Ar-Rum 30:22وَمِنۡ ءَايَٰتِهِۦ خَلۡقُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَٱخۡتِلَٰفُ أَلۡسِنَتِكُمۡ وَأَلۡوَٰنِكُمۡۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّلۡعَٰلِمِينَ ﴿٢٢﴾
ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងភាពខុសគ្នានៃភាសា និងពណ៌សម្បុររវាងពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាភស្តុតាងសម្រាប់អ្នកដែលមានចំណេះដឹង។
Ar-Rum 30:23وَمِنۡ ءَايَٰتِهِۦ مَنَامُكُم بِٱلَّيۡلِ وَٱلنَّهَارِ وَٱبۡتِغَآؤُكُم مِّن فَضۡلِهِۦٓۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يَسۡمَعُونَ ﴿٢٣﴾
ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺការគេងរបស់ពួកអ្នកនៅពេលយប់និងពេលថ្ងៃ និងការដែលពួកអ្នកស្វែងរកការប្រោសប្រទាន(លាភសក្ការៈ)របស់ទ្រង់។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលស្តាប់(ដោយពិចារណា)។
Ar-Rum 30:24وَمِنۡ ءَايَٰتِهِۦ يُرِيكُمُ ٱلۡبَرۡقَ خَوۡفٗا وَطَمَعٗا وَيُنَزِّلُ مِنَ ٱلسَّمَآءِ مَآءٗ فَيُحۡيِۦ بِهِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَآۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يَعۡقِلُونَ ﴿٢٤﴾
ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺទ្រង់ឱ្យពួកអ្នកបានឃើញផ្លេកបន្ទោរដោយពួកអ្នកមានការភ័យខ្លាច(ពីផ្លេកបន្ទោរ) និងប្រាថ្នាចង់បាន(ទឹកភ្លៀង)។ ហើយទ្រង់បានបញ្ចុះឱ្យពួកអ្នកនូវទឹកភ្លៀងពីលើមេឃ។ ពេលនោះ ទ្រង់ក៏បានធ្វើឱ្យដីរស់(មានជីជាតិ)ឡើងវិញ ក្រោយពីវាបានងាប់(ស្ងួតហួតហែង)តាមរយៈទឹកភ្លៀងនោះ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលចេះគិតពិចារណា។
Ar-Rum 30:25وَمِنۡ ءَايَٰتِهِۦٓ أَن تَقُومَ ٱلسَّمَآءُ وَٱلۡأَرۡضُ بِأَمۡرِهِۦۚ ثُمَّ إِذَا دَعَاكُمۡ دَعۡوَةٗ مِّنَ ٱلۡأَرۡضِ إِذَآ أَنتُمۡ تَخۡرُجُونَ ﴿٢٥﴾
ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ដែរនោះ គឺមេឃនិងផែនដីឈរឡើងទៅតាមបទបញ្ជារបស់ទ្រង់។ ក្រោយមក នៅពេលដែលទ្រង់បានហៅពួកអ្នកនូវការហៅមួយឲ្យចេញពីដី ពេលនោះ ពួកអ្នកក៏ចេញ(ពីផ្នូរមក)។
Ar-Rum 30:26وَلَهُۥ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ كُلّٞ لَّهُۥ قَٰنِتُونَ ﴿٢٦﴾
ហើយទាំងអ្នកដែលនៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ រាល់អ្វីទាំងអស់នោះ សុទ្ធតែប្រគល់ខ្លួនគោរពតាមទ្រង់។
Ar-Rum 30:27وَهُوَ ٱلَّذِي يَبۡدَؤُاْ ٱلۡخَلۡقَ ثُمَّ يُعِيدُهُۥ وَهُوَ أَهۡوَنُ عَلَيۡهِۚ وَلَهُ ٱلۡمَثَلُ ٱلۡأَعۡلَىٰ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ﴿٢٧﴾
ហើយទ្រង់គឺជាអ្នកផ្តើមបង្កើតសត្វលោក។ បន្ទាប់មក ទ្រង់បានបង្កើតវាឡើងវិញម្តងទៀតហើយវាជារឿងងាយស្រួលបំផុតសម្រាប់ទ្រង់។ ហើយទ្រង់មានលក្ខណៈខ្ពង់ខ្ពស់បំផុតទាំងនៅលើមេឃជាច្រើនជាន់និងផែនដី។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
Luqman 31:10خَلَقَ ٱلسَّمَٰوَٰتِ بِغَيۡرِ عَمَدٖ تَرَوۡنَهَاۖ وَأَلۡقَىٰ فِي ٱلۡأَرۡضِ رَوَٰسِيَ أَن تَمِيدَ بِكُمۡ وَبَثَّ فِيهَا مِن كُلِّ دَآبَّةٖۚ وَأَنزَلۡنَا مِنَ ٱلسَّمَآءِ مَآءٗ فَأَنۢبَتۡنَا فِيهَا مِن كُلِّ زَوۡجٖ كَرِيمٍ ﴿١٠﴾
ទ្រង់បានបង្កើតមេឃជាច្រើនជាន់ដោយគ្មានសសរ(ទ្រ)ឡើយដូចដែលពួកអ្នកបានឃើញ ហើយទ្រង់បានបង្កើតភ្នំទាំងឡាយនៅលើផែនដីជាលំនឹងដើម្បីកុំឱ្យវាញ័ររញ្ជួយដល់ពួកអ្នក។ ហើយទ្រង់បានពង្រាយនៅលើផែនដីនូវសត្វពាហនៈជាច្រើនប្រភេទ។ ហើយយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃ រួចយើងបានបណ្ដុះនៅលើផែនដីនូវរុក្ខជាតិគ្រប់ប្រភេទដ៏ស្រស់បំព្រង។
Luqman 31:11هَٰذَا خَلۡقُ ٱللَّهِ فَأَرُونِي مَاذَا خَلَقَ ٱلَّذِينَ مِن دُونِهِۦۚ بَلِ ٱلظَّـٰلِمُونَ فِي ضَلَٰلٖ مُّبِينٖ ﴿١١﴾
នេះគឺជាការបង្កើតរបស់អល់ឡោះ។ ដូច្នេះ ចូរពួកអ្នក(ឱពួកមុស្ហរីគីន)បង្ហាញឱ្យយើងបានឃើញមក ថាតើមានអ្វីខ្លះដែលអ្នកផ្សេងក្រៅពីទ្រង់បានបង្កើតនោះ? ផ្ទុយទៅវិញ ពួកដែលបំពាន គឺស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។
Luqman 31:26لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ إِنَّ ٱللَّهَ هُوَ ٱلۡغَنِيُّ ٱلۡحَمِيدُ ﴿٢٦﴾
អ្វីៗដែលនៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមានលើសលប់ ជាទីកោតសរសើរបំផុត។
Luqman 31:27وَلَوۡ أَنَّمَا فِي ٱلۡأَرۡضِ مِن شَجَرَةٍ أَقۡلَٰمٞ وَٱلۡبَحۡرُ يَمُدُّهُۥ مِنۢ بَعۡدِهِۦ سَبۡعَةُ أَبۡحُرٖ مَّا نَفِدَتۡ كَلِمَٰتُ ٱللَّهِۚ إِنَّ ٱللَّهَ عَزِيزٌ حَكِيمٞ ﴿٢٧﴾
ហើយប្រសិនបើដើមឈើទាំងអស់នៅលើផែនដី គឺជាស្លាបប៉ាកា ហើយសមុទ្រ(ធ្វើជាទឹកថ្នាំដើម្បីសរសេរ) រួចបន្ថែមពីលើនោះនូវសមុទ្រចំនួនប្រាំពីរទៀតក៏ដោយ ក៏នៅតែមិនអាចកត់ត្រាអស់នូវបន្ទូលរបស់អល់ឡោះដែរ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
Luqman 31:28مَّا خَلۡقُكُمۡ وَلَا بَعۡثُكُمۡ إِلَّا كَنَفۡسٖ وَٰحِدَةٍۚ إِنَّ ٱللَّهَ سَمِيعُۢ بَصِيرٌ ﴿٢٨﴾
ការបង្កើតពួកអ្នក និងការធ្វើឲ្យពួកអ្នករស់ឡើងវិញ គឺប្រៀបដូចជាជីវិតតែមួយប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាឮ មហាឃើញបំផុត។
Luqman 31:29أَلَمۡ تَرَ أَنَّ ٱللَّهَ يُولِجُ ٱلَّيۡلَ فِي ٱلنَّهَارِ وَيُولِجُ ٱلنَّهَارَ فِي ٱلَّيۡلِ وَسَخَّرَ ٱلشَّمۡسَ وَٱلۡقَمَرَۖ كُلّٞ يَجۡرِيٓ إِلَىٰٓ أَجَلٖ مُّسَمّٗى وَأَنَّ ٱللَّهَ بِمَا تَعۡمَلُونَ خَبِيرٞ ﴿٢٩﴾
តើអ្នកមិនបានឃើញទេឬ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ និងបញ្ចូលពេលថ្ងៃទៅក្នុងពេលយប់។ ហើយទ្រង់បានកំណត់គន្លងគោចររបស់ព្រះអាទិត្យនិងព្រះចន្ទ ដោយវាទាំងពីរធ្វើដំណើររហូតដល់ពេលវេលាដែលត្រូវបានកំណត់។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ត។
Luqman 31:30ذَٰلِكَ بِأَنَّ ٱللَّهَ هُوَ ٱلۡحَقُّ وَأَنَّ مَا يَدۡعُونَ مِن دُونِهِ ٱلۡبَٰطِلُ وَأَنَّ ٱللَّهَ هُوَ ٱلۡعَلِيُّ ٱلۡكَبِيرُ ﴿٣٠﴾
នោះគឺដោយសារតែអល់ឡោះ(តែមួយគត់)គឺជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ហើយអ្វីដែលពួកគេកំពុងតែគោរពសក្ការៈផ្សេងពីទ្រង់នោះ គឺជាប្រការមិនត្រឹមត្រូវ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់ មហាធំធេងបំផុត។
Luqman 31:31أَلَمۡ تَرَ أَنَّ ٱلۡفُلۡكَ تَجۡرِي فِي ٱلۡبَحۡرِ بِنِعۡمَتِ ٱللَّهِ لِيُرِيَكُم مِّنۡ ءَايَٰتِهِۦٓۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّكُلِّ صَبَّارٖ شَكُورٖ ﴿٣١﴾
តើអ្នកមិនបានឃើញទេឬ ពិតប្រាកដណាស់ សំពៅទាំងឡាយអាចធ្វើដំណើរនៅលើផ្ទៃសមុទ្របានដោយឧបការគុណរបស់អល់ឡោះដើម្បីទ្រង់បង្ហាញឱ្យពួកអ្នក(ឱមនុស្សលោក)បានឃើញនូវសញ្ញាភស្តុតាងទាំងឡាយរបស់ទ្រង់។ ពិតប្រាកដណាស់នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់រាល់អ្នកដែលអត់ធ្មត់ និងអ្នកដែលដឹងគុណ។
Luqman 31:32وَإِذَا غَشِيَهُم مَّوۡجٞ كَٱلظُّلَلِ دَعَوُاْ ٱللَّهَ مُخۡلِصِينَ لَهُ ٱلدِّينَ فَلَمَّا نَجَّىٰهُمۡ إِلَى ٱلۡبَرِّ فَمِنۡهُم مُّقۡتَصِدٞۚ وَمَا يَجۡحَدُ بِـَٔايَٰتِنَآ إِلَّا كُلُّ خَتَّارٖ كَفُورٖ ﴿٣٢﴾
ហើយនៅពេលដែលទឹករលកបានគ្របដណ្តប់លើពួកគេប្រៀបដូចជាពពកនោះ ពួកគេបានបួងសួងទៅកាន់អល់ឡោះដោយចិត្តស្មោះស។ តែនៅពេលដែលទ្រង់បានសង្រ្គោះពួកគេដល់ត្រើយ ស្រាប់តែមួយចំនួននៃពួកគេ គឺជាពួកដែលមិនសូវដឹងគុណទៅវិញ។ ហើយគ្មានជនណាដែលប្រឆាំងនឹងសញ្ញាភស្តុតាងរបស់យើងឡើយ លើកលែងតែរាល់អ្នកដែលក្បត់ និងអ្នកដែលរមិលគុណប៉ុណ្ណោះ។
Luqman 31:33يَـٰٓأَيُّهَا ٱلنَّاسُ ٱتَّقُواْ رَبَّكُمۡ وَٱخۡشَوۡاْ يَوۡمٗا لَّا يَجۡزِي وَالِدٌ عَن وَلَدِهِۦ وَلَا مَوۡلُودٌ هُوَ جَازٍ عَن وَالِدِهِۦ شَيۡـًٔاۚ إِنَّ وَعۡدَ ٱللَّهِ حَقّٞۖ فَلَا تَغُرَّنَّكُمُ ٱلۡحَيَوٰةُ ٱلدُّنۡيَا وَلَا يَغُرَّنَّكُم بِٱللَّهِ ٱلۡغَرُورُ ﴿٣٣﴾
ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកកោតខ្លាចព្រះជាម្ចាស់របស់ពួកអ្នក។ ហើយចូរពួកអ្នកខ្លាចថ្ងៃមួយដែលឪពុកមិនអាចជួយអ្វីដល់កូន ហើយកូនក៏មិនអាចជួយអ្វីបន្តិចដល់ឪពុកនោះដែរ។ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះ គឺជាការពិត។ ដូច្នេះ ចូរកុំឱ្យឆាកជីវិតលោកិយបោកប្រាស់ពួកអ្នកឱ្យសោះ ហើយចូរកុំឱ្យពួកបោកប្រាស់នោះ បោកប្រាស់ពួកអ្នកពីអល់ឡោះបានឱ្យសោះ។
Luqman 31:34إِنَّ ٱللَّهَ عِندَهُۥ عِلۡمُ ٱلسَّاعَةِ وَيُنَزِّلُ ٱلۡغَيۡثَ وَيَعۡلَمُ مَا فِي ٱلۡأَرۡحَامِۖ وَمَا تَدۡرِي نَفۡسٞ مَّاذَا تَكۡسِبُ غَدٗاۖ وَمَا تَدۡرِي نَفۡسُۢ بِأَيِّ أَرۡضٖ تَمُوتُۚ إِنَّ ٱللَّهَ عَلِيمٌ خَبِيرُۢ ﴿٣٤﴾
ពិតប្រាកដណាស់ ចំណេះដឹងអំពីថ្ងៃបរលោក គឺស្ថិតនៅឯអល់ឡោះជាម្ចាស់(តែមួយគត់)។ ទ្រង់បញ្ចុះទឹកភ្លៀង ហើយទ្រង់ដឹងនូវអ្វីដែលមាននៅក្នុងស្បូនស្ត្រី។ ហើយបុគ្គលម្នាក់ៗមិនបានដឹងទេថា តើខ្លួននឹងទទួលបានអ្វីនៅថ្ងៃស្អែក ហើយក៏គ្មាននរណាម្នាក់អាចដឹងថា តើរូបគេនឹងត្រូវស្លាប់នៅទីណានោះដែរ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងជ្រួតជ្រាបបំផុត។
As-Sajdah 32:4ٱللَّهُ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَا فِي سِتَّةِ أَيَّامٖ ثُمَّ ٱسۡتَوَىٰ عَلَى ٱلۡعَرۡشِۖ مَا لَكُم مِّن دُونِهِۦ مِن وَلِيّٖ وَلَا شَفِيعٍۚ أَفَلَا تَتَذَكَّرُونَ ﴿٤﴾
អល់ឡោះគឺជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ព្រមទាំងអ្វីៗដែលនៅចន្លោះវាទាំងពីរក្នុងរយៈពេលប្រាំមួយថ្ងៃ។ បន្ទាប់មក ទ្រង់នៅលើអារ៉ស្ហ។ សម្រាប់ពួកអ្នក(ឱមនុស្សលោក) គឺគ្មានអ្នកគាំពារ និងគ្មានអ្នកជួយអន្តរាគមន៍ណាក្រៅពីទ្រង់ឡើយ។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាទេឬ?
As-Sajdah 32:5يُدَبِّرُ ٱلۡأَمۡرَ مِنَ ٱلسَّمَآءِ إِلَى ٱلۡأَرۡضِ ثُمَّ يَعۡرُجُ إِلَيۡهِ فِي يَوۡمٖ كَانَ مِقۡدَارُهُۥٓ أَلۡفَ سَنَةٖ مِّمَّا تَعُدُّونَ ﴿٥﴾
ទ្រង់ចាត់ចែងកិច្ចការទាំងឡាយពីលើមេឃដល់ផែនដី។ បន្ទាប់មក (កិច្ចការទាំងនោះ)វានឹងឡើងទៅកាន់ទ្រង់វិញនៅថ្ងៃមួយដែលរយៈពេលរបស់វាស្មើនឹងមួយពាន់ឆ្នាំតាមអ្វីដែលពួកអ្នកគណនា(ក្នុងលោកិយ)។
As-Sajdah 32:6ذَٰلِكَ عَٰلِمُ ٱلۡغَيۡبِ وَٱلشَّهَٰدَةِ ٱلۡعَزِيزُ ٱلرَّحِيمُ ﴿٦﴾
នោះគឺជាអ្នកដែលដឹងបំផុតនូវប្រការអាថ៌កំបាំង និងប្រការដែលលាតត្រដាង ជាអ្នកដែលមហាខ្លាំងពូកែ មហាអាណិតស្រលាញ់។
As-Sajdah 32:7ٱلَّذِيٓ أَحۡسَنَ كُلَّ شَيۡءٍ خَلَقَهُۥۖ وَبَدَأَ خَلۡقَ ٱلۡإِنسَٰنِ مِن طِينٖ ﴿٧﴾
ទ្រង់ជាអ្នកដែលបង្កើតអ្វីៗទាំងអស់ឲ្យមានភាពល្អឥតខ្ចោះ។ ហើយទ្រង់បានចាប់ផ្តើមបង្កើតមនុស្ស(ព្យាការីអាហ្ទាំ)អំពីដីឥដ្ឋ។
Fatir 35:1ٱلۡحَمۡدُ لِلَّهِ فَاطِرِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ جَاعِلِ ٱلۡمَلَـٰٓئِكَةِ رُسُلًا أُوْلِيٓ أَجۡنِحَةٖ مَّثۡنَىٰ وَثُلَٰثَ وَرُبَٰعَۚ يَزِيدُ فِي ٱلۡخَلۡقِ مَا يَشَآءُۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ ﴿١﴾
ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាអ្នកបង្កើតមេឃជាច្រើនជាន់និងផែនដី។ ទ្រង់ជាអ្នកដែលឲ្យម៉ាឡាអ៊ីកាត់ធ្វើជាអ្នកនាំសារ(ដោយពួកគេ)មានស្លាបពីរ ស្លាបបី និងស្លាបបួន។ ទ្រង់បន្ថែមក្នុងការបង្កើតនូវអ្វីដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។
Fatir 35:2مَّا يَفۡتَحِ ٱللَّهُ لِلنَّاسِ مِن رَّحۡمَةٖ فَلَا مُمۡسِكَ لَهَاۖ وَمَا يُمۡسِكۡ فَلَا مُرۡسِلَ لَهُۥ مِنۢ بَعۡدِهِۦۚ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ﴿٢﴾
អ្វីដែលទ្រង់បានប្រទានឱ្យមនុស្សលោកនៃក្តីមេត្តាករុណា(របស់ទ្រង់) គឺគ្មាននរណាម្នាក់អាចរារាំងវាបានឡើយ។ ហើយអ្វីដែលទ្រង់រារាំងនោះ ក៏គ្មាននរណាម្នាក់អាចផ្តល់វាដល់គេបន្ទាប់ពីទ្រង់បាននោះដែរ។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
Fatir 35:3يَـٰٓأَيُّهَا ٱلنَّاسُ ٱذۡكُرُواْ نِعۡمَتَ ٱللَّهِ عَلَيۡكُمۡۚ هَلۡ مِنۡ خَٰلِقٍ غَيۡرُ ٱللَّهِ يَرۡزُقُكُم مِّنَ ٱلسَّمَآءِ وَٱلۡأَرۡضِۚ لَآ إِلَٰهَ إِلَّا هُوَۖ فَأَنَّىٰ تُؤۡفَكُونَ ﴿٣﴾
ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នករំឭកនូវឧបការគុណរបស់អល់ឡោះមកលើពួកអ្នក។ តើមានអ្នកបង្កើតណាផ្សេងក្រៅពីអល់ឡោះជាម្ចាស់ដែលផ្តល់លាភសក្ការៈដល់ពួកអ្នកពីលើមេឃនិងផែនដីដែរឬទេ? គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ដូច្នេះ តើពួកអ្នកត្រូវបានគេបង្វែរ(ចេញពីការពិត)យ៉ាងដូចម្តេច?
Fatir 35:12وَمَا يَسۡتَوِي ٱلۡبَحۡرَانِ هَٰذَا عَذۡبٞ فُرَاتٞ سَآئِغٞ شَرَابُهُۥ وَهَٰذَا مِلۡحٌ أُجَاجٞۖ وَمِن كُلّٖ تَأۡكُلُونَ لَحۡمٗا طَرِيّٗا وَتَسۡتَخۡرِجُونَ حِلۡيَةٗ تَلۡبَسُونَهَاۖ وَتَرَى ٱلۡفُلۡكَ فِيهِ مَوَاخِرَ لِتَبۡتَغُواْ مِن فَضۡلِهِۦ وَلَعَلَّكُمۡ تَشۡكُرُونَ ﴿١٢﴾
ហើយសមុទ្រពីរមិនអាចស្មើគ្នាឡើយ គឺមួយមានរសជាតិសាប ងាយស្រួលទទួលទាន ហើយមួយទៀតមានរសជាតិប្រៃល្វីង។ ហើយរាល់សមុទ្រទាំងពីរនេះ ពួកអ្នកអាចបរិភោគនូវសាច់ស្រស់(ត្រី) ហើយពួកអ្នកក៏អាចយកចេញ(ពីសមុទ្រនោះ)នូវគ្រឿងអលង្ការដែលពួកអ្នកពាក់វាផងដែរ។ ហើយអ្នកឃើញសំពៅទាំងឡាយពុះជ្រែកផ្ទៃសមុទ្រដើម្បីស្វែងរកការប្រោសប្រទានរបស់ទ្រង់។ ហើយសង្ឃឹមថា ពួកអ្នកនឹងដឹងគុណ(អល់ឡោះ)។
Fatir 35:13يُولِجُ ٱلَّيۡلَ فِي ٱلنَّهَارِ وَيُولِجُ ٱلنَّهَارَ فِي ٱلَّيۡلِ وَسَخَّرَ ٱلشَّمۡسَ وَٱلۡقَمَرَۖ كُلّٞ يَجۡرِي لِأَجَلٖ مُّسَمّٗىۚ ذَٰلِكُمُ ٱللَّهُ رَبُّكُمۡ لَهُ ٱلۡمُلۡكُۚ وَٱلَّذِينَ تَدۡعُونَ مِن دُونِهِۦ مَا يَمۡلِكُونَ مِن قِطۡمِيرٍ ﴿١٣﴾
ទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ និងបញ្ចូលពេលថ្ងៃទៅក្នុងពេលយប់។ ហើយទ្រង់បានកំណត់គន្លងគោចររបស់ព្រះអាទិត្យនិងព្រះចន្ទ ដោយវាទាំងពីរធ្វើដំណើររហូតដល់ពេលវេលាដែលត្រូវបានកំណត់។ នោះគឺអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួកអ្នក។ អំណាចគ្រប់គ្រងទាំងឡាយ គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ រីឯពួកដែលពួកអ្នកគោរពសក្ការៈក្រៅពីទ្រង់នោះ ពួកវាគ្មានសមត្ថភាពអ្វីនោះឡើយ សូម្បីតែប៉ុនស្រទាប់គ្រាប់ល្មើក៏ដោយ។
Fatir 35:14إِن تَدۡعُوهُمۡ لَا يَسۡمَعُواْ دُعَآءَكُمۡ وَلَوۡ سَمِعُواْ مَا ٱسۡتَجَابُواْ لَكُمۡۖ وَيَوۡمَ ٱلۡقِيَٰمَةِ يَكۡفُرُونَ بِشِرۡكِكُمۡۚ وَلَا يُنَبِّئُكَ مِثۡلُ خَبِيرٖ ﴿١٤﴾
ទោះបីជាពួកអ្នកបួងសួងសុំពីពួកវាក៏ដោយ ក៏ពួកវាមិនឮការបួងសួងរបស់ពួកអ្នកដែរ។ ហើយបើទោះបីជាពួកវាឮ ក៏ពួកវាមិនអាចឆ្លើយតបនឹងពួកអ្នកបានដែរ។ ហើយនៅថ្ងៃបរលោក ពួកវានឹងបដិសេធចំពោះការធ្វើស្ហ៊ីរិករបស់ពួកអ្នក។ ហើយគ្មាននរណាម្នាក់អាចប្រាប់ដំណឹងពិតអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជាងអ្នកដែលមហាដឹងបំផុត(អល់ឡោះ)ឡើយ។
Fatir 35:15۞يَـٰٓأَيُّهَا ٱلنَّاسُ أَنتُمُ ٱلۡفُقَرَآءُ إِلَى ٱللَّهِۖ وَٱللَّهُ هُوَ ٱلۡغَنِيُّ ٱلۡحَمِيدُ ﴿١٥﴾
ឱមនុស្សលោកទាំងឡាយ! ពួកអ្នកគឺជាអ្នកដែលត្រូវការបំផុតទៅកាន់អល់ឡោះជាម្ចាស់។ ចំណែកឯអល់ឡោះជាម្ចាស់វិញ ទ្រង់មហាមានលើសលប់ ជាអ្នកដែលត្រូវគេកោតសរសើរបំផុត។
Fatir 35:16إِن يَشَأۡ يُذۡهِبۡكُمۡ وَيَأۡتِ بِخَلۡقٖ جَدِيدٖ ﴿١٦﴾
ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងបំផ្លាញពួកអ្នក ហើយនាំមកនូវភាវៈថ្មី(មកជំនួសពួកអ្នក)ជាមិនខាន។
Fatir 35:17وَمَا ذَٰلِكَ عَلَى ٱللَّهِ بِعَزِيزٖ ﴿١٧﴾
ហើយនោះពុំមែនជារឿងដែលលំបាកសម្រាប់អល់ឡោះជាម្ចាស់ឡើយ។
Fatir 35:38إِنَّ ٱللَّهَ عَٰلِمُ غَيۡبِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ إِنَّهُۥ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ﴿٣٨﴾
ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកដឹងបំផុតនូវអាថ៌កំបាំងនៃមេឃជាច្រើនជាន់និងផែនដី។ ពិតប្រាកដណាស់ ទ្រង់មហាដឹងបំផុតនូវអ្វីដែលនៅក្នុងដួងចិត្ត។
Fatir 35:39هُوَ ٱلَّذِي جَعَلَكُمۡ خَلَـٰٓئِفَ فِي ٱلۡأَرۡضِۚ فَمَن كَفَرَ فَعَلَيۡهِ كُفۡرُهُۥۖ وَلَا يَزِيدُ ٱلۡكَٰفِرِينَ كُفۡرُهُمۡ عِندَ رَبِّهِمۡ إِلَّا مَقۡتٗاۖ وَلَا يَزِيدُ ٱلۡكَٰفِرِينَ كُفۡرُهُمۡ إِلَّا خَسَارٗا ﴿٣٩﴾
ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នក(ឱបណ្តាមនុស្សលោក)ជាអ្នកស្នងការគ្រប់គ្រងនៅលើផែនដី។ ដូច្នេះ ជនណាដែលប្រឆាំង ពិតណាស់ ការប្រឆាំងរបស់គេ គឺធ្លាក់ទៅលើខ្លួនគេផ្ទាល់ប៉ុណ្ណោះ។ ហើយការប្រឆាំងរបស់ពួកគេ គឺគ្មានបានបន្ថែមអ្វីដល់ពួកប្រឆាំងនៅចំពោះអល់ឡោះជាម្ចាស់ឡើយ ក្រៅតែពីការខឹងក្រោធប៉ុណ្ណោះ។ ហើយការប្រឆាំងរបស់ពួកគេ ក៏គ្មានបានបន្ថែមអ្វីដល់ពួកប្រឆាំងក្រៅតែពីការខាតបង់នោះដែរ។
Fatir 35:40قُلۡ أَرَءَيۡتُمۡ شُرَكَآءَكُمُ ٱلَّذِينَ تَدۡعُونَ مِن دُونِ ٱللَّهِ أَرُونِي مَاذَا خَلَقُواْ مِنَ ٱلۡأَرۡضِ أَمۡ لَهُمۡ شِرۡكٞ فِي ٱلسَّمَٰوَٰتِ أَمۡ ءَاتَيۡنَٰهُمۡ كِتَٰبٗا فَهُمۡ عَلَىٰ بَيِّنَتٖ مِّنۡهُۚ بَلۡ إِن يَعِدُ ٱلظَّـٰلِمُونَ بَعۡضُهُم بَعۡضًا إِلَّا غُرُورًا ﴿٤٠﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំអំពីព្រះនានារបស់ពួកអ្នកដែលពួកអ្នកគោរពសក្ការៈក្រៅពីអល់ឡោះ តើមានអ្វីខ្លះនៃផែនដីដែលពួកវាបានបង្កើតនោះ? ឬមួយក៏ពួកវាបានចូលរួម(ជាមួយអល់ឡោះ)ក្នុងការបង្កើតមេឃជាច្រើនជាន់? ឬមួយក៏យើងបានប្រទានឱ្យពួកគេនូវគម្ពីរមួយដែលពួកគេយកវាជាអំណះអំណាង? ផ្ទុយទៅវិញ ពួកដែលបំពានមិនបានសន្យាអ្វីចំពោះគ្នាទៅវិញទៅមកក្រៅតែពីការបោកប្រាស់នោះឡើយ។
Fatir 35:41۞إِنَّ ٱللَّهَ يُمۡسِكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ أَن تَزُولَاۚ وَلَئِن زَالَتَآ إِنۡ أَمۡسَكَهُمَا مِنۡ أَحَدٖ مِّنۢ بَعۡدِهِۦٓۚ إِنَّهُۥ كَانَ حَلِيمًا غَفُورٗا ﴿٤١﴾
ពិតប្រាកដណាស់ អល់ឡោះទ្រង់ទប់មេឃជាច្រើនជាន់និងផែនដីកុំឱ្យវាទាំងពីរញ័ររញ្ជួយ។ ហើយប្រសិនបើវាទាំងពីរញ័ររញ្ជួយនោះ ក៏គ្មាននរណាម្នាក់អាចទប់វាទាំងពីរក្រៅពីទ្រង់នោះដែរ។ ពិតប្រាកដណាស់ ទ្រង់មហាខន្តី មហាអភ័យទោសបំផុត។
Ya-Sin 36:33وَءَايَةٞ لَّهُمُ ٱلۡأَرۡضُ ٱلۡمَيۡتَةُ أَحۡيَيۡنَٰهَا وَأَخۡرَجۡنَا مِنۡهَا حَبّٗا فَمِنۡهُ يَأۡكُلُونَ ﴿٣٣﴾
ហើយជាសញ្ញាភស្តុតាងមួយសម្រាប់ពួកគេ គឺដីដែលស្លាប់(ស្ងួតហួតហែង) យើងបានឲ្យវារស់ឡើងវិញ(មានរុក្ខជាតិដុះតាមរយៈទឹកភ្លៀង) ហើយយើងបានបញ្ចេញពីដីនោះនូវគ្រាប់ធញ្ញជាតិ(ជាច្រើនប្រភេទ)ដោយពួកគេអាចទទួលទានអំពីវាបាន។
Ya-Sin 36:34وَجَعَلۡنَا فِيهَا جَنَّـٰتٖ مِّن نَّخِيلٖ وَأَعۡنَٰبٖ وَفَجَّرۡنَا فِيهَا مِنَ ٱلۡعُيُونِ ﴿٣٤﴾
ហើយយើងបានឱ្យដីនោះមាននូវចម្ការជាច្រើនអំពីដើមល្មើ និងទំពាំងបាយជូរ។ ហើយយើងបានធ្វើឱ្យមានប្រភពទឹកបាញ់ចេញពីក្នុងវាផងដែរ
Ya-Sin 36:35لِيَأۡكُلُواْ مِن ثَمَرِهِۦ وَمَا عَمِلَتۡهُ أَيۡدِيهِمۡۚ أَفَلَا يَشۡكُرُونَ ﴿٣٥﴾
ដើម្បីឱ្យមនុស្សលោកទទួលទានអំពីផលានុផលរបស់វា ខណៈដែលពួកគេមិនបានប្រឹងប្រែងដោយដៃរបស់ពួកគេឡើយ។ ដូច្នេះ តើពួកគេមិនដឹងគុណ(អល់ឡោះ)ទេឬ?
Ya-Sin 36:36سُبۡحَٰنَ ٱلَّذِي خَلَقَ ٱلۡأَزۡوَٰجَ كُلَّهَا مِمَّا تُنۢبِتُ ٱلۡأَرۡضُ وَمِنۡ أَنفُسِهِمۡ وَمِمَّا لَا يَعۡلَمُونَ ﴿٣٦﴾
ទ្រង់មហាស្អាតស្អំដែលបានបង្កើតឲ្យមានជាគូៗនូវរាល់អ្វីៗទាំងអស់ ទាំងអំពីអ្វីដែលដុះចេញពីក្នុងដី និងអំពីខ្លួនរបស់គេផ្ទាល់ ហើយនិងអំពីអ្វីផ្សេងទៀតដែលពួកគេមិនបានដឹង។
Ya-Sin 36:37وَءَايَةٞ لَّهُمُ ٱلَّيۡلُ نَسۡلَخُ مِنۡهُ ٱلنَّهَارَ فَإِذَا هُم مُّظۡلِمُونَ ﴿٣٧﴾
ហើយជាសញ្ញាភស្តុតាងសម្រាប់ពួកគេផងដែរ គឺយើងបានធ្វើឱ្យពេលយប់ដកយក(ពន្លឺ)ពេលថ្ងៃ។ ពេលនោះ ស្រាប់តែពួកគេស្ថិតនៅក្នុងភាពងងឹតសូន្យសុង។
Ya-Sin 36:38وَٱلشَّمۡسُ تَجۡرِي لِمُسۡتَقَرّٖ لَّهَاۚ ذَٰلِكَ تَقۡدِيرُ ٱلۡعَزِيزِ ٱلۡعَلِيمِ ﴿٣٨﴾
ហើយចំពោះព្រះអាទិត្យ គឺវាធ្វើចលនាទៅតាមគន្លងរបស់វា(យ៉ាងជាក់លាក់)។ នោះគឺជាការកំណត់របស់ព្រះជាម្ចាស់ដ៏មហាខ្លាំងពូកែ មហាដឹងបំផុត។
Ya-Sin 36:39وَٱلۡقَمَرَ قَدَّرۡنَٰهُ مَنَازِلَ حَتَّىٰ عَادَ كَٱلۡعُرۡجُونِ ٱلۡقَدِيمِ ﴿٣٩﴾
រីឯព្រះចន្ទ យើងបានកំណត់វាជាដំណាក់ៗ(ជារៀងរាល់យប់) រហូតដល់វាត្រឡប់ទៅវិញ ប្រៀបដូចជាធាងល្មើដែលស្ងួត។
Ya-Sin 36:40لَا ٱلشَّمۡسُ يَنۢبَغِي لَهَآ أَن تُدۡرِكَ ٱلۡقَمَرَ وَلَا ٱلَّيۡلُ سَابِقُ ٱلنَّهَارِۚ وَكُلّٞ فِي فَلَكٖ يَسۡبَحُونَ ﴿٤٠﴾
ព្រះអាទិត្យមិនអាចធ្វើដំណើរទៅទាន់ព្រះចន្ទនោះឡើយ ហើយពេលយប់ក៏មិនអាចមកដល់មុនពេលថ្ងៃនោះដែរ។ ហើយរាល់អ្វីៗទាំងនោះ គឺសុទ្ធតែធ្វើចលនាតាមគន្លងរបស់វារៀងៗខ្លួន។
Ya-Sin 36:41وَءَايَةٞ لَّهُمۡ أَنَّا حَمَلۡنَا ذُرِّيَّتَهُمۡ فِي ٱلۡفُلۡكِ ٱلۡمَشۡحُونِ ﴿٤١﴾
ហើយជាសញ្ញាភស្តុតាងសម្រាប់ពួកគេផងដែរនោះ គឺយើងបានដឹកកូនចៅរបស់ពួកគេក្នុងសំពៅដែលពោរពេញ(ទៅដោយភាវៈគ្រប់ប្រភេទ)។
Ya-Sin 36:42وَخَلَقۡنَا لَهُم مِّن مِّثۡلِهِۦ مَا يَرۡكَبُونَ ﴿٤٢﴾
ហើយយើងបានបង្កើតសម្រាប់ពួកគេនូវអ្វីដែលពួកគេជិះ(យានជំនិះផ្សេងៗ)ដូចទៅនឹងសំពៅនោះដែរ។
Ya-Sin 36:43وَإِن نَّشَأۡ نُغۡرِقۡهُمۡ فَلَا صَرِيخَ لَهُمۡ وَلَا هُمۡ يُنقَذُونَ ﴿٤٣﴾
ហើយប្រសិនបើយើងមានចេតនា យើងនឹងពន្លិចពួកគេជាមិនខាន។ នៅពេលនោះ ពួកគេគ្មានអ្នកជួយ ហើយក៏មិនត្រូវបានគេសង្គ្រោះនោះដែរ។
Ya-Sin 36:71أَوَلَمۡ يَرَوۡاْ أَنَّا خَلَقۡنَا لَهُم مِّمَّا عَمِلَتۡ أَيۡدِينَآ أَنۡعَٰمٗا فَهُمۡ لَهَا مَٰلِكُونَ ﴿٧١﴾
តើពួកគេមិនបានឃើញទេ ពិតប្រាកដណាស់ ក្នុងចំណោមអ្វីដែលយើងបានបង្កើតដោយដៃយើងផ្ទាល់ គឺយើងបានបង្កើតសម្រាប់ពួកគេនូវសត្វពាហនៈជាច្រើន។ ហើយពួកគេជាអ្នកគ្រប់គ្រង(លើវា)។
Ya-Sin 36:72وَذَلَّلۡنَٰهَا لَهُمۡ فَمِنۡهَا رَكُوبُهُمۡ وَمِنۡهَا يَأۡكُلُونَ ﴿٧٢﴾
ហើយយើងបានសម្រួលវាដល់ពួកគេ ដោយក្នុងចំណោមពួកវា គឺមានខ្លះជាជំនិះរបស់ពួកគេ ហើយខ្លះទៀត ពួកគេអាចបរិភោគវាបាន។
Ya-Sin 36:73وَلَهُمۡ فِيهَا مَنَٰفِعُ وَمَشَارِبُۚ أَفَلَا يَشۡكُرُونَ ﴿٧٣﴾
ហើយសម្រាប់ពួកគេ ចំពោះសត្វពាហនៈទាំងនោះ គឺផ្តល់ជាប្រយោជន៍នានា និងផ្តល់ជាភេសជ្ជៈ(ទឹកដោះ)ផងដែរ។ ដូច្នេះ តើពួកគេមិនដឹងគុណ(អល់ឡោះ)ទេឬ?
Ya-Sin 36:74وَٱتَّخَذُواْ مِن دُونِ ٱللَّهِ ءَالِهَةٗ لَّعَلَّهُمۡ يُنصَرُونَ ﴿٧٤﴾
តែពួកគេបែរជាយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាព្រះ ដោយពួកគេសង្ឃឹមថា ពួកវានឹងជួយដល់ពួកគេទៅវិញ។
Ya-Sin 36:75لَا يَسۡتَطِيعُونَ نَصۡرَهُمۡ وَهُمۡ لَهُمۡ جُندٞ مُّحۡضَرُونَ ﴿٧٥﴾
ពួកវាគ្មានលទ្ធភាពជួយពួកគេនោះឡើយ។ ហើយពួកគេទាំងអស់គ្នានឹងត្រូវគេនាំ(ទៅកាន់ទណ្ឌកម្ម)។