quranm◉

Surah Al-Jathiyah transliteration

◉ សូរ៉ា · ∞

45:1

حمٓ ﴿1﴾

Transliteration: Hameem

Translation: ហា មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។

45:2

تَنزِيلُ ٱلۡكِتَٰبِ مِنَ ٱللَّهِ ٱلۡعَزِيزِ ٱلۡحَكِيمِ ﴿2﴾

Transliteration: Tanzeelu alkitabi mina Allahi alAAazeezi alhakeemi

Translation: ការបញ្ចុះគម្ពីរ(គួរអាន) គឺមកពីអល់ឡោះជាម្ចាស់ដ៏មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

45:3

إِنَّ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ لَأٓيَٰتٖ لِّلۡمُؤۡمِنِينَ ﴿3﴾

Transliteration: Inna fee alssamawati waalardi laayatin lilmumineena

Translation: ពិតប្រាកដណាស់ នៅក្នុងការបង្កើតមេឃជាច្រើនជាន់និងផែនដី គឺជាសញ្ញាភស្តុតាងសម្រាប់បណ្តាអ្នកដែលមានជំនឿ។

45:4

وَفِي خَلۡقِكُمۡ وَمَا يَبُثُّ مِن دَآبَّةٍ ءَايَٰتٞ لِّقَوۡمٖ يُوقِنُونَ ﴿4﴾

Transliteration: Wafee khalqikum wama yabuththu min dabbatin ayatun liqawmin yooqinoona

Translation: ហើយនៅក្នុងការបង្កើតពួកអ្នក(ឱមនុស្សលោក) និងការពង្រាយសត្វទាំងឡាយ(ពាសពេញផែនដី) គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលជឿជាក់។

45:5

وَٱخۡتِلَٰفِ ٱلَّيۡلِ وَٱلنَّهَارِ وَمَآ أَنزَلَ ٱللَّهُ مِنَ ٱلسَّمَآءِ مِن رِّزۡقٖ فَأَحۡيَا بِهِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَا وَتَصۡرِيفِ ٱلرِّيَٰحِ ءَايَٰتٞ لِّقَوۡمٖ يَعۡقِلُونَ ﴿5﴾

Transliteration: Waikhtilafi allayli waalnnahari wama anzala Allahu mina alssamai min rizqin faahya bihi alarda baAAda mawtiha watasreefi alrriyahi ayatun liqawmin yaAAqiloona

Translation: ហើយការផ្លាស់ប្តូរគ្នារវាងពេលយប់និងពេលថ្ងៃ និងទឹកភ្លៀងដែលអល់ឡោះបានបញ្ចុះពីលើមេឃ ដែលតាមរយៈវា ទ្រង់បានធ្វើឱ្យដីមានជីជាតិឡើងវិញ ក្រោយពីវាបានស្ងួតហួតហែង ព្រមទាំងការផ្លាស់ប្តូរទិសខ្យល់ គឺសុទ្ធតែជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលចេះគិតពិចារណា។

45:6

تِلۡكَ ءَايَٰتُ ٱللَّهِ نَتۡلُوهَا عَلَيۡكَ بِٱلۡحَقِّۖ فَبِأَيِّ حَدِيثِۭ بَعۡدَ ٱللَّهِ وَءَايَٰتِهِۦ يُؤۡمِنُونَ ﴿6﴾

Transliteration: Tilka ayatu Allahi natlooha AAalayka bialhaqqi fabiayyi hadeethin baAAda Allahi waayatihi yuminoona

Translation: ទាំងនោះគឺជាបណ្តាវាក្យខណ្ឌរបស់អល់ឡោះដែលយើងបានសូត្រវាឲ្យអ្នកស្តាប់យ៉ាងពិតប្រាកដ។ ដូច្នេះ តើមានពាក្យសម្តីណាបន្ទាប់ពីអល់ឡោះ និងបណ្តាវាក្យខណ្ឌរបស់ទ្រង់ដែលពួកគេមានជំនឿនោះ?

45:7

وَيۡلٞ لِّكُلِّ أَفَّاكٍ أَثِيمٖ ﴿7﴾

Transliteration: Waylun likulli affakin atheemin

Translation: ភាពវិនាសអន្តរាយ គឺសម្រាប់រាល់អ្នកដែលភូតកុហកដែលមានបាបកម្មច្រើន។

45:8

يَسۡمَعُ ءَايَٰتِ ٱللَّهِ تُتۡلَىٰ عَلَيۡهِ ثُمَّ يُصِرُّ مُسۡتَكۡبِرٗا كَأَن لَّمۡ يَسۡمَعۡهَاۖ فَبَشِّرۡهُ بِعَذَابٍ أَلِيمٖ ﴿8﴾

Transliteration: YasmaAAu ayati Allahi tutla AAalayhi thumma yusirru mustakbiran kaan lam yasmaAAha fabashshirhu biAAathabin aleemin

Translation: ជននោះបានស្តាប់ឮវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះដែលគេបានសូត្រឱ្យរូបគេស្តាប់។ ក្រោយមក រូបគេនៅតែបន្តដោយភាពក្រអឺតក្រទម ហាក់បីដូចជារូបគេមិនបានស្តាប់ឮវាឡើយ។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងដល់រូបគេពីទណ្ឌកម្មដ៏សែនឈឺចាប់បំផុតចុះ។

45:9

وَإِذَا عَلِمَ مِنۡ ءَايَٰتِنَا شَيۡـًٔا ٱتَّخَذَهَا هُزُوًاۚ أُوْلَـٰٓئِكَ لَهُمۡ عَذَابٞ مُّهِينٞ ﴿9﴾

Transliteration: Waitha AAalima min ayatina shayan ittakhathaha huzuwan olaika lahum AAathabun muheenun

Translation: ហើយនៅពេលដែលរូបគេបានដឹងពីអ្វីមួយក្នុងចំណោមវាក្យខណ្ឌរបស់យើង គេបែរជាយកវាជាការចំអកលេងសើចទៅវិញ។ ពួកទាំងនោះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏អាម៉ាស់បំផុត។

45:10

مِّن وَرَآئِهِمۡ جَهَنَّمُۖ وَلَا يُغۡنِي عَنۡهُم مَّا كَسَبُواْ شَيۡـٔٗا وَلَا مَا ٱتَّخَذُواْ مِن دُونِ ٱللَّهِ أَوۡلِيَآءَۖ وَلَهُمۡ عَذَابٌ عَظِيمٌ ﴿10﴾

Transliteration: Min waraihim jahannamu wala yughnee AAanhum ma kasaboo shayan wala ma ittakhathoo min dooni Allahi awliyaa walahum AAathabun AAatheemun

Translation: នៅពីមុខពួកគេ គឺនរកជើហាន់ណាំ។ ហើយអ្វីដែលពួកគេខិតខំស្វែងរក និងអ្វីដែលពួកគេយកមកធ្វើជាអ្នកគាំពារក្រៅពីអល់ឡោះនោះ មិនអាចជួយជាប្រយោជន៍អ្វីបន្តិចដល់ពួកគេនោះឡើយ។ ហើយសម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ធំធេងបំផុត។

45:11

هَٰذَا هُدٗىۖ وَٱلَّذِينَ كَفَرُواْ بِـَٔايَٰتِ رَبِّهِمۡ لَهُمۡ عَذَابٞ مِّن رِّجۡزٍ أَلِيمٌ ﴿11﴾

Transliteration: Hatha hudan waallatheena kafaroo biayati rabbihim lahum AAathabun min rijzin aleemin

Translation: (គម្ពីរគួរអាន)នេះគឺជាការចង្អុលបង្ហាញ។ រីឯពួកដែលប្រឆាំងនឹងវាក្យខណ្ឌនៃព្រះជាម្ចាស់របស់ពួកគេនោះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏អាក្រក់ និងឈឺចាប់បំផុត។

45:12

ٱللَّهُ ٱلَّذِي سَخَّرَ لَكُمُ ٱلۡبَحۡرَ لِتَجۡرِيَ ٱلۡفُلۡكُ فِيهِ بِأَمۡرِهِۦ وَلِتَبۡتَغُواْ مِن فَضۡلِهِۦ وَلَعَلَّكُمۡ تَشۡكُرُونَ ﴿12﴾

Transliteration: Allahu allathee sakhkhara lakumu albahra litajriya alfulku feehi biamrihi walitabtaghoo min fadlihi walaAAallakum tashkuroona

Translation: អល់ឡោះជាអ្នកដែលបានបង្កើតសមុទ្រសម្រាប់ពួកអ្នក(ឱមនុស្សលោក)ដើម្បីឱ្យសំពៅទាំងឡាយធ្វើដំណើរនៅលើវាទៅតាមបទបញ្ជារបស់ទ្រង់ និងដើម្បីឱ្យពួកអ្នកស្វែងរកការប្រោសប្រទានរបស់ទ្រង់ សង្ឃឹមថាពួកអ្នកនឹងដឹងគុណ។

45:13

وَسَخَّرَ لَكُم مَّا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِ جَمِيعٗا مِّنۡهُۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يَتَفَكَّرُونَ ﴿13﴾

Transliteration: Wasakhkhara lakum ma fee alssamawati wama fee alardi jameeAAan minhu inna fee thalika laayatin liqawmin yatafakkaroona

Translation: ហើយទ្រង់បានបង្កើតអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដីសម្រាប់ពួកអ្នក។ អ្វីៗទាំងអស់នោះ គឺមកពីទ្រង់។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលឈ្វេងយល់។

45:14

قُل لِّلَّذِينَ ءَامَنُواْ يَغۡفِرُواْ لِلَّذِينَ لَا يَرۡجُونَ أَيَّامَ ٱللَّهِ لِيَجۡزِيَ قَوۡمَۢا بِمَا كَانُواْ يَكۡسِبُونَ ﴿14﴾

Transliteration: Qul lillatheena amanoo yaghfiroo lillatheena la yarjoona ayyama Allahi liyajziya qawman bima kanoo yaksiboona

Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់បណ្តាអ្នកដែលមានជំនឿឲ្យពួកគេអធ្យាស្រ័យចំពោះពួកដែលមិនរំពឹងផលបុណ្យឬទណ្ឌកម្មរបស់អល់ឡោះ ដើម្បីទ្រង់នឹងតបស្នងដល់ក្រុមមួយចំពោះអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។

45:15

مَنۡ عَمِلَ صَٰلِحٗا فَلِنَفۡسِهِۦۖ وَمَنۡ أَسَآءَ فَعَلَيۡهَاۖ ثُمَّ إِلَىٰ رَبِّكُمۡ تُرۡجَعُونَ ﴿15﴾

Transliteration: Man AAamila salihan falinafsihi waman asaa faAAalayha thumma ila rabbikum turjaAAoona

Translation: ជនណាដែលសាងទង្វើកុសល ពិតណាស់ វាគឺសម្រាប់ខ្លួនគេផ្ទាល់។ ហើយជនណាដែលសាងទង្វើអាក្រក់ ពិតណាស់ វាក៏ធ្លាក់លើរូបគេដូចគ្នា។ ក្រោយមក ពួកអ្នកនឹងត្រូវគេនាំត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ពួកអ្នកវិញ។

45:16

وَلَقَدۡ ءَاتَيۡنَا بَنِيٓ إِسۡرَـٰٓءِيلَ ٱلۡكِتَٰبَ وَٱلۡحُكۡمَ وَٱلنُّبُوَّةَ وَرَزَقۡنَٰهُم مِّنَ ٱلطَّيِّبَٰتِ وَفَضَّلۡنَٰهُمۡ عَلَى ٱلۡعَٰلَمِينَ ﴿16﴾

Transliteration: Walaqad atayna banee israeela alkitaba waalhukma waalnnubuwwata warazaqnahum mina alttayyibati wafaddalnahum AAala alAAalameena

Translation: ហើយជាការពិតណាស់ យើងបានប្រទានឱ្យអម្បូរអ៊ីស្រាអែលនូវគម្ពីរ ក្បួនច្បាប់នានា និងភាពជាព្យាការី។ ហើយយើងបានប្រទានឱ្យពួកគេនូវលាភសក្ការៈពីប្រការល្អៗជាច្រើន ព្រមទាំងបានលើកតម្កើងពួកគេឱ្យខ្ពង់ខ្ពស់ជាងគេក្នុងសាកលលោក(នាសម័យកាលនោះ)។

45:17

وَءَاتَيۡنَٰهُم بَيِّنَٰتٖ مِّنَ ٱلۡأَمۡرِۖ فَمَا ٱخۡتَلَفُوٓاْ إِلَّا مِنۢ بَعۡدِ مَا جَآءَهُمُ ٱلۡعِلۡمُ بَغۡيَۢا بَيۡنَهُمۡۚ إِنَّ رَبَّكَ يَقۡضِي بَيۡنَهُمۡ يَوۡمَ ٱلۡقِيَٰمَةِ فِيمَا كَانُواْ فِيهِ يَخۡتَلِفُونَ ﴿17﴾

Transliteration: Waataynahum bayyinatin mina alamri fama ikhtalafoo illa min baAAdi ma jaahumu alAAilmu baghyan baynahum inna rabbaka yaqdee baynahum yawma alqiyamati feema kanoo feehi yakhtalifoona

Translation: ហើយយើងបានប្រទានឱ្យពួកគេនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់ជាច្រើនពីកិច្ចការទាំងឡាយ។ ហើយពួកគេមិនបានខ្វែងគំនិតគ្នាឡើយ លើកលែងតែក្រោយពេលដែលចំណេះដឹងបានមកដល់ពួកគេព្រោះតែការបំពានរវាងពួកគេប៉ុណ្ណោះ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់នឹងកាត់សេចក្តីរវាងពួកគេនៅថ្ងៃបរលោកចំពោះអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នា។

45:18

ثُمَّ جَعَلۡنَٰكَ عَلَىٰ شَرِيعَةٖ مِّنَ ٱلۡأَمۡرِ فَٱتَّبِعۡهَا وَلَا تَتَّبِعۡ أَهۡوَآءَ ٱلَّذِينَ لَا يَعۡلَمُونَ ﴿18﴾

Transliteration: Thumma jaAAalnaka AAala shareeAAatin mina alamri faittabiAAha wala tattabiAA ahwaa allatheena la yaAAlamoona

Translation: ក្រោយមក យើងបានធ្វើឱ្យអ្នក(ព្យាការីមូហាំម៉ាត់)ស្ថិតនៅលើក្បួនច្បាប់ដ៏ច្បាស់លាស់នៃកិច្ចការសាសនា។ ដូច្នេះ ចូរអ្នកដើរតាមវាចុះ ហើយចូរអ្នកកុំដើរតាមទំនើងចិត្តរបស់ពួកដែលមិនដឹងអ្វីឲ្យសោះ។

45:19

إِنَّهُمۡ لَن يُغۡنُواْ عَنكَ مِنَ ٱللَّهِ شَيۡـٔٗاۚ وَإِنَّ ٱلظَّـٰلِمِينَ بَعۡضُهُمۡ أَوۡلِيَآءُ بَعۡضٖۖ وَٱللَّهُ وَلِيُّ ٱلۡمُتَّقِينَ ﴿19﴾

Transliteration: Innahum lan yughnoo AAanka mina Allahi shayan wainna alththalimeena baAAduhum awliyao baAAdin waAllahu waliyyu almuttaqeena

Translation: ជាការពិតណាស់ ពួកគេមិនអាចជួយជាប្រយោជន៍អ្វីបន្តិចដល់អ្នកពី(ទណ្ឌកម្ម)អល់ឡោះនោះឡើយ។ ហើយពិតប្រាកដណាស់ ពួកដែលបំពាន ពួកគេជាអ្នកគាំពារគ្នាទៅវិញទៅមក។ ហើយអល់ឡោះគឺជាអ្នកគាំពាររបស់បណ្តាអ្នកដែលកោតខ្លាច។

45:20

هَٰذَا بَصَـٰٓئِرُ لِلنَّاسِ وَهُدٗى وَرَحۡمَةٞ لِّقَوۡمٖ يُوقِنُونَ ﴿20﴾

Transliteration: Hatha basairu lilnnasi wahudan warahmatun liqawmin yooqinoona

Translation: (គម្ពីរគួរអាន)នេះ គឺជាការបំភ្លឺសម្រាប់មនុស្សលោក ជាការចង្អុលបង្ហាញ និងជាក្តីមេត្តាករុណាសម្រាប់ក្រុមដែលជឿជាក់។

45:21

أَمۡ حَسِبَ ٱلَّذِينَ ٱجۡتَرَحُواْ ٱلسَّيِّـَٔاتِ أَن نَّجۡعَلَهُمۡ كَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّـٰلِحَٰتِ سَوَآءٗ مَّحۡيَاهُمۡ وَمَمَاتُهُمۡۚ سَآءَ مَا يَحۡكُمُونَ ﴿21﴾

Transliteration: Am hasiba allatheena ijtarahoo alssayyiati an najAAalahum kaallatheena amanoo waAAamiloo alssalihati sawaan mahyahum wamamatuhum saa ma yahkumoona

Translation: ឬមួយក៏ពួកដែលសាងអំពើអាក្រក់ទាំងនោះគិតស្មានថា យើងចាត់ទុកពួកគេដូចគ្នាទៅនឹងបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ទាំងពេលដែលពួកគេនៅមានជីវិត និងនៅពេលដែលពួកគេស្លាប់ឬ? ការវិនិច្ឆ័យរបស់ពួកគេបែបនេះ គឺអាក្រក់បំផុត។

45:22

وَخَلَقَ ٱللَّهُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ بِٱلۡحَقِّ وَلِتُجۡزَىٰ كُلُّ نَفۡسِۭ بِمَا كَسَبَتۡ وَهُمۡ لَا يُظۡلَمُونَ ﴿22﴾

Transliteration: Wakhalaqa Allahu alssamawati waalarda bialhaqqi walitujza kullu nafsin bima kasabat wahum la yuthlamoona

Translation: ហើយអល់ឡោះទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដីដោយមានបុព្វហេតុច្បាស់លាស់ ដើម្បីគេនឹងតបស្នងរាល់បុគ្គលគ្រប់រូបទៅតាមអ្វីដែលរូបគេបានប្រព្រឹត្ត។ ហើយពួកគេមិនត្រូវបានគេបំពានឡើយ។

45:23

أَفَرَءَيۡتَ مَنِ ٱتَّخَذَ إِلَٰهَهُۥ هَوَىٰهُ وَأَضَلَّهُ ٱللَّهُ عَلَىٰ عِلۡمٖ وَخَتَمَ عَلَىٰ سَمۡعِهِۦ وَقَلۡبِهِۦ وَجَعَلَ عَلَىٰ بَصَرِهِۦ غِشَٰوَةٗ فَمَن يَهۡدِيهِ مِنۢ بَعۡدِ ٱللَّهِۚ أَفَلَا تَذَكَّرُونَ ﴿23﴾

Transliteration: Afaraayta mani ittakhatha ilahahu hawahu waadallahu Allahu AAala AAilmin wakhatama AAala samAAihi waqalbihi wajaAAala AAala basarihi ghishawatan faman yahdeehi min baAAdi Allahi afala tathakkaroona

Translation: តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញដែរឬទេ ពួកដែលយកទំនើងចិត្តខ្លួនឯងធ្វើជាព្រះ ហើយអល់ឡោះបានធ្វើឱ្យរូបគេវង្វេងក្រោយពីចំណេះដឹង(បានទៅដល់រូបគេ)។ ហើយទ្រង់បានបោះត្រាភ្ជិតទៅលើត្រចៀករបស់គេ និងដួងចិត្តរបស់គេ ព្រមទាំងដាក់របាំងនៅលើភ្នែករបស់គេ(មិនឱ្យមើលឃើញការពិត)។ ដូច្នេះ តើមានអ្នកណាដែលអាចចង្អុលបង្ហាញរូបគេ បន្ទាប់ពីអល់ឡោះនោះ? តើពួកអ្នកមិនឃើញទេឬ?

45:24

وَقَالُواْ مَا هِيَ إِلَّا حَيَاتُنَا ٱلدُّنۡيَا نَمُوتُ وَنَحۡيَا وَمَا يُهۡلِكُنَآ إِلَّا ٱلدَّهۡرُۚ وَمَا لَهُم بِذَٰلِكَ مِنۡ عِلۡمٍۖ إِنۡ هُمۡ إِلَّا يَظُنُّونَ ﴿24﴾

Transliteration: Waqaloo ma hiya illa hayatuna alddunya namootu wanahya wama yuhlikuna illa alddahru wama lahum bithalika min AAilmin in hum illa yathunnoona

Translation: ហើយពួកគេបាននិយាយថា៖ វាគ្មានអ្វីក្រៅតែពីជីវិតលោកិយរបស់យើងនោះឡើយ។ ពួកយើងស្លាប់ ពួកយើងកើត។ ហើយគ្មានអ្វីបំផ្លាញពួកយើងនោះ ក្រៅតែពី(ដំណើរទៅមុខនៃ)ពេលវេលាប៉ុណ្ណោះ។ សម្រាប់ពួកទាំងនោះ គឺគ្មានចំណេះដឹងអ្វីអំពីរឿងនោះឡើយ ហើយពួកគេក៏គ្មានអ្វីក្រៅតែពីការស្មាននោះដែរ។

45:25

وَإِذَا تُتۡلَىٰ عَلَيۡهِمۡ ءَايَٰتُنَا بَيِّنَٰتٖ مَّا كَانَ حُجَّتَهُمۡ إِلَّآ أَن قَالُواْ ٱئۡتُواْ بِـَٔابَآئِنَآ إِن كُنتُمۡ صَٰدِقِينَ ﴿25﴾

Transliteration: Waitha tutla AAalayhim ayatuna bayyinatin ma kana hujjatahum illa an qaloo itoo biabaina in kuntum sadiqeena

Translation: ហើយនៅពេលដែលមានគេសូត្រវាក្យខណ្ឌដ៏ច្បាស់លាស់របស់យើងឱ្យពួកគេស្តាប់ ពួកគេគ្មានអំណះអំណាងអ្វី ក្រៅតែពីពួកគេពោលថា៖ ចូរពួកអ្នកនាំជីដូនជីតារបស់ពួកយើង(ដែលបានស្លាប់ទៅហើយនោះ)មកកាន់ពួកយើងមក ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ។

45:26

قُلِ ٱللَّهُ يُحۡيِيكُمۡ ثُمَّ يُمِيتُكُمۡ ثُمَّ يَجۡمَعُكُمۡ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِ لَا رَيۡبَ فِيهِ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ ﴿26﴾

Transliteration: Quli Allahu yuhyeekum thumma yumeetukum thumma yajmaAAukum ila yawmi alqiyamati la rayba feehi walakinna akthara alnnasi la yaAAlamoona

Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ អល់ឡោះជាម្ចាស់ទ្រង់បានឱ្យពួកអ្នកមានជីវិត បន្ទាប់មក ទ្រង់ដកយកជីវិតពួកអ្នកវិញ។ ក្រោយមក ទ្រង់នឹងប្រមូលផ្តុំពួកអ្នកទៅកាន់ថ្ងៃបរលោកដែលគ្មានការមន្ទិលសង្ស័យចំពោះវានោះឡើយ។ ក៏ប៉ុន្តែ មនុស្សភាគច្រើនមិនដឹងឡើយ។

45:27

وَلِلَّهِ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَيَوۡمَ تَقُومُ ٱلسَّاعَةُ يَوۡمَئِذٖ يَخۡسَرُ ٱلۡمُبۡطِلُونَ ﴿27﴾

Transliteration: Walillahi mulku alssamawati waalardi wayawma taqoomu alssaAAatu yawmaithin yakhsaru almubtiloona

Translation: ហើយការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ហើយនៅពេលដែលថ្ងៃបរលោកកើតឡើង នៅថ្ងៃនោះពួកដែលប្រព្រឹត្តខុសឆ្គងនឹងទទួលនូវការខាតបង់។

45:28

وَتَرَىٰ كُلَّ أُمَّةٖ جَاثِيَةٗۚ كُلُّ أُمَّةٖ تُدۡعَىٰٓ إِلَىٰ كِتَٰبِهَا ٱلۡيَوۡمَ تُجۡزَوۡنَ مَا كُنتُمۡ تَعۡمَلُونَ ﴿28﴾

Transliteration: Watara kulla ommatin jathiyatan kullu ommatin tudAAa ila kitabiha alyawma tujzawna ma kuntum taAAmaloona

Translation: ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងឃើញប្រជាជាតិទាំងអស់លុតជង្គង់ចុះ។ រាល់ប្រជាជាតិទាំងអស់នឹងត្រូវគេកោះហៅឱ្យទៅទទួលបញ្ជីកំណត់ត្រាទង្វើរបស់ខ្លួន។ (មានគេនិយាយទៅកាន់ពួកគេថា៖) នៅថ្ងៃនេះ ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នឹងត្រូវគេតបស្នងចំពោះអ្វីដែលពួកអ្នកធ្លាប់បានសាង។

45:29

هَٰذَا كِتَٰبُنَا يَنطِقُ عَلَيۡكُم بِٱلۡحَقِّۚ إِنَّا كُنَّا نَسۡتَنسِخُ مَا كُنتُمۡ تَعۡمَلُونَ ﴿29﴾

Transliteration: Hatha kitabuna yantiqu AAalaykum bialhaqqi inna kunna nastansikhu ma kuntum taAAmaloona

Translation: នេះគឺជាសៀវភៅកំណត់ត្រារបស់យើង(អល់ឡោះ)ដែលនិយាយអំពីពួកអ្នកដោយពិតប្រាកដ។ ពិតប្រាកដណាស់ យើងបានឱ្យគេ(ម៉ាឡាអ៊ីកាត់)កត់ត្រាទុកនូវអ្វីៗដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។

45:30

فَأَمَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّـٰلِحَٰتِ فَيُدۡخِلُهُمۡ رَبُّهُمۡ فِي رَحۡمَتِهِۦۚ ذَٰلِكَ هُوَ ٱلۡفَوۡزُ ٱلۡمُبِينُ ﴿30﴾

Transliteration: Faamma allatheena amanoo waAAamiloo alssalihati fayudkhiluhum rabbuhum fee rahmatihi thalika huwa alfawzu almubeenu

Translation: រីឯបណ្តាអ្នកដែលមានជំនឿនិងបានសាងទង្វើកុសលវិញនោះ ព្រះជាម្ចាស់របស់ពួកគេនឹងបញ្ចូលពួកគេទៅក្នុងក្តីមេត្តាករុណារបស់ទ្រង់។ នោះហើយជាជោគជ័យយ៉ាងច្បាស់លាស់។

45:31

وَأَمَّا ٱلَّذِينَ كَفَرُوٓاْ أَفَلَمۡ تَكُنۡ ءَايَٰتِي تُتۡلَىٰ عَلَيۡكُمۡ فَٱسۡتَكۡبَرۡتُمۡ وَكُنتُمۡ قَوۡمٗا مُّجۡرِمِينَ ﴿31﴾

Transliteration: Waamma allatheena kafaroo afalam takun ayatee tutla AAalaykum faistakbartum wakuntum qawman mujrimeena

Translation: ចំណែកឯពួកដែលគ្មានជំនឿវិញ (មានគេនិយាយទៅកាន់ពួកគេថា៖) តើវាក្យខណ្ឌទាំងឡាយរបស់យើងមិនធ្លាប់ត្រូវបានគេសូត្រឱ្យពួកអ្នកស្តាប់ទេឬ តែពួកអ្នកបែរជាក្រអឺតក្រទមទៅវិញនោះ? ហើយពួកអ្នកធ្លាប់ជាក្រុមឧក្រិដ្ឋជន។

45:32

وَإِذَا قِيلَ إِنَّ وَعۡدَ ٱللَّهِ حَقّٞ وَٱلسَّاعَةُ لَا رَيۡبَ فِيهَا قُلۡتُم مَّا نَدۡرِي مَا ٱلسَّاعَةُ إِن نَّظُنُّ إِلَّا ظَنّٗا وَمَا نَحۡنُ بِمُسۡتَيۡقِنِينَ ﴿32﴾

Transliteration: Waitha qeela inna waAAda Allahi haqqun waalssaAAatu la rayba feeha qultum ma nadree ma alssaAAatu in nathunnu illa thannan wama nahnu bimustayqineena

Translation: ហើយនៅពេលដែលមានគេនិយាយ(ទៅកាន់ពួកអ្នក)ថា៖ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះ គឺជាការពិត ហើយថ្ងៃបរលោក គឺគ្មានការសង្ស័យចំពោះវាឡើយនោះ ពួកអ្នកបែរជានិយាយថា៖ ពួកយើងមិនដឹងទេថា អ្វីទៅជាថ្ងៃបរលោកនោះ។ ពួកយើងគិតថា វាក្រៅអ្វីពីការស្មានប៉ុណ្ណោះ ហើយពួកយើងក៏មិនមែនជាអ្នកដែលជឿជាក់នោះដែរ។

45:33

وَبَدَا لَهُمۡ سَيِّـَٔاتُ مَا عَمِلُواْ وَحَاقَ بِهِم مَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ ﴿33﴾

Transliteration: Wabada lahum sayyiatu ma AAamiloo wahaqa bihim ma kanoo bihi yastahzioona

Translation: ហើយអំពើអាក្រក់ទាំងឡាយដែលពួកគេបានសាង បានលាតត្រដាងឡើងចំពោះមុខពួកគេ ហើយអ្វី(ទណ្ឌកម្ម)ដែលពួកគេធ្លាប់បានសើចចំអកចំពោះវានោះបានហ៊ុមព័ទ្ធពួកគេ។

45:34

وَقِيلَ ٱلۡيَوۡمَ نَنسَىٰكُمۡ كَمَا نَسِيتُمۡ لِقَآءَ يَوۡمِكُمۡ هَٰذَا وَمَأۡوَىٰكُمُ ٱلنَّارُ وَمَا لَكُم مِّن نَّـٰصِرِينَ ﴿34﴾

Transliteration: Waqeela alyawma nansakum kama naseetum liqaa yawmikum hatha wamawakumu alnnaru wama lakum min nasireena

Translation: ហើយមានគេនិយាយថា៖ នៅថ្ងៃនេះយើងបំភ្លេចពួកអ្នក ដូចដែលពួកអ្នកធ្លាប់បានភ្លេចពីជំនួបរបស់ពួកអ្នកនាថ្ងៃនេះ ហើយកន្លែងស្នាក់អាស្រ័យរបស់ពួកអ្នក គឺឋាននរក។ ហើយសម្រាប់ពួកអ្នក គឺគ្មានអ្នកជួយឡើយ។

45:35

ذَٰلِكُم بِأَنَّكُمُ ٱتَّخَذۡتُمۡ ءَايَٰتِ ٱللَّهِ هُزُوٗا وَغَرَّتۡكُمُ ٱلۡحَيَوٰةُ ٱلدُّنۡيَاۚ فَٱلۡيَوۡمَ لَا يُخۡرَجُونَ مِنۡهَا وَلَا هُمۡ يُسۡتَعۡتَبُونَ ﴿35﴾

Transliteration: Thalikum biannakumu ittakhathtum ayati Allahi huzuwan wagharratkumu alhayatu alddunya faalyawma la yukhrajoona minha wala hum yustaAAtaboona

Translation: នោះគឺដោយសារតែពួកអ្នកបានយកវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះធ្វើជាការលេងសើច ហើយឆាកជីវិតលោកិយបានបោកប្រាស់ពួកអ្នក។ ដូច្នេះនៅថ្ងៃនេះ ពួកគេមិនត្រូវបានគេឲ្យចាកចេញពីឋាននរកឡើយ ហើយពួកគេក៏មិនត្រូវបានគេឱ្យវិលត្រឡប់(ទៅកាន់លោកិយវិញម្តងទៀត)នោះដែរ។

45:36

فَلِلَّهِ ٱلۡحَمۡدُ رَبِّ ٱلسَّمَٰوَٰتِ وَرَبِّ ٱلۡأَرۡضِ رَبِّ ٱلۡعَٰلَمِينَ ﴿36﴾

Transliteration: Falillahi alhamdu rabbi alssamawati warabbi alardi rabbi alAAalameena

Translation: ពិតប្រាកដណាស់ ការសសើរទាំងឡាយ គឺសម្រាប់អល់ឡោះ ជាព្រះជាម្ចាស់នៃមេឃជាច្រើនជាន់ និងជាព្រះជាម្ចាស់នៃផែនដី ជាព្រះជាម្ចាស់នៃពិភពទាំងអស់។

45:37

وَلَهُ ٱلۡكِبۡرِيَآءُ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ﴿37﴾

Transliteration: Walahu alkibriyao fee alssamawati waalardi wahuwa alAAazeezu alhakeemu

Translation: ហើយអំណាចមហិមាទាំងនៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

Transliteration source: English Transliteration by Tanzil. Used under Tanzil's non-commercial terms; see the source and latest updates at Tanzil. Tanzil translation download