جَآءَتۡ لَا يُؤۡمِنُونَ
Transliteration: Waaqsamoo biAllahi jahda aymanihim lain jaathum ayatun layuminunna biha qul innama alayatu AAinda Allahi wama yushAAirukum annaha itha jaat la yuminoona
Translation: ហើយពួកគេ(ពួកមុស្ហរីគីន)បានស្បថនឹងអល់ឡោះយ៉ាងម៉ឺងម៉ាត់ថា៖ ប្រសិនបើសញ្ញាភស្តុតាងណាមួយ(ដែលពួកគេបានស្នើសុំនោះ)បានមកដល់ពួកគេ នោះពួកគេប្រាកដជានឹងមានជំនឿលើវាជាមិនខាន។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិត សញ្ញាភស្តុតាងទាំងឡាយ គឺស្ថិតនៅឯអល់ឡោះជាម្ចាស់។ តើអ្វីទៅដែលធ្វើឱ្យពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ដឹងថា ទោះជាសញ្ញាភស្តុតាងនោះមកដល់ ក៏ពួកគេនៅតែមិនមានជំនឿដដែលនោះ?
6:110وَنُقَلِّبُ أَفۡـِٔدَتَهُمۡ وَأَبۡصَٰرَهُمۡ كَمَا لَمۡ يُؤۡمِنُواْ بِهِۦٓ أَوَّلَ مَرَّةٖ وَنَذَرُهُمۡ فِي طُغۡيَٰنِهِمۡ يَعۡمَهُونَ ﴿110﴾وَنُقَلِّبُ أَفۡـِٔدَتَهُمۡ وَأَبۡصَٰرَهُمۡ كَمَا لَمۡ يُؤۡمِنُواْ بِهِۦٓ أَوَّلَ مَرَّةٖ وَنَذَرُهُمۡ فِي طُغۡيَٰنِهِمۡ يَعۡمَهُونَ
Transliteration: Wanuqallibu afidatahum waabsarahum kama lam yuminoo bihi awwala marratin wanatharuhum fee tughyanihim yaAAmahoona
Translation: ហើយយើងនឹងបង្វែរដួងចិត្ត និងចក្ខុរបស់ពួកគេ(ពួកគ្មានជំនឿ)ដូចដែលពួកគេមិនមានជំនឿនឹងវា(គម្ពីរគួរអាន)តាំងពីដំបូង ហើយយើងបានបណ្ដោយពួកគេឱ្យស្ថិតនៅក្នុងភាពវង្វេងរបស់ពួកគេដោយពួកគេមានភាពស្រពិចស្រពិល(ជារៀងរហូត)។
6:111وَلَوۡ أَنَّنَا نَزَّلۡنَآ إِلَيۡهِمُ ٱلۡمَلَـٰٓئِكَةَ وَكَلَّمَهُمُ ٱلۡمَوۡتَىٰ وَحَشَرۡنَا عَلَيۡهِمۡ كُلَّ شَيۡءٖ قُبُلٗا مَّا كَانُواْ لِيُؤۡمِنُوٓاْ إِلَّآ أَن يَشَآءَ ٱللَّهُ وَلَٰكِنَّ أَكۡثَرَهُمۡ يَجۡهَلُونَ ﴿111﴾۞وَلَوۡ أَنَّنَا نَزَّلۡنَآ إِلَيۡهِمُ ٱلۡمَلَـٰٓئِكَةَ وَكَلَّمَهُمُ ٱلۡمَوۡتَىٰ وَحَشَرۡنَا عَلَيۡهِمۡ كُلَّ شَيۡءٖ قُبُلٗا مَّا كَانُواْ لِيُؤۡمِنُوٓاْ إِلَّآ أَن يَشَآءَ ٱللَّهُ وَلَٰكِنَّ أَكۡثَرَهُمۡ يَجۡهَلُونَ
Transliteration: Walaw annana nazzalna ilayhimu almalaikata wakallamahumu almawta wahasharna AAalayhim kulla shayin qubulan ma kanoo liyuminoo illa an yashaa Allahu walakinna aktharahum yajhaloona
Translation: ហើយពិតប្រាកដណាស់ បើទោះបីជាយើងបញ្ជូនម៉ាឡាអ៊ីកាត់ទៅកាន់ពួកគេ ហើយមនុស្សស្លាប់អាចនិយាយប្រាប់ពួកគេ(ពីការពិត) ព្រមទាំងយើងប្រមូលផ្តុំឱ្យពួកគេ(រាល់អ្វីដែលពួកគេទាមទារ)ដាក់ពីមុខពួកគេក៏ដោយ ក៏ពួកគេមិនមានជំនឿនោះដែរ លើកលែងតែ(ជនណាដែល)អល់ឡោះមានចេតនាប៉ុណ្ណោះ។ ក៏ប៉ុន្តែ ភាគច្រើននៃពួកគេមិនដឹងនោះឡើយ។
6:112وَكَذَٰلِكَ جَعَلۡنَا لِكُلِّ نَبِيٍّ عَدُوّٗا شَيَٰطِينَ ٱلۡإِنسِ وَٱلۡجِنِّ يُوحِي بَعۡضُهُمۡ إِلَىٰ بَعۡضٖ زُخۡرُفَ ٱلۡقَوۡلِ غُرُورٗاۚ وَلَوۡ شَآءَ رَبُّكَ مَا فَعَلُوهُۖ فَذَرۡهُمۡ وَمَا يَفۡتَرُونَ ﴿112﴾وَكَذَٰلِكَ جَعَلۡنَا لِكُلِّ نَبِيٍّ عَدُوّٗا شَيَٰطِينَ ٱلۡإِنسِ وَٱلۡجِنِّ يُوحِي بَعۡضُهُمۡ إِلَىٰ بَعۡضٖ زُخۡرُفَ ٱلۡقَوۡلِ غُرُورٗاۚ وَلَوۡ شَآءَ رَبُّكَ مَا فَعَلُوهُۖ فَذَرۡهُمۡ وَمَا يَفۡتَرُونَ
Transliteration: Wakathalika jaAAalna likulli nabiyyin AAaduwwan shayateena alinsi waaljinni yoohee baAAduhum ila baAAdin zukhrufa alqawli ghurooran walaw shaa rabbuka ma faAAaloohu fatharhum wama yaftaroona
Translation: ក៏ដូច្នោះដែរ យើងបានធ្វើឲ្យមាន(សាកល្បង)សម្រាប់គ្រប់ព្យាការីនូវសត្រូវជាស្ហៃតនជិន និងស្ហៃតនមនុស្សដែលពួកវាទាំងនោះបានពង្វក់អូសទាញគ្នាទៅវិញទៅមកដោយការតុបតែងលម្អប្រការដែលអាក្រក់(ឱ្យមើលឃើញថាជាប្រការល្អ)ដើម្បីជាការបោកប្រាស់(ពួកគេ)។ ហើយប្រសិនបើព្រះជាម្ចាស់របស់អ្នកមានចេតនា ពួកគេក៏មិនអាចធ្វើដូច្នោះបាននោះដែរ។ ហេតុនេះ ចូរអ្នកបណ្តោយពួកគេ និងអ្វីដែលពួកគេបានប្រឌិតកុហកនោះចុះ។
6:113وَلِتَصۡغَىٰٓ إِلَيۡهِ أَفۡـِٔدَةُ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ وَلِيَرۡضَوۡهُ وَلِيَقۡتَرِفُواْ مَا هُم مُّقۡتَرِفُونَ ﴿113﴾وَلِتَصۡغَىٰٓ إِلَيۡهِ أَفۡـِٔدَةُ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ وَلِيَرۡضَوۡهُ وَلِيَقۡتَرِفُواْ مَا هُم مُّقۡتَرِفُونَ
Transliteration: Walitasgha ilayhi afidatu allatheena la yuminoona bialakhirati waliyardawhu waliyaqtarifoo ma hum muqtarifoona
Translation: និងដើម្បីឱ្យដួងចិត្តរបស់ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោកទោរទន់ទៅរកវា(អ្វីដែលពួកវាពង្វក់គ្នាទៅវិញទៅមកនោះ) និងពួកគេពេញចិត្ត ព្រមទាំងដើម្បីឱ្យពួកគេទទួលនូវផលកម្មនៃអ្វីដែលពួកគេបានសាង។
6:114أَفَغَيۡرَ ٱللَّهِ أَبۡتَغِي حَكَمٗا وَهُوَ ٱلَّذِيٓ أَنزَلَ إِلَيۡكُمُ ٱلۡكِتَٰبَ مُفَصَّلٗاۚ وَٱلَّذِينَ ءَاتَيۡنَٰهُمُ ٱلۡكِتَٰبَ يَعۡلَمُونَ أَنَّهُۥ مُنَزَّلٞ مِّن رَّبِّكَ بِٱلۡحَقِّۖ فَلَا تَكُونَنَّ مِنَ ٱلۡمُمۡتَرِينَ ﴿114﴾أَفَغَيۡرَ ٱللَّهِ أَبۡتَغِي حَكَمٗا وَهُوَ ٱلَّذِيٓ أَنزَلَ إِلَيۡكُمُ ٱلۡكِتَٰبَ مُفَصَّلٗاۚ وَٱلَّذِينَ ءَاتَيۡنَٰهُمُ ٱلۡكِتَٰبَ يَعۡلَمُونَ أَنَّهُۥ مُنَزَّلٞ مِّن رَّبِّكَ بِٱلۡحَقِّۖ فَلَا تَكُونَنَّ مِنَ ٱلۡمُمۡتَرِينَ
Transliteration: Afaghayra Allahi abtaghee hakaman wahuwa allathee anzala ilaykumu alkitaba mufassalan waallatheena ataynahumu alkitaba yaAAlamoona annahu munazzalun min rabbika bialhaqqi fala takoonanna mina almumtareena
Translation: តើសមហេតុផលដែរឬទេដែលខ្ញុំទទួលយកការកាត់សេចក្តីផ្សេងពីអល់ឡោះនោះ ខណៈដែលទ្រង់ជាអ្នកដែលបញ្ចុះគម្ពីរ(គួរអាន)ដែលបកស្រាយបញ្ជាក់យ៉ាងច្បាស់លាស់(នូវរាល់ប្រការទាំងអស់)ទៅកាន់ពួកអ្នកនោះ? ហើយចំពោះពួកដែលយើងបានប្រទានគម្ពីរដល់ពួកគេ(ពួកយូដា និងគ្រឹស្ទាន)នោះ ពួកគេដឹងយ៉ាងច្បាស់ថា ពិតណាស់ វា(គម្ពីរគួរអាន) គឺត្រូវបានបញ្ចុះមកពីព្រះជាម្ចាស់របស់អ្នកយ៉ាងពិតប្រាកដ។ ហេតុនេះ ចូរអ្នកកុំស្ថិតក្នុងចំណោមពួកដែលមានការមន្ទិលសង្ស័យឱ្យសោះ។
6:115وَتَمَّتۡ كَلِمَتُ رَبِّكَ صِدۡقٗا وَعَدۡلٗاۚ لَّا مُبَدِّلَ لِكَلِمَٰتِهِۦۚ وَهُوَ ٱلسَّمِيعُ ٱلۡعَلِيمُ ﴿115﴾وَتَمَّتۡ كَلِمَتُ رَبِّكَ صِدۡقٗا وَعَدۡلٗاۚ لَّا مُبَدِّلَ لِكَلِمَٰتِهِۦۚ وَهُوَ ٱلسَّمِيعُ ٱلۡعَلِيمُ
Transliteration: Watammat kalimatu rabbika sidqan waAAadlan la mubaddila likalimatihi wahuwa alssameeAAu alAAaleemu
Translation: ហើយបន្ទូលនៃព្រះជាម្ចាស់របស់អ្នក(គម្ពីរគួរអាន) គឺបានបញ្ចប់យ៉ាងពេញលេញដោយត្រឹមត្រូវនិងយុត្តិធម៌បំផុត។ គ្មាននរណាអាចផ្លាស់ប្តូរបន្ទូលរបស់ទ្រង់ឡើយ។ ហើយទ្រង់មហាឮ មហាដឹងបំផុត។
6:116وَإِن تُطِعۡ أَكۡثَرَ مَن فِي ٱلۡأَرۡضِ يُضِلُّوكَ عَن سَبِيلِ ٱللَّهِۚ إِن يَتَّبِعُونَ إِلَّا ٱلظَّنَّ وَإِنۡ هُمۡ إِلَّا يَخۡرُصُونَ ﴿116﴾وَإِن تُطِعۡ أَكۡثَرَ مَن فِي ٱلۡأَرۡضِ يُضِلُّوكَ عَن سَبِيلِ ٱللَّهِۚ إِن يَتَّبِعُونَ إِلَّا ٱلظَّنَّ وَإِنۡ هُمۡ إِلَّا يَخۡرُصُونَ
Transliteration: Wain tutiAA akthara man fee alardi yudillooka AAan sabeeli Allahi in yattabiAAoona illa alththanna wain hum illa yakhrusoona
Translation: ប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ធ្វើតាមមនុស្សភាគច្រើននៅលើផែនដីនោះ ពួកគេនឹងធ្វើឱ្យអ្នកវង្វេងចេញពីមាគ៌ារបស់អល់ឡោះជាមិនខាន។ ពិតណាស់ ពួកគេមិនដើរតាមអ្វីក្រៅពីការគិតស្មាននោះឡើយ ហើយពួកគេគ្មានអ្វីក្រៅពីការភូតកុហកប៉ុណ្ណោះ។
6:117إِنَّ رَبَّكَ هُوَ أَعۡلَمُ مَن يَضِلُّ عَن سَبِيلِهِۦۖ وَهُوَ أَعۡلَمُ بِٱلۡمُهۡتَدِينَ ﴿117﴾إِنَّ رَبَّكَ هُوَ أَعۡلَمُ مَن يَضِلُّ عَن سَبِيلِهِۦۖ وَهُوَ أَعۡلَمُ بِٱلۡمُهۡتَدِينَ
Transliteration: Inna rabbaka huwa aAAlamu man yadillu AAan sabeelihi wahuwa aAAlamu bialmuhtadeena
Translation: ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ដឹងបំផុតចំពោះអ្នកដែលវង្វេងចេញពីមាគ៌ារបស់ទ្រង់ ហើយទ្រង់ដឹងបំផុតចំពោះអ្នកដែលទទួលបានការចង្អុលបង្ហាញ។
6:118فَكُلُواْ مِمَّا ذُكِرَ ٱسۡمُ ٱللَّهِ عَلَيۡهِ إِن كُنتُم بِـَٔايَٰتِهِۦ مُؤۡمِنِينَ ﴿118﴾فَكُلُواْ مِمَّا ذُكِرَ ٱسۡمُ ٱللَّهِ عَلَيۡهِ إِن كُنتُم بِـَٔايَٰتِهِۦ مُؤۡمِنِينَ
Transliteration: Fakuloo mimma thukira ismu Allahi AAalayhi in kuntum biayatihi mumineena
Translation: ហើយចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)បរិភោគចុះនូវសត្វដែលគេរំឭកព្រះនាមរបស់អល់ឡោះទៅលើវា(នៅពេលសំឡេះ) ប្រសិនបើពួកអ្នកពិតជាអ្នកមានជំនឿចំពោះសញ្ញាភស្តុតាងរបស់ទ្រង់មែននោះ។
6:119وَمَا لَكُمۡ أَلَّا تَأۡكُلُواْ مِمَّا ذُكِرَ ٱسۡمُ ٱللَّهِ عَلَيۡهِ وَقَدۡ فَصَّلَ لَكُم مَّا حَرَّمَ عَلَيۡكُمۡ إِلَّا مَا ٱضۡطُرِرۡتُمۡ إِلَيۡهِۗ وَإِنَّ كَثِيرٗا لَّيُضِلُّونَ بِأَهۡوَآئِهِم بِغَيۡرِ عِلۡمٍۚ إِنَّ رَبَّكَ هُوَ أَعۡلَمُ بِٱلۡمُعۡتَدِينَ ﴿119﴾وَمَا لَكُمۡ أَلَّا تَأۡكُلُواْ مِمَّا ذُكِرَ ٱسۡمُ ٱللَّهِ عَلَيۡهِ وَقَدۡ فَصَّلَ لَكُم مَّا حَرَّمَ عَلَيۡكُمۡ إِلَّا مَا ٱضۡطُرِرۡتُمۡ إِلَيۡهِۗ وَإِنَّ كَثِيرٗا لَّيُضِلُّونَ بِأَهۡوَآئِهِم بِغَيۡرِ عِلۡمٍۚ إِنَّ رَبَّكَ هُوَ أَعۡلَمُ بِٱلۡمُعۡتَدِينَ
Transliteration: Wama lakum alla takuloo mimma thukira ismu Allahi AAalayhi waqad fassala lakum ma harrama AAalaykum illa ma idturirtum ilayhi wainna katheeran layudilloona biahwaihim bighayri AAilmin inna rabbaka huwa aAAlamu bialmuAAtadeena
Translation: តើមានអ្វីដែលរារាំងពួកអ្នក(ឱបណ្តាអ្នកមានជំនឿទាំងឡាយ)មិនឱ្យទទួលទាននូវអ្វី(សត្វដែលគេសំឡេះ)ដែលគេបានរំឭកព្រះនាមអល់ឡោះទៅលើវានោះ ខណៈដែលទ្រង់ពិតជាបានបញ្ជាក់ដល់ពួកអ្នករួចនូវអ្វីដែលគេហាមឃាត់ទៅលើពួកអ្នក លើកលែងតែពួកអ្នកមានតម្រូវការចាំបាច់បំផុតចំពោះវាប៉ុណ្ណោះ។ ហើយជាការពិតណាស់ មនុស្សភាគច្រើនបានធ្វើឱ្យគេវង្វេងដោយសារចំណង់តណ្ហារបស់ពួកគេដោយគ្មានចំណេះដឹង។ ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ដឹងបំផុតចំពោះពួកដែលបំពាន។
6:120وَذَرُواْ ظَٰهِرَ ٱلۡإِثۡمِ وَبَاطِنَهُۥٓۚ إِنَّ ٱلَّذِينَ يَكۡسِبُونَ ٱلۡإِثۡمَ سَيُجۡزَوۡنَ بِمَا كَانُواْ يَقۡتَرِفُونَ ﴿120﴾وَذَرُواْ ظَٰهِرَ ٱلۡإِثۡمِ وَبَاطِنَهُۥٓۚ إِنَّ ٱلَّذِينَ يَكۡسِبُونَ ٱلۡإِثۡمَ سَيُجۡزَوۡنَ بِمَا كَانُواْ يَقۡتَرِفُونَ
Transliteration: Watharoo thahira alithmi wabatinahu inna allatheena yaksiboona alithma sayujzawna bima kanoo yaqtarifoona
Translation: ហើយចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)បោះបង់ចោលនូវអំពើបាបទាំងឡាយ ទាំងលាតត្រដាង និងលាក់កំបាំង។ ជាការពិតណាស់ ពួកដែលប្រព្រឹត្តអំពើបាប គេ(អល់ឡោះ)នឹងតបស្នងដល់ពួកគេចំពោះអ្វីដែលពួកគេបានសាង។
6:121وَلَا تَأۡكُلُواْ مِمَّا لَمۡ يُذۡكَرِ ٱسۡمُ ٱللَّهِ عَلَيۡهِ وَإِنَّهُۥ لَفِسۡقٞۗ وَإِنَّ ٱلشَّيَٰطِينَ لَيُوحُونَ إِلَىٰٓ أَوۡلِيَآئِهِمۡ لِيُجَٰدِلُوكُمۡۖ وَإِنۡ أَطَعۡتُمُوهُمۡ إِنَّكُمۡ لَمُشۡرِكُونَ ﴿121﴾وَلَا تَأۡكُلُواْ مِمَّا لَمۡ يُذۡكَرِ ٱسۡمُ ٱللَّهِ عَلَيۡهِ وَإِنَّهُۥ لَفِسۡقٞۗ وَإِنَّ ٱلشَّيَٰطِينَ لَيُوحُونَ إِلَىٰٓ أَوۡلِيَآئِهِمۡ لِيُجَٰدِلُوكُمۡۖ وَإِنۡ أَطَعۡتُمُوهُمۡ إِنَّكُمۡ لَمُشۡرِكُونَ
Transliteration: Wala takuloo mimma lam yuthkari ismu Allahi AAalayhi wainnahu lafisqun wainna alshshayateena layoohoona ila awliyaihim liyujadilookum wain ataAAtumoohum innakum lamushrikoona
Translation: ហើយចូរពួកអ្នក(ឱជនមូស្លីមទាំងឡាយ)កុំបរិភោគឱ្យសោះនូវអ្វី(សត្វ)ដែលគេមិនបានរំឭកព្រះនាមរបស់អល់ឡោះទៅលើវា(នៅពេលសំឡេះ)។ ជាការពិត វា(ការបរិភោគសត្វដែលគេមិនបានរំឭកឈ្មោះអល់ឡោះនៅពេលសំឡេះ)នោះ គឺជាអំពើល្មើស(ចំពោះអល់ឡោះ)។ ហើយជាការពិតណាស់ ស្ហៃតនពួកវាកំពុងតែពង្វក់អូសទាញអ្នកគាំពាររបស់ពួកវាដើម្បីឱ្យពួកគេជជែកដេញដោលជាមួយនឹងពួកអ្នក។ ហើយប្រសិនបើពួកអ្នកធ្វើតាមពួកគេ នោះពួកអ្នកនឹងក្លាយជាពួកដែលធ្វើស្ហ៊ីរិកជាមិនខាន។
6:122أَوَمَن كَانَ مَيۡتٗا فَأَحۡيَيۡنَٰهُ وَجَعَلۡنَا لَهُۥ نُورٗا يَمۡشِي بِهِۦ فِي ٱلنَّاسِ كَمَن مَّثَلُهُۥ فِي ٱلظُّلُمَٰتِ لَيۡسَ بِخَارِجٖ مِّنۡهَاۚ كَذَٰلِكَ زُيِّنَ لِلۡكَٰفِرِينَ مَا كَانُواْ يَعۡمَلُونَ ﴿122﴾أَوَمَن كَانَ مَيۡتٗا فَأَحۡيَيۡنَٰهُ وَجَعَلۡنَا لَهُۥ نُورٗا يَمۡشِي بِهِۦ فِي ٱلنَّاسِ كَمَن مَّثَلُهُۥ فِي ٱلظُّلُمَٰتِ لَيۡسَ بِخَارِجٖ مِّنۡهَاۚ كَذَٰلِكَ زُيِّنَ لِلۡكَٰفِرِينَ مَا كَانُواْ يَعۡمَلُونَ
Transliteration: Awa man kana maytan faahyaynahu wajaAAalna lahu nooran yamshee bihi fee alnnasi kaman mathaluhu fee alththulumati laysa bikharijin minha kathalika zuyyina lilkafireena ma kanoo yaAAmaloona
Translation: តើមនុស្សដែលស្លាប់(ស្ថិតនៅក្នុងភាពគ្មានជំនឿ អវិជ្ជា និងអំពើល្មើស) ក្រោយមក យើងបានធ្វើឱ្យគេរស់ឡើងវិញ(មានជំនឿ ចំណេះដឹង និងការគោរពប្រតិបត្តិអល់ឡោះ) ហើយយើងបានផ្តល់ឲ្យគេនូវពន្លឺមួយដោយគេដើរក្នុងចំណោមមនុស្សលោកនឹងពន្លឺនោះ ដូចគ្នាទៅនឹងអ្នកដែលស្ថិតក្នុងភាពងងឹតសូន្យសុងដែលមិនអាចចេញពីវារួចដែរឬទេ? ក៏ដូច្នោះដែរ គេបានតុបតែងលម្អដល់ពួកគ្មានជំនឿនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។
6:123وَكَذَٰلِكَ جَعَلۡنَا فِي كُلِّ قَرۡيَةٍ أَكَٰبِرَ مُجۡرِمِيهَا لِيَمۡكُرُواْ فِيهَاۖ وَمَا يَمۡكُرُونَ إِلَّا بِأَنفُسِهِمۡ وَمَا يَشۡعُرُونَ ﴿123﴾وَكَذَٰلِكَ جَعَلۡنَا فِي كُلِّ قَرۡيَةٍ أَكَٰبِرَ مُجۡرِمِيهَا لِيَمۡكُرُواْ فِيهَاۖ وَمَا يَمۡكُرُونَ إِلَّا بِأَنفُسِهِمۡ وَمَا يَشۡعُرُونَ
Transliteration: Wakathalika jaAAalna fee kulli qaryatin akabira mujrimeeha liyamkuroo feeha wama yamkuroona illa bianfusihim wama yashAAuroona
Translation: ហើយក៏ដូចច្នោះដែរ យើងបានបង្កើតឱ្យមាននៅគ្រប់ភូមិស្រុកទាំងអស់នូវពួកមេកន្ទ្រាញដែលអាក្រក់ដើម្បីឲ្យពួកគេប្រើល្បិចកលក្នុងភូមិស្រុកនោះ។ តាមពិត ពួកគេមិនបានប្រើល្បិចកល(ទៅលើនរណាម្នាក់)ឡើយ លើកលែងតែទៅលើខ្លួនឯងប៉ុណ្ណោះ ប៉ុន្តែពួកគេមិនដឹងខ្លួនឡើយ។
6:124وَإِذَا جَآءَتۡهُمۡ ءَايَةٞ قَالُواْ لَن نُّؤۡمِنَ حَتَّىٰ نُؤۡتَىٰ مِثۡلَ مَآ أُوتِيَ رُسُلُ ٱللَّهِۘ ٱللَّهُ أَعۡلَمُ حَيۡثُ يَجۡعَلُ رِسَالَتَهُۥۗ سَيُصِيبُ ٱلَّذِينَ أَجۡرَمُواْ صَغَارٌ عِندَ ٱللَّهِ وَعَذَابٞ شَدِيدُۢ بِمَا كَانُواْ يَمۡكُرُونَ ﴿124﴾وَإِذَا جَآءَتۡهُمۡ ءَايَةٞ قَالُواْ لَن نُّؤۡمِنَ حَتَّىٰ نُؤۡتَىٰ مِثۡلَ مَآ أُوتِيَ رُسُلُ ٱللَّهِۘ ٱللَّهُ أَعۡلَمُ حَيۡثُ يَجۡعَلُ رِسَالَتَهُۥۗ سَيُصِيبُ ٱلَّذِينَ أَجۡرَمُواْ صَغَارٌ عِندَ ٱللَّهِ وَعَذَابٞ شَدِيدُۢ بِمَا كَانُواْ يَمۡكُرُونَ
Transliteration: Waitha jaathum ayatun qaloo lan numina hatta nuta mithla ma ootiya rusulu Allahi Allahu aAAlamu haythu yajAAalu risalatahu sayuseebu allatheena ajramoo sagharun AAinda Allahi waAAathabun shadeedun bima kanoo yamkuroona
Translation: ហើយនៅពេលដែលសញ្ញាភស្តុតាងណាមួយបានមកដល់ពួកគេ ពួកគេនិយាយថា៖ ពួកយើងមិនមានជំនឿជាដាច់ខាត លុះត្រាតែគេនាំមកឱ្យពួកយើងដូចអ្វីដែលគេបានប្រទានទៅឱ្យបណ្តាអ្នកនាំសាររបស់អល់ឡោះ។ អល់ឡោះដឹងបំផុតចំពោះជនណាដែលសក្ដិសមនឹងទទួលសាររបស់ទ្រង់។ ពួកជនដែលក្រអឺតក្រទមទាំងនោះនឹងទទួលនូវភាពថោកទាបបំផុតនៅឯអល់ឡោះ និងទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតដោយសារតែកលល្បិចដែលពួកគេធ្លាប់បានរៀបចំ។
6:125فَمَن يُرِدِ ٱللَّهُ أَن يَهۡدِيَهُۥ يَشۡرَحۡ صَدۡرَهُۥ لِلۡإِسۡلَٰمِۖ وَمَن يُرِدۡ أَن يُضِلَّهُۥ يَجۡعَلۡ صَدۡرَهُۥ ضَيِّقًا حَرَجٗا كَأَنَّمَا يَصَّعَّدُ فِي ٱلسَّمَآءِۚ كَذَٰلِكَ يَجۡعَلُ ٱللَّهُ ٱلرِّجۡسَ عَلَى ٱلَّذِينَ لَا يُؤۡمِنُونَ ﴿125﴾فَمَن يُرِدِ ٱللَّهُ أَن يَهۡدِيَهُۥ يَشۡرَحۡ صَدۡرَهُۥ لِلۡإِسۡلَٰمِۖ وَمَن يُرِدۡ أَن يُضِلَّهُۥ يَجۡعَلۡ صَدۡرَهُۥ ضَيِّقًا حَرَجٗا كَأَنَّمَا يَصَّعَّدُ فِي ٱلسَّمَآءِۚ كَذَٰلِكَ يَجۡعَلُ ٱللَّهُ ٱلرِّجۡسَ عَلَى ٱلَّذِينَ لَا يُؤۡمِنُونَ
Transliteration: Faman yuridi Allahu an yahdiyahu yashrah sadrahu lilislami waman yurid an yudillahu yajAAal sadrahu dayyiqan harajan kaannama yassaAAAAadu fee alssamai kathalika yajAAalu Allahu alrrijsa AAala allatheena la yuminoona
Translation: ជាការពិតណាស់ ជនណាហើយដែលអល់ឡោះទ្រង់មានចេតនាចង្អុលបង្ហាញដល់រូបគេ ទ្រង់នឹងបើកចិត្តគេទៅកាន់សាសនាអ៊ីស្លាម។ រីឯជនណាហើយដែលទ្រង់មានចេតនាឱ្យរូបគេវង្វេង ទ្រង់នឹងធ្វើឲ្យចិត្តរបស់គេចង្អៀតចង្អល់ ប្រៀបដូចជារូបគេឡើងទៅលើមេឃដូច្នោះដែរ។ ក៏ដូច្នោះដែរ អល់ឡោះទ្រង់ដាក់ទណ្ឌកម្មចំពោះពួកដែលគ្មានជំនឿ។
6:126وَهَٰذَا صِرَٰطُ رَبِّكَ مُسۡتَقِيمٗاۗ قَدۡ فَصَّلۡنَا ٱلۡأٓيَٰتِ لِقَوۡمٖ يَذَّكَّرُونَ ﴿126﴾وَهَٰذَا صِرَٰطُ رَبِّكَ مُسۡتَقِيمٗاۗ قَدۡ فَصَّلۡنَا ٱلۡأٓيَٰتِ لِقَوۡمٖ يَذَّكَّرُونَ
Transliteration: Wahatha siratu rabbika mustaqeeman qad fassalna alayati liqawmin yaththakkaroona
Translation: ហើយនេះគឺជាមាគ៌ានៃព្រះជាម្ចាស់របស់អ្នកដ៏ត្រឹមត្រូវ។ ពិតណាស់ យើងបានបញ្ជាក់នូវបណ្តាភស្តុតាងជាច្រើនសម្រាប់ក្រុមដែលចេះគិតពិចារណា។
6:127لَهُمۡ دَارُ ٱلسَّلَٰمِ عِندَ رَبِّهِمۡۖ وَهُوَ وَلِيُّهُم بِمَا كَانُواْ يَعۡمَلُونَ ﴿127﴾۞لَهُمۡ دَارُ ٱلسَّلَٰمِ عِندَ رَبِّهِمۡۖ وَهُوَ وَلِيُّهُم بِمَا كَانُواْ يَعۡمَلُونَ
Transliteration: Lahum daru alssalami AAinda rabbihim wahuwa waliyyuhum bima kanoo yaAAmaloona
Translation: សម្រាប់ពួកគេ គឺទទួលបាននូវលំនៅឋានដែលមានសន្តិភាព(ឋានសួគ៌)នៅឯព្រះជាម្ចាស់របស់ពួកគេ។ ហើយទ្រង់ជាអ្នកដែលគាំពារពួកគេដោយសារតែអ្វី(ទង្វើកុសល)ដែលពួកគេធ្លាប់បានសាង។
6:128وَيَوۡمَ يَحۡشُرُهُمۡ جَمِيعٗا يَٰمَعۡشَرَ ٱلۡجِنِّ قَدِ ٱسۡتَكۡثَرۡتُم مِّنَ ٱلۡإِنسِۖ وَقَالَ أَوۡلِيَآؤُهُم مِّنَ ٱلۡإِنسِ رَبَّنَا ٱسۡتَمۡتَعَ بَعۡضُنَا بِبَعۡضٖ وَبَلَغۡنَآ أَجَلَنَا ٱلَّذِيٓ أَجَّلۡتَ لَنَاۚ قَالَ ٱلنَّارُ مَثۡوَىٰكُمۡ خَٰلِدِينَ فِيهَآ إِلَّا مَا شَآءَ ٱللَّهُۚ إِنَّ رَبَّكَ حَكِيمٌ عَلِيمٞ ﴿128﴾وَيَوۡمَ يَحۡشُرُهُمۡ جَمِيعٗا يَٰمَعۡشَرَ ٱلۡجِنِّ قَدِ ٱسۡتَكۡثَرۡتُم مِّنَ ٱلۡإِنسِۖ وَقَالَ أَوۡلِيَآؤُهُم مِّنَ ٱلۡإِنسِ رَبَّنَا ٱسۡتَمۡتَعَ بَعۡضُنَا بِبَعۡضٖ وَبَلَغۡنَآ أَجَلَنَا ٱلَّذِيٓ أَجَّلۡتَ لَنَاۚ قَالَ ٱلنَّارُ مَثۡوَىٰكُمۡ خَٰلِدِينَ فِيهَآ إِلَّا مَا شَآءَ ٱللَّهُۚ إِنَّ رَبَّكَ حَكِيمٌ عَلِيمٞ
Transliteration: Wayawma yahshuruhum jameeAAan ya maAAshara aljinni qadi istakthartum mina alinsi waqala awliyaohum mina alinsi rabbana istamtaAAa baAAduna bibaAAdin wabalaghna ajalana allathee ajjalta lana qala alnnaru mathwakum khalideena feeha illa ma shaa Allahu inna rabbaka hakeemun AAaleemun
Translation: ហើយនៅថ្ងៃដែលទ្រង់នឹងប្រមូលផ្តុំពួកគេទាំងអស់គ្នា។ (ទ្រង់បានមានបន្ទូលថា៖) ឱក្រុមជិនទាំងឡាយ! ជាការពិតណាស់ ពួកឯងបានធ្វើឱ្យមនុស្សជាច្រើនវងេ្វង។ ហើយអ្នកដែលដើរតាមពួកគេក្នុងចំណោមមនុស្សបានតបថា៖ បរពិតព្រះជាម្ចាស់នៃយើងខ្ញុំ! យើងខ្ញុំសុទ្ធតែបានទទួលផលប្រយោជន៍ពីគ្នាទៅវិញទៅមក។ ហើយ(ឥឡូវនេះ)ពួកយើងបានដល់ពេលវេលាដែលទ្រង់បានកំណត់ចំពោះយើងខ្ញុំហើយ។ ទ្រង់បានមានបន្ទូលថា៖ ឋាននរក គឺជាទីស្នាក់អាស្រ័យរបស់ពួកអ្នកដោយពួកអ្នកស្ថិតក្នុងវាជាអមតៈ លើកលែងតែអ្វីដែលអល់ឡោះមានចេតនាប៉ុណ្ណោះ។ ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មហាគតិបណ្ឌិត មហាដឹងបំផុត។
6:129وَكَذَٰلِكَ نُوَلِّي بَعۡضَ ٱلظَّـٰلِمِينَ بَعۡضَۢا بِمَا كَانُواْ يَكۡسِبُونَ ﴿129﴾وَكَذَٰلِكَ نُوَلِّي بَعۡضَ ٱلظَّـٰلِمِينَ بَعۡضَۢا بِمَا كَانُواْ يَكۡسِبُونَ
Transliteration: Wakathalika nuwallee baAAda alththalimeena baAAdan bima kanoo yaksiboona
Translation: ហើយក៏ដូច្នោះដែរ យើងបានឲ្យពួកដែលបំពានគ្រប់គ្រងលើគ្នាទៅវិញទៅមកដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។
6:130يَٰمَعۡشَرَ ٱلۡجِنِّ وَٱلۡإِنسِ أَلَمۡ يَأۡتِكُمۡ رُسُلٞ مِّنكُمۡ يَقُصُّونَ عَلَيۡكُمۡ ءَايَٰتِي وَيُنذِرُونَكُمۡ لِقَآءَ يَوۡمِكُمۡ هَٰذَاۚ قَالُواْ شَهِدۡنَا عَلَىٰٓ أَنفُسِنَاۖ وَغَرَّتۡهُمُ ٱلۡحَيَوٰةُ ٱلدُّنۡيَا وَشَهِدُواْ عَلَىٰٓ أَنفُسِهِمۡ أَنَّهُمۡ كَانُواْ كَٰفِرِينَ ﴿130﴾يَٰمَعۡشَرَ ٱلۡجِنِّ وَٱلۡإِنسِ أَلَمۡ يَأۡتِكُمۡ رُسُلٞ مِّنكُمۡ يَقُصُّونَ عَلَيۡكُمۡ ءَايَٰتِي وَيُنذِرُونَكُمۡ لِقَآءَ يَوۡمِكُمۡ هَٰذَاۚ قَالُواْ شَهِدۡنَا عَلَىٰٓ أَنفُسِنَاۖ وَغَرَّتۡهُمُ ٱلۡحَيَوٰةُ ٱلدُّنۡيَا وَشَهِدُواْ عَلَىٰٓ أَنفُسِهِمۡ أَنَّهُمۡ كَانُواْ كَٰفِرِينَ
Transliteration: Ya maAAshara aljinni waalinsi alam yatikum rusulun minkum yaqussoona AAalaykum ayatee wayunthiroonakum liqaa yawmikum hatha qaloo shahidna AAala anfusina wagharrathumu alhayatu alddunya washahidoo AAala anfusihim annahum kanoo kafireena
Translation: (ទ្រង់បានមានបន្ទូលទៅកាន់ពួកគេនៅថ្ងៃបរលោកថា៖) ឱក្រុមជិន និងមនុស្សលោកទាំងឡាយ! តើមិនបានមកដល់ពួកអ្នកទេឬ បណ្តាអ្នកនាំសារក្នុងចំណោមពួកអ្នកដែលពួកគេសូត្រឲ្យពួកអ្នកស្តាប់នូវបណ្តាវាក្យខណ្ឌរបស់យើង ព្រមទាំងព្រមានបន្លាចពួកអ្នកពីការជួបជុំគ្នានៅថ្ងៃរបស់ពួកអ្នក(ថ្ងៃបរលោក)នោះ? ពួកគេបានឆ្លើយថា៖ ពួកយើងសូមធ្វើសាក្សីប្រឆាំងនឹងខ្លួនឯង(ថាពិតជាដូច្នោះមែន)។ ហើយឆាកជីវិតលោកិយបានបោកប្រាស់ពួកគេ ហើយពួកគេបានធ្វើសាក្សីប្រឆាំងនឹងខ្លួនឯងទៀតថា ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលធ្លាប់បានប្រឆាំង។
6:131ذَٰلِكَ أَن لَّمۡ يَكُن رَّبُّكَ مُهۡلِكَ ٱلۡقُرَىٰ بِظُلۡمٖ وَأَهۡلُهَا غَٰفِلُونَ ﴿131﴾ذَٰلِكَ أَن لَّمۡ يَكُن رَّبُّكَ مُهۡلِكَ ٱلۡقُرَىٰ بِظُلۡمٖ وَأَهۡلُهَا غَٰفِلُونَ
Transliteration: Thalika an lam yakun rabbuka muhlika alqura bithulmin waahluha ghafiloona
Translation: នោះគឺដោយសារតែព្រះជាម្ចាស់របស់អ្នកមិនបំផ្លាញភូមិស្រុកណាមួយដោយបំពាន ខណៈដែលអ្នកភូមិស្រុកនោះមិនដឹងខ្លួននោះឡើយ(ព្រោះតែការអំពាវនាវមិនបានទៅដល់ពួកគេ)។
6:132وَلِكُلّٖ دَرَجَٰتٞ مِّمَّا عَمِلُواْۚ وَمَا رَبُّكَ بِغَٰفِلٍ عَمَّا يَعۡمَلُونَ ﴿132﴾وَلِكُلّٖ دَرَجَٰتٞ مِّمَّا عَمِلُواْۚ وَمَا رَبُّكَ بِغَٰفِلٍ عَمَّا يَعۡمَلُونَ
Transliteration: Walikullin darajatun mimma AAamiloo wama rabbuka bighafilin AAamma yaAAmaloona
Translation: ហើយសម្រាប់ពួកគេម្នាក់ៗមានឋានៈរៀងៗខ្លួនអាស្រ័យទៅតាមទង្វើរបស់ពួកគេ។ ហើយព្រះជាម្ចាស់របស់អ្នកទ្រង់មិនធ្វេសប្រហែសចំពោះអ្វីដែលពួកគេបានប្រព្រឹត្តនោះឡើយ។
6:133وَرَبُّكَ ٱلۡغَنِيُّ ذُو ٱلرَّحۡمَةِۚ إِن يَشَأۡ يُذۡهِبۡكُمۡ وَيَسۡتَخۡلِفۡ مِنۢ بَعۡدِكُم مَّا يَشَآءُ كَمَآ أَنشَأَكُم مِّن ذُرِّيَّةِ قَوۡمٍ ءَاخَرِينَ ﴿133﴾وَرَبُّكَ ٱلۡغَنِيُّ ذُو ٱلرَّحۡمَةِۚ إِن يَشَأۡ يُذۡهِبۡكُمۡ وَيَسۡتَخۡلِفۡ مِنۢ بَعۡدِكُم مَّا يَشَآءُ كَمَآ أَنشَأَكُم مِّن ذُرِّيَّةِ قَوۡمٍ ءَاخَرِينَ
Transliteration: Warabbuka alghaniyyu thoo alrrahmati in yasha yuthhibkum wayastakhlif min baAAdikum ma yashao kama anshaakum min thurriyyati qawmin akhareena
Translation: ហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់មហាមានលើសលប់ ប្រកបដោយក្តីមេត្តាករុណា។ ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងបំផ្លាញពួកអ្នក ហើយទ្រង់នឹងជំនួសដោយក្រុមផ្សេងបន្ទាប់ពីពួកអ្នកតាមអ្វីដែលទ្រង់មានចេតនា ដូចដែលទ្រង់បានបង្កើតពួកអ្នកចេញពីពូជអម្បូរនៃក្រុមផ្សេងទៀតនោះដែរ។
6:134إِنَّ مَا تُوعَدُونَ لَأٓتٖۖ وَمَآ أَنتُم بِمُعۡجِزِينَ ﴿134﴾إِنَّ مَا تُوعَدُونَ لَأٓتٖۖ وَمَآ أَنتُم بِمُعۡجِزِينَ
Transliteration: Inna ma tooAAadoona laatin wama antum bimuAAjizeena
Translation: ពិតប្រាកដណាស់ អ្វីដែលគេបានសន្យាចំពោះពួកអ្នក(ឱពួកគ្មានជំនឿទាំងឡាយ) គឺពិតជានឹងមកដល់(យ៉ាងពិតប្រាកដ) ហើយពួកអ្នកគ្មានសមត្ថភាព(ក្នុងការរត់គេច)នោះឡើយ។
6:135قُلۡ يَٰقَوۡمِ ٱعۡمَلُواْ عَلَىٰ مَكَانَتِكُمۡ إِنِّي عَامِلٞۖ فَسَوۡفَ تَعۡلَمُونَ مَن تَكُونُ لَهُۥ عَٰقِبَةُ ٱلدَّارِۚ إِنَّهُۥ لَا يُفۡلِحُ ٱلظَّـٰلِمُونَ ﴿135﴾قُلۡ يَٰقَوۡمِ ٱعۡمَلُواْ عَلَىٰ مَكَانَتِكُمۡ إِنِّي عَامِلٞۖ فَسَوۡفَ تَعۡلَمُونَ مَن تَكُونُ لَهُۥ عَٰقِبَةُ ٱلدَّارِۚ إِنَّهُۥ لَا يُفۡلِحُ ٱلظَّـٰلِمُونَ
Transliteration: Qul ya qawmi iAAmaloo AAala makanatikum innee AAamilun fasawfa taAAlamoona man takoonu lahu AAaqibatu alddari innahu la yuflihu alththalimoona
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកប្រកាន់ខ្ជាប់តាមមាគ៌ា(វង្វេង)របស់ពួកអ្នកចុះ ខ្ញុំក៏នឹងប្រកាន់ខ្ជាប់តាមមាគ៌ា(ត្រឹមត្រូវ)របស់ខ្ញុំដែរ។ ហើយពួកអ្នកគង់តែនឹងដឹងថា តើនរណាដែលជាអ្នកទទួលបានលទ្ធផលចុងក្រោយដ៏ល្អប្រសើរនោះ។ ពិតប្រាកដណាស់ ពួកដែលបំពាននឹងមិនទទួលបានជោគជ័យនោះឡើយ។
6:136وَجَعَلُواْ لِلَّهِ مِمَّا ذَرَأَ مِنَ ٱلۡحَرۡثِ وَٱلۡأَنۡعَٰمِ نَصِيبٗا فَقَالُواْ هَٰذَا لِلَّهِ بِزَعۡمِهِمۡ وَهَٰذَا لِشُرَكَآئِنَاۖ فَمَا كَانَ لِشُرَكَآئِهِمۡ فَلَا يَصِلُ إِلَى ٱللَّهِۖ وَمَا كَانَ لِلَّهِ فَهُوَ يَصِلُ إِلَىٰ شُرَكَآئِهِمۡۗ سَآءَ مَا يَحۡكُمُونَ ﴿136﴾وَجَعَلُواْ لِلَّهِ مِمَّا ذَرَأَ مِنَ ٱلۡحَرۡثِ وَٱلۡأَنۡعَٰمِ نَصِيبٗا فَقَالُواْ هَٰذَا لِلَّهِ بِزَعۡمِهِمۡ وَهَٰذَا لِشُرَكَآئِنَاۖ فَمَا كَانَ لِشُرَكَآئِهِمۡ فَلَا يَصِلُ إِلَى ٱللَّهِۖ وَمَا كَانَ لِلَّهِ فَهُوَ يَصِلُ إِلَىٰ شُرَكَآئِهِمۡۗ سَآءَ مَا يَحۡكُمُونَ
Transliteration: WajaAAaloo lillahi mimma tharaa mina alharthi waalanAAami naseeban faqaloo hatha lillahi bizaAAmihim wahatha lishurakaina fama kana lishurakaihim fala yasilu ila Allahi wama kana lillahi fahuwa yasilu ila shurakaihim saa ma yahkumoona
Translation: ហើយពួកគេ(ពួកមុស្ហរីគីន)បានបង្កើតមួយចំណែកនៃផលានុផល(ដែលបានមកពីការដាំដុះ) និងសត្វពាហនៈសម្រាប់អល់ឡោះដោយពួកគេនិយាយអះអាងថា៖ (មួយចំណែក)នេះគឺសម្រាប់អល់ឡោះ ហើយ(មួយចំណែក)នេះគឺសម្រាប់ព្រះនានារបស់ពួកយើង។ ជាការពិតណាស់ អ្វីដែល(ពួកគេរៀបចំ)សម្រាប់ព្រះនានារបស់ពួកគេនោះ គឺមិនបានទៅដល់អល់ឡោះឡើយ។ តែអ្វីដែលពួកគេ(បានរៀបចំ)សម្រាប់អល់ឡោះនោះ គឺបានទៅដល់ព្រះនានារបស់ពួកគេ។ អ្វីដែលពួកគេបានវិនិច្ឆ័យនេះ គឺអាក្រក់ជាទីបំផុត។
6:137وَكَذَٰلِكَ زَيَّنَ لِكَثِيرٖ مِّنَ ٱلۡمُشۡرِكِينَ قَتۡلَ أَوۡلَٰدِهِمۡ شُرَكَآؤُهُمۡ لِيُرۡدُوهُمۡ وَلِيَلۡبِسُواْ عَلَيۡهِمۡ دِينَهُمۡۖ وَلَوۡ شَآءَ ٱللَّهُ مَا فَعَلُوهُۖ فَذَرۡهُمۡ وَمَا يَفۡتَرُونَ ﴿137﴾وَكَذَٰلِكَ زَيَّنَ لِكَثِيرٖ مِّنَ ٱلۡمُشۡرِكِينَ قَتۡلَ أَوۡلَٰدِهِمۡ شُرَكَآؤُهُمۡ لِيُرۡدُوهُمۡ وَلِيَلۡبِسُواْ عَلَيۡهِمۡ دِينَهُمۡۖ وَلَوۡ شَآءَ ٱللَّهُ مَا فَعَلُوهُۖ فَذَرۡهُمۡ وَمَا يَفۡتَرُونَ
Transliteration: Wakathalika zayyana likatheerin mina almushrikeena qatla awladihim shurakaohum liyurdoohum waliyalbisoo AAalayhim deenahum walaw shaa Allahu ma faAAaloohu fatharhum wama yaftaroona
Translation: ហើយក៏ដូច្នោះដែរ ព្រះនានារបស់ពួកគេ(ដែលជាស្ហៃតន)បានតុបតែងលម្អដល់ពួកមុស្ហរីគីនយ៉ាងច្រើងផងដែរ ដោយឱ្យពួកគេសម្លាប់កូនៗខ្លួនឯងដើម្បីបំផ្លាញពួកគេ និងដើម្បីបំភ័ន្តទៅលើពួកគេនូវសាសនារបស់ពួកគេ។ ហើយប្រសិនបើអល់ឡោះមានចេតនា ពួកគេនឹងមិនធ្វើដូច្នោះឡើយ។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បណ្តោយពួកគេ និងអ្វីដែលពួកគេប្រឌិតកុហកនោះចុះ។
6:138وَقَالُواْ هَٰذِهِۦٓ أَنۡعَٰمٞ وَحَرۡثٌ حِجۡرٞ لَّا يَطۡعَمُهَآ إِلَّا مَن نَّشَآءُ بِزَعۡمِهِمۡ وَأَنۡعَٰمٌ حُرِّمَتۡ ظُهُورُهَا وَأَنۡعَٰمٞ لَّا يَذۡكُرُونَ ٱسۡمَ ٱللَّهِ عَلَيۡهَا ٱفۡتِرَآءً عَلَيۡهِۚ سَيَجۡزِيهِم بِمَا كَانُواْ يَفۡتَرُونَ ﴿138﴾وَقَالُواْ هَٰذِهِۦٓ أَنۡعَٰمٞ وَحَرۡثٌ حِجۡرٞ لَّا يَطۡعَمُهَآ إِلَّا مَن نَّشَآءُ بِزَعۡمِهِمۡ وَأَنۡعَٰمٌ حُرِّمَتۡ ظُهُورُهَا وَأَنۡعَٰمٞ لَّا يَذۡكُرُونَ ٱسۡمَ ٱللَّهِ عَلَيۡهَا ٱفۡتِرَآءً عَلَيۡهِۚ سَيَجۡزِيهِم بِمَا كَانُواْ يَفۡتَرُونَ
Transliteration: Waqaloo hathihi anAAamun waharthun hijrun la yatAAamuha illa man nashao bizaAAmihim waanAAamun hurrimat thuhooruha waanAAamun la yathkuroona isma Allahi AAalayha iftiraan AAalayhi sayajzeehim bima kanoo yaftaroona
Translation: ហើយពួកគេបានអះអាងថា៖ សត្វពាហនៈ និងផលានុផលទាំងនេះ គឺត្រូវបានហាមឃាត់មិនឱ្យបរិភោគឡើយ លើកលែងតែជនណាដែលពួកយើងចង់(ឱ្យបរិភោគ)ប៉ុណ្ណោះ។ ហើយចំពោះសត្វពាហនៈទាំងនោះដែរ ខ្នងរបស់វា គឺត្រូវបានហាមឃាត់(មិនឱ្យជិះនិងដឹកជញ្ជូនឥវ៉ាន់)ឡើយ។ ហើយសត្វពាហនៈទាំងនោះផងដែរ ពួកគេមិនរំឭកព្រះនាមអល់ឡោះទៅលើវា(នៅពេលសំឡេះនោះទេ)ដោយពួកគេមួលបង្កាច់ទៅលើទ្រង់។ ទ្រង់នឹងតបស្នងដល់ពួកគេចំពោះតែអ្វីដែលពួកគេធ្លាប់បានមួលបង្កាច់នោះ។
6:139وَقَالُواْ مَا فِي بُطُونِ هَٰذِهِ ٱلۡأَنۡعَٰمِ خَالِصَةٞ لِّذُكُورِنَا وَمُحَرَّمٌ عَلَىٰٓ أَزۡوَٰجِنَاۖ وَإِن يَكُن مَّيۡتَةٗ فَهُمۡ فِيهِ شُرَكَآءُۚ سَيَجۡزِيهِمۡ وَصۡفَهُمۡۚ إِنَّهُۥ حَكِيمٌ عَلِيمٞ ﴿139﴾وَقَالُواْ مَا فِي بُطُونِ هَٰذِهِ ٱلۡأَنۡعَٰمِ خَالِصَةٞ لِّذُكُورِنَا وَمُحَرَّمٌ عَلَىٰٓ أَزۡوَٰجِنَاۖ وَإِن يَكُن مَّيۡتَةٗ فَهُمۡ فِيهِ شُرَكَآءُۚ سَيَجۡزِيهِمۡ وَصۡفَهُمۡۚ إِنَّهُۥ حَكِيمٌ عَلِيمٞ
Transliteration: Waqaloo ma fee butooni hathihi alanAAami khalisatun lithukoorina wamuharramun AAala azwajina wain yakun maytatan fahum feehi shurakao sayajzeehim wasfahum innahu hakeemun AAaleemun
Translation: ហើយពួកគេនិយាយទៀតថា៖ គភ៌ដែលមានក្នុងពោះសត្វពាហនៈទាំងនេះ នៅពេលដែលកើតមករស់ គឺវាសម្រាប់តែបុរសៗរបស់ពួកយើងប៉ុណ្ណោះ(ទទួលទាន) ហើយវាត្រូវបានហាមឃាត់ចំពោះស្ត្រីៗរបស់ពួកយើង(មិនឲ្យទទួលទានឡើយ)។ តែប្រសិនបើសត្វនោះកើតមកហើយស្លាប់ គឺពួកគេមានចំណែកដូចគ្នា(អាចបរិភោគបានដូចគ្នា)។ ទ្រង់នឹងតបស្នងដល់ពួកគេចំពោះអ្វីដែលពួកគេពណ៌នា។ ពិតប្រាកដណាស់ ទ្រង់មហាគតិបណ្ឌិត មហាដឹងបំផុត។
6:140قَدۡ خَسِرَ ٱلَّذِينَ قَتَلُوٓاْ أَوۡلَٰدَهُمۡ سَفَهَۢا بِغَيۡرِ عِلۡمٖ وَحَرَّمُواْ مَا رَزَقَهُمُ ٱللَّهُ ٱفۡتِرَآءً عَلَى ٱللَّهِۚ قَدۡ ضَلُّواْ وَمَا كَانُواْ مُهۡتَدِينَ ﴿140﴾قَدۡ خَسِرَ ٱلَّذِينَ قَتَلُوٓاْ أَوۡلَٰدَهُمۡ سَفَهَۢا بِغَيۡرِ عِلۡمٖ وَحَرَّمُواْ مَا رَزَقَهُمُ ٱللَّهُ ٱفۡتِرَآءً عَلَى ٱللَّهِۚ قَدۡ ضَلُّواْ وَمَا كَانُواْ مُهۡتَدِينَ
Transliteration: Qad khasira allatheena qataloo awladahum safahan bighayri AAilmin waharramoo ma razaqahumu Allahu iftiraan AAala Allahi qad dalloo wama kanoo muhtadeena
Translation: ពិតប្រាដកណាស់ ពិតជាខាតបង់ហើយពួកដែលបានសម្លាប់កូនៗរបស់ខ្លួនដោយល្ងង់ខ្លៅ និងអវិជ្ជា និងបានហាមឃាត់ខ្លួនឯងនូវអ្វី(សត្វពាហនៈ)ដែលអល់ឡោះបានប្រទានជាលាភសក្ការៈដល់ពួកគេ ដោយប្រឌិតមួលបង្កាច់ទៅលើអល់ឡោះ។ ជាការពិតណាស់ ពួកគេបានវង្វេង(ពីមាគ៌ាដ៏ត្រឹមត្រូវ) ហើយពួកគេក៏មិនមែនជាអ្នកដែលទទួលបានការចង្អុលបង្ហាញនោះដែរ។
6:141وَهُوَ ٱلَّذِيٓ أَنشَأَ جَنَّـٰتٖ مَّعۡرُوشَٰتٖ وَغَيۡرَ مَعۡرُوشَٰتٖ وَٱلنَّخۡلَ وَٱلزَّرۡعَ مُخۡتَلِفًا أُكُلُهُۥ وَٱلزَّيۡتُونَ وَٱلرُّمَّانَ مُتَشَٰبِهٗا وَغَيۡرَ مُتَشَٰبِهٖۚ كُلُواْ مِن ثَمَرِهِۦٓ إِذَآ أَثۡمَرَ وَءَاتُواْ حَقَّهُۥ يَوۡمَ حَصَادِهِۦۖ وَلَا تُسۡرِفُوٓاْۚ إِنَّهُۥ لَا يُحِبُّ ٱلۡمُسۡرِفِينَ ﴿141﴾۞وَهُوَ ٱلَّذِيٓ أَنشَأَ جَنَّـٰتٖ مَّعۡرُوشَٰتٖ وَغَيۡرَ مَعۡرُوشَٰتٖ وَٱلنَّخۡلَ وَٱلزَّرۡعَ مُخۡتَلِفًا أُكُلُهُۥ وَٱلزَّيۡتُونَ وَٱلرُّمَّانَ مُتَشَٰبِهٗا وَغَيۡرَ مُتَشَٰبِهٖۚ كُلُواْ مِن ثَمَرِهِۦٓ إِذَآ أَثۡمَرَ وَءَاتُواْ حَقَّهُۥ يَوۡمَ حَصَادِهِۦۖ وَلَا تُسۡرِفُوٓاْۚ إِنَّهُۥ لَا يُحِبُّ ٱلۡمُسۡرِفِينَ
Transliteration: Wahuwa allathee anshaa jannatin maAArooshatin waghayra maAArooshatin waalnnakhla waalzzarAAa mukhtalifan okuluhu waalzzaytoona waalrrummana mutashabihan waghayra mutashabihin kuloo min thamarihi itha athmara waatoo haqqahu yawma hasadihi wala tusrifoo innahu la yuhibbu almusrifeena
Translation: ហើយទ្រង់ជាអ្នកដែលបានបង្កើតនូវចម្ការដំណាំជាច្រើន ដោយ(ដំណាំខ្លះ)ឡើងទ្រើង និង(ដំណាំខ្លះទៀត)មិនឡើងទ្រើង ហើយដើមល្មើ និងដំណាំផ្សេងៗជាច្រើនទៀតដែលមានផ្លែនិងរសជាតិខុសៗគ្នា ព្រមទាំងដើមអូលីវ និងដើមទទឹមដែលស្លឹករបស់វាមានលក្ខណៈស្រដៀងគ្នា ប៉ុន្តែ(ផ្លែរបស់វា)មានរសជាតិខុសគ្នា។ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)បរិភោគផ្លែរបស់វាចុះនៅពេលដែលវាចេញផ្លែ ហើយចូរពួកអ្នកបរិច្ចាគហ្សាកាត់របស់វានៅថ្ងៃប្រមូលផល។ ហើយពួកអ្នកមិនត្រូវខ្ជះខ្ជាយឡើយ។ ជាការពិតណាស់ ទ្រង់មិនស្រលាញ់ពួកដែលខ្ជះខ្ជាយនោះទេ។
6:142وَمِنَ ٱلۡأَنۡعَٰمِ حَمُولَةٗ وَفَرۡشٗاۚ كُلُواْ مِمَّا رَزَقَكُمُ ٱللَّهُ وَلَا تَتَّبِعُواْ خُطُوَٰتِ ٱلشَّيۡطَٰنِۚ إِنَّهُۥ لَكُمۡ عَدُوّٞ مُّبِينٞ ﴿142﴾وَمِنَ ٱلۡأَنۡعَٰمِ حَمُولَةٗ وَفَرۡشٗاۚ كُلُواْ مِمَّا رَزَقَكُمُ ٱللَّهُ وَلَا تَتَّبِعُواْ خُطُوَٰتِ ٱلشَّيۡطَٰنِۚ إِنَّهُۥ لَكُمۡ عَدُوّٞ مُّبِينٞ
Transliteration: Wamina alanAAami hamoolatan wafarshan kuloo mimma razaqakumu Allahu wala tattabiAAoo khutuwati alshshaytani innahu lakum AAaduwwun mubeenun
Translation: ហើយក្នុងចំណោមសត្វពាហនៈនោះដែរ គឺ(ទ្រង់បានបង្កើតឲ្យមាន)សត្វដែលអាចដឹកជញ្ជូនបាន និង(សត្វដែល)មិនអាចដឹកជញ្ជូនបាន។ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)បរិភោគចុះនូវអ្វីដែលអល់ឡោះបានប្រទានជាលាភសក្ការៈដល់ពួកអ្នក ហើយមិនត្រូវដើរតាមជំហានរបស់ស្ហៃតនឡើយ។ ជាការពិតណាស់ វាគឺជាសត្រូវយ៉ាងច្បាស់លាស់ចំពោះពួកអ្នក។
6:143ثَمَٰنِيَةَ أَزۡوَٰجٖۖ مِّنَ ٱلضَّأۡنِ ٱثۡنَيۡنِ وَمِنَ ٱلۡمَعۡزِ ٱثۡنَيۡنِۗ قُلۡ ءَآلذَّكَرَيۡنِ حَرَّمَ أَمِ ٱلۡأُنثَيَيۡنِ أَمَّا ٱشۡتَمَلَتۡ عَلَيۡهِ أَرۡحَامُ ٱلۡأُنثَيَيۡنِۖ نَبِّـُٔونِي بِعِلۡمٍ إِن كُنتُمۡ صَٰدِقِينَ ﴿143﴾ثَمَٰنِيَةَ أَزۡوَٰجٖۖ مِّنَ ٱلضَّأۡنِ ٱثۡنَيۡنِ وَمِنَ ٱلۡمَعۡزِ ٱثۡنَيۡنِۗ قُلۡ ءَآلذَّكَرَيۡنِ حَرَّمَ أَمِ ٱلۡأُنثَيَيۡنِ أَمَّا ٱشۡتَمَلَتۡ عَلَيۡهِ أَرۡحَامُ ٱلۡأُنثَيَيۡنِۖ نَبِّـُٔونِي بِعِلۡمٍ إِن كُنتُمۡ صَٰدِقِينَ
Transliteration: Thamaniyata azwajin mina alddani ithnayni wamina almaAAzi ithnayni qul alththakarayni harrama ami alonthayayni amma ishtamalat AAalayhi arhamu alonthayayni nabbioonee biAAilmin in kuntum sadiqeena
Translation: (ទ្រង់បានបង្កើតនូវសត្វពាហនៈចំនួន)ប្រាំបីប្រភេទ គឺសត្វចៀមមួយគូ និងសត្វពពែមួយគូ(ញីនិងឈ្មោល)។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើទ្រង់បានហាមឃាត់សត្វឈ្មោលទាំងពីរប្រភេទនេះ ឬសត្វញីទាំងពីរប្រភេទនេះ ឬក៏អ្វីដែលមាននៅក្នុងផ្ទៃពោះសត្វញីទាំងពីរប្រភេទនោះ? ចូរពួកអ្នក(ឱពួកមុស្ហរីគីន)ប្រាប់ខ្ញុំដោយផ្អែកលើចំណេះដឹងមក ប្រសិនបើពួកអ្នកជាអ្នកដែលត្រឹមត្រូវ(ចំពោះអ្វីដែលពួកអ្នកបានអះអាង)មែននោះ។
6:144وَمِنَ ٱلۡإِبِلِ ٱثۡنَيۡنِ وَمِنَ ٱلۡبَقَرِ ٱثۡنَيۡنِۗ قُلۡ ءَآلذَّكَرَيۡنِ حَرَّمَ أَمِ ٱلۡأُنثَيَيۡنِ أَمَّا ٱشۡتَمَلَتۡ عَلَيۡهِ أَرۡحَامُ ٱلۡأُنثَيَيۡنِۖ أَمۡ كُنتُمۡ شُهَدَآءَ إِذۡ وَصَّىٰكُمُ ٱللَّهُ بِهَٰذَاۚ فَمَنۡ أَظۡلَمُ مِمَّنِ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبٗا لِّيُضِلَّ ٱلنَّاسَ بِغَيۡرِ عِلۡمٍۚ إِنَّ ٱللَّهَ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّـٰلِمِينَ ﴿144﴾وَمِنَ ٱلۡإِبِلِ ٱثۡنَيۡنِ وَمِنَ ٱلۡبَقَرِ ٱثۡنَيۡنِۗ قُلۡ ءَآلذَّكَرَيۡنِ حَرَّمَ أَمِ ٱلۡأُنثَيَيۡنِ أَمَّا ٱشۡتَمَلَتۡ عَلَيۡهِ أَرۡحَامُ ٱلۡأُنثَيَيۡنِۖ أَمۡ كُنتُمۡ شُهَدَآءَ إِذۡ وَصَّىٰكُمُ ٱللَّهُ بِهَٰذَاۚ فَمَنۡ أَظۡلَمُ مِمَّنِ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبٗا لِّيُضِلَّ ٱلنَّاسَ بِغَيۡرِ عِلۡمٍۚ إِنَّ ٱللَّهَ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّـٰلِمِينَ
Transliteration: Wamina alibili ithnayni wamina albaqari ithnayni qul alththakarayni harrama ami alonthayayni amma ishtamalat AAalayhi arhamu alonthayayni am kuntum shuhadaa ith wassakumu Allahu bihatha faman athlamu mimmani iftara AAala Allahi kathiban liyudilla alnnasa bighayri AAilmin inna Allaha la yahdee alqawma alththalimeena
Translation: ហើយនិងសត្វអូដ្ឋមួយគូ និងសត្វគោមួយគូ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើទ្រង់បានហាមឃាត់សត្វឈ្មោលទាំងពីរប្រភេទនេះ ឬសត្វញីទាំងពីរប្រភេទនេះ ឬក៏អ្វីដែលមាននៅក្នុងផ្ទៃពោះសត្វញីទាំងពីរប្រភេទនោះ?? ឬមួយក៏ពួកអ្នក(ឱពួកមុស្ហរីគីន)មានវត្តមានក្នុងពេលដែលអល់ឡោះបានផ្តាំផ្ញើពួកអ្នកចំពោះការហាមឃាត់នេះ? ពិតណាស់ គ្មាននរណាម្នាក់ដែលបំពានជាងអ្នកដែលប្រឌិតភូតកុហកទៅលើអល់ឡោះដើម្បីធ្វើឱ្យមនុស្សវង្វេងដោយគ្មានចំណេះដឹងនោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនចង្អុលបង្ហាញដល់ក្រុមដែលបំពានឡើយ។
6:145قُل لَّآ أَجِدُ فِي مَآ أُوحِيَ إِلَيَّ مُحَرَّمًا عَلَىٰ طَاعِمٖ يَطۡعَمُهُۥٓ إِلَّآ أَن يَكُونَ مَيۡتَةً أَوۡ دَمٗا مَّسۡفُوحًا أَوۡ لَحۡمَ خِنزِيرٖ فَإِنَّهُۥ رِجۡسٌ أَوۡ فِسۡقًا أُهِلَّ لِغَيۡرِ ٱللَّهِ بِهِۦۚ فَمَنِ ٱضۡطُرَّ غَيۡرَ بَاغٖ وَلَا عَادٖ فَإِنَّ رَبَّكَ غَفُورٞ رَّحِيمٞ ﴿145﴾قُل لَّآ أَجِدُ فِي مَآ أُوحِيَ إِلَيَّ مُحَرَّمًا عَلَىٰ طَاعِمٖ يَطۡعَمُهُۥٓ إِلَّآ أَن يَكُونَ مَيۡتَةً أَوۡ دَمٗا مَّسۡفُوحًا أَوۡ لَحۡمَ خِنزِيرٖ فَإِنَّهُۥ رِجۡسٌ أَوۡ فِسۡقًا أُهِلَّ لِغَيۡرِ ٱللَّهِ بِهِۦۚ فَمَنِ ٱضۡطُرَّ غَيۡرَ بَاغٖ وَلَا عَادٖ فَإِنَّ رَبَّكَ غَفُورٞ رَّحِيمٞ
Transliteration: Qul la ajidu fee ma oohiya ilayya muharraman AAala taAAimin yatAAamuhu illa an yakoona maytatan aw daman masfoohan aw lahma khinzeerin fainnahu rijsun aw fisqan ohilla lighayri Allahi bihi famani idturra ghayra baghin wala AAadin fainna rabbaka ghafoorun raheemun
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ខ្ញុំមិនបានប្រទះឃើញនៅក្នុងអ្វីដែលគេបានផ្តល់ជាវ៉ាហ៊ីមកកាន់ខ្ញុំនូវការដាក់បម្រាមទៅលើអាហារណាមួយមិនឲ្យបរិភោគនោះឡើយ លើកលែងតែសត្វដែលបានស្លាប់(ដោយមិនបានសំឡេះត្រឹមត្រូវតាមច្បាប់អ៊ីស្លាម) ឬឈាមដែលហូរ ឬសាច់ជ្រូកនោះទេ ពីព្រោះវាជារបស់កខ្វក់ ឬក៏វាត្រូវបានគេសំឡេះជាតង្វាយចំពោះអ្នកផ្សេងក្រៅពីអល់ឡោះ។ តែចំពោះជនណាដែលមានភាពចាំបាច់ខ្លាំង(ឱ្យទទួលទានអាហារទាំងនេះ) ដោយគេពុំមែនជាអ្នកដែលបំពាន ហើយក៏ពុំមែនជាអ្នករំលងព្រំដែន(នៃតម្រូវការចាំបាច់របស់ខ្លួន)ដែរនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រឡាញ់បំផុត។
6:146وَعَلَى ٱلَّذِينَ هَادُواْ حَرَّمۡنَا كُلَّ ذِي ظُفُرٖۖ وَمِنَ ٱلۡبَقَرِ وَٱلۡغَنَمِ حَرَّمۡنَا عَلَيۡهِمۡ شُحُومَهُمَآ إِلَّا مَا حَمَلَتۡ ظُهُورُهُمَآ أَوِ ٱلۡحَوَايَآ أَوۡ مَا ٱخۡتَلَطَ بِعَظۡمٖۚ ذَٰلِكَ جَزَيۡنَٰهُم بِبَغۡيِهِمۡۖ وَإِنَّا لَصَٰدِقُونَ ﴿146﴾وَعَلَى ٱلَّذِينَ هَادُواْ حَرَّمۡنَا كُلَّ ذِي ظُفُرٖۖ وَمِنَ ٱلۡبَقَرِ وَٱلۡغَنَمِ حَرَّمۡنَا عَلَيۡهِمۡ شُحُومَهُمَآ إِلَّا مَا حَمَلَتۡ ظُهُورُهُمَآ أَوِ ٱلۡحَوَايَآ أَوۡ مَا ٱخۡتَلَطَ بِعَظۡمٖۚ ذَٰلِكَ جَزَيۡنَٰهُم بِبَغۡيِهِمۡۖ وَإِنَّا لَصَٰدِقُونَ
Transliteration: WaAAala allatheena hadoo harramna kulla thee thufurin wamina albaqari waalghanami harramna AAalayhim shuhoomahuma illa ma hamalat thuhooruhuma awi alhawaya aw ma ikhtalata biAAathmin thalika jazaynahum bibaghyihim wainna lasadiqoona
Translation: ហើយចំពោះពួកយូដា យើងបានដាក់បម្រាមទៅលើពួកគេ(មិនឱ្យទទួលទាន)រាល់សត្វដែលមានក្រចកជាប់គ្នា។ ហើយចំពោះសត្វគោ និងសត្វពពែ យើងបានហាមឃាត់ពួកគេ(មិនឲ្យបរិភោគ)នូវខ្លាញ់របស់វា លើកលែងតែខ្លាញ់ជាប់ឆ្អឹងខ្នង ឬខ្លាញ់ជាប់ពោះវៀន ឬក៏ខ្លាញ់ជាប់ឆ្អឹងរបស់វាប៉ុណ្ណោះ។ នោះគឺជាការតបស្នងរបស់យើងចំពោះពួកគេដោយសារតែការបំពានរបស់ពួកគេ។ ហើយពិតណាស់ យើងគឺជាអ្នកសច្ចៈបំផុត(ចំពោះរាល់អ្វីដែលយើងបានប្រាប់)។
6:147فَإِن كَذَّبُوكَ فَقُل رَّبُّكُمۡ ذُو رَحۡمَةٖ وَٰسِعَةٖ وَلَا يُرَدُّ بَأۡسُهُۥ عَنِ ٱلۡقَوۡمِ ٱلۡمُجۡرِمِينَ ﴿147﴾فَإِن كَذَّبُوكَ فَقُل رَّبُّكُمۡ ذُو رَحۡمَةٖ وَٰسِعَةٖ وَلَا يُرَدُّ بَأۡسُهُۥ عَنِ ٱلۡقَوۡمِ ٱلۡمُجۡرِمِينَ
Transliteration: Fain kaththabooka faqul rabbukum thoo rahmatin wasiAAatin wala yuraddu basuhu AAani alqawmi almujrimeena
Translation: តែប្រសិនបើពួកគេបដិសេធចំពោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ចូរអ្នកពោលចុះថា៖ ព្រះជាម្ចាស់របស់ពួកអ្នកទ្រង់មានក្តីមេត្តាករុណាដ៏ទូលំទូលាយបំផុត។ ហើយគ្មាននរណាដែលអាចរុញច្រានទណ្ឌកម្មរបស់ទ្រង់ចេញពីក្រុមដែលប្រព្រឹត្តល្មើសបានឡើយ។
6:148سَيَقُولُ ٱلَّذِينَ أَشۡرَكُواْ لَوۡ شَآءَ ٱللَّهُ مَآ أَشۡرَكۡنَا وَلَآ ءَابَآؤُنَا وَلَا حَرَّمۡنَا مِن شَيۡءٖۚ كَذَٰلِكَ كَذَّبَ ٱلَّذِينَ مِن قَبۡلِهِمۡ حَتَّىٰ ذَاقُواْ بَأۡسَنَاۗ قُلۡ هَلۡ عِندَكُم مِّنۡ عِلۡمٖ فَتُخۡرِجُوهُ لَنَآۖ إِن تَتَّبِعُونَ إِلَّا ٱلظَّنَّ وَإِنۡ أَنتُمۡ إِلَّا تَخۡرُصُونَ ﴿148﴾سَيَقُولُ ٱلَّذِينَ أَشۡرَكُواْ لَوۡ شَآءَ ٱللَّهُ مَآ أَشۡرَكۡنَا وَلَآ ءَابَآؤُنَا وَلَا حَرَّمۡنَا مِن شَيۡءٖۚ كَذَٰلِكَ كَذَّبَ ٱلَّذِينَ مِن قَبۡلِهِمۡ حَتَّىٰ ذَاقُواْ بَأۡسَنَاۗ قُلۡ هَلۡ عِندَكُم مِّنۡ عِلۡمٖ فَتُخۡرِجُوهُ لَنَآۖ إِن تَتَّبِعُونَ إِلَّا ٱلظَّنَّ وَإِنۡ أَنتُمۡ إِلَّا تَخۡرُصُونَ
Transliteration: Sayaqoolu allatheena ashrakoo law shaa Allahu ma ashrakna wala abaona wala harramna min shayin kathalika kaththaba allatheena min qablihim hatta thaqoo basana qul hal AAindakum min AAilmin fatukhrijoohu lana in tattabiAAoona illa alththanna wain antum illa takhrusoona
Translation: ពួកដែលធ្វើស្ហ៊ីរិកនឹងនិយាយថា៖ ប្រសិនបើអល់ឡោះមានចេតនា ពួកយើង និងជីដូនជីតារបស់ពួកយើងនឹងមិនធ្វើស្ហ៊ីរិកឡើយ ហើយពួកយើងក៏មិនដាក់បម្រាមចំពោះអ្វីមួយ(ដែលទ្រង់បានអនុញ្ញាត)នោះដែរ។ ក៏ដូច្នោះដែរ អ្នកជំនាន់មុនពួកគេក៏បានបដិសេធ(នឹងបណ្តាអ្នកនាំសារ)ដូចគ្នាដែរ រហូតដល់ពួកគេបានភ្លក់នូវទណ្ឌកម្មរបស់យើង។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពោលថា៖ តើពួកអ្នកមានចំណេះដឹង(ភស្តុតាងដែលបញ្ជាក់លើសម្តីរបស់ពួកអ្នក)ដែរឬទេ? សូមពួកអ្នកបញ្ចេញវាឲ្យពួកយើងមក? ជាការពិតណាស់ ពួកអ្នកគ្មានតាមអ្វីក្រៅពីការស្មាននោះឡើយ ហើយពួកអ្នកក៏គ្មានអ្វីក្រៅពីការភូតកុហកនោះដែរ។
6:149قُلۡ فَلِلَّهِ ٱلۡحُجَّةُ ٱلۡبَٰلِغَةُۖ فَلَوۡ شَآءَ لَهَدَىٰكُمۡ أَجۡمَعِينَ ﴿149﴾قُلۡ فَلِلَّهِ ٱلۡحُجَّةُ ٱلۡبَٰلِغَةُۖ فَلَوۡ شَآءَ لَهَدَىٰكُمۡ أَجۡمَعِينَ
Transliteration: Qul falillahi alhujjatu albalighatu falaw shaa lahadakum ajmaAAeena
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានភស្តុតាងយ៉ាងច្បាស់លាស់។ ហើយប្រសិនបើទ្រង់មានចេតនា ទ្រង់ប្រាកដជានឹងចង្អុលបង្ហាញពួកអ្នកទាំងអស់គ្នាមិនខានឡើយ។
6:150قُلۡ هَلُمَّ شُهَدَآءَكُمُ ٱلَّذِينَ يَشۡهَدُونَ أَنَّ ٱللَّهَ حَرَّمَ هَٰذَاۖ فَإِن شَهِدُواْ فَلَا تَشۡهَدۡ مَعَهُمۡۚ وَلَا تَتَّبِعۡ أَهۡوَآءَ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا وَٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ وَهُم بِرَبِّهِمۡ يَعۡدِلُونَ ﴿150﴾قُلۡ هَلُمَّ شُهَدَآءَكُمُ ٱلَّذِينَ يَشۡهَدُونَ أَنَّ ٱللَّهَ حَرَّمَ هَٰذَاۖ فَإِن شَهِدُواْ فَلَا تَشۡهَدۡ مَعَهُمۡۚ وَلَا تَتَّبِعۡ أَهۡوَآءَ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا وَٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ وَهُم بِرَبِّهِمۡ يَعۡدِلُونَ
Transliteration: Qul halumma shuhadaakumu allatheena yashhadoona anna Allaha harrama hatha fain shahidoo fala tashhad maAAahum wala tattabiAA ahwaa allatheena kaththaboo biayatina waallatheena la yuminoona bialakhirati wahum birabbihim yaAAdiloona
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកនាំមកនូវសាក្សីទាំងឡាយរបស់ពួកអ្នកដែលពួកគេបានធ្វើសាក្សីថា៖ ពិតប្រាកដណាស់ អល់ឡោះទ្រង់បានដាក់បម្រាមចំពោះប្រការនេះមក។ ប្រសិនបើពួកគេធ្វើសាក្សី(ដោយគ្មានចំណេះដឹង)នោះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំធ្វើសាក្សីជាមួយពួកគេ។ ហើយចូរអ្នកកុំដើរតាមទំនើងចិត្តរបស់ពួកដែលបដិសេធនឹងបណ្តាភស្តុតាងរបស់យើង ហើយនិងពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក ខណៈដែលពួកគេចាត់ទុកអ្នកផ្សេងប្រៀបស្មើនឹងទ្រង់(គោរពសក្ការៈអ្នកផ្សេងរួមជាមួយនឹងទ្រង់)នោះ។
6:151قُلۡ تَعَالَوۡاْ أَتۡلُ مَا حَرَّمَ رَبُّكُمۡ عَلَيۡكُمۡۖ أَلَّا تُشۡرِكُواْ بِهِۦ شَيۡـٔٗاۖ وَبِٱلۡوَٰلِدَيۡنِ إِحۡسَٰنٗاۖ وَلَا تَقۡتُلُوٓاْ أَوۡلَٰدَكُم مِّنۡ إِمۡلَٰقٖ نَّحۡنُ نَرۡزُقُكُمۡ وَإِيَّاهُمۡۖ وَلَا تَقۡرَبُواْ ٱلۡفَوَٰحِشَ مَا ظَهَرَ مِنۡهَا وَمَا بَطَنَۖ وَلَا تَقۡتُلُواْ ٱلنَّفۡسَ ٱلَّتِي حَرَّمَ ٱللَّهُ إِلَّا بِٱلۡحَقِّۚ ذَٰلِكُمۡ وَصَّىٰكُم بِهِۦ لَعَلَّكُمۡ تَعۡقِلُونَ ﴿151﴾۞قُلۡ تَعَالَوۡاْ أَتۡلُ مَا حَرَّمَ رَبُّكُمۡ عَلَيۡكُمۡۖ أَلَّا تُشۡرِكُواْ بِهِۦ شَيۡـٔٗاۖ وَبِٱلۡوَٰلِدَيۡنِ إِحۡسَٰنٗاۖ وَلَا تَقۡتُلُوٓاْ أَوۡلَٰدَكُم مِّنۡ إِمۡلَٰقٖ نَّحۡنُ نَرۡزُقُكُمۡ وَإِيَّاهُمۡۖ وَلَا تَقۡرَبُواْ ٱلۡفَوَٰحِشَ مَا ظَهَرَ مِنۡهَا وَمَا بَطَنَۖ وَلَا تَقۡتُلُواْ ٱلنَّفۡسَ ٱلَّتِي حَرَّمَ ٱللَّهُ إِلَّا بِٱلۡحَقِّۚ ذَٰلِكُمۡ وَصَّىٰكُم بِهِۦ لَعَلَّكُمۡ تَعۡقِلُونَ
Transliteration: Qul taAAalaw atlu ma harrama rabbukum AAalaykum alla tushrikoo bihi shayan wabialwalidayni ihsanan wala taqtuloo awladakum min imlaqin nahnu narzuqukum waiyyahum wala taqraboo alfawahisha ma thahara minha wama batana wala taqtuloo alnnafsa allatee harrama Allahu illa bialhaqqi thalikum wassakum bihi laAAallakum taAAqiloona
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ សូមពួកអ្នកមកទីនេះ ខ្ញុំនឹងសូត្រឱ្យពួកអ្នកស្តាប់នូវអ្វីដែលព្រះជាម្ចាស់របស់ពួកអ្នកទ្រង់បានដាក់បម្រាមលើពួកអ្នកគឺ៖ ពួកអ្នកមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយជាដាច់ខាត ហើយត្រូវធ្វើល្អចំពោះឪពុកម្តាយ។ ពួកអ្នកមិនត្រូវសម្លាប់កូនខ្លួនឯងដោយសារ(ខ្លាច)ក្រនោះឡើយ។ យើង(អល់ឡោះ)ជាអ្នកដែលផ្តល់លាភសក្ការៈដល់ពួកអ្នកនិងដល់ពួកគេ(កូនចៅ)។ ហើយពួកអ្នកមិនត្រូវទៅជិត(បៀតបៀន)អំពើអសីលធម៌(ហ្ស៊ីណា)នោះឡើយ ទោះដោយបើកចំហ ឬលាក់បាំង។ ហើយពួកអ្នកក៏មិនត្រូវសម្លាប់ជីវិតដែលអល់ឡោះបានហាមឃាត់នោះដែរ លើកលែងតែដោយការពិត(មានហេតុផលត្រឹមត្រូវស្របច្បាប់)។ ទាំងនោះ គឺជាអ្វីដែលទ្រង់បានផ្តែផ្តាំវាចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកចេះគិតពិចារណា។
6:152وَلَا تَقۡرَبُواْ مَالَ ٱلۡيَتِيمِ إِلَّا بِٱلَّتِي هِيَ أَحۡسَنُ حَتَّىٰ يَبۡلُغَ أَشُدَّهُۥۚ وَأَوۡفُواْ ٱلۡكَيۡلَ وَٱلۡمِيزَانَ بِٱلۡقِسۡطِۖ لَا نُكَلِّفُ نَفۡسًا إِلَّا وُسۡعَهَاۖ وَإِذَا قُلۡتُمۡ فَٱعۡدِلُواْ وَلَوۡ كَانَ ذَا قُرۡبَىٰۖ وَبِعَهۡدِ ٱللَّهِ أَوۡفُواْۚ ذَٰلِكُمۡ وَصَّىٰكُم بِهِۦ لَعَلَّكُمۡ تَذَكَّرُونَ ﴿152﴾وَلَا تَقۡرَبُواْ مَالَ ٱلۡيَتِيمِ إِلَّا بِٱلَّتِي هِيَ أَحۡسَنُ حَتَّىٰ يَبۡلُغَ أَشُدَّهُۥۚ وَأَوۡفُواْ ٱلۡكَيۡلَ وَٱلۡمِيزَانَ بِٱلۡقِسۡطِۖ لَا نُكَلِّفُ نَفۡسًا إِلَّا وُسۡعَهَاۖ وَإِذَا قُلۡتُمۡ فَٱعۡدِلُواْ وَلَوۡ كَانَ ذَا قُرۡبَىٰۖ وَبِعَهۡدِ ٱللَّهِ أَوۡفُواْۚ ذَٰلِكُمۡ وَصَّىٰكُم بِهِۦ لَعَلَّكُمۡ تَذَكَّرُونَ
Transliteration: Wala taqraboo mala alyateemi illa biallatee hiya ahsanu hatta yablugha ashuddahu waawfoo alkayla waalmeezana bialqisti la nukallifu nafsan illa wusAAaha waitha qultum faiAAdiloo walaw kana tha qurba wabiAAahdi Allahi awfoo thalikum wassakum bihi laAAallakum tathakkaroona
Translation: ហើយពួកអ្នកមិនត្រូវបៀតបៀនទ្រព្យសម្បត្តិក្មេងកំព្រាឡើយ លើកលែងតែតាមវិធីសាស្ត្រដែលល្អ(ផ្តល់ផលប្រយោជន៍ដល់ក្មេងកំព្រានោះ) រហូតដល់គេធំពេញវ័យ។ ហើយចូរពួកអ្នកបំពេញនូវការវាល់ និងការថ្លឹងដោយសុក្រឹត។ យើងមិនដាក់បន្ទុកលើនរណាម្នាក់ហួសពីសមត្ថភាពរបស់គេឡើយ។ ហើយនៅពេលដែលពួកអ្នកនិយាយស្តី ចូរពួកអ្នកនិយាយពាក្យពិត សូម្បីតែចំពោះសាច់ញាតិក៏ដោយ។ ហើយចូរពួកអ្នកអនុវត្តនូវកិច្ចសន្យារបស់អល់ឡោះ។ ទាំងនោះ គឺជាអ្វីដែលទ្រង់បានផ្តែផ្តាំវាចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកនឹងចងចាំ។
6:153وَأَنَّ هَٰذَا صِرَٰطِي مُسۡتَقِيمٗا فَٱتَّبِعُوهُۖ وَلَا تَتَّبِعُواْ ٱلسُّبُلَ فَتَفَرَّقَ بِكُمۡ عَن سَبِيلِهِۦۚ ذَٰلِكُمۡ وَصَّىٰكُم بِهِۦ لَعَلَّكُمۡ تَتَّقُونَ ﴿153﴾وَأَنَّ هَٰذَا صِرَٰطِي مُسۡتَقِيمٗا فَٱتَّبِعُوهُۖ وَلَا تَتَّبِعُواْ ٱلسُّبُلَ فَتَفَرَّقَ بِكُمۡ عَن سَبِيلِهِۦۚ ذَٰلِكُمۡ وَصَّىٰكُم بِهِۦ لَعَلَّكُمۡ تَتَّقُونَ
Transliteration: Waanna hatha siratee mustaqeeman faittabiAAoohu wala tattabiAAoo alssubula fatafarraqa bikum AAan sabeelihi thalikum wassakum bihi laAAallakum tattaqoona
Translation: ហើយនេះជាមាគ៌ារបស់យើងដ៏ត្រឹមត្រូវ។ ហេតុនេះ ចូរពួកអ្នកដើរតាមវាចុះ។ តែពួកអ្នកមិនត្រូវដើរតាមមាគ៌ាទាំងឡាយផ្សេងឡើយដែលជាហេតុធ្វើឲ្យពួកអ្នកបែកបាក់(ប្រាស់ចាក)ពីមាគ៌ារបស់ទ្រង់។ ទាំងនោះ គឺជាអ្វីដែលទ្រង់បានផ្តែផ្តាំវាចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកនឹងកោតខ្លាច(អល់ឡោះ)។
6:154ثُمَّ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ تَمَامًا عَلَى ٱلَّذِيٓ أَحۡسَنَ وَتَفۡصِيلٗا لِّكُلِّ شَيۡءٖ وَهُدٗى وَرَحۡمَةٗ لَّعَلَّهُم بِلِقَآءِ رَبِّهِمۡ يُؤۡمِنُونَ ﴿154﴾ثُمَّ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ تَمَامًا عَلَى ٱلَّذِيٓ أَحۡسَنَ وَتَفۡصِيلٗا لِّكُلِّ شَيۡءٖ وَهُدٗى وَرَحۡمَةٗ لَّعَلَّهُم بِلِقَآءِ رَبِّهِمۡ يُؤۡمِنُونَ
Transliteration: Thumma atayna moosa alkitaba tamaman AAala allathee ahsana watafseelan likulli shayin wahudan warahmatan laAAallahum biliqai rabbihim yuminoona
Translation: បន្ទាប់មក យើងបានប្រទានឱ្យព្យាការីមូសានូវគម្ពីរ(តាវរ៉ត)ដើម្បីជាការបំពេញនូវឧបការគុណទៅលើអ្នកដែលសាងកុសល និងដើម្បីជាការបកស្រាយបញ្ជាក់(យ៉ាងលម្អិត)នូវរាល់កិច្ចការទាំងឡាយ ព្រមទាំងជាការចង្អុលបង្ហាញ និងជាក្តីមេត្តាករុណា(របស់ទ្រង់)។ សង្ឃឹមថា ពួកគេនឹងមានជំនឿចំពោះការជួបព្រះជាម្ចាស់របស់ពួកគេ(នៅថ្ងៃបរលោក)។
6:155وَهَٰذَا كِتَٰبٌ أَنزَلۡنَٰهُ مُبَارَكٞ فَٱتَّبِعُوهُ وَٱتَّقُواْ لَعَلَّكُمۡ تُرۡحَمُونَ ﴿155﴾وَهَٰذَا كِتَٰبٌ أَنزَلۡنَٰهُ مُبَارَكٞ فَٱتَّبِعُوهُ وَٱتَّقُواْ لَعَلَّكُمۡ تُرۡحَمُونَ
Transliteration: Wahatha kitabun anzalnahu mubarakun faittabiAAoohu waittaqoo laAAallakum turhamoona
Translation: ហើយនេះគឺជាគម្ពីរ(គួរអាន)ដែលយើងបានបញ្ចុះវាប្រកបដោយពរជ័យ។ ហេតុនេះ ចូរពួកអ្នកដើរតាមវា និងកោតខ្លាច(ប្រុងប្រយ័ត្នពីការធ្វើផ្ទុយនឹងវា)។ សង្ឃឹមថាពួកអ្នកនឹងត្រូវបានគេអាណិតស្រលាញ់។
6:156أَن تَقُولُوٓاْ إِنَّمَآ أُنزِلَ ٱلۡكِتَٰبُ عَلَىٰ طَآئِفَتَيۡنِ مِن قَبۡلِنَا وَإِن كُنَّا عَن دِرَاسَتِهِمۡ لَغَٰفِلِينَ ﴿156﴾أَن تَقُولُوٓاْ إِنَّمَآ أُنزِلَ ٱلۡكِتَٰبُ عَلَىٰ طَآئِفَتَيۡنِ مِن قَبۡلِنَا وَإِن كُنَّا عَن دِرَاسَتِهِمۡ لَغَٰفِلِينَ
Transliteration: An taqooloo innama onzila alkitabu AAala taifatayni min qablina wain kunna AAan dirasatihim laghafileena
Translation: ដើម្បីកុំឱ្យពួកអ្នក(មុស្ហរីគីនអារ៉ាប់)និយាយថា៖ តាមពិត គេបានបញ្ចុះនូវគម្ពីរទៅឲ្យតែមនុស្សពីរក្រុមមុនពួកយើង(ពួកយូដា និងពួកគ្រឹស្ទាន)ប៉ុណ្ណោះ។ ហើយពួកយើងមិនចេះសូត្រគម្ពីររបស់ពួកគេនោះទេ។
6:157أَوۡ تَقُولُواْ لَوۡ أَنَّآ أُنزِلَ عَلَيۡنَا ٱلۡكِتَٰبُ لَكُنَّآ أَهۡدَىٰ مِنۡهُمۡۚ فَقَدۡ جَآءَكُم بَيِّنَةٞ مِّن رَّبِّكُمۡ وَهُدٗى وَرَحۡمَةٞۚ فَمَنۡ أَظۡلَمُ مِمَّن كَذَّبَ بِـَٔايَٰتِ ٱللَّهِ وَصَدَفَ عَنۡهَاۗ سَنَجۡزِي ٱلَّذِينَ يَصۡدِفُونَ عَنۡ ءَايَٰتِنَا سُوٓءَ ٱلۡعَذَابِ بِمَا كَانُواْ يَصۡدِفُونَ ﴿157﴾أَوۡ تَقُولُواْ لَوۡ أَنَّآ أُنزِلَ عَلَيۡنَا ٱلۡكِتَٰبُ لَكُنَّآ أَهۡدَىٰ مِنۡهُمۡۚ فَقَدۡ جَآءَكُم بَيِّنَةٞ مِّن رَّبِّكُمۡ وَهُدٗى وَرَحۡمَةٞۚ فَمَنۡ أَظۡلَمُ مِمَّن كَذَّبَ بِـَٔايَٰتِ ٱللَّهِ وَصَدَفَ عَنۡهَاۗ سَنَجۡزِي ٱلَّذِينَ يَصۡدِفُونَ عَنۡ ءَايَٰتِنَا سُوٓءَ ٱلۡعَذَابِ بِمَا كَانُواْ يَصۡدِفُونَ
Transliteration: Aw taqooloo law anna onzila AAalayna alkitabu lakunna ahda minhum faqad jaakum bayyinatun min rabbikum wahudan warahmatun faman athlamu mimman kaththaba biayati Allahi wasadafa AAanha sanajzee allatheena yasdifoona AAan ayatina sooa alAAathabi bima kanoo yasdifoona
Translation: និងដើម្បីកុំឱ្យពួកអ្នកនិយាយថា៖ ប្រសិនបើគេបញ្ចុះគម្ពីរណាមួយមកកាន់ពួកយើងនោះ ប្រាកដជាពួកយើងនឹងទទួលបានការចង្អុលបង្ហាញជាងពួកគេជាមិនខាន។ ពិតប្រាកដណាស់ (នៅពេលនេះ)ភស្តុតាងដ៏ច្បាស់លាស់ពីព្រះជាម្ចាស់របស់ពួកអ្នក(គឺគម្ពីរគួរអាន)ដែលជាការចង្អុលបង្ហាញ និងជាក្តីមេត្តាករុណានោះ បានមកដល់ពួកអ្នកហើយ។ ជាការពិតណាស់ គ្មាននរណាដែលបំពានខ្លាំងជាងអ្នកដែលបដិសេធនឹងបណ្តាភស្តុតាងរបស់អល់ឡោះ និងបែរចេញពីវានោះឡើយ។ យើងនឹងតបស្នងដល់ពួកដែលបែរចេញពីភស្តុតាងទាំងឡាយរបស់យើងនូវទណ្ឌកម្មដ៏អាក្រក់បំផុតដោយសារតែអ្វីដែលពួកគេធ្លាប់បានបែរចេញ។
6:158هَلۡ يَنظُرُونَ إِلَّآ أَن تَأۡتِيَهُمُ ٱلۡمَلَـٰٓئِكَةُ أَوۡ يَأۡتِيَ رَبُّكَ أَوۡ يَأۡتِيَ بَعۡضُ ءَايَٰتِ رَبِّكَۗ يَوۡمَ يَأۡتِي بَعۡضُ ءَايَٰتِ رَبِّكَ لَا يَنفَعُ نَفۡسًا إِيمَٰنُهَا لَمۡ تَكُنۡ ءَامَنَتۡ مِن قَبۡلُ أَوۡ كَسَبَتۡ فِيٓ إِيمَٰنِهَا خَيۡرٗاۗ قُلِ ٱنتَظِرُوٓاْ إِنَّا مُنتَظِرُونَ ﴿158﴾هَلۡ يَنظُرُونَ إِلَّآ أَن تَأۡتِيَهُمُ ٱلۡمَلَـٰٓئِكَةُ أَوۡ يَأۡتِيَ رَبُّكَ أَوۡ يَأۡتِيَ بَعۡضُ ءَايَٰتِ رَبِّكَۗ يَوۡمَ يَأۡتِي بَعۡضُ ءَايَٰتِ رَبِّكَ لَا يَنفَعُ نَفۡسًا إِيمَٰنُهَا لَمۡ تَكُنۡ ءَامَنَتۡ مِن قَبۡلُ أَوۡ كَسَبَتۡ فِيٓ إِيمَٰنِهَا خَيۡرٗاۗ قُلِ ٱنتَظِرُوٓاْ إِنَّا مُنتَظِرُونَ
Transliteration: Hal yanthuroona illa an tatiyahumu almalaikatu aw yatiya rabbuka aw yatiya baAAdu ayati rabbika yawma yatee baAAdu ayati rabbika la yanfaAAu nafsan eemanuha lam takun amanat min qablu aw kasabat fee eemaniha khayran quli intathiroo inna muntathiroona
Translation: ពួកគេមិនរង់ចាំអ្វីក្រៅពីការមកដល់របស់ម៉ាឡាអ៊ីកាត់(ដើម្បីដកហូតព្រលឹងពួកគេ) ឬក៏ការមកដល់នៃព្រះជាម្ចាស់របស់អ្នក ឬក៏ការមកដល់នៃសញ្ញាមួយចំនួននៃព្រះជាម្ចាស់របស់អ្នក(សញ្ញាថ្ងៃបរលោក)នោះឡើយ។ នៅថ្ងៃដែលសញ្ញាមួយចំនួននៃព្រះជាម្ចាស់របស់អ្នកបានមកដល់(ពេលដែលថ្ងៃរះពីទិសខាងលិច) ការមានជំនឿ គឺមិនផ្តល់ប្រយោជន៍អ្វីដល់បុគ្គលណាឡើយ ប្រសិនបើគេមិនមានជំនឿពីមុនមក ឬមានជំនឿហើយតែមិនបានសាងទង្វើកុសល(ពីមុនមក)ទេនោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នករង់ចាំ(ប្រការទាំងនេះ)ចុះ។ ពិតណាស់ ពួកយើងក៏ជាអ្នករង់ចាំដែរ។
6:159إِنَّ ٱلَّذِينَ فَرَّقُواْ دِينَهُمۡ وَكَانُواْ شِيَعٗا لَّسۡتَ مِنۡهُمۡ فِي شَيۡءٍۚ إِنَّمَآ أَمۡرُهُمۡ إِلَى ٱللَّهِ ثُمَّ يُنَبِّئُهُم بِمَا كَانُواْ يَفۡعَلُونَ ﴿159﴾إِنَّ ٱلَّذِينَ فَرَّقُواْ دِينَهُمۡ وَكَانُواْ شِيَعٗا لَّسۡتَ مِنۡهُمۡ فِي شَيۡءٍۚ إِنَّمَآ أَمۡرُهُمۡ إِلَى ٱللَّهِ ثُمَّ يُنَبِّئُهُم بِمَا كَانُواْ يَفۡعَلُونَ
Transliteration: Inna allatheena farraqoo deenahum wakanoo shiyaAAan lasta minhum fee shayin innama amruhum ila Allahi thumma yunabbiohum bima kanoo yafAAaloona
Translation: ពិតប្រាកដណាស់ ពួកដែលធ្វើឱ្យសាសនារបស់ពួកគេបែកបាក់ ហើយពួកគេបែងចែកជាក្រុមៗនោះ គឺអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គ្មានអ្វីពាក់ព័ន្ធនឹងពួកគេបន្តិចណាឡើយ។ តាមពិត កិច្ចការរបស់ពួកគេ គឺទៅកាន់អល់ឡោះជាម្ចាស់។ បន្ទាប់មក (នៅថ្ងៃបរលោក) ទ្រង់នឹងប្រាប់ពួកគេពីអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។
6:160مَن جَآءَ بِٱلۡحَسَنَةِ فَلَهُۥ عَشۡرُ أَمۡثَالِهَاۖ وَمَن جَآءَ بِٱلسَّيِّئَةِ فَلَا يُجۡزَىٰٓ إِلَّا مِثۡلَهَا وَهُمۡ لَا يُظۡلَمُونَ ﴿160﴾مَن جَآءَ بِٱلۡحَسَنَةِ فَلَهُۥ عَشۡرُ أَمۡثَالِهَاۖ وَمَن جَآءَ بِٱلسَّيِّئَةِ فَلَا يُجۡزَىٰٓ إِلَّا مِثۡلَهَا وَهُمۡ لَا يُظۡلَمُونَ
Transliteration: Man jaa bialhasanati falahu AAashru amthaliha waman jaa bialssayyiati fala yujza illa mithlaha wahum la yuthlamoona
Translation: ជនណាដែលនាំមកនូវទង្វើល្អមួយ នោះគេនឹងទទួលបានការតបស្នងវិញទ្វេជាដប់។ តែជនណាដែលបាននាំមកនូវទង្វើអាក្រក់មួយវិញ គឺគេមិនតបស្នងអ្វី(ដល់រូបគេ)លើសពីវានោះឡើយ ហើយពួកគេក៏មិនត្រូវបានគេបំពាននោះដែរ។
6:161قُلۡ إِنَّنِي هَدَىٰنِي رَبِّيٓ إِلَىٰ صِرَٰطٖ مُّسۡتَقِيمٖ دِينٗا قِيَمٗا مِّلَّةَ إِبۡرَٰهِيمَ حَنِيفٗاۚ وَمَا كَانَ مِنَ ٱلۡمُشۡرِكِينَ ﴿161﴾قُلۡ إِنَّنِي هَدَىٰنِي رَبِّيٓ إِلَىٰ صِرَٰطٖ مُّسۡتَقِيمٖ دِينٗا قِيَمٗا مِّلَّةَ إِبۡرَٰهِيمَ حَنِيفٗاۚ وَمَا كَانَ مِنَ ٱلۡمُشۡرِكِينَ
Transliteration: Qul innanee hadanee rabbee ila siratin mustaqeemin deenan qiyaman millata ibraheema haneefan wama kana mina almushrikeena
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ខ្ញុំត្រូវបានព្រះជាម្ចាស់របស់ខ្ញុំចង្អុលបង្ហាញរូបខ្ញុំទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ ជាសាសនាដ៏ពិតដែលជាសាសនារបស់ព្យាការីអ៊ីព្រហ៊ីមដ៏ស្អាតស្អំ(សាសនាឥស្លាម)។ ហើយគាត់ពុំមែនស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិកឡើយ។
6:162قُلۡ إِنَّ صَلَاتِي وَنُسُكِي وَمَحۡيَايَ وَمَمَاتِي لِلَّهِ رَبِّ ٱلۡعَٰلَمِينَ ﴿162﴾قُلۡ إِنَّ صَلَاتِي وَنُسُكِي وَمَحۡيَايَ وَمَمَاتِي لِلَّهِ رَبِّ ٱلۡعَٰلَمِينَ
Transliteration: Qul inna salatee wanusukee wamahyaya wamamatee lillahi rabbi alAAalameena
Translation: ចូរអ្នកពោលចុះថា៖ ជាការពិតណាស់ ការសឡាតរបស់ខ្ញុំ ការសំឡេះសត្វរបស់ខ្ញុំ ការរស់នៅរបស់ខ្ញុំ និងការស្លាប់របស់ខ្ញុំ គឺសម្រាប់អល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងអស់។
6:163لَا شَرِيكَ لَهُۥۖ وَبِذَٰلِكَ أُمِرۡتُ وَأَنَا۠ أَوَّلُ ٱلۡمُسۡلِمِينَ ﴿163﴾لَا شَرِيكَ لَهُۥۖ وَبِذَٰلِكَ أُمِرۡتُ وَأَنَا۠ أَوَّلُ ٱلۡمُسۡلِمِينَ
Transliteration: La shareeka lahu wabithalika omirtu waana awwalu almuslimeena
Translation: គ្មានដៃគូរួមជាមួយនឹងទ្រង់ឡើយ។ ប្រការទាំងនេះហើយគេ(អល់ឡោះ)ដាក់បទបញ្ជាលើខ្ញុំ។ ហើយខ្ញុំគឺជាអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម)ដំបូងគេបង្អស់។
6:164قُلۡ أَغَيۡرَ ٱللَّهِ أَبۡغِي رَبّٗا وَهُوَ رَبُّ كُلِّ شَيۡءٖۚ وَلَا تَكۡسِبُ كُلُّ نَفۡسٍ إِلَّا عَلَيۡهَاۚ وَلَا تَزِرُ وَازِرَةٞ وِزۡرَ أُخۡرَىٰۚ ثُمَّ إِلَىٰ رَبِّكُم مَّرۡجِعُكُمۡ فَيُنَبِّئُكُم بِمَا كُنتُمۡ فِيهِ تَخۡتَلِفُونَ ﴿164﴾قُلۡ أَغَيۡرَ ٱللَّهِ أَبۡغِي رَبّٗا وَهُوَ رَبُّ كُلِّ شَيۡءٖۚ وَلَا تَكۡسِبُ كُلُّ نَفۡسٍ إِلَّا عَلَيۡهَاۚ وَلَا تَزِرُ وَازِرَةٞ وِزۡرَ أُخۡرَىٰۚ ثُمَّ إِلَىٰ رَبِّكُم مَّرۡجِعُكُمۡ فَيُنَبِّئُكُم بِمَا كُنتُمۡ فِيهِ تَخۡتَلِفُونَ
Transliteration: Qul aghayra Allahi abghee rabban wahuwa rabbu kulli shayin wala taksibu kullu nafsin illa AAalayha wala taziru waziratun wizra okhra thumma ila rabbikum marjiAAukum fayunabbiokum bima kuntum feehi takhtalifoona
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ តើឱ្យខ្ញុំយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាព្រះឬ ខណៈដែលទ្រង់គឺជាព្រះជាម្ចាស់នៃអ្វីៗទាំងអស់នោះ? បុគ្គលគ្រប់រូបដែលសាងអំពើបាប គឺមិនធ្លាក់ទៅលើអ្នកផ្សេងក្រៅពីខ្លួនឯងនោះឡើយ ហើយបុគ្គលគ្រប់រូបក៏មិនទទួលខុសត្រូវចំពោះអំពើបាបរបស់អ្នកផ្សេងនោះដែរ។ បន្ទាប់មក កន្លែងវិលត្រឡប់របស់ពួកអ្នក គឺទៅកាន់ព្រះជាម្ចាស់របស់ពួកអ្នក(តែមួយគត់)។ ពេលនោះ ទ្រង់នឹងប្រាប់ពួកអ្នកពីអ្វីដែលពួកអ្នកធ្លាប់បានខ្វែងគំនិតគ្នាចំពោះវា។
6:165وَهُوَ ٱلَّذِي جَعَلَكُمۡ خَلَـٰٓئِفَ ٱلۡأَرۡضِ وَرَفَعَ بَعۡضَكُمۡ فَوۡقَ بَعۡضٖ دَرَجَٰتٖ لِّيَبۡلُوَكُمۡ فِي مَآ ءَاتَىٰكُمۡۗ إِنَّ رَبَّكَ سَرِيعُ ٱلۡعِقَابِ وَإِنَّهُۥ لَغَفُورٞ رَّحِيمُۢ ﴿165﴾وَهُوَ ٱلَّذِي جَعَلَكُمۡ خَلَـٰٓئِفَ ٱلۡأَرۡضِ وَرَفَعَ بَعۡضَكُمۡ فَوۡقَ بَعۡضٖ دَرَجَٰتٖ لِّيَبۡلُوَكُمۡ فِي مَآ ءَاتَىٰكُمۡۗ إِنَّ رَبَّكَ سَرِيعُ ٱلۡعِقَابِ وَإِنَّهُۥ لَغَفُورٞ رَّحِيمُۢ
Transliteration: Wahuwa allathee jaAAalakum khalaifa alardi warafaAAa baAAdakum fawqa baAAdin darajatin liyabluwakum fee ma atakum inna rabbaka sareeAAu alAAiqabi wainnahu laghafoorun raheemun
Translation: ហើយទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នកឱ្យធ្វើជាអ្នកគ្រប់គ្រងនៅលើផែនដី(ពីមួយជំនាន់ទៅមួយជំនាន់) ហើយទ្រង់បានលើកឋានៈបុគ្គលមួយចំនួននៃពួកអ្នកឱ្យប្រសើរលើសគ្នាដើម្បីសាកល្បងពួកអ្នកចំពោះអ្វីដែលទ្រង់បានប្រទានដល់ពួកអ្នក។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់រហ័សបំផុតក្នុងការដាក់ទណ្ឌកម្ម ហើយពិតប្រាកដណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រលាញ់។
Transliteration source: English Transliteration by Tanzil. Used under Tanzil's non-commercial terms; see the source and latest updates at Tanzil. Tanzil translation download