quranm◉

ប្រធានបទ · km

112 អាយ៉ាត់ · ប្រធានបទ · km

Al-Baqarah 2:30

وَإِذۡ قَالَ رَبُّكَ لِلۡمَلَـٰٓئِكَةِ إِنِّي جَاعِلٞ فِي ٱلۡأَرۡضِ خَلِيفَةٗۖ قَالُوٓاْ أَتَجۡعَلُ فِيهَا مَن يُفۡسِدُ فِيهَا وَيَسۡفِكُ ٱلدِّمَآءَ وَنَحۡنُ نُسَبِّحُ بِحَمۡدِكَ وَنُقَدِّسُ لَكَۖ قَالَ إِنِّيٓ أَعۡلَمُ مَا لَا تَعۡلَمُونَ ﴿٣٠﴾

ហើយ(ចូរអ្នករំឮកដល់មនុស្សលោក)នៅពេលដែលម្ចាស់របស់អ្នកបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថា៖ ពិតប្រាកដណាស់ យើងនឹងបង្កើតនូវអ្នកគ្រប់គ្រងនៅលើផែនដីនេះ។ ពួកគេបានសួរថា៖ តើទ្រង់នឹងបង្កើតនៅលើផែនដីនូវអ្នកដែលនឹងបង្កវិនាសកម្ម និងបង្ហូរឈាមគ្នាលើវា(ផែនដី)ឬ ខណៈដែលពួកយើងវិញជាអ្នកដែលលើកតម្កើងដោយការកោតសរសើរ និងបញ្ជាក់ពីភាពបរិសុទ្ធរបស់ទ្រង់នោះ? ទ្រង់បានតបវិញថា៖ ពិតប្រាកដណាស់ យើងដឹងបំផុតនូវអ្វីដែលពួកអ្នកមិនដឹង។

Al-Baqarah 2:205

وَإِذَا تَوَلَّىٰ سَعَىٰ فِي ٱلۡأَرۡضِ لِيُفۡسِدَ فِيهَا وَيُهۡلِكَ ٱلۡحَرۡثَ وَٱلنَّسۡلَۚ وَٱللَّهُ لَا يُحِبُّ ٱلۡفَسَادَ ﴿٢٠٥﴾

ហើយនៅពេលដែលគេបានចាកចេញ(ពីអ្នក) គឺគេព្យាយាមនៅលើផែនដីនេះក្នុងគោលបំណងបង្កវិនាសកម្មនៅលើវា ហើយបំផ្លិចបំផ្លាញកសិផល និងសត្វពាហនៈនានា។ ហើយអល់ឡោះទ្រង់មិនស្រលាញ់អំពើវិនាសកម្មឡើយ។

Al-Baqarah 2:220

فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِۗ وَيَسۡـَٔلُونَكَ عَنِ ٱلۡيَتَٰمَىٰۖ قُلۡ إِصۡلَاحٞ لَّهُمۡ خَيۡرٞۖ وَإِن تُخَالِطُوهُمۡ فَإِخۡوَٰنُكُمۡۚ وَٱللَّهُ يَعۡلَمُ ٱلۡمُفۡسِدَ مِنَ ٱلۡمُصۡلِحِۚ وَلَوۡ شَآءَ ٱللَّهُ لَأَعۡنَتَكُمۡۚ إِنَّ ٱللَّهَ عَزِيزٌ حَكِيمٞ ﴿٢٢٠﴾

ទាំងក្នុងលោកិយនិងថ្ងៃបរលោក។ ហើយពួកគេនឹងសួរអ្នកអំពីក្មេងកំព្រា។ ចូរអ្នកតបថា៖ ការថែរក្សាទ្រព្យសម្បត្តិរបស់ពួកគេឲ្យបានល្អនោះ គឺជាការប្រសើរបំផុត(ទាំងសម្រាប់ពួកអ្នក និងសម្រាប់ក្មេងកំព្រា)។ តែប្រសិនបើពួកអ្នករស់នៅលាយឡំជាមួយពួកគេនោះ ពិតណាស់ពួកគេ គឺជាបងប្អូនរបស់ពួកអ្នក។ ហើយអល់ឡោះដឹងបំផុតចំពោះអ្នកដែលបំពាន និងអ្នកដែលធ្វើបានល្អ(ក្នុងការគ្រប់គ្រងក្មេងកំព្រា)។ ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់ប្រាកដជានឹងធ្វើឱ្យពួកអ្នកលំបាកជាមិនខាន។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

Al-Baqarah 2:221

وَلَا تَنكِحُواْ ٱلۡمُشۡرِكَٰتِ حَتَّىٰ يُؤۡمِنَّۚ وَلَأَمَةٞ مُّؤۡمِنَةٌ خَيۡرٞ مِّن مُّشۡرِكَةٖ وَلَوۡ أَعۡجَبَتۡكُمۡۗ وَلَا تُنكِحُواْ ٱلۡمُشۡرِكِينَ حَتَّىٰ يُؤۡمِنُواْۚ وَلَعَبۡدٞ مُّؤۡمِنٌ خَيۡرٞ مِّن مُّشۡرِكٖ وَلَوۡ أَعۡجَبَكُمۡۗ أُوْلَـٰٓئِكَ يَدۡعُونَ إِلَى ٱلنَّارِۖ وَٱللَّهُ يَدۡعُوٓاْ إِلَى ٱلۡجَنَّةِ وَٱلۡمَغۡفِرَةِ بِإِذۡنِهِۦۖ وَيُبَيِّنُ ءَايَٰتِهِۦ لِلنَّاسِ لَعَلَّهُمۡ يَتَذَكَّرُونَ ﴿٢٢١﴾

ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿដែលជាបុរស)កុំរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្ត្រីដែលធ្វើស្ហ៊ីរិក(ពហុទេពនិយម)ឱ្យសោះ លុះត្រាតែពួកនាងមានជំនឿ(ចំពោះអល់ឡោះតែមួយគត់)។ ហើយពិតប្រាកដណាស់ ទាសីដែលមានជំនឿនោះ គឺប្រសើរជាងស្ត្រីដែលធ្វើស្ហ៊ីរិកទៅទៀត បើទោះបីជានាងធ្វើឱ្យពួកអ្នកចាប់អារម្មណ៍ក៏ដោយ។ ហើយចូរពួកអ្នកកុំរៀបអាពាហ៍ពិពាហ៍ស្ត្រីមូស្លីមឱ្យទៅបុរសដែលធ្វើស្ហ៊ីរិកឱ្យសោះ។ ហើយទាសាដែលមានជំនឿ គឺប្រសើរជាងបុរសដែលធ្វើស្ហ៊ីរិកទៅទៀត ទោះបីជាគេធ្វើឱ្យពួកអ្នកចាប់អារម្មណ៍ក៏ដោយ។ ពួកទាំងនោះ គឺអំពាវនាវ(ពួកអ្នក)ទៅកាន់ឋាននរក តែអល់ឡោះជាម្ចាស់ទ្រង់អំពាវនាវទៅកាន់ឋានសួគ៌ និងការអភ័យទោសដោយការអនុញ្ញាតពីទ្រង់។ ហើយទ្រង់បានបកស្រាយបញ្ជាក់នូវបណ្តាវាក្យខណ្ឌទាំងឡាយរបស់ទ្រង់ដល់មនុស្សលោក សង្ឃឹមថាពួកគេនឹងយកវាជាមេរៀន។

Al-Baqarah 2:222

وَيَسۡـَٔلُونَكَ عَنِ ٱلۡمَحِيضِۖ قُلۡ هُوَ أَذٗى فَٱعۡتَزِلُواْ ٱلنِّسَآءَ فِي ٱلۡمَحِيضِ وَلَا تَقۡرَبُوهُنَّ حَتَّىٰ يَطۡهُرۡنَۖ فَإِذَا تَطَهَّرۡنَ فَأۡتُوهُنَّ مِنۡ حَيۡثُ أَمَرَكُمُ ٱللَّهُۚ إِنَّ ٱللَّهَ يُحِبُّ ٱلتَّوَّـٰبِينَ وَيُحِبُّ ٱلۡمُتَطَهِّرِينَ ﴿٢٢٢﴾

ហើយពួកគេនឹងសួរអ្នកអំពីឈាមរដូវ។ ចូរអ្នកតបថា៖ វាគឺជាភាពកខ្វក់មួយ។ ហេតុនេះ ចូរពួកអ្នកចៀសវាងការរួមដំណេកជាមួយភរិយានៅពេលនាងមករដូវ ហើយចូរពួកអ្នកកុំទៅក្បែរពួកនាង(រួមដំណេក) រហូតទាល់តែពួកនាងជ្រះស្អាត(ពីឈាមរដូវ និងបានងូតទឹកសម្អាតកាយរួច)។ នៅពេលណាដែលពួកនាងជ្រះស្អាតហើយនោះ ពួកអ្នកអាចរួមដំណេកជាមួយពួកនាងនៅត្រង់កន្លែងដែលគេបានអនុញ្ញាតដល់ពួកអ្នក(តាមទ្វារមាស)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់បណ្តាអ្នកដែលសារភាពកំហុស និងបណ្តាអ្នកដែលជ្រះស្អាត។

Al-Baqarah 2:268

ٱلشَّيۡطَٰنُ يَعِدُكُمُ ٱلۡفَقۡرَ وَيَأۡمُرُكُم بِٱلۡفَحۡشَآءِۖ وَٱللَّهُ يَعِدُكُم مَّغۡفِرَةٗ مِّنۡهُ وَفَضۡلٗاۗ وَٱللَّهُ وَٰسِعٌ عَلِيمٞ ﴿٢٦٨﴾

ស្ហៃតនបំភ័យពួកអ្នកពីភាពក្រីក្រ និងប្រើពួកអ្នកឱ្យប្រព្រឹត្ដអំពើអាក្រក់។ តែអល់ឡោះវិញ ទ្រង់សន្យានឹងពួកអ្នកនូវការអភ័យទោស និងក្តីសប្បុរសអំពីទ្រង់។ ហើយអល់ឡោះមហាវិសេសវិសាល មហាដឹងបំផុត។

Al-Baqarah 2:275

ٱلَّذِينَ يَأۡكُلُونَ ٱلرِّبَوٰاْ لَا يَقُومُونَ إِلَّا كَمَا يَقُومُ ٱلَّذِي يَتَخَبَّطُهُ ٱلشَّيۡطَٰنُ مِنَ ٱلۡمَسِّۚ ذَٰلِكَ بِأَنَّهُمۡ قَالُوٓاْ إِنَّمَا ٱلۡبَيۡعُ مِثۡلُ ٱلرِّبَوٰاْۗ وَأَحَلَّ ٱللَّهُ ٱلۡبَيۡعَ وَحَرَّمَ ٱلرِّبَوٰاْۚ فَمَن جَآءَهُۥ مَوۡعِظَةٞ مِّن رَّبِّهِۦ فَٱنتَهَىٰ فَلَهُۥ مَا سَلَفَ وَأَمۡرُهُۥٓ إِلَى ٱللَّهِۖ وَمَنۡ عَادَ فَأُوْلَـٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ ﴿٢٧٥﴾

ពួកដែលស៊ីការប្រាក់(និងមានទំនាក់ទំនងនឹងការប្រាក់)នោះ ពួកគេមិនអាចក្រោកឈរបានឡើយ(នៅថ្ងៃបរលោក) លើកលែងតែគេក្រោកឈរដូចអ្នកដែលស្ហៃតន(អារក្សសាតាំង)ចូលដែលធ្វើឱ្យគេលីលាដូច្នោះដែរ។ នោះគឺដោយសារតែពួកគេនិយាយថា៖ តាមពិត ការលក់ដូរ គឺដូចទៅនឹងការសុីការប្រាក់ដែរ។ ប៉ុន្តែអល់ឡោះទ្រង់បានអនុញ្ញាតចំពោះការលក់ដូរ ហើយបានហាមឃាត់ចំពោះការប្រាក់។ ដូច្នេះ ជនណាដែលការទូន្មានពីព្រះជាម្ចាស់របស់គេបានមកដល់គេ ហើយគេបានបញ្ឈប់(ការសុីការប្រាក់) ដូចេ្នះ អ្វីដែលមានពីមុននៃការសុីការប្រាក់នោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះគេ ហើយកិច្ចការរបស់គេ គឺត្រឡប់ទៅរកអល់ឡោះ។ រីឯជនណាដែលបានត្រឡប់ទៅ(ស៊ីការប្រាក់)វិញ ពិតប្រាកដណាស់ ពួកទាំងនោះ គឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

Ali 'Imran 3:14

زُيِّنَ لِلنَّاسِ حُبُّ ٱلشَّهَوَٰتِ مِنَ ٱلنِّسَآءِ وَٱلۡبَنِينَ وَٱلۡقَنَٰطِيرِ ٱلۡمُقَنطَرَةِ مِنَ ٱلذَّهَبِ وَٱلۡفِضَّةِ وَٱلۡخَيۡلِ ٱلۡمُسَوَّمَةِ وَٱلۡأَنۡعَٰمِ وَٱلۡحَرۡثِۗ ذَٰلِكَ مَتَٰعُ ٱلۡحَيَوٰةِ ٱلدُّنۡيَاۖ وَٱللَّهُ عِندَهُۥ حُسۡنُ ٱلۡمَـَٔابِ ﴿١٤﴾

គេបានលម្អសម្រាប់មនុស្សលោក(ជាការសាកល្បងពួកគេ)នូវការស្រលាញ់ភាពត្រអាល(ក្នុងលោកិយ) ដូចជា ស្ត្រី កូនចៅ និងទ្រព្យសម្បត្ដិច្រើនលើសលប់ ដូចជា មាស ប្រាក់ សេះបង្វឹក សត្វពាហនៈ និងចម្ការដំណាំ។ ទាំងនោះគឺជាការត្រេកត្រអាលនៃជីវិតលោកិយ។ ហើយអល់ឡោះទ្រង់មានកន្លែងវិលត្រឡប់ដ៏ល្អប្រពៃបំផុត(ឋានសួគ៌)។

Ali 'Imran 3:119

هَـٰٓأَنتُمۡ أُوْلَآءِ تُحِبُّونَهُمۡ وَلَا يُحِبُّونَكُمۡ وَتُؤۡمِنُونَ بِٱلۡكِتَٰبِ كُلِّهِۦ وَإِذَا لَقُوكُمۡ قَالُوٓاْ ءَامَنَّا وَإِذَا خَلَوۡاْ عَضُّواْ عَلَيۡكُمُ ٱلۡأَنَامِلَ مِنَ ٱلۡغَيۡظِۚ قُلۡ مُوتُواْ بِغَيۡظِكُمۡۗ إِنَّ ٱللَّهَ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ﴿١١٩﴾

ពួកអ្នក គឺបែបនេះឯង។ ពួកអ្នកស្រលាញ់ពួកគេ តែពួកគេវិញមិនបានស្រលាញ់ពួកអ្នកឡើយ។ ហើយពួកអ្នកមានជំនឿលើបណ្តាគម្ពីរទាំងអស់(រួមទាំងគម្ពីររបស់ពួកគេផងដែរ)។ ហើយនៅពេលដែលពួកគេបានជួបនឹងពួកអ្នក ពួកគេនិយាយថា៖ ពួកយើងមានជំនឿហើយ។ តែនៅពេលពួកគេចាកចេញទៅវិញ ពួកគេបានខាំចុងម្រាមដៃខ្លួនឯងដោយការចងកំហឹង(ចំពោះពួកអ្នក)។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នកស្លាប់ទាំងការចងកំហឹងបែបនេះចុះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវអ្វីដែលនៅក្នុងដួងចិត្ត(របស់ពួកគេ)។

Ali 'Imran 3:135

وَٱلَّذِينَ إِذَا فَعَلُواْ فَٰحِشَةً أَوۡ ظَلَمُوٓاْ أَنفُسَهُمۡ ذَكَرُواْ ٱللَّهَ فَٱسۡتَغۡفَرُواْ لِذُنُوبِهِمۡ وَمَن يَغۡفِرُ ٱلذُّنُوبَ إِلَّا ٱللَّهُ وَلَمۡ يُصِرُّواْ عَلَىٰ مَا فَعَلُواْ وَهُمۡ يَعۡلَمُونَ ﴿١٣٥﴾

ហើយនិងបណ្តាអ្នកដែលកាលណាពួកគេប្រព្រឹត្តបាបកម្ម ឬបំពានលើខ្លួនឯង គឺពួកគេនឹកឃើញដល់អល់ឡោះ។ ពេលនោះ ពួកគេក៏សុំការអភ័យទោសចំពោះបាបកម្មរបស់ពួកគេ។ ហើយគ្មានអ្នកណាដែលអាចអភ័យទោសចំពោះបាបកម្មទាំងឡាយក្រៅពីអល់ឡោះឡើយ ហើយពួកគេក៏មិនបន្តប្រព្រឹត្តទង្វើនោះទៀតដែរ ខណៈដែលពួកគេដឹងហើយនោះ។

Ali 'Imran 3:197

مَتَٰعٞ قَلِيلٞ ثُمَّ مَأۡوَىٰهُمۡ جَهَنَّمُۖ وَبِئۡسَ ٱلۡمِهَادُ ﴿١٩٧﴾

វាគ្រាន់តែជាការសប្បាយរីករាយមួយរយៈពេលខ្លីប៉ុណ្ណោះ។ ក្រោយមក ទីកន្លែងវិលត្រឡប់របស់ពួកគេ គឺនរកជើហាន់ណាំ ហើយវាជាកន្លែងរស់នៅដ៏អាក្រក់បំផុត។

An-Nisa 4:15

وَٱلَّـٰتِي يَأۡتِينَ ٱلۡفَٰحِشَةَ مِن نِّسَآئِكُمۡ فَٱسۡتَشۡهِدُواْ عَلَيۡهِنَّ أَرۡبَعَةٗ مِّنكُمۡۖ فَإِن شَهِدُواْ فَأَمۡسِكُوهُنَّ فِي ٱلۡبُيُوتِ حَتَّىٰ يَتَوَفَّىٰهُنَّ ٱلۡمَوۡتُ أَوۡ يَجۡعَلَ ٱللَّهُ لَهُنَّ سَبِيلٗا ﴿١٥﴾

ហើយចំពោះស្ត្រីដែលប្រព្រឹត្តអំពើអសីលធម៌ហ្ស៊ីណា(ការរួមភេទរវាងបុរសនិងស្ត្រីដោយមិនបានរៀបអាពាហ៍ពិពាហ៍ស្របតាមច្បាប់អ៊ីស្លាម)ក្នុងចំណោមបណ្ដាស្ត្រីរបស់ពួកអ្នក ចូរពួកអ្នករកមនុស្សប្រុសបួននាក់ក្នុងចំណោមពួកអ្នកធ្វើជាសាក្សីលើពួកនាង។ ប្រសិនបើពួកគេបានធ្វើសាក្សី(បញ្ជាក់ដូច្នោះ)ហើយនោះ ចូរពួកអ្នកឃុំខ្លួនពួកនាងនៅក្នុងផ្ទះ រហូតដល់ពួកនាងបាត់បង់ជីវិត ឬរហូតដល់អល់ឡោះជាម្ចាស់បានផ្តល់ដំណោះស្រាយផ្សេងដល់ពួកនាង(ក្រៅពីការឃុំខ្លួន)។

An-Nisa 4:16

وَٱلَّذَانِ يَأۡتِيَٰنِهَا مِنكُمۡ فَـَٔاذُوهُمَاۖ فَإِن تَابَا وَأَصۡلَحَا فَأَعۡرِضُواْ عَنۡهُمَآۗ إِنَّ ٱللَّهَ كَانَ تَوَّابٗا رَّحِيمًا ﴿١٦﴾

ហើយបុរសនិងស្ត្រីដែលប្រព្រឹត្តអំពើអសីលធម៌ហ្ស៊ីណាក្នុងចំណោមពួកអ្នក ចូរពួកអ្នកដាក់ទោសពួកគេទាំងពីរដោយការបញ្ឈឺ។ តែប្រសិនបើពួកគេទាំងពីរបានសារភាពកំហុស និងបានកែខ្លួនវិញនោះ ចូរពួកអ្នកបញ្ឈប់ការបញ្ឈឺពួកគេចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ជាអ្នកទទួលការសារភាព ជាអ្នកដែលមហាអាណិតស្រលាញ់បំផុត។

An-Nisa 4:22

وَلَا تَنكِحُواْ مَا نَكَحَ ءَابَآؤُكُم مِّنَ ٱلنِّسَآءِ إِلَّا مَا قَدۡ سَلَفَۚ إِنَّهُۥ كَانَ فَٰحِشَةٗ وَمَقۡتٗا وَسَآءَ سَبِيلًا ﴿٢٢﴾

ហើយចូរពួកអ្នកកុំរៀបការជាមួយនឹងស្ដ្រីដែលឪពុករបស់ពួកអ្នកបានរៀបការជាមួយនាងរួចហើយនោះឱ្យសោះ លើកលែងតែអ្វីដែលបានកន្លងផុតទៅ(មុនអ៊ីស្លាមបានមកដល់)។ ពិតណាស់ការធ្វើដូចនេះ វាគឺជារឿងស្មោកគ្រោក ជាមូលហេតុដែលធ្វើឱ្យអល់ឡោះខឹងសម្បា និងជាមាគ៌ាដ៏អាក្រក់បំផុត។

An-Nisa 4:77

أَلَمۡ تَرَ إِلَى ٱلَّذِينَ قِيلَ لَهُمۡ كُفُّوٓاْ أَيۡدِيَكُمۡ وَأَقِيمُواْ ٱلصَّلَوٰةَ وَءَاتُواْ ٱلزَّكَوٰةَ فَلَمَّا كُتِبَ عَلَيۡهِمُ ٱلۡقِتَالُ إِذَا فَرِيقٞ مِّنۡهُمۡ يَخۡشَوۡنَ ٱلنَّاسَ كَخَشۡيَةِ ٱللَّهِ أَوۡ أَشَدَّ خَشۡيَةٗۚ وَقَالُواْ رَبَّنَا لِمَ كَتَبۡتَ عَلَيۡنَا ٱلۡقِتَالَ لَوۡلَآ أَخَّرۡتَنَآ إِلَىٰٓ أَجَلٖ قَرِيبٖۗ قُلۡ مَتَٰعُ ٱلدُّنۡيَا قَلِيلٞ وَٱلۡأٓخِرَةُ خَيۡرٞ لِّمَنِ ٱتَّقَىٰ وَلَا تُظۡلَمُونَ فَتِيلًا ﴿٧٧﴾

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬពីរឿងរ៉ាវរបស់អ្នកដែលគេនិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកហាមឃាត់ដៃរបស់ពួកអ្នក(ពីការធ្វើសង្គ្រាម) ហើយចូរពួកអ្នកប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់(មុនពេលដែលគេបានដាក់កាតព្វកិច្ចឱ្យធ្វើសង្គ្រាម)។ តែនៅពេលដែលគេបានដាក់កាតព្វកិច្ចលើពួកគេឱ្យធ្វើសង្គ្រាម ស្រាប់តែមួយក្រុមក្នុងចំណោមពួកគេមានការភ័យខ្លាចចំពោះមនុស្សលោកបីដូចជាពួកគេខ្លាចអល់ឡោះ ឬខ្លាំងជាងខ្លាចអល់ឡោះទៅទៀត ហើយពួកគេបាននិយាយថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ហេតុអ្វីបានជាព្រះអង្គដាក់កាតព្វកិច្ចសង្គ្រាមមកលើយើងខ្ញុំ? ហេតុអ្វីបានជាព្រះអង្គមិនពន្យារពេលបន្តិចទៀតដល់យើងខ្ញុំ(ដើម្បីបានរីករាយនឹងជីវិតលោកិយសិន)? ចូរអ្នកពោលទៅកាន់ពួកគេថា៖ ការត្រេកត្រអាលក្នុងលោកិយនេះ គឺតិចតួចបំផុត។ រីឯថ្ងៃបរលោកវិញ គឺប្រសើរបំផុតសម្រាប់អ្នកដែលកោតខ្លាច(អល់ឡោះជាម្ចាស់) ហើយពួកអ្នកមិនត្រូវបានគេបំពានឡើយ សូម្បីតែបន្តិច។

Al-Ma'idah 5:33

إِنَّمَا جَزَـٰٓؤُاْ ٱلَّذِينَ يُحَارِبُونَ ٱللَّهَ وَرَسُولَهُۥ وَيَسۡعَوۡنَ فِي ٱلۡأَرۡضِ فَسَادًا أَن يُقَتَّلُوٓاْ أَوۡ يُصَلَّبُوٓاْ أَوۡ تُقَطَّعَ أَيۡدِيهِمۡ وَأَرۡجُلُهُم مِّنۡ خِلَٰفٍ أَوۡ يُنفَوۡاْ مِنَ ٱلۡأَرۡضِۚ ذَٰلِكَ لَهُمۡ خِزۡيٞ فِي ٱلدُّنۡيَاۖ وَلَهُمۡ فِي ٱلۡأٓخِرَةِ عَذَابٌ عَظِيمٌ ﴿٣٣﴾

តាមពិត ការតបស្នងចំពោះពួកដែលធ្វើសង្គ្រាមប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ និងព្យាយាមបង្កវិនាសកម្មនៅលើផែនដីនោះ គឺត្រូវប្រហារជីវិត ឬចងឆ្កាង ឬកាត់ដៃកាត់ជើងរបស់ពួកគេឆ្លាស់គ្នា(កាត់ដៃខាងស្តាំនិងជើងខាងឆ្វេង) ឬក៏និរទេសពួកគេចេញពីស្រុកភូមិ។ នោះគឺជាភាពអាម៉ាស់សម្រាប់ពួកគេនៅក្នុងលោកិយ។ ហើយនៅថ្ងៃបរលោក ពួកគេនឹងទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។

Al-Ma'idah 5:41

۞يَـٰٓأَيُّهَا ٱلرَّسُولُ لَا يَحۡزُنكَ ٱلَّذِينَ يُسَٰرِعُونَ فِي ٱلۡكُفۡرِ مِنَ ٱلَّذِينَ قَالُوٓاْ ءَامَنَّا بِأَفۡوَٰهِهِمۡ وَلَمۡ تُؤۡمِن قُلُوبُهُمۡۛ وَمِنَ ٱلَّذِينَ هَادُواْۛ سَمَّـٰعُونَ لِلۡكَذِبِ سَمَّـٰعُونَ لِقَوۡمٍ ءَاخَرِينَ لَمۡ يَأۡتُوكَۖ يُحَرِّفُونَ ٱلۡكَلِمَ مِنۢ بَعۡدِ مَوَاضِعِهِۦۖ يَقُولُونَ إِنۡ أُوتِيتُمۡ هَٰذَا فَخُذُوهُ وَإِن لَّمۡ تُؤۡتَوۡهُ فَٱحۡذَرُواْۚ وَمَن يُرِدِ ٱللَّهُ فِتۡنَتَهُۥ فَلَن تَمۡلِكَ لَهُۥ مِنَ ٱللَّهِ شَيۡـًٔاۚ أُوْلَـٰٓئِكَ ٱلَّذِينَ لَمۡ يُرِدِ ٱللَّهُ أَن يُطَهِّرَ قُلُوبَهُمۡۚ لَهُمۡ فِي ٱلدُّنۡيَا خِزۡيٞۖ وَلَهُمۡ فِي ٱلۡأٓخِرَةِ عَذَابٌ عَظِيمٞ ﴿٤١﴾

ឱអ្នកនាំសារ(មូហាំម៉ាត់)! ចូរអ្នកកុំព្រួយបារម្ភចំពោះពួក(ពុតត្បុត)ដែលប្រញាប់ប្រញាល់ក្នុងការប្រឆាំងនៃពួកដែលនិយាយថា៖ “ពួកយើងមានជំនឿនៅលើបបូរមាត់របស់ពួកគេ ប៉ុន្តែចិត្តរបស់ពួកគេគ្មានជំនឿឡើយ និង(កុំព្រួយបារម្ភ)ចំពោះពួកយូដាដែលពួកគេស្តាប់តែពាក្យភូតកុហក(ពីថ្នាក់ដឹកនាំកំពូលៗរបស់ពួកគេ) និងស្តាប់តែពីក្រុមផ្សេងដោយពួកគេមិនបានមករកអ្នកឡើយ។ ពួកគេកែប្រែពាក្យបន្ទូលរបស់អល់ឡោះ(នៅក្នុងគម្ពីរតាវរ៉ត)ខុសពីកន្លែងដើមរបស់វា។ ពួកគេនិយាយថា៖ ប្រសិនបើគេ(ព្យាការីមូហាំម៉ាត់)នាំប្រការនេះមក(ប្រការដែលស្របនឹងចំណង់ចំណូលចិត្ពពួកគេ) ចូរពួកអ្នកទទួលយកចុះ។ តែប្រសិនបើគេមិននាំប្រការនោះមកទេនោះ ចូរពួកអ្នកប្រុងប្រយ័ត្ន។ ហើយជនណាដែលអល់ឡោះមានចេតនាធ្វើឱ្យគេវង្វេងនោះ គឺអ្នកនឹងមិនឃើញមានអ្នកការពារពួកគេពីភាពវង្វេងឡើយ។ អ្នកទាំងនោះហើយជាពួកដែលអល់ឡោះមិនចង់ជម្រះសម្អាតចិត្តពួកគេ(ពីភាពគ្មានជំនឿ)។ ពួកគេនឹងទទួលនូវភាពអាម៉ាស់ជាទីបំផុតនៅក្នុងលោកិយ។ ហើយនៅថ្ងៃបរលោក ពួកគេនឹងទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។

Al-Ma'idah 5:95

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَقۡتُلُواْ ٱلصَّيۡدَ وَأَنتُمۡ حُرُمٞۚ وَمَن قَتَلَهُۥ مِنكُم مُّتَعَمِّدٗا فَجَزَآءٞ مِّثۡلُ مَا قَتَلَ مِنَ ٱلنَّعَمِ يَحۡكُمُ بِهِۦ ذَوَا عَدۡلٖ مِّنكُمۡ هَدۡيَۢا بَٰلِغَ ٱلۡكَعۡبَةِ أَوۡ كَفَّـٰرَةٞ طَعَامُ مَسَٰكِينَ أَوۡ عَدۡلُ ذَٰلِكَ صِيَامٗا لِّيَذُوقَ وَبَالَ أَمۡرِهِۦۗ عَفَا ٱللَّهُ عَمَّا سَلَفَۚ وَمَنۡ عَادَ فَيَنتَقِمُ ٱللَّهُ مِنۡهُۚ وَٱللَّهُ عَزِيزٞ ذُو ٱنتِقَامٍ ﴿٩٥﴾

ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំសម្លាប់សត្វប្រមាញ់ខណៈដែលពួកអ្នកស្ថិតក្នុងតំណមអៀហរ៉ម។ ជនណាហើយក្នុងចំណោមពួកអ្នកបានសម្លាប់វាដោយចេតនា ការពិន័យចំពោះទង្វើនោះ គឺត្រូវសំឡេះសត្វ(មួយផ្សេងទៀត)ដូចទៅនឹង(ប្រភេទ)សត្វដែលគេបានសម្លាប់នោះវិញ។ អ្នកដែលវិនិច្ឆ័យ(កាត់សេចក្តី)ក្នុងរឿងនេះ គឺបុរសពីរនាក់ដែលប្រកបដោយភាពយុត្ដិធម៌ក្នុងចំណោមពួកអ្នក។ ហើយអ្វីដែលបុរសទាំងពីរនាក់នេះបានវិនិច្ឆ័យ គឺគេត្រូវធ្វើដូចអ្វីដែលគេបានធ្វើចំពោះសត្វជំនូនដែរ ដោយត្រូវបញ្ជូនសត្វនោះទៅសំឡេះនៅឯកាក់ហ្ពះ(ទឹកដីម៉ាក្កះ) ឬទទួលការពិន័យជាអាហារចែកជូនដល់ជនក្រីក្រ ឬត្រូវបួសជំនួសឱ្យការផ្តល់អាហារ ដើម្បីឱ្យគេភ្លក់លទ្ធផលនៃការបំពានបម្រាមរបស់ខ្លួន។ អល់ឡោះជាម្ចាស់បានអធ្យាស្រ័យចំពោះអ្វីដែលបានកន្លងផុតទៅ(មុនពេលដែលបម្រាមនេះបានដាក់ចុះមក)។ ហើយជនណាដែលត្រឡប់ទៅប្រព្រឹត្តទង្វើនោះ(ក្រោយពីបម្រាមបានដាក់មកហើយនោះ) អល់ឡោះជាម្ចាស់នឹងផ្តន្ទាទោសចំពោះគេ។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងក្លា មហាខ្លាំងពូកែ។

An-Nisa 4:25

وَمَن لَّمۡ يَسۡتَطِعۡ مِنكُمۡ طَوۡلًا أَن يَنكِحَ ٱلۡمُحۡصَنَٰتِ ٱلۡمُؤۡمِنَٰتِ فَمِن مَّا مَلَكَتۡ أَيۡمَٰنُكُم مِّن فَتَيَٰتِكُمُ ٱلۡمُؤۡمِنَٰتِۚ وَٱللَّهُ أَعۡلَمُ بِإِيمَٰنِكُمۚ بَعۡضُكُم مِّنۢ بَعۡضٖۚ فَٱنكِحُوهُنَّ بِإِذۡنِ أَهۡلِهِنَّ وَءَاتُوهُنَّ أُجُورَهُنَّ بِٱلۡمَعۡرُوفِ مُحۡصَنَٰتٍ غَيۡرَ مُسَٰفِحَٰتٖ وَلَا مُتَّخِذَٰتِ أَخۡدَانٖۚ فَإِذَآ أُحۡصِنَّ فَإِنۡ أَتَيۡنَ بِفَٰحِشَةٖ فَعَلَيۡهِنَّ نِصۡفُ مَا عَلَى ٱلۡمُحۡصَنَٰتِ مِنَ ٱلۡعَذَابِۚ ذَٰلِكَ لِمَنۡ خَشِيَ ٱلۡعَنَتَ مِنكُمۡۚ وَأَن تَصۡبِرُواْ خَيۡرٞ لَّكُمۡۗ وَٱللَّهُ غَفُورٞ رَّحِيمٞ ﴿٢٥﴾

ហើយជនណាមួយក្នុងចំណោមពួកអ្នកដែលគ្មានលទ្ធភាពរៀបការជាមួយនឹងស្ត្រីល្អបរិសុទ្ធដែលមានជំនឿទេនោះ ដូច្នេះគេអាចរៀបការជាមួយនឹងទាសីជាអ្នកមានជំនឿដែលនៅក្រោមការគ្រប់គ្រងរបស់ពួកអ្នក។ ហើយអល់ឡោះទ្រង់ដឹងបំផុតពីសេចក្តីជំនឿរបស់ពួកអ្នក។ ពួកអ្នក គឺមានភាពស្មើគ្នាទៅវិញទៅមក។ ដូច្នេះ ចូរពួកអ្នករៀបការជាមួយពួកនាង(ទាសី)ដោយមានការអនុញ្ញាតពីម្ចាស់របស់ពួកនាង ហើយចូរពួកអ្នកផ្ដល់ឱ្យពួកនាងនូវខាន់ស្លារបស់ពួកនាងដោយសមរម្យ ប្រសិនបើពួកនាងជាស្ត្រីសា្អតស្អំ ពុំមែនជាស្ត្រីពេស្យាចារ និងពុំមែនជាស្ត្រីដែលពួកអ្នកយកធ្វើជាស្រីកំណាន់នោះឡើយ។ ហើយប្រសិនបើពួកនាង(ទាសី)បានរៀបការរួច ក្រោយមកពួកនាងបានប្រព្រឹត្តអំពើអសីលធម៌ហ្ស៊ីណា ពួកនាងត្រូវទទួលពាក់កណ្ដាលនៃទណ្ឌកម្មដែលដាក់លើស្រី្ដមានសេរីភាព។ នោះគឺចំពោះអ្នកដែលខ្លាចធ្លាក់ខ្លួនក្នុងប្រការហ្ស៊ីណាក្នុងចំណោមពួកអ្នក។ តែការអត់ធ្មត់(មិនរៀបការជាមួយទាសី) គឺជាការប្រសើរសម្រាប់ពួកអ្នក។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។

Al-An'am 6:151

۞قُلۡ تَعَالَوۡاْ أَتۡلُ مَا حَرَّمَ رَبُّكُمۡ عَلَيۡكُمۡۖ أَلَّا تُشۡرِكُواْ بِهِۦ شَيۡـٔٗاۖ وَبِٱلۡوَٰلِدَيۡنِ إِحۡسَٰنٗاۖ وَلَا تَقۡتُلُوٓاْ أَوۡلَٰدَكُم مِّنۡ إِمۡلَٰقٖ نَّحۡنُ نَرۡزُقُكُمۡ وَإِيَّاهُمۡۖ وَلَا تَقۡرَبُواْ ٱلۡفَوَٰحِشَ مَا ظَهَرَ مِنۡهَا وَمَا بَطَنَۖ وَلَا تَقۡتُلُواْ ٱلنَّفۡسَ ٱلَّتِي حَرَّمَ ٱللَّهُ إِلَّا بِٱلۡحَقِّۚ ذَٰلِكُمۡ وَصَّىٰكُم بِهِۦ لَعَلَّكُمۡ تَعۡقِلُونَ ﴿١٥١﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ សូមពួកអ្នកមកទីនេះ ខ្ញុំនឹងសូត្រឱ្យពួកអ្នកស្តាប់នូវអ្វីដែលព្រះជាម្ចាស់របស់ពួកអ្នកទ្រង់បានដាក់បម្រាមលើពួកអ្នកគឺ៖ ពួកអ្នកមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយជាដាច់ខាត ហើយត្រូវធ្វើល្អចំពោះឪពុកម្តាយ។ ពួកអ្នកមិនត្រូវសម្លាប់កូនខ្លួនឯងដោយសារ(ខ្លាច)ក្រនោះឡើយ។ យើង(អល់ឡោះ)ជាអ្នកដែលផ្តល់លាភសក្ការៈដល់ពួកអ្នកនិងដល់ពួកគេ(កូនចៅ)។ ហើយពួកអ្នកមិនត្រូវទៅជិត(បៀតបៀន)អំពើអសីលធម៌(ហ្ស៊ីណា)នោះឡើយ ទោះដោយបើកចំហ ឬលាក់បាំង។ ហើយពួកអ្នកក៏មិនត្រូវសម្លាប់ជីវិតដែលអល់ឡោះបានហាមឃាត់នោះដែរ លើកលែងតែដោយការពិត(មានហេតុផលត្រឹមត្រូវស្របច្បាប់)។ ទាំងនោះ គឺជាអ្វីដែលទ្រង់បានផ្តែផ្តាំវាចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកចេះគិតពិចារណា។

Al-A'raf 7:27

يَٰبَنِيٓ ءَادَمَ لَا يَفۡتِنَنَّكُمُ ٱلشَّيۡطَٰنُ كَمَآ أَخۡرَجَ أَبَوَيۡكُم مِّنَ ٱلۡجَنَّةِ يَنزِعُ عَنۡهُمَا لِبَاسَهُمَا لِيُرِيَهُمَا سَوۡءَٰتِهِمَآۚ إِنَّهُۥ يَرَىٰكُمۡ هُوَ وَقَبِيلُهُۥ مِنۡ حَيۡثُ لَا تَرَوۡنَهُمۡۗ إِنَّا جَعَلۡنَا ٱلشَّيَٰطِينَ أَوۡلِيَآءَ لِلَّذِينَ لَا يُؤۡمِنُونَ ﴿٢٧﴾

ឱកូនចៅអាហ្ទាំ! ចូរកុំឱ្យស្ហៃតនបោកបញ្ឆោតពួកអ្នក ដូចដែលវាធ្លាប់បានធ្វើឲ្យឪពុកម្តាយទាំងពីរបស់ពួកអ្នកចេញពីឋានសួគ៌ឲ្យសោះដោយវាបានធ្វើឱ្យសម្លៀកបំពាក់របស់គាត់ទាំងពីររបូតចេញពីគាត់ទាំងពីរ ដើម្បីលាតត្រដាងឲ្យឃើញនូវកេរខ្មាសរបស់គាត់ទាំងពីរ(ស្ថិតក្នុងភាពអាក្រាត)។ ជាការពិតណាស់ វានិងបក្សពួករបស់វាអាចមើលឃើញពួកអ្នក ខណៈដែលពួកអ្នកមិនអាចមើលឃើញពួកវាឡើយ។ ពិតប្រាកដណាស់ យើងបានធ្វើឱ្យស្ហៃតនក្លាយជាមេដឹកនាំសម្រាប់ពួកដែលគ្មានជំនឿ។

Al-A'raf 7:28

وَإِذَا فَعَلُواْ فَٰحِشَةٗ قَالُواْ وَجَدۡنَا عَلَيۡهَآ ءَابَآءَنَا وَٱللَّهُ أَمَرَنَا بِهَاۗ قُلۡ إِنَّ ٱللَّهَ لَا يَأۡمُرُ بِٱلۡفَحۡشَآءِۖ أَتَقُولُونَ عَلَى ٱللَّهِ مَا لَا تَعۡلَمُونَ ﴿٢٨﴾

ហើយនៅពេលដែលពួកគេ(ពួកមុស្ហរីគីន)ប្រព្រឹត្តនូវទង្វើអាក្រក់ណាមួយ ពួកគេនិយាយថា៖ ពួកយើងធ្លាប់បានឃើញជីដូនជីតារបស់ពួកយើងប្រព្រឹត្តបែបនេះ ហើយអល់ឡោះបានប្រើពួកយើងឱ្យធ្វើដូច្នោះ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)តបថា៖ ពិតប្រាកដណាស់ អល់ឡោះមិនបានប្រើឱ្យប្រព្រឹត្តនូវទង្វើអាក្រក់ឡើយ។ តើពួកអ្នកនិយាយប្រឌិតទៅលើអល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹងឬ?

Al-A'raf 7:33

قُلۡ إِنَّمَا حَرَّمَ رَبِّيَ ٱلۡفَوَٰحِشَ مَا ظَهَرَ مِنۡهَا وَمَا بَطَنَ وَٱلۡإِثۡمَ وَٱلۡبَغۡيَ بِغَيۡرِ ٱلۡحَقِّ وَأَن تُشۡرِكُواْ بِٱللَّهِ مَا لَمۡ يُنَزِّلۡ بِهِۦ سُلۡطَٰنٗا وَأَن تَقُولُواْ عَلَى ٱللَّهِ مَا لَا تَعۡلَمُونَ ﴿٣٣﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិត ព្រះជាម្ចាស់របស់ខ្ញុំបានហាមឃាត់មិនឱ្យប្រព្រឹត្តនូវទង្វើអាក្រក់ទាំងឡាយ មិនថាដោយបើកចំហ ឬលាក់បាំងឡើយ។ ទ្រង់ក៏បានហាមឃាត់ពីអំពើបាបទាំងឡាយ និងការបំពារបំពាន(លើគ្នា)ដោយអយុត្តិធម៌ និងមិនឱ្យពួកអ្នកធ្វើស្ហ៊ីរិក(ពហុទេពនិយម)ចំពោះអល់ឡោះនូវអ្វីដែលទ្រង់មិនបានបញ្ចុះភស្តុតាងណាមួយចំពោះវា ព្រមទាំងមិនឲ្យពួកអ្នកនិយាយប្រឌិតទៅលើអល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹងនោះឡើយ។

Al-A'raf 7:46

وَبَيۡنَهُمَا حِجَابٞۚ وَعَلَى ٱلۡأَعۡرَافِ رِجَالٞ يَعۡرِفُونَ كُلَّۢا بِسِيمَىٰهُمۡۚ وَنَادَوۡاْ أَصۡحَٰبَ ٱلۡجَنَّةِ أَن سَلَٰمٌ عَلَيۡكُمۡۚ لَمۡ يَدۡخُلُوهَا وَهُمۡ يَطۡمَعُونَ ﴿٤٦﴾

ហើយនៅចន្លោះរវាងក្រុមទាំងពីរ(ក្រុមឋានសួគ៌ និងក្រុមឋាននរក) គឺមានជញ្ជាំងខណ្ឌ។ នៅពីលើជញ្ជាំងខណ្ឌនោះ គឺមានបុរសជាច្រើនដែលពួកគេស្គាល់ក្រុមទាំងពីរតាមរយៈសញ្ញាសម្គាល់របស់ពួកគេ។ ហើយពួកគេបានស្រែកហៅអ្នកឋានសួគ៌ថា៖ “សូមសន្តិភាពកើតមានដល់ពួកអ្នក”។ ពួកគេមិនទាន់បានចូលវា(ឋានសួគ៌)នោះទេ តែពួកគេមានសង្ឃឹមថានឹងបានចូលវា។

Al-A'raf 7:102

وَمَا وَجَدۡنَا لِأَكۡثَرِهِم مِّنۡ عَهۡدٖۖ وَإِن وَجَدۡنَآ أَكۡثَرَهُمۡ لَفَٰسِقِينَ ﴿١٠٢﴾

ហើយយើង(អល់ឡោះ)មិនបានឃើញថា ភាគច្រើននៃពួកគេជាអ្នកគោរពតាមសន្យា(បទបញ្ជារបស់អល់ឡោះ)នោះឡើយ។ ប៉ុន្តែយើងបានឃើញថា ភាគច្រើននៃពួកគេ គឺជាពួកដែលប្រព្រឹត្តល្មើស។

Yunus 10:70

مَتَٰعٞ فِي ٱلدُّنۡيَا ثُمَّ إِلَيۡنَا مَرۡجِعُهُمۡ ثُمَّ نُذِيقُهُمُ ٱلۡعَذَابَ ٱلشَّدِيدَ بِمَا كَانُواْ يَكۡفُرُونَ ﴿٧٠﴾

ភាពត្រេកត្រអាលក្នុងលោកិយ(គឺមួយរយៈពេលខ្លីប៉ុណ្ណោះ)។ ក្រោយមក កន្លែងវិលត្រឡប់របស់ពួកគេ គឺឆ្ពោះមកកាន់យើង(តែមួយគត់)។ បន្ទាប់មក យើងនឹងឱ្យពួកគេភ្លក់នូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រឆាំង។

Hud 11:43

قَالَ سَـَٔاوِيٓ إِلَىٰ جَبَلٖ يَعۡصِمُنِي مِنَ ٱلۡمَآءِۚ قَالَ لَا عَاصِمَ ٱلۡيَوۡمَ مِنۡ أَمۡرِ ٱللَّهِ إِلَّا مَن رَّحِمَۚ وَحَالَ بَيۡنَهُمَا ٱلۡمَوۡجُ فَكَانَ مِنَ ٱلۡمُغۡرَقِينَ ﴿٤٣﴾

គេបានតបថា៖ ខ្ញុំនឹងទៅជ្រកនៅលើភ្នំដែលអាចការពារខ្ញុំអំពីទឹក(ជំនន់)។ គាត់ក៏តបវិញថា៖ នៅថ្ងៃនេះ គ្មានអ្នកដែលអាចរារាំងពីបទបញ្ជារបស់អល់ឡោះបានឡើយ លើកលែងតែជនណាដែលទ្រង់អាណិតស្រលាញ់(ចំពោះគេ)ប៉ុណ្ណោះ។ ហើយទឹករលកបានបំបែករវាងគេទាំងពីរនាក់(ឪពុក និងកូន)។ ដូចនេះ រូបគេក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេធ្វើឲ្យលិចលង់(ក្នុងទឹកជំនន់)។

Hud 11:64

وَيَٰقَوۡمِ هَٰذِهِۦ نَاقَةُ ٱللَّهِ لَكُمۡ ءَايَةٗۖ فَذَرُوهَا تَأۡكُلۡ فِيٓ أَرۡضِ ٱللَّهِۖ وَلَا تَمَسُّوهَا بِسُوٓءٖ فَيَأۡخُذَكُمۡ عَذَابٞ قَرِيبٞ ﴿٦٤﴾

ឱក្រុមរបស់ខ្ញុំ! នេះគឺជាសត្វអូដ្ឋញីរបស់អល់ឡោះ ជាភស្តុតាងមួយសម្រាប់ពួកអ្នក។ ដូច្នេះ ចូរពួកអ្នកបណ្តោយវាឱ្យដើររកចំណីស៊ីនៅលើផែនដីរបស់អល់ឡោះចុះ ហើយពួកអ្នកមិនត្រូវប៉ះពាល់វាដោយប្រការអាក្រក់ណាមួយឡើយ។ បើមិនដូច្នោះទេ ពួកអ្នកនឹងត្រូវទទួលនូវទណ្ឌកម្មឆាប់ៗនេះជាមិនខាន។

Hud 11:78

وَجَآءَهُۥ قَوۡمُهُۥ يُهۡرَعُونَ إِلَيۡهِ وَمِن قَبۡلُ كَانُواْ يَعۡمَلُونَ ٱلسَّيِّـَٔاتِۚ قَالَ يَٰقَوۡمِ هَـٰٓؤُلَآءِ بَنَاتِي هُنَّ أَطۡهَرُ لَكُمۡۖ فَٱتَّقُواْ ٱللَّهَ وَلَا تُخۡزُونِ فِي ضَيۡفِيٓۖ أَلَيۡسَ مِنكُمۡ رَجُلٞ رَّشِيدٞ ﴿٧٨﴾

ហើយក្រុមរបស់គាត់ក៏បានមកជួបគាត់ទាំងប្រញាប់ប្រញាល់ ដោយសារពីមុនមក ពួកគេធ្លាប់បានប្រព្រឹត្តអំពើអាក្រក់(រួមភេទនឹងបុរសដូចគ្នា)។ គាត់បាននិយាយថា៖ ទាំងនេះគឺជាកូនស្រីរបស់ខ្ញុំ។ ពួកនាងមានភាពស្អាតស្អំបំផុតសម្រាប់ពួកអ្នក។ ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ ហើយចូរកុំធ្វើឱ្យខ្ញុំអាម៉ាស់នៅចំពោះមុខភ្ញៀវរបស់ខ្ញុំឱ្យសោះ។ តើក្នុងចំណោមពួកអ្នក(ឱក្រុមរបស់ខ្ញុំ)គ្មានបុរសណាម្នាក់ដែលមានសតិបញ្ញាល្អទេឬ?

Yusuf 12:23

وَرَٰوَدَتۡهُ ٱلَّتِي هُوَ فِي بَيۡتِهَا عَن نَّفۡسِهِۦ وَغَلَّقَتِ ٱلۡأَبۡوَٰبَ وَقَالَتۡ هَيۡتَ لَكَۚ قَالَ مَعَاذَ ٱللَّهِۖ إِنَّهُۥ رَبِّيٓ أَحۡسَنَ مَثۡوَايَۖ إِنَّهُۥ لَا يُفۡلِحُ ٱلظَّـٰلِمُونَ ﴿٢٣﴾

ហើយភរិយារបស់អាហ្ស៊ីសបានហៅព្យាការីយូសុះ(យ៉ាងទន់ភ្លន់) ខណៈដែលគាត់ស្ថិតក្នុងផ្ទះរបស់នាងដើម្បីប្រព្រឹត្តនូវទង្វើអសីលធម៌ ហើយនាងបានបិទទ្វារទាំងអស់។ នាងក៏បាននិយាយថា៖ សូមអ្នកមកកាន់ខ្ញុំមក! គាត់ក៏បានពោលថា៖ ខ្ញុំសុំពីអល់ឡោះបញ្ចៀសខ្ញុំ(ពីរឿងនេះ)។ ពិតប្រាកដណាស់ ចៅហ្វាយរបស់ខ្ញុំ(អាហ្ស៊ីស)បានផ្តល់កន្លែងស្នាក់នៅដ៏ប្រសើរដល់ខ្ញុំ។ ហើយពិតប្រាកដណាស់ ពួកដែលបំពាននោះ គឺមិនទទួលជោគជ័យឡើយ។

Yusuf 12:24

وَلَقَدۡ هَمَّتۡ بِهِۦۖ وَهَمَّ بِهَا لَوۡلَآ أَن رَّءَا بُرۡهَٰنَ رَبِّهِۦۚ كَذَٰلِكَ لِنَصۡرِفَ عَنۡهُ ٱلسُّوٓءَ وَٱلۡفَحۡشَآءَۚ إِنَّهُۥ مِنۡ عِبَادِنَا ٱلۡمُخۡلَصِينَ ﴿٢٤﴾

ពិតប្រាកដណាស់ នាងមានបំណងប្រព្រឹត្តនូវទង្វើអសីលធម៌ចំពោះគាត់ ហើយគាត់ក៏មានបំណងប្រព្រឹត្តទង្វើបែបនេះចំពោះនាងវិញដែរ ប្រសិនបើគាត់មិនបានឃើញសញ្ញាភស្តុតាងនៃព្រះជាម្ចាស់របស់គាត់ទេនោះ។ នោះគឺដើម្បីយើងនឹងបញ្ចៀសរូបគេពីប្រការអាក្រក់ និងទង្វើអសីលធម៌ទាំងឡាយ។ ពិតប្រាកដណាស់ រូបគេគឺស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដ៏ស្មោះស។

Yusuf 12:25

وَٱسۡتَبَقَا ٱلۡبَابَ وَقَدَّتۡ قَمِيصَهُۥ مِن دُبُرٖ وَأَلۡفَيَا سَيِّدَهَا لَدَا ٱلۡبَابِۚ قَالَتۡ مَا جَزَآءُ مَنۡ أَرَادَ بِأَهۡلِكَ سُوٓءًا إِلَّآ أَن يُسۡجَنَ أَوۡ عَذَابٌ أَلِيمٞ ﴿٢٥﴾

គេទាំងពីរ(ព្យាការីយូសុះ និងភរិយាអាហ្ស៊ីស)បានប្រញាប់ប្រញាប់ទៅរកទ្វារ(ម្នាក់រត់គេច ម្នាក់រារាំង) ហើយនាងក៏បានធ្វើឱ្យអាវរបស់គាត់រហែកពីខាងក្រោយ ហើយគេទាំងពីរក៏បានប្រទះឃើញស្វាមីរបស់នាងឯមាត់ទ្វារ។ នាងបាននិយាយថា៖ គ្មានការតបស្នងអ្វីសម្រាប់អ្នកដែលមានបំណងអាក្រក់មកលើភរិយារបស់អ្នក(ឱអាហ្ស៊ីស) ក្រៅពីការចាប់ដាក់គុក ឬក៏ដាក់ទណ្ឌកម្មដ៏ឈឺចាប់បំផុត(ចំពោះគេ)នោះឡើយ។

Yusuf 12:26

قَالَ هِيَ رَٰوَدَتۡنِي عَن نَّفۡسِيۚ وَشَهِدَ شَاهِدٞ مِّنۡ أَهۡلِهَآ إِن كَانَ قَمِيصُهُۥ قُدَّ مِن قُبُلٖ فَصَدَقَتۡ وَهُوَ مِنَ ٱلۡكَٰذِبِينَ ﴿٢٦﴾

ព្យាការីយូសុះក៏បានតបថា៖ តាមពិត នាងទេដែលទាមទារឱ្យខ្ញុំប្រព្រឹត្តទង្វើអសីលធម៌ជាមួយនាងនោះ។ ហើយសាក្សីម្នាក់អំពីគ្រួសាររបស់នាងបានធ្វើសាក្សីថា៖ ប្រសិនបើអាវរបស់គេរហែកពីខាងមុខ នោះនាងជាអ្នកនិយាយពិត ហើយគេគឺស្ថិតក្នុងចំណោមអ្នកដែលនិយាយកុហក។

Yusuf 12:27

وَإِن كَانَ قَمِيصُهُۥ قُدَّ مِن دُبُرٖ فَكَذَبَتۡ وَهُوَ مِنَ ٱلصَّـٰدِقِينَ ﴿٢٧﴾

តែប្រសិនបើអាវរបស់គេរហែកពីខាងក្រោយវិញនោះ នាងគឺជាអ្នកដែលនិយាយកុហក ហើយរូបគេស្ថិតក្នុងចំណោមអ្នកដែលនិយាយពិត។

Yusuf 12:28

فَلَمَّا رَءَا قَمِيصَهُۥ قُدَّ مِن دُبُرٖ قَالَ إِنَّهُۥ مِن كَيۡدِكُنَّۖ إِنَّ كَيۡدَكُنَّ عَظِيمٞ ﴿٢٨﴾

ហើយនៅពេលដែលគាត់(អាហ្ស៊ីស)បានឃើញអាវរបស់គេរហែកពីខាងក្រោយ គាត់ក៏បាននិយាយថា៖ ពិតណាស់ វាគ្រាន់តែជាល្បិចកលរបស់ពួកនាងប៉ុណ្ណោះ។ ពិតប្រាកដណាស់ ល្បិចកលរបស់ពួកនាង គឺធំធេងបំផុត។

Yusuf 12:29

يُوسُفُ أَعۡرِضۡ عَنۡ هَٰذَاۚ وَٱسۡتَغۡفِرِي لِذَنۢبِكِۖ إِنَّكِ كُنتِ مِنَ ٱلۡخَاطِـِٔينَ ﴿٢٩﴾

(គាត់បានបន្តថា៖) ឱយូសុះ! សូមអ្នកបំភ្លេចរឿងនេះចោលចុះ។ ហើយចូរនាងសុំការអភ័យទោសចំពោះទោសកំហុសរបស់នាង។ ជាការពិតណាស់ រូបនាងគឺស្ថិតក្នុងចំណោមអ្នកដែលប្រព្រឹត្តខុសឆ្គង។

Yusuf 12:30

۞وَقَالَ نِسۡوَةٞ فِي ٱلۡمَدِينَةِ ٱمۡرَأَتُ ٱلۡعَزِيزِ تُرَٰوِدُ فَتَىٰهَا عَن نَّفۡسِهِۦۖ قَدۡ شَغَفَهَا حُبًّاۖ إِنَّا لَنَرَىٰهَا فِي ضَلَٰلٖ مُّبِينٖ ﴿٣٠﴾

ហើយមានស្ត្រីមួយចំនួនដែលនៅទីក្រុងបាននិយាយថា៖ ភរិយារបស់អាហ្ស៊ីសបានហៅអ្នកបម្រើរបស់ខ្លួនដើម្បីប្រព្រឹត្តទង្វើអសីលធម៌ជាមួយរូបគេ។ ជាការពិតណាស់ ក្តីស្រលាញ់បានធ្វើឱ្យនាងងប់ងល់។ យើងពិតជាឃើញថា នាងស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។

Yusuf 12:31

فَلَمَّا سَمِعَتۡ بِمَكۡرِهِنَّ أَرۡسَلَتۡ إِلَيۡهِنَّ وَأَعۡتَدَتۡ لَهُنَّ مُتَّكَـٔٗا وَءَاتَتۡ كُلَّ وَٰحِدَةٖ مِّنۡهُنَّ سِكِّينٗا وَقَالَتِ ٱخۡرُجۡ عَلَيۡهِنَّۖ فَلَمَّا رَأَيۡنَهُۥٓ أَكۡبَرۡنَهُۥ وَقَطَّعۡنَ أَيۡدِيَهُنَّ وَقُلۡنَ حَٰشَ لِلَّهِ مَا هَٰذَا بَشَرًا إِنۡ هَٰذَآ إِلَّا مَلَكٞ كَرِيمٞ ﴿٣١﴾

នៅពេលដែលនាង(ភរិយាអាហ្ស៊ីស)បានស្តាប់ឮពាក្យរិះគន់របស់ស្ត្រីទាំងនោះ នាងក៏បានចាត់ឱ្យគេទៅអញ្ជើញស្ត្រីទាំងនោះ ហើយនាងបានរៀបចំកន្លែងសម្រាប់ឲ្យពួកនាងទម្រេតខ្លួន និងបានផ្តល់ឱ្យស្ត្រីទាំងអស់នោះនូវកាំបិតម្នាក់មួយ(សម្រាប់ចិតផ្លែឈើ)។ ហើយនាងក៏បាននិយាយ(ទៅកាន់ព្យាការីយូសុះ)ថា៖ ចូរអ្នកចេញទៅកាន់ពួកនាងចុះ។ នៅពេលដែលស្ត្រីទាំងនោះបានឃើញគាត់ ពួកនាងមានការភ្ញាក់ផ្អើលជាខ្លាំង(ចំពោះសម្រស់ដ៏ស្រស់ស្អាតរបស់គាត់) ហើយពួកនាងក៏បានចិតដៃខ្លួនឯង ព្រមទាំងបាននិយាយថា៖ អល់ឡោះទ្រង់មហាស្អាតស្អំ! នេះមិនមែនជាមនុស្សនោះទេ។ តាមពិត នេះគឺជាម៉ាឡាអ៊ីកាត់មួយរូបដ៏ឧត្តុង្គឧត្តម។

Yusuf 12:32

قَالَتۡ فَذَٰلِكُنَّ ٱلَّذِي لُمۡتُنَّنِي فِيهِۖ وَلَقَدۡ رَٰوَدتُّهُۥ عَن نَّفۡسِهِۦ فَٱسۡتَعۡصَمَۖ وَلَئِن لَّمۡ يَفۡعَلۡ مَآ ءَامُرُهُۥ لَيُسۡجَنَنَّ وَلَيَكُونٗا مِّنَ ٱلصَّـٰغِرِينَ ﴿٣٢﴾

នាង(ភរិយាអាហ្ស៊ីស)ក៏បាននិយាយ(ទៅកាន់ស្ត្រីទាំងនោះ)ថា៖ គេនេះហើយជាអ្វីដែលពួកនាងរិះគន់ខ្ញុំចំពោះគេនោះ។ ពិតប្រាកដណាស់ ខ្ញុំបានទាមទារចង់ប្រព្រឹត្តទង្វើអសីលធម៌ជាមួយនឹងគេពិតមែន តែគេបានបដិសេធ។ ហើយប្រសិនបើគេមិនព្រមធ្វើតាមអ្វីដែលខ្ញុំទាមទារពីគេទេនោះ រូបគេពិតជានឹងត្រូវគេចាប់ឃុំឃាំង ហើយរូបគេនឹងស្ថិតក្នុងចំណោមអ្នកដែលអាប់ឱនមិនខានឡើយ។

Yusuf 12:33

قَالَ رَبِّ ٱلسِّجۡنُ أَحَبُّ إِلَيَّ مِمَّا يَدۡعُونَنِيٓ إِلَيۡهِۖ وَإِلَّا تَصۡرِفۡ عَنِّي كَيۡدَهُنَّ أَصۡبُ إِلَيۡهِنَّ وَأَكُن مِّنَ ٱلۡجَٰهِلِينَ ﴿٣٣﴾

គាត់(ព្យាការីយូសុះ)បានបួងសួងថា៖ បពិត្រព្រះជាម្ចាស់របស់ខ្ញុំ! មន្ទីរឃុំឃាំង គឺជាទីពេញចិត្តចំពោះខ្ញុំជាងអ្វី(ទង្វើអសីលធម៌)ដែលពួកនាងល្បួងខ្ញុំឱ្យទៅរកវាទៅទៀត។ ប្រសិនបើទ្រង់មិនបញ្ចៀសរូបខ្ញុំពីល្បិចកលរបស់ពួកនាងទេនោះ ខ្ញុំប្រាកដជានឹងលម្អៀងទៅរកពួកនាង ហើយខ្ញុំនឹងស្ថិតក្នុងចំណោមពួកដែលល្ងង់ខ្លៅជាមិនខាន។

Yusuf 12:34

فَٱسۡتَجَابَ لَهُۥ رَبُّهُۥ فَصَرَفَ عَنۡهُ كَيۡدَهُنَّۚ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلۡعَلِيمُ ﴿٣٤﴾

ពេលនោះ ព្រះជាម្ចាស់របស់គាត់ក៏បានឆ្លើយតបចំពោះគាត់។ ដូច្នេះ ទ្រង់ក៏បានបញ្ចៀសរូបគាត់ពីកលល្បិចរបស់ពួកនាង។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹងបំផុត។

Yusuf 12:50

وَقَالَ ٱلۡمَلِكُ ٱئۡتُونِي بِهِۦۖ فَلَمَّا جَآءَهُ ٱلرَّسُولُ قَالَ ٱرۡجِعۡ إِلَىٰ رَبِّكَ فَسۡـَٔلۡهُ مَا بَالُ ٱلنِّسۡوَةِ ٱلَّـٰتِي قَطَّعۡنَ أَيۡدِيَهُنَّۚ إِنَّ رَبِّي بِكَيۡدِهِنَّ عَلِيمٞ ﴿٥٠﴾

ព្រះរាជាក៏បានមានបន្ទូលថា៖ ចូរពួកអ្នកនាំគេមកជួបយើង។ ហើយនៅពេលដែលអ្នកនាំសារ(របស់ព្រះរាជា)បានមកដល់គាត់(ព្យាការីយូសុះ) គាត់ក៏បាននិយាយថា៖ ចូរអ្នកត្រឡប់ទៅកាន់ព្រះរាជារបស់អ្នក ហើយសូមឲ្យទ្រង់សួរនាំស្ត្រីដែលបានចិតដៃខ្លួនឯងទាំងនោះ ថាតើមានរឿងអ្វីកើតឡើង។ ជាការពិតណាស់ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់ដឹងបំផុតចំពោះឧបាយកលរបស់ពួកនាង។

Yusuf 12:51

قَالَ مَا خَطۡبُكُنَّ إِذۡ رَٰوَدتُّنَّ يُوسُفَ عَن نَّفۡسِهِۦۚ قُلۡنَ حَٰشَ لِلَّهِ مَا عَلِمۡنَا عَلَيۡهِ مِن سُوٓءٖۚ قَالَتِ ٱمۡرَأَتُ ٱلۡعَزِيزِ ٱلۡـَٰٔنَ حَصۡحَصَ ٱلۡحَقُّ أَنَا۠ رَٰوَدتُّهُۥ عَن نَّفۡسِهِۦ وَإِنَّهُۥ لَمِنَ ٱلصَّـٰدِقِينَ ﴿٥١﴾

ទ្រង់បានមានបន្ទូល(ទៅកាន់ស្ត្រីទាំងនោះ)ថា៖ តើមានអ្វីកើតឡើងនៅពេលដែលពួកនាងមានបំណងឲ្យយូសុះប្រព្រឹត្តទង្វើអសីលធម៌(ជាមួយនឹងពួកនាង)នោះ? ពួកនាងបានឆ្លើយថា៖ អល់ឡោះទ្រង់មហាស្អាតស្អំ! យើងខ្ញុំមិនធ្លាប់បានដឹងពីភាពអាស្រូវរបស់គេ(ព្យាការីយូសុះ)ឡើយ។ ពេលនោះ ភរិយារបស់អាហ្ស៊ីសក៏បានពោលថា៖ ពេលនេះ ការពិតបានលាតត្រដាងអស់ហើយ គឺខ្ញុំទេដែលមានបំណងប្រព្រឹត្តទង្វើអសីលធម៌លើរូបគេ(ព្យាការីយូសុះ)នោះ។ ហើយពិតប្រាកដណាស់ រូបគេពិតជាស្ថិតក្នុងចំណោមអ្នកដែលទៀងត្រង់។

Yusuf 12:52

ذَٰلِكَ لِيَعۡلَمَ أَنِّي لَمۡ أَخُنۡهُ بِٱلۡغَيۡبِ وَأَنَّ ٱللَّهَ لَا يَهۡدِي كَيۡدَ ٱلۡخَآئِنِينَ ﴿٥٢﴾

(នាងបានបន្តថា៖) នោះគឺដើម្បីឱ្យគាត់បានដឹងថា ពិតប្រាកដណាស់ ខ្ញុំមិនបានក្បត់គាត់នៅពេលដែលគាត់អវត្តមានឡើយ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនបង្ហាញផ្លូវចំពោះឧបាយកលរបស់ពួកក្បត់ឡើយ។

Yusuf 12:53

۞وَمَآ أُبَرِّئُ نَفۡسِيٓۚ إِنَّ ٱلنَّفۡسَ لَأَمَّارَةُۢ بِٱلسُّوٓءِ إِلَّا مَا رَحِمَ رَبِّيٓۚ إِنَّ رَبِّي غَفُورٞ رَّحِيمٞ ﴿٥٣﴾

ហើយខ្ញុំក៏មិនអះអាងថាខ្លួនខ្ញុំស្អាតស្អំនោះដែរ។ ជាការពិតណាស់ តណ្ហាតែងតែប្រើឲ្យប្រព្រឹត្តអំពើអាក្រក់ លើកលែងតែជនណាដែលព្រះជាម្ចាស់របស់ខ្ញុំអាណិតស្រឡាញ់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ខ្ញុំមហាអភ័យទោស មហាអាណិតស្រឡាញ់បំផុត។

Ibrahim 14:30

وَجَعَلُواْ لِلَّهِ أَندَادٗا لِّيُضِلُّواْ عَن سَبِيلِهِۦۗ قُلۡ تَمَتَّعُواْ فَإِنَّ مَصِيرَكُمۡ إِلَى ٱلنَّارِ ﴿٣٠﴾

ហើយពួកគេ(ពួកមុស្ហរីគីន)បានយកព្រះនានាមកធ្វើជាដៃគូរួមជាមួយនឹងអល់ឡោះដើម្បីធ្វើឱ្យអ្នកដទៃវង្វេងចេញពីមាគ៌ារបស់ទ្រង់។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នកត្រេកត្រអាលសិនចុះ។ ពិតប្រាកដណាស់ កន្លែងវិលត្រឡប់របស់ពួកអ្នក គឺឆ្ពោះទៅកាន់ឋាននរក។

Al-Hijr 15:17

وَحَفِظۡنَٰهَا مِن كُلِّ شَيۡطَٰنٖ رَّجِيمٍ ﴿١٧﴾

ហើយយើងបានការពារវា(មេឃ)ពីរាល់ពពួកស្ហៃតនដែលត្រូវបានគេដាក់បណ្តាសា។

An-Nahl 16:90

۞إِنَّ ٱللَّهَ يَأۡمُرُ بِٱلۡعَدۡلِ وَٱلۡإِحۡسَٰنِ وَإِيتَآيِٕ ذِي ٱلۡقُرۡبَىٰ وَيَنۡهَىٰ عَنِ ٱلۡفَحۡشَآءِ وَٱلۡمُنكَرِ وَٱلۡبَغۡيِۚ يَعِظُكُمۡ لَعَلَّكُمۡ تَذَكَّرُونَ ﴿٩٠﴾

ពិតប្រាកដណាស់ អល់ឡោះទ្រង់បង្គាប់ប្រើឲ្យប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ និងមានគុណធម៌ ហើយនិងបរិច្ចាគទានដល់សាច់ញាតិ ព្រមទាំងហាមឃាត់នូវទង្វើអសីលធម៌ អំពើទុច្ចរិត និងការបំពាន។ ទ្រង់ទូន្មានពួកអ្នក សង្ឃឹមថាពួកអ្នកនឹងនឹករលឹក។

Al-Isra 17:16

وَإِذَآ أَرَدۡنَآ أَن نُّهۡلِكَ قَرۡيَةً أَمَرۡنَا مُتۡرَفِيهَا فَفَسَقُواْ فِيهَا فَحَقَّ عَلَيۡهَا ٱلۡقَوۡلُ فَدَمَّرۡنَٰهَا تَدۡمِيرٗا ﴿١٦﴾

ហើយនៅពេលដែលយើងមានចេតនាបំផ្លាញភូមិស្រុកណាមួយ យើងបានបញ្ជាឱ្យអ្នកដែលទទួលបានឧបការគុណច្រើន(អំពីយើងឲ្យគោរពប្រតិបត្តិមកចំពោះយើង) តែពួកគេបែរជាប្រឆាំងទៅវិញ។ ដូច្នេះ ពាក្យសម្តី(ដាក់ទណ្ឌកម្មពួកគេ) ក៏បានកើតឡើងយ៉ាងពិតប្រាកដ។ ពេលនោះ យើងក៏បានបំផ្លាញពួកគេឱ្យវិនាសសាបសូន្យ។

Al-Isra 17:32

وَلَا تَقۡرَبُواْ ٱلزِّنَىٰٓۖ إِنَّهُۥ كَانَ فَٰحِشَةٗ وَسَآءَ سَبِيلٗا ﴿٣٢﴾

ហើយពួកអ្នកមិនត្រូវទៅក្បែរប្រការហ្ស៊ីណាឡើយ។ ពិតប្រាកដណាស់ វាជាទង្វើអសីលធម៌ និងជាមាគ៌ាដ៏អាក្រក់បំផុត។

ប្រធានបទ