71:1إِنَّآ أَرۡسَلۡنَا نُوحًا إِلَىٰ قَوۡمِهِۦٓ أَنۡ أَنذِرۡ قَوۡمَكَ مِن قَبۡلِ أَن يَأۡتِيَهُمۡ عَذَابٌ أَلِيمٞ ﴿1﴾إِنَّآ أَرۡسَلۡنَا نُوحًا إِلَىٰ قَوۡمِهِۦٓ أَنۡ أَنذِرۡ قَوۡمَكَ مِن قَبۡلِ أَن يَأۡتِيَهُمۡ عَذَابٌ أَلِيمٞ
Transliteration: Inna arsalna noohan ila qawmihi an anthir qawmaka min qabli an yatiyahum AAathabun aleemun
Translation: ពិតប្រាកដណាស់ យើងបានបញ្ជូនព្យាការីនួហទៅកាន់ក្រុមរបស់គេ (ហើយយើងបានមានបន្ទូលថា៖) ចូរអ្នកដាស់តឿនព្រមានក្រុមរបស់អ្នកមុននឹងទណ្ឌកម្មដ៏ឈឺចាប់បានមកដល់ពួកគេ។
71:2قَالَ يَٰقَوۡمِ إِنِّي لَكُمۡ نَذِيرٞ مُّبِينٌ ﴿2﴾قَالَ يَٰقَوۡمِ إِنِّي لَكُمۡ نَذِيرٞ مُّبِينٌ
Transliteration: Qala ya qawmi innee lakum natheerun mubeenun
Translation: គាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំជាអ្នកដាស់តឿនព្រមានយ៉ាងច្បាស់លាស់សម្រាប់ពួកអ្នក។
71:3أَنِ ٱعۡبُدُواْ ٱللَّهَ وَٱتَّقُوهُ وَأَطِيعُونِ ﴿3﴾أَنِ ٱعۡبُدُواْ ٱللَّهَ وَٱتَّقُوهُ وَأَطِيعُونِ
Transliteration: Ani oAAbudoo Allaha waittaqoohu waateeAAooni
Translation: ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ(តែមួយគត់) និងកោតខ្លាចទ្រង់ ហើយគោរពប្រតិបត្ដិតាមខ្ញុំ
71:4يَغۡفِرۡ لَكُم مِّن ذُنُوبِكُمۡ وَيُؤَخِّرۡكُمۡ إِلَىٰٓ أَجَلٖ مُّسَمًّىۚ إِنَّ أَجَلَ ٱللَّهِ إِذَا جَآءَ لَا يُؤَخَّرُۚ لَوۡ كُنتُمۡ تَعۡلَمُونَ ﴿4﴾يَغۡفِرۡ لَكُم مِّن ذُنُوبِكُمۡ وَيُؤَخِّرۡكُمۡ إِلَىٰٓ أَجَلٖ مُّسَمًّىۚ إِنَّ أَجَلَ ٱللَّهِ إِذَا جَآءَ لَا يُؤَخَّرُۚ لَوۡ كُنتُمۡ تَعۡلَمُونَ
Transliteration: Yaghfir lakum min thunoobikum wayuakhkhirkum ila ajalin musamman inna ajala Allahi itha jaa la yuakhkharu law kuntum taAAlamoona
Translation: នោះទ្រង់នឹងអភ័យទោសដល់ពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងពន្យារអាយុជីវិតពួកអ្នក រហូតដល់ពេលវេលាដែលត្រូវបានកំណត់។ ពិតប្រាកដណាស់ ពេលវេលាកំណត់របស់អល់ឡោះ កាលណាវាមកដល់ គឺគេមិនពន្យារពេលឡើយ ប្រសិនបើពួកអ្នកបានដឹង។
71:5قَالَ رَبِّ إِنِّي دَعَوۡتُ قَوۡمِي لَيۡلٗا وَنَهَارٗا ﴿5﴾قَالَ رَبِّ إِنِّي دَعَوۡتُ قَوۡمِي لَيۡلٗا وَنَهَارٗا
Transliteration: Qala rabbi innee daAAawtu qawmee laylan wanaharan
Translation: គាត់បានពោលថា៖ បពិត្រព្រះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំបានអំពាវនាវក្រុមរបស់ខ្ញុំទាំងយប់ទាំងថ្ងៃ។
71:6فَلَمۡ يَزِدۡهُمۡ دُعَآءِيٓ إِلَّا فِرَارٗا ﴿6﴾فَلَمۡ يَزِدۡهُمۡ دُعَآءِيٓ إِلَّا فِرَارٗا
Transliteration: Falam yazidhum duAAaee illa firaran
Translation: តែការអំពាវនាវរបស់ខ្ញុំ គ្មានបន្ថែមអ្វីដល់ពួកគេក្រៅពីការគេចចេញនោះឡើយ។
71:7وَإِنِّي كُلَّمَا دَعَوۡتُهُمۡ لِتَغۡفِرَ لَهُمۡ جَعَلُوٓاْ أَصَٰبِعَهُمۡ فِيٓ ءَاذَانِهِمۡ وَٱسۡتَغۡشَوۡاْ ثِيَابَهُمۡ وَأَصَرُّواْ وَٱسۡتَكۡبَرُواْ ٱسۡتِكۡبَارٗا ﴿7﴾وَإِنِّي كُلَّمَا دَعَوۡتُهُمۡ لِتَغۡفِرَ لَهُمۡ جَعَلُوٓاْ أَصَٰبِعَهُمۡ فِيٓ ءَاذَانِهِمۡ وَٱسۡتَغۡشَوۡاْ ثِيَابَهُمۡ وَأَصَرُّواْ وَٱسۡتَكۡبَرُواْ ٱسۡتِكۡبَارٗا
Transliteration: Wainnee kullama daAAawtuhum litaghfira lahum jaAAaloo asabiAAahum fee athanihim waistaghshaw thiyabahum waasarroo waistakbaroo istikbaran
Translation: ហើយពិតប្រាកដណាស់ រាល់ពេលដែលខ្ញុំអំពាវនាវពួកគេដើម្បីព្រះអង្គអភ័យទោសដល់ពួកគេ ពួកគេបែរជាយកម្រាមដៃញ៉ុកត្រចៀកខ្លួនឯង និងបានយកសម្លៀកបំពាក់គ្របមុខ ហើយពួកគេនៅតែបន្ដ(ប្រឆាំង) និងក្អេងក្អាងជាខ្លាំង។
71:8ثُمَّ إِنِّي دَعَوۡتُهُمۡ جِهَارٗا ﴿8﴾ثُمَّ إِنِّي دَعَوۡتُهُمۡ جِهَارٗا
Transliteration: Thumma innee daAAawtuhum jiharan
Translation: បន្ទាប់មក ខ្ញុំពិតជាបានអំពាវនាវពួកគេដោយបើកចំហ។
71:9ثُمَّ إِنِّيٓ أَعۡلَنتُ لَهُمۡ وَأَسۡرَرۡتُ لَهُمۡ إِسۡرَارٗا ﴿9﴾ثُمَّ إِنِّيٓ أَعۡلَنتُ لَهُمۡ وَأَسۡرَرۡتُ لَهُمۡ إِسۡرَارٗا
Transliteration: Thumma innee aAAlantu lahum waasrartu lahum israran
Translation: ក្រោយមកទៀត ខ្ញុំពិតជាបានអំពាវនាវពួកគេដោយសំឡេងខ្លាំងៗ ហើយក៏បានអំពាវនាវពួកគេដោយស្ងាត់ៗផងដែរ។
71:10فَقُلۡتُ ٱسۡتَغۡفِرُواْ رَبَّكُمۡ إِنَّهُۥ كَانَ غَفَّارٗا ﴿10﴾فَقُلۡتُ ٱسۡتَغۡفِرُواْ رَبَّكُمۡ إِنَّهُۥ كَانَ غَفَّارٗا
Transliteration: Faqultu istaghfiroo rabbakum innahu kana ghaffaran
Translation: ហើយខ្ញុំបាននិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកសុំការអភ័យទោសពីព្រះជាម្ចាស់របស់ពួកអ្នកចុះ។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលមហាអភ័យទោសបំផុត។
71:11يُرۡسِلِ ٱلسَّمَآءَ عَلَيۡكُم مِّدۡرَارٗا ﴿11﴾يُرۡسِلِ ٱلسَّمَآءَ عَلَيۡكُم مِّدۡرَارٗا
Transliteration: Yursili alssamaa AAalaykum midraran
Translation: ទ្រង់នឹងបញ្ចុះទឹកភ្លៀងយ៉ាងច្រើនសន្ធឹកសន្ធាប់មកកាន់ពួកអ្នក។
71:12وَيُمۡدِدۡكُم بِأَمۡوَٰلٖ وَبَنِينَ وَيَجۡعَل لَّكُمۡ جَنَّـٰتٖ وَيَجۡعَل لَّكُمۡ أَنۡهَٰرٗا ﴿12﴾وَيُمۡدِدۡكُم بِأَمۡوَٰلٖ وَبَنِينَ وَيَجۡعَل لَّكُمۡ جَنَّـٰتٖ وَيَجۡعَل لَّكُمۡ أَنۡهَٰرٗا
Transliteration: Wayumdidkum biamwalin wabaneena wayajAAal lakum jannatin wayajAAal lakum anharan
Translation: ហើយទ្រង់នឹងប្រទាននូវទ្រព្យសម្បត្ដិនិងកូនចៅជាច្រើនដល់ពួកអ្នក និងបង្កើតសម្រាប់ពួកអ្នកនូវចម្ការដំណាំជាច្រើន ហើយនិងបង្កើតសម្រាប់ពួកអ្នកនូវទនេ្លជាច្រើនផងដែរ។
71:13مَّا لَكُمۡ لَا تَرۡجُونَ لِلَّهِ وَقَارٗا ﴿13﴾مَّا لَكُمۡ لَا تَرۡجُونَ لِلَّهِ وَقَارٗا
Transliteration: Ma lakum la tarjoona lillahi waqaran
Translation: ហេតុអ្វីបានជាពួកអ្នកមិនខ្លាចចំពោះភាពធំធេងរបស់អល់ឡោះជាម្ចាស់ដូចនេះ?
71:14وَقَدۡ خَلَقَكُمۡ أَطۡوَارًا ﴿14﴾وَقَدۡ خَلَقَكُمۡ أَطۡوَارًا
Transliteration: Waqad khalaqakum atwaran
Translation: ជាការពិតណាស់ ទ្រង់បានបង្កើតពួកអ្នកជាដំណាក់កាលៗ។
71:15أَلَمۡ تَرَوۡاْ كَيۡفَ خَلَقَ ٱللَّهُ سَبۡعَ سَمَٰوَٰتٖ طِبَاقٗا ﴿15﴾أَلَمۡ تَرَوۡاْ كَيۡفَ خَلَقَ ٱللَّهُ سَبۡعَ سَمَٰوَٰتٖ طِبَاقٗا
Transliteration: Alam taraw kayfa khalaqa Allahu sabAAa samawatin tibaqan
Translation: តើពួកអ្នកមិនបានឃើញទេឬ ថាតើអល់ឡោះទ្រង់បង្កើតមេឃប្រាំពីរជាន់តម្រៀបលើគ្នា
71:16وَجَعَلَ ٱلۡقَمَرَ فِيهِنَّ نُورٗا وَجَعَلَ ٱلشَّمۡسَ سِرَاجٗا ﴿16﴾وَجَعَلَ ٱلۡقَمَرَ فِيهِنَّ نُورٗا وَجَعَلَ ٱلشَّمۡسَ سِرَاجٗا
Transliteration: WajaAAala alqamara feehinna nooran wajaAAala alshshamsa sirajan
Translation: ព្រមទាំងបង្កើតនូវព្រះចន្ទនៅលើមេឃជាពន្លឺ និងបង្កើតព្រះអាទិត្យជាជាចង្កៀងយ៉ាងដូចម្តេច?
71:17وَٱللَّهُ أَنۢبَتَكُم مِّنَ ٱلۡأَرۡضِ نَبَاتٗا ﴿17﴾وَٱللَّهُ أَنۢبَتَكُم مِّنَ ٱلۡأَرۡضِ نَبَاتٗا
Transliteration: WaAllahu anbatakum mina alardi nabatan
Translation: ហើយអល់ឡោះទ្រង់បានបង្កើតពួកអ្នកអំពីដី។
71:18ثُمَّ يُعِيدُكُمۡ فِيهَا وَيُخۡرِجُكُمۡ إِخۡرَاجٗا ﴿18﴾ثُمَّ يُعِيدُكُمۡ فِيهَا وَيُخۡرِجُكُمۡ إِخۡرَاجٗا
Transliteration: Thumma yuAAeedukum feeha wayukhrijukum ikhrajan
Translation: បន្ទាប់មក ទ្រង់ត្រលប់ពួកអ្នកទៅក្នុងដីវិញ(បន្ទាប់ពីស្លាប់)។ បន្ទាប់មកទៀត ទ្រង់នឹងបញ្ចេញពួកអ្នក(ពីដីមកវិញនៅថ្ងៃបរលោក)។
71:19وَٱللَّهُ جَعَلَ لَكُمُ ٱلۡأَرۡضَ بِسَاطٗا ﴿19﴾وَٱللَّهُ جَعَلَ لَكُمُ ٱلۡأَرۡضَ بِسَاطٗا
Transliteration: WaAllahu jaAAala lakumu alarda bisatan
Translation: ហើយអល់ឡោះទ្រង់បានបង្កើតផែនដីឱ្យលាតសន្ធឹងសម្រាប់ពួកអ្នក
71:20لِّتَسۡلُكُواْ مِنۡهَا سُبُلٗا فِجَاجٗا ﴿20﴾لِّتَسۡلُكُواْ مِنۡهَا سُبُلٗا فِجَاجٗا
Transliteration: Litaslukoo minha subulan fijajan
Translation: ដើម្បីឲ្យពួកអ្នកអាចធ្វើដំណើរនៅលើវាតាមផ្លូវដែលធំទូលាយជាច្រើន។
71:21قَالَ نُوحٞ رَّبِّ إِنَّهُمۡ عَصَوۡنِي وَٱتَّبَعُواْ مَن لَّمۡ يَزِدۡهُ مَالُهُۥ وَوَلَدُهُۥٓ إِلَّا خَسَارٗا ﴿21﴾قَالَ نُوحٞ رَّبِّ إِنَّهُمۡ عَصَوۡنِي وَٱتَّبَعُواْ مَن لَّمۡ يَزِدۡهُ مَالُهُۥ وَوَلَدُهُۥٓ إِلَّا خَسَارٗا
Transliteration: Qala noohun rabbi innahum AAasawnee waittabaAAoo man lam yazidhu maluhu wawaladuhu illa khasaran
Translation: ព្យាការីនួហបានពោលថា៖ បពិត្រព្រះជាម្ចាស់! ពិតប្រាកដណាស់ ពួកគេបានប្រឆាំងនឹងខ្ញុំ ហើយពួកគេបែរជាដើរតាមជនដែលទ្រព្យសម្បត្ដិ និងកូនចៅរបស់គេមិនបានបន្ថែមអ្វីដល់គេក្រៅតែពីភាពខាតបង់ទៅវិញ។
71:22وَمَكَرُواْ مَكۡرٗا كُبَّارٗا ﴿22﴾وَمَكَرُواْ مَكۡرٗا كُبَّارٗا
Transliteration: Wamakaroo makran kubbaran
Translation: ហើយពួកគេបានប្រើល្បិចកលមួយយ៉ាងធំ។
71:23وَقَالُواْ لَا تَذَرُنَّ ءَالِهَتَكُمۡ وَلَا تَذَرُنَّ وَدّٗا وَلَا سُوَاعٗا وَلَا يَغُوثَ وَيَعُوقَ وَنَسۡرٗا ﴿23﴾وَقَالُواْ لَا تَذَرُنَّ ءَالِهَتَكُمۡ وَلَا تَذَرُنَّ وَدّٗا وَلَا سُوَاعٗا وَلَا يَغُوثَ وَيَعُوقَ وَنَسۡرٗا
Transliteration: Waqaloo la tatharunna alihatakum wala tatharunna waddan wala suwaAAan wala yaghootha wayaAAooqa wanasran
Translation: ហើយពួកគេ(ពួកមេដឹកនាំ)បាននិយាយថា៖ ចូរពួកអ្នកកុំបោះបង់ព្រះទាំងឡាយរបស់ពួកអ្នក និងកុំបោះបង់បដិមាវ៉ាតទិន, ស៊ូវ៉ាក, យ៉ាហ្គូស, យ៉ាអ៊ូក, និងណាស់រ៉ ឲ្យសោះ។
71:24وَقَدۡ أَضَلُّواْ كَثِيرٗاۖ وَلَا تَزِدِ ٱلظَّـٰلِمِينَ إِلَّا ضَلَٰلٗا ﴿24﴾وَقَدۡ أَضَلُّواْ كَثِيرٗاۖ وَلَا تَزِدِ ٱلظَّـٰلِمِينَ إِلَّا ضَلَٰلٗا
Transliteration: Waqad adalloo katheeran wala tazidi alththalimeena illa dalalan
Translation: ហើយជាការពិតណាស់ ពួកវាបានធ្វើឱ្យមនុស្សជាច្រើនវងេ្វង។ ហើយសូមព្រះអង្គកុំបន្ថែមអ្វីដល់ពួកដែលបំពានក្រៅពីភាពវងេ្វងនោះឡើយ។
71:25مِّمَّا خَطِيٓـَٰٔتِهِمۡ أُغۡرِقُواْ فَأُدۡخِلُواْ نَارٗا فَلَمۡ يَجِدُواْ لَهُم مِّن دُونِ ٱللَّهِ أَنصَارٗا ﴿25﴾مِّمَّا خَطِيٓـَٰٔتِهِمۡ أُغۡرِقُواْ فَأُدۡخِلُواْ نَارٗا فَلَمۡ يَجِدُواْ لَهُم مِّن دُونِ ٱللَّهِ أَنصَارٗا
Transliteration: Mimma khateeatihim oghriqoo faodkhiloo naran falam yajidoo lahum min dooni Allahi ansaran
Translation: ដោយសារតែកំហុសឆ្គងរបស់ពួកគេ ពួកគេត្រូវបានគេពន្លិច(ដោយទឹកជំនន់)។ ក្រោយមក ពួកគេត្រូវបានគេបញ្ចូលទៅក្នុងឋាននរក។ ពិតណាស់ ពួកគេគ្មានអ្នកជួយណាក្រៅពីអល់ឡោះឡើយ។
71:26وَقَالَ نُوحٞ رَّبِّ لَا تَذَرۡ عَلَى ٱلۡأَرۡضِ مِنَ ٱلۡكَٰفِرِينَ دَيَّارًا ﴿26﴾وَقَالَ نُوحٞ رَّبِّ لَا تَذَرۡ عَلَى ٱلۡأَرۡضِ مِنَ ٱلۡكَٰفِرِينَ دَيَّارًا
Transliteration: Waqala noohun rabbi la tathar AAala alardi mina alkafireena dayyaran
Translation: ហើយព្យាការីនួហបានពោលថា៖ បពិតព្រះជាម្ចាស់! សូមព្រះអង្គមេត្ដាកុំទុកឱ្យពួកគ្មានជំនឿណាម្នាក់មានជីវិតនៅលើផែនដីឱ្យសោះ។
71:27إِنَّكَ إِن تَذَرۡهُمۡ يُضِلُّواْ عِبَادَكَ وَلَا يَلِدُوٓاْ إِلَّا فَاجِرٗا كَفَّارٗا ﴿27﴾إِنَّكَ إِن تَذَرۡهُمۡ يُضِلُّواْ عِبَادَكَ وَلَا يَلِدُوٓاْ إِلَّا فَاجِرٗا كَفَّارٗا
Transliteration: Innaka in tatharhum yudilloo AAibadaka wala yalidoo illa fajiran kaffaran
Translation: ជាការពិតណាស់ ប្រសិនបើព្រះអង្គទុកឱ្យពួកគេនៅមានជីវិត នោះពួកគេនឹងធ្វើឱ្យខ្ញុំបម្រើរបស់ព្រះអង្គវង្វេងជាមិនខាន។ ហើយពួកគេក៏គ្មានបង្កើតកូនចៅណាក្រៅពីកូនចៅដែលអាក្រក់ និងប្រឆាំងប៉ុណ្ណោះ។
71:28رَّبِّ ٱغۡفِرۡ لِي وَلِوَٰلِدَيَّ وَلِمَن دَخَلَ بَيۡتِيَ مُؤۡمِنٗا وَلِلۡمُؤۡمِنِينَ وَٱلۡمُؤۡمِنَٰتِۖ وَلَا تَزِدِ ٱلظَّـٰلِمِينَ إِلَّا تَبَارَۢا ﴿28﴾رَّبِّ ٱغۡفِرۡ لِي وَلِوَٰلِدَيَّ وَلِمَن دَخَلَ بَيۡتِيَ مُؤۡمِنٗا وَلِلۡمُؤۡمِنِينَ وَٱلۡمُؤۡمِنَٰتِۖ وَلَا تَزِدِ ٱلظَّـٰلِمِينَ إِلَّا تَبَارَۢا
Transliteration: Rabbi ighfir lee waliwalidayya waliman dakhala baytiya muminan walilmumineena waalmuminati wala tazidi alththalimeena illa tabaran
Translation: បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្ដាអភ័យទោសដល់ខ្ញុំ និងឪពុកម្ដាយរបស់ខ្ញុំ ព្រមទាំងបណ្តាអ្នកដែលបានចូលក្នុងផ្ទះរបស់ខ្ញុំក្នុងនាមជាអ្នកមានជំនឿ និងបណ្ដាអ្នកមានជំនឿទាំងប្រុសទាំងស្រីផង។ ហើយសូមព្រះអង្គមេត្ដាកុំបន្ថែមអ្វីដល់ពួកដែលបំពាន ក្រៅពីភាពវិនាសនោះឡើយ។
Transliteration source: English Transliteration by Tanzil. Used under Tanzil's non-commercial terms; see the source and latest updates at Tanzil. Tanzil translation download