quranm◉

ទំព័រ 234

Range
from 11:109 to 11:117
Surahs covered
ការបកប្រែ
9 ការបកប្រែ

◉

11:109

فَلَا تَكُ فِي مِرۡيَةٖ مِّمَّا يَعۡبُدُ هَـٰٓؤُلَآءِۚ مَا يَعۡبُدُونَ إِلَّا كَمَا يَعۡبُدُ ءَابَآؤُهُم مِّن قَبۡلُۚ وَإِنَّا لَمُوَفُّوهُمۡ نَصِيبَهُمۡ غَيۡرَ مَنقُوصٖ ﴿109﴾

ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំមានការមន្ទិលសង្ស័យចំពោះអ្វីដែលពួកគេ(មុស្ហរីគីន)ទាំងនោះគោរពសក្ការៈឱ្យសោះ។ ពួកគេគោរពសក្ការៈដូចតែអ្វីដែលជីដូនជីតារបស់ពួកគេបានគោរពសក្ការៈកាលពីមុនប៉ុណ្ណោះ។ ហើយយើងនឹងបំពេញឱ្យពួកគេនូវចំណែករបស់ពួកគេ(អំពីទណ្ឌកម្ម)ដោយពុំមានការខ្វះខាតឡើយ។

11:110

وَلَقَدۡ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ فَٱخۡتُلِفَ فِيهِۚ وَلَوۡلَا كَلِمَةٞ سَبَقَتۡ مِن رَّبِّكَ لَقُضِيَ بَيۡنَهُمۡۚ وَإِنَّهُمۡ لَفِي شَكّٖ مِّنۡهُ مُرِيبٖ ﴿110﴾

ហើយជាការពិតណាស់ យើងបានប្រទានឲ្យព្យាការីមូសានូវគម្ពីរ(តាវរ៉ត)។ ពេលនោះ ពួកគេបែរជាមានការខ្វែងគំនិតគ្នាចំពោះវាទៅវិញ។ ហើយប្រសិនបើគ្មានការកំណត់ពីមុនពីព្រះជាម្ចាស់របស់អ្នកទេនោះ ទ្រង់ប្រាកដជានឹងដាក់ទណ្ឌកម្មពួកគេ(ក្នុងលោកិយនេះ)ជាមិនខានឡើយ។ ហើយពិតណាស់ ពួកគេ គឺស្ថិតនៅក្នុងភាពសង្ស័យយ៉ាងខ្លាំងចំពោះវា(គម្ពីរគួរអាន)។

11:111

وَإِنَّ كُلّٗا لَّمَّا لَيُوَفِّيَنَّهُمۡ رَبُّكَ أَعۡمَٰلَهُمۡۚ إِنَّهُۥ بِمَا يَعۡمَلُونَ خَبِيرٞ ﴿111﴾

ហើយជាការពិតណាស់ រាល់ក្រុមទាំងនោះ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិតជានឹងបំពេញឱ្យពួកគេនូវ(ការតបស្នងចំពោះ)ទង្វើរបស់ពួកគេ។ ជាការពិតណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត។

11:112

فَٱسۡتَقِمۡ كَمَآ أُمِرۡتَ وَمَن تَابَ مَعَكَ وَلَا تَطۡغَوۡاْۚ إِنَّهُۥ بِمَا تَعۡمَلُونَ بَصِيرٞ ﴿112﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រកាន់ខ្ជាប់ជានិច្ច(នូវមាគ៌ាដ៏ត្រឹមត្រូវ)ដូចដែលគេបានដាក់បទបញ្ជាចំពោះអ្នក។ ហើយអ្នកដែលបានសារភាពកំហុសជាមួយអ្នក(ក៏ដូចគ្នាដែរ)។ ហើយចូរពួកអ្នកកុំបំពានព្រំដែន(ច្បាប់)ឱ្យសោះ។ ពិតប្រាកដណាស់ ទ្រង់ឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។

11:113

وَلَا تَرۡكَنُوٓاْ إِلَى ٱلَّذِينَ ظَلَمُواْ فَتَمَسَّكُمُ ٱلنَّارُ وَمَا لَكُم مِّن دُونِ ٱللَّهِ مِنۡ أَوۡلِيَآءَ ثُمَّ لَا تُنصَرُونَ ﴿113﴾

ហើយចូរពួកអ្នកកុំទោរទន់ទៅរកពួកដែលបំពាន ដែលជាហេតុធ្វើឱ្យពួកអ្នកត្រូវទទួលរងនូវភ្លើងនរកឲ្យសោះ។ ហើយពួកអ្នកគ្មានអ្នកគាំពារណាក្រៅពីអល់ឡោះឡើយ។ បន្ទាប់មក ពួកអ្នកក៏មិនត្រូវបានគេជួយនោះដែរ។

11:114

وَأَقِمِ ٱلصَّلَوٰةَ طَرَفَيِ ٱلنَّهَارِ وَزُلَفٗا مِّنَ ٱلَّيۡلِۚ إِنَّ ٱلۡحَسَنَٰتِ يُذۡهِبۡنَ ٱلسَّيِّـَٔاتِۚ ذَٰلِكَ ذِكۡرَىٰ لِلذَّـٰكِرِينَ ﴿114﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រតិបត្តិសឡាតនៅចុងវេលាទាំងពីរនៃពេលថ្ងៃ (ពេលព្រលឹម និងពេលល្ងាច) និងពេលមួយនៃពេលយប់ផងដែរ។ ជាការពិតណាស់ អំពើល្អវានឹងលុបបំបាត់នូវអំពើអាក្រក់ទាំងឡាយ។ នោះគឺជាការរំឭកមួយសម្រាប់អ្នកដែលនឹករលឹកទាំងឡាយ។

11:115

وَٱصۡبِرۡ فَإِنَّ ٱللَّهَ لَا يُضِيعُ أَجۡرَ ٱلۡمُحۡسِنِينَ ﴿115﴾

ហើយចូរអ្នកអត់ធ្មត់ចុះ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មិនធ្វើឱ្យផលបុណ្យរបស់អ្នកដែលសាងអំពើល្អបាត់បង់ឡើយ។

11:116

فَلَوۡلَا كَانَ مِنَ ٱلۡقُرُونِ مِن قَبۡلِكُمۡ أُوْلُواْ بَقِيَّةٖ يَنۡهَوۡنَ عَنِ ٱلۡفَسَادِ فِي ٱلۡأَرۡضِ إِلَّا قَلِيلٗا مِّمَّنۡ أَنجَيۡنَا مِنۡهُمۡۗ وَٱتَّبَعَ ٱلَّذِينَ ظَلَمُواْ مَآ أُتۡرِفُواْ فِيهِ وَكَانُواْ مُجۡرِمِينَ ﴿116﴾

ហេតុអ្វីបានជាក្នុងចំណោមប្រជាជាតិជាច្រើនមុនពួកអ្នក គ្មានអ្នកដែលសាងអំពើល្អនៅសេសសល់ដើម្បីហាមឃាត់ពីការបង្កវិនាសកម្មលើផែនដី? (គ្មានសេសសល់ឡើយ) លើកលែងតែមួយចំនួនតូចនៃអ្នកដែលយើងបានសង្គ្រោះក្នុងចំណោមពួកគេប៉ុណ្ណោះ។ ហើយពួកដែលបំពានបានដើរតាមអ្វីដែលពួកគេត្រេកត្រអាល(ក្នុងលោកិយ) ហើយគឺជាពួកដែលប្រព្រឹត្តល្មើស។

11:117

وَمَا كَانَ رَبُّكَ لِيُهۡلِكَ ٱلۡقُرَىٰ بِظُلۡمٖ وَأَهۡلُهَا مُصۡلِحُونَ ﴿117﴾

ហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានបំផ្លាញភូមិស្រុកដោយបំពាន ខណៈដែលអ្នកស្រុកភូមិនោះ គឺជាមនុស្សល្អនោះឡើយ។