67:1تَبَٰرَكَ ٱلَّذِي بِيَدِهِ ٱلۡمُلۡكُ وَهُوَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٌ ﴿1﴾تَبَٰرَكَ ٱلَّذِي بِيَدِهِ ٱلۡمُلۡكُ وَهُوَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٌ
Transliteration: Tabaraka allathee biyadihi almulku wahuwa AAala kulli shayin qadeerun
Translation: មហាពរជ័យ(អល់ឡោះជាម្ចាស់)ដែលអំណាចគ្រប់គ្រងស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ទ្រង់(តែមួយគត់)។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។
67:2ٱلَّذِي خَلَقَ ٱلۡمَوۡتَ وَٱلۡحَيَوٰةَ لِيَبۡلُوَكُمۡ أَيُّكُمۡ أَحۡسَنُ عَمَلٗاۚ وَهُوَ ٱلۡعَزِيزُ ٱلۡغَفُورُ ﴿2﴾ٱلَّذِي خَلَقَ ٱلۡمَوۡتَ وَٱلۡحَيَوٰةَ لِيَبۡلُوَكُمۡ أَيُّكُمۡ أَحۡسَنُ عَمَلٗاۚ وَهُوَ ٱلۡعَزِيزُ ٱلۡغَفُورُ
Transliteration: Allathee khalaqa almawta waalhayata liyabluwakum ayyukum ahsanu AAamalan wahuwa alAAazeezu alghafooru
Translation: (ទ្រង់)ជាអ្នកដែលបានបង្កើតការស្លាប់ និងការរស់(មានជីវិត)ដើម្បីសាកល្បងពួកអ្នក ថាតើអ្នកណាក្នុងចំណោមពួកអ្នកដែលសាងទង្វើបានប្រសើរជាងគេ។ ហើយទ្រង់មហាខ្លាំងពូកែ មហាអភ័យទោស។
67:3ٱلَّذِي خَلَقَ سَبۡعَ سَمَٰوَٰتٖ طِبَاقٗاۖ مَّا تَرَىٰ فِي خَلۡقِ ٱلرَّحۡمَٰنِ مِن تَفَٰوُتٖۖ فَٱرۡجِعِ ٱلۡبَصَرَ هَلۡ تَرَىٰ مِن فُطُورٖ ﴿3﴾ٱلَّذِي خَلَقَ سَبۡعَ سَمَٰوَٰتٖ طِبَاقٗاۖ مَّا تَرَىٰ فِي خَلۡقِ ٱلرَّحۡمَٰنِ مِن تَفَٰوُتٖۖ فَٱرۡجِعِ ٱلۡبَصَرَ هَلۡ تَرَىٰ مِن فُطُورٖ
Transliteration: Allathee khalaqa sabAAa samawatin tibaqan ma tara fee khalqi alrrahmani min tafawutin fairjiAAi albasara hal tara min futoorin
Translation: (ទ្រង់)ជាអ្នកដែលបានបង្កើតមេឃប្រាំពីរជាន់ត្រួតលើគ្នា។ អ្នកនឹងមិនឃើញថា នៅក្នុងការបង្កើតរបស់ព្រះជាម្ចាស់ដ៏មហាសប្បុរសនោះមានភាពឆ្គាំឆ្គងនោះឡើយ។ ហេតុនេះ ចូរអ្នកសម្លឹងមើល(ទៅកាន់មេឃ)ម្តងទៀត ថាតើ(អ្នកឃើញ)មានការប្រេះស្រាំដែរឬទេ?
67:4ثُمَّ ٱرۡجِعِ ٱلۡبَصَرَ كَرَّتَيۡنِ يَنقَلِبۡ إِلَيۡكَ ٱلۡبَصَرُ خَاسِئٗا وَهُوَ حَسِيرٞ ﴿4﴾ثُمَّ ٱرۡجِعِ ٱلۡبَصَرَ كَرَّتَيۡنِ يَنقَلِبۡ إِلَيۡكَ ٱلۡبَصَرُ خَاسِئٗا وَهُوَ حَسِيرٞ
Transliteration: Thumma irjiAAi albasara karratayni yanqalib ilayka albasaru khasian wahuwa haseerun
Translation: បន្ទាប់មក ចូរអ្នកក្រឡេកមើលម្ដងហើយម្ដងទៀត ការសម្លឹងមើលនោះនឹងវិលត្រឡប់មកកាន់អ្នកវិញក្នុងសភាពអាម៉ាស់ ហើយវាមានភាពនឿយហត់បំផុត។
67:5وَلَقَدۡ زَيَّنَّا ٱلسَّمَآءَ ٱلدُّنۡيَا بِمَصَٰبِيحَ وَجَعَلۡنَٰهَا رُجُومٗا لِّلشَّيَٰطِينِۖ وَأَعۡتَدۡنَا لَهُمۡ عَذَابَ ٱلسَّعِيرِ ﴿5﴾وَلَقَدۡ زَيَّنَّا ٱلسَّمَآءَ ٱلدُّنۡيَا بِمَصَٰبِيحَ وَجَعَلۡنَٰهَا رُجُومٗا لِّلشَّيَٰطِينِۖ وَأَعۡتَدۡنَا لَهُمۡ عَذَابَ ٱلسَّعِيرِ
Transliteration: Walaqad zayyanna alssamaa alddunya bimasabeeha wajaAAalnaha rujooman lilshshayateeni waaAAtadna lahum AAathaba alssaAAeeri
Translation: ហើយជាការពិតណាស់ យើងបានតុបតែងលម្អមេឃលោកិយដោយហ្វូងតារាជាច្រើន ហើយយើងបានបង្កើតពួកវាសម្រាប់គប់ពពួកស្ហៃតន(ដែលលួចស្តាប់ដំណឹងនៅលើមេឃ)។ ហើយយើងបានត្រៀមទុកសម្រាប់ពួកវានូវទណ្ឌកម្ម(ភ្លើងនរក)ដែលឆាបឆេះ។
67:6وَلِلَّذِينَ كَفَرُواْ بِرَبِّهِمۡ عَذَابُ جَهَنَّمَۖ وَبِئۡسَ ٱلۡمَصِيرُ ﴿6﴾وَلِلَّذِينَ كَفَرُواْ بِرَبِّهِمۡ عَذَابُ جَهَنَّمَۖ وَبِئۡسَ ٱلۡمَصِيرُ
Transliteration: Walillatheena kafaroo birabbihim AAathabu jahannama wabisa almaseeru
Translation: ហើយសម្រាប់ពួកដែលប្រឆាំងនឹងព្រះជាម្ចាស់របស់ពួកគេ គឺនឹងទទួលទណ្ឌកម្មនៃនរកជើហាន់ណាំ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។
67:7إِذَآ أُلۡقُواْ فِيهَا سَمِعُواْ لَهَا شَهِيقٗا وَهِيَ تَفُورُ ﴿7﴾إِذَآ أُلۡقُواْ فِيهَا سَمِعُواْ لَهَا شَهِيقٗا وَهِيَ تَفُورُ
Transliteration: Itha olqoo feeha samiAAoo laha shaheeqan wahiya tafooru
Translation: នៅពេលដែលពួកគេត្រូវបានគេគ្រវែងចូលទៅក្នុងភ្លើងនរក ពួកគេបានឮសម្រែកមួយដ៏ខ្លាំងក្លាបំផុត ខណៈដែលវា(ភ្លើងនរក)កំពុងតែពុះកញ្ជ្រោលយ៉ាងខ្លាំង។
67:8تَكَادُ تَمَيَّزُ مِنَ ٱلۡغَيۡظِۖ كُلَّمَآ أُلۡقِيَ فِيهَا فَوۡجٞ سَأَلَهُمۡ خَزَنَتُهَآ أَلَمۡ يَأۡتِكُمۡ نَذِيرٞ ﴿8﴾تَكَادُ تَمَيَّزُ مِنَ ٱلۡغَيۡظِۖ كُلَّمَآ أُلۡقِيَ فِيهَا فَوۡجٞ سَأَلَهُمۡ خَزَنَتُهَآ أَلَمۡ يَأۡتِكُمۡ نَذِيرٞ
Transliteration: Takadu tamayyazu mina alghaythi kullama olqiya feeha fawjun saalahum khazanatuha alam yatikum natheerun
Translation: វា(ឋាននរក)ស្ទើរតែបែកខ្ចាត់ខ្ចាយព្រោះតែកំហឹង។ រាល់ពេលដែលក្រុមមួយត្រូវបានគេគ្រវែងចូលទៅក្នុងវា អ្នកដែលយាមឋាននរកបានសួរទៅកាន់ពួកគេថា៖ តើអ្នកដាស់តឿនព្រមានពុំបានមកដល់ពួកអ្នកទេឬ?
67:9قَالُواْ بَلَىٰ قَدۡ جَآءَنَا نَذِيرٞ فَكَذَّبۡنَا وَقُلۡنَا مَا نَزَّلَ ٱللَّهُ مِن شَيۡءٍ إِنۡ أَنتُمۡ إِلَّا فِي ضَلَٰلٖ كَبِيرٖ ﴿9﴾قَالُواْ بَلَىٰ قَدۡ جَآءَنَا نَذِيرٞ فَكَذَّبۡنَا وَقُلۡنَا مَا نَزَّلَ ٱللَّهُ مِن شَيۡءٍ إِنۡ أَنتُمۡ إِلَّا فِي ضَلَٰلٖ كَبِيرٖ
Transliteration: Qaloo bala qad jaana natheerun fakaththabna waqulna ma nazzala Allahu min shayin in antum illa fee dalalin kabeerin
Translation: ពួកគេបានតបថា៖ ពិតមែនហើយ អ្នកដាស់តឿនព្រមានពិតជាបានមកដល់ពួកយើង តែពួកយើងបានបដិសេធ(ចំពោះគាត់)។ ហើយពួកយើងបាននិយាយថា៖ អល់ឡោះមិនបានបញ្ចុះអ្វីមួយនោះឡើយ។ ពួកអ្នកគ្មានអ្វីក្រៅពីស្ថិតក្នុងភាពវងេ្វងដ៏ធ្ងន់ធ្ងរនោះឡើយ។
67:10وَقَالُواْ لَوۡ كُنَّا نَسۡمَعُ أَوۡ نَعۡقِلُ مَا كُنَّا فِيٓ أَصۡحَٰبِ ٱلسَّعِيرِ ﴿10﴾وَقَالُواْ لَوۡ كُنَّا نَسۡمَعُ أَوۡ نَعۡقِلُ مَا كُنَّا فِيٓ أَصۡحَٰبِ ٱلسَّعِيرِ
Transliteration: Waqaloo law kunna nasmaAAu aw naAAqilu ma kunna fee ashabi alssaAAeeri
Translation: ហើយពួកគេបាននិយាយទៀតថា៖ បើសិនជាពួកយើងស្តាប់ ឬចេះគិតពិចារណា នោះពួកយើងក៏មិនស្ថិតក្នុងចំណោមពួកឋាននរកនោះដែរ។
67:11فَٱعۡتَرَفُواْ بِذَنۢبِهِمۡ فَسُحۡقٗا لِّأَصۡحَٰبِ ٱلسَّعِيرِ ﴿11﴾فَٱعۡتَرَفُواْ بِذَنۢبِهِمۡ فَسُحۡقٗا لِّأَصۡحَٰبِ ٱلسَّعِيرِ
Transliteration: FaiAAtarafoo bithanbihim fasuhqan liashabi alssaAAeeri
Translation: ពេលនោះ ពួកគេបានទទួលស្គាល់ចំពោះបាបកម្មរបស់ខ្លួន។ ដូច្នេះ ការឃ្លាតឆ្ងាយ(ពីក្ដីមេត្ដាករុណារបស់អល់ឡោះ) គឺសម្រាប់ពួកឋាននរក។
67:12إِنَّ ٱلَّذِينَ يَخۡشَوۡنَ رَبَّهُم بِٱلۡغَيۡبِ لَهُم مَّغۡفِرَةٞ وَأَجۡرٞ كَبِيرٞ ﴿12﴾إِنَّ ٱلَّذِينَ يَخۡشَوۡنَ رَبَّهُم بِٱلۡغَيۡبِ لَهُم مَّغۡفِرَةٞ وَأَجۡرٞ كَبِيرٞ
Transliteration: Inna allatheena yakhshawna rabbahum bialghaybi lahum maghfiratun waajrun kabeerun
Translation: ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចព្រះជាម្ចាស់របស់ពួកគេក្នុងពេលស្ងាត់កំបាំង សម្រាប់ពួកគេនឹងទទួលបាននូវការអភ័យទោស និងផលបុណ្យយ៉ាងធំធេងបំផុត(ឋានសួគ៌)។
67:13وَأَسِرُّواْ قَوۡلَكُمۡ أَوِ ٱجۡهَرُواْ بِهِۦٓۖ إِنَّهُۥ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ﴿13﴾وَأَسِرُّواْ قَوۡلَكُمۡ أَوِ ٱجۡهَرُواْ بِهِۦٓۖ إِنَّهُۥ عَلِيمُۢ بِذَاتِ ٱلصُّدُورِ
Transliteration: Waasirroo qawlakum awi ijharoo bihi innahu AAaleemun bithati alssudoori
Translation: ចូរពួកអ្នក(ឱមនុស្សលោក)លាក់បាំងសម្ដីរបស់ពួកអ្នក ឬបើកចំហវាចុះ ពិតប្រាកដណាស់ ទ្រង់មហាដឹងបំផុតនូវអ្វីដែលមាននៅក្នុងដួងចិត្ត។
67:14أَلَا يَعۡلَمُ مَنۡ خَلَقَ وَهُوَ ٱللَّطِيفُ ٱلۡخَبِيرُ ﴿14﴾أَلَا يَعۡلَمُ مَنۡ خَلَقَ وَهُوَ ٱللَّطِيفُ ٱلۡخَبِيرُ
Transliteration: Ala yaAAlamu man khalaqa wahuwa allateefu alkhabeeru
Translation: តើអ្នកដែលបានបង្កើតនោះមិនបានដឹង(ពីសព្វភាវៈរបស់ទ្រង់)ទេឬ? ហើយទ្រង់មហាទន់ភ្លន់ មហាដឹងបំផុត។
67:15هُوَ ٱلَّذِي جَعَلَ لَكُمُ ٱلۡأَرۡضَ ذَلُولٗا فَٱمۡشُواْ فِي مَنَاكِبِهَا وَكُلُواْ مِن رِّزۡقِهِۦۖ وَإِلَيۡهِ ٱلنُّشُورُ ﴿15﴾هُوَ ٱلَّذِي جَعَلَ لَكُمُ ٱلۡأَرۡضَ ذَلُولٗا فَٱمۡشُواْ فِي مَنَاكِبِهَا وَكُلُواْ مِن رِّزۡقِهِۦۖ وَإِلَيۡهِ ٱلنُّشُورُ
Transliteration: Huwa allathee jaAAala lakumu alarda thaloolan faimshoo fee manakibiha wakuloo min rizqihi wailayhi alnnushooru
Translation: ទ្រង់ជាអ្នកដែលបានបង្កើតផែនដីឱ្យមានភាពងាយស្រួលសម្រាប់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកធ្វើដំណើរគ្រប់ទិសទីរបស់វា និងទទួលទានពីលាភសក្ការៈរបស់ទ្រង់ចុះ។ ហើយការបង្កើតឲ្យរស់ឡើងវិញ គឺឆ្ពោះទៅកាន់ទ្រង់(តែមួយគត់)។
67:16ءَأَمِنتُم مَّن فِي ٱلسَّمَآءِ أَن يَخۡسِفَ بِكُمُ ٱلۡأَرۡضَ فَإِذَا هِيَ تَمُورُ ﴿16﴾ءَأَمِنتُم مَّن فِي ٱلسَّمَآءِ أَن يَخۡسِفَ بِكُمُ ٱلۡأَرۡضَ فَإِذَا هِيَ تَمُورُ
Transliteration: Aamintum man fee alssamai an yakhsifa bikumu alarda faitha hiya tamooru
Translation: តើពួកអ្នកគិតថាមានសុវត្ថិភាពពីអ្នកដែលនៅលើមេឃក្នុងករណីដែលទ្រង់ធ្វើឱ្យផែនដីស្រូបយកពួកអ្នក ខណៈដែលវាញ័ររញ្ជួយនោះឬ?
67:17أَمۡ أَمِنتُم مَّن فِي ٱلسَّمَآءِ أَن يُرۡسِلَ عَلَيۡكُمۡ حَاصِبٗاۖ فَسَتَعۡلَمُونَ كَيۡفَ نَذِيرِ ﴿17﴾أَمۡ أَمِنتُم مَّن فِي ٱلسَّمَآءِ أَن يُرۡسِلَ عَلَيۡكُمۡ حَاصِبٗاۖ فَسَتَعۡلَمُونَ كَيۡفَ نَذِيرِ
Transliteration: Am amintum man fee alssamai an yursila AAalaykum hasiban fasataAAlamoona kayfa natheeri
Translation: ឬមួយពួកអ្នកគិតថាមានសុវត្ថិភាពពីអ្នកដែលនៅលើមេឃ ក្នុងករណីដែលទ្រង់បញ្ជូនព្យុះដុំថ្មទៅលើពួកអ្នកនោះឬ? ពិតណាស់ ពួកអ្នកគង់តែនឹងដឹងថាតើការព្រមាននោះយ៉ាងដូចម្តេច។
67:18وَلَقَدۡ كَذَّبَ ٱلَّذِينَ مِن قَبۡلِهِمۡ فَكَيۡفَ كَانَ نَكِيرِ ﴿18﴾وَلَقَدۡ كَذَّبَ ٱلَّذِينَ مِن قَبۡلِهِمۡ فَكَيۡفَ كَانَ نَكِيرِ
Transliteration: Walaqad kaththaba allatheena min qablihim fakayfa kana nakeeri
Translation: ហើយជាការពិតណាស់ អ្នកជំនាន់មុនពួកគេ(ពួកមុស្ហរីគីន)បានបដិសេធ(នឹងអ្នកនាំសារទាំងឡាយរបស់ពួកគេ)។ ដូចនេះ តើការព្រមាន(របស់យើង)យ៉ាងដូចម្តេចដែរ?
67:19أَوَلَمۡ يَرَوۡاْ إِلَى ٱلطَّيۡرِ فَوۡقَهُمۡ صَـٰٓفَّـٰتٖ وَيَقۡبِضۡنَۚ مَا يُمۡسِكُهُنَّ إِلَّا ٱلرَّحۡمَٰنُۚ إِنَّهُۥ بِكُلِّ شَيۡءِۭ بَصِيرٌ ﴿19﴾أَوَلَمۡ يَرَوۡاْ إِلَى ٱلطَّيۡرِ فَوۡقَهُمۡ صَـٰٓفَّـٰتٖ وَيَقۡبِضۡنَۚ مَا يُمۡسِكُهُنَّ إِلَّا ٱلرَّحۡمَٰنُۚ إِنَّهُۥ بِكُلِّ شَيۡءِۭ بَصِيرٌ
Transliteration: Awalam yaraw ila alttayri fawqahum saffatin wayaqbidna ma yumsikuhunna illa alrrahmanu innahu bikulli shayin baseerun
Translation: តើពួកទាំងនោះមិនបានសម្លឹងមើលទៅកាន់សត្វបក្សីដែល(ហើរ)ត្រដាងស្លាប និងក្តោបស្លាប(របស់វា)នៅពីលើពួកគេទេឬ? គ្មានអ្វីដែលអាចទ្រពួកវា(មិនឱ្យធ្លាក់)ក្រៅពីព្រះជាម្ចាស់ដ៏មហាសប្បុរសនោះឡើយ។ ពិតប្រាកដណាស់ ទ្រង់មហាឃើញបំផុតនូវរាល់អ្វីៗទាំងអស់។
67:20أَمَّنۡ هَٰذَا ٱلَّذِي هُوَ جُندٞ لَّكُمۡ يَنصُرُكُم مِّن دُونِ ٱلرَّحۡمَٰنِۚ إِنِ ٱلۡكَٰفِرُونَ إِلَّا فِي غُرُورٍ ﴿20﴾أَمَّنۡ هَٰذَا ٱلَّذِي هُوَ جُندٞ لَّكُمۡ يَنصُرُكُم مِّن دُونِ ٱلرَّحۡمَٰنِۚ إِنِ ٱلۡكَٰفِرُونَ إِلَّا فِي غُرُورٍ
Transliteration: Amman hatha allathee huwa jundun lakum yansurukum min dooni alrrahmani ini alkafiroona illa fee ghuroorin
Translation: តើអ្នកណាជាកងទ័ពរបស់ពួកអ្នកដែលអាចជួយពួកអ្នកក្រៅពីព្រះជាម្ចាស់ដ៏មហាសប្បុរសនោះ? ពិតណាស់ ពួកគ្មានជំនឿគ្មានអ្វីក្រៅពីស្ថិតក្នុងការបោកបញ្ឆោត(របស់ស្ហៃតន)នោះឡើយ។
67:21أَمَّنۡ هَٰذَا ٱلَّذِي يَرۡزُقُكُمۡ إِنۡ أَمۡسَكَ رِزۡقَهُۥۚ بَل لَّجُّواْ فِي عُتُوّٖ وَنُفُورٍ ﴿21﴾أَمَّنۡ هَٰذَا ٱلَّذِي يَرۡزُقُكُمۡ إِنۡ أَمۡسَكَ رِزۡقَهُۥۚ بَل لَّجُّواْ فِي عُتُوّٖ وَنُفُورٍ
Transliteration: Amman hatha allathee yarzuqukum in amsaka rizqahu bal lajjoo fee AAutuwwin wanufoorin
Translation: តើអ្នកណាដែលអាចផ្តល់លាភសក្ការៈដល់ពួកអ្នកបានទៅ ប្រសិនបើទ្រង់រារាំងលាភសក្ការៈរបស់ទ្រង់នោះ? ផ្ទុយទៅវិញ ពួកគេនៅតែបន្តស្ថិតនៅក្នុងភាពចចេសរឹងរូស និងក្រអឺតក្រទមដដែល។
67:22أَفَمَن يَمۡشِي مُكِبًّا عَلَىٰ وَجۡهِهِۦٓ أَهۡدَىٰٓ أَمَّن يَمۡشِي سَوِيًّا عَلَىٰ صِرَٰطٖ مُّسۡتَقِيمٖ ﴿22﴾أَفَمَن يَمۡشِي مُكِبًّا عَلَىٰ وَجۡهِهِۦٓ أَهۡدَىٰٓ أَمَّن يَمۡشِي سَوِيًّا عَلَىٰ صِرَٰطٖ مُّسۡتَقِيمٖ
Transliteration: Afaman yamshee mukibban AAala wajhihi ahda amman yamshee sawiyyan AAala siratin mustaqeemin
Translation: ដូចេ្នះ តើអ្នកដែលដើរឱនមុខរបស់ខ្លួនទទួលបានការចង្អុលបង្ហាញជាង ឬមួយអ្នកដែលដើរត្រង់លើមាគ៌ាដ៏ត្រឹមត្រូវនោះ(ទទួលបានការចង្អុលបង្ហាញជាង)?
67:23قُلۡ هُوَ ٱلَّذِيٓ أَنشَأَكُمۡ وَجَعَلَ لَكُمُ ٱلسَّمۡعَ وَٱلۡأَبۡصَٰرَ وَٱلۡأَفۡـِٔدَةَۚ قَلِيلٗا مَّا تَشۡكُرُونَ ﴿23﴾قُلۡ هُوَ ٱلَّذِيٓ أَنشَأَكُمۡ وَجَعَلَ لَكُمُ ٱلسَّمۡعَ وَٱلۡأَبۡصَٰرَ وَٱلۡأَفۡـِٔدَةَۚ قَلِيلٗا مَّا تَشۡكُرُونَ
Transliteration: Qul huwa allathee anshaakum wajaAAala lakumu alssamAAa waalabsara waalafidata qaleelan ma tashkuroona
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក ហើយទ្រង់បានបង្កើតឱ្យពួកអ្នកនូវសោត ចក្ខុ និងដួងចិត្ត។ អ្វីដែលពួកអ្នកដឹងគុណ គឺតិចតួចបំផុត។
67:24قُلۡ هُوَ ٱلَّذِي ذَرَأَكُمۡ فِي ٱلۡأَرۡضِ وَإِلَيۡهِ تُحۡشَرُونَ ﴿24﴾قُلۡ هُوَ ٱلَّذِي ذَرَأَكُمۡ فِي ٱلۡأَرۡضِ وَإِلَيۡهِ تُحۡشَرُونَ
Transliteration: Qul huwa allathee tharaakum fee alardi wailayhi tuhsharoona
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នកឲ្យរីកសុសសាយនៅលើផែនដី។ ហើយពួកអ្នកនឹងត្រូវគេប្រមូលផ្ដុំទៅកាន់ទ្រង់(តែមួយគត់)។
67:25وَيَقُولُونَ مَتَىٰ هَٰذَا ٱلۡوَعۡدُ إِن كُنتُمۡ صَٰدِقِينَ ﴿25﴾وَيَقُولُونَ مَتَىٰ هَٰذَا ٱلۡوَعۡدُ إِن كُنتُمۡ صَٰدِقِينَ
Transliteration: Wayaqooloona mata hatha alwaAAdu in kuntum sadiqeena
Translation: ហើយពួកគេ(ពួកគ្មានជំនឿ)បាននិយាយថា៖ តើការសន្យានេះនឹងកើតឡើងនៅពេលណា ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ?
67:26قُلۡ إِنَّمَا ٱلۡعِلۡمُ عِندَ ٱللَّهِ وَإِنَّمَآ أَنَا۠ نَذِيرٞ مُّبِينٞ ﴿26﴾قُلۡ إِنَّمَا ٱلۡعِلۡمُ عِندَ ٱللَّهِ وَإِنَّمَآ أَنَا۠ نَذِيرٞ مُّبِينٞ
Transliteration: Qul innama alAAilmu AAinda Allahi wainnama ana natheerun mubeenun
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិត ចំណេះដឹង(ពីថ្ងៃបរលោក) គឺនៅឯអល់ឡោះ។ ហើយតាមពិត រូបខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់ម្នាក់ប៉ុណ្ណោះ។
67:27فَلَمَّا رَأَوۡهُ زُلۡفَةٗ سِيٓـَٔتۡ وُجُوهُ ٱلَّذِينَ كَفَرُواْ وَقِيلَ هَٰذَا ٱلَّذِي كُنتُم بِهِۦ تَدَّعُونَ ﴿27﴾فَلَمَّا رَأَوۡهُ زُلۡفَةٗ سِيٓـَٔتۡ وُجُوهُ ٱلَّذِينَ كَفَرُواْ وَقِيلَ هَٰذَا ٱلَّذِي كُنتُم بِهِۦ تَدَّعُونَ
Transliteration: Falamma raawhu zulfatan seeat wujoohu allatheena kafaroo waqeela hatha allathee kuntum bihi taddaAAoona
Translation: ដូច្នេះ នៅពេលដែលពួកគេបានឃើញវា(ទណ្ឌកម្ម)នៅជិតពួកគេ គឺធ្វើឲ្យទឹកមុខរបស់ពួកគ្មានជំនឿប្រែជាអាក្រក់ ហើយមានគេនិយាយ(ទៅកាន់ពួកគេ)ថា៖ នេះហើយជាអ្វីដែលពួកអ្នកធ្លាប់បានទាមទារសុំឱ្យវាឆាប់មកដល់នោះ។
67:28قُلۡ أَرَءَيۡتُمۡ إِنۡ أَهۡلَكَنِيَ ٱللَّهُ وَمَن مَّعِيَ أَوۡ رَحِمَنَا فَمَن يُجِيرُ ٱلۡكَٰفِرِينَ مِنۡ عَذَابٍ أَلِيمٖ ﴿28﴾قُلۡ أَرَءَيۡتُمۡ إِنۡ أَهۡلَكَنِيَ ٱللَّهُ وَمَن مَّعِيَ أَوۡ رَحِمَنَا فَمَن يُجِيرُ ٱلۡكَٰفِرِينَ مِنۡ عَذَابٍ أَلِيمٖ
Transliteration: Qul araaytum in ahlakaniya Allahu waman maAAiya aw rahimana faman yujeeru alkafireena min AAathabin aleemin
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះទ្រង់ធ្វើឱ្យខ្ញុំនិងអ្នកដែលនៅជាមួយខ្ញុំស្លាប់ ឬក៏ទ្រង់អាណិតស្រលាញ់ពួកយើង ដូច្នេះ តើមានអ្នកណាដែលអាចការពារពួកគ្មានជំនឿពីទណ្ឌកម្មដ៏សែនឈឺចាប់បាននោះ?
67:29قُلۡ هُوَ ٱلرَّحۡمَٰنُ ءَامَنَّا بِهِۦ وَعَلَيۡهِ تَوَكَّلۡنَاۖ فَسَتَعۡلَمُونَ مَنۡ هُوَ فِي ضَلَٰلٖ مُّبِينٖ ﴿29﴾قُلۡ هُوَ ٱلرَّحۡمَٰنُ ءَامَنَّا بِهِۦ وَعَلَيۡهِ تَوَكَّلۡنَاۖ فَسَتَعۡلَمُونَ مَنۡ هُوَ فِي ضَلَٰلٖ مُّبِينٖ
Transliteration: Qul huwa alrrahmanu amanna bihi waAAalayhi tawakkalna fasataAAlamoona man huwa fee dalalin mubeenin
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ទ្រង់ជាព្រះជាម្ចាស់ដ៏មហាសប្បុរស។ ពួកយើងមានជំនឿចំពោះទ្រង់ ហើយពួកយើងប្រគល់ការទុកចិត្ដចំពោះទ្រង់(តែមួយគត់)។ ហើយពួកអ្នកគង់តែនឹងដឹងថា តើអ្នកណាដែលស្ថិតក្នុងភាពវងេ្វងដ៏ច្បាស់លាស់នោះ?
67:30قُلۡ أَرَءَيۡتُمۡ إِنۡ أَصۡبَحَ مَآؤُكُمۡ غَوۡرٗا فَمَن يَأۡتِيكُم بِمَآءٖ مَّعِينِۭ ﴿30﴾قُلۡ أَرَءَيۡتُمۡ إِنۡ أَصۡبَحَ مَآؤُكُمۡ غَوۡرٗا فَمَن يَأۡتِيكُم بِمَآءٖ مَّعِينِۭ
Transliteration: Qul araaytum in asbaha maokum ghawran faman yateekum bimain maAAeenin
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទឹកផឹករបស់ពួកអ្នកប្រែជារីងស្ងួតអស់ ដូច្នេះ តើមានអ្នកណាដែលអាចនាំប្រភពទឹកមកឱ្យពួកអ្នកវិញបាននោះ?
Transliteration source: English Transliteration by Tanzil. Used under Tanzil's non-commercial terms; see the source and latest updates at Tanzil. Tanzil translation download