quranm◉

ទំព័រ 235

Range
from 11:118 to 12:4
Surahs covered
ការបកប្រែ
10 ការបកប្រែ

◉

11:118

وَلَوۡ شَآءَ رَبُّكَ لَجَعَلَ ٱلنَّاسَ أُمَّةٗ وَٰحِدَةٗۖ وَلَا يَزَالُونَ مُخۡتَلِفِينَ ﴿118﴾

ហើយប្រសិនបើព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានចេតនា ទ្រង់ពិតជានឹងធ្វើឲ្យពួកគេជាប្រជាជាតិតែមួយជាមិនខាន។ (ប៉ុន្តែទ្រង់ពុំមានចេតនាដូច្នោះឡើយ។) ដូច្នេះ ពួកគេនៅតែបន្តមានការខ្វែងគំនិតគ្នា។

11:119

إِلَّا مَن رَّحِمَ رَبُّكَۚ وَلِذَٰلِكَ خَلَقَهُمۡۗ وَتَمَّتۡ كَلِمَةُ رَبِّكَ لَأَمۡلَأَنَّ جَهَنَّمَ مِنَ ٱلۡجِنَّةِ وَٱلنَّاسِ أَجۡمَعِينَ ﴿119﴾

លើកលែងតែជនណាដែលព្រះជាម្ចាស់របស់អ្នកមានក្តីមេត្តាករុណាចំពោះគេប៉ុណ្ណោះ។ ដូច្នោះហើយដែលទ្រង់បង្កើតពួកគេ។ ដូច្នេះ ក្នុងចំណោមពួកគេ មានអ្នកដែលមានសំណាងអាក្រក់ និងអ្នកដែលមានសំណាងល្អ។ ហើយពាក្យបន្ទូលនៃព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានកំណត់រួចជាស្រេចថា៖ ទ្រង់នឹងបំពេញនរកជើហាន់ណាំពីពពួកជិន និងមនុស្សលោកទាំងអស់។

11:120

وَكُلّٗا نَّقُصُّ عَلَيۡكَ مِنۡ أَنۢبَآءِ ٱلرُّسُلِ مَا نُثَبِّتُ بِهِۦ فُؤَادَكَۚ وَجَآءَكَ فِي هَٰذِهِ ٱلۡحَقُّ وَمَوۡعِظَةٞ وَذِكۡرَىٰ لِلۡمُؤۡمِنِينَ ﴿120﴾

ហើយរាល់រឿងរ៉ាវរបស់បណ្តាអ្នកនាំសារដែលយើងបាននិទានវាប្រាប់ដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទាំងនោះ គឺដើម្បីពង្រឹងចិត្តរបស់អ្នកឲ្យមានភាពនឹងនរតាមរយៈវា។ ហើយនៅក្នុងជំពូកនេះ គឺបាននាំមកឱ្យអ្នកនូវការពិត និងដំបូន្មាន ព្រមទាំងជាការរំឭកដល់បណ្តាអ្នកដែលមានជំនឿ។

11:121

وَقُل لِّلَّذِينَ لَا يُؤۡمِنُونَ ٱعۡمَلُواْ عَلَىٰ مَكَانَتِكُمۡ إِنَّا عَٰمِلُونَ ﴿121﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលគ្មានជំនឿថា៖ ចូរពួកអ្នកប្រកាន់ខ្ជាប់មាគ៌ារបស់ពួកអ្នកចុះ។ ចំណែកពួកយើងក៏ប្រកាន់ខ្ជាប់(តាមមាគ៌ារបស់ពួកយើង)ដែរ។

11:122

وَٱنتَظِرُوٓاْ إِنَّا مُنتَظِرُونَ ﴿122﴾

ហើយចូរពួកអ្នករង់ចាំមើលចុះ។ ពិតប្រាកដណាស់ ពួកយើងក៏ជាអ្នករង់ចាំមើលដូចគ្នាដែរ។

11:123

وَلِلَّهِ غَيۡبُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَإِلَيۡهِ يُرۡجَعُ ٱلۡأَمۡرُ كُلُّهُۥ فَٱعۡبُدۡهُ وَتَوَكَّلۡ عَلَيۡهِۚ وَمَا رَبُّكَ بِغَٰفِلٍ عَمَّا تَعۡمَلُونَ ﴿123﴾

ហើយប្រការអាថ៌កំបាំងទាំងឡាយដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ កិច្ចការទាំងអស់នឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់(តែមួយគត់នៅថ្ងៃបរលោក)។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គោរពសក្ការៈចំពោះទ្រង់ និងប្រគល់ការទុកចិត្តទៅលើទ្រង់ចុះ។ ហើយព្រះជាម្ចាស់របស់អ្នកមិនព្រងើយកន្តើយចំពោះអ្វីដែលពួកអ្នកប្រព្រឹត្តនោះឡើយ។

12:1

الٓرۚ تِلۡكَ ءَايَٰتُ ٱلۡكِتَٰبِ ٱلۡمُبِينِ ﴿1﴾

អាលីហ្វ ឡាម រ៉ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ ទាំងនោះគឺជាបណ្តាវាក្យខណ្ឌនៃគម្ពីរ(គួរអាន)ដ៏ច្បាស់លាស់បំផុត។

12:2

إِنَّآ أَنزَلۡنَٰهُ قُرۡءَٰنًا عَرَبِيّٗا لَّعَلَّكُمۡ تَعۡقِلُونَ ﴿2﴾

ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអានជាភាសាអារ៉ាប់ សង្ឃឹមថាពួកអ្នក(ឱពួកអារ៉ាប់)នឹងឈ្វេងយល់។

12:3

نَحۡنُ نَقُصُّ عَلَيۡكَ أَحۡسَنَ ٱلۡقَصَصِ بِمَآ أَوۡحَيۡنَآ إِلَيۡكَ هَٰذَا ٱلۡقُرۡءَانَ وَإِن كُنتَ مِن قَبۡلِهِۦ لَمِنَ ٱلۡغَٰفِلِينَ ﴿3﴾

យើងនឹងនិទានប្រាប់ដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងមួយដែលល្អជាងគេបំផុតតាមរយៈគម្ពីរគួរអាននេះ ដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក ខណៈដែលមុននឹងគេបញ្ចុះវាមក រូបអ្នកគឺស្ថិតនៅក្នុងចំណោមអ្នកដែលមិនដឹង(អំពីរឿងនេះ)ឡើយ។

12:4

إِذۡ قَالَ يُوسُفُ لِأَبِيهِ يَـٰٓأَبَتِ إِنِّي رَأَيۡتُ أَحَدَ عَشَرَ كَوۡكَبٗا وَٱلشَّمۡسَ وَٱلۡقَمَرَ رَأَيۡتُهُمۡ لِي سَٰجِدِينَ ﴿4﴾

ហើយ(ចូរអ្នកនឹកឃើញ) នៅពេលដែលព្យាការីយូសុះបាននិយាយទៅកាន់ឪពុករបស់គាត់ (ព្យាការីយ៉ាក់កូប)ថា៖ ឱលោកឪពុក! ពិតប្រាកដណាស់ ខ្ញុំបានសុបិនឃើញផ្កាយដប់មួយដួង ព្រះអាទិត្យ និងព្រះចន្ទ ដោយខ្ញុំបានឃើញពួកវាក្រាបស៊ូជោតមកចំពោះខ្ញុំ។