quranm◉

Surah Ali 'Imran transliteration

◉ សូរ៉ា · ∞

3:1

الٓمٓ ﴿1﴾

Transliteration: Aliflammeem

Translation: អាលីហ្វ ឡាម មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។

3:2

ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَ ٱلۡحَيُّ ٱلۡقَيُّومُ ﴿2﴾

Transliteration: Allahu la ilaha illa huwa alhayyu alqayyoomu

Translation: អល់ឡោះគឺជាព្រះជាម្ចាស់តែមួយគត់ ដែលគ្មានព្រះជាម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលមានជីវិតអមតៈ ដែលជាអ្នកគ្រប់គ្រងនោះឡើយ។

3:3

نَزَّلَ عَلَيۡكَ ٱلۡكِتَٰبَ بِٱلۡحَقِّ مُصَدِّقٗا لِّمَا بَيۡنَ يَدَيۡهِ وَأَنزَلَ ٱلتَّوۡرَىٰةَ وَٱلۡإِنجِيلَ ﴿3﴾

Transliteration: Nazzala AAalayka alkitaba bialhaqqi musaddiqan lima bayna yadayhi waanzala alttawrata waalinjeela

Translation: ទ្រង់បានបញ្ចុះគម្ពីរ(គួរអាន)ទៅកាន់អ្នក(ឱព្យាការីមូហាំម៉ាត់)យ៉ាងពិតប្រាកដ ដើម្បីបញ្ជាក់ចំពោះអ្វី(គម្ពីរទាំងឡាយ)ដែលមានពីមុនវា(មុនគម្ពីរគួរអាន)។ ហើយទ្រង់បានបញ្ចុះគម្ពីរតាវរ៉ត និងគម្ពីរអ៊ិញជីល

3:4

مِن قَبۡلُ هُدٗى لِّلنَّاسِ وَأَنزَلَ ٱلۡفُرۡقَانَۗ إِنَّ ٱلَّذِينَ كَفَرُواْ بِـَٔايَٰتِ ٱللَّهِ لَهُمۡ عَذَابٞ شَدِيدٞۗ وَٱللَّهُ عَزِيزٞ ذُو ٱنتِقَامٍ ﴿4﴾

Transliteration: Min qablu hudan lilnnasi waanzala alfurqana inna allatheena kafaroo biayati Allahi lahum AAathabun shadeedun waAllahu AAazeezun thoo intiqamin

Translation: កាលពីមុន ដើម្បីជាការចង្អុលបង្ហាញដល់មនុស្សលោក ហើយទ្រង់បានបញ្ចុះនូវការវិនិច្ឆ័យ (រវាងប្រការពិត និងប្រការដែលមិនពិត)។ ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងបណ្តាភស្តុតាងរបស់អល់ឡោះនោះ សម្រាប់ពួកគេនឹងទទួលទណ្ឌកម្មយ៉ាងខ្លោចផ្សាបំផុត។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងពូកែ ជាអ្នកមានអំណាចផ្តន្ទាទោសបំផុត។

3:5

إِنَّ ٱللَّهَ لَا يَخۡفَىٰ عَلَيۡهِ شَيۡءٞ فِي ٱلۡأَرۡضِ وَلَا فِي ٱلسَّمَآءِ ﴿5﴾

Transliteration: Inna Allaha la yakhfa AAalayhi shayon fee alardi wala fee alssamai

Translation: ជាការពិតណាស់ គ្មានអ្វីមួយដែលនៅលើផែនដី ឬក៏នៅលើមេឃអាចលាក់បាំងពីអល់ឡោះជាម្ចាស់បានឡើយ។

3:6

هُوَ ٱلَّذِي يُصَوِّرُكُمۡ فِي ٱلۡأَرۡحَامِ كَيۡفَ يَشَآءُۚ لَآ إِلَٰهَ إِلَّا هُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ﴿6﴾

Transliteration: Huwa allathee yusawwirukum fee alarhami kayfa yashao la ilaha illa huwa alAAazeezu alhakeemu

Translation: ទ្រង់គឺជាអ្នកដែលបានបង្កើតរូបរាងពួកអ្នកនៅក្នុងផ្ទៃម្តាយទៅតាមអ្វីដែលទ្រង់មានចេតនា។ គ្មានព្រះជាម្ចាស់ណាផ្សេងដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតនោះឡើយ។

3:7

هُوَ ٱلَّذِيٓ أَنزَلَ عَلَيۡكَ ٱلۡكِتَٰبَ مِنۡهُ ءَايَٰتٞ مُّحۡكَمَٰتٌ هُنَّ أُمُّ ٱلۡكِتَٰبِ وَأُخَرُ مُتَشَٰبِهَٰتٞۖ فَأَمَّا ٱلَّذِينَ فِي قُلُوبِهِمۡ زَيۡغٞ فَيَتَّبِعُونَ مَا تَشَٰبَهَ مِنۡهُ ٱبۡتِغَآءَ ٱلۡفِتۡنَةِ وَٱبۡتِغَآءَ تَأۡوِيلِهِۦۖ وَمَا يَعۡلَمُ تَأۡوِيلَهُۥٓ إِلَّا ٱللَّهُۗ وَٱلرَّـٰسِخُونَ فِي ٱلۡعِلۡمِ يَقُولُونَ ءَامَنَّا بِهِۦ كُلّٞ مِّنۡ عِندِ رَبِّنَاۗ وَمَا يَذَّكَّرُ إِلَّآ أُوْلُواْ ٱلۡأَلۡبَٰبِ ﴿7﴾

Transliteration: Huwa allathee anzala AAalayka alkitaba minhu ayatun muhkamatun hunna ommu alkitabi waokharu mutashabihatun faamma allatheena fee quloobihim zayghun fayattabiAAoona ma tashabaha minhu ibtighaa alfitnati waibtighaa taweelihi wama yaAAlamu taweelahu illa Allahu waalrrasikhoona fee alAAilmi yaqooloona amanna bihi kullun min AAindi rabbina wama yaththakkaru illa oloo alalbabi

Translation: ទ្រង់គឺជាអ្នកដែលបានបញ្ចុះគម្ពីរគួរអានមកកាន់អ្នក(ព្យាការីមូហាំម៉ាត់) ដែលក្នុងនោះ មានវាក្យខណ្ឌមួយចំនួនមានភាពច្បាស់លាស់ ដែលវាគឺជាមូលដ្ឋានគ្រឹះនៃគម្ពីរ ហើយមានវាក្យខណ្ឌខ្លះទៀត គឺជាវាក្យខណ្ឌមានភាពមិនច្បាស់លាស់(មានអត្ថន័យច្រើន)។ រីឯអ្នកដែលនៅក្នុងចិត្ដរបស់ពួកគេមានភាពលម្អៀង(ចេញពីការពិត)នោះ ពួកគេប្រកាន់យកនូវវាក្យខណ្ឌដែលមានភាពមិនច្បាស់លាស់ទៅវិញក្នុងគោលបំណងបង្កឲ្យមានភាពវឹកវរ(បំផុសនូវភាពមន្ទិលសង្ស័យ) និងដើម្បីឱ្យពួកគេអាចបកស្រាយវាក្យខណ្ឌទាំងនោះទៅតាមទំនើងចិត្តរបស់ពួកគេ។ ហើយគ្មាននរណាដឹងពីអត្ថន័យពិតរបស់វា(វាក្យខណ្ឌដែលមិនច្បាស់លាស់ទាំងនោះ) ក្រៅពីអល់ឡោះឡើយ។ ហើយបណ្ដាអ្នកដែលមានចំណេះដឹងជ្រៅជ្រះ(ក្នុងសាសនា)ពួកគេនិយាយថា៖ ពួកយើងមានជំនឿចំពោះវា(គម្ពីរគួរអាន) ពីព្រោះវាទាំងមូល គឺមកពីព្រះជាម្ចាស់របស់ពួកយើង។ តាមពិត អ្នកដែលទទួលយកការក្រើនរំឭកនោះ គឺមានតែបញ្ញាជនទាំងឡាយប៉ុណ្ណោះ។

3:8

رَبَّنَا لَا تُزِغۡ قُلُوبَنَا بَعۡدَ إِذۡ هَدَيۡتَنَا وَهَبۡ لَنَا مِن لَّدُنكَ رَحۡمَةًۚ إِنَّكَ أَنتَ ٱلۡوَهَّابُ ﴿8﴾

Transliteration: Rabbana la tuzigh quloobana baAAda ith hadaytana wahab lana min ladunka rahmatan innaka anta alwahhabu

Translation: ឱព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំបង្វែរដួងចិត្ដរបស់ពួកយើង(ពីសេចក្តីពិត) ក្រោយពីទ្រង់បានចង្អុលបង្ហាញដល់ពួកយើងហើយនោះ ហើយសូមទ្រង់មេត្ដាប្រទានដល់ពួកយើងនូវក្តីមេត្តាករុណាអំពីទ្រង់ផងចុះ។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកផ្តល់នូវការប្រោសប្រទានដ៏លើសលប់បំផុត។

3:9

رَبَّنَآ إِنَّكَ جَامِعُ ٱلنَّاسِ لِيَوۡمٖ لَّا رَيۡبَ فِيهِۚ إِنَّ ٱللَّهَ لَا يُخۡلِفُ ٱلۡمِيعَادَ ﴿9﴾

Transliteration: Rabbana innaka jamiAAu alnnasi liyawmin la rayba feehi inna Allaha la yukhlifu almeeAAada

Translation: ឱព្រះជាម្ចាស់របស់ពួកយើង! ពិតប្រាកដណាស់ ទ្រង់ជាអ្នកប្រមូលផ្តុំមនុស្សលោកទាំងអស់នៅថ្ងៃមួយដែលគ្មានការសង្ស័យឡើយចំពោះវា(គឺថ្ងៃបរលោក)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនធ្វើខុសពីការសន្យារបស់ទ្រង់ឡើយ។

3:10

إِنَّ ٱلَّذِينَ كَفَرُواْ لَن تُغۡنِيَ عَنۡهُمۡ أَمۡوَٰلُهُمۡ وَلَآ أَوۡلَٰدُهُم مِّنَ ٱللَّهِ شَيۡـٔٗاۖ وَأُوْلَـٰٓئِكَ هُمۡ وَقُودُ ٱلنَّارِ ﴿10﴾

Transliteration: Inna allatheena kafaroo lan tughniya AAanhum amwaluhum wala awladuhum mina Allahi shayan waolaika hum waqoodu alnnari

Translation: ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ ទ្រព្យសម្បត្ដិរបស់ពួកគេ និងកូនចៅរបស់ពួកគេ ពិតជាមិនអាចជួយការពារពួកគេពី(ទណ្ឌកម្ម)អល់ឡោះបន្តិចណាឡើយ។ ហើយពួកទាំងនោះ ពួកគេគឺជាវត្ថុសម្រាប់បង្កាត់ភ្លើងនរក(នៅថ្ងៃបរលោក)។

3:11

كَدَأۡبِ ءَالِ فِرۡعَوۡنَ وَٱلَّذِينَ مِن قَبۡلِهِمۡۚ كَذَّبُواْ بِـَٔايَٰتِنَا فَأَخَذَهُمُ ٱللَّهُ بِذُنُوبِهِمۡۗ وَٱللَّهُ شَدِيدُ ٱلۡعِقَابِ ﴿11﴾

Transliteration: Kadabi ali firAAawna waallatheena min qablihim kaththaboo biayatina faakhathahumu Allahu bithunoobihim waAllahu shadeedu alAAiqabi

Translation: គឺដូចជាទម្លាប់របស់ពូជពង្សហ្វៀរអោន និងពួកជំនាន់មុនពួកគេដែរ ពួកគេបានបដិសេធនឹងបណ្តាវាក្យខណ្ឌរបស់យើង។ ដូចេ្នះ អល់ឡោះបានដាក់ទណ្ឌកម្មពួកគេដោយសារតែបាបកម្មរបស់ពួកគេ។ ហើយអល់ឡោះជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។

3:12

قُل لِّلَّذِينَ كَفَرُواْ سَتُغۡلَبُونَ وَتُحۡشَرُونَ إِلَىٰ جَهَنَّمَۖ وَبِئۡسَ ٱلۡمِهَادُ ﴿12﴾

Transliteration: Qul lillatheena kafaroo satughlaboona watuhsharoona ila jahannama wabisa almihadu

Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគ្មានជំនឿថា៖ គេ(អ្នកមានជំនឿ)នឹងយកឈ្នះទៅលើពួកអ្នក ហើយគេ(អល់ឡោះ)នឹងប្រមូលផ្តុំពួកអ្នកទៅកាន់នរកជើហាន់ណាំ ហើយវាជាកន្លែងដ៏អាក្រក់បំផុត។

3:13

قَدۡ كَانَ لَكُمۡ ءَايَةٞ فِي فِئَتَيۡنِ ٱلۡتَقَتَاۖ فِئَةٞ تُقَٰتِلُ فِي سَبِيلِ ٱللَّهِ وَأُخۡرَىٰ كَافِرَةٞ يَرَوۡنَهُم مِّثۡلَيۡهِمۡ رَأۡيَ ٱلۡعَيۡنِۚ وَٱللَّهُ يُؤَيِّدُ بِنَصۡرِهِۦ مَن يَشَآءُۚ إِنَّ فِي ذَٰلِكَ لَعِبۡرَةٗ لِّأُوْلِي ٱلۡأَبۡصَٰرِ ﴿13﴾

Transliteration: Qad kana lakum ayatun fee fiatayni iltaqata fiatun tuqatilu fee sabeeli Allahi waokhra kafiratun yarawnahum mithlayhim raya alAAayni waAllahu yuayyidu binasrihi man yashao inna fee thalika laAAibratan liolee alabsari

Translation: ជាការពិតណាស់ នៅក្នុងរឿងកងទ័ពពីរក្រុមដែលបានជួបប្រយុទ្ធគ្នា(នៅក្នុងសមរភូមិហ្ពាទើរ) គឺជាភស្ដុតាងមួយសម្រាប់ពួកអ្នក(ពួកយូដា)។ មួយក្រុម(ក្រុមអ្នកមានជំនឿ) គឺគេប្រយុទ្ធតស៊ូក្នុងមាគ៌ារបស់អល់ឡោះ ហើយមួយក្រុមផេ្សងទៀត គឺជាពួកប្រឆាំង។ ពួកគ្មានជំនឿបានមើលឃើញពួកគេមានចំនួនច្រើនជាងខ្លួនទេ្វដងផ្ទាល់នឹងភ្នែក។ ហើយអល់ឡោះទ្រង់ពង្រឹងដោយជំនួយរបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាមេរៀនមួយសម្រាប់បណ្ដាអ្នកដែលមានការឈ្វេងយល់។

3:14

زُيِّنَ لِلنَّاسِ حُبُّ ٱلشَّهَوَٰتِ مِنَ ٱلنِّسَآءِ وَٱلۡبَنِينَ وَٱلۡقَنَٰطِيرِ ٱلۡمُقَنطَرَةِ مِنَ ٱلذَّهَبِ وَٱلۡفِضَّةِ وَٱلۡخَيۡلِ ٱلۡمُسَوَّمَةِ وَٱلۡأَنۡعَٰمِ وَٱلۡحَرۡثِۗ ذَٰلِكَ مَتَٰعُ ٱلۡحَيَوٰةِ ٱلدُّنۡيَاۖ وَٱللَّهُ عِندَهُۥ حُسۡنُ ٱلۡمَـَٔابِ ﴿14﴾

Transliteration: Zuyyina lilnnasi hubbu alshshahawati mina alnnisai waalbaneena waalqanateeri almuqantarati mina alththahabi waalfiddati waalkhayli almusawwamati waalanAAami waalharthi thalika mataAAu alhayati alddunya waAllahu AAindahu husnu almaabi

Translation: គេបានលម្អសម្រាប់មនុស្សលោក(ជាការសាកល្បងពួកគេ)នូវការស្រលាញ់ភាពត្រអាល(ក្នុងលោកិយ) ដូចជា ស្ត្រី កូនចៅ និងទ្រព្យសម្បត្ដិច្រើនលើសលប់ ដូចជា មាស ប្រាក់ សេះបង្វឹក សត្វពាហនៈ និងចម្ការដំណាំ។ ទាំងនោះគឺជាការត្រេកត្រអាលនៃជីវិតលោកិយ។ ហើយអល់ឡោះទ្រង់មានកន្លែងវិលត្រឡប់ដ៏ល្អប្រពៃបំផុត(ឋានសួគ៌)។

3:15

قُلۡ أَؤُنَبِّئُكُم بِخَيۡرٖ مِّن ذَٰلِكُمۡۖ لِلَّذِينَ ٱتَّقَوۡاْ عِندَ رَبِّهِمۡ جَنَّـٰتٞ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَا وَأَزۡوَٰجٞ مُّطَهَّرَةٞ وَرِضۡوَٰنٞ مِّنَ ٱللَّهِۗ وَٱللَّهُ بَصِيرُۢ بِٱلۡعِبَادِ ﴿15﴾

Transliteration: Qul aonabbiokum bikhayrin min thalikum lillatheena ittaqaw AAinda rabbihim jannatun tajree min tahtiha alanharu khalideena feeha waazwajun mutahharatun waridwanun mina Allahi waAllahu baseerun bialAAibadi

Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើចង់ឱ្យខ្ញុំប្រាប់ពួកអ្នកនូវអ្វីដែលល្អប្រសើរជាងប្រការទាំងនោះដែរឬទេ? សម្រាប់បណ្ដាអ្នកដែលកោតខ្លាចនោះ នៅឯព្រះជាម្ចាស់របស់ពួកគេ គឺមានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា។ ពួកគេស្ថិតនៅទីនោះជាអមតៈ និងទទួលបានភរិយាដ៏ស្អាតស្អំជាច្រើន ព្រមទាំងទទួលបានការពេញចិត្តពីអល់ឡោះជាម្ចាស់ថែមទៀត។ ហើយអល់ឡោះមហាឃើញបំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។

3:16

ٱلَّذِينَ يَقُولُونَ رَبَّنَآ إِنَّنَآ ءَامَنَّا فَٱغۡفِرۡ لَنَا ذُنُوبَنَا وَقِنَا عَذَابَ ٱلنَّارِ ﴿16﴾

Transliteration: Allatheena yaqooloona rabbana innana amanna faighfir lana thunoobana waqina AAathaba alnnari

Translation: គឺបណ្តាអ្នកដែលបួងសួងថា៖ ឱព្រះជាម្ចាស់របស់ពួកយើង! ពិតប្រាកដណាស់ ពួកយើងពិតជាមានជំនឿ(លើទ្រង់)ហើយ។ ដូចនេះ សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងចំពោះបាបកម្មទាំងឡាយរបស់ពួកយើង និងបញ្ចៀសពួកយើងពីទណ្ឌកម្មនៃភ្លើងនរកផងចុះ។

3:17

ٱلصَّـٰبِرِينَ وَٱلصَّـٰدِقِينَ وَٱلۡقَٰنِتِينَ وَٱلۡمُنفِقِينَ وَٱلۡمُسۡتَغۡفِرِينَ بِٱلۡأَسۡحَارِ ﴿17﴾

Transliteration: Alssabireena waalssadiqeena waalqaniteena waalmunfiqeena waalmustaghfireena bialashari

Translation: (អ្នកទាំងនោះដែរ) គឺបណ្តាអ្នកដែលអត់ធ្មត់ អ្នកសច្ចៈ អ្នកដែលគោរពប្រតិបត្ដិ អ្នកដែលបរិច្ចាគ និងបណ្ដាអ្នកដែលសុំការអភ័យទោស(ពីអល់ឡោះ)នៅមុនពេលទៀបភ្លឺ។

3:18

شَهِدَ ٱللَّهُ أَنَّهُۥ لَآ إِلَٰهَ إِلَّا هُوَ وَٱلۡمَلَـٰٓئِكَةُ وَأُوْلُواْ ٱلۡعِلۡمِ قَآئِمَۢا بِٱلۡقِسۡطِۚ لَآ إِلَٰهَ إِلَّا هُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ﴿18﴾

Transliteration: Shahida Allahu annahu la ilaha illa huwa waalmalaikatu waoloo alAAilmi qaiman bialqisti la ilaha illa huwa alAAazeezu alhakeemu

Translation: អល់ឡោះជាម្ចាស់ទ្រង់បានអះអាងថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីទ្រង់ឡើយ ហើយបណ្ដាម៉ាឡាអ៊ីកាត់ និងអ្នកមានចំណេះដឹងទាំងឡាយ ក៏បានអះអាងយ៉ាងដូច្នោះដែរ ដោយទ្រង់ឈរលើភាពយុត្តិធម៌ត្រឹមត្រូវ។ គ្មានទេព្រះជាម្ចាស់ដែលគេត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតឡើយ។

3:19

إِنَّ ٱلدِّينَ عِندَ ٱللَّهِ ٱلۡإِسۡلَٰمُۗ وَمَا ٱخۡتَلَفَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ إِلَّا مِنۢ بَعۡدِ مَا جَآءَهُمُ ٱلۡعِلۡمُ بَغۡيَۢا بَيۡنَهُمۡۗ وَمَن يَكۡفُرۡ بِـَٔايَٰتِ ٱللَّهِ فَإِنَّ ٱللَّهَ سَرِيعُ ٱلۡحِسَابِ ﴿19﴾

Transliteration: Inna alddeena AAinda Allahi alislamu wama ikhtalafa allatheena ootoo alkitaba illa min baAAdi ma jaahumu alAAilmu baghyan baynahum waman yakfur biayati Allahi fainna Allaha sareeAAu alhisabi

Translation: ពិតប្រាកដណាស់ សាសនារបស់អល់ឡោះ គឺសាសនាអ៊ីស្លាម។ ហើយពួកដែលគេផ្តល់គម្ពីរឲ្យមិនបានខ្វែងគំនិតគ្នា(នៅក្នុងសាសនារបស់ពួកគេ)នោះឡើយ លើកលែងតែបន្ទាប់ពីចំណេះដឹងបានមកដល់ពួកគេ ដោយសារតែការច្រណែនឈ្នានីសរវាងពួកគេប៉ុណ្ណោះ។ ហើយជនណាដែលប្រឆាំងនឹងបណ្តាវាក្យខណ្ឌរបស់អល់ឡោះនោះ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកជំនុំជម្រះយ៉ាងឆាប់រហ័សបំផុត។

3:20

فَإِنۡ حَآجُّوكَ فَقُلۡ أَسۡلَمۡتُ وَجۡهِيَ لِلَّهِ وَمَنِ ٱتَّبَعَنِۗ وَقُل لِّلَّذِينَ أُوتُواْ ٱلۡكِتَٰبَ وَٱلۡأُمِّيِّـۧنَ ءَأَسۡلَمۡتُمۡۚ فَإِنۡ أَسۡلَمُواْ فَقَدِ ٱهۡتَدَواْۖ وَّإِن تَوَلَّوۡاْ فَإِنَّمَا عَلَيۡكَ ٱلۡبَلَٰغُۗ وَٱللَّهُ بَصِيرُۢ بِٱلۡعِبَادِ ﴿20﴾

Transliteration: Fain hajjooka faqul aslamtu wajhiya lillahi wamani ittabaAAani waqul lillatheena ootoo alkitaba waalommiyyeena aaslamtum fain aslamoo faqadi ihtadaw wain tawallaw fainnama AAalayka albalaghu waAllahu baseerun bialAAibadi

Translation: ដូចេ្នះ ប្រសិនបើពួកគេជជែកដេញដោលនឹងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ចូរអ្នកតបថា៖ ខ្ញុំ ហើយនិងបណ្តាអ្នកដែលដើរតាមខ្ញុំបានប្រគល់ខ្លួនទៅចំពោះអល់ឡោះជាម្ចាស់ហើយ។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលគេបានផ្ដល់គម្ពីរឱ្យ(យូដា និងគ្រឹស្ទាន) និងពួកអនក្ខរជន(ពួកមុស្ហរីគីន)ថា៖ តើពួកអ្នកព្រមប្រគល់ខ្លួន(ចូលសាសនាឥស្លាម)ដែរឬទេ? ប្រសិនបើពួកគេព្រមប្រគល់ខ្លួន នោះពួកគេពិតជាទទួលបានការចង្អុលបង្ហាញ។ តែប្រសិនបើពួកគេបែរចេញវិញនោះ គឺកាតព្វកិច្ចលើអ្នកគ្រាន់តែផ្សព្វផ្សាយនិងប្រើពួកគេឱ្យត្រលប់ទៅកាន់អល់ឡោះប៉ុណ្ណោះ។ ហើយអល់ឡោះមហាឃើញបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់។

3:21

إِنَّ ٱلَّذِينَ يَكۡفُرُونَ بِـَٔايَٰتِ ٱللَّهِ وَيَقۡتُلُونَ ٱلنَّبِيِّـۧنَ بِغَيۡرِ حَقّٖ وَيَقۡتُلُونَ ٱلَّذِينَ يَأۡمُرُونَ بِٱلۡقِسۡطِ مِنَ ٱلنَّاسِ فَبَشِّرۡهُم بِعَذَابٍ أَلِيمٍ ﴿21﴾

Transliteration: Inna allatheena yakfuroona biayati Allahi wayaqtuloona alnnabiyyeena bighayri haqqin wayaqtuloona allatheena yamuroona bialqisti mina alnnasi fabashshirhum biAAathabin aleemin

Translation: ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងបណ្តាវាក្យខណ្ឌរបស់អល់ឡោះ និងបានសម្លាប់បណ្ដាព្យាការីជាច្រើនដោយអយុត្ដិធម៌ ព្រមទាំងបានសម្លាប់បណ្តាអ្នកដែលប្រើមនុស្សឱ្យប្រកាន់នូវភាពយុត្ដិធម៌នោះ ចូរអ្នកប្រាប់ពួកគេពីទណ្ឌកម្មដ៏សែនឈឺចាប់បំផុតចុះ។

3:22

أُوْلَـٰٓئِكَ ٱلَّذِينَ حَبِطَتۡ أَعۡمَٰلُهُمۡ فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِ وَمَا لَهُم مِّن نَّـٰصِرِينَ ﴿22﴾

Transliteration: Olaika allatheena habitat aAAmaluhum fee alddunya waalakhirati wama lahum min nasireena

Translation: ពួកទាំងនោះហើយជាពួកដែលអំពើកុសលទាំងឡាយរបស់ពួកគេបានរលាយសាបសូន្យ ទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក ហើយពួកគេក៏គ្មានអ្នកជួយនោះដែរ។

3:23

أَلَمۡ تَرَ إِلَى ٱلَّذِينَ أُوتُواْ نَصِيبٗا مِّنَ ٱلۡكِتَٰبِ يُدۡعَوۡنَ إِلَىٰ كِتَٰبِ ٱللَّهِ لِيَحۡكُمَ بَيۡنَهُمۡ ثُمَّ يَتَوَلَّىٰ فَرِيقٞ مِّنۡهُمۡ وَهُم مُّعۡرِضُونَ ﴿23﴾

Transliteration: Alam tara ila allatheena ootoo naseeban mina alkitabi yudAAawna ila kitabi Allahi liyahkuma baynahum thumma yatawalla fareequn minhum wahum muAAridoona

Translation: តើអ្នក(ឱព្យាការីមូហាំម៉ាត់)ពុំបានឃើញទេឬអំពីពួក(យូដា)ដែលគេបានផ្តល់ឱ្យពួកគេនូវចំណេះដឹងពីគម្ពីរ(តាវរ៉ត) ដោយពួកគេត្រូវបានគេអំពាវនាវឱ្យត្រឡប់ទៅកាន់គម្ពីររបស់អល់ឡោះដើម្បីកាត់សេចក្ដីរវាងពួកគេ។ ក្រោយមក ស្រាប់តែក្រុមមួយក្នុងចំណោមពួកគេបែរជាងាកចេញទៅវិញ ខណៈដែលពួកគេជាពួកដែលបដិសេធ។

3:24

ذَٰلِكَ بِأَنَّهُمۡ قَالُواْ لَن تَمَسَّنَا ٱلنَّارُ إِلَّآ أَيَّامٗا مَّعۡدُودَٰتٖۖ وَغَرَّهُمۡ فِي دِينِهِم مَّا كَانُواْ يَفۡتَرُونَ ﴿24﴾

Transliteration: Thalika biannahum qaloo lan tamassana alnnaru illa ayyaman maAAdoodatin wagharrahum fee deenihim ma kanoo yaftaroona

Translation: នោះគឺដោយសារតែពួកគេបានអះអាងថា៖ ជាការពិតណាស់ ភ្លើងនរកនឹងមិនប៉ះពាល់(ឆាបឆេះ)ពួកគេឡើយ លើកលែងតែក្នុងរយៈពេលប៉ុន្មានថ្ងៃ(ដ៏ខ្លី)ដែលត្រូវបានកំណត់ប៉ុណ្ណោះ។ ហើយអ្វីដែលពួកគេបានប្រឌិតឡើងនោះ គឺបានបោកប្រាស់ពួកគេចំពោះសាសនារបស់ពួកគេទៅវិញទេ។

3:25

فَكَيۡفَ إِذَا جَمَعۡنَٰهُمۡ لِيَوۡمٖ لَّا رَيۡبَ فِيهِ وَوُفِّيَتۡ كُلُّ نَفۡسٖ مَّا كَسَبَتۡ وَهُمۡ لَا يُظۡلَمُونَ ﴿25﴾

Transliteration: Fakayfa itha jamaAAnahum liyawmin la rayba feehi wawuffiyat kullu nafsin ma kasabat wahum la yuthlamoona

Translation: តើ(ស្ថានរបស់ពួកគេ)យ៉ាងណាទៅវិញ នៅពេលដែលយើងប្រមូលផ្ដុំពួកគេនៅក្នុងថ្ងៃមួយដែលគ្មានការសង្ស័យឡើយចំពោះវា(ថ្ងៃបរលោក)។ ហើយគេបានផ្តល់ឱ្យបុគ្គលគ្រប់រូបនូវអ្វីដែលគេបានប្រព្រឹត្ដ ខណៈដែលពួកគេមិនត្រូវបានគេបំពានឡើយ។

3:26

قُلِ ٱللَّهُمَّ مَٰلِكَ ٱلۡمُلۡكِ تُؤۡتِي ٱلۡمُلۡكَ مَن تَشَآءُ وَتَنزِعُ ٱلۡمُلۡكَ مِمَّن تَشَآءُ وَتُعِزُّ مَن تَشَآءُ وَتُذِلُّ مَن تَشَآءُۖ بِيَدِكَ ٱلۡخَيۡرُۖ إِنَّكَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ ﴿26﴾

Transliteration: Quli allahumma malika almulki tutee almulka man tashao watanziAAu almulka mimman tashao watuAAizzu man tashao watuthillu man tashao biyadika alkhayru innaka AAala kulli shayin qadeerun

Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ឱអល់ឡោះជាម្ចាស់! ទ្រង់ជាអ្នកដែលគ្រប់គ្រងអំណាចទាំងអស់។ ទ្រង់ប្រទានអំណាចចំពោះជនណាដែលទ្រង់មានចេតនា ហើយទ្រង់ដកហូតអំណាចពីជនណាដែលទ្រង់មានចេតនា។ ទ្រង់ប្រទានកិត្ដិយសចំពោះជនណាដែលទ្រង់មានចេតនា និងធ្វើឱ្យអាប់ឱនកិត្ដិយសចំពោះជនណាដែលទ្រង់មានចេតនា។ ប្រការល្អទាំងឡាយ គឺស្ថិតនៅក្នុងកណ្ដាប់ដៃទ្រង់។ ពិតប្រាកដណាស់ ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

3:27

تُولِجُ ٱلَّيۡلَ فِي ٱلنَّهَارِ وَتُولِجُ ٱلنَّهَارَ فِي ٱلَّيۡلِۖ وَتُخۡرِجُ ٱلۡحَيَّ مِنَ ٱلۡمَيِّتِ وَتُخۡرِجُ ٱلۡمَيِّتَ مِنَ ٱلۡحَيِّۖ وَتَرۡزُقُ مَن تَشَآءُ بِغَيۡرِ حِسَابٖ ﴿27﴾

Transliteration: Tooliju allayla fee alnnahari watooliju alnnahara fee allayli watukhriju alhayya mina almayyiti watukhriju almayyita mina alhayyi watarzuqu man tashao bighayri hisabin

Translation: ទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ ហើយបញ្ចូលពេលថ្ងៃទៅក្នុងពេលយប់។ ហើយទ្រង់បពោ្ចញរបស់មានជីវិតពីរបស់ស្លាប់(បញ្ចេញអ្នកមានជំនឿពីអ្នកគ្មានជំនឿ ហើយបញ្ចេញដំណាំពីគ្រាប់ធញ្ញជាតិ) ហើយទ្រង់បពោ្ចញរបស់ស្លាប់ពីរបស់មានជីវិត (បញ្ចេញអ្នកគ្មានជំនឿពីអ្នកមានជំនឿ និងបពោ្ចញពងមាន់ពីមេមាន់) ហើយទ្រង់ប្រទានលាភសក្ការៈ(របស់ទ្រង់)ចំពោះជនណាដែលទ្រង់មានចេតនាដោយគ្មានកំណត់ឡើយ។

3:28

لَّا يَتَّخِذِ ٱلۡمُؤۡمِنُونَ ٱلۡكَٰفِرِينَ أَوۡلِيَآءَ مِن دُونِ ٱلۡمُؤۡمِنِينَۖ وَمَن يَفۡعَلۡ ذَٰلِكَ فَلَيۡسَ مِنَ ٱللَّهِ فِي شَيۡءٍ إِلَّآ أَن تَتَّقُواْ مِنۡهُمۡ تُقَىٰةٗۗ وَيُحَذِّرُكُمُ ٱللَّهُ نَفۡسَهُۥۗ وَإِلَى ٱللَّهِ ٱلۡمَصِيرُ ﴿28﴾

Transliteration: La yattakhithi almuminoona alkafireena awliyaa min dooni almumineena waman yafAAal thalika falaysa mina Allahi fee shayin illa an tattaqoo minhum tuqatan wayuhaththirukumu Allahu nafsahu waila Allahi almaseeru

Translation: បណ្តាអ្នកមានជំនឿមិនត្រូវយកពួកគ្មានជំនឿធ្វើជាអ្នកគាំពារក្រៅពីអ្នកមានជំនឿនោះឡើយ។ ជនណាហើយដែលធ្វើដូច្នោះ ពិតប្រាកដណាស់ រូបគេបានកាត់ផ្តាច់ពីអល់ឡោះ ហើយអល់ឡោះក៏បានកាត់ផ្តាច់ពីគេវិញដែរ លើកលែងតែអ្នកដែលបារម្ភខ្លាចពួកគេ(ធ្វើបាប)ប៉ុណ្ណោះ។ ហើយអល់ឡោះព្រមានពួកអ្នកនូវទណ្ឌកម្មរបស់ទ្រង់។ ហើយកន្លែងវិលត្រឡប់(នៅថ្ងៃបរលោក) គឺឆ្ពោះទៅកាន់ទ្រង់(តែមួយគត់)។

3:29

قُلۡ إِن تُخۡفُواْ مَا فِي صُدُورِكُمۡ أَوۡ تُبۡدُوهُ يَعۡلَمۡهُ ٱللَّهُۗ وَيَعۡلَمُ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۗ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ ﴿29﴾

Transliteration: Qul in tukhfoo ma fee sudoorikum aw tubdoohu yaAAlamhu Allahu wayaAAlamu ma fee alssamawati wama fee alardi waAllahu AAala kulli shayin qadeerun

Translation: ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថា៖ ទោះបីពួកអ្នកលាក់បាំងនូវអ្វីដែលមានក្នុងចិត្ដរបស់ពួកអ្នក ឬលាតត្រដាងវាក៏ដោយ ក៏អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតអំពីវាដែរ។ ហើយទ្រង់ដឹងនូវអ្វីដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីដែលមាននៅលើផែនដី។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

3:30

يَوۡمَ تَجِدُ كُلُّ نَفۡسٖ مَّا عَمِلَتۡ مِنۡ خَيۡرٖ مُّحۡضَرٗا وَمَا عَمِلَتۡ مِن سُوٓءٖ تَوَدُّ لَوۡ أَنَّ بَيۡنَهَا وَبَيۡنَهُۥٓ أَمَدَۢا بَعِيدٗاۗ وَيُحَذِّرُكُمُ ٱللَّهُ نَفۡسَهُۥۗ وَٱللَّهُ رَءُوفُۢ بِٱلۡعِبَادِ ﴿30﴾

Transliteration: Yawma tajidu kullu nafsin ma AAamilat min khayrin muhdaran wama AAamilat min sooin tawaddu law anna baynaha wabaynahu amadan baAAeedan wayuhaththirukumu Allahu nafsahu waAllahu raoofun bialAAibadi

Translation: នៅថ្ងៃដែលបុគ្គលគ្រប់រូបនឹងបានឃើញនូវអំពើល្អដែលខ្លួនបានប្រព្រឹត្តត្រូវបានគេនាំមក(ដោយគ្មានបាត់បង់បន្តិចណាឡើយ) ហើយនិងអ្វីដែលខ្លួនបានប្រព្រឹត្តនៃអំពើអាក្រក់ គឺរូបគេប្រាថ្នាចង់ឱ្យអំពើអាក្រក់របស់គេនិងខ្លួនគេឃ្លាតឆ្ងាយពីគ្នាបំផុត។ ហើយអល់ឡោះព្រមានពួកអ្នកនូវទណ្ឌកម្មរបស់ទ្រង់។ ហើយអល់ឡោះទ្រង់អាណិតស្រលាញ់បំផុតចំពោះខ្ញុំបម្រើទាំងឡាយ។

3:31

قُلۡ إِن كُنتُمۡ تُحِبُّونَ ٱللَّهَ فَٱتَّبِعُونِي يُحۡبِبۡكُمُ ٱللَّهُ وَيَغۡفِرۡ لَكُمۡ ذُنُوبَكُمۡۚ وَٱللَّهُ غَفُورٞ رَّحِيمٞ ﴿31﴾

Transliteration: Qul in kuntum tuhibboona Allaha faittabiAAoonee yuhbibkumu Allahu wayaghfir lakum thunoobakum waAllahu ghafoorun raheemun

Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រសិនបើពួកអ្នកស្រលាញ់អល់ឡោះ(ពិតមែននោះ) ចូរពួកអ្នកប្រតិបត្ដិតាមខ្ញុំ នោះអល់ឡោះនឹងស្រឡាញ់ពួកអ្នក ហើយទ្រង់នឹងអភ័យទោសឱ្យពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នក។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។

3:32

قُلۡ أَطِيعُواْ ٱللَّهَ وَٱلرَّسُولَۖ فَإِن تَوَلَّوۡاْ فَإِنَّ ٱللَّهَ لَا يُحِبُّ ٱلۡكَٰفِرِينَ ﴿32﴾

Transliteration: Qul ateeAAoo Allaha waalrrasoola fain tawallaw fainna Allaha la yuhibbu alkafireena

Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសារ(របស់ទ្រង់)។ តែប្រសិនបើពួកអ្នកងាកចេញ ពិតប្រាកដណាស់ អល់ឡោះមិនស្រលាញ់ពួកដែលប្រឆាំងឡើយ។

3:33

إِنَّ ٱللَّهَ ٱصۡطَفَىٰٓ ءَادَمَ وَنُوحٗا وَءَالَ إِبۡرَٰهِيمَ وَءَالَ عِمۡرَٰنَ عَلَى ٱلۡعَٰلَمِينَ ﴿33﴾

Transliteration: Inna Allaha istafa adama wanoohan waala ibraheema waala AAimrana AAala alAAalameena

Translation: ពិតប្រាកដណាស់ អល់ឡោះទ្រង់បានជ្រើសរើសព្យាការីអាហ្ទាំ ព្យាការីនួហ និងពូជពង្សព្យាការីអ៊ីព្រហ៊ីម ហើយនិងពូជពង្សអ៊ិមរ៉នឲ្យល្អប្រសើរលើសមនុស្សទាំងឡាយ(នៅក្នុងសម័យកាលរបស់ពួកគេ)។

3:34

ذُرِّيَّةَۢ بَعۡضُهَا مِنۢ بَعۡضٖۗ وَٱللَّهُ سَمِيعٌ عَلِيمٌ ﴿34﴾

Transliteration: Thurriyyatan baAAduha min baAAdin waAllahu sameeAAun AAaleemun

Translation: (ពួកគេ)ជាពូជពង្សខ្សែស្រឡាយរវាងគ្នានឹងគ្នា។ ហើយអល់ឡោះមហាឮ មហាដឹងបំផុត។

3:35

إِذۡ قَالَتِ ٱمۡرَأَتُ عِمۡرَٰنَ رَبِّ إِنِّي نَذَرۡتُ لَكَ مَا فِي بَطۡنِي مُحَرَّرٗا فَتَقَبَّلۡ مِنِّيٓۖ إِنَّكَ أَنتَ ٱلسَّمِيعُ ٱلۡعَلِيمُ ﴿35﴾

Transliteration: Ith qalati imraatu AAimrana rabbi innee nathartu laka ma fee batnee muharraran fataqabbal minnee innaka anta alssameeAAu alAAaleemu

Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលភរិយារបស់អ៊ិមរ៉នបានបួងសួងថា៖ ឱព្រះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសូមសច្ចាចំពោះទ្រង់នូវអ្វី(កូន)ដែលមាននៅក្នុងផ្ទៃរបស់ខ្ញុំឲ្យធ្វើជាអ្នកបម្រើដ៏ស្មោះស្ម័គ្រចំពោះទ្រង់។ ដូចនេះ សូមទ្រង់មេត្ដាទទួលយក(ការបួងសួង)ពីខ្ញុំផង។ ពិតប្រាកដណាស់ ទ្រង់ជាម្ចាស់មហាឮ មហាដឹងបំផុត។

3:36

فَلَمَّا وَضَعَتۡهَا قَالَتۡ رَبِّ إِنِّي وَضَعۡتُهَآ أُنثَىٰ وَٱللَّهُ أَعۡلَمُ بِمَا وَضَعَتۡ وَلَيۡسَ ٱلذَّكَرُ كَٱلۡأُنثَىٰۖ وَإِنِّي سَمَّيۡتُهَا مَرۡيَمَ وَإِنِّيٓ أُعِيذُهَا بِكَ وَذُرِّيَّتَهَا مِنَ ٱلشَّيۡطَٰنِ ٱلرَّجِيمِ ﴿36﴾

Transliteration: Falamma wadaAAatha qalat rabbi innee wadaAAtuha ontha waAllahu aAAlamu bima wadaAAat walaysa alththakaru kaalontha wainnee sammaytuha maryama wainnee oAAeethuha bika wathurriyyataha mina alshshaytani alrrajeemi

Translation: ហើយនៅពេលដែលនាងបានសម្រាលបុត្ររួច នាងបាននិយាយថា៖ ឱព្រះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសម្រាលបានកូនស្រីម្នាក់។ ហើយអល់ឡោះដឹងបំផុតចំពោះកូនដែលនាងបានសម្រាលនោះ។ ហើយកូនប្រុស គឺមិនដូចកូនស្រីឡើយ។ (នាងបានបន្តថា៖)ពិតប្រាកដណាស់ ខ្ញុំបានដាក់ឈ្មោះឱ្យនាងថា ម៉ារយ៉ាំ(ម៉ារី)។ ហើយជាការពិតណាស់ ខ្ញុំសូមឱ្យទ្រង់បញ្ចៀសរូបនាង និងពូជពង្សរបស់នាងអំពីស្ហៃតនដែលត្រូវបានគេដាក់បណ្តាសាផងចុះ។

3:37

فَتَقَبَّلَهَا رَبُّهَا بِقَبُولٍ حَسَنٖ وَأَنۢبَتَهَا نَبَاتًا حَسَنٗا وَكَفَّلَهَا زَكَرِيَّاۖ كُلَّمَا دَخَلَ عَلَيۡهَا زَكَرِيَّا ٱلۡمِحۡرَابَ وَجَدَ عِندَهَا رِزۡقٗاۖ قَالَ يَٰمَرۡيَمُ أَنَّىٰ لَكِ هَٰذَاۖ قَالَتۡ هُوَ مِنۡ عِندِ ٱللَّهِۖ إِنَّ ٱللَّهَ يَرۡزُقُ مَن يَشَآءُ بِغَيۡرِ حِسَابٍ ﴿37﴾

Transliteration: Fataqabbalaha rabbuha biqaboolin hasanin waanbataha nabatan hasanan wakaffalaha zakariyya kullama dakhala AAalayha zakariyya almihraba wajada AAindaha rizqan qala ya maryamu anna laki hatha qalat huwa min AAindi Allahi inna Allaha yarzuqu man yashao bighayri hisabin

Translation: ពេលនោះ ព្រះជាម្ចាស់របស់នាងក៏បានទទួលយកការសច្ចារបស់នាងនូវការទទួលយកមួយដ៏ល្អប្រសើរ ហើយទ្រង់បានបណ្ដុះបណ្ដាលនាងនូវការបណ្ដុះបណ្ដាលមួយដ៏ល្អប្រពៃ ព្រមទាំងបានឱ្យព្យាការីហ្សាការីយ៉ាជាអ្នកមើលថែនាង។ រាល់ពេលដែលព្យាការីហ្សាការីយ៉ាចូលទៅ(ជួបនាង)នៅឯកន្លែងគោរពសក្ការៈរបស់នាង គាត់តែងប្រទះឃើញមានចំណីអាហារនៅជាមួយនាង។ គាត់ក៏សួរថា៖ ឱម៉ារយ៉ាំ! តើអ្នកបានអាហារទាំងនេះមកពីណា? នាងបានឆ្លើយថា៖ វាគឺមកពីអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ប្រទានលាភសក្ការៈចំពោះជនណាដែលទ្រង់មានចេតនាដោយគ្មានការកំណត់ឡើយ។

3:38

هُنَالِكَ دَعَا زَكَرِيَّا رَبَّهُۥۖ قَالَ رَبِّ هَبۡ لِي مِن لَّدُنكَ ذُرِّيَّةٗ طَيِّبَةًۖ إِنَّكَ سَمِيعُ ٱلدُّعَآءِ ﴿38﴾

Transliteration: Hunalika daAAa zakariyya rabbahu qala rabbi hab lee min ladunka thurriyyatan tayyibatan innaka sameeAAu aldduAAai

Translation: នៅខណៈនោះ ព្យាការីហ្សាការីយ៉ាក៏បានបួងសួងទៅកាន់ព្រះជាម្ចាស់របស់គាត់។ គាត់បានបួងសួងថា៖ ឱព្រះជាម្ចាស់! សូមទ្រង់មេត្ដាប្រទានឱ្យខ្ញុំនូវកូនប្រុសដ៏ល្អម្នាក់ផងចុះ។ ពិតប្រាកដណាស់ ទ្រង់មហាឮបំផុតនូវការបួងសួងសុំ។

3:39

فَنَادَتۡهُ ٱلۡمَلَـٰٓئِكَةُ وَهُوَ قَآئِمٞ يُصَلِّي فِي ٱلۡمِحۡرَابِ أَنَّ ٱللَّهَ يُبَشِّرُكَ بِيَحۡيَىٰ مُصَدِّقَۢا بِكَلِمَةٖ مِّنَ ٱللَّهِ وَسَيِّدٗا وَحَصُورٗا وَنَبِيّٗا مِّنَ ٱلصَّـٰلِحِينَ ﴿39﴾

Transliteration: Fanadathu almalaikatu wahuwa qaimun yusallee fee almihrabi anna Allaha yubashshiruka biyahya musaddiqan bikalimatin mina Allahi wasayyidan wahasooran wanabiyyan mina alssaliheena

Translation: នៅពេលនោះ ម៉ាឡាអ៊ីកាត់ក៏បានហៅគាត់ ខណៈដែលគាត់កំពុងឈរសឡាតនៅកន្លែងគោរពសក្ការៈ(របស់គាត់)ថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ផ្ដល់ដំណឹងរីករាយដល់អ្នកនូវ(កូនប្រុសម្នាក់ឈ្មោះ)យ៉ះយ៉ា ជាអ្នកបញ្ជាក់នូវបន្ទូលពិតមកពីអល់ឡោះ(ក្នុងការបង្កើតព្យាការីអ៊ីសា) ជាមេដឹកនាំ ជាអ្នកដែលផ្តាច់ខ្លួនពីកិលេសតណ្ហាផ្សេងៗ និងជាព្យាការីម្នាក់ក្នុងចំណោមអ្នកដែលល្អត្រឹមត្រូវទាំងឡាយ។

3:40

قَالَ رَبِّ أَنَّىٰ يَكُونُ لِي غُلَٰمٞ وَقَدۡ بَلَغَنِيَ ٱلۡكِبَرُ وَٱمۡرَأَتِي عَاقِرٞۖ قَالَ كَذَٰلِكَ ٱللَّهُ يَفۡعَلُ مَا يَشَآءُ ﴿40﴾

Transliteration: Qala rabbi anna yakoonu lee ghulamun waqad balaghaniya alkibaru waimraatee AAaqirun qala kathalika Allahu yafAAalu ma yashao

Translation: គាត់បានតបថា៖ ឱព្រះជាម្ចាស់! តើឱ្យខ្ញុំមានកូនយ៉ាងដូចមេ្ដច ខណៈដែលខ្ញុំមានវ័យចំណាស់ ហើយប្រពន្ធរបស់ខ្ញុំក៏ជាស្រី្ដអារ(ដែលមិនអាចមានកូន)ទៀតនោះ? ទ្រង់បានមានបន្ទូលថា៖ គឺដូច្នោះឯង អល់ឡោះទ្រង់ធ្វើនូវអ្វីដែលទ្រង់មានចេតនា។

3:41

قَالَ رَبِّ ٱجۡعَل لِّيٓ ءَايَةٗۖ قَالَ ءَايَتُكَ أَلَّا تُكَلِّمَ ٱلنَّاسَ ثَلَٰثَةَ أَيَّامٍ إِلَّا رَمۡزٗاۗ وَٱذۡكُر رَّبَّكَ كَثِيرٗا وَسَبِّحۡ بِٱلۡعَشِيِّ وَٱلۡإِبۡكَٰرِ ﴿41﴾

Transliteration: Qala rabbi ijAAal lee ayatan qala ayatuka alla tukallima alnnasa thalathata ayyamin illa ramzan waothkur rabbaka katheeran wasabbih bialAAashiyyi waalibkari

Translation: គាត់បានបន្តថា៖ ឱព្រះជាម្ចាស់! សូមទ្រង់មេត្ដាផ្ដល់ឱ្យខ្ញុំនូវសញ្ញាបញ្ជាក់មួយផង។ ទ្រង់មានបន្ទូលថា៖ សញ្ញារបស់អ្នក គឺអ្នកមិនអាចនិយាយស្ដីជាមួយមនុស្សបានឡើយចំនួនបីថ្ងៃ លើកលែងតែធ្វើសញ្ញា(កាយវិការ)ប៉ុណ្ណោះ។ ហើយចូរអ្នកបង្កើននូវការរំឭកទៅចំពោះព្រះជាម្ចាស់របស់អ្នកឱ្យបានច្រើន និងសូត្រធម៌លើកតម្កើងទ្រង់ទាំងពេលល្ងាច ទាំងពេលព្រឹក។

3:42

وَإِذۡ قَالَتِ ٱلۡمَلَـٰٓئِكَةُ يَٰمَرۡيَمُ إِنَّ ٱللَّهَ ٱصۡطَفَىٰكِ وَطَهَّرَكِ وَٱصۡطَفَىٰكِ عَلَىٰ نِسَآءِ ٱلۡعَٰلَمِينَ ﴿42﴾

Transliteration: Waith qalati almalaikatu ya maryamu inna Allaha istafaki watahharaki waistafaki AAala nisai alAAalameena

Translation: ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ ខណៈដែលម៉ាឡាអ៊ីកាត់បាននិយាយ(ទៅកាន់ម៉ារយ៉ាំ)ថា៖ ឱម៉ារយ៉ាំ! ជាការពិតណាស់ អល់ឡោះជាម្ចាស់បានជ្រើសរើសអ្នក និងបានជម្រះសម្អាតអ្នក ហើយទ្រង់បានជ្រើសរើសអ្នកឱ្យមានភាពល្អប្រសើរលើសស្ដ្រីផេ្សងៗនៅលើលោកនេះ(ក្នុងជំនាន់អ្នក)។

3:43

يَٰمَرۡيَمُ ٱقۡنُتِي لِرَبِّكِ وَٱسۡجُدِي وَٱرۡكَعِي مَعَ ٱلرَّـٰكِعِينَ ﴿43﴾

Transliteration: Ya maryamu oqnutee lirabbiki waosjudee wairkaAAee maAAa alrrakiAAeena

Translation: ឱម៉ារយ៉ាំ! ចូរអ្នកឈរសឡាតចំពោះព្រះជាម្ចាស់របស់អ្នកឱ្យបានយូរ ហើយចូរអ្នកស៊ូជោត និងឱនរូកុជាមួយនឹងបណ្តាអ្នកដែលឱនរូកុទាំងឡាយ។

3:44

ذَٰلِكَ مِنۡ أَنۢبَآءِ ٱلۡغَيۡبِ نُوحِيهِ إِلَيۡكَۚ وَمَا كُنتَ لَدَيۡهِمۡ إِذۡ يُلۡقُونَ أَقۡلَٰمَهُمۡ أَيُّهُمۡ يَكۡفُلُ مَرۡيَمَ وَمَا كُنتَ لَدَيۡهِمۡ إِذۡ يَخۡتَصِمُونَ ﴿44﴾

Transliteration: Thalika min anbai alghaybi nooheehi ilayka wama kunta ladayhim ith yulqoona aqlamahum ayyuhum yakfulu maryama wama kunta ladayhim ith yakhtasimoona

Translation: នោះគឺស្ថិតក្នុងចំណោមដំណឹងអាថ៌កំបាំងដែលយើងផ្ដល់វាជាវ៉ាហ៊ីទៅកាន់អ្នក(ឱព្យាការីមូហាំម៉ាត់)។ ហើយអ្នកមិនបានស្ថិតនៅជាមួយពួកគេឡើយ នៅពេលដែលពួកគេបានបោះស្លាបប៉ាកការបស់ពួកគេ (ដើម្បីជ្រើសរើស) ថាតើនរណាម្នាក់នៃពួកគេជាអ្នកមើលថែម៉ារយ៉ាំ ហើយអ្នកក៏មិនបានស្ថិតនៅជាមួយពួកគេនោះដែរ ខណៈដែលពួកគេឈ្លោះប្រកែកគ្នានោះ។

3:45

إِذۡ قَالَتِ ٱلۡمَلَـٰٓئِكَةُ يَٰمَرۡيَمُ إِنَّ ٱللَّهَ يُبَشِّرُكِ بِكَلِمَةٖ مِّنۡهُ ٱسۡمُهُ ٱلۡمَسِيحُ عِيسَى ٱبۡنُ مَرۡيَمَ وَجِيهٗا فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِ وَمِنَ ٱلۡمُقَرَّبِينَ ﴿45﴾

Transliteration: Ith qalati almalaikatu ya maryamu inna Allaha yubashshiruki bikalimatin minhu ismuhu almaseehu AAeesa ibnu maryama wajeehan fee alddunya waalakhirati wamina almuqarrabeena

Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលម៉ាឡាអ៊ីកាត់បានពោលថា៖ ឱម៉ារយ៉ាំ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានផ្ដល់ដំណឹងរីករាយដល់អ្នកនូវ(កូនប្រុសម្នាក់)ឈ្មោះ អាល់ម៉ាសៀហ អ៊ីសាកូនម៉ារយ៉ាំ(យេស៊ូគ្រឹស្ត)ដែលជាបន្ទូលមកពីទ្រង់ ជាអ្នកដែលមានឋានៈដ៏ខ្ពង់ខ្ពស់ទាំងក្នុងលោកិយនិងថ្ងៃបរលោក និងជាអ្នកជំនិតម្នាក់ក្នុងចំណោមអ្នកជំនិតទាំងឡាយ(របស់អល់ឡោះ)។

3:46

وَيُكَلِّمُ ٱلنَّاسَ فِي ٱلۡمَهۡدِ وَكَهۡلٗا وَمِنَ ٱلصَّـٰلِحِينَ ﴿46﴾

Transliteration: Wayukallimu alnnasa fee almahdi wakahlan wamina alssaliheena

Translation: ហើយគាត់អាចនិយាយទៅកាន់មនុស្សលោកតាំងពីនៅ(ជាទារក)ក្នុងអង្រឹង និងនៅពេលដែលគេធំពេញវ័យ ហើយគាត់ក៏ស្ថិតក្នុងចំណោមអ្នកសាងកុសលទាំងឡាយផងដែរ។

3:47

قَالَتۡ رَبِّ أَنَّىٰ يَكُونُ لِي وَلَدٞ وَلَمۡ يَمۡسَسۡنِي بَشَرٞۖ قَالَ كَذَٰلِكِ ٱللَّهُ يَخۡلُقُ مَا يَشَآءُۚ إِذَا قَضَىٰٓ أَمۡرٗا فَإِنَّمَا يَقُولُ لَهُۥ كُن فَيَكُونُ ﴿47﴾

Transliteration: Qalat rabbi anna yakoonu lee waladun walam yamsasnee basharun qala kathaliki Allahu yakhluqu ma yashao itha qada amran fainnama yaqoolu lahu kun fayakoonu

Translation: នាងបាននិយាយ(ទាំងភ្ញាក់ផ្អើល)ថា៖ ឱព្រះជាម្ចាស់! តើខ្ញុំនឹងមានកូនយ៉ាងដូចមេ្ដច ខណៈដែលគ្មានបុរសណាមកប៉ះពាល់ខ្ញុំផងនោះ? ម៉ាឡាអ៊ីកាត់បានតបថា៖ គឺដូច្នោះឯង។ អល់ឡោះជាម្ចាស់ទ្រង់បង្កើតនូវអ្វីដែលទ្រង់មានចេតនា។ នៅពេលដែលទ្រង់សម្រេចកិច្ចការអ្វីមួយ គឺទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថា៖ “ចូរកើតចុះ” វានឹងកើតឡើងភ្លាម។

3:48

وَيُعَلِّمُهُ ٱلۡكِتَٰبَ وَٱلۡحِكۡمَةَ وَٱلتَّوۡرَىٰةَ وَٱلۡإِنجِيلَ ﴿48﴾

Transliteration: WayuAAallimuhu alkitaba waalhikmata waalttawrata waalinjeela

Translation: ហើយទ្រង់នឹងបង្រៀនដល់គាត់(អ៊ីសា)នូវការសរសេរ និងភាពឆ្លាតវៃ ព្រមទាំងបង្រៀនដល់គេនូវគម្ពីរតាវរ៉ត និងគម្ពីរអ៊ិញជីល

3:49

وَرَسُولًا إِلَىٰ بَنِيٓ إِسۡرَـٰٓءِيلَ أَنِّي قَدۡ جِئۡتُكُم بِـَٔايَةٖ مِّن رَّبِّكُمۡ أَنِّيٓ أَخۡلُقُ لَكُم مِّنَ ٱلطِّينِ كَهَيۡـَٔةِ ٱلطَّيۡرِ فَأَنفُخُ فِيهِ فَيَكُونُ طَيۡرَۢا بِإِذۡنِ ٱللَّهِۖ وَأُبۡرِئُ ٱلۡأَكۡمَهَ وَٱلۡأَبۡرَصَ وَأُحۡيِ ٱلۡمَوۡتَىٰ بِإِذۡنِ ٱللَّهِۖ وَأُنَبِّئُكُم بِمَا تَأۡكُلُونَ وَمَا تَدَّخِرُونَ فِي بُيُوتِكُمۡۚ إِنَّ فِي ذَٰلِكَ لَأٓيَةٗ لَّكُمۡ إِن كُنتُم مُّؤۡمِنِينَ ﴿49﴾

Transliteration: Warasoolan ila banee israeela annee qad jitukum biayatin min rabbikum annee akhluqu lakum mina altteeni kahayati alttayri faanfukhu feehi fayakoonu tayran biithni Allahi waobrio alakmaha waalabrasa waohyee almawta biithni Allahi waonabbiokum bima takuloona wama taddakhiroona fee buyootikum inna fee thalika laayatan lakum in kuntum mumineena

Translation: ព្រមទាំងជាអ្នកនាំសារម្នាក់ទៅកាន់អម្បូរអ៊ីស្រាអែល (ដោយគាត់នឹងនិយាយទៅកាន់ពួកគេថា៖) ពិតណាស់ ខ្ញុំបានមកកាន់ពួកអ្នកដោយនាំមកនូវសញ្ញាភស្តុតាងពីព្រះជាម្ចាស់របស់ពួកអ្នក។ ពិតប្រាកដណាស់ ខ្ញុំអាចសូនរូបបក្សីអំពីដីឥដ្ឋឱ្យពួកអ្នក ហើយខ្ញុំក៏ផ្លុំចូលទៅក្នុងវា ពេលនោះ វាក៏ក្លាយជាសត្វបក្សីមួយ(ដែលមានជីវិត)ដោយការអនុញ្ញាតពីអល់ឡោះ។ ហើយខ្ញុំអាចព្យាបាលជនពិការភ្នែក និងអ្នកកើតឃ្លង់ ព្រមទាំងអាចប្រោសអ្នកស្លាប់ឱ្យរស់ឡើងវិញដោយការអនុញ្ញាតពីអល់ឡោះជាម្ចាស់។ ហើយខ្ញុំអាចប្រាប់ពួកអ្នកនូវចំណីអាហារដែលពួកអ្នកនឹងបរិភោគ និងចំណីអាហារដែលពួកអ្នកត្រូវស្ដុកទុកនៅក្នុងផ្ទះរបស់ពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿងរ៉ាវទាំងនោះ គឺជាភស្ដុតាងមួយសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែននោះ។

3:50

وَمُصَدِّقٗا لِّمَا بَيۡنَ يَدَيَّ مِنَ ٱلتَّوۡرَىٰةِ وَلِأُحِلَّ لَكُم بَعۡضَ ٱلَّذِي حُرِّمَ عَلَيۡكُمۡۚ وَجِئۡتُكُم بِـَٔايَةٖ مِّن رَّبِّكُمۡ فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ ﴿50﴾

Transliteration: Wamusaddiqan lima bayna yadayya mina alttawrati waliohilla lakum baAAda allathee hurrima AAalaykum wajitukum biayatin min rabbikum faittaqoo Allaha waateeAAooni

Translation: និងជាអ្នកបញ្ជាក់នូវអ្វីដែលមានពីមុនខ្ញុំនៃគម្ពីរតាវរ៉ត ហើយក៏ដើម្បីអនុញ្ញាតឱ្យពួកអ្នកនូវប្រការមួយចំនួនដែលគេធ្លាប់បានហាមឃាត់មកលើពួកអ្នក(កាលពីមុន)។ ហើយខ្ញុំបាននាំមកកាន់ពួកអ្នកនូវសញ្ញាភស្តុតាង(ដ៏ច្បាស់លាស់)ពីព្រះជាម្ចាស់របស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ ហើយប្រតិបត្ដិតាមខ្ញុំ។

3:51

إِنَّ ٱللَّهَ رَبِّي وَرَبُّكُمۡ فَٱعۡبُدُوهُۚ هَٰذَا صِرَٰطٞ مُّسۡتَقِيمٞ ﴿51﴾

Transliteration: Inna Allaha rabbee warabbukum faoAAbudoohu hatha siratun mustaqeemun

Translation: ពិតប្រាកដណាស់ អល់ឡោះគឺជាព្រះជាម្ចាស់របស់ខ្ញុំ និងជាព្រះជាម្ចាស់របស់ពួកអ្នក។ ដូច្នេះ ចូរពួកអ្នកគោរពសក្ការៈទៅចំពោះទ្រង់(តែមួយគត់)។ នេះហើយគឺជាមាគ៌ាដ៏ត្រឹមត្រូវ។

3:52

فَلَمَّآ أَحَسَّ عِيسَىٰ مِنۡهُمُ ٱلۡكُفۡرَ قَالَ مَنۡ أَنصَارِيٓ إِلَى ٱللَّهِۖ قَالَ ٱلۡحَوَارِيُّونَ نَحۡنُ أَنصَارُ ٱللَّهِ ءَامَنَّا بِٱللَّهِ وَٱشۡهَدۡ بِأَنَّا مُسۡلِمُونَ ﴿52﴾

Transliteration: Falamma ahassa AAeesa minhumu alkufra qala man ansaree ila Allahi qala alhawariyyoona nahnu ansaru Allahi amanna biAllahi waishhad bianna muslimoona

Translation: ហើយនៅពេលព្យាការីអ៊ីសាមានអារម្មណ៍ដឹងថាមានការប្រឆាំងពីសំណាក់ពួកគេ(មកចំពោះគាត់)នោះ គាត់ក៏បាននិយាយ(ទៅកាន់អម្បូរអ៊ីស្រាអែល)ថា៖ តើអ្នកណាជាអ្នកជួយខ្ញុំក្នុងការអំពាវនាវទៅកាន់អល់ឡោះនោះ? ពួកហាវ៉ារីយូន(អ្នកដែលដើរតាមគាត់)បានឆ្លើយថា៖ ពួកយើងគឺជាអ្នកជួយសាសនារបស់អល់ឡោះ។ ពួកយើងមានជំនឿចំពោះអល់ឡោះ ហើយសូមអ្នកធ្វើសាក្សីផងចុះថា៖ ពិតប្រាកដណាស់ ពួកយើងជាអ្នកប្រគល់ខ្លួនចំពោះអល់ឡោះ(ជាអ្នកមូស្លីម)។

3:53

رَبَّنَآ ءَامَنَّا بِمَآ أَنزَلۡتَ وَٱتَّبَعۡنَا ٱلرَّسُولَ فَٱكۡتُبۡنَا مَعَ ٱلشَّـٰهِدِينَ ﴿53﴾

Transliteration: Rabbana amanna bima anzalta waittabaAAna alrrasoola faoktubna maAAa alshshahideena

Translation: ឱព្រះជាម្ចាស់របស់ពួកយើង! ពួកយើងមានជំនឿហើយចំពោះអ្វីដែលទ្រង់បានបញ្ចុះមក ហើយពួកយើងក៏បានប្រតិបត្ដិតាមអ្នកនាំសារ(ព្យាការីអ៊ីសា)ផងដែរ។ ហេតុនេះ សូមទ្រង់មេត្ដាកត់ត្រាឲ្យពួកយើងស្ថិតក្នុងចំណោមបណ្ដាអ្នកដែលធ្វើសាក្សីផងចុះ។

3:54

وَمَكَرُواْ وَمَكَرَ ٱللَّهُۖ وَٱللَّهُ خَيۡرُ ٱلۡمَٰكِرِينَ ﴿54﴾

Transliteration: Wamakaroo wamakara Allahu waAllahu khayru almakireena

Translation: ហើយពួកគេបានប្រើឧបាយកល(ព្យាយាមតាមសម្លាប់ព្យាការីអ៊ីសា) ហើយអល់ឡោះក៏បានប្រើឧបាយកលតបទៅពួកគេវិញដែរ។ ហើយអល់ឡោះជាអ្នកដែលប្រសើរបំផុតក្នុងការតបតចំពោះអ្នកដែលប្រើឧបាយកលទាំងឡាយ។

3:55

إِذۡ قَالَ ٱللَّهُ يَٰعِيسَىٰٓ إِنِّي مُتَوَفِّيكَ وَرَافِعُكَ إِلَيَّ وَمُطَهِّرُكَ مِنَ ٱلَّذِينَ كَفَرُواْ وَجَاعِلُ ٱلَّذِينَ ٱتَّبَعُوكَ فَوۡقَ ٱلَّذِينَ كَفَرُوٓاْ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِۖ ثُمَّ إِلَيَّ مَرۡجِعُكُمۡ فَأَحۡكُمُ بَيۡنَكُمۡ فِيمَا كُنتُمۡ فِيهِ تَخۡتَلِفُونَ ﴿55﴾

Transliteration: Ith qala Allahu ya AAeesa innee mutawaffeeka warafiAAuka ilayya wamutahhiruka mina allatheena kafaroo wajaAAilu allatheena ittabaAAooka fawqa allatheena kafaroo ila yawmi alqiyamati thumma ilayya marjiAAukum faahkumu baynakum feema kuntum feehi takhtalifoona

Translation: ចូរអ្នកនឹកឃើញ ខណៈពេលដែលទ្រង់បានមានបន្ទូលទៅកាន់ព្យាការីអ៊ីសាថា៖ ឱអ៊ីសា! ពិតប្រាកដណាស់ យើងគឺជាអ្នកដកយកអ្នកពីផែនដី(ទាំងដែលអ្នកមិនទាន់ស្លាប់) ហើយយើងជាអ្នកដែលលើកអ្នកមកកាន់យើង ព្រមទាំងជម្រះសម្អាតអ្នកពីពួកដែលប្រឆាំង ហើយនិងធ្វើឱ្យបណ្ដាអ្នកដែលដើរតាមអ្នកមានភាពខ្ពង់ខ្ពស់ជាងពួកដែលប្រឆាំងរហូតដល់ថ្ងៃបរលោក។ ក្រោយមក កន្លែងវិលត្រឡប់របស់ពួកអ្នក គឺឆ្ពោះមកកាន់យើង(តែមួយគត់)។ ពេលនោះ យើងនឹងកាត់សេចក្ដីរវាងពួកអ្នកចំពោះអ្វីដែលពួកអ្នកធ្លាប់ខ្វែងគំនិតគ្នានៅក្នុងវា។

3:56

فَأَمَّا ٱلَّذِينَ كَفَرُواْ فَأُعَذِّبُهُمۡ عَذَابٗا شَدِيدٗا فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِ وَمَا لَهُم مِّن نَّـٰصِرِينَ ﴿56﴾

Transliteration: Faamma allatheena kafaroo faoAAaththibuhum AAathaban shadeedan fee alddunya waalakhirati wama lahum min nasireena

Translation: រីឯពួកដែលប្រឆាំងវិញនោះ ពិតប្រាកដណាស់ គេនឹងដាក់ទណ្ឌកម្មពួកគេនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតទាំងក្នុងលោកិយ និងថ្ងៃបរលោក។ ហើយសម្រាប់ពួកគេ គឺគ្មានអ្នកជួយឡើយ។

3:57

وَأَمَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّـٰلِحَٰتِ فَيُوَفِّيهِمۡ أُجُورَهُمۡۗ وَٱللَّهُ لَا يُحِبُّ ٱلظَّـٰلِمِينَ ﴿57﴾

Transliteration: Waamma allatheena amanoo waAAamiloo alssalihati fayuwaffeehim ojoorahum waAllahu la yuhibbu alththalimeena

Translation: រីឯបណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ពិតប្រាកដណាស់ គេនឹងប្រទានឱ្យពួកគេនូវផលបុណ្យរបស់ពួកគេយ៉ាងពេញលេញ។ ហើយអល់ឡោះមិនស្រលាញ់ពួកដែលបំពានឡើយ។

3:58

ذَٰلِكَ نَتۡلُوهُ عَلَيۡكَ مِنَ ٱلۡأٓيَٰتِ وَٱلذِّكۡرِ ٱلۡحَكِيمِ ﴿58﴾

Transliteration: Thalika natloohu AAalayka mina alayati waalththikri alhakeemi

Translation: អ្វីដែលយើងបានពិពណ៌នាវាប្រាប់ដល់អ្នក(ព្យាការីមូហាំម៉ាត់)នោះ គឺស្ថិតក្នុងចំណោមសញ្ញាភស្ដុតាង(ដ៏ច្បាស់លាស់) និងជាការរំឭកមួយប្រកបដោយគតិបណ្ឌិត។

3:59

إِنَّ مَثَلَ عِيسَىٰ عِندَ ٱللَّهِ كَمَثَلِ ءَادَمَۖ خَلَقَهُۥ مِن تُرَابٖ ثُمَّ قَالَ لَهُۥ كُن فَيَكُونُ ﴿59﴾

Transliteration: Inna mathala AAeesa AAinda Allahi kamathali adama khalaqahu min turabin thumma qala lahu kun fayakoonu

Translation: ពិតប្រាកដណាស់ ការប្រៀបធៀប(ការបងើ្កត)ព្យាការីអ៊ីសាចំពោះអល់ឡោះជាម្ចាស់នោះ គឺដូចជា(ការបង្កើត)ព្យាការីអាហ្ទាំដែរ។ ទ្រង់បានបង្កើតគាត់(អាហ្ទាំ)អំពីដី បន្ទាប់មក ទ្រង់បានមានបន្ទូលទៅកាន់គាត់ថា៖ ចូរឯងកើតចុះ។ ពេលនោះ គាត់ក៏កើតឡើងភ្លាម។

3:60

ٱلۡحَقُّ مِن رَّبِّكَ فَلَا تَكُن مِّنَ ٱلۡمُمۡتَرِينَ ﴿60﴾

Transliteration: Alhaqqu min rabbika fala takun mina almumtareena

Translation: (នេះជា)សេចក្តីពិតមកពីព្រះជាម្ចាស់របស់អ្នក។ ហេតុនេះ ចូរអ្នកកុំស្ថិតក្នុងចំណោមអ្នកដែលមានមន្ទិលសង្ស័យឱ្យសោះ។

3:61

فَمَنۡ حَآجَّكَ فِيهِ مِنۢ بَعۡدِ مَا جَآءَكَ مِنَ ٱلۡعِلۡمِ فَقُلۡ تَعَالَوۡاْ نَدۡعُ أَبۡنَآءَنَا وَأَبۡنَآءَكُمۡ وَنِسَآءَنَا وَنِسَآءَكُمۡ وَأَنفُسَنَا وَأَنفُسَكُمۡ ثُمَّ نَبۡتَهِلۡ فَنَجۡعَل لَّعۡنَتَ ٱللَّهِ عَلَى ٱلۡكَٰذِبِينَ ﴿61﴾

Transliteration: Faman hajjaka feehi min baAAdi ma jaaka mina alAAilmi faqul taAAalaw nadAAu abnaana waabnaakum wanisaana wanisaakum waanfusana waanfusakum thumma nabtahil fanajAAal laAAnata Allahi AAala alkathibeena

Translation: ដូចនេះ ជនណាដែលជជែកដេញដោលនឹងអ្នក(ឱព្យាការីមូហាំម៉ាត់)ក្នុងរឿងនោះ(រឿងរ៉ាវរបស់ព្យាការីអ៊ីសា) ក្រោយពីចំណេះដឹងបានមកដល់អ្នកហើយនោះ ចូរអ្នកពោល(ទៅកាន់ពួកគេ)ថា៖ សូមពួកអ្នកមកទីនេះ! យើងនឹងហៅកូនចៅរបស់ពួកយើងនិងកូនចៅរបស់ពួកអ្នក ហើយនិងភរិយារបស់ពួកយើងនិងភរិយារបស់ពួកអ្នក ព្រមទាំងខ្លួនពួកយើងនិងខ្លួនពួកអ្នក។ បន្ទាប់មក ពួកយើងនឹងទទូច(ទៅកាន់អល់ឡោះ)សុំឲ្យបណ្ដាសារបស់អល់ឡោះធ្លាក់ទៅលើពួកដែលភូតកុហក។

3:62

إِنَّ هَٰذَا لَهُوَ ٱلۡقَصَصُ ٱلۡحَقُّۚ وَمَا مِنۡ إِلَٰهٍ إِلَّا ٱللَّهُۚ وَإِنَّ ٱللَّهَ لَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ﴿62﴾

Transliteration: Inna hatha lahuwa alqasasu alhaqqu wama min ilahin illa Allahu wainna Allaha lahuwa alAAazeezu alhakeemu

Translation: ពិតប្រាកដណាស់ នេះគឺជាដំណឹងពិត(ដោយគ្មានការមន្ទិលសង្ស័យ)។ ហើយគ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

3:63

فَإِن تَوَلَّوۡاْ فَإِنَّ ٱللَّهَ عَلِيمُۢ بِٱلۡمُفۡسِدِينَ ﴿63﴾

Transliteration: Fain tawallaw fainna Allaha AAaleemun bialmufsideena

Translation: តែប្រសិនបើពួកគេងាកចេញវិញនោះ ពិតប្រាកដណាស់ អល់ឡោះមហាដឹងបំផុតចំពោះពួកដែលបង្កវិនាសកម្ម។

3:64

قُلۡ يَـٰٓأَهۡلَ ٱلۡكِتَٰبِ تَعَالَوۡاْ إِلَىٰ كَلِمَةٖ سَوَآءِۭ بَيۡنَنَا وَبَيۡنَكُمۡ أَلَّا نَعۡبُدَ إِلَّا ٱللَّهَ وَلَا نُشۡرِكَ بِهِۦ شَيۡـٔٗا وَلَا يَتَّخِذَ بَعۡضُنَا بَعۡضًا أَرۡبَابٗا مِّن دُونِ ٱللَّهِۚ فَإِن تَوَلَّوۡاْ فَقُولُواْ ٱشۡهَدُواْ بِأَنَّا مُسۡلِمُونَ ﴿64﴾

Transliteration: Qul ya ahla alkitabi taAAalaw ila kalimatin sawain baynana wabaynakum alla naAAbuda illa Allaha wala nushrika bihi shayan wala yattakhitha baAAduna baAAdan arbaban min dooni Allahi fain tawallaw faqooloo ishhadoo bianna muslimoona

Translation: ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថា៖ ឱពួកអះលីគីតាប(ពួកដែលគេផ្តល់គម្ពីរឱ្យ)! សូមពួកអ្នកអញ្ជើញមករកពាក្យសម្តីមួយដែលមានសើ្មភាពគ្នារវាងពួកយើងនិងពួកអ្នក នោះគឺ ពួកយើងមិនត្រូវគោរពសក្ការៈចំពោះអ្វីផ្សេងក្រៅពីអល់ឡោះ ហើយពួកយើងមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយឡើយ ហើយក៏មិនយកគ្នាឯង(មនុស្សលោកដូចគ្នា)ធ្វើជាព្រះជាម្ចាស់ក្រៅពីអល់ឡោះនោះដែរ។ តែប្រសិនបើពួកគេងាកចេញ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ពោលថា៖ សូមពួកអ្នកធ្វើសាក្សីផងចុះថា ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះ(ជាជនមូស្លីម)។

3:65

يَـٰٓأَهۡلَ ٱلۡكِتَٰبِ لِمَ تُحَآجُّونَ فِيٓ إِبۡرَٰهِيمَ وَمَآ أُنزِلَتِ ٱلتَّوۡرَىٰةُ وَٱلۡإِنجِيلُ إِلَّا مِنۢ بَعۡدِهِۦٓۚ أَفَلَا تَعۡقِلُونَ ﴿65﴾

Transliteration: Ya ahla alkitabi lima tuhajjoona fee ibraheema wama onzilati alttawratu waalinjeelu illa min baAAdihi afala taAAqiloona

Translation: ឱពួកអះលីគីតាប! ហេតុអ្វីបានជាពួកអ្នកដេញដោលគ្នាអំពីសាសនារបស់ព្យាការីអ៊ីព្រហ៊ីម ខណៈដែលគេមិនបានបញ្ចុះគម្ពីរតាវរ៉ត និងអ៊ិនជីលនោះឡើយ លើកលែងតែក្រោយពី(ជំនាន់)គាត់។ តើពួកអ្នកមិនចេះគិតពិចារណាទេឬ?

3:66

هَـٰٓأَنتُمۡ هَـٰٓؤُلَآءِ حَٰجَجۡتُمۡ فِيمَا لَكُم بِهِۦ عِلۡمٞ فَلِمَ تُحَآجُّونَ فِيمَا لَيۡسَ لَكُم بِهِۦ عِلۡمٞۚ وَٱللَّهُ يَعۡلَمُ وَأَنتُمۡ لَا تَعۡلَمُونَ ﴿66﴾

Transliteration: Haantum haolai hajajtum feema lakum bihi AAilmun falima tuhajjoona feema laysa lakum bihi AAilmun waAllahu yaAAlamu waantum la taAAlamoona

Translation: ពួកអ្នក គឺជាពួកដែលជជែកដេញដោលក្នុងរឿងដែលពួកអ្នកបានដឹង(ពាក់ព័ន្ធនឹងកិច្ចការសាសនារបស់ពួកអ្នក និងអ្វីដែលគេបញ្ចុះមកកាន់ពួកអ្នក)។ ដូច្នេះ ហេតុអ្វីបានជាពួកអ្នកជជែកដេញដោលចំពោះរឿង(ព្យាការីអ៊ីព្រហ៊ីម)ដែលពួកអ្នកគ្មានចំណេះដឹងអំពីវាសោះបែបនេះ? ហើយអល់ឡោះទ្រង់ដឹងបំផុត ខណៈដែលពួកអ្នកមិនដឹងឡើយ។

3:67

مَا كَانَ إِبۡرَٰهِيمُ يَهُودِيّٗا وَلَا نَصۡرَانِيّٗا وَلَٰكِن كَانَ حَنِيفٗا مُّسۡلِمٗا وَمَا كَانَ مِنَ ٱلۡمُشۡرِكِينَ ﴿67﴾

Transliteration: Ma kana ibraheemu yahoodiyyan wala nasraniyyan walakin kana haneefan musliman wama kana mina almushrikeena

Translation: ព្យាការីអ៊ីព្រហ៊ីមមិនមែនស្ថិតនៅលើសាសនាយូដានោះឡើយ ហើយក៏មិនមែនស្ថិតនៅលើសាសនាគ្រឹស្ទាននោះដែរ។ ក៏ប៉ុន្តែ គាត់ជាអ្នកដែលស្អាតស្អំ ជាអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះតែមួយគត់(ជាអ្នកមូស្លីម) ហើយគាត់ក៏ពុំមែនស្ថិតក្នុងចំណោមពួកមុស្ហរីគីន(ពួកពហុទេពនិយម)នោះដែរ។

3:68

إِنَّ أَوۡلَى ٱلنَّاسِ بِإِبۡرَٰهِيمَ لَلَّذِينَ ٱتَّبَعُوهُ وَهَٰذَا ٱلنَّبِيُّ وَٱلَّذِينَ ءَامَنُواْۗ وَٱللَّهُ وَلِيُّ ٱلۡمُؤۡمِنِينَ ﴿68﴾

Transliteration: Inna awla alnnasi biibraheema lallatheena ittabaAAoohu wahatha alnnabiyyu waallatheena amanoo waAllahu waliyyu almumineena

Translation: ពិតប្រាកដណាស់ មនុស្សដែលជិតស្និទ្ធនឹងព្យាការីអ៊ីព្រហ៊ីមបំផុតនោះ គឺបណ្តាអ្នកទាំងឡាយដែលដើរតាមគាត់(នាសម័យកាលរបស់គាត់) និងព្យាការី(មូហាំម៉ាត់) ហើយនិងបណ្ដាអ្នកដែលមានជំនឿ(នៃប្រជាជាតិនេះ)។ ហើយអល់ឡោះជាអ្នកគាំពារបណ្ដាអ្នកដែលមានជំនឿ។

3:69

وَدَّت طَّآئِفَةٞ مِّنۡ أَهۡلِ ٱلۡكِتَٰبِ لَوۡ يُضِلُّونَكُمۡ وَمَا يُضِلُّونَ إِلَّآ أَنفُسَهُمۡ وَمَا يَشۡعُرُونَ ﴿69﴾

Transliteration: Waddat taifatun min ahli alkitabi law yudilloonakum wama yudilloona illa anfusahum wama yashAAuroona

Translation: ក្នុងចំណោមពួកអះលីគីតាប គឺមានក្រុមមួយដែលពួកគេប្រាថ្នាចង់ធ្វើឱ្យពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)វង្វេង តែពួកគេមិនបានធ្វើឱ្យនរណាម្នាក់វងេ្វងក្រៅពីខ្លួនឯងប៉ុណ្ណោះ។ ប៉ុន្តែពួកគេមិនដឹងខ្លួនឡើយ។

3:70

يَـٰٓأَهۡلَ ٱلۡكِتَٰبِ لِمَ تَكۡفُرُونَ بِـَٔايَٰتِ ٱللَّهِ وَأَنتُمۡ تَشۡهَدُونَ ﴿70﴾

Transliteration: Ya ahla alkitabi lima takfuroona biayati Allahi waantum tashhadoona

Translation: ឱពួកអះលីគីតាប! ហេតុអី្វបានជាពួកអ្នកប្រឆាំងនឹងបណ្តាវាក្យខណ្ឌរបស់អល់ឡោះ ខណៈដែលពួកអ្នកបានដឹងឮ(ថាវាជាការពិត)ហើយនោះ?

3:71

يَـٰٓأَهۡلَ ٱلۡكِتَٰبِ لِمَ تَلۡبِسُونَ ٱلۡحَقَّ بِٱلۡبَٰطِلِ وَتَكۡتُمُونَ ٱلۡحَقَّ وَأَنتُمۡ تَعۡلَمُونَ ﴿71﴾

Transliteration: Ya ahla alkitabi lima talbisoona alhaqqa bialbatili wataktumoona alhaqqa waantum taAAlamoona

Translation: ឱពួកអះលីគីតាប! ហេតុអ្វីបានជាពួកអ្នកលាយឡំប្រការពិតជាមួយនឹងប្រការមិនពិត ហើយពួកអ្នកលាក់បាំងការពិត ខណៈដែលពួកអ្នកបានដឹងហើយនោះ?

3:72

وَقَالَت طَّآئِفَةٞ مِّنۡ أَهۡلِ ٱلۡكِتَٰبِ ءَامِنُواْ بِٱلَّذِيٓ أُنزِلَ عَلَى ٱلَّذِينَ ءَامَنُواْ وَجۡهَ ٱلنَّهَارِ وَٱكۡفُرُوٓاْ ءَاخِرَهُۥ لَعَلَّهُمۡ يَرۡجِعُونَ ﴿72﴾

Transliteration: Waqalat taifatun min ahli alkitabi aminoo biallathee onzila AAala allatheena amanoo wajha alnnahari waokfuroo akhirahu laAAallahum yarjiAAoona

Translation: ហើយមានមួយក្រុមក្នុងចំណោមពួកអះលីគីតាបបាននិយាយថា៖ ចូរពួកអ្នកមានជំនឿចំពោះអ្វី(គម្ពីរគួរអាន)ដែលគេបានបញ្ចុះឱ្យបណ្ដាអ្នកមានជំនឿនៅពេលព្រឹក ហើយត្រូវបដិសេធនឹងវាវិញនៅពេលល្ងាច សង្ឃឹមថាពួកគេ(អ្នកមានជំនឿ)នឹងវិលត្រឡប់(ចាកចេញពីសាសនារបស់ពួកគេវិញ)។

3:73

وَلَا تُؤۡمِنُوٓاْ إِلَّا لِمَن تَبِعَ دِينَكُمۡ قُلۡ إِنَّ ٱلۡهُدَىٰ هُدَى ٱللَّهِ أَن يُؤۡتَىٰٓ أَحَدٞ مِّثۡلَ مَآ أُوتِيتُمۡ أَوۡ يُحَآجُّوكُمۡ عِندَ رَبِّكُمۡۗ قُلۡ إِنَّ ٱلۡفَضۡلَ بِيَدِ ٱللَّهِ يُؤۡتِيهِ مَن يَشَآءُۗ وَٱللَّهُ وَٰسِعٌ عَلِيمٞ ﴿73﴾

Transliteration: Wala tuminoo illa liman tabiAAa deenakum qul inna alhuda huda Allahi an yuta ahadun mithla ma ooteetum aw yuhajjookum AAinda rabbikum qul inna alfadla biyadi Allahi yuteehi man yashao waAllahu wasiAAun AAaleemun

Translation: (ហើយពួកគេបាននិយាយទៀតថា៖) ហើយចូរពួកអ្នកកុំមានជំនឿឲ្យសោះ លើកលែងតែអ្នកណាដែលកាន់តាមសាសនារបស់ពួកអ្នកប៉ុណ្ណោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ពិតប្រាកដណាស់ ការចង្អុលបង្ហាញ(ដ៏ពិតប្រាកដ)នោះ គឺជាការចង្អុលបង្ហាញរបស់អល់ឡោះ។ (ពួកអ្នកនិយាយដូចនេះ)ដោយពួកអ្នកបារម្ភខ្លាចគេផ្ដល់ឱ្យនរណាម្នាក់ដូចអ្វីដែលគេបានផ្ដល់ឱ្យពួកអ្នក ឬពួកអ្នកបារម្ភខ្លាចពួកគេជជែកយកឈ្នះពួកអ្នកនៅចំពោះមុខព្រះជាម្ចាស់របស់ពួកអ្នកប៉ុណ្ណោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ពិតប្រាកដណាស់ ការប្រោសប្រទាននោះ គឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អល់ឡោះជាម្ចាស់ដោយទ្រង់ប្រទានវាដល់ជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមហាវិសេសវិសាល មហាដឹងបំផុត។

3:74

يَخۡتَصُّ بِرَحۡمَتِهِۦ مَن يَشَآءُۗ وَٱللَّهُ ذُو ٱلۡفَضۡلِ ٱلۡعَظِيمِ ﴿74﴾

Transliteration: Yakhtassu birahmatihi man yashao waAllahu thoo alfadli alAAatheemi

Translation: ទ្រង់កំណត់ក្ដីមេត្ដាករុណារបស់ទ្រង់ចំពោះបុគ្គលណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមានភាពសប្បុរសធំធេងបំផុត។

3:75

وَمِنۡ أَهۡلِ ٱلۡكِتَٰبِ مَنۡ إِن تَأۡمَنۡهُ بِقِنطَارٖ يُؤَدِّهِۦٓ إِلَيۡكَ وَمِنۡهُم مَّنۡ إِن تَأۡمَنۡهُ بِدِينَارٖ لَّا يُؤَدِّهِۦٓ إِلَيۡكَ إِلَّا مَا دُمۡتَ عَلَيۡهِ قَآئِمٗاۗ ذَٰلِكَ بِأَنَّهُمۡ قَالُواْ لَيۡسَ عَلَيۡنَا فِي ٱلۡأُمِّيِّـۧنَ سَبِيلٞ وَيَقُولُونَ عَلَى ٱللَّهِ ٱلۡكَذِبَ وَهُمۡ يَعۡلَمُونَ ﴿75﴾

Transliteration: Wamin ahli alkitabi man in tamanhu biqintarin yuaddihi ilayka waminhum man in tamanhu bideenarin la yuaddihi ilayka illa ma dumta AAalayhi qaiman thalika biannahum qaloo laysa AAalayna fee alommiyyeena sabeelun wayaqooloona AAala Allahi alkathiba wahum yaAAlamoona

Translation: ហើយក្នុងចំណោមពួកអះលីគីតាបផងដែរ មានអ្នកខ្លះ ប្រសិនបើអ្នកទុកចិត្ដគេដោយផ្ញើទ្រព្យសម្បត្ដិជាច្រើនទុកជាមួយនឹងគេ គេនឹងប្រគល់វាឱ្យអ្នកវិញ។ ហើយមានអ្នកខ្លះទៀត ប្រសិនបើអ្នកទុកចិត្ដគេដោយផ្ញើតែទ្រព្យសម្បត្តិបន្តិចបន្តួចក៏ដោយ ក៏គេនឹងមិនប្រគល់វាឱ្យអ្នកវិញឡើយ ទាល់តែអ្នកព្យាយាមទាមទារវិញដដែលៗ(ទើបគេព្រមប្រគល់ឱ្យ)។ នោះគឺដោយសារតែពួកគេនិយាយថា៖ គ្មានទោសពៃរ៍អ្វីមកលើពួកយើងក្នុងការយកទ្រព្យសម្បត្តិរបស់ពួក(អារ៉ាប់)ដែលជាអនក្ខរជននោះឡើយ ហើយពួកគេបាននិយាយប្រឌិតកុហកទៅលើអល់ឡោះ ខណៈដែលពួកគេបានដឹងហើយនោះ។

3:76

بَلَىٰۚ مَنۡ أَوۡفَىٰ بِعَهۡدِهِۦ وَٱتَّقَىٰ فَإِنَّ ٱللَّهَ يُحِبُّ ٱلۡمُتَّقِينَ ﴿76﴾

Transliteration: Bala man awfa biAAahdihi waittaqa fainna Allaha yuhibbu almuttaqeena

Translation: ផ្ទុយទៅវិញ ជនណាហើយដែលបានបំពេញនូវកិច្ចសន្យារបស់ខ្លួន ព្រមទាំងគោរពកោតខ្លាចអល់ឡោះនោះ ពិតប្រាកដណាស់ អល់ឡោះទ្រង់ស្រលាញ់បណ្ដាអ្នកដែលកោតខ្លាច។

3:77

إِنَّ ٱلَّذِينَ يَشۡتَرُونَ بِعَهۡدِ ٱللَّهِ وَأَيۡمَٰنِهِمۡ ثَمَنٗا قَلِيلًا أُوْلَـٰٓئِكَ لَا خَلَٰقَ لَهُمۡ فِي ٱلۡأٓخِرَةِ وَلَا يُكَلِّمُهُمُ ٱللَّهُ وَلَا يَنظُرُ إِلَيۡهِمۡ يَوۡمَ ٱلۡقِيَٰمَةِ وَلَا يُزَكِّيهِمۡ وَلَهُمۡ عَذَابٌ أَلِيمٞ ﴿77﴾

Transliteration: Inna allatheena yashtaroona biAAahdi Allahi waaymanihim thamanan qaleelan olaika la khalaqa lahum fee alakhirati wala yukallimuhumu Allahu wala yanthuru ilayhim yawma alqiyamati wala yuzakkeehim walahum AAathabun aleemun

Translation: ពិតប្រាកដណាស់ ពួកដែលយកកិច្ចសន្យារបស់អល់ឡោះ ហើយនិងការស្បថរបស់ខ្លួនទៅប្ដូរយកកម្រៃបន្ដិចបន្ដួចនោះ ពួកគេពុំមានចំណែកអ្វីពីផលបុណ្យនៅថ្ងៃបរលោកឡើយ ហើយអល់ឡោះនឹងមិនមានបន្ទូលទៅកាន់ពួកគេ និងមិនទតមើលទៅកាន់ពួកគេឡើយនៅថ្ងៃបរលោក ហើយទ្រង់ក៏មិនជម្រះសម្អាតពួកគេ(ពីភាពកខ្វក់ បាបកម្ម ការប្រឆាំង)នោះដែរ។ ហើយពួកគេនឹងទទួលទណ្ឌកម្មដ៏ឈឺចាប់បំផុត។

3:78

وَإِنَّ مِنۡهُمۡ لَفَرِيقٗا يَلۡوُۥنَ أَلۡسِنَتَهُم بِٱلۡكِتَٰبِ لِتَحۡسَبُوهُ مِنَ ٱلۡكِتَٰبِ وَمَا هُوَ مِنَ ٱلۡكِتَٰبِ وَيَقُولُونَ هُوَ مِنۡ عِندِ ٱللَّهِ وَمَا هُوَ مِنۡ عِندِ ٱللَّهِۖ وَيَقُولُونَ عَلَى ٱللَّهِ ٱلۡكَذِبَ وَهُمۡ يَعۡلَمُونَ ﴿78﴾

Transliteration: Wainna minhum lafareeqan yalwoona alsinatahum bialkitabi litahsaboohu mina alkitabi wama huwa mina alkitabi wayaqooloona huwa min AAindi Allahi wama huwa min AAindi Allahi wayaqooloona AAala Allahi alkathiba wahum yaAAlamoona

Translation: ហើយពិតប្រាកដណាស់ នៅក្នុងចំណោមពួកគេ(ពួកយូដា) គឺមានក្រុមមួយដែលគ្រលាស់អណ្ដាតរបស់ពួកគេសូត្រគម្ពីរ(តាវរ៉ត) ដើម្បីឱ្យពួកអ្នកគិតស្មានថា វា(អ្វីដែលពួកគេសូត្រ)គឺមកពីគម្ពីរ ខណៈដែលវាមិនមែនជាផ្នែកមួយនៃគម្ពីរ(តាវរ៉ត)ឡើយ។ ហើយពួកគេនិយាយទៀតថា៖ វាគឺមកពីអល់ឡោះ ខណៈដែលវាពុំមែនមកពីអល់ឡោះឡើយ។ ហើយពួកគេនិយាយប្រឌិតកុហកទៅលើអល់ឡោះ ខណៈដែលពួកគេបានដឹងហើយនោះ។

3:79

مَا كَانَ لِبَشَرٍ أَن يُؤۡتِيَهُ ٱللَّهُ ٱلۡكِتَٰبَ وَٱلۡحُكۡمَ وَٱلنُّبُوَّةَ ثُمَّ يَقُولَ لِلنَّاسِ كُونُواْ عِبَادٗا لِّي مِن دُونِ ٱللَّهِ وَلَٰكِن كُونُواْ رَبَّـٰنِيِّـۧنَ بِمَا كُنتُمۡ تُعَلِّمُونَ ٱلۡكِتَٰبَ وَبِمَا كُنتُمۡ تَدۡرُسُونَ ﴿79﴾

Transliteration: Ma kana libasharin an yutiyahu Allahu alkitaba waalhukma waalnnubuwwata thumma yaqoola lilnnasi koonoo AAibadan lee min dooni Allahi walakin koonoo rabbaniyyeena bima kuntum tuAAallimoona alkitaba wabima kuntum tadrusoona

Translation: មិនគប្បីឡើយចំពោះមនុស្សដែលអល់ឡោះផ្ដល់ឱ្យគេនូវគម្ពីរ ចំណេះដឹង ហើយនិងភាពជាព្យាការី ក្រោយមក គេបែរជានិយាយទៅកាន់មនុស្សលោកថា៖ ចូរពួកអ្នកតាំងខ្លួនជាអ្នកគោរពសក្ការៈមកចំពោះខ្ញុំផេ្សងពីអល់ឡោះនោះ។ ក៏ប៉ុន្តែ (គេត្រូវនិយាយថា៖) ចូរពួកអ្នកក្លាយខ្លួនជាអ្នកចេះដឹងជ្រៅជ្រះ តាមរយៈអ្វីដែលពួកអ្នកបានបង្រៀនដល់មនុស្សនូវគម្ពីរ(ដែលគេបានបញ្ចុះមក) និងតាមរយៈអ្វីដែលពួកអ្នកបានរៀនសូត្រ។

3:80

وَلَا يَأۡمُرَكُمۡ أَن تَتَّخِذُواْ ٱلۡمَلَـٰٓئِكَةَ وَٱلنَّبِيِّـۧنَ أَرۡبَابًاۚ أَيَأۡمُرُكُم بِٱلۡكُفۡرِ بَعۡدَ إِذۡ أَنتُم مُّسۡلِمُونَ ﴿80﴾

Transliteration: Wala yamurakum an tattakhithoo almalaikata waalnnabiyyeena arbaban ayamurukum bialkufri baAAda ith antum muslimoona

Translation: ហើយគេក៏មិនគប្បីផងដែរក្នុងការប្រើពួកអ្នកឱ្យយកបណ្តាម៉ាឡាអ៊ីកាត់ និងបណ្តាព្យាការីទាំងឡាយធ្វើជាព្រះជាម្ចាស់នោះ។ តើសមទេដែលគេប្រើពួកអ្នកឱ្យប្រឆាំង(នឹងអល់ឡោះ)បន្ទាប់ពីពួកអ្នកបានប្រគល់ខ្លួនចំពោះទ្រង់(ក្លាយជាជនមូស្លីម)ហើយនោះ?

3:81

وَإِذۡ أَخَذَ ٱللَّهُ مِيثَٰقَ ٱلنَّبِيِّـۧنَ لَمَآ ءَاتَيۡتُكُم مِّن كِتَٰبٖ وَحِكۡمَةٖ ثُمَّ جَآءَكُمۡ رَسُولٞ مُّصَدِّقٞ لِّمَا مَعَكُمۡ لَتُؤۡمِنُنَّ بِهِۦ وَلَتَنصُرُنَّهُۥۚ قَالَ ءَأَقۡرَرۡتُمۡ وَأَخَذۡتُمۡ عَلَىٰ ذَٰلِكُمۡ إِصۡرِيۖ قَالُوٓاْ أَقۡرَرۡنَاۚ قَالَ فَٱشۡهَدُواْ وَأَنَا۠ مَعَكُم مِّنَ ٱلشَّـٰهِدِينَ ﴿81﴾

Transliteration: Waith akhatha Allahu meethaqa alnnabiyyeena lama ataytukum min kitabin wahikmatin thumma jaakum rasoolun musaddiqun lima maAAakum latuminunna bihi walatansurunnahu qala aaqrartum waakhathtum AAala thalikum isree qaloo aqrarna qala faishhadoo waana maAAakum mina alshshahideena

Translation: ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលអល់ឡោះបានដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ចំពោះបណ្ដាព្យាការីទាំងឡាយថា៖ ទោះបីជាយើងបានប្រទានដល់ពួកអ្នកនូវគម្ពីរ និងគតិបណ្ឌិត បន្ទាប់មក មានអ្នកនាំសារម្នាក់(គឺព្យាការីមូហាំម៉ាត់)បានមកដល់ពួកអ្នកដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃអ្វី(គម្ពីរ)ដែលមាននៅជាមួយពួកអ្នកក៏ដោយ ក៏ពួកអ្នកត្រូវតែមានជំនឿចំពោះគេ និងជួយគាំទ្រដល់គេដែរ។ ទ្រង់បានមានបន្ទូលថា៖ តើពួកអ្នក(ឱបណ្តាព្យាការីទាំងឡាយ)ទទួលស្គាល់ដូចនេះ និងព្រមទទួលយកនូវកិច្ចសន្យាដ៏ម៉ឺងម៉ាត់របស់យើងដែរឬទេ? ពួកគេបានឆ្លើយថា៖ ពួកយើងព្រមទទួលស្គាល់ហើយ។ ទ្រង់បានមានបន្ទូលថា៖ ដូចនេះ ចូរពួកអ្នកធ្វើសាក្សីចុះ យើងក៏ស្ថិតក្នុងចំណោមអ្នកធ្វើសាក្សីជាមួយពួកអ្នកដែរ។

3:82

فَمَن تَوَلَّىٰ بَعۡدَ ذَٰلِكَ فَأُوْلَـٰٓئِكَ هُمُ ٱلۡفَٰسِقُونَ ﴿82﴾

Transliteration: Faman tawalla baAAda thalika faolaika humu alfasiqoona

Translation: ដូចនេះ ជនណាហើយដែលបានងាកចេញបន្ទាប់ពីនោះ ពួកទាំងនោះហើយគឺជាពួកដែលប្រព្រឹត្តអំពើខុសឆ្គង។

3:83

أَفَغَيۡرَ دِينِ ٱللَّهِ يَبۡغُونَ وَلَهُۥٓ أَسۡلَمَ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ طَوۡعٗا وَكَرۡهٗا وَإِلَيۡهِ يُرۡجَعُونَ ﴿83﴾

Transliteration: Afaghayra deeni Allahi yabghoona walahu aslama man fee alssamawati waalardi tawAAan wakarhan wailayhi yurjaAAoona

Translation: ដូច្នេះ តើពួកគេស្វែងរកសាសនាផ្សេងក្រៅពីសាសនារបស់អល់ឡោះ(សាសនាអ៊ីស្លាម)ឬ ខណៈដែលបណ្តាអ្នកដែលនៅលើមេឃជាច្រើនជាន់និងផែនដី គឺសុទ្ធតែប្រគល់ខ្លួនចំពោះទ្រង់ទាំងស្ម័គ្រចិត្ត និងមិនស្ម័គ្រចិត្ដនោះ? ហើយពួកគេនឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់វិញ(នៅថ្ងៃបរលោក)។

3:84

قُلۡ ءَامَنَّا بِٱللَّهِ وَمَآ أُنزِلَ عَلَيۡنَا وَمَآ أُنزِلَ عَلَىٰٓ إِبۡرَٰهِيمَ وَإِسۡمَٰعِيلَ وَإِسۡحَٰقَ وَيَعۡقُوبَ وَٱلۡأَسۡبَاطِ وَمَآ أُوتِيَ مُوسَىٰ وَعِيسَىٰ وَٱلنَّبِيُّونَ مِن رَّبِّهِمۡ لَا نُفَرِّقُ بَيۡنَ أَحَدٖ مِّنۡهُمۡ وَنَحۡنُ لَهُۥ مُسۡلِمُونَ ﴿84﴾

Transliteration: Qul amanna biAllahi wama onzila AAalayna wama onzila AAala ibraheema waismaAAeela waishaqa wayaAAqooba waalasbati wama ootiya moosa waAAeesa waalnnabiyyoona min rabbihim la nufarriqu bayna ahadin minhum wanahnu lahu muslimoona

Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ពួកយើងមានជំនឿចំពោះអល់ឡោះ និងអ្វី(គម្ពីរគួរអាន)ដែលគេបានបញ្ចុះមកឱ្យពួកយើង ហើយនិងអ្វីដែលគេបានបញ្ជុះទៅឲ្យព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្មាឯល ព្យាការីអ៊ីស្ហាក ព្យាការីយ៉ាក់កូប និងពូជពង្សរបស់ព្យាការីយ៉ាក់កូប(ដែលជាព្យាការី) ហើយនិងអ្វីដែលគេបានប្រទានឱ្យព្យាការីមូសា និងព្យាការីអ៊ីសា ព្រមទាំងអ្វី(គម្ពីរទាំងអស់)ដែលគេបានប្រទានឱ្យបណ្តាព្យាការីទាំងឡាយមកពីព្រះជាម្ចាស់របស់ពួកគេ។ ពួកយើងមិនបែងចែករវាងនរណាម្នាក់ក្នុងចំណោមពួកគេ(ព្យាការីទាំងឡាយ)ឡើយ ហើយចំពោះអល់ឡោះ(តែមួយគត់)ដែលពួកយើងប្រគល់ខ្លួន(ចូលឥស្លាម)។

3:85

وَمَن يَبۡتَغِ غَيۡرَ ٱلۡإِسۡلَٰمِ دِينٗا فَلَن يُقۡبَلَ مِنۡهُ وَهُوَ فِي ٱلۡأٓخِرَةِ مِنَ ٱلۡخَٰسِرِينَ ﴿85﴾

Transliteration: Waman yabtaghi ghayra alislami deenan falan yuqbala minhu wahuwa fee alakhirati mina alkhasireena

Translation: ហើយជនណាដែលស្វែងរកសាសនាផេ្សងក្រៅពីសាសនាអ៊ីស្លាមនោះ គេនឹងមិនទទួលយក(សាសនានោះ)អំពីរូបគេឡើយ ហើយនៅថ្ងៃបរលោក រូបគេនឹងស្ថិតក្នុងចំណោមពួកដែលខាតបង់។

3:86

كَيۡفَ يَهۡدِي ٱللَّهُ قَوۡمٗا كَفَرُواْ بَعۡدَ إِيمَٰنِهِمۡ وَشَهِدُوٓاْ أَنَّ ٱلرَّسُولَ حَقّٞ وَجَآءَهُمُ ٱلۡبَيِّنَٰتُۚ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّـٰلِمِينَ ﴿86﴾

Transliteration: Kayfa yahdee Allahu qawman kafaroo baAAda eemanihim washahidoo anna alrrasoola haqqun wajaahumu albayyinatu waAllahu la yahdee alqawma alththalimeena

Translation: តើឱ្យអល់ឡោះផ្តល់ការចង្អុលបង្ហាញយ៉ាងដូចម្តេចចំពោះក្រុមមួយដែលពួកគេបានប្រឆាំងបន្ទាប់ពីពួកគេមានជំនឿ(ចំពោះអល់ឡោះ) ហើយពួកគេក៏បានទទួលស្គាល់ដែរថា៖ ពិតប្រាកដណាស់ អ្នកនាំសារ(មូហាំម៉ាត់) គឺជាការពិត ហើយគាត់ក៏បាននាំមកឲ្យពួកគេនូវបណ្តាភស្ដុតាងជាច្រើនដ៏ច្បាស់លាស់ហើយនោះ? ហើយអល់ឡោះមិនផ្តល់ការចង្អុលបង្ហាញចំពោះក្រុមដែលបំពានឡើយ។

3:87

أُوْلَـٰٓئِكَ جَزَآؤُهُمۡ أَنَّ عَلَيۡهِمۡ لَعۡنَةَ ٱللَّهِ وَٱلۡمَلَـٰٓئِكَةِ وَٱلنَّاسِ أَجۡمَعِينَ ﴿87﴾

Transliteration: Olaika jazaohum anna AAalayhim laAAnata Allahi waalmalaikati waalnnasi ajmaAAeena

Translation: ពួកទាំងនោះ ការតបស្នងរបស់ពួកគេ គឺនឹងត្រូវទទួលបណ្តាសាពីអល់ឡោះ ពីបណ្តាម៉ាឡាអ៊ីកាត់ និងពីមនុស្សលោកទាំងអស់។

3:88

خَٰلِدِينَ فِيهَا لَا يُخَفَّفُ عَنۡهُمُ ٱلۡعَذَابُ وَلَا هُمۡ يُنظَرُونَ ﴿88﴾

Transliteration: Khalideena feeha la yukhaffafu AAanhumu alAAathabu wala hum yuntharoona

Translation: ពួកគេនឹងស្ថិតនៅជាក្នុងវា(បណ្តាសា និងឋាននរក)ជានិច្ច ហើយទណ្ឌកម្មនឹងមិនត្រូវបានគេបន្ធូរបន្ថយចំពោះពួកគេឡើយ ហើយពួកគេក៏មិនត្រូវបានពន្យារពេលនោះដែរ។

3:89

إِلَّا ٱلَّذِينَ تَابُواْ مِنۢ بَعۡدِ ذَٰلِكَ وَأَصۡلَحُواْ فَإِنَّ ٱللَّهَ غَفُورٞ رَّحِيمٌ ﴿89﴾

Transliteration: Illa allatheena taboo min baAAdi thalika waaslahoo fainna Allaha ghafoorun raheemun

Translation: លើកលែងតែបណ្ដាអ្នកដែលបានសារភាពកំហុសបន្ទាប់ពីនោះ(បន្ទាប់ពីគ្មានជំនឿ និងបំពាន) ព្រមទាំងបានកែខ្លួនប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។

3:90

إِنَّ ٱلَّذِينَ كَفَرُواْ بَعۡدَ إِيمَٰنِهِمۡ ثُمَّ ٱزۡدَادُواْ كُفۡرٗا لَّن تُقۡبَلَ تَوۡبَتُهُمۡ وَأُوْلَـٰٓئِكَ هُمُ ٱلضَّآلُّونَ ﴿90﴾

Transliteration: Inna allatheena kafaroo baAAda eemanihim thumma izdadoo kufran lan tuqbala tawbatuhum waolaika humu alddalloona

Translation: ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿបន្ទាប់ពីពួកគេបានជំនឿហើយនោះ ក្រោយមក ពួកគេកាន់តែបន្ថែមភាពគ្មានជំនឿរបស់ពួកគេ(រហូតដល់សេចក្តីស្លាប់បានមកដល់) គឺគេនឹងមិនទទួលយកការសារភាពកំហុសរបស់ពួកគេឡើយ។ ពួកទាំងនោះហើយ គឺជាពួកដែលវង្វេង។

3:91

إِنَّ ٱلَّذِينَ كَفَرُواْ وَمَاتُواْ وَهُمۡ كُفَّارٞ فَلَن يُقۡبَلَ مِنۡ أَحَدِهِم مِّلۡءُ ٱلۡأَرۡضِ ذَهَبٗا وَلَوِ ٱفۡتَدَىٰ بِهِۦٓۗ أُوْلَـٰٓئِكَ لَهُمۡ عَذَابٌ أَلِيمٞ وَمَا لَهُم مِّن نَّـٰصِرِينَ ﴿91﴾

Transliteration: Inna allatheena kafaroo wamatoo wahum kuffarun falan yuqbala min ahadihim milo alardi thahaban walawi iftada bihi olaika lahum AAathabun aleemun wama lahum min nasireena

Translation: ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ ហើយពួកគេបានស្លាប់ក្នុងភាពជាអ្នកគ្មានជំនឿនោះ បើទោះជាគេមានមាសប្រាក់ពេញផែនដី ក៏គេ(អល់ឡោះ)មិនទទួលយកពីនរណាម្នាក់ក្នុងចំណោមពួកគេនោះដែរ សូម្បីតែពួកគេយកវាមកលោះខ្លួនពួកគេ(ឲ្យរួចផុតពីទណ្ឌកម្ម)ក៏ដោយ។ ពួកទាំងនោះហើយ គឺជាពួកដែលត្រូវទទួលទណ្ឌកម្មដ៏សែនឈឺចាប់បំផុត ហើយពួកគេគ្មានអ្នកជួយឡើយ។

3:92

لَن تَنَالُواْ ٱلۡبِرَّ حَتَّىٰ تُنفِقُواْ مِمَّا تُحِبُّونَۚ وَمَا تُنفِقُواْ مِن شَيۡءٖ فَإِنَّ ٱللَّهَ بِهِۦ عَلِيمٞ ﴿92﴾

Transliteration: Lan tanaloo albirra hatta tunfiqoo mimma tuhibboona wama tunfiqoo min shayin fainna Allaha bihi AAaleemun

Translation: ពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)មិនទាន់ឈានទៅដល់(ផលបុណ្យ និងឋានៈនៃ)មនុស្សល្អឡើយ លុះត្រាតែពួកអ្នកបរិច្ចាគអំពីអ្វីដែលពួកអ្នកស្រលាញ់។ ហើយអ្វីក៏ដោយដែលពួកអ្នកបានបរិច្ចាគនោះ ពិតប្រាកដណាស់ អល់ឡោះមហាដឹងបំផុតចំពោះវា។

3:93

كُلُّ ٱلطَّعَامِ كَانَ حِلّٗا لِّبَنِيٓ إِسۡرَـٰٓءِيلَ إِلَّا مَا حَرَّمَ إِسۡرَـٰٓءِيلُ عَلَىٰ نَفۡسِهِۦ مِن قَبۡلِ أَن تُنَزَّلَ ٱلتَّوۡرَىٰةُۚ قُلۡ فَأۡتُواْ بِٱلتَّوۡرَىٰةِ فَٱتۡلُوهَآ إِن كُنتُمۡ صَٰدِقِينَ ﴿93﴾

Transliteration: Kullu alttaAAami kana hillan libanee israeela illa ma harrama israeelu AAala nafsihi min qabli an tunazzala alttawratu qul fatoo bialttawrati faotlooha in kuntum sadiqeena

Translation: រាល់ចំណីអាហារទាំងអស់ធ្លាប់ត្រូវបានអនុញ្ញាតចំពោះអម្បូរអ៊ីស្រាឯល(ទទួលទាន) លើកលែងតែអ្វីដែលអ៊ីស្រាឯល(ព្យាការីយ៉ាក់កូប)បានហាមឃាត់ទៅលើខ្លួនគាត់ផ្ទាល់មុននឹងគេបានបញ្ចុះគម្ពីរតាវរ៉តប៉ុណ្ណោះ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នក(ពួកយូដា)យកគម្ពីរតាវរ៉តមក ហើយចូរពួកអ្នកអានវាមើល៍ ប្រសិនបើពួកអ្នកជាអ្នកដែលត្រឹមត្រូវ(ចំពោះអ្វីដែលពួកអ្នកបានអះអាង)មែននោះ។

3:94

فَمَنِ ٱفۡتَرَىٰ عَلَى ٱللَّهِ ٱلۡكَذِبَ مِنۢ بَعۡدِ ذَٰلِكَ فَأُوْلَـٰٓئِكَ هُمُ ٱلظَّـٰلِمُونَ ﴿94﴾

Transliteration: Famani iftara AAala Allahi alkathiba min baAAdi thalika faolaika humu althalimoona

Translation: ដូច្នេះ ជនណាហើយដែលប្រឌិតរឿងភូតកុហកទៅលើអល់ឡោះជាម្ចាស់បន្ទាប់ពីនោះ ពិតប្រាកដណាស់ ពួកទាំងនោះហើយ គឺជាពួកដែលបំពាន។

3:95

قُلۡ صَدَقَ ٱللَّهُۗ فَٱتَّبِعُواْ مِلَّةَ إِبۡرَٰهِيمَ حَنِيفٗاۖ وَمَا كَانَ مِنَ ٱلۡمُشۡرِكِينَ ﴿95﴾

Transliteration: Qul sadaqa Allahu faittabiAAoo millata ibraheema haneefan wama kana mina almushrikeena

Translation: ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថា៖ អ្វីដែលអល់ឡោះបានមានបន្ទូល គឺជាការពិត។ ហេតុនេះ ចូរពួកអ្នកដើរតាមសាសនារបស់ព្យាការីអ៊ីព្រហ៊ីមដ៏ស្អាតស្អំចុះ ហើយរូបគាត់មិនស្ថិតក្នុងចំណោមពួកមុស្ហរីគីន(ពួកពហុទេពនិយម)ឡើយ។

3:96

إِنَّ أَوَّلَ بَيۡتٖ وُضِعَ لِلنَّاسِ لَلَّذِي بِبَكَّةَ مُبَارَكٗا وَهُدٗى لِّلۡعَٰلَمِينَ ﴿96﴾

Transliteration: Inna awwala baytin wudiAAa lilnnasi lallathee bibakkata mubarakan wahudan lilAAalameena

Translation: ពិតប្រាកដណាស់ គេហដ្ឋានដំបូងគេដែលត្រូវគេដាក់សម្រាប់មនុស្សលោក(ដើម្បីធ្វើសក្ការៈចំពោះអល់ឡោះជាម្ចាស់)នោះ គឺស្ថិតនៅឯក្រុងម៉ាក្កះដែលប្រកបដោយពរជ័យ និងជាការចង្អុលបង្ហាញដល់ពិភពទាំងអស់ផងដែរ។

3:97

فِيهِ ءَايَٰتُۢ بَيِّنَٰتٞ مَّقَامُ إِبۡرَٰهِيمَۖ وَمَن دَخَلَهُۥ كَانَ ءَامِنٗاۗ وَلِلَّهِ عَلَى ٱلنَّاسِ حِجُّ ٱلۡبَيۡتِ مَنِ ٱسۡتَطَاعَ إِلَيۡهِ سَبِيلٗاۚ وَمَن كَفَرَ فَإِنَّ ٱللَّهَ غَنِيٌّ عَنِ ٱلۡعَٰلَمِينَ ﴿97﴾

Transliteration: Feehi ayatun bayyinatun maqamu ibraheema waman dakhalahu kana aminan walillahi AAala alnnasi hijju albayti mani istataAAa ilayhi sabeelan waman kafara fainna Allaha ghaniyyun AAani alAAalameena

Translation: នៅក្នុងវា មានសញ្ញាភស្តុតាងជាច្រើនដ៏ច្បាស់លាស់ ដែលក្នុងចំណោមនោះគឺម៉ាកមអ៊ីព្រហ៊ីម។ ជនណាហើយដែលបានចូលទៅទីនោះ គឺនឹងមានសុវត្តិភាព។ ហើយអល់ឡោះជាម្ចាស់បានដាក់កាតព្វកិច្ចទៅលើមនុស្សឱ្យធ្វើធម្មយាត្រាហាជ្ជីនៅឯពៃទុលឡោះចំពោះជនណាដែលមានលទ្ធភាពទៅដល់ទីនោះ។ ហើយជនណាដែលប្រឆាំងនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមានលើសលប់មិនត្រូវការអ្វីមួយពីពិភពទាំងអស់ឡើយ។

3:98

قُلۡ يَـٰٓأَهۡلَ ٱلۡكِتَٰبِ لِمَ تَكۡفُرُونَ بِـَٔايَٰتِ ٱللَّهِ وَٱللَّهُ شَهِيدٌ عَلَىٰ مَا تَعۡمَلُونَ ﴿98﴾

Transliteration: Qul ya ahla alkitabi lima takfuroona biayati Allahi waAllahu shaheedun AAala ma taAAmaloona

Translation: ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថា៖ ឱពួកអះលីគីតាប! ហេតុអ្វីបានជាពួកអ្នកប្រឆាំងនឹងបណ្តាភស្តុតាងទាំងឡាយរបស់អល់ឡោះ? ហើយអល់ឡោះជាសាក្សីចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ត។

3:99

قُلۡ يَـٰٓأَهۡلَ ٱلۡكِتَٰبِ لِمَ تَصُدُّونَ عَن سَبِيلِ ٱللَّهِ مَنۡ ءَامَنَ تَبۡغُونَهَا عِوَجٗا وَأَنتُمۡ شُهَدَآءُۗ وَمَا ٱللَّهُ بِغَٰفِلٍ عَمَّا تَعۡمَلُونَ ﴿99﴾

Transliteration: Qul ya ahla alkitabi lima tasuddoona AAan sabeeli Allahi man amana tabghoonaha AAiwajan waantum shuhadao wama Allahu bighafilin AAamma taAAmaloona

Translation: ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថា៖ ឱពួកអះលីគីតាប! ហេតុអ្វីបានជាពួកអ្នករារាំងអ្នកមានជំនឿពីមាគ៌ារបស់អល់ឡោះ ដោយពួកអ្នកចង់ឱ្យមាគ៌ានោះវៀចវេរ ខណៈដែលពួកអ្នក គឺជាសាក្សីស្រាប់(ថាវាជាមាគ៌ាពិត)ហើយនោះ? ហើយអល់ឡោះទ្រង់មិនព្រងើយកន្តើយចំពោះអ្វីដែលពួកអ្នកបានប្រព្រឹត្តនោះឡើយ។

3:100

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِن تُطِيعُواْ فَرِيقٗا مِّنَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ يَرُدُّوكُم بَعۡدَ إِيمَٰنِكُمۡ كَٰفِرِينَ ﴿100﴾

Transliteration: Ya ayyuha allatheena amanoo in tuteeAAoo fareeqan mina allatheena ootoo alkitaba yaruddookum baAAda eemanikum kafireena

Translation: ឱបណ្ដាអ្នកដែលមានជំនឿ! ប្រសិនបើពួកអ្នកដើរតាមក្រុមមួយក្នុងចំណោមពួកអះលីគីតាប ពួកគេនឹងធ្វើឱ្យពួកអ្នកត្រឡប់ទៅរកភាពគ្មានជំនឿវិញក្រោយពីពួកអ្នកមានជំនឿហើយនោះជាមិនខាន។

3:101

وَكَيۡفَ تَكۡفُرُونَ وَأَنتُمۡ تُتۡلَىٰ عَلَيۡكُمۡ ءَايَٰتُ ٱللَّهِ وَفِيكُمۡ رَسُولُهُۥۗ وَمَن يَعۡتَصِم بِٱللَّهِ فَقَدۡ هُدِيَ إِلَىٰ صِرَٰطٖ مُّسۡتَقِيمٖ ﴿101﴾

Transliteration: Wakayfa takfuroona waantum tutla AAalaykum ayatu Allahi wafeekum rasooluhu waman yaAAtasim biAllahi faqad hudiya ila siratin mustaqeemin

Translation: តើពួកអ្នកប្រឆាំងយ៉ាងដូចម្តេច ខណៈដែលពួកអ្នកត្រូវបានគេសូត្រឲ្យស្តាប់នូវបណ្តាវាក្យខណ្ឌរបស់អល់ឡោះ ហើយអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់) ក៏ស្ថិតនៅជាមួយពួកអ្នកផងដែរនោះ? ជនណាដែលប្រកាន់ខ្ជាប់នឹងអល់ឡោះ(គម្ពីរគួរអាន និងស៊ុណ្ណះ) ពិតប្រាកដណាស់ រូបគេនឹងត្រូវបានគេចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។

3:102

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱتَّقُواْ ٱللَّهَ حَقَّ تُقَاتِهِۦ وَلَا تَمُوتُنَّ إِلَّا وَأَنتُم مُّسۡلِمُونَ ﴿102﴾

Transliteration: Ya ayyuha allatheena amanoo ittaqoo Allaha haqqa tuqatihi wala tamootunna illa waantum muslimoona

Translation: ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់នូវការកោតខ្លាចមួយដ៏ពិតប្រាកដ។ ហើយពួកអ្នកមិនត្រូវស្លាប់ជាដាច់ខាត លើកលែងតែពួកអ្នកជាជនមូស្លីម។

3:103

وَٱعۡتَصِمُواْ بِحَبۡلِ ٱللَّهِ جَمِيعٗا وَلَا تَفَرَّقُواْۚ وَٱذۡكُرُواْ نِعۡمَتَ ٱللَّهِ عَلَيۡكُمۡ إِذۡ كُنتُمۡ أَعۡدَآءٗ فَأَلَّفَ بَيۡنَ قُلُوبِكُمۡ فَأَصۡبَحۡتُم بِنِعۡمَتِهِۦٓ إِخۡوَٰنٗا وَكُنتُمۡ عَلَىٰ شَفَا حُفۡرَةٖ مِّنَ ٱلنَّارِ فَأَنقَذَكُم مِّنۡهَاۗ كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمۡ ءَايَٰتِهِۦ لَعَلَّكُمۡ تَهۡتَدُونَ ﴿103﴾

Transliteration: WaiAAtasimoo bihabli Allahi jameeAAan wala tafarraqoo waothkuroo niAAmata Allahi AAalaykum ith kuntum aAAdaan faallafa bayna quloobikum faasbahtum biniAAmatihi ikhwanan wakuntum AAala shafa hufratin mina alnnari faanqathakum minha kathalika yubayyinu Allahu lakum ayatihi laAAallakum tahtadoona

Translation: ហើយចូរពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)ប្រកាន់ខ្ជាប់នឹងខ្សែរបស់អល់ឡោះ(គម្ពីរគួរអាន និងស៊ុណ្ណះ)ទាំងអស់គ្នា និងមិនត្រូវបែកបាក់គ្នាឡើយ។ ហើយចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់អល់ឡោះចំពោះពួកអ្នក ខណៈដែលពួកអ្នកធ្លាប់ជាសត្រូវនឹងគ្នា(មុនពេលដែលអ៊ីស្លាមបានមកដល់) ក្រោយមក ទ្រង់បានផ្សះផ្សារវាងដួងចិត្តរបស់ពួកអ្នក(តាមរយៈសាសនាអ៊ីស្លាម)។ ពេលនោះ ដោយការប្រោសប្រទានរបស់ទ្រង់ ពួកអ្នកក៏បានក្លាយជាបងប្អូននឹងគ្នា(ក្នុងសាសនា)។ ហើយពួកអ្នកធ្លាប់ស្ថិតនៅលើមាត់រណ្តៅនៃឋាននរក ប៉ុន្តែអល់ឡោះជាម្ចាស់បានសង្គ្រោះពួកអ្នកឱ្យរួចផុតពីវាវិញ(តាមរយៈសាសនាអ៊ីស្លាម)។ ដូច្នោះដែរ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់ប្រាប់ពួកអ្នកនូវវាក្យខណ្ឌទាំងឡាយរបស់ទ្រង់ សង្ឃឹមថាពួកអ្នកទទួលបានការចង្អុលបង្ហាញ។

3:104

وَلۡتَكُن مِّنكُمۡ أُمَّةٞ يَدۡعُونَ إِلَى ٱلۡخَيۡرِ وَيَأۡمُرُونَ بِٱلۡمَعۡرُوفِ وَيَنۡهَوۡنَ عَنِ ٱلۡمُنكَرِۚ وَأُوْلَـٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ ﴿104﴾

Transliteration: Waltakun minkum ommatun yadAAoona ila alkhayri wayamuroona bialmaAAroofi wayanhawna AAani almunkari waolaika humu almuflihoona

Translation: ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)បង្កើតឱ្យមានក្រុមមួយក្នុងចំណោមពួកអ្នក ដែលអំពាវនាវទៅរកប្រការល្អ ហើយពួកគេប្រើគ្នាឱ្យធ្វើអំពើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់។ អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលជោគជ័យ(ទាំងក្នុងលោកិយ និងថ្ងៃបរលោក)។

3:105

وَلَا تَكُونُواْ كَٱلَّذِينَ تَفَرَّقُواْ وَٱخۡتَلَفُواْ مِنۢ بَعۡدِ مَا جَآءَهُمُ ٱلۡبَيِّنَٰتُۚ وَأُوْلَـٰٓئِكَ لَهُمۡ عَذَابٌ عَظِيمٞ ﴿105﴾

Transliteration: Wala takoonoo kaallatheena tafarraqoo waikhtalafoo min baAAdi ma jaahumu albayyinatu waolaika lahum AAathabun AAatheemun

Translation: ហើយចូរពួកអ្នកកុំធ្វើដូច(ពួកអះលីគីតាប)ដែលបានបែកបាក់គ្នា និងបានខ្វែងគំនិតគ្នាបន្ទាប់ពីភស្តុតាងយ៉ាងច្បាស់លាស់បានមកដល់ពួកគេហើយនោះឱ្យសោះ។ ហើយពួកទាំងនោះ ពួកគេនឹងត្រូវទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។

3:106

يَوۡمَ تَبۡيَضُّ وُجُوهٞ وَتَسۡوَدُّ وُجُوهٞۚ فَأَمَّا ٱلَّذِينَ ٱسۡوَدَّتۡ وُجُوهُهُمۡ أَكَفَرۡتُم بَعۡدَ إِيمَٰنِكُمۡ فَذُوقُواْ ٱلۡعَذَابَ بِمَا كُنتُمۡ تَكۡفُرُونَ ﴿106﴾

Transliteration: Yawma tabyaddu wujoohun wataswaddu wujoohun faamma allatheena iswaddat wujoohuhum akafartum baAAda eemanikum fathooqoo alAAathaba bima kuntum takfuroona

Translation: គឺនៅថ្ងៃដែលផ្ទៃមុខ(អ្នកមានជំនឿ) សភ្លឺ និងផ្ទៃមុខ(ពួកគ្មានជំនឿ) ខ្មៅងងឹត។ រីឯពួកដែលផ្ទៃមុខរបស់ពួកគេខ្មៅងងឹតនោះ (មានគេសួរទៅកាន់ពួកគេថា៖) តើពួកអ្នកប្រឆាំង(នឹងអល់ឡោះ)ក្រោយពីពួកអ្នកបានជំនឿហើយឬ? ដូច្នេះ ចូរពួកអ្នកភ្លក់នូវទណ្ឌកម្ម(របស់អល់ឡោះ)ដោយសារតែការប្រឆាំងរបស់ពួកអ្នកនោះចុះ។

3:107

وَأَمَّا ٱلَّذِينَ ٱبۡيَضَّتۡ وُجُوهُهُمۡ فَفِي رَحۡمَةِ ٱللَّهِۖ هُمۡ فِيهَا خَٰلِدُونَ ﴿107﴾

Transliteration: Waamma allatheena ibyaddat wujoohuhum fafee rahmati Allahi hum feeha khalidoona

Translation: ចំណែកឯបណ្តាអ្នកដែលផ្ទៃមុខរបស់ពួកគេសភ្លឺវិញ ពួកគេស្ថិតនៅក្នុងក្តីមេត្តាករុណារបស់អល់ឡោះ(ឋានសួគ៌)។ ពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

3:108

تِلۡكَ ءَايَٰتُ ٱللَّهِ نَتۡلُوهَا عَلَيۡكَ بِٱلۡحَقِّۗ وَمَا ٱللَّهُ يُرِيدُ ظُلۡمٗا لِّلۡعَٰلَمِينَ ﴿108﴾

Transliteration: Tilka ayatu Allahi natlooha AAalayka bialhaqqi wama Allahu yureedu thulman lilAAalameena

Translation: ទាំងនោះគឺជាបណ្តាវាក្យខណ្ឌរបស់អល់ឡោះដែលយើងបានសូត្រឲ្យអ្នកស្តាប់យ៉ាងពិតប្រាកដ។ ហើយអល់ឡោះទ្រង់មិនប្រាថ្នាបំពានទៅលើពិភពទាំងអស់ឡើយ។

3:109

وَلِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۚ وَإِلَى ٱللَّهِ تُرۡجَعُ ٱلۡأُمُورُ ﴿109﴾

Transliteration: Walillahi ma fee alssamawati wama fee alardi waila Allahi turjaAAu alomooru

Translation: ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ហើយកិច្ចការទាំងអស់ គឺត្រូវគេនាំត្រឡប់ទៅកាន់អល់ឡោះ។

3:110

كُنتُمۡ خَيۡرَ أُمَّةٍ أُخۡرِجَتۡ لِلنَّاسِ تَأۡمُرُونَ بِٱلۡمَعۡرُوفِ وَتَنۡهَوۡنَ عَنِ ٱلۡمُنكَرِ وَتُؤۡمِنُونَ بِٱللَّهِۗ وَلَوۡ ءَامَنَ أَهۡلُ ٱلۡكِتَٰبِ لَكَانَ خَيۡرٗا لَّهُمۚ مِّنۡهُمُ ٱلۡمُؤۡمِنُونَ وَأَكۡثَرُهُمُ ٱلۡفَٰسِقُونَ ﴿110﴾

Transliteration: Kuntum khayra ommatin okhrijat lilnnasi tamuroona bialmaAAroofi watanhawna AAani almunkari watuminoona biAllahi walaw amana ahlu alkitabi lakana khayran lahum minhumu almuminoona waaktharuhumu alfasiqoona

Translation: ពួកអ្នក(ឱប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់) គឺជាប្រជាជាតិមួយដែលល្អប្រពៃជាងគេបំផុតដែលគេបានបញ្ចេញ(បង្កើត)មកសម្រាប់មនុស្សលោក ដោយពួកអ្នកប្រើគ្នាឱ្យធ្វើអំពើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់ ព្រមទាំងមានជំនឿចំពោះអល់ឡោះ។ ហើយប្រសិនបើពួកអះលីគីតាបមានជំនឿ(លើព្យាការីមូហាំម៉ាត់)នោះ វាគឺជាការប្រសើរបំផុតសម្រាប់ពួកគេ។ ក្នុងចំណោមពួកគេ(ពួកអះលីគីតាប) គឺមានអ្នកដែលមានជំនឿ តែភាគច្រើននៃពួកគេ គឺជាពួកដែលប្រព្រឹត្តល្មើស(អជំនឿ)។

3:111

لَن يَضُرُّوكُمۡ إِلَّآ أَذٗىۖ وَإِن يُقَٰتِلُوكُمۡ يُوَلُّوكُمُ ٱلۡأَدۡبَارَ ثُمَّ لَا يُنصَرُونَ ﴿111﴾

Transliteration: Lan yadurrookum illa athan wain yuqatilookum yuwallookumu aladbara thumma la yunsaroona

Translation: ពួកគេមិនអាចបង្កគ្រោះថ្នាក់ដល់ពួកអ្នក(បណ្ដាអ្នកមានជំនឿ)បានជាដាច់ខាត ក្រៅតែពីការបញ្ឈឺចិត្តប៉ុណ្ណោះ។ ហើយប្រសិនបើពួកគេធ្វើសង្គ្រាមប្រយុទ្ធជាមួយពួកអ្នកនោះ ពួកគេប្រាកដជានឹងរត់ត្រឡប់ក្រោយជាមិនខាន។ ក្រោយមក ពួកគេក៏នឹងមិនត្រូវបានគេជួយនោះដែរ។

3:112

ضُرِبَتۡ عَلَيۡهِمُ ٱلذِّلَّةُ أَيۡنَ مَا ثُقِفُوٓاْ إِلَّا بِحَبۡلٖ مِّنَ ٱللَّهِ وَحَبۡلٖ مِّنَ ٱلنَّاسِ وَبَآءُو بِغَضَبٖ مِّنَ ٱللَّهِ وَضُرِبَتۡ عَلَيۡهِمُ ٱلۡمَسۡكَنَةُۚ ذَٰلِكَ بِأَنَّهُمۡ كَانُواْ يَكۡفُرُونَ بِـَٔايَٰتِ ٱللَّهِ وَيَقۡتُلُونَ ٱلۡأَنۢبِيَآءَ بِغَيۡرِ حَقّٖۚ ذَٰلِكَ بِمَا عَصَواْ وَّكَانُواْ يَعۡتَدُونَ ﴿112﴾

Transliteration: Duribat AAalayhimu alththillatu ayna ma thuqifoo illa bihablin mina Allahi wahablin mina alnnasi wabaoo bighadabin mina Allahi waduribat AAalayhimu almaskanatu thalika biannahum kanoo yakfuroona biayati Allahi wayaqtuloona alanbiyaa bighayri haqqin thalika bima AAasaw wakanoo yaAAtadoona

Translation: ភាពអាប់ឱនត្រូវបានគេដាក់លើពួកគេ(ពួកយូដា) ទោះបីជាពួកគេស្ថិតនៅទីកន្លែងណាក៏ដោយ លើកលែងតែ(ពួកគេ)ទទួលបានកិច្ចព្រមព្រៀង(សន្តិភាព)ពីអល់ឡោះ និងពីមនុស្សលោក(ណាម្នាក់)ប៉ុណ្ណោះ។ ពួកគេវិលត្រឡប់ទៅវិញដោយទទួលរងនូវការខឹងសម្បាពីអល់ឡោះ ហើយភាពក្រខ្សត់ត្រូវបានហ៊ុមព័ទ្ធពួកគេ។ នោះគឺដោយសារតែពួកគេបានប្រឆាំងនឹងបណ្តាភស្តុតាងទាំងឡាយរបស់អល់ឡោះ និងបានសម្លាប់បណ្តាព្យាការីទាំងឡាយដោយបំពាន។ នោះគឺដោយសារតែពួកគេបានប្រឆាំង និងបានបំពាន(ទៅលើព្រំដែនរបស់អល់ឡោះ)។

3:113

لَيۡسُواْ سَوَآءٗۗ مِّنۡ أَهۡلِ ٱلۡكِتَٰبِ أُمَّةٞ قَآئِمَةٞ يَتۡلُونَ ءَايَٰتِ ٱللَّهِ ءَانَآءَ ٱلَّيۡلِ وَهُمۡ يَسۡجُدُونَ ﴿113﴾

Transliteration: Laysoo sawaan min ahli alkitabi ommatun qaimatun yatloona ayati Allahi anaa allayli wahum yasjudoona

Translation: ពួកគេទាំងអស់ មិនមែនសុទ្ធតែដូចគ្នានោះឡើយ។ ក្នុងចំណោមពួកអះលីគីតាប គឺមានក្រុមមួយដែលប្រកាន់ខ្ជាប់(នឹងសាសនារបស់អល់ឡោះ)ដោយពួកគេសូត្រនូវបណ្តាវាក្យខណ្ឌរបស់អល់ឡោះនៅពេលយប់ ខណៈដែលពួកគេស៊ូជោត(សឡាត)។

3:114

يُؤۡمِنُونَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَيَأۡمُرُونَ بِٱلۡمَعۡرُوفِ وَيَنۡهَوۡنَ عَنِ ٱلۡمُنكَرِ وَيُسَٰرِعُونَ فِي ٱلۡخَيۡرَٰتِۖ وَأُوْلَـٰٓئِكَ مِنَ ٱلصَّـٰلِحِينَ ﴿114﴾

Transliteration: Yuminoona biAllahi waalyawmi alakhiri wayamuroona bialmaAAroofi wayanhawna AAani almunkari wayusariAAoona fee alkhayrati waolaika mina alssaliheena

Translation: ពួកគេមានជំនឿចំពោះអល់ឡោះ និងថ្ងៃបរលោក ហើយពួកគេប្រើគ្នាឱ្យធ្វើអំពើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់ ព្រមទាំងរួសរាន់ក្នុងការប្រព្រឹត្តអំពើល្អទាំងឡាយ។ អ្នកទាំងនោះហើយ គឺស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសល។

3:115

وَمَا يَفۡعَلُواْ مِنۡ خَيۡرٖ فَلَن يُكۡفَرُوهُۗ وَٱللَّهُ عَلِيمُۢ بِٱلۡمُتَّقِينَ ﴿115﴾

Transliteration: Wama yafAAaloo min khayrin falan yukfaroohu waAllahu AAaleemun bialmuttaqeena

Translation: អ្វីក៏ដោយដែលអ្នកទាំងនោះបានធ្វើនៃប្រការល្អ (ទោះបីតិចក្តីច្រើនក្តី) ក៏គេមិនធ្វើឱ្យវាបាត់បង់នោះដែរ។ ហើយអល់ឡោះមហាដឹងបំផុតចំពោះអ្នកដែលកោតខ្លាច។

3:116

إِنَّ ٱلَّذِينَ كَفَرُواْ لَن تُغۡنِيَ عَنۡهُمۡ أَمۡوَٰلُهُمۡ وَلَآ أَوۡلَٰدُهُم مِّنَ ٱللَّهِ شَيۡـٔٗاۖ وَأُوْلَـٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ ﴿116﴾

Transliteration: Inna allatheena kafaroo lan tughniya AAanhum amwaluhum wala awladuhum mina Allahi shayan waolaika ashabu alnnari hum feeha khalidoona

Translation: ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ ទ្រព្យសម្បត្តិរបស់ពួកគេ និងកូនចៅរបស់ពួកគេមិនអាចការពារពួកគេពីអល់ឡោះជាម្ចាស់បន្តិចណាឡើយ។ ពួកទាំងនោះហើយគឺជាពួកឋាននរកដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

3:117

مَثَلُ مَا يُنفِقُونَ فِي هَٰذِهِ ٱلۡحَيَوٰةِ ٱلدُّنۡيَا كَمَثَلِ رِيحٖ فِيهَا صِرٌّ أَصَابَتۡ حَرۡثَ قَوۡمٖ ظَلَمُوٓاْ أَنفُسَهُمۡ فَأَهۡلَكَتۡهُۚ وَمَا ظَلَمَهُمُ ٱللَّهُ وَلَٰكِنۡ أَنفُسَهُمۡ يَظۡلِمُونَ ﴿117﴾

Transliteration: Mathalu ma yunfiqoona fee hathihi alhayati alddunya kamathali reehin feeha sirrun asabat hartha qawmin thalamoo anfusahum faahlakathu wama thalamahumu Allahu walakin anfusahum yathlimoona

Translation: ការប្រៀបធៀបនូវអ្វីដែលពួកគេ(ពួកគ្មានជំនឿ)បានបរិច្ចាគក្នុងជីវិតលោកិយនេះ គឺប្រៀបដូចជាខ្យល់ត្រជាក់ខ្លាំងដែលបានបក់បោកទៅលើដំណាំរបស់ក្រុមមួយដែលបានបំពានលើខ្លួនឯង។ ពេលនោះ វាក៏បានបំផ្លាញដំណាំនោះអស់។ ហើយអល់ឡោះមិនបានបំពានទៅលើពួកគេឡើយ(ចំពោះរឿងនោះ) ក៏ប៉ុន្តែពួកគេទៅវិញទេដែលជាអ្នកបំពាន(លើខ្លួនឯង)។

3:118

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَتَّخِذُواْ بِطَانَةٗ مِّن دُونِكُمۡ لَا يَأۡلُونَكُمۡ خَبَالٗا وَدُّواْ مَا عَنِتُّمۡ قَدۡ بَدَتِ ٱلۡبَغۡضَآءُ مِنۡ أَفۡوَٰهِهِمۡ وَمَا تُخۡفِي صُدُورُهُمۡ أَكۡبَرُۚ قَدۡ بَيَّنَّا لَكُمُ ٱلۡأٓيَٰتِۖ إِن كُنتُمۡ تَعۡقِلُونَ ﴿118﴾

Transliteration: Ya ayyuha allatheena amanoo la tattakhithoo bitanatan min doonikum la yaloonakum khabalan waddoo ma AAanittum qad badati albaghdao min afwahihim wama tukhfee sudooruhum akbaru qad bayyanna lakumu alayati in kuntum taAAqiloona

Translation: ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំយកអ្នកផ្សេងក្រៅពីគ្នាឯងធ្វើជាមិត្តជិតស្និទ្ធ ដោយពួកអ្នកបង្ហាញឱ្យពួកគេបានដឹងពីអាថ៌កំបាំងរបស់ពួកអ្នកឱ្យសោះ។ ពួកគេរំពឹងថា ពួកអ្នកនឹងទទួលរងនូវគ្រោះថ្នាក់។ ពិតប្រាកដណាស់ ការស្អប់ខ្ពើម(ពីសំណាក់ពួកគេ)បានលេចឡើងនៅលើអណ្តាតរបស់ពួកគេ។ ហើយភាពស្អប់ខ្ពើមដែលពួកគេលាក់ទុកនៅក្នុងទ្រូងរបស់ពួកគេ គឺធំធេងជាងនោះទៅទៀត។ ពិតប្រាកដណាស់ យើងបានបញ្ជាក់ប្រាប់ដល់ពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)នូវភស្តុតាងដ៏ច្បាស់លាស់ជាច្រើន ប្រសិនបើពួកអ្នកចេះគិតពិចារណា។

3:119

هَـٰٓأَنتُمۡ أُوْلَآءِ تُحِبُّونَهُمۡ وَلَا يُحِبُّونَكُمۡ وَتُؤۡمِنُونَ بِٱلۡكِتَٰبِ كُلِّهِۦ وَإِذَا لَقُوكُمۡ قَالُوٓاْ ءَامَنَّا وَإِذَا خَلَوۡاْ عَضُّواْ عَلَيۡكُمُ ٱلۡأَنَامِلَ مِنَ ٱلۡغَيۡظِۚ قُلۡ مُوتُواْ بِغَيۡظِكُمۡۗ إِنَّ ٱللَّهَ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ﴿119﴾

Transliteration: Haantum olai tuhibboonahum wala yuhibboonakum watuminoona bialkitabi kullihi waitha laqookum qaloo amanna waitha khalaw AAaddoo AAalaykumu alanamila mina alghaythi qul mootoo bighaythikum inna Allaha AAaleemun bithati alssudoori

Translation: ពួកអ្នក គឺបែបនេះឯង។ ពួកអ្នកស្រលាញ់ពួកគេ តែពួកគេវិញមិនបានស្រលាញ់ពួកអ្នកឡើយ។ ហើយពួកអ្នកមានជំនឿលើបណ្តាគម្ពីរទាំងអស់(រួមទាំងគម្ពីររបស់ពួកគេផងដែរ)។ ហើយនៅពេលដែលពួកគេបានជួបនឹងពួកអ្នក ពួកគេនិយាយថា៖ ពួកយើងមានជំនឿហើយ។ តែនៅពេលពួកគេចាកចេញទៅវិញ ពួកគេបានខាំចុងម្រាមដៃខ្លួនឯងដោយការចងកំហឹង(ចំពោះពួកអ្នក)។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នកស្លាប់ទាំងការចងកំហឹងបែបនេះចុះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវអ្វីដែលនៅក្នុងដួងចិត្ត(របស់ពួកគេ)។

3:120

إِن تَمۡسَسۡكُمۡ حَسَنَةٞ تَسُؤۡهُمۡ وَإِن تُصِبۡكُمۡ سَيِّئَةٞ يَفۡرَحُواْ بِهَاۖ وَإِن تَصۡبِرُواْ وَتَتَّقُواْ لَا يَضُرُّكُمۡ كَيۡدُهُمۡ شَيۡـًٔاۗ إِنَّ ٱللَّهَ بِمَا يَعۡمَلُونَ مُحِيطٞ ﴿120﴾

Transliteration: In tamsaskum hasanatun tasuhum wain tusibkum sayyiatun yafrahoo biha wain tasbiroo watattaqoo la yadurrukum kayduhum shayan inna Allaha bima yaAAmaloona muheetun

Translation: ប្រសិនបើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ទទួលបានប្រការល្អ វាធ្វើឲ្យពួកគេមិនសប្បាយចិត្តឡើយ។ តែប្រសិនបើពួកអ្នកទទួលរងនូវប្រការអាក្រក់វិញ ពួកគេនឹងសប្បាយចិត្តចំពោះរឿងនោះមិនខាន។ ហើយប្រសិនបើពួកអ្នកអត់ធ្មត់ ព្រមទាំងកោតខ្លាចនោះ ឧបាយកលរបស់ពួកគេនឹងមិនអាចបង្កគ្រោះថ្នាក់អ្វីដល់ពួកអ្នកបានឡើយ។ ពិតប្រាកដណាស់ អល់ឡោះដឹងជ្រួតជ្រាបបំផុតចំពោះអ្វីដែលពួកគេប្រព្រឹត្ត។

3:121

وَإِذۡ غَدَوۡتَ مِنۡ أَهۡلِكَ تُبَوِّئُ ٱلۡمُؤۡمِنِينَ مَقَٰعِدَ لِلۡقِتَالِۗ وَٱللَّهُ سَمِيعٌ عَلِيمٌ ﴿121﴾

Transliteration: Waith ghadawta min ahlika tubawwio almumineena maqaAAida lilqitali waAllahu sameeAAun AAaleemun

Translation: ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់)នឹកឃើញ នៅពេលដែលអ្នកបានចាកចេញពីគ្រួសាររបស់អ្នកនៅពេលព្រឹក(ទៅធ្វើសង្គ្រាមអ៊ូហ៊ុទ)ដោយអ្នកបានកំណត់ទីតាំងឱ្យបណ្តាអ្នកដែលមានជំនឿដើម្បីឈរជើងប្រយុទ្ធ។ ហើយអល់ឡោះមហាឮ មហាដឹងបំផុត។

3:122

إِذۡ هَمَّت طَّآئِفَتَانِ مِنكُمۡ أَن تَفۡشَلَا وَٱللَّهُ وَلِيُّهُمَاۗ وَعَلَى ٱللَّهِ فَلۡيَتَوَكَّلِ ٱلۡمُؤۡمِنُونَ ﴿122﴾

Transliteration: Ith hammat taifatani minkum an tafshala waAllahu waliyyuhuma waAAala Allahi falyatawakkali almuminoona

Translation: ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)នឹកឃើញ នៅពេលដែលមានពីរក្រុមក្នុងចំណោមពួកអ្នក(គឺអម្បូរសាឡាម៉ះ និងអម្បូរហារីសះ) មានបំណងត្រឡប់ក្រោយ ប៉ុន្តែអល់ឡោះជាអ្នកជួយដល់ពួកគេទាំងពីរក្រុមនោះ។ ដូច្នេះ ចូរឱ្យបណ្តាអ្នកដែលមានជំនឿប្រគល់ការទុកចិត្តលើអល់ឡោះចុះ។

3:123

وَلَقَدۡ نَصَرَكُمُ ٱللَّهُ بِبَدۡرٖ وَأَنتُمۡ أَذِلَّةٞۖ فَٱتَّقُواْ ٱللَّهَ لَعَلَّكُمۡ تَشۡكُرُونَ ﴿123﴾

Transliteration: Walaqad nasarakumu Allahu bibadrin waantum athillatun faittaqoo Allaha laAAallakum tashkuroona

Translation: ហើយប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជួយពួកអ្នកនៅក្នុងសមរភូមិហ្ពាទើរ ខណៈដែលពួកអ្នកមានភាពទន់ខ្សោយ។ ដូចនេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះចុះ សង្ឃឹមថាពួកអ្នកនឹងដឹងគុណ។

3:124

إِذۡ تَقُولُ لِلۡمُؤۡمِنِينَ أَلَن يَكۡفِيَكُمۡ أَن يُمِدَّكُمۡ رَبُّكُم بِثَلَٰثَةِ ءَالَٰفٖ مِّنَ ٱلۡمَلَـٰٓئِكَةِ مُنزَلِينَ ﴿124﴾

Transliteration: Ith taqoolu lilmumineena alan yakfiyakum an yumiddakum rabbukum bithalathati alafin mina almalaikati munzaleena

Translation: ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)នឹកឃើញ នៅពេលដែលអ្នកបាននិយាយទៅកាន់បណ្តាអ្នកដែលមានជំនឿថា៖ តើមិនគ្រប់គ្រាន់ទេឬសម្រាប់ពួកអ្នកដោយព្រះជាម្ចាស់របស់ពួកអ្នកទ្រង់បញ្ជូនម៉ាឡាអ៊ីកាត់ចំនួនបីពាន់នាក់(មកជួយពួកអ្នក)នោះ?

3:125

بَلَىٰٓۚ إِن تَصۡبِرُواْ وَتَتَّقُواْ وَيَأۡتُوكُم مِّن فَوۡرِهِمۡ هَٰذَا يُمۡدِدۡكُمۡ رَبُّكُم بِخَمۡسَةِ ءَالَٰفٖ مِّنَ ٱلۡمَلَـٰٓئِكَةِ مُسَوِّمِينَ ﴿125﴾

Transliteration: Bala in tasbiroo watattaqoo wayatookum min fawrihim hatha yumdidkum rabbukum bikhamsati alafin mina almalaikati musawwimeena

Translation: ពិតមែនហើយ។ ប្រសិនបើពួកអ្នកអត់ធ្មត់(នៅក្នុងការប្រយុទ្ធជាមួយពួកគេ) និងកោតខ្លាច(ចំពោះអល់ឡោះ) ហើយទ័ពជំនួយរបស់សត្រូវបានមកដល់ពួកអ្នកយ៉ាងឆាប់រហ័សនោះ (ប្រសិនបើវាកើតឡើងដូច្នោះមែន) ប្រាកដជាព្រះជាម្ចាស់របស់អ្នកនឹងបញ្ជូនម៉ាឡាអ៊ីកាត់ចំនួនប្រាំពាន់នាក់ដោយមានសញ្ញាសម្គាល់ដ៏ច្បាស់លាស់(មកជួយពួកអ្នកបន្ថែមទៀត)ជាមិនខាន។

3:126

وَمَا جَعَلَهُ ٱللَّهُ إِلَّا بُشۡرَىٰ لَكُمۡ وَلِتَطۡمَئِنَّ قُلُوبُكُم بِهِۦۗ وَمَا ٱلنَّصۡرُ إِلَّا مِنۡ عِندِ ٱللَّهِ ٱلۡعَزِيزِ ٱلۡحَكِيمِ ﴿126﴾

Transliteration: Wama jaAAalahu Allahu illa bushra lakum walitatmainna quloobukum bihi wama alnnasru illa min AAindi Allahi alAAazeezi alhakeemi

Translation: អល់ឡោះមិនធ្វើឱ្យរឿងនោះកើតឡើងឡើយ លើកលែងតែដើម្បីជាការផ្តល់ដំណឹងរីករាយដល់ពួកអ្នក និងដើម្បីឱ្យដួងចិត្តរបស់ពួកអ្នកមានភាពនឹងនរនឹងវាប៉ុណ្ណោះ។ ហើយគ្មានទេជ័យជម្នះដ៏ពិតប្រាកដនោះ លើកលែងតែមកពីអល់ឡោះជាម្ចាស់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតប៉ុណ្ណោះ។

3:127

لِيَقۡطَعَ طَرَفٗا مِّنَ ٱلَّذِينَ كَفَرُوٓاْ أَوۡ يَكۡبِتَهُمۡ فَيَنقَلِبُواْ خَآئِبِينَ ﴿127﴾

Transliteration: LiyaqtaAAa tarafan mina allatheena kafaroo aw yakbitahum fayanqaliboo khaibeena

Translation: ដើម្បីកាត់ផ្តាច់(បំផ្លាញ)ក្រុមមួយក្នុងចំណោមពួកដែលគ្មានជំនឿ ឬបំបាក់ពួកគេប៉ុណ្ណោះ។ ពេលនោះ ពួកគេនឹងត្រឡប់ទៅវិញទាំងភាពអាម៉ាស់។

3:128

لَيۡسَ لَكَ مِنَ ٱلۡأَمۡرِ شَيۡءٌ أَوۡ يَتُوبَ عَلَيۡهِمۡ أَوۡ يُعَذِّبَهُمۡ فَإِنَّهُمۡ ظَٰلِمُونَ ﴿128﴾

Transliteration: Laysa laka mina alamri shayon aw yatooba AAalayhim aw yuAAaththibahum fainnahum thalimoona

Translation: អ្នកគ្មានសិទ្ធិអ្វីឡើយនៅក្នុងរឿងនេះ ទោះជាទ្រង់ទទួលយកការសារភាពកំហុសរបស់ពួកគេ(ឲ្យពួកគេចូលសាសនាអ៊ីស្លាម) ឬមួយក៏ទ្រង់ដាក់ទណ្ឌកម្មពួកគេក៏ដោយ ពីព្រោះពួកគេគឺជាពួកដែលបំពាន។

3:129

وَلِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۚ يَغۡفِرُ لِمَن يَشَآءُ وَيُعَذِّبُ مَن يَشَآءُۚ وَٱللَّهُ غَفُورٞ رَّحِيمٞ ﴿129﴾

Transliteration: Walillahi ma fee alssamawati wama fee alardi yaghfiru liman yashao wayuAAaththibu man yashao waAllahu ghafoorun raheemun

Translation: ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ទ្រង់អភ័យទោសចំពោះជនណាដែលទ្រង់មានចេតនា និងដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។

3:130

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَأۡكُلُواْ ٱلرِّبَوٰٓاْ أَضۡعَٰفٗا مُّضَٰعَفَةٗۖ وَٱتَّقُواْ ٱللَّهَ لَعَلَّكُمۡ تُفۡلِحُونَ ﴿130﴾

Transliteration: Ya ayyuha allatheena amanoo la takuloo alrriba adAAafan mudaAAafatan waittaqoo Allaha laAAallakum tuflihoona

Translation: ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំស៊ីការប្រាក់ដែលជាការបន្ថែមទេ្វដងទៅលើប្រាក់ដើម(របស់ពួកអ្នក)ឱ្យសោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។

3:131

وَٱتَّقُواْ ٱلنَّارَ ٱلَّتِيٓ أُعِدَّتۡ لِلۡكَٰفِرِينَ ﴿131﴾

Transliteration: Waittaqoo alnnara allatee oAAiddat lilkafireena

Translation: ហើយចូរពួកអ្នកខ្លាចភ្លើងនរកដែលគេត្រៀមទុកសម្រាប់ពួកដែលគ្មានជំនឿ។

3:132

وَأَطِيعُواْ ٱللَّهَ وَٱلرَّسُولَ لَعَلَّكُمۡ تُرۡحَمُونَ ﴿132﴾

Transliteration: WaateeAAoo Allaha waalrrasoola laAAallakum turhamoona

Translation: ហើយចូរពួកអ្នកប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសារ(របស់ទ្រង់) សង្ឃឹមថាពួកអ្នកនឹងត្រូវបានគេអាណិតស្រលាញ់។

3:133

وَسَارِعُوٓاْ إِلَىٰ مَغۡفِرَةٖ مِّن رَّبِّكُمۡ وَجَنَّةٍ عَرۡضُهَا ٱلسَّمَٰوَٰتُ وَٱلۡأَرۡضُ أُعِدَّتۡ لِلۡمُتَّقِينَ ﴿133﴾

Transliteration: WasariAAoo ila maghfiratin min rabbikum wajannatin AAarduha alssamawatu waalardu oAAiddat lilmuttaqeena

Translation: ហើយចូរពួកអ្នករួសរាន់ទៅកាន់ការអភ័យទោសពីព្រះជាម្ចាស់របស់ពួកអ្នក និងឋានសួគ៌(របស់ទ្រង់)ដែលទទឹងរបស់វា គឺប្រៀបដូចផ្ទៃមេឃជាច្រើនជាន់និងផែនដីដែលអល់ឡោះជាម្ចាស់ទ្រង់បានត្រៀមទុកម្រាប់បណ្តាអ្នកដែលកោតខ្លាច។

3:134

ٱلَّذِينَ يُنفِقُونَ فِي ٱلسَّرَّآءِ وَٱلضَّرَّآءِ وَٱلۡكَٰظِمِينَ ٱلۡغَيۡظَ وَٱلۡعَافِينَ عَنِ ٱلنَّاسِۗ وَٱللَّهُ يُحِبُّ ٱلۡمُحۡسِنِينَ ﴿134﴾

Transliteration: Allatheena yunfiqoona fee alssarrai waalddarrai waalkathimeena alghaytha waalAAafeena AAani alnnasi waAllahu yuhibbu almuhsineena

Translation: គឺបណ្តាអ្នកដែលបរិច្ចាគ(ទ្រព្យសម្បត្តិរបស់ខ្លួន)ទាំងក្នុងស្ថានភាពធូរធារ និងក្នុងស្ថានភាពក្រខ្សត់ និងបណ្តាអ្នកដែលចេះទប់កំហឹងបស់ខ្លួន ហើយនិងបណ្តាអ្នកដែលចេះអធ្យាស្រ័យដល់មនុស្សលោក។ ហើយអល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់បំផុតចំពោះបណ្តាអ្នកដែលសាងអំពើល្អ។

3:135

وَٱلَّذِينَ إِذَا فَعَلُواْ فَٰحِشَةً أَوۡ ظَلَمُوٓاْ أَنفُسَهُمۡ ذَكَرُواْ ٱللَّهَ فَٱسۡتَغۡفَرُواْ لِذُنُوبِهِمۡ وَمَن يَغۡفِرُ ٱلذُّنُوبَ إِلَّا ٱللَّهُ وَلَمۡ يُصِرُّواْ عَلَىٰ مَا فَعَلُواْ وَهُمۡ يَعۡلَمُونَ ﴿135﴾

Transliteration: Waallatheena itha faAAaloo fahishatan aw thalamoo anfusahum thakaroo Allaha faistaghfaroo lithunoobihim waman yaghfiru alththunooba illa Allahu walam yusirroo AAala ma faAAaloo wahum yaAAlamoona

Translation: ហើយនិងបណ្តាអ្នកដែលកាលណាពួកគេប្រព្រឹត្តបាបកម្ម ឬបំពានលើខ្លួនឯង គឺពួកគេនឹកឃើញដល់អល់ឡោះ។ ពេលនោះ ពួកគេក៏សុំការអភ័យទោសចំពោះបាបកម្មរបស់ពួកគេ។ ហើយគ្មានអ្នកណាដែលអាចអភ័យទោសចំពោះបាបកម្មទាំងឡាយក្រៅពីអល់ឡោះឡើយ ហើយពួកគេក៏មិនបន្តប្រព្រឹត្តទង្វើនោះទៀតដែរ ខណៈដែលពួកគេដឹងហើយនោះ។

3:136

أُوْلَـٰٓئِكَ جَزَآؤُهُم مَّغۡفِرَةٞ مِّن رَّبِّهِمۡ وَجَنَّـٰتٞ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَاۚ وَنِعۡمَ أَجۡرُ ٱلۡعَٰمِلِينَ ﴿136﴾

Transliteration: Olaika jazaohum maghfiratun min rabbihim wajannatun tajree min tahtiha alanharu khalideena feeha waniAAma ajru alAAamileena

Translation: អ្នកទាំងនោះ ការតបស្នងរបស់ពួកគេ គឺការទទួលបាននូវការអភ័យទោសពីព្រះជាម្ចាស់របស់ពួកគេ ហើយនិងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ ពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ហើយនោះគឺជាការតបស្នងដ៏ប្រពៃបំផុតសម្រាប់បណ្តាអ្នកដែលសាងអំពើល្អ។

3:137

قَدۡ خَلَتۡ مِن قَبۡلِكُمۡ سُنَنٞ فَسِيرُواْ فِي ٱلۡأَرۡضِ فَٱنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُكَذِّبِينَ ﴿137﴾

Transliteration: Qad khalat min qablikum sunanun faseeroo fee alardi faonthuroo kayfa kana AAaqibatu almukaththibeena

Translation: ពិតប្រាកដណាស់ មាគ៌ាជាច្រើន(របស់អល់ឡោះ)បានកន្លងផុតទៅមុនពួកអ្នករួចទៅហើយ។ ហេតុនេះ ចូរពួកអ្នកធ្វើដំណើរលើផែនដី ហើយពិនិត្យមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកអ្នកដែលបដិសេធនោះយ៉ាងដូចម្តេច?

3:138

هَٰذَا بَيَانٞ لِّلنَّاسِ وَهُدٗى وَمَوۡعِظَةٞ لِّلۡمُتَّقِينَ ﴿138﴾

Transliteration: Hatha bayanun lilnnasi wahudan wamawAAithatun lilmuttaqeena

Translation: នេះគឺជាការបញ្ជាក់យ៉ាងច្បាស់ដល់មនុស្សលោក និងជាការចង្អុលបង្ហាញ ព្រមទាំងជាដំបូន្មានសម្រាប់បណ្តាអ្នកដែលកោតខ្លាច។

3:139

وَلَا تَهِنُواْ وَلَا تَحۡزَنُواْ وَأَنتُمُ ٱلۡأَعۡلَوۡنَ إِن كُنتُم مُّؤۡمِنِينَ ﴿139﴾

Transliteration: Wala tahinoo wala tahzanoo waantumu alaAAlawna in kuntum mumineena

Translation: ហើយពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)មិនត្រូវមានភាពទន់ខ្សោយ និងកុំមានទុក្ខព្រួយ ពីព្រោះពួកអ្នក គឺជាអ្នកដែលមានភាពខ្ពង់ខ្ពស់ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែននោះ។

3:140

إِن يَمۡسَسۡكُمۡ قَرۡحٞ فَقَدۡ مَسَّ ٱلۡقَوۡمَ قَرۡحٞ مِّثۡلُهُۥۚ وَتِلۡكَ ٱلۡأَيَّامُ نُدَاوِلُهَا بَيۡنَ ٱلنَّاسِ وَلِيَعۡلَمَ ٱللَّهُ ٱلَّذِينَ ءَامَنُواْ وَيَتَّخِذَ مِنكُمۡ شُهَدَآءَۗ وَٱللَّهُ لَا يُحِبُّ ٱلظَّـٰلِمِينَ ﴿140﴾

Transliteration: In yamsaskum qarhun faqad massa alqawma qarhun mithluhu watilka alayyamu nudawiluha bayna alnnasi waliyaAAlama Allahu allatheena amanoo wayattakhitha minkum shuhadaa waAllahu la yuhibbu alththalimeena

Translation: ប្រសិនបើពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ទទួលរងរបួស(ក្នុងថ្ងៃសមរភូមិអ៊ូហ៊ុទ) ក៏មានក្រុមមួយ(ពួកគ្មានជំនឿ)ទទួលរងរបួសដូចពួកអ្នកដែរ។ ហើយបណ្តាថ្ងៃទាំងនោះ យើងបានផ្លាស់ប្ដូរវារវាងមនុស្សលោក (ម្តងទទួលជោគជ័យ ម្តងទទួលបរាជ័យ) គឺដើម្បីអល់ឡោះដឹងថា តើអ្នកណាជាអ្នកដែលមានជំនឿពិតប្រាកដ ហើយទ្រង់ជ្រើសយកនរណាម្នាក់ក្នុងចំណោមពួកអ្នកឱ្យពលីជីវិត(ក្នុងមាគ៌ារបស់ទ្រង់)។ ហើយអល់ឡោះមិនស្រលាញ់ពួកដែលបំពានឡើយ។

3:141

وَلِيُمَحِّصَ ٱللَّهُ ٱلَّذِينَ ءَامَنُواْ وَيَمۡحَقَ ٱلۡكَٰفِرِينَ ﴿141﴾

Transliteration: Waliyumahhisa Allahu allatheena amanoo wayamhaqa alkafireena

Translation: ហើយក៏ដើម្បីសម្អាតបណ្តាអ្នកមានជំនឿទាំងឡាយពីបាបកម្មរបស់ពួកគេ និងបំផ្លាញពួកដែលគ្មានជំនឿ។

3:142

أَمۡ حَسِبۡتُمۡ أَن تَدۡخُلُواْ ٱلۡجَنَّةَ وَلَمَّا يَعۡلَمِ ٱللَّهُ ٱلَّذِينَ جَٰهَدُواْ مِنكُمۡ وَيَعۡلَمَ ٱلصَّـٰبِرِينَ ﴿142﴾

Transliteration: Am hasibtum an tadkhuloo aljannata walamma yaAAlami Allahu allatheena jahadoo minkum wayaAAlama alssabireena

Translation: តើពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)នឹកស្មានថា ពួកអ្នកនឹងអាចចូលឋានសួគ៌បាន ខណៈដែលអល់ឡោះមិនទាន់វែកញែកច្បាស់លាស់រវាងអ្នកដែលតស៊ូក្នុងចំណោមពួកអ្នក និងអ្នកដែលមានការអត់ធ្មត់ផងនោះឬ?

3:143

وَلَقَدۡ كُنتُمۡ تَمَنَّوۡنَ ٱلۡمَوۡتَ مِن قَبۡلِ أَن تَلۡقَوۡهُ فَقَدۡ رَأَيۡتُمُوهُ وَأَنتُمۡ تَنظُرُونَ ﴿143﴾

Transliteration: Walaqad kuntum tamannawna almawta min qabli an talqawhu faqad raaytumoohu waantum tanthuroona

Translation: ហើយពិតប្រាកដណាស់ ពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ធ្លាប់ប្រាថ្នាចង់ស្លាប់មុននឹងពួកអ្នកប្រឈមនឹងវា(កាលពីក្នុងសមរភូមិហ្ពាទើរ)។ ពិតប្រាកដណាស់ ពួកអ្នកបានជួបវាហើយ(ក្នុងថ្ងៃសមរភូមិអ៊ូហ៊ុទនេះ) ខណៈដែលពួកអ្នកមើលឃើញវាផ្ទាល់នឹងភ្នែក។

3:144

وَمَا مُحَمَّدٌ إِلَّا رَسُولٞ قَدۡ خَلَتۡ مِن قَبۡلِهِ ٱلرُّسُلُۚ أَفَإِيْن مَّاتَ أَوۡ قُتِلَ ٱنقَلَبۡتُمۡ عَلَىٰٓ أَعۡقَٰبِكُمۡۚ وَمَن يَنقَلِبۡ عَلَىٰ عَقِبَيۡهِ فَلَن يَضُرَّ ٱللَّهَ شَيۡـٔٗاۚ وَسَيَجۡزِي ٱللَّهُ ٱلشَّـٰكِرِينَ ﴿144﴾

Transliteration: Wama muhammadun illa rasoolun qad khalat min qablihi alrrusulu afain mata aw qutila inqalabtum AAala aAAqabikum waman yanqalib AAala AAaqibayhi falan yadurra Allaha shayan wasayajzee Allahu alshshakireena

Translation: ព្យាការីមូហាំម៉ាត់គ្រាន់តែជាអ្នកនាំសារម្នាក់ដូចបណ្តាអ្នកនាំសារទាំងឡាយដែលបានកន្លងផុតទៅកាលពីមុននោះដែរ។ ប្រសិនបើគាត់ស្លាប់ ឬត្រូវបានគេសម្លាប់នោះ តើពួកអ្នកនឹងត្រឡប់ចេញពីសាសនា(អ៊ីស្លាម)របស់ពួកអ្នកឬ? ហើយជនណាដែលវិលត្រឡប់ចេញពីសាសនារបស់ខ្លួននោះ ពិតប្រាកដណាស់ វាមិនអាចបង្កគ្រោះថ្នាក់អ្វីចំពោះអល់ឡោះបន្តិចណាឡើយ។ ហើយអល់ឡោះជាម្ចាស់នឹងតបស្នងចំពោះបណ្តាអ្នកដែលដឹងគុណ។

3:145

وَمَا كَانَ لِنَفۡسٍ أَن تَمُوتَ إِلَّا بِإِذۡنِ ٱللَّهِ كِتَٰبٗا مُّؤَجَّلٗاۗ وَمَن يُرِدۡ ثَوَابَ ٱلدُّنۡيَا نُؤۡتِهِۦ مِنۡهَا وَمَن يُرِدۡ ثَوَابَ ٱلۡأٓخِرَةِ نُؤۡتِهِۦ مِنۡهَاۚ وَسَنَجۡزِي ٱلشَّـٰكِرِينَ ﴿145﴾

Transliteration: Wama kana linafsin an tamoota illa biithni Allahi kitaban muajjalan waman yurid thawaba alddunya nutihi minha waman yurid thawaba alakhirati nutihi minha wasanajzee alshshakireena

Translation: ហើយជីវិតនីមួយៗមិនអាចស្លាប់នោះឡើយ លុះត្រាតែមានការអនុញ្ញាតពីអល់ឡោះដែលបានកត់ត្រាពេលកំណត់(នៃអាយុជីវិតរបស់គេ)ប៉ុណ្ណោះ។ ជនណាហើយចង់បានផលតបស្នងនៅលើលោកិយ យើងនឹងប្រទានឱ្យគេអំពីវា។ ហើយជនណាដែលចង់បានផលតបស្នងនៅថ្ងៃបរលោក យើងក៏នឹងប្រទានឱ្យគេអំពីវា(ដូចគ្នា)។ ហើយយើងនឹងតបស្នងដល់បណ្តាអ្នកដែលដឹងគុណ។

3:146

وَكَأَيِّن مِّن نَّبِيّٖ قَٰتَلَ مَعَهُۥ رِبِّيُّونَ كَثِيرٞ فَمَا وَهَنُواْ لِمَآ أَصَابَهُمۡ فِي سَبِيلِ ٱللَّهِ وَمَا ضَعُفُواْ وَمَا ٱسۡتَكَانُواْۗ وَٱللَّهُ يُحِبُّ ٱلصَّـٰبِرِينَ ﴿146﴾

Transliteration: Wakaayyin min nabiyyin qatala maAAahu ribbiyyoona katheerun fama wahanoo lima asabahum fee sabeeli Allahi wama daAAufoo wama istakanoo waAllahu yuhibbu alssabireena

Translation: ហើយមានព្យាការីយ៉ាងច្រើនដែលបណ្តាអ្នកដើរតាមគាត់ជាច្រើនបានចូលរួមប្រយុទ្ធជាមួយនឹងគាត់ ប៉ុន្តែពួកគេមិនបានកំសាករាថយដោយសារតែអ្វីដែលពួកគេទទួលរងក្នុងមាគ៌ារបស់អល់ឡោះនោះឡើយ ហើយពួកគេក៏មិនទន់ខ្សោយ និងមិនចុះញ៉មនោះដែរ។ ហើយអល់ឡោះស្រលាញ់បណ្តាអ្នកដែលអត់ធ្មត់។

3:147

وَمَا كَانَ قَوۡلَهُمۡ إِلَّآ أَن قَالُواْ رَبَّنَا ٱغۡفِرۡ لَنَا ذُنُوبَنَا وَإِسۡرَافَنَا فِيٓ أَمۡرِنَا وَثَبِّتۡ أَقۡدَامَنَا وَٱنصُرۡنَا عَلَى ٱلۡقَوۡمِ ٱلۡكَٰفِرِينَ ﴿147﴾

Transliteration: Wama kana qawlahum illa an qaloo rabbana ighfir lana thunoobana waisrafana fee amrina wathabbit aqdamana waonsurna AAala alqawmi alkafireena

Translation: ហើយ(អ្នកទាំងនោះ) ពាក្យសម្តីរបស់ពួកគេ គឺគ្មានអ្វីក្រៅពីការពោលថា៖ បពិ្រតព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាអភ័យទោសដល់យើងខ្ញុំផងចុះនូវបាបកម្មទាំងឡាយរបស់យើងខ្ញុំ ហើយនិងការជ្រុលជ្រួសក្នុងកិច្ចការរបស់យើងខ្ញុំ។ ហើយសូមព្រះអង្គមេត្តាពង្រឹងគោលជំហរបស់យើងខ្ញុំព្រមទាំងជួយយើងខ្ញុំឱ្យមានជ័យជម្នះលើក្រុមដែលគ្មានជំនឿផងចុះ។

3:148

فَـَٔاتَىٰهُمُ ٱللَّهُ ثَوَابَ ٱلدُّنۡيَا وَحُسۡنَ ثَوَابِ ٱلۡأٓخِرَةِۗ وَٱللَّهُ يُحِبُّ ٱلۡمُحۡسِنِينَ ﴿148﴾

Transliteration: Faatahumu Allahu thawaba alddunya wahusna thawabi alakhirati waAllahu yuhibbu almuhsineena

Translation: ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានប្រទានឱ្យពួកគេនូវផលបុណ្យនៅក្នុងលោកិយ ហើយនិងផលបុណ្យដ៏ល្អប្រពៃបំផុត(ឋានសួគ៌)នៅថ្ងៃបរលោក។ ហើយអល់ឡោះស្រលាញ់បណ្តាអ្នកដែលសាងអំពើល្អ។

3:149

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِن تُطِيعُواْ ٱلَّذِينَ كَفَرُواْ يَرُدُّوكُمۡ عَلَىٰٓ أَعۡقَٰبِكُمۡ فَتَنقَلِبُواْ خَٰسِرِينَ ﴿149﴾

Transliteration: Ya ayyuha allatheena amanoo in tuteeAAoo allatheena kafaroo yaruddookum AAala aAAqabikum fatanqaliboo khasireena

Translation: ឱបណ្ដាអ្នកដែលមានជំនឿ! ប្រសិនបើពួកអ្នកប្រតិបត្តិតាមពួកប្រឆាំង នោះពួកគេច្បាស់ជានឹងធ្វើឱ្យពួកអ្នកវិលត្រឡប់ចេញពីសាសនារបស់ពួកអ្នក។ ពេលនោះ ពួកអ្នកនឹងវិលត្រឡប់ទៅវិញដោយភាពខាតបង់ជាមិនខាន។

3:150

بَلِ ٱللَّهُ مَوۡلَىٰكُمۡۖ وَهُوَ خَيۡرُ ٱلنَّـٰصِرِينَ ﴿150﴾

Transliteration: Bali Allahu mawlakum wahuwa khayru alnnasireena

Translation: ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់គឺជាអ្នកគាំពាររបស់ពួកអ្នក ហើយទ្រង់ជាអ្នកជួយដ៏ល្អបំផុត។

3:151

سَنُلۡقِي فِي قُلُوبِ ٱلَّذِينَ كَفَرُواْ ٱلرُّعۡبَ بِمَآ أَشۡرَكُواْ بِٱللَّهِ مَا لَمۡ يُنَزِّلۡ بِهِۦ سُلۡطَٰنٗاۖ وَمَأۡوَىٰهُمُ ٱلنَّارُۖ وَبِئۡسَ مَثۡوَى ٱلظَّـٰلِمِينَ ﴿151﴾

Transliteration: Sanulqee fee quloobi allatheena kafaroo alrruAAba bima ashrakoo biAllahi ma lam yunazzil bihi sultanan wamawahumu alnnaru wabisa mathwa alththalimeena

Translation: យើង(អល់ឡោះ)នឹងបញ្ចូលភាពភ័យខ្លាចទៅក្នុងដួងចិត្តរបស់ពួកដែលប្រឆាំង ដោយសារតែការធ្វើស្ហ៊ីរិករបស់ពួកគេចំពោះអល់ឡោះនូវអ្វីដែលទ្រង់មិនបានបញ្ចុះនូវភស្តុតាងសំអាងណាមួយសោះនោះ។ ហើយកន្លែងស្នាក់អាស្រ័យរបស់ពួកគេ គឺឋាននរក ជាទីស្នាក់អាស្រ័យដ៏អាក្រក់បំផុតសម្រាប់ពួកដែលបំពាន។

3:152

وَلَقَدۡ صَدَقَكُمُ ٱللَّهُ وَعۡدَهُۥٓ إِذۡ تَحُسُّونَهُم بِإِذۡنِهِۦۖ حَتَّىٰٓ إِذَا فَشِلۡتُمۡ وَتَنَٰزَعۡتُمۡ فِي ٱلۡأَمۡرِ وَعَصَيۡتُم مِّنۢ بَعۡدِ مَآ أَرَىٰكُم مَّا تُحِبُّونَۚ مِنكُم مَّن يُرِيدُ ٱلدُّنۡيَا وَمِنكُم مَّن يُرِيدُ ٱلۡأٓخِرَةَۚ ثُمَّ صَرَفَكُمۡ عَنۡهُمۡ لِيَبۡتَلِيَكُمۡۖ وَلَقَدۡ عَفَا عَنكُمۡۗ وَٱللَّهُ ذُو فَضۡلٍ عَلَى ٱلۡمُؤۡمِنِينَ ﴿152﴾

Transliteration: Walaqad sadaqakumu Allahu waAAdahu ith tahussoonahum biithnihi hatta itha fashiltum watanazaAAtum fee alamri waAAasaytum min baAAdi ma arakum ma tuhibboona minkum man yureedu alddunya waminkum man yureedu alakhirata thumma sarafakum AAanhum liyabtaliyakum walaqad AAafa AAankum waAllahu thoo fadlin AAala almumineena

Translation: ពិតប្រាកដណាស់ អល់ឡោះទ្រង់បានសម្រេចឱ្យពួកអ្នកនូវការសន្យារបស់ទ្រង់(ចំពោះពួកអ្នក) ដោយពួកអ្នកបានសម្លាប់ពួកគេ(សត្រូវ)យ៉ាងខ្លាំងក្លាដោយការអនុញ្ញាតពីទ្រង់។ លុះពេលដែលពួកអ្នកបរាជ័យ ហើយពួកអ្នកបានខ្វែងយោបល់គ្នាចំពោះបទបញ្ជាដែលគាត់(ព្យាការីមូហាំម៉ាត់)បានដាក់មកលើពួកអ្នក ហើយពួកអ្នកបានល្មើសទៅនឹងបទបញ្ជា(របស់អ្នកនាំសារ) ក្រោយពីទ្រង់បានឱ្យពួកអ្នកឃើញនូវអ្វីដែលពួកអ្នកពេញចិត្ត(ជ័យជម្នះ)។ ក្នុងចំណោមពួកអ្នក គឺមានអ្នកដែលប្រាថ្នាចង់បានលោកិយ(ទ្រព្យជ័យភណ្ឌ)។ ហើយក្នុងចំណោមពួកអ្នក ក៏មានអ្នកដែលចង់បាន(ផលបុណ្យ)បរលោកផងដែរ។ ក្រោយមក ទ្រង់បានបង្វែរពួកអ្នកចេញពីពួកគេ(សត្រូវ) ដើម្បីជាការសាកល្បងពួកអ្នក។ ហើយពិតប្រាកដណាស់ ទ្រង់បានអភ័យទោសដល់ពួកអ្នក(ចំពោះការល្មើសនឹងបទបញ្ជារបស់អ្នកនាំសារ)។ ហើយអល់ឡោះជាអ្នកដែលមានក្តីសណ្តោសប្រណីដ៏ធំធេងបំផុតចំពោះបណ្តាអ្នកដែលមានជំនឿ។

3:153

إِذۡ تُصۡعِدُونَ وَلَا تَلۡوُۥنَ عَلَىٰٓ أَحَدٖ وَٱلرَّسُولُ يَدۡعُوكُمۡ فِيٓ أُخۡرَىٰكُمۡ فَأَثَٰبَكُمۡ غَمَّۢا بِغَمّٖ لِّكَيۡلَا تَحۡزَنُواْ عَلَىٰ مَا فَاتَكُمۡ وَلَا مَآ أَصَٰبَكُمۡۗ وَٱللَّهُ خَبِيرُۢ بِمَا تَعۡمَلُونَ ﴿153﴾

Transliteration: Ith tusAAidoona wala talwoona AAala ahadin waalrrasoolu yadAAookum fee okhrakum faathabakum ghamman bighammin likayla tahzanoo AAala ma fatakum wala ma asabakum waAllahu khabeerun bima taAAmaloona

Translation: ចូរពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)នឹកឃើញ នៅពេលដែលពួកអ្នករត់ឡើងភ្នំ ហើយពួកអ្នកមិនក្រឡេកមើលទៅនរណាម្នាក់ឡើយ ខណៈដែលអ្នកនាំសារស្រែកហៅពួកអ្នកពីខាងក្រោយពួកអ្នក។ ពេលនោះ អល់ឡោះក៏បានឲ្យពួកអ្នកទទួលរងនូវទុក្ខសោកផ្ទួនៗ ដើម្បីកុំឱ្យពួកអ្នកមានទុក្ខព្រួយទៅលើអ្វីដែលបានកន្លងផុតទៅពីពួកអ្នក ហើយនិងអ្វីដែលពួកអ្នកទទួលរងគ្រោះ។ ហើយអល់ឡោះមហាដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

3:154

ثُمَّ أَنزَلَ عَلَيۡكُم مِّنۢ بَعۡدِ ٱلۡغَمِّ أَمَنَةٗ نُّعَاسٗا يَغۡشَىٰ طَآئِفَةٗ مِّنكُمۡۖ وَطَآئِفَةٞ قَدۡ أَهَمَّتۡهُمۡ أَنفُسُهُمۡ يَظُنُّونَ بِٱللَّهِ غَيۡرَ ٱلۡحَقِّ ظَنَّ ٱلۡجَٰهِلِيَّةِۖ يَقُولُونَ هَل لَّنَا مِنَ ٱلۡأَمۡرِ مِن شَيۡءٖۗ قُلۡ إِنَّ ٱلۡأَمۡرَ كُلَّهُۥ لِلَّهِۗ يُخۡفُونَ فِيٓ أَنفُسِهِم مَّا لَا يُبۡدُونَ لَكَۖ يَقُولُونَ لَوۡ كَانَ لَنَا مِنَ ٱلۡأَمۡرِ شَيۡءٞ مَّا قُتِلۡنَا هَٰهُنَاۗ قُل لَّوۡ كُنتُمۡ فِي بُيُوتِكُمۡ لَبَرَزَ ٱلَّذِينَ كُتِبَ عَلَيۡهِمُ ٱلۡقَتۡلُ إِلَىٰ مَضَاجِعِهِمۡۖ وَلِيَبۡتَلِيَ ٱللَّهُ مَا فِي صُدُورِكُمۡ وَلِيُمَحِّصَ مَا فِي قُلُوبِكُمۡۚ وَٱللَّهُ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ﴿154﴾

Transliteration: Thumma anzala AAalaykum min baAAdi alghammi amanatan nuAAasan yaghsha taifatan minkum wataifatun qad ahammathum anfusuhum yathunnoona biAllahi ghayra alhaqqi thanna aljahiliyyati yaqooloona hal lana mina alamri min shayin qul inna alamra kullahu lillahi yukhfoona fee anfusihim ma la yubdoona laka yaqooloona law kana lana mina alamri shayon ma qutilna hahuna qul law kuntum fee buyootikum labaraza allatheena kutiba AAalayhimu alqatlu ila madajiAAihim waliyabtaliya Allahu ma fee sudoorikum waliyumahhisa ma fee quloobikum waAllahu AAaleemun bithati alssudoori

Translation: ក្រោយពីពួកអ្នកទទួលរងនូវទុក្ខសោកហើយនោះ ទ្រង់បានបញ្ចុះភាពនឹងនរទៅលើពួកអ្នក ដោយធ្វើឱ្យមួយក្រុមក្នុងចំណោមពួកអ្នក(អ្នកដែលមានជំនឿពិត)ងងុយគេង។ ចំណែកឯមួយក្រុមផ្សេង(ពួកពុតត្បុត)គ្មានខ្វល់ខ្វាយអ្វីក្រៅពី(សេចក្តីសុខ)ខ្លួនឯងប៉ុណ្ណោះដោយពួកគេគិតស្មានមិនត្រឹមត្រូវទៅលើអល់ឡោះនូវការគិតស្មានរបស់ពួកល្ងង់ខ្លៅ។ ពួកគេនិយាយថា៖ តើពួកយើងមានសិទ្ធិជ្រើសរើសចំពោះបញ្ហានេះ(ការចេញធ្វើសង្គ្រាម)ឬទេ? ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ កិច្ចការទាំងអស់គឺស្ថិតនៅលើអល់ឡោះជាម្ចាស់(តែមួយគត់)។ ពួកពុតត្បុតទាំងនោះបានលាក់ទុកក្នុងខ្លួនពួកគេនូវអ្វីដែលពួកគេមិនបង្ហាញឱ្យអ្នកបានដឹង ខណៈដែលពួកគេបាននិយាយថា៖ ប្រសិនបើពួកយើងមានសិទ្ធិអ្វីបន្តិចនៅក្នុងរឿងនោះ ពួកយើងនឹងមិនត្រូវបានគេសម្លាប់នៅទីកន្លែងនេះឡើយ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ឆ្លើយតបថា៖ ទោះបីជាពួកអ្នកស្ថិតនៅក្នុងផ្ទះរបស់ពួកអ្នកក៏ដោយ ក៏អ្នកដែលត្រូវបានគេកំណត់ឱ្យស្លាប់នោះនឹងចេញទៅរកកន្លែងដែលពួកគេត្រូវស្លាប់ជាមិនខាន។ (ការធ្វើដូច្នោះ)ដើម្បីអល់ឡោះសាកល្បងនូវអ្វីដែលមាននៅក្នុងទ្រូងរបស់ពួកអ្នក ហើយនិងដើម្បីវែកញែកនូវអ្វីដែលនៅក្នុងចិត្តរបស់ពួកអ្នក(នៃភាពមានជំនឿ និងភាពពុតត្បុត)។ ហើយអល់ឡោះដឹងបំផុតចំពោះអ្វីដែលមាននៅក្នុងដួងចិត្ត។

3:155

إِنَّ ٱلَّذِينَ تَوَلَّوۡاْ مِنكُمۡ يَوۡمَ ٱلۡتَقَى ٱلۡجَمۡعَانِ إِنَّمَا ٱسۡتَزَلَّهُمُ ٱلشَّيۡطَٰنُ بِبَعۡضِ مَا كَسَبُواْۖ وَلَقَدۡ عَفَا ٱللَّهُ عَنۡهُمۡۗ إِنَّ ٱللَّهَ غَفُورٌ حَلِيمٞ ﴿155﴾

Transliteration: Inna allatheena tawallaw minkum yawma iltaqa aljamAAani innama istazallahumu alshshaytanu bibaAAdi ma kasaboo walaqad AAafa Allahu AAanhum inna Allaha ghafoorun haleemun

Translation: ពិតប្រាកដណាស់ ពួកដែលបានរត់គេចក្នុងចំណោមពួកអ្នក(ឱបណ្តាសហការីរបស់ព្យាការីមូហាំម៉ាត់)នៅថ្ងៃជួបគ្នា(រវាងពួកមុស្ហរីគីននិងអ្នកអ៊ីស្លាមនៅក្នុងសមរភូមិអ៊ូហ៊ុទ)នោះ ការពិតគឺស្ហៃតនបានអូសទាញពួកគេឱ្យធ្វើខុសដោយសារតែទង្វើ(ល្មើស)មួយចំនួនដែលពួកគេបានប្រព្រឹត្ដ។ ជាការពិតណាស់ អល់ឡោះបានអភ័យទោសឱ្យពួកគេហើយ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាខន្តីបំផុត។

3:156

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَكُونُواْ كَٱلَّذِينَ كَفَرُواْ وَقَالُواْ لِإِخۡوَٰنِهِمۡ إِذَا ضَرَبُواْ فِي ٱلۡأَرۡضِ أَوۡ كَانُواْ غُزّٗى لَّوۡ كَانُواْ عِندَنَا مَا مَاتُواْ وَمَا قُتِلُواْ لِيَجۡعَلَ ٱللَّهُ ذَٰلِكَ حَسۡرَةٗ فِي قُلُوبِهِمۡۗ وَٱللَّهُ يُحۡيِۦ وَيُمِيتُۗ وَٱللَّهُ بِمَا تَعۡمَلُونَ بَصِيرٞ ﴿156﴾

Transliteration: Ya ayyuha allatheena amanoo la takoonoo kaallatheena kafaroo waqaloo liikhwanihim itha daraboo fee alardi aw kanoo ghuzzan law kanoo AAindana ma matoo wama qutiloo liyajAAala Allahu thalika hasratan fee quloobihim waAllahu yuhyee wayumeetu waAllahu bima taAAmaloona baseerun

Translation: ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំធ្វើដូចពួកដែលប្រឆាំងឱ្យសោះ ដោយពួកគេនិយាយទៅកាន់សាច់ញាតិរបស់ពួកគេនៅពេលណាដែលពួកគេធ្វើដំណើរ(ស្វែងរកលាភសក្ការៈ)នៅលើផែនដី ឬចេញធ្វើសង្គ្រាមថា៖ ប្រសិនបើពួកគេនៅជាមួយពួកយើង ពួកគេក៏មិនស្លាប់ ហើយក៏មិនត្រូវបានគេសម្លាប់នោះដែរ។ អល់ឡោះឲ្យពួកគេគិតបែបនេះ គឺដើម្បីឱ្យពួកគេកាន់តែមានវិប្បដិសារីក្នុងចិត្តរបស់ពួកគេថែមទៀត។ ហើយអល់ឡោះជាអ្នកផ្តល់ជីវិត និងជាអ្នកផ្តល់សេចក្តីស្លាប់។ ហើយអល់ឡោះមហាឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។

3:157

وَلَئِن قُتِلۡتُمۡ فِي سَبِيلِ ٱللَّهِ أَوۡ مُتُّمۡ لَمَغۡفِرَةٞ مِّنَ ٱللَّهِ وَرَحۡمَةٌ خَيۡرٞ مِّمَّا يَجۡمَعُونَ ﴿157﴾

Transliteration: Walain qutiltum fee sabeeli Allahi aw muttum lamaghfiratun mina Allahi warahmatun khayrun mimma yajmaAAoona

Translation: ហើយប្រសិនបើពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)ត្រូវបានគេសម្លាប់ក្នុងមាគ៌ារបស់អល់ឡោះ ឬបានស្លាប់(ដោយមូលហេតុផ្សេងៗ)នោះ ពិតប្រាកដណាស់ ពួកអ្នកនឹងទទួលបានការអភ័យទោស និងការអាណិតស្រលាញ់ពីអល់ឡោះ ដែលវាល្អប្រសើរជាងអ្វី(លាភសក្ការៈ)ដែលពួកគេកំពុងតែប្រមូលទុកទៅទៀត។

3:158

وَلَئِن مُّتُّمۡ أَوۡ قُتِلۡتُمۡ لَإِلَى ٱللَّهِ تُحۡشَرُونَ ﴿158﴾

Transliteration: Walain muttum aw qutiltum laila Allahi tuhsharoona

Translation: ហើយបើទោះជាពួកអ្នកស្លាប់ ឬត្រូវបានគេសម្លាប់ក៏ដោយ ក៏ពួកអ្នកពិតជានឹងត្រូវគេប្រមូលផ្តុំទៅកាន់អល់ឡោះជាម្ចាស់ដែរ។

3:159

فَبِمَا رَحۡمَةٖ مِّنَ ٱللَّهِ لِنتَ لَهُمۡۖ وَلَوۡ كُنتَ فَظًّا غَلِيظَ ٱلۡقَلۡبِ لَٱنفَضُّواْ مِنۡ حَوۡلِكَۖ فَٱعۡفُ عَنۡهُمۡ وَٱسۡتَغۡفِرۡ لَهُمۡ وَشَاوِرۡهُمۡ فِي ٱلۡأَمۡرِۖ فَإِذَا عَزَمۡتَ فَتَوَكَّلۡ عَلَى ٱللَّهِۚ إِنَّ ٱللَّهَ يُحِبُّ ٱلۡمُتَوَكِّلِينَ ﴿159﴾

Transliteration: Fabima rahmatin mina Allahi linta lahum walaw kunta faththan ghaleetha alqalbi lainfaddoo min hawlika faoAAfu AAanhum waistaghfir lahum washawirhum fee alamri faitha AAazamta fatawakkal AAala Allahi inna Allaha yuhibbu almutawakkileena

Translation: ពិតប្រាកដណាស់ ដោយក្តីមេត្តាករុណាពីអល់ឡោះ គឺរូបអ្នក(ឱព្យាការីមូហាំម៉ាត់)មានភាពទន់ភ្លន់ជាមួយពួកគេ(សហការីរបស់អ្នក)។ តែប្រសិនបើអ្នកមានអាកប្បកិរិយាកោងកាច និងមានចិត្តរឹងរូសវិញនោះ អ្នកដែលនៅជុំវិញអ្នក ពួកគេនឹងរត់ចេញពីអ្នកជាមិនខានឡើយ។ ដូចនេះ ចូរអ្នកអធ្យាស្រ័យឱ្យពួកគេ ហើយសុំការអភ័យទោស(ពីអល់ឡោះ)ដល់យពួកគេ និងពិភាក្សាកិច្ចការផ្សេងៗជាមួយពួកគេ។ ហើយនៅពេលដែលអ្នកបានសម្រេចចិត្ដធ្វើអ្វីមួយហើយនោះ ចូរអ្នកប្រគល់ការទុកចិត្តលើអល់ឡោះ។ ពិតណាស់ អល់ឡោះស្រលាញ់បណ្តាអ្នកដែលប្រគល់ការទុកចិត្ត។

3:160

إِن يَنصُرۡكُمُ ٱللَّهُ فَلَا غَالِبَ لَكُمۡۖ وَإِن يَخۡذُلۡكُمۡ فَمَن ذَا ٱلَّذِي يَنصُرُكُم مِّنۢ بَعۡدِهِۦۗ وَعَلَى ٱللَّهِ فَلۡيَتَوَكَّلِ ٱلۡمُؤۡمِنُونَ ﴿160﴾

Transliteration: In yansurkumu Allahu fala ghaliba lakum wain yakhthulkum faman tha allathee yansurukum min baAAdihi waAAala Allahi falyatawakkali almuminoona

Translation: ប្រសិនបើអល់ឡោះជួយពួកអ្នក នោះគ្មាននរណាម្នាក់អាចយកឈ្នះពួកអ្នកបានឡើយ។ តែប្រសិនបើទ្រង់បោះបង់ពួកអ្នកវិញ តើមាននរណាដែលអាចជួយពួកអ្នកក្រោយពីទ្រង់(បោះបង់ពួកអ្នកហើយនោះ)? ដូច្នេះ ចូរឱ្យបណ្តាអ្នកដែលមានជំនឿប្រគល់ការទុកចិត្តលើអល់ឡោះ(តែមួយគត់)។

3:161

وَمَا كَانَ لِنَبِيٍّ أَن يَغُلَّۚ وَمَن يَغۡلُلۡ يَأۡتِ بِمَا غَلَّ يَوۡمَ ٱلۡقِيَٰمَةِۚ ثُمَّ تُوَفَّىٰ كُلُّ نَفۡسٖ مَّا كَسَبَتۡ وَهُمۡ لَا يُظۡلَمُونَ ﴿161﴾

Transliteration: Wama kana linabiyyin an yaghulla waman yaghlul yati bima ghalla yawma alqiyamati thumma tuwaffa kullu nafsin ma kasabat wahum la yuthlamoona

Translation: គ្មានព្យាការីណាម្នាក់ដែលក្បត់នោះទេ។ ជនណាដែលបានក្បត់ នៅថ្ងៃបរលោក គេនឹងនាំមកនូវអ្វីដែលខ្លួនបានក្បត់នោះមកជាមួយ។ ក្រោយមក គេនឹងតបស្នងយ៉ាងពេញលេញដល់បុគ្គលគ្រប់រូបចំពោះអ្វីដែលរូបគេបានប្រព្រឹត្ត ហើយពួកគេមិនត្រូវបានគេបំពានឡើយ។

3:162

أَفَمَنِ ٱتَّبَعَ رِضۡوَٰنَ ٱللَّهِ كَمَنۢ بَآءَ بِسَخَطٖ مِّنَ ٱللَّهِ وَمَأۡوَىٰهُ جَهَنَّمُۖ وَبِئۡسَ ٱلۡمَصِيرُ ﴿162﴾

Transliteration: Afamani ittabaAAa ridwana Allahi kaman baa bisakhatin mina Allahi wamawahu jahannamu wabisa almaseeru

Translation: តើអ្នកដែលប្រតិបត្តិតាមអ្វីដែលអល់ឡោះពេញចិត្ត ដូចនឹងអ្នកដែលប្រព្រឹត្តល្មើសដែលទទួលពិរោធពីអល់ឡោះឬ? ហើយកន្លែងស្នាក់នៅរបស់គេ គឺនរកជើហាន់ណាំ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។

3:163

هُمۡ دَرَجَٰتٌ عِندَ ٱللَّهِۗ وَٱللَّهُ بَصِيرُۢ بِمَا يَعۡمَلُونَ ﴿163﴾

Transliteration: Hum darajatun AAinda Allahi waAllahu baseerun bima yaAAmaloona

Translation: ពួកគេមានឋានៈផ្សេងៗគ្នាចំពោះអល់ឡោះជាម្ចាស់។ ហើយអល់ឡោះមហាឃើញបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ដ។

3:164

لَقَدۡ مَنَّ ٱللَّهُ عَلَى ٱلۡمُؤۡمِنِينَ إِذۡ بَعَثَ فِيهِمۡ رَسُولٗا مِّنۡ أَنفُسِهِمۡ يَتۡلُواْ عَلَيۡهِمۡ ءَايَٰتِهِۦ وَيُزَكِّيهِمۡ وَيُعَلِّمُهُمُ ٱلۡكِتَٰبَ وَٱلۡحِكۡمَةَ وَإِن كَانُواْ مِن قَبۡلُ لَفِي ضَلَٰلٖ مُّبِينٍ ﴿164﴾

Transliteration: Laqad manna Allahu AAala almumineena ith baAAatha feehim rasoolan min anfusihim yatloo AAalayhim ayatihi wayuzakkeehim wayuAAallimuhumu alkitaba waalhikmata wain kanoo min qablu lafee dalalin mubeenin

Translation: ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានប្រទាននូវឧបការគុណដល់បណ្តាអ្នកមានជំនឿ ខណៈដែលទ្រង់បានតែងតាំងពីក្នុងចំណោមពួកគេនូវអ្នកនាំសារម្នាក់អំពីជាតិសាសន៍របស់ពួកគេ ដោយគាត់សូត្រនូវបណ្តាវាក្យខណ្ឌរបស់ទ្រង់ឱ្យពួកគេស្តាប់ និងជម្រះសម្អាតពួកគេ ព្រមទាំងបង្រៀនដល់ពួកគេនូវគម្ពីរគួរអាន និងគតិបណ្ឌិត(ស៊ុណ្ណះ) ខណៈដែលកាលពីមុន ពួកគេស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។

3:165

أَوَلَمَّآ أَصَٰبَتۡكُم مُّصِيبَةٞ قَدۡ أَصَبۡتُم مِّثۡلَيۡهَا قُلۡتُمۡ أَنَّىٰ هَٰذَاۖ قُلۡ هُوَ مِنۡ عِندِ أَنفُسِكُمۡۗ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ ﴿165﴾

Transliteration: Awalamma asabatkum museebatun qad asabtum mithlayha qultum anna hatha qul huwa min AAindi anfusikum inna Allaha AAala kulli shayin qadeerun

Translation: ហេតុអ្វីបានជានៅពេលដែលពួកអ្នក(ឱបណ្ដាអ្នកមានជំនឿ)ទទួលរងគ្រោះថ្នាក់មួយ(ក្នុងសង្គ្រាមអ៊ូហ៊ុទ)ដែលពួកអ្នកធ្លាប់បានធ្វើឲ្យពួកគេទទួលគ្រោះថ្នាក់ដូចនោះទ្វេដងកាលពីមុន(ក្នុងសង្គ្រាមហ្ពាទើរ) តែពួកអ្នកបែរជានិយាយថា៖ តើរឿងនេះកើតឡើង(ចំពោះពួកយើង)បែបណា? ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថា៖ វាគឺកើតឡើងដោយសារតែខ្លួនពួកអ្នកផ្ទាល់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មានអានុភាពលើអ្វីៗទាំងអស់។

3:166

وَمَآ أَصَٰبَكُمۡ يَوۡمَ ٱلۡتَقَى ٱلۡجَمۡعَانِ فَبِإِذۡنِ ٱللَّهِ وَلِيَعۡلَمَ ٱلۡمُؤۡمِنِينَ ﴿166﴾

Transliteration: Wama asabakum yawma iltaqa aljamAAani fabiithni Allahi waliyaAAlama almumineena

Translation: ហើយអ្វីដែលបានកើតឡើងចំពោះពួកអ្នកនៅថ្ងៃជួបគ្នា(ថ្ងៃសង្គ្រាមអ៊ូហ៊ុទ) គឺដោយការអនុញ្ញាតពីអល់ឡោះ និងដើម្បីទ្រង់ស្តែងឲ្យឃើញនូវបណ្តាអ្នកដែលមានជំនឿ(ពិតប្រាកដ)។

3:167

وَلِيَعۡلَمَ ٱلَّذِينَ نَافَقُواْۚ وَقِيلَ لَهُمۡ تَعَالَوۡاْ قَٰتِلُواْ فِي سَبِيلِ ٱللَّهِ أَوِ ٱدۡفَعُواْۖ قَالُواْ لَوۡ نَعۡلَمُ قِتَالٗا لَّٱتَّبَعۡنَٰكُمۡۗ هُمۡ لِلۡكُفۡرِ يَوۡمَئِذٍ أَقۡرَبُ مِنۡهُمۡ لِلۡإِيمَٰنِۚ يَقُولُونَ بِأَفۡوَٰهِهِم مَّا لَيۡسَ فِي قُلُوبِهِمۡۚ وَٱللَّهُ أَعۡلَمُ بِمَا يَكۡتُمُونَ ﴿167﴾

Transliteration: WaliyaAAlama allatheena nafaqoo waqeela lahum taAAalaw qatiloo fee sabeeli Allahi awi idfaAAoo qaloo law naAAlamu qitalan laittabaAAnakum hum lilkufri yawmaithin aqrabu minhum lileemani yaqooloona biafwahihim ma laysa fee quloobihim waAllahu aAAlamu bima yaktumoona

Translation: ហើយនិងដើម្បីស្តែងចេញឱ្យឃើញផងដែរនូវពួកពុតត្បុត។ ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថា៖ “ចូរពួកអ្នកមកចូលរួមធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះ ឬចូរពួកអ្នកការពារ” ពួកគេឆ្លើយថា៖ ប្រសិនបើពួកយើងដឹងថានឹងមានសង្គ្រាមនោះ ពួកយើងប្រាកដជានឹងចូលរួមជាមួយពួកអ្នកមិនខាន។ ស្ថានភាពរបស់ពួកគេ(ពួកពុតត្បុត)នៅថ្ងៃនោះ គឺកៀកនឹងភាពគ្មានជំនឿខ្លាំងជាងភាពមានជំនឿ។ ពួកគេនិយាយនឹងមាត់របស់ពួកគេនូវអ្វីដែលពុំមែនមាននៅក្នុងចិត្តរបស់ពួកគេ។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកគេកំពុងតែលាក់ទុក(ក្នុងចិត្ត)។

3:168

ٱلَّذِينَ قَالُواْ لِإِخۡوَٰنِهِمۡ وَقَعَدُواْ لَوۡ أَطَاعُونَا مَا قُتِلُواْۗ قُلۡ فَٱدۡرَءُواْ عَنۡ أَنفُسِكُمُ ٱلۡمَوۡتَ إِن كُنتُمۡ صَٰدِقِينَ ﴿168﴾

Transliteration: Allatheena qaloo liikhwanihim waqaAAadoo law ataAAoona ma qutiloo qul faidraoo AAan anfusikumu almawta in kuntum sadiqeena

Translation: គឺជាពួកដែលនិយាយទៅកាន់សាច់ញាតិរបស់ខ្លួន(ដែលទទួលរងគ្រោះ) ទាំងដែលពួកគេមិនបានចូលរួមក្នុងសង្គ្រាមផងនោះថា៖ ប្រសិនបើពួកគេស្ដាប់តាមពួកយើង ពួកគេក៏មិនត្រូវបានគេសម្លាប់នោះដែរ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ឆ្លើយតបថា៖ ចូរពួកអ្នកការពារខ្លួនពួកអ្នកពីសេចក្តីស្លាប់ទៅមើល៍ ប្រសិនបើពួកអ្នកពិតជាអ្នកដែលត្រឹមត្រូវ(ចំពោះអ្វីដែលពួកអ្នកបានអះអាង)មែននោះ។

3:169

وَلَا تَحۡسَبَنَّ ٱلَّذِينَ قُتِلُواْ فِي سَبِيلِ ٱللَّهِ أَمۡوَٰتَۢاۚ بَلۡ أَحۡيَآءٌ عِندَ رَبِّهِمۡ يُرۡزَقُونَ ﴿169﴾

Transliteration: Wala tahsabanna allatheena qutiloo fee sabeeli Allahi amwatan bal ahyaon AAinda rabbihim yurzaqoona

Translation: ហើយចូរអ្នក(ព្យាការីមូហាំម៉ាត់)កុំគិតស្មានថា បណ្តាអ្នកដែលត្រូវបានគេសម្លាប់(ពលីជីវិត)ក្នុងមាគ៌ារបស់អល់ឡោះនោះជាមនុស្សស្លាប់ឱ្យសោះ។ ផ្ទុយទៅវិញ ពួកគេមានជីវិតរស់នៅឯព្រះជាម្ចាស់របស់ពួកគេដោយពួកគេត្រូវបានប្រទានឲ្យនូវលាភសក្ការៈ(ជាច្រើនប្រភេទ)។

3:170

فَرِحِينَ بِمَآ ءَاتَىٰهُمُ ٱللَّهُ مِن فَضۡلِهِۦ وَيَسۡتَبۡشِرُونَ بِٱلَّذِينَ لَمۡ يَلۡحَقُواْ بِهِم مِّنۡ خَلۡفِهِمۡ أَلَّا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ ﴿170﴾

Transliteration: Fariheena bima atahumu Allahu min fadlihi wayastabshiroona biallatheena lam yalhaqoo bihim min khalfihim alla khawfun AAalayhim wala hum yahzanoona

Translation: ពួកគេសប្បាយរីករាយនឹងអ្វីដែលអល់ឡោះបានប្រទានឱ្យពួកគេនៃភាពសប្បុរសរបស់ទ្រង់ ហើយពួកគេផ្តល់ដំណឹងរីករាយដល់អ្នកដែលនៅរស់(ដែលមិនទាន់ពលីជីវិត)ថា៖ គ្មានការភ័យខ្លាចឡើយចំពោះពួកគេ ហើយក៏គ្មានទុក្ខព្រួយអ្វីចំពោះពួកគេនោះដែរ(នៅថ្ងៃបរលោក)។

3:171

يَسۡتَبۡشِرُونَ بِنِعۡمَةٖ مِّنَ ٱللَّهِ وَفَضۡلٖ وَأَنَّ ٱللَّهَ لَا يُضِيعُ أَجۡرَ ٱلۡمُؤۡمِنِينَ ﴿171﴾

Transliteration: Yastabshiroona biniAAmatin mina Allahi wafadlin waanna Allaha la yudeeAAu ajra almumineena

Translation: ពួកគេសប្បាយរីករាយជាមួយនឹងឧបការគុណ និងក្តីសប្បុរសពីអល់ឡោះជាម្ចាស់។ ហើយពិតប្រាកដណាស់ អល់ឡោះទ្រង់មិនធ្វើឱ្យផលបុណ្យរបស់បណ្តាអ្នកដែលមានជំនឿបាត់បង់បន្តិចណាឡើយ។

3:172

ٱلَّذِينَ ٱسۡتَجَابُواْ لِلَّهِ وَٱلرَّسُولِ مِنۢ بَعۡدِ مَآ أَصَابَهُمُ ٱلۡقَرۡحُۚ لِلَّذِينَ أَحۡسَنُواْ مِنۡهُمۡ وَٱتَّقَوۡاْ أَجۡرٌ عَظِيمٌ ﴿172﴾

Transliteration: Allatheena istajaboo lillahi waalrrasooli min baAAdi ma asabahumu alqarhu lillatheena ahsanoo minhum waittaqaw ajrun AAatheemun

Translation: បណ្តាអ្នកដែលបានឆ្លើយតបទៅនឹងបទបញ្ជារបស់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់(ដែលអំពាវនាវឱ្យចេញទៅធ្វើសង្គ្រាម ហាំរ៉កអាល់អាសាត់)ក្រោយពីពួកគេបានទទួលរងរបួស(នៅក្នុងសមរភូមិអ៊ូហ៊ុទ)នោះ សម្រាប់បណ្តាអ្នកដែលធ្វើអំពើល្អក្នុងចំណោមពួកគេ ហើយបានកោតខ្លាចអល់ឡោះ ពួកគេនឹងទទួលបានផលបុណ្យដ៏ធំធេង(ឋានសួគ៌)។

3:173

ٱلَّذِينَ قَالَ لَهُمُ ٱلنَّاسُ إِنَّ ٱلنَّاسَ قَدۡ جَمَعُواْ لَكُمۡ فَٱخۡشَوۡهُمۡ فَزَادَهُمۡ إِيمَٰنٗا وَقَالُواْ حَسۡبُنَا ٱللَّهُ وَنِعۡمَ ٱلۡوَكِيلُ ﴿173﴾

Transliteration: Allatheena qala lahumu alnnasu inna alnnasa qad jamaAAoo lakum faikhshawhum fazadahum eemanan waqaloo hasbuna Allahu waniAAma alwakeelu

Translation: គឺបណ្តាអ្នកដែលមនុស្សលោក(ពួកមុស្ហរីគីន)បាននិយាយទៅកាន់ពួកគេថា៖ "ពិតប្រាកដណាស់ ពួកគេ(សត្រូវ)បានប្រមូលគ្នាដើម្បីប្រយុទ្ធនឹងពួកអ្នក។ ហេតុនេះ ចូរពួកអ្នកខ្លាចពួកគេចុះ"។ ក៏ប៉ុន្តែ ពួកគេកាន់តែមានជំនឿខ្លាំងឡើង ហើយពួកគេថែមទាំងនិយាយថា៖ អល់ឡោះជាម្ចាស់តែមួយគត់គឺគ្រប់គ្រាន់ហើយសម្រាប់ពួកយើង ហើយទ្រង់ជាអ្នកគាំពារដ៏ប្រសើរបំផុត។

3:174

فَٱنقَلَبُواْ بِنِعۡمَةٖ مِّنَ ٱللَّهِ وَفَضۡلٖ لَّمۡ يَمۡسَسۡهُمۡ سُوٓءٞ وَٱتَّبَعُواْ رِضۡوَٰنَ ٱللَّهِۗ وَٱللَّهُ ذُو فَضۡلٍ عَظِيمٍ ﴿174﴾

Transliteration: Fainqalaboo biniAAmatin mina Allahi wafadlin lam yamsashum sooon waittabaAAoo ridwana Allahi waAllahu thoo fadlin AAatheemin

Translation: ពេលនោះ ពួកគេក៏បានវិលត្រលប់មក(ពីសង្គ្រាម)វិញ ដោយឧបការគុណពីអល់ឡោះ និងការប្រោសប្រទានរបស់ទ្រង់ដោយពុំមានប្រការអាក្រក់អ្វីប៉ះពាល់ដល់ពួកគេឡើយ ហើយពួកគេប្រតិបត្តិតាមអ្វីយអល់ឡោះពេញចិត្ត។ ហើយអល់ឡោះជាអ្នកដែលមានការសណ្តោសប្រណីដ៏ធំធេងបំផុត។

3:175

إِنَّمَا ذَٰلِكُمُ ٱلشَّيۡطَٰنُ يُخَوِّفُ أَوۡلِيَآءَهُۥ فَلَا تَخَافُوهُمۡ وَخَافُونِ إِن كُنتُم مُّؤۡمِنِينَ ﴿175﴾

Transliteration: Innama thalikumu alshshaytanu yukhawwifu awliyaahu fala takhafoohum wakhafooni in kuntum mumineena

Translation: ការពិតរឿងនោះ គឺស្ហៃតនបានបំភ័យកូនចៅរបស់វា(អ្នកដែលដើរតាមវា)។ ដូច្នេះ ចូរពួកអ្នកកុំខ្លាចពួកវា តែពួកអ្នកត្រូវខ្លាចយើងវិញ ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿ។

3:176

وَلَا يَحۡزُنكَ ٱلَّذِينَ يُسَٰرِعُونَ فِي ٱلۡكُفۡرِۚ إِنَّهُمۡ لَن يَضُرُّواْ ٱللَّهَ شَيۡـٔٗاۚ يُرِيدُ ٱللَّهُ أَلَّا يَجۡعَلَ لَهُمۡ حَظّٗا فِي ٱلۡأٓخِرَةِۖ وَلَهُمۡ عَذَابٌ عَظِيمٌ ﴿176﴾

Transliteration: Wala yahzunka allatheena yusariAAoona fee alkufri innahum lan yadurroo Allaha shayan yureedu Allahu alla yajAAala lahum haththan fee alakhirati walahum AAathabun AAatheemun

Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំឱ្យពួកដែលប្រញាប់ប្រញាល់ក្នុងការប្រឆាំងនោះធ្វើឱ្យអ្នកមានទុក្ខព្រួយឱ្យសោះ ពីព្រោះពួកគេមិនអាចបង្កគ្រោះថ្នាក់អ្វីមួយដល់អល់ឡោះឡើយ។ តាមពិត អល់ឡោះមានចេតនាមិនឱ្យពួកគេទទួលបានលាភសំណាងនៅថ្ងៃបរលោកប៉ុណ្ណោះ។ ហើយសម្រាប់ពួកគេនឹងត្រូវទទួលទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។

3:177

إِنَّ ٱلَّذِينَ ٱشۡتَرَوُاْ ٱلۡكُفۡرَ بِٱلۡإِيمَٰنِ لَن يَضُرُّواْ ٱللَّهَ شَيۡـٔٗاۖ وَلَهُمۡ عَذَابٌ أَلِيمٞ ﴿177﴾

Transliteration: Inna allatheena ishtarawoo alkufra bialeemani lan yadurroo Allaha shayan walahum AAathabun aleemun

Translation: ពិតប្រាកដណាស់ ពួកដែលយកសេចក្តីជំនឿប្តូរយកភាពគ្មានជំនឿនោះ គឺពួកគេមិនអាចបង្កគ្រោះថ្នាក់អ្វីមួយដល់អល់ឡោះនោះឡើយ ហើយពួកគេនឹងទទួលទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។

3:178

وَلَا يَحۡسَبَنَّ ٱلَّذِينَ كَفَرُوٓاْ أَنَّمَا نُمۡلِي لَهُمۡ خَيۡرٞ لِّأَنفُسِهِمۡۚ إِنَّمَا نُمۡلِي لَهُمۡ لِيَزۡدَادُوٓاْ إِثۡمٗاۖ وَلَهُمۡ عَذَابٞ مُّهِينٞ ﴿178﴾

Transliteration: Wala yahsabanna allatheena kafaroo annama numlee lahum khayrun lianfusihim innama numlee lahum liyazdadoo ithman walahum AAathabun muheenun

Translation: ហើយចូរកុំឱ្យពួកដែលប្រឆាំងគិតស្មានថា ជាការពិតណាស់ ការដែលយើងពន្យារអាយុជីវិតដល់ពួកគេ(ឲ្យមានអាយុវែង)នោះ គឺជាការល្អប្រសើរសម្រាប់ខ្លួនពួកគេឱ្យសោះ។ តាមពិត យើងពន្យារអាយុជីវិតដល់ពួកគេ គឺដើម្បីបន្ថែមនូវបាបកម្មដល់ពួកគេប៉ុណ្ណោះ ហើយពួកគេនឹងទទួលទណ្ឌកម្មយ៉ាងអាម៉ាស់បំផុត។

3:179

مَّا كَانَ ٱللَّهُ لِيَذَرَ ٱلۡمُؤۡمِنِينَ عَلَىٰ مَآ أَنتُمۡ عَلَيۡهِ حَتَّىٰ يَمِيزَ ٱلۡخَبِيثَ مِنَ ٱلطَّيِّبِۗ وَمَا كَانَ ٱللَّهُ لِيُطۡلِعَكُمۡ عَلَى ٱلۡغَيۡبِ وَلَٰكِنَّ ٱللَّهَ يَجۡتَبِي مِن رُّسُلِهِۦ مَن يَشَآءُۖ فَـَٔامِنُواْ بِٱللَّهِ وَرُسُلِهِۦۚ وَإِن تُؤۡمِنُواْ وَتَتَّقُواْ فَلَكُمۡ أَجۡرٌ عَظِيمٞ ﴿179﴾

Transliteration: Ma kana Allahu liyathara almumineena AAala ma antum AAalayhi hatta yameeza alkhabeetha mina alttayyibi wama kana Allahu liyutliAAakum AAala alghaybi walakinna Allaha yajtabee min rusulihi man yashao faaminoo biAllahi warusulihi wain tuminoo watattaqoo falakum ajrun AAatheemun

Translation: អល់ឡោះមិនបណ្ដោយឱ្យបណ្តាអ្នកដែលមានជំនឿស្ថិតនៅក្នុងស្ថានភាពដូចពួកអ្នកបច្ចុប្បន្ន(រស់នៅលាយឡំជាមួយនឹងពុតត្បុត)នោះឡើយ លុះត្រាតែទ្រង់វែកញែករវាងប្រការអាក្រក់ចេញពីប្រការល្អ(ញែកពួកពុតត្បុតចេញពីអ្នកមានជំនឿ)។ ហើយមិនមែនជាគតិបណ្ឌិតរបស់អល់ឡោះនោះឡើយដែលទ្រង់ឱ្យពួកអ្នកដឹងពីប្រការអាថ៌កំបាំងនោះ ក៏ប៉ុន្តែអល់ឡោះទ្រង់ជ្រើសរើសក្នុងចំណោមបណ្ដាអ្នកនាំសាររបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនា។ ដូចេ្នះ ចូរពួកអ្នកមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់។ ប្រសិនបើពួកអ្នកមានជំនឿ ហើយគោរពកោតខ្លាចអល់ឡោះនោះ សម្រាប់ពួកអ្នកនឹងទទួលបានផលបុណ្យយ៉ាងធំធេង។

3:180

وَلَا يَحۡسَبَنَّ ٱلَّذِينَ يَبۡخَلُونَ بِمَآ ءَاتَىٰهُمُ ٱللَّهُ مِن فَضۡلِهِۦ هُوَ خَيۡرٗا لَّهُمۖ بَلۡ هُوَ شَرّٞ لَّهُمۡۖ سَيُطَوَّقُونَ مَا بَخِلُواْ بِهِۦ يَوۡمَ ٱلۡقِيَٰمَةِۗ وَلِلَّهِ مِيرَٰثُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۗ وَٱللَّهُ بِمَا تَعۡمَلُونَ خَبِيرٞ ﴿180﴾

Transliteration: Wala yahsabanna allatheena yabkhaloona bima atahummu Allahu min fadlihi huwa khayran lahum bal huwa sharrun lahum sayutawwaqoona ma bakhiloo bihi yawma alqiyamati walillahi meerathu alssamawati waalardi waAllahu bima taAAmaloona khabeerun

Translation: ហើយចូរកុំឱ្យពួកដែលកំណាញ់នូវអ្វីដែលអល់ឡោះបានប្រទានឱ្យពួកគេនៃការប្រោសប្រទានរបស់ទ្រង់នោះគិតស្មានថា វាជាប្រការល្អសម្រាប់ពួកគេឱ្យសោះ។ ផ្ទុយទៅវិញ វាជាប្រការអាក្រក់សម្រាប់ពួកគេទៅវិញទេ។ គេនឹងយកអ្វីដែលពួកគេកំណាញ់(មិនព្រមបរិច្ចាគ)នោះដាក់ព័ទ្ធទៅលើករបស់ពួកគេនៅថ្ងៃបរលោក។ ហើយមរតកទាំងអស់ដែលនៅលើមេឃជាច្រើនជាន់និងនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយអល់ឡោះដឹងបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ដ។

3:181

لَّقَدۡ سَمِعَ ٱللَّهُ قَوۡلَ ٱلَّذِينَ قَالُوٓاْ إِنَّ ٱللَّهَ فَقِيرٞ وَنَحۡنُ أَغۡنِيَآءُۘ سَنَكۡتُبُ مَا قَالُواْ وَقَتۡلَهُمُ ٱلۡأَنۢبِيَآءَ بِغَيۡرِ حَقّٖ وَنَقُولُ ذُوقُواْ عَذَابَ ٱلۡحَرِيقِ ﴿181﴾

Transliteration: Laqad samiAAa Allahu qawla allatheena qaloo inna Allaha faqeerun wanahnu aghniyaon sanaktubu ma qaloo waqatlahumu alanbiyaa bighayri haqqin wanaqoolu thooqoo AAathaba alhareeqi

Translation: ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានឮហើយនូវពាក្យសម្ដីរបស់ពួក(យូដា)ដែលនិយាយថា៖ “ពិតប្រាកដណាស់ អល់ឡោះជាអ្នកក្រីក្រ។ រីឯពួកយើងគឺជាអ្នកមាន”។ យើង(អល់ឡោះ)នឹងកត់ត្រាទុកនូវអ្វីដែលពួកគេបាននិយាយ និងការដែលពួកគេសម្លាប់ព្យាការីជាច្រើនដោយអយុត្តិធម៌ ហើយយើងនឹងមានបន្ទូល(ទៅកាន់ពួកគេ)ថា៖ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មដែលឆាបឆេះ(នៅក្នុងឋាននរក)។

3:182

ذَٰلِكَ بِمَا قَدَّمَتۡ أَيۡدِيكُمۡ وَأَنَّ ٱللَّهَ لَيۡسَ بِظَلَّامٖ لِّلۡعَبِيدِ ﴿182﴾

Transliteration: Thalika bima qaddamat aydeekum waanna Allaha laysa bithallamin lilAAabeedi

Translation: (ទណ្ឌកម្ម)នោះគឺដោយសារតែអ្វីដែលពួកអ្នក(ពួកយូដា)បានសាងដោយដៃទាំងពីររបស់ពួកអ្នកផ្ទាល់ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនបំពានទៅលើខ្ញុំបម្រើរបស់ទ្រង់ណាម្នាក់ឡើយ។

3:183

ٱلَّذِينَ قَالُوٓاْ إِنَّ ٱللَّهَ عَهِدَ إِلَيۡنَآ أَلَّا نُؤۡمِنَ لِرَسُولٍ حَتَّىٰ يَأۡتِيَنَا بِقُرۡبَانٖ تَأۡكُلُهُ ٱلنَّارُۗ قُلۡ قَدۡ جَآءَكُمۡ رُسُلٞ مِّن قَبۡلِي بِٱلۡبَيِّنَٰتِ وَبِٱلَّذِي قُلۡتُمۡ فَلِمَ قَتَلۡتُمُوهُمۡ إِن كُنتُمۡ صَٰدِقِينَ ﴿183﴾

Transliteration: Allatheena qaloo inna Allaha AAahida ilayna alla numina lirasoolin hatta yatiyana biqurbanin takuluhu alnnaru qul qad jaakum rusulun min qablee bialbayyinati wabiallathee qultum falima qataltumoohum in kutum sadiqeena

Translation: គឺពួកដែលនិយាយថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានផ្តែផ្តាំចំពោះពួកយើង(នៅក្នុងគម្ពីររបស់ទ្រង់)ថា មិនឱ្យពួកយើងមានជំនឿលើអ្នកនាំសារណាម្នាក់ឡើយ លុះត្រាតែអ្នកនាំសារនោះបាននាំមកឱ្យពួកយើងនូវគួរហ្ពាន(តង្វាយ)ដែលមានភ្លើង(ពីលើមេឃ)ឆាបឆេះគួរហ្ពាននោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ បណ្តាអ្នកនាំសារជាច្រើនមុនខ្ញុំបាននាំមកកាន់ពួកអ្នកនូវភស្ដុតាងជាច្រើនដ៏ច្បាស់លាស់ ហើយពួកគេក៏បាននាំមក(នូវភស្តុតាង)ដូចដែលពួកអ្នកបានរៀបរាប់នេះដែរ ក៏ប៉ុន្តែហេតុអ្វីបានជាពួកអ្នកសម្លាប់ពួកគេទៅវិញ ប្រសិនបើពួកអ្នកជាអ្នកដែលនិយាយពិត(ចំពោះអ្វីដែលពួកអ្នកអះអាង)មែននោះ?

3:184

فَإِن كَذَّبُوكَ فَقَدۡ كُذِّبَ رُسُلٞ مِّن قَبۡلِكَ جَآءُو بِٱلۡبَيِّنَٰتِ وَٱلزُّبُرِ وَٱلۡكِتَٰبِ ٱلۡمُنِيرِ ﴿184﴾

Transliteration: Fain kaththabooka faqad kuththiba rusulun min qablika jaoo bialbayyinati waalzzuburi waalkitabi almuneeri

Translation: តែប្រសិនបើពួកគេបដិសេធនឹងអ្នកនោះ ពិតប្រាកដណាស់ បណ្តាអ្នកនាំសារជាច្រើនមុនអ្នកក៏ត្រូវបានគេបដិសេធ(មិនជឿ)ដែរ។ ពួកគេបាននាំមកនូវភស្តុតាងជាច្រើនដ៏ច្បាស់លាស់ និងបណ្តាគម្ពីរ(ដែលមានការទូន្មាន) ហើយនិងគម្ពីរដែលមានការចង្អុលបង្ហាញ។

3:185

كُلُّ نَفۡسٖ ذَآئِقَةُ ٱلۡمَوۡتِۗ وَإِنَّمَا تُوَفَّوۡنَ أُجُورَكُمۡ يَوۡمَ ٱلۡقِيَٰمَةِۖ فَمَن زُحۡزِحَ عَنِ ٱلنَّارِ وَأُدۡخِلَ ٱلۡجَنَّةَ فَقَدۡ فَازَۗ وَمَا ٱلۡحَيَوٰةُ ٱلدُّنۡيَآ إِلَّا مَتَٰعُ ٱلۡغُرُورِ ﴿185﴾

Transliteration: Kullu nafsin thaiqatu almawti wainnama tuwaffawna ojoorakum yawma alqiyamati faman zuhziha AAani alnnari waodkhila aljannata faqad faza wama alhayatu alddunya illa mataAAu alghuroori

Translation: រាល់ជីវិតទាំងអស់ គឺត្រូវភ្លក់រសជាតិនៃសេចក្តីស្លាប់។ ហើយនៅថ្ងៃបរលោក ពួកអ្នកនឹងត្រូវគេតបស្នងយ៉ាងពេញលេញចំពោះផលបុណ្យរបស់ពួកអ្នក។ ដូចនេះ ជនណាហើយដែលត្រូវបានគេ(អល់ឡោះ)បញ្ចៀសរូបគេពីភ្លើងនរក ហើយបញ្ចូលរូបគេទៅក្នុងឋានសួគ៌នោះ គឺគេពិតជាទទួលបានជោគជ័យ។ ហើយជីវិតលោកិយ គ្មានអ្វីក្រៅពីការត្រេកត្រអាល និងបោកបញ្ឆោតប៉ុណ្ណោះ។

3:186

لَتُبۡلَوُنَّ فِيٓ أَمۡوَٰلِكُمۡ وَأَنفُسِكُمۡ وَلَتَسۡمَعُنَّ مِنَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ مِن قَبۡلِكُمۡ وَمِنَ ٱلَّذِينَ أَشۡرَكُوٓاْ أَذٗى كَثِيرٗاۚ وَإِن تَصۡبِرُواْ وَتَتَّقُواْ فَإِنَّ ذَٰلِكَ مِنۡ عَزۡمِ ٱلۡأُمُورِ ﴿186﴾

Transliteration: Latublawunna fee amwalikum waanfusikum walatasmaAAunna mina allatheena ootoo alkitaba min qablikum wamina allatheena ashrakoo athan katheeran wain tasbiroo watattaqoo fainna thalika min AAazmi alomoori

Translation: ពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)ប្រាកដជានឹងត្រូវបានគេសាកល្បងចំពោះទ្រព្យសម្បត្តិ និងខ្លួនប្រាណរបស់ពួកអ្នក ហើយពួកអ្នកពិតជានឹងបានឮនូវពាក្យដែលបង្កការឈឺចាប់ជាច្រើនពីសំណាក់ពួកដែលត្រូវបានប្រទានគម្ពីរឲ្យ(ពួកយូដា និងពួកគ្រឹះស្ទាន)មុនពួកអ្នក និងពីសំណាក់ពួកមុស្ហរីគីន។ តែប្រសិនបើពួកអ្នកអត់ធ្មត់ និងកោតខ្លាចអល់ឡោះ ពិតប្រាកដណាស់ ទាំងនោះគឺជាកិច្ចការដែលតម្រូវឱ្យមានការតាំងចិត្តខ្ពស់បំផុត។

3:187

وَإِذۡ أَخَذَ ٱللَّهُ مِيثَٰقَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ لَتُبَيِّنُنَّهُۥ لِلنَّاسِ وَلَا تَكۡتُمُونَهُۥ فَنَبَذُوهُ وَرَآءَ ظُهُورِهِمۡ وَٱشۡتَرَوۡاْ بِهِۦ ثَمَنٗا قَلِيلٗاۖ فَبِئۡسَ مَا يَشۡتَرُونَ ﴿187﴾

Transliteration: Waith akhatha Allahu meethaqa allatheena ootoo alkitaba latubayyinunnahu lilnnasi wala taktumoonahu fanabathoohu waraa thuhoorihim waishtaraw bihi thamanan qaleelan fabisa ma yashtaroona

Translation: ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់)នឹកឃើញ នៅពេលដែលអល់ឡោះទ្រង់បានដាក់កិច្ចសន្យាដ៏ម៉ឺងម៉ាត់ទៅលើពួកដែលគេផ្តល់គម្ពីរឲ្យថា ពួកអ្នកត្រូវតែបកស្រាយបំភ្លឺវា(គម្ពីររបស់អល់ឡោះ)ដល់មនុស្សលោក ហើយពួកអ្នកមិនត្រូវលាក់បាំងវានោះឡើយ។ ក៏ប៉ុន្តែពួកគេបែរជាបោះបង់វា(កិច្ចសន្យា)ដាក់ពីក្រោយខ្នងពួកគេ ហើយបានប្តូរវាជាមួយនឹងកម្រៃបន្តិចបន្តួចទៅវិញ។ ពិតជាអាក្រក់បំផុត កម្រៃដែលពួកគេប្តូរយកនោះ។

3:188

لَا تَحۡسَبَنَّ ٱلَّذِينَ يَفۡرَحُونَ بِمَآ أَتَواْ وَّيُحِبُّونَ أَن يُحۡمَدُواْ بِمَا لَمۡ يَفۡعَلُواْ فَلَا تَحۡسَبَنَّهُم بِمَفَازَةٖ مِّنَ ٱلۡعَذَابِۖ وَلَهُمۡ عَذَابٌ أَلِيمٞ ﴿188﴾

Transliteration: La tahsabanna allatheena yafrahoona bima ataw wayuhibboona an yuhmadoo bima lam yafAAaloo fala tahsabannahum bimafazatin mina alAAathabi walahum AAathabun aleemun

Translation: ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)កុំគិតស្មានថា ពួកដែលសប្បាយរីករាយជាមួយនឹងអ្វីដែលពួកគេបានប្រព្រឹត្ត ហើយពួកគេចូលចិត្តឱ្យអ្នកដទៃកោតសរសើរពួកគេចំពោះអ្វីដែលពួកគេមិនបានធ្វើសោះនោះ ចូរអ្នកកុំគិតស្មានឲ្យសោះថា ពួកគេនឹងអាចរួចផុតពីទណ្ឌកម្មនោះ។ ផ្ទុយទៅវិញ ពួកគេនឹងទទួលទណ្ឌកម្មដ៏ឈឺចាប់បំផុត។

3:189

وَلِلَّهِ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۗ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٖ قَدِيرٌ ﴿189﴾

Transliteration: Walillahi mulku alssamawati waalardi waAllahu AAala kulli shayin qadeerun

Translation: ហើយអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយអល់ឡោះជាអ្នកមានអានុភាពលើអ្វីៗទាំងអស់។

3:190

إِنَّ فِي خَلۡقِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَٱخۡتِلَٰفِ ٱلَّيۡلِ وَٱلنَّهَارِ لَأٓيَٰتٖ لِّأُوْلِي ٱلۡأَلۡبَٰبِ ﴿190﴾

Transliteration: Inna fee khalqi alssamawati waalardi waikhtilafi allayli waalnnahari laayatin liolee alalbabi

Translation: ពិតប្រាកដណាស់ នៅក្នុងការបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងការផ្លាស់ប្តូរគ្នារវាងពេលយប់និងពេលថ្ងៃ គឺជាភស្តុតាងដ៏ច្បាស់លាស់សម្រាប់បញ្ញាជនទាំងឡាយ។

3:191

ٱلَّذِينَ يَذۡكُرُونَ ٱللَّهَ قِيَٰمٗا وَقُعُودٗا وَعَلَىٰ جُنُوبِهِمۡ وَيَتَفَكَّرُونَ فِي خَلۡقِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ رَبَّنَا مَا خَلَقۡتَ هَٰذَا بَٰطِلٗا سُبۡحَٰنَكَ فَقِنَا عَذَابَ ٱلنَّارِ ﴿191﴾

Transliteration: Allatheena yathkuroona Allaha qiyaman waquAAoodan waAAala junoobihim wayatafakkaroona fee khalqi alssamawati waalardi rabbana ma khalaqta hatha batilan subhanaka faqina AAathaba alnnari

Translation: គឺបណ្តាអ្នកដែលនឹករឭកទៅចំពោះអល់ឡោះជាម្ចាស់ទាំងក្នុងពេលឈរ ពេលអង្គុយ និងពេលដែលពួកគេទម្រេតខ្លួន ហើយពួកគេសញ្ជឹងគិតពិចារណាពីការបង្កើតមេឃជាច្រើនជាន់និងផែនដី(ដោយពួកគេពោលថា៖) បរពិតព្រះជាម្ចាស់នៃយើងខ្ញុំ! ព្រះអង្គមិនបានបង្កើតអ្វីទាំងអស់នេះជាការលេងសើចនោះទេ។ ព្រះអង្គដ៏វិសុទ្ធ! ដូចនេះ សូមទ្រង់មេត្តាបញ្ចៀសយើងខ្ញុំពីទណ្ឌកម្មភ្លើងនរកផងចុះ។

3:192

رَبَّنَآ إِنَّكَ مَن تُدۡخِلِ ٱلنَّارَ فَقَدۡ أَخۡزَيۡتَهُۥۖ وَمَا لِلظَّـٰلِمِينَ مِنۡ أَنصَارٖ ﴿192﴾

Transliteration: Rabbana innaka man tudkhili alnnara faqad akhzaytahu wama lilththalimeena min ansarin

Translation: បរពិតព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតប្រាកដណាស់ ជនណាហើយដែលទ្រង់បានបញ្ចូលរូបគេទៅក្នុងឋាននរកនោះ គឺទ្រង់ពិតជាបានធ្វើឱ្យគេទទួលការអាម៉ាស់។ ហើយសម្រាប់ពួកបំពាន គឺគ្មានអ្នកជួយឡើយ។

3:193

رَّبَّنَآ إِنَّنَا سَمِعۡنَا مُنَادِيٗا يُنَادِي لِلۡإِيمَٰنِ أَنۡ ءَامِنُواْ بِرَبِّكُمۡ فَـَٔامَنَّاۚ رَبَّنَا فَٱغۡفِرۡ لَنَا ذُنُوبَنَا وَكَفِّرۡ عَنَّا سَيِّـَٔاتِنَا وَتَوَفَّنَا مَعَ ٱلۡأَبۡرَارِ ﴿193﴾

Transliteration: Rabbana innana samiAAna munadiyan yunadee lileemani an aminoo birabbikum faamanna rabbana faighfir lana thunoobana wakaffir AAanna sayyiatina watawaffana maAAa alabrari

Translation: បរពិត ព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតប្រាកដណាស់ ​យើងខ្ញុំបានឮហើយអ្នកដែលអំពាវនាវទៅកាន់ការមានជំនឿ(នោះគឺព្យាការីមូហាំម៉ាត់ដែលគាត់បានអំពាវនាវថា៖) ចូរពួកអ្នកមានជំនឿចំពោះព្រះជាម្ចាស់របស់ពួកអ្នក ។ ពេលនោះ យើងខ្ញុំក៏មានជំនឿ(តាមការអំពាវនាវនោះ)។ បរពិតព្រះជាម្ចាស់នៃយើងខ្ញុំ! សូមទ្រង់មេត្តាអភ័យទោសដល់យើងខ្ញុំចំពោះបាបកម្មរទាំងឡាយនៃយើងខ្ញុំ ហើយសូមទ្រង់មេត្ដាលុបលាងនូវទង្វើអាក្រក់ទាំងឡាយនៃយើងខ្ញុំ ព្រមទាំងសូមទ្រង់មេត្ដាឱ្យយើងខ្ញុំបានស្លាប់ជាមួយបណ្ដាអ្នកដែលសាងអំពើល្អផងចុះ។

3:194

رَبَّنَا وَءَاتِنَا مَا وَعَدتَّنَا عَلَىٰ رُسُلِكَ وَلَا تُخۡزِنَا يَوۡمَ ٱلۡقِيَٰمَةِۖ إِنَّكَ لَا تُخۡلِفُ ٱلۡمِيعَادَ ﴿194﴾

Transliteration: Rabbana waatina ma waAAadtana AAala rusulika wala tukhzina yawma alqiyamati innaka la tukhlifu almeeAAada

Translation: បរពិតព្រះជាម្ចាស់នៃយើងខ្ញុំ! សូមទ្រង់មេត្តាប្រទានឱ្យយើងខ្ញុំនូវអ្វីដែលទ្រង់បានសន្យាដល់យើងខ្ញុំតាមរយៈ(សម្តីនៃ)បណ្តាអ្នកនាំសាររបស់ទ្រង់ ហើយសូមទ្រង់កុំធ្វើឲ្យយើងខ្ញុំទទួលនូវភាពអាម៉ាសនៅថ្ងៃបរលោកអ្វី។ ពិតប្រាកដណាស់ ទ្រង់មិនក្បត់ការសន្យានោះឡើយ។

3:195

فَٱسۡتَجَابَ لَهُمۡ رَبُّهُمۡ أَنِّي لَآ أُضِيعُ عَمَلَ عَٰمِلٖ مِّنكُم مِّن ذَكَرٍ أَوۡ أُنثَىٰۖ بَعۡضُكُم مِّنۢ بَعۡضٖۖ فَٱلَّذِينَ هَاجَرُواْ وَأُخۡرِجُواْ مِن دِيَٰرِهِمۡ وَأُوذُواْ فِي سَبِيلِي وَقَٰتَلُواْ وَقُتِلُواْ لَأُكَفِّرَنَّ عَنۡهُمۡ سَيِّـَٔاتِهِمۡ وَلَأُدۡخِلَنَّهُمۡ جَنَّـٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ ثَوَابٗا مِّنۡ عِندِ ٱللَّهِۚ وَٱللَّهُ عِندَهُۥ حُسۡنُ ٱلثَّوَابِ ﴿195﴾

Transliteration: Faistajaba lahum rabbuhum annee la odeeAAu AAamala AAamilin minkum min thakarin aw ontha baAAdukum min baAAdin faallatheena hajaroo waokhrijoo min diyarihim waoothoo fee sabeelee waqataloo waqutiloo laokaffiranna AAanhum sayyiatihim walaodkhilannahum jannatin tajree min tahtiha alanharu thawaban min AAindi Allahi waAllahu AAindahu husnu alththawabi

Translation: ដូច្នេះ ព្រះជាម្ចាស់របស់ពួកគេក៏បានឆ្លើយតបចំពោះពួកគេថា៖ ពិតប្រាកដណាស់ យើងមិនបំបាត់ផលបុណ្យនៃទង្វើកុសលរបស់នរណាម្នាក់ក្នុងចំណោមពួកអ្នកឡើយ មិនថាប្រុស មិនថាស្រី។ ការវិនិច្ឆ័យរវាងពួកអ្នកនៅក្នុងសាសនា(អ៊ីស្លាម)នោះគឺដូចគ្នា។ ដូចនេះ បណ្តាអ្នកដែលភៀសខ្លួន និងត្រូវបានគេបណ្ដេញចេញអំពីស្រុកភូមិរបស់ពួកគេ ហើយទទួលរងនូវការធ្វើទុក្ខបុកម្នេញនៅក្នុងមាគ៌ារបស់យើង ព្រមទាំងបានប្រយុទ្ធ និងត្រូវបានគេសម្លាប់(ពលីជីវិត)នោះ យើងពិតជានឹងលុបលាងដល់ពួកគេនូវរាល់អំពើអាក្រក់ទាំងឡាយរបស់ពួកគេ ហើយយើងពិតជានឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវា ជាផលបុណ្យ(ការតបស្នង)អំពីអល់ឡោះ(ចំពោះពួកគេ)។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានផលបុណ្យ(ការតបស្នង)ដ៏ល្អប្រពៃបំផុត។

3:196

لَا يَغُرَّنَّكَ تَقَلُّبُ ٱلَّذِينَ كَفَرُواْ فِي ٱلۡبِلَٰدِ ﴿196﴾

Transliteration: La yaghurrannaka taqallubu allatheena kafaroo fee albiladi

Translation: ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)កុំឱ្យការផ្លាស់ប្តូរទីកន្លែងរបស់ពួកដែលប្រឆាំងនៅក្នុងស្រុកទេសនោះ បោកប្រាស់អ្នកឱ្យសោះ។

3:197

مَتَٰعٞ قَلِيلٞ ثُمَّ مَأۡوَىٰهُمۡ جَهَنَّمُۖ وَبِئۡسَ ٱلۡمِهَادُ ﴿197﴾

Transliteration: MataAAun qaleelun thumma mawahum jahannamu wabisa almihadu

Translation: វាគ្រាន់តែជាការសប្បាយរីករាយមួយរយៈពេលខ្លីប៉ុណ្ណោះ។ ក្រោយមក ទីកន្លែងវិលត្រឡប់របស់ពួកគេ គឺនរកជើហាន់ណាំ ហើយវាជាកន្លែងរស់នៅដ៏អាក្រក់បំផុត។

3:198

لَٰكِنِ ٱلَّذِينَ ٱتَّقَوۡاْ رَبَّهُمۡ لَهُمۡ جَنَّـٰتٞ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَا نُزُلٗا مِّنۡ عِندِ ٱللَّهِۗ وَمَا عِندَ ٱللَّهِ خَيۡرٞ لِّلۡأَبۡرَارِ ﴿198﴾

Transliteration: Lakini allatheena ittaqaw rabbahum lahum jannatun tajree min tahtiha alanharu khalideena feeha nuzulan min AAindi Allahi wama AAinda Allahi khayrun lilabrari

Translation: ក៏ប៉ុន្តែ បណ្តាអ្នកដែលកោតខ្លាចព្រះជាម្ចាស់របស់ពួកគេ សម្រាប់ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ ពួកគេនឹងស្ថិតនៅក្នុងនោះជាអមតៈ ជាកន្លែងស្នាក់នៅមកពីអល់ឡោះ(សម្រាប់ពួកគេ)។ ហើយអ្វីដែលមាននៅឯអល់ឡោះ គឺល្អប្រសើរសម្រាប់បណ្តាអ្នកដែលសាងទង្វើកុសល។

3:199

وَإِنَّ مِنۡ أَهۡلِ ٱلۡكِتَٰبِ لَمَن يُؤۡمِنُ بِٱللَّهِ وَمَآ أُنزِلَ إِلَيۡكُمۡ وَمَآ أُنزِلَ إِلَيۡهِمۡ خَٰشِعِينَ لِلَّهِ لَا يَشۡتَرُونَ بِـَٔايَٰتِ ٱللَّهِ ثَمَنٗا قَلِيلًاۚ أُوْلَـٰٓئِكَ لَهُمۡ أَجۡرُهُمۡ عِندَ رَبِّهِمۡۗ إِنَّ ٱللَّهَ سَرِيعُ ٱلۡحِسَابِ ﴿199﴾

Transliteration: Wainna min ahli alkitabi laman yuminu biAllahi wama onzila ilaykum wama onzila ilayhim khashiAAeena lillahi la yashtaroona biayati Allahi thamanan qaleelan olaika lahum ajruhum AAinda rabbihim inna Allaha sareeAAu alhisabi

Translation: ហើយពិតប្រាកដណាស់ ក្នុងចំណោមពួកអះលីគីតាប គឺមានអ្នកដែលមានជំនឿលើអល់ឡោះ និងអ្វីដែលគេបានបញ្ចុះមកឱ្យពួកអ្នក(អ្នកមានជំនឿ) ហើយនិងអ្វីដែលគេបានបញ្ចុះទៅឱ្យពួកគេ។ ពួកគេឱនលំទោនចំពោះអល់ឡោះ ហើយពួកគេមិនយកវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះទៅប្តូរជាមួយនឹងកម្រៃបន្តិចបន្តួចនោះឡើយ។ អ្នកទាំងនោះ សម្រាប់ពួកគេ គឺផលបុណ្យរបស់ពួកគេដែលនៅឯព្រះជាម្ចាស់របស់ពួកគេ។ ជាការពិតណាស់ អល់ឡោះជាអ្នកជំនុំជម្រះយ៉ាងឆាប់រហ័សបំផុត។

3:200

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱصۡبِرُواْ وَصَابِرُواْ وَرَابِطُواْ وَٱتَّقُواْ ٱللَّهَ لَعَلَّكُمۡ تُفۡلِحُونَ ﴿200﴾

Transliteration: Ya ayyuha allatheena amanoo isbiroo wasabiroo warabitoo waittaqoo Allaha laAAallakum tuflihoona

Translation: ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកអត់ធ្មត់ ហើយចូរអត់ធ្មត់ឱ្យបានខ្លាំង(ជាងពួកគ្មានជំនឿ)។ ហើយចូរពួកអ្នកប្រកាន់គោលជំហរតស៊ូប្រយុទ្ធ និងកោតខ្លាចអល់ឡោះ។ សង្ឃឹមថា ពួកអ្នកនឹងទទួលជោគជ័យ។

Transliteration source: English Transliteration by Tanzil. Used under Tanzil's non-commercial terms; see the source and latest updates at Tanzil. Tanzil translation download