Al-Baqarah 2:14وَإِذَا لَقُواْ ٱلَّذِينَ ءَامَنُواْ قَالُوٓاْ ءَامَنَّا وَإِذَا خَلَوۡاْ إِلَىٰ شَيَٰطِينِهِمۡ قَالُوٓاْ إِنَّا مَعَكُمۡ إِنَّمَا نَحۡنُ مُسۡتَهۡزِءُونَ ﴿١٤﴾
ហើយនៅពេលដែលពួកគេបានជួបនឹងបណ្ដាអ្នកមានជំនឿ ពួកគេនិយាយថា៖ ពួកយើងបានជឿ(ដូចពួកអ្នក)ដែរ។ តែនៅពេលដែលពួកគេបានចាកចេញ(ពីអ្នកមានជំនឿ)ទៅជួបនឹងមេដឹកនាំរបស់ពួកគេវិញ ពួកគេបាននិយាយ(ទៅកាន់មេដឹកនាំរបស់ខ្លួន)ថា៖ ពិតប្រាកដណាស់ ពួកយើងនៅជាមួយពួកអ្នក។ តាមពិត ពួកយើងគ្រាន់តែចំអកឡកឡឺយ(ចំពោះអ្នកមានជំនឿ)ប៉ុណ្ណោះ។
Al-Baqarah 2:34وَإِذۡ قُلۡنَا لِلۡمَلَـٰٓئِكَةِ ٱسۡجُدُواْ لِأٓدَمَ فَسَجَدُوٓاْ إِلَّآ إِبۡلِيسَ أَبَىٰ وَٱسۡتَكۡبَرَ وَكَانَ مِنَ ٱلۡكَٰفِرِينَ ﴿٣٤﴾
ហើយ(ចូរអ្នករំឮកដល់មនុស្សលោក)នៅពេលដែលយើង(អល់ឡោះ)មានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថា៖ ចូរពួកអ្នកស៊ូជោត(ក្រាបគោរព)ទៅចំពោះអាហ្ទាំ(ជាការស៊ូជោតក្នុងន័យកោតសរសើរ និងគោរព) ពេលនោះ ពួកគេក៏បានស៊ូជោតទាំងអស់គ្នា លើកលែងតែអ៊ីព្លីសប៉ុណ្ណោះដែលបានបដិសេធ និងមានអំនួត។ ហេតុនេះ វាក៏ស្ថិតក្នុងចំណោមពួកដែលប្រឆាំង(នឹងអល់ឡោះជាម្ចាស់)។
Al-Baqarah 2:35وَقُلۡنَا يَـٰٓـَٔادَمُ ٱسۡكُنۡ أَنتَ وَزَوۡجُكَ ٱلۡجَنَّةَ وَكُلَا مِنۡهَا رَغَدًا حَيۡثُ شِئۡتُمَا وَلَا تَقۡرَبَا هَٰذِهِ ٱلشَّجَرَةَ فَتَكُونَا مِنَ ٱلظَّـٰلِمِينَ ﴿٣٥﴾
ហើយយើង(អល់ឡោះ)បានមានបន្ទូលថា៖ ឱអាហ្ទាំ! ចូរអ្នក និងភរិយារបស់អ្នក(ហាវ៉ា)រស់នៅក្នុងឋានសួគ៌នេះចុះ ហើយចូរអ្នកទាំងពីរទទួលទានចុះនូវអ្វីដែលមាននៅក្នុងវា(ឋានសួគ៌)តាមក្តីប្រាថ្នារបស់អ្នកទាំងពីរ។ តែអ្នកទាំងពីរមិនត្រូវទៅជិតដើមឈើមួយដើមនេះ(ជាដាច់ខាត)។ បើមិនដូច្នោះទេ អ្នកទាំងពីរនឹងស្ថិតក្នុងចំណោមពួកដែលបំពានជាមិនខាន។
Al-Baqarah 2:36فَأَزَلَّهُمَا ٱلشَّيۡطَٰنُ عَنۡهَا فَأَخۡرَجَهُمَا مِمَّا كَانَا فِيهِۖ وَقُلۡنَا ٱهۡبِطُواْ بَعۡضُكُمۡ لِبَعۡضٍ عَدُوّٞۖ وَلَكُمۡ فِي ٱلۡأَرۡضِ مُسۡتَقَرّٞ وَمَتَٰعٌ إِلَىٰ حِينٖ ﴿٣٦﴾
ហើយស្ហៃតននៅតែបន្តញុះញង់ពួកគេទាំងពីរ រហូតធ្វើឱ្យពួកគេទាំងពីរត្រូវបានគេបណ្តេញចេញពី(ឋានសួគ៌)កន្លែងដែលពួកគេធ្លាប់រស់នៅ។ ហើយយើងបានមានបន្ទូល(ទៅកាន់ពួកគេទាំងពីរ និងស្ហៃតន)ថា៖ ចូរពួកអ្នកចុះចេញ(ទៅរស់នៅលើផែនដី)ក្នុងភាពជាសត្រូវនឹងគ្នាចុះ។ ហើយផែនដី គឺជាកន្លែងស្នាក់អាស្រ័យរបស់ពួកអ្នក និង(ជាកន្លែង)សោយសុខ រហូតដល់អវសាននៃជីវិត។
Al-Baqarah 2:37فَتَلَقَّىٰٓ ءَادَمُ مِن رَّبِّهِۦ كَلِمَٰتٖ فَتَابَ عَلَيۡهِۚ إِنَّهُۥ هُوَ ٱلتَّوَّابُ ٱلرَّحِيمُ ﴿٣٧﴾
បន្ទាប់មក ព្យាការីអាហ្ទាំបានទទួលយកនូវពាក្យណែនាំពីម្ចាស់របស់គាត់ ហើយទ្រង់ក៏បានទទួលយកការសារភាពកំហុសរបស់គាត់។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកទទួលយកការសារភាពកំហុស ជាអ្នកអាណិតស្រលាញ់បំផុត(ចំពោះពួកគេ)។
Al-Baqarah 2:38قُلۡنَا ٱهۡبِطُواْ مِنۡهَا جَمِيعٗاۖ فَإِمَّا يَأۡتِيَنَّكُم مِّنِّي هُدٗى فَمَن تَبِعَ هُدَايَ فَلَا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ ﴿٣٨﴾
យើងបានមានបន្ទូល(ទៅកាន់ពួកគេ)ថា៖ ចូរពួកអ្នកចុះចេញពីវា(ឋានសួគ៌)ទាំងអស់គ្នាចុះ។ ហើយប្រសិនបើមានការចង្អុលបង្ហាញអំពីយើងបានមកដល់ពួកអ្នក ដូចនេះជនណាហើយដែលបានដើរតាមការចង្អុលបង្ហាញនោះ ពួកគេគ្មានការភ័យខ្លាចអ្វីឡើយ ហើយពួកគេក៏គ្មានការព្រួយបារម្ភអ្វីនោះដែរ។
Al-Baqarah 2:39وَٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِـَٔايَٰتِنَآ أُوْلَـٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ ﴿٣٩﴾
រីឯពួកដែលប្រឆាំង និងបានបដិសេធនឹងបណ្តាវាក្យខណ្ឌរបស់យើងនោះ ពួកគេគឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងវាជាអមតៈ។
Al-Baqarah 2:168يَـٰٓأَيُّهَا ٱلنَّاسُ كُلُواْ مِمَّا فِي ٱلۡأَرۡضِ حَلَٰلٗا طَيِّبٗا وَلَا تَتَّبِعُواْ خُطُوَٰتِ ٱلشَّيۡطَٰنِۚ إِنَّهُۥ لَكُمۡ عَدُوّٞ مُّبِينٌ ﴿١٦٨﴾
ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកបរិភោគអំពីអ្វីដែលហាឡាល់(ត្រូវបានអនុញ្ញាត) និងល្អៗដែលមាននៅលើផែនដី ហើយចូរពួកអ្នកកុំដើរតាមមាគ៌ាទាំងឡាយរបស់ស្ហៃតនឱ្យសោះ។ ពិតប្រាកដណាស់ វាគឺជាសត្រូវយ៉ាងច្បាស់លាស់ចំពោះពួកអ្នក។
Al-Baqarah 2:169إِنَّمَا يَأۡمُرُكُم بِٱلسُّوٓءِ وَٱلۡفَحۡشَآءِ وَأَن تَقُولُواْ عَلَى ٱللَّهِ مَا لَا تَعۡلَمُونَ ﴿١٦٩﴾
តាមពិតវា(ស្ហៃតន)ប្រើពួកអ្នកឱ្យប្រព្រឹត្តិអំពើអាក្រក់ និងបាបកម្ម និងឲ្យពួកអ្នកនិយាយបំផ្លើសទៅលើអល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹង។
Al-Baqarah 2:208يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱدۡخُلُواْ فِي ٱلسِّلۡمِ كَآفَّةٗ وَلَا تَتَّبِعُواْ خُطُوَٰتِ ٱلشَّيۡطَٰنِۚ إِنَّهُۥ لَكُمۡ عَدُوّٞ مُّبِينٞ ﴿٢٠٨﴾
ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកចូលកាន់សាសនាអ៊ីស្លាមឱ្យបានពេញលេញ(ពិតប្រាកដ) ហើយចូរពួកអ្នកកុំដើរតាមមាគ៌ាទាំងឡាយរបស់ស្ហៃតនឱ្យសោះ។ ពិតប្រាកដណាស់ វាជាសត្រូវរបស់ពួកអ្នកយ៉ាងច្បាស់លាស់បំផុត។
Al-Baqarah 2:268ٱلشَّيۡطَٰنُ يَعِدُكُمُ ٱلۡفَقۡرَ وَيَأۡمُرُكُم بِٱلۡفَحۡشَآءِۖ وَٱللَّهُ يَعِدُكُم مَّغۡفِرَةٗ مِّنۡهُ وَفَضۡلٗاۗ وَٱللَّهُ وَٰسِعٌ عَلِيمٞ ﴿٢٦٨﴾
ស្ហៃតនបំភ័យពួកអ្នកពីភាពក្រីក្រ និងប្រើពួកអ្នកឱ្យប្រព្រឹត្ដអំពើអាក្រក់។ តែអល់ឡោះវិញ ទ្រង់សន្យានឹងពួកអ្នកនូវការអភ័យទោស និងក្តីសប្បុរសអំពីទ្រង់។ ហើយអល់ឡោះមហាវិសេសវិសាល មហាដឹងបំផុត។
Al-Baqarah 2:275ٱلَّذِينَ يَأۡكُلُونَ ٱلرِّبَوٰاْ لَا يَقُومُونَ إِلَّا كَمَا يَقُومُ ٱلَّذِي يَتَخَبَّطُهُ ٱلشَّيۡطَٰنُ مِنَ ٱلۡمَسِّۚ ذَٰلِكَ بِأَنَّهُمۡ قَالُوٓاْ إِنَّمَا ٱلۡبَيۡعُ مِثۡلُ ٱلرِّبَوٰاْۗ وَأَحَلَّ ٱللَّهُ ٱلۡبَيۡعَ وَحَرَّمَ ٱلرِّبَوٰاْۚ فَمَن جَآءَهُۥ مَوۡعِظَةٞ مِّن رَّبِّهِۦ فَٱنتَهَىٰ فَلَهُۥ مَا سَلَفَ وَأَمۡرُهُۥٓ إِلَى ٱللَّهِۖ وَمَنۡ عَادَ فَأُوْلَـٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ ﴿٢٧٥﴾
ពួកដែលស៊ីការប្រាក់(និងមានទំនាក់ទំនងនឹងការប្រាក់)នោះ ពួកគេមិនអាចក្រោកឈរបានឡើយ(នៅថ្ងៃបរលោក) លើកលែងតែគេក្រោកឈរដូចអ្នកដែលស្ហៃតន(អារក្សសាតាំង)ចូលដែលធ្វើឱ្យគេលីលាដូច្នោះដែរ។ នោះគឺដោយសារតែពួកគេនិយាយថា៖ តាមពិត ការលក់ដូរ គឺដូចទៅនឹងការសុីការប្រាក់ដែរ។ ប៉ុន្តែអល់ឡោះទ្រង់បានអនុញ្ញាតចំពោះការលក់ដូរ ហើយបានហាមឃាត់ចំពោះការប្រាក់។ ដូច្នេះ ជនណាដែលការទូន្មានពីព្រះជាម្ចាស់របស់គេបានមកដល់គេ ហើយគេបានបញ្ឈប់(ការសុីការប្រាក់) ដូចេ្នះ អ្វីដែលមានពីមុននៃការសុីការប្រាក់នោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះគេ ហើយកិច្ចការរបស់គេ គឺត្រឡប់ទៅរកអល់ឡោះ។ រីឯជនណាដែលបានត្រឡប់ទៅ(ស៊ីការប្រាក់)វិញ ពិតប្រាកដណាស់ ពួកទាំងនោះ គឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។
Ali 'Imran 3:36فَلَمَّا وَضَعَتۡهَا قَالَتۡ رَبِّ إِنِّي وَضَعۡتُهَآ أُنثَىٰ وَٱللَّهُ أَعۡلَمُ بِمَا وَضَعَتۡ وَلَيۡسَ ٱلذَّكَرُ كَٱلۡأُنثَىٰۖ وَإِنِّي سَمَّيۡتُهَا مَرۡيَمَ وَإِنِّيٓ أُعِيذُهَا بِكَ وَذُرِّيَّتَهَا مِنَ ٱلشَّيۡطَٰنِ ٱلرَّجِيمِ ﴿٣٦﴾
ហើយនៅពេលដែលនាងបានសម្រាលបុត្ររួច នាងបាននិយាយថា៖ ឱព្រះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសម្រាលបានកូនស្រីម្នាក់។ ហើយអល់ឡោះដឹងបំផុតចំពោះកូនដែលនាងបានសម្រាលនោះ។ ហើយកូនប្រុស គឺមិនដូចកូនស្រីឡើយ។ (នាងបានបន្តថា៖)ពិតប្រាកដណាស់ ខ្ញុំបានដាក់ឈ្មោះឱ្យនាងថា ម៉ារយ៉ាំ(ម៉ារី)។ ហើយជាការពិតណាស់ ខ្ញុំសូមឱ្យទ្រង់បញ្ចៀសរូបនាង និងពូជពង្សរបស់នាងអំពីស្ហៃតនដែលត្រូវបានគេដាក់បណ្តាសាផងចុះ។
Ali 'Imran 3:155إِنَّ ٱلَّذِينَ تَوَلَّوۡاْ مِنكُمۡ يَوۡمَ ٱلۡتَقَى ٱلۡجَمۡعَانِ إِنَّمَا ٱسۡتَزَلَّهُمُ ٱلشَّيۡطَٰنُ بِبَعۡضِ مَا كَسَبُواْۖ وَلَقَدۡ عَفَا ٱللَّهُ عَنۡهُمۡۗ إِنَّ ٱللَّهَ غَفُورٌ حَلِيمٞ ﴿١٥٥﴾
ពិតប្រាកដណាស់ ពួកដែលបានរត់គេចក្នុងចំណោមពួកអ្នក(ឱបណ្តាសហការីរបស់ព្យាការីមូហាំម៉ាត់)នៅថ្ងៃជួបគ្នា(រវាងពួកមុស្ហរីគីននិងអ្នកអ៊ីស្លាមនៅក្នុងសមរភូមិអ៊ូហ៊ុទ)នោះ ការពិតគឺស្ហៃតនបានអូសទាញពួកគេឱ្យធ្វើខុសដោយសារតែទង្វើ(ល្មើស)មួយចំនួនដែលពួកគេបានប្រព្រឹត្ដ។ ជាការពិតណាស់ អល់ឡោះបានអភ័យទោសឱ្យពួកគេហើយ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាខន្តីបំផុត។
Ali 'Imran 3:175إِنَّمَا ذَٰلِكُمُ ٱلشَّيۡطَٰنُ يُخَوِّفُ أَوۡلِيَآءَهُۥ فَلَا تَخَافُوهُمۡ وَخَافُونِ إِن كُنتُم مُّؤۡمِنِينَ ﴿١٧٥﴾
ការពិតរឿងនោះ គឺស្ហៃតនបានបំភ័យកូនចៅរបស់វា(អ្នកដែលដើរតាមវា)។ ដូច្នេះ ចូរពួកអ្នកកុំខ្លាចពួកវា តែពួកអ្នកត្រូវខ្លាចយើងវិញ ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿ។
An-Nisa 4:38وَٱلَّذِينَ يُنفِقُونَ أَمۡوَٰلَهُمۡ رِئَآءَ ٱلنَّاسِ وَلَا يُؤۡمِنُونَ بِٱللَّهِ وَلَا بِٱلۡيَوۡمِ ٱلۡأٓخِرِۗ وَمَن يَكُنِ ٱلشَّيۡطَٰنُ لَهُۥ قَرِينٗا فَسَآءَ قَرِينٗا ﴿٣٨﴾
ហើយ(ក៏ដូចគ្នាដែរ)ពួកដែលបរិច្ចាគទ្រព្យសម្បត្តិរបស់ខ្លួនដើម្បីចង់ឱ្យមនុស្សលោកឃើញ ខណៈដែលពួកគេគ្មានជំនឿចំពោះអល់ឡោះ និងថ្ងៃបរលោកឡើយ។ ហើយជនណាដែលយកស្ហៃតនធ្វើជាគូកនរបស់ខ្លួននោះ ពិតប្រាកដណាស់ ស្ហៃតននោះគឺជាគូកនដ៏អាក្រក់បំផុត។
An-Nisa 4:60أَلَمۡ تَرَ إِلَى ٱلَّذِينَ يَزۡعُمُونَ أَنَّهُمۡ ءَامَنُواْ بِمَآ أُنزِلَ إِلَيۡكَ وَمَآ أُنزِلَ مِن قَبۡلِكَ يُرِيدُونَ أَن يَتَحَاكَمُوٓاْ إِلَى ٱلطَّـٰغُوتِ وَقَدۡ أُمِرُوٓاْ أَن يَكۡفُرُواْ بِهِۦۖ وَيُرِيدُ ٱلشَّيۡطَٰنُ أَن يُضِلَّهُمۡ ضَلَٰلَۢا بَعِيدٗا ﴿٦٠﴾
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬពួកដែលអះអាងថា ជាការពិតណាស់ ពួកគេពិតជាមានជំនឿចំពោះអ្វីដែលគេបានបញ្ចុះមកឱ្យអ្នក និង(មានជំនឿ)ចំពោះអ្វីដែលគេបានបញ្ចុះឱ្យអ្នក(នាំសារ)ជំនាន់មុនអ្នក ដោយពួកគេមានបំណងចង់ប្រគល់ការកាត់ក្ដីទៅឲ្យតហ្គូត ខណៈដែលពួកគេត្រូវបានគេ(អល់ឡោះ)បង្គាប់ប្រើឱ្យប្រឆាំងនឹងវា។ ហើយស្ហៃតនមានបំណងចង់ឱ្យពួកគេវង្វេងយ៉ាងសែនឆ្ងាយ។
An-Nisa 4:76ٱلَّذِينَ ءَامَنُواْ يُقَٰتِلُونَ فِي سَبِيلِ ٱللَّهِۖ وَٱلَّذِينَ كَفَرُواْ يُقَٰتِلُونَ فِي سَبِيلِ ٱلطَّـٰغُوتِ فَقَٰتِلُوٓاْ أَوۡلِيَآءَ ٱلشَّيۡطَٰنِۖ إِنَّ كَيۡدَ ٱلشَّيۡطَٰنِ كَانَ ضَعِيفًا ﴿٧٦﴾
បណ្ដាអ្នកដែលមានជំនឿ គឺពួកគេប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ។ រីឯពួកគ្មានជំនឿវិញ ពួកគេប្រយុទ្ធក្នុងមាគ៌ាតហ្គូត។ ហេតុនេះ ចូរពួកអ្នកប្រយុទ្ធប្រឆាំងនឹងបក្សពួករបស់ស្ហៃតនចុះ។ ជាការពិតណាស់ ល្បិចកលរបស់ស្ហៃតនគឺទន់ខ្សោយបំផុត។
An-Nisa 4:83وَإِذَا جَآءَهُمۡ أَمۡرٞ مِّنَ ٱلۡأَمۡنِ أَوِ ٱلۡخَوۡفِ أَذَاعُواْ بِهِۦۖ وَلَوۡ رَدُّوهُ إِلَى ٱلرَّسُولِ وَإِلَىٰٓ أُوْلِي ٱلۡأَمۡرِ مِنۡهُمۡ لَعَلِمَهُ ٱلَّذِينَ يَسۡتَنۢبِطُونَهُۥ مِنۡهُمۡۗ وَلَوۡلَا فَضۡلُ ٱللَّهِ عَلَيۡكُمۡ وَرَحۡمَتُهُۥ لَٱتَّبَعۡتُمُ ٱلشَّيۡطَٰنَ إِلَّا قَلِيلٗا ﴿٨٣﴾
ហើយនៅពេលដែលព័ត៌មានស្ដីពីសុវត្ថិភាព(របស់អ្នកមូស្លីម) ឬព័ត៌មានពីការភ័យខ្លាចបានមកដល់ពួកគេ(ពួកពុតត្បុត) ពួកគេផ្សព្វផ្សាយវាភ្លាម(ទាំងដែលមិនទាន់ដឹងថា តើព័ត៌មាននោះពិតឬមិនពិត)។ តែប្រសិនបើពួកគេផ្តល់ព័ត៌មាននោះទៅកាន់អ្នកនាំសារ និងទៅកាន់មេដឹកវិញនោះ អ្នកដែលមានការយល់ដឹងពីបញ្ហានោះក្នុងចំណោមពួកគេប្រាកដជានឹងដឹងជាមិនខាន(ថាតើត្រូវធ្វើដូចម្តេចចំពោះព័ត៌មាននោះ)។ ហើយប្រសិនបើគ្មានការប្រោសប្រទានពីអល់ឡោះមកលើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ) និងក្ដីមេត្តាករុណារបស់ទ្រង់ទេនោះ ពួកអ្នកប្រាកដជានឹងដើរតាមស្ហៃតនជាមិនខាន លើកលែងតែមួយចំនួនតូចបុណ្ណោះ។
An-Nisa 4:116إِنَّ ٱللَّهَ لَا يَغۡفِرُ أَن يُشۡرَكَ بِهِۦ وَيَغۡفِرُ مَا دُونَ ذَٰلِكَ لِمَن يَشَآءُۚ وَمَن يُشۡرِكۡ بِٱللَّهِ فَقَدۡ ضَلَّ ضَلَٰلَۢا بَعِيدًا ﴿١١٦﴾
ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនអភ័យទោសឱ្យអ្នកដែលធ្វើស្ហុិរិក(ពហុទេពនិយម)នឹងទ្រង់ឡើយ តែទ្រង់នឹងអភ័យទោសឲ្យចំពោះបាបកម្មផ្សេងពីនេះចំពោះជនណាដែលទ្រង់មានចេតនា។ ហើយជនណាដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះនោះ គេពិតជាបានវង្វេងដ៏សែនឆ្ងាយ(ពីមាគ៌ាដ៏ត្រឹមត្រូវ)។
An-Nisa 4:117إِن يَدۡعُونَ مِن دُونِهِۦٓ إِلَّآ إِنَٰثٗا وَإِن يَدۡعُونَ إِلَّا شَيۡطَٰنٗا مَّرِيدٗا ﴿١١٧﴾
ពួកគេមិនបួងសួងសុំពីអ្នកណាផ្សេងក្រៅអល់ឡោះជាម្ចាស់ឡើយ លើកលែងតែរូបបដិមាករប៉ុណ្ណោះ។ ហើយពួកគេក៏មិនបួងសួងសុំពីនរណាក្រៅពីស្ហៃតនដែលប្រឆាំងនោះដែរ។
An-Nisa 4:118لَّعَنَهُ ٱللَّهُۘ وَقَالَ لَأَتَّخِذَنَّ مِنۡ عِبَادِكَ نَصِيبٗا مَّفۡرُوضٗا ﴿١١٨﴾
អល់ឡោះបានដាក់បណ្តាសាវា(ស្ហៃតន)។ ហើយវាបាននិយាយថា៖ ខ្ញុំពិតជានឹងយកមួយចំណែកជាក់លាក់នៃបណ្តាខ្ញុំបម្រើរបស់ទ្រង់(ឱ្យងាកចេញពីការពិត)ជាមិនខាន។
An-Nisa 4:119وَلَأُضِلَّنَّهُمۡ وَلَأُمَنِّيَنَّهُمۡ وَلَأٓمُرَنَّهُمۡ فَلَيُبَتِّكُنَّ ءَاذَانَ ٱلۡأَنۡعَٰمِ وَلَأٓمُرَنَّهُمۡ فَلَيُغَيِّرُنَّ خَلۡقَ ٱللَّهِۚ وَمَن يَتَّخِذِ ٱلشَّيۡطَٰنَ وَلِيّٗا مِّن دُونِ ٱللَّهِ فَقَدۡ خَسِرَ خُسۡرَانٗا مُّبِينٗا ﴿١١٩﴾
ខ្ញុំប្រាកដជានឹងធ្វើឲ្យពួកគេវង្វេង និងបោកបញ្ឆោតពួកគេ ហើយខ្ញុំប្រាកដជានឹងប្រើពួកគេឱ្យកាត់ស្លឹកត្រចៀកសត្វពាហនៈមិនខានឡើយ ហើយខ្ញុំក៏ប្រាកដជានឹងប្រើឱ្យពួកគេផ្លាស់ប្ដូរការបង្កើតរបស់អល់ឡោះផងដែរ។ ជនណាដែលយកស្ហៃតនធ្វើជាអ្នកគាំពារក្រៅពីអល់ឡោះនោះ ពិតប្រាកដណាស់ គេពិតជានឹងទទួលនូវការខាតបង់មួយយ៉ាងច្បាស់លាស់។
An-Nisa 4:120يَعِدُهُمۡ وَيُمَنِّيهِمۡۖ وَمَا يَعِدُهُمُ ٱلشَّيۡطَٰنُ إِلَّا غُرُورًا ﴿١٢٠﴾
វាបានសន្យាជាមួយពួកគេ(ពួកដែលដើរតាមវា) និងបញ្ឆោតពួកគេឱ្យរវើរវាយ។ ហើយស្ហៃតនមិនបានសន្យាអ្វីជាមួយពួកគេក្រៅពីការបោកបញ្ឆោតនោះឡើយ។
An-Nisa 4:121أُوْلَـٰٓئِكَ مَأۡوَىٰهُمۡ جَهَنَّمُ وَلَا يَجِدُونَ عَنۡهَا مَحِيصٗا ﴿١٢١﴾
ពួកទាំងនោះហើយដែលទីជម្រករបស់ពួកគេ គឺនរកជើហាន់ណាំ ហើយពួកគេគ្មានផ្លូវណាដែលអាចគេចចេញពីវាបានឡើយ។
Al-Ma'idah 5:90يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِنَّمَا ٱلۡخَمۡرُ وَٱلۡمَيۡسِرُ وَٱلۡأَنصَابُ وَٱلۡأَزۡلَٰمُ رِجۡسٞ مِّنۡ عَمَلِ ٱلشَّيۡطَٰنِ فَٱجۡتَنِبُوهُ لَعَلَّكُمۡ تُفۡلِحُونَ ﴿٩٠﴾
ឱបណ្ដាអ្នកមានជំនឿ! ពិតប្រាកដណាស់ គ្រឿងស្រវឹង ល្បែងស៊ីសង រូបបដិមា និងព្រួញទស្សន៍ទាយ គឺជាអំពើកខ្វក់ដែលស្ថិតក្នុងទង្វើរបស់ស្ហៃតន។ ហេតុនេះ ចូរពួកអ្នកចៀសវាងឱ្យឆ្ងាយពីវា សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។
Al-Ma'idah 5:91إِنَّمَا يُرِيدُ ٱلشَّيۡطَٰنُ أَن يُوقِعَ بَيۡنَكُمُ ٱلۡعَدَٰوَةَ وَٱلۡبَغۡضَآءَ فِي ٱلۡخَمۡرِ وَٱلۡمَيۡسِرِ وَيَصُدَّكُمۡ عَن ذِكۡرِ ٱللَّهِ وَعَنِ ٱلصَّلَوٰةِۖ فَهَلۡ أَنتُم مُّنتَهُونَ ﴿٩١﴾
តាមពិតស្ហៃតនមានបំណងចង់បង្កនូវភាពជាសត្រូវ និងការស្អប់ខ្ពើមគ្នារវាងពួកអ្នកតាមរយៈ គ្រឿងស្រវឹងនិងល្បែងស៊ីសងនេះ ហើយរារាំងពួកអ្នកពីការរំឭកអល់ឡោះ និងការប្រតិបត្តិសឡាត។ ដូច្នេះ តើពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ជាអ្នកបោះបង់(អំពើអបាយមុខទាំងនេះ)ដែរឬទេ?
Al-An'am 6:43فَلَوۡلَآ إِذۡ جَآءَهُم بَأۡسُنَا تَضَرَّعُواْ وَلَٰكِن قَسَتۡ قُلُوبُهُمۡ وَزَيَّنَ لَهُمُ ٱلشَّيۡطَٰنُ مَا كَانُواْ يَعۡمَلُونَ ﴿٤٣﴾
ប្រសិនបើពួកគេបន្ទាបខ្លួននៅពេលដែលពួកគេទទួលនូវគ្រោះរបស់យើងនោះ(ច្បាស់ជាយើងនឹងអាណិតអាសូរដល់ពួកគេជាមិនខាន)។ ក៏ប៉ុន្តែដួងចិត្តរបស់ពួកគេមានភាពរឹងរូស ហើយស្ហៃតនបានតុបតែងលម្អដល់ពួកគេនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។
Al-An'am 6:68وَإِذَا رَأَيۡتَ ٱلَّذِينَ يَخُوضُونَ فِيٓ ءَايَٰتِنَا فَأَعۡرِضۡ عَنۡهُمۡ حَتَّىٰ يَخُوضُواْ فِي حَدِيثٍ غَيۡرِهِۦۚ وَإِمَّا يُنسِيَنَّكَ ٱلشَّيۡطَٰنُ فَلَا تَقۡعُدۡ بَعۡدَ ٱلذِّكۡرَىٰ مَعَ ٱلۡقَوۡمِ ٱلظَّـٰلِمِينَ ﴿٦٨﴾
ហើយនៅពេលដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញពួកដែលនិយាយលេងសើចចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើង ចូរអ្នកដកខ្លួនចេញពីពួកគេចុះ រហូតដល់ពួកគេនិយាយលេងសើចពីរឿងផ្សេង។ ហើយនៅពេលដែលស្ហៃតនបានធ្វើឱ្យអ្នកភ្លេច ចូរអ្នកកុំអង្គុយជាមួយក្រុមដែលបំពានទាំងនោះ(តទៅទៀត)ក្រោយពីអ្នកបាននឹកឃើញហើយនោះ។
Al-An'am 6:71قُلۡ أَنَدۡعُواْ مِن دُونِ ٱللَّهِ مَا لَا يَنفَعُنَا وَلَا يَضُرُّنَا وَنُرَدُّ عَلَىٰٓ أَعۡقَابِنَا بَعۡدَ إِذۡ هَدَىٰنَا ٱللَّهُ كَٱلَّذِي ٱسۡتَهۡوَتۡهُ ٱلشَّيَٰطِينُ فِي ٱلۡأَرۡضِ حَيۡرَانَ لَهُۥٓ أَصۡحَٰبٞ يَدۡعُونَهُۥٓ إِلَى ٱلۡهُدَى ٱئۡتِنَاۗ قُلۡ إِنَّ هُدَى ٱللَّهِ هُوَ ٱلۡهُدَىٰۖ وَأُمِرۡنَا لِنُسۡلِمَ لِرَبِّ ٱلۡعَٰلَمِينَ ﴿٧١﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើឱ្យយើងគោរពសក្ការៈអ្នកផ្សេងក្រៅពីអល់ឡោះដែលពួកវាមិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចបង្កគ្រោះថ្នាក់ដល់យើងផងនោះឬ? ហើយពួកយើងត្រូវចេញពីភាពមានជំនឿបន្ទាប់ពីអល់ឡោះបានចង្អុលបង្ហាញផ្លូវដល់យើងហើយនោះ ប្រៀបដូចជាអ្នកដែលពពួកស្ហៃតនបានពង្វក់រូបគេនៅលើផែនដីនេះ ខណៈដែលរូបគេមានមិត្តភក្តិជាច្រើនដែលអំពាវនាវគេទៅរកការចង្អុលបង្ហាញ(ដោយនិយាយថា៖) ចូរអ្នកមកកាន់ពួកយើងមក (តែគេបែរជាបដិសេធ)។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថា៖ ការចង្អុលបង្ហាញរបស់អល់ឡោះ គឺជាការចង្អុលបង្ហាញដ៏ពិតប្រាកដ។ ហើយគេបានប្រើពួកយើងឱ្យប្រគល់ខ្លួន(ជាជនមូស្លីម)ចំពោះព្រះជាម្ចាស់នៃពិភពទាំងអស់។
Al-An'am 6:100وَجَعَلُواْ لِلَّهِ شُرَكَآءَ ٱلۡجِنَّ وَخَلَقَهُمۡۖ وَخَرَقُواْ لَهُۥ بَنِينَ وَبَنَٰتِۭ بِغَيۡرِ عِلۡمٖۚ سُبۡحَٰنَهُۥ وَتَعَٰلَىٰ عَمَّا يَصِفُونَ ﴿١٠٠﴾
ហើយពួកគេ(ពួកមុស្ហរីគីន)បានចាត់ទុកជិនជាដៃគូរបស់របស់អល់ឡោះ ខណៈដែលទ្រង់ជាអ្នកដែលបានបង្កើតពួកគេ។ ហើយពួកគេបានប្រឌិតកុហកថាទ្រង់មានបុត្រា និងបុត្រីជាច្រើននាក់ដោយគ្មានចំណេះដឹង។ ទ្រង់មហាបរិសុទ្ធ និងមហាខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេបានពិពណ៌នា។
Al-An'am 6:112وَكَذَٰلِكَ جَعَلۡنَا لِكُلِّ نَبِيٍّ عَدُوّٗا شَيَٰطِينَ ٱلۡإِنسِ وَٱلۡجِنِّ يُوحِي بَعۡضُهُمۡ إِلَىٰ بَعۡضٖ زُخۡرُفَ ٱلۡقَوۡلِ غُرُورٗاۚ وَلَوۡ شَآءَ رَبُّكَ مَا فَعَلُوهُۖ فَذَرۡهُمۡ وَمَا يَفۡتَرُونَ ﴿١١٢﴾
ក៏ដូច្នោះដែរ យើងបានធ្វើឲ្យមាន(សាកល្បង)សម្រាប់គ្រប់ព្យាការីនូវសត្រូវជាស្ហៃតនជិន និងស្ហៃតនមនុស្សដែលពួកវាទាំងនោះបានពង្វក់អូសទាញគ្នាទៅវិញទៅមកដោយការតុបតែងលម្អប្រការដែលអាក្រក់(ឱ្យមើលឃើញថាជាប្រការល្អ)ដើម្បីជាការបោកប្រាស់(ពួកគេ)។ ហើយប្រសិនបើព្រះជាម្ចាស់របស់អ្នកមានចេតនា ពួកគេក៏មិនអាចធ្វើដូច្នោះបាននោះដែរ។ ហេតុនេះ ចូរអ្នកបណ្តោយពួកគេ និងអ្វីដែលពួកគេបានប្រឌិតកុហកនោះចុះ។
Al-An'am 6:113وَلِتَصۡغَىٰٓ إِلَيۡهِ أَفۡـِٔدَةُ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ وَلِيَرۡضَوۡهُ وَلِيَقۡتَرِفُواْ مَا هُم مُّقۡتَرِفُونَ ﴿١١٣﴾
និងដើម្បីឱ្យដួងចិត្តរបស់ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោកទោរទន់ទៅរកវា(អ្វីដែលពួកវាពង្វក់គ្នាទៅវិញទៅមកនោះ) និងពួកគេពេញចិត្ត ព្រមទាំងដើម្បីឱ្យពួកគេទទួលនូវផលកម្មនៃអ្វីដែលពួកគេបានសាង។
Al-An'am 6:121وَلَا تَأۡكُلُواْ مِمَّا لَمۡ يُذۡكَرِ ٱسۡمُ ٱللَّهِ عَلَيۡهِ وَإِنَّهُۥ لَفِسۡقٞۗ وَإِنَّ ٱلشَّيَٰطِينَ لَيُوحُونَ إِلَىٰٓ أَوۡلِيَآئِهِمۡ لِيُجَٰدِلُوكُمۡۖ وَإِنۡ أَطَعۡتُمُوهُمۡ إِنَّكُمۡ لَمُشۡرِكُونَ ﴿١٢١﴾
ហើយចូរពួកអ្នក(ឱជនមូស្លីមទាំងឡាយ)កុំបរិភោគឱ្យសោះនូវអ្វី(សត្វ)ដែលគេមិនបានរំឭកព្រះនាមរបស់អល់ឡោះទៅលើវា(នៅពេលសំឡេះ)។ ជាការពិត វា(ការបរិភោគសត្វដែលគេមិនបានរំឭកឈ្មោះអល់ឡោះនៅពេលសំឡេះ)នោះ គឺជាអំពើល្មើស(ចំពោះអល់ឡោះ)។ ហើយជាការពិតណាស់ ស្ហៃតនពួកវាកំពុងតែពង្វក់អូសទាញអ្នកគាំពាររបស់ពួកវាដើម្បីឱ្យពួកគេជជែកដេញដោលជាមួយនឹងពួកអ្នក។ ហើយប្រសិនបើពួកអ្នកធ្វើតាមពួកគេ នោះពួកអ្នកនឹងក្លាយជាពួកដែលធ្វើស្ហ៊ីរិកជាមិនខាន។
Al-An'am 6:128وَيَوۡمَ يَحۡشُرُهُمۡ جَمِيعٗا يَٰمَعۡشَرَ ٱلۡجِنِّ قَدِ ٱسۡتَكۡثَرۡتُم مِّنَ ٱلۡإِنسِۖ وَقَالَ أَوۡلِيَآؤُهُم مِّنَ ٱلۡإِنسِ رَبَّنَا ٱسۡتَمۡتَعَ بَعۡضُنَا بِبَعۡضٖ وَبَلَغۡنَآ أَجَلَنَا ٱلَّذِيٓ أَجَّلۡتَ لَنَاۚ قَالَ ٱلنَّارُ مَثۡوَىٰكُمۡ خَٰلِدِينَ فِيهَآ إِلَّا مَا شَآءَ ٱللَّهُۚ إِنَّ رَبَّكَ حَكِيمٌ عَلِيمٞ ﴿١٢٨﴾
ហើយនៅថ្ងៃដែលទ្រង់នឹងប្រមូលផ្តុំពួកគេទាំងអស់គ្នា។ (ទ្រង់បានមានបន្ទូលថា៖) ឱក្រុមជិនទាំងឡាយ! ជាការពិតណាស់ ពួកឯងបានធ្វើឱ្យមនុស្សជាច្រើនវងេ្វង។ ហើយអ្នកដែលដើរតាមពួកគេក្នុងចំណោមមនុស្សបានតបថា៖ បរពិតព្រះជាម្ចាស់នៃយើងខ្ញុំ! យើងខ្ញុំសុទ្ធតែបានទទួលផលប្រយោជន៍ពីគ្នាទៅវិញទៅមក។ ហើយ(ឥឡូវនេះ)ពួកយើងបានដល់ពេលវេលាដែលទ្រង់បានកំណត់ចំពោះយើងខ្ញុំហើយ។ ទ្រង់បានមានបន្ទូលថា៖ ឋាននរក គឺជាទីស្នាក់អាស្រ័យរបស់ពួកអ្នកដោយពួកអ្នកស្ថិតក្នុងវាជាអមតៈ លើកលែងតែអ្វីដែលអល់ឡោះមានចេតនាប៉ុណ្ណោះ។ ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មហាគតិបណ្ឌិត មហាដឹងបំផុត។
Al-An'am 6:129وَكَذَٰلِكَ نُوَلِّي بَعۡضَ ٱلظَّـٰلِمِينَ بَعۡضَۢا بِمَا كَانُواْ يَكۡسِبُونَ ﴿١٢٩﴾
ហើយក៏ដូច្នោះដែរ យើងបានឲ្យពួកដែលបំពានគ្រប់គ្រងលើគ្នាទៅវិញទៅមកដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។
Al-An'am 6:130يَٰمَعۡشَرَ ٱلۡجِنِّ وَٱلۡإِنسِ أَلَمۡ يَأۡتِكُمۡ رُسُلٞ مِّنكُمۡ يَقُصُّونَ عَلَيۡكُمۡ ءَايَٰتِي وَيُنذِرُونَكُمۡ لِقَآءَ يَوۡمِكُمۡ هَٰذَاۚ قَالُواْ شَهِدۡنَا عَلَىٰٓ أَنفُسِنَاۖ وَغَرَّتۡهُمُ ٱلۡحَيَوٰةُ ٱلدُّنۡيَا وَشَهِدُواْ عَلَىٰٓ أَنفُسِهِمۡ أَنَّهُمۡ كَانُواْ كَٰفِرِينَ ﴿١٣٠﴾
(ទ្រង់បានមានបន្ទូលទៅកាន់ពួកគេនៅថ្ងៃបរលោកថា៖) ឱក្រុមជិន និងមនុស្សលោកទាំងឡាយ! តើមិនបានមកដល់ពួកអ្នកទេឬ បណ្តាអ្នកនាំសារក្នុងចំណោមពួកអ្នកដែលពួកគេសូត្រឲ្យពួកអ្នកស្តាប់នូវបណ្តាវាក្យខណ្ឌរបស់យើង ព្រមទាំងព្រមានបន្លាចពួកអ្នកពីការជួបជុំគ្នានៅថ្ងៃរបស់ពួកអ្នក(ថ្ងៃបរលោក)នោះ? ពួកគេបានឆ្លើយថា៖ ពួកយើងសូមធ្វើសាក្សីប្រឆាំងនឹងខ្លួនឯង(ថាពិតជាដូច្នោះមែន)។ ហើយឆាកជីវិតលោកិយបានបោកប្រាស់ពួកគេ ហើយពួកគេបានធ្វើសាក្សីប្រឆាំងនឹងខ្លួនឯងទៀតថា ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលធ្លាប់បានប្រឆាំង។
Al-An'am 6:142وَمِنَ ٱلۡأَنۡعَٰمِ حَمُولَةٗ وَفَرۡشٗاۚ كُلُواْ مِمَّا رَزَقَكُمُ ٱللَّهُ وَلَا تَتَّبِعُواْ خُطُوَٰتِ ٱلشَّيۡطَٰنِۚ إِنَّهُۥ لَكُمۡ عَدُوّٞ مُّبِينٞ ﴿١٤٢﴾
ហើយក្នុងចំណោមសត្វពាហនៈនោះដែរ គឺ(ទ្រង់បានបង្កើតឲ្យមាន)សត្វដែលអាចដឹកជញ្ជូនបាន និង(សត្វដែល)មិនអាចដឹកជញ្ជូនបាន។ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)បរិភោគចុះនូវអ្វីដែលអល់ឡោះបានប្រទានជាលាភសក្ការៈដល់ពួកអ្នក ហើយមិនត្រូវដើរតាមជំហានរបស់ស្ហៃតនឡើយ។ ជាការពិតណាស់ វាគឺជាសត្រូវយ៉ាងច្បាស់លាស់ចំពោះពួកអ្នក។
Al-A'raf 7:11وَلَقَدۡ خَلَقۡنَٰكُمۡ ثُمَّ صَوَّرۡنَٰكُمۡ ثُمَّ قُلۡنَا لِلۡمَلَـٰٓئِكَةِ ٱسۡجُدُواْ لِأٓدَمَ فَسَجَدُوٓاْ إِلَّآ إِبۡلِيسَ لَمۡ يَكُن مِّنَ ٱلسَّـٰجِدِينَ ﴿١١﴾
ហើយពិតប្រាកដណាស់ យើងបានបង្កើតពួកអ្នក។ ក្រោយមក យើងបានធ្វើឱ្យពួកអ្នកមានរូបរាង។ ក្រោយមកទៀត យើងបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ទាំងឡាយថា៖ ចូរពួកអ្នកស៊ូជោត(គោរព)ចំពោះអាហ្ទាំ។ ពេលនោះ ពួកគេក៏ស៊ូជោត លើកលែងតែអ៊ីព្លីសប៉ុណ្ណោះដែលមិនស្ថិតក្នុងចំណោមអ្នកស៊ូជោតទាំងឡាយ។
Al-A'raf 7:12قَالَ مَا مَنَعَكَ أَلَّا تَسۡجُدَ إِذۡ أَمَرۡتُكَۖ قَالَ أَنَا۠ خَيۡرٞ مِّنۡهُ خَلَقۡتَنِي مِن نَّارٖ وَخَلَقۡتَهُۥ مِن طِينٖ ﴿١٢﴾
(ពេលនោះ)ទ្រង់បានមានបន្ទូលថា៖ តើអ្វីទៅដែលរារាំងឯងមិនឱ្យស៊ូជោតនៅពេលដែលយើងប្រើឯង(ឱ្យស៊ូជោត)នោះ? វាបានតបថា៖ ខ្ញុំល្អប្រសើរជាងគាត់(អាហ្ទាំ)។ ព្រះអង្គបង្កើតរូបខ្ញុំអំពីភ្លើង ហើយព្រះអង្គបានបង្កើតរូបគាត់អំពីដី។
Al-A'raf 7:13قَالَ فَٱهۡبِطۡ مِنۡهَا فَمَا يَكُونُ لَكَ أَن تَتَكَبَّرَ فِيهَا فَٱخۡرُجۡ إِنَّكَ مِنَ ٱلصَّـٰغِرِينَ ﴿١٣﴾
អល់ឡោះបានមានបន្ទូលទៀតថា៖ ចូរឯងចុះចេញពីវា(ឋានសួគ៌)ចុះ។ មិនសក្ដិសមទេសម្រាប់ឯងដែលក្អេងក្អាងនៅក្នុងឋានសួគ៌នេះ។ ហេតុនេះ ចូរឯងចាកចេញចុះ។ ពិតណាស់ ឯងគឺស្ថិតក្នុងចំណោមពួកដែលទាបថោកបំផុត។
Al-A'raf 7:14قَالَ أَنظِرۡنِيٓ إِلَىٰ يَوۡمِ يُبۡعَثُونَ ﴿١٤﴾
វាបាននិយាយថា៖ សូមព្រះអង្គមេត្តាពន្យារពេលដល់ខ្ញុំរហូតដល់ថ្ងៃដែលពួកគេត្រូវបានគេបង្កើតឲ្យរស់ឡើងវិញ(ថ្ងៃបរលោក)ផងចុះ។
Al-A'raf 7:15قَالَ إِنَّكَ مِنَ ٱلۡمُنظَرِينَ ﴿١٥﴾
ទ្រង់បានតបថា៖ ពិតប្រាកណាស់ ឯងគឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេពន្យារពេលឱ្យ។
Al-A'raf 7:16قَالَ فَبِمَآ أَغۡوَيۡتَنِي لَأَقۡعُدَنَّ لَهُمۡ صِرَٰطَكَ ٱلۡمُسۡتَقِيمَ ﴿١٦﴾
វាក៏បាននិយាយថា៖ ដោយសារតែព្រះអង្គបានធ្វើឱ្យខ្ញុំវង្វេង ខ្ញុំប្រាកដជានឹងអូសទាញពួកគេឱ្យចេញពីមាគ៌ាដ៏ត្រឹមត្រូវរបស់ព្រះអង្គជាមិនខាន។
Al-A'raf 7:17ثُمَّ لَأٓتِيَنَّهُم مِّنۢ بَيۡنِ أَيۡدِيهِمۡ وَمِنۡ خَلۡفِهِمۡ وَعَنۡ أَيۡمَٰنِهِمۡ وَعَن شَمَآئِلِهِمۡۖ وَلَا تَجِدُ أَكۡثَرَهُمۡ شَٰكِرِينَ ﴿١٧﴾
ក្រោយមក ខ្ញុំប្រាកដជានឹងទៅដល់ពួកគេ(អូសទាញពួកគេ)ពីខាងមុខ ពីខាងក្រោយ ពីខាងស្តាំ និងពីខាងឆ្វេងពួកគេ។ ហើយព្រះអង្គនឹងមិនឃើញថា ពួកគេភាគច្រើនជាអ្នកដែលដឹងគុណនោះឡើយ។
Al-A'raf 7:18قَالَ ٱخۡرُجۡ مِنۡهَا مَذۡءُومٗا مَّدۡحُورٗاۖ لَّمَن تَبِعَكَ مِنۡهُمۡ لَأَمۡلَأَنَّ جَهَنَّمَ مِنكُمۡ أَجۡمَعِينَ ﴿١٨﴾
ទ្រង់បានមានបន្ទូលថា៖ ចូរឯង(នែអ៊ីព្លីស)ចុះចេញពីវា(ឋានសួគ៌)ដោយត្រូវគេស្អប់ខ្ពើម និងត្រូវគេបណ្តេញចេញចុះ។ ជនណាហើយដែលដើរតាមឯងក្នុងចំណោមពួកគេ យើងប្រាកដជានឹងបំពេញនរកជើហាន់ណាំអំពីពួកឯងទាំងអស់គ្នាជាមិនខាន។
Al-A'raf 7:19وَيَـٰٓـَٔادَمُ ٱسۡكُنۡ أَنتَ وَزَوۡجُكَ ٱلۡجَنَّةَ فَكُلَا مِنۡ حَيۡثُ شِئۡتُمَا وَلَا تَقۡرَبَا هَٰذِهِ ٱلشَّجَرَةَ فَتَكُونَا مِنَ ٱلظَّـٰلِمِينَ ﴿١٩﴾
(ទ្រង់បានមានបន្ទូលថា៖) ឱអាហ្ទាំ! ចូរអ្នកនិងភរិយារបស់អ្នកស្នាក់នៅក្នុងឋានសួគ៌នេះចុះ ហើយអ្នកទាំងពីរអាចទទួលទានតាមអ្វីដែលអ្នកទាំងពីរប្រាថ្នា។ ក៏ប៉ុន្តែអ្នកទាំងពីរមិនទៅជិតដើមឈើមួយដើមនេះជាដាច់ខាតដែលជាហេតុធ្វើឲ្យអ្នកទាំងពីរស្ថិតក្នុងចំណោមពួកដែលបំពានជាមិនខាន។
Al-A'raf 7:20فَوَسۡوَسَ لَهُمَا ٱلشَّيۡطَٰنُ لِيُبۡدِيَ لَهُمَا مَا وُۥرِيَ عَنۡهُمَا مِن سَوۡءَٰتِهِمَا وَقَالَ مَا نَهَىٰكُمَا رَبُّكُمَا عَنۡ هَٰذِهِ ٱلشَّجَرَةِ إِلَّآ أَن تَكُونَا مَلَكَيۡنِ أَوۡ تَكُونَا مِنَ ٱلۡخَٰلِدِينَ ﴿٢٠﴾
ពេលនោះ ស្ហៃតនបានញុះញង់គេទាំងពីរ(ព្យាការីអាហ្ទាំ និងភរិយារបស់គាត់)ដើម្បីលាតត្រដាងឱ្យពួកគេទាំងពីរបានឃើញនូវកេរខ្មាសរបស់ពួកគេទាំងពីរដែលគេ(អល់ឡោះ)បានបិទបាំងមិនឱ្យគេទាំងពីរមើលឃើញ ហើយវាបាននិយាយថា៖ ព្រះជាម្ចាស់របស់អ្នកទាំងពីរមិនបានហាមឃាត់អ្នកទាំងពីរអំពីដើមឈើនេះនោះឡើយ លើកលែងតែដើម្បីកុំឱ្យអ្នកទាំងពីរក្លាយជាម៉ាឡាអ៊ីកាត់ ឬដើម្បីកុំឱ្យអ្នកទាំងពីរស្ថិតក្នុងចំណោមអ្នកដែលមានជីវិតអមតៈ(នៅក្នុងឋានសួគ៌)ប៉ុណ្ណោះ។
Al-A'raf 7:21وَقَاسَمَهُمَآ إِنِّي لَكُمَا لَمِنَ ٱلنَّـٰصِحِينَ ﴿٢١﴾
ហើយវាបានស្បថចំពោះមុខពួកគេទាំងពីរថា៖ ពិតប្រាកដណាស់ ខ្ញុំគឺស្ថិតក្នុងចំណោមអ្នកផ្តល់ដំបូន្មានដល់អ្នកទាំងពីរ(ឱអាហ្ទាំ និងហាវ៉ា)។
Al-A'raf 7:22فَدَلَّىٰهُمَا بِغُرُورٖۚ فَلَمَّا ذَاقَا ٱلشَّجَرَةَ بَدَتۡ لَهُمَا سَوۡءَٰتُهُمَا وَطَفِقَا يَخۡصِفَانِ عَلَيۡهِمَا مِن وَرَقِ ٱلۡجَنَّةِۖ وَنَادَىٰهُمَا رَبُّهُمَآ أَلَمۡ أَنۡهَكُمَا عَن تِلۡكُمَا ٱلشَّجَرَةِ وَأَقُل لَّكُمَآ إِنَّ ٱلشَّيۡطَٰنَ لَكُمَا عَدُوّٞ مُّبِينٞ ﴿٢٢﴾
ដូច្នេះ វាបានព្យាយាមធ្វើឱ្យពួកគេទាំងពីរ(ចេញពីឋានសួគ៌)ដោយការបោកប្រាស់។ នៅពេលដែលគេទាំងពីរទទួលទានពីដើមឈើ(ដែលគេហាមឃាត់)នោះ កេរខ្មាសរបស់គេទាំងពីរក៏បានលាតត្រដាងឡើង ហើយគេទាំងពីរក៏បានបេះស្លឹកឈើឋានសួគ៌មកបិទបាំងកេរខ្មាសរបស់ខ្លួន។ ពេលនោះ ព្រះជាម្ចាស់របស់ពួកគេទាំងពីរបានហៅគេទាំងពីរ(ដោយបន្ទូលរបស់ទ្រង់)ថា៖ តើយើងមិនបានហាមឃាត់អ្នកទាំងពីរពីដើមឈើនេះ និងប្រាប់អ្នកទាំងពីរថា៖ ពិតប្រាកដណាស់ស្ហៃតន គឺជាសត្រូវយ៉ាងច្បាស់លាស់ចំពោះអ្នកទាំងពីរទេឬ?