quranm◉

Hizb 56

Range
from 63:4 to 67:30
Surahs covered
ការបកប្រែ
80 ការបកប្រែ

◉

63:4

وَإِذَا رَأَيۡتَهُمۡ تُعۡجِبُكَ أَجۡسَامُهُمۡۖ وَإِن يَقُولُواْ تَسۡمَعۡ لِقَوۡلِهِمۡۖ كَأَنَّهُمۡ خُشُبٞ مُّسَنَّدَةٞۖ يَحۡسَبُونَ كُلَّ صَيۡحَةٍ عَلَيۡهِمۡۚ هُمُ ٱلۡعَدُوُّ فَٱحۡذَرۡهُمۡۚ قَٰتَلَهُمُ ٱللَّهُۖ أَنَّىٰ يُؤۡفَكُونَ ﴿4﴾

ហើយនៅពេលដែលអ្នកឃើញពួកគេ លក្ខណៈខាងក្រៅរបស់ពួកគេធ្វើឱ្យអ្នកមានការចាប់អារម្មណ៍។ ហើយបើសិនជាពួកគេនិយាយ អ្នកនឹងស្តាប់សម្តីរបស់ពួកគេ។ ពួកគេប្រៀបដូចជាកំណាត់ឈើដែលគេផ្អែកចោលប៉ុណ្ណោះ។ ពួកគេគិតថា គ្រប់សំឡេងស្រែកទាំងឡាយ គឺសំដៅទៅរកពួកគេ។ ពួកគេជាសត្រូវ(យ៉ាងពិតប្រាកដ)។ ដូចនេះ ចូរអ្នកប្រុងប្រយ័ត្នចំពោះពួកគេ។ អល់ឡោះទ្រង់ដាក់បណ្ដាសាពួកគេ។ តើពួកគេត្រូវបានគេបង្វែរចេញយ៉ាងដូចម្តេច?

63:5

وَإِذَا قِيلَ لَهُمۡ تَعَالَوۡاْ يَسۡتَغۡفِرۡ لَكُمۡ رَسُولُ ٱللَّهِ لَوَّوۡاْ رُءُوسَهُمۡ وَرَأَيۡتَهُمۡ يَصُدُّونَ وَهُم مُّسۡتَكۡبِرُونَ ﴿5﴾

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថា៖ “ចូរពួកអ្នកនាំគ្នាមក នោះអ្នកនាំសាររបស់អល់ឡោះនឹងសុំការអភ័យទោសដល់ពួកអ្នក” ពួកគេបែរជាគ្រវីក្បាលរបស់ពួកគេ ហើយអ្នកនឹងឃើញពួកគេបដិសេធ ទាំងដែលពួកគេ ជាពួកក្រអឺតក្រទម។

63:6

سَوَآءٌ عَلَيۡهِمۡ أَسۡتَغۡفَرۡتَ لَهُمۡ أَمۡ لَمۡ تَسۡتَغۡفِرۡ لَهُمۡ لَن يَغۡفِرَ ٱللَّهُ لَهُمۡۚ إِنَّ ٱللَّهَ لَا يَهۡدِي ٱلۡقَوۡمَ ٱلۡفَٰسِقِينَ ﴿6﴾

វាដូចតែគ្នាទេចំពោះពួកគេ ទោះបីជាអ្នកសុំការអភ័យទោសឱ្យពួកគេ ឬមិនសុំការអភ័យទោសឱ្យពួកគេក៏ដោយ ក៏អល់ឡោះទ្រង់មិនអភ័យទោសឱ្យពួកគេជាដាច់ខាត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញដល់ក្រុមដែលប្រព្រឹត្តល្មើសឡើយ។

63:7

هُمُ ٱلَّذِينَ يَقُولُونَ لَا تُنفِقُواْ عَلَىٰ مَنۡ عِندَ رَسُولِ ٱللَّهِ حَتَّىٰ يَنفَضُّواْۗ وَلِلَّهِ خَزَآئِنُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَلَٰكِنَّ ٱلۡمُنَٰفِقِينَ لَا يَفۡقَهُونَ ﴿7﴾

ពួកគេនេះឯងដែលនិយាយថា៖ ចូរពួកអ្នកកុំបរិច្ចាគឱ្យទៅអ្នកដែលនៅជាមួយអ្នកនាំសាររបស់អល់ឡោះឱ្យសោះ លុះត្រាតែពួកគេចាកចេញ(ពីគាត់)។ ហើយឃ្លាំង(ទ្រព្យ)នៃមេឃជាច្រើនជាន់ និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ក៏ប៉ុន្តែពួកពុតត្បុតមិនយល់នោះឡើយ។

63:8

يَقُولُونَ لَئِن رَّجَعۡنَآ إِلَى ٱلۡمَدِينَةِ لَيُخۡرِجَنَّ ٱلۡأَعَزُّ مِنۡهَا ٱلۡأَذَلَّۚ وَلِلَّهِ ٱلۡعِزَّةُ وَلِرَسُولِهِۦ وَلِلۡمُؤۡمِنِينَ وَلَٰكِنَّ ٱلۡمُنَٰفِقِينَ لَا يَعۡلَمُونَ ﴿8﴾

ពួកគេបាននិយាយថា៖ “ប្រសិនបើពួកយើងត្រលប់ទៅកាន់ក្រុងម៉ាទីណះវិញ នោះអ្នកខ្លាំងនឹងបណ្ដេញពួកអ្នកទន់ខ្សោយចេញពីនោះជាមិនខាន” ខណៈដែលភាពខ្លាំងពូកែ គឺជាកម្មសិទិ្ធរបស់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងបណ្ដាអ្នកដែលមានជំនឿសោះនោះ។ ក៏ប៉ុន្ដែ ពួកពុតត្បុតមិនដឹងនោះឡើយ។

63:9

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تُلۡهِكُمۡ أَمۡوَٰلُكُمۡ وَلَآ أَوۡلَٰدُكُمۡ عَن ذِكۡرِ ٱللَّهِۚ وَمَن يَفۡعَلۡ ذَٰلِكَ فَأُوْلَـٰٓئِكَ هُمُ ٱلۡخَٰسِرُونَ ﴿9﴾

ឱបណ្ដាអ្នកដែលមានជំនឿ! ចូរកុំឱ្យទ្រព្យសម្បត្ដិរបស់ពួកអ្នក និងកូនចៅរបស់ពួកអ្នករំខានពួកអ្នកពីការរំលឹកចំពោះអល់ឡោះឲ្យសោះ។ ជនណាហើយដែលធ្វើដូច្នោះ ពួកទាំងនោះហើយ គឺជាពួកដែលខាតបង់។

63:10

وَأَنفِقُواْ مِن مَّا رَزَقۡنَٰكُم مِّن قَبۡلِ أَن يَأۡتِيَ أَحَدَكُمُ ٱلۡمَوۡتُ فَيَقُولَ رَبِّ لَوۡلَآ أَخَّرۡتَنِيٓ إِلَىٰٓ أَجَلٖ قَرِيبٖ فَأَصَّدَّقَ وَأَكُن مِّنَ ٱلصَّـٰلِحِينَ ﴿10﴾

ហើយចូរពួកអ្នកបរិច្ចាគមួយចំនួនអំពីអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកអ្នក មុននឹងសេចក្ដីស្លាប់មកដល់អ្នកណាម្នាក់ក្នុងចំណោមពួកអ្នក។ ពេលនោះ គេនឹងនិយាយ៖ បពិត្រព្រះជាម្ចាស់! ប្រសិនបើព្រះអង្គពន្យារពេលឱ្យខ្ញុំបន្ដិចទៀត ប្រាកដជាខ្ញុំនឹងធ្វើការបរិច្ចាគ ហើយខ្ញុំនឹងស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសលជាមិនខាន។

63:11

وَلَن يُؤَخِّرَ ٱللَّهُ نَفۡسًا إِذَا جَآءَ أَجَلُهَاۚ وَٱللَّهُ خَبِيرُۢ بِمَا تَعۡمَلُونَ ﴿11﴾

ហើយអល់ឡោះទ្រង់មិនពន្យារពេលឱ្យបុគ្គលណាម្នាក់ជាដាច់ខាតនៅពេលណាដែលកាលកំណត់នៃអាយុជីវិតរបស់គេបានមកដល់ហើយនោះ។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

64:1

يُسَبِّحُ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۖ لَهُ ٱلۡمُلۡكُ وَلَهُ ٱلۡحَمۡدُۖ وَهُوَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٌ ﴿1﴾

អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដីបានលើកតម្កើងចំពោះអល់ឡោះ។ អំណាចគ្រប់គ្រង និងការកោតសរសើរទាំងឡាយ គឺជាកម្មសិទ្ធិរបស់ទ្រង់។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

64:2

هُوَ ٱلَّذِي خَلَقَكُمۡ فَمِنكُمۡ كَافِرٞ وَمِنكُم مُّؤۡمِنٞۚ وَٱللَّهُ بِمَا تَعۡمَلُونَ بَصِيرٌ ﴿2﴾

ទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក។ ក៏ប៉ុន្តែ មួយចំនួននៃពួកអ្នក ជាអ្នកដែលគ្មានជំនឿ។ ហើយមួយចំនួនទៀតនៃពួកអ្នក គឺជាអ្នកដែលមានជំនឿ។ ហើយអល់ឡោះមហាឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

64:3

خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ بِٱلۡحَقِّ وَصَوَّرَكُمۡ فَأَحۡسَنَ صُوَرَكُمۡۖ وَإِلَيۡهِ ٱلۡمَصِيرُ ﴿3﴾

ទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដីដោយពិតប្រាកដ។ ហើយទ្រង់បានបង្កើតរូបរាងពួកអ្នក និងបានធ្វើឱ្យរូបរាងរបស់ពួកអ្នកល្អស្អាត។ ហើយកន្លែងវិលត្រឡប់(នៅថ្ងៃបរលោក) គឺឆ្ពោះទៅកាន់ទ្រង់(តែមួយគត់)។

64:4

يَعۡلَمُ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَيَعۡلَمُ مَا تُسِرُّونَ وَمَا تُعۡلِنُونَۚ وَٱللَّهُ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ﴿4﴾

ទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី។ ហើយទ្រង់ក៏ដឹងបំផុតផងដែរចំពោះអ្វីដែលពួកអ្នកលាក់បាំង និងអ្វីដែលពួកអ្នកលាតត្រដាង។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលនៅក្នុងដួងចិត្ដ។

64:5

أَلَمۡ يَأۡتِكُمۡ نَبَؤُاْ ٱلَّذِينَ كَفَرُواْ مِن قَبۡلُ فَذَاقُواْ وَبَالَ أَمۡرِهِمۡ وَلَهُمۡ عَذَابٌ أَلِيمٞ ﴿5﴾

តើដំណឹងរបស់ពួកដែលបានប្រឆាំងកាលពីមុនមិនបានមកដល់ពួកអ្នក(ពួកមុស្ហរីគីន)ទេឬ? ជាការពិតណាស់ ពួកគេបានភ្លក់នូវលទ្ធផលចុងក្រោយរបស់ពួកគេដ៏អាក្រក់បំផុត។ ហើយសម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។

64:6

ذَٰلِكَ بِأَنَّهُۥ كَانَت تَّأۡتِيهِمۡ رُسُلُهُم بِٱلۡبَيِّنَٰتِ فَقَالُوٓاْ أَبَشَرٞ يَهۡدُونَنَا فَكَفَرُواْ وَتَوَلَّواْۖ وَّٱسۡتَغۡنَى ٱللَّهُۚ وَٱللَّهُ غَنِيٌّ حَمِيدٞ ﴿6﴾

នោះគឺដោយសារតែបណ្ដាអ្នកនាំសារទាំងឡាយរបស់ពួកគេបាននាំមកនូវភស្ដុតាងដ៏ច្បាស់លាស់ជាច្រើនមកកាន់ពួកគេ តែពួកគេបែរជានិយាយថា៖ តើមនុស្សលោក(ធម្មតាដូចពួកយើង)អាចចង្អុលបង្ហាញដល់ពួកយើងឬ? ហេតុនេះ ពួកគេក៏បានប្រឆាំង និងបានបែរចេញ។ ហើយអល់ឡោះមិនត្រូវការពួកគេនោះឡើយ។ ហើយអល់ឡោះមហាមានលើសលុប ជាទីកោតសរសើរបំផុត។

64:7

زَعَمَ ٱلَّذِينَ كَفَرُوٓاْ أَن لَّن يُبۡعَثُواْۚ قُلۡ بَلَىٰ وَرَبِّي لَتُبۡعَثُنَّ ثُمَّ لَتُنَبَّؤُنَّ بِمَا عَمِلۡتُمۡۚ وَذَٰلِكَ عَلَى ٱللَّهِ يَسِيرٞ ﴿7﴾

ពួកដែលគ្មានជំនឿបានអះអាងថា៖ ជាការពិតណាស់ ពួកគេនឹងមិនត្រូវបានគេបង្កើតឱ្យរស់ឡើងវិញឡើយ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ មិនដូច្នោះឡើយ! សូមស្បថនឹងព្រះជាម្ចាស់របស់ខ្ញុំ! ទ្រង់ប្រាកដជានឹងបង្កើតពួកអ្នកឱ្យរស់ឡើងវិញជាមិនខាន។ បន្ទាប់មក គេពិតជានឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ។ ហើយនោះ គឺជារឿងងាយស្រួលបំផុតចំពោះអល់ឡោះ។

64:8

فَـَٔامِنُواْ بِٱللَّهِ وَرَسُولِهِۦ وَٱلنُّورِ ٱلَّذِيٓ أَنزَلۡنَاۚ وَٱللَّهُ بِمَا تَعۡمَلُونَ خَبِيرٞ ﴿8﴾

ដូច្នេះ ចូរពួកអ្នកមានជំនឿលើអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងពន្លឺ(គម្ពីរគួរអាន)ដែលយើងបានបញ្ចុះមក។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

64:9

يَوۡمَ يَجۡمَعُكُمۡ لِيَوۡمِ ٱلۡجَمۡعِۖ ذَٰلِكَ يَوۡمُ ٱلتَّغَابُنِۗ وَمَن يُؤۡمِنۢ بِٱللَّهِ وَيَعۡمَلۡ صَٰلِحٗا يُكَفِّرۡ عَنۡهُ سَيِّـَٔاتِهِۦ وَيُدۡخِلۡهُ جَنَّـٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَآ أَبَدٗاۚ ذَٰلِكَ ٱلۡفَوۡزُ ٱلۡعَظِيمُ ﴿9﴾

(ចូរអ្នកនឹកឃើញ) នៅថ្ងៃដែលគេនឹងប្រមូលផ្ដុំពួកអ្នកសម្រាប់ថ្ងៃប្រមូលផ្តុំ។ នោះគឺជាថ្ងៃដែលស្ដែងចេញនូវភាពខាតបង់(និងភាពខុសគ្នា)។ ហើយជនណាដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសល ទ្រង់នឹងលុបបំបាត់នូវអំពើអាក្រក់ទាំងឡាយរបស់គេ ហើយទ្រង់នឹងបញ្ចូលរូបគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ នោះហើយគឺជាជោគជ័យដ៏ធំធេងបំផុត។

64:10

وَٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِـَٔايَٰتِنَآ أُوْلَـٰٓئِكَ أَصۡحَٰبُ ٱلنَّارِ خَٰلِدِينَ فِيهَاۖ وَبِئۡسَ ٱلۡمَصِيرُ ﴿10﴾

រីឯពួកដែលបានប្រឆាំង ហើយបានបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង ពួកទាំងនោះហើយគឺជាពួកឋាននរកដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។

64:11

مَآ أَصَابَ مِن مُّصِيبَةٍ إِلَّا بِإِذۡنِ ٱللَّهِۗ وَمَن يُؤۡمِنۢ بِٱللَّهِ يَهۡدِ قَلۡبَهُۥۚ وَٱللَّهُ بِكُلِّ شَيۡءٍ عَلِيمٞ ﴿11﴾

គ្មានអ្នកណាម្នាក់ទទួលរងនូវគ្រោះអ្វីមួយឡើយ លើកលែងតែដោយការអនុញ្ញាតពីអល់ឡោះប៉ុណ្ណោះ។ ហើយជនណាដែលមានជំនឿចំពោះអល់ឡោះ នោះទ្រង់នឹងចង្អុលបង្ហាញដួងចិត្ដរបស់គេ។ ហើយអល់ឡោះមហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។

64:12

وَأَطِيعُواْ ٱللَّهَ وَأَطِيعُواْ ٱلرَّسُولَۚ فَإِن تَوَلَّيۡتُمۡ فَإِنَّمَا عَلَىٰ رَسُولِنَا ٱلۡبَلَٰغُ ٱلۡمُبِينُ ﴿12﴾

ហើយចូរពួកអ្នកប្រតិបត្ដិតាមអល់ឡោះ និងប្រតិបត្ដិតាមអ្នកនាំសារ(មូហាំម៉ាត់)។ តែប្រសិនបើពួកអ្នកងាកចេញ តាមពិត កាតព្វកិច្ចលើអ្នកនាំសាររបស់យើង គឺគ្រាន់តែផ្សព្វផ្សាយ(សារ)យ៉ាងច្បាស់លាស់ប៉ុណ្ណោះ។

64:13

ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَۚ وَعَلَى ٱللَّهِ فَلۡيَتَوَكَّلِ ٱلۡمُؤۡمِنُونَ ﴿13﴾

អល់ឡោះ(តែមួយគត់)គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ហេតុនេះ ចូរឱ្យបណ្ដាអ្នកមានជំនឿទាំងឡាយប្រគល់ការទុកចិត្ដលើអល់ឡោះជាម្ចាស់ចុះ។

64:14

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِنَّ مِنۡ أَزۡوَٰجِكُمۡ وَأَوۡلَٰدِكُمۡ عَدُوّٗا لَّكُمۡ فَٱحۡذَرُوهُمۡۚ وَإِن تَعۡفُواْ وَتَصۡفَحُواْ وَتَغۡفِرُواْ فَإِنَّ ٱللَّهَ غَفُورٞ رَّحِيمٌ ﴿14﴾

ឱបណ្ដាអ្នកដែលមានជំនឿ! ពិតប្រាកដណាស់ ភរិយារបស់ពួកអ្នក និងកូនចៅរបស់ពួកអ្នកមួយចំនួន គឺជាសត្រូវចំពោះពួកអ្នក។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះពួកគេ។ តែប្រសិនបើពួកអ្នកអធ្យាស្រ័យ សណ្ដោសប្រណី និងអភ័យទោសដល់ពួកគេនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។

64:15

إِنَّمَآ أَمۡوَٰلُكُمۡ وَأَوۡلَٰدُكُمۡ فِتۡنَةٞۚ وَٱللَّهُ عِندَهُۥٓ أَجۡرٌ عَظِيمٞ ﴿15﴾

តាមពិត ទ្រព្យសម្បត្ដិរបស់ពួកអ្នក និងកូនចៅរបស់ពួកអ្នក គឺជាការសាកល្បង(ចំពោះពួកអ្នក)។ ហើយនៅឯអល់ឡោះ គឺមានផលបុណ្យយ៉ាងធំធេងបំផុត។

64:16

فَٱتَّقُواْ ٱللَّهَ مَا ٱسۡتَطَعۡتُمۡ وَٱسۡمَعُواْ وَأَطِيعُواْ وَأَنفِقُواْ خَيۡرٗا لِّأَنفُسِكُمۡۗ وَمَن يُوقَ شُحَّ نَفۡسِهِۦ فَأُوْلَـٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ ﴿16﴾

ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះតាមលទ្ធភាពរបស់ពួកអ្នក។ ហើយចូរពួកអ្នកស្ដាប់ និងប្រតិបត្ដិតាម ព្រមទាំងបរិច្ចាគ(ទ្រព្យសម្បត្ដិ) នោះវាជាការប្រសើរសម្រាប់ខ្លួនពួកអ្នក។ ហើយជនណាដែលត្រូវបានគេការពារខ្លួនរបស់គេពីភាពកំណាញ់ ពិតប្រាកដណាស់ អ្នកទាំងនោះហើយគឺជាអ្នកដែលទទួលបានជោគជ័យ។

64:17

إِن تُقۡرِضُواْ ٱللَّهَ قَرۡضًا حَسَنٗا يُضَٰعِفۡهُ لَكُمۡ وَيَغۡفِرۡ لَكُمۡۚ وَٱللَّهُ شَكُورٌ حَلِيمٌ ﴿17﴾

ប្រសិនបើពួកអ្នកឱ្យអល់ឡោះខ្ចីនូវកម្ចីមួយដ៏ល្អប្រពៃ នោះទ្រង់នឹងបង្កើនវាទ្វេដងដល់ពួកអ្នក ហើយទ្រង់នឹងអភ័យទោសដល់ពួកអ្នក។ ហើយអល់ឡោះមហាដឹងគុណ មហាខន្តីបំផុត។

64:18

عَٰلِمُ ٱلۡغَيۡبِ وَٱلشَّهَٰدَةِ ٱلۡعَزِيزُ ٱلۡحَكِيمُ ﴿18﴾

(ទ្រង់)ជាអ្នកដឹងបំផុតនូវប្រការអាថ៌កំបាំង និងប្រការដែលលាតត្រដាង មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

65:1

يَـٰٓأَيُّهَا ٱلنَّبِيُّ إِذَا طَلَّقۡتُمُ ٱلنِّسَآءَ فَطَلِّقُوهُنَّ لِعِدَّتِهِنَّ وَأَحۡصُواْ ٱلۡعِدَّةَۖ وَٱتَّقُواْ ٱللَّهَ رَبَّكُمۡۖ لَا تُخۡرِجُوهُنَّ مِنۢ بُيُوتِهِنَّ وَلَا يَخۡرُجۡنَ إِلَّآ أَن يَأۡتِينَ بِفَٰحِشَةٖ مُّبَيِّنَةٖۚ وَتِلۡكَ حُدُودُ ٱللَّهِۚ وَمَن يَتَعَدَّ حُدُودَ ٱللَّهِ فَقَدۡ ظَلَمَ نَفۡسَهُۥۚ لَا تَدۡرِي لَعَلَّ ٱللَّهَ يُحۡدِثُ بَعۡدَ ذَٰلِكَ أَمۡرٗا ﴿1﴾

ឱព្យាការី(មូហាំម៉ាត់)! នៅពេលដែលពួកអ្នក(ចង់)លែងលះភរិយា គឺពួកអ្នកត្រូវលែងលះពួកនាងនៅក្នុងអ៊ិតហ្ទះរបស់ពួកនាង និងត្រូវចងចាំ(រយៈពេលនៃ)អ៊ិតហ្ទះនោះផង។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួកអ្នក។ ពួកអ្នកមិនត្រូវបណេ្ដញពួកនាងចេញពីផ្ទះរបស់ពួកនាងនោះឡើយ ហើយពួកនាងក៏មិនត្រូវចាកចេញ(ដោយចិត្ដឯង)នោះដែរ លើកលែងតែពួកនាងបានប្រព្រឹត្ដនូវទង្វើអសីលធម៌យ៉ាងច្បាស់លាស់ប៉ុណ្ណោះ។ នោះហើយជាព្រំដែន(ច្បាប់)របស់អល់ឡោះ។ ហើយជនណាដែលបានបំពានព្រំដែន(ច្បាប់)របស់អល់ឡោះ គឺគេពិតជាបានបំពានលើខ្លួនឯង។ អ្នកមិនដឹងឡើយ ជួនកាលអល់ឡោះអាចធ្វើឱ្យកិច្ចការអ្វីមួយកើតឡើងបន្ទាប់ពីនោះក៏ថាបាន។

65:2

فَإِذَا بَلَغۡنَ أَجَلَهُنَّ فَأَمۡسِكُوهُنَّ بِمَعۡرُوفٍ أَوۡ فَارِقُوهُنَّ بِمَعۡرُوفٖ وَأَشۡهِدُواْ ذَوَيۡ عَدۡلٖ مِّنكُمۡ وَأَقِيمُواْ ٱلشَّهَٰدَةَ لِلَّهِۚ ذَٰلِكُمۡ يُوعَظُ بِهِۦ مَن كَانَ يُؤۡمِنُ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِۚ وَمَن يَتَّقِ ٱللَّهَ يَجۡعَل لَّهُۥ مَخۡرَجٗا ﴿2﴾

ហើយនៅពេលដែលពួកនាងជិតផុតរយៈពេល(អ៊ិតហ្ទះ)របស់ពួកនាងហើយនោះ ចូរពួកអ្នកវិលទៅរួមរស់ជាមួយនឹងពួកនាងវិញដោយសមរម្យ ឬបែកគ្នានឹងពួកនាងដោយសមរម្យ។ ហើយចូរពួកអ្នករកសាក្សីដ៏យុត្ដិធម៌ចំនួនពីរនាក់ក្នុងចំណោមពួកអ្នក។ ហើយពួកអ្នក(ឱអ្នកដែលធ្វើសាក្សី)ត្រូវធ្វើសាក្សីដោយស្មោះសចំពោះអល់ឡោះ។ នោះហើយជាអ្វីដែលគេផ្តល់ដំបូន្មានចំពោះជនណាដែលមានជំនឿលើអល់ឡោះនិងថ្ងៃបរលោក។ ហើយជនណាដែលកោតខ្លាចអល់ឡោះ ទ្រង់នឹងធ្វើឱ្យគេមានច្រកចេញ

65:3

وَيَرۡزُقۡهُ مِنۡ حَيۡثُ لَا يَحۡتَسِبُۚ وَمَن يَتَوَكَّلۡ عَلَى ٱللَّهِ فَهُوَ حَسۡبُهُۥٓۚ إِنَّ ٱللَّهَ بَٰلِغُ أَمۡرِهِۦۚ قَدۡ جَعَلَ ٱللَّهُ لِكُلِّ شَيۡءٖ قَدۡرٗا ﴿3﴾

ហើយទ្រង់នឹងប្រទានលាភសក្ការៈដល់គេដោយនឹកស្មានមិនដល់។ ហើយជនណាដែលប្រគល់ការទុកចិត្ដលើអល់ឡោះ គឺទ្រង់(តែមួយគត់)គ្រប់គ្រាន់ហើយសម្រាប់គេ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកសម្រេចនូវកិច្ចការរបស់ទ្រង់។ ពិតណាស់ អល់ឡោះទ្រង់បង្កើតសម្រាប់រាល់អ្វីៗទាំងអស់ គឺមានការកំណត់ជាក់លាក់។

65:4

وَٱلَّـٰٓـِٔي يَئِسۡنَ مِنَ ٱلۡمَحِيضِ مِن نِّسَآئِكُمۡ إِنِ ٱرۡتَبۡتُمۡ فَعِدَّتُهُنَّ ثَلَٰثَةُ أَشۡهُرٖ وَٱلَّـٰٓـِٔي لَمۡ يَحِضۡنَۚ وَأُوْلَٰتُ ٱلۡأَحۡمَالِ أَجَلُهُنَّ أَن يَضَعۡنَ حَمۡلَهُنَّۚ وَمَن يَتَّقِ ٱللَّهَ يَجۡعَل لَّهُۥ مِنۡ أَمۡرِهِۦ يُسۡرٗا ﴿4﴾

ហើយចំពោះស្ត្រី(ចំណាស់)ដែលអស់រដូវក្នុងចំណោមភរិយាទាំងឡាយពួកអ្នក ប្រសិនបើពួកអ្នកមានការសង្ស័យ គឺរយៈពេលអ៊ិតហ្ទះរបស់ពួកនាង គឺបីខែ។ ហើយចំពោះក្មេងស្រីដែលមិនទាន់មានរដូវ(ក៏ដូចគ្នាដែរ)។ រីឯស្ដ្រីដែលមានគភ៌វិញ រយៈពេល(អ៊ិតហ្ទះ)របស់ពួកនាង គឺរហូតដល់ពួកនាងសម្រាលកូនរួច។ ហើយជនណាដែលកោតខ្លាចអល់ឡោះ ទ្រង់នឹងផ្ដល់ភាពងាយស្រួលនូវរាល់កិច្ចការទាំងឡាយរបស់គេ។

65:5

ذَٰلِكَ أَمۡرُ ٱللَّهِ أَنزَلَهُۥٓ إِلَيۡكُمۡۚ وَمَن يَتَّقِ ٱللَّهَ يُكَفِّرۡ عَنۡهُ سَيِّـَٔاتِهِۦ وَيُعۡظِمۡ لَهُۥٓ أَجۡرًا ﴿5﴾

នោះគឺជាបទបញ្ជារបស់អល់ឡោះដែលទ្រង់បានបញ្ចុះវាមកកាន់ពួកអ្នក។ ហើយជនណាដែលកោតខ្លាចអល់ឡោះ ទ្រង់នឹងលុបបំបាត់ពីរូបគេនូវប្រការអាក្រក់ទាំងឡាយរបស់គេ ហើយទ្រង់នឹងប្រទានឱ្យគេនូវផលបុណ្យដ៏ធំធេង។

65:6

أَسۡكِنُوهُنَّ مِنۡ حَيۡثُ سَكَنتُم مِّن وُجۡدِكُمۡ وَلَا تُضَآرُّوهُنَّ لِتُضَيِّقُواْ عَلَيۡهِنَّۚ وَإِن كُنَّ أُوْلَٰتِ حَمۡلٖ فَأَنفِقُواْ عَلَيۡهِنَّ حَتَّىٰ يَضَعۡنَ حَمۡلَهُنَّۚ فَإِنۡ أَرۡضَعۡنَ لَكُمۡ فَـَٔاتُوهُنَّ أُجُورَهُنَّ وَأۡتَمِرُواْ بَيۡنَكُم بِمَعۡرُوفٖۖ وَإِن تَعَاسَرۡتُمۡ فَسَتُرۡضِعُ لَهُۥٓ أُخۡرَىٰ ﴿6﴾

ចូរពួកអ្នកឲ្យពួកនាង(ភរិយាដែលស្ថិតក្នុងអ៊ិតហ្ទះ)ស្នាក់នៅកន្លែងណាដែលពួកអ្នករស់នៅតាមលទ្ធភាពរបស់ពួកអ្នក។ ហើយចូរពួកអ្នកកុំបង្កការលំបាកដល់ពួកនាងដែលជាហេតុធ្វើឱ្យពួកនាងមានភាពតានតឹងឱ្យសោះ។ ហើយប្រសិនបើពួកនាងមានគភ៌ ចូរពួកអ្នកផ្គត់ផ្គង់ជីវភាពដល់ពួកនាង រហូតដល់ពួកនាងសម្រាលកូនរួច។ ហើយប្រសិនបើពួកនាងបំបៅកូនឱ្យពួកអ្នក ចូរពួកអ្នកផ្ដល់ឱ្យពួកនាងនូវថ្លៃឈ្នួល(នៃការបំបៅ)នោះផង ហើយចូរពិភាក្សាគ្នារវាងពួកអ្នក(ពីកម្រៃឈ្នួលនៃការបំបៅ)ដោយសមរម្យ។ តែប្រសិនបើពួកអ្នកមិនឯកភាពគ្នាទេនោះ ចូរឱ្យគេ(ឪពុក)រកអ្នកបំបៅផេ្សងទៀតចុះ។

65:7

لِيُنفِقۡ ذُو سَعَةٖ مِّن سَعَتِهِۦۖ وَمَن قُدِرَ عَلَيۡهِ رِزۡقُهُۥ فَلۡيُنفِقۡ مِمَّآ ءَاتَىٰهُ ٱللَّهُۚ لَا يُكَلِّفُ ٱللَّهُ نَفۡسًا إِلَّا مَآ ءَاتَىٰهَاۚ سَيَجۡعَلُ ٱللَّهُ بَعۡدَ عُسۡرٖ يُسۡرٗا ﴿7﴾

ចូរឲ្យអ្នកដែលមានជីវភាពធូរធារផ្គត់ផ្គង់ទៅតាមជីវភាពធូរធាររបស់ខ្លួន។ រីឯជនណាដែលលាភសក្ការៈរបស់គេមានកម្រិត ចូរឱ្យគេផ្គត់ផ្គង់ទៅតាមអ្វីដែលអល់ឡោះបានផ្តល់ដល់គេ(តាមលទ្ធភាព)។ អល់ឡោះពុំដាក់បន្ទុកលើបុគ្គលណាម្នាក់លើសពីអ្វីដែលទ្រង់បានផ្ដល់ដល់គេឡើយ។ ហើយអល់ឡោះនឹងធ្វើឱ្យមានភាពងាយស្រួលបន្ទាប់ពីមានការលំបាក។

65:8

وَكَأَيِّن مِّن قَرۡيَةٍ عَتَتۡ عَنۡ أَمۡرِ رَبِّهَا وَرُسُلِهِۦ فَحَاسَبۡنَٰهَا حِسَابٗا شَدِيدٗا وَعَذَّبۡنَٰهَا عَذَابٗا نُّكۡرٗا ﴿8﴾

ហើយមានអ្នកភូមិស្រុកជាច្រើនដែលបានប្រឆាំងនឹងបទបញ្ជានៃព្រះជាម្ចាស់របស់ពួកគេនិងអ្នកនាំសារទាំងឡាយរបស់ទ្រង់។ ដូច្នេះ យើងក៏បានទូទាត់ពួកគេនូវការទូទាត់មួយដ៏ធ្ងន់ធ្ងរ និងបានដាក់ទណ្ឌកម្មពួកគេនូវទណ្ឌកម្មមួយដ៏សែនរន្ធត់ជាទីបំផុត។

65:9

فَذَاقَتۡ وَبَالَ أَمۡرِهَا وَكَانَ عَٰقِبَةُ أَمۡرِهَا خُسۡرًا ﴿9﴾

ហើយពួកគេបានភ្លក់នូវលទ្ធផលចុងក្រោយរបស់ពួកគេដ៏អាក្រក់បំផុត។ ហើយលទ្ធផលចុងក្រោយនៃកិច្ចការរបស់ពួកគេនោះ គឺមានតែការខាតបង់ប៉ុណ្ណោះ។

65:10

أَعَدَّ ٱللَّهُ لَهُمۡ عَذَابٗا شَدِيدٗاۖ فَٱتَّقُواْ ٱللَّهَ يَـٰٓأُوْلِي ٱلۡأَلۡبَٰبِ ٱلَّذِينَ ءَامَنُواْۚ قَدۡ أَنزَلَ ٱللَّهُ إِلَيۡكُمۡ ذِكۡرٗا ﴿10﴾

អល់ឡោះទ្រង់បានត្រៀមទុកសម្រាប់ពួកគេនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។ ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ ឱបញ្ញាជនទាំងឡាយដែលជាអ្នកមានជំនឿ។ ជាការពិតណាស់ អល់ឡោះបានបញ្ចុះនូវការរំឭកមួយមកកាន់ពួកអ្នក។

65:11

رَّسُولٗا يَتۡلُواْ عَلَيۡكُمۡ ءَايَٰتِ ٱللَّهِ مُبَيِّنَٰتٖ لِّيُخۡرِجَ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّـٰلِحَٰتِ مِنَ ٱلظُّلُمَٰتِ إِلَى ٱلنُّورِۚ وَمَن يُؤۡمِنۢ بِٱللَّهِ وَيَعۡمَلۡ صَٰلِحٗا يُدۡخِلۡهُ جَنَّـٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَآ أَبَدٗاۖ قَدۡ أَحۡسَنَ ٱللَّهُ لَهُۥ رِزۡقًا ﴿11﴾

នោះគឺអ្នកនាំសារម្នាក់(ព្យាការីមូហាំម៉ាត់)ដោយគាត់សូត្រនូវវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះដ៏ច្បាស់លាស់ឱ្យពួកអ្នកស្តាប់ដើម្បីបញ្ចេញបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសលពីភាពងងឹតទៅកាន់ពន្លឺ។ ហើយជនណាដែលមានជំនឿលើអល់ឡោះ និងបានសាងទង្វើកុសល រូបគេនឹងត្រូវគេបញ្ចូលទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ជាការពិតណាស់ អល់ឡោះទ្រង់ប្រទានដល់គេនូវលាភសក្ការៈដ៏ប្រសើរបំផុត(ក្នុងឋានសួគ៌)។

65:12

ٱللَّهُ ٱلَّذِي خَلَقَ سَبۡعَ سَمَٰوَٰتٖ وَمِنَ ٱلۡأَرۡضِ مِثۡلَهُنَّۖ يَتَنَزَّلُ ٱلۡأَمۡرُ بَيۡنَهُنَّ لِتَعۡلَمُوٓاْ أَنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ وَأَنَّ ٱللَّهَ قَدۡ أَحَاطَ بِكُلِّ شَيۡءٍ عِلۡمَۢا ﴿12﴾

អល់ឡោះទ្រង់ជាអ្នកដែលបានបង្កើតមេឃប្រាំពីរជាន់ ហើយផែនដីក៏ដូចគ្នាដែរ។ បទបញ្ជារបស់អល់ឡោះត្រូវគេបញ្ចុះមករវាងពួកវា(មេឃនិងផែនដី) ដើម្បីឱ្យពួកអ្នកដឹងថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ ហើយអល់ឡោះទ្រង់មហាដឹងជ្រួតជ្រាបលើរាល់អ្វីៗទាំងអស់។

66:1

يَـٰٓأَيُّهَا ٱلنَّبِيُّ لِمَ تُحَرِّمُ مَآ أَحَلَّ ٱللَّهُ لَكَۖ تَبۡتَغِي مَرۡضَاتَ أَزۡوَٰجِكَۚ وَٱللَّهُ غَفُورٞ رَّحِيمٞ ﴿1﴾

ឱព្យាការី(មូហាំម៉ាត់)! ហេតុអ្វីបានជាអ្នកដាក់បម្រាម(លើខ្លួនឯង)នូវអ្វីដែលអល់ឡោះទ្រង់អនុញ្ញាតដល់អ្នកព្រោះតែចង់បានការពេញចិត្ដពីភរិយាទាំងឡាយរបស់អ្នក? ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។

66:2

قَدۡ فَرَضَ ٱللَّهُ لَكُمۡ تَحِلَّةَ أَيۡمَٰنِكُمۡۚ وَٱللَّهُ مَوۡلَىٰكُمۡۖ وَهُوَ ٱلۡعَلِيمُ ٱلۡحَكِيمُ ﴿2﴾

ពិតប្រាកដណាស់ អល់ឡោះទ្រង់បានដាក់កាតព្វកិច្ចលើពួកអ្នកក្នុងការដោះ(លុបលាង)ពាក្យសម្បថរបស់ពួកអ្នក។ ហើយអល់ឡោះជាអ្នកគាំពាររបស់ពួកអ្នក។ ហើយទ្រង់មហាដឹង មហាគតិបណ្ឌិត។

66:3

وَإِذۡ أَسَرَّ ٱلنَّبِيُّ إِلَىٰ بَعۡضِ أَزۡوَٰجِهِۦ حَدِيثٗا فَلَمَّا نَبَّأَتۡ بِهِۦ وَأَظۡهَرَهُ ٱللَّهُ عَلَيۡهِ عَرَّفَ بَعۡضَهُۥ وَأَعۡرَضَ عَنۢ بَعۡضٖۖ فَلَمَّا نَبَّأَهَا بِهِۦ قَالَتۡ مَنۡ أَنۢبَأَكَ هَٰذَاۖ قَالَ نَبَّأَنِيَ ٱلۡعَلِيمُ ٱلۡخَبِيرُ ﴿3﴾

ហើយ(ចូរនឹកឃើញ)នៅពេលដែលព្យាការី(មូហាំម៉ាត់)បានប្រាប់រឿងសម្ងាត់មួយដល់ភរិយាមួយចំនួនរបស់គាត់(ហាហ្វសោះ)។ ដូច្នេះ នៅពេលដែលនាង(ហាហ្វសោះ)បានប្រាប់រឿងរ៉ាវនោះ(ដល់អាអ៊ីស្ហះ) ហើយអល់ឡោះបានលាតត្រដាងរឿងនោះឲ្យគាត់បានដឹង គាត់ក៏បានប្រាប់(ហាហ្វសោះ)ឱ្យដឹងនូវរឿងមួយចំនួន និងលាក់បាំងរឿងមួយចំនួន។ នៅពេលដែលគាត់បានប្រាប់នាងពីរឿងនោះ នាងក៏បានសួរថា៖ តើអ្នកណាប្រាប់រឿងនេះដល់អ្នក? គាត់បានឆ្លើយថា៖ គឺព្រះជាម្ចាស់ដ៏មហាដឹងជ្រួតជ្រាបបំផុតបានប្រាប់ខ្ញុំ។

66:4

إِن تَتُوبَآ إِلَى ٱللَّهِ فَقَدۡ صَغَتۡ قُلُوبُكُمَاۖ وَإِن تَظَٰهَرَا عَلَيۡهِ فَإِنَّ ٱللَّهَ هُوَ مَوۡلَىٰهُ وَجِبۡرِيلُ وَصَٰلِحُ ٱلۡمُؤۡمِنِينَۖ وَٱلۡمَلَـٰٓئِكَةُ بَعۡدَ ذَٰلِكَ ظَهِيرٌ ﴿4﴾

ចូរអ្នកទាំងពីរ(ហាហ្វសោះនិងអាអ៊ីស្ហះ)សារភាពកំហុសចំពោះអល់ឡោះ ព្រោះដួងចិត្តរបស់អ្នកទាំងពីរ គឺលម្អៀង(ទៅរកការស្រឡាញ់ប្រការដែលព្យាការីមិនពេញចិត្ត)ហើយ។ តែប្រសិនបើអ្នកទាំងពីរនៅតែបន្តរួមគ្នាប្រឆាំងនឹងគាត់ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកគាំពារដល់គាត់ ហើយម៉ាឡាអ៊ីកាត់ជីព្រីល និងអ្នកដែលសាងទង្វើកុសលនៃបណ្ដាអ្នកមានជំនឿ ព្រមទាំងម៉ាឡាអ៊ីកាត់ទាំងឡាយ ក៏ជាអ្នកជួយ(ដល់គាត់)បន្ទាប់ពីនោះដែរ។

66:5

عَسَىٰ رَبُّهُۥٓ إِن طَلَّقَكُنَّ أَن يُبۡدِلَهُۥٓ أَزۡوَٰجًا خَيۡرٗا مِّنكُنَّ مُسۡلِمَٰتٖ مُّؤۡمِنَٰتٖ قَٰنِتَٰتٖ تَـٰٓئِبَٰتٍ عَٰبِدَٰتٖ سَـٰٓئِحَٰتٖ ثَيِّبَٰتٖ وَأَبۡكَارٗا ﴿5﴾

ប្រសិនបើគាត់លែងលះពួកនាង សង្ឃឹមថាព្រះជាម្ចាស់របស់គាត់នឹងផ្លាស់ប្ដូរឱ្យគាត់នូវភរិយាជាច្រើនទៀតដែលល្អជាងពួកនាង ជាស្រ្តីមូស្លីម ជាស្ត្រីដែលមានជំនឿ ជាស្ត្រីដែលគោរពប្រតិបត្តិ(ចំពោះអល់ឡោះ) ជាស្ត្រីដែលសារភាពកំហុស ជាស្ត្រីដែលគោរពសក្ការៈ ជាស្ត្រីដែលកាន់អំណត់បួស (ដែលមួយចំនួន)ជាស្រ្តីមេម៉ាយ (និងមួយចំនួនទៀត)ជាស្រ្តីក្រមុំ។

66:6

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ قُوٓاْ أَنفُسَكُمۡ وَأَهۡلِيكُمۡ نَارٗا وَقُودُهَا ٱلنَّاسُ وَٱلۡحِجَارَةُ عَلَيۡهَا مَلَـٰٓئِكَةٌ غِلَاظٞ شِدَادٞ لَّا يَعۡصُونَ ٱللَّهَ مَآ أَمَرَهُمۡ وَيَفۡعَلُونَ مَا يُؤۡمَرُونَ ﴿6﴾

ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកការពារខ្លួនប្រាណពួកអ្នក និងក្រុមគ្រួសាររបស់ពួកអ្នកពីភ្លើងនរក ដែលវត្ថុសម្រាប់ដុត(បញ្ឆេះ)វា គឺមនុស្សនិងដុំថ្ម។ នៅពីលើឋាននរកនោះ គឺមានម៉ាឡាអ៊ីកាត់ជាច្រើនដែលមានទឹកមុខម៉ឺងម៉ាត់។ ពួកគេមិនល្មើសនឹងអល់ឡោះចំពោះអ្វីដែលទ្រង់ដាក់បទបញ្ជាដល់ពួកគេឡើយ ហើយពួកគេធ្វើនូវអ្វីដែលគេបង្គាប់ប្រើចំពោះពួកគេ។

66:7

يَـٰٓأَيُّهَا ٱلَّذِينَ كَفَرُواْ لَا تَعۡتَذِرُواْ ٱلۡيَوۡمَۖ إِنَّمَا تُجۡزَوۡنَ مَا كُنتُمۡ تَعۡمَلُونَ ﴿7﴾

ឱពួកដែលគ្មានជំនឿ! ពួកអ្នកមិនចាំបាច់ដោះសារអ្វីនោះទេនៅថ្ងៃនេះ។ តាមពិត គេតបស្នងដល់ពួកអ្នកចំពោះតែអ្វីដែលពួកអ្នកធ្លាប់បានសាងប៉ុណ្ណោះ។

66:8

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ تُوبُوٓاْ إِلَى ٱللَّهِ تَوۡبَةٗ نَّصُوحًا عَسَىٰ رَبُّكُمۡ أَن يُكَفِّرَ عَنكُمۡ سَيِّـَٔاتِكُمۡ وَيُدۡخِلَكُمۡ جَنَّـٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ يَوۡمَ لَا يُخۡزِي ٱللَّهُ ٱلنَّبِيَّ وَٱلَّذِينَ ءَامَنُواْ مَعَهُۥۖ نُورُهُمۡ يَسۡعَىٰ بَيۡنَ أَيۡدِيهِمۡ وَبِأَيۡمَٰنِهِمۡ يَقُولُونَ رَبَّنَآ أَتۡمِمۡ لَنَا نُورَنَا وَٱغۡفِرۡ لَنَآۖ إِنَّكَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ ﴿8﴾

ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកសារភាពកំហុសចំពោះអល់ឡោះនូវការសារភាពមួយដ៏ស្មោះស សង្ឃឹមថាព្រះជាម្ចាស់របស់ពួកអ្នកនឹងលុបបំបាត់ពីពួកអ្នកនូវប្រការអាក្រក់ទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងបញ្ចូលពួកអ្នកទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីវា(នៅថ្ងៃបរលោក) គឺនៅថ្ងៃដែលអល់ឡោះនឹងមិនធ្វើឱ្យព្យាការី និងបណ្ដាអ្នកដែលមានជំនឿជាមួយគាត់អាម៉ាស់ឡើយ។ ពន្លឺរបស់ពួកគេភ្លឺចែងចាំងពីខាងមុខ និងខាងស្ដាំពួកគេ(ពេលឆ្លងស្ពានស៊ីរ៉ត)។ ពួកគេបួងសួងថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្ដាបំពេញនូវពន្លឺសម្រាប់យើងខ្ញុំ (រហូតឆ្លងផុតស្ពានស៊ីរ៉ត) និងសូមព្រះអង្គមេត្តាអភ័យទោសដល់យើងខ្ញុំផង។ ពិតប្រាកដណាស់ ព្រះអង្គមានអានុភាពលើអ្វីៗទាំងអស់។

66:9

يَـٰٓأَيُّهَا ٱلنَّبِيُّ جَٰهِدِ ٱلۡكُفَّارَ وَٱلۡمُنَٰفِقِينَ وَٱغۡلُظۡ عَلَيۡهِمۡۚ وَمَأۡوَىٰهُمۡ جَهَنَّمُۖ وَبِئۡسَ ٱلۡمَصِيرُ ﴿9﴾

ឱព្យាការី(មូហាំម៉ាត់)! ចូរអ្នកតស៊ូប្រឆាំងនឹងពួកគ្មានជំនឿ និងពួកពុតត្បុត និងត្រូវធ្វើឱ្យបានតឹងរ៉ឹងបំផុតចំពោះពួកគេ។ ហើយកន្លែងស្នាក់អាស្រ័យរបស់ពួកគេ គឺនរកជើហាន់ណាំ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។

66:10

ضَرَبَ ٱللَّهُ مَثَلٗا لِّلَّذِينَ كَفَرُواْ ٱمۡرَأَتَ نُوحٖ وَٱمۡرَأَتَ لُوطٖۖ كَانَتَا تَحۡتَ عَبۡدَيۡنِ مِنۡ عِبَادِنَا صَٰلِحَيۡنِ فَخَانَتَاهُمَا فَلَمۡ يُغۡنِيَا عَنۡهُمَا مِنَ ٱللَّهِ شَيۡـٔٗا وَقِيلَ ٱدۡخُلَا ٱلنَّارَ مَعَ ٱلدَّـٰخِلِينَ ﴿10﴾

អល់ឡោះទ្រង់បានលើកយកភរិយារបស់ព្យាការីនួហ និងភរិយារបស់ព្យាការីលូតធ្វើជាឧទាហរណ៍មួយសម្រាប់ពួកដែលគ្មានជំនឿ។ នាងទាំងពីរស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំបម្រើទាំងពីរក្នុងចំណោមខ្ញុំបម្រើទាំងឡាយរបស់យើងដែលជាអ្នកសាងទង្វើកុសល។ ប៉ុន្តែ នាងទាំងពីរបានក្បត់នឹងពួកគេទាំងពីរ(ស្វាមីពួកនាង)។ ដូច្នេះ គាត់ទាំងពីរមិនអាចជួយការពារពួកនាងទាំងពីរពី(ទណ្ឌកម្ម)អល់ឡោះបន្តិចណាឡើយ។ ហើយមានគេនិយាយទៅកាន់ពួកនាងទាំងពីរថា៖ ចូរអ្នកទាំងពីរចូលទៅក្នុងឋាននរកជាមួយនឹងពួកដែលបានចូលទាំងឡាយចុះ។

66:11

وَضَرَبَ ٱللَّهُ مَثَلٗا لِّلَّذِينَ ءَامَنُواْ ٱمۡرَأَتَ فِرۡعَوۡنَ إِذۡ قَالَتۡ رَبِّ ٱبۡنِ لِي عِندَكَ بَيۡتٗا فِي ٱلۡجَنَّةِ وَنَجِّنِي مِن فِرۡعَوۡنَ وَعَمَلِهِۦ وَنَجِّنِي مِنَ ٱلۡقَوۡمِ ٱلظَّـٰلِمِينَ ﴿11﴾

ហើយអល់ឡោះក៏បានលើកយកភរិយារបស់ហ្វៀរអោនធ្វើជាឧទាហរណ៍សម្រាប់បណ្តាអ្នកដែលមានជំនឿផងដែរ ខណៈដែលនាងបានបួងសួងថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្ដាសង់លំនៅឋានមួយសម្រាប់ខ្ញុំនៅក្បែរនឹងព្រះអង្គក្នុងឋានសួគ៌ផង។ ហើយសូមព្រះអង្គមេត្ដាសង្គ្រោះរូបខ្ញុំពីហ្វៀរអោន និងទង្វើ(អាក្រក់)របស់គេ ព្រមទាំងសង្គ្រោះរូបខ្ញុំពីក្រុមដែលបំពានផងចុះ។

66:12

وَمَرۡيَمَ ٱبۡنَتَ عِمۡرَٰنَ ٱلَّتِيٓ أَحۡصَنَتۡ فَرۡجَهَا فَنَفَخۡنَا فِيهِ مِن رُّوحِنَا وَصَدَّقَتۡ بِكَلِمَٰتِ رَبِّهَا وَكُتُبِهِۦ وَكَانَتۡ مِنَ ٱلۡقَٰنِتِينَ ﴿12﴾

ហើយ(ទ្រង់ក៏បានលើកជាឧទាហរណ៍សម្រាប់បណ្តាអ្នកដែលមានជំនឿផងដែរ គឺ)ម៉ារយ៉ាំ កូនស្រីរបស់អ៊ិមរ៉ន ដែលនាងបានរក្សាភាពបរិសុទ្ធរបស់នាង(ពីប្រការហ្ស៊ីណា)។ ពេលនោះ យើងបានឲ្យជីព្រីលផ្លុំវិញ្ញាណទៅក្នុងស្បូនរបស់នាង។ ហើយនាងបានជឿជាក់ចំពោះពាក្យបន្ទូលនៃព្រះជាម្ចាស់របស់នាង និងបណ្ដាគម្ពីររបស់ទ្រង់។ ហើយនាងគឺស្ថិតក្នុងចំណោមអ្នកដែលគោរពប្រតិបត្ដិ(ចំពោះអល់ឡោះ)។

67:1

تَبَٰرَكَ ٱلَّذِي بِيَدِهِ ٱلۡمُلۡكُ وَهُوَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٌ ﴿1﴾

មហាពរជ័យ(អល់ឡោះជាម្ចាស់)ដែលអំណាចគ្រប់គ្រងស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ទ្រង់(តែមួយគត់)។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

67:2

ٱلَّذِي خَلَقَ ٱلۡمَوۡتَ وَٱلۡحَيَوٰةَ لِيَبۡلُوَكُمۡ أَيُّكُمۡ أَحۡسَنُ عَمَلٗاۚ وَهُوَ ٱلۡعَزِيزُ ٱلۡغَفُورُ ﴿2﴾

(ទ្រង់)ជាអ្នកដែលបានបង្កើតការស្លាប់ និងការរស់(មានជីវិត)ដើម្បីសាកល្បងពួកអ្នក ថាតើអ្នកណាក្នុងចំណោមពួកអ្នកដែលសាងទង្វើបានប្រសើរជាងគេ។ ហើយទ្រង់មហាខ្លាំងពូកែ មហាអភ័យទោស។

67:3

ٱلَّذِي خَلَقَ سَبۡعَ سَمَٰوَٰتٖ طِبَاقٗاۖ مَّا تَرَىٰ فِي خَلۡقِ ٱلرَّحۡمَٰنِ مِن تَفَٰوُتٖۖ فَٱرۡجِعِ ٱلۡبَصَرَ هَلۡ تَرَىٰ مِن فُطُورٖ ﴿3﴾

(ទ្រង់)ជាអ្នកដែលបានបង្កើតមេឃប្រាំពីរជាន់ត្រួតលើគ្នា។ អ្នកនឹងមិនឃើញថា នៅក្នុងការបង្កើតរបស់ព្រះជាម្ចាស់ដ៏មហាសប្បុរសនោះមានភាពឆ្គាំឆ្គងនោះឡើយ។ ហេតុនេះ ចូរអ្នកសម្លឹងមើល(ទៅកាន់មេឃ)ម្តងទៀត ថាតើ(អ្នកឃើញ)មានការប្រេះស្រាំដែរឬទេ?

67:4

ثُمَّ ٱرۡجِعِ ٱلۡبَصَرَ كَرَّتَيۡنِ يَنقَلِبۡ إِلَيۡكَ ٱلۡبَصَرُ خَاسِئٗا وَهُوَ حَسِيرٞ ﴿4﴾

បន្ទាប់មក ចូរអ្នកក្រឡេកមើលម្ដងហើយម្ដងទៀត ការសម្លឹងមើលនោះនឹងវិលត្រឡប់មកកាន់អ្នកវិញក្នុងសភាពអាម៉ាស់ ហើយវាមានភាពនឿយហត់បំផុត។

67:5

وَلَقَدۡ زَيَّنَّا ٱلسَّمَآءَ ٱلدُّنۡيَا بِمَصَٰبِيحَ وَجَعَلۡنَٰهَا رُجُومٗا لِّلشَّيَٰطِينِۖ وَأَعۡتَدۡنَا لَهُمۡ عَذَابَ ٱلسَّعِيرِ ﴿5﴾

ហើយជាការពិតណាស់ យើងបានតុបតែងលម្អមេឃលោកិយដោយហ្វូងតារាជាច្រើន ហើយយើងបានបង្កើតពួកវាសម្រាប់គប់ពពួកស្ហៃតន(ដែលលួចស្តាប់ដំណឹងនៅលើមេឃ)។ ហើយយើងបានត្រៀមទុកសម្រាប់ពួកវានូវទណ្ឌកម្ម(ភ្លើងនរក)ដែលឆាបឆេះ។

67:6

وَلِلَّذِينَ كَفَرُواْ بِرَبِّهِمۡ عَذَابُ جَهَنَّمَۖ وَبِئۡسَ ٱلۡمَصِيرُ ﴿6﴾

ហើយសម្រាប់ពួកដែលប្រឆាំងនឹងព្រះជាម្ចាស់របស់ពួកគេ គឺនឹងទទួលទណ្ឌកម្មនៃនរកជើហាន់ណាំ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។

67:7

إِذَآ أُلۡقُواْ فِيهَا سَمِعُواْ لَهَا شَهِيقٗا وَهِيَ تَفُورُ ﴿7﴾

នៅពេលដែលពួកគេត្រូវបានគេគ្រវែងចូលទៅក្នុងភ្លើងនរក ពួកគេបានឮសម្រែកមួយដ៏ខ្លាំងក្លាបំផុត ខណៈដែលវា(ភ្លើងនរក)កំពុងតែពុះកញ្ជ្រោលយ៉ាងខ្លាំង។

67:8

تَكَادُ تَمَيَّزُ مِنَ ٱلۡغَيۡظِۖ كُلَّمَآ أُلۡقِيَ فِيهَا فَوۡجٞ سَأَلَهُمۡ خَزَنَتُهَآ أَلَمۡ يَأۡتِكُمۡ نَذِيرٞ ﴿8﴾

វា(ឋាននរក)ស្ទើរតែបែកខ្ចាត់ខ្ចាយព្រោះតែកំហឹង។ រាល់ពេលដែលក្រុមមួយត្រូវបានគេគ្រវែងចូលទៅក្នុងវា អ្នកដែលយាមឋាននរកបានសួរទៅកាន់ពួកគេថា៖ តើអ្នកដាស់តឿនព្រមានពុំបានមកដល់ពួកអ្នកទេឬ?

67:9

قَالُواْ بَلَىٰ قَدۡ جَآءَنَا نَذِيرٞ فَكَذَّبۡنَا وَقُلۡنَا مَا نَزَّلَ ٱللَّهُ مِن شَيۡءٍ إِنۡ أَنتُمۡ إِلَّا فِي ضَلَٰلٖ كَبِيرٖ ﴿9﴾

ពួកគេបានតបថា៖ ពិតមែនហើយ អ្នកដាស់តឿនព្រមានពិតជាបានមកដល់ពួកយើង តែពួកយើងបានបដិសេធ(ចំពោះគាត់)។ ហើយពួកយើងបាននិយាយថា៖ អល់ឡោះមិនបានបញ្ចុះអ្វីមួយនោះឡើយ។ ពួកអ្នកគ្មានអ្វីក្រៅពីស្ថិតក្នុងភាពវងេ្វងដ៏ធ្ងន់ធ្ងរនោះឡើយ។

67:10

وَقَالُواْ لَوۡ كُنَّا نَسۡمَعُ أَوۡ نَعۡقِلُ مَا كُنَّا فِيٓ أَصۡحَٰبِ ٱلسَّعِيرِ ﴿10﴾

ហើយពួកគេបាននិយាយទៀតថា៖ បើសិនជាពួកយើងស្តាប់ ឬចេះគិតពិចារណា នោះពួកយើងក៏មិនស្ថិតក្នុងចំណោមពួកឋាននរកនោះដែរ។

67:11

فَٱعۡتَرَفُواْ بِذَنۢبِهِمۡ فَسُحۡقٗا لِّأَصۡحَٰبِ ٱلسَّعِيرِ ﴿11﴾

ពេលនោះ ពួកគេបានទទួលស្គាល់ចំពោះបាបកម្មរបស់ខ្លួន។ ដូច្នេះ ការឃ្លាតឆ្ងាយ(ពីក្ដីមេត្ដាករុណារបស់អល់ឡោះ) គឺសម្រាប់ពួកឋាននរក។

67:12

إِنَّ ٱلَّذِينَ يَخۡشَوۡنَ رَبَّهُم بِٱلۡغَيۡبِ لَهُم مَّغۡفِرَةٞ وَأَجۡرٞ كَبِيرٞ ﴿12﴾

ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចព្រះជាម្ចាស់របស់ពួកគេក្នុងពេលស្ងាត់កំបាំង សម្រាប់ពួកគេនឹងទទួលបាននូវការអភ័យទោស និងផលបុណ្យយ៉ាងធំធេងបំផុត(ឋានសួគ៌)។

67:13

وَأَسِرُّواْ قَوۡلَكُمۡ أَوِ ٱجۡهَرُواْ بِهِۦٓۖ إِنَّهُۥ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ﴿13﴾

ចូរពួកអ្នក(ឱមនុស្សលោក)លាក់បាំងសម្ដីរបស់ពួកអ្នក ឬបើកចំហវាចុះ ពិតប្រាកដណាស់ ទ្រង់មហាដឹងបំផុតនូវអ្វីដែលមាននៅក្នុងដួងចិត្ត។

67:14

أَلَا يَعۡلَمُ مَنۡ خَلَقَ وَهُوَ ٱللَّطِيفُ ٱلۡخَبِيرُ ﴿14﴾

តើអ្នកដែលបានបង្កើតនោះមិនបានដឹង(ពីសព្វភាវៈរបស់ទ្រង់)ទេឬ? ហើយទ្រង់មហាទន់ភ្លន់ មហាដឹងបំផុត។

67:15

هُوَ ٱلَّذِي جَعَلَ لَكُمُ ٱلۡأَرۡضَ ذَلُولٗا فَٱمۡشُواْ فِي مَنَاكِبِهَا وَكُلُواْ مِن رِّزۡقِهِۦۖ وَإِلَيۡهِ ٱلنُّشُورُ ﴿15﴾

ទ្រង់ជាអ្នកដែលបានបង្កើតផែនដីឱ្យមានភាពងាយស្រួលសម្រាប់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកធ្វើដំណើរគ្រប់ទិសទីរបស់វា និងទទួលទានពីលាភសក្ការៈរបស់ទ្រង់ចុះ។ ហើយការបង្កើតឲ្យរស់ឡើងវិញ គឺឆ្ពោះទៅកាន់ទ្រង់(តែមួយគត់)។

67:16

ءَأَمِنتُم مَّن فِي ٱلسَّمَآءِ أَن يَخۡسِفَ بِكُمُ ٱلۡأَرۡضَ فَإِذَا هِيَ تَمُورُ ﴿16﴾

តើពួកអ្នកគិតថាមានសុវត្ថិភាពពីអ្នកដែលនៅលើមេឃក្នុងករណីដែលទ្រង់ធ្វើឱ្យផែនដីស្រូបយកពួកអ្នក ខណៈដែលវាញ័ររញ្ជួយនោះឬ?

67:17

أَمۡ أَمِنتُم مَّن فِي ٱلسَّمَآءِ أَن يُرۡسِلَ عَلَيۡكُمۡ حَاصِبٗاۖ فَسَتَعۡلَمُونَ كَيۡفَ نَذِيرِ ﴿17﴾

ឬមួយពួកអ្នកគិតថាមានសុវត្ថិភាពពីអ្នកដែលនៅលើមេឃ ក្នុងករណីដែលទ្រង់បញ្ជូនព្យុះដុំថ្មទៅលើពួកអ្នកនោះឬ? ពិតណាស់ ពួកអ្នកគង់តែនឹងដឹងថាតើការព្រមាននោះយ៉ាងដូចម្តេច។

67:18

وَلَقَدۡ كَذَّبَ ٱلَّذِينَ مِن قَبۡلِهِمۡ فَكَيۡفَ كَانَ نَكِيرِ ﴿18﴾

ហើយជាការពិតណាស់ អ្នកជំនាន់មុនពួកគេ(ពួកមុស្ហរីគីន)បានបដិសេធ(នឹងអ្នកនាំសារទាំងឡាយរបស់ពួកគេ)។ ដូចនេះ តើការព្រមាន(របស់យើង)យ៉ាងដូចម្តេចដែរ?

67:19

أَوَلَمۡ يَرَوۡاْ إِلَى ٱلطَّيۡرِ فَوۡقَهُمۡ صَـٰٓفَّـٰتٖ وَيَقۡبِضۡنَۚ مَا يُمۡسِكُهُنَّ إِلَّا ٱلرَّحۡمَٰنُۚ إِنَّهُۥ بِكُلِّ شَيۡءِۭ بَصِيرٌ ﴿19﴾

តើពួកទាំងនោះមិនបានសម្លឹងមើលទៅកាន់សត្វបក្សីដែល(ហើរ)ត្រដាងស្លាប និងក្តោបស្លាប(របស់វា)នៅពីលើពួកគេទេឬ? គ្មានអ្វីដែលអាចទ្រពួកវា(មិនឱ្យធ្លាក់)ក្រៅពីព្រះជាម្ចាស់ដ៏មហាសប្បុរសនោះឡើយ។ ពិតប្រាកដណាស់ ទ្រង់មហាឃើញបំផុតនូវរាល់អ្វីៗទាំងអស់។

67:20

أَمَّنۡ هَٰذَا ٱلَّذِي هُوَ جُندٞ لَّكُمۡ يَنصُرُكُم مِّن دُونِ ٱلرَّحۡمَٰنِۚ إِنِ ٱلۡكَٰفِرُونَ إِلَّا فِي غُرُورٍ ﴿20﴾

តើអ្នកណាជាកងទ័ពរបស់ពួកអ្នកដែលអាចជួយពួកអ្នកក្រៅពីព្រះជាម្ចាស់ដ៏មហាសប្បុរសនោះ? ពិតណាស់ ពួកគ្មានជំនឿគ្មានអ្វីក្រៅពីស្ថិតក្នុងការបោកបញ្ឆោត(របស់ស្ហៃតន)នោះឡើយ។

67:21

أَمَّنۡ هَٰذَا ٱلَّذِي يَرۡزُقُكُمۡ إِنۡ أَمۡسَكَ رِزۡقَهُۥۚ بَل لَّجُّواْ فِي عُتُوّٖ وَنُفُورٍ ﴿21﴾

តើអ្នកណាដែលអាចផ្តល់លាភសក្ការៈដល់ពួកអ្នកបានទៅ ប្រសិនបើទ្រង់រារាំងលាភសក្ការៈរបស់ទ្រង់នោះ? ផ្ទុយទៅវិញ ពួកគេនៅតែបន្តស្ថិតនៅក្នុងភាពចចេសរឹងរូស និងក្រអឺតក្រទមដដែល។

67:22

أَفَمَن يَمۡشِي مُكِبًّا عَلَىٰ وَجۡهِهِۦٓ أَهۡدَىٰٓ أَمَّن يَمۡشِي سَوِيًّا عَلَىٰ صِرَٰطٖ مُّسۡتَقِيمٖ ﴿22﴾

ដូចេ្នះ តើអ្នកដែលដើរឱនមុខរបស់ខ្លួនទទួលបានការចង្អុលបង្ហាញជាង ឬមួយអ្នកដែលដើរត្រង់លើមាគ៌ាដ៏ត្រឹមត្រូវនោះ(ទទួលបានការចង្អុលបង្ហាញជាង)?

67:23

قُلۡ هُوَ ٱلَّذِيٓ أَنشَأَكُمۡ وَجَعَلَ لَكُمُ ٱلسَّمۡعَ وَٱلۡأَبۡصَٰرَ وَٱلۡأَفۡـِٔدَةَۚ قَلِيلٗا مَّا تَشۡكُرُونَ ﴿23﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក ហើយទ្រង់បានបង្កើតឱ្យពួកអ្នកនូវសោត ចក្ខុ និងដួងចិត្ត។ អ្វីដែលពួកអ្នកដឹងគុណ គឺតិចតួចបំផុត។

67:24

قُلۡ هُوَ ٱلَّذِي ذَرَأَكُمۡ فِي ٱلۡأَرۡضِ وَإِلَيۡهِ تُحۡشَرُونَ ﴿24﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នកឲ្យរីកសុសសាយនៅលើផែនដី។ ហើយពួកអ្នកនឹងត្រូវគេប្រមូលផ្ដុំទៅកាន់ទ្រង់(តែមួយគត់)។

67:25

وَيَقُولُونَ مَتَىٰ هَٰذَا ٱلۡوَعۡدُ إِن كُنتُمۡ صَٰدِقِينَ ﴿25﴾

ហើយពួកគេ(ពួកគ្មានជំនឿ)បាននិយាយថា៖ តើការសន្យានេះនឹងកើតឡើងនៅពេលណា ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ?

67:26

قُلۡ إِنَّمَا ٱلۡعِلۡمُ عِندَ ٱللَّهِ وَإِنَّمَآ أَنَا۠ نَذِيرٞ مُّبِينٞ ﴿26﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិត ចំណេះដឹង(ពីថ្ងៃបរលោក) គឺនៅឯអល់ឡោះ។ ហើយតាមពិត រូបខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់ម្នាក់ប៉ុណ្ណោះ។

67:27

فَلَمَّا رَأَوۡهُ زُلۡفَةٗ سِيٓـَٔتۡ وُجُوهُ ٱلَّذِينَ كَفَرُواْ وَقِيلَ هَٰذَا ٱلَّذِي كُنتُم بِهِۦ تَدَّعُونَ ﴿27﴾

ដូច្នេះ នៅពេលដែលពួកគេបានឃើញវា(ទណ្ឌកម្ម)នៅជិតពួកគេ គឺធ្វើឲ្យទឹកមុខរបស់ពួកគ្មានជំនឿប្រែជាអាក្រក់ ហើយមានគេនិយាយ(ទៅកាន់ពួកគេ)ថា៖ នេះហើយជាអ្វីដែលពួកអ្នកធ្លាប់បានទាមទារសុំឱ្យវាឆាប់មកដល់នោះ។

67:28

قُلۡ أَرَءَيۡتُمۡ إِنۡ أَهۡلَكَنِيَ ٱللَّهُ وَمَن مَّعِيَ أَوۡ رَحِمَنَا فَمَن يُجِيرُ ٱلۡكَٰفِرِينَ مِنۡ عَذَابٍ أَلِيمٖ ﴿28﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះទ្រង់ធ្វើឱ្យខ្ញុំនិងអ្នកដែលនៅជាមួយខ្ញុំស្លាប់ ឬក៏ទ្រង់អាណិតស្រលាញ់ពួកយើង ដូច្នេះ តើមានអ្នកណាដែលអាចការពារពួកគ្មានជំនឿពីទណ្ឌកម្មដ៏សែនឈឺចាប់បាននោះ?

67:29

قُلۡ هُوَ ٱلرَّحۡمَٰنُ ءَامَنَّا بِهِۦ وَعَلَيۡهِ تَوَكَّلۡنَاۖ فَسَتَعۡلَمُونَ مَنۡ هُوَ فِي ضَلَٰلٖ مُّبِينٖ ﴿29﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ទ្រង់ជាព្រះជាម្ចាស់ដ៏មហាសប្បុរស។ ពួកយើងមានជំនឿចំពោះទ្រង់ ហើយពួកយើងប្រគល់ការទុកចិត្ដចំពោះទ្រង់(តែមួយគត់)។ ហើយពួកអ្នកគង់តែនឹងដឹងថា តើអ្នកណាដែលស្ថិតក្នុងភាពវងេ្វងដ៏ច្បាស់លាស់នោះ?

67:30

قُلۡ أَرَءَيۡتُمۡ إِنۡ أَصۡبَحَ مَآؤُكُمۡ غَوۡرٗا فَمَن يَأۡتِيكُم بِمَآءٖ مَّعِينِۭ ﴿30﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទឹកផឹករបស់ពួកអ្នកប្រែជារីងស្ងួតអស់ ដូច្នេះ តើមានអ្នកណាដែលអាចនាំប្រភពទឹកមកឱ្យពួកអ្នកវិញបាននោះ?