وَلَا يَأۡتُونَكَ بِمَثَلٍ إِلَّا جِئۡنَٰكَ بِٱلۡحَقِّ وَأَحۡسَنَ تَفۡسِيرًا ﴿33﴾وَلَا يَأۡتُونَكَ بِمَثَلٍ إِلَّا جِئۡنَٰكَ بِٱلۡحَقِّ وَأَحۡسَنَ تَفۡسِيرًا
ហើយពួកគេ(ពួកមុស្ហរីគីន)មិនបាននាំមកឲ្យអ្នកនូវឧទាហរណ៍ណាមួយនោះឡើយ លើកលែងតែយើងបាននាំមកឲ្យអ្នកនូវចម្លើយដែលពិតត្រឹមត្រូវ ហើយនិងការបកស្រាយដ៏ប្រសើរបំផុត។
ٱلَّذِينَ يُحۡشَرُونَ عَلَىٰ وُجُوهِهِمۡ إِلَىٰ جَهَنَّمَ أُوْلَـٰٓئِكَ شَرّٞ مَّكَانٗا وَأَضَلُّ سَبِيلٗا ﴿34﴾ٱلَّذِينَ يُحۡشَرُونَ عَلَىٰ وُجُوهِهِمۡ إِلَىٰ جَهَنَّمَ أُوْلَـٰٓئِكَ شَرّٞ مَّكَانٗا وَأَضَلُّ سَبِيلٗا
ពួកដែលត្រូវគេប្រមូលផ្តុំ(នៅថ្ងៃបរលោក)ដោយអូសផ្កាប់មុខទៅកាន់នរកជើហាន់ណាំ ពួកទាំងនោះ គឺមានកន្លែងដ៏អាក្រក់ ហើយឃ្លាតឆ្ងាយពីមាគ៌ា(ដ៏ត្រឹមត្រូវ)បំផុត។
وَلَقَدۡ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ وَجَعَلۡنَا مَعَهُۥٓ أَخَاهُ هَٰرُونَ وَزِيرٗا ﴿35﴾وَلَقَدۡ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ وَجَعَلۡنَا مَعَهُۥٓ أَخَاهُ هَٰرُونَ وَزِيرٗا
ហើយជាការពិតណាស់ យើងបានប្រទានឱ្យព្យាការីមូសានូវគម្ពីរ(តាវរ៉ត) ហើយយើងក៏បានតែងតាំងបងប្រុសរបស់គាត់(ព្យាការីហារូន)ដែលនៅជាមួយគាត់នោះជាជំនួយការផងដែរ។
فَقُلۡنَا ٱذۡهَبَآ إِلَى ٱلۡقَوۡمِ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا فَدَمَّرۡنَٰهُمۡ تَدۡمِيرٗا ﴿36﴾فَقُلۡنَا ٱذۡهَبَآ إِلَى ٱلۡقَوۡمِ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا فَدَمَّرۡنَٰهُمۡ تَدۡمِيرٗا
ហើយយើងបានមានបន្ទូលថា៖ ចូរអ្នកទាំងពីរធ្វើដំណើរទៅកាន់ក្រុមដែលបដិសេធនឹងបណ្តាភស្តុតាងទាំងឡាយរបស់យើងចុះ។ រួចមក យើងក៏បានបំផ្លាញពួកគេឱ្យវិនាសសាបសូន្យ។
وَقَوۡمَ نُوحٖ لَّمَّا كَذَّبُواْ ٱلرُّسُلَ أَغۡرَقۡنَٰهُمۡ وَجَعَلۡنَٰهُمۡ لِلنَّاسِ ءَايَةٗۖ وَأَعۡتَدۡنَا لِلظَّـٰلِمِينَ عَذَابًا أَلِيمٗا ﴿37﴾وَقَوۡمَ نُوحٖ لَّمَّا كَذَّبُواْ ٱلرُّسُلَ أَغۡرَقۡنَٰهُمۡ وَجَعَلۡنَٰهُمۡ لِلنَّاسِ ءَايَةٗۖ وَأَعۡتَدۡنَا لِلظَّـٰلِمِينَ عَذَابًا أَلِيمٗا
ហើយចំពោះក្រុមរបស់ព្យាការីនួហ នៅពេលដែលពួកគេបានបដិសេធនឹងបណ្តាអ្នកនាំសារទាំងឡាយ យើងក៏បានពន្លិចពួកគេ(ក្នុងទឹកជំនន់) ហើយយើងបានយកពួកគេធ្វើជាមេរៀនមួយសម្រាប់មនុស្សលោក។ ហើយយើងបានត្រៀមទុកសម្រាប់ពួកដែលបំពាននូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។
وَعَادٗا وَثَمُودَاْ وَأَصۡحَٰبَ ٱلرَّسِّ وَقُرُونَۢا بَيۡنَ ذَٰلِكَ كَثِيرٗا ﴿38﴾وَعَادٗا وَثَمُودَاْ وَأَصۡحَٰبَ ٱلرَّسِّ وَقُرُونَۢا بَيۡنَ ذَٰلِكَ كَثِيرٗا
ហើយ(យើងក៏បានបំផ្លាញ)ក្រុមអាទ ក្រុមសាមូទ និងក្រុមរ៉ស(ជាក្រុមរបស់ព្យាការីស៊្ហូអែប) ព្រមទាំងប្រជាជាតិជាច្រើនទៀតនៅរវាងពួកទាំងនោះផងដែរ។
وَكُلّٗا ضَرَبۡنَا لَهُ ٱلۡأَمۡثَٰلَۖ وَكُلّٗا تَبَّرۡنَا تَتۡبِيرٗا ﴿39﴾وَكُلّٗا ضَرَبۡنَا لَهُ ٱلۡأَمۡثَٰلَۖ وَكُلّٗا تَبَّرۡنَا تَتۡبِيرٗا
ហើយរាល់ៗ(ក្រុមទាំងនោះ) យើងក៏បានលើកនូវឧទាហរណ៍ជាច្រើនបញ្ជាក់ដល់ពួកគេផងដែរ។ ហើយរាល់ៗ(ក្រុមទាំងនោះ) យើងបានបំផ្លាញឱ្យវិនាសសាបសូន្យ។
وَلَقَدۡ أَتَوۡاْ عَلَى ٱلۡقَرۡيَةِ ٱلَّتِيٓ أُمۡطِرَتۡ مَطَرَ ٱلسَّوۡءِۚ أَفَلَمۡ يَكُونُواْ يَرَوۡنَهَاۚ بَلۡ كَانُواْ لَا يَرۡجُونَ نُشُورٗا ﴿40﴾وَلَقَدۡ أَتَوۡاْ عَلَى ٱلۡقَرۡيَةِ ٱلَّتِيٓ أُمۡطِرَتۡ مَطَرَ ٱلسَّوۡءِۚ أَفَلَمۡ يَكُونُواْ يَرَوۡنَهَاۚ بَلۡ كَانُواْ لَا يَرۡجُونَ نُشُورٗا
ហើយជាការពិតណាស់ ពួកគេ(ពួកមុស្ហរីគីន)បានឆ្លងកាត់ភូមិស្រុកមួយ(ក្រុមព្យាការីលូទ)ដែលត្រូវបានបំផ្លាញដោយភ្លៀងដុំថ្ម។ តើពួកគេមិនបានឃើញភូមិស្រុកនោះទេឬ? ផ្ទុយទៅវិញ ពួកគេមិនធ្លាប់រំពឹងថា នឹងមានការបង្កើតឱ្យរស់ឡើងវិញនោះឡើយ។
وَإِذَا رَأَوۡكَ إِن يَتَّخِذُونَكَ إِلَّا هُزُوًا أَهَٰذَا ٱلَّذِي بَعَثَ ٱللَّهُ رَسُولًا ﴿41﴾وَإِذَا رَأَوۡكَ إِن يَتَّخِذُونَكَ إِلَّا هُزُوًا أَهَٰذَا ٱلَّذِي بَعَثَ ٱللَّهُ رَسُولًا
ហើយនៅពេលដែលពួកគេបានឃើញអ្នក(ព្យាការីមូហាំម៉ាត់) ពួកគេតែងចំអកឱ្យអ្នក(ដោយនិយាយថា៖) តើម្នាក់នេះឬដែលអល់ឡោះបានតែងតាំងជាអ្នកនាំសារនោះ?
إِن كَادَ لَيُضِلُّنَا عَنۡ ءَالِهَتِنَا لَوۡلَآ أَن صَبَرۡنَا عَلَيۡهَاۚ وَسَوۡفَ يَعۡلَمُونَ حِينَ يَرَوۡنَ ٱلۡعَذَابَ مَنۡ أَضَلُّ سَبِيلًا ﴿42﴾إِن كَادَ لَيُضِلُّنَا عَنۡ ءَالِهَتِنَا لَوۡلَآ أَن صَبَرۡنَا عَلَيۡهَاۚ وَسَوۡفَ يَعۡلَمُونَ حِينَ يَرَوۡنَ ٱلۡعَذَابَ مَنۡ أَضَلُّ سَبِيلًا
ជាការពិតណាស់ រូបគេស្ទើរតែធ្វើឱ្យពួកយើងងាកចេញពីព្រះនានារបស់ពួកយើងទៅហើយ ប្រសិនបើពួកយើងមិនអត់ធ្មត់លើ(ការគោរពសក្ការៈចំពោះ)វាទេនោះ។ ពួកទាំងនោះគង់តែនឹងដឹងជាមិនខាន នៅពេលដែលពួកគេបានឃើញទណ្ឌកម្ម(ផ្ទាល់នឹងភ្នែក) ថាតើនរណាដែលវង្វេងជាងគេពីមាគ៌ា(ត្រឹមត្រូវ)នោះ?
أَرَءَيۡتَ مَنِ ٱتَّخَذَ إِلَٰهَهُۥ هَوَىٰهُ أَفَأَنتَ تَكُونُ عَلَيۡهِ وَكِيلًا ﴿43﴾أَرَءَيۡتَ مَنِ ٱتَّخَذَ إِلَٰهَهُۥ هَوَىٰهُ أَفَأَنتَ تَكُونُ عَلَيۡهِ وَكِيلًا
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញដែរឬទេ អ្នកដែលយកទំនើងចិត្តរបស់ខ្លួនធ្វើជាព្រះនោះ? ដូច្នេះ តើអ្នកជាអ្នកដែលទទួលខុសត្រូវចំពោះរូបគេឬ?