quranm◉

Surah Al-A'raf transliteration

◉ សូរ៉ា · ∞

7:1

الٓمٓصٓ ﴿1﴾

Transliteration: Aliflammeemsad

Translation: អាលីហ្វ ឡាម មីម សទ(តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។

7:2

كِتَٰبٌ أُنزِلَ إِلَيۡكَ فَلَا يَكُن فِي صَدۡرِكَ حَرَجٞ مِّنۡهُ لِتُنذِرَ بِهِۦ وَذِكۡرَىٰ لِلۡمُؤۡمِنِينَ ﴿2﴾

Transliteration: Kitabun onzila ilayka fala yakun fee sadrika harajun minhu litunthira bihi wathikra lilmumineena

Translation: (គម្ពីរគួរអាន) គឺជាគម្ពីរមួយដែលគេ(អល់ឡោះ)បានបញ្ចុះវាមកកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ ហេតុនេះ ចូរកុំឱ្យមានការចង្អៀតចង្អល់នៅក្នុងចិត្តរបស់អ្នកអំពីវា។ (ទ្រង់បញ្ចុះវា)ដើម្បីឱ្យអ្នកព្រមានបន្លាច(មនុស្សលោក)នឹងវា ព្រមទាំងដើម្បីជាការរំឭកដល់បណ្តាអ្នកដែលមានជំនឿ។

7:3

ٱتَّبِعُواْ مَآ أُنزِلَ إِلَيۡكُم مِّن رَّبِّكُمۡ وَلَا تَتَّبِعُواْ مِن دُونِهِۦٓ أَوۡلِيَآءَۗ قَلِيلٗا مَّا تَذَكَّرُونَ ﴿3﴾

Transliteration: IttabiAAoo ma onzila ilaykum min rabbikum wala tattabiAAoo min doonihi awliyaa qaleelan ma tathakkaroona

Translation: ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ដើរតាមអ្វី(គម្ពីរគួរអាន)ដែលគេបានបញ្ចុះមកឱ្យពួកអ្នកពីព្រះជាម្ចាស់របស់ពួកអ្នកចុះ។ ហើយពួកអ្នកមិនត្រូវដើរតាមមេដឹកនាំដែលអាក្រក់ក្រៅពីទ្រង់ឡើយ។ អ្វីដែលពួកអ្នកចងចាំ គឺតិចតួចបំផុត។

7:4

وَكَم مِّن قَرۡيَةٍ أَهۡلَكۡنَٰهَا فَجَآءَهَا بَأۡسُنَا بَيَٰتًا أَوۡ هُمۡ قَآئِلُونَ ﴿4﴾

Transliteration: Wakam min qaryatin ahlaknaha fajaaha basuna bayatan aw hum qailoona

Translation: តើមានស្រុកភូមិប៉ុន្មានហើយដែលយើងបានបំផ្លាញដោយទណ្ឌកម្មរបស់យើងបានទៅដល់វា(ភូមិស្រុក) ខណៈពេលដែលពួកគេ(អ្នកភូមិ)កំពុងគេងលក់នៅពេលយប់ ឬកំពុងតែគេងសម្រាកនៅពេលថ្ងៃ?

7:5

فَمَا كَانَ دَعۡوَىٰهُمۡ إِذۡ جَآءَهُم بَأۡسُنَآ إِلَّآ أَن قَالُوٓاْ إِنَّا كُنَّا ظَٰلِمِينَ ﴿5﴾

Transliteration: Fama kana daAAwahum ith jaahum basuna illa an qaloo inna kunna thalimeena

Translation: នៅពេលដែលទណ្ឌកម្មរបស់យើងបានទៅដល់ពួកគេ ពួកគេគ្មានអ្វីអះអាងក្រៅតែពីពួកគេនិយាយ(ទទួលស្គាល់)ថា៖ ពិតប្រាកដណាស់ ពួកយើងជាពួកបំពាននោះឡើយ។

7:6

فَلَنَسۡـَٔلَنَّ ٱلَّذِينَ أُرۡسِلَ إِلَيۡهِمۡ وَلَنَسۡـَٔلَنَّ ٱلۡمُرۡسَلِينَ ﴿6﴾

Transliteration: Falanasalanna allatheena orsila ilayhim walanasalanna almursaleena

Translation: យើងពិតជានឹងសួរអ្នកទាំងឡាយ(ប្រជាជាតិ)ដែលយើងបានបញ្ជូន(អ្នកនាំសារ)ទៅកាន់ពួកគេ ហើយយើងក៏ពិតជានឹងសួរបណ្តាអ្នកនាំសារទាំងឡាយផងដែរ។

7:7

فَلَنَقُصَّنَّ عَلَيۡهِم بِعِلۡمٖۖ وَمَا كُنَّا غَآئِبِينَ ﴿7﴾

Transliteration: Falanaqussanna AAalayhim biAAilmin wama kunna ghaibeena

Translation: ហើយយើងប្រាកដជានឹងរៀបរាប់ប្រាប់ពួកគេ(ពីទង្វើរបស់ពួកគេ)ដោយចំណេះដឹង ហើយយើងពុំមែនជាអ្នកអវត្តមានពីពួកគេ(មិននៅជាមួយពួកគេ)នោះឡើយ។

7:8

وَٱلۡوَزۡنُ يَوۡمَئِذٍ ٱلۡحَقُّۚ فَمَن ثَقُلَتۡ مَوَٰزِينُهُۥ فَأُوْلَـٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ ﴿8﴾

Transliteration: Waalwaznu yawmaithini alhaqqu faman thaqulat mawazeenuhu faolaika humu almuflihoona

Translation: ហើយការថ្លឹង(ទង្វើ)នៅថ្ងៃនោះ(ថ្ងៃបរលោក) គឺដោយយុត្តិធម៌បំផុត។ ដូច្នេះ ជនណាហើយដែលជញ្ជីង(ទង្វើល្អរបស់គេ)មានទម្ងន់ធ្ងន់នោះ ពិតណាស់ អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលបានជោគជ័យ។

7:9

وَمَنۡ خَفَّتۡ مَوَٰزِينُهُۥ فَأُوْلَـٰٓئِكَ ٱلَّذِينَ خَسِرُوٓاْ أَنفُسَهُم بِمَا كَانُواْ بِـَٔايَٰتِنَا يَظۡلِمُونَ ﴿9﴾

Transliteration: Waman khaffat mawazeenuhu faolaika allatheena khasiroo anfusahum bima kanoo biayatina yathlimoona

Translation: រីឯជនណាហើយដែលជញ្ជីង(ទង្វើល្អរបស់គេ)មានទម្ងន់ស្រាលនោះ ពួកទាំងនោះហើយគឺជាពួកដែលខាតបង់ខ្លួនឯងដោយសារតែពួកគេធ្លាប់បានបំពានចំពោះបណ្តាភស្តុតាងទាំងឡាយរបស់យើង។

7:10

وَلَقَدۡ مَكَّنَّـٰكُمۡ فِي ٱلۡأَرۡضِ وَجَعَلۡنَا لَكُمۡ فِيهَا مَعَٰيِشَۗ قَلِيلٗا مَّا تَشۡكُرُونَ ﴿10﴾

Transliteration: Walaqad makkannakum fee alardi wajaAAalna lakum feeha maAAayisha qaleelan ma tashkuroona

Translation: ហើយពិតប្រាកដណាស់ យើងបានផ្ដល់អំណាចគ្រប់គ្រងនៅលើផែនដីដល់ពួកអ្នក(ឱកូនចៅអាហ្ទាំ) ហើយយើងក៏បានប្រទានដល់ពួកអ្នកនូវកត្តាទ្រទ្រង់ជីវិតរស់នៅ(សម្រាប់ពួកអ្នក)នៅលើផែនដីផងដែរ។។ អ្វីដែលពួកអ្នកដឹងគុណនោះ គឺតិចតួចបំផុត។

7:11

وَلَقَدۡ خَلَقۡنَٰكُمۡ ثُمَّ صَوَّرۡنَٰكُمۡ ثُمَّ قُلۡنَا لِلۡمَلَـٰٓئِكَةِ ٱسۡجُدُواْ لِأٓدَمَ فَسَجَدُوٓاْ إِلَّآ إِبۡلِيسَ لَمۡ يَكُن مِّنَ ٱلسَّـٰجِدِينَ ﴿11﴾

Transliteration: Walaqad khalaqnakum thumma sawwarnakum thumma qulna lilmalaikati osjudoo liadama fasajadoo illa ibleesa lam yakun mina alssajideena

Translation: ហើយពិតប្រាកដណាស់ យើងបានបង្កើតពួកអ្នក។ ក្រោយមក យើងបានធ្វើឱ្យពួកអ្នកមានរូបរាង។ ក្រោយមកទៀត យើងបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ទាំងឡាយថា៖ ចូរពួកអ្នកស៊ូជោត(គោរព)ចំពោះអាហ្ទាំ។ ពេលនោះ ពួកគេក៏ស៊ូជោត លើកលែងតែអ៊ីព្លីសប៉ុណ្ណោះដែលមិនស្ថិតក្នុងចំណោមអ្នកស៊ូជោតទាំងឡាយ។

7:12

قَالَ مَا مَنَعَكَ أَلَّا تَسۡجُدَ إِذۡ أَمَرۡتُكَۖ قَالَ أَنَا۠ خَيۡرٞ مِّنۡهُ خَلَقۡتَنِي مِن نَّارٖ وَخَلَقۡتَهُۥ مِن طِينٖ ﴿12﴾

Transliteration: Qala ma manaAAaka alla tasjuda ith amartuka qala ana khayrun minhu khalaqtanee min narin wakhalaqtahu min teenin

Translation: (ពេលនោះ)ទ្រង់បានមានបន្ទូលថា៖ តើអ្វីទៅដែលរារាំងឯងមិនឱ្យស៊ូជោតនៅពេលដែលយើងប្រើឯង(ឱ្យស៊ូជោត)នោះ? វាបានតបថា៖ ខ្ញុំល្អប្រសើរជាងគាត់(អាហ្ទាំ)។ ព្រះអង្គបង្កើតរូបខ្ញុំអំពីភ្លើង ហើយព្រះអង្គបានបង្កើតរូបគាត់អំពីដី។

7:13

قَالَ فَٱهۡبِطۡ مِنۡهَا فَمَا يَكُونُ لَكَ أَن تَتَكَبَّرَ فِيهَا فَٱخۡرُجۡ إِنَّكَ مِنَ ٱلصَّـٰغِرِينَ ﴿13﴾

Transliteration: Qala faihbit minha fama yakoonu laka an tatakabbara feeha faokhruj innaka mina alssaghireena

Translation: អល់ឡោះបានមានបន្ទូលទៀតថា៖ ចូរឯងចុះចេញពីវា(ឋានសួគ៌)ចុះ។ មិនសក្ដិសមទេសម្រាប់ឯងដែលក្អេងក្អាងនៅក្នុងឋានសួគ៌នេះ។ ហេតុនេះ ចូរឯងចាកចេញចុះ។ ពិតណាស់ ឯងគឺស្ថិតក្នុងចំណោមពួកដែលទាបថោកបំផុត។

7:14

قَالَ أَنظِرۡنِيٓ إِلَىٰ يَوۡمِ يُبۡعَثُونَ ﴿14﴾

Transliteration: Qala anthirnee ila yawmi yubAAathoona

Translation: វាបាននិយាយថា៖ សូមព្រះអង្គមេត្តាពន្យារពេលដល់ខ្ញុំរហូតដល់ថ្ងៃដែលពួកគេត្រូវបានគេបង្កើតឲ្យរស់ឡើងវិញ(ថ្ងៃបរលោក)ផងចុះ។

7:15

قَالَ إِنَّكَ مِنَ ٱلۡمُنظَرِينَ ﴿15﴾

Transliteration: Qala innaka mina almunthareena

Translation: ទ្រង់បានតបថា៖ ពិតប្រាកណាស់ ឯងគឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេពន្យារពេលឱ្យ។

7:16

قَالَ فَبِمَآ أَغۡوَيۡتَنِي لَأَقۡعُدَنَّ لَهُمۡ صِرَٰطَكَ ٱلۡمُسۡتَقِيمَ ﴿16﴾

Transliteration: Qala fabima aghwaytanee laaqAAudanna lahum sirataka almustaqeema

Translation: វាក៏បាននិយាយថា៖ ដោយសារតែព្រះអង្គបានធ្វើឱ្យខ្ញុំវង្វេង ខ្ញុំប្រាកដជានឹងអូសទាញពួកគេឱ្យចេញពីមាគ៌ាដ៏ត្រឹមត្រូវរបស់ព្រះអង្គជាមិនខាន។

7:17

ثُمَّ لَأٓتِيَنَّهُم مِّنۢ بَيۡنِ أَيۡدِيهِمۡ وَمِنۡ خَلۡفِهِمۡ وَعَنۡ أَيۡمَٰنِهِمۡ وَعَن شَمَآئِلِهِمۡۖ وَلَا تَجِدُ أَكۡثَرَهُمۡ شَٰكِرِينَ ﴿17﴾

Transliteration: Thumma laatiyannahum min bayni aydeehim wamin khalfihim waAAan aymanihim waAAan shamailihim wala tajidu aktharahum shakireena

Translation: ក្រោយមក ខ្ញុំប្រាកដជានឹងទៅដល់ពួកគេ(អូសទាញពួកគេ)ពីខាងមុខ ពីខាងក្រោយ ពីខាងស្តាំ និងពីខាងឆ្វេងពួកគេ។ ហើយព្រះអង្គនឹងមិនឃើញថា ពួកគេភាគច្រើនជាអ្នកដែលដឹងគុណនោះឡើយ។

7:18

قَالَ ٱخۡرُجۡ مِنۡهَا مَذۡءُومٗا مَّدۡحُورٗاۖ لَّمَن تَبِعَكَ مِنۡهُمۡ لَأَمۡلَأَنَّ جَهَنَّمَ مِنكُمۡ أَجۡمَعِينَ ﴿18﴾

Transliteration: Qala okhruj minha mathooman madhooran laman tabiAAaka minhum laamlaanna jahannama minkum ajmaAAeena

Translation: ទ្រង់បានមានបន្ទូលថា៖ ចូរឯង(នែអ៊ីព្លីស)ចុះចេញពីវា(ឋានសួគ៌)ដោយត្រូវគេស្អប់ខ្ពើម និងត្រូវគេបណ្តេញចេញចុះ។ ជនណាហើយដែលដើរតាមឯងក្នុងចំណោមពួកគេ យើងប្រាកដជានឹងបំពេញនរកជើហាន់ណាំអំពីពួកឯងទាំងអស់គ្នាជាមិនខាន។

7:19

وَيَـٰٓـَٔادَمُ ٱسۡكُنۡ أَنتَ وَزَوۡجُكَ ٱلۡجَنَّةَ فَكُلَا مِنۡ حَيۡثُ شِئۡتُمَا وَلَا تَقۡرَبَا هَٰذِهِ ٱلشَّجَرَةَ فَتَكُونَا مِنَ ٱلظَّـٰلِمِينَ ﴿19﴾

Transliteration: Waya adamu oskun anta wazawjuka aljannata fakula min haythu shituma wala taqraba hathihi alshshajarata fatakoona mina alththalimeena

Translation: (ទ្រង់បានមានបន្ទូលថា៖) ឱអាហ្ទាំ! ចូរអ្នកនិងភរិយារបស់អ្នកស្នាក់នៅក្នុងឋានសួគ៌នេះចុះ ហើយអ្នកទាំងពីរអាចទទួលទានតាមអ្វីដែលអ្នកទាំងពីរប្រាថ្នា។ ក៏ប៉ុន្តែអ្នកទាំងពីរមិនទៅជិតដើមឈើមួយដើមនេះជាដាច់ខាតដែលជាហេតុធ្វើឲ្យអ្នកទាំងពីរស្ថិតក្នុងចំណោមពួកដែលបំពានជាមិនខាន។

7:20

فَوَسۡوَسَ لَهُمَا ٱلشَّيۡطَٰنُ لِيُبۡدِيَ لَهُمَا مَا وُۥرِيَ عَنۡهُمَا مِن سَوۡءَٰتِهِمَا وَقَالَ مَا نَهَىٰكُمَا رَبُّكُمَا عَنۡ هَٰذِهِ ٱلشَّجَرَةِ إِلَّآ أَن تَكُونَا مَلَكَيۡنِ أَوۡ تَكُونَا مِنَ ٱلۡخَٰلِدِينَ ﴿20﴾

Transliteration: Fawaswasa lahuma alshshaytanu liyubdiya lahuma ma wooriya AAanhuma min sawatihima waqala ma nahakuma rabbukuma AAan hathihi alshshajarati illa an takoona malakayni aw takoona mina alkhalideena

Translation: ពេលនោះ ស្ហៃតនបានញុះញង់គេទាំងពីរ(ព្យាការីអាហ្ទាំ និងភរិយារបស់គាត់)ដើម្បីលាតត្រដាងឱ្យពួកគេទាំងពីរបានឃើញនូវកេរខ្មាសរបស់ពួកគេទាំងពីរដែលគេ(អល់ឡោះ)បានបិទបាំងមិនឱ្យគេទាំងពីរមើលឃើញ ហើយវាបាននិយាយថា៖ ព្រះជាម្ចាស់របស់អ្នកទាំងពីរមិនបានហាមឃាត់អ្នកទាំងពីរអំពីដើមឈើនេះនោះឡើយ លើកលែងតែដើម្បីកុំឱ្យអ្នកទាំងពីរក្លាយជាម៉ាឡាអ៊ីកាត់ ឬដើម្បីកុំឱ្យអ្នកទាំងពីរស្ថិតក្នុងចំណោមអ្នកដែលមានជីវិតអមតៈ(នៅក្នុងឋានសួគ៌)ប៉ុណ្ណោះ។

7:21

وَقَاسَمَهُمَآ إِنِّي لَكُمَا لَمِنَ ٱلنَّـٰصِحِينَ ﴿21﴾

Transliteration: Waqasamahuma innee lakuma lamina alnnasiheena

Translation: ហើយវាបានស្បថចំពោះមុខពួកគេទាំងពីរថា៖ ពិតប្រាកដណាស់ ខ្ញុំគឺស្ថិតក្នុងចំណោមអ្នកផ្តល់ដំបូន្មានដល់អ្នកទាំងពីរ(ឱអាហ្ទាំ និងហាវ៉ា)។

7:22

فَدَلَّىٰهُمَا بِغُرُورٖۚ فَلَمَّا ذَاقَا ٱلشَّجَرَةَ بَدَتۡ لَهُمَا سَوۡءَٰتُهُمَا وَطَفِقَا يَخۡصِفَانِ عَلَيۡهِمَا مِن وَرَقِ ٱلۡجَنَّةِۖ وَنَادَىٰهُمَا رَبُّهُمَآ أَلَمۡ أَنۡهَكُمَا عَن تِلۡكُمَا ٱلشَّجَرَةِ وَأَقُل لَّكُمَآ إِنَّ ٱلشَّيۡطَٰنَ لَكُمَا عَدُوّٞ مُّبِينٞ ﴿22﴾

Transliteration: Fadallahuma bighuroorin falamma thaqa alshshajarata badat lahuma sawatuhuma watafiqa yakhsifani AAalayhima min waraqi aljannati wanadahuma rabbuhuma alam anhakuma AAan tilkuma alshshajarati waaqul lakuma inna alshshaytana lakuma AAaduwwun mubeenun

Translation: ដូច្នេះ វាបានព្យាយាមធ្វើឱ្យពួកគេទាំងពីរ(ចេញពីឋានសួគ៌)ដោយការបោកប្រាស់។ នៅពេលដែលគេទាំងពីរទទួលទានពីដើមឈើ(ដែលគេហាមឃាត់)នោះ កេរខ្មាសរបស់គេទាំងពីរក៏បានលាតត្រដាងឡើង ហើយគេទាំងពីរក៏បានបេះស្លឹកឈើឋានសួគ៌មកបិទបាំងកេរខ្មាសរបស់ខ្លួន។ ពេលនោះ ព្រះជាម្ចាស់របស់ពួកគេទាំងពីរបានហៅគេទាំងពីរ(ដោយបន្ទូលរបស់ទ្រង់)ថា៖ តើយើងមិនបានហាមឃាត់អ្នកទាំងពីរពីដើមឈើនេះ និងប្រាប់អ្នកទាំងពីរថា៖ ពិតប្រាកដណាស់ស្ហៃតន គឺជាសត្រូវយ៉ាងច្បាស់លាស់ចំពោះអ្នកទាំងពីរទេឬ?

7:23

قَالَا رَبَّنَا ظَلَمۡنَآ أَنفُسَنَا وَإِن لَّمۡ تَغۡفِرۡ لَنَا وَتَرۡحَمۡنَا لَنَكُونَنَّ مِنَ ٱلۡخَٰسِرِينَ ﴿23﴾

Transliteration: Qala rabbana thalamna anfusana wain lam taghfir lana watarhamna lanakoonanna mina alkhasireena

Translation: គេទាំងពីរបានបួងសួងថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! យើងខ្ញុំបានបំពានលើខ្លួនឯងហើយ។ ប្រសិនបើព្រះអង្គមិនអភ័យទោស និងមិនមានក្តីមេត្តាដល់យើងខ្ញុំទេនោះ ច្បាស់ជាយើងខ្ញុំនឹងស្ថិតក្នុងចំណោមពួកដែលខាតបង់ជាមិនខាន។

7:24

قَالَ ٱهۡبِطُواْ بَعۡضُكُمۡ لِبَعۡضٍ عَدُوّٞۖ وَلَكُمۡ فِي ٱلۡأَرۡضِ مُسۡتَقَرّٞ وَمَتَٰعٌ إِلَىٰ حِينٖ ﴿24﴾

Transliteration: Qala ihbitoo baAAdukum libaAAdin AAaduwwun walakum fee alardi mustaqarrun wamataAAun ila heenin

Translation: ទ្រង់បានមានបន្ទូលថា៖ ចូរពួកឯងចុះចេញ(ពីឋានសួគ៌នេះ)ចុះ។ ពួកឯងនឹងក្លាយជាសត្រូវនឹងគ្នាទៅវិញទៅមក។ ហើយផែនដីគឺជាកន្លែងសម្រាប់ពួកឯងស្នាក់អាស្រ័យ និងសោយសុខរហូតដល់ថ្ងៃអវសាន(នៃជីវិត)។

7:25

قَالَ فِيهَا تَحۡيَوۡنَ وَفِيهَا تَمُوتُونَ وَمِنۡهَا تُخۡرَجُونَ ﴿25﴾

Transliteration: Qala feeha tahyawna wafeeha tamootoona waminha tukhrajoona

Translation: ទ្រង់បានមានបន្ទូលថា៖ នៅលើផែនដីនេះ ពួកអ្នកនឹងមានជីវិតរស់នៅ ហើយពួកអ្នកនឹងត្រូវស្លាប់នៅលើផែនដីនេះ ហើយពួកអ្នកក៏នឹងត្រូវគេបញ្ចេញអំពីវាមកវិញផងដែរ(នៅថ្ងៃបរលោក)។

7:26

يَٰبَنِيٓ ءَادَمَ قَدۡ أَنزَلۡنَا عَلَيۡكُمۡ لِبَاسٗا يُوَٰرِي سَوۡءَٰتِكُمۡ وَرِيشٗاۖ وَلِبَاسُ ٱلتَّقۡوَىٰ ذَٰلِكَ خَيۡرٞۚ ذَٰلِكَ مِنۡ ءَايَٰتِ ٱللَّهِ لَعَلَّهُمۡ يَذَّكَّرُونَ ﴿26﴾

Transliteration: Ya banee adama qad anzalna AAalaykum libasan yuwaree sawatikum wareeshan walibasu alttaqwa thalika khayrun thalika min ayati Allahi laAAallahum yaththakkaroona

Translation: ឱកូនចៅអាហ្ទាំ(មនុស្សលោក)! ជាការពិតណាស់ យើងបានបញ្ចុះទៅឲ្យពួកអ្នកនូវសម្លៀកបំពាក់សម្រាប់បិទបាំងកេរខ្មាសរបស់ពួកអ្នក និងសម្រាប់តុបតែងខ្លួនប្រាណ។ ចំណែកឯសម្លៀកបំពាក់នៃការកោតខ្លាច គឺល្អប្រសើរជាងនេះទៅទៀត។ ទាំងនោះគឺស្ថិតក្នុងចំណោមសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះ សង្ឃឹមថា ពួកអ្នកនឹងចងចាំ។

7:27

يَٰبَنِيٓ ءَادَمَ لَا يَفۡتِنَنَّكُمُ ٱلشَّيۡطَٰنُ كَمَآ أَخۡرَجَ أَبَوَيۡكُم مِّنَ ٱلۡجَنَّةِ يَنزِعُ عَنۡهُمَا لِبَاسَهُمَا لِيُرِيَهُمَا سَوۡءَٰتِهِمَآۚ إِنَّهُۥ يَرَىٰكُمۡ هُوَ وَقَبِيلُهُۥ مِنۡ حَيۡثُ لَا تَرَوۡنَهُمۡۗ إِنَّا جَعَلۡنَا ٱلشَّيَٰطِينَ أَوۡلِيَآءَ لِلَّذِينَ لَا يُؤۡمِنُونَ ﴿27﴾

Transliteration: Ya banee adama la yaftinannakumu alshshaytanu kama akhraja abawaykum mina aljannati yanziAAu AAanhuma libasahuma liyuriyahuma sawatihima innahu yarakum huwa waqabeeluhu min haythu la tarawnahum inna jaAAalna alshshayateena awliyaa lillatheena la yuminoona

Translation: ឱកូនចៅអាហ្ទាំ! ចូរកុំឱ្យស្ហៃតនបោកបញ្ឆោតពួកអ្នក ដូចដែលវាធ្លាប់បានធ្វើឲ្យឪពុកម្តាយទាំងពីរបស់ពួកអ្នកចេញពីឋានសួគ៌ឲ្យសោះដោយវាបានធ្វើឱ្យសម្លៀកបំពាក់របស់គាត់ទាំងពីររបូតចេញពីគាត់ទាំងពីរ ដើម្បីលាតត្រដាងឲ្យឃើញនូវកេរខ្មាសរបស់គាត់ទាំងពីរ(ស្ថិតក្នុងភាពអាក្រាត)។ ជាការពិតណាស់ វានិងបក្សពួករបស់វាអាចមើលឃើញពួកអ្នក ខណៈដែលពួកអ្នកមិនអាចមើលឃើញពួកវាឡើយ។ ពិតប្រាកដណាស់ យើងបានធ្វើឱ្យស្ហៃតនក្លាយជាមេដឹកនាំសម្រាប់ពួកដែលគ្មានជំនឿ។

7:28

وَإِذَا فَعَلُواْ فَٰحِشَةٗ قَالُواْ وَجَدۡنَا عَلَيۡهَآ ءَابَآءَنَا وَٱللَّهُ أَمَرَنَا بِهَاۗ قُلۡ إِنَّ ٱللَّهَ لَا يَأۡمُرُ بِٱلۡفَحۡشَآءِۖ أَتَقُولُونَ عَلَى ٱللَّهِ مَا لَا تَعۡلَمُونَ ﴿28﴾

Transliteration: Waitha faAAaloo fahishatan qaloo wajadna AAalayha abaana waAllahu amarana biha qul inna Allaha la yamuru bialfahshai ataqooloona AAala Allahi ma la taAAlamoona

Translation: ហើយនៅពេលដែលពួកគេ(ពួកមុស្ហរីគីន)ប្រព្រឹត្តនូវទង្វើអាក្រក់ណាមួយ ពួកគេនិយាយថា៖ ពួកយើងធ្លាប់បានឃើញជីដូនជីតារបស់ពួកយើងប្រព្រឹត្តបែបនេះ ហើយអល់ឡោះបានប្រើពួកយើងឱ្យធ្វើដូច្នោះ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)តបថា៖ ពិតប្រាកដណាស់ អល់ឡោះមិនបានប្រើឱ្យប្រព្រឹត្តនូវទង្វើអាក្រក់ឡើយ។ តើពួកអ្នកនិយាយប្រឌិតទៅលើអល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹងឬ?

7:29

قُلۡ أَمَرَ رَبِّي بِٱلۡقِسۡطِۖ وَأَقِيمُواْ وُجُوهَكُمۡ عِندَ كُلِّ مَسۡجِدٖ وَٱدۡعُوهُ مُخۡلِصِينَ لَهُ ٱلدِّينَۚ كَمَا بَدَأَكُمۡ تَعُودُونَ ﴿29﴾

Transliteration: Qul amara rabbee bialqisti waaqeemoo wujoohakum AAinda kulli masjidin waodAAoohu mukhliseena lahu alddeena kama badaakum taAAoodoona

Translation: ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថា៖ ព្រះជាម្ចាស់របស់ខ្ញុំបានប្រើឱ្យប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌។ ហើយទ្រង់បានបង្គាប់ប្រើពួកអ្នកឱ្យមានភាពស្មោះស(ក្នុងការគោរពសក្ការៈចំពោះទ្រង់)នៅរាល់ម៉ាស្ជិត និងត្រូវបួងសួងសុំពីទ្រង់(តែមួយគត់)ដោយចិត្តជ្រះថ្លាសម្រាប់សាសនារបស់ទ្រង់។ ដូចដែលទ្រង់បានបង្កើតពួកអ្នកពីដំបូងនោះដែរ ពួកអ្នកនឹងត្រឡប់(ទៅកាន់ទ្រង់វិញ)។

7:30

فَرِيقًا هَدَىٰ وَفَرِيقًا حَقَّ عَلَيۡهِمُ ٱلضَّلَٰلَةُۚ إِنَّهُمُ ٱتَّخَذُواْ ٱلشَّيَٰطِينَ أَوۡلِيَآءَ مِن دُونِ ٱللَّهِ وَيَحۡسَبُونَ أَنَّهُم مُّهۡتَدُونَ ﴿30﴾

Transliteration: Fareeqan hada wafareeqan haqqa AAalayhimu alddalalatu innahumu ittakhathoo alshshayateena awliyaa min dooni Allahi wayahsaboona annahum muhtadoona

Translation: មួយក្រុមទទួលបានការចង្អុលបង្ហាញ រីឯមួយក្រុមទៀត ពួកគេសក្តិសមនឹងទទួលភាពវង្វេង។ ជាការពិតណាស់ ពួកគេបានយកស្ហៃតនធ្វើជាអ្នកគាំពារក្រៅពីអល់ឡោះ ហើយពួកគេគិតស្មានថា ពិតណាស់ ពួកគេគឺជាអ្នកដែលទទួលបាននូវការចង្អុលបង្ហាញ។

7:31

يَٰبَنِيٓ ءَادَمَ خُذُواْ زِينَتَكُمۡ عِندَ كُلِّ مَسۡجِدٖ وَكُلُواْ وَٱشۡرَبُواْ وَلَا تُسۡرِفُوٓاْۚ إِنَّهُۥ لَا يُحِبُّ ٱلۡمُسۡرِفِينَ ﴿31﴾

Transliteration: Ya banee adama khuthoo zeenatakum AAinda kulli masjidin wakuloo waishraboo wala tusrifoo innahu la yuhibbu almusrifeena

Translation: ឱកូនចៅអាហ្ទាំ! ចូរពួកអ្នកតុបតែងលម្អខ្លួនប្រាណពួកអ្នកនៅរាល់ៗម៉ាស្ជិត(ពេលប្រតិបត្តិសឡាត)។ ហើយចូរពួកអ្នកបរិភោគ និងផឹកចុះ តែពួកអ្នកមិនត្រូវខ្ជះខ្ជាយឡើយ។ ជាការពិតណាស់ ទ្រង់មិនស្រលាញ់ពួកដែលខ្ជះខ្ជាយនោះឡើយ។

7:32

قُلۡ مَنۡ حَرَّمَ زِينَةَ ٱللَّهِ ٱلَّتِيٓ أَخۡرَجَ لِعِبَادِهِۦ وَٱلطَّيِّبَٰتِ مِنَ ٱلرِّزۡقِۚ قُلۡ هِيَ لِلَّذِينَ ءَامَنُواْ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا خَالِصَةٗ يَوۡمَ ٱلۡقِيَٰمَةِۗ كَذَٰلِكَ نُفَصِّلُ ٱلۡأٓيَٰتِ لِقَوۡمٖ يَعۡلَمُونَ ﴿32﴾

Transliteration: Qul man harrama zeenata Allahi allatee akhraja liAAibadihi waalttayyibati mina alrrizqi qul hiya lillatheena amanoo fee alhayati alddunya khalisatan yawma alqiyamati kathalika nufassilu alayati liqawmin yaAAlamoona

Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើនរណាជាអ្នកដាក់បម្រាមលើពួកអ្នកមិនឲ្យស្លៀកសម្លៀកបំពាក់ល្អៗដែលអល់ឡោះបានផ្តល់ឲ្យខ្ញុំបម្រើរបស់ទ្រង់ និងចំណីអាហារល្អៗដែលទ្រង់បានប្រទានវាជាលាភសក្ការៈដល់ពួកអ្នកនោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រការទាំងនេះ គឺសម្រាប់បណ្តាអ្នកដែលមានជំនឿ(និងអ្នកផ្សេងក្រៅពីពួកគេ)នៅក្នុងជីវិតលោកិយនេះ តែវាគឺសម្រាប់តែពួកគេ(អ្នកមានជំនឿ)ប៉ុណ្ណោះនៅថ្ងៃបរលោក។ ក៏ដូច្នោះដែរ យើងបានបកស្រាយបញ្ជាក់នូវបណ្តាភស្តុតាងទាំងឡាយសម្រាប់ក្រុមដែលចេះដឹង។

7:33

قُلۡ إِنَّمَا حَرَّمَ رَبِّيَ ٱلۡفَوَٰحِشَ مَا ظَهَرَ مِنۡهَا وَمَا بَطَنَ وَٱلۡإِثۡمَ وَٱلۡبَغۡيَ بِغَيۡرِ ٱلۡحَقِّ وَأَن تُشۡرِكُواْ بِٱللَّهِ مَا لَمۡ يُنَزِّلۡ بِهِۦ سُلۡطَٰنٗا وَأَن تَقُولُواْ عَلَى ٱللَّهِ مَا لَا تَعۡلَمُونَ ﴿33﴾

Transliteration: Qul innama harrama rabbiya alfawahisha ma thahara minha wama batana waalithma waalbaghya bighayri alhaqqi waan tushrikoo biAllahi ma lam yunazzil bihi sultanan waan taqooloo AAala Allahi ma la taAAlamoona

Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិត ព្រះជាម្ចាស់របស់ខ្ញុំបានហាមឃាត់មិនឱ្យប្រព្រឹត្តនូវទង្វើអាក្រក់ទាំងឡាយ មិនថាដោយបើកចំហ ឬលាក់បាំងឡើយ។ ទ្រង់ក៏បានហាមឃាត់ពីអំពើបាបទាំងឡាយ និងការបំពារបំពាន(លើគ្នា)ដោយអយុត្តិធម៌ និងមិនឱ្យពួកអ្នកធ្វើស្ហ៊ីរិក(ពហុទេពនិយម)ចំពោះអល់ឡោះនូវអ្វីដែលទ្រង់មិនបានបញ្ចុះភស្តុតាងណាមួយចំពោះវា ព្រមទាំងមិនឲ្យពួកអ្នកនិយាយប្រឌិតទៅលើអល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹងនោះឡើយ។

7:34

وَلِكُلِّ أُمَّةٍ أَجَلٞۖ فَإِذَا جَآءَ أَجَلُهُمۡ لَا يَسۡتَأۡخِرُونَ سَاعَةٗ وَلَا يَسۡتَقۡدِمُونَ ﴿34﴾

Transliteration: Walikulli ommatin ajalun faitha jaa ajaluhum la yastakhiroona saAAatan wala yastaqdimoona

Translation: ហើយរាល់ប្រជាជាតិនីមួយៗ គឺមានអាយុកាលកំណត់រួចជាស្រេច។ ដូចនេះ នៅពេលដែលអាយុកាលកំណត់របស់ពួកគេបានមកដល់ហើយនោះ គឺពួកគេមិនអាចពន្យារពេលនោះឡើយ ហើយក៏មិនអាចឱ្យវាមកដល់មុនពេលកំណត់នោះដែរ ទោះបីមួយវិនាទីក៏ដោយ។

7:35

يَٰبَنِيٓ ءَادَمَ إِمَّا يَأۡتِيَنَّكُمۡ رُسُلٞ مِّنكُمۡ يَقُصُّونَ عَلَيۡكُمۡ ءَايَٰتِي فَمَنِ ٱتَّقَىٰ وَأَصۡلَحَ فَلَا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ ﴿35﴾

Transliteration: Ya banee adama imma yatiyannakum rusulun minkum yaqussoona AAalaykum ayatee famani ittaqa waaslaha fala khawfun AAalayhim wala hum yahzanoona

Translation: ឱកូនចៅអាហ្ទាំ! ប្រសិនបើបណ្តាអ្នកនាំសារពីក្នុងចំណោមពួកអ្នកបានមកដល់ពួកអ្នក ដោយពួកគាត់សូត្រឱ្យពួកអ្នកស្តាប់នូវបណ្តាវាក្យខណ្ឌរបស់យើងនោះ (ចូរពួកអ្នកគោរពប្រតិបត្តិតាមពួកគាត់ចុះ)។ ជាការពិតណាស់ ជនណាដែលកោតខ្លាច(អល់ឡោះ) ព្រមទាំងបានកែលម្អ(នូវទង្វើរបស់ខ្លួន)នោះ ពួកគេពិតជាគ្មានការភ័យខ្លាច ហើយក៏គ្មានការព្រួយបារម្ភអ្វីនោះដែរ។

7:36

وَٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا وَٱسۡتَكۡبَرُواْ عَنۡهَآ أُوْلَـٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ ﴿36﴾

Transliteration: Waallatheena kaththaboo biayatina waistakbaroo AAanha olaika ashabu alnnari hum feeha khalidoona

Translation: រីឯពួកដែលបានបដិសេធនឹងបណ្តាភស្តុតាងរបស់យើង ព្រមទាំងក្អេងក្អាង(មិនទទួលយកវា) ពួកទាំងនោះហើយគឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

7:37

فَمَنۡ أَظۡلَمُ مِمَّنِ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبًا أَوۡ كَذَّبَ بِـَٔايَٰتِهِۦٓۚ أُوْلَـٰٓئِكَ يَنَالُهُمۡ نَصِيبُهُم مِّنَ ٱلۡكِتَٰبِۖ حَتَّىٰٓ إِذَا جَآءَتۡهُمۡ رُسُلُنَا يَتَوَفَّوۡنَهُمۡ قَالُوٓاْ أَيۡنَ مَا كُنتُمۡ تَدۡعُونَ مِن دُونِ ٱللَّهِۖ قَالُواْ ضَلُّواْ عَنَّا وَشَهِدُواْ عَلَىٰٓ أَنفُسِهِمۡ أَنَّهُمۡ كَانُواْ كَٰفِرِينَ ﴿37﴾

Transliteration: Faman athlamu mimmani iftara AAala Allahi kathiban aw kaththaba biayatihi olaika yanaluhum naseebuhum mina alkitabi hatta itha jaathum rusuluna yatawaffawnahum qaloo ayna ma kuntum tadAAoona min dooni Allahi qaloo dalloo AAanna washahidoo AAala anfusihim annahum kanoo kafireena

Translation: ហើយគ្មាននរណាម្នាក់ដែលបំពានជាងអ្នកដែលប្រឌិតរឿងភូតកុហកទៅលើអល់ឡោះ ឬបដិសេធនឹងបណ្តាភស្តុតាងរបស់ទ្រង់នោះឡើយ។ ពួកទាំងនោះនឹងទទួលបាននូវចំណែករបស់ពួកគេដែលបានកត់ត្រាទុកនៅក្នុងបញ្ជីកំណត់ត្រា។ លុះដល់ពេលដែលអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)របស់យើងបានមកដល់ពួកគេដើម្បីដកហូតព្រលឹងរបស់ពួកគេនោះ ពួកគេ(ម៉ាឡាអ៊ីកាត់)បានសួរថា៖ តើឯណាទៅអ្វីដែលពួកអ្នកធ្លាប់បានគោរពសក្ការៈ(ចំពោះពួកវា)ក្រៅពីអល់ឡោះជាម្ចាស់នោះ? ពួកគេបានតបថា៖ ពួកវាបានបាត់ចេញពីពួកយើងហើយ ហើយពួកគេបានធ្វើសាក្សី(ទទួលស្គាល់)ទៅលើខ្លួនឯងថា៖ ពិតប្រាកដណាស់ ពួកគេធ្លាប់ជាពួកដែលប្រឆាំង។

7:38

قَالَ ٱدۡخُلُواْ فِيٓ أُمَمٖ قَدۡ خَلَتۡ مِن قَبۡلِكُم مِّنَ ٱلۡجِنِّ وَٱلۡإِنسِ فِي ٱلنَّارِۖ كُلَّمَا دَخَلَتۡ أُمَّةٞ لَّعَنَتۡ أُخۡتَهَاۖ حَتَّىٰٓ إِذَا ٱدَّارَكُواْ فِيهَا جَمِيعٗا قَالَتۡ أُخۡرَىٰهُمۡ لِأُولَىٰهُمۡ رَبَّنَا هَـٰٓؤُلَآءِ أَضَلُّونَا فَـَٔاتِهِمۡ عَذَابٗا ضِعۡفٗا مِّنَ ٱلنَّارِۖ قَالَ لِكُلّٖ ضِعۡفٞ وَلَٰكِن لَّا تَعۡلَمُونَ ﴿38﴾

Transliteration: Qala odkhuloo fee omamin qad khalat min qablikum mina aljinni waalinsi fee alnnari kullama dakhalat ommatun laAAanat okhtaha hatta itha iddarakoo feeha jameeAAan qalat okhrahum lioolahum rabbana haolai adalloona faatihim AAathaban diAAfan mina alnnari qala likullin diAAfun walakin la taAAlamoona

Translation: ទ្រង់បានមានបន្ទូលថា៖ ចូរពួកអ្នកចូលឋាននរកជាមួយប្រជាជាតិដែលបានកន្លងផុតទៅមុនពួកអ្នកក្នុងចំណោមពួកជិននិងមនុស្សលោកចុះ។ រាល់ពេលដែលប្រជាជាតិមួយបានចូល(ក្នុងឋាននរក) ពួកគេក៏បានដាក់បណ្តាសាចំពោះអ្នកដែលចូលមុនខ្លួន។ លុះដល់ពេលដែលពួកគេបានចូលក្នុងនរកទាំងអស់គ្នាហើយនោះ ពួកដែលចូលនរកក្រោយគេ(អ្នកដែលដើរតាម)បាននិយាយចំពោះពួកដែលបានចូលនរកមុនខ្លួន(ពួកមេដឹកនាំ)ថា៖ បរពិតព្រះជាម្ចាស់នៃយើងខ្ញុំ! ពួក(មេដឹកនាំ)ទាំងនោះហើយដែលបានធ្វើឱ្យពួកយើងវង្វេង។ ហេតុនេះ សូមព្រះអង្គមេត្តាដាក់ទណ្ឌកម្មនៃឋាននរកដល់ពួកគេទ្វេដងផងចុះ។ ទ្រង់បានមានបន្ទូលថា៖ គ្រប់ក្រុមទាំងអស់នឹងទទួលនូវទណ្ឌកម្មទ្វេដង ក៏ប៉ុន្តែពួកអ្នកមិនបានដឹងឡើយ។

7:39

وَقَالَتۡ أُولَىٰهُمۡ لِأُخۡرَىٰهُمۡ فَمَا كَانَ لَكُمۡ عَلَيۡنَا مِن فَضۡلٖ فَذُوقُواْ ٱلۡعَذَابَ بِمَا كُنتُمۡ تَكۡسِبُونَ ﴿39﴾

Transliteration: Waqalat oolahum liokhrahum fama kana lakum AAalayna min fadlin fathooqoo alAAathaba bima kuntum taksiboona

Translation: ពួកដែលចូលនរកមុន(ពួកមេដឹកនាំ)បាននិយាយទៅកាន់ពួកដែលចូលនរកក្រោយ(ពួកដែលដើរតាមពួកគេ)ថា៖ ពួកអ្នកគ្មានអ្វីពិសេសលើសពួកយើងនោះឡើយ។ ហេតុនេះ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។

7:40

إِنَّ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا وَٱسۡتَكۡبَرُواْ عَنۡهَا لَا تُفَتَّحُ لَهُمۡ أَبۡوَٰبُ ٱلسَّمَآءِ وَلَا يَدۡخُلُونَ ٱلۡجَنَّةَ حَتَّىٰ يَلِجَ ٱلۡجَمَلُ فِي سَمِّ ٱلۡخِيَاطِۚ وَكَذَٰلِكَ نَجۡزِي ٱلۡمُجۡرِمِينَ ﴿40﴾

Transliteration: Inna allatheena kaththaboo biayatina waistakbaroo AAanha la tufattahu lahum abwabu alssamai wala yadkhuloona aljannata hatta yalija aljamalu fee sammi alkhiyati wakathalika najzee almujrimeena

Translation: ពិតប្រាកដណាស់ ពួកដែលបានបដិសេធនឹងភស្តុតាងទាំងឡាយរបស់យើង និងក្អេងក្អាងចំពោះវា(មិនព្រមទទួលយក) គេនឹងមិនបើកទ្វារមេឃាសម្រាប់ពួកគេឡើយ ហើយពួកគេក៏មិនអាចចូលឋានសួគ៌បាននោះដែរ លុះត្រាតែសត្វអូដ្ឋអាចចូលក្នុងរន្ធម្ជុលបាន។ ក៏ដូច្នោះដែរ យើងនឹងតបស្នងចំពោះអ្នកដែលប្រព្រឹត្តិអាក្រក់ទាំងឡាយ។

7:41

لَهُم مِّن جَهَنَّمَ مِهَادٞ وَمِن فَوۡقِهِمۡ غَوَاشٖۚ وَكَذَٰلِكَ نَجۡزِي ٱلظَّـٰلِمِينَ ﴿41﴾

Transliteration: Lahum min jahannama mihadun wamin fawqihim ghawashin wakathalika najzee alththalimeena

Translation: សម្រាប់ពួកគេមានកម្រាលពីភ្លើងនរក(នៅពីក្រោមពួកគេ) និងភ្លើងនរកគ្របពីលើពួកគេ។ ក៏ដូច្នោះដែរ យើងនឹងតបស្នងចំពោះពួកដែលបំពាន។

7:42

وَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّـٰلِحَٰتِ لَا نُكَلِّفُ نَفۡسًا إِلَّا وُسۡعَهَآ أُوْلَـٰٓئِكَ أَصۡحَٰبُ ٱلۡجَنَّةِۖ هُمۡ فِيهَا خَٰلِدُونَ ﴿42﴾

Transliteration: Waallatheena amanoo waAAamiloo alssalihati la nukallifu nafsan illa wusAAaha olaika ashabu aljannati hum feeha khalidoona

Translation: រីឯបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល យើង(អល់ឡោះ)មិនដាក់បន្ទុកលើបុគ្គលណាម្នាក់ហួសពីសមត្ថភាពរបស់គេនោះឡើយ។ អ្នកទាំងនោះ គឺជាអ្នកឋានសួគ៌ដោយពួកគេស្ថិតនៅក្នុងវាជាអមតៈ។

7:43

وَنَزَعۡنَا مَا فِي صُدُورِهِم مِّنۡ غِلّٖ تَجۡرِي مِن تَحۡتِهِمُ ٱلۡأَنۡهَٰرُۖ وَقَالُواْ ٱلۡحَمۡدُ لِلَّهِ ٱلَّذِي هَدَىٰنَا لِهَٰذَا وَمَا كُنَّا لِنَهۡتَدِيَ لَوۡلَآ أَنۡ هَدَىٰنَا ٱللَّهُۖ لَقَدۡ جَآءَتۡ رُسُلُ رَبِّنَا بِٱلۡحَقِّۖ وَنُودُوٓاْ أَن تِلۡكُمُ ٱلۡجَنَّةُ أُورِثۡتُمُوهَا بِمَا كُنتُمۡ تَعۡمَلُونَ ﴿43﴾

Transliteration: WanazaAAna ma fee sudoorihim min ghillin tajree min tahtihimu alanharu waqaloo alhamdu lillahi allathee hadana lihatha wama kunna linahtadiya lawla an hadana Allahu laqad jaat rusulu rabbina bialhaqqi wanoodoo an tilkumu aljannatu oorithtumooha bima kuntum taAAmaloona

Translation: ហើយយើងបានដកនូវភាពឈ្នានីសចេញពីដួងចិត្តរបស់ពួកគេ ព្រមទាំងមានទន្លេជាច្រើនហូរកាត់ពីក្រោមពួកគេ។ ហើយពួកគេនិយាយថា៖ សេចក្តីសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានចង្អុលបង្ហាញពួកយើងនូវប្រការទាំងនេះ ហើយពួកយើងមិនអាចទទួលបានការចង្អុលបង្ហាញ(ដោយខ្លួនឯង)ឡើយ ប្រសិនបើអល់ឡោះមិនចង្អុលបង្ហាញពួកយើងទេនោះ។ ជាការពិតណាស់ បណ្តាអ្នកនាំសារនៃព្រះជាម្ចាស់របស់ពួកយើងបាននាំមកនូវសេចក្តីពិត។ ហើយមានគេប្រកាសប្រាប់ពួកគេថា៖ ពិតប្រាកដណាស់ នេះគឺជាឋានសួគ៌ដែលគេផ្តល់វាជាមរតកដល់ពួកអ្នកដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។

7:44

وَنَادَىٰٓ أَصۡحَٰبُ ٱلۡجَنَّةِ أَصۡحَٰبَ ٱلنَّارِ أَن قَدۡ وَجَدۡنَا مَا وَعَدَنَا رَبُّنَا حَقّٗا فَهَلۡ وَجَدتُّم مَّا وَعَدَ رَبُّكُمۡ حَقّٗاۖ قَالُواْ نَعَمۡۚ فَأَذَّنَ مُؤَذِّنُۢ بَيۡنَهُمۡ أَن لَّعۡنَةُ ٱللَّهِ عَلَى ٱلظَّـٰلِمِينَ ﴿44﴾

Transliteration: Wanada ashabu aljannati ashaba alnnari an qad wajadna ma waAAadana rabbuna haqqan fahal wajadtum ma waAAada rabbukum haqqan qaloo naAAam faaththana muaththinun baynahum an laAAnatu Allahi AAala alththalimeena

Translation: ហើយបណ្តាអ្នកឋានសួគ៌បានស្រែកសួរពួកឋាននរកថា៖ ពិតប្រាកដណាស់ ពួកយើងបានឃើញហើយថា អ្វីដែលព្រះជាម្ចាស់របស់ពួកយើងបានសន្យានោះ គឺជាការពិត។ តើពួកអ្នកបានឃើញថា អ្វីដែលព្រះជាម្ចាស់របស់ពួកអ្នកបានសន្យា(ព្រមានពីឋាននរក)នោះ គឺជាការពិតដែរឬទេ? ពួកគេបានឆ្លើយថា៖ ពិតមែនហើយ។ ពេលនោះ មានអ្នកប្រកាសម្នាក់បានប្រកាសប្រាប់រវាងពួកគេថា៖ ពិតប្រាកដណាស់ បណ្តាសារបស់អល់ឡោះ គឺធ្លាក់ទៅលើពួកដែលបំពាន។

7:45

ٱلَّذِينَ يَصُدُّونَ عَن سَبِيلِ ٱللَّهِ وَيَبۡغُونَهَا عِوَجٗا وَهُم بِٱلۡأٓخِرَةِ كَٰفِرُونَ ﴿45﴾

Transliteration: Allatheena yasuddoona AAan sabeeli Allahi wayabghoonaha AAiwajan wahum bialakhirati kafiroona

Translation: គឺពួកដែលរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ ព្រមទាំងមានបំណងធ្វើឱ្យមាគ៌ានោះមានភាពវៀចវេរ។ ហើយពួកគេ គឺជាពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក។

7:46

وَبَيۡنَهُمَا حِجَابٞۚ وَعَلَى ٱلۡأَعۡرَافِ رِجَالٞ يَعۡرِفُونَ كُلَّۢا بِسِيمَىٰهُمۡۚ وَنَادَوۡاْ أَصۡحَٰبَ ٱلۡجَنَّةِ أَن سَلَٰمٌ عَلَيۡكُمۡۚ لَمۡ يَدۡخُلُوهَا وَهُمۡ يَطۡمَعُونَ ﴿46﴾

Transliteration: Wabaynahuma hijabun waAAala alaAArafi rijalun yaAArifoona kullan biseemahum wanadaw ashaba aljannati an salamun AAalaykum lam yadkhulooha wahum yatmaAAoona

Translation: ហើយនៅចន្លោះរវាងក្រុមទាំងពីរ(ក្រុមឋានសួគ៌ និងក្រុមឋាននរក) គឺមានជញ្ជាំងខណ្ឌ។ នៅពីលើជញ្ជាំងខណ្ឌនោះ គឺមានបុរសជាច្រើនដែលពួកគេស្គាល់ក្រុមទាំងពីរតាមរយៈសញ្ញាសម្គាល់របស់ពួកគេ។ ហើយពួកគេបានស្រែកហៅអ្នកឋានសួគ៌ថា៖ “សូមសន្តិភាពកើតមានដល់ពួកអ្នក”។ ពួកគេមិនទាន់បានចូលវា(ឋានសួគ៌)នោះទេ តែពួកគេមានសង្ឃឹមថានឹងបានចូលវា។

7:47

وَإِذَا صُرِفَتۡ أَبۡصَٰرُهُمۡ تِلۡقَآءَ أَصۡحَٰبِ ٱلنَّارِ قَالُواْ رَبَّنَا لَا تَجۡعَلۡنَا مَعَ ٱلۡقَوۡمِ ٱلظَّـٰلِمِينَ ﴿47﴾

Transliteration: Waitha surifat absaruhum tilqaa ashabi alnnari qaloo rabbana la tajAAalna maAAa alqawmi alththalimeena

Translation: ហើយនៅពេលដែលពួកគេបានបង្វែរក្រសែរភ្នែករបស់ពួកគេសម្លឹងមើលទៅកាន់ពួកឋាននរកវិញ ពួកគេក៏បានបួងសួងថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាកុំឲ្យយើងខ្ញុំស្ថិតនៅជាមួយនឹងក្រុមដែលបំពាននោះឡើយ។

7:48

وَنَادَىٰٓ أَصۡحَٰبُ ٱلۡأَعۡرَافِ رِجَالٗا يَعۡرِفُونَهُم بِسِيمَىٰهُمۡ قَالُواْ مَآ أَغۡنَىٰ عَنكُمۡ جَمۡعُكُمۡ وَمَا كُنتُمۡ تَسۡتَكۡبِرُونَ ﴿48﴾

Transliteration: Wanada ashabu alaAArafi rijalan yaAArifoonahum biseemahum qaloo ma aghna AAankum jamAAukum wama kuntum tastakbiroona

Translation: ហើយពួកអាក់រ៉ហ្វបានស្រែកហៅពួកបុរសៗ(នៃពួកឋាននរក)ដែលពួកគេស្គាល់ពួកនោះតាមរយៈសញ្ញាសម្គាល់របស់ពួកគេថា៖ អ្វីដែលពួកអ្នកខិតខំប្រមូល(ទ្រព្យសម្បត្តិ និងកូនចៅ) និងអ្វីដែលពួកអ្នកធ្លាប់មានភាពក្អេងក្អាង(បដិសេធការពិត)នោះ គឺមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកអ្នកបានឡើយ។

7:49

أَهَـٰٓؤُلَآءِ ٱلَّذِينَ أَقۡسَمۡتُمۡ لَا يَنَالُهُمُ ٱللَّهُ بِرَحۡمَةٍۚ ٱدۡخُلُواْ ٱلۡجَنَّةَ لَا خَوۡفٌ عَلَيۡكُمۡ وَلَآ أَنتُمۡ تَحۡزَنُونَ ﴿49﴾

Transliteration: Ahaolai allatheena aqsamtum la yanaluhumu Allahu birahmatin odkhuloo aljannata la khawfun AAalaykum wala antum tahzanoona

Translation: (អល់ឡោះបានមានបន្ទូលទៅកាន់ពួកគ្មានជំនឿថា៖) តើអ្នកទាំងនោះ(អ្នកឋានសួគ៌)ឬដែលពួកអ្នកបានស្បថថា៖ អល់ឡោះជាម្ចាស់នឹងមិនប្រទានក្តីមេត្តាករុណាដល់ពួកគេទេនោះ? (ហើយទ្រង់ក៏បានមានបន្ទូលទៅកាន់បណ្តាអ្នកមានជំនឿថា៖) ចូរពួកអ្នកចូលទៅក្នុងឋានសួគ៌ចុះដោយគ្មានការភ័យខ្លាចអ្វីទៅលើពួកអ្នកនោះឡើយ ហើយពួកអ្នកក៏គ្មានការព្រួយបារម្ភអ្វីនោះដែរ។

7:50

وَنَادَىٰٓ أَصۡحَٰبُ ٱلنَّارِ أَصۡحَٰبَ ٱلۡجَنَّةِ أَنۡ أَفِيضُواْ عَلَيۡنَا مِنَ ٱلۡمَآءِ أَوۡ مِمَّا رَزَقَكُمُ ٱللَّهُۚ قَالُوٓاْ إِنَّ ٱللَّهَ حَرَّمَهُمَا عَلَى ٱلۡكَٰفِرِينَ ﴿50﴾

Transliteration: Wanada ashabu alnari ashaba aljannati an afeedoo AAalayna mina almai aw mimma razaqakumu Allahu qaloo inna Allaha harramahuma AAala alkafireena

Translation: ហើយពួកឋាននរកបានស្រែកហៅបណ្តាអ្នកឋានសួគ៌ថា៖ សូមពួកអ្នកជួយផ្តល់ទឹក ឬក៏ផ្តល់នូវអ្វីដែលអល់ឡោះបានប្រទានជាលាភសក្ការៈដល់ពួកអ្នកមកពួកយើងបន្តិចផង។ ពួកគេបានតបថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បម្រាមរបស់ទាំងពីរនេះ(ចំណីអាហារនិងទឹក)ចំពោះពួកដែលគ្មានជំនឿ។

7:51

ٱلَّذِينَ ٱتَّخَذُواْ دِينَهُمۡ لَهۡوٗا وَلَعِبٗا وَغَرَّتۡهُمُ ٱلۡحَيَوٰةُ ٱلدُّنۡيَاۚ فَٱلۡيَوۡمَ نَنسَىٰهُمۡ كَمَا نَسُواْ لِقَآءَ يَوۡمِهِمۡ هَٰذَا وَمَا كَانُواْ بِـَٔايَٰتِنَا يَجۡحَدُونَ ﴿51﴾

Transliteration: Allatheena ittakhathoo deenahum lahwan walaAAiban wagharrathumu alhayatu alddunya faalyawma nansahum kama nasoo liqaa yawmihim hatha wama kanoo biayatina yajhadoona

Translation: គឺពួកដែលបានយកសាសនារបស់ខ្លួនជាការលេងសើច និងជាការកម្សាន្ត ហើយឆាកជីវិតលោកិយបានបោកបញ្ឆោតពួកគេ។ ដូច្នេះ នៅថ្ងៃនេះ(ថ្ងៃបរលោក) យើងបំភ្លេចពួកគេ ដូចដែលពួកគេធ្លាប់បានភ្លេចពីជំនួបរបស់ពួកគេនាថ្ងៃនេះ និងដោយសារតែអ្វីដែលពួកគេធ្លាប់បានបដិសេធចំពោះបណ្តាភស្តុតាងទាំងឡាយរបស់យើង។

7:52

وَلَقَدۡ جِئۡنَٰهُم بِكِتَٰبٖ فَصَّلۡنَٰهُ عَلَىٰ عِلۡمٍ هُدٗى وَرَحۡمَةٗ لِّقَوۡمٖ يُؤۡمِنُونَ ﴿52﴾

Transliteration: Walaqad jinahum bikitabin fassalnahu AAala AAilmin hudan warahmatan liqawmin yuminoona

Translation: ហើយជាការពិតណាស់ យើងបាននាំមកឱ្យពួកគេនូវគម្ពីរ(គួរអាននេះ)ដោយយើងបានបកស្រាយពន្យល់ដោយចំណេះដឹង(ពីយើង) ជាការចង្អុលបង្ហាញ និងជាក្តីមេត្តាករុណាចំពោះក្រុមដែលមានជំនឿ។

7:53

هَلۡ يَنظُرُونَ إِلَّا تَأۡوِيلَهُۥۚ يَوۡمَ يَأۡتِي تَأۡوِيلُهُۥ يَقُولُ ٱلَّذِينَ نَسُوهُ مِن قَبۡلُ قَدۡ جَآءَتۡ رُسُلُ رَبِّنَا بِٱلۡحَقِّ فَهَل لَّنَا مِن شُفَعَآءَ فَيَشۡفَعُواْ لَنَآ أَوۡ نُرَدُّ فَنَعۡمَلَ غَيۡرَ ٱلَّذِي كُنَّا نَعۡمَلُۚ قَدۡ خَسِرُوٓاْ أَنفُسَهُمۡ وَضَلَّ عَنۡهُم مَّا كَانُواْ يَفۡتَرُونَ ﴿53﴾

Transliteration: Hal yanthuroona illa taweelahu yawma yatee taweeluhu yaqoolu allatheena nasoohu min qablu qad jaat rusulu rabbina bialhaqqi fahal lana min shufaAAaa fayashfaAAoo lana aw nuraddu fanaAAmala ghayra allathee kunna naAAmalu qad khasiroo anfusahum wadalla AAanhum ma kanoo yaftaroona

Translation: តើពួកគេ(ពួកគ្មានជំនឿ)គ្មានរង់ចាំអ្វីក្រៅពីអ្វី(ទណ្ឌកម្ម)ដែលគេធ្លាប់បានប្រាប់ពួកគេ(ក្នុងគម្ពីរគួរអាន)ទេឬ? នៅថ្ងៃដែលរាល់អ្វីដែលគេធ្លាប់បានប្រាប់ពួកគេបានមកដល់ ពួកដែលបានភ្លេចវា(គម្ពីរគួរអាន)កាលពីមុន ពួកគេនឹងនិយាយថា៖ ពិតប្រាកដណាស់ បណ្តាអ្នកនាំសារនៃព្រះជាម្ចាស់របស់ពួកយើងបាននាំមកនូវការពិត។ ដូចនេះ តើពួកយើងមានអ្នកអន្តរាគមន៍ណាដែលអាចជួយអន្តរាគមន៍ដល់ពួកយើង ឬក៏បញ្ជូនពួកយើងឲ្យត្រឡប់(ទៅកាន់លោកិយវិញ)ដើម្បីពួកយើងនឹងសាងនូវទង្វើ(កុសល)ផ្សេងពីទង្វើ(អាក្រក់)ដែលពួកយើងធ្លាប់បានសាងដែរឬទេ? ជាការពិតណាស់ ពួកគេបានខាតបង់ខ្លួនឯង ហើយអ្វី(ព្រះនានា)ដែលពួកគេធ្លាប់បានប្រឌិតឡើងនោះ បានបាត់បង់ពីពួកគេ។

7:54

إِنَّ رَبَّكُمُ ٱللَّهُ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ فِي سِتَّةِ أَيَّامٖ ثُمَّ ٱسۡتَوَىٰ عَلَى ٱلۡعَرۡشِۖ يُغۡشِي ٱلَّيۡلَ ٱلنَّهَارَ يَطۡلُبُهُۥ حَثِيثٗا وَٱلشَّمۡسَ وَٱلۡقَمَرَ وَٱلنُّجُومَ مُسَخَّرَٰتِۭ بِأَمۡرِهِۦٓۗ أَلَا لَهُ ٱلۡخَلۡقُ وَٱلۡأَمۡرُۗ تَبَارَكَ ٱللَّهُ رَبُّ ٱلۡعَٰلَمِينَ ﴿54﴾

Transliteration: Inna rabbakumu Allahu allathee khalaqa alssamawati waalarda fee sittati ayyamin thumma istawa AAala alAAarshi yughshee allayla alnnahara yatlubuhu hatheethan waalshshamsa waalqamara waalnnujooma musakhkharatin biamrihi ala lahu alkhalqu waalamru tabaraka Allahu rabbu alAAalameena

Translation: ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ) គឺអល់ឡោះដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីរយៈពេលប្រាំមួយថ្ងៃ។ បន្ទាប់មក ទ្រង់នៅលើអារ៉ស្ហ។ ទ្រង់បានធ្វើឲ្យពេលថ្ងៃត្រូវបាត់បង់ដោយ(ភាពងងឹតនៃ)ពេលរាត្រី ហើយពេលនីមួយៗ(ពេលយប់និងពេលថ្ងៃ)ត្រូវផ្លាស់ប្តូរវេនគ្នាយ៉ាងឆាប់រហ័ស។ ហើយទ្រង់បានបង្កើតព្រះអាទិត្យ ព្រះចន្ទ និងហ្វូងតារាជាច្រើនដោយពួកវាដើរតាមបទបញ្ជារបស់ទ្រង់។ តើពុំមែនទេឬ ការបង្កើត និងកិច្ចការទាំងឡាយ គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)នោះ។ មហាកិត្តិគុណបំផុតអល់ឡោះព្រះជាម្ចាស់នៃពិភពទាំងអស់។

7:55

ٱدۡعُواْ رَبَّكُمۡ تَضَرُّعٗا وَخُفۡيَةًۚ إِنَّهُۥ لَا يُحِبُّ ٱلۡمُعۡتَدِينَ ﴿55﴾

Transliteration: OdAAoo rabbakum tadarruAAan wakhufyatan innahu la yuhibbu almuAAtadeena

Translation: ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)បួងសួងសុំពីព្រះជាម្ចាស់របស់ពួកអ្នកដោយការឱនលំទោន និងដោយសម្ងាត់(មិនទាមទារឱ្យគេមើលឃើញ)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនស្រលាញ់ពួកដែលបំពានឡើយ។

7:56

وَلَا تُفۡسِدُواْ فِي ٱلۡأَرۡضِ بَعۡدَ إِصۡلَٰحِهَا وَٱدۡعُوهُ خَوۡفٗا وَطَمَعًاۚ إِنَّ رَحۡمَتَ ٱللَّهِ قَرِيبٞ مِّنَ ٱلۡمُحۡسِنِينَ ﴿56﴾

Transliteration: Wala tufsidoo fee alardi baAAda islahiha waodAAoohu khawfan watamaAAan inna rahmata Allahi qareebun mina almuhsineena

Translation: ហើយចូរពួកអ្នកកុំបង្កវិនាសកម្មនៅលើផែនដីឲ្យសោះក្រោយពីវាមានភាពល្អប្រសើរហើយនោះ។ ហើយចូរពួកអ្នកបួងសួងសុំពីទ្រង់ដោយខ្លាច(ទណ្ឌកម្ម) និងមានក្តីសង្ឃឹម។ ជាការពិតណាស់ ក្តីមេត្តាករុណារបស់អល់ឡោះ គឺស្ថិតនៅជិតបំផុតនឹងបណ្តាអ្នកដែលសាងអំពើល្អ។

7:57

وَهُوَ ٱلَّذِي يُرۡسِلُ ٱلرِّيَٰحَ بُشۡرَۢا بَيۡنَ يَدَيۡ رَحۡمَتِهِۦۖ حَتَّىٰٓ إِذَآ أَقَلَّتۡ سَحَابٗا ثِقَالٗا سُقۡنَٰهُ لِبَلَدٖ مَّيِّتٖ فَأَنزَلۡنَا بِهِ ٱلۡمَآءَ فَأَخۡرَجۡنَا بِهِۦ مِن كُلِّ ٱلثَّمَرَٰتِۚ كَذَٰلِكَ نُخۡرِجُ ٱلۡمَوۡتَىٰ لَعَلَّكُمۡ تَذَكَّرُونَ ﴿57﴾

Transliteration: Wahuwa allathee yursilu alrriyaha bushran bayna yaday rahmatihi hatta itha aqallat sahaban thiqalan suqnahu libaladin mayyitin faanzalna bihi almaa faakhrajna bihi min kulli alththamarati kathalika nukhriju almawta laAAallakum tathakkaroona

Translation: ហើយទ្រង់ជាអ្នកដែលបញ្ជូនខ្យល់ជាដំណឹងរីករាយពីក្តីករុណារបស់ទ្រង់ដែលនៅខាងមុខ(ធ្លាក់ភ្លៀង)។ លុះដល់ពេលដែលខ្យល់នោះបាននាំមកនូវដុំពពកដ៏ធ្ងន់(ពោរពេញដោយទឹក) យើងក៏បានស្រោចស្រពវាទៅលើតំបន់ដែលរាំងស្ងួត ដោយយើងបានបញ្ចុះទឹកភ្លៀងចេញពីដុំពពកនោះ។ ហើយតាមរយៈទឹកភ្លៀងនោះ យើងបានបញ្ចេញនូវផលានុផលគ្រប់ប្រភេទ។ ក៏ដូច្នោះដែរ យើងនឹងបញ្ចេញអ្នកស្លាប់(ចេញពីផ្នូររបស់ពួកគេ) សង្ឃឹមថាពួកអ្នក(មនុស្សលោកទាំងឡាយ)នឹងចងចាំ។

7:58

وَٱلۡبَلَدُ ٱلطَّيِّبُ يَخۡرُجُ نَبَاتُهُۥ بِإِذۡنِ رَبِّهِۦۖ وَٱلَّذِي خَبُثَ لَا يَخۡرُجُ إِلَّا نَكِدٗاۚ كَذَٰلِكَ نُصَرِّفُ ٱلۡأٓيَٰتِ لِقَوۡمٖ يَشۡكُرُونَ ﴿58﴾

Transliteration: Waalbaladu alttayyibu yakhruju nabatuhu biithni rabbihi waallathee khabutha la yakhruju illa nakidan kathalika nusarrifu alayati liqawmin yashkuroona

Translation: ហើយដីដែលមានជីជាតិនោះ វានឹងដុះចេញនូវរុក្ខជាតិរបស់វាដោយការអនុញ្ញាតពីព្រះជាម្ចាស់របស់វា។ រីឯដីដែលគ្មានជីជាតិវិញ វាមិនអាចដុះចេញអ្វីឡើយលើកលែងតែដោយលំបាកប៉ុណ្ណោះ។ ក៏ដូច្នោះដែរ យើងបានលើកឡើងនូវភស្តុតាងជាច្រើនប្រភេទសម្រាប់ក្រុមដែលចេះដឹងគុណ។

7:59

لَقَدۡ أَرۡسَلۡنَا نُوحًا إِلَىٰ قَوۡمِهِۦ فَقَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥٓ إِنِّيٓ أَخَافُ عَلَيۡكُمۡ عَذَابَ يَوۡمٍ عَظِيمٖ ﴿59﴾

Transliteration: Laqad arsalna noohan ila qawmihi faqala ya qawmi oAAbudoo Allaha ma lakum min ilahin ghayruhu innee akhafu AAalaykum AAathaba yawmin AAatheemin

Translation: ជាការពិតណាស់ យើងបានបញ្ជូនព្យាការីនួហទៅកាន់ក្រុមរបស់គាត់ដោយគាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ សម្រាប់ពួកអ្នក គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈក្រៅពីទ្រង់ឡើយ។ ពិតប្រាកដណាស់ ខ្ញុំបារម្ភខ្លាចពួកអ្នក(ឱក្រុមរបស់ខ្ញុំ)ទទួលរងនូវទណ្ឌកម្មនៅថ្ងៃដ៏មហិមា(ថ្ងៃបរលោក)។

7:60

قَالَ ٱلۡمَلَأُ مِن قَوۡمِهِۦٓ إِنَّا لَنَرَىٰكَ فِي ضَلَٰلٖ مُّبِينٖ ﴿60﴾

Transliteration: Qala almalao min qawmihi inna lanaraka fee dalalin mubeenin

Translation: ពួកមេដឹកនាំក្នុងចំណោមក្រុមរបស់គាត់បានតបថា៖ ជាការពិតណាស់ យើងឃើញថា អ្នកស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។

7:61

قَالَ يَٰقَوۡمِ لَيۡسَ بِي ضَلَٰلَةٞ وَلَٰكِنِّي رَسُولٞ مِّن رَّبِّ ٱلۡعَٰلَمِينَ ﴿61﴾

Transliteration: Qala ya qawmi laysa bee dalalatun walakinnee rasoolun min rabbi alAAalameena

Translation: គាត់បានតបវិញថា៖ ឱក្រុមរបស់ខ្ញុំ! រូបខ្ញុំមិនមែនជាអ្នកដែលវង្វេងនោះឡើយ។ ក៏ប៉ុន្តែ ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសារម្នាក់ពីព្រះជាម្ចាស់នៃពិភពទាំងឡាយ។

7:62

أُبَلِّغُكُمۡ رِسَٰلَٰتِ رَبِّي وَأَنصَحُ لَكُمۡ وَأَعۡلَمُ مِنَ ٱللَّهِ مَا لَا تَعۡلَمُونَ ﴿62﴾

Transliteration: Oballighukum risalati rabbee waansahu lakum waaAAlamu mina Allahi ma la taAAlamoona

Translation: ខ្ញុំផ្សព្វផ្សាយដល់ពួកអ្នកនូវសារទាំងឡាយនៃព្រះជាម្ចាស់របស់ខ្ញុំ ហើយខ្ញុំផ្តល់ដំបូន្មានដល់ពួកអ្នក ហើយខ្ញុំដឹងអំពីអល់ឡោះនូវអ្វីដែលពួកអ្នកមិនបានដឹង។

7:63

أَوَعَجِبۡتُمۡ أَن جَآءَكُمۡ ذِكۡرٞ مِّن رَّبِّكُمۡ عَلَىٰ رَجُلٖ مِّنكُمۡ لِيُنذِرَكُمۡ وَلِتَتَّقُواْ وَلَعَلَّكُمۡ تُرۡحَمُونَ ﴿63﴾

Transliteration: AwaAAajibtum an jaakum thikrun min rabbikum AAala rajulin minkum liyunthirakum walitattaqoo walaAAallakum turhamoona

Translation: តើពួកអ្នកមានការចម្លែកក្នុងចិត្តឬដែលការរំឭកពីព្រះម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នកតាមរយៈបុរសម្នាក់(ព្យាការីនួហ)ក្នុងចំណោមពួកអ្នកនោះ? (គាត់មកដល់ពួកអ្នក)ដើម្បីព្រមានបន្លាចពួកអ្នក(ពីទណ្ឌកម្ម) និងដើម្បីឲ្យពួកអ្នកកោតខ្លាចអល់ឡោះ ហើយនិងសង្ឃឹមថា ពួកអ្នកនឹងត្រូវបានគេអាណិតស្រលាញ់។

7:64

فَكَذَّبُوهُ فَأَنجَيۡنَٰهُ وَٱلَّذِينَ مَعَهُۥ فِي ٱلۡفُلۡكِ وَأَغۡرَقۡنَا ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَآۚ إِنَّهُمۡ كَانُواْ قَوۡمًا عَمِينَ ﴿64﴾

Transliteration: Fakaththaboohu faanjaynahu waallatheena maAAahu fee alfulki waaghraqna allatheena kaththaboo biayatina innahum kanoo qawman AAameena

Translation: ប៉ុន្តែពួកគេបានបដិសេធចំពោះគាត់។ ដូច្នេះ យើង(អល់ឡោះ)ក៏បានសង្គ្រោះរូបគាត់ និងអ្នកដែលនៅជាមួយគាត់ក្នុងសំពៅ ហើយយើងបានឲ្យពួកដែលបានបដិសេធនឹងបណ្តាភស្តុតាងទាំងឡាយរបស់យើងលិចលង់(ក្នុងទឹកជំនន់)។ ពិតណាស់ ពួកគេគឺជាក្រុមដែលខ្វាក់(មើលមិនឃើញការពិត)។

7:65

وَإِلَىٰ عَادٍ أَخَاهُمۡ هُودٗاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥٓۚ أَفَلَا تَتَّقُونَ ﴿65﴾

Transliteration: Waila AAadin akhahum hoodan qala ya qawmi oAAbudoo Allaha ma lakum min ilahin ghayruhu afala tattaqoona

Translation: ហើយយើងបានបញ្ជូនទៅកាន់ក្រុមអាទនូវព្យាការីហ៊ូទដែលជាបងប្អូនរបស់ពួកគេ។ គាត់បានពោលថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ សម្រាប់ពួកអ្នក គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈក្រៅពីទ្រង់ឡើយ។ តើពួកអ្នកមិនកោតខ្លាច(ទ្រង់)ទេឬ?

7:66

قَالَ ٱلۡمَلَأُ ٱلَّذِينَ كَفَرُواْ مِن قَوۡمِهِۦٓ إِنَّا لَنَرَىٰكَ فِي سَفَاهَةٖ وَإِنَّا لَنَظُنُّكَ مِنَ ٱلۡكَٰذِبِينَ ﴿66﴾

Transliteration: Qala almalao allatheena kafaroo min qawmihi inna lanaraka fee safahatin wainna lanathunnuka mina alkathibeena

Translation: ពួកមេដឹកនាំដែលជាអ្នកប្រឆាំងក្នុងចំណោមក្រុមរបស់គាត់បាននិយាយថា៖ ជាការពិតណាស់ ពួកយើងឃើញថា អ្នកជាមនុស្សអន់បញ្ញា ហើយពួកយើងគិតថា អ្នកគឺពិតជាស្ថិតក្នុងចំណោមអ្នកដែលភូតកុហក។

7:67

قَالَ يَٰقَوۡمِ لَيۡسَ بِي سَفَاهَةٞ وَلَٰكِنِّي رَسُولٞ مِّن رَّبِّ ٱلۡعَٰلَمِينَ ﴿67﴾

Transliteration: Qala ya qawmi laysa bee safahatun walakinnee rasoolun min rabbi alAAalameena

Translation: គាត់បានតបវិញថា៖ ឱក្រុមរបស់ខ្ញុំ! ខ្ញុំមិនមែនជាមនុស្សអន់បញ្ញានោះឡើយ។ ក៏ប៉ុន្តែ ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសារម្នាក់ពីព្រះជាម្ចាស់នៃពិភពទាំងឡាយ។

7:68

أُبَلِّغُكُمۡ رِسَٰلَٰتِ رَبِّي وَأَنَا۠ لَكُمۡ نَاصِحٌ أَمِينٌ ﴿68﴾

Transliteration: Oballighukum risalati rabbee waana lakum nasihun ameenun

Translation: ខ្ញុំផ្សព្វផ្សាយដល់ពួកអ្នកនូវសារទាំងឡាយនៃព្រះជាម្ចាស់របស់ខ្ញុំ ហើយខ្ញុំជាអ្នកផ្តល់ដំបូន្មានដ៏ទៀងត្រង់ម្នាក់សម្រាប់ពួកអ្នក។

7:69

أَوَعَجِبۡتُمۡ أَن جَآءَكُمۡ ذِكۡرٞ مِّن رَّبِّكُمۡ عَلَىٰ رَجُلٖ مِّنكُمۡ لِيُنذِرَكُمۡۚ وَٱذۡكُرُوٓاْ إِذۡ جَعَلَكُمۡ خُلَفَآءَ مِنۢ بَعۡدِ قَوۡمِ نُوحٖ وَزَادَكُمۡ فِي ٱلۡخَلۡقِ بَصۜۡطَةٗۖ فَٱذۡكُرُوٓاْ ءَالَآءَ ٱللَّهِ لَعَلَّكُمۡ تُفۡلِحُونَ ﴿69﴾

Transliteration: AwaAAajibtum an jaakum thikrun min rabbikum AAala rajulin minkum liyunthirakum waothkuroo ith jaAAalakum khulafaa min baAAdi qawmi noohin wazadakum fee alkhalqi bastatan faothkuroo alaa Allahi laAAallakum tuflihoona

Translation: តើពួកអ្នកមានការចម្លែកក្នុងចិត្តដែលការរំឭកពីព្រះម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នកតាមរយៈបុរសម្នាក់(ព្យាការីហ៊ូទ)ក្នុងចំណោមពួកអ្នកនោះដើម្បីគាត់ព្រមានបន្លាចពួកអ្នក(ពីទណ្ឌកម្ម)នោះឬ? ហើយចូរពួកអ្នកចងចាំ ខណៈដែលទ្រង់បានបង្កើតពួកអ្នកជាអ្នកស្នងតំណែង(គ្រប់គ្រងផែនដី)បន្ទាប់ពីក្រុមរបស់ព្យាការីនួហ ហើយបានបន្ថែមឲ្យពួកអ្នកនូវរាងកាយរឹងមាំខ្លាំងក្លា(លើសពីពួកគេ)។ ហើយចូរពួកអ្នកចងចាំនូវឧបការគុណទាំងឡាយរបស់អល់ឡោះ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។

7:70

قَالُوٓاْ أَجِئۡتَنَا لِنَعۡبُدَ ٱللَّهَ وَحۡدَهُۥ وَنَذَرَ مَا كَانَ يَعۡبُدُ ءَابَآؤُنَا فَأۡتِنَا بِمَا تَعِدُنَآ إِن كُنتَ مِنَ ٱلصَّـٰدِقِينَ ﴿70﴾

Transliteration: Qaloo ajitana linaAAbuda Allaha wahdahu wanathara ma kana yaAAbudu abaona fatina bima taAAiduna in kunta mina alssadiqeena

Translation: ពួកគេបាននិយាយថា៖ តើអ្នកបានមកដល់ពួកយើងដើម្បីឲ្យពួកយើងគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ ហើយបោះបង់ចោលនូវអ្វីដែលជីដូនជីតារបស់ពួកយើងធ្លាប់គោរពបូជា(ពីមុនមក)នោះឬ? ដូច្នេះ ចូរអ្នកនាំមកឱ្យពួកយើងនូវអ្វី(ទណ្ឌកម្ម)ដែលគេបានសន្យាចំពោះពួកយើងនោះមក ប្រសិនបើអ្នកពិតជាស្ថិតក្នុងចំណោមអ្នកដែលសច្ចៈ(និយាយពិត)មែននោះ។

7:71

قَالَ قَدۡ وَقَعَ عَلَيۡكُم مِّن رَّبِّكُمۡ رِجۡسٞ وَغَضَبٌۖ أَتُجَٰدِلُونَنِي فِيٓ أَسۡمَآءٖ سَمَّيۡتُمُوهَآ أَنتُمۡ وَءَابَآؤُكُم مَّا نَزَّلَ ٱللَّهُ بِهَا مِن سُلۡطَٰنٖۚ فَٱنتَظِرُوٓاْ إِنِّي مَعَكُم مِّنَ ٱلۡمُنتَظِرِينَ ﴿71﴾

Transliteration: Qala qad waqaAAa AAalaykum min rabbikum rijsun waghadabun atujadiloonanee fee asmain sammaytumooha antum waabaokum ma nazzala Allahu biha min sultanin faintathiroo innee maAAakum mina almuntathireena

Translation: គាត់បានតបថា៖ ទណ្ឌកម្ម និងការខឹងសម្បាពីព្រះជាម្ចាស់របស់ពួកអ្នកប្រាកដជានឹងធ្លាក់ទៅលើពួកអ្នកជាមិនខាន។ តើពួកអ្នកប្រកែកដេញដោលជាមួយខ្ញុំពីឈ្មោះទាំងឡាយដែលពួកអ្នក និងជីដូនជីតារបស់ពួកអ្នកបានដាក់ឈ្មោះឱ្យពួកវា(ថាជាព្រះ)ដោយអល់ឡោះជាម្ចាស់ក៏មិនបានបញ្ចុះនូវភស្តុតាងណាមួយបញ្ជាក់ពីវានោះឬ? ដូច្នេះ ចូរពួកអ្នករង់ចាំមើល(ទណ្ឌកម្ម)ចុះ។ ពិតប្រាកដណាស់ ខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកដែលរង់ចាំមើលជាមួយពួកអ្នកផងដែរ។

7:72

فَأَنجَيۡنَٰهُ وَٱلَّذِينَ مَعَهُۥ بِرَحۡمَةٖ مِّنَّا وَقَطَعۡنَا دَابِرَ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَاۖ وَمَا كَانُواْ مُؤۡمِنِينَ ﴿72﴾

Transliteration: Faanjaynahu waallatheena maAAahu birahmatin minna waqataAAna dabira allatheena kaththaboo biayatina wama kanoo mumineena

Translation: ដូច្នេះ យើងក៏បានសង្គ្រោះគាត់ និងអ្នក(មានជំនឿ)ដែលនៅជាមួយគាត់ដោយក្តីមេត្តាករុណាពីយើង ហើយយើងបានបំផ្លាញផ្តាច់ពូជពួកដែលបានបដិសេធនឹងបណ្តាភស្តុតាងរបស់យើង។ ហើយពួកគេពុំមែនជាអ្នកដែលមានជំនឿឡើយ។

7:73

وَإِلَىٰ ثَمُودَ أَخَاهُمۡ صَٰلِحٗاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥۖ قَدۡ جَآءَتۡكُم بَيِّنَةٞ مِّن رَّبِّكُمۡۖ هَٰذِهِۦ نَاقَةُ ٱللَّهِ لَكُمۡ ءَايَةٗۖ فَذَرُوهَا تَأۡكُلۡ فِيٓ أَرۡضِ ٱللَّهِۖ وَلَا تَمَسُّوهَا بِسُوٓءٖ فَيَأۡخُذَكُمۡ عَذَابٌ أَلِيمٞ ﴿73﴾

Transliteration: Waila thamooda akhahum salihan qala ya qawmi oAAbudoo Allaha ma lakum min ilahin ghayruhu qad jaatkum bayyinatun min rabbikum hathihi naqatu Allahi lakum ayatan fatharooha takul fee ardi Allahi wala tamassooha bisooin fayakhuthakum AAathabun aleemun

Translation: ហើយយើងបានបញ្ជូនទៅកាន់ក្រុមសាមូទនូវព្យាការីសឡេះដែលជាបងប្អូនរបស់ពួកគេ។ គាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ សម្រាប់ពួកអ្នក គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈក្រៅពីទ្រង់ឡើយ។ ពិតប្រាកដណាស់ ភស្តុតាងយ៉ាងជាក់ច្បាស់ពីព្រះជាម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នកហើយ។ នេះគឺជាសត្វអូដ្ឋញីរបស់អល់ឡោះ ជាសញ្ញាភស្តុតាងមួយសម្រាប់ពួកអ្នក។ ដូច្នេះ ចូរពួកអ្នកបណ្តោយវាឱ្យដើររកចំណីស៊ីនៅលើផែនដីរបស់អល់ឡោះចុះ ហើយពួកអ្នកមិនត្រូវប៉ះពាល់វាដោយប្រការអាក្រក់ណាមួយឡើយ។ បើមិនដូច្នោះទេ ពួកអ្នកនឹងត្រូវទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់ជាមិនខាន។

7:74

وَٱذۡكُرُوٓاْ إِذۡ جَعَلَكُمۡ خُلَفَآءَ مِنۢ بَعۡدِ عَادٖ وَبَوَّأَكُمۡ فِي ٱلۡأَرۡضِ تَتَّخِذُونَ مِن سُهُولِهَا قُصُورٗا وَتَنۡحِتُونَ ٱلۡجِبَالَ بُيُوتٗاۖ فَٱذۡكُرُوٓاْ ءَالَآءَ ٱللَّهِ وَلَا تَعۡثَوۡاْ فِي ٱلۡأَرۡضِ مُفۡسِدِينَ ﴿74﴾

Transliteration: Waothkuroo ith jaAAalakum khulafaa min baAAdi AAadin wabawwaakum fee alardi tattakhithoona min suhooliha qusooran watanhitoona aljibala buyootan faothkuroo alaa Allahi wala taAAthaw fee alardi mufsideena

Translation: ហើយចូរពួកអ្នកចងចាំ ខណៈដែលទ្រង់បានតែងតាំងពួកអ្នកជាអ្នកស្នងតំណែង(គ្រប់គ្រងផែនដី)បន្ទាប់ពីក្រុមអាទ និងបានផ្តល់លំនៅឋានដល់ពួកអ្នកនៅលើភពផែនដីនេះដោយពួកអ្នកបានសាងសង់វិមាននៅលើដីរាប ហើយបានចោះភ្នំជាច្រើនធ្វើជាផ្ទះ។ ដូច្នេះ ចូរពួកអ្នកចងចាំនូវឧបការគុណទាំងឡាយរបស់អល់ឡោះ ហើយពួកអ្នកមិនត្រូវដើរបង្កវិនាសកម្មនៅលើផែនដីឡើយ។

7:75

قَالَ ٱلۡمَلَأُ ٱلَّذِينَ ٱسۡتَكۡبَرُواْ مِن قَوۡمِهِۦ لِلَّذِينَ ٱسۡتُضۡعِفُواْ لِمَنۡ ءَامَنَ مِنۡهُمۡ أَتَعۡلَمُونَ أَنَّ صَٰلِحٗا مُّرۡسَلٞ مِّن رَّبِّهِۦۚ قَالُوٓاْ إِنَّا بِمَآ أُرۡسِلَ بِهِۦ مُؤۡمِنُونَ ﴿75﴾

Transliteration: Qala almalao allatheena istakbaroo min qawmihi lillatheena istudAAifoo liman amana minhum ataAAlamoona anna salihan mursalun min rabbihi qaloo inna bima orsila bihi muminoona

Translation: ពួកមេដឹកនាំដែលក្រអឺតក្រទមនៃក្រុមរបស់គាត់បាននិយាយទៅកាន់អ្នកទន់ខ្សោយដែលជាអ្នកមានជំនឿក្នុងចំណោមពួកគេថា៖ តើពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ដឹងច្បាស់ឬទេដែលថា ពិតណាស់ សឡេះ ជាអ្នកដែលត្រូវបានព្រះជាម្ចាស់របស់គេបញ្ជូនមកនោះ? ពួកគេបានឆ្លើយថា៖ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលមានជំនឿចំពោះអ្វីដែលគាត់បាននាំមក។

7:76

قَالَ ٱلَّذِينَ ٱسۡتَكۡبَرُوٓاْ إِنَّا بِٱلَّذِيٓ ءَامَنتُم بِهِۦ كَٰفِرُونَ ﴿76﴾

Transliteration: Qala allatheena istakbaroo inna biallathee amantum bihi kafiroona

Translation: ពួកដែលក្រអឺតក្រទម(ពួកមេដឹកនាំ)បាននិយាយទៀតថា៖ ពិតណាស់ ពួកយើងជាអ្នកដែលគ្មានជំនឿចំពោះអ្វីដែលពួកអ្នក(បណ្តាអ្នកមានជំនឿ)បានជឿនោះឡើយ។

7:77

فَعَقَرُواْ ٱلنَّاقَةَ وَعَتَوۡاْ عَنۡ أَمۡرِ رَبِّهِمۡ وَقَالُواْ يَٰصَٰلِحُ ٱئۡتِنَا بِمَا تَعِدُنَآ إِن كُنتَ مِنَ ٱلۡمُرۡسَلِينَ ﴿77﴾

Transliteration: FaAAaqaroo alnnaqata waAAataw AAan amri rabbihim waqaloo ya salihu itina bima taAAiduna in kunta mina almursaleena

Translation: ដូច្នេះ ពួកគេក៏បានសំឡេះសត្វអូដ្ឋញីដោយពួកគេក្រអឺតក្រទមចំពោះបទបញ្ជានៃព្រះជាម្ចាស់របស់ពួកគេ ហើយពួកគេថែមទាំងនិយាយ(ចំអកឡកឡឺយ)ថា៖ ឱ សឡេះ! ចូរអ្នកនាំមកឱ្យពួកយើងនូវអ្វី(ទណ្ឌកម្ម)ដែលអ្នកបានសន្យាចំពោះពួកយើងនោះមក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកនាំសារ(របស់អល់ឡោះ)មែននោះ។

7:78

فَأَخَذَتۡهُمُ ٱلرَّجۡفَةُ فَأَصۡبَحُواْ فِي دَارِهِمۡ جَٰثِمِينَ ﴿78﴾

Transliteration: Faakhathathumu alrrajfatu faasbahoo fee darihim jathimeena

Translation: ពេលនោះ មានការរញ្ជួយដីមួយយ៉ាងខ្លាំងដែលបានឆក់យកជីវិតពួកគេ ហើយពួកគេក៏បាន(ស្លាប់)ក្លាយជាសាកសពនៅក្នុងផ្ទះរបស់ពួកគេ។

7:79

فَتَوَلَّىٰ عَنۡهُمۡ وَقَالَ يَٰقَوۡمِ لَقَدۡ أَبۡلَغۡتُكُمۡ رِسَالَةَ رَبِّي وَنَصَحۡتُ لَكُمۡ وَلَٰكِن لَّا تُحِبُّونَ ٱلنَّـٰصِحِينَ ﴿79﴾

Transliteration: Fatawalla AAanhum waqala ya qawmi laqad ablaghtukum risalata rabbee wanasahtu lakum walakin la tuhibboona alnnasiheena

Translation: បន្ទាប់មក ព្យាការីសឡេះក៏បានបែរចេញពីពួកគេ ហើយគាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ខ្ញុំពិតជាបានផ្សព្វផ្សាយដល់ពួកអ្នកនូវសារទាំងឡាយនៃព្រះជាម្ចាស់របស់ខ្ញុំ ហើយខ្ញុំក៏បានផ្តល់ដំបូន្មានដល់ពួកអ្នកផងដែរ។ ក៏ប៉ុន្តែពួកអ្នកមិនចូលចិត្តអ្នកដែលផ្តល់ដំបូន្មានទាំងឡាយនោះឡើយ។

7:80

وَلُوطًا إِذۡ قَالَ لِقَوۡمِهِۦٓ أَتَأۡتُونَ ٱلۡفَٰحِشَةَ مَا سَبَقَكُم بِهَا مِنۡ أَحَدٖ مِّنَ ٱلۡعَٰلَمِينَ ﴿80﴾

Transliteration: Walootan ith qala liqawmihi atatoona alfahishata ma sabaqakum biha min ahadin mina alAAalameena

Translation: ហើយ(ចូរអ្នកនឹកឃើញពីរឿងរបស់)ព្យាការីលូត ខណៈដែលគាត់បាននិយាយទៅកាន់ក្រុមរបស់គាត់ថា៖ តើពួកអ្នកប្រព្រឹត្តនូវទង្វើអសីលធម៌(ស្រឡាញ់ភេទដូចគ្នា)ដែលគ្មាននរណាម្នាក់នៅលើពិភពលោកធ្លាប់បានប្រព្រឹត្តវាមុនពួកអ្នកនោះឬ?

7:81

إِنَّكُمۡ لَتَأۡتُونَ ٱلرِّجَالَ شَهۡوَةٗ مِّن دُونِ ٱلنِّسَآءِۚ بَلۡ أَنتُمۡ قَوۡمٞ مُّسۡرِفُونَ ﴿81﴾

Transliteration: Innakum latatoona alrrijala shahwatan min dooni alnnisai bal antum qawmun musrifoona

Translation: ពិតប្រាកដណាស់ ពួកអ្នកពិតជាបានយកបុរសទាំងឡាយមកបំពេញចំណង់តណ្ហាក្រៅពីស្ត្រី។ ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមដែលបំពានព្រំដែន(របស់អល់ឡោះ)។

7:82

وَمَا كَانَ جَوَابَ قَوۡمِهِۦٓ إِلَّآ أَن قَالُوٓاْ أَخۡرِجُوهُم مِّن قَرۡيَتِكُمۡۖ إِنَّهُمۡ أُنَاسٞ يَتَطَهَّرُونَ ﴿82﴾

Transliteration: Wama kana jawaba qawmihi illa an qaloo akhrijoohum min qaryatikum innahum onasun yatatahharoona

Translation: ហើយក្រុមរបស់គាត់ពុំបានឆ្លើយតបចំពោះអ្វីនោះឡើយ ក្រៅពីពួកគេនិយាយថា៖ ចូរពួកអ្នកបណ្តេញពួកគេ(លូត និងក្រុមគ្រួសារ)ចេញពីភូមិស្រុករបស់ពួកអ្នកចុះ។ ពិតណាស់ ពួកគេគឺជាពួកមនុស្សដែលចង់ជម្រះសម្អាតខ្លួន(ពីការរួមភេទជាមួយបុរសដូចគ្នា)។

7:83

فَأَنجَيۡنَٰهُ وَأَهۡلَهُۥٓ إِلَّا ٱمۡرَأَتَهُۥ كَانَتۡ مِنَ ٱلۡغَٰبِرِينَ ﴿83﴾

Transliteration: Faanjaynahu waahlahu illa imraatahu kanat mina alghabireena

Translation: ដូច្នេះ យើងក៏បានសង្គ្រោះរូបគេ និងក្រុមគ្រួសាររបស់គេ លើកលែងតែប្រពន្ធរបស់គេប៉ុណ្ណោះដែលស្ថិតក្នុងចំណោមអ្នកដែលអន្តរាយ។

7:84

وَأَمۡطَرۡنَا عَلَيۡهِم مَّطَرٗاۖ فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُجۡرِمِينَ ﴿84﴾

Transliteration: Waamtarna AAalayhim mataran faonthur kayfa kana AAaqibatu almujrimeena

Translation: ហើយយើងបានបញ្ចុះភ្លៀង(ជាដុំថ្ម)មួយមេយ៉ាងធំទៅលើពួកគេ។ ដូចនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិចារណាមើលចុះថា តើលទ្ធផលចុងក្រោយរបស់ពួកដែលប្រព្រឹត្តអំពើអាក្រក់នោះយ៉ាងដូចម្តេច?

7:85

وَإِلَىٰ مَدۡيَنَ أَخَاهُمۡ شُعَيۡبٗاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥۖ قَدۡ جَآءَتۡكُم بَيِّنَةٞ مِّن رَّبِّكُمۡۖ فَأَوۡفُواْ ٱلۡكَيۡلَ وَٱلۡمِيزَانَ وَلَا تَبۡخَسُواْ ٱلنَّاسَ أَشۡيَآءَهُمۡ وَلَا تُفۡسِدُواْ فِي ٱلۡأَرۡضِ بَعۡدَ إِصۡلَٰحِهَاۚ ذَٰلِكُمۡ خَيۡرٞ لَّكُمۡ إِن كُنتُم مُّؤۡمِنِينَ ﴿85﴾

Transliteration: Waila madyana akhahum shuAAayban qala ya qawmi oAAbudoo Allaha ma lakum min ilahin ghayruhu qad jaatkum bayyinatun min rabbikum faawfoo alkayla waalmeezana wala tabkhasoo alnnasa ashyaahum wala tufsidoo fee alardi baAAda islahiha thalikum khayrun lakum in kuntum mumineena

Translation: ហើយយើងបានបញ្ជូនទៅកាន់ក្រុមម៉ាទយ៉ាន់នូវព្យាការីស៊ូអែបដែលជាបងប្អូនរបស់ពួកគេ។ គាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ សម្រាប់ពួកអ្នក គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈក្រៅពីទ្រង់ឡើយ។ ពិតប្រាកដណាស់ ភស្តុតាងយ៉ាងជាក់ច្បាស់ពីព្រះជាម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នកហើយ។ ហេតុនេះ ចូរពួកអ្នកបំពេញនូវការវាល់ និងការថ្លឹងឱ្យបានគ្រប់(កុំបំបាត់ភ្នែកជញ្ជីង)។ ហើយពួកអ្នកមិនត្រូវបំបាត់(ឬបន្លំ)មនុស្សលោកចំពោះទំនិញរបស់ពួកគេ(ថ្លឹងមិនគ្រប់)នោះឡើយ ហើយក៏មិនត្រូវបង្កវិនាសកម្មនៅលើផែនដីនោះដែរក្រោយពេលដែលវាមានភាពល្អប្រសើរហើយនោះ។ នោះគឺជាការប្រសើរសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿ។

7:86

وَلَا تَقۡعُدُواْ بِكُلِّ صِرَٰطٖ تُوعِدُونَ وَتَصُدُّونَ عَن سَبِيلِ ٱللَّهِ مَنۡ ءَامَنَ بِهِۦ وَتَبۡغُونَهَا عِوَجٗاۚ وَٱذۡكُرُوٓاْ إِذۡ كُنتُمۡ قَلِيلٗا فَكَثَّرَكُمۡۖ وَٱنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُفۡسِدِينَ ﴿86﴾

Transliteration: Wala taqAAudoo bikulli siratin tooAAidoona watasuddoona AAan sabeeli Allahi man amana bihi watabghoonaha AAiwajan waothkuroo ith kuntum qaleelan fakaththarakum waonthuroo kayfa kana AAaqibatu almufsideena

Translation: ហើយពួកអ្នកមិនត្រូវអង្គុយនៅតាមដងផ្លូវនានាដើម្បីប្លន់យកទ្រព្យសម្បត្តិ និងរារាំងពីមាគ៌ារបស់អល់ឡោះចំពោះអ្នកដែលមានជំនឿលើទ្រង់ ដោយពួកអ្នកមានបំណងឱ្យវា(មាគ៌ាអល់ឡោះ)មានភាពវៀចវេរនោះឡើយ។ ហើយចូរពួកអ្នកនឹកឃើញ ខណៈដែលពួកអ្នកមានគ្នាតិច ទ្រង់បានធ្វើឱ្យពួកអ្នកមានគ្នាច្រើន។ ហើយចូរពួកអ្នកពិនិត្យមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបង្កវិនាសកម្មនោះយ៉ាងដូចម្តេច?

7:87

وَإِن كَانَ طَآئِفَةٞ مِّنكُمۡ ءَامَنُواْ بِٱلَّذِيٓ أُرۡسِلۡتُ بِهِۦ وَطَآئِفَةٞ لَّمۡ يُؤۡمِنُواْ فَٱصۡبِرُواْ حَتَّىٰ يَحۡكُمَ ٱللَّهُ بَيۡنَنَاۚ وَهُوَ خَيۡرُ ٱلۡحَٰكِمِينَ ﴿87﴾

Transliteration: Wain kana taifatun minkum amanoo biallathee orsiltu bihi wataifatun lam yuminoo faisbiroo hatta yahkuma Allahu baynana wahuwa khayru alhakimeena

Translation: ហើយប្រសិនបើក្រុមមួយក្នុងចំណោមពួកអ្នកមានជំនឿចំពោះអ្វីដែលខ្ញុំបាននាំមក ហើយក្រុមមួយទៀតគ្មានជំនឿចំពោះវាទេនោះ ដូច្នេះ ចូរពួកអ្នកអត់ធ្មត់(រង់ចាំមើល)ចុះ រហូតដល់អល់ឡោះទ្រង់កាត់សេចក្តីរវាងពួកយើង។ ហើយទ្រង់គឺជាអ្នកកាត់សេចក្តីដ៏ប្រសើរបំផុត។

7:88

قَالَ ٱلۡمَلَأُ ٱلَّذِينَ ٱسۡتَكۡبَرُواْ مِن قَوۡمِهِۦ لَنُخۡرِجَنَّكَ يَٰشُعَيۡبُ وَٱلَّذِينَ ءَامَنُواْ مَعَكَ مِن قَرۡيَتِنَآ أَوۡ لَتَعُودُنَّ فِي مِلَّتِنَاۚ قَالَ أَوَلَوۡ كُنَّا كَٰرِهِينَ ﴿88﴾

Transliteration: Qala almalao allatheena istakbaroo min qawmihi lanukhrijannaka ya shuAAaybu waallatheena amanoo maAAaka min qaryatina aw lataAAoodunna fee millatina qala awalaw kunna kariheena

Translation: ពួកមេដឹកនាំដែលក្រអឺតក្រទមក្នុងចំណោមក្រុមរបស់គាត់បាននិយាយថា៖ ឱស៊្ហូអែប! ពួកយើងប្រាកដជានឹងបណ្តេញអ្នក និងបណ្តាអ្នកដែលមានជំនឿជាមួយអ្នកចេញពីស្រុកភូមិរបស់យើងនេះ ឬក៏អ្នកត្រូវតែវិលត្រឡប់មកកាន់សាសនារបស់ពួកយើងវិញ។ គាត់បានពោលថា៖ តើទោះជាពួកយើងមិនពេញចិត្តក៏ដោយឬ?

7:89

قَدِ ٱفۡتَرَيۡنَا عَلَى ٱللَّهِ كَذِبًا إِنۡ عُدۡنَا فِي مِلَّتِكُم بَعۡدَ إِذۡ نَجَّىٰنَا ٱللَّهُ مِنۡهَاۚ وَمَا يَكُونُ لَنَآ أَن نَّعُودَ فِيهَآ إِلَّآ أَن يَشَآءَ ٱللَّهُ رَبُّنَاۚ وَسِعَ رَبُّنَا كُلَّ شَيۡءٍ عِلۡمًاۚ عَلَى ٱللَّهِ تَوَكَّلۡنَاۚ رَبَّنَا ٱفۡتَحۡ بَيۡنَنَا وَبَيۡنَ قَوۡمِنَا بِٱلۡحَقِّ وَأَنتَ خَيۡرُ ٱلۡفَٰتِحِينَ ﴿89﴾

Transliteration: Qadi iftarayna AAala Allahi kathiban in AAudna fee millatikum baAAda ith najjana Allahu minha wama yakoonu lana an naAAooda feeha illa an yashaa Allahu rabbuna wasiAAa rabbuna kulla shayin AAilman AAala Allahi tawakkalna rabbana iftah baynana wabayna qawmina bialhaqqi waanta khayru alfatiheena

Translation: ពួកយើងប្រាកដជាប្រឌិតកុហកទៅលើអល់ឡោះជាមិនខានប្រសិនបើពួកយើងត្រឡប់ទៅកាន់សាសនារបស់ពួកអ្នកក្រោយពីអល់ឡោះទ្រង់បានសង្គ្រោះពួកយើងអំពីវាហើយនោះ។ វាមិនត្រឹមត្រូវឡើយសម្រាប់ពួកយើងប្រសិនបើពួកយើងវិលត្រឡប់ទៅកាន់វា(សាសនាខុសឆ្គងរបស់ពួកអ្នក)វិញនោះ លើកលែងតែអល់ឡោះជាព្រះជាម្ចាស់របស់ពួកយើងមានចេតនាប៉ុណ្ណោះ។ ចំណេះដឹងនៃព្រះជាម្ចាស់របស់យើងទូលំទូលាយជ្រួតជ្រាបលើរាល់អ្វីៗទាំងអស់។ ចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)ដែលពួកយើងប្រគល់ការទុកចិត្ត។ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាវិនិច្ឆ័យរវាងយើងខ្ញុំ និងក្រុមរបស់យើងខ្ញុំដោយយុត្តិធម៌ផងចុះ។ ហើយទ្រង់ជាអ្នកវិនិច្ឆ័យដ៏ប្រសើរបំផុត។

7:90

وَقَالَ ٱلۡمَلَأُ ٱلَّذِينَ كَفَرُواْ مِن قَوۡمِهِۦ لَئِنِ ٱتَّبَعۡتُمۡ شُعَيۡبًا إِنَّكُمۡ إِذٗا لَّخَٰسِرُونَ ﴿90﴾

Transliteration: Waqala almalao allatheena kafaroo min qawmihi laini ittabaAAtum shuAAayban innakum ithan lakhasiroona

Translation: ហើយពួកមេដឹកនាំដែលគ្មានជំនឿក្នុងចំណោមក្រុមរបស់គាត់បាននិយាយ(ព្រមានក្រុមរបស់ពួកគេ)ថា៖ ប្រសិនបើពួកអ្នកតាមស៊្ហូអែបនោះ ពិតប្រាកដណាស់ ពួកអ្នកពិតជាពួកដែលខាតបង់ជាមិនខាន។

7:91

فَأَخَذَتۡهُمُ ٱلرَّجۡفَةُ فَأَصۡبَحُواْ فِي دَارِهِمۡ جَٰثِمِينَ ﴿91﴾

Transliteration: Faakhathathumu alrrajfatu faasbahoo fee darihim jathimeena

Translation: ពេលនោះ ក៏មានរញ្ជួយដីមួយយ៉ាងខ្លាំងបានឆក់យកជីវិតពួកគេ ហើយពួកគេក៏បាន(ស្លាប់)ក្លាយជាសាកសពនៅក្នុងផ្ទះរបស់ពួកគេ។

7:92

ٱلَّذِينَ كَذَّبُواْ شُعَيۡبٗا كَأَن لَّمۡ يَغۡنَوۡاْ فِيهَاۚ ٱلَّذِينَ كَذَّبُواْ شُعَيۡبٗا كَانُواْ هُمُ ٱلۡخَٰسِرِينَ ﴿92﴾

Transliteration: Allatheena kaththaboo shuAAayban kaan lam yaghnaw feeha allatheena kaththaboo shuAAayban kanoo humu alkhasireena

Translation: ពួកដែលបានបដិសេធនឹងព្យាការីស៊្ហូអែប(បានវិនាសអន្តរាយទាំងអស់)ហាក់បីដូចជាពួកគេមិនធ្លាប់បានរស់នៅទីនោះឡើយ។ ពួកដែលបដិសេធនឹងព្យាការីស៊្ហូអែបនោះ ពួកគេគឺជាពួកដែលខាតបង់។

7:93

فَتَوَلَّىٰ عَنۡهُمۡ وَقَالَ يَٰقَوۡمِ لَقَدۡ أَبۡلَغۡتُكُمۡ رِسَٰلَٰتِ رَبِّي وَنَصَحۡتُ لَكُمۡۖ فَكَيۡفَ ءَاسَىٰ عَلَىٰ قَوۡمٖ كَٰفِرِينَ ﴿93﴾

Transliteration: Fatawalla AAanhum waqala ya qawmi laqad ablaghtukum risalati rabbee wanasahtu lakum fakayfa asa AAala qawmin kafireena

Translation: ហើយគាត់(ព្យាការីស៊្ហូអែប)បានបែរចេញពីពួកគេ ហើយគាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ខ្ញុំពិតជាបានផ្សព្វផ្សាយដល់ពួកអ្នកនូវសារទាំងឡាយនៃព្រះជាម្ចាស់របស់ខ្ញុំ ហើយខ្ញុំក៏បានផ្តល់ដំបូន្មានដល់ពួកអ្នកផងដែរ។ ដូច្នេះ តើឱ្យខ្ញុំសោកសា្តយចំពោះក្រុមដែលគ្មានជំនឿនោះយ៉ាងដូចម្តេច?

7:94

وَمَآ أَرۡسَلۡنَا فِي قَرۡيَةٖ مِّن نَّبِيٍّ إِلَّآ أَخَذۡنَآ أَهۡلَهَا بِٱلۡبَأۡسَآءِ وَٱلضَّرَّآءِ لَعَلَّهُمۡ يَضَّرَّعُونَ ﴿94﴾

Transliteration: Wama arsalna fee qaryatin min nabiyyin illa akhathna ahlaha bialbasai waalddarrai laAAallahum yaddarraAAoona

Translation: ហើយយើងមិនបានបញ្ជូនព្យាការីណាម្នាក់ទៅកាន់ភូមិស្រុកណាមួយ(ហើយពួកគេបានប្រឆាំងនឹងគាត់នោះឡើយ) លើកលែងតែយើងធ្វើឲ្យអ្នកស្រុកភូមិនោះជួបប្រទះនូវភាពក្រខ្សត់ និងជំងឺផ្សេងៗ ដោយសង្ឃឹមថា ពួកគេនឹងឱនលំទោន(ចំពោះអល់ឡោះ)។

7:95

ثُمَّ بَدَّلۡنَا مَكَانَ ٱلسَّيِّئَةِ ٱلۡحَسَنَةَ حَتَّىٰ عَفَواْ وَّقَالُواْ قَدۡ مَسَّ ءَابَآءَنَا ٱلضَّرَّآءُ وَٱلسَّرَّآءُ فَأَخَذۡنَٰهُم بَغۡتَةٗ وَهُمۡ لَا يَشۡعُرُونَ ﴿95﴾

Transliteration: Thumma baddalna makana alssayyiati alhasanata hatta AAafaw waqaloo qad massa abaana alddarrao waalssarrao faakhathnahum baghtatan wahum la yashAAuroona

Translation: បន្ទាប់មក យើងបានផ្លាស់ប្តូរស្ថានភាពអាក្រក់នោះដោយជំនួសមកវិញនូវភាពល្អប្រសើរ រហូតដល់ពួកគេបានចម្រើនឡើង។ តែពួកគេបែរជានិយាយថា៖ ជីដូនជីតាររបស់ពួកយើងក៏ធ្លាប់បានជួបប្រទះនូវជំងឺ និងទុក្ខលំបាក(ដូចគ្នានេះដែរ)។ ពេលនោះ យើងក៏បានដាក់ទណ្ឌកម្មពួកគេភ្លាមៗខណៈដែលពួកគេមិនដឹងខ្លួនឡើយ។

7:96

وَلَوۡ أَنَّ أَهۡلَ ٱلۡقُرَىٰٓ ءَامَنُواْ وَٱتَّقَوۡاْ لَفَتَحۡنَا عَلَيۡهِم بَرَكَٰتٖ مِّنَ ٱلسَّمَآءِ وَٱلۡأَرۡضِ وَلَٰكِن كَذَّبُواْ فَأَخَذۡنَٰهُم بِمَا كَانُواْ يَكۡسِبُونَ ﴿96﴾

Transliteration: Walaw anna ahla alqura amanoo waittaqaw lafatahna AAalayhim barakatin mina alssamai waalardi walakin kaththaboo faakhathnahum bima kanoo yaksiboona

Translation: ហើយប្រសិនបើអ្នកភូមិស្រុកទាំងនោះមានជំនឿ និងកោតខ្លាច(អល់ឡោះ)នោះ យើងប្រាកដជានឹងបើកឱ្យពួកគេនូវពរជ័យពីលើមេឃនិងផែនដីជាមិនខាន។ ក៏ប៉ុន្តែ ពួកគេបានបដិសេធ។ ដូចនេះ យើងក៏បានដាក់ទណ្ឌកម្មពួកគេ ដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។

7:97

أَفَأَمِنَ أَهۡلُ ٱلۡقُرَىٰٓ أَن يَأۡتِيَهُم بَأۡسُنَا بَيَٰتٗا وَهُمۡ نَآئِمُونَ ﴿97﴾

Transliteration: Afaamina ahlu alqura an yatiyahum basuna bayatan wahum naimoona

Translation: តើអ្នកភូមិស្រុកទាំងនោះគិតថា ពួកគេអាចមានសុវត្ថិភាព(រួចផុត)ពីទណ្ឌកម្មរបស់យើងដែលអាចមកដល់ពួកគេនៅពេលយប់ ខណៈដែលពួកគេកំពុងគេងលង់លក់នោះឬ?

7:98

أَوَأَمِنَ أَهۡلُ ٱلۡقُرَىٰٓ أَن يَأۡتِيَهُم بَأۡسُنَا ضُحٗى وَهُمۡ يَلۡعَبُونَ ﴿98﴾

Transliteration: Awa amina ahlu alqura an yatiyahum basuna duhan wahum yalAAaboona

Translation: ឬក៏អ្នកភូមិស្រុកទាំងនោះគិតថា ពួកគេអាចគេចផុតពីទណ្ឌកម្មរបស់យើងដែលអាចមកដល់ពួកគេនៅពេលព្រឹក ខណៈដែលពួកគេកំពុងតែធ្វេសប្រហែសនោះឬ?

7:99

أَفَأَمِنُواْ مَكۡرَ ٱللَّهِۚ فَلَا يَأۡمَنُ مَكۡرَ ٱللَّهِ إِلَّا ٱلۡقَوۡمُ ٱلۡخَٰسِرُونَ ﴿99﴾

Transliteration: Afaaminoo makra Allahi fala yamanu makra Allahi illa alqawmu alkhasiroona

Translation: តើអ្នកភូមិស្រុកទាំងនោះគិតថា ពួកគេអាចរួចផុតពីគម្រោងការរបស់អល់ឡោះឬ? ពិតប្រាកដណាស់ គ្មាននរណាម្នាក់គិតថាពួកគេអាចរួចផុតពីគម្រោងការរបស់អល់ឡោះនោះឡើយ លើកលែងតែក្រុមដែលខាតបង់ប៉ុណ្ណោះ។

7:100

أَوَلَمۡ يَهۡدِ لِلَّذِينَ يَرِثُونَ ٱلۡأَرۡضَ مِنۢ بَعۡدِ أَهۡلِهَآ أَن لَّوۡ نَشَآءُ أَصَبۡنَٰهُم بِذُنُوبِهِمۡۚ وَنَطۡبَعُ عَلَىٰ قُلُوبِهِمۡ فَهُمۡ لَا يَسۡمَعُونَ ﴿100﴾

Transliteration: Awalam yahdi lillatheena yarithoona alarda min baAAdi ahliha an law nashao asabnahum bithunoobihim wanatbaAAu AAala quloobihim fahum la yasmaAAoona

Translation: តើមិនទាន់ច្បាស់លាស់ទៀតឬសម្រាប់អ្នកដែលបានគ្រប់គ្រងនៅលើផែនដីបន្ទាប់ពីអ្នកដែលរស់នៅទីនោះបានវិនាសអន្តរាយដែលថា ពិតប្រាកដណាស់ ប្រសិនបើអល់ឡោះទ្រង់មានចេតនា ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេចំពោះបាបកម្មរបស់ពួកគេនោះ? ហើយយើងបានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកគេ។ ដូច្នេះ ពួកគេមិនអាចស្តាប់ឮ(ការដាស់តឿន)ឡើយ។

7:101

تِلۡكَ ٱلۡقُرَىٰ نَقُصُّ عَلَيۡكَ مِنۡ أَنۢبَآئِهَاۚ وَلَقَدۡ جَآءَتۡهُمۡ رُسُلُهُم بِٱلۡبَيِّنَٰتِ فَمَا كَانُواْ لِيُؤۡمِنُواْ بِمَا كَذَّبُواْ مِن قَبۡلُۚ كَذَٰلِكَ يَطۡبَعُ ٱللَّهُ عَلَىٰ قُلُوبِ ٱلۡكَٰفِرِينَ ﴿101﴾

Transliteration: Tilka alqura naqussu AAalayka min anbaiha walaqad jaathum rusuluhum bialbayyinati fama kanoo liyuminoo bima kaththaboo min qablu kathalika yatbaAAu Allahu AAala quloobi alkafireena

Translation: ភូមិស្រុកទាំងនោះ យើងបាននិទានប្រាប់ដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងរ៉ាវរបស់វា។ ជាការពិតណាស់ បណ្តាអ្នកនាំសាររបស់ពួកគេបានទៅដល់ពួកគេដោយនាំមកនូវភស្តុតាងដ៏ច្បាស់លាស់ជាច្រើន។ ប៉ុន្តែ ពួកគេពុំមានជំនឿចំពោះអ្វីដែលពួកគេធ្លាប់បានបដិសេធពីមុននោះឡើយ។ ក៏ដូច្នោះដែរ អល់ឡោះទ្រង់នឹងបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកដែលគ្មានជំនឿ(នឹងព្យាការីមូហាំម៉ាត់)។

7:102

وَمَا وَجَدۡنَا لِأَكۡثَرِهِم مِّنۡ عَهۡدٖۖ وَإِن وَجَدۡنَآ أَكۡثَرَهُمۡ لَفَٰسِقِينَ ﴿102﴾

Transliteration: Wama wajadna liaktharihim min AAahdin wain wajadna aktharahum lafasiqeena

Translation: ហើយយើង(អល់ឡោះ)មិនបានឃើញថា ភាគច្រើននៃពួកគេជាអ្នកគោរពតាមសន្យា(បទបញ្ជារបស់អល់ឡោះ)នោះឡើយ។ ប៉ុន្តែយើងបានឃើញថា ភាគច្រើននៃពួកគេ គឺជាពួកដែលប្រព្រឹត្តល្មើស។

7:103

ثُمَّ بَعَثۡنَا مِنۢ بَعۡدِهِم مُّوسَىٰ بِـَٔايَٰتِنَآ إِلَىٰ فِرۡعَوۡنَ وَمَلَإِيْهِۦ فَظَلَمُواْ بِهَاۖ فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُفۡسِدِينَ ﴿103﴾

Transliteration: Thumma baAAathna min baAAdihim moosa biayatina ila firAAawna wamalaihi fathalamoo biha faonuthur kayfa kana AAaqibatu almufsideena

Translation: ហើយយើង(អល់ឡោះ)មិនបានឃើញថា ភាគច្រើននៃពួកគេជាអ្នកគោរពតាមសន្យា(បទបញ្ជារបស់អល់ឡោះ)នោះឡើយ។ ប៉ុន្តែយើងបានឃើញថា ភាគច្រើននៃពួកគេ គឺជាពួកដែលប្រព្រឹត្តល្មើស។

7:104

وَقَالَ مُوسَىٰ يَٰفِرۡعَوۡنُ إِنِّي رَسُولٞ مِّن رَّبِّ ٱلۡعَٰلَمِينَ ﴿104﴾

Transliteration: Waqala moosa ya firAAawnu innee rasoolun min rabbi alAAalameena

Translation: ក្រោយមក យើងបានតែងតាំងបន្ទាប់ពីពួកគេ(អ្នកនាំសារទាំងនោះ)នូវព្យាការីមូសាដោយនាំមកនូវសញ្ញាភស្តុតាងជាច្រើនរបស់យើងទៅកាន់ហ្វៀរអោន និងក្រុមរបស់គេ តែពួកគេបែរជាបំពាន(ប្រឆាំង)ចំពោះវា។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបង្កវិនាសកម្មនោះទៅជាយ៉ាងណា?

7:105

حَقِيقٌ عَلَىٰٓ أَن لَّآ أَقُولَ عَلَى ٱللَّهِ إِلَّا ٱلۡحَقَّۚ قَدۡ جِئۡتُكُم بِبَيِّنَةٖ مِّن رَّبِّكُمۡ فَأَرۡسِلۡ مَعِيَ بَنِيٓ إِسۡرَـٰٓءِيلَ ﴿105﴾

Transliteration: Haqeequn AAala an la aqoola AAala Allahi illa alhaqqa qad jitukum bibayyinatin min rabbikum faarsil maAAiya banee israeela

Translation: មិនសក្ដិសមឡើយក្នុងការដែលខ្ញុំនិយាយពាក្យសម្តីណាមួយចំពោះអល់ឡោះក្រៅពីពាក្យពិតនោះ។ ជាការពិតណាស់ ខ្ញុំបាននាំមកកាន់ពួកអ្នកនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់ពីព្រះជាម្ចាស់របស់ពួកអ្នក។ ហេតុនេះ សូមអ្នក(ឱហ្វៀរអោន)មេត្តាដោះលែងអម្បូរអ៊ីស្រាអែលឲ្យទៅជាមួយខ្ញុំ។

7:106

قَالَ إِن كُنتَ جِئۡتَ بِـَٔايَةٖ فَأۡتِ بِهَآ إِن كُنتَ مِنَ ٱلصَّـٰدِقِينَ ﴿106﴾

Transliteration: Qala in kunta jita biayatin fati biha in kunta mina alssadiqeena

Translation: គេ(ហ្វៀរអោន)បានតបថា៖ ប្រសិនបើអ្នកបាននាំសញ្ញាភស្តុតាងណាមួយមកមែននោះ ចូរអ្នកនាំវា(មកបង្ហាញយើង)មក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកទៀងត្រង់មែននោះ។

7:107

فَأَلۡقَىٰ عَصَاهُ فَإِذَا هِيَ ثُعۡبَانٞ مُّبِينٞ ﴿107﴾

Transliteration: Faalqa AAasahu faitha hiya thuAAbanun mubeenun

Translation: ពេលនោះ គាត់(ព្យាការីមូសា)ក៏បានបោះដំបងរបស់គាត់ ស្រាប់តែវាក៏ក្លាយទៅជាសត្វពស់មួយយ៉ាងធំ។

7:108

وَنَزَعَ يَدَهُۥ فَإِذَا هِيَ بَيۡضَآءُ لِلنَّـٰظِرِينَ ﴿108﴾

Transliteration: WanazaAAa yadahu faitha hiya baydao lilnnathireena

Translation: ហើយគាត់បានដកដៃរបស់គាត់(ចេញពីហោប៉ៅអាវរបស់គាត់)។ ពេលនោះ វា(ដៃរបស់គាត់) គឺមានពណ៌សភ្លឺថ្លាសម្រាប់អ្នកទស្សនាទាំងឡាយ។

7:109

قَالَ ٱلۡمَلَأُ مِن قَوۡمِ فِرۡعَوۡنَ إِنَّ هَٰذَا لَسَٰحِرٌ عَلِيمٞ ﴿109﴾

Transliteration: Qala almalao min qawmi firAAawna inna hatha lasahirun AAaleemun

Translation: ពួកមេដឹកនាំនៃក្រុមរបស់ហ្វៀនអោនក៏បាននិយាយថា៖ តាមពិត រូបគេនេះពិតជាគ្រូមន្តអាគមដ៏ប៉ិនប្រសព្វ។

7:110

يُرِيدُ أَن يُخۡرِجَكُم مِّنۡ أَرۡضِكُمۡۖ فَمَاذَا تَأۡمُرُونَ ﴿110﴾

Transliteration: Yureedu an yukhrijakum min ardikum famatha tamuroona

Translation: គេមានបំណងចង់បណ្តេញពួកអ្នកចេញពីទឹកដីរបស់ពួកអ្នក។ (ហើយហ្វៀរអោនក៏និយាយថា៖) តើពួកអ្នកចង់ឱ្យខ្ញុំធ្វើដូចម្តេច(ចំពោះមូសា)?

7:111

قَالُوٓاْ أَرۡجِهۡ وَأَخَاهُ وَأَرۡسِلۡ فِي ٱلۡمَدَآئِنِ حَٰشِرِينَ ﴿111﴾

Transliteration: Qaloo arjih waakhahu waarsil fee almadaini hashireena

Translation: ពួកគេ(ពួកមន្ត្រី)បានតបថា៖ សូមអ្នកពន្យារពេលឱ្យគេ និងបងប្រុសរបស់គេសិនចុះ ហើយសូមអ្នកបញ្ជូនមនុស្សទៅកាន់ទីក្រុងទាំងឡាយដើម្បីប្រមូល(គ្រូមន្តអាគមមក)។

7:112

يَأۡتُوكَ بِكُلِّ سَٰحِرٍ عَلِيمٖ ﴿112﴾

Transliteration: Yatooka bikulli sahirin AAaleemin

Translation: ពួកគេនឹងនាំមកនូវគ្រូមន្តអាគមដែលប៉ិនប្រសព្វបំផុតទាំងអស់មកឲ្យអ្នក។

7:113

وَجَآءَ ٱلسَّحَرَةُ فِرۡعَوۡنَ قَالُوٓاْ إِنَّ لَنَا لَأَجۡرًا إِن كُنَّا نَحۡنُ ٱلۡغَٰلِبِينَ ﴿113﴾

Transliteration: Wajaa alssaharatu firAAawna qaloo inna lana laajran in kunna nahnu alghalibeena

Translation: ហើយនៅពេលដែលគ្រូមន្តអាគមទាំងនោះបានមកដល់ហ្វៀនអោន ពួកគេបានសួរថា៖ តើពួកយើងមានរង្វាន់ដែរឬទេ ប្រសិនបើពួកយើងជាអ្នកឈ្នះ(មូសា)នោះ?

7:114

قَالَ نَعَمۡ وَإِنَّكُمۡ لَمِنَ ٱلۡمُقَرَّبِينَ ﴿114﴾

Transliteration: Qala naAAam wainnakum lamina almuqarrabeena

Translation: គេ(ហ្វៀរអោន)បានតបថា៖ បាទ ពិតជាមាន ហើយពិតណាស់ ពួកអ្នកនឹងស្ថិតក្នុងចំណោមមនុស្សជំនិត(របស់យើង)។

7:115

قَالُواْ يَٰمُوسَىٰٓ إِمَّآ أَن تُلۡقِيَ وَإِمَّآ أَن نَّكُونَ نَحۡنُ ٱلۡمُلۡقِينَ ﴿115﴾

Transliteration: Qaloo ya moosa imma an tulqiya waimma an nakoona nahnu almulqeena

Translation: ពួកគេ(គ្រូមន្តអាគម)បាននិយាយថា៖ ឱមូសា! អ្នកអាចបោះ(ដំបងរបស់អ្នក)មុន ឬក៏ពួកយើងជាអ្នកបោះមុន។

7:116

قَالَ أَلۡقُواْۖ فَلَمَّآ أَلۡقَوۡاْ سَحَرُوٓاْ أَعۡيُنَ ٱلنَّاسِ وَٱسۡتَرۡهَبُوهُمۡ وَجَآءُو بِسِحۡرٍ عَظِيمٖ ﴿116﴾

Transliteration: Qala alqoo falamma alqaw saharoo aAAyuna alnnasi waistarhaboohum wajaoo bisihrin AAatheemin

Translation: គាត់បានតបថា៖ ចូរពួកអ្នកបោះ(មុន)ចុះ។ នៅពេលដែលពួកគេបោះ ពួកគេបានប្រើមន្តអាគមបំភាន់ភ្នែកមនុស្ស និងបានធ្វើឲ្យមនុស្សមានការភ័យខ្លាច ហើយពួកគេបាននាំមកនូវមន្តអាគមដ៏មហិមា។

7:117

وَأَوۡحَيۡنَآ إِلَىٰ مُوسَىٰٓ أَنۡ أَلۡقِ عَصَاكَۖ فَإِذَا هِيَ تَلۡقَفُ مَا يَأۡفِكُونَ ﴿117﴾

Transliteration: Waawhayna ila moosa an alqi AAasaka faitha hiya talqafu ma yafikoona

Translation: ហើយយើង(អល់ឡោះ)ក៏បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីមូសាថា៖ ចូរអ្នកបោះដំបងរបស់អ្នកចុះ។ រំពេចនោះ(ដំបងក៏បានក្លាយទៅជាសត្វពស់)វាក៏បានលេបអ្វីដែលពួកគេបានបោកប្រាស់(បំភាន់ភ្នែកមនុស្ស)។

7:118

فَوَقَعَ ٱلۡحَقُّ وَبَطَلَ مَا كَانُواْ يَعۡمَلُونَ ﴿118﴾

Transliteration: FawaqaAAa alhaqqu wabatala ma kanoo yaAAmaloona

Translation: នៅពេលនោះ ការពិតក៏បានលេចឡើង ហើយអ្វីដែលពួកគេ(គ្រូមន្តអាគម)បានធ្វើវាឡើងក៏ក្លាយជាឥតបានការ។

7:119

فَغُلِبُواْ هُنَالِكَ وَٱنقَلَبُواْ صَٰغِرِينَ ﴿119﴾

Transliteration: Faghuliboo hunalika wainqalaboo saghireena

Translation: ដូច្នេះ ពួកគេ(គ្រូមន្តអាគម)ក៏ត្រូវទទួលបរាជ័យនៅទីនោះ ហើយពួកគេ(ហ្វៀរអោននិងបក្សពួក)ក៏បានវិលត្រឡប់ទៅវិញដោយភាពអាម៉ាស់បំផុត។

7:120

وَأُلۡقِيَ ٱلسَّحَرَةُ سَٰجِدِينَ ﴿120﴾

Transliteration: Waolqiya alssaharatu sajideena

Translation: ហើយគ្រូមន្តអាគមទាំងនោះ ក៏បានលំឱនកាយស៊ូជោត(ចំពោះអល់ឡោះជាម្ចាស់)។

7:121

قَالُوٓاْ ءَامَنَّا بِرَبِّ ٱلۡعَٰلَمِينَ ﴿121﴾

Transliteration: Qaloo amanna birabbi alAAalameena

Translation: ពួកគេបាននិយាយថា៖ ពួកយើងមានជំនឿនឹងព្រះជាម្ចាស់នៃពិភពទាំងឡាយហើយ។

7:122

رَبِّ مُوسَىٰ وَهَٰرُونَ ﴿122﴾

Transliteration: Rabbi moosa waharoona

Translation: ដែលជាព្រះជាម្ចាស់របស់ព្យាការីមូសា និងព្យាការីហារូន។

7:123

قَالَ فِرۡعَوۡنُ ءَامَنتُم بِهِۦ قَبۡلَ أَنۡ ءَاذَنَ لَكُمۡۖ إِنَّ هَٰذَا لَمَكۡرٞ مَّكَرۡتُمُوهُ فِي ٱلۡمَدِينَةِ لِتُخۡرِجُواْ مِنۡهَآ أَهۡلَهَاۖ فَسَوۡفَ تَعۡلَمُونَ ﴿123﴾

Transliteration: Qala firAAawnu amantum bihi qabla an athana lakum inna hatha lamakrun makartumoohu fee almadeenati litukhrijoo minha ahlaha fasawfa taAAlamoona

Translation: ហ្វៀរអោនក៏បាននិយាយថា៖ តើពួកឯងមានជំនឿចំពោះគេ(ព្យាការីមូសា)មុននឹងយើងអនុញ្ញាតឲ្យពួកឯងឬ? ពិតប្រាកដណាស់ នេះគឺជាឧបាយកលដែលពួកអ្នកបានរៀបចំវានៅក្នុងទីក្រុងនេះដើម្បីបណ្តេញអ្នកដែលនៅទីនេះចេញតែប៉ុណ្ណោះ។ ដូច្នេះ ពួកអ្នក(នែគ្រូមន្តអាគមទាំងឡាយ)គង់តែនឹងដឹង។

7:124

لَأُقَطِّعَنَّ أَيۡدِيَكُمۡ وَأَرۡجُلَكُم مِّنۡ خِلَٰفٖ ثُمَّ لَأُصَلِّبَنَّكُمۡ أَجۡمَعِينَ ﴿124﴾

Transliteration: LaoqatiAAanna aydiyakum waarjulakum min khilafin thumma laosallibannakum ajmaAAeena

Translation: យើងពិតជានឹងកាត់ដៃជើងពួកឯងឆ្លាស់គ្នា។ ក្រោយមក យើងពិតជានឹងចងឆ្កាងពួកឯងទាំងអស់គ្នាជាមិនខាន។

7:125

قَالُوٓاْ إِنَّآ إِلَىٰ رَبِّنَا مُنقَلِبُونَ ﴿125﴾

Transliteration: Qaloo inna ila rabbina munqaliboona

Translation: ពួកគេ(គ្រូមន្តអាគម)បានតបថា៖ ជាការពិតណាស់ ពួកយើងនឹងវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ពួកយើង(តែមួយគត់)។

7:126

وَمَا تَنقِمُ مِنَّآ إِلَّآ أَنۡ ءَامَنَّا بِـَٔايَٰتِ رَبِّنَا لَمَّا جَآءَتۡنَاۚ رَبَّنَآ أَفۡرِغۡ عَلَيۡنَا صَبۡرٗا وَتَوَفَّنَا مُسۡلِمِينَ ﴿126﴾

Transliteration: Wama tanqimu minna illa an amanna biayati rabbina lamma jaatna rabbana afrigh AAalayna sabran watawaffana muslimeena

Translation: ហើយការដែលអ្នក(ឱហ្វៀរអោន)ផ្តន្ទាទោសពួកយើងនោះ គឺគ្មានអ្វីក្រៅពីដោយសារតែពួកយើងមានជំនឿនឹងបណ្តាភស្តុតាងនៃព្រះជាម្ចាស់របស់ពួកយើងនៅពេលដែលវាបានមកដល់ពួកយើងនោះឡើយ។ (បន្ទាប់មក ពួកគេបានបួងសួងថា៖) បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាប្រទានភាពអត់ធ្មត់ដល់យើងខ្ញុំ ព្រមទាំងឱ្យយើងខ្ញុំបានស្លាប់ក្នុងនាមជាអ្នកមូស្លីមផងចុះ។

7:127

وَقَالَ ٱلۡمَلَأُ مِن قَوۡمِ فِرۡعَوۡنَ أَتَذَرُ مُوسَىٰ وَقَوۡمَهُۥ لِيُفۡسِدُواْ فِي ٱلۡأَرۡضِ وَيَذَرَكَ وَءَالِهَتَكَۚ قَالَ سَنُقَتِّلُ أَبۡنَآءَهُمۡ وَنَسۡتَحۡيِۦ نِسَآءَهُمۡ وَإِنَّا فَوۡقَهُمۡ قَٰهِرُونَ ﴿127﴾

Transliteration: Waqala almalao min qawmi firAAawna atatharu moosa waqawmahu liyufsidoo fee alardi wayatharaka waalihataka qala sanuqattilu abnaahum wanastahyee nisaahum wainna fawqahum qahiroona

Translation: ហើយពួកមេដឹកនាំនៃក្រុមរបស់ហ្វៀរអោនបាននិយាយថា៖ តើអ្នក(ឱហ្វៀរអោន)បណ្តោយឱ្យមូសា និងក្រុមរបស់គេដើរបង្កវិនាសកម្មនៅលើផែនដី ហើយបោះបង់អ្នកនិងព្រះនានារបស់អ្នកឬ? គេ(ហ្វៀរអោន)បានឆ្លើយតបថា៖ (ទេ!) យើងពិតជានឹងសម្លាប់កូនប្រុសទាំងឡាយរបស់ពួកគេ ហើយទុកជីវិតកូនស្រីទាំងឡាយរបស់ពួកគេ)។ ជាការពិតណាស់ ពួកយើងគឺជាអ្នកដែលមានអំណាចខ្លាំងក្លាលើពួកគេ។

7:128

قَالَ مُوسَىٰ لِقَوۡمِهِ ٱسۡتَعِينُواْ بِٱللَّهِ وَٱصۡبِرُوٓاْۖ إِنَّ ٱلۡأَرۡضَ لِلَّهِ يُورِثُهَا مَن يَشَآءُ مِنۡ عِبَادِهِۦۖ وَٱلۡعَٰقِبَةُ لِلۡمُتَّقِينَ ﴿128﴾

Transliteration: Qala moosa liqawmihi istaAAeenoo biAllahi waisbiroo inna alarda lillahi yoorithuha man yashao min AAibadihi waalAAaqibatu lilmuttaqeena

Translation: ព្យាការីមូសាបាននិយាយទៅកាន់ក្រុមរបស់គាត់ថា៖ ចូរពួកអ្នក(បួងសួង)សុំជំនួយពីអល់ឡោះជាម្ចាស់ និងត្រូវមានភាពអត់ធ្មត់។ ជាការពិតណាស់ ផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)ដោយទ្រង់ប្រទានវាដល់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ហើយលទ្ធផលចុងក្រោយ(ដ៏ល្អប្រសើរ) គឺសម្រាប់បណ្តាអ្នកដែលកោតខ្លាច។

7:129

قَالُوٓاْ أُوذِينَا مِن قَبۡلِ أَن تَأۡتِيَنَا وَمِنۢ بَعۡدِ مَا جِئۡتَنَاۚ قَالَ عَسَىٰ رَبُّكُمۡ أَن يُهۡلِكَ عَدُوَّكُمۡ وَيَسۡتَخۡلِفَكُمۡ فِي ٱلۡأَرۡضِ فَيَنظُرَ كَيۡفَ تَعۡمَلُونَ ﴿129﴾

Transliteration: Qaloo ootheena min qabli an tatiyana wamin baAAdi ma jitana qala AAasa rabbukum an yuhlika AAaduwwakum wayastakhlifakum fee alardi fayanthura kayfa taAAmaloona

Translation: ពួកគេបានតបថា៖ ពួកយើងត្រូវបានគេធ្វើបាបទាំងមុន និងក្រោយពេលដែលអ្នកមកដល់ពួកយើងថែមទៀត។ គាត់បាននិយាយថា៖ សង្ឃឹមថាព្រះជាម្ចាស់របស់ពួកអ្នកនឹងបំផ្លាញសត្រូវរបស់ពួកអ្នក ហើយនិងឱ្យពួកអ្នកជាអ្នកស្នងដំណែងគ្រប់គ្រងនៅលើផែនដី។ ពេលនោះ ហើយទ្រង់នឹងរង់ចាំមើល ថាតើពួកអ្នកនឹងដូចម្តេច(ថ្លែងអំណរគុណ ឬរមិលគុណ)។

7:130

وَلَقَدۡ أَخَذۡنَآ ءَالَ فِرۡعَوۡنَ بِٱلسِّنِينَ وَنَقۡصٖ مِّنَ ٱلثَّمَرَٰتِ لَعَلَّهُمۡ يَذَّكَّرُونَ ﴿130﴾

Transliteration: Walaqad akhathna ala firAAawna bialssineena wanaqsin mina alththamarati laAAallahum yaththakkaroona

Translation: ហើយជាការពិតណាស់ យើងបានដាក់ទណ្ឌកម្មទៅលើក្រុមហ្វៀរអោនដោយឱ្យពួកគេទទួលរងនូវគ្រោះទុរ្ភឹក្ស និងកង្វះខាតផលដំណាំ។ សង្ឃឹមថា ពួកគេនឹងនឹករលឹក។

7:131

فَإِذَا جَآءَتۡهُمُ ٱلۡحَسَنَةُ قَالُواْ لَنَا هَٰذِهِۦۖ وَإِن تُصِبۡهُمۡ سَيِّئَةٞ يَطَّيَّرُواْ بِمُوسَىٰ وَمَن مَّعَهُۥٓۗ أَلَآ إِنَّمَا طَـٰٓئِرُهُمۡ عِندَ ٱللَّهِ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ ﴿131﴾

Transliteration: Faitha jaathumu alhasanatu qaloo lana hathihi wain tusibhum sayyiatun yattayyaroo bimoosa waman maAAahu ala innama tairuhum AAinda Allahi walakinna aktharahum la yaAAlamoona

Translation: ហើយនៅពេលដែលប្រការល្អបានមកដល់ពួកគេ ពួកគេនិយាយថា៖ ពួកយើងសក្ដិសមនឹងទទួលបានរបស់ទាំងនេះ។ តែប្រសិនបើពួកគេជួបប្រទះនូវប្រការអាក្រក់ ពួកគេបែរជាមានប្រផ្នូលអាក្រក់ទៅលើព្យាការីមូសា និងអ្នកដែលនៅជាមួយគាត់(អម្បូរអ៊ីស្រាអែល)ទៅវិញ។ តើពុំមែនទេឬ តាមពិត អ្វីទាំងអស់ដែលកើតឡើងចំពោះពួកគេ គឺជាការកំណត់ពីអល់ឡោះជាម្ចាស់។ ក៏ប៉ុន្តែភាគច្រើននៃពួកគេ គឺមិនដឹងឡើយ ។

7:132

وَقَالُواْ مَهۡمَا تَأۡتِنَا بِهِۦ مِنۡ ءَايَةٖ لِّتَسۡحَرَنَا بِهَا فَمَا نَحۡنُ لَكَ بِمُؤۡمِنِينَ ﴿132﴾

Transliteration: Waqaloo mahma tatina bihi min ayatin litasharana biha fama nahnu laka bimumineena

Translation: ហើយពួកគេ(ក្រុមរបស់ហ្វៀរអោន)បាននិយាយថា៖ ទោះបីជាអ្នកនាំមកនូវសញ្ញាភស្តុតាងណាមួយមកកាន់ពួកយើងដើម្បីបង្វែរពួកយើង(ចេញពីសាសនាពួកយើង)ក៏ដោយ ក៏ពួកយើងមិនជឿចំពោះអ្នកនោះដែរ។

7:133

فَأَرۡسَلۡنَا عَلَيۡهِمُ ٱلطُّوفَانَ وَٱلۡجَرَادَ وَٱلۡقُمَّلَ وَٱلضَّفَادِعَ وَٱلدَّمَ ءَايَٰتٖ مُّفَصَّلَٰتٖ فَٱسۡتَكۡبَرُواْ وَكَانُواْ قَوۡمٗا مُّجۡرِمِينَ ﴿133﴾

Transliteration: Faarsalna AAalayhimu alttoofana waaljarada waalqummala waalddafadiAAa waalddama ayatin mufassalatin faistakbaroo wakanoo qawman mujrimeena

Translation: ដូច្នេះ យើងក៏បានបញ្ជូនទៅកាន់ពួកគេនូវទឹកជំនន់ សត្វកណ្តូប សត្វចៃ សត្វកង្កែប និងឈាមជាសញ្ញាភស្តុតាងដាច់ដោយឡែកពីគ្នា។ ប៉ុន្តែពួកគេនៅតែក្អេងក្អាង(មិនមានជំនឿ) ហើយពួកគេ គឺជាក្រុមដែលប្រព្រឹត្តអាក្រក់។

7:134

وَلَمَّا وَقَعَ عَلَيۡهِمُ ٱلرِّجۡزُ قَالُواْ يَٰمُوسَى ٱدۡعُ لَنَا رَبَّكَ بِمَا عَهِدَ عِندَكَۖ لَئِن كَشَفۡتَ عَنَّا ٱلرِّجۡزَ لَنُؤۡمِنَنَّ لَكَ وَلَنُرۡسِلَنَّ مَعَكَ بَنِيٓ إِسۡرَـٰٓءِيلَ ﴿134﴾

Transliteration: Walamma waqaAAa AAalayhimu alrrijzu qaloo ya moosa odAAu lana rabbaka bima AAahida AAindaka lain kashafta AAanna alrrijza lanuminanna laka walanursilanna maAAaka banee israeela

Translation: ហើយនៅពេលដែលទណ្ឌកម្មទាំងនោះបានធ្លាក់ទៅលើពួកគេ ពួកគេក៏និយាយថា៖ ឱមូសា! សូមអ្នកបួងសួងសុំពីព្រះជាម្ចាស់របស់អ្នកនូវអ្វីដែលទ្រង់បានសន្យានឹងអ្នកឲ្យពួកយើងផង។ ប្រសិនបើអ្នកអាចដកយកទណ្ឌកម្មចេញពីពួកយើង នោះពួកយើងប្រាកដជាមានជំនឿចំពោះអ្នក ហើយពួកយើងប្រាកដជានឹងលោះលែងអម្បូរអ៊ីស្រាអែលឱ្យទៅជាមួយអ្នកជាមិនខាន។

7:135

فَلَمَّا كَشَفۡنَا عَنۡهُمُ ٱلرِّجۡزَ إِلَىٰٓ أَجَلٍ هُم بَٰلِغُوهُ إِذَا هُمۡ يَنكُثُونَ ﴿135﴾

Transliteration: Falamma kashafna AAanhumu alrrijza ila ajalin hum balighoohu itha hum yankuthoona

Translation: ប៉ុន្តែនៅពេលដែលយើង(អល់ឡោះ)បានដកយកទណ្ឌកម្មចេញពីពួកគេក្នុងអំឡុងពេលវេលាកំណត់មួយដែលកំណត់ថាទណ្ឌកម្មធ្លាក់លើពួកគេ ពួកគេបែរជាក្បត់នូវការសន្យា(របស់ខ្លួន)ទៅវិញ។

7:136

فَٱنتَقَمۡنَا مِنۡهُمۡ فَأَغۡرَقۡنَٰهُمۡ فِي ٱلۡيَمِّ بِأَنَّهُمۡ كَذَّبُواْ بِـَٔايَٰتِنَا وَكَانُواْ عَنۡهَا غَٰفِلِينَ ﴿136﴾

Transliteration: Faintaqamna minhum faaghraqnahum fee alyammi biannahum kaththaboo biayatina wakanoo AAanha ghafileena

Translation: ដូច្នេះ យើងបានផ្តន្ទាទោសពួកគេដោយយើងបានពន្លិចពួកគេទៅក្នុងទឹកសមុទ្រ ដោយសារតែពួកគេបានបដិសេធចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើង ហើយពួកគេធ្លាប់ជាពួកដែលព្រងើយកន្តើយចំពោះវា។

7:137

وَأَوۡرَثۡنَا ٱلۡقَوۡمَ ٱلَّذِينَ كَانُواْ يُسۡتَضۡعَفُونَ مَشَٰرِقَ ٱلۡأَرۡضِ وَمَغَٰرِبَهَا ٱلَّتِي بَٰرَكۡنَا فِيهَاۖ وَتَمَّتۡ كَلِمَتُ رَبِّكَ ٱلۡحُسۡنَىٰ عَلَىٰ بَنِيٓ إِسۡرَـٰٓءِيلَ بِمَا صَبَرُواْۖ وَدَمَّرۡنَا مَا كَانَ يَصۡنَعُ فِرۡعَوۡنُ وَقَوۡمُهُۥ وَمَا كَانُواْ يَعۡرِشُونَ ﴿137﴾

Transliteration: Waawrathna alqawma allatheena kanoo yustadAAafoona mashariqa alardi wamagharibaha allatee barakna feeha watammat kalimatu rabbika alhusna AAala banee israeela bima sabaroo wadammarna ma kana yasnaAAu firAAawnu waqawmuhu wama kanoo yaAArishoona

Translation: ហើយយើងបានផ្តល់ឱ្យអ្នកដែលត្រូវគេជិះជាន់ធ្វើបាប(អម្បូរអ៊ីស្រាអែល)នូវមរតកនៅទិសខាងកើតនិងទិសខាងលិចនៃផែនដីដែលយើងបានផ្តល់ពរជ័យចំពោះវា។ ហើយបន្ទូលនៃព្រះជាម្ចាស់របស់អ្នកទៅចំពោះអម្បូរអ៊ីស្រាអែលបានបញ្ចប់យ៉ាងពេញលេញដោយសារតែពួកគេបានអត់ធ្មត់។ ហើយយើងបានកម្ទេចនូវអ្វីដែលហ្វៀរអោន និងក្រុមរបស់គេបានធ្វើ ហើយនិងអ្វីដែលពួកគេបានកសាង។

7:138

وَجَٰوَزۡنَا بِبَنِيٓ إِسۡرَـٰٓءِيلَ ٱلۡبَحۡرَ فَأَتَوۡاْ عَلَىٰ قَوۡمٖ يَعۡكُفُونَ عَلَىٰٓ أَصۡنَامٖ لَّهُمۡۚ قَالُواْ يَٰمُوسَى ٱجۡعَل لَّنَآ إِلَٰهٗا كَمَا لَهُمۡ ءَالِهَةٞۚ قَالَ إِنَّكُمۡ قَوۡمٞ تَجۡهَلُونَ ﴿138﴾

Transliteration: Wajawazna bibanee israeela albahra faataw AAala qawmin yaAAkufoona AAala asnamin lahum qaloo ya moosa ijAAal lana ilahan kama lahum alihatun qala innakum qawmun tajhaloona

Translation: ហើយយើងបានចម្លងអម្បូរអ៊ីស្រាអែលឱ្យឆ្លងផុតសមុទ្រ។ ពេលនោះ ពួកគេបានឆ្លងកាត់ក្រុមមួយដែលកំពុងតែគោរពសក្ការៈចំពោះរូបបដិមារបស់ពួកគេ។ ពួកគេបាននិយាយថា៖ ឱមូសា! សូមអ្នកបង្កើតរូបបដិមាមួយឱ្យពួកយើង(គោរពសក្ការៈ)ដូចដែលពួកទាំងនោះមានរូបបដិមា(សម្រាប់គោរពសក្ការៈ)ផង។ គាត់បានតបថា៖ ពិតប្រាកដណាស់ ពួកអ្នកគឺជាក្រុមដែលល្ងង់ខ្លៅ។

7:139

إِنَّ هَـٰٓؤُلَآءِ مُتَبَّرٞ مَّا هُمۡ فِيهِ وَبَٰطِلٞ مَّا كَانُواْ يَعۡمَلُونَ ﴿139﴾

Transliteration: Inna haolai mutabbarun ma hum feehi wabatilun ma kanoo yaAAmaloona

Translation: ពិតប្រាកដណាស់ ពួកទាំងនោះនឹងត្រូវគេបំផ្លាញដោយសារតែអ្វីដែលពួកគេកំពុងតែប្រព្រឹត្ត។ ហើយអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តនោះ គឺក្លាយជាឥតបានការ។

7:140

قَالَ أَغَيۡرَ ٱللَّهِ أَبۡغِيكُمۡ إِلَٰهٗا وَهُوَ فَضَّلَكُمۡ عَلَى ٱلۡعَٰلَمِينَ ﴿140﴾

Transliteration: Qala aghayra Allahi abgheekum ilahan wahuwa faddalakum AAala alAAalameena

Translation: គាត់(ព្យាការីមូសា)បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! តើឱ្យខ្ញុំស្វែងរកព្រះផ្សេងក្រៅពីអល់ឡោះឱ្យពួកអ្នកគោរពសក្ការៈយ៉ាងដូចម្តេច ខណៈដែលទ្រង់បានលើកតម្កើងពួកអ្នកជាងគេលើពិភពលោកនោះ?

7:141

وَإِذۡ أَنجَيۡنَٰكُم مِّنۡ ءَالِ فِرۡعَوۡنَ يَسُومُونَكُمۡ سُوٓءَ ٱلۡعَذَابِ يُقَتِّلُونَ أَبۡنَآءَكُمۡ وَيَسۡتَحۡيُونَ نِسَآءَكُمۡۚ وَفِي ذَٰلِكُم بَلَآءٞ مِّن رَّبِّكُمۡ عَظِيمٞ ﴿141﴾

Transliteration: Waith anjaynakum min ali firAAawna yasoomoonakum sooa alAAathabi yuqattiloona abnaakum wayastahyoona nisaakum wafee thalikum balaon min rabbikum AAatheemun

Translation: ហើយចូរពួកអ្នក(ឱអម្បូរអ៊ីស្រាអែល)នឹកឃើញ នៅពេលដែលយើងបានសង្គ្រោះពួកអ្នកពីបក្សពួកហ្វៀរអោន ខណៈដែលពួកគេបានឱ្យពួកអ្នកភ្លក់នូវទារុណកម្មយ៉ាងព្រៃផ្សៃបំផុត ដោយពួកគេសម្លាប់កូនប្រុសទាំងឡាយរបស់ពួកអ្នក ហើយទុកជីវិតកូនស្រីរបស់ពួកអ្នក។ ហើយនៅក្នុងរឿងនោះ គឺជាការសាកល្បងដ៏ធំធេងបំផុតពីព្រះជាម្ចាស់របស់ពួកអ្នក។

7:142

وَوَٰعَدۡنَا مُوسَىٰ ثَلَٰثِينَ لَيۡلَةٗ وَأَتۡمَمۡنَٰهَا بِعَشۡرٖ فَتَمَّ مِيقَٰتُ رَبِّهِۦٓ أَرۡبَعِينَ لَيۡلَةٗۚ وَقَالَ مُوسَىٰ لِأَخِيهِ هَٰرُونَ ٱخۡلُفۡنِي فِي قَوۡمِي وَأَصۡلِحۡ وَلَا تَتَّبِعۡ سَبِيلَ ٱلۡمُفۡسِدِينَ ﴿142﴾

Transliteration: WawaAAadna moosa thalatheena laylatan waatmamnaha biAAashrin fatamma meeqatu rabbihi arbaAAeena laylatan waqala moosa liakheehi haroona okhlufnee fee qawmee waaslih wala tattabiAA sabeela almufsideena

Translation: ហើយយើង(អល់ឡោះ)បានសន្យានឹងព្យាការីមូសារយៈពេលសាមសិបយប់ ហើយយើងបានបន្ថែមដប់យប់ទៀតដែលធ្វើគ្រប់ចំនួនសែសិបយប់នៃការជួបសន្ទនានឹងព្រះជាម្ចាស់របស់គាត់។ ហើយព្យាការីមូសាបាននិយាយទៅកាន់បងប្រុសរបស់គាត់ព្យាការីហារូនថា៖ ចូរអ្នកធ្វើជាមេដឹកនាំក្រុមរបស់ខ្ញុំជំនួសខ្ញុំសិនចុះ ហើយត្រូវកែលម្អ(កិច្ចការរបស់ពួកគេ) និងមិនត្រូវដើរតាមមាគ៌ារបស់ពួកដែលបង្កវិនាសកម្មឡើយ។

7:143

وَلَمَّا جَآءَ مُوسَىٰ لِمِيقَٰتِنَا وَكَلَّمَهُۥ رَبُّهُۥ قَالَ رَبِّ أَرِنِيٓ أَنظُرۡ إِلَيۡكَۚ قَالَ لَن تَرَىٰنِي وَلَٰكِنِ ٱنظُرۡ إِلَى ٱلۡجَبَلِ فَإِنِ ٱسۡتَقَرَّ مَكَانَهُۥ فَسَوۡفَ تَرَىٰنِيۚ فَلَمَّا تَجَلَّىٰ رَبُّهُۥ لِلۡجَبَلِ جَعَلَهُۥ دَكّٗا وَخَرَّ مُوسَىٰ صَعِقٗاۚ فَلَمَّآ أَفَاقَ قَالَ سُبۡحَٰنَكَ تُبۡتُ إِلَيۡكَ وَأَنَا۠ أَوَّلُ ٱلۡمُؤۡمِنِينَ ﴿143﴾

Transliteration: Walamma jaa moosa limeeqatina wakallamahu rabbuhu qala rabbi arinee anthur ilayka qala lan taranee walakini onthur ila aljabali faini istaqarra makanahu fasawfa taranee falamma tajalla rabbuhu liljabali jaAAalahu dakkan wakharra moosa saAAiqan falamma afaqa qala subhanaka tubtu ilayka waana awwalu almumineena

Translation: ហើយនៅពេលដែលព្យាការីមូសាបានមកដល់ដើម្បីជួបសន្ទនាជាមួយយើង(អល់ឡោះ) ហើយព្រះជាម្ចាស់របស់គាត់បានមានបន្ទូលជាមួយនឹងគាត់ (ពេលនោះ) ព្យាការីមូសាក៏និយាយថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាបង្ហាញឲ្យខ្ញុំអាចមើលទៅកាន់ព្រះអង្គផង។ ទ្រង់បានតបថា៖ អ្នកមិនអាចមើលយើងឃើញនោះឡើយ។ ប៉ុន្តែ ចូរអ្នកមើលទៅកាន់ភ្នំនោះចុះ។ ប្រសិនបើវានៅនឹងថ្កល់នៅកន្លែងរបស់វាដដែល នោះអ្នកនឹងអាចឃើញយើងជាមិនខាន។ នៅពេលដែលព្រះជាម្ចាស់របស់គាត់បានបង្ហាញខ្លួនទៅកាន់ភ្នំនោះ ទ្រង់បានធ្វើឱ្យវារាបស្មើ(ក្លាយជាធូលី) ហើយព្យាការីមូសាក៏បានដួលសន្លប់។ នៅពេលដែលគាត់ដឹងខ្លួនវិញ គាត់ក៏ពោលថា៖ ព្រះអង្គមហាស្អាតស្អំ។ ខ្ញុំសូមសារភាពកំហុសចំពោះព្រះអង្គ ហើយខ្ញុំគឺជាអ្នកដែលមានជំនឿមុនគេបង្អស់។

7:144

قَالَ يَٰمُوسَىٰٓ إِنِّي ٱصۡطَفَيۡتُكَ عَلَى ٱلنَّاسِ بِرِسَٰلَٰتِي وَبِكَلَٰمِي فَخُذۡ مَآ ءَاتَيۡتُكَ وَكُن مِّنَ ٱلشَّـٰكِرِينَ ﴿144﴾

Transliteration: Qala ya moosa innee istafaytuka AAala alnnasi birisalatee wabikalamee fakhuth ma ataytuka wakun mina alshshakireena

Translation: ទ្រង់បានមានបន្ទូលថា៖ ឱមូសា! ពិតប្រាកដណាស់ យើងបានជ្រើសរើសអ្នកឲ្យមានភាពខ្ពង់ខ្ពស់លើសមនុស្សទាំងឡាយតាមរយៈសាររបស់យើង និងតាមរយៈបន្ទូលរបស់យើង(ដោយផ្ទាល់ទៅកាន់អ្នក)។ ដូច្នេះ ចូរអ្នកទទួលយកនូវអ្វីដែលយើងបានប្រទានដល់អ្នក ហើយអ្នកត្រូវស្ថិតក្នុងចំណោមអ្នកដែលដឹងគុណទាំងឡាយ។

7:145

وَكَتَبۡنَا لَهُۥ فِي ٱلۡأَلۡوَاحِ مِن كُلِّ شَيۡءٖ مَّوۡعِظَةٗ وَتَفۡصِيلٗا لِّكُلِّ شَيۡءٖ فَخُذۡهَا بِقُوَّةٖ وَأۡمُرۡ قَوۡمَكَ يَأۡخُذُواْ بِأَحۡسَنِهَاۚ سَأُوْرِيكُمۡ دَارَ ٱلۡفَٰسِقِينَ ﴿145﴾

Transliteration: Wakatabna lahu fee alalwahi min kulli shayin mawAAithatan watafseelan likulli shayin fakhuthha biquwwatin wamur qawmaka yakhuthoo biahsaniha saoreekum dara alfasiqeena

Translation: ហើយយើងបានកត់ត្រាឱ្យគាត់(ព្យាការីមូសា)លើបន្ទះក្ដារនូវរាល់អ្វីៗទាំងអស់ ជាការទូន្មាន និងជាការបកស្រាយបំភ្លឺនូវរាល់កិច្ចការទាំងឡាយ។ ហេតុនេះ ចូរអ្នក(ឱព្យាការីមូសា)ទទួលយកវា(គម្ពីរតាវរ៉ត)ដោយម៉ឺងម៉ាត់។ ហើយចូរអ្នកបង្គាប់ក្រុមរបស់អ្នកឱ្យពួកគេទទួលយកដោយប្រសើរបំផុត។ យើងនឹងបង្ហាញពួកអ្នកពីលទ្ធផលចុងក្រោយរបស់ពួកដែលប្រព្រឹត្តល្មើស។

7:146

سَأَصۡرِفُ عَنۡ ءَايَٰتِيَ ٱلَّذِينَ يَتَكَبَّرُونَ فِي ٱلۡأَرۡضِ بِغَيۡرِ ٱلۡحَقِّ وَإِن يَرَوۡاْ كُلَّ ءَايَةٖ لَّا يُؤۡمِنُواْ بِهَا وَإِن يَرَوۡاْ سَبِيلَ ٱلرُّشۡدِ لَا يَتَّخِذُوهُ سَبِيلٗا وَإِن يَرَوۡاْ سَبِيلَ ٱلۡغَيِّ يَتَّخِذُوهُ سَبِيلٗاۚ ذَٰلِكَ بِأَنَّهُمۡ كَذَّبُواْ بِـَٔايَٰتِنَا وَكَانُواْ عَنۡهَا غَٰفِلِينَ ﴿146﴾

Transliteration: Saasrifu AAan ayatiya allatheena yatakabbaroona fee alardi bighayri alhaqqi wain yaraw kulla ayatin la yuminoo biha wain yaraw sabeela alrrushdi la yattakhithoohu sabeelan wain yaraw sabeela alghayyi yattakhithoohu sabeelan thalika biannahum kaththaboo biayatina wakanoo AAanha ghafileena

Translation: យើងនឹងបង្វែរពួកដែលក្រអឺតក្រទមនៅលើផែនដីដោយមិនត្រឹមត្រូវនោះចេញពីការឈ្វេងយល់នូវបណ្តាសញ្ញាភស្តុតាងរបស់យើង។ ហើយបើទោះបីជាពួកគេបានឃើញរាល់សញ្ញាភស្តុតាងទាំងអស់ក៏ដោយ ក៏ពួកគេមិនមានជំនឿចំពោះវាដែរ។ ហើយប្រសិនបើពួកគេបានឃើញមាគ៌ាដែលត្រឹមត្រូវ គឺពួកគេមិនយកវាធ្វើជាមាគ៌ាឡើយ។ តែប្រសិនបើពួកគេឃើញមាគ៌ាដែលមិនត្រឹមត្រូវវិញ គឺពួកគេយកវាធ្វើជាមាគ៌ា(ដើរតាមភ្លាម)។ នោះគឺដោយសារតែពួកគេបានបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង ហើយពួកគេព្រងើយកន្តើយចំពោះវា។

7:147

وَٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا وَلِقَآءِ ٱلۡأٓخِرَةِ حَبِطَتۡ أَعۡمَٰلُهُمۡۚ هَلۡ يُجۡزَوۡنَ إِلَّا مَا كَانُواْ يَعۡمَلُونَ ﴿147﴾

Transliteration: Waallatheena kaththaboo biayatina waliqai alakhirati habitat aAAmaluhum hal yujzawna illa ma kanoo yaAAmaloona

Translation: ហើយពួកដែលបដិសេធនឹងបណ្តាភស្តុតាងទាំងឡាយរបស់យើង និងការជួប(អល់ឡោះ)នៅថ្ងៃបរលោកនោះ ទង្វើទាំងឡាយរបស់ពួកគេនឹងត្រូវចាត់ទុកជាអសារបង់។ តើគេមិនតបស្នងដល់ពួកគេក្រៅតែពីអ្វីដែលពួកគេបានប្រព្រឹត្តទេឬ?

7:148

وَٱتَّخَذَ قَوۡمُ مُوسَىٰ مِنۢ بَعۡدِهِۦ مِنۡ حُلِيِّهِمۡ عِجۡلٗا جَسَدٗا لَّهُۥ خُوَارٌۚ أَلَمۡ يَرَوۡاْ أَنَّهُۥ لَا يُكَلِّمُهُمۡ وَلَا يَهۡدِيهِمۡ سَبِيلًاۘ ٱتَّخَذُوهُ وَكَانُواْ ظَٰلِمِينَ ﴿148﴾

Transliteration: Waittakhatha qawmu moosa min baAAdihi min huliyyihim AAijlan jasadan lahu khuwarun alam yaraw annahu la yukallimuhum wala yahdeehim sabeelan ittakhathoohu wakanoo thalimeena

Translation: ហើយក្រោយពីគាត់(ចាកចេញទៅកាន់ការសន្ទនាជាមួយនឹងព្រះជាម្ចាស់របស់គាត់នោះ) ក្រុមរបស់ព្យាការីមូសាបានយកគ្រឿងអលង្ការរបស់ពួកគេធ្វើជារូបសំណាក់កូនគោដែលគ្មានវិញ្ញាណ និងគ្មានសំឡេង។ តើពួកគេមិនឃើញទេឬថា ជាការពិតណាស់ វា(រូបសំណាក់កូនគោនោះ)មិនអាចនិយាយនឹងពួកគេ ហើយក៏មិនអាចចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ាត្រឹមត្រូវណាមួយនោះដែរ។ ពួកគេបានយកវា(ធ្វើជាព្រះ) ខណៈដែលពួកគេគឺជាពួកដែលបំពាន។

7:149

وَلَمَّا سُقِطَ فِيٓ أَيۡدِيهِمۡ وَرَأَوۡاْ أَنَّهُمۡ قَدۡ ضَلُّواْ قَالُواْ لَئِن لَّمۡ يَرۡحَمۡنَا رَبُّنَا وَيَغۡفِرۡ لَنَا لَنَكُونَنَّ مِنَ ٱلۡخَٰسِرِينَ ﴿149﴾

Transliteration: Walamma suqita fee aydeehim waraaw annahum qad dalloo qaloo lain lam yarhamna rabbuna wayaghfir lana lanakoonanna mina alkhasireena

Translation: ហើយនៅពេលដែលពួកគេមានការស្តាយក្រោយ(ចំពោះទង្វើដែលខ្លួនបានធ្វើ) ហើយពួកគេបានដឹងថា ជាការពិតណាស់ ពួកគេបានវង្វេង(ចេញពីមាគ៌ាត្រឹមត្រូវ) ពួកគេក៏បានពោលថា៖ ប្រសិនបើព្រះជាម្ចាស់របស់ពួកយើងមិនអាណិតស្រលាញ់ពួកយើង ហើយអភ័យទោសដល់ពួកយើងទេនោះ ពួកយើងប្រាកដជានឹងស្ថិតនៅក្នុងចំណោមពួកដែលខាតបង់ជាមិនខាន។

7:150

وَلَمَّا رَجَعَ مُوسَىٰٓ إِلَىٰ قَوۡمِهِۦ غَضۡبَٰنَ أَسِفٗا قَالَ بِئۡسَمَا خَلَفۡتُمُونِي مِنۢ بَعۡدِيٓۖ أَعَجِلۡتُمۡ أَمۡرَ رَبِّكُمۡۖ وَأَلۡقَى ٱلۡأَلۡوَاحَ وَأَخَذَ بِرَأۡسِ أَخِيهِ يَجُرُّهُۥٓ إِلَيۡهِۚ قَالَ ٱبۡنَ أُمَّ إِنَّ ٱلۡقَوۡمَ ٱسۡتَضۡعَفُونِي وَكَادُواْ يَقۡتُلُونَنِي فَلَا تُشۡمِتۡ بِيَ ٱلۡأَعۡدَآءَ وَلَا تَجۡعَلۡنِي مَعَ ٱلۡقَوۡمِ ٱلظَّـٰلِمِينَ ﴿150﴾

Transliteration: Walamma rajaAAa moosa ila qawmihi ghadbana asifan qala bisama khalaftumoonee min baAAdee aAAajiltum amra rabbikum waalqa alalwaha waakhatha birasi akheehi yajurruhu ilayhi qala ibna omma inna alqawma istadAAafoonee wakadoo yaqtuloonanee fala tushmit biya alaAAdaa wala tajAAalnee maAAa alqawmi alththalimeena

Translation: ហើយនៅពេលដែលព្យាការីមូសាបានត្រឡប់ទៅកាន់ក្រុមរបស់គាត់វិញ រូបគាត់ពោរពេញទៅដោយការខឹងសម្បា និងទុក្ខព្រួយ(ចំពោះពួកគេ)។ គាត់បាននិយាយថា៖ ការដែលពួកអ្នកធ្វើផ្ទុយនឹងបទបញ្ជារបស់ខ្ញុំបន្ទាប់ពីខ្ញុំអវត្តមាននោះ គឺពិតជាអាក្រក់បំផុត។ តើពួកអ្នកប្រញាប់ប្រញាល់មុននឹងបទបញ្ជាព្រះជាម្ចាស់របស់ពួកអ្នកមកដល់ពួកអ្នកឬ? ហើយគាត់បានគ្រវែងផែនចារឹក(គម្ពីរតាវរ៉ត)នោះ ហើយចាប់ទាញសក់ក្បាលបងប្រុសរបស់គាត់មករកគាត់។ ព្យាការីហារូនបាននិយាយថា៖ ឱប្អូនប្រុស! ពិតប្រាកដណាស់ ក្រុមនេះបានមើលស្រាលចំពោះខ្ញុំ ហើយពួកគេស្ទើរតែសម្លាប់ខ្ញុំទៅទៀត(នៅពេលដែលខ្ញុំហាមឃាត់ពួកគេ)។ ដូចនេះ ចូរអ្នកកុំស្តីបន្ទោសខ្ញុំដែលជាហេតុធ្វើឱ្យសត្រូវសប្បាយរីករាយ និងកុំចាត់ទុកខ្ញុំស្ថិតក្នុងចំណោមក្រុមដែលបំពានឱ្យសោះ។

7:151

قَالَ رَبِّ ٱغۡفِرۡ لِي وَلِأَخِي وَأَدۡخِلۡنَا فِي رَحۡمَتِكَۖ وَأَنتَ أَرۡحَمُ ٱلرَّـٰحِمِينَ ﴿151﴾

Transliteration: Qala rabbi ighfir lee waliakhee waadkhilna fee rahmatika waanta arhamu alrrahimeena

Translation: ព្យាការីមូសាបានបួងសួងថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាអភ័យទោសដល់ខ្ញុំនិងបងប្រុសរបស់ខ្ញុំ និងបញ្ចូលយើងខ្ញុំឱ្យស្ថិតក្នុងក្តីមេត្តាករុណារបស់ព្រះអង្គផងចុះ។ ហើយព្រះអង្គ គឺជាអ្នកដែលមហាអាណិតស្រលាញ់ជាងគេបំផុត។

7:152

إِنَّ ٱلَّذِينَ ٱتَّخَذُواْ ٱلۡعِجۡلَ سَيَنَالُهُمۡ غَضَبٞ مِّن رَّبِّهِمۡ وَذِلَّةٞ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَاۚ وَكَذَٰلِكَ نَجۡزِي ٱلۡمُفۡتَرِينَ ﴿152﴾

Transliteration: Inna allatheena ittakhathoo alAAijla sayanaluhum ghadabun min rabbihim wathillatun fee alhayati alddunya wakathalika najzee almuftareena

Translation: ជាការពិតណាស់ ពួកដែលបានយករូបសំណាក់កូនគោ(មកគោរពសក្ការៈ)នោះ ពួកគេនឹងទទួលនូវការខឹងសម្បាពីព្រះជាម្ចាស់របស់ពួកគេ ហើយនិងទទួលនូវភាពអាប់ឱននៅក្នុងឆាកជីវិតលោកិយនេះ។ ហើយក៏ដូច្នោះដែរ យើងនឹងតបស្នងចំពោះពួកដែលប្រឌិតកុហក(ទៅលើអល់ឡោះ)។

7:153

وَٱلَّذِينَ عَمِلُواْ ٱلسَّيِّـَٔاتِ ثُمَّ تَابُواْ مِنۢ بَعۡدِهَا وَءَامَنُوٓاْ إِنَّ رَبَّكَ مِنۢ بَعۡدِهَا لَغَفُورٞ رَّحِيمٞ ﴿153﴾

Transliteration: Waallatheena AAamiloo alssayyiati thumma taboo min baAAdiha waamanoo inna rabbaka min baAAdiha laghafoorun raheemun

Translation: ហើយបណ្តាអ្នកដែលបានប្រព្រឹត្តនូវទង្វើអាក្រក់ ក្រោយមក ពួកគេបានសារភាពកំហុសបន្ទាប់ពីនោះ ព្រមទាំងមានជំនឿវិញ ពិតប្រាកណាស់ ក្រោយពី(ការសារភាពកំហុសរបស់ពួកគេ)នោះ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។

7:154

وَلَمَّا سَكَتَ عَن مُّوسَى ٱلۡغَضَبُ أَخَذَ ٱلۡأَلۡوَاحَۖ وَفِي نُسۡخَتِهَا هُدٗى وَرَحۡمَةٞ لِّلَّذِينَ هُمۡ لِرَبِّهِمۡ يَرۡهَبُونَ ﴿154﴾

Transliteration: Walamma sakata AAan moosa alghadabu akhatha alalwaha wafee nuskhatiha hudan warahmatun lillatheena hum lirabbihim yarhaboona

Translation: ហើយនៅពេលដែលកំហឹងបានរំសាយចេញពីព្យាការីមូសានោះ គាត់ក៏បានយកផែនចារឹកនោះមកវិញ។ ហើយនៅក្នុងផែនចារឹកនោះ គឺពោរពេញទៅដោយការចង្អុលបង្ហាញ និងក្តីមេត្តាករុណាចំពោះអ្នកដែលកោតខ្លាចចំពោះព្រះជាម្ចាស់របស់ពួកគេ។

7:155

وَٱخۡتَارَ مُوسَىٰ قَوۡمَهُۥ سَبۡعِينَ رَجُلٗا لِّمِيقَٰتِنَاۖ فَلَمَّآ أَخَذَتۡهُمُ ٱلرَّجۡفَةُ قَالَ رَبِّ لَوۡ شِئۡتَ أَهۡلَكۡتَهُم مِّن قَبۡلُ وَإِيَّـٰيَۖ أَتُهۡلِكُنَا بِمَا فَعَلَ ٱلسُّفَهَآءُ مِنَّآۖ إِنۡ هِيَ إِلَّا فِتۡنَتُكَ تُضِلُّ بِهَا مَن تَشَآءُ وَتَهۡدِي مَن تَشَآءُۖ أَنتَ وَلِيُّنَا فَٱغۡفِرۡ لَنَا وَٱرۡحَمۡنَاۖ وَأَنتَ خَيۡرُ ٱلۡغَٰفِرِينَ ﴿155﴾

Transliteration: Waikhtara moosa qawmahu sabAAeena rajulan limeeqatina falamma akhathathumu alrrajfatu qala rabbi law shita ahlaktahum min qablu waiyyaya atuhlikuna bima faAAala alssufahao minna in hiya illa fitnatuka tudillu biha man tashao watahdee man tashao anta waliyyuna faighfir lana wairhamna waanta khayru alghafireena

Translation: ហើយព្យាការីមូសាបានជ្រើសរើសបុរសចំនួនចិតសិបនាក់ពីក្រុមរបស់គាត់មកកាន់កន្លែងកំណត់របស់យើង។ នៅពេលដែលការរញ្ជួយដីបានឆក់យកជីវិតរបស់ពួកគេ(ព្រោះតែពួកគេសុំចង់ឃើញអល់ឡោះផ្ទាល់នឹងភ្នែក) ព្យាការីមូសាក៏បានពោលថា៖ បពិត្រព្រះជាម្ចាស់! ប្រសិនបើព្រះអង្គមានចេតនា ព្រះអង្គនឹងបំផ្លាញពួកគេ រួមទាំងរូបខ្ញុំមុនពេលពួកគេមកដល់ជាមិនខាន។ តើព្រះអង្គបំផ្លាញពួកយើង ដោយសារតែអ្វីដែលពួកល្ងង់ខ្លៅក្នុងចំណោមពួកយើងបានប្រព្រឹត្តឬ? ជាការពិតណាស់ វាគ្មានអ្វីក្រៅតែពីជាការសាកល្បងរបស់ព្រះអង្គប៉ុណ្ណោះដែលព្រះអង្គធ្វើឱ្យវង្វេងដោយសារវា ចំពោះជនណាដែលព្រះអង្គមានចេតនា ហើយចង្អុលបង្ហាញចំពោះជនណាដែលព្រះអង្គមានចេតនា។ ព្រះអង្គគឺជាអ្នកគាំពាររបស់យើងខ្ញុំ។ ដូចនេះ សូមព្រះអង្គមេត្តាអភ័យទោសដល់យើងខ្ញុំ ព្រមទាំងអាណិតស្រលាញ់ចំពោះយើងខ្ញុំផង។ ហើយព្រះអង្គគឺជាអ្នកដែលអភ័យទោសដ៏ប្រសើរបំផុត។

7:156

وَٱكۡتُبۡ لَنَا فِي هَٰذِهِ ٱلدُّنۡيَا حَسَنَةٗ وَفِي ٱلۡأٓخِرَةِ إِنَّا هُدۡنَآ إِلَيۡكَۚ قَالَ عَذَابِيٓ أُصِيبُ بِهِۦ مَنۡ أَشَآءُۖ وَرَحۡمَتِي وَسِعَتۡ كُلَّ شَيۡءٖۚ فَسَأَكۡتُبُهَا لِلَّذِينَ يَتَّقُونَ وَيُؤۡتُونَ ٱلزَّكَوٰةَ وَٱلَّذِينَ هُم بِـَٔايَٰتِنَا يُؤۡمِنُونَ ﴿156﴾

Transliteration: Waoktub lana fee hathihi alddunya hasanatan wafee alakhirati inna hudna ilayka qala AAathabee oseebu bihi man ashao warahmatee wasiAAat kulla shayin fasaaktubuha lillatheena yattaqoona wayutoona alzzakata waallatheena hum biayatina yuminoona

Translation: ហើយសូមព្រះអង្គមេត្តាកត់ត្រាដល់យើងខ្ញុំនូវទង្វើកុសលទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក។ ពិតប្រាកដណាស់ យើងខ្ញុំសូមសារភាពកំហុសទៅកាន់ព្រះអង្គ។ ទ្រង់បានមានបន្ទូលថា៖ ទណ្ឌកម្មរបស់យើងគឺនឹងធ្លាក់ទៅលើជនណាដែលយើងមានចេតនា។ ចំណែកឯក្តីមេត្តាករុណារបស់យើងវិញ គឺគ្របដណ្តប់លើអ្វីៗទាំងអស់។ ហើយយើងនឹងកំណត់វា(ក្តីមេត្តាករុណារបស់យើង)សម្រាប់បណ្តាអ្នកដែលកោតខ្លាច ហើយពួកគេបរិច្ចាគហ្សាកាត់ ព្រមទាំងបណ្តាអ្នកដែលមានជំនឿនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង។

7:157

ٱلَّذِينَ يَتَّبِعُونَ ٱلرَّسُولَ ٱلنَّبِيَّ ٱلۡأُمِّيَّ ٱلَّذِي يَجِدُونَهُۥ مَكۡتُوبًا عِندَهُمۡ فِي ٱلتَّوۡرَىٰةِ وَٱلۡإِنجِيلِ يَأۡمُرُهُم بِٱلۡمَعۡرُوفِ وَيَنۡهَىٰهُمۡ عَنِ ٱلۡمُنكَرِ وَيُحِلُّ لَهُمُ ٱلطَّيِّبَٰتِ وَيُحَرِّمُ عَلَيۡهِمُ ٱلۡخَبَـٰٓئِثَ وَيَضَعُ عَنۡهُمۡ إِصۡرَهُمۡ وَٱلۡأَغۡلَٰلَ ٱلَّتِي كَانَتۡ عَلَيۡهِمۡۚ فَٱلَّذِينَ ءَامَنُواْ بِهِۦ وَعَزَّرُوهُ وَنَصَرُوهُ وَٱتَّبَعُواْ ٱلنُّورَ ٱلَّذِيٓ أُنزِلَ مَعَهُۥٓ أُوْلَـٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ ﴿157﴾

Transliteration: Allatheena yattabiAAoona alrrasoola alnnabiyya alommiyya allathee yajidoonahu maktooban AAindahum fee alttawrati waalinjeeli yamuruhum bialmaAAroofi wayanhahum AAani almunkari wayuhillu lahumu alttayyibati wayuharrimu AAalayhimu alkhabaitha wayadaAAu AAanhum israhum waalaghlala allatee kanat AAalayhim faallatheena amanoo bihi waAAazzaroohu wanasaroohu waittabaAAoo alnnoora allathee onzila maAAahu olaika humu almuflihoona

Translation: គឺបណ្តាអ្នកដែលដើរតាមអ្នកនាំសារ(មូហាំម៉ាត់)ជាព្យាការីម្នាក់ដែលជាអនក្ខរជន ដែលពួកគេ(ពួកអះលីគីតាប)បានប្រទះឃើញ(លក្ខណៈសម្បត្តិរបស់)គាត់ត្រូវបានកត់ត្រានៅក្នុងគម្ពីរតាវរ៉ត និងគម្ពីរអ៊ិញជីលដែលនៅជាមួយពួកគេ។ គាត់បង្គាប់ប្រើពួកគេឱ្យសាងអំពើល្អ និងហាមឃាត់ពួកគេពីអំពើអាក្រក់ ហើយអនុញ្ញាតឱ្យពួកគេនូវចំណីអាហារដែលល្អៗ និងហាមឃាត់ពួកគេនូវចំណីអាហារដែលអាក្រក់ ព្រមទាំងដកចេញពីពួកគេនូវបន្ទុកដ៏លំបាក(កាតព្វកិច្ច)ទាំងឡាយរបស់ពួកគេដែលគេធ្លាប់បានដាក់ទៅលើពួកគេ(កាលពីមុន)។ ដូចនេះ បណ្តាអ្នកដែលមានជំនឿចំពោះគាត់(ព្យាការីមូហាំម៉ាត់) លើកតម្កើងគាត់ និងជួយដល់គាត់ ព្រមទាំងអនុវត្តន៍តាមគម្ពីរគួរអានដែលគេបានបញ្ចុះមកឲ្យគាត់ អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលជោគជ័យ។

7:158

قُلۡ يَـٰٓأَيُّهَا ٱلنَّاسُ إِنِّي رَسُولُ ٱللَّهِ إِلَيۡكُمۡ جَمِيعًا ٱلَّذِي لَهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ لَآ إِلَٰهَ إِلَّا هُوَ يُحۡيِۦ وَيُمِيتُۖ فَـَٔامِنُواْ بِٱللَّهِ وَرَسُولِهِ ٱلنَّبِيِّ ٱلۡأُمِّيِّ ٱلَّذِي يُؤۡمِنُ بِٱللَّهِ وَكَلِمَٰتِهِۦ وَٱتَّبِعُوهُ لَعَلَّكُمۡ تَهۡتَدُونَ ﴿158﴾

Transliteration: Qul ya ayyuha alnnasu innee rasoolu Allahi ilaykum jameeAAan allathee lahu mulku alssamawati waalardi la ilaha illa huwa yuhyee wayumeetu faaminoo biAllahi warasoolihi alnnabiyyi alommiyyi allathee yuminu biAllahi wakalimatihi waittabiAAoohu laAAallakum tahtadoona

Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ឱមនុស្សលោកទាំងឡាយ! ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសាររបស់អល់ឡោះមកកាន់ពួកអ្នកទាំងអស់គ្នា ដែលអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ជាអ្នកដែលធ្វើឱ្យរស់ និងជាអ្នកដែលធ្វើឲ្យស្លាប់នោះឡើយ។ ដូច្នេះ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)មានជំនឿចំពោះអល់ឡោះ និងមានជំនឿចំពោះអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)ជាព្យាការីម្នាក់ដែលជាអនក្ខរជនដែលគាត់មានជំនឿលើអល់ឡោះ និងចំពោះបន្ទូលរបស់ទ្រង់។ ហើយចូរពួកអ្នកប្រតិបត្តិតាមគាត់ចុះ សង្ឃឹមថា ពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញ។

7:159

وَمِن قَوۡمِ مُوسَىٰٓ أُمَّةٞ يَهۡدُونَ بِٱلۡحَقِّ وَبِهِۦ يَعۡدِلُونَ ﴿159﴾

Transliteration: Wamin qawmi moosa ommatun yahdoona bialhaqqi wabihi yaAAdiloona

Translation: ហើយក្នុងចំណោមក្រុមរបស់ព្យាការីមូសា គឺមានក្រុមមួយដែលស្ថិតនៅលើមាគ៌ាត្រឹមត្រូវដោយពួកគេចង្អុលបង្ហាញអ្នកដទៃទៅកាន់ការពិត និងកាត់សេចក្តីដោយយុត្តិធម៌។

7:160

وَقَطَّعۡنَٰهُمُ ٱثۡنَتَيۡ عَشۡرَةَ أَسۡبَاطًا أُمَمٗاۚ وَأَوۡحَيۡنَآ إِلَىٰ مُوسَىٰٓ إِذِ ٱسۡتَسۡقَىٰهُ قَوۡمُهُۥٓ أَنِ ٱضۡرِب بِّعَصَاكَ ٱلۡحَجَرَۖ فَٱنۢبَجَسَتۡ مِنۡهُ ٱثۡنَتَا عَشۡرَةَ عَيۡنٗاۖ قَدۡ عَلِمَ كُلُّ أُنَاسٖ مَّشۡرَبَهُمۡۚ وَظَلَّلۡنَا عَلَيۡهِمُ ٱلۡغَمَٰمَ وَأَنزَلۡنَا عَلَيۡهِمُ ٱلۡمَنَّ وَٱلسَّلۡوَىٰۖ كُلُواْ مِن طَيِّبَٰتِ مَا رَزَقۡنَٰكُمۡۚ وَمَا ظَلَمُونَا وَلَٰكِن كَانُوٓاْ أَنفُسَهُمۡ يَظۡلِمُونَ ﴿160﴾

Transliteration: WaqattaAAnahumu ithnatay AAashrata asbatan omaman waawhayna ila moosa ithi istasqahu qawmuhu ani idrib biAAasaka alhajara fainbajasat minhu ithnata AAashrata AAaynan qad AAalima kullu onasin mashrabahum wathallalna AAalayhimu alghamama waanzalna AAalayhimu almanna waalssalwa kuloo min tayyibati ma razaqnakum wama thalamoona walakin kanoo anfusahum yathlimoona

Translation: ហើយយើងបានបំបែកពួកគេ(អម្បូរអ៊ីស្រាអែល)ទៅជា១២កុលសម្ព័ន្ធ។ ហើយយើងបានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីមូសានៅពេលដែលក្រុមរបស់គាត់បានស្នើសុំឱ្យផ្តល់ទឹកដល់ពួកគេថា៖ ចូរអ្នក(ឱព្យាការីមូសា)វាយថ្មនឹងដំបងរបស់អ្នកចុះ។ ពេលនោះ វាក៏បានបាញ់ទឹកចេញជា១២រន្ធ(ទៅតាមចំនួនកុលសម្ព័ន្ធទាំង១២)។ ពិតណាស់ រាល់កុលសម្ព័ន្ធនីមួយៗ គឺដឹងពីកន្លែងផឹកទឹករបស់ពួកគេរៀងៗខ្លួន។ ហើយយើងបានធ្វើឱ្យមានពពកបាំងជាម្លប់ពីលើពួកគេ។ ហើយយើងបានបញ្ចុះមកឱ្យពួកគេនូវអាល់ម៉ាន់(ភេសជ្ជៈដែលមានរសជាតិផ្អែមដូចទឹកឃ្មុំ) និងអាស់សាល់វ៉ា(បក្សីមួយប្រភេទដែលស្រដៀងនឹងសត្វក្រួច)។ (យើងបានមានបន្ទូលថា៖) ចូរពួកអ្នកទទួលទាននូវចំណីអាហារល្អៗដែលយើងបានប្រទានឱ្យពួកអ្នកចុះ។ ហើយពួកគេមិនបានបំពានលើយើងឡើយ ក៏ប៉ុន្តែ ពួកគេបំពានទៅលើខ្លួនឯងទៅវិញទេ។

7:161

وَإِذۡ قِيلَ لَهُمُ ٱسۡكُنُواْ هَٰذِهِ ٱلۡقَرۡيَةَ وَكُلُواْ مِنۡهَا حَيۡثُ شِئۡتُمۡ وَقُولُواْ حِطَّةٞ وَٱدۡخُلُواْ ٱلۡبَابَ سُجَّدٗا نَّغۡفِرۡ لَكُمۡ خَطِيٓـَٰٔتِكُمۡۚ سَنَزِيدُ ٱلۡمُحۡسِنِينَ ﴿161﴾

Transliteration: Waith qeela lahumu oskunoo hathihi alqaryata wakuloo minha haythu shitum waqooloo hittatun waodkhuloo albaba sujjadan naghfir lakum khateeatikum sanazeedu almuhsineena

Translation: ហើយចូរអ្នកនឹកឃើញ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលគេ(អល់ឡោះ)បានមានបន្ទូលទៅកាន់ពួកគេ(អម្បូរអ៊ីស្រាអែល)ថា៖ ចូរពួកអ្នកចូលទៅកាន់ទីក្រុងនេះ(ក្រុងយេរូសាឡឹម) ហើយចូរពួកអ្នកទទួលទាននូវផលានុផលរបស់វាតាមដែលពួកអ្នកចង់ ហើយពួកអ្នកត្រូវពោលថា៖ “សូមទ្រង់មេត្តាអភ័យទោសដល់យើងខ្ញុំផង”។ ហើយចូរពួកអ្នកចូលតាមទ្វារទាំងឡាយ(របស់វា)ដោយឱនលំទោនចុះ នោះយើងនឹងអភ័យទោសដល់ពួកអ្នកចំពោះកំហុសឆ្គងទាំងឡាយរបស់ពួកអ្នក។ ហើយយើងនឹងបន្ថែម(ប្រការល្អ)ដល់បណ្តាអ្នកដែលសាងអំពើល្អ។

7:162

فَبَدَّلَ ٱلَّذِينَ ظَلَمُواْ مِنۡهُمۡ قَوۡلًا غَيۡرَ ٱلَّذِي قِيلَ لَهُمۡ فَأَرۡسَلۡنَا عَلَيۡهِمۡ رِجۡزٗا مِّنَ ٱلسَّمَآءِ بِمَا كَانُواْ يَظۡلِمُونَ ﴿162﴾

Transliteration: Fabaddala allatheena thalamoo minhum qawlan ghayra allathee qeela lahum faarsalna AAalayhim rijzan mina alssamai bima kanoo yathlimoona

Translation: តែពួកដែលបំពានវិញបែរជាផ្លាស់ប្តូរពាក្យពេចន៍ខុសពីពាក្យពេចន៍ដែលគេបាននិយាយទៅកាន់ពួកគេ។ ដូចនេះ យើងក៏បានបញ្ចុះទណ្ឌកម្មពីលើមេឃទៅលើពួកគេដោយសារតែអ្វីដែលពួកគេបានបំពាន។

7:163

وَسۡـَٔلۡهُمۡ عَنِ ٱلۡقَرۡيَةِ ٱلَّتِي كَانَتۡ حَاضِرَةَ ٱلۡبَحۡرِ إِذۡ يَعۡدُونَ فِي ٱلسَّبۡتِ إِذۡ تَأۡتِيهِمۡ حِيتَانُهُمۡ يَوۡمَ سَبۡتِهِمۡ شُرَّعٗا وَيَوۡمَ لَا يَسۡبِتُونَ لَا تَأۡتِيهِمۡۚ كَذَٰلِكَ نَبۡلُوهُم بِمَا كَانُواْ يَفۡسُقُونَ ﴿163﴾

Transliteration: Waisalhum AAani alqaryati allatee kanat hadirata albahri ith yaAAdoona fee alssabti ith tateehim heetanuhum yawma sabtihim shurraAAan wayawma la yasbitoona la tateehim kathalika nabloohum bima kanoo yafsuqoona

Translation: ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរពួកគេ(ពួកយូដា)អំពីភូមិស្រុកមួយដែលស្ថិតនៅជិតសមុទ្រ នៅពេលដែលពួកគេបានបំពាន(បម្រាមដោយចេញទៅនេសាទ)នៅថ្ងៃសៅរ៍ ខណៈដែលត្រីផុសចេញមកកាន់ពួកគេយ៉ាងច្រើននៅក្នុងថ្ងៃសៅរ៍។ តែនៅក្នុងថ្ងៃផ្សេងវិញ ត្រីទាំងនោះមិនបានផុសចេញមកកាន់ពួកគេនោះទេ។ ក៏ដូច្នោះដែរ យើងបានសាកល្បងពួកគេដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តល្មើស។

7:164

وَإِذۡ قَالَتۡ أُمَّةٞ مِّنۡهُمۡ لِمَ تَعِظُونَ قَوۡمًا ٱللَّهُ مُهۡلِكُهُمۡ أَوۡ مُعَذِّبُهُمۡ عَذَابٗا شَدِيدٗاۖ قَالُواْ مَعۡذِرَةً إِلَىٰ رَبِّكُمۡ وَلَعَلَّهُمۡ يَتَّقُونَ ﴿164﴾

Transliteration: Waith qalat ommatun minhum lima taAAithoona qawman Allahu muhlikuhum aw muAAaththibuhum AAathaban shadeedan qaloo maAAthiratan ila rabbikum walaAAallahum yattaqoona

Translation: ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលក្រុមមួយក្នុងចំណោមពួកគេបាននិយាយថា៖ ហេតុអ្វីបានជាពួកអ្នកណែនាំក្រុមដែលអល់ឡោះនឹងបំផ្លាញពួកគេ ឬដាក់ទណ្ឌកម្មពួកគេនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត? ពួកគេ(អ្នកដែលណែនាំ)បាននិយាយថា៖ (ពួកយើងណែនាំដល់ពួកគេ)គឺដើម្បីជាហេតុផលសំអាងមួយចំពោះព្រះជាម្ចាស់របស់ពួកអ្នក ហើយនិងសង្ឃឹមថា ពួកគេនឹងកោតខ្លាច។

7:165

فَلَمَّا نَسُواْ مَا ذُكِّرُواْ بِهِۦٓ أَنجَيۡنَا ٱلَّذِينَ يَنۡهَوۡنَ عَنِ ٱلسُّوٓءِ وَأَخَذۡنَا ٱلَّذِينَ ظَلَمُواْ بِعَذَابِۭ بَـِٔيسِۭ بِمَا كَانُواْ يَفۡسُقُونَ ﴿165﴾

Transliteration: Falamma nasoo ma thukkiroo bihi anjayna allatheena yanhawna AAani alssooi waakhathna allatheena thalamoo biAAathabin baeesin bima kanoo yafsuqoona

Translation: ហើយនៅពេលដែលពួកគេ(ពួកប្រឆាំង)បានភ្លេចនូវអ្វីដែលគេណែនាំពួកគេ(បញ្ឈប់ការចេញទៅនេសាទនៅថ្ងៃសៅរ៍)នោះ យើងក៏រំដោះតែបណ្តាអ្នកដែលបានហាមឃាត់គ្នាពីអំពើអាក្រក់ប៉ុណ្ណោះ(ឱ្យរួចផុតពីទណ្ឌកម្ម)។ ហើយយើងបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាចំពោះពួកដែលបំពានដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តល្មើស។

7:166

فَلَمَّا عَتَوۡاْ عَن مَّا نُهُواْ عَنۡهُ قُلۡنَا لَهُمۡ كُونُواْ قِرَدَةً خَٰسِـِٔينَ ﴿166﴾

Transliteration: Falamma AAataw AAan ma nuhoo AAanhu qulna lahum koonoo qiradatan khasieena

Translation: ហើយនៅពេលដែលពួកគេបានបំពានព្រំដែននៃអ្វីដែលគេបានហាមឃាត់ពួកគេនោះ យើងក៏បានមានបន្ទូលទៅកាន់ពួកគេថា៖ ចូរពួកឯងកើតទៅជាសត្វស្វាដ៏អាប់ឱនចុះ។

7:167

وَإِذۡ تَأَذَّنَ رَبُّكَ لَيَبۡعَثَنَّ عَلَيۡهِمۡ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِ مَن يَسُومُهُمۡ سُوٓءَ ٱلۡعَذَابِۗ إِنَّ رَبَّكَ لَسَرِيعُ ٱلۡعِقَابِ وَإِنَّهُۥ لَغَفُورٞ رَّحِيمٞ ﴿167﴾

Transliteration: Waith taaththana rabbuka layabAAathanna AAalayhim ila yawmi alqiyamati man yasoomuhum sooa alAAathabi inna rabbaka lasareeAAu alAAiqabi wainnahu laghafoorun raheemun

Translation: ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលព្រះជាម្ចាស់របស់អ្នកបានប្រកាសនូវដំណឹងមួយថា ជាការពិតណាស់ ទ្រង់ពិតជានឹងបញ្ជូនទៅកាន់ពួកគេ(ពួកយូដា)នូវអ្នកដែលធ្វើឱ្យពួកគេអាប់ឱន ជាទណ្ឌកម្មដ៏អាក្រក់(ចំពោះពួកគេ) រហូតដល់ថ្ងៃបរលោក។ ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក គឺជាអ្នកដាក់ទណ្ឌកម្មយ៉ាងរហ័សបំផុត ហើយពិតប្រាកដណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រលាញ់។

7:168

وَقَطَّعۡنَٰهُمۡ فِي ٱلۡأَرۡضِ أُمَمٗاۖ مِّنۡهُمُ ٱلصَّـٰلِحُونَ وَمِنۡهُمۡ دُونَ ذَٰلِكَۖ وَبَلَوۡنَٰهُم بِٱلۡحَسَنَٰتِ وَٱلسَّيِّـَٔاتِ لَعَلَّهُمۡ يَرۡجِعُونَ ﴿168﴾

Transliteration: WaqattaAAnahum fee alardi omaman minhumu alssalihoona waminhum doona thalika wabalawnahum bialhasanati waalssayyiati laAAallahum yarjiAAoona

Translation: ហើយយើងបានបំបែកពួកគេ(អម្បូរអ៊ីស្រាអែល)នៅលើផែនដីនេះជាក្រុមៗ។ ក្នុងចំណោមពួកគេ គឺមានអ្នកដែលសាងទង្វើកុសល ហើយក្នុងចំណោមពួកគេផងដែរ គឺមានអ្នកដែលធ្វើផ្សេងពីនេះ។ ហើយយើងបានសាកល្បងពួកគេនូវរឿងល្អ និងរឿងអាក្រក់ជាច្រើន សង្ឃឹមថាពួកគេនឹងវិលត្រឡប់(បញ្ឈប់ពីអំពើល្មើសនានា)។

7:169

فَخَلَفَ مِنۢ بَعۡدِهِمۡ خَلۡفٞ وَرِثُواْ ٱلۡكِتَٰبَ يَأۡخُذُونَ عَرَضَ هَٰذَا ٱلۡأَدۡنَىٰ وَيَقُولُونَ سَيُغۡفَرُ لَنَا وَإِن يَأۡتِهِمۡ عَرَضٞ مِّثۡلُهُۥ يَأۡخُذُوهُۚ أَلَمۡ يُؤۡخَذۡ عَلَيۡهِم مِّيثَٰقُ ٱلۡكِتَٰبِ أَن لَّا يَقُولُواْ عَلَى ٱللَّهِ إِلَّا ٱلۡحَقَّ وَدَرَسُواْ مَا فِيهِۗ وَٱلدَّارُ ٱلۡأٓخِرَةُ خَيۡرٞ لِّلَّذِينَ يَتَّقُونَۚ أَفَلَا تَعۡقِلُونَ ﴿169﴾

Transliteration: Fakhalafa min baAAdihim khalfun warithoo alkitaba yakhuthoona AAarada hatha aladna wayaqooloona sayughfaru lana wain yatihim AAaradun mithluhu yakhuthoohu alam yukhath AAalayhim meethaqu alkitabi an la yaqooloo AAala Allahi illa alhaqqa wadarasoo ma feehi waalddaru alakhiratu khayrun lillatheena yattaqoona afala taAAqiloona

Translation: ហើយក្រោយពីពួកទាំងនោះ(កន្លងផុត)ទៅ មានអ្នកជំនាន់ក្រោយបានមកស្នងមរតកគម្ពីរ(តាវរ៉តពីពួកគេ) ដោយពួកគេបានយកគម្ពីរប្តូរទ្រព្យសម្បត្តិតិចតួច។ ហើយពួកគេនិយាយ(ស្រមៃ)ថា៖ គេ(អល់ឡោះ)នឹងអភ័យទោសដល់ពួកយើង។ ហើយប្រសិនបើទ្រព្យសម្បត្តិដ៏តិចតួចនោះបានមកដល់ពួកគេ ពួកគេនឹងទទួលយកវាម្តងហើយម្តងទៀត។ តើគេ(អល់ឡោះ)មិនបានដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ទៅលើពួកគេក្នុងគម្ពីរទេឬដែលថា ពួកគេមិនត្រូវនិយាយអ្វីពាក់ព័ន្ធនឹងអល់ឡោះក្រៅពីការពិតនោះឡើយ ខណៈដែលពួកគេបានរៀនសូត្រនូវអ្វីដែលមាននៅក្នុងគម្ពីរហើយនោះ។ ហើយលំនៅដ្ឋាននៅថ្ងៃបរលោក គឺវាល្អប្រសើរបំផុតសម្រាប់បណ្តាអ្នកដែលកោតខ្លាច។ តើពួកអ្នកគ្មានវិចារណញាណទេឬ?

7:170

وَٱلَّذِينَ يُمَسِّكُونَ بِٱلۡكِتَٰبِ وَأَقَامُواْ ٱلصَّلَوٰةَ إِنَّا لَا نُضِيعُ أَجۡرَ ٱلۡمُصۡلِحِينَ ﴿170﴾

Transliteration: Waallatheena yumassikoona bialkitabi waaqamoo alssalata inna la nudeeAAu ajra almusliheena

Translation: ហើយបណ្តាអ្នកដែលប្រកាន់ខ្ជាប់តាមគម្ពីរ(តាវរ៉ត) និងបានប្រតិបត្តិសឡាតនោះ ជាការពិតណាស់ យើង(អល់ឡោះ)មិនធ្វើឱ្យបាត់បង់នូវផលបុណ្យរបស់អ្នកដែលសាងទង្វើកុសលឡើយ។

7:171

وَإِذۡ نَتَقۡنَا ٱلۡجَبَلَ فَوۡقَهُمۡ كَأَنَّهُۥ ظُلَّةٞ وَظَنُّوٓاْ أَنَّهُۥ وَاقِعُۢ بِهِمۡ خُذُواْ مَآ ءَاتَيۡنَٰكُم بِقُوَّةٖ وَٱذۡكُرُواْ مَا فِيهِ لَعَلَّكُمۡ تَتَّقُونَ ﴿171﴾

Transliteration: Waith nataqna aljabala fawqahum kaannahu thullatun wathannoo annahu waqiAAun bihim khuthoo ma ataynakum biquwwatin waothkuroo ma feehi laAAallakum tattaqoona

Translation: ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលយើងបានលើកភ្នំ(តួរ)ដាក់ពីលើពួកគេ(អម្បូរអ៊ីស្រាអែល) ប្រៀបដូចជាម្លប់(ដែលគ្របពីលើពួកគេ) ហើយពួកគេនឹកស្មានថា ពិតណាស់ វានឹងធ្លាក់សង្កត់លើពួកគេ។ (អល់ឡោះបានមានបន្ទូលទៅកាន់ពួកគេថា៖) ចូរពួកអ្នកទទួលយកនូវអ្វីដែលយើងបានប្រទានឲ្យពួកអ្នកឱ្យបានខ្ជាប់ខ្ជួន។ ហើយចូរពួកអ្នកចងចាំនូវអ្វី(ក្បួនច្បាប់)ដែលមាននៅក្នុងវា សង្ឃឹមថាពួកអ្នកនឹងកោតខ្លាច។

7:172

وَإِذۡ أَخَذَ رَبُّكَ مِنۢ بَنِيٓ ءَادَمَ مِن ظُهُورِهِمۡ ذُرِّيَّتَهُمۡ وَأَشۡهَدَهُمۡ عَلَىٰٓ أَنفُسِهِمۡ أَلَسۡتُ بِرَبِّكُمۡۖ قَالُواْ بَلَىٰ شَهِدۡنَآۚ أَن تَقُولُواْ يَوۡمَ ٱلۡقِيَٰمَةِ إِنَّا كُنَّا عَنۡ هَٰذَا غَٰفِلِينَ ﴿172﴾

Transliteration: Waith akhatha rabbuka min banee adama min thuhoorihim thurriyyatahum waashhadahum AAala anfusihim alastu birabbikum qaloo bala shahidna an taqooloo yawma alqiyamati inna kunna AAan hatha ghafileena

Translation: ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលព្រះជាម្ចាស់របស់អ្នកបានបញ្ចេញពីឆ្អឹងខ្នងរបស់កូនចៅអាហ្ទាំនូវពូជពង្សរបស់ពួកគេ ហើយទ្រង់បានឱ្យពួកគេទទួលស្គាល់លើខ្លួនឯង(នូវភាពជាព្រះជាម្ចាស់របស់ទ្រង់)។ (ទ្រង់បានមានបន្ទូលថា៖) តើយើងមិនមែនជាព្រះជាម្ចាស់របស់ពួកអ្នកទេឬ? ពួកគេបានឆ្លើយថា៖ ប្រាកដហើយ ពួកយើងទទួលស្គាល់(ថាគឺទ្រង់ជាព្រះជាម្ចាស់របស់ពួកយើង)។ (ទ្រង់បានមានបន្ទូលទៀតថា៖ ការធ្វើដូចនេះ) គឺដើម្បីកុំឱ្យនៅថ្ងៃបរលោកពួកអ្នកនិយាយថា៖ ពិតប្រាកដណាស់ ពួកយើងមិនធ្លាប់ដឹងឮរឿងនេះឡើយ។

7:173

أَوۡ تَقُولُوٓاْ إِنَّمَآ أَشۡرَكَ ءَابَآؤُنَا مِن قَبۡلُ وَكُنَّا ذُرِّيَّةٗ مِّنۢ بَعۡدِهِمۡۖ أَفَتُهۡلِكُنَا بِمَا فَعَلَ ٱلۡمُبۡطِلُونَ ﴿173﴾

Transliteration: Aw taqooloo innama ashraka abaona min qablu wakunna thurriyyatan min baAAdihim afatuhlikuna bima faAAala almubtiloona

Translation: ឬក៏ពួកអ្នកនិយាយថា ពិតប្រាកដណាស់ ជីដូនជីតារបស់ពួកយើងបានធ្វើស្ហ៊ីរិក(នឹងអល់ឡោះ) ហើយពួកយើងគ្រាន់តែជាពូជពង្សជំនាន់ក្រោយពួកគេប៉ុណ្ណោះ។ (ហើយពួកអ្នកនិយាយថា៖) តើព្រះអង្គនឹងបំផ្លាញពួកយើងដោយសារតែទង្វើរបស់ពួកដែលប្រព្រឹត្តខុស(ជំនាន់មុន)ឬ?

7:174

وَكَذَٰلِكَ نُفَصِّلُ ٱلۡأٓيَٰتِ وَلَعَلَّهُمۡ يَرۡجِعُونَ ﴿174﴾

Transliteration: Wakathalika nufassilu alayati walaAAallahum yarjiAAoona

Translation: ហើយក៏ដូច្នោះដែរ យើងបានបកស្រាយបញ្ជាក់នូវសញ្ញាភស្តុតាងទាំងឡាយ សង្ឃឹមថាពួកគេនឹងវិលត្រឡប់(ងាកចេញពីទង្វើស្ហ៊ីរិក)។

7:175

وَٱتۡلُ عَلَيۡهِمۡ نَبَأَ ٱلَّذِيٓ ءَاتَيۡنَٰهُ ءَايَٰتِنَا فَٱنسَلَخَ مِنۡهَا فَأَتۡبَعَهُ ٱلشَّيۡطَٰنُ فَكَانَ مِنَ ٱلۡغَاوِينَ ﴿175﴾

Transliteration: Waotlu AAalayhim nabaa allathee ataynahu ayatina fainsalakha minha faatbaAAahu alshshaytanu fakana mina alghaweena

Translation: ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សូត្រឱ្យពួកគេ(អម្បូរអ៊ីស្រាអែល)ស្តាប់ចុះនូវរឿងរ៉ាវរបស់បុរសម្នាក់ដែលយើងបានផ្តល់ឱ្យគេនូវសញ្ញាភស្តុតាងរបស់យើង ក៏ប៉ុន្តែគេបែរជាបោះបង់វាចោលទៅវិញ។ ពេលនោះ ស្ហៃតនក៏បានអូសទាញរូបគេឲ្យដើរតាមវា។ ដូច្នេះ រូបគេក៏ស្ថិតក្នុងចំណោមពួកដែលវង្វេង។

7:176

وَلَوۡ شِئۡنَا لَرَفَعۡنَٰهُ بِهَا وَلَٰكِنَّهُۥٓ أَخۡلَدَ إِلَى ٱلۡأَرۡضِ وَٱتَّبَعَ هَوَىٰهُۚ فَمَثَلُهُۥ كَمَثَلِ ٱلۡكَلۡبِ إِن تَحۡمِلۡ عَلَيۡهِ يَلۡهَثۡ أَوۡ تَتۡرُكۡهُ يَلۡهَثۚ ذَّـٰلِكَ مَثَلُ ٱلۡقَوۡمِ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَاۚ فَٱقۡصُصِ ٱلۡقَصَصَ لَعَلَّهُمۡ يَتَفَكَّرُونَ ﴿176﴾

Transliteration: Walaw shina larafaAAnahu biha walakinnahu akhlada ila alardi waittabaAAa hawahu famathaluhu kamathali alkalbi in tahmil AAalayhi yalhath aw tatrukhu yalhath thalika mathalu alqawmi allatheena kaththaboo biayatina faoqsusi alqasasa laAAallahum yatafakkaroona

Translation: ហើយប្រសិនបើយើងមានចេតនា យើងប្រាកដជានឹងលើកតម្កើងរូបគេតាមរយៈវា(សញ្ញាភស្តុតាងទាំងនោះ)ជាមិនខាន។ ក៏ប៉ុន្តែ រូបគេទោរទន់ទៅរកចំណង់តណ្ហាលោកិយ ព្រមទាំងដើរតាមទំនើងចិត្តរបស់ខ្លួនឯង។ ជាការពិតណាស់ បុគ្គលបែបនេះ គឺប្រៀបដូចជាសត្វឆ្កែមួយក្បាលដូច្នោះដែរ ដែលទោះបីជាអ្នកដេញវា ឬក៏លែងវាចោល ក៏វានៅតែលៀនអណ្តាត។ នោះហើយគឺជាការប្រៀបធៀបចំពោះក្រុមដែលបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)និទានរឿងរ៉ាវទាំងនោះប្រាប់ពួកគេ(អម្បូរអ៊ីស្រាអែល)ចុះ សង្ឃឹមថា ពួកគេចេះគិតពិចារណា។

7:177

سَآءَ مَثَلًا ٱلۡقَوۡمُ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا وَأَنفُسَهُمۡ كَانُواْ يَظۡلِمُونَ ﴿177﴾

Transliteration: Saa mathalan alqawmu allatheena kaththaboo biayatina waanfusahum kanoo yathlimoona

Translation: ការប្រៀបធៀបក្រុមដែលបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើងនោះ គឺអាក្រក់បំផុត។ ហើយពួកគេគឺជាពួកដែលធ្លាប់បានបំពានលើខ្លួនឯង។

7:178

مَن يَهۡدِ ٱللَّهُ فَهُوَ ٱلۡمُهۡتَدِيۖ وَمَن يُضۡلِلۡ فَأُوْلَـٰٓئِكَ هُمُ ٱلۡخَٰسِرُونَ ﴿178﴾

Transliteration: Man yahdi Allahu fahuwa almuhtadee waman yudlil faolaika humu alkhasiroona

Translation: ជនណាហើយដែលអល់ឡោះទ្រង់ចង្អុលបង្ហាញនោះ រូបគេគឺជាអ្នកដែលទទួលបានការចង្អុលបង្ហាញដ៏ពិតប្រាកដ។ រីឯជនណាហើយដែលទ្រង់ធ្វើឱ្យរូបគេវង្វេង ពួកទាំងនោះហើយ គឺជាពួកដែលខាតបង់។

7:179

وَلَقَدۡ ذَرَأۡنَا لِجَهَنَّمَ كَثِيرٗا مِّنَ ٱلۡجِنِّ وَٱلۡإِنسِۖ لَهُمۡ قُلُوبٞ لَّا يَفۡقَهُونَ بِهَا وَلَهُمۡ أَعۡيُنٞ لَّا يُبۡصِرُونَ بِهَا وَلَهُمۡ ءَاذَانٞ لَّا يَسۡمَعُونَ بِهَآۚ أُوْلَـٰٓئِكَ كَٱلۡأَنۡعَٰمِ بَلۡ هُمۡ أَضَلُّۚ أُوْلَـٰٓئِكَ هُمُ ٱلۡغَٰفِلُونَ ﴿179﴾

Transliteration: Walaqad tharana lijahannama katheeran mina aljinni waalinsi lahum quloobun la yafqahoona biha walahum aAAyunun la yubsiroona biha walahum athanun la yasmaAAoona biha olaika kaalanAAami bal hum adallu olaika humu alghafiloona

Translation: ហើយជាការពិតណាស់ យើងបានបង្កើតពួកជិន និងមនុស្សលោកជាច្រើនសម្រាប់ដាក់ក្នុងនរកជើហាន់ណាំ(ដោយសារតែ)ពួកគេមានចិត្ត តែពួកគេមិនយកវាមកពិចារណា។ ពួកគេមានភ្នែក ប៉ុន្តែពួកគេមិនយកភ្នែករបស់ពួកគេមើល(សញ្ញាភស្តុតាងរបស់អល់ឡោះ) ហើយពួកគេមានត្រចៀក តែពួកគេមិនយកវាមកស្តាប់(វាក្យខណ្ឌទាំងឡាយរបស់ទ្រង់)ឡើយ។ ពួកទាំងនោះប្រៀបដូចជាសត្វពាហនៈ។ ផ្ទុយទៅវិញ ពួកគេវង្វេងជាង(សត្វពាហនៈទាំង)នោះទៅទៀត។ ពួកទាំងនោះ គឺជាពួកដែលព្រងើយកន្តើយ។

7:180

وَلِلَّهِ ٱلۡأَسۡمَآءُ ٱلۡحُسۡنَىٰ فَٱدۡعُوهُ بِهَاۖ وَذَرُواْ ٱلَّذِينَ يُلۡحِدُونَ فِيٓ أَسۡمَـٰٓئِهِۦۚ سَيُجۡزَوۡنَ مَا كَانُواْ يَعۡمَلُونَ ﴿180﴾

Transliteration: Walillahi alasmao alhusna faodAAoohu biha watharoo allatheena yulhidoona fee asmaihi sayujzawna ma kanoo yaAAmaloona

Translation: ហើយសម្រាប់អល់ឡោះជាម្ចាស់ ទ្រង់មានព្រះនាមដ៏ល្អប្រពៃជាច្រើន។ ហេតុនេះ ចូរពួកអ្នកបួងសួងសុំពីទ្រង់តាមរយៈព្រះនាមទាំងនោះចុះ។ ហើយចូរពួកអ្នកបោះបង់ពួកដែលកែប្រែព្រះនាមរបស់ទ្រង់ចុះ។ គេ(អល់ឡោះ)នឹងតបស្នងដល់ពួកគេដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។

7:181

وَمِمَّنۡ خَلَقۡنَآ أُمَّةٞ يَهۡدُونَ بِٱلۡحَقِّ وَبِهِۦ يَعۡدِلُونَ ﴿181﴾

Transliteration: Wamimman khalaqna ommatun yahdoona bialhaqqi wabihi yaAAdiloona

Translation: ហើយក្នុងចំណោមអ្នកដែលយើងបានបង្កើតនោះ គឺមានក្រុមមួយដែលទទួលបានការចង្អុលបង្ហាញទៅកាន់ការពិត (និងអំពាវនាវអ្នកដទៃទៅកាន់ការពិតនោះ) ហើយនិងកាត់សេចក្តីដោយយុត្តិធម៌។

7:182

وَٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا سَنَسۡتَدۡرِجُهُم مِّنۡ حَيۡثُ لَا يَعۡلَمُونَ ﴿182﴾

Transliteration: Waallatheena kaththaboo biayatina sanastadrijuhum min haythu la yaAAlamoona

Translation: ហើយពួកដែលបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង យើងនឹងល្បួងពួកគេដោយពួកគេមិនដឹងខ្លួនឡើយ។

7:183

وَأُمۡلِي لَهُمۡۚ إِنَّ كَيۡدِي مَتِينٌ ﴿183﴾

Transliteration: Waomlee lahum inna kaydee mateenun

Translation: ហើយយើងនឹងពន្យារពេល(ដាក់ទណ្ឌកម្ម)ដល់ពួកគេ។ ជាការពិតណាស់ គម្រោងការរបស់យើង គឺខ្លាំងក្លាបំផុត។

7:184

أَوَلَمۡ يَتَفَكَّرُواْۗ مَا بِصَاحِبِهِم مِّن جِنَّةٍۚ إِنۡ هُوَ إِلَّا نَذِيرٞ مُّبِينٌ ﴿184﴾

Transliteration: Awalam yatafakkaroo ma bisahibihim min jinnatin in huwa illa natheerun mubeenun

Translation: តើពួកគេមិនគិតពិចារណាទេឬដែលថា មិត្តភក្តិរបស់ពួកគេ(ព្យាការីមូហាំម៉ាត់)ពុំមែនជាមនុស្សវិកលចរិកឡើយ។ តាមពិតរូបគាត់ គ្មានអ្វីក្រៅជាអ្នកដាស់តឿនព្រមានយ៉ាងច្បាស់លាស់ប៉ុណ្ណោះ។

7:185

أَوَلَمۡ يَنظُرُواْ فِي مَلَكُوتِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا خَلَقَ ٱللَّهُ مِن شَيۡءٖ وَأَنۡ عَسَىٰٓ أَن يَكُونَ قَدِ ٱقۡتَرَبَ أَجَلُهُمۡۖ فَبِأَيِّ حَدِيثِۭ بَعۡدَهُۥ يُؤۡمِنُونَ ﴿185﴾

Transliteration: Awalam yanthuroo fee malakooti alssamawati waalardi wama khalaqa Allahu min shayin waan AAasa an yakoona qadi iqtaraba ajaluhum fabiayyi hadeethin baAAdahu yuminoona

Translation: តើពួកគេមិនសម្លឹងមើលទៅចំពោះការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីគ្រប់យ៉ាងដែលអល់ឡោះបានបង្កើតនៅក្នុងវាទាំងពីរ ព្រមទាំង(មិនសម្លឹងមើល)ទៅកាន់ឆាកជីវិតរបស់ពួកគេដែលអាចនឹងមកដល់ទីបញ្ចប់(ក្នុងពេលឆាប់ៗ)ទេឬ? ដូច្នេះ តើមានគម្ពីរណាមួយក្រោយពីវា(គម្ពីរគួរអាន)ទៀតដែលពួកគេមានជំនឿចំពោះវានោះ?

7:186

مَن يُضۡلِلِ ٱللَّهُ فَلَا هَادِيَ لَهُۥۚ وَيَذَرُهُمۡ فِي طُغۡيَٰنِهِمۡ يَعۡمَهُونَ ﴿186﴾

Transliteration: Man yudlili Allahu fala hadiya lahu wayatharuhum fee tughyanihim yaAAmahoona

Translation: ជនណាហើយដែលអល់ឡោះធ្វើឱ្យរូបគេវង្វេង ពិតណាស់ រូបគេគ្មានអ្នកចង្អុលបង្ហាញណា(ក្រៅពីទ្រង់)ឡើយ។ ហើយអល់ឡោះនឹងបណ្តោយឱ្យពួកគេស្ថិតក្នុងភាពវង្វេងដោយពួកគេមានភាពស្រពេចស្រពិល។

7:187

يَسۡـَٔلُونَكَ عَنِ ٱلسَّاعَةِ أَيَّانَ مُرۡسَىٰهَاۖ قُلۡ إِنَّمَا عِلۡمُهَا عِندَ رَبِّيۖ لَا يُجَلِّيهَا لِوَقۡتِهَآ إِلَّا هُوَۚ ثَقُلَتۡ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ لَا تَأۡتِيكُمۡ إِلَّا بَغۡتَةٗۗ يَسۡـَٔلُونَكَ كَأَنَّكَ حَفِيٌّ عَنۡهَاۖ قُلۡ إِنَّمَا عِلۡمُهَا عِندَ ٱللَّهِ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ ﴿187﴾

Transliteration: Yasaloonaka AAani alssaAAati ayyana mursaha qul innama AAilmuha AAinda rabbee la yujalleeha liwaqtiha illa huwa thaqulat fee alssamawati waalardi la tateekum illa baghtatan yasaloonaka kaannaka hafiyyun AAanha qul innama AAilmuha AAinda Allahi walakinna akthara alnnasi la yaAAlamoona

Translation: ពួកគេនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីថ្ងៃបរលោក ថាតើពេលណាទើបវាកើតឡើង? ចូរអ្នកពោលចុះថា៖ តាមពិត ចំណេះដឹងអំពីវា គឺនៅឯអល់ឡោះជាម្ចាស់(តែមួយគត់)។ គ្មាននរណាម្នាក់ដែលដឹងពីពេលវេលាកំណត់របស់វាឡើយ គឺមានតែទ្រង់ប៉ុណ្ណោះ។ វាជារឿងអាថ៌កំបាំងបំផុតទាំងនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដី។ វានឹងមិនមកដល់ពួកអ្នកឡើយ លើកលែងតែភ្លាមៗ(មួយរំពេច)។ ពួកគេសួរអ្នកហាក់បីដូចជាអ្នកប្រាថ្នាចង់ដឹងអំពីវា។ ចូរអ្នកពោលថា៖ តាមពិត ចំណេះដឹងអំពីវា គឺនៅឯអល់ឡោះជាម្ចាស់(តែមួយគត់) ក៏ប៉ុន្តែមនុស្សលោកភាគច្រើនមិនបានដឹងឡើយ(ថាមានតែទ្រង់ដែលដឹងពីរឿងនោះ)។

7:188

قُل لَّآ أَمۡلِكُ لِنَفۡسِي نَفۡعٗا وَلَا ضَرًّا إِلَّا مَا شَآءَ ٱللَّهُۚ وَلَوۡ كُنتُ أَعۡلَمُ ٱلۡغَيۡبَ لَٱسۡتَكۡثَرۡتُ مِنَ ٱلۡخَيۡرِ وَمَا مَسَّنِيَ ٱلسُّوٓءُۚ إِنۡ أَنَا۠ إِلَّا نَذِيرٞ وَبَشِيرٞ لِّقَوۡمٖ يُؤۡمِنُونَ ﴿188﴾

Transliteration: Qul la amliku linafsee nafAAan wala darran illa ma shaa Allahu walaw kuntu aAAlamu alghayba laistakthartu mina alkhayri wama massaniya alssooo in ana illa natheerun wabasheerun liqawmin yuminoona

Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ខ្ញុំគ្មានសមត្ថភាពអ្វីអាចផ្តល់ផលប្រយោជន៍ដល់ខ្លួនឯង ហើយក៏មិនអាចការពារគ្រោះថ្នាក់(ចេញពីខ្លួនខ្ញុំ)នោះដែរ លើកលែងតែអ្វីដែលអល់ឡោះទ្រង់មានចេតនាប៉ុណ្ណោះ។ ប្រសិនបើខ្ញុំអាចដឹងពីប្រការអាថ៌កំបាំងមែននោះ ខ្ញុំប្រាកដជានឹងទទួលបានប្រការល្អជាច្រើនជាមិនខាន ហើយប្រការអាក្រក់ក៏មិនអាចមកប៉ះពាល់រូបខ្ញុំនោះដែរ។ តាមពិតរូបខ្ញុំគ្មានអ្វីក្រៅពីជាអ្នកព្រមានបន្លាច និងផ្តល់ដំណឹងរីករាយដល់ក្រុមដែលមានជំនឿប៉ុណ្ណោះ។

7:189

هُوَ ٱلَّذِي خَلَقَكُم مِّن نَّفۡسٖ وَٰحِدَةٖ وَجَعَلَ مِنۡهَا زَوۡجَهَا لِيَسۡكُنَ إِلَيۡهَاۖ فَلَمَّا تَغَشَّىٰهَا حَمَلَتۡ حَمۡلًا خَفِيفٗا فَمَرَّتۡ بِهِۦۖ فَلَمَّآ أَثۡقَلَت دَّعَوَا ٱللَّهَ رَبَّهُمَا لَئِنۡ ءَاتَيۡتَنَا صَٰلِحٗا لَّنَكُونَنَّ مِنَ ٱلشَّـٰكِرِينَ ﴿189﴾

Transliteration: Huwa allathee khalaqakum min nafsin wahidatin wajaAAala minha zawjaha liyaskuna ilayha falamma taghashshaha hamalat hamlan khafeefan famarrat bihi falamma athqalat daAAawa Allaha rabbahuma lain ataytana salihan lanakoonanna mina alshshakireena

Translation: ទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក(ឱបុរសនិងស្ត្រីទាំងឡាយ)ចេញពីមនុស្សតែម្នាក់(ព្យាការីអាហ្ទាំ) ហើយទ្រង់បានបង្កើតចេញពីមនុស្សតែម្នាក់នោះនូវភរិយារបស់គាត់ដើម្បីឲ្យគាត់រួមរស់ជាមួយនាង។ នៅពេលដែលគាត់បានរួមដំណេកជាមួយនាង នាងក៏មានផ្ទៃពោះដោយបានពពោះដ៏ស្រាលនៅពេលដំបូង រួចនាងបានបន្តពពោះបែបនេះ។ នៅពេលដែលផ្ទៃពោះ(របស់នាង)កាន់តែធ្ងន់ គេទាំងពីរក៏បានបួងសួងសុំពីអល់ឡោះជាព្រះជាម្ចាស់របស់គេទាំងពីរថា៖ ប្រសិនបើព្រះអង្គប្រទានឱ្យយើងខ្ញុំនូវកូនដ៏ល្អម្នាក់ ពួកយើងពិតជានឹងក្លាយទៅជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលដឹងគុណ(ទ្រង់)ជាមិនខាន។

7:190

فَلَمَّآ ءَاتَىٰهُمَا صَٰلِحٗا جَعَلَا لَهُۥ شُرَكَآءَ فِيمَآ ءَاتَىٰهُمَاۚ فَتَعَٰلَى ٱللَّهُ عَمَّا يُشۡرِكُونَ ﴿190﴾

Transliteration: Falamma atahuma salihan jaAAala lahu shurakaa feema atahuma fataAAala Allahu AAamma yushrikoona

Translation: នៅពេលដែលគេទាំងពីរទទួលនូវកូនដ៏ល្អម្នាក់ គេទាំងពីរបែរជាបានធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់ចំពោះអ្វី(កូន)ដែលទ្រង់បានប្រទានដល់គេទាំងពីរទៅវិញ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេបានធ្វើស្ហ៊ីរិក។

7:191

أَيُشۡرِكُونَ مَا لَا يَخۡلُقُ شَيۡـٔٗا وَهُمۡ يُخۡلَقُونَ ﴿191﴾

Transliteration: Ayushrikoona ma la yakhluqu shayan wahum yukhlaqoona

Translation: តើពួកគេយកអ្នកដែលមិនបានបង្កើតអ្វីមួយសោះមកធ្វើស្ហ៊ីរិក(នឹងអល់ឡោះ)ទាំងដែលពួកវាត្រូវបានគេ(អល់ឡោះ)បង្កើតយ៉ាងដូចម្តេច?

7:192

وَلَا يَسۡتَطِيعُونَ لَهُمۡ نَصۡرٗا وَلَآ أَنفُسَهُمۡ يَنصُرُونَ ﴿192﴾

Transliteration: Wala yastateeAAoona lahum nasran wala anfusahum yansuroona

Translation: ពួកវាមិនអាចជួយអ្វីដល់ពួកគេឡើយ ហើយក៏មិនអាចជួយខ្លួនឯងបាននោះដែរ។

7:193

وَإِن تَدۡعُوهُمۡ إِلَى ٱلۡهُدَىٰ لَا يَتَّبِعُوكُمۡۚ سَوَآءٌ عَلَيۡكُمۡ أَدَعَوۡتُمُوهُمۡ أَمۡ أَنتُمۡ صَٰمِتُونَ ﴿193﴾

Transliteration: Wain tadAAoohum ila alhuda la yattabiAAookum sawaon AAalaykum adaAAawtumoohum am antum samitoona

Translation: ហើយប្រសិនបើពួកអ្នក(ឱពួកមុស្ហរីគីន)បួងសួងសុំឲ្យពួកវាចង្អុលបង្ហាញ(ពួកអ្នក) ក៏ពួកវាមិនអាចធ្វើតាមពួកអ្នកបានដែរ។ វាដូចតែគ្នាទេចំពោះពួកអ្នក ទោះបីជាពួកអ្នកបួងសួងសុំពីពួកវា ឬក៏ពួកអ្នកនៅស្ងៀម(មិនបួងសួងសុំពីពួកវា)ក៏ដោយ។

7:194

إِنَّ ٱلَّذِينَ تَدۡعُونَ مِن دُونِ ٱللَّهِ عِبَادٌ أَمۡثَالُكُمۡۖ فَٱدۡعُوهُمۡ فَلۡيَسۡتَجِيبُواْ لَكُمۡ إِن كُنتُمۡ صَٰدِقِينَ ﴿194﴾

Transliteration: Inna allatheena tadAAoona min dooni Allahi AAibadun amthalukum faodAAoohum falyastajeeboo lakum in kuntum sadiqeena

Translation: ពិតប្រាកដណាស់ អ្វីដែលពួកអ្នក(ឱពួកមុស្ហរីគីន)កំពុងតែគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះនោះ ពួកវាក៏ជាខ្ញុំបម្រើ(របស់អល់ឡោះ)ដូចពួកអ្នកដែរ។ ដូច្នេះ ចូរពួកអ្នកបួងសួងសុំពីពួកវាចុះ ហើយឱ្យពួកវាឆ្លើយតបចំពោះពួកអ្នកមើល៍ ប្រសិនបើពួកអ្នក គឺជាអ្នកទៀងត្រង់មែននោះ។

7:195

أَلَهُمۡ أَرۡجُلٞ يَمۡشُونَ بِهَآۖ أَمۡ لَهُمۡ أَيۡدٖ يَبۡطِشُونَ بِهَآۖ أَمۡ لَهُمۡ أَعۡيُنٞ يُبۡصِرُونَ بِهَآۖ أَمۡ لَهُمۡ ءَاذَانٞ يَسۡمَعُونَ بِهَاۗ قُلِ ٱدۡعُواْ شُرَكَآءَكُمۡ ثُمَّ كِيدُونِ فَلَا تُنظِرُونِ ﴿195﴾

Transliteration: Alahum arjulun yamshoona biha am lahum aydin yabtishoona biha am lahum aAAyunun yubsiroona biha am lahum athanun yasmaAAoona biha quli odAAoo shurakaakum thumma keedooni fala tunthirooni

Translation: តើពួកវា(រូបបដិមាទាំងនោះ)មានជើងដែលអាចដើរបានដែរឬទេ? ឬតើពួកវាមានដៃដែលអាចចាប់កាន់បានដែរឬទេ? ឬតើពួកវាមានភ្នែកដែលអាចមើលឃើញបានដែរឬទេ? ឬតើពួកវាមានត្រចៀកដែលអាចស្តាប់ឮដែរទេ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកបួងសួងសុំពីព្រះនានារបស់ពួកអ្នក។ បន្ទាប់មក ចូរពួកអ្នកប្រើល្បិចដាក់ខ្ញុំចុះ ហើយកុំពន្យារពេលឱ្យខ្ញុំឱ្យសោះ។

7:196

إِنَّ وَلِـِّۧيَ ٱللَّهُ ٱلَّذِي نَزَّلَ ٱلۡكِتَٰبَۖ وَهُوَ يَتَوَلَّى ٱلصَّـٰلِحِينَ ﴿196﴾

Transliteration: Inna waliyyiya Allahu allathee nazzala alkitaba wahuwa yatawalla alssaliheena

Translation: ជាការពិតណាស់ អ្នកដែលគាំពាររូបខ្ញុំ(ព្យាការីមូហាំម៉ាត់) គឺអល់ឡោះជាម្ចាស់ដែលជាអ្នកបញ្ចុះគម្ពីរ(គួរអាន) ហើយទ្រង់ក៏ជាអ្នកគាំពារអ្នកសាងទង្វើកុសលទាំងឡាយផងដែរ។

7:197

وَٱلَّذِينَ تَدۡعُونَ مِن دُونِهِۦ لَا يَسۡتَطِيعُونَ نَصۡرَكُمۡ وَلَآ أَنفُسَهُمۡ يَنصُرُونَ ﴿197﴾

Transliteration: Waallatheena tadAAoona min doonihi la yastateeAAoona nasrakum wala anfusahum yansuroona

Translation: ហើយពួក(បដិមា)ដែលពួកអ្នក(ឱពួកមុស្ហរីគីន)កំពុងតែបួងសួងសុំក្រៅពីទ្រង់នោះ ពួកវាមិនអាចជួយពួកអ្នកបានឡើយ ហើយពួកវាក៏មិនអាចជួយខ្លួនឯងបានដែរ។

7:198

وَإِن تَدۡعُوهُمۡ إِلَى ٱلۡهُدَىٰ لَا يَسۡمَعُواْۖ وَتَرَىٰهُمۡ يَنظُرُونَ إِلَيۡكَ وَهُمۡ لَا يُبۡصِرُونَ ﴿198﴾

Transliteration: Wain tadAAoohum ila alhuda la yasmaAAoo watarahum yanthuroona ilayka wahum la yubsiroona

Translation: ហើយប្រសិនបើពួកអ្នក(ឱពួកមុស្ហរីគីន)បួងសួងសុំឲ្យពួកវាចង្អុលបង្ហាញ(ពួកអ្នក)នោះ ពួកវាមិនបានស្តាប់ឮឡើយ។ ហើយអ្នកឃើញពួកវាសម្លឹងមកកាន់អ្នក តែពួកវាមើលមិនឃើញឡើយ។

7:199

خُذِ ٱلۡعَفۡوَ وَأۡمُرۡ بِٱلۡعُرۡفِ وَأَعۡرِضۡ عَنِ ٱلۡجَٰهِلِينَ ﴿199﴾

Transliteration: Khuthi alAAafwa wamur bialAAurfi waaAArid AAani aljahileena

Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទទួលយកការអធ្យាស្រ័យ(ពីមនុស្ស) និងប្រើគ្នាឱ្យធ្វើល្អ ហើយត្រូវបែរចេញពីពួកល្ងង់ខ្លៅ។

7:200

وَإِمَّا يَنزَغَنَّكَ مِنَ ٱلشَّيۡطَٰنِ نَزۡغٞ فَٱسۡتَعِذۡ بِٱللَّهِۚ إِنَّهُۥ سَمِيعٌ عَلِيمٌ ﴿200﴾

Transliteration: Waimma yanzaghannaka mina alshshaytani nazghun faistaAAith biAllahi innahu sameeAAun AAaleemun

Translation: ហើយប្រសិនបើស្ហៃតនមកញុះញង់អ្នកនូវប្រការណាមួយ ចូរអ្នកសុំការបញ្ចៀសពីអល់ឡោះ។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹងបំផុត។

7:201

إِنَّ ٱلَّذِينَ ٱتَّقَوۡاْ إِذَا مَسَّهُمۡ طَـٰٓئِفٞ مِّنَ ٱلشَّيۡطَٰنِ تَذَكَّرُواْ فَإِذَا هُم مُّبۡصِرُونَ ﴿201﴾

Transliteration: Inna allatheena ittaqaw itha massahum taifun mina alshshaytani tathakkaroo faitha hum mubsiroona

Translation: ជាការពិតណាស់ បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ) នៅពេលដែលមានក្រុមមួយនៃពួកស្ហៃតនមកញុះញង់ពួកគេ(អូសទាញឱ្យប្រព្រឹត្តបាបកម្ម) គឺពួកគេនឹកឃើញ(ដល់អល់ឡោះ)។ ពេលនោះ ពួកគេគឺជាអ្នកដែលមើលឃើញ(ប្រការត្រឹមត្រូវ)។

7:202

وَإِخۡوَٰنُهُمۡ يَمُدُّونَهُمۡ فِي ٱلۡغَيِّ ثُمَّ لَا يُقۡصِرُونَ ﴿202﴾

Transliteration: Waikhwanuhum yamuddoonahum fee alghayyi thumma la yuqsiroona

Translation: ចំណែកឯបងប្អូនរបស់ស្ហៃតន(ក្នុងចំណោមពួកមនុស្សអាក្រក់)វិញ ពួកវានៅតែបន្ថែមឱ្យពួកគេនូវភាពវង្វេង។ ក្រោយមកពួកវាមិនធ្វេសប្រហែសឡើយ

7:203

وَإِذَا لَمۡ تَأۡتِهِم بِـَٔايَةٖ قَالُواْ لَوۡلَا ٱجۡتَبَيۡتَهَاۚ قُلۡ إِنَّمَآ أَتَّبِعُ مَا يُوحَىٰٓ إِلَيَّ مِن رَّبِّيۚ هَٰذَا بَصَآئِرُ مِن رَّبِّكُمۡ وَهُدٗى وَرَحۡمَةٞ لِّقَوۡمٖ يُؤۡمِنُونَ ﴿203﴾

Transliteration: Waitha lam tatihim biayatin qaloo lawla ijtabaytaha qul innama attabiAAu ma yooha ilayya min rabbee hatha basairu min rabbikum wahudan warahmatun liqawmin yuminoona

Translation: ហើយប្រសិនបើអ្នកមិនបាននាំមកនូវសញ្ញាភស្តុតាងណាមួយមកកាន់ពួកគេទេនោះ ពួកគេនឹងនិយាយថា៖ ហេតុអ្វីបានជាអ្នកមិនបង្កើត(ប្រឌិត)សញ្ញាភស្តុតាង(ដោយខ្លួនឯងទៅ)? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ តាមពិត ខ្ញុំគ្រាន់តែដើរតាមអ្វីដែលគេផ្តល់ជាវ៉ាហ៊ីឲ្យខ្ញុំពីព្រះជាម្ចាស់របស់ខ្ញុំប៉ុណ្ណោះ។ នេះ(គម្ពីរគួរអាន) គឺជាសញ្ញាភស្តុតាងពីព្រះជាម្ចាស់របស់ពួកអ្នក និងជាការចង្អុលបង្ហាញ ព្រមទាំងជាក្តីមេត្តាករុណាសម្រាប់ក្រុមដែលមានជំនឿ។

7:204

وَإِذَا قُرِئَ ٱلۡقُرۡءَانُ فَٱسۡتَمِعُواْ لَهُۥ وَأَنصِتُواْ لَعَلَّكُمۡ تُرۡحَمُونَ ﴿204﴾

Transliteration: Waitha quria alquranu faistamiAAoo lahu waansitoo laAAallakum turhamoona

Translation: ហើយនៅពេលដែលមានគេសូត្រគម្ពីរគួរអាននោះ ចូរពួកអ្នកត្រងត្រាប់ស្តាប់ និងនៅស្ងៀម សង្ឃឹមថាគេនឹងអាណិតស្រលាញ់ដល់ពួកអ្នក។

7:205

وَٱذۡكُر رَّبَّكَ فِي نَفۡسِكَ تَضَرُّعٗا وَخِيفَةٗ وَدُونَ ٱلۡجَهۡرِ مِنَ ٱلۡقَوۡلِ بِٱلۡغُدُوِّ وَٱلۡأٓصَالِ وَلَا تَكُن مِّنَ ٱلۡغَٰفِلِينَ ﴿205﴾

Transliteration: Waothkur rabbaka fee nafsika tadarruAAan wakheefatan wadoona aljahri mina alqawli bialghuduwwi waalasali wala takun mina alghafileena

Translation: ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រឭកទៅចំពោះព្រះជាម្ចាស់របស់អ្នកក្នុងខ្លួនរបស់អ្នកដោយបន្ទាបខ្លួន និងកោតខ្លាច និងមិនត្រូវតម្លើងសំឡេងខ្លាំងៗនោះឡើយទាំងនៅពេលព្រឹកនិងនៅពេលល្ងាច។ ហើយចូរអ្នកកុំធ្វើឱ្យខ្លួនឲ្យស្ថិតក្នុងចំណោមពួកដែលព្រងើយកន្តើយឡើយ។

7:206

إِنَّ ٱلَّذِينَ عِندَ رَبِّكَ لَا يَسۡتَكۡبِرُونَ عَنۡ عِبَادَتِهِۦ وَيُسَبِّحُونَهُۥ وَلَهُۥ يَسۡجُدُونَۤ۩ ﴿206﴾

Transliteration: Inna allatheena AAinda rabbika la yastakbiroona AAan AAibadatihi wayusabbihoonahu walahu yasjudoona

Translation: ពិតប្រាកដណាស់ អ្នកដែលនៅជិតព្រះម្ចាស់របស់អ្នក(បណ្តាម៉ាឡាអ៊ីកាត់) ពួកគេមិនក្រអឺតក្រទមចំពោះការគោរពសក្ការៈទ្រង់ឡើយ។ ហើយពួកគេលើកតម្កើងទ្រង់ និងឱនស៊ូជោតចំពោះទ្រង់(តែមួយគត់)។

Transliteration source: English Transliteration by Tanzil. Used under Tanzil's non-commercial terms; see the source and latest updates at Tanzil. Tanzil translation download