quranm◉

Surah Ya-Sin transliteration

◉ សូរ៉ា · ∞

36:1

يسٓ ﴿1﴾

Transliteration: Yaseen

Translation: យ៉ាស៊ីន (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។

36:2

وَٱلۡقُرۡءَانِ ٱلۡحَكِيمِ ﴿2﴾

Transliteration: Waalqurani alhakeemi

Translation: (អល់ឡោះ)ស្បថនឹងគម្ពីរគួរអានដែលប្រកបដោយគតិបណ្ឌិត។

36:3

إِنَّكَ لَمِنَ ٱلۡمُرۡسَلِينَ ﴿3﴾

Transliteration: Innaka lamina almursaleena

Translation: ពិតប្រាកដណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពិតជាស្ថិតក្នុងចំណោមបណ្តាអ្នកនាំសារទាំងឡាយ

36:4

عَلَىٰ صِرَٰطٖ مُّسۡتَقِيمٖ ﴿4﴾

Transliteration: AAala siratin mustaqeemin

Translation: ដែលស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ

36:5

تَنزِيلَ ٱلۡعَزِيزِ ٱلرَّحِيمِ ﴿5﴾

Transliteration: Tanzeela alAAazeezi alrraheemi

Translation: (គម្ពីរគួរអាននេះ)ត្រូវបានគេបញ្ចុះមកពីព្រះជាម្ចាស់ដ៏មហាខ្លាំងពូកែ មហាអាណិតស្រលាញ់

36:6

لِتُنذِرَ قَوۡمٗا مَّآ أُنذِرَ ءَابَآؤُهُمۡ فَهُمۡ غَٰفِلُونَ ﴿6﴾

Transliteration: Litunthira qawman ma onthira abaohum fahum ghafiloona

Translation: ដើម្បីឱ្យអ្នកដាស់តឿនព្រមានចំពោះក្រុមមួយដែលជីដូនជីតារបស់ពួកគេពុំធ្លាប់មានដាស់តឿនព្រមាននោះឡើយ។ ដូច្នេះ ពួកគេគឺជាពួកដែលព្រងើយកន្តើយ។

36:7

لَقَدۡ حَقَّ ٱلۡقَوۡلُ عَلَىٰٓ أَكۡثَرِهِمۡ فَهُمۡ لَا يُؤۡمِنُونَ ﴿7﴾

Transliteration: Laqad haqqa alqawlu AAala aktharihim fahum la yuminoona

Translation: ពិតប្រាកដណាស់ ពាក្យពេចន៍(ទណ្ឌកម្ម)ត្រូវបានកំណត់ទៅលើភាគច្រើននៃពួកគេ។ ពិតប្រាកដណាស់ ពួកគេមិនមានជំនឿឡើយ។

36:8

إِنَّا جَعَلۡنَا فِيٓ أَعۡنَٰقِهِمۡ أَغۡلَٰلٗا فَهِيَ إِلَى ٱلۡأَذۡقَانِ فَهُم مُّقۡمَحُونَ ﴿8﴾

Transliteration: Inna jaAAalna fee aAAnaqihim aghlalan fahiya ila alathqani fahum muqmahoona

Translation: ពិតប្រាកដណាស់ យើងបានដាក់ច្រវាក់កពួកគេ(ភ្ជាប់នឹងដៃទាំងពីរ)ដាក់ក្រោមចង្ការធ្វើឲ្យ(ក្បាល)ពួកគេងើយឡើងលើ(ជាប់ជានិច្ច)។

36:9

وَجَعَلۡنَا مِنۢ بَيۡنِ أَيۡدِيهِمۡ سَدّٗا وَمِنۡ خَلۡفِهِمۡ سَدّٗا فَأَغۡشَيۡنَٰهُمۡ فَهُمۡ لَا يُبۡصِرُونَ ﴿9﴾

Transliteration: WajaAAalna min bayni aydeehim saddan wamin khalfihim saddan faaghshaynahum fahum la yubsiroona

Translation: ហើយយើងបានដាក់របាំងមួយនៅពីមុខពួកគេ និងនៅពីក្រោយពួកគេ រួចយើងបានបំបាំងភ្នែកពួកគេ។ ដូច្នេះ ពួកគេមិនអាចមើលឃើញ(ការពិត)នោះឡើយ។

36:10

وَسَوَآءٌ عَلَيۡهِمۡ ءَأَنذَرۡتَهُمۡ أَمۡ لَمۡ تُنذِرۡهُمۡ لَا يُؤۡمِنُونَ ﴿10﴾

Transliteration: Wasawaon AAalayhim aanthartahum am lam tunthirhum la yuminoona

Translation: វាដូចតែគ្នាទេចំពោះពួកទាំងនោះ ទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដាស់តឿនព្រមានពួកគេ ឬក៏មិនដាស់តឿនព្រមានពួកគេក៏ដោយ ក៏ពួកគេមិនមានជំនឿនោះដែរ។

36:11

إِنَّمَا تُنذِرُ مَنِ ٱتَّبَعَ ٱلذِّكۡرَ وَخَشِيَ ٱلرَّحۡمَٰنَ بِٱلۡغَيۡبِۖ فَبَشِّرۡهُ بِمَغۡفِرَةٖ وَأَجۡرٖ كَرِيمٍ ﴿11﴾

Transliteration: Innama tunthiru mani ittabaAAa alththikra wakhashiya alrrahmana bialghaybi fabashshirhu bimaghfiratin waajrin kareemin

Translation: តាមពិត អ្នកដាស់តឿនព្រមានតែចំពោះអ្នកដែលដើរតាមការរំលឹក(គម្ពីរគួរអាន) ហើយគេខ្លាចព្រះជាម្ចាស់ដ៏មហាសប្បុរសទាំង(នៅកន្លែង)កំបាំង។ ដូច្នេះ ចូរអ្នក(ព្យាការីមូហាំម៉ាត់)ផ្តល់ដំណឹងរីករាយដល់រូបគេនូវការអភ័យទោស និងផលបុណ្យដ៏ប្រពៃ(ឋានសួគ៌)។

36:12

إِنَّا نَحۡنُ نُحۡيِ ٱلۡمَوۡتَىٰ وَنَكۡتُبُ مَا قَدَّمُواْ وَءَاثَٰرَهُمۡۚ وَكُلَّ شَيۡءٍ أَحۡصَيۡنَٰهُ فِيٓ إِمَامٖ مُّبِينٖ ﴿12﴾

Transliteration: Inna nahnu nuhyee almawta wanaktubu ma qaddamoo waatharahum wakulla shayin ahsaynahu fee imamin mubeenin

Translation: ពិតប្រាកដណាស់ យើងជាអ្នកធ្វើឱ្យអ្នកស្លាប់រស់ឡើងវិញ ហើយយើងកត់ត្រាទុកនូវអ្វីដែលពួកគេបានសាង និងអ្វីៗដែលពួកគេបន្សល់ទុក។ ហើយពិតប្រាកដណាស់ រាល់អ្វីៗទាំងអស់ គឺយើងបានកត់ត្រាទុកនៅក្នុងគម្ពីរមួយ(ឡាវហ៊ុលម៉ះហ្វ៊ូស)យ៉ាងច្បាស់លាស់។

36:13

وَٱضۡرِبۡ لَهُم مَّثَلًا أَصۡحَٰبَ ٱلۡقَرۡيَةِ إِذۡ جَآءَهَا ٱلۡمُرۡسَلُونَ ﴿13﴾

Transliteration: Waidrib lahum mathalan ashaba alqaryati ith jaaha almursaloona

Translation: ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)លើកជាឧទាហរណ៍សម្រាប់ពួកគេនូវរឿងរ៉ាវរបស់អ្នកស្រុកភូមិមួយនៅពេលដែលបណ្តាអ្នកនាំសារបានទៅដល់ភូមិស្រុកនោះ។

36:14

إِذۡ أَرۡسَلۡنَآ إِلَيۡهِمُ ٱثۡنَيۡنِ فَكَذَّبُوهُمَا فَعَزَّزۡنَا بِثَالِثٖ فَقَالُوٓاْ إِنَّآ إِلَيۡكُم مُّرۡسَلُونَ ﴿14﴾

Transliteration: Ith arsalna ilayhimu ithnayni fakaththaboohuma faAAazzazna bithalithin faqaloo inna ilaykum mursaloona

Translation: ខណៈដែលយើងបានបញ្ជូន(អ្នកនាំសារ)ពីរនាក់ទៅកាន់ពួកគេ តែពួកគេបានបដិសេធនឹងគេទាំងពីរ។ ដូច្នេះ យើងក៏បានពង្រឹង(គេទាំងពីរ)ដោយអ្នកទីបីទៀត។ ហើយពួកគាត់(អ្នកនាំសារ)បាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលត្រូវបានគេបញ្ជូនមកកាន់ពួកអ្នក។

36:15

قَالُواْ مَآ أَنتُمۡ إِلَّا بَشَرٞ مِّثۡلُنَا وَمَآ أَنزَلَ ٱلرَّحۡمَٰنُ مِن شَيۡءٍ إِنۡ أَنتُمۡ إِلَّا تَكۡذِبُونَ ﴿15﴾

Transliteration: Qaloo ma antum illa basharun mithluna wama anzala alrrahmanu min shayin in antum illa takthiboona

Translation: ពួកគេបានតបថា៖ ពួកអ្នកគ្មានអ្វីក្រៅតែជាមនុស្សលោកដូចពួកយើងប៉ុណ្ណោះ។ ហើយព្រះជាម្ចាស់ដ៏មហាសប្បុរសក៏មិនបានបញ្ចុះអ្វីមួយមកនោះដែរ។ តាមពិត ពួកអ្នកគ្រាន់តែជាមនុស្សភូតកុហកប៉ុណ្ណោះ។

36:16

قَالُواْ رَبُّنَا يَعۡلَمُ إِنَّآ إِلَيۡكُمۡ لَمُرۡسَلُونَ ﴿16﴾

Transliteration: Qaloo rabbuna yaAAlamu inna ilaykum lamursaloona

Translation: ពួកគាត់បានតបវិញថា៖ ព្រះជាម្ចាស់របស់ពួកយើងទ្រង់ដឹងថា ពិតប្រាកដណាស់ ពួកយើងពិតជាអ្នកដែលត្រូវបានគេបញ្ជូនមកកាន់ពួកអ្នកប្រាកដមែន។

36:17

وَمَا عَلَيۡنَآ إِلَّا ٱلۡبَلَٰغُ ٱلۡمُبِينُ ﴿17﴾

Transliteration: Wama AAalayna illa albalaghu almubeenu

Translation: ហើយពួកយើងគ្មានកាតព្វកិច្ចអ្វីក្រៅពីការផ្សព្វផ្សាយ(សារ)ដ៏ច្បាស់លាស់ប៉ុណ្ណោះ។

36:18

قَالُوٓاْ إِنَّا تَطَيَّرۡنَا بِكُمۡۖ لَئِن لَّمۡ تَنتَهُواْ لَنَرۡجُمَنَّكُمۡ وَلَيَمَسَّنَّكُم مِّنَّا عَذَابٌ أَلِيمٞ ﴿18﴾

Transliteration: Qaloo inna tatayyarna bikum lain lam tantahoo lanarjumannakum walayamassannakum minna AAathabun aleemun

Translation: ពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងមានប្រផ្នូលអាក្រក់ដោយសារពួកអ្នក។ ប្រសិនបើពួកអ្នកមិនព្រមបញ្ឈប់(ការអំពាវនាវ)ទេនោះ ពួកយើងប្រាកដជានឹងគប់សម្លាប់ពួកអ្នក ហើយពួកអ្នកនឹងទទួលរងនូវទារុណកម្មដ៏សែនឈឺចាប់ពីពួកយើងជាមិនខាន។

36:19

قَالُواْ طَـٰٓئِرُكُم مَّعَكُمۡ أَئِن ذُكِّرۡتُمۚ بَلۡ أَنتُمۡ قَوۡمٞ مُّسۡرِفُونَ ﴿19﴾

Transliteration: Qaloo tairukum maAAakum ain thukkirtum bal antum qawmun musrifoona

Translation: ពួកគាត់ក៏តបវិញថា៖ ប្រផ្នូលអាក្រក់របស់ពួកអ្នក គឺនៅជាមួយនឹងពួកអ្នក។ តើការដែលគេទូន្មានពួកអ្នកនោះ(ជាប្រផ្នូលអាក្រក់)ឬ? ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមដែលបំពាន។

36:20

وَجَآءَ مِنۡ أَقۡصَا ٱلۡمَدِينَةِ رَجُلٞ يَسۡعَىٰ قَالَ يَٰقَوۡمِ ٱتَّبِعُواْ ٱلۡمُرۡسَلِينَ ﴿20﴾

Transliteration: Wajaa min aqsa almadeenati rajulun yasAAa qala ya qawmi ittabiAAoo almursaleena

Translation: ហើយមានបុរសម្នាក់មកពីជាយក្រុងបានមកដល់យ៉ាងប្រញាប់ប្រញាល់។ គេបាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកដើរតាមអ្នកនាំសារទាំងនោះចុះ។

36:21

ٱتَّبِعُواْ مَن لَّا يَسۡـَٔلُكُمۡ أَجۡرٗا وَهُم مُّهۡتَدُونَ ﴿21﴾

Transliteration: IttabiAAoo man la yasalukum ajran wahum muhtadoona

Translation: ចូរពួកអ្នកដើរតាមអ្នកដែលមិនបានទាមទារកម្រៃអ្វីសោះពីពួកអ្នកចុះ ព្រោះពួកគេជាអ្នកដែលទទួលបានការចង្អុលបង្ហាញ។

36:22

وَمَالِيَ لَآ أَعۡبُدُ ٱلَّذِي فَطَرَنِي وَإِلَيۡهِ تُرۡجَعُونَ ﴿22﴾

Transliteration: Wama liya la aAAbudu allathee fataranee wailayhi turjaAAoona

Translation: ហើយតើមានអ្វីដែលរារាំងខ្ញុំមិនឱ្យគោរពសក្ការៈចំពោះអ្នកដែលបានបង្កើតខ្ញុំ ហើយពួកអ្នកត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់(តែមួយគត់)នោះ?

36:23

ءَأَتَّخِذُ مِن دُونِهِۦٓ ءَالِهَةً إِن يُرِدۡنِ ٱلرَّحۡمَٰنُ بِضُرّٖ لَّا تُغۡنِ عَنِّي شَفَٰعَتُهُمۡ شَيۡـٔٗا وَلَا يُنقِذُونِ ﴿23﴾

Transliteration: Aattakhithu min doonihi alihatan in yuridni alrrahmanu bidurrin la tughni AAannee shafaAAatuhum shayan wala yunqithooni

Translation: តើឱ្យខ្ញុំយកអ្នកផ្សេងក្រៅពីទ្រង់ធ្វើជាព្រះឬ? ប្រសិនបើព្រះជាម្ចាស់ដ៏មហាសប្បុរសមានចេតនាឱ្យខ្ញុំទទួលនូវគ្រោះណាមួយនោះ ការអន្តរាគមន៍របស់ពួកវាមិនអាចផ្តល់ជាប្រយោជន៍អ្វីបន្តិចដល់ខ្ញុំឡើយ ហើយក៏មិនអាចសង្គ្រោះ(រូបខ្ញុំ)បាននោះដែរ។

36:24

إِنِّيٓ إِذٗا لَّفِي ضَلَٰلٖ مُّبِينٍ ﴿24﴾

Transliteration: Innee ithan lafee dalalin mubeenin

Translation: ពិតប្រាកដណាស់ ប្រសិនបើដូច្នោះ រូបខ្ញុំប្រាកដជាស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់ជាមិនខាន។

36:25

إِنِّيٓ ءَامَنتُ بِرَبِّكُمۡ فَٱسۡمَعُونِ ﴿25﴾

Transliteration: Innee amantu birabbikum faismaAAooni

Translation: ពិតប្រាកដណាស់ ខ្ញុំមានជំនឿហើយលើព្រះជាម្ចាស់របស់ពួកអ្នក(អល់ឡោះ)។ ហេតុនេះ ចូរពួកអ្នកស្តាប់ខ្ញុំ។

36:26

قِيلَ ٱدۡخُلِ ٱلۡجَنَّةَۖ قَالَ يَٰلَيۡتَ قَوۡمِي يَعۡلَمُونَ ﴿26﴾

Transliteration: Qeela odkhuli aljannata qala ya layta qawmee yaAAlamoona

Translation: (ក្រោយពីបុរសនោះត្រូវបានគេសម្លាប់) មានគេនិយាយទៅកាន់គាត់ថា៖ ចូរអ្នកចូលឋានសួគ៌ចុះ។ គាត់ក៏បានពោលថា៖ ឱអនិច្ចាក្រុមរបស់ខ្ញុំ! គួរណាតែពួកគេបានដឹង

36:27

بِمَا غَفَرَ لِي رَبِّي وَجَعَلَنِي مِنَ ٱلۡمُكۡرَمِينَ ﴿27﴾

Transliteration: Bima ghafara lee rabbee wajaAAalanee mina almukrameena

Translation: នូវអ្វីដែលព្រះជាម្ចាស់របស់ខ្ញុំបានអភ័យទោសដល់រូបខ្ញុំ និងបានឲ្យរូបខ្ញុំស្ថិតក្នុងចំណោមអ្នកដែលត្រូវគេលើកតម្កើង។

36:28

وَمَآ أَنزَلۡنَا عَلَىٰ قَوۡمِهِۦ مِنۢ بَعۡدِهِۦ مِن جُندٖ مِّنَ ٱلسَّمَآءِ وَمَا كُنَّا مُنزِلِينَ ﴿28﴾

Transliteration: Wama anzalna AAala qawmihi min baAAdihi min jundin mina alssamai wama kunna munzileena

Translation: ហើយយើងមិនបានបញ្ចុះកងទ័ព(ម៉ាឡាអ៊ីកាត់)ពីលើមេឃទៅបំផ្លាញក្រុមរបស់គេបន្ទាប់ពីរូបគេ(ត្រូវបានគេសម្លាប់)នោះឡើយ ហើយយើងក៏មិនមែនជាអ្នកបញ្ចុះ(ម៉ាឡាអ៊ីកាត់)នោះដែរ។

36:29

إِن كَانَتۡ إِلَّا صَيۡحَةٗ وَٰحِدَةٗ فَإِذَا هُمۡ خَٰمِدُونَ ﴿29﴾

Transliteration: In kanat illa sayhatan wahidatan faitha hum khamidoona

Translation: វាគ្រាន់តែសម្រែកយ៉ាងខ្លាំងមួយប៉ុណ្ណោះ។ នៅពេលនោះ ពួកគេក៏ស្លាប់អស់គ្មានសល់។

36:30

يَٰحَسۡرَةً عَلَى ٱلۡعِبَادِۚ مَا يَأۡتِيهِم مِّن رَّسُولٍ إِلَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ ﴿30﴾

Transliteration: Ya hasratan AAala alAAibadi ma yateehim min rasoolin illa kanoo bihi yastahzioona

Translation: គួរឱ្យសោកស្តាយបំផុតចំពោះខ្ញុំបម្រើទាំងឡាយ! គ្មានអ្នកនាំសារណាម្នាក់បានមកដល់ពួកគេឡើយ លើកលែងតែពួកគេសើចចំអកចំពោះគាត់ទៅវិញ។

36:31

أَلَمۡ يَرَوۡاْ كَمۡ أَهۡلَكۡنَا قَبۡلَهُم مِّنَ ٱلۡقُرُونِ أَنَّهُمۡ إِلَيۡهِمۡ لَا يَرۡجِعُونَ ﴿31﴾

Transliteration: Alam yaraw kam ahlakna qablahum mina alqurooni annahum ilayhim la yarjiAAoona

Translation: តើពួកគេមិនបានឃើញទេឬ តើមានប្រជាជាតិជំនាន់មុនពួកគេប៉ុន្មានហើយដែលយើងបានបំផ្លាញនោះ? ជាការពិតណាស់ ពួកទាំងនោះមិនបានវិលត្រឡប់មកកាន់ពួកគេវិញឡើយ។

36:32

وَإِن كُلّٞ لَّمَّا جَمِيعٞ لَّدَيۡنَا مُحۡضَرُونَ ﴿32﴾

Transliteration: Wain kullun lamma jameeAAun ladayna muhdaroona

Translation: ហើយរាល់ប្រជាជាតិទាំងអស់ ពួកគេនឹងត្រូវគេនាំមកឲ្យមានវត្តមាននៅចំពោះមុខយើងទាំងអស់គ្នា(នៅថ្ងៃបរលោក)។

36:33

وَءَايَةٞ لَّهُمُ ٱلۡأَرۡضُ ٱلۡمَيۡتَةُ أَحۡيَيۡنَٰهَا وَأَخۡرَجۡنَا مِنۡهَا حَبّٗا فَمِنۡهُ يَأۡكُلُونَ ﴿33﴾

Transliteration: Waayatun lahumu alardu almaytatu ahyaynaha waakhrajna minha habban faminhu yakuloona

Translation: ហើយជាសញ្ញាភស្តុតាងមួយសម្រាប់ពួកគេ គឺដីដែលស្លាប់(ស្ងួតហួតហែង) យើងបានឲ្យវារស់ឡើងវិញ(មានរុក្ខជាតិដុះតាមរយៈទឹកភ្លៀង) ហើយយើងបានបញ្ចេញពីដីនោះនូវគ្រាប់ធញ្ញជាតិ(ជាច្រើនប្រភេទ)ដោយពួកគេអាចទទួលទានអំពីវាបាន។

36:34

وَجَعَلۡنَا فِيهَا جَنَّـٰتٖ مِّن نَّخِيلٖ وَأَعۡنَٰبٖ وَفَجَّرۡنَا فِيهَا مِنَ ٱلۡعُيُونِ ﴿34﴾

Transliteration: WajaAAalna feeha jannatin min nakheelin waaAAnabin wafajjarna feeha mina alAAuyooni

Translation: ហើយយើងបានឱ្យដីនោះមាននូវចម្ការជាច្រើនអំពីដើមល្មើ និងទំពាំងបាយជូរ។ ហើយយើងបានធ្វើឱ្យមានប្រភពទឹកបាញ់ចេញពីក្នុងវាផងដែរ

36:35

لِيَأۡكُلُواْ مِن ثَمَرِهِۦ وَمَا عَمِلَتۡهُ أَيۡدِيهِمۡۚ أَفَلَا يَشۡكُرُونَ ﴿35﴾

Transliteration: Liyakuloo min thamarihi wama AAamilathu aydeehim afala yashkuroona

Translation: ដើម្បីឱ្យមនុស្សលោកទទួលទានអំពីផលានុផលរបស់វា ខណៈដែលពួកគេមិនបានប្រឹងប្រែងដោយដៃរបស់ពួកគេឡើយ។ ដូច្នេះ តើពួកគេមិនដឹងគុណ(អល់ឡោះ)ទេឬ?

36:36

سُبۡحَٰنَ ٱلَّذِي خَلَقَ ٱلۡأَزۡوَٰجَ كُلَّهَا مِمَّا تُنۢبِتُ ٱلۡأَرۡضُ وَمِنۡ أَنفُسِهِمۡ وَمِمَّا لَا يَعۡلَمُونَ ﴿36﴾

Transliteration: Subhana allathee khalaqa alazwaja kullaha mimma tunbitu alardu wamin anfusihim wamimma la yaAAlamoona

Translation: ទ្រង់មហាស្អាតស្អំដែលបានបង្កើតឲ្យមានជាគូៗនូវរាល់អ្វីៗទាំងអស់ ទាំងអំពីអ្វីដែលដុះចេញពីក្នុងដី និងអំពីខ្លួនរបស់គេផ្ទាល់ ហើយនិងអំពីអ្វីផ្សេងទៀតដែលពួកគេមិនបានដឹង។

36:37

وَءَايَةٞ لَّهُمُ ٱلَّيۡلُ نَسۡلَخُ مِنۡهُ ٱلنَّهَارَ فَإِذَا هُم مُّظۡلِمُونَ ﴿37﴾

Transliteration: Waayatun lahumu allaylu naslakhu minhu alnnahara faitha hum muthlimoona

Translation: ហើយជាសញ្ញាភស្តុតាងសម្រាប់ពួកគេផងដែរ គឺយើងបានធ្វើឱ្យពេលយប់ដកយក(ពន្លឺ)ពេលថ្ងៃ។ ពេលនោះ ស្រាប់តែពួកគេស្ថិតនៅក្នុងភាពងងឹតសូន្យសុង។

36:38

وَٱلشَّمۡسُ تَجۡرِي لِمُسۡتَقَرّٖ لَّهَاۚ ذَٰلِكَ تَقۡدِيرُ ٱلۡعَزِيزِ ٱلۡعَلِيمِ ﴿38﴾

Transliteration: Waalshshamsu tajree limustaqarrin laha thalika taqdeeru alAAazeezi alAAaleemi

Translation: ហើយចំពោះព្រះអាទិត្យ គឺវាធ្វើចលនាទៅតាមគន្លងរបស់វា(យ៉ាងជាក់លាក់)។ នោះគឺជាការកំណត់របស់ព្រះជាម្ចាស់ដ៏មហាខ្លាំងពូកែ មហាដឹងបំផុត។

36:39

وَٱلۡقَمَرَ قَدَّرۡنَٰهُ مَنَازِلَ حَتَّىٰ عَادَ كَٱلۡعُرۡجُونِ ٱلۡقَدِيمِ ﴿39﴾

Transliteration: Waalqamara qaddarnahu manazila hatta AAada kaalAAurjooni alqadeemi

Translation: រីឯព្រះចន្ទ យើងបានកំណត់វាជាដំណាក់ៗ(ជារៀងរាល់យប់) រហូតដល់វាត្រឡប់ទៅវិញ ប្រៀបដូចជាធាងល្មើដែលស្ងួត។

36:40

لَا ٱلشَّمۡسُ يَنۢبَغِي لَهَآ أَن تُدۡرِكَ ٱلۡقَمَرَ وَلَا ٱلَّيۡلُ سَابِقُ ٱلنَّهَارِۚ وَكُلّٞ فِي فَلَكٖ يَسۡبَحُونَ ﴿40﴾

Transliteration: La alshshamsu yanbaghee laha an tudrika alqamara wala allaylu sabiqu alnnahari wakullun fee falakin yasbahoona

Translation: ព្រះអាទិត្យមិនអាចធ្វើដំណើរទៅទាន់ព្រះចន្ទនោះឡើយ ហើយពេលយប់ក៏មិនអាចមកដល់មុនពេលថ្ងៃនោះដែរ។ ហើយរាល់អ្វីៗទាំងនោះ គឺសុទ្ធតែធ្វើចលនាតាមគន្លងរបស់វារៀងៗខ្លួន។

36:41

وَءَايَةٞ لَّهُمۡ أَنَّا حَمَلۡنَا ذُرِّيَّتَهُمۡ فِي ٱلۡفُلۡكِ ٱلۡمَشۡحُونِ ﴿41﴾

Transliteration: Waayatun lahum anna hamalna thurriyyatahum fee alfulki almashhooni

Translation: ហើយជាសញ្ញាភស្តុតាងសម្រាប់ពួកគេផងដែរនោះ គឺយើងបានដឹកកូនចៅរបស់ពួកគេក្នុងសំពៅដែលពោរពេញ(ទៅដោយភាវៈគ្រប់ប្រភេទ)។

36:42

وَخَلَقۡنَا لَهُم مِّن مِّثۡلِهِۦ مَا يَرۡكَبُونَ ﴿42﴾

Transliteration: Wakhalaqna lahum min mithlihi ma yarkaboona

Translation: ហើយយើងបានបង្កើតសម្រាប់ពួកគេនូវអ្វីដែលពួកគេជិះ(យានជំនិះផ្សេងៗ)ដូចទៅនឹងសំពៅនោះដែរ។

36:43

وَإِن نَّشَأۡ نُغۡرِقۡهُمۡ فَلَا صَرِيخَ لَهُمۡ وَلَا هُمۡ يُنقَذُونَ ﴿43﴾

Transliteration: Wain nasha nughriqhum fala sareekha lahum wala hum yunqathoona

Translation: ហើយប្រសិនបើយើងមានចេតនា យើងនឹងពន្លិចពួកគេជាមិនខាន។ នៅពេលនោះ ពួកគេគ្មានអ្នកជួយ ហើយក៏មិនត្រូវបានគេសង្គ្រោះនោះដែរ។

36:44

إِلَّا رَحۡمَةٗ مِّنَّا وَمَتَٰعًا إِلَىٰ حِينٖ ﴿44﴾

Transliteration: Illa rahmatan minna wamataAAan ila heenin

Translation: លើកលែងតែដោយក្តីមេត្តាករុណាអំពីយើង និងឱ្យ(ពួកគេ)សោយសុខរហូតដល់ពេលកំណត់ប៉ុណ្ណោះ។

36:45

وَإِذَا قِيلَ لَهُمُ ٱتَّقُواْ مَا بَيۡنَ أَيۡدِيكُمۡ وَمَا خَلۡفَكُمۡ لَعَلَّكُمۡ تُرۡحَمُونَ ﴿45﴾

Transliteration: Waitha qeela lahumu ittaqoo ma bayna aydeekum wama khalfakum laAAallakum turhamoona

Translation: ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេ(ពួកមុស្ហរីគីន)ថា៖ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះអ្វីដែលនៅខាងមុខពួកអ្នក(ថ្ងៃបរលោក) និងអ្វីដែលនៅខាងក្រោយពួកអ្នក(លោកិយ) សង្ឃឹមថាពួកអ្នកនឹងត្រូវបានគេអាណិតស្រឡាញ់ (គឺពួកគេមិនធ្វើតាមឡើយ)។

36:46

وَمَا تَأۡتِيهِم مِّنۡ ءَايَةٖ مِّنۡ ءَايَٰتِ رَبِّهِمۡ إِلَّا كَانُواْ عَنۡهَا مُعۡرِضِينَ ﴿46﴾

Transliteration: Wama tateehim min ayatin min ayati rabbihim illa kanoo AAanha muAArideena

Translation: ហើយគ្មានសញ្ញាភស្តុតាងណាមួយក្នុងចំណោមសញ្ញាភស្តុតាងទាំងឡាយរបស់ព្រះជាម្ចាស់ពួកគេបានមកដល់ពួកគេឡើយ លើកលែងតែពួកគេងាកចេញអំពីវា។

36:47

وَإِذَا قِيلَ لَهُمۡ أَنفِقُواْ مِمَّا رَزَقَكُمُ ٱللَّهُ قَالَ ٱلَّذِينَ كَفَرُواْ لِلَّذِينَ ءَامَنُوٓاْ أَنُطۡعِمُ مَن لَّوۡ يَشَآءُ ٱللَّهُ أَطۡعَمَهُۥٓ إِنۡ أَنتُمۡ إِلَّا فِي ضَلَٰلٖ مُّبِينٖ ﴿47﴾

Transliteration: Waitha qeela lahum anfiqoo mimma razaqakumu Allahu qala allatheena kafaroo lillatheena amanoo anutAAimu man law yashao Allahu atAAamahu in antum illa fee dalalin mubeenin

Translation: ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកទាំងនោះថា៖ ចូរពួកអ្នកបរិច្ចាគអំពីអ្វីដែលអល់ឡោះបានប្រទានជាលាភសក្ការៈដល់ពួកអ្នក ពួកដែលគ្មានជំនឿនោះបានតបទៅកាន់បណ្តាអ្នកមានជំនឿវិញថា៖ តើឱ្យពួកយើងផ្តល់អាហារឱ្យអ្នកដែលប្រសិនបើអល់ឡោះទ្រង់មានចេតនា ទ្រង់ប្រាកដជានឹងប្រទានអាហារដល់គេនោះឬ? ពិតណាស់ ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)គ្មានអ្វីក្រៅពីស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់នោះឡើយ។

36:48

وَيَقُولُونَ مَتَىٰ هَٰذَا ٱلۡوَعۡدُ إِن كُنتُمۡ صَٰدِقِينَ ﴿48﴾

Transliteration: Wayaqooloona mata hatha alwaAAdu in kuntum sadiqeena

Translation: ហើយពួកគេនិយាយថា៖ តើការសន្យានេះនឹងមកដល់នៅពេលណា ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ?

36:49

مَا يَنظُرُونَ إِلَّا صَيۡحَةٗ وَٰحِدَةٗ تَأۡخُذُهُمۡ وَهُمۡ يَخِصِّمُونَ ﴿49﴾

Transliteration: Ma yanthuroona illa sayhatan wahidatan takhuthuhum wahum yakhissimoona

Translation: ពួកទាំងនោះគ្មានរង់ចាំអ្វីក្រៅពីសម្រែកមួយ(សំឡេងត្រែលើកទីមួយ)ដែលឆក់យកជីវិតពួកគេ ខណៈដែលពួកគេកំពុងតែឈ្លោះប្រកែកគ្នានោះឡើយ។

36:50

فَلَا يَسۡتَطِيعُونَ تَوۡصِيَةٗ وَلَآ إِلَىٰٓ أَهۡلِهِمۡ يَرۡجِعُونَ ﴿50﴾

Transliteration: Fala yastateeAAoona tawsiyatan wala ila ahlihim yarjiAAoona

Translation: នៅពេលនោះ ពួកគេមិនអាចធ្វើការផ្តែផ្តាំ ហើយក៏មិនអាចវិលត្រឡប់ទៅកាន់ក្រុមគ្រួសាររបស់ពួកគេបាននោះដែរ។

36:51

وَنُفِخَ فِي ٱلصُّورِ فَإِذَا هُم مِّنَ ٱلۡأَجۡدَاثِ إِلَىٰ رَبِّهِمۡ يَنسِلُونَ ﴿51﴾

Transliteration: Wanufikha fee alssoori faitha hum mina alajdathi ila rabbihim yansiloona

Translation: ហើយគេបានផ្លុំត្រែ(ជាលើកទីពីរ)។ ស្រាប់តែពេលនោះ ពួកគេក្រោកចេញពីផ្នូរយ៉ាងលឿនឆ្ពោះទៅកាន់ព្រះជាម្ចាស់របស់ពួកគេ។

36:52

قَالُواْ يَٰوَيۡلَنَا مَنۢ بَعَثَنَا مِن مَّرۡقَدِنَاۜۗ هَٰذَا مَا وَعَدَ ٱلرَّحۡمَٰنُ وَصَدَقَ ٱلۡمُرۡسَلُونَ ﴿52﴾

Transliteration: Qaloo ya waylana man baAAathana min marqadina hatha ma waAAada alrrahmanu wasadaqa almursaloona

Translation: ពួកគេនិយាយថា៖ អន្តរាយហើយពួកយើង! តើនរណាជាអ្នកឲ្យពួកយើងក្រោកចេញពីផ្នូររបស់ពួកយើងនេះ? (មានគេឆ្លើយថា៖) នេះហើយជាអ្វីដែលព្រះជាម្ចាស់ដ៏មហាសប្បុរសទ្រង់បានសន្យា ហើយបណ្តាអ្នកនាំសារទាំងឡាយក៏បានប្រាប់នូវដំណឹងពិតនេះដែរ។

36:53

إِن كَانَتۡ إِلَّا صَيۡحَةٗ وَٰحِدَةٗ فَإِذَا هُمۡ جَمِيعٞ لَّدَيۡنَا مُحۡضَرُونَ ﴿53﴾

Transliteration: In kanat illa sayhatan wahidatan faitha hum jameeAAun ladayna muhdaroona

Translation: វាគ្មានអ្វីក្រៅពីសម្រែក(ផ្លុំត្រែ)តែមួយប៉ុណ្ណោះ។ ស្រាប់តែពេលនោះ ពួកគេត្រូវគេនាំមកឲ្យមានវត្តមាននៅចំពោះមុខយើងទាំងអស់គ្នា។

36:54

فَٱلۡيَوۡمَ لَا تُظۡلَمُ نَفۡسٞ شَيۡـٔٗا وَلَا تُجۡزَوۡنَ إِلَّا مَا كُنتُمۡ تَعۡمَلُونَ ﴿54﴾

Transliteration: Faalyawma la tuthlamu nafsun shayan wala tujzawna illa ma kuntum taAAmaloona

Translation: ដូច្នេះនៅថ្ងៃនេះ គ្មានជីវិតណាមួយត្រូវបានគេបំពានបន្តិចនោះឡើយ។ ហើយពួកអ្នកក៏មិនត្រូវបានតបស្នងក្រៅតែពីអ្វីដែលពួកអ្នកបានប្រព្រឹត្តនោះដែរ។

36:55

إِنَّ أَصۡحَٰبَ ٱلۡجَنَّةِ ٱلۡيَوۡمَ فِي شُغُلٖ فَٰكِهُونَ ﴿55﴾

Transliteration: Inna ashaba aljannati alyawma fee shughulin fakihoona

Translation: ពិតប្រាកដណាស់ បណ្តាអ្នកឋានសួគ៌ នៅក្នុងថ្ងៃនោះ គឺពួកគេរវល់នឹងភាពសោយសុខ។

36:56

هُمۡ وَأَزۡوَٰجُهُمۡ فِي ظِلَٰلٍ عَلَى ٱلۡأَرَآئِكِ مُتَّكِـُٔونَ ﴿56﴾

Transliteration: Hum waazwajuhum fee thilalin AAala alaraiki muttakioona

Translation: ពួកគេ និងភរិយារបស់ពួកគេផ្អែកខ្លួនលើគ្រែដ៏ល្អប្រណីតក្រោមម្លប់(ដ៏ត្រជាក់ត្រជុំ)។

36:57

لَهُمۡ فِيهَا فَٰكِهَةٞ وَلَهُم مَّا يَدَّعُونَ ﴿57﴾

Transliteration: Lahum feeha fakihatun walahum ma yaddaAAoona

Translation: នៅក្នុងឋានសួគ៌នោះ ពួកគេនឹងទទួលបានផ្លែឈើគ្រប់ប្រភេទ ហើយពួកគេនឹងទទួលបាននូវអ្វីដែលពួកគេស្នើសុំ។

36:58

سَلَٰمٞ قَوۡلٗا مِّن رَّبّٖ رَّحِيمٖ ﴿58﴾

Transliteration: Salamun qawlan min rabbin raheemin

Translation: (ពួកគេទទួលបាន)សាឡាមដែលជាបន្ទូលពីព្រះជាម្ចាស់ដ៏មហាអាណិតស្រលាញ់បំផុត។

36:59

وَٱمۡتَٰزُواْ ٱلۡيَوۡمَ أَيُّهَا ٱلۡمُجۡرِمُونَ ﴿59﴾

Transliteration: Waimtazoo alyawma ayyuha almujrimoona

Translation: (មានគេនិយាយទៅកាន់ពួកគ្មានជំនឿថា៖) នៅថ្ងៃនេះ ឱពួកឧក្រិដ្ឋជនទាំងឡាយ ចូរពួកអ្នកញែកខ្លួនចេញ(ពីបណ្តាអ្នកមានជំនឿ)ចុះ។

36:60

أَلَمۡ أَعۡهَدۡ إِلَيۡكُمۡ يَٰبَنِيٓ ءَادَمَ أَن لَّا تَعۡبُدُواْ ٱلشَّيۡطَٰنَۖ إِنَّهُۥ لَكُمۡ عَدُوّٞ مُّبِينٞ ﴿60﴾

Transliteration: Alam aAAhad ilaykum ya banee adama an la taAAbudoo alshshaytana innahu lakum AAaduwwun mubeenun

Translation: (អល់ឡោះបានមានបន្ទូលថា៖) តើយើងមិនបានផ្តែផ្តាំអ្នកទេឬ ឱកូនចៅអាហ្ទាំថា៖ ចូរពួកអ្នកកុំគោរពសក្ការៈចំពោះស្ហៃតនឱ្យសោះ។ ពិតប្រាកដណាស់ វាជាសត្រូវយ៉ាងច្បាស់លាស់ចំពោះពួកអ្នក។

36:61

وَأَنِ ٱعۡبُدُونِيۚ هَٰذَا صِرَٰطٞ مُّسۡتَقِيمٞ ﴿61﴾

Transliteration: Waani oAAbudoonee hatha siratun mustaqeemun

Translation: តែពួកអ្នកត្រូវគោរពសក្ការៈមកចំពោះយើងវិញ។ នេះហើយជាមាគ៌ាដ៏ត្រឹមត្រូវ។

36:62

وَلَقَدۡ أَضَلَّ مِنكُمۡ جِبِلّٗا كَثِيرًاۖ أَفَلَمۡ تَكُونُواْ تَعۡقِلُونَ ﴿62﴾

Transliteration: Walaqad adalla minkum jibillan katheeran afalam takoonoo taAAqiloona

Translation: ហើយជាការពិតណាស់ ស្ហៃតនបានធ្វើឱ្យមនុស្សយ៉ាងច្រើនក្នុងចំណោមពួកអ្នកវង្វេង។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាទេឬ?

36:63

هَٰذِهِۦ جَهَنَّمُ ٱلَّتِي كُنتُمۡ تُوعَدُونَ ﴿63﴾

Transliteration: Hathihi jahannamu allatee kuntum tooAAadoona

Translation: នេះហើយជាឋាននរកជើហាន់ណាំដែលពួកអ្នកធ្លាប់ត្រូវបានគេសន្យា។

36:64

ٱصۡلَوۡهَا ٱلۡيَوۡمَ بِمَا كُنتُمۡ تَكۡفُرُونَ ﴿64﴾

Transliteration: Islawha alyawma bima kuntum takfuroona

Translation: នៅថ្ងៃនេះ ចូរពួកអ្នកចូលទៅក្នុងវាចុះដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រឆាំង។

36:65

ٱلۡيَوۡمَ نَخۡتِمُ عَلَىٰٓ أَفۡوَٰهِهِمۡ وَتُكَلِّمُنَآ أَيۡدِيهِمۡ وَتَشۡهَدُ أَرۡجُلُهُم بِمَا كَانُواْ يَكۡسِبُونَ ﴿65﴾

Transliteration: Alyawma nakhtimu AAala afwahihim watukallimuna aydeehim watashhadu arjuluhum bima kanoo yaksiboona

Translation: នៅថ្ងៃនេះ យើងនឹងបោះត្រាភ្ជិតទៅលើមាត់របស់ពួកគេ ហើយដៃទាំងពីររបស់ពួកគេនឹងនិយាយមកកាន់យើង។ ចំណែកឯជើងរបស់ពួកគេធ្វើជាសាក្សីចំពោះអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។

36:66

وَلَوۡ نَشَآءُ لَطَمَسۡنَا عَلَىٰٓ أَعۡيُنِهِمۡ فَٱسۡتَبَقُواْ ٱلصِّرَٰطَ فَأَنَّىٰ يُبۡصِرُونَ ﴿66﴾

Transliteration: Walaw nashao latamasna AAala aAAyunihim faistabaqoo alssirata faanna yubsiroona

Translation: ហើយប្រសិនបើយើងមានចេតនា យើងប្រាកដជានឹងបិទភ្នែករបស់ពួកគេជាមិនខាន។ ពេលនោះ ពួកគេនឹងប្រជែងគ្នានៅលើស្ពានស៊ីរ៉ត។ ដូចនេះ តើពួកគេអាចមើលឃើញយ៉ាងដូចម្តេច?

36:67

وَلَوۡ نَشَآءُ لَمَسَخۡنَٰهُمۡ عَلَىٰ مَكَانَتِهِمۡ فَمَا ٱسۡتَطَٰعُواْ مُضِيّٗا وَلَا يَرۡجِعُونَ ﴿67﴾

Transliteration: Walaw nashao lamasakhnahum AAala makanatihim fama istataAAoo mudiyyan wala yarjiAAoona

Translation: ហើយប្រសិនបើយើងមានចេតនា យើងប្រាកដជានឹងផ្លាស់ប្តូររូបរាងរបស់ពួកគេដោយឱ្យពួកគេ(ខ្វិន)នៅមួយកន្លែងជាមិនខាន។ ពេលនោះ ពួកគេនឹងមិនអាច(ផ្លាស់ទី)ទៅមុខ ទៅក្រោយបាននោះឡើយ។

36:68

وَمَن نُّعَمِّرۡهُ نُنَكِّسۡهُ فِي ٱلۡخَلۡقِۚ أَفَلَا يَعۡقِلُونَ ﴿68﴾

Transliteration: Waman nuAAammirhu nunakkishu fee alkhalqi afala yaAAqiloona

Translation: ហើយជនណាដែលយើងប្រទានឱ្យគេមានអាយុវែង យើងនឹងឱ្យគេត្រឡប់ទៅសភាពដើមវិញ(ទន់ខ្សោយដូចមុន)។ ដូច្នេះ តើពួកគេមិនគិតពិចារណាទេឬ?

36:69

وَمَا عَلَّمۡنَٰهُ ٱلشِّعۡرَ وَمَا يَنۢبَغِي لَهُۥٓۚ إِنۡ هُوَ إِلَّا ذِكۡرٞ وَقُرۡءَانٞ مُّبِينٞ ﴿69﴾

Transliteration: Wama AAallamnahu alshshiAAra wama yanbaghee lahu in huwa illa thikrun waquranun mubeenun

Translation: ហើយយើងមិនបានបង្រៀនកំណាព្យដល់គេ(ព្យាការីមូហាំម៉ាត់)ឡើយ ហើយក៏មិនគប្បីសម្រាប់គេ(ក្នុងការរៀនវា)នោះដែរ។ តាមពិតវាគឺគ្មានអ្វីក្រៅពីការដាស់រំឭក និងគម្ពីរគួរអានដ៏ច្បាស់លាស់នោះឡើយ។

36:70

لِّيُنذِرَ مَن كَانَ حَيّٗا وَيَحِقَّ ٱلۡقَوۡلُ عَلَى ٱلۡكَٰفِرِينَ ﴿70﴾

Transliteration: Liyunthira man kana hayyan wayahiqqa alqawlu AAala alkafireena

Translation: ដើម្បីឱ្យគេ(ព្យាការីមូហាំម៉ាត់)ដាស់តឿនព្រមានចំពោះអ្នកដែល(ដួងចិត្តរបស់គេ)នៅរស់។ ហើយពាក្យពេចន៍(ទណ្ឌកម្ម)ត្រូវបានកំណត់ទៅលើពួកដែលប្រឆាំង។

36:71

أَوَلَمۡ يَرَوۡاْ أَنَّا خَلَقۡنَا لَهُم مِّمَّا عَمِلَتۡ أَيۡدِينَآ أَنۡعَٰمٗا فَهُمۡ لَهَا مَٰلِكُونَ ﴿71﴾

Transliteration: Awalam yaraw anna khalaqna lahum mimma AAamilat aydeena anAAaman fahum laha malikoona

Translation: តើពួកគេមិនបានឃើញទេ ពិតប្រាកដណាស់ ក្នុងចំណោមអ្វីដែលយើងបានបង្កើតដោយដៃយើងផ្ទាល់ គឺយើងបានបង្កើតសម្រាប់ពួកគេនូវសត្វពាហនៈជាច្រើន។ ហើយពួកគេជាអ្នកគ្រប់គ្រង(លើវា)។

36:72

وَذَلَّلۡنَٰهَا لَهُمۡ فَمِنۡهَا رَكُوبُهُمۡ وَمِنۡهَا يَأۡكُلُونَ ﴿72﴾

Transliteration: Wathallalnaha lahum faminha rakoobuhum waminha yakuloona

Translation: ហើយយើងបានសម្រួលវាដល់ពួកគេ ដោយក្នុងចំណោមពួកវា គឺមានខ្លះជាជំនិះរបស់ពួកគេ ហើយខ្លះទៀត ពួកគេអាចបរិភោគវាបាន។

36:73

وَلَهُمۡ فِيهَا مَنَٰفِعُ وَمَشَارِبُۚ أَفَلَا يَشۡكُرُونَ ﴿73﴾

Transliteration: Walahum feeha manafiAAu wamasharibu afala yashkuroona

Translation: ហើយសម្រាប់ពួកគេ ចំពោះសត្វពាហនៈទាំងនោះ គឺផ្តល់ជាប្រយោជន៍នានា និងផ្តល់ជាភេសជ្ជៈ(ទឹកដោះ)ផងដែរ។ ដូច្នេះ តើពួកគេមិនដឹងគុណ(អល់ឡោះ)ទេឬ?

36:74

وَٱتَّخَذُواْ مِن دُونِ ٱللَّهِ ءَالِهَةٗ لَّعَلَّهُمۡ يُنصَرُونَ ﴿74﴾

Transliteration: Waittakhathoo min dooni Allahi alihatan laAAallahum yunsaroona

Translation: តែពួកគេបែរជាយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាព្រះ ដោយពួកគេសង្ឃឹមថា ពួកវានឹងជួយដល់ពួកគេទៅវិញ។

36:75

لَا يَسۡتَطِيعُونَ نَصۡرَهُمۡ وَهُمۡ لَهُمۡ جُندٞ مُّحۡضَرُونَ ﴿75﴾

Transliteration: La yastateeAAoona nasrahum wahum lahum jundun muhdaroona

Translation: ពួកវាគ្មានលទ្ធភាពជួយពួកគេនោះឡើយ។ ហើយពួកគេទាំងអស់គ្នានឹងត្រូវគេនាំ(ទៅកាន់ទណ្ឌកម្ម)។

36:76

فَلَا يَحۡزُنكَ قَوۡلُهُمۡۘ إِنَّا نَعۡلَمُ مَا يُسِرُّونَ وَمَا يُعۡلِنُونَ ﴿76﴾

Transliteration: Fala yahzunka qawluhum inna naAAlamu ma yusirroona wama yuAAlinoona

Translation: ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំឱ្យពាក្យសម្ដីរបស់ពួកគេធ្វើឱ្យអ្នកមានទុក្ខព្រួយឱ្យសោះ។ ពិតប្រាកដណាស់ យើងដឹងបំផុតនូវអ្វីដែលពួកគេលាក់បាំង និងអ្វីដែលពួកគេលាតត្រដាង។

36:77

أَوَلَمۡ يَرَ ٱلۡإِنسَٰنُ أَنَّا خَلَقۡنَٰهُ مِن نُّطۡفَةٖ فَإِذَا هُوَ خَصِيمٞ مُّبِينٞ ﴿77﴾

Transliteration: Awalam yara alinsanu anna khalaqnahu min nutfatin faitha huwa khaseemun mubeenun

Translation: តើមនុស្សលោកមិនបានឃើញទេឬ ពិតប្រាកដណាស់ យើងបានបង្កើតរូបគេអំពីទឹកកាម។ បន្ទាប់មក រូបគេបែរជាក្លាយជាអ្នកពូកែដេញដោលច្រើនទៅវិញ។

36:78

وَضَرَبَ لَنَا مَثَلٗا وَنَسِيَ خَلۡقَهُۥۖ قَالَ مَن يُحۡيِ ٱلۡعِظَٰمَ وَهِيَ رَمِيمٞ ﴿78﴾

Transliteration: Wadaraba lana mathalan wanasiya khalqahu qala man yuhyee alAAithama wahiya rameemun

Translation: ហើយគេបានលើកឧទាហរណ៍មកកាន់យើង តែគេបែរជាភ្លេចកំណើតខ្លួនឯងទៅវិញដោយគេនិយាយថា៖ តើអ្នកណាដែលអាចឲ្យឆ្អឹងរស់ឡើងវិញបាន ខណៈដែលវាពួកផុយទៅហើយនោះ?

36:79

قُلۡ يُحۡيِيهَا ٱلَّذِيٓ أَنشَأَهَآ أَوَّلَ مَرَّةٖۖ وَهُوَ بِكُلِّ خَلۡقٍ عَلِيمٌ ﴿79﴾

Transliteration: Qul yuhyeeha allathee anshaaha awwala marratin wahuwa bikulli khalqin AAaleemun

Translation: ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)តបថា៖ អ្នកដែលអាចឱ្យវារស់ឡើងវិញនោះ គឺអ្នកដែលបានបង្កើតវាពីដំបូងនោះឯង។ ហើយទ្រង់មហាដឹងបំផុតនូវរាល់ភាវៈទាំងអស់។

36:80

ٱلَّذِي جَعَلَ لَكُم مِّنَ ٱلشَّجَرِ ٱلۡأَخۡضَرِ نَارٗا فَإِذَآ أَنتُم مِّنۡهُ تُوقِدُونَ ﴿80﴾

Transliteration: Allathee jaAAala lakum mina alshshajari alakhdari naran faitha antum minhu tooqidoona

Translation: ទ្រង់គឺជាអ្នកដែលបានបង្កើតភ្លើងចេញពីដើមឈើបៃតងស្រស់សម្រាប់ពួកអ្នក។ ហើយពេលនោះ ពួកអ្នកក៏បង្កាត់ភ្លើងអំពីវា។

36:81

أَوَلَيۡسَ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ بِقَٰدِرٍ عَلَىٰٓ أَن يَخۡلُقَ مِثۡلَهُمۚ بَلَىٰ وَهُوَ ٱلۡخَلَّـٰقُ ٱلۡعَلِيمُ ﴿81﴾

Transliteration: Awalaysa allathee khalaqa alssamawati waalarda biqadirin AAala an yakhluqa mithlahum bala wahuwa alkhallaqu alAAaleemu

Translation: តើអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ពុំមែនជាអ្នកដែលមានសមត្ថភាពអាចបង្កើតឲ្យដូចពួកគេ(ម្តងទៀត)ទេឬ? ពិតមែនហើយ ទ្រង់គឺជាអ្នកបង្កើត(ភាវៈទាំងអស់) មហាដឹងបំផុត។

36:82

إِنَّمَآ أَمۡرُهُۥٓ إِذَآ أَرَادَ شَيۡـًٔا أَن يَقُولَ لَهُۥ كُن فَيَكُونُ ﴿82﴾

Transliteration: Innama amruhu itha arada shayan an yaqoola lahu kun fayakoonu

Translation: តាមពិត កិច្ចការរបស់ទ្រង់ នៅពេលណាដែលទ្រង់មានចេតនាចង់ឱ្យអ្វីមួយកើតឡើងនោះ ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថា៖ “ចូរកើតចុះ” វានឹងកើតឡើងភ្លាម។

36:83

فَسُبۡحَٰنَ ٱلَّذِي بِيَدِهِۦ مَلَكُوتُ كُلِّ شَيۡءٖ وَإِلَيۡهِ تُرۡجَعُونَ ﴿83﴾

Transliteration: Fasubhana allathee biyadihi malakootu kulli shayin wailayhi turjaAAoona

Translation: ពិតប្រាកដណាស់ ទ្រង់មហាស្អាតស្អំដែលអំណាចគ្រប់គ្រងអ្វីៗទាំងអស់ គឺស្ថិតក្នុងកណ្តាប់ដៃទ្រង់(តែមួយគត់)។ ហើយពួកអ្នកនឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់វិញ។

Transliteration source: English Transliteration by Tanzil. Used under Tanzil's non-commercial terms; see the source and latest updates at Tanzil. Tanzil translation download