72:1قُلۡ أُوحِيَ إِلَيَّ أَنَّهُ ٱسۡتَمَعَ نَفَرٞ مِّنَ ٱلۡجِنِّ فَقَالُوٓاْ إِنَّا سَمِعۡنَا قُرۡءَانًا عَجَبٗا ﴿1﴾قُلۡ أُوحِيَ إِلَيَّ أَنَّهُ ٱسۡتَمَعَ نَفَرٞ مِّنَ ٱلۡجِنِّ فَقَالُوٓاْ إِنَّا سَمِعۡنَا قُرۡءَانًا عَجَبٗا
Transliteration: Qul oohiya ilayya annahu istamaAAa nafarun mina aljinni faqaloo inna samiAAna quranan AAajaban
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ គេបានផ្ដល់វ៉ាហ៊ីមកកាន់ខ្ញុំថា ជាការពិតណាស់ មានមួយក្រុមក្នុងចំណោមពួកជិនបានមកស្ដាប់ខ្ញុំ(សូត្រគម្ពីរគួរអាន)។ ហើយពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងបានឮនូវគម្ពីរគួរអានមួយដ៏អស្ចារ្យ
72:2يَهۡدِيٓ إِلَى ٱلرُّشۡدِ فَـَٔامَنَّا بِهِۦۖ وَلَن نُّشۡرِكَ بِرَبِّنَآ أَحَدٗا ﴿2﴾يَهۡدِيٓ إِلَى ٱلرُّشۡدِ فَـَٔامَنَّا بِهِۦۖ وَلَن نُّشۡرِكَ بِرَبِّنَآ أَحَدٗا
Transliteration: Yahdee ila alrrushdi faamanna bihi walan nushrika birabbina ahadan
Translation: ដែលចង្អុលបង្ហាញទៅកាន់ភាពត្រឹមត្រូវ។ ដូចនេះ ពួកយើងក៏មានជំនឿចំពោះវា ហើយពួកយើងមិនយកអ្នកណាម្នាក់មកធ្វើស្ហ៊ីរិកនឹងព្រះជាម្ចាស់របស់ពួកយើងឡើយ។
72:3وَأَنَّهُۥ تَعَٰلَىٰ جَدُّ رَبِّنَا مَا ٱتَّخَذَ صَٰحِبَةٗ وَلَا وَلَدٗا ﴿3﴾وَأَنَّهُۥ تَعَٰلَىٰ جَدُّ رَبِّنَا مَا ٱتَّخَذَ صَٰحِبَةٗ وَلَا وَلَدٗا
Transliteration: Waannahu taAAala jaddu rabbina ma ittakhatha sahibatan wala waladan
Translation: ហើយជាការពិតណាស់ ព្រះជាម្ចាស់របស់ពួកយើងដ៏មហាខ្ពង់ខ្ពស់ ទ្រង់គ្មានភរិយា និងគ្មានបុត្រនោះឡើយ។
72:4وَأَنَّهُۥ كَانَ يَقُولُ سَفِيهُنَا عَلَى ٱللَّهِ شَطَطٗا ﴿4﴾وَأَنَّهُۥ كَانَ يَقُولُ سَفِيهُنَا عَلَى ٱللَّهِ شَطَطٗا
Transliteration: Waannahu kana yaqoolu safeehuna AAala Allahi shatatan
Translation: ហើយពិតប្រាកដណាស់ អ្នកមានបញ្ញាខ្សោយនៃពួកយើង(អ៊ីព្លីស)ធ្លាប់បាននិយាយប្រឌិតទៅលើអល់ឡោះនូវសម្ដីដ៏ជ្រុលហួសហេតុ។
72:5وَأَنَّا ظَنَنَّآ أَن لَّن تَقُولَ ٱلۡإِنسُ وَٱلۡجِنُّ عَلَى ٱللَّهِ كَذِبٗا ﴿5﴾وَأَنَّا ظَنَنَّآ أَن لَّن تَقُولَ ٱلۡإِنسُ وَٱلۡجِنُّ عَلَى ٱللَّهِ كَذِبٗا
Transliteration: Waanna thananna an lan taqoola alinsu waaljinnu AAala Allahi kathiban
Translation: ហើយពិតប្រាកដណាស់ ពួកយើងធ្លាប់បានគិតថា ជាការពិតណាស់ មនុស្ស និងជិនមិននិយាយប្រឌិតកុហកលើអល់ឡោះជាដាច់ខាត។
72:6وَأَنَّهُۥ كَانَ رِجَالٞ مِّنَ ٱلۡإِنسِ يَعُوذُونَ بِرِجَالٖ مِّنَ ٱلۡجِنِّ فَزَادُوهُمۡ رَهَقٗا ﴿6﴾وَأَنَّهُۥ كَانَ رِجَالٞ مِّنَ ٱلۡإِنسِ يَعُوذُونَ بِرِجَالٖ مِّنَ ٱلۡجِنِّ فَزَادُوهُمۡ رَهَقٗا
Transliteration: Waannahu kana rijalun mina alinsi yaAAoothoona birijalin mina aljinni fazadoohum rahaqan
Translation: ហើយពិតប្រាកដណាស់ មានបុរសជាច្រើនក្នុងចំណោមមនុស្សលោកធ្លាប់បានសុំពីបុរសនៃពួកជិន(ឱ្យការពារពួកគេ)។ តែពួកជិនទាំងនោះរឹតតែបន្ថែមនូវការភ័យខ្លាចដល់ពួកគេថែមទៀត។
72:7وَأَنَّهُمۡ ظَنُّواْ كَمَا ظَنَنتُمۡ أَن لَّن يَبۡعَثَ ٱللَّهُ أَحَدٗا ﴿7﴾وَأَنَّهُمۡ ظَنُّواْ كَمَا ظَنَنتُمۡ أَن لَّن يَبۡعَثَ ٱللَّهُ أَحَدٗا
Transliteration: Waannahum thannoo kama thanantum an lan yabAAatha Allahu ahadan
Translation: ហើយពិតប្រាកដណាស់ ពួកគេ(ពួកគ្មានជំនឿ)បានគិតស្មានដូចពួកអ្នក(ជិនគ្មានជំនឿ)ដែរ ដែលថា ពិតណាស់ អល់ឡោះនឹងមិនបង្កើតអ្នកណាម្នាក់ឲ្យរស់ឡើងវិញឡើយ។
72:8وَأَنَّا لَمَسۡنَا ٱلسَّمَآءَ فَوَجَدۡنَٰهَا مُلِئَتۡ حَرَسٗا شَدِيدٗا وَشُهُبٗا ﴿8﴾وَأَنَّا لَمَسۡنَا ٱلسَّمَآءَ فَوَجَدۡنَٰهَا مُلِئَتۡ حَرَسٗا شَدِيدٗا وَشُهُبٗا
Transliteration: Waanna lamasna alssamaa fawajadnaha muliat harasan shadeedan washuhuban
Translation: ហើយពិតប្រាកដណាស់ ពួកយើងបានទាមទារ(ចង់ដឹង)ដំណឹងនៅលើមេឃ តែពួកយើងបានប្រទះឃើញថាមេឃពោរពេញទៅដោយអ្នកការពារដ៏រឹងមាំ និងដុំភ្លើងជាច្រើន។
72:9وَأَنَّا كُنَّا نَقۡعُدُ مِنۡهَا مَقَٰعِدَ لِلسَّمۡعِۖ فَمَن يَسۡتَمِعِ ٱلۡأٓنَ يَجِدۡ لَهُۥ شِهَابٗا رَّصَدٗا ﴿9﴾وَأَنَّا كُنَّا نَقۡعُدُ مِنۡهَا مَقَٰعِدَ لِلسَّمۡعِۖ فَمَن يَسۡتَمِعِ ٱلۡأٓنَ يَجِدۡ لَهُۥ شِهَابٗا رَّصَدٗا
Transliteration: Waanna kunna naqAAudu minha maqaAAida lilssamAAi faman yastamiAAi alana yajid lahu shihaban rasadan
Translation: ហើយជាការពិតណាស់ ពួកយើងធ្លាប់បានឈរជើងនៅតាមទីតាំងមួយចំនួននៅលើមេឃដើម្បីលួចស្តាប់(ដំណឹងផ្សេងៗពីម៉ាឡាអ៊ីកាត់)។ តែឥឡូវនេះ(ក្រោយពីព្យាការីមូហាំម៉ាត់ក្លាយជាអ្នកនាំសារ) នរណាហើយដែលលួចស្តាប់(ដំណឹងពីម៉ាឡាអ៊ីកាត់) រូបគេនឹងត្រូវទទួលរងនូវការគប់ដោយដុំភ្លើងជាមិនខាន។
72:10وَأَنَّا لَا نَدۡرِيٓ أَشَرٌّ أُرِيدَ بِمَن فِي ٱلۡأَرۡضِ أَمۡ أَرَادَ بِهِمۡ رَبُّهُمۡ رَشَدٗا ﴿10﴾وَأَنَّا لَا نَدۡرِيٓ أَشَرٌّ أُرِيدَ بِمَن فِي ٱلۡأَرۡضِ أَمۡ أَرَادَ بِهِمۡ رَبُّهُمۡ رَشَدٗا
Transliteration: Waanna la nadree asharrun oreeda biman fee alardi am arada bihim rabbuhum rashadan
Translation: ហើយពិតប្រាកដណាស់ ពួកយើងមិនដឹងនោះឡើយថា តើគេចង់ឱ្យអ្នកនៅលើផែនដីបានអាក្រក់ ឬមួយក៏ព្រះជាម្ចាស់របស់ពួកគេចង់ឱ្យពួកគេទទួលបានការចង្អុលបង្ហាញ។
72:11وَأَنَّا مِنَّا ٱلصَّـٰلِحُونَ وَمِنَّا دُونَ ذَٰلِكَۖ كُنَّا طَرَآئِقَ قِدَدٗا ﴿11﴾وَأَنَّا مِنَّا ٱلصَّـٰلِحُونَ وَمِنَّا دُونَ ذَٰلِكَۖ كُنَّا طَرَآئِقَ قِدَدٗا
Transliteration: Waanna minna alssalihoona waminna doona thalika kunna taraiqa qidadan
Translation: ហើយពិតប្រាកដណាស់ ក្នុងចំណោមពួកយើង មានអ្នកខ្លះជាអ្នកដែលសាងកុសល ហើយមានអ្នកខ្លះទៀត គឺមិនដូច្នោះឡើយ។ ពួកយើងមានច្រើនក្រុមខុសៗគ្នា។
72:12وَأَنَّا ظَنَنَّآ أَن لَّن نُّعۡجِزَ ٱللَّهَ فِي ٱلۡأَرۡضِ وَلَن نُّعۡجِزَهُۥ هَرَبٗا ﴿12﴾وَأَنَّا ظَنَنَّآ أَن لَّن نُّعۡجِزَ ٱللَّهَ فِي ٱلۡأَرۡضِ وَلَن نُّعۡجِزَهُۥ هَرَبٗا
Transliteration: Wanna thananna an lan nuAAjiza Allaha fee alardi walan nuAAjizahu haraban
Translation: ហើយពិតប្រាកដណាស់ ពួកយើងបានដឹងយ៉ាងប្រាកដថា៖ ពួកយើងមិនអាចគេចផុតពី(បទបញ្ជា)អល់ឡោះនៅលើផែនដីនោះឡើយ ហើយពួកយើងក៏មិនអាចរត់គេចពី(ទណ្ឌកម្ម)ទ្រង់បាននោះដែរ។
72:13وَأَنَّا لَمَّا سَمِعۡنَا ٱلۡهُدَىٰٓ ءَامَنَّا بِهِۦۖ فَمَن يُؤۡمِنۢ بِرَبِّهِۦ فَلَا يَخَافُ بَخۡسٗا وَلَا رَهَقٗا ﴿13﴾وَأَنَّا لَمَّا سَمِعۡنَا ٱلۡهُدَىٰٓ ءَامَنَّا بِهِۦۖ فَمَن يُؤۡمِنۢ بِرَبِّهِۦ فَلَا يَخَافُ بَخۡسٗا وَلَا رَهَقٗا
Transliteration: Waanna lamma samiAAna alhuda amanna bihi faman yumin birabbihi fala yakhafu bakhsan wala rahaqan
Translation: ហើយពិតប្រាកដណាស់ នៅពេលដែលពួកយើងបានឮការចង្អុលបង្ហាញ(គម្ពីរគួរអាន) ពួកយើងក៏មានជំនឿលើវា។ ហេតុនេះ ជនណាហើយដែលមានជំនឿលើព្រះជាម្ចាស់របស់គេនោះ គឺគេមិនខ្លាចបាត់បង់ផលបុណ្យ ហើយក៏មិនខ្លាចគេបំពាននោះដែរ។
72:14وَأَنَّا مِنَّا ٱلۡمُسۡلِمُونَ وَمِنَّا ٱلۡقَٰسِطُونَۖ فَمَنۡ أَسۡلَمَ فَأُوْلَـٰٓئِكَ تَحَرَّوۡاْ رَشَدٗا ﴿14﴾وَأَنَّا مِنَّا ٱلۡمُسۡلِمُونَ وَمِنَّا ٱلۡقَٰسِطُونَۖ فَمَنۡ أَسۡلَمَ فَأُوْلَـٰٓئِكَ تَحَرَّوۡاْ رَشَدٗا
Transliteration: Waanna minna almuslimoona waminna alqasitoona faman aslama faolaika taharraw rashadan
Translation: ហើយពិតប្រាកដណាស់ ក្នុងចំណោមពួកយើង មានអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម) ហើយក្នុងចំណោមពួកយើង ក៏មានអ្នកដែលល្មើសបំពានផងដែរ។ ដូច្នេះ ជនណាដែលប្រគល់ខ្លួន អ្នកទាំងនោះហើយគឺជាអ្នកដែលស្វែងរកការចង្អុលបង្ហាញ។
72:15وَأَمَّا ٱلۡقَٰسِطُونَ فَكَانُواْ لِجَهَنَّمَ حَطَبٗا ﴿15﴾وَأَمَّا ٱلۡقَٰسِطُونَ فَكَانُواْ لِجَهَنَّمَ حَطَبٗا
Transliteration: Waama alqasitoona fakanoo lijahannama hataban
Translation: រីឯពួកដែលល្មើសបំពានវិញ ពួកគេនឹងក្លាយជាអុសសម្រាប់នរកជើហាន់ណាំ។
72:16وَأَلَّوِ ٱسۡتَقَٰمُواْ عَلَى ٱلطَّرِيقَةِ لَأَسۡقَيۡنَٰهُم مَّآءً غَدَقٗا ﴿16﴾وَأَلَّوِ ٱسۡتَقَٰمُواْ عَلَى ٱلطَّرِيقَةِ لَأَسۡقَيۡنَٰهُم مَّآءً غَدَقٗا
Transliteration: Waallawi istaqamoo AAala alttareeqati laasqaynahum maan ghadaqan
Translation: ហើយប្រសិនបើពួកគេ(ជិននិងមនុស្សលោក)ដើរតាមមាគ៌ា(អ៊ីស្លាម) យើងពិតជានឹងផ្ដល់ឱ្យពួកគេនូវទឹកភ្លៀងយ៉ាងច្រើនជាមិនខាន
72:17لِّنَفۡتِنَهُمۡ فِيهِۚ وَمَن يُعۡرِضۡ عَن ذِكۡرِ رَبِّهِۦ يَسۡلُكۡهُ عَذَابٗا صَعَدٗا ﴿17﴾لِّنَفۡتِنَهُمۡ فِيهِۚ وَمَن يُعۡرِضۡ عَن ذِكۡرِ رَبِّهِۦ يَسۡلُكۡهُ عَذَابٗا صَعَدٗا
Transliteration: Linaftinahum feehi waman yuAArid AAan thikri rabbihi yaslukhu AAathaban saAAadan
Translation: ដើម្បីយើងនឹងសាកល្បងពួកគេនឹងវា។ ហើយជនណាដែលងាកចេញពីការរំលឹកនៃព្រះជាម្ចាស់របស់ខ្លួន គេនឹងបញ្ចូលរូបគេទៅក្នុងទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។
72:18وَأَنَّ ٱلۡمَسَٰجِدَ لِلَّهِ فَلَا تَدۡعُواْ مَعَ ٱللَّهِ أَحَدٗا ﴿18﴾وَأَنَّ ٱلۡمَسَٰجِدَ لِلَّهِ فَلَا تَدۡعُواْ مَعَ ٱللَّهِ أَحَدٗا
Transliteration: Waanna almasajida lillahi fala tadAAoo maAAa Allahi ahadan
Translation: ហើយពិតប្រាកដណាស់ ម៉ាស្ជិទទាំងឡាយ គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហេតុនេះ ពួកអ្នកមិនត្រូវបួងសួងសុំពីអ្នកណាម្នាក់រួមជាមួយនឹងអល់ឡោះឡើយ។
72:19وَأَنَّهُۥ لَمَّا قَامَ عَبۡدُ ٱللَّهِ يَدۡعُوهُ كَادُواْ يَكُونُونَ عَلَيۡهِ لِبَدٗا ﴿19﴾وَأَنَّهُۥ لَمَّا قَامَ عَبۡدُ ٱللَّهِ يَدۡعُوهُ كَادُواْ يَكُونُونَ عَلَيۡهِ لِبَدٗا
Transliteration: Waannahu lamma qama AAabdu Allahi yadAAoohu kadoo yakoonoona AAalayhi libadan
Translation: ហើយពិតប្រាកដណាស់ នៅពេលដែលខ្ញុំបម្រើម្នាក់របស់អល់ឡោះ(ព្យាការីមូហាំម៉ាត់) បានក្រោកឈរគោរពសក្ការៈចំពោះទ្រង់ ពួកគេ(ជិន)ស្ទើរតែប្រជ្រៀតជាន់លើគ្នា(ដើម្បីស្តាប់ការសូត្រគម្ពីរគួរអាន)ទៅហើយ។
72:20قُلۡ إِنَّمَآ أَدۡعُواْ رَبِّي وَلَآ أُشۡرِكُ بِهِۦٓ أَحَدٗا ﴿20﴾قُلۡ إِنَّمَآ أَدۡعُواْ رَبِّي وَلَآ أُشۡرِكُ بِهِۦٓ أَحَدٗا
Transliteration: Qul innama adAAoo rabbee wala oshriku bihi ahadan
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិតខ្ញុំបួងសួងសុំពីព្រះជាម្ចាស់របស់ខ្ញុំ(តែមួយគត់) ហើយខ្ញុំមិនយកអ្នកណាម្នាក់មកធ្វើស្ហ៊ីរិកជាមួយនឹងទ្រង់ជាដាច់ខាត។
72:21قُلۡ إِنِّي لَآ أَمۡلِكُ لَكُمۡ ضَرّٗا وَلَا رَشَدٗا ﴿21﴾قُلۡ إِنِّي لَآ أَمۡلِكُ لَكُمۡ ضَرّٗا وَلَا رَشَدٗا
Transliteration: Qul innee la amliku lakum darran wala rashadan
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំគ្មានលទ្ធភាពការពារពួកអ្នកពីគ្រោះថ្នាក់នោះឡើយ ហើយខ្ញុំក៏គ្មានលទ្ធភាពផ្ដល់ការចង្អុលបង្ហាញ(ដល់ពួកអ្នក)នោះដែរ។
72:22قُلۡ إِنِّي لَن يُجِيرَنِي مِنَ ٱللَّهِ أَحَدٞ وَلَنۡ أَجِدَ مِن دُونِهِۦ مُلۡتَحَدًا ﴿22﴾قُلۡ إِنِّي لَن يُجِيرَنِي مِنَ ٱللَّهِ أَحَدٞ وَلَنۡ أَجِدَ مِن دُونِهِۦ مُلۡتَحَدًا
Transliteration: Qul innee lan yujeeranee mina Allahi ahadun walan ajida min doonihi multahadan
Translation: ចូរអ្នកពោលទៀតថា៖ គ្មានអ្នកណាម្នាក់អាចជួយសង្គ្រោះរូបខ្ញុំពី(ទណ្ឌកម្ម)អល់ឡោះបានឡើយ ហើយខ្ញុំក៏គ្មានកន្លែងជ្រកកោនណាក្រៅពីទ្រង់នោះដែរ។
72:23إِلَّا بَلَٰغٗا مِّنَ ٱللَّهِ وَرِسَٰلَٰتِهِۦۚ وَمَن يَعۡصِ ٱللَّهَ وَرَسُولَهُۥ فَإِنَّ لَهُۥ نَارَ جَهَنَّمَ خَٰلِدِينَ فِيهَآ أَبَدًا ﴿23﴾إِلَّا بَلَٰغٗا مِّنَ ٱللَّهِ وَرِسَٰلَٰتِهِۦۚ وَمَن يَعۡصِ ٱللَّهَ وَرَسُولَهُۥ فَإِنَّ لَهُۥ نَارَ جَهَنَّمَ خَٰلِدِينَ فِيهَآ أَبَدًا
Transliteration: Illa balaghan mina Allahi warisalatihi waman yaAAsi Allaha warasoolahu fainna lahu nara jahannama khalideena feeha abadan
Translation: ប៉ុន្តែ ខ្ញុំអាចផ្សព្វផ្សាយពីអល់ឡោះ និងសាររបស់ទ្រង់។ ហើយជនណាដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ពិតប្រាកដណាស់ សម្រាប់រូបគេ គឺនរកជើហាន់ណាំដោយរូបគេស្ថិតនៅក្នុងវាជាអមតៈ។
72:24حَتَّىٰٓ إِذَا رَأَوۡاْ مَا يُوعَدُونَ فَسَيَعۡلَمُونَ مَنۡ أَضۡعَفُ نَاصِرٗا وَأَقَلُّ عَدَدٗا ﴿24﴾حَتَّىٰٓ إِذَا رَأَوۡاْ مَا يُوعَدُونَ فَسَيَعۡلَمُونَ مَنۡ أَضۡعَفُ نَاصِرٗا وَأَقَلُّ عَدَدٗا
Transliteration: Hatta itha raaw ma yooAAadoona fasayaAAlamoona man adAAafu nasiran waaqallu AAadadan
Translation: លុះដល់ពេលដែលពួកគេ(ពួកមុស្ហរីគីន)បានឃើញនូវអ្វី(ទណ្ឌកម្ម)ដែលគេបានសន្យាចំពោះពួកគេ នៅពេលនោះ ពួកគេនឹងដឹងថា តើអ្នកណាជាអ្នកដែលមានអ្នកជួយដ៏ខ្សោយជាងគេ និងមានបក្សពួកតិចជាងគេ?
72:25قُلۡ إِنۡ أَدۡرِيٓ أَقَرِيبٞ مَّا تُوعَدُونَ أَمۡ يَجۡعَلُ لَهُۥ رَبِّيٓ أَمَدًا ﴿25﴾قُلۡ إِنۡ أَدۡرِيٓ أَقَرِيبٞ مَّا تُوعَدُونَ أَمۡ يَجۡعَلُ لَهُۥ رَبِّيٓ أَمَدًا
Transliteration: Qul in adree aqareebun ma tooAAadoona am yajAAalu lahu rabbee amadan
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំមិនដឹងទេថា តើអ្វីដែលគេបានសន្យាចំពោះពួកអ្នកនោះនឹងកើតឡើងឆាប់ៗ ឬក៏ព្រះជាម្ចាស់របស់ខ្ញុំធ្វើឲ្យវានៅមានពេលវែង(ទៅមុខ)ទៀត?
72:26عَٰلِمُ ٱلۡغَيۡبِ فَلَا يُظۡهِرُ عَلَىٰ غَيۡبِهِۦٓ أَحَدًا ﴿26﴾عَٰلِمُ ٱلۡغَيۡبِ فَلَا يُظۡهِرُ عَلَىٰ غَيۡبِهِۦٓ أَحَدًا
Transliteration: AAalimu alghaybi fala yuthhiru AAala ghaybihi ahadan
Translation: (ទ្រង់)ជាអ្នកដឹងនូវប្រការអាថ៌កំបាំង។ ដូចនេះ ទ្រង់មិនលាតត្រដាងអាថ៌កំបាំងរបស់ទ្រង់ឱ្យនរណាម្នាក់ដឹងឡើយ
72:27إِلَّا مَنِ ٱرۡتَضَىٰ مِن رَّسُولٖ فَإِنَّهُۥ يَسۡلُكُ مِنۢ بَيۡنِ يَدَيۡهِ وَمِنۡ خَلۡفِهِۦ رَصَدٗا ﴿27﴾إِلَّا مَنِ ٱرۡتَضَىٰ مِن رَّسُولٖ فَإِنَّهُۥ يَسۡلُكُ مِنۢ بَيۡنِ يَدَيۡهِ وَمِنۡ خَلۡفِهِۦ رَصَدٗا
Transliteration: Illa mani irtada min rasoolin fainnahu yasluku min bayni yadayhi wamin khalfihi rasadan
Translation: លើកលែងតែជនណាដែលទ្រង់ពេញចិត្តក្នុងចំណោមអ្នកនាំសារ(របស់ទ្រង់)ប៉ុណ្ណោះ។ ហើយទ្រង់បានចាត់តាំងអ្នកយាម(ម៉ាឡាអ៊ីកាត់)នៅពីខាងមុខនិងនៅពីក្រោយអ្នកនាំសារនោះ។
72:28لِّيَعۡلَمَ أَن قَدۡ أَبۡلَغُواْ رِسَٰلَٰتِ رَبِّهِمۡ وَأَحَاطَ بِمَا لَدَيۡهِمۡ وَأَحۡصَىٰ كُلَّ شَيۡءٍ عَدَدَۢا ﴿28﴾لِّيَعۡلَمَ أَن قَدۡ أَبۡلَغُواْ رِسَٰلَٰتِ رَبِّهِمۡ وَأَحَاطَ بِمَا لَدَيۡهِمۡ وَأَحۡصَىٰ كُلَّ شَيۡءٍ عَدَدَۢا
Transliteration: LiyaAAlama an qad ablaghoo risalati rabbihim waahata bima ladayhim waahsa kulla shayin AAadadan
Translation: ដើម្បីឱ្យអ្នកនាំសារ(មូហាំម៉ាត់)ដឹងថា ជាការពិតណាស់ ពួកគេ(អ្នកនាំសារទាំងឡាយ)ពិតជាបានផ្សព្វផ្សាយសារនៃព្រះជាម្ចាស់របស់ពួកគេប្រាកដមែន។ ហើយទ្រង់ដឹងជ្រួតជ្រាបបំផុតចំពោះអ្វីដែលមាននៅនឹងពួកគេ។ ហើយទ្រង់ដឹងពីចំនួននៃគ្រប់អ្វីៗទាំងអស់។
Transliteration source: English Transliteration by Tanzil. Used under Tanzil's non-commercial terms; see the source and latest updates at Tanzil. Tanzil translation download