quranm◉

ទំព័រ 364

Range
from 25:44 to 25:55
Surahs covered
ការបកប្រែ
12 ការបកប្រែ

◉

25:44

أَمۡ تَحۡسَبُ أَنَّ أَكۡثَرَهُمۡ يَسۡمَعُونَ أَوۡ يَعۡقِلُونَۚ إِنۡ هُمۡ إِلَّا كَٱلۡأَنۡعَٰمِ بَلۡ هُمۡ أَضَلُّ سَبِيلًا ﴿44﴾

ឬមួយអ្នកគិតថា ភាគច្រើននៃពួកគេស្តាប់(ដោយទទួលយក) ឬក៏ចេះត្រិះរិះពិចារណាឬ? ពិតណាស់ ពួកគេគ្មានអ្វីក្រៅពីដូចសត្វធាតុនោះទេ។ ផ្ទុយទៅវិញ ពួកគេវង្វេង(ពីមាគ៌ាត្រឹមត្រូវ)ជាងនោះទៅទៀត។

25:45

أَلَمۡ تَرَ إِلَىٰ رَبِّكَ كَيۡفَ مَدَّ ٱلظِّلَّ وَلَوۡ شَآءَ لَجَعَلَهُۥ سَاكِنٗا ثُمَّ جَعَلۡنَا ٱلشَّمۡسَ عَلَيۡهِ دَلِيلٗا ﴿45﴾

តើអ្នកមិនបានឃើញទេឬ ថាតើព្រះជាម្ចាស់របស់អ្នកទ្រង់បន្លាយស្រមោលយ៉ាងដូចម្តេច? ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងឲ្យវានៅនឹងមួយកន្លែងជាមិនខាន។ បន្ទាប់មក យើងបានធ្វើឲ្យព្រះអាទិត្យជាសញ្ញាសម្គាល់របស់វា(ស្រមោល)។

25:46

ثُمَّ قَبَضۡنَٰهُ إِلَيۡنَا قَبۡضٗا يَسِيرٗا ﴿46﴾

បន្ទាប់មក យើងបានដកយកស្រមោលនោះមកកាន់យើងបន្តិចម្តងៗ(អាស្រ័យទៅតាមដំណើរព្រះអាទិត្យ)។

25:47

وَهُوَ ٱلَّذِي جَعَلَ لَكُمُ ٱلَّيۡلَ لِبَاسٗا وَٱلنَّوۡمَ سُبَاتٗا وَجَعَلَ ٱلنَّهَارَ نُشُورٗا ﴿47﴾

ហើយទ្រង់ជាអ្នកដែលបានបង្កើតពេលយប់សម្រាប់ពួកអ្នកជាការបិទបាំង បង្កើតការគេងជាការសម្រាក ហើយទ្រង់បានបង្កើតពេលថ្ងៃដើម្បីជាការស្វែងរកការទ្រទ្រង់ជីវិត។

25:48

وَهُوَ ٱلَّذِيٓ أَرۡسَلَ ٱلرِّيَٰحَ بُشۡرَۢا بَيۡنَ يَدَيۡ رَحۡمَتِهِۦۚ وَأَنزَلۡنَا مِنَ ٱلسَّمَآءِ مَآءٗ طَهُورٗا ﴿48﴾

ហើយទ្រង់ជាអ្នកដែលបញ្ជូនខ្យល់ជាដំណឹងល្អ(ថានឹងមានភ្លៀងធ្លាក់)ដែលជាក្តីមេត្តាករុណារបស់ទ្រង់។ ហើយយើងបានបញ្ចុះពីលើមេឃមកនូវទឹកភ្លៀងដ៏ជ្រះស្អាត។

25:49

لِّنُحۡـِۧيَ بِهِۦ بَلۡدَةٗ مَّيۡتٗا وَنُسۡقِيَهُۥ مِمَّا خَلَقۡنَآ أَنۡعَٰمٗا وَأَنَاسِيَّ كَثِيرٗا ﴿49﴾

ដើម្បីយើងធ្វើឱ្យដីដែលគ្មានជីជាតិមានជីជាតិឡើងវិញតាមរយៈទឹកភ្លៀងនោះ។ ហើយយើងក៏បានផ្តល់វាទៅដល់សត្វពាហនៈ និងមនុស្សលោកជាច្រើនដែលយើងបានបង្កើតផងដែរ។

25:50

وَلَقَدۡ صَرَّفۡنَٰهُ بَيۡنَهُمۡ لِيَذَّكَّرُواْ فَأَبَىٰٓ أَكۡثَرُ ٱلنَّاسِ إِلَّا كُفُورٗا ﴿50﴾

ហើយជាការពិតណាស់ យើងបានចាត់ចែងវា(ទឹកភ្លៀង)រវាងពួកគេដើម្បីឱ្យពួកគេយកវាធ្វើជាមេរៀន។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើន គឺគ្មានអ្វីក្រៅពីការប្រឆាំងនោះឡើយ។

25:51

وَلَوۡ شِئۡنَا لَبَعَثۡنَا فِي كُلِّ قَرۡيَةٖ نَّذِيرٗا ﴿51﴾

ហើយប្រសិនបើយើងមានចេតនា យើងពិតជានឹងបញ្ជូនទៅកាន់ភូមិស្រុកនីមួយៗនូវអ្នកដាស់តឿនព្រមាន(អ្នកនាំសារ)ម្នាក់ជាមិនខាន។

25:52

فَلَا تُطِعِ ٱلۡكَٰفِرِينَ وَجَٰهِدۡهُم بِهِۦ جِهَادٗا كَبِيرٗا ﴿52﴾

ដូច្នេះ ចូរអ្នកកុំគោរពតាមពួកប្រឆាំងឲ្យសោះ តែអ្នកត្រូវតស៊ូជាមួយពួកគេតាមរយៈវា(គម្ពីរគួរអាន)នូវការតស៊ូមួយដ៏ខ្លាំងក្លា។

25:53

وَهُوَ ٱلَّذِي مَرَجَ ٱلۡبَحۡرَيۡنِ هَٰذَا عَذۡبٞ فُرَاتٞ وَهَٰذَا مِلۡحٌ أُجَاجٞ وَجَعَلَ بَيۡنَهُمَا بَرۡزَخٗا وَحِجۡرٗا مَّحۡجُورٗا ﴿53﴾

ហើយទ្រង់ជាអ្នកដែលបានធ្វើឱ្យសមុទ្រពីរនៅជាប់គ្នា ដោយមួយជាទឹកសាបឆ្ងាញ់ពិសារ និងមួយទៀតប្រៃល្វីង។ ហើយទ្រង់បានធ្វើឱ្យមានរបាំងមួយដែលខ័ណ្ឌចែករវាងវាទាំងពីរ និងរារាំងវាទាំងពីរ(មិនឱ្យជ្រាបចូលគ្នា)។

25:54

وَهُوَ ٱلَّذِي خَلَقَ مِنَ ٱلۡمَآءِ بَشَرٗا فَجَعَلَهُۥ نَسَبٗا وَصِهۡرٗاۗ وَكَانَ رَبُّكَ قَدِيرٗا ﴿54﴾

ហើយទ្រង់ជាអ្នកដែលបានបង្កើតមនុស្សលោកពីទឹកកាម ហើយបានបង្កើតឲ្យគេមានជាសាច់សាលោហិត និងសាច់ថ្លៃ។ ហើយព្រះជាម្ចាស់របស់អ្នក គឺមានអានុភាពបំផុត។

25:55

وَيَعۡبُدُونَ مِن دُونِ ٱللَّهِ مَا لَا يَنفَعُهُمۡ وَلَا يَضُرُّهُمۡۗ وَكَانَ ٱلۡكَافِرُ عَلَىٰ رَبِّهِۦ ظَهِيرٗا ﴿55﴾

តែពួកគេ(ពួកប្រឆាំង)បែរជាគោរពសក្ការៈអ្នកផ្សេងក្រៅពីអល់ឡោះនូវអ្វីដែលមិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចបង្កគ្រោះថ្នាក់អ្វីសោះដល់ពួកគេទៅវិញ។ ហើយអ្នកប្រឆាំង គឺជាអ្នកដែលជួយ(ស្ហៃតន)ប្រឆាំងនឹងព្រះជាម្ចាស់របស់គេ។